បញ្ហាផ្លូវចិត្តផ្សេងទៀត

បញ្ហា​ផ្លូវចិត្ត​ផ្សេងទៀត - មាន​បញ្ហា​ជា​ច្រើន​ទៀត ដែល​បង្ក​ជា​សម្ពាធ បង្ក​ជា​បញ្ហា​ដល់​ផ្លូវចិត្ត សូមស្វែងយល់​បន្ថែម​ក្នុង​មាតិកា​នេះ

ចំណេះដឹងទូទៅ

បញ្ហាផ្លូវចិត្តផ្សេងទៀត

ការធ្លាក់ទឹកចិត្តតាមរដូវកាល ឬការធ្លាក់ទឹកចិត្តខុសគ្នាដូចម្តេច?

រដូវកាល​ប្រែប្រួល ក៏​អាច​ប៉ះពាល់​ដល់​អារម្មណ៍​ និង​ថាមពល​របស់​យើង​ផង​ដែរ។ បញ្ហា​ដំណេក និង​អារម្មណ៍​ស្រងូតស្រងាត់​ គឺ​ជា​រោគសញ្ញា​មួយ​ចំនួន​នៃ​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល ឬ​Seasonal Affective Disorder និង​ជំងឺធ្លាក់ទឹក​ចិត្ត។ តើ​វិបត្តិ​ផ្លូវ​ចិត្ត​ទាំង​ពីរ​នេះ​មាន​លក្ខណៈ​ខុសគ្នា​យ៉ាង​ម៉េច​ខ្លះ? អ្វី​ទៅ​ជា​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល? ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល ជា​ប្រភេទ​នៃ​ការ​ធ្លាក់ទឹក​ចិត្ត​ដែល​កើត​ឡើង​នៅ​ពេល​ជាក់លាក់​មួយ ជា​ទូទៅ គឺ​នៅ​អំឡុង​ពេល​រដូវ​រងារ នៅ​ពេល​ដែល​ពន្លឺ​ថ្ងៃ​មាន​តិចតួច។ ថ្វី​ត្បិត​តែ​ក្រុម​​​អ្នក​ជំនាញ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​ជាក់លាក់​នៃ​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល ប៉ុន្តែ​គេ​ជឿ​ថា​ បញ្ហា​នេះ​អាច​ពាក់ព័ន្ធ​នឹង​ការ​ប៉ះពាល់​ទៅ​នឹង​ពន្លឺ​ព្រះអាទិត្យ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! រោគសញ្ញា​ទូទៅ​នៃ​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល​រួម​មាន​៖ ខ្សោយ​ថាមពល គេង​ច្រើន ឡើង​ទម្ងន់ ពិបាក​ផ្ចង់​អារម្មណ៍ ចង់​ញ៉ាំ​អាហារ ឬ​ភេសជ្ជៈ​ផ្អែមៗ ​​​​អ្វី​ទៅ​ជា​ការ​ធ្លាក់ទឹក​ចិត្ត​? ការ​ធ្លាក់​ទឹក​ចិត្ត គឺ​ជា​ជំងឺ​ផ្លូវ​ចិត្ត​ដែល​កំណត់​ដោយ​អារម្មណ៍​សោកសៅ អស់​សង្ឃឹម​ និង​គ្មាន​ចំណាប់​អារម្មណ៍ ឬ​ភាព​រីករាយ​នៅ​ក្នុង​សកម្មភាព​ផ្សេង​ៗ។ បញ្ហា​មួយ​នេះ អាច​ប៉ះពាល់​ដល់​ជីវិត​របស់​យើង​បាន​ រួម​ទាំង​អារម្មណ៍ គំនិត និង​សុខុមាលភាព​រាងកាយ។ មូលហេតុ​នៃ​ការ​ធ្លាក់ទឹកចិត្ត​មាន​ភាព​ស្មុគ្រស្មាញ ហើយ​អាច​ពាក់ព័ន្ធ​នឹង​ការ​រួមផ្សំ​នៃ​កត្តា​ហ្សែន បរិស្ថាន និង​ផ្លូវ​ចិត្ត។ រោគសញ្ញា​ទូទៅ​នៃ​ការ​​ធ្លាក់ទឹក​ចិត្ត​​រួម​មាន​៖ ពិបាក​ចិត្ត​ជាប់​ជានិច្ច អស់​កម្លាំង ប្រែប្រួល​ដំណេក និង​ចំណង់​អាហារ មាន​អារម្មណ៍​ថា​ខ្លួន​ឯង​គ្មាន​តម្លៃ ពិបាក​ផ្តោតអារម្មណ៍ មាន​គំនិត​ចង់​ធ្វើ​អត្តឃាត។ ភាព​ខុស​គ្នា​រវាង​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល និង​ការ​ធ្លាក់​ទឹកចិត្ត ​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល​កើត​ឡើង​តាម​រដូវកាល​ប៉ុណ្ណោះ ដែល​ជា​ទូទៅ​កើត​ឡើង​នៅ​រដូវ​រងារ។ ចំណែក​ឯ​ជំងឺ​ធ្លាក់ទឹកចិត្ត ​អាច​កើត​ឡើង​នៅ​ពេល​ណាមួយ​ដោយ​មិន​កំណត់ពេលវេលា​ជាក់លាក់។ […]

