បញ្ហាផ្លូវចិត្តផ្សេងទៀត

បញ្ហា​ផ្លូវចិត្ត​ផ្សេងទៀត - មាន​បញ្ហា​ជា​ច្រើន​ទៀត ដែល​បង្ក​ជា​សម្ពាធ បង្ក​ជា​បញ្ហា​ដល់​ផ្លូវចិត្ត សូមស្វែងយល់​បន្ថែម​ក្នុង​មាតិកា​នេះ

ចំណេះដឹងទូទៅ

បញ្ហាផ្លូវចិត្តផ្សេងទៀត

ការធ្លាក់ទឹកចិត្តតាមរដូវកាល ឬការធ្លាក់ទឹកចិត្តខុសគ្នាដូចម្តេច?

រដូវកាល​ប្រែប្រួល ក៏​អាច​ប៉ះពាល់​ដល់​អារម្មណ៍​ និង​ថាមពល​របស់​យើង​ផង​ដែរ។ បញ្ហា​ដំណេក និង​អារម្មណ៍​ស្រងូតស្រងាត់​ គឺ​ជា​រោគសញ្ញា​មួយ​ចំនួន​នៃ​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល ឬ​Seasonal Affective Disorder និង​ជំងឺធ្លាក់ទឹក​ចិត្ត។ តើ​វិបត្តិ​ផ្លូវ​ចិត្ត​ទាំង​ពីរ​នេះ​មាន​លក្ខណៈ​ខុសគ្នា​យ៉ាង​ម៉េច​ខ្លះ? អ្វី​ទៅ​ជា​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល? ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល ជា​ប្រភេទ​នៃ​ការ​ធ្លាក់ទឹក​ចិត្ត​ដែល​កើត​ឡើង​នៅ​ពេល​ជាក់លាក់​មួយ ជា​ទូទៅ គឺ​នៅ​អំឡុង​ពេល​រដូវ​រងារ នៅ​ពេល​ដែល​ពន្លឺ​ថ្ងៃ​មាន​តិចតួច។ ថ្វី​ត្បិត​តែ​ក្រុម​​​អ្នក​ជំនាញ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​ជាក់លាក់​នៃ​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល ប៉ុន្តែ​គេ​ជឿ​ថា​ បញ្ហា​នេះ​អាច​ពាក់ព័ន្ធ​នឹង​ការ​ប៉ះពាល់​ទៅ​នឹង​ពន្លឺ​ព្រះអាទិត្យ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! រោគសញ្ញា​ទូទៅ​នៃ​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល​រួម​មាន​៖ ខ្សោយ​ថាមពល គេង​ច្រើន ឡើង​ទម្ងន់ ពិបាក​ផ្ចង់​អារម្មណ៍ ចង់​ញ៉ាំ​អាហារ ឬ​ភេសជ្ជៈ​ផ្អែមៗ ​​​​អ្វី​ទៅ​ជា​ការ​ធ្លាក់ទឹក​ចិត្ត​? ការ​ធ្លាក់​ទឹក​ចិត្ត គឺ​ជា​ជំងឺ​ផ្លូវ​ចិត្ត​ដែល​កំណត់​ដោយ​អារម្មណ៍​សោកសៅ អស់​សង្ឃឹម​ និង​គ្មាន​ចំណាប់​អារម្មណ៍ ឬ​ភាព​រីករាយ​នៅ​ក្នុង​សកម្មភាព​ផ្សេង​ៗ។ បញ្ហា​មួយ​នេះ អាច​ប៉ះពាល់​ដល់​ជីវិត​របស់​យើង​បាន​ រួម​ទាំង​អារម្មណ៍ គំនិត និង​សុខុមាលភាព​រាងកាយ។ មូលហេតុ​នៃ​ការ​ធ្លាក់ទឹកចិត្ត​មាន​ភាព​ស្មុគ្រស្មាញ ហើយ​អាច​ពាក់ព័ន្ធ​នឹង​ការ​រួមផ្សំ​នៃ​កត្តា​ហ្សែន បរិស្ថាន និង​ផ្លូវ​ចិត្ត។ រោគសញ្ញា​ទូទៅ​នៃ​ការ​​ធ្លាក់ទឹក​ចិត្ត​​រួម​មាន​៖ ពិបាក​ចិត្ត​ជាប់​ជានិច្ច អស់​កម្លាំង ប្រែប្រួល​ដំណេក និង​ចំណង់​អាហារ មាន​អារម្មណ៍​ថា​ខ្លួន​ឯង​គ្មាន​តម្លៃ ពិបាក​ផ្តោតអារម្មណ៍ មាន​គំនិត​ចង់​ធ្វើ​អត្តឃាត។ ភាព​ខុស​គ្នា​រវាង​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល និង​ការ​ធ្លាក់​ទឹកចិត្ត ​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល​កើត​ឡើង​តាម​រដូវកាល​ប៉ុណ្ណោះ ដែល​ជា​ទូទៅ​កើត​ឡើង​នៅ​រដូវ​រងារ។ ចំណែក​ឯ​ជំងឺ​ធ្លាក់ទឹកចិត្ត ​អាច​កើត​ឡើង​នៅ​ពេល​ណាមួយ​ដោយ​មិន​កំណត់ពេលវេលា​ជាក់លាក់។ […]

