សុខភាពផ្លូវភេទ

សុខភាព​ផ្លូវ​ភេទ - ​មាន​គ្នា​យើង​ច្រើន​ណាស់​កំពុង​ប្រឈម​បញ្ហា​ផ្លូវភេទ​ទាំង​ស្រី ទាំង​ប្រុស។ ​បញ្ហា​ផ្លូវ​ភេទ​​​មួយ​ចំនួន​ដែល​លម្អិត​ក្នុង​ផ្នែក​នេះ​មាន ​រោគវិនិច្ឆ័យ និងតេស្ត ​ផ្លូវភេទនិងការការពារ ​ជំងឺសិរមាន់លើប្រដាប់ភេទ ​ជំងឺបង្កដោយវីរុស អេចភីវី ​រលាកថ្លើម ​ជំងឺរលាកអាងត្រគាក ​ការពន្យារកំណើត ​គន្លឹះសុខភាពផ្លូវភេទ ​ ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពផ្លូវភេទ

ស្ត្រីស្ថិតក្នុងលក្ខខណ្ឌទាំងនេះ មិនគួរប្រើថ្នាំ៧២ម៉ោងទេ

ស្រ្តី​គ្នាយើងបើ​ស្ថិត​ក្នុង​លក្ខខណ្ឌ​ប៉ុន្មាន​ចំណុច​នេះ ខាងក្រោមនេះ មិន​គួរ​ប្រើ​ថ្នាំ​៧២​ម៉ោង​ឡើយ។ យើង​ដឹង​ហើយ​ថា ថ្នាំ​៧២​ម៉ោង ឬ​ថ្នាំ​ពន្យារ​កំណើត​បន្ទាន់ មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការការពារ​កុំ​ឱ្យ​ស្រ្តី​មាន​ផ្ទៃ​ពោះ ប្រសិនបើ​ភ្លាត់​ស្លៀត​មាន​អីៗ​នឹង​ដៃគូ ដោយ​មិន​បាន​ប្រើ​ស្រោម​អនាម័យ។ ​តែ​ថ្នាំ​ប្រភេទ​នេះ គ្រូពេទ្យ​មិន​ណែនាំ​ឱ្យ​ប្រើ​រាល់​ថ្ងៃ​ដូច​ថ្នាំ​ពន្យារកំណើត​ធម្មតា​ទេ គឺ​អាច​ប្រើ​ត្រឹម​២​ដង​ក្នុង១​ខែ​ប៉ុណ្ណោះ ហើយ​បើ​ស្ថិត​ក្នុង​លក្ខខណ្ឌ​ទាំង​នេះ ស្រ្តី​កុំ​ប្រើ​ថ្នាំ​ពន្យារកំណើត​បន្ទាន់​អី​ល្អ​ជាង។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! លក្ខខណ្ឌដែលស្ត្រីមិនគួរ​ប្រើថ្នាំ​ពន្យារ​កំណើត​៧២ម៉ោង​មាន៖ ទី១ ស្រ្តី​ដែល​ធ្លាប់​ជួប​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល មាន​ដុំ​សាច់ មាន​ជំងឺ​ថ្លើម ឬ​មាន​សម្ពាធ​ឈាម​ខ្ពស់​ដែល​មិន​បាន​ព្យាបាល ទី២ ស្រ្តី​បំបៅ​កូន​ដោយ​ទឹក​ដោះ ទី៣ ប្រសិន​បើ​ដល់​ថ្ងៃ​មក​រដូវ ឬ​លើស​រយៈពេល​៧២​ម៉ោង​ក្រោយ​រួមភេទ និង​ទី៤ គឺ​ស្រ្តី​ដែល​មាន​ជំងឺ​ជំងឺ​រលាក​អាង​ត្រគាក។ [embed-health-tool-heart-rate] ចំពោះ​ផលរំខាន​ទូទៅ ក្រោយ​ពី​ញ៉ាំ​ថ្នាំ​៧២ម៉ោង​រួច មាន​ដូចជា ក្អួត​ចង្អោរ អស់​កម្លាំង ឈឺ​ក្បាល វិល​មុខ ឈឺ​សុដន់​​ជាដើម។ ប៉ុន្តែបើ​ស្រ្តី​មាន​អាការ​ដូចជា ធ្លាក់​ឈាមខ្លាំង និង​ឈឺចាប់ មក​រដូវ​មិនទៀង ឈឺ​ពោះ​ធ្ងន់ធ្ងរ មាន​ទាំង​ក្អួត ក៏​ដូចជា​ឈឺ​ក្បាល ឬ​វិល​មុខ​ធ្ងន់ធ្ងរ គួរ​តែ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ភ្លាមៗ។ ចំណុចសំខាន់ ​បើ​ស្ថិត​ក្នុង​លក្ខខណ្ឌ​ទាំង​នេះ ស្រ្តី​កុំ​ប្រើ​ថ្នាំ​ពន្យារកំណើត​បន្ទាន់​អី​ល្អ​ជាង! ទី១ ស្រ្តី​ដែល​ធ្លាប់​ជួប​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល មាន​ដុំ​សាច់ មាន​ជំងឺ​ថ្លើម ឬ​មាន​សម្ពាធ​ឈាម​ខ្ពស់​ដែល​មិន​បាន​ព្យាបាល ទី២ ស្រ្តី​បំបៅ​កូន​ដោយ​ទឹក​ដោះ ទី៣ ប្រសិន​បើ​ដល់​ថ្ងៃ​មក​រដូវ ឬ​លើស​រយៈពេល​៧២​ម៉ោង​ក្រោយ​រួមភេទ និង​ទី៤ គឺ​ស្រ្តី​ដែល​មាន​ជំងឺ​ជំងឺ​រលាក​អាង​ត្រគាក។ អត្ថបទគួរអាន៖ […]

អត្ថបទផ្សេងទៀតពី សុខភាពផ្លូវភេទ

ស្វែងរក សុខភាពផ្លូវភេទ

សុខភាពផ្លូវភេទ

ធាត់ពេក ធ្វើឲ្យលែងគិតដល់រឿងលើគ្រែមែនអត់?