ស្វែងរក បញ្ហាផ្លូវចិត្តផ្សេងទៀត

បញ្ហាផ្លូវចិត្តផ្សេងទៀត

អ្នក​ខ្លាំង​ផឹក​​ច្រើន ប្រយ័ត្ន​​កើត​ជំងឺ​ផ្លូវ​ចិត្ត​ម្យ៉ាង​ដោយ​មិន​ដឹង​ខ្លួន

រាល់ថ្ងៃ គ្រឿង​ស្រវឹង​ស្ទើរ​តែ​ក្លាយ​ជា​ផ្នែក​មួយ​នៃ​របប​អាហារ​របស់​យើង​ទៅ​ហើយ។ គ្នា​យើង​ខ្លះ មិន​ថា​ប្រុសស្រី សុទ្ធតែ​លើក​ហេតុ​ផល​ផ្សេងៗ​ពេល​ផឹក ហើយ​ហេតុផល​រួម​តែង​ឮ គឺ​បំបាត់​ភាព​ស្មុគស្មាញ រំសាយ​អារម្មណ៍​ខ្លះៗ ក្រោយ​ការងារ។ តែ​ធ្លាប់ដឹងអត់ ក្រៅពី​នាំ​ឲ្យ​មាន​ជំងឺ​កាច​ជា​ច្រើនៗ ជាតិ​អាល់កុល​នៅ​ក្នុង​ស្រា ក៏​ជា​មូលហេតុ​មួយ​នាំ​ឲ្យ​កើត​ជំងឺ​បាក់​ទឹក​ចិត្ដ។ “Hello គ្រូពេទ្យ” ណែនាំ​ចំណុច​មួយ​មាន​ទំនាក់ទំនង​រវាង​ស្រា និង​ការ​បាក់​ទឹក​ចិត្ត។ ១- ឥទ្ធិពលជាតិអាល់កុលលើខួរក្បាល អាល់កុល​ត្រូវ​គេ​ចាត់​ទុក​ថា​ស្មើ​ជំងឺ​បាក់​ទឹក​ចិត្ត ព្រោះ​រំខាន​ដល់​តុល្យភាព​គីមី​ខួរ​ក្បាល ប៉ះពាល់​ប្រព័ន្ធ​បញ្ជា​សរសៃ​ប្រសាទ។ ក្រោយ​ផឹក​ ប្រតិបត្តិការ​ក្នុង​ខួរ​ក្បាល​យើង​ចាប់​ផ្តើម​ចុះ​ខ្សោយ ជះ​ឥទ្ធិពល​ដល់​សមត្ថភាព​ចាត់​ចែង រក្សា​ទុក និង​រំឭក​ការ​ចងចាំ ជាដើម។ ផឹក​ជាតិ​អាល់កុល​ច្រើន ពិសេស​ក្នុង​ពេល​ខ្លី និង​គ្មាន​អ្វី​ក្នុង​ពោះ អាច​ធ្វើ​ឲ្យ​មុខងារ​ចងចាំ​របស់​ខួរក្បាល​បិទ​ចោល​ទាំង​ស្រុង បាត់បង់​លទ្ធភាព​ប្រមូល​ការ​ចងចាំ​មក​វិញ។ គ្នា​យើង​ស្រវឹង​ស្រា អាច​​ភ្លេច​ខ្លះៗ ឬ​ទាំង​អស់​តែ​ម្តង ជា​មូលហេតុ​គ្នា​យើង​ខ្លះ ភ្ញាក់​ដឹង​ខ្លួន​ពី​ស្រវឹង មិន​ដឹង​ថា​បាន​ទៅ​ណា​ខ្លះ ធ្វើអ្វី​ខ្លះ​នោះ​ឡើយ ហើយ​ផល​ប៉ះពាល់​ធំៗ​ដោយសារ​ជាតិ​អាល់កុល​លើ​ខួ​ក្បាល មាន៖ ធ្វើចលនាមិនបានល្អ ខ្សោយភ្នែក និយាយមិនសូវច្បាស់ ស្ពឹកស្រពន់ ឬប្រតិកម្មយឺត បាត់បង់ការចងចាំ យ៉ាងណា ផល​ប៉ះពាល់​ទាំង​នេះ នឹង​បាត់​ទៅ​វិញ​បន្ទាប់ពី​ឈប់​ផឹក។ ករណី​ខ្លះ ទោះ​ឈប់​ផឹក​ក្តី ក៏​ខួរក្បាល​នៅ​តែ​មាន​សភាព​មិន​ប្រក្រតី​ដូច​គ្នា។ គ្នាយើង​ផឹក​យូរៗ​ទៅ អាច​នឹង​ធ្វើ​ឲ្យ​ខួរក្បាល ផ្លាស់​ប្តូរ​ជា​រៀង​រហូត​តែ​ម្តង។ ផល​ប៉ះពាល់​ផ្សេង​ទៀត បណ្តាល​ឲ្យ​សុខភាព​ចុះ​ខ្សោយ […]