ស្វែងរក បញ្ហាផ្លូវចិត្តផ្សេងទៀត

បញ្ហាផ្លូវចិត្តផ្សេងទៀត

កើតរោគចិត្ត​ប្រភេទនេះ អាច​ធ្វើ​ឲ្យ​ចង់​រួម​ភេទ​ជា​មួយ​សត្វ

ជំងឺ​ផ្លូវចិត្ត Bestiality ឬ Zoophilia ​សំដៅលើមនុស្ស​ដែល​កើត​រោគ​ចិត្ត ចូលចិត្ត​រួម​ភេទ​ជា​មួយ​សត្វ ជាង​មនុស្ស។ “Hello គ្រូពេទ្យ” នឹងបកស្រាយ​​ជំងឺ​នេះ​ជា​អ្វី​ឲ្យ​ប្រាកដ មូលហេតុ​បង្ក រោគ​សញ្ញា ផល​ប៉ះពាល់ និង​វិធី​ព្យាបាល​យ៉ាង​ម៉េចខ្លះ។ ១- អ្វី​ជា​ជំងឺ​ចង់រួម​ភេទ​ជា​មួយ​សត្វ?​ ជំងឺ​ចង់​​រួម​ភេទ​ជាមួយ​សត្វ ជា​ភាសា​បច្ចេកទេស Bestiality Sexual Disorder ឬ​ហៅ​ម្យ៉ាង​ទៀតថា ហ្សូហ្វីលី (Zoophilia) សំដៅ​លើ​​អារម្មណ៍មនុស្ស​ម្នាក់​ មាន​ចំណង់​ចង់​រួម​ភេទ​ជាមួយ​សត្វ​ ជាង​មនុស្ស។ ពាក្យ​ទាំង​ពីរ​នេះ​ ភាគ​ច្រើន អាច​ប្រើ​ជំនួស​គ្នា​បាន។ ប៉ុន្តែ អ្នក​ស្រាវជ្រាវ​មួយ​ចំនួន​ឲ្យ​និយមន័យ​ពាក្យ ហ្សូហ្វីលី (Zoophilia) ថា​ ជា​ការ​ចាប់​អារម្មណ៍​ពិសេស​ទៅ​លើ​សត្វ ឯ​ការ​រួម​ភេទ​ជាមួយ​សត្វ (Bestiality) គឺ​ជា​សកម្មភាព​រួម​ភេទ។ យ៉ាងណា ពាក្យ​បច្ចេក​ទេស​សម្គាល់​ជំងឺ​នេះ គេ​រាប់​បញ្ចូល​ជា​បញ្ហា​ជំងឺ​ផ្លូវ​ចិត្តតែមួយ​។ ២- មូលហេតុនាំ​ឲ្យ​មាន​ជំងឺ​ចង់​រួម​ភេទ​ជាមួយ​សត្វ មិន​ទាន់​មាន​ភស្តុតាង​ច្បាស់​ថា ​ហេតុ​អ្វី​មនុស្ស​វិវត្ត​ទៅ​ជា​ស្រលាញ់​សត្វ និង​ចង់​រួម​ភេទ​ជាមួយ​សត្វ​នៅឡើយទេ។ តែ​មាន​ការ​សិក្សា​ខ្លះបង្ហាញ​ពី​មូល​ហេតុ​មួយ​ចំនួន នាំ​ឲ្យ​មនុស្ស​ស្រលាញ់​សត្វ​ និង​ចង់​រួម​ភេទ​ជាមួយ​សត្វ ដូចជា៖ – បរាជ័យ និង​មិន​អាច​រក្សា​ចំណង​ស្នេហា​រវាង​មនុស្ស​ និង​មនុស្ស​បាន។ – ​ចងចាំ​ពី​ហេតុ​ការណ៍​ធ្លាប់​ត្រូវ​បាន​រំលោភ​បំពាន​ផ្លូវ​ភេទ​ពី​ក្មេង​មក – មាន​ប្រវត្តិ​ពី​សកម្មភាព​រួម​ភេទ​មិន​ល្អ​ពីមុន​ ជា​ហេតុ​ធ្វើ​ឲ្យមាន​បញ្ហា​នេះ នាំ​ឲ្យ​គិត​ចង់ជ្រើស​រើស​វិធី​ផ្សេង​ដើម្បី​បន្ធូរ​អារម្មណ៍។ – មាន​កម្រិត​សិក្សា​ទាប កម្រិត​ទំនាក់​ទំនង​សង្គម ​និង​ការ​ចូល​ក្នុង​សង្គមខ្សោយ។ ទាំង​នេះ​ជា​មូល​ហេតុ​ […]


បញ្ហាផ្លូវចិត្តផ្សេងទៀត

ដេក​មិន​លក់​ យូរៗ​អាច​ក្លាយ​ជា​ជំងឺ​ផ្លូវ​ចិត្ត​អត់?

ឥឡូវ​មាន​មនុស្ស​ជាច្រើន​កំពុងតែ​ប្រឈមមុខ​នូវ​បញ្ហា​គេង​មិន​លក់។ តើ​ការ​គេង​មិន​លក់​យូរៗទៅ​អាច​ជា​ជំងឺ​ផ្លូវ​ចិត្ត​ដែរ​ឬ​ទេ? ដើម្បី​ស្រាយ​ចម្ងល់​នេះ សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត យឹម សុបុត្រា ឯកទេស​វិកល​វិទ្យា និង​ជា​​ប្រធាន​ផ្នែក​សុខភាព​ផ្លូវចិត្ត​ និង​​បំពាន​គ្រឿងញៀន ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត បាន​រៀបរាប់​ដូច​ខាងក្រោម​នេះ៖ គ្រូពេទ្យ​ផ្នែក​វិកល​វិទ្យាថា ​ការ​គេង​មិន​លក់​មកពី​ខួរក្បាល​មិន​បាន​សម្រាក ព្រោះ​មូលហេតុ​ផ្សេង​ៗ​គ្នា ដូចនេះ​ហើយ​បាន​ជា​ត្រូវ​ស្វែង​រក​ពី​ឫសគល់ ដើម្បី​ធ្វើ​យ៉ាង​ណាដោះស្រាយ​ស្ថានភាព​នេះ​បាន។ តែ​លោក​គ្រូ​ពេទ្យ បាន​បញ្ជាក់​ថា​មិន​គួរ​ប្រើប្រាស់​ថ្នាំ​ងុយ​ដេក​ឡើយ គួរតែ​ចាំ​ជួប​ជាមួយ​អ្នក​ជំនាញ​សិន ទើប​អាច​ដឹង​ពី​ស្ថានភាព​ខ្លួន​នា​ពេល​បច្ចុប្បន្ន។ លោក​​ថា “កាលណា​យើង​និយាយ​ពី​រឿង​ដំណេក វា​ធ្វើ​ការ​បែងចែក​ជាច្រើន​ទៀត។ វិបត្តិ​ដំណេក​ខ្លះ​គេង​បាន​តិច​ជាង ៦ ម៉ោង ហើយ​ខ្លះ​ទៀត​លើស​ពី ៨ ម៉ោង។ មួយ​វិញ​ទៀត​អ្នក​ដេក​មិន​លក់​មកពី​ជំងឺ​បេះដូង ឬ​ជំងឺ​ធ្ងន់ធ្ងរ​ដទៃ​ទៀត ធ្វើឲ្យ​មាន​ការ​បារម្ភ​រហូត​ដេក​មិន​លក់​ជាដើម ហើយ​បើ​ធ្លាក់​ទឹក​ចិត្ត​ក៏​ដេក​មិន​លក់​ដែរ”។ ជា​ចុងក្រោយ​លោក​បាន​បញ្ជាក់​ទៀត​ថា ការ​ថែរក្សា​ផ្លូវកាយ​បាន​ល្អ សុខភាព​ផ្លូវ​ចិត្ត​ក៏​ល្អ​ដែរ ហើយ​បើ​ពេល​ជួប​បញ្ហា​ណា​មួយ ត្រូវតែ​ដោះស្រាយ​ឲ្យ​បាន​លឿន​កុំ​អូស​បន្លាយ ឬ​បើ​រឿង​គ្មាន​ប្រយោជន៍ តិចតួចគួរ​បោះបង់​ទៅ ព្រោះ​វា​នឹង​បណ្ដាល​ឲ្យ​យើង​គិត​ច្រើន​អត់​អំពើ។ ចុះ​ចំពោះ​សំណួរ​ថា អាច​វិវត្តជា​ជំងឺ​ផ្លូវ​ចិត្ត ឬ​អត់? លោក​គ្រូ​ពេទ្យថា មាន​ជំងឺ​ផ្លូវចិត្ត​អាច​ធ្វើ​ឲ្យយើង​ដេក​មិន​លក់ តែ​បើ​ការ​ដេក​មិន​លក់​យូរ​អាច​វិវត្ត​ទៅ​ជា​ជំងឺ​ផ្លូវ​ចិត្ត​នោះ លោក​​មិន​​ហ៊ាន​បញ្ជាក់​នោះ​ឡើយ គ្រាន់តែ​ឲ្យរក​ពី​មូលហេតុ​ដែល​​បង្ក​ឲ្យ​គេង​មិន​លក់​ជា​មុន​សិន។ អត្ថបទ​ពាក់ព័ន្ធ៖អ្នក​មាន​ជំងឺ​ផ្លូវ​ចិត្ត​គ្រប់​ប្រភេទ​ បណ្ដាល​មក​ពី​កត្តាទាំង៣​នេះ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា […]


