វ៉ាក់សាំងជំងឺរលាកសួតសម្រាប់មនុស្សចាស់ មានគុណប្រយោជន៍អ្វីខ្លះ?
ក្នុងតំបន់អាស៊ីអាគ្នេយ៍យើង មនុស្សវ័យចំណាស់ដែលជួបបញ្ហាសុខភាពដោយសារតែជំងឺរលាកសួត មានការកើនឡើង គួរឱ្យកត់ សម្គាល់ ហើយដើម្បីបញ្ចៀសបញ្ហាមួយនេះ ការចាក់វ៉ាក់សាំងបង្ការសម្រាប់មនុស្សពេញវ័យ ពិតជាមានសារៈសំខាន់ណាស់។ ជាក់ស្តែង វ៉ាក់សាំងបង្ការជំងឺរលាកសួត អាចជួយពង្រឹងប្រព័ន្ធភាពស៊ាំ ការពារយើងពីការឆ្លងមេរោគធ្ងន់ធ្ងរដូចជា ជំងឺរលាកសួត រលាកស្រោមខួរ និងការឆ្លងមេរោគតាមចរន្តឈាមជាដើម។ [embed-health-tool-bmr] យើងអាចការពារជំងឺរលាកសួតដោយវិធីណា? ការចាក់វ៉ាក់សាំងបង្ការជំងឺរលាកសួត អាចជួយឱ្យរាងកាយបង្កើតនូវការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំ ដោយជំរុញការផលិតអង់ទីក័រប្រឆាំងនឹងបាក់តេរី pneumococcus។ បន្ថែមពីលើការចាក់ថ្នាំបង្ការជំងឺរលាកសួត ការប្រកាន់នូវអនាម័យល្អ ដូចជាការលាងសម្អាតដៃញឹកញាប់ ពាក់ម៉ាសក្នុងរដូវផ្តាសាយ និងជៀសវាងការជក់បារី ក៏អាចកាត់បន្ថយឱកាសនៃការឆ្លងបានយ៉ាងច្រើនដូចគ្នា។ ចុចទីនេះ ដើម្បីពិនិត្យជំងឺស្ទះដង្ហើមរ៉ាំរៃតាមអនឡាញ ចុចទីនេះ ដើម្បីពិនិត្យជំងឺហឺតតាមអនឡាញ ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ពេលណាត្រូវចាក់វ៉ាក់សាំងបង្ការជំងឺរលាកសួត? ពេលវេលាណែនាំសម្រាប់ការចាក់វ៉ាក់សាំងការពារជំងឺរលាកសួតប្រែប្រួលអាស្រ័យលើអាយុ និងស្ថានភាពសុខភាព។ មនុស្សពេញវ័យដែលមានអាយុចាប់ពី ៦៥ ឆ្នាំឡើងទៅ គួរតែទទួលការចាក់វ៉ាក់សាំងនេះ ស្របពេលដែលអ្នកដែលមានជំងឺរ៉ាំរ៉ៃដូចជាជំងឺទឹកនោមផ្អែម ជំងឺបេះដូង ឬជំងឺសួត គួរតែទទួលការវ៉ាក់សាំងមុនអាយុដែលបានកំណត់នេះទៅទៀត ពីព្រោះអ្នកទាំងនេះមានហានិភ័យខ្ពស់ដែលអាចប្រឈមនឹងផលវិបាកធ្ងន់ធ្ងរដោយសារតែជំងឺរលាកសួត៕ ចំណុចសំខាន់ យើងអាចការពារជំងឺរលាកសួតដោយវិធីណា? ការចាក់វ៉ាក់សាំងបង្ការជំងឺរលាកសួត អាចជួយឱ្យរាងកាយបង្កើតនូវការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំ ដោយជំរុញការផលិតអង់ទីក័រប្រឆាំងនឹងបាក់តេរី pneumococcus។ បន្ថែមពីលើការចាក់ថ្នាំបង្ការជំងឺរលាកសួត ការប្រកាន់នូវអនាម័យល្អ ដូចជាការលាងសម្អាតដៃញឹកញាប់ ពាក់ម៉ាសក្នុងរដូវផ្តាសាយ និងជៀសវាងការជក់បារី ក៏អាចកាត់បន្ថយឱកាសនៃការឆ្លងបានយ៉ាងច្រើនដូចគ្នា។ អត្ថបទពាក់ព័ន្ធ៖ វ៉ាក់សាំងបង្ការជំងឺរើមអាចកាត់បន្ថយការកើតជំងឺបេះដូងបាន ៨ ឆ្នាំ ក្រសួងអនុម័ត្រប្រើថ្នាំចាក់បង្ការអេដស៍នៅកម្ពុជាមុនដំបូងគេ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ថ្នាំ […]