១- រោគសញ្ញាជំងឺស្អិតស្បូន
– មានរដូវតិចតួច ក្នុងករណីភ្នាសក្នុងស្បូនស្អិតខ្លះនៅផ្នែកណាមួយ
– ពុំមានរដូវទាំងវ័យក្មេង ក្នុងករណីភ្នាសក្នុងស្បូនស្អិតទាំងស្រុង
– មានផ្ទៃពោះឧស្សាហ៍រលូតនៅត្រីមាសទី១
– ឈឺចាប់ក្នុងអាងត្រគាក។
២- វិធីបង្ការជំងឺស្អិតស្បូន
យើងដឹងហើយថា ស្រីៗដែលមានជំងឺស្អិតស្បូនបណ្តាលមកពីមូលហេតុធំៗចំនួន៣ គឺការរំលូតកូនញឹកញាប់ មានបញ្ហារលាកអាងត្រគាក និងរលាកភ្នាសក្នុងស្បូនរ៉ាំរ៉ៃ។ ដូច្នេះដើម្បីបង្ការពីបញ្ហានេះ ស្រីៗយើងមិនត្រូវរំលូតកូនញឹកញាប់ពេកទេ ហើយបើមិនចង់មានកូនដោយចៃដន្យ យើងអាចប្រើវិធីពន្យារកំណើត ជាពិសេសត្រូវចេះធ្វើអនាម័យទ្វារមាសឲ្យបានទៀងទាត់ ដើម្បីការពារការឆ្លងរោគ ទៅជាធ្លាក់ស រមាស់ មានក្លិនមានពណ៌ ឈានទៅរលាកអាងត្រគាក ឬភ្នាសស្បូន។