សុខភាពប្រព័ន្ធរំលាយអាហារ

សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​ ​- បញ្ហា​មួយ​ចំនួន​ដែល​បង្ក​ទុក្ខទោស​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​​គ្រប់​គ្នា​មាន ដំបៅក្រពះ ​ហើមពោះ ​​ជំងឺទល់លាមក ​ជំងឺរាក ​រលាកពោះវៀនរ៉ាំរ៉ៃ ​​រលាកពោះវៀន ​ក្រហាយទ្រូង ​ចាល់អាស៊ីដក្រពះ ​ដំបៅកក្រពះ ​ការបង្ករោគក្នុងពោះវៀន ​​រលាកក្រពះ ​ការលូតលាស់បាក់តេរីក្នុងពោះវៀន​ ជំងឺថង់ប្រមាត់ ​ជំងឺឫសដូងបាត ​រលាកក្រពះពោះវៀន ​​​បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពប្រព័ន្ធរំលាយអាហារ

ឧស្សាហ៍ហើមពោះញឹកញាប់ អាចបណ្តាលមកពីមូលហេតុទាំងនេះ

គ្នាយើងអាចធ្លាប់ជួបបទពិសោធន៍អាការៈហើមពោះ ហើយបញ្ហានេះយើងក៏សម្គាល់ដឹងបានថា វាអាចកើតឡើងម្ដងម្ដាលក៏បាត់ទៅដោយខ្លួនឯង។ ករណីនេះមិនគួរឲ្យព្រួយបារម្ភនោះទេ ព្រោះអាចបង្កឡើងដោយការញ៉ាំអាហារមិនបានល្អ បណ្ដាលឲ្យឡើងជាតិហ្គាសក្នុងពោះវៀនទើបបណ្ដាលឲ្យហើមពោះ។ ប៉ុន្ដែករណីមួយទៀត ការហើមពោះអាចកើតឡើងញឹកញាប់ ឬលើសពី ៣ដងក្នុងមួយសប្ដាហ៍ ការហើមពោះបែបនេះយើងមិនអាចមើលស្រាលបានឡើយ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យដើម្បី ពិនិត្យ និង ព្យាបាលឲ្យបានត្រឹមត្រូវ។ ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! រោគសញ្ញនៃអាការៈហើមពោះ ប្រសិនបើមានអាការៈហើមពោះ យើងអាចប្រឈមនឹងអាការៈដូចជា៖ មានអារម្មណ៍ពោះតឹងខុសធម្មតា មានអារម្មណ៍ថាឆ្អែត កូរពោះ ដើរខ្យល់ រមួលពោះ ឆ្អល់ពោះ កត្ដាអ្វីដែលបណ្ដាលឲ្យហើមពោះ? តាមអត្ថបទចុះផ្សាយរបស់មន្ទីរសុខភាពសារធារណៈចក្រភពអង់គ្លេស(NHS)បានបង្ហាញថា អាការៈហើមពោះគឺកើតឡើងដោយសារមាន ហ្គាសក្នុងពោះវៀន បណ្ដាលមកពីការញ៉ាំអាហារ បន្លែ ផ្លែឈើ និងភេសជ្ជៈជាដើម។ អាការៈហើមពោះ បែបនេះ គឺមិនសូវឲ្យព្រួយបារម្ភនោះទេ ប៉ុន្ដែករណីមួយចំនួនទៀត ការហើមពោះអាចជារោគសញ្ញា នៃបញ្ហាសុខភាពផ្សេងទៀតដូចជា៖ ការទល់លាមក អាលែកហ្ស៊ីរបបអាហារ មានជំងឺ coeliac រលាកពោះវៀនរ៉ាំរៃ ចំពោះសុខភាពស្ដ្រីវិញ ក៏អាចមានអាការៈហើមពោះញឹកញាប់ក្នុងកំលុងមករដូវ។ ករណីកម្រមួយទៀត ដែលប្រឈមកើត នោះគឺជំងឺមហារីកក្រពេញអូវែ។ ជំងឺមហារីកក្រពេញអូវែ ក៏អាចបង្ហាញរោគសញ្ញា ហើមពោះញឹកញាប់ ហើយអាការៈហើមពោះបែបនេះដែលជាការប្រុងប្រយ័ត្នខ្លាំង។ វិធីកាត់បន្ថយអាការៈហើមពោះ ហាត់ប្រាណឲ្យបានទៀងទាត់ ទំពារអាហារដោយបិទមាត់ដើម្បីជៀសវាងការលេបខ្យល់ ផឹកទឹកឲ្យបានច្រើន ញ៉ាំអាហារសម្បូរជាតិសរសៃប្រសិនបើទល់លាមក ញ៉ាំអាហារតិចតែញឹកញាប់ […]

អត្ថបទផ្សេងទៀតពី សុខភាពប្រព័ន្ធរំលាយអាហារ

ការបង្ករោគក្នុងពោះវៀន

ស្វែងរក សុខភាពប្រព័ន្ធរំលាយអាហារ

បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

ទម្លាប់​ប្រចាំ​ថ្ងៃ​ទាំង​៤​នេះ អាច​បំផ្លាញ​សុខភាព​ពោះវៀន​​​​​​​​​​​​​​​​​​​​​​​

ការ​ថែទាំ​សុខភាព​ពោះវៀន​ឲ្យ​បាន​ត្រឹមត្រូវ​​ មាន​សារសំខាន់​ណាស់​ដើម្បី​ជួយ​ទ្រទ្រង់​រាងកាយ​ទាំង​មូល​ឲ្យ​ដំណើរការ​បាន​ល្អ​។ ពិត​ណាស់​ ពោះវៀន​ដើរ​តួនាទី​​ចម្បង​នៅ​ក្នុង​រាងកាយ​ដូចជា​​ការ​​កំណត់​ទម្ងន់​ និង​គ្រប់គ្រង​ការ​ប្រែប្រួល​អារម្មណ៍ និង​ការ​ថប់​បារម្ភ​ជា​ដើម​។ យ៉ាង​ណា​មិញ របប​អាហារ​ បែប​បទ​នៃ​ការ​រស់​នៅ និង​ទម្លាប់​ប្រចាំ​ថ្ងៃ​សុទ្ធ​តែ​ជះ​ឥទ្ធិពល​ដល់​សុខភាព​ពោះវៀន​។ ហេតុ​នេះ​ហើយ​ ក្រៅ​ពី​បញ្ចៀស​​ទម្លាប់​មួយ​ចំនួន​ខាង​ក្រោម​ ​ដែល​បំផ្លាញ​សុខភាព​ពោះវៀន​ យើង​គប្បី​រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ​ និង​គ្រប់​គ្រង​ស្រ្តេស​ឲ្យ​បាន​ល្អ​ ក៏​ដូចជា​ជៀសវាង​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ហួស​កម្រិត​។ ១. ខ្ជិល​ច្រអូស​ មិន​ធ្វើ​លំហាត់​ប្រាណ​ ការ​ធ្វើ​ចលនា​ និង​​លំហាត់​ប្រាណ ​មាន​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​ ដើម្បី​ជួយ​ឲ្យ​ពោះវៀន​មាន​សុខភាព​ល្អ​។ ​ប៉ុន្តែ​ ប្រសិនបើ​​យើង​មិន​ធ្វើ​ចលនា​​ទេ​នោះ ប្រព័ន្ធ​រំលាយ​អាហារ​ក៏​មិន​អាច​បញ្ចេញ​ចោល​កាក​សំណល់​ចេញ​ពី​រាងកាយ​ដូច​គ្នា។​ ពិត​ណាស់​ លំហាត់​ប្រាណ​ក៏​ជះ​ឥទ្ធិពល​វិជ្ជមាន​ដល់​ការ​លូតលាស់​របស់​បាក់តេរី​ល្អ​​ និង​បញ្ចៀស​បញ្ហា​ទល់​លាមក​យ៉ាង​មាន​ប្រសិទ្ធភាព​។ ដូច​នេះ​ ដើម្បី​ថែទាំ​សុខភាព​ពោះវៀន​ គ្នា​យើង​គប្បី​ធ្វើ​លំហាត់​ប្រាណ​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​៣​ដង​ក្នុង​មួយ​សប្ដាហ៍​។ ២. មិន​ញ៉ាំ​អាហារ​មាន​ជាតិ​សរសៃ​​ ជាមួយ​គ្នា​នេះ​ដែរ ជាតិ​សរសៃ​ជួយ​ឲ្យ​ពោះវៀន​មាន​ដំណើរការ​​បាន​ល្អ និង​ជៀស​ផុត​ពី​ជំងឺ​ពោះវៀន​ផ្សេង​ៗ​។ ហេតុ​នេះ​ហើយ​ គ្នា​យើង​គប្បី​​ញ៉ាំ​ផ្លែឈើ​ និង​បន្លែ​ឲ្យ​បាន​ច្រើន​ ពីព្រោះ​ថា​កង្វះ​​បរិមាណ​ជាតិ​សរសៃ​អាច​​នាំ​ឲ្យ​យើង​ប្រឈម​នឹង​បញ្ហា​ទល់​លាមក​ដោយ​មិន​ដឹង​ខ្លួន​។ ៣. ញ៉ាំ​អាហារ​កែច្នៃ​ច្រើន​ អាហារ​ដែល​មាន​ជាតិ​ស្ករ​ច្រើន​ និង​អាហារ​កែច្នៃ​​អាច​រំខាន​ដល់​តុល្យភាព​បាក់តេរី​ក្នុង​ពោះវៀន​ ដែល​អាច​បង្ក​ឲ្យ​មាន​បញ្ហា​សុខភាព​ជា​ច្រើន​។ ​ចូរ​ជៀសវាង​ញ៉ាំ​អាហារ​ទាំង​នោះ និង​បញ្ចូល​ពពួក​គ្រាប់​ធញ្ញជាតិ​ទាំង​មូល ដូចជា​អង្ករ​សម្រូប​ និង​ពោត​លីង​។ល។ ​​ជំនួស​វិញ​ ដើម្បី​រក្សា​តុល្យភាព​បាក់តេរី​ល្អ​​ក្នុង​ពោះវៀន​។ ៤. ទម្លាប់​ញ៉ាំ​អាហារ​លឿន​ពេក​ នៅ​ពេល​ដែល​យើង​ញ៉ាំ​អាហារ​លឿន​ពេក​ ពោះវៀន​របស់​យើង​មិន​អាច​​ស្រូប​យក​សារធាតុ​ចិញ្ចឹម​អតិបរមា​​បាន​ឡើយ។​ ដូច្នេះ​ហើយ​ យើង​គប្បី​ញ៉ាំ​អាហារ​រយៈពេល​យ៉ាង​តិច​២០​ ទៅ​៣០​នាទី​ ដើម្បី​​ឲ្យ​​ខួរ​ក្បាល​បញ្ជូន​​សញ្ញា​​ទៅ​រាងកាយ​​​​ថា​យើង​​ឆ្អែត​។


បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

ម៉េចបានកើតស្ត្រេស អាចបង្កឲ្យ​មានបញ្ហាក្រពះពោះវៀន?

ទំនាក់​ទំនង​រវាង​ក្រពះ​ពោះ​វៀន និង​ខួរ​ក្បាល ​គឺ​មាន​ភាព​ជិត​ស្និទ្ធ​ ដោយ​វា​អាច​​ភ្ជាប់​បញ្ហា​ថប់​បារម្ភ​ទៅ​នឹង​បញ្ហា​ក្រពះ ឬ​ផ្ទុយ​មក​វិញ​ផង​ដែរ​។ ប្រព័ន្ធ​រំលាយ​អាហារ​មាន​រំញោច​ខ្ពស់​ណាស់​ទៅ​នឹង​អារម្មណ៍​។ អារម្មណ៍​ខឹង សោកសៅ និង​ថប់បារម្ភ ជា​ដើម សុទ្ធ​តែ​អាច​រំញោច​ឲ្យ​មាន​រោគ​សញ្ញា​ផ្សេងៗ​កើត​លើ​ក្រពះ​ពោះ​វៀន​បាន​។ ខួរ​ក្បាល​មាន​ឥទ្ធិ​ពល​ផ្ទាល់​លើ​ក្រពះ និង​ពោះ​វៀន។ ឧទាហរណ៍​ងាយ​ៗ ពេល​យើង​គិត​ថា​ចង់​ញ៉ាំ​អាហារ​អ្វី​មួយ មិន​ទាន់​ទាំង​បាន​ញ៉ាំ​ផង ក្រពះ​បាន​បញ្ចេញ​អាស៊ីដ​ក្រពះ ត្រៀម​ចាំ​រំលាយ​អាហារ​នោះ​រួច​ជា​ស្រេច​ទៅ​ហើយ​។​ បញ្ហា​នៅ​ពោះ​វៀន អាច​បញ្ជូន​សញ្ញា​ទៅ​ខួរ​ក្បាល ហើយ​បញ្ហា​ទាក់ទង​នឹង​ខួរ​ក្បាល​ក៏​បញ្ជូន​ទៅ​ពោះ​វៀន​វិញ​ដែរ​។ ដូច​នេះ​ហើយ អ្នក​ដែល​មាន​បញ្ហា​ក្រពះ ពោះ​វៀន ច្រើន​បង្ក​ឲ្យ​កើត​ស្រ្តេស ឬ​ថប់​បារម្ភ ឬ​បាក់​ទឹក​ចិត្ត​។ ការណ៍​នេះ​ កើត​ឡើង​ក៏​ដោយ​សារ​តែ​ខួរក្បាល​និង​ប្រព័ន្ធ​រំលាយ​អាហារ​មាន​ទំនាក់​ទំនង​គ្នា​ខ្លាំង​។ ដូច​គ្នា​ដែរ សម្រាប់​អ្នក​មាន​បញ្ហា​ក្រពះ​ពោះ​វៀន ដោយ​មិន​បង្ក​ឡើង​ពី​បញ្ហា​ផ្លូវ​កាយ នឹង​មិន​ងាយ​ជា​សះ​ស្បើយ​ទេ បើ​មិន​គិត​គូ​ព្យាបាល​បញ្ហា​ផ្លូវ​អារម្មណ៍​ឲ្យ​បាន​ល្អ​នោះ​។ ១. បញ្ហា​ថប់បារម្ភ និង​សុខភាព​ក្រពះ​ពោះវៀន មនុស្ស​មួយ​ចំនួន​​ពេល​មាន​អារម្មណ៍​តាន​តឹង​ក្នុង​ចិត្ត ថប់​បារម្ភ ដូច​ជា​មុន​ធ្វើ​កិច្ច​ការ​ពិសេស​អ្វី​មួយ អាច​នឹង​មាន​អារម្មណ៍​ចង្អោរ ឬ​ពេលខ្លះ​ស្ត្រេស​ខ្លាំង​ពេក ក៏​អាច​ធ្វើ​ឲ្យ​មាន​ការ​ឈឺ​ចាប់​នៅ​ពោះ​វៀន​ផង​ដែរ​។ បញ្ហា​ផ្លូវ​អារម្មណ៍ និង​កត្តា​រាងកាយ​មួយ​ចំនួន​រួម​បញ្ចូល​គ្នា ធ្វើ​ឲ្យ​មនុស្ស​យើង​អាច​មាន​ការ​ឈឺ​ចាប់ និង​មាន​ចេញ​រោគ​សញ្ញា​នៅ​ពោះ​វៀន​។ បញ្ហា​ផ្លូវ​ចិត្ត​ដូច​ជា​ស្រ្តេស បាក់​ទឹក​ចិត្ត សុទ្ធ​តែ​មាន​ឥទ្ធិ​ពល​លើ​ចលនា និង​ការ​កន្ត្រាក់​របស់​ប្រព័ន្ធ​រំលាយអាហារ​។ មនុស្ស​មួយ​ចំនួន មាន​បញ្ហា​ប្រព័ន្ធ​រំលាយអាហារ​អាច​ឈឺ​ចាប់​ស្រួច​ស្រាល់​ច្រើនជាង​អ្នក​ផ្សេង ដោយសារ​តែ​ខួរ​ក្បាល​អ្នក​ទាំង​នោះ​ឆ្លើយ​តប​ខ្លាំង​ទៅ​នឹង​សញ្ញា​ឈឺ​ចាប់​បញ្ជូន​ពី​ប្រព័ន្ធ​រំលាយអាហារ​។ ជាមួយ​គ្នា​នេះ​ដែរ ស្រ្តេស ក៏​អាច​ធ្វើ​ឲ្យ​ការ​ឈឺ​ចាប់​ដែល​មាន​ស្រាប់ កាន់​តែ​ឈឺ​អាក្រក់​ឡើង​ផង​ដែរ​។ ការ​សិក្សា​ជា​ច្រើន​បាន​រក​ឃើញ​ថា ការ​ប្រើ​ប្រាស់​វិធី​ព្យាបាល​ផ្នែក​ផ្លូវ​ចិត្ត​បាន​ជួយ​ឲ្យ​​ស្ថាន​ភាព​ជំងឺ​ប្រព័ន្ធ​រំលាយ​អាហារ​បាន​ប្រសើរ​លឿន ជាជាង​តែ​ការ​ប្រើ​ប្រាស់​ថ្នាំ​តែ​មួយ​មុខ​។ ២. បញ្ហា​ផ្លូវ​អារម្មណ៍​ […]


បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

ចង់ដឹងសុខភាពពោះវៀនល្អ ឬអត់ ពិនិត្យលើចំណុចទាំងនេះ

ពពួក​បាក់តេរី​រាប់​ពាន់​លាន​ផ្សេងៗ​គ្នា​​មាន​វត្ត​មាន​នៅ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​យើង​។ អតុល្យភាព​​រវាង​បាក់តេរី​ទាំង​នេះ​ អាច​ធ្វើ​ឲ្យ​សុខ​ភាព​ពោះ​វៀន​​​ល្អ ​ឬ​មិន​ល្អ​ និង​អាច​មាន​ទំនាក់ទំនង​ទៅ​​នឹង​បញ្ហា​សុខ​ភាព​ផ្សេងៗ​ទៀត​ដូច​ជា​ជំងឺហឺត ទឹកនោម​ផ្អែម កូលេស្តេរ៉ូល​ខ្ពស់ ជំងឺ​បេះដូង ឈឺក្បាល​ប្រកាំង និង​បាក់​ទឹក​ចិត្ត​ជា​ដើម​។ ​ចង់​ដឹង​ថា​ពោះ​វៀន​របស់​យើង​មាន​សុខ​ភាព​ល្អ​ ឬ​មិន​ល្អ​ ត្រូវ​ពិនិត្យ​លើ​ចំណុច​ទាំង​នេះ​។​ ១. រោគ​សញ្ញា​ពោះ​វៀន​សុខ​ភាព​មិន​ល្អ បញ្ហា​ទូទៅ​​មួយ​ចំនួន​អាច​កើត​ឡើង​លើ​ខ្លួន​យើង​បាន បើ​ពោះ​វៀន​មាន​សុខ​ភាព​មិន​ល្អ រួម​មាន​៖ ហ្គាស​ច្រើន​ក្នុង​ពោះ ឧស្សាហ៍​ហើម​ពោះ​ក្រោយ​ញ៉ាំ​អាហារ​ ឈឺ​ក្នុង​ពោះ​ រាក​រូស​ញឹក​ញាប់​ ទល់​លាមក បញ្ហា​លើ​ស្បែក​ និង​​ ​​ចាល់​អាស៊ីដ ឬ​ក្រហាយ​ទ្រូង​ ជា​ដើម​។ ២. សញ្ញា​ពោះ​វៀន​មាន​សុខ​ភាព​ល្អ​ ចំពោះ​សុខភាព​ពោះវៀន​​ល្អ​វិញ យើង​ត្រូវ​សង្កេត​មើល​លើ​សញ្ញា​ទាំង​នេះ៖​ បត់ជើង​ធំ​ទៀង​ទាត់​ល្អ​ ឬ​ច្រើន​ជាង​បី​ដង​ក្នុង​មួយ​សប្ដាហ៍​ បត់ជើង​ធំ​​ស្រួល មិន​មាន​ការ​ឈឺ​ចាប់​ មិន​មាន​ការ​ឈឺ​ចាប់​ក្នុង​ពោះ ហើម​ពោះ ឬ​មាន​ហ្គាស​ច្រើន​ក្នុង​ពោះ ក្រោយ​ញ៉ាំ​អាហារ​។​​ ពោះ​វៀន​មាន​សុខ​ភាព​ល្អ មាន​ប្រយោជន៍​ចំពោះ​សុខ​ភាព​ដូច​ជា​៖​ ជួយ​ប្រព័ន្ធ​ភាពស៊ាំ​ឲ្យ​រឹង​មាំ​ ការពារ​ជំងឺ​រ៉ាំរ៉ៃ​ដូច​ជា​ជំងឺ​ទឹក​នោម​ផ្អែម និង​ជំងឺ​បេះដូង កម្ចាត់​បញ្ហា​បាក់​ទឹក​ចិត្ត ឬ​ថប់បារម្ភ​។ ៣. សុខ​ភាព​ពោះ​វៀន​សំខាន់​បែប​ណា? ពោះវៀន​មាន​សុខ​ភាព​ល្អ មាន​ន័យ​ថា​យើង​មាន​តុល្យភាព​បាក់​តេរី​ល្អ​ដែរ​នៅ​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ។ បាក់តេរី​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​ជួយ​រាង​កាយ​ដូ​ច​ជា៖ ទទួល​បាន​ថាមពល​ពី​ហារ​ដែល​យើង​ញ៉ាំ កម្ចាត់​ជាតិពុល​ ប្រឆាំង​នឹង​ពពួក​បាក់តេរី និង​វីរុស​បង្ក​ជំងឺ​ផ្សេងៗ​ ផលិត​សារធាតុ​គី​មី​ខួរ​ក្បាល​ម្យ៉ាង​ឈ្មោះ​ថា​សេតូន​(serotonin) ដែល​សេតូន​ជួយ​ដល់​ផ្នែក​អារម្មណ៍​។


