ការរួមភេទ ផ្ដល់នូវអត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាពទាំងរាងកាយ និងផ្លូវចិត្ត។ ជាពិសេស វាបង្កើននូវអារម្មណ៍ល្អៗ ក៏ដូចជាភាពស្និទ្ធស្នាលជាមួយនឹងដៃគូទ្វេដង បើយើងទាំងពីរទទួលបាននូវភាពសុខស្រួលខ្លាំងពេលរួមភេទ។ យ៉ាងណាមិញ ដើម្បីជួយដល់ការរួមភេទឲ្យទទួលបាននូវភាពសុខស្រួលដល់ចំណុចកំពូល គួរតែស្វែងរកពីកត្តាមួយចំនួនដែលជះឥទ្ធិពលមិនល្អដល់ការរួមភេទ និងរកវិធីកែខៃជាមួយនឹងដៃគូភ្លាមៗដែរ។ តើចំណង់ផ្លូវភេទធ្លាក់ចុះ ឬថមថយដោយកត្តាអ្វីខ្លះ?
១. ជក់បារី ឬផឹកស្រា
ប្រព័ន្ធផ្សព្វផ្សាយ ភាពយន្ត វីដេអូចម្រៀង សៀវភៅរឿង កំពុងកុហកគ្នាយើងឲ្យគិតថា ជក់បារី ផឹកស្រា ជារឿងធម្មតាសម្រាប់ប្រុសៗ។ បារី និងស្រាបំផ្លាញរាងកាយយើងគ្រប់កន្លែង ធ្វើឲ្យលំហូរឈាមថយចុះ ទោះបីអាចធ្វើឲ្យមានចំណង់ផ្លូវភេទ តែផលវិបាកដោយសារបារី និងស្រា មិនអាចគេចផុតបានទេ។
២. ស្ត្រេសនិងការផ្លាស់ប្ដូរបែបបទក្នុងការរស់នៅ
ស្រ្តេស និងភាពហត់នឿយ បានកាត់បន្ថយនូវចំណង់ផ្លូវភេទរបស់យើង នាំឲ្យយើងលែងមានភាពត្រេកត្រអាលនឹងការរួមភេទដូចមុនទៀត។ ស្រ្តេសកើតឡើងចេញពីកត្តាជាច្រើន ដូចជាបញ្ហាកូនៗ ហិរញ្ញវត្ថុ ប៉ាម៉ាក់វ័យចំណាស់ សុខភាព មុខរបរ និងបញ្ហាជាច្រើនទៀត។ ទំនាក់ទំនងស្នេហារបស់យើង និងដៃគូ នឹងកាន់តែសោះអង្គើយទៅៗ ប្រសិនបើយើងពុំអាចគ្រប់គ្រងបញ្ហាស្រ្តេសបាន។
ដូចនេះ ប្រសិនបើយើងចង់ឲ្យរឿងលើគ្រែរបស់យើង និងដៃគូមានភាពល្អប្រសើរ និងទទួលបានភាពសុខស្រួលដល់កំពូល យើងគួរតែពិភាក្សាជាមួយនឹងដៃគូ ក៏ដូចជារកដំណោះស្រាយជាមួយគ្នា។
កម្មវិធីពិនិត្យបញ្ហាលិង្គមិនឡើងរឹងអនឡាញ
កម្មវិធីពិនិត្យបញ្ហាឆាប់ចេញទឹកកាមអនឡាញ
៣. ថប់បារម្ភពេលប្រតិបត្តិការ
នៅពេលដែលមនុស្សម្នាក់មានក្តីព្រួយបារម្ភច្រើនក្នុងពេលប្រតិបត្តិការ នោះនឹងគ្មានភាពរីករាយជាមួយនឹងជីវិតផ្លូវភេទទៀតឡើយ។ បញ្ហានេះ ច្រើនតែកើតឡើងចំពោះបុរស និងស្រ្តីដែលចូលដល់វ័យ ៥០ឆ្នាំឡើង។
៤. រូបរាង និងការគិតចំពោះខ្លួនឯង
មានកត្តាជាច្រើនដែលធ្វើឲ្យយើង មានអារម្មណ៍ថាខ្លួនយើងគ្មានភាពទាក់ទាញដូចកាលពីមុនទៀត។ ការសម្រាលកូន របបអាហារមិនត្រឹមត្រូវ ឡើងទម្ងន់ ឬជ្រុះសក់ សុទ្ធតែផ្ដល់នូវផលអវិជ្ជមានដល់ចំណង់ផ្លូវភេទរបស់យើង។ គួរស្វែងយល់ពីចំណុចពិសេសលើរាងកាយយើង និងដៃគូ ពីកន្លែងមានអារម្មណ៍រោលរាលខ្លាំង និងកន្លែងគួរប្រុងប្រយ័ត្ន។ សូមគិតពីចំណុចវិជ្ជមានរបស់យើងឲ្យបានច្រើន ទើបអាចរីករាយ និងប្រតិបត្តិការឈានដល់ចំណុចកំពូល។
៥. កត្តាទំនាក់ទំនង
ភាពតានតឹង និងគម្លាតផ្លូវចិត្ត អាចបំផ្លាញដល់ជីវិតស្នេហាយើងបាន។ កត្តាចម្បងដែលជាឫសគល់នាំឲ្យកើតមានបញ្ហាទាំងនេះឡើង នោះអាចជារឿងហិរញ្ញវត្ថុ ឬការចិញ្ចឹមកូន។បើយើង និងដៃគូ មិនឆាប់រកវិធីដោះស្រាយទេនោះ ទំនាក់ទំនងស្នេហាយើងនឹងពុំមានសេចក្ដីសុខឡើយ។
ចូរសាកល្បងបំភ្លេចចោលនូវរាល់ភាពសៅហ្មង រួចចាប់ផ្តើមប្រតិបត្តិការដោយភាពជឿជាក់ និងទំនុកចិត្តវិញម្តង នោះយើងនឹងទទួលបានអារម្មណ៍ស្រស់បំព្រងជាមួយនឹងរឿងលើគ្រែសារជាថ្មីមិនខាន។
ស្វែងយល់បន្ថែមពីបញ្ហាការរួមភេទ៖
- រួមភេទពេលមករដូវ សុវត្ថិភាពអត់?
- ដល់វ័យសកម្មហើយ អ៊ីចឹង១សប្តាហ៍ រួមភេទប៉ុន្មានដងទើបល្អ?
- រួមភេទញឹកញាប់ពេក ខ្លាំងៗពេក ប៉ះពាល់សុខភាពអត់?
- រឿងពិតច្រើនយ៉ាងពីការរួមភេទ មនុស្សភាគច្រើនមិនសូវដឹង
- រួមភេទដំបូងក្រោយសម្រាលកូនរួច ស្រីៗអាចនឹងជួបបញ្ហាមួយចំនួន តែកុំបារម្ភ នេះជាដំណោះស្រាយ
- ចម្ងល់ស្រីៗឧស្សាហ៍សួរ ពាក់ព័ន្ធការមករដូវ រួមភេទ និងពន្យារកំណើត ក្រោយសម្រាលកូន
- រួមភេទពេលពពោះក្នុងលក្ខខណ្ឌនេះ ម៉ាក់ៗអាចឆ្លងមេរោគរហូតរលាកស្បូន
[embed-health-tool-ovulation]