ក្រៅពីមូលហេតុមិនច្បាស់លាស់នៃអាការៈឈឺក្បាលប្រភេទនេះ ក៏នៅមានមូលហេតុ ៤ សំខាន់ៗ អាចទាក់ទងគ្នា រួមមាន៖
– បញ្ហាសរសៃឈាមអាក់ទែ ព្រោះជញ្ជាំងសរសៃឈាមក្នុងក្បាលអាចរីក ឬប៉ោង គេហៅថា Intracranial aneurysm បញ្ហាមិនប្រក្រតីរបស់សរសៃឈាមវ៉ែនក្នុងខួរក្បាល (Arteriovenous Malformation) ក៏អាចជាបញ្ហាសរសៃឈាមអាក់ទែ មានហូរឈាមខាងក្នុង ហូរឈាមនៅជុំវិញខួរក្បាល ឬហូរចូលទៅក្នុងជញ្ជាំងសរសៃឈាម (ដាច់សរសៃឈាម) និងបញ្ហានៅសរសៃឈាមទៅចិញ្ចឹមសាច់បេះដូង ជាដើម។
– ជំងឺដាច់សរសៃឈាមខួរក្បាល
– ប្រើប្រាស់ថ្នាំមួយចំនួន ដូចជា ថ្នាំពន្យារកំណើត
– មានការរលាកដោយសារឆ្លងរោគនៅកន្លែងណាមួយក្នុងរាងកាយ។
៣- កត្តាធម្មជាតិបណ្តាលឲ្យឈឺក្បាលពេលរួមភេទ
បើអាការៈឈឺក្បាលនេះ បណ្តាលមកពីកត្តាធម្មជាតិ វាអាចនឹងមិនកើតឡើងម្ដងទៀតឡើយ ក្នុងករណីខ្លះវាអាចកើតឡើងញឹកញាប់ កើត ១-២ ដង/សប្ដាហ៍ ឬមួយខែ បន្ទាប់ពីរួមភេទ ហើយនឹងក៏បាត់ទៅវិញដោយឯកឯង។