សុខភាពផ្លូវភេទ

សុខភាព​ផ្លូវ​ភេទ - ​មាន​គ្នា​យើង​ច្រើន​ណាស់​កំពុង​ប្រឈម​បញ្ហា​ផ្លូវភេទ​ទាំង​ស្រី ទាំង​ប្រុស។ ​បញ្ហា​ផ្លូវ​ភេទ​​​មួយ​ចំនួន​ដែល​លម្អិត​ក្នុង​ផ្នែក​នេះ​មាន ​រោគវិនិច្ឆ័យ និងតេស្ត ​ផ្លូវភេទនិងការការពារ ​ជំងឺសិរមាន់លើប្រដាប់ភេទ ​ជំងឺបង្កដោយវីរុស អេចភីវី ​រលាកថ្លើម ​ជំងឺរលាកអាងត្រគាក ​ការពន្យារកំណើត ​គន្លឹះសុខភាពផ្លូវភេទ ​ ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពផ្លូវភេទ

ប្រយ័ត្ន! អេដស៍កំពុងផ្ទុះការឆ្លងក្នុងចំណោមយុវវ័យ ខណៈអ្នកផ្ទុកជិត៧ពាន់នាក់បន្តគេចខ្លួន

ជំងឺ​អេដស៍ កំពុង​ផ្ទុះ​ការ​ឆ្លង​​ក្នុង​ចំណោម​យុវវ័យ និង​អ្នកស្រឡាញ់​ភេទ​ដូចគ្នា ស្រប​ពេល​ដែល​អ្នក​ផ្ទុក​មេរោគ​អេដស៍ជិត ៧ ០០០នាក់ នៅ​តែ​បន្តគេច​មិន​មក​ទទួល​សេវា​ព្យាបាល​។ នេះ​បើយោង​ទៅ​តាម​របាយ​ការណ៍​ពី​អាជ្ញា​ធរ​ជាតិប្រយុទ្ធនឹង​ជំ​ងឺ​អេដស៍​​ដែល Hello គ្រូពេទ្យ ទទួល​បាន​កាល​ពី​ដើម​ខែ​ធ្នូ ឆ្នាំ​២០២៤នេះ។ របាយ​ការណ៍​ដដែល បានបបញ្ជាក់​ថា គិត​ត្រឹម​ឆ្នាំ​២០២៣ កម្ពុជា បាន​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ចំនួន ១ ២០០នាក់ ក្នុងនោះ ​យុវវ័យ​អាយុ​ចន្លោះ​ពី​១៥ ដល់​២៤​ឆ្នាំ មានចំនួន​៥១៦​នាក់​។ ស្រប​ពេល​ជាមួយគ្នានេះ អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធនឹង​ជំ​ងឺ​អេដស៍​​ នៅ​តែ​បន្ត​ខិត​ខំ​ក្នុង​ការ​ស្វែង​រក​អ្នក​ផ្ទុក​មេរោគ​អេដស៍ចំនួនប្រមាណជិត ៧ ០០០នាក់ ដែល​មិនទាន់​បាន​មក​ទទួល​សេវា​ព្យាបាល។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! លោក ឈឹម ឃិនដារ៉េត អគ្គ​លេខា​ធិការ​អាជ្ញា​ធរជាតិ​ប្រយុទ្ធ​​នឹង​ជំ​ងឺ​អេដស៍ បានប​ញ្ជាក់​ថា បើ​ទោះ​បី​អ្នក​ឆ្លង​ថ្មី​ក្នុង​ចំណោម​មនុស្សពេញវ័យអាយុ​១៥​ឆ្នាំ​ឡើង មាន​ការ​ថយ​ចុះ​គួរ​ឲ្យ​កត់​សម្គាល់ ពោល​គឺ​ប្រមាណ​ជា​៤៦% បើ​គិត​ចាប់​តាំងពីឆ្នាំ​២០១០ មក​ដល់​ឆ្នាំ​២០២៣​ក៏ដោយ ប៉ុន្តែ បែរ​ជា​មាន​ការ​កើន​ឡើង​ក្នុង​ចំណោម​បុរសប្រមាណ​ជា ៦% ទៅ​វិញ​។ [embed-health-tool-BMI] ក្នុង​ចំណោមអ្នកឆ្លងថ្មី​ទាំង ១ ២០០នាក់នេះ មាន ៨៦% ជា​ប្រជាជន​គន្លឹះ និង​អតិថិជនរួមនឹងដៃគូ ហើយ៤៦% ស្ថិតក្នុង​ចំណោម​បុរសរួម​ភេទជា​មួយនឹង​បុរស​​។ បើ​គិត​ត្រឹម​ត្រីមាសទី៣ ឆ្នាំ២០២៤នេះ […]

អត្ថបទផ្សេងទៀតពី សុខភាពផ្លូវភេទ

ស្វែងរក សុខភាពផ្លូវភេទ

គន្លឹះសុខភាពផ្លូវភេទ

ពេលកំពុងសម្រុកខ្លាំងស្រាប់តែរបូតស្រោមជាប់ប្រដាប់ភេទខាងស្រី គួរធ្វើម៉េច?

រួមភេទជារឿង​ស្រើបស្រាល​ផ្លូវ​អារម្មណ៍​បំផុត ជួយបំបាត់បញ្ហា​ស្ត្រេស និង​បញ្ហា​ផ្លូវ​អារម្មណ៍​ជាច្រើនទៀត ប៉ុន្តែ​ក្នុង​ករណី​មួយ ពិសេស​កំពុង​រួម​ភេទ ស្រាប់តែ​របូតស្រោម​ជាប់​នៅ​ក្នុង​ទ្វារមាស​ខាងស្រី ច្បាស់​ជា​ស្លន់​ស្លោរ​មិន​ខាន។ ទោះ​ជាស្តាប់​ទៅ​គួរ​ឲ្យ​ចង់​សើច ព្រោះ​ជា​រឿង​កម្រ ប៉ុន្តែនៅ​តែ​អាច​កើត​ឡើង​បាន ហេតុ​នេះ “Hello គ្រូពេទ្យ” នឹងណែនាំ​ស្រីៗ​តិច​និក​មួយ​ចំនួន ពេល​ជួប​ស្ថាន​ភាព​បែប​នេះ។ ១- ត្រូវ​នៅឲ្យ​ស្ងៀម បើ​ជាប់​ស្រោម​នៅ​ក្នុង​ប្រដាប់​ភេទ ស្រោម​ក៏​មិន​ទៅ​ណា ​ក្រៅ​ពី​នៅ​ចន្លោះ​រន្ធ​ទ្វារមាស និង​មាត់​ស្បូននោះ​ឡើយ។ ហេតុ​​នេះ​ មិន​មាន​អ្វី​គួរ​ភ័យ​ខ្លាច​ដែរ ដោយ​គ្រាន់​តែ​ដក​ដង្ហើមឲ្យ​វែង​ៗជាមុន​សិន​ ចាំ​គិត​រក​វិធី​យក​វា​ចេញ​មក​វិញ។ ២- ដក​វា​ចេញ​ដោយ​ប្រើ​ម្រាម​ដៃ ដំបូង លាង​ដៃ​ ហើយ​ត្រូវ​ប្រាកដ​ថា​ក្រចក​ស្អាត បើ​មាន​ក្រចក​វែង ត្រូវ​កាត់​តម្រឹមជាមុនសិន សឹម​លូក​ចូល ហើយ​ពេល​លូក​ចូល បើ​មាន​អារម្មណ៍​ថា​មាន​ស្រោម​នៅ​ខាង​ក្នុង ហើយ​មិន​អាច​លូក​ដល់ សូម​ព្យាយាម​ចាប់​វា​នឹង​ទាញចេញ​ដោយ​ខ្លួន​ឯង​ជាមុន​សិន។ ៣- រក​អ្នក​ជួយ បើ​មិន​អាច​យក​វា​ចេញ​ដោយ​ខ្លួន​ឯង​ទេ គួរ​តែឲ្យ​​ខាង​ប្រុស​ជួយ​វិញ ព្រោះ​វា​អាច​នឹង​ងាយ​ស្រួល​ចំពោះ​មនុស្ស​ប្រុសជាង ព្រោះ​ពេល​និយាយ​រឿង​លើ​គ្រែ ដើម្បីជោគ​ជ័យ ត្រូវ​តែ​សួរ​ខាង​ប្រុស​ឲ្យ​ជួយ។ ៤- អង្គុយ​ចោងហោង (Squat) ការ​គេង​នៅ​ស្ងៀម ​មិន​អាច​ជួយ​បាន​ច្រើន​ឡើយ ស្រីៗ​អាច​សាក​ល្បង​អង្គុយ​ចោងហោង ដើម្បី​​ធ្វើឲ្យ​កាន់​តែ​ងាយ​ស្រួលឲ្យ​ស្រោម​អនាម័យ​ធ្លាក់​ចេញ។ ករណី​នេះ ​ទំនាញ​ផែន​ដី​ពិត​ជា​ជួយ​ច្រើន​ណាស់​មែន​ទេ? អត្ថបទពាក់ព័ន្ធ៖ មូលហេតុចម្បងនាំឲ្យមានបញ្ហារោគស្ត្រី ស្រីៗគួរតែដឹង ១៤​ ចំណុចពាក់ព័ន្ធសុវត្ថិភាពផ្លូវភេទ ស្រីៗគួរដឹង កុំឲ្យចាញ់បោកប្រុសៗ ៥- ឈរ​លើក​ជើង​ម្ខាង​ដាក់​លើ​កៅអី ប្រសិន​បើ​អង្គុយ​ចោងហោង​មិន​អាច​យក​ចេញ​មក​ទៀត សូម​សាក​ល្បង​វិធី​នេះ ដោយ​ឈរ​ដាក់​ជើង​ម្ខាង​នៅ​លើ​កៅអី […]