បញ្ហាផ្លូវចិត្តផ្សេងទៀត

Major depression (ជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ)

និយមន័យ១- អ្វី​ទៅ​ជា​ជំងឺ​បាក់​ទឹក​ចិត្ត​ធ្ងន់​ធ្ងរ ? ជំងឺ​បាក់​ទឹក​ចិត្ត​ធ្ងន់ធ្ងរ Unipolar ឬ Major depressive disorder សំដៅ​លើ​បញ្ហា​ផ្លូវ​អារម្មណ៍ មាន​ពិបាក​ចិត្ត​ជាប់​រហូត បាត់​បង់​ចំណង់​ចំណូល​ចិត្ត​ជាដើម។ បាក់​ទឹក​ចិត្ត​ធ្ងន់​ធ្ងរ Unipolar មិន​អាច​បែងចែក​ដាច់​ថា​ខុស​គ្នា រវាង​ជំងឺ​បាក់​ទឹក​ចិត្ត និង​ជំងឺ​ផ្លូវ​អារម្មណ៍ ផ្សេង​គ្នា​បាន​ទេ ដែល​គេ​សំដៅ​លើ​ដំណាក់​កាល​អារម្មណ៍​ទៅ​លើ​ទំនាក់​ទំនង​បញ្ហា​ផ្លូវ​ចិត្ត​ធ្ងន់​ធ្ងរ​ចំនួន ២ មាន​បាក់​ទឹក​ចិត្ត និង​ឡប់​សតិ។ មួយ​វិញ​ទៀត ជំងឺ​បាក់​ទឹក​ចិត្ត Unipolar មាន​តែ​សញ្ញា​ធ្លាក់​ចុះ​ផ្លូវ​អារម្មណ៍ ឬ​ក៏​សញ្ញា​អារម្មណ៍​អវិជ្ជមាន​ប៉ុណ្ណោះ។ យ៉ាង​ណា ជំងឺ​បាក់ទឹក​ចិត្តត្រូវ​បាន​សមាគម​វេជ្ជសាស្ត្រ​ស្វែង​យល់​បាន​ច្រើន ជួយ​ឲ្យ​ងាយ​ស្រួល​ព្យាបាល តាម​រយៈការ​ប្រើប្រាស់​ថ្នាំ និង​ព្យាបាល​តាម​ការ​និយាយ​​ចេញ​នូវ​បញ្ហា។ ២- បាក់​ទឹក​ចិត្ត​ធ្ងន់​ធ្ងរ​កើត​ឡើង​ញឹក​ញាប់ដែរ​ទេ? វា​ជា​ជំងឺ​ផ្លូវ​ចិត្ត មួយ​ក្នុង​ចំណោម​ជំងឺ​ផ្លូវ​ចិត្ត ឧស្សាហ៍​កើត​ញឹកញាប់​បំផុត ខណៈ​យោង​តាម​អង្គការ​សុខភាព​ពិភពលោក ចេញ​ផ្សាយ​ឆ្នាំ ២០១០ ជំងឺ​បាក់ទឹក​ចិត្ត បាន​ឈរ​នៅ​លើ​ជំងឺ​ផ្លូវ​ចិត្ត​ផ្សេង​ទៀត​ដែល​ឧស្សាហ៍​កើត​បំផុត។ សូម​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​ព័ត៌មាន​លម្អិត។ រោគសញ្ញា៣- រោគ​សញ្ញា​ជំងឺ​បាក់​ទឹក​ចិត្ត​ធ្ងន់​ធ្ងរ​មាន​អ្វី​ខ្លះ? សញ្ញា​ទូទៅ​ជំងឺ​បាក់​ទឹក​ចិត្ត​ធ្ងន់ធ្ងរ​ មាន​ដូច​ជា៖ – អារម្មណ៍​ពិបាក​ចិត្ត សោក​សៅ ចង់​តែ​យំ គ្មាន​អ្វី​ក្នុង​ខ្លួន អស់​សង្ឃឹម​ខ្លាំង – ខឹង​ខ្លាំង​ភ្លាមៗ មួម៉ៅ ធុញ​ថប់​សូម្បី​តែ​រឿង​បន្តិច​បន្តួច – បាត់​បង់​ចំណាប់​អារម្មណ៍​លើ​សកម្មភាព​ធ្វើ​ឲ្យ​សប្បាយ​ចិត្ត ដូច​ជា រួមភេទ លេង​កីឡា – មាន​បញ្ហា​ការ​គេង ដូច​ជា […]


