សុខភាពប្រព័ន្ធរំលាយអាហារ

សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​ ​- បញ្ហា​មួយ​ចំនួន​ដែល​បង្ក​ទុក្ខទោស​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​​គ្រប់​គ្នា​មាន ដំបៅក្រពះ ​ហើមពោះ ​​ជំងឺទល់លាមក ​ជំងឺរាក ​រលាកពោះវៀនរ៉ាំរ៉ៃ ​​រលាកពោះវៀន ​ក្រហាយទ្រូង ​ចាល់អាស៊ីដក្រពះ ​ដំបៅកក្រពះ ​ការបង្ករោគក្នុងពោះវៀន ​​រលាកក្រពះ ​ការលូតលាស់បាក់តេរីក្នុងពោះវៀន​ ជំងឺថង់ប្រមាត់ ​ជំងឺឫសដូងបាត ​រលាកក្រពះពោះវៀន ​​​បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពប្រព័ន្ធរំលាយអាហារ

រលាកថ្លើមប្រភេទ A និង B អាចវាយប្រហាររាងកាយយើងដោយមិនដឹងខ្លួន បង្ការបែបណា?

ជំងឺរលាកថ្លើមប្រភេទ A និង B សុទ្ធតែប៉ះពាល់ដល់សរីរាង្គថ្លើមយើង ប៉ុន្តែការចម្លង រយៈពេល និងផលប៉ះពាល់មិនដូចគ្នាទេ។ អ៊ីចឹងហើយ គ្នាយើងគួរស្វែងយល់ពីលក្ខណៈខុសគ្នានៃជំងឺរលាកថ្លើមទាំង២ប្រភេទនេះ ដើម្បីចាត់វិធានការការពារ និងគ្រប់គ្រងឱ្យបានទាន់ពេលវេលា។ អ្វីទៅជាជំងឺរលាកថ្លើមប្រភេទ A? មានរោគសញ្ញាអ្វីខ្លះ និងឆ្លងតាមរយៈណា? ជំងឺរលាកថ្លើមប្រភេទ A គឺជាការឆ្លងមេរោគថ្លើម ដែលបណ្តាលមកពីវីរុសរលាកថ្លើមប្រភេទ A (HAV)។ វារាលដាលជាចម្បងតាមរយៈផ្លូវលាមក ការញ៉ាំអាហារ ឬទឹកដែលមានមេរោគ។ ចំពោះរោគសញ្ញាទូទៅនៃជំងឺរលាកថ្លើមប្រភេទ A មានដូចជា អស់កម្លាំង ចង្អោរ ឈឺពោះ ជំងឺខាន់លឿង និងគ្រុនក្តៅ។ ជាទូទៅ រោគសញ្ញានឹងលេចឡើងនៅចន្លោះពី២ ទៅ៦សប្តាហ៍ ក្រោយពេលឆ្លងមេរោគ ហើយអាចបន្តរយៈពេលជាច្រើនសប្តាហ៍ ទៅច្រើនខែ។ ជំងឺរលាកថ្លើមប្រភេទនេះ មិនបង្កជាជំងឺរ៉ាំរ៉ៃទេ ហើយនៅក្នុងករណីភាគច្រើនដែរ ក៏មិនបណ្តាលឱ្យខូចថ្លើមក្នុងរយៈពេលវែងដែរ។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចុះចំណែកជំងឺរលាកថ្លើមប្រភេទ B? ជំងឺរលាកថ្លើមប្រភេទ B បង្កឡើងដោយវីរុសរលាកថ្លើមប្រភេទ B ដែលអាចឆ្លងតាមរយៈឈាម ទឹកកាម និងសារធាតុរាវនៅក្នុងខ្លួនយើង។ ជំងឺរលាកថ្លើមប្រភេទនេះ ជាទូទៅឆ្លងតាមរយៈឈាម និងសារធាតុរាវនៅក្នុងខ្លួន […]

អត្ថបទផ្សេងទៀតពី សុខភាពប្រព័ន្ធរំលាយអាហារ

ស្វែងរក សុខភាពប្រព័ន្ធរំលាយអាហារ

ការលូតលាស់បាក់តេរីក្នុងពោះវៀន

ផឹកទឹកក្រោយភ្ញាក់ពីគេងភ្លាម ជួយកម្ចាត់ជាតិពុលពីរាងកាយ

ការ​​គេង​អស់​ពេល​ប្រាំ​មួយ​ទៅ​ប្រាំ​បី​ម៉ោង​ក្នុង​មួយ​យប់ ជា​ពេល​វេលា​មួយ​ដែល​រាង​កាយ​យើង​មិន​បាន​ទទួល​ជាតិ​ទឹក​បន្ថែម​នោះ​ទេ​។ ការ​ផឹក​ទឹក​មួយ​កែវ​ក្រោយ​ពី​ភ្ញាក់​ពី​គេង​ភ្លាម​នឹង​ជួយ​​បំពេញ​ជាតិ ទឹក​ដល់​រាង​កាយ​ ក៏​ដូច​ជា​ជួយ​សម្រួល​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ដែរ​ និង​ប្រយោជន៍​ផ្សេងៗ​ទៀត​។​ ១. ជួយ​ប្រព័ន្ធ​រំលាយអាហារ និង​កម្ចាត់​ជាតិ​ពុល ការ​ផឹក​ទឹក​​ភ្លាម​ៗ​ក្រោយ​ភ្ញាក់​ពី​គេង​មិនបាន​ជួយ​អ្វី​ច្រើន​ដល់​ការ​ដុត​កាឡូរី​នោះ​ទេ តែ​វា​ពិត​ជា​បាន​ជួយ​ដល់​ដំណើរ​ការ​មេតាប៉ូលិស​ក្នុង​រាង​កាយ ឲ្យ​​ដំណើរ​ការ​បាន​ល្អ​។ អ្នក​ជំនាញ​​ផ្នែក​អាហារូបត្ថម្ភ​បាន​លើក​ឡើង​ថា​ក្រៅពី​ការ​បំពេញ​ជាតិ​ទឹក​ឲ្យ​រាង​កាយ ការ​ញ៉ាំទឹក​មួយ​កែវ​ក្រោយ​ភ្ញាក់​ពី​គេង ក៏​ជួយ​កម្ចាត់​បាក់តេរី​អាក្រក់​ចេញពី​ប្រព័ន្ធ​រំលាយ​អាហារ​ដែរ​។ ការណ៍​នេះ​នឹង​ធ្វើ​ឲ្យ​បាក់តេរី​ល្អ​ក្នុង​ពោះវៀន​លូតលាស់​បាន​ល្អ​​។​ ក្រៅពី​នេះ ការ​ផឹក​ទឹក​ក៏​ជួយ​ឲ្យ​​យើង​បត់ជើង​តូច​ច្រើន និង​បទ​ជើង​ធំ​បាន​ច្រើន​ដែរ ដែល​អ្វី​ទាំង​នេះ​ជា​វិធី​បញ្ចេញ​កាក​សំណល់​ពី​រាង​កាយ​។ ការ​បញ្ចេញ​កាក​សំណល់​ពី​រាង​កាយ គឺ​ជា​ការ​កម្ចាត់​ជាតិ​ពុល​ពី​ប្រព័ន្ធ​រំលាយ​អាហារ​​។ ២. ជួយ​ពង្រឹង​ភាព​ស្វាហាប់​ ​ពេល​យើង​មាន​អារម្មណ៍​អស់កម្លាំង គ្មាន​ថាមពល​ក្នុង​ខ្លួន អាច​មកពី​យើង​ខ្វះ​ជាតិទឹក​។ ជាតិទឹក​ជួយ​គ្រប់​គ្រង​ដំណើរ​ការ​រាង​កាយ និង​ខួរក្បាល​។ ដូច​គ្នា​ដែរ ជាតិទឹក​ក៏​ជួយ​រក្សា​លំនឹង​ផ្នែក​អារម្មណ៍​​ផង​ដែរ​។ បន្ទាប់​ពី​មិន​មាន​អ្វី​ចូល​ពោះ​អស់​ជា​ច្រើន​ម៉ោង ការ​ញ៉ាំ​អ្វី​ចូល​ពោះ​ដំបូង​គេ​នឹង​ពញ្ញាក់​ដល់​រាង​កាយ ហើយ​ការ​ផឹក​ទឹក​នឹង​ជួយ​ជំរុញ​​ដល់​ភាព​ស្វាហាប់​របស់​យើង​។ ​​៣. ផ្ដល់​ថាមពល​ដល់​ខួរក្បាល ​ផឹក​ទឹក​ភ្លាម​ក្រោយ​ភ្ញាក់​ពី​គេង​ ក៏​ជួយ​ផ្ដល់​ថាមពល​ដល់​ខួរ​ក្បាល​ដែរ​។ ខួរ​ក្បាល​​យើង​កើត​ឡើង​ពី​ជាតិទឹក​​រហូត​ដល់​៧៣ភាគ​រយ ដូច​នេះ​ហើយ​បាន​ជា​ការ​រក្សា​ជាតិ​ទឹក​បាន​គ្រប់​គ្រាន់​ចាំ​បាច់​ក្នុង​ការ​ជួយ​ឲ្យ​ខួរ​ក្បាល​ដំណើរ​ការ​បាន​ល្អ​។​ ៤. ការពារ​ជំងឺ​ ​ពេល​យើង​កំពុង​គេង រាង​កាយ​ក៏​ចាប់​ផ្ដើម​ជួស​ជុល​ឡើង​វិញ និង​ស្ដារ​អារម្មណ៍​ឡើង​វិញ​ដែរ​។ អំឡុង​ពេល​គេង ប្រព័ន្ធ​ភាព​ស៊ាំ​ក៏​ពិបាក​ក្នុង​ការ​កម្ចាត់​ជាតិពុល​ចេញ​ពី​រាង​កាយ​។ ការ​ផឹកទឹក​បាន​គ្រប់​គ្រាន់ អាច​ជួយ​បង្កើន​ល្បឿន​​ដំណើរ​ការ​រាង​កាយ​ឲ្យ​បញ្ចេញ​ជាតិ​ពុល​ពី​ក្នុង​ខ្លួន​។ ​ក្រៅពី​ខួរ​ក្បាល ការ​បំពេញ​ជាតិទឹក​ក៏​មាន​ប្រយោជន៍​ដល់​បេះដូង​ តម្រង​នោម និង​សួត។ កាលណា​អ្វី​ទាំង​នេះ​មាន​សុខ​ភាព​ល្អ ដំណើរ​ការ​បាន​ល្អ នោះ​រាង​កាយ​ក៏​មាន​សុខ​ភាព​ល្អ​ មិន​ឈឺ​ដូច​គ្នា​ដែរ​។


