បញ្ហាផ្លូវចិត្តផ្សេងទៀត

បញ្ហា​ផ្លូវចិត្ត​ផ្សេងទៀត - មាន​បញ្ហា​ជា​ច្រើន​ទៀត ដែល​បង្ក​ជា​សម្ពាធ បង្ក​ជា​បញ្ហា​ដល់​ផ្លូវចិត្ត សូមស្វែងយល់​បន្ថែម​ក្នុង​មាតិកា​នេះ

ចំណេះដឹងទូទៅ

បញ្ហាផ្លូវចិត្តផ្សេងទៀត

ការធ្លាក់ទឹកចិត្តតាមរដូវកាល ឬការធ្លាក់ទឹកចិត្តខុសគ្នាដូចម្តេច?

រដូវកាល​ប្រែប្រួល ក៏​អាច​ប៉ះពាល់​ដល់​អារម្មណ៍​ និង​ថាមពល​របស់​យើង​ផង​ដែរ។ បញ្ហា​ដំណេក និង​អារម្មណ៍​ស្រងូតស្រងាត់​ គឺ​ជា​រោគសញ្ញា​មួយ​ចំនួន​នៃ​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល ឬ​Seasonal Affective Disorder និង​ជំងឺធ្លាក់ទឹក​ចិត្ត។ តើ​វិបត្តិ​ផ្លូវ​ចិត្ត​ទាំង​ពីរ​នេះ​មាន​លក្ខណៈ​ខុសគ្នា​យ៉ាង​ម៉េច​ខ្លះ? អ្វី​ទៅ​ជា​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល? ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល ជា​ប្រភេទ​នៃ​ការ​ធ្លាក់ទឹក​ចិត្ត​ដែល​កើត​ឡើង​នៅ​ពេល​ជាក់លាក់​មួយ ជា​ទូទៅ គឺ​នៅ​អំឡុង​ពេល​រដូវ​រងារ នៅ​ពេល​ដែល​ពន្លឺ​ថ្ងៃ​មាន​តិចតួច។ ថ្វី​ត្បិត​តែ​ក្រុម​​​អ្នក​ជំនាញ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​ជាក់លាក់​នៃ​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល ប៉ុន្តែ​គេ​ជឿ​ថា​ បញ្ហា​នេះ​អាច​ពាក់ព័ន្ធ​នឹង​ការ​ប៉ះពាល់​ទៅ​នឹង​ពន្លឺ​ព្រះអាទិត្យ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! រោគសញ្ញា​ទូទៅ​នៃ​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល​រួម​មាន​៖ ខ្សោយ​ថាមពល គេង​ច្រើន ឡើង​ទម្ងន់ ពិបាក​ផ្ចង់​អារម្មណ៍ ចង់​ញ៉ាំ​អាហារ ឬ​ភេសជ្ជៈ​ផ្អែមៗ ​​​​អ្វី​ទៅ​ជា​ការ​ធ្លាក់ទឹក​ចិត្ត​? ការ​ធ្លាក់​ទឹក​ចិត្ត គឺ​ជា​ជំងឺ​ផ្លូវ​ចិត្ត​ដែល​កំណត់​ដោយ​អារម្មណ៍​សោកសៅ អស់​សង្ឃឹម​ និង​គ្មាន​ចំណាប់​អារម្មណ៍ ឬ​ភាព​រីករាយ​នៅ​ក្នុង​សកម្មភាព​ផ្សេង​ៗ។ បញ្ហា​មួយ​នេះ អាច​ប៉ះពាល់​ដល់​ជីវិត​របស់​យើង​បាន​ រួម​ទាំង​អារម្មណ៍ គំនិត និង​សុខុមាលភាព​រាងកាយ។ មូលហេតុ​នៃ​ការ​ធ្លាក់ទឹកចិត្ត​មាន​ភាព​ស្មុគ្រស្មាញ ហើយ​អាច​ពាក់ព័ន្ធ​នឹង​ការ​រួមផ្សំ​នៃ​កត្តា​ហ្សែន បរិស្ថាន និង​ផ្លូវ​ចិត្ត។ រោគសញ្ញា​ទូទៅ​នៃ​ការ​​ធ្លាក់ទឹក​ចិត្ត​​រួម​មាន​៖ ពិបាក​ចិត្ត​ជាប់​ជានិច្ច អស់​កម្លាំង ប្រែប្រួល​ដំណេក និង​ចំណង់​អាហារ មាន​អារម្មណ៍​ថា​ខ្លួន​ឯង​គ្មាន​តម្លៃ ពិបាក​ផ្តោតអារម្មណ៍ មាន​គំនិត​ចង់​ធ្វើ​អត្តឃាត។ ភាព​ខុស​គ្នា​រវាង​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល និង​ការ​ធ្លាក់​ទឹកចិត្ត ​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល​កើត​ឡើង​តាម​រដូវកាល​ប៉ុណ្ណោះ ដែល​ជា​ទូទៅ​កើត​ឡើង​នៅ​រដូវ​រងារ។ ចំណែក​ឯ​ជំងឺ​ធ្លាក់ទឹកចិត្ត ​អាច​កើត​ឡើង​នៅ​ពេល​ណាមួយ​ដោយ​មិន​កំណត់ពេលវេលា​ជាក់លាក់។ […]