បញ្ហាផ្លូវចិត្តផ្សេងទៀត

អ្នក​មាន​ជំងឺ​ផ្លូវ​ចិត្ត​គ្រប់​ប្រភេទ​ បណ្ដាល​មក​ពី​កត្តាទាំង៣​នេះ

លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត យឹម សុបុត្រា ឯកទេស​វិកលវិទ្យា និង​ជា​​ប្រធាន​ផ្នែក​សុខភាព​ផ្លូវចិត្ត​ និង​​បំពាន​គ្រឿងញៀន ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត បាន​ឲ្យ​ដឹង​ថា អ្នក​មាន​សុខភាព​ផ្លូវចិត្តទាំង​អស់ គឺ​បណ្ដាល​មក​ពី​កត្តា ៣ យ៉ាង​ដូច​ខាងក្រោម​នេះ។ ១- ភូមិសាស្ត្រ កត្តា​នេះ​វា​រាប់​បញ្ចូល​ទាំង​បរិស្ថាន​រស់នៅ​ជុំវិញ​ខ្លួន ទាក់​ទង​នឹង​ជីវភាព និង​ទំនាក់ទំនង​ជាមួយ​គ្រួសារ។ ប្រសិនបើ​យើង​រស់នៅ​កន្លែង​ដែល​ចាំតែ​ជិះជាន់ និង​មិន​ឲ្យ​សេរីភាព ហើយ​ចាំតែ​បន្ទោស​បង្អាប់ ធ្វើឲ្យ​យើង​រង​សម្ពាធ​ផ្លូវ​ចិត្ត ហើយ​វា​មិនមែន​ទើប​តែ​កើត​ឡើង​ទេ គឺ​តាំងពី​យូរ​ដោយ​ប្រមូលផ្ដុំ​ទុក។ អ្នក​ដែល​ជួប​បញ្ហា​នេះ​នៅ​ពេល​វិវត្ត​ដល់​ដំណាក់​កាល​ធ្ងន់ធ្ងរ​ហើយ អាច​ឈាន​ទៅ​សម្លាប់​ខ្លួនឯង ឬ​ដៃគូ និង​គ្រួសារ​ជាដើម។ ២- ជីវសាស្ត្រ ​គ្រឿង​​ស្រវឹង ឬ​ថ្នាំញៀន ​ពេលចូល​ទៅ​ចូល​ក្នុង​ខ្លួន​ពេល​ណា បណ្ដាល​ឲ្យ​ពុល​ខួរក្បាល ធ្វើឲ្យ​មុខងារ​ខួរក្បាល​បាត់បង់​ភាព​ប្រុងប្រយ័ត្ន ហើយ​ពេល​បើកបរ​បង្ក​ជា​គ្រោះថ្នាក់​ធ្វើឲ្យ​ស្លាប់​អ្នក​ជុំវិញ​ខ្លួន ខ្លួនឯង ឬ​ពិការ​ភាព។ ក្រោយ​កើត​មាន​បញ្ហា​នេះ​ធ្វើឲ្យ​មាន​វិប្បដិសារី​ក្នុង​ជីវិត ហើយ​សម្រាប់​អ្នក​ញៀន​ថ្នាំ​ធ្វើឲ្យ​វង្វេងវង្វាន់ គ្រប់គ្រងខ្លួនមិនបាន ហ៊ាន​ធ្វើអ្វីៗ​គ្រប់​យ៉ាង​ទាំង​ខុស​ច្បាប់។ កត្តា​ដែល​នាំ​ឲ្យ​មាន​បញ្ហា​នេះ​មិនមែន​មាន​តែ​គ្រឿង​ស្រវឹង និង​គ្រឿង​ញៀន​នោះ​ទេ អ្នក​ប្រើប្រាស់​ថ្នាំ​ដទៃ​ក៏​អាច​បង្ក​ទៅ​ជា​មាន​ជំងឺ​ផ្លូវ​ចិត្ត​ដែរ។ ម្យ៉ាង​ទៀត​សម្រាប់​អ្នក​កើត​ជំងឺ​ផ្លូវ​កាយ​មួយ​ចំនួន​ដូចជា​មហារីក ទឹកនោមផ្អែម ជំងឺ​ស្លាប់​មួយ​ចំហៀង​ខ្លួន ឬ​ជំងឺ​រ៉ាំរ៉ៃ​មួយ​ចំនួន​ទៀត ក៏​អាច​បណ្ដាល​ជា​ផ្លូវ​ចិត្ត​វិញ​បាន​ដែរ។ ៣- ចិត្តសាស្ត្រ អ្នក​មាន​ផ្លូវ​ចិត្ត​ទន់ជ្រាយ ពេល​មាន​បញ្ហា​ច្រើនតែ​មិន​អាច​ដោះស្រាយ​បាន។ ពេល​មាន​បញ្ហា​ច្រើន​ទៅ​ៗ ហើយ​គ្មាន​ដំណោះស្រាយ ធ្វើឲ្យ​ការ​ខ្លួន​វិវត្ត​ទៅ​ជា​ជំងឺ​ផ្លូវ​ចិត្ត​នេះ​បាន។ សាស្ត្រាចារ្យ យឹម សុបុត្រា ផ្នែក​ឯកទេស​វិកលវិទ្យា បាន​បន្ថែម​ទៀត​ថា នរណា​ដែល​មាន​កត្តា​ទាំង ៣ […]