ជំងឺថ្លើម

សញ្ញា​ព្រមាន​ទាំង៥ បញ្ជាក់​ថា​ថ្លើម​​​​​​ពោរពេញ​​ដោយ​ជាតិ​ពុល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្លើម​មាន​​​​មុខងារ​សំខាន់​ៗ​​ជា​ច្រើន​​នៅ​ក្នុង​រាងកាយ​របស់​យើង ដូចជា​ជួយ​​កំណត់​​កម្រិត​ជាតិ​គីមី​ភាគ​ច្រើន​នៅ​ក្នុង​ឈាម​ និង​​បញ្ចេញ​ចោល​ទឹក​ប្រមាត់​ ដើម្បី​ជួយ​កម្ចាត់​​កាក​សំណល់​​។​ រាល់​ឈាម​​ចេញ​ពី​ក្រពះ​ និង​ពោះវៀន​នឹង​​​ឆ្លង​កាត់​ថ្លើម​ ហើយ​ថ្លើម​បាន​បំបែក​ ធ្វើ​ឲ្យ​ឈាម​​មាន​តុល្យភាព​ ក៏​ដូចជា​បង្កើត​សារធាតុ​ចិញ្ចឹម​​នៅ​ក្នុង​​រាងកាយ​ទាំង​មូល​។ ដូច្នេះ​ហើយ​ ការ​ថែទាំ​​ថ្លើម​ឲ្យ​មាន​សុខភាព​ល្អ គឺ​ជា​រឿង​ចាំបាច់​បំផុត​ ហើយ​ការ​សង្កេត​មើល​ពី​សញ្ញា​ព្រមាន​ដែល​ទាក់ទង​នឹង​ថ្លើម​ ក៏​ជា​រឿង​ដែល​យើង​មិន​គួរ​មើល​រំលង​ដែរ​។ សញ្ញា​ព្រមាន​ទាំង​៦​នេះ​ បញ្ជាក់​ថា​ថ្លើម​របស់​យើង​កំពុង​តែ​មាន​បញ្ហា​ហើយ​។​ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់គណនាមហារីកសួត ចុចទីនេះ! ១. ការ​ឈឺចាប់​នៅ​បរិវេណ​ថ្លើម​ ការ​ឈឺ​ចាប់​នៅ​​បរិវេណ​ខាង​ស្ដាំ​ផ្នែក​​ខាង​លើ​នៃ​ពោះ​គឺ​ជា​សញ្ញា​បង្ហាញ​ថា​ថ្លើម​របស់​យើង​កំពុង​តែ​មាន​បញ្ហា​។ ជាក់​ស្ដែង​ ថ្លើម​មាន​មុខងារ​បន្សាប​ជាតិ​ពុល​ និង​ជួយ​ឲ្យ​រាងកាយ​ច្រោះ​កាក​សំណល់​ ក៏​ដូចជា​ជួយ​រាងកាយ​បំប្លែង​​អាហារ​ទៅ​ជា​សារធាតុ​ចិញ្ចឹម​។ នៅ​ពេល​ដែល​ថ្លើម​មាន​ជំងឺ​ វា​មិន​អាច​ដំណើរការ​ប្រកប​ដោយ​ប្រសិទ្ធភាព​ ហើយ​វា​នឹង​មាន​អាការៈ​ហើម​ ព្រម​ទាំង​ឈឺចាប់​។ ២. ហើម​ជើង​ និង​ក​ជើង​ ជាមួយ​គ្នា​នេះ​ដែរ ថ្លើម​ព្យាយាម​ជួសជុល​ខ្លួន​ឯង​ដោយ​បង្កើត​ជា​ជាលិកា​​ស្លាកស្នាម​ ។ ជាលិកា​ស្លាកស្នាម​កាន់​តែ​ច្រើន​ មាន​ន័យ​ថា​ថ្លើម​ប្រឹងប្រែង​បំពេញ​មុខងារ​កាន់​តែ​ខ្លាំង​ ហើយ​​ជា​លទ្ធផល​ វា​នឹង​បណ្ដាល​ឲ្យ​យើង​​​កើត​សម្ពាធ​ឈាម​នៅ​សរសៃ​ឈាម​វ៉ែន​ផូក ។​ សារធាតុ​រាវ​នឹង​កកកុញ​នៅ​លើ​ជើង​ ដែល​នាំ​​ឲ្យ​កើត​មាន​​អាការៈ​ហើម​នៅ​ជើង​ កំភួន​ជើង​ ឬ​លើ​ភ្លៅ​ទាំង​សង​ខាង​។​ [embed-health-tool-heart-rate] ៣. ឡើង​ទម្ងន់​ ​នៅ​ពេល​ដែល​ថ្លើម​មិន​អាច​ទប់ទល់​នឹង​ជាតិ​ពុល​ពី​គ្រឿង​ស្រវឹង​ ​ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្ករ​សិប្បនិម្មិត ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ខ្ពស់​ និង​ថ្នាំ​មួយ​ចំនួន​ទេ​នោះ​ វា​​អាច​នឹង​ផ្ទុក​ជាតិ​ពុល​​មិន​រលាយ​នៅ​ក្នុង​កោសិកា​ខ្លាញ់​។​ ៤. អាលែកហ្ស៊ី​ ជា​ញឹកញាប់​ អាលែកហ្ស៊ី​​បណ្ដាល​មក​ពី​ថ្លើម​​​មិន​សូវ​សកម្ម​ និង​​ដំណើរការ​ហួស​កម្រិត​។ នៅ​ពេល​ដែល​មាន​សារធាតុ​ច្រើន​ជ្រុល​​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម​ ខួរ​ក្បាល​នឹង​ចាត់​ទុក​ថា​វា​ជា​ភ្នាក់ងារ​បង្ក​ជា​អាលែកហ្ស៊ី​ រួច​បញ្ចេញ​អង់ទីករ​ និង​​សារធាតុ​គីមី ដែល​​បង្ក​​ឲ្យ​មាន​កន្ទួល​រមាស់​។ ៥. […]