ស្វែងរក បញ្ហាផ្លូវចិត្តផ្សេងទៀត

បញ្ហាផ្លូវចិត្តផ្សេងទៀត

បើភ្ញាក់ពីគេង ហើយអស់កម្លាំងខ្លាំង មានន័យថា យើងស្ត្រេសដល់កំពូលហើយ

ស្ត្រេស និង​ការគេង​មិនលក់ ពាក់ព័ន្ធ​គ្នាយ៉ាងខ្លាំង ហើយ​បើតាម​លក្ខណៈ​នៃការគេង មនុស្ស​ត្រូវបាន​បែងចែក​ជា ២ប្រភេទ។ ទី១ គឺ​ក្រុម​ដែល​គេងលក់​នៅ​ពេល​យប់ តែ​ភ្ញាក់ពី​គេងមក អស់កម្លាំង និង​ទី២ ក្រុម​ដែល​អត់គេង​នៅ​ពេល​យប់ ហើយ​មក​គេង​នៅពេល​ព្រឹក​វិញ។ ទាំងនេះ បណ្ដាល​មកពី​បញ្ហា​ស្ត្រេស ដែល​យើងចាំបាច់​ត្រូវស្វែងយល់​ពី​មូលហេតុ។ ​បើ​យើង​ភ្ញាក់ពី​គេង​ពេល​ព្រឹក ហើយ​ភ្លាមៗ យើងស្រាប់​តែ​មាន​អារម្មណ៍​ថប់បារម្ភ(ល្វើយ ឬធុញថប់) វាជា​សញ្ញា​មួយ បង្ហាញ​ថា យើង​មាន​បញ្ហា​ស្ត្រេស​ដល់​កំពូល​ហើយ។ ការ​ជួប​បញ្ហា​ស្ត្រេស​ដល់​កម្រិត​ដូច្នេះ បាន​ដាក់​សម្ពាធ​យ៉ាងខ្លាំង​លើ​រូបយើង ហើយ​យើង​មិន​អាច​ជំនះ​សម្ពាធ​នេះទេ។ ដំបូងឡើយ វាចាប់ផ្ដើមពី​សកម្មភាព​ប្រចាំថ្ងៃ​របស់​យើង ដោយ​ផ្ដល់​ទាំង​អារម្មណ៍​សប្បាយ​ចិត្ត និង​មិន​សប្បាយចិត្ត ដល់​ជីវិត​របស់​យើង។ ការខិតខំបំពេញ​ការងារ ជម្លោះជាមួយ​អ្នកសហការី ការយល់​ខុស​ជាមួយ​ដៃគូ ឬបញ្ហា​ការសិក្សា ងាយបង្ក​បញ្ហា​ថប់បារម្ភ​ណាស់។ បញ្ហាទាំង​អស់នេះ មិនអាច​ធ្វើឲ្យ​ខួរក្បាល​របស់​ឈប់គិត​នោះទេ សូម្បីតែ​ពេល​គេង ហើយ​បណ្ដាល​ឲ្យយើង​គេង​មិន​លក់​ស្កប់ស្កល់ និង​យល់សប្ដិ​អាក្រក់​ទៀត​ផង។ បញ្ហាទាំងអស់​នេះ មាន​ការវិវត្ត​ជាបន្ដបន្ទាប់។ នៅពេលមួយ ខួរក្បាល​របស់​យើង មិនអាច​គ្រប់គ្រង​បញ្ហា​ស្ត្រេស​បាន ពេលនោះ យើង​នឹង​ភ្ញាក់ពី​គេងលឿង​ជាង​ធម្មតា។ បញ្ហា​ស្ត្រេស​ដែល​មិន​អាច​គ្រប់គ្រង​បាន​នេះ​ហើយ គឺជា​មូលហេតុ​បង្ក​ការ​ថប់បារម្ភ ធ្វើឲ្យ​អារម្មណ៍​មិន​សប្បាយចិត្ត និង​បង្ខំឲ្យ​យើង ចាប់ផ្ដើម​ថ្ងៃថ្មី​ជាមួយ​អារម្មណ៍​អវិជ្ជមាន។ អ្នកដែល​ជួប​បញ្ហា​ថប់អារម្មណ៍ ភាគច្រើន មានអារម្មណ៍​អស់កម្លាំង​សឹង​គ្រប់ពេល រួមជាមួយ​បញ្ហា​ងងុយគេង ខ្វះ​ការផ្ដោត​អារម្មណ៍ […]


បញ្ហាផ្លូវចិត្តផ្សេងទៀត

ប្រើប្រាស់សារលើទូរសព្ទ ជាមូលហេតុធ្វើឲ្យយើងស្ត្រេសកាន់តែខ្លាំង?