បញ្ហាផ្លូវចិត្តផ្សេងទៀត

ប្រយ័ត្ន​ប្រយែង! នៅ​ម្នាក់​ឯងយូរ​ពេក​ អាច​​ជួប​​បញ្ហា​ផ្លូវ​ចិត្ត​

ធ្លាប់​តែ​ឮ​ពាក្យ​​ចាស់​ៗ​ថា នៅ​ម្នាក់​ឯង​ប្រយ័ត្ន​គំនិត នៅ​ជា​មួយ​ញាតិ​មិត្ត​ឲ្យ​ប្រយ័ត្ន​សម្តី ឥលូវ​​នេះ​ការ​សិក្សា​​ថ្មី​មួយ​បាន​បង្ហាញ​​ពី​គុណវិបត្តិ​​​មួយ​​​​ ដែល​អ្នក​ចូល​ចិត្ត​រស់​នៅ​ម្នាក់​ឯង​នៅ​ដាច់​ឆ្ងាយ​ពី​គេ​​គួរ​យក​ចិត្ត​ទុក​ដាក់​ បើ​មិន​អ៊ីចឹង​ទេ អាច​ជួប​ផលលំបាក​បញ្ហា​ផ្លូវ​ចិត្ត។ ការ​សិក្សា​​​នៅ​ប្រទេស​អង់គ្លេស​បាន​បង្ហាញ​ថា​ អ្នក​ដែល​ចូល​ចិត្ត​ផ្ដាច់​ខ្លួន​នៅ​តែ​ឯង ពី​​មិត្តភ័ក្ដិ ឬ​មិន​សម្រេច​ចិត្ត​មាន​ដៃគូ​ស្នេហា ជា​ពិសេស​យុវវ័យ​​អាច​ប្រឈម​នឹង​ជំងឺ​ផ្លូវ​ចិត្ត​ រាប់​ទាំង​ អារម្មណ៍​ច្រាស​ច្រាល​ និង​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​​ទៀត​ផង​។ លទ្ធ​ផល​នៃ​ការ​សិក្សា​បាន​បោះ​ផ្សាយ​នៅ​លើ​​ព្រឹត្តិប័ត្រ​​សុខភាព​ Plus One នៃ​ប្រទេស​អង់គ្លេស​។ ទិន្នន័យ​​នៃ​ការ​សិក្សា​​បាន​យក​មក​ពី​ការ​ស្ទង់​មតិ​ចែក​ចេញ​ជា​​​បី​ផ្នែក នៅ​តាម​តំបន់​ផ្សេង​ៗ​នៃ​ចក្រភព​អង់គ្លេស​ ហើយ​ទិន្នន័យ​​​ទាំង​នេះ​ អ្នក​ស្រាវជ្រាវ​​បាន​​​ធ្វើ​ការ​តាម​ដាន​ជាប់​លាប់​​រយៈ​ពេល​ប្រមាណ​ជិត​២០​ឆ្នាំ​។ លោក​វេជ្ជបណ្ឌិត​ Louis Jacob មក​ពី​សាកលវិទ្យាល័យ​ Versailles Saint-Quentin-en-Yvelines ប្រទេស​បារាំង​ ដែល​បាន​ដឹក​នាំ​ការ​ស្រាវជ្រាវ​ខាង​លើ​បាន​និយាយ​ថា៖ “ក្នុង​ការ​សិក្សា​របស់​យើង​ កម្រិត​​បញ្ហា​ផ្លូវ​ចិត្ត​​មាន​កម្រិត​ខ្ពស់​ចំពោះ​អ្នក​​​ចូល​ចិត្ត​ផ្ដាច់​ខ្លួន​នៅ​​ម្នាក់​ឯង ឬ​មិន​មាន​ដៃគូបើ​ធៀប​ទៅ​នឹង​អ្នក​​ដែល​ពុំ​សូវ​ចំណាយ​ពេល​នៅ​ម្នាក់​ឯង​ច្រើន​”។   អាន៖ បើ​ស្ត្រេស​ពេក​សាក​វិធី​ដោះស្រាយ​ទាំង​នេះ អ្នក​ស្រាវជ្រាវ​​​បាន​ពិនិត្យ​ទិន្នន័យ​ស្ទង់​មតិ​ខាង​លើ​នេះ​​​ចេញ​ពី​ចក្រភព​អង់គ្លេស ហើយ​ក្នុង​នោះ​រក​ឃើញ​ថា​មាន​យុវជន​ប្រមាណ​ទៅ ​២​ម៉ឺន​នាក់​មាន​បញ្ហា​ខាង​លើ​នេះ​ ដោយ​រាប់​ចាប់​ពី​ឆ្នាំ​១៩៩៣ ​មក​។ ផ្អែក​តាម​ទិន្នន័យ​​ដដែល នៅ​អង់គ្លេស​ពី​ឆ្នាំ​ ១៩៩៣ និង​ឆ្នាំ​២០០៧ ចំនួន​យុវជន​ចូល​ចិត្ត​នៅ​ម្នាក់​ឯង​​កើន​ឡើង​ពី​ ៨​ ទៅ​១០​ភាគ​រយ​ ហើយ​អត្រា​នៃ​ជំងឺ​​ផ្លូវ​ចិត្ត​​កើន​ឡើង​ពី​ ១៤​ ទៅ​​១៦​ភាគ​រយ​។ ជា​ការ​ណែ​នាំ​ចំពោះ​ដំណោះ​ស្រាយ​ខាង​លើ​នេះ​ លោក​វេជ្ជបណ្ឌិត​ Jessy Warner-Cohen ​​អ្នក​ជំនាញ​ផ្នែក​ចិត្ត​សាស្រ្ត​នៃ​មជ្ឈមណ្ឌល​វេជ្ជសាស្រ្ត Long Island Jewish នា​ក្រុង​ញ៉ូវ​យក​សហរដ្ឋ​អាមេរិក​​បាន​ផ្តាំ​ផ្ញើ​ចំពោះ​យុវជន​ដែល​ទម្លាប់​នៅ​ដាច់​ឆ្ងាយ​ពី​គេ​ឯង​​ឲ្យ​ចូល​រួម​សកម្មភាព​ដូច​ជា ចូល​រួម​ក្លិប​សិក្សា […]


បញ្ហាផ្លូវចិត្តផ្សេងទៀត

ឆ្ងល់អត់ ម៉េចពួកម៉ាកយើង​ខ្លះ មានចរិតផ្ទុយពីភេទ?

គ្នាយើង​ច្បាស់​ជា​ប្រទះ​ឃើញ​ញឹកញាប់​ហើយ មិត្តភក្តិ​យើង​ខ្លះ ខ្លួន​ប្រុស​បែរ​ជា​តុប​តែង​ជា​ស្រី ខ្លះទៀត​ខ្លួន​ជាស្រីបែរ​តុបតែង​ជា​ប្រុស មានខ្លះ​ឈាន​ដល់​កែ​ភេទ​ទៀត​ផង។ គ្នា​យើង​មាន​ដឹង​មក​ពី​បញ្ហា​អី​អត់? បើ​អត់​ដឹង អត្ថបទ​នេះ នឹង​ស្រាយ​ចម្ងល់​គ្នា​យើង​ទាំង​អស់​គ្នា។ Transgender ជា​ពាក្យ​បច្ចេកទេស សម្រាប់​ពណ៌នា​ក្រុម​មនុស្ស មិន​ទទួល​ស្គាល់​ភេទ​ពី​កំណើត​របស់​ខ្លួន ចាប់​តាំង​ពីក្មេង​មក​ម៉្លេះ។ ទោះ​មិន​មែន​ជាជំងឺ ឬ​បញ្ហា​ផ្លូវ​ចិត្ត ក្មេងៗ​ទាំង​នេះ​នៅ​តែ​អាច​មាន​បញ្ហា​ស្រ្តេស និង​បាក់​ទឹក​ចិត្ត​ដូច​គ្នា។ អាច​ដោយ​សារ​ធ្លាប់​រង​ការ​ធ្វើ​បាប រើស​អើង ត្រូវ​សង្គម​បោះបង់​ចោល អាម៉ាស់​ចំពោះ​អ្វី​ខ្លួន​កំពុង​មាន ហើយ​ការ​ធ្វើ​រោគ​វិនិច្ឆ័យ ត្រូវ​ធ្វើ​ឡើង​ចំពោះ​តែ​ក្មេងៗ​មាន​បញ្ហា​ធ្ងន់​ធ្ងរ ឬប៉ះ​ពាល់​ដល់​ការ​រស់​នៅ​ ទាំង​នៅ​ផ្ទះ នៅ​សាលា ឬ​ក្នុង​សង្គម​តែ​ប៉ុណ្ណោះ។ ១- រោគសញ្ញាមិនពេញភេទខ្លួនឯង - បែង​ចែក​ភេទ​មិន​ដាច់​រវាង​ភេទ​ពី​កំណើត និង​ភេទ​ខ្លួន​ឯង​​កំណត់ - មាន​អារម្មណ៍​ថា ‍កំពុង​ជាប់​ក្នុង​សម្បក​ខ្លួន​អ្នក​ផ្សេង - ចាប់​អារម្មណ៍​ខ្លាំង​លើ​របស់​លេង​ របស់​ប្រើប្រាស់ និង​មាន​អត្ត​ចរិត ផ្ទុយ​ពី​ភេទ​ខ្លួន​ឯង - ចង់​ក្លាយ​ជា​មនុស្ស​ភេទ​ផ្ទុយ​ពី​ភេទ​កំណើត - មាន​អារម្មណ៍​មិន​ពេញ​ចិត្ត និង​មិន​ស្រួល​ចិត្ត​ជាមួយ​ប្រដាប់​ភេទ​ខ្លួន - មាន​ចំណង់​ផ្លូវ​ភេទ​ខ្លាំង​ជាមួយ​ក្មេងៗ​មាន​ភេទ​ដូច​គ្នា។ ២- កត្តាប្រឈម មក​ទល់​នឹង​ពេល​នេះ នៅ​តែ​មាន​ការ​ខ្វែង​គំនិត​គ្នា​ឡើយ​ទេ ពាក់​ព័ន្ធ​អ្វី​ជា​មូល​ហេតុ​ពិត​ប្រាកដ​បណ្តាល​ឲ្យ​ក្មេងៗ​មិន​ពេញ​ចិត្ត​ភេទ​កំណើត​របស់​ខ្លួន ប៉ុន្តែ​ភាគ​ច្រើន អាច​មក​ពី​កត្តា​សង្គម។ បច្ចុប្បន្ន សង្គម​ជា​ច្រើន​ជុំ​វិញ​ពិភពលោក យល់​ថា Transgender ជា​ក្រុម​មនុស្ស​ប្រឆាំង​ច្បាប់​ធម្មជាតិ ជា​ហេតុ​នាំ​ឲ្យ​ក្មេងៗ ហាក់​មាន​សម្ពាធ​ដើម្បី​សម្រប​តាម​ប៉ា​ម៉ាក់​ពួកគេ ឬ​អាម៉ាស់​ មាន​អារម្មណ៍​ខ្លួន​ឯង​ខុស​ពី​អ្នក​ដទៃ ឬត្រូវ​សង្គម​ទាត់​ចោល […]