ដំបៅក្រពះ

ជំងឺដំបៅក្រពះផ្តល់ផលពិបាកធំៗ ២យ៉ាង ប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ

ហេតុ​ផល​ចម្បង​ដែល​បណ្ដាល​ឲ្យ​យើង​កើត​ជំងឺ​ដំបៅ​ក្រពះ​មាន​២​ធំ​ៗ​គឺ កើត​មេរោគ​ក្នុង​ក្រពះ និង​ការ​ប្រើ​ប្រាស់​ថ្នាំ​ឈឺ​សន្លាក់​ដោយ​មិន​មាន​វេជ្ជបញ្ជា​ត្រឹម​ត្រូវ។ ជំងឺ​ដំបៅ​ក្រពះ ជា​បញ្ហា​ធ្ងន់ធ្ងរ​មួយ​ដែល​ផ្ដល់​ផល​វិបាក ដែល​អាច​បណ្ដាល​ឲ្យ​អ្នក​ជំងឺ​ស្លាប់​​ផង​ដែរ។ ​ដំបៅ​ក្រពះ ជា​ជំងឺ​នៃ​ការ​បាត់​នូវ​ស្រទាប់​កោសិកា​នៃ​ក្រពះ។ វា​បណ្ដាល​មក​ពី​ការ​បាត់​លំនឹង​នៃ​ស្រទាប់​ការពារ​នៃ​ក្រពះ និង​ការ​បញ្ចេញ​នូវ​អាស៊ីដ​ក្រពះ។ ជំងឺ​នេះ​អាច​ធ្វើ​ឲ្យ​អ្នក​ជំងឺ​សម្រាក​ពេទ្យ មិន​អាច​ធ្វើ​ការងារ​បាន និង​អាច​ធ្វើឲ្យ​អ្នក​ជំងឺ​បាត់​បង់​ជីវិត​បាន។ នេះ​បើ​តាម​ការ​បកស្រាយ​ឲ្យ​ដឹង​ពី​មន្ទីរពេទ្យ កាល់ម៉ែត។ ផល​ពិបាក​នៃ​ជំងឺ​ដំបៅ​ក្រពះ ១. ការ​ហូរ​ឈាម​ក្រពះ- អ្នក​ជំងឺ​ដំបៅ​ក្រពះ​ដល់​កម្រិត​ក្រពះ​ហូរ​ឈាម ​នឹង​បញ្ចេញ​រោគ​សញ្ញា​ដូច​ជា ក្អួត​ឈាម បត់​ជើង​លាមក​មាន​ឈាម​ខ្មៅ ស្លេក​ស្លាំង វិល​មុខ។ល។ ក្នុង​ករណី​នេះ អ្នក​ជំងឺ​ត្រូវ​បញ្ជូន​មក​មន្ទីរពេទ្យ​ជា​បន្ទាន់ ដើម្បី​ឃាត់ឈាម​ដែល​ហូរ តាម​រយៈ​ការ​ឆ្លុះ​ក្រពះ និង​ប្រើ​ថ្នាំ និង​បញ្ចូល​ឈាម​ឲ្យ​បាន​ត្រឹម​ត្រូវ។ ២. ការ​ធ្លាយ​ក្រពះ– អ្នក​ជំងឺ​មាន​អាការៈ​ដូច​ជា ឈឺ​ចាប់​ខ្លាំង អត់​ផោម អត់​បន្ទោ​បង់ ពេល​ស្ទាប​ពោះ​មាន​សភាព​រឹង​ដូច​ឈើ។ អ្នក​ជំងឺ​ត្រូវ​ទៅ​មន្ទីរពេទ្យ​ជា​បន្ទាន់ ព្រោះ​អ្នក​ជំងឺ​អាច​ស្លាប់​ភ្លាម​ៗ បើ​មិន​បាន​ព្យាបាល​ត្រឹម​ត្រូវ និង​ទាន់​ពេល​វេលា​ទេ​នោះ។ ដើម្បី​កំណត់​ចំណាំ​ពី​ជំងឺ​ដំបៅ​ក្រពះ គ្នា​យើង​អាច​សង្កេត​មើល​តាម​រោគ​សញ្ញា​ទូទៅ​របស់​ជំងឺ​នេះ​បាន​ដូច​ខាង​ក្រោម​រួម​មាន៖ ឈឺ​ចាប់​ពោះ​ផ្នែក​ចុង​ដង្ហើម ឬ​ផ្នែក​ខាង​ស្ដាំ​ខាង​លើ ឈឺ​ចាប់​នៅ​លើ​ខ្នង កន្លែង​បោះ​ដៃ​ផុត ឈឺ​ពេល​ឃ្លាន ហើយ​ថយ​ការ​ឈឺ​ចាប់​ពេល​ញ៉ាំ​អាហារ​រួច អាច​មាន​ការ​ក្អួត​ចង្អោរ ពិបាក​ក្នុង​ការ​រំលាយ​អាហារ។ល។


បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

ញ៉ាំ​សាច់​ច្រើន​ មិនសូវញ៉ាំបន្លែ អាចមានបញ្ហាសុខភាពទាំងនេះ

ទោះ​បី​ជា​សាច់​ជា​ផ្នែក​មួយ​ដ៏​សំខាន់​​នៅ​ក្នុង​របប​អាហារ​ក៏​ពិត​មែន​ ប៉ុន្តែ​ការ​ញ៉ាំ​សាច់​ច្រើន​​ជ្រុល​ក៏​អាច​ផ្ដល់​ផល​ប៉ះពាល់​ដល់​សុខភាព​របស់​យើង​ដូច​គ្នា​។ ខាង​ក្រោម​នេះ​ គឺ​ជា​ហានិភ័យ​សុខភាព​មួយ​ចំនួន​ដែល​កើត​ឡើង​​ នៅ​ពេល​ដែល​យើង​ញ៉ាំ​​សាច់​ច្រើន​។ ១. ក្រួស​តម្រង​នោម​ ប្រូតេអ៊ីន​នៅ​ក្នុង​​សត្វ​សាច់​​មាន​សមាសធាតុ​ជាច្រើន​ ដែល​ហៅ​ថា​ Purine ហើយ​វា​នឹង​បំបែក​ទៅ​ជា​អាស៊ីដUric។​ នៅ​ពេល​ដែល​រាងកាយ​យើង​ផ្ទុក​អាស៊ីដ​មួយ​ប្រភេទ​នេះ​ច្រើន​ជ្រុល​ វា​អាច​​វិវត្ត​​ទៅ​ជា​ក្រួស​តម្រង​នោម។​ យ៉ាង​ណា​មិញ​ គ្នា​យើង​គប្បី​ញ៉ាំ​សាច់​នៅ​ក្នុង​បរិមាណ​សម​ល្មម​ និង​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ ដើម្បី​បង្ការ​ក្រួស​តម្រង​នោម​។ ២. កង្វះ​ជាតិ​ទឹក​ ពីព្រោះ​​តែ​បរិមាណ​លើស​នៃ​អាស៊ីដ​Uric យើង​អាច​នឹង​មាន​អារម្មណ៍​ស្រេក​ទឹក​​លើស​ពី​ធម្មតា​។​ ពិត​ណាស់​ ​តម្រង​នោម​របស់​យើង​ត្រូវការ​ទឹក​ដើម្បី​រំលាយ​កាកសំណល់​ពុល​ ដូច្នេះ​ហើយ​ យើង​ចាំបាច់​ញ៉ាំ​ទឹក​​ឲ្យ​បាន​ច្រើន​ តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។ ៣. ទល់​លាមក​ អាហារ​ដែល​ធ្វើ​ពី​សាច់​មាន​ផ្ទុក​ប្រូតេអ៊ីន​ច្រើន​ ប៉ុន្តែ​វា​មិន​មាន​ជាតិ​សរសៃ​ឡើយ​។​ ជា​ទូទៅ​ ការ​ទល់​លាមក​ និង​ឈឺ​ចាប់​​ពេល​បន្ទោបង់​ អាច​ជា​សញ្ញា​ដំបូង​ ដែល​បង្ហាញ​ថា​យើង​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​សរសៃ​ទាប។​ ដូច្នេះ​ហើយ​ គ្នា​យើង​គប្បី​បន្ថែម​អាហារ​ដែល​មាន​ជាតិ​សរសៃ​ដូចជា​ ផ្លែឈើ បន្លែ និង​គ្រាប់​ធញ្ញជាតិ​ទាំង​មូល​ ។​ ៤. ឈឺ​ក្បាល​ កង្វះ​ជាតិ​ទឹក​ក៏​អាច​បណ្ដាល​ឲ្យ​យើង​ឈឺ​ក្បាល​​ដែរ​។​ វា​ធ្វើ​ឲ្យ​ឈាម​កាន់​តែ​ខាប់ ដោយ​​កាត់បន្ថយ​លំហូរ​អុកស៊ីសែន​ទៅ​ក្នុង​ខួរ​ក្បាល​។​ ម្យ៉ាង​វិញ​ទៀត​ ផលិតផល​សាច់​មួយ​ចំនួន​ដូចជា​Hotdog សាច់​ក្រក​ជ្រូក​ (Salami) ផ្ទុក​សារធាតុ​នីត្រាត​ ដែល​អាច​បង្កើន​លំហូរ​ឈាម​ទៅ​កាន់​ខួរ​ក្បាល​​​របស់​យើង បណ្ដាល​ឲ្យ​មាន​អាការៈឈឺក្បាល​ដែរ​។ ៥. បញ្ហា​បេះដូង​ ​​​​​​​​​​​ជាតិ​សរសៃ​ដែល​មាន​នៅ​ក្នុង​របប​អាហារ​ មាន​គុណប្រយោជន៍​ជួយ​ការពារ​សុខភាព​បេះដូង​របស់​យើង​។​ ប៉ុន្តែ​ ប្រសិនបើ​យើង​ញ៉ាំ​សាច់​ច្រើន​ ជាតិ​សរសៃ​នៅ​ក្នុង​រាងកាយ​ប្រាកដ​ជា​មាន​កម្រិត​​ទាប ដែល​ជា​ហេតុ​​នាំ​ឲ្យ​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​កើត​​ជំងឺ​បេះដូង​។ ៦. ឧស្សាហ៍​ឈឺ​ ជាមួយ​គ្នា​នេះ​ដែរ ខ្លាញ់​ឆ្អែត​​នៅ​ក្នុង​សាច់​ក្រហម​ និង​សាច់​កែច្នៃ​មិន​មាន​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ដែល​ចាំបាច់​សម្រាប់​​ឲ្យ​រាងកាយ​ប្រឆាំង​នឹង​ការ​រលាក​​ណា​មួយ​បាន​ឡើយ​។ […]


រលាកក្រពះ

​អ្នក​ជំងឺ​រលាក​ក្រពះ គួរ​ញ៉ាំ​ និង​មិន​គួរ​ញ៉ាំ​អាហារ​អ្វី​ខ្លះ​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជំងឺ​រលាក​ក្រពះ​ គឺ​ជា​ការ​រលាក​ ឬ​ក្រហាយ​នៃ​ស្រទាប់​ក្រពះ​ ហើយ​ជួនកាល​​ វា​មិន​ចេញ​រោគ​សញ្ញា​ឡើយ​។ យ៉ាង​ណា​មិញ រោគ​សញ្ញា​ទូទៅ​បំផុត​នៃ​ជំងឺ​រលាក​ក្រពះ​នេះ​ មាន​ដូចជា​​ឈឺ​ពោះ​ ហើម​ពោះ​ ចង្អោរ​ ពិបាក​​រំលាយ​អាហារ​ និង​បាត់បង់​ចំណង់​អាហារ។ នៅ​ក្នុង​ករណី​ខ្លះ​ ជំងឺ​រលាក​ក្រពះ​ក៏​អាច​នាំ​ឲ្យ​មាន​ដំបៅ​ និង​អាច​ក្លាយ​ជា​មហារីក​ក្រពះ​ផង​ដែរ​ ប្រសិនបើ​មិន​មាន​ការ​ព្យាបាល​។ ពិត​ណាស់​ អាហារ​មួយ​ចំនួន​អាច​ធ្វើ​ឲ្យ​រោគ​សញ្ញា​​កាន់​តែ​ធ្ងន់ធ្ងរ​ ដោយ​​ធ្វើ​ឲ្យ​រលាក​ស្រទាប់​ក្រពះ​ ខណៈ​អាហារ​ផ្សេង​ទៀត​ជួយ​កាត់​បន្ថយ​​ភាព​មិន​ស្រួល​ ព្រម​ទាំង​អាច​ជួយ​ព្យាបាល​អាការៈ​ឈឺចាប់​ថែម​ទៀត​ផង​។ អាហារ​​​គួរ​ញ៉ាំ​ ប្រសិនបើ​យើង​​មាន​ជំងឺ​រលាក​ក្រពះ​ ១. អាហារ​មាន​ជាតិ​សរសៃ​ខ្ពស់ អាហារ​ដែល​មាន​ជាតិ​សរសៃ​ខ្ពស់​ដូចជា​គ្រាប់​ធញ្ញជាតិ​ និង​គ្រាប់​ផ្លែឈើ​ ​រួម​មាន​ផ្លែ​​ប៊ឺរី​ និង​បន្លែ​ពណ៌​បៃតង​មាន​អត្ថប្រយោជន៍​សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ​ទាំង​មូល។​ ដូច្នេះ​ហើយ​ទើប​​អាហារ​ប្រភេទ​នេះ​ស័ក្ដិសម​សម្រាប់​អ្នក​ដែល​មាន​​ជំងឺ​រលាក​ក្រពះ​។ ផ្កា​ខាត់​ណា​ខៀវ​​ល្អ​បំផុត​សម្រាប់​សុខភាព​ក្រពះ​ ពីព្រោះ​វា​មិន​ត្រឹម​តែ​ជា​ប្រភព​នៃ​ជាតិ​សរសៃ​ប៉ុណ្ណោះ​ទេ ​វា​ថែម​ទាំង​មាន​កម្រិត​sulforaphane​ ខ្ពស់​ ជា​សមាសធាតុ​ផ្សំ​អាច​សម្លាប់​ពពួក​បាក់តេរី​H. Pylori ដែល​បង្ក​ឲ្យ​មាន​ជំងឺ​រលាក​ក្រពះ​។ ២. ​អាហារ​សំបូរ​ខ្លាញ់​សុខភាព​ ទោះ​បី​ជា​អាហារ​ខ្លាញ់​មិន​មែន​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​អ្នក​ដែល​មាន​ជំងឺ​រលាក​ក្រពះ​ ប៉ុន្តែ​អាហារ​ដែល​សំបូរ​ទៅ​ដោយ​ខ្លាញ់​សុខភាព​​​ ជា​ករណី​លើកលែង​។ អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣ ដែល​មាន​នៅ​ក្នុង​ត្រី​សាម៉ុន​ គ្រាប់​ជី​​ អាច​កាត់បន្ថយ​ការ​រលាក​ស្រទាប់​ក្រពះ​ ក៏​ដូចជា​អាច​ការពារ​យើង​ប្រឆាំង​នឹង​​​ការ​រលាក​ក្រពះ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​ ប្រភព​ផ្សេង​ទៀត​នៃ​ខ្លាញ់​សុខភាព​មាន​ផ្លែ​ប៊ឺរ​ ប្រេង​អូលីវ និង​គ្រាប់​ធញ្ញជាតិ​ផ្សេង​ទៀត​។ ៣. អាហារ​ និង​ភេសជ្ជៈ​ដែល​មាន​Probiotic ​​​​​​​​​​ជាមួយ​គ្នា​នេះ​ដែរ ​​ពពួក​Probioticsដូចជា​ទឹក​ដោះ​គោ​ជូរ​ និង​គីមឈី​អាច​ជួយ​ប្រឆាំង​នឹង​បាក់តេរី​H.pylori ​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ ព្រម​ទាំង​ជួយ​បង្កើន​សមត្ថភាព​ពោះវៀន​ក្នុង​ការ​ស្រូប​យក​សារធាតុ​ចិញ្ចឹម​​​ថែម​ទៀត​ផង​។ ​​៤. អាហារ​សំបូរ​ប្រូតេអ៊ីន​គ្មាន​ខ្លាញ់​ ប្រូតេអ៊ីន​ជួយ​ជួសជុល​​ការ​បំផ្លាញ​​ពី​​ជំងឺ​រលាក​ក្រពះ​។​ ​ប៉ុន្តែ​ មិន​មែន​ប្រូតេអ៊ីន​ទាំង​អស់​សុទ្ធ​តែ​​ល្អ​​ឡើយ​ ហេតុ​នេះ​ហើយ […]


បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

ញ៉ាំ​ទឹក​មុន​ចូល​គេង​ អាច​ជួយ​ដល់​ការ​សម្រក​ទម្ងន់​ដែរ​អត់​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទឹក​គឺ​ជា​ភេសជ្ជៈ​ដ៏​ល្អ​បំផុត​​សម្រាប់​សុខភាព​របស់​យើង​រាល់​គ្នា។ វា​ជួយ​ឲ្យ​យើង​រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ​ បង្ការ​បញ្ហា​ទល់​លាមក​ និង​​បញ្ជូន​សារធាតុ​ចិញ្ចឹម​ និង​អុកស៊ីសែន​​ទៅ​ក្នុង​កោសិកា​ផង​ដែរ។​ ប្រសិនបើ​គ្នា​យើង​កំពុង​ព្យាយាម​សម្រក​ទម្ងន់​ ​ទឹក​អាច​មាន​អត្ថប្រយោជន៍​​​ជួយ​ជំរុញ​​ដំណើរការ​នេះ​បាន​ ប៉ុន្តែ​ការ​ញ៉ាំ​ទឹក​មុន​ពេល​គេង​ អាច​មិន​មែន​ជា​ពេល​វេលា​សមស្រប​ឡើយ​។ ទំនាក់ទំនង​រវាង​ទឹក​ និង​ការ​ស្រក​ទម្ងន់​ ពិត​ណាស់​ ទឹក​អាច​​ជា​​ផ្នែក​មួយ​​ជួយ​ដល់​ការ​សម្រក​ទម្ងន់​​យ៉ាង​មាន​ប្រសិទ្ធភាព​។​ យោង​តាម​ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា​ ការ​ញ៉ាំ​ទឹក​ច្រើន​អាច​ជួយ​ជំរុញ​ដល់​ការ​ស្រក​ទម្ងន់​ និង​ស្រក​ខ្លាញ់​ចំពោះ​មនុស្ស​ស្រី​។ ម្យ៉ាង​វិញ​ទៀត​ ទឹក​ក៏​អាច​ជួយ​ឲ្យ​យើង​ញ៉ាំ​ជាតិ​កាឡូរី​តិច​ជាង​មុន​ ព្រម​ទាំង​ធ្វើ​មេតាប៉ូលីស​បាន​ប្រសើរ​ជាង​មុន​ដូច​គ្នា​។ តម្រូវការ​ទឹក​ប្រចាំ​ថ្ងៃ​ ​​​តម្រូវការ​ទឹក​ប្រចាំ​ថ្ងៃ​មាន​ភាព​ខុស​គ្នា​ និង​​អាស្រ័យ​លើ​របប​អាហារ​ សកម្មភាព​ បរិយាកាស​ និង​សុខភាព​របស់​មនុស្ស​យើង​ម្នាក់​ៗ​។​ មនុស្ស​ពេញ​វ័យ​ដែល​មាន​សុខភាព​ល្អ​ ត្រូវការ​ទឹក​យ៉ាង​ហោច​ណាស់​៨​ ទៅ​១២​កែវ​ក្នុង​មួយ​ថ្ងៃ​ ដើម្បី​បញ្ចៀស​​កង្វះ​ជាតិ​ទឹក​ និង​​បំពេញ​ជាតិ​ទឹក​ដែល​បាត់បង់​ទៅ​តាម​ញើស​ ទឹក​នោម​ ការ​បន្ទោបង់​ និង​ការ​ដកដង្ហើម​។​ យើង​គួរ​ញ៉ាំ​ទឹក​មុន​ពេល​ចូល​គេង​ដែរ​ឬ​ទេ​? ជាមួយ​គ្នា​នេះ​ដែរ ថ្វី​ត្បិត​តែ​ការ​ញ៉ាំ​ទឹក​​អាច​ជួយ​ដល់​ការ​សម្រក​ទម្ងន់​បាន​ក៏​ពិត​មែន​ ប៉ុន្តែ​​យើង​មិន​គួរ​ញ៉ាំ​នៅ​មុន​ពេល​ចូល​គេង​ឡើយ​ ពីព្រោះ​វា​អាច​រំខាន​ដល់​ដំណេក​​របស់​យើង​បាន​។ ប្រសិនបើ​យើង​មិន​បាន​គេង​គ្រប់គ្រាន់​​នៅ​ពេល​យប់​ វា​អាច​បង្កើន​ចំណង់​អាហារ​ និង​ធ្វើ​ឲ្យ​​យើង​ចង់​ញ៉ាំ​​ពពួក​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ និង​ជាតិ​ស្ករ​ខ្ពស់​។ លើស​ពី​នេះ​ ការ​គេង​មិន​គ្រប់គ្រាន់​ក៏​អាច​បង្កើន​កម្រិត​ស្រ្តេស​ និង​អាច​​ប៉ះពាល់​ដល់​សុខភាព​របស់​យើង​​​ថែម​ទៀត​ផង​។   ញ៉ាំ​ទឹក​នៅ​ពេល​ណា​ល្អ​បំផុត​ សម្រាប់​ការ​សម្រក​ទម្ងន់​? ជា​ទូទៅ​ ការ​ញ៉ាំ​ទឹក​មួយ​កែវ​មុន​ពេល​ញ៉ាំ​អាហារ​ ឬ​អាហារ​សម្រន់​​អាច​ជួយ​ឲ្យ​យើង​ញ៉ាំ​តិច​ជាង​មុន​ ជួយ​កាត់បន្ថយ​​ការ​ស្រូប​យក​ជាតិ​កាឡូរី ដែល​ល្អ​ចំពោះ​ការ​ស្រក​ទម្ងន់​។​ យ៉ាង​ណា​មិញ​ កង្វះ​ជាតិ​ទឹក​អាច​បង្កើន​​ចំណង់​អាហារ ដូច​នេះ​ យើង​គប្បី​ញ៉ាំ​ទឹក​ឲ្យ​បាន​​ច្រើន​ ដើម្បី​ជួយ​រក្សា​ជាតិ​ទឹក​ និង​គ្រប់គ្រង​ចំណង់​អាហារ​​បាន​ល្អ។​


បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

​អាហារ​ទាំង​នេះ​ មាន​គុណប្រយោជន៍​ច្រើន​សម្រាប់​ពោះវៀន​តូច​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពោះវៀន​តូច​គឺ​ជា​ផ្នែក​មួយ​​ដ៏​សំខាន់​នៃ​ប្រព័ន្ធ​រំលាយ​អាហារ​ ដែល​ទទួល​ខុសត្រូវ​ក្នុង​ការ​រំលាយ​អាហារ​ ស្រូប​យក​សារធាតុ​ចិញ្ចឹម​ និង​ផ្លាស់ទី​អាហារ​តាមរយៈ​ពោះវៀន​។​ ការ​ញ៉ាំ​អាហារ​ជាក់លាក់​មួយ​ចំនួន​ អាច​ជួយ​ថែទាំ​​សុខភាព​ពោះវៀន​តូច​​របស់​យើង​​ប្រកប​ដោយ​​ប្រសិទ្ធភាព​។ ១. ពពួក​អាហារ​Probiotic ទឹក​ដោះ​គោ​ជូរ​មាន​ផ្ទុក​Probiotics ដែល​​ជួយ​ឲ្យ​ពោះវៀន​តូច​មាន​សុខភាព​ល្អ​ ព្រម​ទាំង​ដំណើរការ​​ត្រឹមត្រូវ​។​ ជាក់​ស្ដែង​ Probiotics​ជា​ពពួក​បាក់តេរី​មាន​ប្រយោជន៍​ ដែល​អាច​ជួយ​កាត់​បន្ថយ​វត្តមាន​នៃ​បាក់តេរី​មិន​ល្អ​ ហើយ​វា​ក៏​​ជួយ​លើក​កម្ពស់​ដល់​ការ​រំលាយ​អាហារ​ និង​ស្រូប​យក​វីតាមីន​ និង​ជាតិ​រ៉ែ។​ ដូច្នេះ​ហើយ​ គ្នា​យើង​អាច​ជ្រើសរើស​​ញ៉ាំ​ទឹក​ដោះ​គោ​ជូរ​ដែល​មាន​ផ្ទុក​​Probiotics ដូចជា​សារធាតុ​Lactobacillus និង​Bifidobacterium ដែល​ល្អ​បំផុត​សម្រាប់​សុខភាព​ពោះវៀន​តូច​។​ បន្ថែម​ពី​នេះ យើង​​ក៏​អាច​​បញ្ចូល​ស៊ុប​បែប​ជប៉ុន​ (Miso) ​និង​​អាហារ​ធ្វើ​ពី​ទឹក​ដោះ​គោ​ដែល​ដាក់​មេ​ ​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​យើង​ផង​ដែរ​។ ២. បន្លែ​ និង​ផ្លែឈើ​ របប​អាហារ​ដែល​រួម​បញ្ចូល​ទាំង​ផ្លែឈើ​ និង​បន្លែ​​​ស្រស់​ៗ អាច​ជួយ​ឲ្យ​យើង​ទទួល​បាន​វីតាមីន​ ជាតិ​រ៉ែ និង​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​​ជា​ច្រើន​។​ ពិត​ណាស់​ បន្លែ​ និង​ផ្លែឈើ​​​សំបូរ​ទៅ​ដោយ​​ជាតិ​សរសៃ​ ដែល​មាន​អត្ថប្រយោជន៍​ដល់​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​ទាំង​​មូល​ រួម​​ទាំង​​ពោះវៀន​តូច​ ​ដោយ​វា​ជួយ​ឲ្យ​រាងកាយ​រំលាយ​អាហារ​ និង​បញ្ចេញ​ចោល​កាក​សំណល់​​បាន​ល្អ​។​ ហេតុ​នេះ​ហើយ​ គ្នា​យើង​គប្បី​​ញ៉ាំ​​អាហារ​ដែល​សំបូរ​ទៅ​ដោយ​ជាតិ​សរសៃ​​ឲ្យ​បាន​ច្រើន​ ​ដូចជា​ផ្លែ​ប៉ោម​ សណ្ដែក សណ្ដែក​បារាំង​ និង​ការ៉ុត​។ ៣. ត្រី​ ត្រី​ជា​ប្រភព​ប្រូតេអ៊ីន​​ ដែល​សំបូរ​ទៅ​ដោយ​​សារធាតុ​ចិញ្ចឹម​​ចាំបាច់​សម្រាប់​ការ​ជួសជុល​​ និង​បង្កើត​ជាលិកា​ និង​កោសិកា​​ឡើង​វិញ​។​ នៅ​ពេល​ដែល​ពោះវៀន​តូច​​មាន​សុខភាព​ល្អ វា​នឹង​ជួយ​ឲ្យ​រាងកាយ​ទទួល​បាន​អត្ថប្រយោជន៍​ពី​អាស៊ីដ​អាមីណូ​នៅ​ក្នុង​អាហារ​ប្រូតេអ៊ីន​​បាន​ច្រើន​ ក៏​ដូចជា​ជួយ​​ស្រូប​យក​ខ្លាញ់​សុខភាព​ថែម​ទៀត​ផង​។ ការ​ញ៉ាំ​ខ្លាញ់​មិន​ឆ្អែត​ ( unsaturated fat […]