ជំងឺថ្លើម

ការសិក្សាបង្ហាញ​ថាកូវីដ១៩ ​អាច​បំផ្លាញ​ថ្លើម​ធ្ងន់ធ្ងរ​ និង​បង្ក​ជា​អាប់សែ

ជំងឺ​កូវីដ​-១៩​ជា​ជំងឺ​ផ្លូវ​ដង្ហើម​ ដែល​អាច​បំផ្លាញ​សួត​ធ្ងន់ធ្ងរ​ ហើយ​វា​ថែម​​ទាំង​អាច​ប៉ះពាល់​ដល់​សរីរាង្គ​ដទៃ​ទៀត​នៃ​រាងកាយ​ផង​ដែរ​។ យោង​តាម​ការ​ស្រាវជ្រាវ​ថ្មី​ៗ​នេះ បាន​បង្ហាញ​ថា​​​វីរុស​កូរីដ​​១៩ ក៏​មាន​សមត្ថភាព​បំផ្លាញ​ថ្លើម​ធ្ងន់ធ្ងរ​ និង​បណ្ដាល​ឲ្យ​កើត​ជំងឺ​អាប់សែ​ថ្លើម​ថែម​ទៀត​ផង​។ លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​ ​បើ​តាម​ប្រភព​ពី​មន្ទីរពេទ្យ​ទីក្រុង​ដាលី បាន​បញ្ជាក់​ថា​អ្នក​ជំងឺ​កូវីដ​ចំនួន​១៤​នាក់​ដែល​ជា​សះស្បើយ​ពី​​ជំងឺ​កូវីដ១៩​ បាន​ធ្វើ​រោគវិនិច្ឆ័យ​ថា​​កើត​ជំងឺ​អាប់សែ​ថ្លើម​​នៅ​ក្នុង​រយៈពេល​២​ខែ​ចុងក្រោយ​នេះ​។ លោក​វេជ្ជបណ្ឌិត​Anil Arora ប្រធាន​​វិទ្យាស្ថាន​​វិទ្យាសាស្ត្រ​​ថ្លើម​ ​ពោះវៀន​ និង​លំពែង​​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​រយៈពេល​២២​ថ្ងៃ​ ក្រោយ​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ​-១៩​​ ​ក្លែប​ថ្លើម​ទាំង​សង​ខាង​​របស់​អ្នក​ជំងឺ​ដែល​មាន​ការ​ឆ្លើយតប​នឹង​ប្រព័ន្ធ​ភាព​ស៊ាំ  គឺ​ពោរពេញ​ដោយ​ខ្ទុះ​នៅ​ទីតាំង​ជា​ច្រើន​។ រោគ​សញ្ញា​ មូលហេតុ​បង្ក​ និង​ការ​ព្យាបាល​អាប់សែ​ថ្លើម ពិត​ណាស់​ ជំងឺ​អាប់សែ​ថ្លើម​ជា​ជំងឺ​ថ្លើម​ធ្ងន់ធ្ងរ​ ដែល​​ធ្វើ​​ឲ្យ​ថ្លើម​​របស់​អ្នក​ជំងឺ​មាន​គីស​​សុទ្ធ​តែ​ខ្ទុះ។​ ជាក់​ស្ដែង​ ថ្លើម​ជា​សរីរាង្គ​ដ៏​សំខាន់​នៃ​រាងកាយ​ មាន​តួនាទី​ចម្បង​នៅ​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​ និង​ជួយ​ដល់​​មុខងារ​សំខាន់​ៗ​ដទៃ​ទៀត​។ ជា​ទូទៅ អាប់សែ​ថ្លើម​បង្ក​ឡើង​ដោយ​​ការ​ឆ្លង​មេរោគ​ដែល​រាលដាល​នៅ​សរីរាង្គ​ដទៃ​ទៀត​។ ជំងឺ​នេះ​អាច​ព្យាបាល​យ៉ាង​ងាយ​ស្រួល​ ប្រសិនបើ​យើង​ធ្វើ​រោគ​វិនិច្ឆ័យ​ទាន់​ពេលវេលា​។ ផ្ទុយ​ទៅ​វិញ វា​នឹង​ក្លាយ​ទៅ​ជា​ជំងឺ​រ៉ាំរ៉ៃ​ ប្រសិនបើ​យើង​មិន​ធ្វើការ​ព្យាបាល​ឲ្យ​ទាន់​​ពេល​ទេ​នោះ​។ ក្នុង​ករណី​ដែល​ពុំ​មាន​ការ​ព្យាបាល​អាប់សែ​ថ្លើម​ វា​អាច​បណ្ដាល​ឲ្យ​ការ​ឆ្លង​មេរោគ​ពេញ​រាងកាយ ឬ​ហៅ​ថា​ជំងឺ Sepsis ​ដែល​ជា​ការ​ឆ្លង​មេរោគ​ឈាម​អាច​គ្រោះថ្នាក់​ដល់​អាយុជីវិត​។ រោគ​សញ្ញា​ទូទៅ​មួយ​ចំនួន​យើង​គួរ​ដឹង​ ឈឺ​ពោះ​ ក្អក​ស្ងួត​ ទឹក​នោម​ក្រមៅ រាករូស ​ឈឺ​សាច់ដុំ​ ឬ​ឈឺចាប់​នៃ​សន្លាក់​ឆ្អឹង បាត់បង់​ចំណង់​អាហារ​ ចង្អោរ បែក​ញើស​ លាមក​ប្ដូរ​ពណ៌​ រោគ​សញ្ញា​នៃ​ជំងឺ​ខាន់​លឿង​​ស្រួចស្រាល់​ ​​​​រោគ​សញ្ញា​ធ្ងន់ធ្ងរ​មួយ​ចំនួន​ រួម​មាន​៖ ក្ដៅ​ខ្លួន​ ពិបាក​ដក​ដង្ហើម​ ហត់​ខ្លាំង មមើមមាយ​ វង្វេង​ស្មារតី។​​


ជំងឺឫសដូងបាត

អាហារ​គួរ​ញ៉ាំ និង​មិន​គួរ​ញ៉ាំ ដើម្បី​បង្ការ​​ជំងឺ​ឫស​ដូង​បាត ​​​​​​​​​​​​​​​​

​ទោះ​បី​ជា​ជំងឺ​ឫស​ដូង​បាត​បង្ក​ឲ្យ​មាន​ការ​ឈឺចាប់​ និង​បណ្ដាល​ឲ្យ​យើង​មិន​ស្រួល​ក្នុង​ខ្លួន​ក៏​ពិត​មែន​ ប៉ុន្តែ​យើង​នៅ​តែ​​អាច​ការពារ​វា​បាន​។ ជាមួយ​នឹង​ការ​​​អនុវត្ត​តិចនិក​​ថែទាំ​ខ្លួន ដូចជា​ស្អំ​កំណាត់​ត្រជាក់​ ធ្វើ​លំហាត់​ប្រាណ​ជា​ទៀងទាត់​ ក៏​ដូចជា​ជៀសវាង​អង្គុយ​បន្ទោបង់​រយៈពេល​​យូរ ការ​ផ្លាស់ប្ដូរ​របប​អាហារ​មួយ​ចំនួន​ក៏​មាន​សារសំខាន់​ផង​ដែរ​។ ១. ​ ជ្រើសរើស​អាហារ​​មាន​ជាតិ​សរសៃ​ខ្ពស់​ ប្រសិនបើ​យើង​ប្រឈម​នឹង​ជំងឺ​ឫស​ដូង​បាត​ ​យើង​គប្បី​បញ្ចូល​អាហារ​ដែល​មាន​ជាតិ​សរសៃ​ខ្ពស់​ ដែល​មាន​ដូចជា​ផ្លែ​បឺរ​ ប៊ឺរី គ្រាប់​ធញ្ញជាតិ​ និង​គ្រាប់​ជី​រជាដើម ពីព្រោះ​អាហារ​ទាំង​នេះ​ អាច​កាត់បន្ថយ​រោគ​សញ្ញា​ផ្សេង​ៗ​ដូចជា​ការ​ឈឺចាប់​នៅ​​រន្ធ​​គូទ និង​ការ​ធ្លាក់​ឈាម​អំឡុង​ពេល​បន្ទោបង់។​ ២. ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ ពិត​ណាស់​​ ការ​ញ៉ាំ​ទឹក​​គ្រប់គ្រាន់​អាច​​​​បញ្ចៀស​បញ្ហា​ទល់​លាមក​យ៉ាង​មាន​ប្រសិទ្ធភាព​។​ នៅ​ពេល​ដែល​រាងកាយ​មាន​ជាតិ​ទឹក​គ្រប់គ្រាន់​ ដំណើរការ​នៃ​ការ​រំលាយ​អាហារ​នឹង​កាន់​តែ​ប្រសើរ​ឡើង។​ ផ្ទុយ​ទៅ​វិញ​ ការ​បាត់បង់​ជាតិ​ទឹក​​អាច​បណ្ដាល​ឲ្យ​យើង​ទល់លាមក​ ហើយ​​កត្តា​នេះ​នឹង​ធ្វើ​ឲ្យ​រោគ​សញ្ញា​នៃ​ជំងឺ​ឫស​ដូង​បាត់​កាន់​តែ​ធ្ងន់ធ្ងរ​ទៅ​ៗ។ ៣. ញ៉ាំ​អាហារ​​មាន​ដាក់​មេ ជាមួយ​គ្នា​នេះ​ដែរ​​ ទឹក​ដោះ​គោ​ជូរ​ផ្ទុក​បាក់តេរី​ល្អ​នៅ​ក្នុង​ក្រពះ​ និង​អាច​ជួយ​បង្កើន​សុខភាព​ពោះវៀន​របស់​យើង​ថែម​ទៀត​ផង​។ យោង​តាម​ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា អាហារ​ដែល​ដាក់​មេ​ និង​ពពួក​Probiotics ដូចជា​ទឹក​ដោះ​គោ​ជូរ ឬ​គីមឈី អាច​ជំរុញ​ដល់​ការ​រំលាយ​អាហារ​ ក៏​ដូចជា​សុខភាពក្រពះពោះវៀន​។ ៤. ជៀសវាង​ផឹក​គ្រឿង​ស្រវឹង​ និង​ជក់​បារី ជាក់​ស្ដែង ការ​ផឹក​គ្រឿង​ស្រវឹង​ និង​ជក់បារី​អាច​បណ្ដាល​ឲ្យ​​​ខ្សោះ​ជាតិ​ទឹក​ និង​អាច​បង្ក​គ្រោះថ្នាក់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​របស់​យើង​​​។ ហេតុ​នេះ​ហើយ​ គ្នា​យើង​គប្បី​ជៀសវាង​ការ​ជក់​បារី និង​ការ​ផឹក​គ្រឿង​ស្រវឹង​ ដើម្បី​ការពារ​​បញ្ហា​សុខភាព​ផ្សេង​ៗ​ រួម​ទាំង​​ជំងឺ​ឫស​ដូង​បាត​។ ៥. ជៀសវាង​អាហារ​ហឹរ អាហារ​កំប៉ុង និង​អាហារ​បង្កក​ អាហារ​ហឹរ​ អាហារ​កំប៉ុង និង​អាហារ​បង្កក​​ សុទ្ធ​តែ​ជា​ភ្នាក់ងារ​ជំរុញ​ឲ្យ​រោគ​សញ្ញា​នៃ​ជំងឺ​ឫសដូង​បាត​ កាន់​តែ​យ៉ាប់យ៉ឺន​ទៅ​ៗ​។ ដូច្នេះ​ហើយ​ យើង​គប្បី​បញ្ឈប់​ ឬ​កាត់​បន្ថយ​ការ​ញ៉ាំ​​អាហារ​ប្រភេទ​នេះ​​​​ឲ្យ​នៅ​កម្រិត​តិចតួច​ […]


ជំងឺរាក

អ្នកកំពុងរាករូស ដឹងអត់ថាគួរញ៉ាំអីខ្លះហើយតមអីខ្លះ?