បញ្ហាផ្លូវចិត្តផ្សេងទៀត

នុ៎ះប្រុសៗ! ប្រយ័ត្នកើត​ជំងឺបាក់​ទឹក​ចិត្តដោយមិនដឹងខ្លួន

កុំ​ចេះ​តែ​អាង​ខ្លួន​រឹង​មាំ​ជាង​ស្រីៗ គិត​ថា​មិន​អី​នោះ! ប្រយ័ត្ន​ទៅ​ពួក​ប្រុសៗ តិច​ថា "Hello គ្រូពេទ្យ" មិន​បាន​ដាស់​តឿន។ មាន​កត្តា​ច្រើន​ណាស់ ធ្វើ​ឲ្យ​ប្រុសៗ​ធ្លាក់​ក្នុង​ជំងឺ​បាក់​ទឹក​ចិត្ត​ដោយ​មិន​ដឹង​ខ្លួន។ ហើយ​ដោយសារ​ ប្រុសៗ​មិន​ងាយ​ស្វែង​រក​ជំនួយ រឹង​ទទឹង​ មិន​ព្យាបាល ស្ថានភាព​ងាយ​វិវត្ត​កាន់តែ​ធ្ងន់ធ្ងរ មិន​ជា​ដោយ​ឯង​ទេ បើ​គ្មាន​ការ​ព្យាបាល​ត្រឹមត្រូវពី​គ្រូពេទ្យ​ជំនាញ។ ១- ជំងឺបាក់ទឹកចិត្តលើប្រុសៗ ប្រុសៗ​អាច​ទទួលស្គាល់ និង​រៀបរាប់​ពី​រោគ​សញ្ញា​ជំងឺ​បាក់​ទឹកចិត្ត​ជាង​ច្រើន​ជាង​ស្រីៗ ដូច​ជា​ អារម្មណ៍​អស់​កម្លាំង​ ឬ​ស្រក​ទម្ងន់។ ប្រុសៗ​អាច​នឹង​មាន​អារម្មណ៍​ឆេវឆាវ ឆាប់​ខឹង ជាជាង​និយាយប្រាប់​នរណា​ម្នាក់ ថា​ខ្លួន​មាន​អារម្មណ៍​បាក់​ទឹក​ចិត្ត។ យើង​ទាំង​អស់​គ្នា ជា​ធម្មតា​ អ្នកណា​ក៏​ធ្លាប់​មាន​អារម្មណ៍​ "បាក់​ទឹក​ចិត្ត" ដែរ ប៉ុន្តែ​បើ​អារម្មណ៍​សោក​សៅ​ក្រេវក្រោធ គេង​មិន​លក់ ពិបាក​ប្រមូល​អារម្មណ៍​លើ​អ្វី​មួយ ច្រើន​ជាង​ពីរ​សប្ដាហ៍ ប្រាកដ​ណាស់ ​ប្រុសៗ​គ្នា​យើង​អាច​មាន​ជំងឺ​បាក់​ទឹក​ចិត្ត​ហើយ។ មិន​តែ​ប៉ុណ្ណោះ​ចំណង់​ផ្លូវ​ភេទ ក៏មាន​ការ​ថយ​ចុះ រួម​ទាំង​ការងារ​ផ្សេង​ទៀត យើង​ធ្លាប់​ចូល​ចិត្ត​ ក៏​បាត់​អស់​ដូច​គ្នា។ មាន​ការ​វាយ​តម្លៃ​ថា បុរស​ម្នាក់​ ក្នុង​ចំណោម​បុរស ៨នាក់ មាន​កើត​ជំងឺ​បាក់​ទឹក​ចិត្ត។ ហេតុ​នេះ ចាំ​បាច់​ណាស់ យើង​ត្រូវ​ស្វែង​យល់​ពី​ជំងឺ​នេះ​ឲ្យ​បាន ព្រោះ​មិន​ត្រឹម​តែ​លើ​ខ្លួន​ឯង​ទេ ថែម​ទាំង​អាច​លើ​សមាជិក​គ្រួសារ ក៏​ដូច​មិត្តភក្ដិ​យើង​ជា​ដើម។ ២- រោគសញ្ញាជំងឺបាក់ទឹកចិត្តលើប្រុសៗ ហេតុ​ផល​ជាច្រើន​បង្ហាញ​ថា រោគសញ្ញា​ជំងឺ​បាក់​ទឹក​ចិត្ត​លើ​ប្រុសៗ មិន​បាន​បង្ហាញ​ឲ្យដឹង​តាមរយៈ​ផ្លូវ​អារម្មណ៍​ទេ […]


បញ្ហាផ្លូវចិត្តផ្សេងទៀត

Depression (​បាក់​ទឹក​ចិត្ត)