ជាមួយ​បច្ចេកវិទ្យាបច្ចុប្បន្នកាន់តែ​ជឿនលឿន ទូរសព្ទវ័យឆ្លាត រួមទាំងកម្មវិធីបណ្តាញ​សង្គម​​ជាច្រើន កំពុង​មាន​ទំនាក់​ទំនង​យ៉ាង​ជិតស្និទ្ធក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​យើង។ ​សារ​ខ្លីៗ (SMS) ឬសារ Notification ពីសង្គម​ផ្សេង​ៗ​ទៀត ត្រូវ​គេ​ប្រើ​ប្រាស់​យ៉ាង​ទូលំ​ទូលាយ​សម្រាប់​ធ្វើ​ការ​ទំនាក់​ទំនង។ ចុះ​គ្នា​យើង​មាន​ធ្លាប់​មាន​អារម្មណ៍ស្ត្រេស​​​ពេលទទួល នឹង​​សរសេរ​សារ​តបទៅ​វិញ​ដែរអត់? ព្រោះ​ការ​សិក្សា​ថ្មី​មួយ បញ្ជាក់ថាការសរសេរ ឬ​ផ្ញើសារ ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​តាន​តឹង ស្ត្រេស​ខ្លាំង។ ១- ម៉េច​បានយើង​មានអារម្មណ៍​តានតឹងពេលកំពុងសរសេរសារ? ក្នុង​ការ​សិក្សា​ថ្មី​ ​ធ្វើ​ឡើង​ដោយក្រុម​ហ៊ុនបណ្តាញសង្គមជប៉ុន Viber រកឃើញ​ចា ១/៣ ក្នុង​ចំណោម​គ្នា​យើង​លេង និង​ឆ្លើយ​តប​សារ​ទាំង SMS និង​បណ្តាញ​សង្គម គឺ​​មាន​អារម្មណ៍​​តាន​តឹងនៅ​ពេល​​ផ្ញើ​សារ​ម្តងៗ។ បញ្ហា​ស្ត្រេស​​ភាគ​ច្រើន ​បណ្តាល​មក​ពី​ការ​ផ្ញើ​សារ​ អំឡុង​ពេល​យើង​កំពុង​មាន​អារម្មណ៍​ឆេវឆាវ។ ការ​ស្រាវ​ជ្រាវ​បង្ហាញ​ថា​ ៣២% ក្នុង​ចំណោម​គ្នា​យើង​ប្រើ​ប្រាស់ ឬ​ឆ្លើយ​តប​សារ គឺ​​មាន​អារម្មណ៍​ឆាប់​ខឹង ពិសេស​ពេលសារ​យើង​កំពុង​សរសេរ​បាន​ពាក់​កណ្តាល ស្រាប់​តែរលុប​បាត់ ខណៈ​ការ​ប្រើ​វេយ្យាករណ៍​មិនត្រឹមត្រូវ ប្រើ​រូប​បង្ហាញ​ពី​អារម្មណ៍ (Emojis) ច្រើន​ពេក​ ក៏​ជា​មូល​ហេតុ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​តាន​តឹង​ ស្ត្រេស​ខ្លាំង​ដូច​គ្នា។ គ្នា​យើង​កំពុង​ប្រើ​ប្រាស់សារ SMS ឬសារ​ពី​កម្មវិធី​បណ្តាញ​សង្គម​​មួយ​ចំនួន​ បាន​បង្ហាញ​ផល​វិបាកដើម្បី​​យល់​ពី​អត្ថន័យ​សារដែលទទួល​បាន ពេល​ក្នុង​សារ​នោះ​​មាន Emojis ច្រើន​ពេក។ ការ​សិក្សា​រក​ឃើញ​ថា អារម្មណ៍​ឆាប់​​ខឹង​ ជា​ធម្មតា​ច្រើនកើត​​​ក្រុម (Group) ​មាន​គ្នា​ច្រើន​ជាង ៣ នាក់។ ៣៩% […]


បញ្ហាផ្លូវចិត្តផ្សេងទៀត

ចូលចិត្តមើលរឿងខ្មោច រឿងរន្ធត់ ប្រយ័ត្នជួបបញ្ហាសុខភាពទាំងនេះ!

បញ្ហាស្ត្រេស ​ស្មុគស្មាញរឿង​អ្វី​មួយ យើង​គ្រប់​គ្នា​សុទ្ធ​តែ​អាច​ជួប​ប្រទះ​គ្រប់​ពេល ច្រើន​ដង​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ គ្រាន់​តែ​គ្នា​យើង​ខ្លះ ចេះរក​ដំណោះ​ស្រាយ ជាមួយ​គំនិត​វិជ្ជមាន មើល​ឃើញ​អ្វី​អា​ចធ្វើ​ឲ្យ​មាន​អារម្មណ៍​ល្អ និង​មិន​ប៉ះពាល់​សុខភាព។ ប៉ុន្តែ​គ្នា​យើង​ខ្លះ សម្រេច​ចិត្ត​មើល​កុន ជាវិធី​សាស្ត្រ​កាត់​បន្ថយ​ស្ត្រេស​បាន​ខ្លះ​ដែរ។ ប៉ុន្តែ​គ្នា​យើង​ចូល​ចិត្ត​មើល​កុន រំសោយ​ស្រ្តេស​ គួរ​ប្រយ័ត្នបន្តិច​ទៅ កុនអាច​ធ្វើ​ឲ្យ​ស្រស់​ស្រាយ ក៏​អាច​ប៉ះពាល់​ធ្ងន់ធ្ងរទាំង​ផ្លូវកាយ និង​ផ្លូវ​ចិត្ត​ដូច​ជា។ អត្ថបទ​​នេះ នឹង​ពន្យល់ពី​មូលហេតុ​ឲ្យ​យើង​បាន​ដឹង។ ១- ទំនាក់ទំនងរវាងការមើលកុនលើផ្លូវអារម្មណ៍ មើល​កុន ដូចជារឿង​កំប្លែង​ ច្បាស់​ជា​ធ្វើ​ឲ្យ​យើង​សើច​ក្អាក​ក្អាយ ជួយ​កាត់​បន្ថយ​ស្ត្រេស​ ឃ្លាត​ឆ្ងាយ​ពី​ភាព​តាន​តឹង​ផ្សេងៗ និងធ្វើ​​ឲ្យ​ស្មារតី​ល្អពិត​មែន។ ប៉ុន្តែ​ការ​សិក្សា​មួយ ​ធ្វើ​ឡើង​​ដោយ​អ្នក​ស្រាវ​ជ្រាវនៃសកល​វិទ្យាល័យ Maryland សហរដ្ឋអាមេរិក​ ​រក​ឃើញ​ថា ​ការ​សើចខ្លាំងៗ​អំឡុង​ពេល​កំពុង​មើល​រឿង​កំប្លែង​ ធ្វើ​ឲ្យ​សរសៃ​ឈាមយើង​រីក​ធំដល់ទៅ​ប្រមាណ ២២% ជា​ហេតុ​នាំ​ឲ្យ​សម្ពាធ​ឈាម​ថយ​ចុះ។ ក្រឡេក​ទៅ​កាន់​រឿង​​បែប​ភ័យ​រន្ធត់ ផ្សងព្រេង ឬរឿង​ខ្មោច​ជាដើម ក៏​ធ្វើ​ឲ្យនាំបម្រែបម្រួល​ផ្លូវ​អារម្មណ៍ និង​រាង​កាយ​ដូចគ្នា ធ្វើ​ឲ្យ​អារម្មណ៍​យើង​តក់ស្លុតខ្លាំង ដូចគ្នាទៅ​នឹង​គ្នា​យើង​ចូល​ចិត្ដកីឡា​លោត​ឆ័ត្រ​យោង ឡើង​ជម្រាល​ថ្មភ្នំ​ខ្ពស់ៗ​ ឬ​កីឡា​បែប​ផ្សង​ព្រេង​ផ្សេង​ទៀត។ ពេល​​មើល​រឿង​ភ័យ​រន្ធត់ រាង​កាយ​យើង នឹងជំរុញឲ្យ​មាន​ការ​បញ្ចេញ​អ័រម៉ូន​អាដ្រេណាលីន និង​ករទីសុល ដោយ​អ័រម៉ូន​ទាំង​ពីរ​នេះ​ ធ្វើ​ឲ្យយើង​នឹក​​ឃើញ​ដល់​រឿង​អាក្រក់​ៗ​ធ្លាប់​កើត​ឡើង​ពី​មុន ដូច​នេះ​ បើ​​ធ្លាប់​មាន​រឿង​មិន​ល្អ​កើត​ឡើងកាល​ពី​អតីតកាល ​មិន​គួរ​មើល​រឿង​ប្រភេទ​នេះ​ទេ។ ភាពយន្ត​មនោសញ្ចេតនា ក៏​ស្រដៀង​គ្នា​ជា​មួយ​រឿង​បែប​កំប្លែង​ដែរ ហើយ​ទាំង​ពីរ​នេះ អាច​​ជួយ​មិន​ឲ្យ​យើង​គិត​ច្រើន […]


