ជាធម្មតា ពេលយើងវ័យកាន់តែច្រើន ជាធម្មជាតិ នឹងធ្វើឲ្យលិង្គចុះខ្សោយមួយកម្រិត។ ជាមួយគ្នានេះដែរ បើសិនជាយើងមានជំងឺផ្សេងៗទៀត វានឹងមានការប្រឈមកាន់តែខ្ពស់។ បញ្ហាខ្សោយលិង្គ និងសកម្មភាពផ្លូវភេទ ជាមូលហេតុសំខាន់មួយបង្កឲ្យមានបញ្ហាថប់បារម្ភ និងកង្វល់ផ្សេងៗ លើបុរស។
នៅពេលនឹកដល់សកម្មភាពផ្លូវភេទ មិនអាចល្អដូចចិត្ត នឹងធ្វើឲ្យប្រុសៗកាន់តែមានកង្វល់ច្រើន។ ភាពធាត់ អាចនាំឲ្យមនុស្សប្រុសមានជំងឺទាំងនេះ និងធ្វើឲ្យបញ្ហាផ្លូវអារម្មណ៍កើតមានដែរ។

២. ភាពធាត់ និងបញ្ហាខ្សោយលិង្គ
ពេលយើងធាត់ លើសទម្ងន់ អាចបង្កឲ្យខ្សោយលិង្គ ដោយហេតុតែមានការខូចខាតសរសៃឈាម បន្ថយកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូន និងក៏នាំឲ្យមានសភាពរលាកកើតឡើងជាទូទៅលើរាងកាយដែរ។ ភាពធាត់អាចបង្កឲ្យខូចសរសៃឈាម ដោយសារតែមានទំនាក់ទំនងនឹងការលើសសម្ពាធឈាម ជំងឺទឹកនោមផ្អែម លើសកូលេស្តេរ៉ូល លើសជាតិខ្លាញ់ និងការរលាក។
មានការលើកឡើងថា ពេលមានការរលាកកើតឡើង អាចបង្កឲ្យមានរ៉ាឌីកាល់សេរីនៅក្នុងរាងកាយ នាំឲ្យមានការបំផ្លាញដោយអុកស៊ីតកម្មលើជាលិកាផ្សេងៗ។ ផលវិបាកកើតចេញពីសម្ពាធឈាមខ្ពស់ ជំងឺទឹកនោមផ្អែម និងលើសជាតិខ្លាញ់ ក៏សុទ្ធតែរួមចំណែកដល់បញ្ហាខ្សោយលិង្គ។
មូលហេតុបង្កឲ្យមានបញ្ហាខ្សោយលិង្គពេញនិយមជាងគេមួយគឺកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូនទាប ដែលការចុះទាបនេះ មានទំនាក់ទំនងនឹងភាពធាត់ដែរ។ ការមានកម្រិតអ័រម៉ូនសមល្មមត្រឹមត្រូវ ជារឿងសំខាន់មួយក្នុងការជួយដល់សុខភាពលិង្គ និងចំណង់ផ្លួវភេទ។ សម្រាប់បុរស មានក្បាលពោះធំសុទ្ធខ្លាញ់ នឹងមានហានិភ័យកាន់តែខ្ពស់លើការធ្លាក់ចុះកម្រិតអ័រម៉ូនប្រភេទនេះ។ ខ្លាញ់នៅក្បាលពោះប្រុសៗអាចបំប្លែងអ័រម៉ូនតេស្តូស្តេរ៉ូនទៅជាអ័រម៉ូនអឺស្រ្តូហ្សែន ដែលរំខានដល់លំនឹងអ័រម៉ូន។
៣. ដោះស្រាយបែបណា?
អ្នកស្រាវជ្រាវបានលើកឡើងថាភាពឡើងរឹងនៃលិង្គអាចធ្វើឲ្យល្អប្រសើរវិញបានតាមរយៈការផ្លាស់ប្ដូរបែបបថរស់នៅជាក់លាក់មួយចំនួន។ ពេលយើងធាត់ ប្រឈមខ្លាំងទៅនឹងជំងឺទឹកនោមផ្អែម សម្ពាធឈាមខ្ពស់ ជំងឺបេះដូង និងបុរសខ្លះទៀតនាំឲ្យខ្សោយលិង្គ។ ញ៉ាំអាហារល្អៗចំពោះសុខភាពដូចជាបន្លែ ផ្លែឈើ មិនជក់បារី ហាត់ប្រាណជាប្រចាំ ពិតជាអាចជួយកែខៃបញ្ហាខ្សោយលិង្គបាន។
បុរសដែលធាត់ និងអាចសម្រកទម្ងន់បាន គឺជួយឲ្យសមត្ថភាពលិង្គ និងសកម្មភាពលើគ្រែល្អប្រសើរឡើងវិញ បូករួមទាំងសុខភាពរាងកាយទាំងមូលផងដែរ។ ការហាត់ប្រាណ បញ្ចេញសកម្មភាពរាងកាយជាប្រចាំ ជួយកាត់បន្ថយហានិភ័យបញ្ហាខ្សោយលិង្គ។