គន្លឹះសុខភាពផ្លូវភេទ

​រឿង​ ៣យ៉ាង គ្នា​យើង​គួរដឹងក្រោយ​រួមភេទ​រួច

​​ក្រោយ​រួម​ភេទ​ គ្នា​យើង​ខ្លះ​ទំនង​ជា​បាន​ដឹង​ហើយ​ថា​ត្រូវ​ធ្វើ​ម៉េច​ដើម្បី​ឲ្យ​បរិវេណ​ប្រដាប់​ភេទ​​យើង​មាន​សុខ​ភាព​ល្អ និង​មិន​មាន​ការ​ឆ្លង​រោគ​ផ្សេងៗ​នោះ។ ជាមួយ​គ្នា​នេះ​ដែរ ក៏​អាច​មាន​គ្នា​យើង​​ខ្លះ​មាន​កំហុស​ឆ្គង​តួចៗ​មួយ​ចំនួន​ដែរ​ ដែល​នេះ​អាច​ថា​ពី​យើង​មិន​ដឹង​​។​ យ៉ាង​ណា បើ​គ្នា​យើង​មិន​ទាន់​បាន​ដឹង​រឿង​មិន​គួរ​ធ្វើ​ក្រោយ​រួមភេទ​ទេ កុំ​រំលង​អត្ថបទ​នេះ​អី។ ១. កុំ​ស្លៀក​ពាក់​រឹប​តឹង ក្រោយ​រួម​ភេទ​ រាង​កាយ​យើង​នឹង​មាន​ឡើង​កម្ដៅ​ និង​បែក​ញើស។ ដូច​នេះ បើ​យើង​ពាក់​ស្លៀក​ពាក់ ខោអាវ​រឹបៗ និង​ធ្វើ​ពី​ក្រណាត់​នីឡុង​ទៀត​នោះ នឹង​ធ្វើ​មាន​ការ​កកិត​​មិន​ស្រួល​ក្នុង​ខ្លួន​។ ក្រៅ​ពី​នេះ ក៏​អាច​ធ្វើ​ឲ្យ​​យើង​រមាស់​​នៅ​ត្រង់​ប្រដាប់​ភេទ​ទៀត បើ​សាច់​ក្រ​ណាត់​ប៉ះ​កកិត​ប្រដាប់​ភេទ​។ ដូច​នេះ ក្រោយ​រួម​ភេទ យើង​គួរ​ស្លៀក​សម្លៀក​បំពាក់​រលុងៗ​ធ្វើ​ពី​កប្បាស​វិញ​។ អត្ថបទគួរអាន៖ ចំណង់​ផ្លូវ​ភេទ​ស្រីៗឡើងខ្ពស់​ អាច​មក​ពី​មូលហេតុ​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តើការ​រួម​ភេទអាចដុតកាឡូរីបាន​ច្រើន​ដូច​​ការ​ហាត់ប្រាណ​ដែរ​ ឬអត់? “រួម​ភេទតាមមាត់” មាន​គុណ​វិបត្តិ ក៏មានគុណសម្បត្តិដែរ អាថ៌​កំបាំង​ទាំង ៦ ជួយ​ជីវិត​ផ្លូវ​ភេទ​កាន់​តែ​ប្រសើរ ២.​ កុំ​​ប្រើ​ផលិត​ផល​លាង​សម្អាត​ ​​អ្នក​ឯកទេស​ផ្នែក​សម្ភព​ បាន​លើក​ឡើង​ថា​ក្រោយ​រួម​ភេទ យើង​គួរ​សម្អាត​កន្លែង​សម្ងាត់​ដោយ​ទឹក​ក្ដៅ​ឧណ្ហៗ​ប្រ​សើរ​ជាង។ យើង​មិន​គួរ​យក​ផលិត​ផល​មាន​ក្លិន​ផ្សេងៗ​មក​លាង​សម្អាត​ប្រដាប់​ភេទ​ទេ ដោយ​ថា​ក្រោយ​រួម​ភេទ ​បរិវេណ​ប្រ​ដាប់​ភេទ​កំពុង​មាន​ប្រតិកម្ម​ខ្លាំង។ ដូច​គ្នា​ដែរ យើង​មិន​គួរ​លាង​ដោយ​ត្រដុស​ប្រ​ដាប់​ភេទ​ផ្នែក​ខាង​ក្នុង​នោះ​ទេ ពិសេស​ក្រោយ​រួម​ភេទ​។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! ៣. កុំភ្លេចលាងសម្អាត​ដៃ​​ ពេល​រួម​ភេទ យើង​អាច​យក​ដៃ​ប៉ះ​នឹង​ប្រ​ដាប់​ភេទ​របស់​ដៃគូ​យើង ដូច​នេះ​ហើយ​ សំខាន់​ណាស់​ដែល​​យើង​ត្រូវ​លាង​សម្អាត​ដៃ ក្រោយ​បញ្ចប់​ប្រតិបត្តិ​ការ​ បង្ការ​កុំ​ឲ្យ​មាន​ឆ្លង​បាក់តេរី​ផ្សេងៗ​។ ការ​មិន​លាង​សម្អាត​ដៃ អាច​នាំ​ឲ្យ​យើង​ឆ្លង​បាក់តេរី​ផ្សេងៗ​បាន​។ ​​​ដូច​បាន​រៀប​រាប់​ខាង​លើ​អ៊ីចឹង បើ​គ្នា​យើង​ចង់​ឲ្យ​ប្រតិបត្តិការ​លើ​គ្រែ​របស់​យើង […]