ពេល​យើង​ធាត់​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​យើង​​ប្រឈម​មុខ​ជាមួយ​ជំងឺងឺ​ទឹក​នោម​ផ្អែម ជំងឺ​បេះ​ដូង ឬ​ជំងឺ​មហារីក​ទេ បញ្ហា​លើស​ទម្ងន់​ត្រូវ​បាន​គេ​រក​ឃើញ​ថា​ជា​មូល​ហេតុ​មួយ​ធ្វើ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​ធ្លាក់​ចុះ​ដូច​គ្នា។ ភាព​ធាត់​នាំ​ឲ្យ​យើង​​មិន​សូវ​មាន​ថាម​ពល​ក្នុង​ការ​រួម​ភេទ អសមត្ថភាព​ផ្លូវ​ភេទ និង​ធ្វើ​ឲ្យ​មាន​បម្រែ​បម្រួល​អ័រម៉ូន​ផង​ដែរ។ ប៉ុន្តែ​យើង​អាច​ដោះស្រាយ​បញ្ហា​នេះ​ ដោយ​គ្រាន់​​តែ​​កែ​​ប្រែ​​របៀប​​រស់​​នៅ​​បន្តិច​​តែ​​ប៉ុណ្ណោះ ចំណង់​ផ្លូវ​ភេទ​អាច​នឹង​ប្រសើរ​ឡើង​វិញ​បាន​ហើយ។ ១- តើធាត់ធ្វើឲ្យប៉ះពាល់ចំណង់ផ្លូវភេទយ៉ាងដូចម្ដេច? ការ​សិក្សា​បាន​​រក​ឃើញ​ថា​មនុស្ស​ប្រុស​ដែល​ធាត់ គឺ​ប្រឈម​មុខ​ខ្ពស់​ជា​មួយ​បញ្ហា​លិង្គ​មិន​រឹង និង​​បញ្ហា​​អសមត្ថិភាព​​ផ្លូវ​​ភេទ​។ លើស​​ទម្ងន់​​ក៏​​អាច​​បណ្ដាល​​ឲ្យ​​យើង​មាន​បញ្ហា​លើស​ជាតិ​កូលេស្តេរ៉ូល លើស​សម្ពាធ​ឈាម និង​​ជំងឺ​ទឹក​​នោម​ផ្អែម​​ដែលអាច​​រារាំង​លំហូរ​​ឈាម​​រត់​ទៅ​​កាន់​​លិង្គ​​ធ្វើ​​ឲ្យ​​លិង្គ​​មិន​អាច​រឹង​បាន។ ​បញ្ហា​រាំង​ស្ទះ​លំហូរ​ឈាម​រត់​ទៅ​​កាន់​លិង្គ​គឺ​​ជា​​បញ្ហា​​ដូច​គ្នា​​ជា​​មួយ​​កា​រ​​រាំង​​ស្ទះ​​ឈាម​​រត់​​ទៅ​​កាន់​​គ្លីតូរីស​​របស់​​មនុស្ស​​ស្រី​​ដូច​​គ្នា​ដែរ​។ ដូច​នេះ​ហើយ​មនុស្ស​ស្រី​ដែល​ធាត់​លើស​ទម្ងន់​​ក៏​​​មិន​​សូវ​មាន​​ការ​​ឆ្លើយ​តប​​ខ្លាំង​​ជាមួយ​​រឿង​​ផ្លូវ​​ភេទ​ ហើយ​​ចំណង់​​ផ្លូវ​​ភេទ​​របស់​អ្នក​ទាំងនោះ​​ក៏​មិន​សូវ​មាន​ដែរ។ ក្រៅ​ពី​នេះ​ថែម​ទៀត​ មាន​ការ​​រក​ឃើញ​ទំនាក់​ទំនង​រវាង​បញ្ហា​​ធាត់​​ជាមួយ​​នឹង​​ការ​បម្រែ​ប​ម្រួល​​អ័រម៉ូន ដែល​វា​នឹង​ធ្វើ​ឲ្យ​​ចំណង់​ផ្លូវ​​ភេទ​​ធ្លាក់​​ចុះ​​ទាំង​​មនុស្ស​ស្រី និង​ប្រុស។ ពេល​ខ្លាញ់​ឡើង​ច្រើន​ក្នុង​ខ្លួន​​​នឹង​ធ្វើ​ឲ្យ​ការ​ផលិត​ក្លូ​ប៊ុយលីន​​កើន​​ឡើង​​ច្រើន​ (SHBG) ដែល​​វា​គឺ​​ជា​សារធាតុ​គីមី​ពី​ធម្មជាតិ​សម្រាប់​មក​ចាប់​គ្នា​ជាមួយ​តេស្តូតេរ៉ូន ដែល​ការ​ចាប់​គ្នា​នេះ​នឹង​ធ្វើ​ឲ្យ​អ័រម៉ូន​​ជួយ​​ជំរុញ​​ឲ្យ​មាន​​អារម្មណ៍​​ផ្លូវ​​ភេទ​​ថយ​​ចុះ។ លើស​ពី​នេះ​ថែម​ទៀត​បញ្ហា​ទាក់​ទង​ជាមួយ​នឹង​ផ្លូវ​ចិត្ដ​ដូច​ជា​បាត់​បង់​ភាព​ជឿ​ជាក់​លើ​ខ្លួន​ឯង និង​បញ្ហា​បាក់​​ទឹក​​ចិត្ត​ក៏​ជា​បញ្ហា​​ប៉ះ​ពាល់​​ដល់​​ផ្លូវ​​ភេទ​​របស់​​មនុស្​ស​ធាត់​ដែរ។ មាន​ការ​សិក្សា​ជា​ច្រើន​បាន​រក​ឃើញ​ថា​អ្នក​ធាត់​ច្រើន​មាន​​បញ្ហា​​បាក់​​ទឹក​​ចិត្ដ និង​​មាន​​ជំងឺ​​ផ្លូវ​ចិត្ដ​​​​​ជា​ច្រើន​ផ្សេង​​ទៀត។ ​រាល់​បញ្ហា​ទាំង​អស់​នេះ​ហើយ​ដែល​​ជា​មូល​ហេតុ​​ធ្វើ​ឲ្យ​បាត់​​បង់​ចំណង់​​ផ្លូវ​ភេទ​ ឬ​​មុខ​ងារ​ផ្លូវ​​ភេទ​​ធ្លាក់​​ចុះ។ ក្រៅ​​ពី​​នេះ​​នៅ​មាន​ក្បាច់​រួម​ភេទ​មួយ​ចំនួន​ និង​បញ្ហា​មិន​មាន​ថាម​ពល​គ្រប់​គ្រាន់​ក៏​ជា​មូល​ហេតុ​ធ្វើ​​ឲ្យ​​មនុស្ស​ធាត់​​មិន​​មាន​​អារម្មណ៍​​ចង់​​រួម​​ភេទ​​ដែរ។​ ២- ផ្លាស់ប្ដូរទម្លាប់ងាយៗដើម្បីដាស់អារម្មណ៍ផ្លូវភេទឡើងមកវិញ ការ​ផ្លាស់​ប្ដូរ​លើ​ដង​ខ្លួន​ និង​ការ​គិត​វិជ្ជមាន​មក​លើ​ខ្លួន​ឯង ​នឹង​ជួយ​ឲ្យ​យើង​​អាច​បង្កើន​ចំណង់​ផ្លូវ​ភេទ​ឡើង​​មក​​វិញ​​បាន។ អ្នក​ជំនាញ​​បាន​​អះ​អាង​ថា​​​ការ​សម្រក​​គីឡូ​​ឲ្យ​​បាន​ ៤,៥គីឡូ​​អាច​​ជួយ​​បង្កើន​កម្រិត​អ័រម៉ូន​តេស្តូតេរ៉ូន ហើយ​នឹង​ធ្វើ​ឲ្យ​​ចំណង់​​ផ្លូវ​​ភេទ​​កើត​​ឡើង​​មក​​វិញ​​ក្នុង​​ពេល​​យ៉ាង​​ខ្លី​។ ការ​ផ្លាស់​ប្ដូរ​ទាំង​អស់​នោះ​មាន​ដូច​ជា៖ ទទួល​ទាន​អាហារ​មាន​ជាតិ​ខ្លាញ់​តិច និង​ញ៉ាំ​ប្រភេទ​អាហារ​បន្លែ​ផ្លែ​ឈើ អាច​ជួយ​ឲ្យ​ខ្លួនយើង​​គ្រប់​គ្រង​​ជាតិ​​ស្ករ និង​ជាតិ​កូលេស្តេរ៉ូល​​ក្នុង​​ឈាម​​បាន ដែល​នឹង​ជួយ​បង្កើន​ចំណង់​ផ្លូវ​ភេទ​ឡើង​មក​វិញ។ អ្នក​ជំនាញ​ក៏​បាន​បញ្ជាក់​ដែរ​ថា​ការ​ហាត់​ប្រាណ​មិន​ត្រឹម​តែ​ជួយ​សម្រក​គីឡូ​តែ​មួយ​មុខ​​នោះ​ទេ តែ​ក៏​​ជួយ​​បង្កើន​​ចំណង់​​ផ្លូវ​ភេទ​​​ដូច​​គ្នា​។ ការ​ហាត់​ប្រាណ​សម្រាប់​ជួយ​ដល់​លំហូរ​ឈាម​រត់​ទៅ​កាន់​តំបន់​ប្រដាប់​ភេទ​ដូច​ជា​ការ​ហាត់​យ៉ូហ្កា រត់​​ត្រឹក​ៗ​ ឬ​ការ​ជិះ​កង់​​អាច​​ផ្ដល់​អត្ថ​ប្រយោជន៍​ជា​ច្រើន​ដល់យើង​​ ជា​​ពិសេស​​គឺ​​សម្រាប់​​មនុស្ស​​ស្រី។ គិត​វិជ្ជមាន​ឲ្យ​បាន​ច្រើន​អំពី​ដង​ខ្លួន​ និង​ភាព​សិច​ស៊ី​របស់​ខ្លួន​ឯង​ហើយ​កុំ​ខ្វល់​ច្រើន​ជាមួយ​រឿង​គីឡូ​​ឡើយ​។ គិត​​វិជ្ជមាន​អំពី​​ខ្លួន​​ឯង ​ទទួល​​យក​​អ្វី​ដែល​ខ្លួន​មាន​ហើយ​ស្រលាញ់​អ្វីដែលយើង​មាន​​ឲ្យ​ច្រើន […]