បញ្ហាផ្លូវចិត្តផ្សេងទៀត

ជក់បារី មិនត្រឹមតែអាចបង្កមហារីក សុខភាពផ្លូវចិត្តក៏ដុនដាប!

គ្នា​យើង​ជក់បារីច្រើន​ប្រកាន់​ភ្ជាប់​ទស្សនៈ​រួម​មួយ បារីតែ​ងជួយ​ឲ្យ​​បំបាត់​ស្ត្រេស បង្កើន​ការ​ផ្ចង់អារម្មណ៍​ធ្វើ​ការ​បានល្អ ដែលគ្រាន់​ជាលេស​មួយ​ជំរុញ​ទឹក​ចិត្ត​គ្នា​យើង​បន្ត​ជក់​បារី ទោះ​ដឹង​ប៉ះពាល់​ដល់​សុខភាព​ច្រើន​ក៏​ដោយ។ យ៉ាង​ណា ចំពោះ​ទស្សនៈ​នេះ ត្រូវ​អ្នក​វិទ្យាសាស្ត្រ​ច្រាន​ចោល ដោយ​អះអាង បារី ​មិន​ត្រឹម​បង្ក​បញ្ហា​សុខភាព បង្កើន​ហានិភ័យ​មហារីក​ប៉ុណ្ណោះទេ ថែម​ទាំង​ប៉ះពាល់​ដល់​សុខភាព​ផ្លូវ​ចិត្ត​ខ្លាំងទៀត​ផង។ ១- ជក់បារីបណ្ដាលឲ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្ដ មក​ដល់​ពេល​នេះ​ គ្នា​យើង​​​មិន​តិច​ទេ ដឹង​ច្រើន​ពី​ផល​ប៉ះ​ពាល់​ដោយ​ការ​ជក់​បារី​ ចំពោះ​​សុខ​ភាព​ផ្លូវ​ចិត្ដ។ ​បើ​​ជក់​បារី​ច្រើន នោះ​ប្រឈម​មុខ​ខ្ពស់​ជា​មួយ​ជំងឺ​មហារីក និង​ជំងឺ​បេះ​ដូង។ លើស​ពី​នេះ ​ជក់​បារី​ក៏​បណ្ដាល​ឲ្យ​ប៉ះ​ពាល់​ដល់​ជីវិត​រស់​នៅ និង​សុខ​ភាព​ផ្លូវ​ចិត្ដ​រ​បាន​ផង​ដែរ។ កត្តាចម្បង​ពាក់​ព័ន្ធ​បញ្ហា​ផ្លូវ​ចិត្ត ដោយ​សារ​ការ​ជក់​បារី​បាន​​ដូច​ជា៖ – ញៀន៖ គ្នាយើង​ចំនួន​បាន​គិត​ថា ការ​ជក់​បារី​អាច​ជួយ​​បង្កើន​ការ​ផ្ចង់​អារម្មណ៍ ជួយ​ឲ្យ​​ធ្វើ​ការ​ងារ​បាន​ល្អ។ ប៉ុន្តែ​ភស្ដុតាង​​ចំពោះ​ទស្សនៈ​នេះ គេ​មិន​យក​ជា​ផ្លូវ​ការ​ទេ។ នៅ​ពេល​យើង​ជក់​បារី បរិមាណ​ជាតិ​នីកូទីន​ នឹង​ជ្រៀប​ចូល​ក្នុង​ខួរ​ក្បាលត្រឹម​​រយៈ​ពេល ១០ ​វិនាទី​ប៉ុណ្ណោះ។ នៅ​រយៈ​ពេល​ដំបូង​ៗ ជាតិ​នី​កូទីន​​ ជួយ​បង្កើន​ស្មារតី ​ការ​ផ្ចង់​អារម្មណ៍​ ជួយ​ឲ្យរងាប់កំហឹង និង​កាត់​បន្ថយ​ស្ត្រេស បន្ធូរ​សាច់​ដុំ ​កាត់​បន្ថយ​ចំណង់​ញ៉ាំ​អាហារ ប៉ុន្តែ​បើ​ជាតិ​នីកូអ៊ីន​ចូល​ក្នុង​រាង​កាយ​រៀង​រាល់​ថ្ងៃ ​នឹង​ធ្វើ​ឲ្យ​មាន​បម្រែ​បម្រួល​ក្នុង​ខួរ​ក្បាល បណ្ដាល​ឲ្យ​ក្លាយ​ទៅ​ជា​សញ្ញា​រើ​ឡើង​ពេល​ខួរ​ក្បាល ឈប់​ទទួល​បាន​​ជាតិ​នីកូទីន ឬទទួល​បានមិន​គ្រប់​គ្រាន់។ ក្រៅ​ពី​នេះ​ ជក់​បារី​ ក៏​មាន​ទាក់​ទង​ជា​មួយ​គ្នា​ទៅ​នឹង​បញ្ហា​សុខ​ភាព​ផ្លូវ​ចិត្ដ ដូច​ជា ​ជំងឺ​ថប់​បារម្ភ និងផឹក​​គ្រឿង​ស្រវឹង​ច្រើន​ជាដើម។ – […]