សុខភាពផ្លូវភេទ

បើ​មាន​ ៥ ចំណុចនេះ កុំ​សង្ឃឹមសកម្មភាពលើគ្រែដល់ចំណុចកំពូល

ការ​រួម​ភេទ​ ផ្ដល់​នូវ​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ដល់​សុខ​ភា​ព​ទាំង​រាងកាយ​ និង​ផ្លូវ​ចិត្ត។ ជា​ពិសេស​ វា​បង្កើន​នូវ​អារម្មណ៍​ល្អៗ​ ក៏​ដូច​ជា​ភាព​ស្និទ្ធ​ស្នាល​ជាមួយ​នឹង​ដៃ​គូ​ទ្វេ​ដង​ ប្រសិន​បើ​យើង​​ទាំងពីរ​ទទួល​បាន​នូវ​ភាព​សុខ​ស្រួល​ខ្លាំង​នៅ​​​ពេល​រួម​ភេទ​។​ ជា​ការ​ពិត​ណាស់ មាន​កត្តា​ជា​ច្រើន​ដែល​ជះឥទ្ធិពល​ដល់​ជីវិត​ស្នេ​ហា​​របស់​យើង​ មិន​ថា​សរីរាង្គ​ភេទ​​ កម្រិត​អ័រម៉ូន​​ចំណង់​ផ្លូវ​ភេទ​ និង​សមត្ថភាព​ដាស់​អារម្មណ៍​ផ្លូវ​ភេទ​នោះ​ទេ​ កត្តា​ខួរ​ក្បាល​ក៏​រួម​ចំណែក​បំពេញ​បន្ថែម​ផង​ដែរ។​ យ៉ាង​ណា​មិញ​ ដើម្បី​ជួយ​ដល់​ការ​រួម​ភេទ​ឲ្យ​ទទួល​បាន​នូវ​ភាព​​សុខ​ស្រួល​ដល់​ចំណុច​កំពូល​​ គ្នា​យើង​​គួរ​តែ​ស្វែង​រក​ពី​កត្តា​មួយ​ចំនួន​ដែល​ជះ​ឥទ្ធិពល​ដល់​ការ​រួម​ភេទ និង​រក​វិធី​កែ​ខៃ​ជា​មួយ​នឹង​ដៃ​គូ​​​ភ្លាម​ៗ​ដែរ​។ ១.កត្តា​ទំនាក់​ទំនង ភាព​តាន​តឹង និង​គម្លាត​ផ្លូវ​ចិត្ត អាច​បំផ្លាញ​ដល់​ជីវិត​ស្នេហា​យើង​​បាន​។​ ​កត្តា​​ចម្បង​ដែល​ជា​ឫសគល់​នាំ​ឲ្យ​កើត​មាន​បញ្ហា​ទាំង​នេះ​ឡើង​ នោះ​​អាច​ជា​​រឿង​ហិរញ្ញវត្ថុ​ ឬ​ការ​ចិញ្ចឹម​កូន។​​បើ​យើង​ និង​ដៃ​គូ​ មិន​ឆាប់​រក​វិធី​ដោះ​ស្រាយ​ទេ​នោះ​ ទំនាក់​ទំនង​​ស្នេហា​​យើង​នឹង​ពុំ​មាន​សេចក្ដី​សុខ​ឡើយ។​​ ២.​ថប់បារម្ភ​ពេល​ប្រតិបត្តិការ ​​​​​​​​​នៅ​ពេល​ដែល​​មនុស្ស​ម្នាក់​​មាន​ក្តី​ព្រួយបារម្ភ​ច្រើន​​ក្នុង​ពេល​ប្រតិបត្តិការ នោះ​​នឹង​គ្មាន​ភាព​រីករាយ​ជាមួយ​នឹង​ជីវិត​ផ្លូវ​ភេទ​ទៀត​ឡើយ​។​ បញ្ហា​នេះ​ ​ច្រើន​តែ​កើត​ឡើង​ចំពោះ​​បុរស​ និង​ស្រ្តី​ដែល​ចូល​ដល់​វ័យ​៥០​ឆ្នាំ​ឡើង​។​ ៣.​រូបរាង​ និង​ការ​គិត​​ចំពោះ​ខ្លួនឯង មាន​កត្តា​​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​យើង​ មាន​អារម្មណ៍​ថា​ខ្លួន​យើង​គ្មាន​ភាព​​ទាក់​ទាញ​​ដូច​កាល​ពី​មុន​ទៀត​​។ ​ការ​សម្រាល​កូន​ របប​អាហារ​មិន​ត្រឹម​ត្រូវ ឡើង​ទម្ងន់ ឬ​ជ្រុះ​សក់ សុទ្ធ​តែ​ផ្ដល់​នូវ​ផល​អវិជ្ជមាន​ដល់​ចំណង់​ផ្លូវ​ភេទ​របស់​យើង​​។​​ ​​ ៤.​ការ​រំពឹង​ទុក​ និង​បទពិសោធន៍​មុន​ៗ ​​​​​​​មនុស្ស​យើង​ម្នាក់​ៗ​ សុទ្ធតែ​មាន​ចំណង់​ផ្លូវ​ភេទ​នេះ​ចាប់​តាំង​ពី​យើង​ចាប់​កំណើត​មក​ម្ល៉េះ​។​ប៉ុន្តែ​កត្តា​គ្រួសារ វប្បធម៌​ សង្គម​ សាសនា​ ប្រព័ន្ធ​ផ្សព្វផ្សាយ និង​​អ្នក​ដែល​នៅ​ជុំ​វិញ​ខ្លួន​ អាច​ធ្វើ​ឲ្យ​យើង​​កែ​ប្រែ​ឥរិយា​បថ​ថ្មី​មួយ​ទៀត​ចំពោះ​បញ្ហា​ផ្លូវ​ភេទ​។​​ ​ ៥.​ស្ត្រេស​ និង​ការ​ផ្លាស់ប្ដូរ​​បែបបទ​ក្នុង​ការ​រស់នៅ ​ស្រ្តេស និង​ភាព​ហត់​នឿយ បាន​កាត់​បន្ថយ​នូវ​ចំណង់​ផ្លូវ​ភេទ​របស់​យើង​ នាំ​​ឲ្យ​យើង​លែង​មាន​ភាព​ត្រេក​ត្រអាល​​នឹង​ការ​រួម​ភេទ​ដូច​មុន​ទៀត​។ស្រ្តេស​កើត​ឡើង​ចេញ​ពី​កត្តា​ជា​ច្រើន​ ដូច​ជា​បញ្ហា​កូន​ៗ​ ហិរញ្ញវត្ថុ ប៉ា​ម៉ាក់​វ័យ​ចំណាស់​ សុខភាព​ […]