ការពន្យារកំណើត

មកដឹងពីប្រសិទ្ធភាពកៅអៀកពន្យារកំណើត និងផលរំខានខ្លះៗក្រោយប្រើវា

ស្រីៗ​គ្នា​យើង​ធ្លាប់​បាន​ឮ​ពី​កៅអៀក​បិត​ពន្យារ​កំណើត​ដែរ​អត់? នៅ​ខ្មែរ​យើង មិន​សូវ​និយម​ប្រើ​កៅអៀក​ពន្យារ​កំណើតទេ តើ​មធ្យោបាយ​ពន្យារ​កំណើត​​មួយ​នេះ​​មាន​ប្រសិទ្ធភាពយ៉ាងម៉េច ហើយមាន​​ផល​​រំខាន​អីខ្លះ​ពេល​ប្រើវា? ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​ នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន ​សែន​សុខ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ពន្យល់​​ថា កៅអៀក​ពន្យារ​កំណើត មាន​រាង​ជ្រុងៗ មាន​ពណ៌​ថ្លា មើល​មួយ​ភ្លែត​ស្រដៀង​នឹង​បង់ យើង​យក​មក​បិត​ដំបៅ​ដែរ ហើយ​វា​ជា​មធ្យោបាយ​ពន្យារ​កំណើត​មួយ​មិន​បង្ក​ការ​ឈឺ​ចាប់​ដល់​ស្ត្រីឡើយ។ លោក​បន្ត​ថា កៅអៀក​ពន្យារ​កំណើត​ផ្សំ​ឡើង​ដោយ​សារធាតុ​ដូច​គ្នា​នឹង​ថ្នាំ​ពន្យារ​កំណើត​ដែរ​រួម​មាន ទី១. អីស្ត្រូហ្សែន និង​ទី២. ប្រូហ្សែស្ទីន។ អត្ថប្រយោជន៍​ទទួល​បាន​ពី​ការ​ប្រើ​កៅអៀក​ពន្យារ​កំណើត - ការពារ​មិន​ឲ្យ​មាន​ផ្ទៃ​ពោះ​យ៉ាង​មាន​ប្រសិទ្ធភាព - បន្ថយ​បរិមាណ​វដ្ដ​រដូវ​ស្ត្រី - មិន​សូវ​ឈឺ​ចាប់​ពេល​មក​រដូវ - ងាយ​ស្រួល​សម្រាប់​ស្ត្រី​ពិបាក​លេប​ថ្នាំ​គ្រាប់ - ត្រូវ​ការ​បិត​តែ​ម្ដង/សប្ដាហ៍​ប៉ុណ្ណោះ - បន្ថយ​សញ្ញា​រលាក​នៅ​សរីរាង្គ​អាង​ត្រគាក​តូច - អត្រា​ឆាប់​មាន​កូន​ត្រឡប់​មក​ដូច​ដើម​លឿន ក្រោយ​បក​បន្ទះ​កៅអៀក​ចេញ។ល។ វេជ្ជបណ្ឌិត​រូប​នេះ បាន​ឲ្យ​ដឹង​ទៀត​ថា បូក​បន្ថែម​ពី​លើ​ប្រយោជន៍​ដែល​ទទួល​បាន​ពី​កៅអៀក​បិទ​ពន្យារ​កំណើត​នេះ វា​ក៏​ផ្ដល់​ផល​រំខាន​ខ្លះ​ៗ​ដល់​ស្ត្រី​ដែរ​ដូច​ជា៖ ប៉ះពាល់​ដល់​ស្បែក ក្អួត ចង្អោរ ឈឺ​ក្បាល វិល​មុខ ឡើង​ទម្ងន់ ហត់ អស់​កម្លាំង ឡើង​មុន អាច​ឆ្លង​មេរោគ​នៅ​ទ្វារ​មាស និង​ធ្លាក់ស ផ្លាស់​ប្ដូរ​អារម្មណ៍​លឿន ហានិភ័យ​ជួប​នឹង​បញ្ហា​កក​ឈាម គាំង​បេះ​ដូង ដាច់​សរសៃ​ឈាម​ខួរក្បាល និង​លើស​សម្ពាធ​ឈាម។ល។ លោក​បន្ថែម​ឲ្យ​ដឹង​ថា នៅ​ពេល​ដែល​យើង​កៅអៀក​ពន្យារ​កំណើត​បាន​ត្រឹម​ត្រូវ នោះ​ការ​ទប់​ស្កាត់​ការ​មាន​ផ្ទៃ​ពោះ​ក៏​មាន​ប្រសិទ្ធភាព​ខ្ពស់​ដែរ ហើយ​ចំពោះ​ស្ត្រី​ដែល​ប្រើ​កៅអៀក​នេះ​ថា វា​ងាយ​ស្រួល​ជាង​ការ​លេប​ថ្នាំ​ពន្យារ​កំណើត​ទៅ​ទៀត។ ទោះ​យ៉ាង​ណា​ក៏​ដោយ […]