ជំងឺទល់លាមក

ចេកជាអាវុធមុខពីរ សម្រួលការបន្ទោបង់ផង ធ្វើឲ្យទល់លាមកផង

ចេក​ជា​ផ្លែ​ឈើ​មួយ​ប្រភេទ​ដែលគ្នា​យើង​ដឹង​ថា​ជួយ​សម្រួល​ដល់​ការ​បន្ទោបង់ ប៉ុន្តែ​ដឹង​ទេ​ថា​ចេក​ក៏​ជា​ផ្លែឈើ​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ទល់​លាមក​ផង​ដែរ​។ តើ​ចេក​បង្ក​បញ្ហា​ទល់​លាមក​បាន​យ៉ាង​ម៉េច​?​ ១. អ្វី​ជា​ការ​ទល់​លាមក​? ទល់​លាមក​ជា​បញ្ហា​ទូទៅ​មួយ ធ្វើ​ឲ្យ​យើង​ពិបាក​ក្នុង​ការ​បត់ជើង​ធំ។ ជា​លក្ខណៈ​វេជ្ជសាស្រ្ត​ ទល់​លាមក​ត្រូវ​បាន​កំណត់​​ដោយ​ផ្អែក​លើ​ការ​បន្ទោ​បង់​តិច​ជាង​បី​ដង​ក្នុង​មួយ​សប្ដាហ៍​។ បើ​គ្នា​យើង​បន្ទោបង់​ត្រឹម​ម្ដង​ក្នុង​មួយ​សប្ដាហ៍ នោះ​មាន​ន័យ​ថា​មាន​បញ្ហា​ទល់លាមក​ធ្ងន់​ធ្ងរ​ហើយ​។​ ទល់​លាមក​ ក៏​អាច​មាន​ចេញ​រោគ​សញ្ញា​ដូច​ជា​ហើម​ពោះ មាន​ហ្គាស​ក្នុង​ពោះ និង​ឈឺ​ចាប់​ពេល​បន្ទោបង់ ជា​ដើម។​ ២. មូលហេតុ​ចេក​ធ្វើ​ឲ្យ​ទល់​លាមក​ ពេល​និយាយ​ថា​ចេក​អាច​ធ្វើ​ឲ្យ​យើង​ទល់លាមក​ ហាក់​ពិបាក​ជឿ​បន្តិច តែ​វា​ជា​ការ​ពិត​។ ការ​ញ៉ាំ​ចេក​ខ្ចី ឬ​ចេក​ស្ទើរ​ទុំ ច្រើន​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​ទល់​លាមក​ ខណៈ​ចេក​ទុំ​ល្អ​ជួយ​សម្រួល​ដល់​បញ្ហា​ទល់លាមក​ទៅ​វិញ​។​ ចេក​ខ្ចី ឬ​ស្ទើរ​ទុំ​ ធ្វើ​ឲ្យ​ទល់លាមក ក៏​ព្រោះ​តែ​វា​មាន​ជាតិម្សៅ​ស្អិត​ ដែល​អាច​បង្ក​ការ​លំបាក​ដល់​រាង​កាយ​ក្នុង​ការ​រំលាយ​។​ ចេក​ខ្ចី មាន​ផ្ទុក​សារ​ធាតុ​ចត់​ប្រហែល​១០០​ទៅ​២៥០​មិល្លីក្រាម​ក្នុង​ចេក​១០០​ក្រាម និង​មាន​ផ្ទុក​ជាតិ​ម្សៅ​ស្អិត​ខ្ពស់​ផង​ដែរ ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​បញ្ហា​ទល់លាមក​កើត​ឡើង​បាន បើ​យើង​ញ៉ាំ​ច្រើន​។​ ​ប៉ុន្តែ​សម្រាប់​ចេក​ទុំ​វិញ មាន​ជាតិ​សរសៃ​រលាយ​ខ្ពស់ ដែល​ក្នុង​ករណី​ខ្លះ​អាច​ជួយ​រុញ​ច្រាន​កាក​សំណល់​ផ្សេងៗ​ចេញពី​រាង​កាយ​តាម​រយៈ​ការ​បន្ទោបង់​។ ដូច​នេះ​ហើយ បាន​ជា​យើង​អាច​និយាយ​បាន​ដែរ​ថា ចេក​ក៏​មាន​ប្រយោជន៍​ក្នុង​ការ​ជួយ​​សម្រួល​ដល់​បញ្ហា​ទល់​លាមក​ដែរ បើ​យើង​ញ៉ាំ​វា​ក្នុង​សភាព​ទុំ​ល្អ​។ គួរ​បញ្ជាក់​ថា​បញ្ហា​ទល់​លាមក​មិន​អាច​ដោះស្រាយ​បាន​ដោយ​គ្រាន់​តែ​ប្រើ​ថ្នាំពេទ្យ​មួយ​មុខ​​នោះ​ទេ។ ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ទល់​លាមក​ក្នុង​រយៈពេល​វែង ឬខ្លី​បាន យើង​ត្រូវ​ផ្លាស់​ប្ដូរ​បែប​បទ​រស់​នៅ ​ដោយ​រួម​មាន​ទាំង​ ការហាត់​ប្រាណ និង​របប​អាហារ​ត្រឹម​ត្រូវ​ផង​ដែរ​។


បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

អង្គុយពែនភ្នែនពេល​ញ៉ាំ​អាហារ​មាន​អត្ថប្រយោជន៍ ៥យ៉ាង

​​ជា​ទូទៅ​ គ្នា​យើង​ច្រើន​តែ​ញ៉ាំ​អាហារ​​ដោយ​អង្គុយ​នៅ​លើ​កៅអី​​ ជាជាង​ការ​អង្គុយ​ផ្ទាល់​ដី​។ ប៉ុន្តែ​ កាល​ពី​បុរាណ​កាល​ មនុស្ស​យើង​អង្គុយ​​ផ្ទាល់នឹង​​ដី​ និង​ញ៉ាំ​អាហារ​ប្រកប​ដោយ​ផាសុកភាព​។​ យ៉ាង​ណា​មិញ រវាង​ការ​អង្គុយ​ញ៉ាំ​អាហារ​នៅ​លើ​កៅអី​ និង​អង្គុយ​ផ្ទាល់​ដី​ ​តើ​ឥរិយាបថ​មួយ​​ណា​ដែល​​ផ្ដល់​ប្រយោជន៍​ដល់​យើង​? ខាង​ក្រោម​នេះ​ គឺ​ជា​ហេតុផល​ចម្បង​ ដែល​យើង​គប្បី​អង្គុយ​ញ៉ាំ​អាហារ​ផ្ទាល់​ដី ជា​ជាង​អង្គុយ​នៅ​លើ​កៅអី​។ ១. ​​ការ​រំលាយ​អាហារ​កាន់​តែ​ប្រសើរ​ជាង​មុន​​ ​ការ​អង្គុយ​​ពែនភ្នែន​ផ្ទាល់​ដី​ អាច​ជួយ​ធ្វើ​ឲ្យ​ដំណើរការ​រំលាយ​​អាហារ​របស់​យើង​កាន់​តែ​ប្រសើរ​ឡើង​ពីព្រោះ​សកម្មភាព​​ញ៉ាំ​អាហារ​បែប​នេះ​ អាច​​ធ្វើ​​ឲ្យ​សាច់ដុំ​ពោះ​មាន​ចលនា​ ដែល​បង្កើន​ការ​បញ្ចេញ​អាស៊ីដ​ក្រពះ​ និង​អាច​ឲ្យ​ការ​រំលាយ​អាហារ​មាន​ភាព​រហ័ស​ជាង​មុន​។ ២. ស្រក​ទម្ងន់​ ការ​​ងើប​​​ចុះ​ឡើង​​បង្កើន​ចលនា​រាងកាយ​។​ លើស​ពី​នេះ​ វា​ក៏​​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ឆាប់​ឆ្អែត​។​ ​ជាជាង​ការ​អង្គុយ​នៅ​លើ​កៅអី យើង​គួរ​ក្រាល​កន្ទេល​ និង​អង្គុយ​​ពែនភ្នែន​ ព្រម​ទាំង​រក្សា​ខ្នង​ឲ្យ​ត្រង់​ល្អ​។​ ចូរ​អនុវត្ត​តាម​វិធីសាស្ត្រ​នេះ​​ឲ្យ​បាន​ទៀងទាត់​ ប្រសិនបើ​​គ្នា​យើង​ចង់​សម្រក​ខ្លាញ់​។​ ពិត​ណាស់​ឥរិយាបថ​នេះ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បន្ធូរ​អារម្មណ៍​ ក៏​ដូចជា​ជួយ​កាត់​បន្ថយ​ភាព​អស់​កម្លាំង​ និង​​ភាព​ទន់ខ្សោយ​​ខាង​រាងកាយ​។ ​​៣. បង្កើន​ចរន្ត​​ឈាម​ ជាមួយ​គ្នា​នេះ​ដែរ​ ការ​អង្គុយ​ពែនភ្នែន​​ជួយ​បង្កើន​ចរន្ត​ឈាម​នៅ​ក្នុង​រាងកាយ​ ព្រម​ទាំង​​ធ្វើ​ឲ្យ​សរសៃ​ប្រសាទ​​ស្ងប់​ល្អ​ និង​បញ្ចេញ​ភាព​តានតឹង​។​ ​វា​ក៏​ធ្វើ​ឲ្យ​បេះដូង​របស់​យើង​មាន​សុខភាព​ល្អ​ នៅ​ពេល​ដែល​យើង​អង្គុយ​ ដោយ​បន្ថយ​សម្ពាធ​​នៅ​លើ​រាងកាយ​ និង​បេះដូង​។   ៤. ពង្រឹង​ឥរិយាបថ ដូច​ទៅ​នឹង​ការ​ហាត់​យូហ្គា​​ដែរ​ ការ​អង្គុយ​ពែនភ្នែន​អាច​ជួយ​រក្សា​ឥរិយាបថ​ល្អ​ ក៏​ដូចជា​​កាត់​បន្ថយ​ការ​ឈឺចាប់​សាច់ដុំ​ និង​សន្លាក់​។ ​វា​ធ្វើ​ឲ្យ​យើង​មាន​​ភាព​ស្វាហាប់​ ជួយ​ឲ្យ​ខ្នង​ត្រង់​ ព្រម​ទាំង​ផ្ដល់​កម្លាំង​ដល់​ជើង​របស់​យើង​ថែម​ទៀត​ផង​។​ ​យោង​តាម​ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា​ អ្នក​ដែល​អនុវត្ត​ឥរិយាបថ​បែប​នេះ​ អាច​​ជួយ​ឲ្យ​​មាន​អាយុ​វែង​​ ពីព្រោះ​វា​​ប្រៀប​ដូចជា​សិល្បៈ​ក្នុង​ការ​ក្រោក​ឈរ​ឡើង​ ដោយ​មិន​ចាំបាច់​​​មាន​ជំនួយ​ណា​មួយ​។ ​៥. សម្រាក​ទាំង​ផ្លូវកាយ​ និង​ផ្លូវ​ចិត្ត​ ការ​​អង្គុយ​ពែនភ្នែន​គឺ​ជា​​ឥរិយាបថ​​​​​​ស័ក្ដិសម​ក្នុង​​ការ​ធ្វើ​សមាធិ​ ហើយ​វា​ក៏​មាន​អត្ថប្រយោជន៍​​ច្រើន​ក្នុង​ការ​កាត់បន្ថយ​ស្រ្តេស​។ […]


បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

វិធីសាស្ត្រ​ទាំង​​៧​ ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរ​រលូន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នៅ​ពេល​ដែល​យើង​ញ៉ាំ​ស្ពៃក្ដោប​ច្រើន​ យើង​អាច​មាន​​បញ្ហា​ចុក​ពោះ ​និង​មានជាតិ​ហ្គាសក្នុង​ពោះ​​ ដោយ​សារ​តែ​ក្រពះ​របស់​យើង​មិន​អាច​ធ្វើការ​រំលាយ​ជាតិ​ស្ករ​​ពី​អាហារទាំង​នោះ​បាន​ល្អ​។​ យ៉ាង​ណា​មិញ ​តាម​រយៈ​ការ​ហាត់​យូហ្គា ឬ​គេង​ផ្អៀង​ទៅ​ខាង​ឆ្វេង​ យើង​អាច​ធ្វើ​ឲ្យ​ចរន្ត​ឈាម​ និង​​​ការ​រំលាយ​អាហារ​ដំណើរ​ការ​ប្រសើរ​ឡើង​។​ ពិត​ណាស់​​ កម្រិត​ស្រ្តេស​ ឬ​ការ​ថប់បារម្ភ​ខ្ពស់​ក៏​អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​​រំលាយ​អាហារ​ផង​ដែរ​។ យ៉ាង​ណា​មិញ​ ដើម្បី​ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​យើង​​មាន​ភាព​ប្រសើរ​ឡើង​ យើង​គប្បី​អនុវត្ត​វិធីសាស្ត្រ​សាមញ្ញ​ទាំង​នេះ​។ ១. គេង​ផ្អៀង​ទៅ​ខាង​ឆ្វេង ក្រពះ​ និង​លំពែង​ស្ថិត​នៅ​ផ្នែក​ខាង​ឆ្វេង​នៃ​រាងកាយ​ ហើយ​វា​ក៏​ជា​ផ្នែក​នៃ​ប្រព័ន្ធ​រំលាយ​អាហារ​។ ដូច្នេះ​ហើយ​ ការ​គេង​ផ្អៀង​ទៅ​ខាង​ឆ្វេង​អាច​​ធ្វើ​ឲ្យ​អាហារ​ពី​ក្រពះ​របស់​យើង​ឆ្លង​កាត់​ទៅ​កាន់​ពោះវៀន​តូច​កាន់​តែ​ងាយ​ស្រួល​។​ បន្ថែម​ពី​នេះ​ វា​ក៏​ជួយ​បង្កើន​ការ​បញ្ចេញ​អង់ស៊ីម​លំពែង​ ដែល​មាន​តួនាទី​បំបែក​ចំណី​អាហារ​​។​ មួយ​វិញ​ទៀត​ វា​ក៏​អាច​កាត់​បន្ថយ​ការ​ឈឺចាប់​ពី​ការ​ក្រហាយ​ទ្រូង​​​ថែម​ទៀត​ផង​។ ២. ញ៉ាំ​អាហារ​ជាតិ​សរសៃ​ និង​អាហារ​ឡើង​មេ ជាតិ​សរសៃ​ជួយ​​ឲ្យ​យើង​បន្ទោបង់​ទៀងទាត់​ និង​ប្រក្រតី។​ អាហារ​ដែល​មាន​ជាតិ​សរសៃ​ខ្ពស់​ភាគ​ច្រើន​មាន​ជាតិ​​ស្ករ​ ខ្លាញ់​ និង​កាឡូរី​ទាប ដែល​រួម​មាន​សណ្ដែក​ ផ្លែ​ប័រ​ គ្រាប់​ធញ្ញជាតិ​ទាំង​មូល​ ផ្លែ​ប៉ោម​ និង​ផ្លែឈើ​ក្រៀម​។ល។​ ជាមួយ​គ្នា​នេះ​ដែរ​ យើង​គប្បី​បញ្ចូល​អាហារ​ឡើង​មេ​ ដូចជា​ទឹក​ដោះ​គោ​ជូរ​Probiotic ​និង​គីម​ឈី​ជា​ដើម​។ ៣. ជៀសវាង​អាហារ​ពិបាក​​រំលាយ​ អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ដូចជា​ឈីស​បឺហ្គឺ​ ឬ​​ភីហ្សា​ អាច​ធ្វើ​ឲ្យ​យើង​​ហើម​ពោះ​រយៈពេល​​ជា​ច្រើន​ម៉ោង​ ពីព្រោះ​វា​ត្រូវការ​ពេលវេលា​ដើម្បី​ឲ្យ​រាងកាយ​ធ្វើ​ការ​រំលាយ​អាហារ​​ទាំង​នោះយូរ​​។​ ​ជា​ទូទៅ​ អាហារ​ប្រភេទ​នេះ​អាច​បង្កើន​ហ្គាស​ក្នុង​ក្រពះ ចុក​ពោះ​ ឬ​ពិបាក​ក្នុង​ការ​រំលាយ​អាហារ​។ ៤. អង្គុយ​ញ៉ាំ​អាហារ​ឲ្យ​បាន​ត្រឹមត្រូវ​ នៅ​ពេល​ដែល​យើង​ដើរ​បណ្ដើរ​ញ៉ាំ​អាហារ​បណ្ដើរ​ យើង​អាច​ញ៉ាំ​អាហារ​កាន់​តែ​ច្រើន​ ពីព្រោះ​​ក្រពះ​របស់​យើង​​រំលាយ​អាហារ​​យ៉ាង​ឆាប់​រហ័ស​។​ ផ្ទុយ​ទៅ​វិញ​ នៅ​ពេល​ដែល​យើង​អង្គុយ​ចុះ​ ចរន្ត​ឈាម​របស់​យើង​នឹង​ដំណើរការ​កាន់​តែ​ល្អ​ប្រសើរ​។​ សូម្បី​តែ​ការ​អង្គុយ​ពែនភ្នែន​ញ៉ាំ​អាហារ​ក៏​ផ្ដល់​អត្ថប្រយោជន៍​កាន់​តែ​ច្រើន ពីព្រោះ​វា​អាច​ជួយ​សម្រួល​​សម្ពាធ​ឈាម​​នៅ​ជុំវិញ​បេះដូង​ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