គន្លឹះសុខភាពផ្លូវភេទ

៥ ចំណុច គួរចៀសវាង បើចង់ឲ្យ​ការរួមភេទ​ដល់ចំណុចកំពូល

ដូច​ដឹង​ស្រាប់ ប្រតិបត្តិការ​លើ​គ្រែ​ ជា​ផ្នែក​មួយ​បំពេញ​សេចក្តីសុខ​ជីវិត​របស់​យើង​។ ប៉ុន្តែ បើ​រួមភេទ​គ្មាន​ផាសុកភាព អត់ស្រួល​អត់​ឡើង​ដល់​ឋាន​សួគ៌​ទេ នឹង​ធ្វើ​ឲ្យ​បាត់​កម្លាំង​ស្ទើរ​អស់​ពី​ខ្លួន មិន​ស្កប់ស្កល់​ស្រណុក​ក្នុង​ចិត្ត។ តើ​យើង​មាន​វីធី​អ្វី​អាច​ជួយ​ឲ្យ​​គ្នា​យើង​ឡើង​ដល់​ចំណុច​កំពូល​ពេល​រួម​ភេទ?​ ១- កុំញ៉ាំច្រើនពេក ញ៉ាំ​ច្រើន ធ្វើឲ្យយើង​ទន់​ដៃ​ជើង និង​ងងុយ​គេង ពិសេស​អាហារ​មាន​ជាតិ​ស្ករ និង​កាក​សរសៃ។ ទោះ​ម្ហូប​បួស​សម្បូរ​បន្លែ ក៏​មិន​គួរ​ញ៉ាំ​ច្រើន​ដែរ អាច​ញ៉ាំ ២-៣ ម៉ោង មុន​ប្រតិបត្តិការ។ គួរ​ញ៉ាំ​សូកូឡា​ជំនួស​វិញ ព្រោះ​វា​អាច​បង្កើន​អារម្មណ៍​បាន បើ​មិន​ចូល​ចិត្ត​ផ្អែម អាច​ញ៉ាំ​គ្រាប់​ធញ្ញជាតិ ឬ​សណ្តែក​ដី និង​ទឹក​ឲ្យច្រើន ក៏​អាច​ផ្តល់​ថាមពល​កាន់​តែ​ខ្លាំង។ ២- កុំញ៉ាំជីរអង្កាម អ្នក​ណា​មិន​ចង់​ឲ្យ​មាន​ក្លិន​ក្រអូប ខ្យល់​ដង្ហើម​ប្រហើរ ពេល​ចាប់​ផ្តើម​ប្រតិបត្តិការ​ជាមួយ​ដៃគូ! ជីរអង្កាម​មាន​សារធាតុ​ម៉ង់តុល (Menthol) អាច​ជួយ​ឲ្យ​ក្លិន​មាត់​ល្អ ប៉ុន្តែ​នាំ​ឲ្យ​កម្រិត​អ័រម៉ូន​ប្រុសៗ​ថយ​ចុះ។ គ្រាន់​តែ​ខ្ពុរមាត់ ឬ​ដុស​ធ្មេញ​គ្រប់​គ្រាន់​ហើយ។ ៣- កុំជក់បារី ផឹកស្រា ប្រព័ន្ធផ្សព្វផ្សាយ ភាពយន្ត វីដេអូចម្រៀង សៀវភៅរឿង កំពុងកុហកគ្នាយើងឲ្យគិតថា ជក់បារី ផឹកស្រា ជារឿងធម្មតាសម្រាប់ប្រុសៗ។ បារី និងស្រាបំផ្លាញរាងកាយយើងគ្រប់កន្លែង ធ្វើឲ្យលំហូរ​ឈាម​ថយ​ចុះ ទោះ​បី​អាច​ធ្វើ​ឲ្យ​មាន​ចំណង់​ផ្លូវ​ភេទ តែ​ផលវិបាក​ដោយសារ​បារី និង​ស្រា មិន​អាច​គេច​ផុត​បាន​ទេ។ ៤- កុំប្រើក្បាច់ដដែលៗ បើ​ប្រើ​តែ​មួយ​ក្បាច់ មិន​អាច​បង្កើត​បរិយាកាស​អស្ចារ្យ​ទេ។ ក្បាច់​ដដែលៗ​អាច​ងាយ​ស្រួល​សម្រាប់​ដៃ​គូ​មែន ប៉ុន្តែ​យូរ​ទៅៗ […]


សុខភាពផ្លូវភេទ

រួមភេទ​កម្រិត​ណា​ចាត់ទុកថាច្រើនពេក? គ្រោះថ្នាក់អត់?

មនុស្ស​យើង​ម្នាក់ៗ​អាច​កំណត់​និយម​ន័យក្ដី​សុខ​រឿង​លើ​គ្រែខុសៗ​គ្នា ដោយ​អ្នក​ខ្លះ​គិត​ថា​គ្រប់គ្រាន់​ហើយ​ត្រឹម​មាន​អីៗ​ម្ដង​ក្នុង​មួយ​សប្ដាហ៍ អ្នក​ខ្លះ​អាច​ថា​ពីរ ឬបី​ដង​ក្នុង​មួយ​សប្ដាហ៍ តែ​អ្នក​ខ្លះ​ថា​មួយ​ថ្ងៃ​ម្ដង ឬ​ច្រើន​ជាង​នេះ​ក៏​ថា​បាន​។ តើ​យើង​អាច​កំណត់​ថា​រួម​ភេទ​ប៉ុន្មាន​ដង​ក្នុង​មួយ​ថ្ងៃ ឬសប្ដាហ៍​ចាត់​ទុក​ថា​ច្រើនពេក​​? ហើយ​អាច​ប៉ះពាល់​សុខ​ភាព​អត់? ចម្លើយ​ខ្លី​សម្រាប់​​គ្នាយើង​គឺ​ថា​ដរាបណា​យើង​និង​ដៃ​គូ​ពេញ​ចិត្ត និង​មាន​ក្ដី​សុខ​ចំពោះ​រឿង​លើ​គ្រែ គ្មាន​ទេ​ការ​កំណត់​ជាក់​លាក់​ថា​រួម​ភេទ​ប៉ុន្មាន​ដង​ក្នុង​មួយ​ថ្ងៃ ​ឬ​សប្ដាហ៍​ចាត់​ទុក​ថា​ច្រើនពេក​នោះ។ អ្វី​ដែល​សំខាន់ គឺ​យើង​ត្រូវ​ចេះ​ប៉ាន់​កម្លាំង និង​សុខ​ភាព​របស់​យើង។ ខាង​ក្រោម​នេះ​ ជា​ការ​ពន្យល់​ខ្លះៗ​ទាក់​ទង​នឹង​​ផល​រំខាន​​អាច​កើត​មាន​ បើ​យើង​រួម​ភេទ​ញឹកញាប់​ពេក​។ ១. ចំពោះ​ស្រ្តី​ ដូច​បាន​និយាយ​អ៊ីចឹង​ គ្មាន​ការ​កំណត់​ណាមួយ​ថា​យើង​រួម​ភេទ​ប៉ុន្មាន​ដង​ថា​​​ញឹក​ពេក​នោះ​ទេ ប៉ុន្តែ​យើង​ត្រូវ​ចេះ​សង្កេត​រាង​កាយ​យើង​ដែរ​ថា​មាន​បញ្ហា​អ្វី​ឬ​អត់​ក្រោយ​រួម​ភេទ។ ការ​រួម​ភេទ​ អាច​ធ្វើ​ឲ្យ​រាង​កាយ​របស់​យើង​ជួប​បញ្ហា​ខ្លះ​ដែរ​ នៅ​ថ្ងៃ​បន្ទាប់​។ ថ្វី​បើ​យើង​នៅ​តែ​ពេញ​ចិត្ត​នឹង​ការ​​រួម​ភេទ​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ ឬ​សប្ដាហ៍ តែ​យើង​ក៏​អាច​មាន​ចេញ​ផល​​ប៉ះ​ពាល់​មួយ​ចំនួន​ដែរ​។ ជា​ដំបូង​នេះ​យើង​និយាយ​ពី​បញ្ហា​ចេញ​រោគ​សញ្ញា​ស្ងួត​ទ្វារ​មាស។ បើ​ស្រីៗ​យើង​មាន​អារម្មណ៍​ថា​កន្លែង​សម្ងាត់​ដូច​ជា​ស្ងួត នេះ​គឺ​ប្រហែល​​មកពី​យើង​រួម​ភេទ​យូរ ឬ​ច្រើន​ដង​ពេក​ដែរ។ ពេល​ដែល​មាន​អាការៈ​ស្ងួត​ទ្វារមាស ការ​ដាច់​រហែក​តូចៗ​មួយ​ចំនួន​អាច​នឹង​កើត​មាន​​នៅ​ក្នុង​ទ្វារ​មាស ដែលនេះ​អាច​ធ្វើ​ឲ្យ​ស្រីៗ​យើង​មានការ​ឈឺ​ចាប់​ដែរ​។​ ក្រៅពី​អាច​មាន​បញ្ហា​ស្ងួត​ទ្វារ​មាស ស្រីៗ​យើង​នៅ​អាច​ប្រឈម​នឹង​ការ​ឆ្លង​រោគ​នៅ​ផ្លូវ​ទឹក​នោម​ដែរ បើ​យើង​មិន​បាន​ការពារ​ត្រឹម​ត្រូវ​ពេល​រួម​ភេទ​។ អ្នក​ជំនាញ​ពន្យល់​ថា បើ​យើង​រួ​ម​ភេទ​ច្រើន​ដង​ក្នុង​រយៈពេល​ខ្លី នោះ​សំណើម​​ធម្មជាតិ​ដែល​រាងកាយ​យើង​ផលិត​ ក៏​មាន​តិច​ទៅ​តាម​ហ្នឹង​ដែរ​។ ដូច​គ្នា​ដែរ ​រួម​ភេទ​ច្រើន​ដង​ជាប់ៗ​គ្នា​អាច​បង្ក​ឲ្យ​ស្រីៗ​យើង​មាន​អារម្មណ៍​រំខាន ឈឺ​ចាប់ ឬរមាស់​នៅ​ផ្នែក​ខាង​ក្រៅ និង​ជុំវិញ​ទ្វារមាស ហើយ​បរិវេណ​ទ្វារ​មាស​អាច​ឡើង​ហើម​ប៉ោង ជាដើម​។ បញ្ហា​មួយ​ទៀត​កើត​ចេញពី​ការ​រួម​ភេទ​ញឹក​ញាប់​ពេក​អាច​មាន​ផល​រំខាន​ដូច​ជា​កើត​ហានិភ័យ​នៃ​ការ​ឆ្លង​រោគ​នៅ​ប្លោក​នោម និង​ទ្វារ​មាស។ ទឹក​រម្អិល​ចេញ​ពី​រាង​កាយ​ អាច​​កម្ចាត់​pH ធម្មជាតិ​​ក្នុង​ទ្វារ​មាស​ស្រីៗ​យើង​ចេញ​មក​ក្រៅ​បាន ដែល​នេះ​នាំ​ឲ្យ​យើង​អាច​ឆ្លង​រោគ​ផ្សេង​ៗ​។​ ដូច​នេះ​ហើយ មុន និង​ក្រោយ​ការ​រួម​ភេទ​ស្រីៗ​យើង​​ត្រូវ​សម្អាត​ទ្វារ​មាស​ឲ្យ​ស្អាត​ជានិច្ច តែ​ថា​បើ​យើង​រួ​ម​ភេទ​ច្រើន​ដង​​ក្នុងរយៈពេល​ណា​មួយ […]