គន្លឹះសុខភាពផ្លូវភេទ

អាថ៌កំបាំង​កន្លែង​សម្ងាត់ ស្រីៗ​ខ្លួន​ឯង​​ភាគ​ច្រើន​អត់​ដឹង

កន្លង​មក​ ធ្លាប់មាន​ការជជែកពី ​អាថ៌កំបាំង​ទាំង​ប្រាំរបស់អាអូន​តូច​ប្រុសៗ ឲ្យ​គ្នា​យើង​ដឹង​អស់​ហើយ។ លើកនេះ យើងនឹងបង្ហាញ​ពី​អាថ៌កំបាំង​ទាំង​ ៥​ ​របស់​កន្លែង​សម្ងាត់​ស្រីៗ​វិញ​ម្តង ​ដើម្បី​ដំណេះ​ដឹង​សុខភាព​យើង​ទាំង​អស់​គ្នា​។ ទ្វារមាស គឺ​ជា​ផ្នែក​មួយ​នៃ​រាងកាយ ដែល​ស្រីៗ​គ្នា​យើង​គួរ​យក​ចិត្ត​ទុក​ដាក់​បំផុត។ អវយវៈ​នេះ អាច​យឺត​បាន​រហូត​ដល់​ទៅ ២០០% អំឡុង​ពេល​រួម​ភេទ។ ១- ហាត់​ប្រាណ​ល្អ​ចំពោះ​ទ្វារមាស ហាត់​ប្រាណ មាន​ប្រយោជន៍​ច្រើន​ចំពោះ​សុខភាពរាងកាយ ហើយ​នៅ​ពេល​សាច់​ដុំ​អាង​ត្រគាក​ធ្វើ​ចលនា​បាន​ល្អ គឺ​ជួយ​ឲ្យ​ទ្វារ​មាស​មាន​ភាព​រលាស់ និង​តឹង​ណែន​ល្អ​ផង​ដែរ។ ស្រីៗ​អាច​អនុវត្ត​វិធី​ហាត់​ប្រាណ​ ដូច​ជា ប្រឹង​ខ្ជឹប​ទ្វារមាស រួច​ទប់​ឲ្យ​បាន​ ១០​ វិនាទី វា​ដូច​ទៅ​នឹង​ពេល​កំពុង​ប្រឹង​ទប់​នោម​អ៊ីចឹង​ដែរ។ ធ្វើ​បែប​នេះ ១០-២០ ដង និង ២ ដង/​ថ្ងៃ។ ​ហាត់​បែប​នេះ អាច​ធ្វើ​ឲ្យ​សរីរាង្គ​អវយវៈ​ភេទ​សំខាន់​មួយ​នេះ តឹង​ណែន​ល្អ អាច​ទទួល​បាន​លទ្ធផល​ជា​ទី​គាប់​ចិត្ត ត្រឹម​រយៈពេល ១ ខែ។ ២- ភាព​​យឺត​ដូច​កៅស៊ូ​ដ៏​អស្ចារ្យ​របស់​ទ្វារមាស ទ្វារ​មាស​អាច​ទទួល​យក​នូវ​ទំហំ​លិង្គ​ដ៏​ធំ​បាន នៅ​តែ​អាច​ត្រលប់​មក​សភាព​ដើម​វិញ ដែល​ជា​រឿង​ធម្មតា​យើង​សុទ្ធ​តែ​ដឹង។ ហេតុ​នេះ ស្រីៗ​មិន​គួរ​បារម្ភ អា​អូន​តូច​ប្រុសៗ អាច​ធ្វើ​ឲ្យ​ខូច​រូប​រាង​កន្លែង​សម្ងាត់​យើង​នោះ​ឡើយ។ តែយ៉ាង​ណា បើ​យោង​ទៅ​តាម​ម៉ាក់ៗ​មួយ​ចំនួន ក្រោយ​​សម្រាលកូន​រួច ភាព​រលាស់​របស់​ទ្វារមាស គ្មាន​ភាព​តឹង​ណែន​ដូច​ពេល​មិន​ទាន់​មាន​សម្រាល​នោះ​ទេ ហើយ​រឿង​នេះ គឺ​អាស្រ័យ​លើ​បទ​ពិសោធ​មនុស្ស​ម្នាក់ៗ​តែ​ប៉ុណ្ណោះ។ អត្ថបទ​ពាក់ព័ន្ធ៖ ម៉េច​បាន​ស្រីៗ​មាន​បញ្ហា​រលុង​ប្រដាប់​ភេទ? […]


គន្លឹះសុខភាពផ្លូវភេទ

តើគួររួមភេទញឹកញាប់ប៉ុន​ណា ទើបឆាប់មានផ្ទៃពោះ?

ដៃគូ ឬ​ប្ដីប្រពន្ធ​ដែល​គិត​ចង់ ​ឬ​ព្យាយាម​យក​កូន តើ​ត្រូវ​រួម​ភេទ​ញឹកញាប់​ប៉ុនណា​ទើប​អាច​សម្រេច​បំណង​បាន? ដើម្បី​ឲ្យ​យើង​អាច​មាន​ផ្ទៃ​ពោះ​បាន​ យើង​ពិត​ជា​ដឹង​ហើយ​ថា​ភាគី​ទាំង​ពីរ​គួរ​តែ​មាន​សុខភាព​ល្អ​ ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​ដល់​កូន និង​ម្ដាយ​ពេល​មាន​ផ្ទៃពោះ។​ ​​យ៉ាងណា ពេល​នេះ​យើង​និយាយ​ពី​ដៃគូ​ដែល​មាន​សុខភាព​ល្អ មាន​មេជីវិត​ឈ្មោល​ល្អ អាច​បង្ក​កំណើត​បាន តើ​គួរ​រួម​ភេទ​ញឹកញាប់​ប៉ុនណា​ទើប​អាច​មាន​ផ្ទៃពោះ​? គណនាថ្ងៃមេជីវិតញីទុំធ្លាក់ តាម​ការ​ណែនាំ​ ដើម្បី​អាច​មាន​ផ្ទៃពោះ​បាន​ភាគី​ទាំង​ពីរ​គួរ​​រួមភេទ​យ៉ាង​តិច​ណាស់​ពីរ​ទៅ​បី​ដង​ក្នុង​មួយ​សប្ដាហ៍។ បើ​ដៃគូ​ខាង​ប្រុស​មាន​គុណភាព​មេជីវិត​ឈ្មោល​ល្អ ការ​រួ​មភេទ​កាន់តែ​ញឹកញាប់​កាន់តែ​បង្កើត​ឱកាស​មាន​ផ្ទៃពោះ។ ការ​រួម​ភេទ​ត្រូវ​ធ្វើ​ឡើង​​ភ្លាមៗ​ក្រោយ​ភាគី​ខាង​ស្រី​អស់​ឈាម​រដូវ ព្រោះ​ថា​ក្នុង​រយៈពេល​នេះ អាច​ជួយ​ធានា​បាន​ថា​ជា​ពេល​ល្អ​បំផុត​សម្រាប់​ការ​បង្ក​កំណើត​។ ចំណុចសំខាន់ ក្រៅពី​ការ​រួម​ភេទ​បាន​ទៀង​ទាត់ គ្នា​យើង​ចង់បាន​កូនក៏​ត្រូវ​ថែរក្សា​ទម្ងន់​ខ្លួន​ឲ្យ​បាន​ល្អ​ដែរ។ ចំពោះ​មនុស្ស​ស្រី​ដែល​ធាត់​ពេក ឬ​ស្គម​ពេក​ក៏​ប្រឈម​នឹង​បញ្ហា​ធ្លាក់​មេជិវិត​ញី​ផង​ដែរ​។​ ចំពោះ​គ្នា​យើង​ដែល​ចង់​បាន​កូន​ច្រើន​ឆ្នាំ​ហើយ​នៅ​មិន​ទាន់​បាន​ គួរ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ដើម្បី​​ទទួល​បាន​ការ​ប្រឹក្សា​ត្រឹម​ត្រូវ​។ ​