ជា​ទូទៅបញ្ហា​រាករូសមាន​រយៈ​ពេល​តែ ២ ទៅ ៣ថ្ងៃ​ទេ ប៉ុន្តែ​ធ្វើ​ឱ្យ​យើង​ពិបាក​ក្នុង​ខ្លួន បាត់បង់​ជាតិ​ទឹក និង​អស់​កម្លាំង​​ធ្វើ​ឱ្យ​រំខាន​ដល់​ការងារ​ប្រចាំ​ថ្ងៃ​។ ​ ដើម្បីបញ្ចៀសបញ្ហាទាំងនេះ យើងត្រូវញុំាអាហារដែលផ្តល់អាហាររូបត្ថម្ភដល់រាងកាយ   ប៉ុន្តែ​​ត្រូវ​ប្រយ័ត្ន ព្រោះ​អាហារ​មួយ​ចំនួន​ធ្វើ​ឱ្យ​អាការៈរាក​កាន់​តែ​ធ្ងន់ធ្ងរ។ អាហារ​អ្វីខ្លះ​ដែល​យើង​គួរ​ញុំា​និង​គួរ​ជៀសវាង​នៅ​ពេល​រាក? ១. អាហារ​គួរ​ញុំា អាហារ​ម្សៅ​ដែល​មាន​ជាតិ​សរសៃ​ទាប៖ បាយ ដំឡូង នំ​បុ័ង… ផ្លែឈើ​ទន់៖ ចេក បឺរ ត្រសក់ស្រូវ បន្លែ​ស្រុះ ឬ​ចំហុយ ទឹក​ស៊ុប​ថ្លា ភេសជ្ជៈ៖ ទឹកដូង ទឹក​ផ្លែ​ប៉ោម​ តែ​ខ្សោយ ទឹក ទឹក​អូរ៉ាលីត ស៊ុត សាច់​ទ្រូង​មាន់ ២. អាហារ​ និង​ភេសជ្ជៈ​គួរ​ជៀសវាង អាហារ​ហឹរ អាហារ​​មាន​ខ្លាញ់​ច្រើន​ដូចជា៖ អាហារ​បំពង ចៀន សាច់​ជាប់​ខ្លាញ់ និង​អាហារ​ពពួក Fast Food គ្រឿងស្រវឹង ជាតិ​កាហ្វេ​អ៊ីន ផលិតផល​ដែល​ធ្វើ​ពី​ទឹកដោះ៖ ទឹកដោះគោ ប័រ ឈឺស ជាតិ​ផ្អែម៖ ភេសជ្ជៈ​កំប៉ុង ស្ករគ្រាប់ នំ​ខេក ពពួក​សណ្តែក និង​បន្លែ​​បង្កើន​ជាតិ​ហ្គាស៖ […]


បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

ញ៉ាំ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ពេល​ព្រឹក​ ជួយ​ដល់​ការ​សម្រក​ទម្ងន់​​​​​​​​​​​​​

​ប្រសិនបើ​​គ្នា​យើង​ចង់​សម្រក​ទម្ងន់​ ​យើង​មិន​គួរ​រំលង​ការ​ញ៉ាំ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​នៅ​ពេល​ព្រឹក​ព្រលឹម​ឡើយ​។ ពិត​ណាស់​ ទឹក​ដើរ​តួនាទី​យ៉ាង​សំខាន់​​​នៅ​ក្នុង​ការ​ទ្រទ្រង់​សុខុមាលភាព​របស់​យើង​ ដូចជា​ជួយ​​សម្រួល​ដល់​ការ​រំលាយ​អាហារ​ ថែរក្សា​សម្រស់​ និង​​បង្ការ​ការ​ឈឺ​ក្បាល​ប្រកាំង​ថែម​ទៀត​ផង​។ យ៉ាង​ណា​មិញ ការ​ញ៉ាំ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​កាន់​តែ​មាន​គុណប្រយោជន៍​ទ្វេ​ដង​ ជា​ពិសេស​សម្រាប់​អ្នក​ដែល​ព្យាយាម​​សម្រក​ទម្ងន់​។ ​​​​​១. បង្កើន​​ការ​ធ្វើ​មេតា​ប៉ូលីស ការ​ញ៉ាំ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​បង្កើន​សីតុណ្ហភាព​រាងកាយ​ ដែល​អាច​ជួយ​ឲ្យ​ការ​​ធ្វើ​មេតាប៉ូលីស​​កាន់​តែ​ប្រសើរ​ឡើង​​។ ​​​ហេតុ​នេះ​ហើយ​ គ្នា​យើង​គប្បី​ញ៉ាំ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ជាមួយ​នឹង​ទឹក​ឃ្មុំ​ ដើម្បី​ជួយ​ឲ្យ​រាងកាយ​បំបែក​ជាតិ​ខ្លាញ់​ដែល​លើស​​​បាន​យ៉ាង​ស័ក្ដិសិទ្ធិ​​ ហើយ​​ថែម​​ទាំង​ជួយ​​​គ្រប់គ្រង​ការ​​ឃ្លាន​អាហារ​បាន​ផង​ដែរ​​។ ២. ជួយ​ដល់​ការ​រំលាយ​អាហារ​ ជាមួយ​គ្នា​នេះ​ដែរ​ ការ​ញ៉ាំ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​នៅ​ពេល​ព្រឹក​អាច​ជួយ​​បង្កើន​មុខងារ​ថ្លើម​ និង​តម្រង​នោម​។ ​លើស​ពី​នេះ វា​​អាច​ជួយ​បំបែក​សារធាតុ​អាហារ​​និង​ជួយ​ដល់​ការ​រំលាយ​អាហារ​​​ឲ្យ​ដំណើរការ​ប្រកប​ដោយ​ប្រសិទ្ធភាព​។​ មួយ​វិញ​ទៀត​ ទឹក​ក្ដៅ​ឧណ្ហ​ៗ​ក៏​​ជួយ​ដល់​​សរីរាង្គ​​រំលាយ​អាហារ​​​ឲ្យ​មាន​ជាតិ​ទឹក​គ្រប់គ្រាន់​ ​និង​មាន​សមត្ថភាព​កម្ចាត់​ចោល​កាក​សំណល់​បាន​យ៉ាង​ល្អ​ដូច​គ្នា​។ ៣. បញ្ចៀស​ការ​ទល់​លាមក​ ការ​បន្ទោបង់​ជា​ទៀងទាត់​ អាច​ជួយ​បញ្ចៀស​ការ​ហើម​ពោះ​ ​ឈឺ​ពោះ​ និង​អារម្មណ៍​មិន​ស្រួល​ខ្លួន។​ ដូច្នេះ​ហើយ​ យើង​គប្បី​ញ៉ាំ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​នៅ​ពេល​ព្រឹក​ ដើម្បី​ជួយ​សម្រួល​ដល់​ការ​បន្ទោបង់​ និង​បញ្ចៀស​ការ​ទល់​លាមក​។ ជាក់​ស្ដែង ទឹក​ក្ដៅ​ឧណ្ហ​ៗ​អាច​ជួយ​ឲ្យ​ពោះវៀន​​កន្ត្រាក់​ ដែល​​កត្តា​នេះ​ធ្វើ​ឲ្យ​កាកសំណល់​ចាស់​ៗ​ដែល​ជាប់​នៅ​ក្នុង​ពោះវៀន​ងាយ​​នឹង​បញ្ចេញ​មក​ក្រៅ​។ ៤. ជួយ​រក្សា​ជាតិ​ទឹក​ ការ​រក្សា​ជាតិ​ទឹក​នៅ​ក្នុង​រាងកាយ​មាន​សារសំខាន់​ណាស់​សម្រាប់​មុខងារ​រាងកាយ​ជា​ច្រើន​។​ ទឹក​អាច​ជួយ​ក្នុង​ការ​សម្រក​ទម្ងន់​ ដោយ​ជំរុញ​ឲ្យ​យើង​មាន​អារម្មណ៍​ឆ្អែត​បាន​យូរ​ ព្រម​ទាំង​កាត់បន្ថយ​ចំណង់​អាហារ​។ ហេតុ​នេះ​ហើយ​ គ្នា​យើង​ចាំបាច់​ត្រូវ​ញ៉ាំ​ទឹក​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​៨​កែវ​ក្នុង​មួយ​ថ្ងៃ​។ ៥. ជួយ​ឲ្យ​ចរន្ត​ឈាម​ប្រសើរ​ឡើង​ លើស​ពី​នេះ​ ការ​ញ៉ាំ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ក៏​អាច​ជួយ​កម្ចាត់​កាកសំណល់​ដែល​កកកុញ​នៅ​ក្នុង​ប្រព័ន្ធ​សរសៃ​ប្រសាទ​ និង​ជាតិ​ខ្លាញ់​នៅ​ក្នុង​រាងកាយ​ ដែល​កត្តា​នេះ​ជួយ​ឲ្យ​ចរន្ត​ឈាម​ប្រសើរ​ឡើង។​ លើស​ពី​នេះ​ ទឹក​ក្ដៅ​ឧណ្ហ​ៗ​ក៏​អាច​ជួយ​បន្ធូរ​សាច់ដុំ​ ព្រម​ទាំង​ជំរុញ​លំហូរ​ឈាម​​។