សុខភាពផ្លូវភេទ

ពិបាកមានកូនអាចធ្វើឲ្យ​យើង​កើតស្រ្តេស តើដោះស្រាយ​បែបណា?

គូស្នេហ៍​គ្រប់​រូប អាច​នឹង​មាន​អារម្មណ៍​អស់​សង្ឃឹម និង​ស្ត្រេស​នៅ​ពេល​ដែល​​ដឹង​ថា​មាន​បញ្ហា​ពិបាក​មាន​កូន ឬ​អត់​អាច​មាន​កូន​បាន​ដូច​គេ​ដូច​ឯង។ សំណួរ​ដែល​សួរ​ថា "​ហេតុ​អី​រឿង​នេះ​កើត​ចំពោះ​ពួក​ខ្ញុំ?" គឺ​ជា​ប្រតិកម្ម​ពី​ធម្មជាតិ​មួយ​កើត​ឡើង​ច្រើន​បំផុត​ចំពោះអ្នក​ស្ថិត​ក្នុងស្ថាន​ភាព​​បែប​​នេះ។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី វា​មិន​មែន​ជា​ទី​បញ្ចប់​នៃ​ជីវិត​របស់​យើង​នោះ​ទេ។ យើង​​ត្រូវ​តែ​អត់​ធ្មត់​ និង​ស្វែង​រក​ជំនួយ​ផ្នែក​វេជ្ជសាស្ត្រ​ផ្សេងៗ​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ចំពោះ​បញ្ហា​អត់​មាន​កូន​នេះ។ ជា​ការ​ពិត​ នៅ​ពេល​គូស្នេហ៍​ដែល​ព្យាយាម​ចង់​បាន​កូន​ខ្លាំង ប៉ុន្តែ​បែរ​ជា​បរាជ័យ​វិញ​នោះ យើង​​នឹង​មាន​សំណួរ​សួរ​ខ្លួន​ឯង​ជា​ច្រើន។ យើង​ដឹង​ហើយ​ថា​ការ​ដែល​មាន​ផ្ទៃ​ពោះ​ពោរពេញ​ដោយ​សុខភាព​ល្អ គឺ​ត្រូវ​រួម​ផ្សំ​ជាមួយ​កត្តា​ជា​ច្រើន ហើយ​យើង​​ត្រូវ​ជឿ​ជាក់​ថា​យើង​នឹង​អាច​មាន​កូន​បាន​ដូច​គេ​ឯង​នៅ​ពេល​ដែល​ឱកាស​បាន​មក​ដល់។ ១.កត្តា​ដែល​ប៉ះពាល់​ដល់​ការ​បង្ក​កំណើត មាន​កត្តា​ជា​ច្រើន​ដែល​អាច​ប៉ះពាល់​ដល់​ការ​បង្ក​កំណើត។ ខាង​ក្រោម​នេះ​ គឺ​ជា​កត្តា​មួយ​ចំនួន​ដែល​យើង​ច្រើន​ឃើញ​កើត​មាន៖ អាយុ៖ កត្តា​អាយុ​ គឺ​ជា​កត្តា​មួយ​ដែល​ធ្វើ​ឲ្យ​គូ​ស្នេហ៍​មួយ​ចំនួន​ពិបាក​ក្នុង​ការ​មាន​កូន​។ គូ​ស្នេហ៍​ភាគ​ច្រើន​ គឺ​ពិបាក​នឹង​មាន​កូន​ក្រោយ​ពី​អាយុ​ ៣៥​ឆ្នាំ ដោយ​សារ​តែ​រាង​កាយ​របស់​យើង​​ចាប់​ផ្ដើម​ប្រែប្រួល​ចាប់​ពី​អាយុ​នោះ​ទៅ ជា​ពិសេស គឺ​ស្ត្រី​ៗ​តែ​ម្ដង។ របៀប​រស់​នៅ៖ ការ​ជក់​បារី ផឹក​គ្រឿង​ស្រវឹង ទម្ងន់​រាងកាយ​ឡើង​ខ្លាំង និង​បញ្ហា​ស្ត្រេស គឺ​សុទ្ធ​តែ​ជា​កត្តា​ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការ​បង្ក​កំណើត។ កត្តា​ទាំង​អស់​នេះ គឺ​កើត​ឡើង​ដោយ​សារ​តែ​របៀប​រស់​នៅ​របស់​គូស្នេហ៍មិន​ល្អ។ ការ​ធាត់​លើស​ទម្ងន់ គឺ​អាច​ធ្វើ​ឲ្យ​អតុល្យភាព​អ័រម៉ូន​ក្នុង​រាង​កាយ ជា​ហេតុ​បង្ក​ឲ្យ​ប៉ះពាល់​ដល់​ការ​បង្ក​កំណើត។ បញ្ហា​សុខភាព​៖ ជំងឺ​មួយ​ចំនួន​ក៏​ជា​ហេតុ​បណ្ដាល​ឲ្យ​យើង​ពិបាក​នៅ​ក្នុង​ការ​មាន​កូន​ផង​ដែរ ដូច​ជា ជំងឺ PCOS ជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​លើសឈាម និង​ជំងឺ​កាមរោគ​ជាដើម គឺ​សុទ្ធ​តែ​អាច​បង្ក​ឲ្យ​គូស្នេហ៍ មិន​អាច​មាន​កូន​បាន។ ២.តើ​ត្រូវ​ដោះស្រាយ​បញ្ហា​ស្ត្រេស​​ដោយ​របៀប​ណា? នៅ​ពេល​គូ​ស្នេហ៍​មិន​អាច​មាន​កូន​បាន ​តែង​តែ​គិត​ថា​វា​គឺ​ជា​រឿង​គួរ​ឲ្យ​ខ្មាស​គេ​ ហើយ​​តែង​តែ​មាន​បញ្ហា​ថប់​អារម្មណ៍ និង​ស្ត្រេស។ ដោយ​សារ​តែ​បែប​នេះ យើង​​តែង​តែ​បន្ទោស​គ្នា​ទៅ​វិញ​ទៅ​មក រិះគន់​គ្នា​ទៅ​លើ​រូប​រាង ស្ថានភាព​គ្រួសារ ជា​ដើម ដែល​ជម្លោះ​​ខ្លះ​អាច​ឈាន​រហូត​ដល់​ចែក​ផ្លូវ​គ្នា​ទៀត​ផង។ សូម​ចាំ​ថា […]