គន្លឹះសុខភាពផ្លូវភេទ

ទម្លាយ​អាថ៌កំបាំង​ចំណុច​ស្រើប​ស្រាល​របស់​ប្រុសៗ

ចំណុច​ស្រើប​ស្រាល​ត្រង់​នេះ សំដៅ​លើ​ចំណុច​ភ្ញោច​អារម្មណ៍​ឲ្យ​ត្រេក​ត្រអាល​រួម​ភេទ​ឡើង​ដល់​ឋាន​សួគ៌។ ចំណុច​ស្រើប​ស្រាល​របស់​ស្រីៗ ស្ថិត​នៅ​ប្រមាណ ៥ សង់ទីម៉ែត្រ​ពី​រន្ធ​ទ្វារ​មាស។ ចុះ​ប្រុសៗ​គ្នា​យើង​វិញ មាន​ចំណុច​ស្រើប​ស្រាល​ដែរ​អត់? ចម្លើយ គឺ​មាន! ១- ចំណុចស្រើបស្រាលរបស់ប្រុសៗនៅណា? ពេល​និយាយ​ពី​ចំណុច​ស្រើប​ស្រាល​របស់​ប្រុសៗ ក្រពេញ​ប្រូស្តាត ជា​ចំណុច​ត្រូវ​ស្គាល់​មុន​គេ។ វា​មាន​ទំហំ​ប៉ុន​គ្រាប់​កៅឡាក់ (ប្រហែលប៉ុនមេដៃ) ហើយ​ស្ថិត​នៅ​តំបន់​គល់​លិង្គ។ ចុះ​វា​អាច​ភ្ញោច​អារម្មណ៍​ឲ្យ​ស្រើប​ស្រាល​ដោយ​របៀប​ណា? ក្រពេញ​ប្រូស្តាត ត្រូវ​គេ​ឲ្យ​ឈ្មោះ​ថា​ជា​ចំណុច​ស្រើប​ស្រាល​របស់​ប្រុសៗ ទោះ​ត្រូវ​ភ្ញោច​ពេល​រួម​ភេទ ឬ​អត់​ក៏​ដោយ។ នេះ ដោយសារ​ការ​ឡើង​ដល់​ចំណុច​កំពូល ចាប់​ផ្ដើម​ចេញ​ពី​ត្រង់​ក្រពេញ​ប្រូស្តាត​តែ​ម្ដង។ ពេល​គ្នា​យើង​ចាប់​ផ្ដើម​មាន​អារម្មណ៍​ផ្លូវ​ភេទ ក្រពេញ​នេះ​នឹង​ឡើង​ប៉ោង​ពេញ​ដោយ​សារ​ធាតុ​រាវ និង​បញ្ជូន​ភាព​ស្រើប​នៅ​តំបន់​ចំឡក​ខ្នង​ទាំង​មូល។ ការ​ពុះ​កញ្ជ្រោល​ពេញ​ខ្លួន និង​នៅ​តំបន់​ក្រលៀន បង្ហាញ​ពី​ការ​ឡើង​ដល់​ចំណុច​កំពូល។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! ២- ធ្វើម៉េចទើបជំរុញចំណុចស្រាបស្រើលនោះបាន? ក្រពេញ​ប្រូស្តាត មាន​សភាព​រឹងៗ ផ្នែក​ខ្លះ​ជា​សាច់​ដុំ ហើយ​ផ្នែក​ខ្លះ​ទៀត​ជា​ក្រពេញ​ដែល​ម្ដុំ​រន្ធ​នោម ក្រោម​បំពង់​បង្ហួរ​នោម។ ក្រពេញ​ប្រូស្ដាត ត្រៀម​ជានិច្ច​សម្រាប់​ប្រតិបត្តិការ​សម្រុក លើក​លែង​តែ​ពេល​ប្រុសៗ​គ្មាន​អារម្មណ៍។ - តិចនិក​រំញោច​ផ្លូវ​ភេទ៖ ការ​ភ្ញោច​ក្រពេញ​ប្រូស្តាត​ឲ្យ​បាន​លឿន និង​ដោយ​មិន​បាច់​ប្រឹង​នោះ គឺ​នៅ​លើ​អាអូន​តូច​ផ្ទាល់​តែ​ម្ដង។ ជជែក​ជាមួយ​ដៃ​គូ​ជុំវិញ​បច្ចេកទេស​បបោស​អង្អែល​ឲ្យ​អាអូន​តូច​មាន​ក្ដី​សុខ។ - ប្រើ​ឧបករណ៍​សិច៖ ក្រៅ​ពី​បច្ចេកទេស​ធម្មជាតិ​បបោស​អង្អែល​អាអូន​តូច មាន​ឧបករណ៍​សិច​ជា​ច្រើន​បង្កើន​អារម្មណ៍​ផ្លូវ​ភេទ​ឲ្យ​ពុះ​កញ្ជ្រោល ជា​ពិសេស​ម៉ាស៊ីន​រំញ័រ​ពិសេស​សម្រាប់​រំញោច​ក្រពេញ​ប្រូស្តាត។ ឧបករណ៍​នេះ ជួយ​រឿង​ឡើង​ឋាន​សួគ៌​បាន​មួយ​ផ្នែក​ធំ​ដែរ។