បញ្ហាផ្លូវចិត្តផ្សេងទៀត

មូលហេតុ​ឧស្សាហ៍​ភ្លេចភ្លាំង ទាំង​ខ្លួន​នៅ​ក្មេង មិន​ទាន់​ចាស់

គ្នាយើង​ធ្លាប់អត់ ពេល​ត្រូវ​ធ្វើ​អី​មួយ បែរ​ជា​ភ្លេចភ្លាំង​រក​នឹក​ថា​ត្រូវ​ធ្វើ​អី​មិន​ឃើញ​សោះ? បញ្ហានេះ អាច​កើត​ឡើង​ជា​ប្រចាំ​ ប៉ុន្តែ​បើ​កើត​យូរ​ពេក (ឧស្សាហ៍​ភ្លេច) នឹង​ប៉ះពាល់​ការងារ​មិន​ខាន។ ឧស្សាហ៍​ភ្លេច ទាំង​ខ្លួន​មិន​ទាន់​ចាស់​ផង​នោះ អាច​បណ្ដាល​មក​ពី​បញ្ហា​ធំៗ​ខាង​ក្រោម។ បើ​ចង់​ដោះ​ស្រាយ សូម​ស្វែង​យល់​ឫសគល់​របស់​វា និង​ដំណោះ​ស្រាយ​ដូច​ខាង​ក្រោម៖ ១- ស្មុគពេក (ស្ត្រេស) គ្នា​​យើង​​ភាគ​ច្រើន​ប្រឈម​​មិន​​លស់​​ទេ ព្រោះ​​ការងារ ឬ​បញ្ហា​ឈឺ​ក្បាល​ដោះស្រាយ​មិន​ចេញ ​គិត​រឿង​ច្រើន​ក្នុង​ពេល​តែ​មួយ ហើយ​ពេល​ខ្លះ ថែម​ទាំង​ធ្វើ​ឲ្យ​យើង​ឧស្សាហ៍​​ភ្លេច​​។ ​បង្ខំ​ចិត្ត​​ធ្វើ​រឿង​អី​មួយដែល​​ខ្លួន​មិន​ស្រលាញ់ ក៏​​អាច​ជា​ស្ត្រេស​ដែរ។ ខ្លះ​ទៀត ចេះ​តែ​គិត​ខ្លួន​ឯង​ថាមាន​កំហុស តប់​ប្រមល់ ​មួម៉ៅ​ច្រើន មិន​ស្រឡះ​ក្នុង​ខ្លួន។ មិន​មែន​​ធម្មតា​ទេ កត្តាស្មុគស្មាញ​លើស​ប្រមាណ​នេះ អាច​ជះឥទ្ធិពល​អាក្រក់​ បំផ្លាញ​ការងារ ឬ​បង្អាក់​ភាព​សម្រេច​ផ្លែ​ផ្កា​ល្អ និង​ការងារ​ផ្សេងទៀត។ រោគសញ្ញា​បញ្ជាក់​ថា​យើង​កំពុង​ស្មុគខ្លាំង មាន៖ - សុញគំនិត - ​គេង​មិន​ងា​យ​លក់ - ឧស្សាហ៍​​ឈឺក្បាល ឬ​ចុករួយសាច់ដុំ - មានអារម្មណ៍​ហត់ ​និង​​ពិបាក​ប្រមូល​​អារម្មណ៍​​ផ្ដោត​អី​មួយ។ បើ​គិត​ថា​ខ្លួន​ឯងមាន​បញ្ហាដូច​បញ្ជាក់​ខាង​លើ ដំណោះស្រាយ​បន្ទាន់​គឺឆ្លៀត​​ហាត់​ប្រាណ កាត់​បន្ថយ​ជាតិ​អាល់កុល ​និងកាហ្វេអុីន ​ឆាប់ចូល​គេង កុំ​ទម្លាប់​នៅ​យប់​ជ្រៅ​ពេក។ បើ​ធ្ងន់​ធ្ងរ ទៅជួប​ពេទ្យ​​។ គណនា​រង្វាស់ចង្វាក់បេះដូង ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ២- បញ្ហាផ្ចង់អារម្មណ៍ (ADHD​) ពេល​ពិបាក​ផ្ចង់​អារម្មណ៍ ធ្វើឲ្យពិបាក​ដល់​ការ​សម្រេច​ចិត្ត […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