ជំងឺថ្លើម

សញ្ញា​ទាំង​៣​បញ្ជាក់​ថា​ថ្លើម​មាន​បញ្ហា ដោះស្រាយ​បែប​ណា​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ថ្លើម​បំពេញ​មុខងារ​ជា​ច្រើន​ដើម្បី​ជួយ​ឲ្យ​​​រាងកាយ​ដំណើរការ​បាន​ល្អ​ប្រសើរ​ ជា​ពិសេស​វា​​ដើរ​តួ​ជា​តម្រង​​សម្រាប់​ច្រោះ​ជាតិ​ពុល​ចេញ​ពី​រាងកាយ​។​ យ៉ាង​ណា​មិញ ប្រសិនបើ​យើង​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ ការ​បង្ក​រោគ​ដោយ​វីរុស​​​រ៉ាំរ៉ៃ ឬ​ញ៉ាំ​របប​អាហារ​មិន​ត្រឹមត្រូវ​ ថ្លើម​របស់​យើង​នឹង​ចាប់ផ្ដើម​ប្រឈម​នឹង​បញ្ហា​ធ្ងន់ធ្ងរ​។ ខាងក្រោម​នេះ​ជា​សញ្ញា​ទូទៅ​នៃ​ការ​ខ្សោយ​ថ្លើម​ និង​ការ​ព្យាបាល​មួយ​ចំនួន​។ ១. ចាល់​ទឹក​ នេះ​ជា​រោគ​សញ្ញា​ទូទៅ​បំផុត​​នៃ​ជំងឺ​ថ្លើម​ ដែល​កើត​ឡើង​ចំនួន​៥០%​ចំពោះ​អ្នក​ដែល​មាន​ជំងឺ​ក្រិន​ថ្លើម​។ ការ​ប្រមូលផ្ដុំ​សារធាតុ​រាវ​អាច​បណ្ដាល​ឲ្យ​ប៉ោងពោះ​ ឬ​ហើម​ជើង​។ បញ្ហា​នេះ​កើត​ឡើង​នៅ​ពេល​ដែល​សម្ពាធ​ឈាម​ឡើង​ខ្ពស់​នៅ​ក្នុង​សរសៃ​ឈាម​ថ្លើម​ ឬ​នៅ​ពេល​ដែល​ថ្លើម​មិន​អាច​បង្កើត Albumin ដែល​ជា​ប្រូតេអ៊ីន​ការពារ​ការ​លេច​ធ្លាយ​ពី​ចរន្ត​ឈាម​ទៅ​ជាលិកា​។ ញ៉ាំ​របប​អាហារ​ដែល​មាន​ជាតិ​សូដ្យូម​ទាប(អំបិល)​ ដើម្បី​​ជួយ​កាត់បន្ថយ​ការ​ចាល់​ទឹក​។ ប៉ុន្តែ​ប្រសិនបើ​យើង​ចាល់​ទឹក​កម្រិត​មធ្យម​ទៅ​ធ្ងន់ធ្ងរ​ ​គ្រូពេទ្យ​អាច​នឹង​ផ្ដល់​ថ្នាំ​បញ្ចុះ​ទឹក​នោម ដើម្បី​បន្ថយ​អាការៈ​នេះ​។ ២. ជំងឺ​ខាន់​លឿង​ ជំងឺ​នេះ​បណ្ដាល​ឲ្យ​ទឹក​នោម​​មាន​ពណ៌​ស្រអាប់​ និង​ស្បែក​លឿង​។ វា​កើត​ឡើង​នៅ​ពេល​សារធាតុ​​ប៊ឺលីរុយប៊ីន​ ដែល​ជា​សារធាតុ​ពណ៌​​កើត​ឡើង​នៅ​ពេល​កោសិកា​ឈាម​ក្រហម​បែក​បាក់​ ​កកើត​ឡើង​នៅ​ក្នុង​​ចរន្ត​ឈាម​។ ​ថ្លើម​ដែល​មាន​សុខភាព​ល្អ​ ​ស្រូប​យក​សារធាតុ​ប៊ឺលីរុយប៊ីន​ និង​បំប្លែង​​​ទៅ​ជា​ទឹក​ប្រមាត់​។ ជំងឺ​ខាន់​លឿង​ជា​សញ្ញា​ធ្ងន់ធ្ងរ​នៃ​ជំងឺ​ខ្សោយ​ថ្លើម​។ នៅ​ក្នុង​ករណី​នេះ យើង​គប្បី​ពិភាក្សា​ជាមួយ​នឹង​គ្រូពេទ្យ​ ទើប​ជា​ការ​ប្រសើរ​។ ៣. ការ​ធ្លាក់​ឈាម​ ជំងឺ​ក្រិន​ថ្លើម​អាច​ធ្វើ​ឲ្យ​យើង​ប្រឈម​នឹង​បញ្ហា​​ក្អួត​ឈាម​ មាន​ឈាម​ក្នុង​លាមក​ ឬ​ហូរ​ឈាម​តាម​រន្ធ​គូទ​។ ខណៈ​ដែល​ថ្លើម​ដែល​មាន​សុខភាព​បង្កើត​ប្រូតេអ៊ីន​​កំណកឈាម ថ្លើម​ដែល​ឈឺ​មិន​មាន​សមត្ថភាព​ធ្វើ​​បែប​នេះ​ឡើយ​ ដែល​ជា​លទ្ធផល​ធ្វើ​ឲ្យ​មាន​ធ្លាក់​ឈាម​កាន់​តែ​ច្រើន​។ មួយ​វិញ​ទៀត ផ្លាកែត​ទាប​ក៏​អាច​ធ្វើ​ឲ្យ​យើង​ងាយ​នឹង​ឈាម​ច្រមុះ និង​អញ្ចាញ​ធ្មេញ​ផង​ដែរ​។ ប្រសិនបើ​យើង​មាន​ក្អួត​ឈាម​ ចូរ​ប្រញាប់​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ភ្លាម​ៗ​។ គន្លឹះ​មួយ​ចំនួន​ជួយ​ឲ្យ​ថ្លើម​មាន​សុខភាព​ល្អ​ ហាត់​ប្រាណ​​ឲ្យ​បាន​៣០​នាទីក្នុង​មួយ​ថ្ងៃ​ ​យ៉ាង​ហោច​ណាស់​៥​ដង​ក្នុង​មួយ​សប្ដាហ៍ ញ៉ាំ​​របប​អាហារ​សុខភាព​ដូចជា​បន្លែ​ ផ្លែឈើ​ និង​អាហារ​ដែល​មាន​ជាតិ​សរសៃ​ខ្ពស់​​ ព្រម​ទាំង​​កាត់​បន្ថយ​អាហារ​កែច្នៃ​ បង្អែម​ ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្ករ​សិប្បនិម្មិត ស្ករ​ចម្រាញ់​ និង​កាបូអ៊ីដ្រាត​​ចម្រាញ់​។ កាត់​បន្ថយ​ការ​ផឹក​គ្រឿង​ស្រវឹង​ រក្សា​ទម្ងន់។