បញ្ហាផ្លូវចិត្តផ្សេងទៀត

មានសញ្ញាទាំងនេះអត់ បើមានស្ត្រេសដល់កំពូលហើយ

ស្ត្រេស​មាន​កម្រិត​របស់​វា ដំបូង​គ្រាន់​តែ​ស្ត្រេស​ធម្មតា ឬ​តិចតួច​ប៉ុណ្ណោះ ប៉ុន្តែ​បើ​មិន​រក​ពេល​ដើម្បី​កាត់​បន្ថយ​ខ្លះ នោះ​ស្ថានការណ៍​កាន់​តែ​វិវត្ត​ធ្ងន់ធ្ងរ​ទៅ។ គ្នា​យើង​មាន​សញ្ញា​ទាំង​នេះ​អត់ បើ​មាន​បញ្ជាក់​ថា​ខ្លួន​យើង​កំពុង​តែ​ស្ត្រេស​ដល់​កំពូល​ហើយ ប្រញាប់​រក​វិធី​រត់​ចេញ​ពី​អារម្មណ៍​ដ៏​អាប់​អួរ​នេះ។ ១- ឈឺក្បាល ឈឺ​ក្បាល​ម្ដង​ម្កាល​មិន​ចោទ​ជា​បញ្ហា​នោះ​ទេ តែ​បើ​ឈឺ​ជាប់​រហូត​ដោយ​គ្មាន​មូលហេតុ ឬ​ឈឺ​ក្បាល​ខ្ទោកៗ នោះ​ជា​សញ្ញា​នៃ​ការ​កើត​ជំងឺ​ស្ត្រេស​កម្រិត​ធ្ងន់ធ្ងរ​ហើយ។ អត្ថបទពាក់ព័ន្ធ៖ “ស្ត្រេស” ​​ធ្វើ​​ឲ្យ​ខួរ​ក្បាល​រួម​តូច​ និងមាន​បញ្ហា​ធ្ងន់ធ្ងរ ២- មាន​បញ្ហា​ស្បែក កាល​ណា​ស្ត្រេស​ខ្លាំង ស្បែក​ប្រែ​ខ្មៅ​ស្រអាប់ ស្ងួត ជ្រីវជ្រួញ មិន​ភ្លឺ​រលោង ពេល​ខ្លះ​មាន​ចេញ​មុន​លើ​មុខ លើ​ខ្នង​ទៀត។ ៣- គេង​មិន​លក់ សញ្ញា​ដំបូងៗ​ស្ត្រេស គ្រាន់​តែ​គេង​មិន​លក់​ពេល​ខ្លះ​ប៉ុណ្ណោះ តែ​បើ​ស្ត្រេស​ដល់​កំពូល​ហើយ​គេង​ក៏​មិន​លក់​ដែរ ខួរក្បាល​អត់​សម្រាក​ទេ ចេះ​តែគិត​រឿង​នេះ​រឿង​នោះ​មិន​ឈប់​ឈរ ឬពេលខ្លះ​ស្រមើ​ស្រមៃ​រហូត​ឈាន​ដល់​ជំងឺ​បាក់​ទឹក​ចិត្ត​ទៀត បើ​មិន​ចេះ​គ្រប់​គ្រង។ ៤- ឈឺ​ទ្រូង ពេល​អារម្មណ៍​តាន​តឹង​ខ្លាំង យូរៗ​ទៅ​មិន​ត្រឹម​តែ​បង្ក​ឲ្យ​ឈឺ​ក្បាល​មួយ​មុខ​ទេ បណ្តាល​ឲ្យ​ឈឺ​ទ្រូង ឈឺ​ខ្នង ឈឺ​សាច់ដុំ។ អត្ថបទពាក់ព័ន្ធ៖ ស្ត្រេសខ្លាំង​មែន​អត់? នេះវិធីសាស្ត្រ​ដោះស្រាយ ៥- បែក​ញើស កើត​ស្ត្រេស​ដល់​កំពូល ធ្វើ​ឲ្យ​ត្រជាក់​ចុង​ដៃ​ចុង​ជើង និង​មាន​បែក​ញើសស្អិត រសាប់​រសល់  ទោះ​បី​ជា​គេង​ក្នុងបន្ទប់​​ម៉ាស៊ីន​ត្រជាក់​ក្តី។ ៦- បេះដូង​ដើរ​ញាប់ ស្ត្រេស​ខ្លាំង​ពេក ធ្វើ​ឲ្យ​ចង្វាក់​បេះដូង​ដើរ​ញាប់​ខុស​ធម្មតា (ញ័រ​ទ្រូង) សាច់​ដុំ​ក៏​ឡើង​តឹង ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ កើត​ជំងឺ​លើស​ឈាម និង​បេះដូង។ ៧- បាត់បង់​ចំណង់​ផ្លូវភេទ ទាំង​បុរស​ទាំង​ស្រ្តី កាលណា​ស្ត្រេស​វាយ​លុក​កាន់​តែ​ខ្លាំង នោះ​ចំណង់​ផ្លូវភេទ​ក៏​ថយ​ចុះ​ទៅ​តាម​នោះ​ដែរ ពេល​ខ្លះ​អស់​អារម្មណ៍​រឿង​លើ​គ្រែ​តែ​ម្តង។ អត្ថបទពាក់ព័ន្ធ៖ ស្ត្រេស អាចប៉ះពាល់ជីវិតស្នេហា​ក្នុង​រូបភាព​ណា​ខ្លះ? ៨- ឈឺ​ញឹ​កញាប់ កើត​ស្ត្រេស​ហើយ ជំងឺ​ផ្សេង​ទៀត​ក៏​មក​រុក​កួន​ដែរ មាន​ន័យ​ថា ឈឺ​ឥត​ល្ហែរ អស់​ពី​មួយ​មុខ […]