សុខភាពផ្លូវភេទ

ប្តីប្រពន្ធចង់ឲ្យមេជីវិតល្អ ឆាប់មានកូន សាកធ្វើតាមក្បួនប៉ុន្មាននេះ

ក្រោយ​រៀបការ​រួច ប្តី​ប្រពន្ធ​ខ្លះ​ចង់​បាន​កូន​ភ្លាម ឯ​ខ្លះ​ទៀត​មិន​ទាន់​ចង់​បាន​នោះ​ទេ ដោយ​ទុក​ពេល​វេលា​សន្សំ​លុយ​កាក់​ឲ្យ​បាន​ច្រើន។ ចំពោះ​អ្នក​ចង់​បាន​កូន​ឆាប់​នោះ តើ​ត្រូវ​ធ្វើ​បែប​ណា​ខ្លះ ទើប​អាច​ជួយ​​ឲ្យ​ការ​បង្ក​កំណើត​ប្រពឹត្ត​ទៅ​រលូន មេ​ជីវិត​មាន​ទាំង​គុណ​ភាព និង​បរិមាណ? ប្រធាន​ផ្នែក​រោគ​​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់ម៉ែត លោក​វេជ្ជបណ្ឌិត គាន់ អូន បក​ស្រាយ​ថា ចង់​ឆាប់​មាន​កូន មិន​ទាក់​ទង​នឹង​ការ​នៅ​ជាមួយ​គ្នា​ញឹក​ញាប់ ឬ​មិន​ញឹក​ញាប់​នោះ​ទេ សំខាន់​គឺ​ប្តី​ប្រពន្ធ​រួម​ភេទ​នៅ​ពេល​មាន​មេ​ជីវិត​ញី​ធ្លាក់ អំឡុង​ថ្ងៃទី ១៣ ១៤ ១៥  ទៅ​តាម​រដ្ដ​រដូវ​របស់​ស្រីៗ។ ម្យ៉ាង​វិញ​ទៀត​ពេល​ដែល​អាច​មាន​កូន​បាន នៅ​ពេល​មេ​ជីវិត​បុរស​ល្អ ពោល​គឺ​ប្រុសៗ​តម​មិន​រួម​ភេទ ២-៣ថ្ងៃ ដែល​ធ្វើ​ឲ្យ​មេ​ជីវិត​មាន​គ្រប់​គ្រាន់។ "ជា​ទូទៅ​មេ​ជីវិត​ញី​ម៉ោ​ថ្ងៃ​ទី​១៤ អ៊ីចឹង​បើ​យើង​នៅ​ជាមួយ​គ្នា​ញឹក​ញាប់​ម៉េច​ក៏​ដោយ ថ្ងៃ​ដើម​ខែ ម៉ោ​រដូវ​ហើយ ថ្ងៃទី៤ ទី៥ អី ក៏​អត់​មាន​កូន​ដែរ ហើយ​បើ​សិន​ជា​យើង​នៅ​ជាមួយ​​គ្នា​មិន​ញឹក​ញាប់​ទេ តែ​១ដង ថ្ងៃទី១៤ ថ្ងៃ​ដែល​មាន​មេ​ជីវិត​ញី​ចេញ​ម៉ោ នៅ​ជាមួយ​គ្នា​តែ ១ ដង ក៏​មាន​កូន​ដែរ"។ លោក​វេជ្ជបណ្ឌិត រៀបរាប់។ ការ​បង្ក​កំណើត​អាច​ប្រព្រឹត្ត​ទៅ​រលូន វេជ្ជបណ្ឌិត​ឯកទេស​សម្ភព រោគស្ត្រី និង​អេកូសាស្ត្រ​រូបនេះ ពន្យល់​ថា វា​មិន​មែន​ពាក់ព័ន្ធ​នឹង​ការ​រួមភេទ​តែ​មួយ​មុខ​ទេ វា​ពាក់ព័ន្ធ​នឹង​ការ​រៀបចំ​ផែនការ​ច្បាស់​លាស់ កត្តា​សុខភាព​ប្តី​ប្រពន្ធ អាយុ​មិន​ចាស់​ពេក ពិសេស​មិន​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀន គ្រឿង​ស្រវឹង […]


សុខភាពផ្លូវភេទ

ស្រីៗដឹងអត់​គ្លីតូរីស ខុសពី G-Spot យ៉ាង​ម៉េចទៅ?

១- តើអ្វីជាគ្លីតូរីស? គ្លីតូរីស​​មាន​ទី​តាំង​លើ​ទ្វារ​មាស នៅ​ខាង​លើ​រន្ធ​បង្ហួរ​នោម និង​មាត់​ផ្លូវ​ទ្វារមាស។ គ្លីតូរីស​មាន​រំញោច​ខ្ពស់​ពេលប៉ះ ដែល​នេះ​​អាច​ជួយ​ឲ្យ​មនុស្ស​ស្រី​ទទួល​បាន​អារម្មណ៍​ស្រើប​ស្រាល ពេល​ត្រូវ​ដៃគូ​​ប៉ះ​កន្លែង​នេះ។ ភាព​ស្រើប​ស្រាល​នៅ​គ្លីតូរីស​​មាន​​ពិត​​មែន​​ដែល​​​មនុស្ស​ស្រី​អាច​មាន​អារម្មណ៍​ដល់​កំពូល​បាន ទោះ​មិន​ចាំ​បាច់​មាន​ការ​ស៊ក​​លិង្គចូលក៏​ដោយ។ ២- តើអ្វីជា G-Spot? អ្នក​វិទ្យាសាស្រ្ដ Beverly Whipple ជឿ​ថា​គេ​មិន​គួរ​ចាត់​​រាប់ G-spot ជា​ផ្នែក​មួយ​នៃ​រាង្គ​កាយ​ដាច់​ដោយឡែក​នោះ​ទេ។ អ្នក​វិទ្យាសាស្រ្ត​​រូប​នេះ​​​បាន​​ណែ​នាំ​ថា G-spot គឺ​ជា​អ្វី​ដែល​យើង​អាច​មាន​អារម្មណ៍​ពាល់​វា​ត្រូវ នៅ​ផ្នែក​ខាង​មុខ​របស់​ជញ្ជាំង​ទ្វារ​មាស ដែល​​​វា​មិន​មែន​ជា​អ្វី​មាន​នៅ​ក្នុង​ជញ្ជាំង​ទ្វារ​មាស​ជាក់​លាក់​នោះ​ទេ។ និយាយ​ឲ្យ​ស្រួល​ស្ដាប់​នោះគឺ G-spot មិន​មែន​ជា​ចំណុច​ដែល​យើង​​មិន​អាច​មើល​ឃើញ ឬ​ប៉ះ​បាន តែ​មាន​ភាព​រញ៉ែ​រញ៉ៃ​ពាក់​ព័ន្ធ​ជា​ច្រើន។ ការ​សិក្សា​បាន​រក​ឃើញ​ថា អារម្មណ៍​ស្រើប​ស្រាល​ដែលយើង​អាច​មាន​អារម្មណ៍​ពេល​មានអ្វី​ទៅ​ប៉ះ​ត្រង់ G-spot គឺ​មាន​ការ​ចូល​រួម​ដោយ​ផ្នែក​ជញ្ជាំង​ខាង​មុខ​របស់​ទ្វារ​មាស ជា​ក្រពេញ Skene’s (ជា​ក្រពេញ​ប្រូស្តាត​របស់​មនុស្ស​ស្រី) និង​ត្រង់​តំបន់​គ្លីតូរីស។ ៣- មនុស្សស្រីម្នាក់ៗមានភាពខុសគ្នា មិន​ថា​មនុស្ស​ស្រី​មាន​ដង​ខ្លួន​ស្រដៀង​គ្នា​យ៉ាង​ណា​ក្ដី ក៏ស្រីៗយើង​នៅ​តែ​មាន​ភាព​ខុស​ៗ​គ្នា​នៅ​ផ្នែក​មួយចំនួន​នៃលក្ខណៈខាង​ក្នុង​នៃរាង​កាយ​។ ប្រសិន​បើយើង​មិន​ទាន់​ស្គាល់​​អារម្មណ៍​​ដល់​ចំណុច​កំពូល​តាម​ទ្វារ​មាស នេះ​​ប្រហែល​មក​ពី​ដង​ខ្លួន​​មាន​ភាព​ខុស​​ពី​អ្នក​ដទៃ​ហើយ។ គ្លី​តូរីស និង G-spot អាច​មាន​លក្ខណៈ​ខុស​ៗ​គ្នា ដែល​វា​អាច​នឹង​មិន​មាន​រំញោច​ខ្លាំង​ដូច​ទៅ​នឹង​​កន្លែង​ផ្សេង​ក៏​ថា​បាន។ រំញោច​ គឺ​អាស្រ័យ​លើ​ការ​រៀប​ចំ​នៅ​តំបន់ clitorourethro-vaginal របស់​យើង​​ទៅ​វិញ​ទេ។ មនុស្ស​ស្រី​ដែល​មាន​​តំបន់ clitorourethro-vaginal ធំ ​អាច​នឹង​ងាយ​ទទួល​បាន​អារម្មណ៍​ផ្លូវ​ភេទ​ខ្ពស់​ជាង​មនុស្ស​ស្រី​ធម្មតា។ អ្នក​វិទ្យា​សាស្រ្ដ​បាន​ពន្យល់​ថា បើ​តំបន់​នោះ​កាន់​តែ​ធំ​ នោះ​មាន​ន័យ​ថា​សរសៃ​ឈាម​ក៏​មាន​ច្រើន ដូច​គ្នា​ជាមួយ​សាច់​ដុំ […]


