មនុស្សស្រីយើងជាច្រើននាក់ទំនងបានគិតថាការណាត់ជួបជាមួយគ្រូពេទ្យឯកទេសសម្ភព និងរោគស្ត្រី (OB/GYN) គឺជារឿងដែលគួរឲ្យខ្មាសអៀន និងគ្នាយើងខ្លះក៏ទំនងជាបានព្យាយាមគេចវេស មិនព្រមទៅជួបពេទ្យតាមដែលអាចធ្វើបានផង។ គ្រូពេទ្យណែនាំឲ្យស្ត្រីគ្រប់រូបធ្វើតេស្ត Pap (ពិនិត្យកោសិការមាត់ស្បូន) យ៉ាងហោចណាស់ឲ្យបានម្ដងក្នុងរយៈពេល៣ឆ្នាំ។ ប៉ុន្តែទោះជាយ៉ាងណាក្ដី ក៏យើងចាំបាច់ត្រូវទៅជួបជាមួយគ្រូពេទ្យ ឯកទេសសម្ភព និងរោគស្ត្រី ឲ្យបានយ៉ាងតិចម្ដងក្នុងមួយឆ្នាំ ដោយសារតែការណាត់ជួបរាល់ឆ្នាំបែបនេះ ផ្ដល់អត្ថប្រយោជន៍ដល់សុខភាពរបស់យើងជាច្រើន។