សុខភាពផ្លូវភេទ

ក្រោយ​រួមភេទ​រយៈពេល​ប៉ុន្មាន​ ទើប​មានការបង្កកំណើត?

គ្នា​យើង​ពិត​ជា​បាន​ដឹង​ហើយ​ថា​ការ​រួម​ភេទ​អាច​ធ្វើ​ឲ្យ​យើង​មាន​ផ្ទៃ​ពោះ​បាន តែ​ថា​តើ​ស្រីៗ​យើង​អាច​មាន​ផ្ទៃពោះ​បាន​នៅ​រយៈ​ពេល​ប៉ុន្មាន​ក្រោយ​រួម​ភេទ? សំណួរ​នេះ​មិន​មាន​ចម្លើយ​​ជាក់​លាក់​នោះ​ទេ វា​អាស្រ័យ​​លើ​ពេល​វេលា​ដែរ ពេល​ខ្លះ​អាច​ថា​ត្រឹម​ប៉ុន្មាន​នាទី ឬ​អាច​ដល់​ពី​របី​ថ្ងៃ​​ក្រោយ​រួម​ភេទ​។ ពេល​ភរិយា​ស្វាមី គិត​ថា​​ចង់​បាន​កូន ភាគច្រើន​គិត​ថា​នឹង​អាច​បាន​ភ្លាម​ដែរ​ ប៉ុន្តែ​ជាក់​ស្តែង​អាច​ត្រូវ​ការ​ពេល​យូរ​ជាង​ការ​រំពឹង​ទុក​ផង។ អ្នក​ខ្លះ​បាន​រួម​ភេទ​ជា​បន្ត​បន្ទាប់​ ដោយ​សង្ឃឹម​ថា​អាច​នឹង​មាន​កូន​បាន​ តែ​យើង​ក៏​ត្រូវ​ដឹង​ដែរ​ថា​ពេល​ណា​មេជីវិត​ញី​ទុំ​ធ្លាក់​ និង​អាច​បង្ក​កំណើត​បាន​ក្រោយ​រួម​ភេទ​។ ការ​បង្ក​កំណើត​ដោយ​ការ​រួម​ភេទ​អាច​បាន​ភ្លាម​ក្រោយ​រួម​ភេទ​ត្រឹម​តែ​បី​នាទី និង​ខ្លះ​ត្រូវ​ការ​ដល់​ទៅ​៥​ថ្ងៃ​ក៏​មាន។​ ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ដំណើរ​ការ​បង្ក​កំណើត​ គ្នា​យើង​ប្រ​ហែល​ជា​គិត​ថា​​ពេល​វេលា​រវាង​ការ​រួម​ភេទ និង​ការ​បង្ក​កំណើត​ គឺជា​ពេល​វេលា​ដែល​មេជីវិត​ឈ្មោល​ហែល​ទៅ​រក​មេជីវិត​ញី​ដែល​ទុំ​ធ្លាក់ ប៉ុន្តែ​មេជីវិត​ឈ្មោល​ហែល​លឿន​កម្រិត​ណា​មិន​មាន​ចម្លើយ​ឲ្យ​ជាក់​លាក់​នោះ​ទេ​។ តាម​ការ​សិក្សា​បង្ហាញ​ថា​មេជីវិត​ឈ្មោល ជា​មធ្យម​ត្រូវ​ការ​ពេល​​ពី​ពីរ​ទៅ​១០​នាទី​ក្នុង​ការ​ហែល​ពី​មាត់​ស្បូន​តាម​បំពង់ដៃស្បូនដោយ​សង្ឃឹម​ថា​នឹង​បាន​ជួប​ស៊ុត​មេជីវិត​ញី​។ ការ​ហែល​របស់​​មេ​ជីវិត​ឈ្មោល​នេះ​មិន​អាស្រ័យ​លើ​ទំនាញ​ផែន​ដី​នោះ​ទេ​ ដោយ​អាច​ហែល​​ក្នុង​ស្បូន​​បាន​ មិន​ថា​រាង​កាយ​ស្រីៗ​យើង​ស្ថិត​ក្នុង​ឥរិយាបថ​ដង​ខ្លួន​​​បែប​ណា​ទេ​។ បើ​សិន​ជា​មាន​មេជីវិត​ញី​រង​ចាំ​ស្រេច នោះ​ការ​បង្ក​កំណើត​អាច​កើត​មាន​ភ្លាម​ដែរ​ប្រហែល​ជា​បី​នាទី​ក្រោយ​រួម​ភេទ​។​​ [embed-health-tool-heart-rate] ​ដូច​បាន​និយាយ​អ៊ីចឹង​ មេជីវិត​ឈ្មោល​អាច​រស់​នៅ​ក្នុង​សរីរាង្គ​បន្ត​ពូជ​មនុស្ស​ស្រី​យើង​រហូត​ដល់​ប្រាំ​ថ្ងៃ។ នេះ​មាន​ន័យ​ថា​ថ្ងៃ​ដែល​យើង​រួម​ភេទ មិន​មែន​ជា​ថ្ងៃ​តែ​មួយ​ដែល​អាច​ឲ្យ​យើង​មាន​ផ្ទៃ​ពោះ​នោះ​ទេ។ ប្រសិន​ជា​យើង​បាន​រួម​ភេទ​នៅ​ថ្ងៃ​ច័ន្ទ ឬ​អង្គារ យើង​ក៏​អាច​មាន​ផ្ទៃ​ពោះ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ឬ​ថ្ងៃ​សុក្រ ដោយ​ការ​បង្ក​កំណើត​នៅ​តែ​អាច​កើត​មាន​ប៉ុន្មាន​ថ្ងៃ​ក្រោយ​យើង​រួ​ម​ភេទ​។ ក្រោយ​រួម​ភេទ និង​មាន​ការ​បង្ក​កំណើត ស្រីៗ​យើង​អាច​នឹង​ចេញ​រោគ​សញ្ញា​មាន​ផ្ទៃ​ពោះ​ចន្លោះ​ពី​ពីរ​សប្ដាហ៍​ទៅ​​បួន​សប្ដាហ៍​មក​ទៀត​​។ អត្ថបទគួរអាន៖ អាថ៌កំបាំង​កន្លែង​សម្ងាត់ ស្រីៗ​ខ្លួន​ឯង​​ភាគ​ច្រើន​អត់​ដឹង ស្ត្រីចៀសមិនផុតពីការផ្លាស់ប្ដូរទ្វារមាស ៤ យ៉ាងនេះ ក្រោយសម្រាលកូនរួច ស្រីៗ​សម្អាតកន្លែងសម្ងាត់ជារឿងសំខាន់ តែ​បើសម្អាតដោយវិធីនេះនឹង​គ្រោះធំមិនខាន ស្រីៗគួរដឹង នេះជាមូល​ហេតុនិង​រោគសញ្ញារលាកទ្វារមាសដោយបាក់តេរី​ ស្រីៗបាត់បង់បាត់តេរីល្អក្នុងទ្វារមាស ងាយឆ្លងរោគ ធ្លាក់ស មកមូលហេតុទាំងនេះ ស្រុតស្បូនមកពីមូលហេតុអី? មានសញ្ញាម៉េចខ្លះ? ម៉េច​បាន​ស្រីៗ​មាន​បញ្ហា​រលុង​ប្រដាប់​ភេទ?