សុខភាពផ្លូវភេទ

អាថ៌កំបាំង​ផ្លូវភេទស្រ្តី ពេលខ្លះស្រីៗខ្លួនឯងក៏គិត​មិន​ដល់

​តាម​ការ​ពិត​ មិន​មែន​មាន​តែ​បុរស​ទេ​ ដែល​គិត​ដល់​រឿង​លើ​គ្រែ​ ​ប៉ុន្តែ​​ស្រីៗ​​ក៏​គិត​ដល់​រឿង​នោះ​ជា​ញឹក​ញយ​ផង​ដែរ​ ហើយ​ពេល​​ខ្លះ​ ​​ស្រាប់​តែ​មាន​ចំណង់​ផ្លូវ​ភេទ​កើត​ឡើង​​ដោយ​មិន​ដឹង​ខ្លួន​ផង​​ក៏​មាន​។​ ​យ៉ាងណាមិញ​ មាន​កត្តា​ជាច្រើន​ ដែល​ធ្វើ​ឲ្យ​ស្រីៗ​យើង​មិន​អាច​កំណត់​បាន​អំពី​ការ​គិត​ ឬ​ចំណង់​ផ្លូវ​ភេទ​របស់​ខ្លួន​។ ឧទាហរណ៍​ ​តើ​យើង​គិត​ដល់​រឿង​រួម​ភេទ​ប៉ុន្មាន​ដង?​ តើ​អ្នកណា​ដែល​ធ្វើ​ឲ្យ​យើង​កើត​មាន​ចំណង់​ផ្លូវ​ភេទ​​?​ តើ​ហេតុ​អ្វី​បាន​ជា​យើង​ជ្រើសរើស​យក​ដៃគូ​​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​? ចម្លើយ​ខាងក្រោម​នេះ​ នឹង​បង្ហាញ​​អំពី​រឿង​សម្ងាត់​​ទាក់​ទង​នឹង​​ចំណង់​ផ្លូវ​ភេទ​ ដែល​ស្រីៗ​ព្យាយាម​លាក់​បាំង​។ ១.ស្រីៗ​គិត​ដល់​រឿង​លើ​គ្រែ​លើស​ពី​អ្វី​ដែល​ខ្លួន​ដឹង​​​ វា​​មាន​ភាព​ស្មុគស្មាញ​ណាស់​​ក្នុង​ការ​រាប់​ចំនួន​​ដង​នៃ​​ការ​គិត​អំពី​រឿង​លើ​គ្រែ​ឲ្យ​បាន​ត្រឹមត្រូវ​ ប៉ុន្តែ​វា​អាច​លើស​ពី​អ្វី​ដែល​ស្រីៗ​យើង​ស្មាន​ទៅ​ទៀត​។ ដើម្បី​ធ្វើ​ការ​វាយ​តម្លៃ​អំពី​ចំនួន​ដង​នៃ​ការ​គិត​ដល់​រឿង​ផ្លូវ​ភេទ​ អ្នក​ស្រាវជ្រាវ​បាន​សាក​សួរ​មនុស្ស​ស្រី​ឲ្យ​​ធ្វើ​ការ​ប៉ាន់​ស្មាន​នៃ​ចំនួន​ដង​ដែល​ពួកគាត់​គិត​ដល់​​​​​ ហើយ​ចម្លើយ​នោះ​គឺ​ប្រហែល​៦ដង​ក្នុង​មួយ​ថ្ងៃ​ជាមធ្យម​។​ ប៉ុន្តែ​នៅ​ពេល​ដែល​អ្នក​ស្រាវជ្រាវ​ ​បាន​ឲ្យ​ពួកគាត់​កត់ត្រា​នូវ​ចំនួន​ដល់​នៃ​ចំណង់​ផ្លូវ​ភេទ​ ដោយ​ប្រើ​ម៉ាស៊ីន​ចុច​រាប់​ចំនួន​វិញ​នោះ​ លទ្ធផល​ឃើញ​ថា​ ពួកគាត់​គិត​ដល់​រឿង​លើ​គ្រែ​ប្រហែល​១៩ដង​ក្នុង​មួយ​ថ្ងៃ​ គិត​ជា​មធ្យម​។ ចំណុច​នេះ​ បង្ហាញ​ឲ្យ​ឃើញ​ថា​ មនុស្ស​ស្រី​​គិត​រឿង​ផ្លូវ​ភេទ​ច្រើន​ជាង​អ្វី​ដែល​​ខ្លួន​បាន​ដឹង​។ ២.ស្ត្រី​អាច​មាន​ភាព​ស្រើបស្រាល​ខាង​ផ្លូវ​ភេទ​ចំពោះ​មនុស្ស​​ទាំងពីរ​ភេទ​​​​​​​​ ​តាម​ការ​ស្រាវជ្រាវ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​បង្ហាញ​ថា ស្រ្តី​អាច​​មិន​ដឹង​ច្បាស់​អំពី​​កត្តា​​ដែល​​​ធ្វើ​ឲ្យ​មាន​រំញោច​ដល់​​ចំណង់​ផ្លូវ​ភេទ​របស់​ខ្លួន​​។ ខណៈ​ពេល​ដែល​បុរស​​ដែល​ស្រលាញ់​ភេទ​ផ្ទុយ​គ្នា​ និង​បុរស​ដែល​ស្រលាញ់​ភេទ​ដូចគ្នា​ បាន​កំណត់​ច្បាស់​លាស់​អំពី​​អារម្មណ៍​ស្រើបស្រាល​ចំពោះ​ភេទ​ជាក់​លាក់​។ ​ ផ្ទុយ​ទៅវិញ​ ​មនុស្ស​ស្រី​ដែល​ស្រលាញ់​ភេទ​ផ្ទុយ​គ្នា​ និង​ស្ត្រី​ដែល​ស្រលាញ់​ភេទ​ដូចគ្នា​ បែរជា​ពិបាក​នឹង​ធ្វើការ​កំណត់​ឲ្យ​បាន​ច្បាស់​លាស់​​។​ ​ដោយ​ហេតុនេះ​ ទើប​ក្រុម​អ្នក​ស្រាវជ្រាវ​ជឿ​ថា​ចំណង់​ផ្លូវ​ភេទ​របស់​មនុស្ស​ស្រី​មាន​ការ​ប្រែប្រួល​ ឬ​​មាន​ភាព​បត់បែន​ជាង​បុរស។​ លើស​ពី​នេះ​ ​នៅ​ពេល​ដែល​ស្ត្រី​មាន​ចំណង់​ផ្លូវ​ភេទ​កាន់តែ​ខ្លាំង​ ពួកគេ​នឹង​ទោរទន់​ទៅ​រក​មនុស្ស​ទាំង​ពីរ​ភេទ​ កាន់​តែ​ខ្លាំង​ផង​ដែរ​។ ៣.ចូល​ចិត្ត​ដៃគូ​មាន​ភិនភាគ​ស្រដៀង​បង​ប្អូន​ប្រុស​ តាម​​ការ​ស្រាវជ្រាវ​ថ្មីៗ​នេះ​ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ ​​​គូរ​ស្នេហ៍​របស់​ស្រីៗ​ដែល​មាន​ភិនភាគ​ស្រដៀង​ទៅ​នឹង​បងប្អូន​ប្រុស​របស់​ស្រ្តី​ទាំង​នោះ គឺ​ជា​គូស្នហ៍​ដ៏​រ៉ូម៉ែន​ទិច​របស់​ពួកគេ​​ ជាង​អ្នក​ដែល​ពុំ​​មាន​មុខ​មាត់​ស្រដៀង​គ្នា​​។​​ ​ជាមួយ​គ្នា​នេះ​ដែរ​ ក្រុម​អ្នក​ស្រាវជ្រាវ​ក៏​បាន​ធ្វើ​ការ​​សន្និដ្ឋាន​​ថា​ បុរស​ដែល​ស្រលាញ់​ភេទ​ផ្ទុយ​គ្នា​ ក៏​ទំនង​ជា​ជាប់​ចិត្ត​ជាមួយ​នឹង​ដៃគូ​ដែល​មាន​មុខ​មាត់​ស្រដៀង​ទៅ​​នឹង​បងប្អូន​ស្រី​របស់​ពួកគេ​ដូច​គ្នា។​ ទោះ​ជា​យ៉ាង​នេះ​ក្ដី​ មិន​មែន​ស្ត្រី​ទាំង​អស់​សុទ្ធតែ​មាន​ចំណាប់​អារម្មណ៍​ចំពោះ​គូ​ស្នេហ៍​​ ដែល​មាន​​មុខ​មាត់​​ស្រដៀង​នឹង​បងប្អូន​របស់​ខ្លួន​​នោះ​​ឡើយ​។