ជំងឺថ្លើម

ចេញរោគសញ្ញាទាំងនេះ អាចថាមានបញ្ហាខូចថ្លើមហើយ

បញ្ហា​ខូច​ថ្លើម​កើត​ឡើង​នៅ​ពេល​ថ្លើម​របស់​យើង​មិន​អាច​បំពេញ​តួនាទី​បាន​ត្រឹម​ត្រូវ​ដូច​ប្រក្រតី​។ រោគ​សញ្ញា​ខូច​ថ្លើម​​អាច​មាន​ដូច​ជា​ចង្អោរ មិន​ឃ្លាន​អាហារ និង​មាន​ឈាម​ក្នុង​លាមក​ជា​ដើម​។ ការ​ព្យាបាល​អាច​រួម​បញ្ចូល​ទាំង​ការ​តប​គ្រឿង​ស្រវឹង និង​ចៀស​វាង​អាហារ​ជាក់​លាក់​មួយ​ចំនួន​។ ១. ខូច​ថ្លើម​មានន័យ​ដូច​ម្ដេច? ថ្លើម​បំពេញ​តួនាទី​សំខាន់​ៗ​ជាច្រើន​រួម​មាន៖ បង្កើន​ប្រូតេអ៊ីនក្នុង​ឈាមជួយ​ឲ្យ​មាន​កំណក​ឈាម ដឹកជញ្ជូន​អុកស៊ីសែន និង​ជួយ​ប្រព័ន្ធ​ភាព​សាំ បង្កើត​ទឹកប្រមាត់ ​ជួយ​ដល់​ការ​រំលាយអាហារ​ ជួយ​រាង​កាយ​ស្តុក​ទុក​ជាតិ​ស្ករ ក្នុង​ទម្រង់​ជា​ glycogen។ ជួយ​កម្ចាត់​ជាតិ​ពុល​ពី​ក្នុង​ចរន្ត​ឈាម​ រួម​ទាំង​ថ្នាំ និង​ជាតិ​អាល់កុល​ បំបែក​ខ្លាញ់​ឆ្អែត និង​ផលិត​កូលេស្តេរ៉ូល​ បញ្ហា​ខូច​ថ្លើម​កើត​ឡើង​នៅ​ពេល​ថ្លើម​របស់​យើង​មិន​អាច​ធ្វើ​ការ​បាន​ល្អ​ទៅ​តាម​តួនាទី​។ ខូច​ថ្លើម​ក៏​អាច​បង្ក​ការ​គំរាម​កំហែង​ដល់​អាយុជីវិត និង​ត្រូវ​ការ​សង្គ្រោះ​បន្ទាន់​ផង​ដែរ​។ ​​២. រោគ​សញ្ញា​នៃ​ការ​ខូច​ថ្លើម រោគ​សញ្ញា​បញ្ហា​ខូច​ថ្លើម​ជា​ញឹក​ញយ​អាច​មាន​ប្រហាក់​ប្រហែល​នឹង​អាការៈ​ជំងឺ​មួយ​ចំនួន​ទៀត​ដែរ ដែល​អាច​ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការវិនិច្ឆ័យ​រោគ​នៅ​ដំណាក់​កាល​ដំបូង​ៗ។ នៅ​ពេល​រោគ​សញ្ញា​កាត់​តែ​អាក្រក់ ថ្លើម​ដែល​ខូច​នឹង​កាន់​តែ​ចុះ​ខ្សោយ​។ ខូច​ថ្លើម​រ៉ាំរ៉ៃ ឬ​ខូច​ថ្លើម​ អាច​កើត​ឡើង​ក្នុង​រយៈពេល​យូរ និង​អាច​បង្ក​ឲ្យ​មាន​៖ អាការៈ​អស់​កម្លាំង ចង្អោរ មិន​ឃ្លាន​អាហារ រាក ក្អួត​មាន​ឈាម ឈាម​ក្នុង​លាមក ខូច​ថ្លើម​ក្នុង​ដំណាក់​កាល​ធ្ងន់ធ្ងរ រោគ​សញ្ញា​ក៏​កាន់តែ​អាក្រក់​ដែរ​។ នៅ​ដំណាក់​កាល​បន្ទាប់​នៃ​រោគ​សញ្ញា​បញ្ហា​ខូច​ថ្លើម​រួម​មាន​៖ កើត​លឿង​​ អស់កម្លាំង​ខ្លាំង វង្វេង​វង្វាន់​ ហើម​ពោះ​ព្រោះ​ចាល់​សារធាតុរាវ និង​ហើម​ដៃ ជើង ៣. មូល​ហេតុ​ធ្វើ​ឲ្យ​ខូច​ថ្លើម​ បញ្ហា​សុខ​ភាព​ និង​ជំងឺ​មួយ​ចំនួន​អាច​បង្ក​ឲ្យ​ខូច​ថ្លើម​បាន​ រួម​មាន​ឆ្លង​វីរុស​ថ្លើម​ប្រភេទ​B និង​C ជំងឺ​ខ្លាញ់​រុំ​ថ្លើម​មិន​ដោយ​សារ​គ្រឿង​ស្រវឹង អ្នក​ញៀន​ស្រា និង​លើស​ជាតិ​ដែក​។ ក្នុង​ករណី​ជា​ច្រើន ការ​ខូច​ថ្លើម​រ៉ាំរ៉ៃ អាច​កើត​ចេញ​ពី​ជំងឺ​ក្រិន​ថ្លើម​ដែរ​។ ក្រិន​ថ្លើម គឺ​ជា​សម្លាក​នៅ​លើ​ថ្លើម ដែល​រង​របួស​រយៈ​ពេល​យូរ កើត​ចេញពី​ការ​ផឹក​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល​ក្នុង​រយៈពេល​យូរ ឬ​ក៏​មាន​ជំងឺ​ថ្លើម​រ៉ាំរ៉ៃ​។ នៅ​ពេល​ដែល​ជាលិកា​សម្លាក​កាន់​តែ​ច្រើន​ជំនួស​កន្លែង​ជាលិកា​ថ្លើម​ល្អ នោះ​ថ្លើម​នឹង​បាត់​បង់​សមត្ថភាព​បំពេញ​តួនាទី​​របស់​ខ្លួន​។​​​​​ ៤. វិធី​ព្យាបាល ការ​ព្យាបាល​បញ្ហា​ខូច​ថ្លើម​អាស្រ័យ​លើ​ថា​ជា​ការ​ខូច​ថ្លើម​ស្រួចស្រាល់ ឬ​ក៏​ជា​ការ​ខូច​ថ្លើម​រ៉ាំរ៉ៃ។ បើ​សិន​ជា​ខូច​ថ្លើម​រ៉ាំរ៉ៃ​គ្រូពេទ្យ​អាច​ព្យាបាល​ដោយ​រួម​មាន​ការ​ផ្លាស់​ប្ដូរ​របប​អាហារ​ និង​របៀបរបប​រស់នៅ​មួយ​ចំនួន​ ដូច​ជា៖​ ឈប់​ផឹក​គ្រឿង​ស្រវឹង និង​ឈប់​ប្រើ​​ថ្នាំ​ទាំងឡាយ​ណា​ដែល​ប៉ះពាល់​ថ្លើម​ កាត់​បន្ថយ​ការ​ញ៉ាំ​សាច់​ក្រហម ឈីស និង​ស៊ុត​ ​សម្រក​ទម្ងន់ និង​គ្រប់​គ្រង​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់ និង​ជំងឺ​ទឹក​នោម​ផ្អែម​ឲ្យ​បាន​ល្អ កាត់​បន្ថយ​អាហារ​ប្រៃ ឬ​អំបិល​ក្នុង​អាហារ​ ​សម្រាប់​ការ​ព្យាបាល​បញ្ហា​ខូច​ថ្លើម​ស្រួច​ស្រាល់​វិញ​អាច​មាន​ដូច​ជា៖ ការ​បំពេញជាតិទឹកដើម្បី​រក្សា​សម្ពាធ​ឈាម ​ប្រើ​ប្រាស់​ឱសថ​តាម​វេជ្ជបញ្ជា តាម​ដាន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ក្រៅពី​នេះ​អ្នក​ជំងឺ​ក៏​អាច​ត្រូវ​បញ្ចូល​ឈាម​ […]