គន្លឹះសុខភាពផ្លូវភេទ

គូស្នេហ៍នឹងបានអារម្មណ៍ពិសេសពេលអីៗ បើចេះតិចនិកនេះ

ដើម្បី​ជួយ​ប្រតិបត្តិការ​លើគ្រែ​កាន់​តែ​រោល​រាល អស្ចារ្យ ជួយ​ស្រីៗ​មាន​អារម្មណ៍​ល្អ​ដូច​យើង ខាងប្រុស ត្រូវ​​ចេះ​វិធី​សាស្ត្រ​ខាង​ក្រោម​នេះ​សិន មុខ​ពេល​ចាប់​ផ្តើម​បើក​ឆាក​ប្រយុទ្ធ។ ១- និយាយពិភាក្សាគ្នាពេលគេង ក្រោយ​រួម​រស់​នៅ​ជាមួយ​គ្នា​រាប់​ឆ្នាំ បើ​និយាយ​គ្នា​ចំ​ៗរឿង​លើ​គ្រែ ​នឹង​មាន​ភាព​ងាយ​ស្រួល​ច្រើន ជា​ជាងការ​​ប្រើ​កាយវិការ​ផ្សេងៗ ​ដើម្បី​បង្ហាញពី​អ្វីយើងទាំង​សង​ខាង​​​ចង់​បាន​អំឡុង​ពេល​បើក​ឆាក​ប្រយុទ្ធ។ ពេទ្យឯកទេស​​ផ្លូវភេទអាមេរិក វេជ្ជបណ្ឌិត Williams Lucena ណែនាំ​​ថា គ្នា​យើង​​មិន​ត្រូវ​អៀន​ខ្មាស​ច្រើនទេ ត្រូវ​និយាយ​ឲ្យ​ចំ​ៗ​ ប្រាប់ពី​អ្វីយើង​ចង់​បាន។ អាច​សួរ​គ្នាទៅ​វិញ​ទៅ​មក ​ដូច​ជា “​អូន​ចូល​ចិត្ត​ឲ្យ​បង​ធ្វើ​ម៉េច?” ឬ​និយាយ​តាម​បែ​បយើង​ធ្លាប់​និយាយ​ទៅ​កាន់​គ្នាក៏​បាន។ ២- ញ៉ាំអាហារល្អសម្រាប់សុខភាព បើ​ស្ដាប់​ទៅ ​មិន​ដូច​ជា​តិច​និច​ល្អ​សម្រាប់រួម​ភេទ​ទេ ប៉ុន្តែ​ញ៉ាំអាហារ​មាន​ថាម​ពល​គ្រប់​គ្រាន់ ​​ជួយ​ចំណង់​ផ្លូវ​ភេទយើង​បាន​ដូច​គ្នា។ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​អ្នកស្រី Debbie Mandel ជា​អ្នក​ជំនាញ​បញ្ហា​ស្រ្តេស និងជា​កវីនិពន្ធ​សៀវភៅ Addicted to Stress។ អាហារ​សុខភាព​ល្អ នឹង​​ជួយ​ដល់​ចរន្ដ​ឈាម​រត់បាន​កាន់​តែ​ល្អ អំឡុង​ពេល​រួមភេទ។ ៣- បង្កើតបរិយាកាសរីករាយ ដៃគូទាំង​ពីរ​ គួរ​​សរសេរការ​​​ស្រមើ​ស្រមៃ​រឿង​លើ​គ្រែ​របស់​យើង ឲ្យ​បាន​ប្រាំ​ចំណុច លើ​ក្រដាស​ប្រាំសន្លឹក​​ផ្សេង​ពីគ្នា។ បន្ទាប់​មក​បបួល​គ្នា​ទៅ​ញ៉ាំ​អាហារ​ពេល​ល្ងាច និង​រើស​យក​កន្លែង អាច​អង្គុយ​តែ​ពីរ​នាក់។ អំឡុង​ពេល​ញ៉ាំ​អាហារ​ និង​ក្រេប​រសជាតិស្រា​ និយាយ​គ្នា យើង​យក​ក្រដាស់ទាំង​អស់​ចេញ សរសេរ​ចម្លើយ​ ៣ ដូចជា “Yes” ឬ “ចាំមាន​ពេល​សាក​មើល” […]