បញ្ហាផ្លូវចិត្តផ្សេងទៀត

អ្នកមានជំងឺផ្លូវចិត្ត មានសុខភាពខ្សោយ និងឆាប់ស្លាប់ មកពីអី?

ជុំវិញ​ពិភពលោក អ្នកមាន​ជំងឺផ្លូវចិត្ត អាច​ឆាប់ស្លាប់​មុន​អាយុ រហូត​ដល់ ២០​ឆ្នាំ បើធៀប​នឹង​មនុស្សទូទៅ ហើយ​សមាគម​សុខភាព​ផ្លូវចិត្ត​អន្តរជាតិ​ជាច្រើន បាន​ស្នើឲ្យ​រដ្ឋាភិបាល និង​អ្នកផ្ដល់​សេវា​សុខភាព យកចិត្តទុកដាក់ និង​ធ្វើការ​បន្ថែមទៀត លើ​បញ្ហា​នេះ។ លោក Joseph Firth អ្នកស្រាវជ្រាវ នៅ​សាកលវិទ្យាល័យ Maทchester និង​ជានាយក​សមាគម​សុខភាព​ផ្លូវចិត្ត Lancet របស់អង់គ្លេស បាន​វិភាគ​លើ​ការសិក្សា​ចំនួន ១០០ ដោយ​បាន​រកឃើញ​ថា អ្នក​ជំងឺ​ផ្លូវចិត្តជាច្រើន មិនមែន​ស្លាប់​ដោយសារ​អត្តឃាត​នោះទេ ប៉ុន្ដែដោយសារ​សុខភាព​ផ្លូវកាយ​ខ្សោយ ដែល​បញ្ហានេះ អាច​បង្ការ​បាន។ អ្នកជំងឺផ្លូវចិត្ត ប្រឈម​ហានិភ័យ ២​ដង ជាមួយ​នឹង​ជំងឺបេះដូង​បណ្ដាលមកពីមេតាប៉ូលិស ដូចជា​ជំងឺទឹកនោមផ្អែម និង​ជំងឺ​ដាច់សរសៃ​ឈាម​ខួរក្បាល។ អ្នកជំងឺ​បាក់ទឹកចិត្ត ប្រឈម​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺធាត់ ៤០% ខ្ពស់ជាង​ប្រជាជន​ទូទៅ។ អ្នកស្រាវជ្រាវ សង្កត់ធ្ងន់​ថា ជំងឺផ្លូវចិត្ត អាចបង្កើន​ហានិភ័យ​នៃ​ជំងឺ​ផ្លូវកាយ ហើយ​ជំងឺផ្លូវកាយនេះ អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ផ្លូវចិត្ត។ អ្នកស្រាវជ្រាវ​ថា ជំងឺធាត់ និង​ទឹកនោមផ្អែម អាច​បង្កើន​ហានិភ័យ នៃ​ការ​វិវត្តទៅ​រក​បញ្ហា​ផ្លូវចិត្ត។ ពេលខ្លះ ដោយសារ​ការព្យាបាល​ជំងឺ​ផ្លូវចិត្ត អាច​បង្កើត ឬ​ធ្វើឲ្យ​សុខភាព​រាងកាយ​កាន់តែ​ខ្សោយ​ជាងមុន។ អ្នកស្រាវជ្រាវ រកឃើញ​ថា ថ្នាំប្រើប្រាស់ ដើម្បី​ព្យាបាល​ជំងឺ​ផ្លូវចិត្ត […]


បញ្ហាផ្លូវចិត្តផ្សេងទៀត

ទាំងក្មេងទាំងចាស់ ប៉ុន្តែបើបែងចែកភេទ ស្រីៗអាចប្រឈមជំងឺភ្លេចភ្លាំង បាត់ការចងចាំជាងប្រុសៗ

បញ្ហាភ្លេចភ្លាំង បាត់ការចងចាំ កើតមាន​លើ​មនុស្សជាច្រើន កុំថាឡើយ​តែ​មនុស្សចាស់ សូម្បីក្មេង​វ័យ ម្ភៃក្រាស់ ឬ ៣០​ស្ដើង ក៏ជួប​បញ្ហានេះដែរ។ តែចុងក្រោយនេះ អ្នកវិទ្យាសាស្ត្រ រកឃើញ​ថា ជំងឺ​បាត់ការ​ចងចាំ (Alzheimer) កើតឡើង​លើស្ត្រី ច្រើនជាង​បុរស។ តើដោយសារ​មូលហេតុ​អ្វី? តួលេខនៅ​ចក្រភព​អង់គ្លេស ស្ត្រី​ប្រមាណ ៥០​ម៉ឺន​នាក់ មាន​ជំងឺភ្លេចភ្លាំង (Dementia) ខណៈ​បុរស មាន​ប្រមាណ ៣៥​ម៉ឺន​នាក់ ដោយ​មនុស្ស​ភាគច្រើន កើតជំងឺភ្លេចភ្លាំង នៅ​អាយុ ៦៥​ឆ្នាំ។ អ្នកវិទ្យាសាស្ត្រ ថា ស្ត្រីភាគច្រើន មាន​ជំងឺ Alzheimer ដែល​ជាមួលហេតុ​បណ្ដាល​ឲ្យ​កើត​ជំងឺ​ភ្លេចភ្លាំង។ ជំងឺ Alzheimer នេះ ក៏កើតមាន​លើ​មនុស្ស​វ័យ​ក្មេង​ផងដែរ។ ងាយមក​មូលហេតុវិញ អ្នកវិទ្យាសាស្ត្រ​មកពី​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ នៃ​សាកលវិទ្យាល័យ Vanderbilt របស់​អាមេរិក បាន​ធ្វើការ​សិក្សា ដោយ​ស្កេន​ខួរក្បាល​ស្រ្តី និង​បុរស រាប់រយ​នាក់ ពិនិត្យ​លើ​លក្ខណៈ​ប្រូតេអ៊ីន​មួយ ឈ្មោះ Tau។ លក្ខណៈ​មួយ​នៃ​ជំងឺ Allzheimer គឺការ​កកើត​ប្រូតេអ៊ីន Tau និង Amyloid […]