និយមន័យ១- អ្វី​ទៅ​ជា​ជំងឺ​បាក់​ទឹក​ចិត្ត ? ជំងឺ​បាក់​ទឹក​ចិត្ត ជា​ជំងឺ​ផ្លូវ​អារម្មណ៍​មួយ​ប្រភេទ​ ​ធ្វើ​ឲ្យ​អ្នក​ជំងឺ​មាន​អារម្មណ៍​សោក​សៅ និង​បាត់បង់​ចំណង់​​រាល់​សកម្មភាព​ធ្លាប់​ចូលចិត្ត​ពីមុន។ ​ជះ​ឥទ្ធិពល​ដល់​អារម្មណ៏ ការ​គិត និង​អាកប្ប​កិរិយា ​ថែម​ទាំង​អាច​បង្ក​បញ្ហា​ផ្សេង​ៗ​ជា​ច្រើន ​ទាំង​ផ្លូវ​ចិត្ត​ និង​ផ្លូវ​កាយ។ ​បើ​អាការៈ​សោកសៅ​មាន​រយៈពេល​យូរ​រហូត​ច្រើន​ថ្ងៃ ច្រើន​សប្តាហ៏ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការងារ​ប្រចាំ​ថ្ងៃ​ ជះ​ឥទ្ធិពល​ដល់​ទំនាក់ទំនង​ជាមួយ​មិត្តភក្តិ ឬ​ក្រុម​គ្រួសារ ធ្វើ​ឲ្យ​មាន​គំនិត ឬ​គម្រោង​​ចង់​ធ្វើ​អត្តឃាត​នោះ បង្ហាញថា​យើង​​អាច​កើត​ជំងឺ​បាក់ទឹក​ចិត្ត​នេះហើយ។ គប្បី​ធ្វើ​ការ​ពិគ្រោះ​ជាមួយ​​គ្រូពេទ្យ​ឯកទេស​ ​បើ​ប្រទះ​អាការៈ​ណាមួយ​របស់​ជំងឺ​បាក់​ទឹក​ចិត្ត។ ២- ​កើត​មាន​ញឹកញាប់​ដែរ​ទេ? ញឹកញាប់​ខ្លាំង​ណាស់ លទ្ធផល​​សិក្សា​ស្រាវ​ជ្រាវ​ជា​ច្រើន ​បង្ហាញ​​ថា មនុស្ស​ប្រមាណ​ជា ៨០​ភាគរយ ជុំវិញ​ពិភពលោក ​ប្រឈម​កើត​ជំងឺ​នេះ​​នៅពេល​ណាមួយ​ ក្នុងឆាក​ជីវិត​របស់​ពួក​គេ។ យ៉ាង​ណា ជំងឺ​នេះ​ភាគ​ច្រើន​កើត​ឡើង​លើ​​ស្ត្រី​ ច្រើន​ជាង​បុរស។ សូម​ពិគ្រោះ​ជាមួយ​​គ្រូពេទ្យ​ឯកទេស​ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម។ រោគសញ្ញា៣- រោគ​សញ្ញា​មាន​អ្វី​ខ្លះ? ជា​ទូទៅ មនុស្ស​ម្នាក់ៗមាន​រោគ​សញ្ញា​ជំងឺបាក់​ទឹក​ចិត្តភាព​​ខុស​គ្នាៗ ​ខ្លះ​អាច​គេង​កាន់​តែ​ច្រើន ឯ​ខ្លះ​ទៀត​អាច​ពិបាក​ក្នុង​ការ​គេង ខ្លះ​​ញ៉ាំ​ច្រើន ខ្លះ​ទៀត​អាចមិន​ឃ្លាន​អ្វី​ទាំង​អស់។ យ៉ាងណា អាការៈ​ទូទៅ​តែង​ជួប​ប្រទះ​មាន​ដូចជា៖ – ពិបាក​ក្នុង​ប្រមូល​អារម្មណ៍​ធ្វើ​អ្វី​មួយ – មាន​អារម្មណ៍​សោកសៅ ឬ​​ទទេ​ស្អាត គ្មាន​អារម្មណ៍​ក្នុង​ខ្លួន​ទាល់​តែ​សោះ – មាន​អារម្មណ៍​ថា​គ្រប់​យ៉ាង​មិន​អាច​​ប្រសើរ​ឡើង​វិញ (ពិសេស​ពេល​គិត​ដល់​រឿង​អនាគត) – មាន​អារម្មណ៍​រសាប់​រសាល់ – បាត់បង់​អារម្មណ៏​ផ្លូវភេទ – ករណី​ធ្ងន់ធ្ងរ អាច​មាន​គំនិត​ចង់​សម្លាប់​ខ្លួន ឬ​សម្លាប់​អ្នក​ដទៃ។ យ៉ាងណា ជំងឺ​បាក់​ទឹក​ចិត្ត​​ អាច​មាន​រោគ​សញ្ញា​ផ្សេងៗ​ដែល​មិន​បាន​រៀប​រាប់​នៅ​ខាង​លើ។ […]