គន្លឹះសុខភាពផ្លូវភេទ

ចង់ត្រេកត្រអាលដោយប្រើក្បាច់ទាំងនេះប្រយ័ត្នគ្រោះថ្នាក់

ការរួមភេទ ចង់ឲ្យត្រេកត្រអាលកាន់តែខ្លាំង ត្រូវ​ការ​សិល្បៈ រហូត​ដល់​គូ​ស្នេហ៍​ខ្លះ ប្ដូរ​ក្បាច់​ផ្សេងៗ ដើម្បី​ប្ដូរ​រសជាតិ​ទៅតាមអារម្មណ៍ឲ្យកាន់តែត្រេកត្រអាលស្រើបស្រាល ប៉ុន្តែ ត្រូវ​ប្រយ័ត្ន​បន្តិច ព្រោះ​មាន​ក្បាច់​ខ្លះ ធ្វើឲ្យ​លិង្គ​ប្រុសៗ​គ្រោះថ្នាក់ធំបាន។ តើក្បាច់រួមភេទអ្វីខ្លះដែលគ្រោះថ្នាក់? ១- ក្បាច់លើគែមតុ ក្បាច់នេះ តម្រូវ​ឲ្យខាងស្រីអង្គុយស្មើលើចុងតុ​ ហើយ​លើក​ជើង​កន្ធែក ឬដាក់ជើងគងលើស្មាខាងប្រុស ឯខាងប្រុស​វិញ ឈរ ហើយ​ស៊ក​លិង្គ​បញ្ចូល​ក្នុង​ទ្វារមាស​របស់​ខាងស្រីតាម​ចិត្ត​របស់ខ្លួន។ ខាង​ប្រុស ប្រាកដជា​ប្រើកម្លាំងខ្លាំង ដើម្បី​ឲ្យត្រូវនឹង​កម្ដៅចិត្តស្នេហ៍។ ប៉ុន្តែ ការប្រើក្បាច់បែបនេះ អាចធ្វើឲ្យលិង្គជួបគ្រោះថ្នាក់ធំ បាក់លិង្គ ដោយសារ (១) ការរួមភេទខ្លាំងៗ នាំ​ឲ្យរហែក​បំពង់​សម្រាប់​ឈាម​រត់ ពេល​លិង្គ​ឡើងរឹង និង (២) នៅពេលប្រឹងសម្រុកខ្លាំង ហើយ​ធ្លោយ​របូត​លិង្គ​ចេញ​បន្តិច ជ្រុល​ចង្កូត​ទៅ​បុក​គែម​តុ ឬ​ឆ្អឹង​ថ្ងាស​របស់​ខាង​ស្រី​វិញ លិង្គនឹងរងបួសធ្ងន់ធ្ងរជាមិនខាន។ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ កម្មវិធីពិនិត្យ​បញ្ហាឆាប់ចេញទឹកកាម​អនឡាញ​ ២- ក្បាច់លត់ពីក្រោយ ក្បាច់​មួយ​នេះ គេក៏ឲ្យឈ្មោះដែរថា ក្បាច់សុនខ ដែល​ខាង​ស្រីឱនក្រាបលុត​ជង្គង់ ហើយ​ខាងប្រុស​ឈរ ឬលុតជង្គង់ដាក់ពីក្រោយ។ ទោះក្បាច់នេះ ពេញនិយម​យ៉ាង​ណា​ក៏​ដោយ វាអាចធ្វើ​ឲ្យ​ខាង​ស្រី​ចូល​ដេក​ពេទ្យ​យ៉ាង​ណា បើ​ថ្លោះធ្លោយ​តែ​បន្តិច។ វាអាចធ្វើឲ្យ​ខាង​ស្រី​​ដាច់​រហែកទ្វារមាស ប្រសិន​បើ​​​ស៊ក​លិង្គ​ចូល​មិន​ចំមុំស្រួលបួលផង ហើយប្រឹង​សម្រុក។ ដូច្នេះ ខាង​ប្រុស​គួរ​លៃលក​ឲ្យចំមុំ រួចដាក់​ចាប់​ផ្ដើម។ ម្យ៉ាងទៀត​ ក្បាច់នេះ […]


ការពន្យារកំណើត

វិធី​ចាក់​ទឹក​ក្រៅ​ពាង ជួយ​មិនឲ្យ​មាន​ផ្ទៃពោះ​បាន​១០០ភាគរយ?

គ្នា​យើង​ទំនង​ជា​ធ្លាប់ឮ ឬ​អ្នក​ខ្លះ​ទំនងជា​បាន​អនុវត្ត​ផង ពី​វិ​ធីសាស្រ្ត​ពន្យា​កំណើត​បែប​ធម្មជាតិ​មួយ​ ដែល​គេ​និយម​ហៅ​ជា​ទូទៅ​ថា​ «ចាក់​ទឹក​ក្រៅ​ពាង»។ តើ​វិធីសាស្រ្ត​ពន្យា​កំណើត​បែប​នេះ​ពិតជា​ជួយ​ការ​ពារ​មិន​ឲ្យ​មា​ន​ផ្ទៃពោះ​បាន​១០០​ភាគរយ​? ​គ្នា​យើង​ដឹង​ទេ​ថា​ពេល​រួម​ភេទ មុន​ប្រុសៗ​យើង​ចេញ​ទឹកកាម​ លិង្គ​របស់​យើង​បាន​បញ្ចេញ​ទឹក​រម្អិល​ជាមុន ដែល​ពេល​ខ្លះ​យើង​មិន​អាច​គ្រប់​គ្រង​ការ​ចេញ​ទឹក​រម្អិល​នេះ​បាន​ទេ។ បើ​និយាយ​ដល់​ឱកាស​មាន​ផ្ទៃពោះ​ដោយ​សារ​ទឹក​រម្អិល​នេះ ការ​សិក្សា​មួយ​ចំនួន​បញ្ជាក់​ថា​មាន​ភាគរយ​តិច​តួច តែ​ថា​មិន​អាច​មើល​រំលង​បាន​ទេ។ ដូច​នេះ​ហើយ បានជា​អ្នក​ស្រាវ​ជ្រាវ​ថា​វិធី​សាស្រ្ត​ចាក់​ទឹក​ក្រៅពាង​មិន​មាន​ប្រសិទ្ធភាព​១០០​ភាគរយ​នោះ​ទេ​ ហើយ​បើ​យើង​ចង់​ពន្យា​កំណើត​គួរ​ប្រើ​ថ្នាំ​ ឬ​ស្រោម​អនាម័យ​ ទើប​ជា​ជម្រើស​ល្អ។ ទោះ​បី​ជា​ប្រុសៗ​យើង​បាន​ដក​លិង្គ​ចេញ​ពី​ប្រដាប់​ភេទ​ខាង​ស្រី​មុន​ពេល​ចេញ​ទឹក​កាម​ក៏​ដោយ ប៉ុន្តែ​ទឹក​រម្អិល​ដែល​ចេញ​​ពី​លិង្គ​មុន​ចេញ​ទឹក​កាម​ទំនងជា​បាន​ចូល​ក្នុង​ទ្វារមាស​ដៃ​គូខាង​ស្រី​បាត់​ទៅ​ហើយ​។​ ការ​សិក្សា​មួយ​កាលពី​ឆ្នាំ​២០០៨ នៅ​សហរដ្ឋអាមេរិក​បាន​រក​ឃើញ​ថា​គូ​ស្នេហ៍​ប្រ​ហែល​១៨​ភាគ​រយ​​មាន​ផ្ទៃពោះ​ដោយ​សារ​តែ​ប្រើ​វិធី​សាស្រ្ត​ចាក់​ទឹក​ក្រៅ​ពាង​នេះ។ ការ​សិក្សា​មួយ​ទៀត​ធ្វើ​ឡើង​នៅ​ឆ្នាំ​២០០៩ ក៏​បាន​បញ្ជាក់​ដែរ​ថា​មាន​គូស្វាមី​ប្រហែល​ពី​១៤ ទៅ​២៤​ភាគរយ​បាន​ភ្លាត់​មាន​ផ្ទៃពោះ​ដោយ​សារ​វិធី​សាស្រ្ត​នេះ​ដែរ។ ​ទោះបីជា​ទឹក​រម្អិល​ដែល​​ចេញ​ពី​លិង្គ​មុន​ពេល​ចេញ​ទឹកកាម​នេះ​មិន​អាច​នាំ​យក​មេជីវិត​ឈ្មោល​ទាំង​ហ្វូង​ចូល​ក្នុង​ទ្វារ​មាស​ក៏​ពិត​មែន តែ​ក៏​អាច​នាំ​មេជីវិត​ឈ្មោល​មួយ​ចំនួន​ឆ្លង​កាត់​លិង្គ​ទៅ​កាន់​ទ្វារ​មាស​បាន​ដូច​គ្នា។ ការ​សិក្សា​មួយ​រក​ឃើញ​ថា មេជីវិត​ឈ្មោល​មាន​សុខភាព​ល្អ​ប្រហែល​១៦,៧​ភាគ​រយ​មាន​នៅ​ក្នុង​សំណាក​ទឹក​រម្អិល​នេះ។ ដោយ​ហេតុ​ផល​នេះ​ហើយ បានជា​ការ​ប្រើ​ប្រាស់​វិធី​សាស្រ្ត​ចាក់​ទឹក​ក្រៅ​ពាង​នៅ​តែ​ផ្ដល់​​ឱកាស​ឲ្យ​ភាគី​ខាង​ស្រី​មាន​ផ្ទៃ​ពោះ​បាន។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