ជំងឺថ្លើម

ទោះមិនផឹកស្រា បញ្ហាសុខភាពទាំងនេះអាចបង្កជំងឺខ្លាញ់រុំថ្លើម

ជំងឺ​ខ្លាញ់​រុំ​ថ្លើម​លើ​អ្នក​មិន​ផឹក​គ្រឿង​ស្រវឹង ក៏​កើត​មាន​ច្រើន​ណាស់​ដែរ​នៅ​ទូទាំង​ពិ​ភព​លោក។ គ្រាន់​តែ​នៅ​សហរដ្ឋអាមេរិក មនុស្ស​ប្រហែល​មួយ​ភាគ​បួន​បាន​រង​ផល​ប៉ះពាល់​ដោយ​សារ​ជំងឺ​មួយ​នេះ​។ ទោះ​ជា​យើង​មិន​ផឹក​គ្រឿងស្រវឹង តែ​បញ្ហា​សុខភាព​មួយ​ចំនួន​ក៏​អាច​ធ្វើ​ឲ្យ​មាន​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​បាន​ដែរ​។ ១. រោគ​សញ្ញា ជំងឺ​ខ្លាញ់​រុំ​ថ្លើម​មិន​ដោយសារ​​ផឹក​គ្រឿង​ស្រវឹង ជា​ទូទៅ​មិន​មាន​លេច​ចេញ​ជា​សញ្ញា ឬ​រោគ​សញ្ញា​ណាមួយ​ទេ។ ប៉ុន្តែ​នៅ​ពេល​វា​ចាប់​ផ្ដើម​ចេញ អាច​មាន​ដូច​ជា​៖ អស់កម្លាំង ឈឺ ឬ​ពិបាក​ក្នុង​ពោះ​ខាង​លើ​ផ្នែក​ខាង​ស្ដាំ ​ក្នុង​ករណី​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​ប្រភេទ​នេះ បន្ត​វិវត្ត​ធ្វើ​ឲ្យ​ថ្លើម​រលាក ចាប់​ផ្ដើម​ឡើង​ស្នាម​(ក្រិន​) និង​ថ្លើម​ខ្សោយ អ្នក​ជំងឺ​អាច​ចេញ​រោគ​សញ្ញា​មួយ​ចំនួន​ទៀត​ដូច​ជា៖​ ពោះ​ហើម​ប៉ោង​ សរសៃ​ឈាម​ក្រោម​ស្បែក​ចាប់ផ្ដើម​រីក​ធំ​ អណ្ដើក​រីក​ធំ បាត​ដៃ​ឡើង​ក្រហម ស្បែក និង​ភ្នែក​ឡើង​លឿង​(ខាន់​លឿង) ​បើ​សិន​ជា​មាន​ចេញ​រោគ​សញ្ញា​ដូច​បាន​រៀប​រាប់​ខាង​លើ និង​គួរ​ឲ្យ​បារម្ភ គ្នា​យើង​គួរ​ជួប​ពិភាក្សា​ជាមួយ​គ្រូពេទ្យ។​ ២. មូល​ហេតុ​បង្ក​ ​ក្រុម​អ្នក​ជំនាញ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ទេ​ថា​ហេតុ​អ្វី​មនុស្ស​មួយ​ចំនួន​មិន​ផឹក​គ្រឿងស្រវឹង​ផង បែរ​ជា​មាន​ជំងឺ​ខ្លាញ់​រុំ​ថ្លើម និង​អ្នក​ខ្លះ​បែរ​ជា​អត់​ទៅ​វិញ។ ដូច​គ្នា​ដែរ អ្នក​ជំនាញ​នៅ​មិន​ទាន់​យល់​បាន​ច្រើន​ទេ​ ថា​ហេតុ​អ្វី​បាន​ជា​ខ្លាញ់​រុំ​ថ្លើម​បង្ក​ឲ្យ​មាន​ការ​រលាក​ ដែល​នាំ​ឲ្យ​កើត​ជា​ក្រិន​ថ្លើម​នោះ​។​ យ៉ាងណា មូល​ហេតុ​បង្ក​មួយ​ចំនួន​ដែល​គេ​អាច​សន្និដ្ឋាន​បាន​រួម​មាន​៖ លើស​ទម្ងន់ ឬ​ធាត់​ មាន​ភាព​ធន់​អាំងស៊ុយលីន ដែល​ជា​ដំណាក់​កាល​កោសិកា​មិន​​ទទួលយក​ជាតិ​ស្ករ​ឆ្លើយ​តប​ទៅ​នឹង​អ័រម៉ូន​អាំងស៊ុយ​លីន​ កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់ អ្នក​បម្រុង​កើត​ជំងឺ​ទឹកនោម​ផ្អែម ឬ​អ្នក​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​២ អ្នក​មាន​កម្រិត​ជាតិ​ខ្លាញ់​ក្នុង​ឈាម​ខ្ពស់ ​បញ្ហា​សុខភាព​ទាំង​នេះ បញ្ចូល​គ្នា ទំនងជា​ធ្វើ​ឲ្យ​មាន​បរិមាណ​ខ្លាញ់​ផ្ទុក​ក្នុង​ថ្លើម​កើន​ឡើង​។ សម្រាប់​មនុស្ស​មួយ​ចំនួន មាន​ខ្លាញ់​ក្នុង​ថ្លើម​លើស​កម្រិត អាច​ប្រែ​ខ្លាញ់​ទាំង​នោះ​ទៅ​ជា​សារធាតុ​បំពុល​កោសិកា​ថ្លើម ធ្វើ​ឲ្យ​ថ្លើម​រលាក និង​អាច​ធ្វើ​ឲ្យ​ថ្លើម​ឡើង​ស្នាម​ ឬ​បង្ក​ជា​ក្រិន​ថ្លើម​។ ៣. កត្តា​ប្រឈម​ផ្សេង​ទៀត​ បញ្ហា​សុខ​ភាព និង​ស្ថាន​ភាព​ជំងឺ​មួយ​ចំនួន​អាច​ធ្វើ​ឲ្យ​មាន​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​មិន​ដោយ​សារ​គ្រឿង​ស្រវឹង​ដែរ​។ កត្តា​ទាំង​នោះ​រួម​មាន​៖​ ​អ្នកមាន​កូលេស្តេរ៉ូល​ខ្ពស់​ អ្នក​មាន​កម្រិត​ជាតិ​ខ្លាញ់​ក្នុង​ឈាម​ខ្ពស់ អ្នក​ធាត់ ជាពិសេស​អ្នក​មាន​ខ្លាញ់​ក្បាល​ពោះ​ច្រើន អ្នក​មាន​ជំងឺ​ដេក​បាត់​ដង្ហើម ​ អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ និង​ ជា​មនុស្ស​វ័យ​ចំណាស់ ជា​ដើម​។ ​៤. ផល​វិបាក ផល​វិបាក​ធំ​បំផុត​របស់​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​មិន​ដោយសារ​គ្រឿង​ស្រវឹង​គឺ​ធ្វើ​ឲ្យ​ក្រិន​ថ្លើម​។ ដោយ​សារ​តែ​ថ្លើម​ព្យាយាម​បញ្ឈប់​ការ​រលាក វា​នឹង​ធ្វើ​ឲ្យ​ផ្នែក​ជា​ច្រើន​នៅ​លើ​ថ្លើម​ឡើង​ស្នាម។ ការ​រលាក​នៅ​តែ​បន្ត ស្នាម​លើ​ថ្លើម​នឹង​បន្ត​រាលដាល​ដែរ ដែល​អាច​គ្រប​ដណ្ដប់​លើ​ជាលិកា​ថ្លើម​បាន​កាន់​តែ​ច្រើន​។ ​បើ​ដំណើរ​ការ​រលាក​មិន​ត្រូវ​បញ្ឈប់​បាន​ទាន់​ពេល នោះ​បញ្ហា​ក្រិន​ថ្លើម​នឹង​​អាច​នាំ​ឲ្យ​៖ កើន​ឡើង​សារធាតុ​រាវ​នៅ​ក្នុង​ពោះ ហើម​សរសៃ​វែន​នៅ​ក្នុង​បំពង់​អាហារ ដែល​អាច​ធ្វើ​ឲ្យ​បែក និង​ចេញ​ឈាម​ វង្វេង​វង្វាន់ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