បញ្ហាផ្លូវចិត្តផ្សេងទៀត

ជំងឺខ្លាច​កន្លែង​​ចង្អៀត

ជំងឺ​ខ្លាច​កន្លែង​ចង្អៀត (Claustrophobia) ជា​អាការៈ​ភ័យ​ពេល​នៅ​កន្លែង​បិទ​ជិត ឬ​តូច​ចង្អៀត​មិន​មាន​ច្រក​ចេញ។ គេ​ឲ្យឈ្មោះ​ថា "ជំងឺ​ថប់​បារម្ភ" ហើយ​បង្ក​ឡើង​ដោយ​កន្លែង​តូច​ចង្អៀត មាន​ដូច​ជា ជណ្តើរ​យន្ត បន្ទប់​គ្មាន​បង្អួច ឬ​សូម្បី​តែសម្លៀក​បំពាក់​តឹង​ពេក​ក៏​ដោយ។ គេ​ចាត់​ទុក​ថា​ជា​ការ​ភ័យ​ខ្លាច​មិន​សម​ហេតុ​ផល នាំ​ឱ្យ​មាន​ការ​ស្លន់ស្លោ​ទៀត។ មាន​មនុស្ស​ត្រឹម ៥% ទៅ ៧% ប៉ុណ្ណោះ​លើ​ពិភព​លោក​ដែល​កើត​ជំងឺ​នេះ ហើយ​ក្នុង​នោះ​មាន​ចំនួន​តិច​ណាស់​ដែល​បាន​ព្យាបាល ឬ​ធ្វើ​រោគ​វិនិច្ឆ័យ​ត្រឹម​ត្រូវ។ ១- រោគសញ្ញាជំងឺខ្លាចកន្លែងចង្អៀត កើត​ដោយសារ​មាន​ការ​ដាក់​កម្រិត សម្ពាធ និង​ការ​ថប់​អារម្មណ៍​ច្រើន។ អ្នក​កើត​ជំងឺ​នេះ មក​ពី​ការ​ទទួល​បទពិសោធ​ប៉ះ​ទង្គិច​រន្ធត់ៗ​កាល​ពី​នៅ​តូច ដូចជា ត្រូវ​គេ​ធ្វើ​បាប ឬ​ចាប់​ដាក់​កន្លែង​តូច​ចង្អៀត ហើយ​ធ្វើ​ឲ្យ​អារម្មណ៍​ភ័យ​ខ្លាច​ខ្លាំង​មិន​បាត់​ ទោះ​មិន​បង្ក​គ្រោះថ្នាក់​ក៏​ដោយ។ នេះ​ជា​សញ្ញា​ជំងឺ​ខ្លាច​កន្លែង​តូច​ចង្អៀត ពេល​មាន​អារម្មណ៍​តាន​តឹង​ណា​មួយ ចាប់​ផ្តើម​បង្ហាញ​ឡើង៖ - វិលមុខ - បើកញើស - ឈឺក្បាលតិចតួច - ឈឺដើមទ្រូង - មាត់ឡើងស្ងួត - សម្ពាធឈាមកើនឡើង - អាការៈញ័រខ្លួន - អាការញ័រជង្គង់ - ដួលសន្លប់ - ចង់ក្អួត - ចង្វាក់បេះដូងលោតលឿន - វង្វេងវង្វាន់។ ទោះ​មិនមែន​ជា​កន្លែង​ដែល​មនុស្ស​ត្រូវ​ភ័យ​ខ្លាច ប៉ុន្តែ​វា​ធ្វើ​ឱ្យ​មាន​អារម្មណ៍​ថា​ស្ទះៗ និង​ខ្វះ​អុកស៊ីហ្សែន ធ្វើ​ឲ្យ​ភ័យ​ញាប់ញ័រ​ឡើង។ ២- ដំណាក់កាលកើតជំងឺខ្លាចកន្លែងតូចចង្អៀត ការ​សិក្សា​ភាគច្រើន​បង្ហាញ​ថា ការ​កើត​ជំងឺ​ខ្លាច​កន្លែង​តូច​ចង្អៀត កើត​ឡើង​ដោយសារ​បទពិសោធ​កាល​ពី​នៅ​ក្មេង មាន៖ - ធ្លាប់លង់ទឹក - ត្រូវ​គេ​ឃុំ​ទុក​នៅ​ក្នុង​ទូ ឬ​កន្លែង​តូច​ចង្អៀត - ត្រូវ​គេ​ទុក​ចោល​តែ​ម្នាក់​ឯង​នៅ​ក្នុង​ឡាន ឬ​បន្ទប់​ក្រោម​ដី - […]


បញ្ហាផ្លូវចិត្តផ្សេងទៀត

នេះហើយ ជាសញ្ញាប្រាប់ថាសិស្សសាលាកំពុងមានជំងឺបាក់ទឹកចិត្ត

គ្នាយើង​កំពុង​រៀន ច្បាស់​ណាស់​អាច​នឹង​រង​សម្ពាធ​ផ្លូវ​អារម្មណ៍​ខ្លាំង ប៉ុន្តែ​ហេតុអី​និសិត្សខ្លះអាចជម្នះសម្ពាធទាំងនេះបាន? ឯ​ខ្លះ​ទៀត​បែរ​ជា​មាន​ជំងឺ​បាក់​ទឹក​ចិត្ត។ កត្តាជាច្រើន​អាច​នាំ​ឲ្យ​គ្នាយើង​បាក់​ទឹក​ចិត្ត ដូចជា គេង​មិន​គ្រប់ ទម្លាប់​ញ៉ាំ​អាហារ​មិន​ល្អ អត់​ហាត់​ប្រាណ សុទ្ធ​សឹង​ជា​ហេតុផល​នាំ​ឲ្យ​សិស្សនិស្សិត​ដូច​យើង កាន់​តែ​ប្រឈម​ជំងឺ​បាក់​ទឹក​ចិត្ត។ សម្ពាធ​នៅសាលា បញ្ហា​លុយ​កាក់ សង្គម និង​គ្រួសារ កាន់​តែ​ជំរុញ​ឲ្យ​គ្នា​យើង​ចង់​បោះបង់​ចោល​ការ​សិក្សា ខ្លះ​ទៀត​អាច​នឹង​ឈាន​ដល់​សម្លាប់​ខ្លួន​ក៏​មាន។ ១- អីទៅជាជំងឺបាក់ទឹកចិត្ត? ជំងឺ​បាក់​ទឹក​ចិត្ត ជា​ជំងឺ​ផ្លូវ​អារម្មណ៍​មួយ​ប្រភេទ​ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ក្រៀមក្រំ​សោកសៅ​ខុស​ពី​ធម្មតា ហើយ​បាត់បង់​ចំណាប់​អារម្មណ៍​រាល់​សកម្មភាព​ធ្លាប់​ចូល​ចិត្ត​ពី​មុន។ ២- រោគសញ្ញាជំងឺបាក់ទឹកចិត្តមានអីខ្លះ? សិស្សនិស្សិត​ដូចជា​ពួកយើង អាច​មាន​អារម្មណ៍​សោកសៅ ទុក្ខព្រួយ ម្តង​អរ​ម្តង​ភ័យ ប៉ុន្តែ​អារម្មណ៍​ទាំង​នោះ អាច​បាត់​ទៅ​វិញ​នា​ពេល​ណា​មួយ។ អ្នក​មាន​ជំងឺ​បាក់​ទឹក​ចិត្ត រាល់​អ្វី​បាន​ឃើញ​អាច​សុទ្ធ​តែអវិជ្ជមាន មិន​ថា​អារម្មណ៍ ការ​គិត ឬ​សកម្មភាព​យើង​ផ្ទាល់ ហើយ​រោគ​សញ្ញា​មួយ​ចំនួន​អាច​បញ្ជាក់​យើង​កំពុង​មាន​ជំងឺ​បាក់ទឹក​ចិត្ត​ដូចជា៖ - មាន​អារម្មណ៍​សោកសៅ អស់​សង្ឃឹម ឬ​មិន​ខ្វាយខ្វល់​មនុស្ស​ជុំវិញ​ខ្លួន - ឆេវឆាវ ឆាប់ខឹង ទាស់​ចិត្ត​គ្រប់​រឿង - លែង​ចាប់​អារម្មណ៍​រឿង​គ្រប់​យ៉ាង ទាំង​សកម្មភាព ឬ​កីឡា​ធ្លាប់​ចូល​ចិត្ត - ប្រែប្រួលទម្លាប់គេង (គេងតិចពេក ឬច្រើនពេក) - អស់កម្លាំង - ឡើងគីឡូខ្លាំង ឬស្រកខ្លាំង - ញ៉ាំច្រើនពេក ឬក៏តិចពេក - មានអារម្មណ៍មិនស្ងប់ រសាប់រសល់ ភ័យព្រួយ - ពិបាកផ្តោតអារម្មណ៍ធ្វើអ្វីមួយ - ភ្លេចភ្លាំង - ចង់ ឬធ្លាប់ព្យាយាមធ្វើអត្តឃាត - […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