បញ្ហាផ្លូវចិត្តផ្សេងទៀត

Postpartum Depression (ជំងឺបាក់ទឹកចិត្តក្រោយសម្រាល)

និយមន័យ១- អ្វីជាជំងឺបាក់ទឹកចិត្តក្រោយពេលសម្រាល? ជំងឺបាក់ទឹកចិត្តក្រោយពេលសម្រាល ជា​ប្រភេទ ​ជំងឺបាក់​ទឹក​ចិត្ត ​កើត​ឡើង​ក្រោយ​ពេល​សម្រាល​រួច ហើយ​អាច​កើត​ឡើង​បាន​គ្រប់​ពេលអំឡុង​ពេល​ឆ្នាំ​ទី ១ បន្ទាប់​ពី​សម្រាល។ យ៉ាងណា ជំងឺ​នេះ​កើត​ឡើង​ញឹកញាប់បំផុត គឺ​អំឡុង ៣​ សប្តាហ៏​​ដំបូង ​ក្រោយ​ពេល​សម្រាលកូន​រួច។ បើ​មាន​ជំងឺ​បាក់​ទឹក​ចិត្ត​ក្រោយ​សម្រាល អាច​​មាន​អារម្មណ៍​សោកសៅ មិន​សប្បាយ​ចិត្ត អស់​សង្ឃឹម និង​មាន​អារម្មណ៍ គ្រប់​យ៉ាង​ជា​កំហុស​ខ្លួន ដោយសារ​តែយើង​មាន​អារម្មណ៍​ ​មិន​ចង់​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​កូន ឬមិន​ចង់​ថែទាំ​កូន។ ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ក្រោយ​ពេល​សម្រាល​​ ​មិន​មែន​កើត​ឡើង​តែ​លើស្រីៗ​ទើប​​សម្រាល​កូន​លើក​ទី ១ ​នោះ​ទេ គឺ​យើង​អាច​មាន​ជំងឺ​នេះ​ ដូច​គ្នា​​ក្រោយ​ពេល​សម្រាល​កូន​លើក​ទី ២ លើកទី ៣ ទោះ​បី​ជា​ក្រោយ​ពេល​សម្រាល​កូន​ដំបូង​ ​មិនមាន​ជំងឺ​នេះ​ក៏​ដោយ។ ២- បាក់​ទឹក​ចិត្ត​ក្រោយ​សម្រាល​កើតឡើងញឹកញាប់ប៉ុណ្ណា? យោង​ទៅ​តាម​​មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ​ និង​បង្ការ​ជំងឺ​ឆ្លង នៅ​អាមេរិក ស្រីៗ​​សម្រាល​កូនរួច ចន្លោះ​ពី ១១-២០​ ភាគរយ​មាន​រោគ​សញ្ញា​ជំងឺ​បាក់​ទឹក​ចិត្ត​ក្រោយ​សម្រាល។ យ៉ាងណាមិញ តួរលេខកើត​ ជំងឺ​បាក់​ទឹក​ចិត្ត និង​ជំងឺ​ផ្លូវ​ចិត្ត​ដទៃ​ ចំពោះ​ស្រីៗ និងប្រុសៗ ​​អាច​មាន​ច្រើន​ជាង​នេះ​ បើ​ធៀប​ទៅ​នឹង​ជំងឺ​រួម​ផ្សំ​ដទៃ ​ដូចជា ជំងឺ​របេង ជំងឺ​មហារីក​គ្រាប់​ឈាម ជំងឺ Multiple sclerosis ជំងឺ Parkinson ជំងឺ​វង្វេងវង្វាន់ […]


បញ្ហាផ្លូវចិត្តផ្សេងទៀត

​គេងអត់​​ឆ្អែត​​ អាច​មាន​បញ្ហា​​​ផ្លូវចិត្ត​ច្រើន

ជាធម្មតា គេង​មិន​បាន​គ្រប់គ្រាន់  ​បណ្ដាល​ឲ្យ​យើង​​ខ្សោយ​កម្លាំង ល្ហិតល្ហៃ អាច​ចុះ​ប្រាជ្ញាស្មារតី ឬ​ការ​ផ្ចង់​អារម្មណ៍​ក្នុង​ការសិក្សា បំពេញ​ការងារ ​បាន​ល្អ នៅ​ថ្ងៃ​បន្ទាប់  ហើយ​វា​ក៏​ជា​ដើម​ចម​បង្ក​ជា​បញ្ហា​ផ្លូវចិត្ត​ជាច្រើន។ លទ្ធផល​ដែល​បាន​នេះ គឺ​សំដៅ​លើ​និស្សិត​កំពុង​សិក្សា​តាម​មហាវិទ្យាល័យ ក្រោយ​មាន​គ្នា លើស ១១ម៉ឺន​នាក់​ចូលរួម។  លទ្ធផល​ការសិក្សា រកឃើញ​ថា គេងអត់​​គ្រប់​ (សំដៅ​លើ គេង​អត់​បាន ៨ម៉ោង) ហានិភ័យ​នៃ​រោគសញ្ញា​សុខភាព​ផ្លូវចិត្ត កើតឡើង​រហូត​ដល់ ២០% ពី​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ២០១៩ របស់​សមាគម Associated Professional Sleep Societies របស់​អាមេរិក កាលពី​សប្ដាហ៍​មុន។ ការសិក្សា​នេះ បាន​វិភាគ​លើ​ទិន្នន័យ​និស្សិត ជាង ១១​ម៉ឺន​នាក់ ទទួល​បាន​ពី​ការ​វាយតម្លៃ​សុខភាព​និស្សិត​តាម​មហាវិទ្យាល័យ (National College Health Assessment)។ សមាគម​ខាង​លើ បាន​បែងចែក​ការ​សិក្សា​ដែល​បាន​ពី​អ្នក​គេង​អត់​ឆ្អែត ឬ​អត់​បាន ៨ម៉ោង​ពេញ​ជា៖ ភាព​ឯកា កើនឡើង ១៩% អារម្មណ៍​បាក់ទឹក​ចិត្ត កើនឡើង ២១% ថប់បារម្ភ កើនឡើង ២៥% ការ​ចង់បង្ក​គ្រោះថ្នាក់​ដល់​ខ្លួនឯង កើនឡើង ២៥% ការគិត​ចង់ធ្វើ​អត្តឃាត កើនឡើង ២៨% និង​ ការ​អស់កម្លាំង កើនឡើង […]


បញ្ហាផ្លូវចិត្តផ្សេងទៀត

រឿង​ដែល​ម៉ាក់ប៉ា​មិន​គួរ​ធ្វើ នាំ​ឲ្យ​កូន​តូច​ៗ​មាន​ជំងឺ​ផ្លូវ​ចិត្ត

បើ​និយាយ​ទៅ​ដល់​បញ្ហា​ផ្លូវ​ចិត្ត មនុស្ស​មួយ​ចំនួន​ប្រាកដជា​គិត​ថា​ក្មេង​មិន​សម​នឹង​មាន​បញ្ហា​នេះ​ឡើយ ព្រោះ​ថា​ជា​វ័យ​នេះមិន​ទាន់​ចេះស្មុគស្មាញ ឬ​គិត​អ្វី​ច្រើន​ឡើយ។ ចំពោះ​បញ្ហា​នេះ​​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត យឹម សុបុត្រា ឯកទេស​វិកល​វិទ្យា និង​ជា​​ប្រធាន​ផ្នែក​សុខភាព​ផ្លូវចិត្ត​ និង​​បំពាន​គ្រឿងញៀន ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត បាន​ឲ្យ​ដឹង​ថា តាម​ពិត​ទៅ​ក្មេង​ក៏​អាច​មាន​បញ្ហា​នេះ​ដូចគ្នា។ លោក​បាន​បន្ត​ថា មនុស្ស​មួយ​ចំនួន​បាន​និយាយ​ថា កូន​ក្មេង​សោះ​ចេះ​មាន​ជំងឺ​ផ្លូវ​ចិត្ត​អី​ដែរ តែ​វា​ជា​រឿង​ពិត និង​កើត​ឡើង​ចំពោះ​ក្មេង​បាន​យ៉ាង​ងាយ​៖“ក្មេង​កើត​មក​មិនមែន​អត់​ចិត្ត​ទេ មនុស្ស​ណា​ក៏​ដោយ​កើត​មក​មាន​ទាំង​រូបរាង​កាយ មាន​ទាំង​ចិត្តគំនិត។ កាលណា​មាន​មនុស្ស​ចាស់​ណា​ទៅ​សម្លុត ឬ​ធ្វើអ្វី​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍ គ្នា​ប្រាកដជា​មាន​អារម្មណ៍​សោកសៅ​ទៅ​តាម​នោះ​ដែរ”។ អត្ថបទពាក់ព័ន្ធ៖ ដេក​មិន​លក់​ យូរៗ​អាច​ក្លាយ​ជា​ជំងឺ​ផ្លូវ​ចិត្ត​អត់? អ្នក​ជំនាញ​ផ្នែក​វិកល​វិទ្យា​រូប​នេះ​បាន​បន្ត​ថា ការ​ស្ដី​បន្ទោស គឺ​ធ្វើឲ្យ​កូន​​កាន់តែ​មាន​សម្ពាធ​ផ្លូវ​ចិត្ត​ខ្លាំង​ឡើង ព្រោះ​ពេល​ធ្វើ​ខុស ​​ក្នុង​ចិត្ត​កូន​​មិន​ស្រណុក ឬ​ភ័យខ្លាច​រួច​ទៅ​ហើយ។ តែ​ជំងឺ​បែប​នេះ​កើត​មាន​ចំពោះ​មនុស្ស​ពេញ​វ័យ​ច្រើន​ខ្លាំង សម្រាប់កូន​​ក្មេង​វិញ​មាន​តិចតួច​ប៉ុណ្ណោះ។ មិន​តែ​ប៉ុណ្ណោះ​ពាក្យ​សម្ដី​ដាក់​កំហិត និង​បង្គាប់បញ្ជា​មួយ​ចំនួន​ក៏​អាច​បំបាក់​ទឹក​ចិត្ត​កូន ព្រោះ​នោះ​ជា​ការ​ដាក់​គំនាប​ដល់​ពួកគេ។ មួយ​វិញ​ទៀត​ម៉ាក់​ប៉ា​ទាំង​ឡាយ​គួរ​បញ្ឈប់​ទម្លាប់​ប្រៀបធៀប​កូន​ខ្លួន​ជាមួយ​កូន​គេ​អ្នក​ដទៃ។   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