សុខភាពផ្លូវភេទ

ការរួមភេទផ្ដល់ប្រយោជន៍សុខភាព ចំពោះអ្នកធ្លាប់គាំងបេះដូង

គូស្វាមី​ភរិយា​មួយ​ចំនួន​ទំនងជា​គិត​ថា​ការ​វិល​ទៅ​រក​សកម្មភាព​លើ​គ្រែ​ក្រោយ​​ភាគី​ណា​មួយ​ជួប​បញ្ហា​គាំង​បេះដូង​ ទំនងជា​​អាច​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់។ ប៉ុន្តែ​ការ​សិក្សា​បាន​រក​ឃើញ​ថា ការ​វិល​ទៅ​រក​សកម្មភាព​លើ​គ្រែ​វិញ ក្នុង​រយៈពេល​ពីរ​បី​ខែ​ក្រោយ​មាន​អាការៈ​គាំង​បេះ​ដូង មាន​ទំនាក់​ទំនង​នៅ​នឹង​ជួយ​ឲ្យ​ការ​រស់​នៅ​បាន​ប្រ​សើរ​ជាមុន​។ ​​​ការសិក្សា​បាន​អះអាង​ថា​សកម្មភាព​រួម​ភេទ​ជា​ចំណែក​មួយ​ជួយ​ដល់​សុខុមាលភាព​របស់​មនុស្ស​យើង ហើយ​ថា​ការ​វិល​ទៅ​រក​សកម្មភាព​រួម​ភេទ​វិញ​ក្រោយ​មាន​ជំងឺ​គាំង​បេះ​ដូង ក៏​ជា​ផ្នែក​​មួយ​ជួយ​ដល់​សុខ​ភាព​។​ ការ​សិក្សា​នេះ​បាន​ចុះ​ផ្សាយ​ក្នុង European Journal of Preventive Cardiology កាលពី​ថ្ងៃទី​២៣ ខែ​កញ្ញា ឆ្នាំ​២០២០។ ការ​សិក្សា​បាន​ប្រ​មូល​ព័ត៌មាន​លើ​មនុស្ស​ដែល​មាន​សកម្មភាព​ផ្លូ​វភេទ​ចំនួន​៤៩៥​នាក់ និង​បាន​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រវាង​ឆ្នាំ​១៩៩២ ឬ​១៩៩៣ ពេល​ដែល​អ្នក​ទាំង​នោះ​ជួប​បញ្ហា​គាំង​បេះ​ដូង​លើក​ដំបូង​។​ លទ្ធ​ផល​សិក្សា​បង្ហាញ​ថា​អ្នក​ដែល​បាន​រក្សា​សកម្មភាព​ ឬ​បង្កើន​សកម្មភាព​រួមភេទ​ក្នុង​រង្វង់​ពេល​ប្រាំមួយ​ខែបន្ទាប់ពី​មាន​បញ្ហា​គាំង​បេះ​ដូង​ ប្រឈម​នឹង​ការ​ស្លាប់​៣៥​ភាគ​រយ​ទាប​ជាង​អ្នក​ដែល​មិន​សូវ​មាន​សកម្មភាព​រួម​ភេទ​ឡើង​វិញ។ ថ្វី​ដ្បិត​តែ​ការ​សិក្សា​ខាង​លើ​មិន​អាច​បញ្ជាក់​បាន​ច្បាស់​ថា​ការ​រួម​ភេទ​ជួយ​ឲ្យ​អ្នក​ជួប​បញ្ហា​គាំង​បេះ​ដូង​រស់​នៅ​បាន​យូរ​ក៏​ដោយ​ចុះ តែ​ថា​កត្តា​សកម្មភាព​រួមភេទ និង​ការ​រស់នៅ​បាន​យូរ​អង្វែង​គឺ​​​​មាន​ទំនាក់​ទំនង​គ្នា​។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​ពន្យល់​ថា​ការ​រួម​ភេទ​ជា​ទម្រង់​មួយ​នៃការ​ធ្វើ​លំហាត់​ប្រាណ ដែល​ជួយ​ដល់​ចង្វាក់​បេះ​ដូង និង​សម្ពាធ​ឈាម។ ទោះបី​ថា​ការ​ហាត់ប្រាណ​ខ្លាំងៗ​ ពេល​ខ្លះ​ធ្វើឲ្យ​មនុស្ស​យើង​ជួប​បញ្ហា​គាំង​បេះដូង តែថា​ការ​ហាត់​ប្រាណ​បាន​ទៀង​ទាត់​ជួយ​កាត់​បន្ថយ​ហានិភ័យ​បញ្ហា​សុខ​ភាព​បេះ​ដូង​បាន​យូរ​អង្វែង​។​ ដូច​នេះ​ហើយ តាម​រយៈ​ការ​សិក្សា​នេះ ក្រុម​អ្នក​ស្រាវ​ជ្រាវ​ថា​​គួរ​តែ​អាច​ជួយ​កាត់បន្ថយ​ការ​ភ័យ​ខ្លាច​បាន​ខ្លះ​ដល់​អ្នក​ធ្លាប់​ជួប​បញ្ហា​គាំង​បេះ​ដូង និង​អាច​វិល​ត្រឡប់​ទៅ​រក​សកម្មភាព​លើ​គ្រែ​របស់​ខ្លួន​វិញ​បាន​។


សុខភាពផ្លូវភេទ

ផ្លែឈើងាយរកពីរ​ប្រភេទ មាន​ប្រយោជន៍ដល់សកម្មភាពលើគ្រែ

បើ​និយាយ​ពី​ផ្លែ​ឈើ​ពី​រ​ប្រ​ភេទ​នេះ​ថា​មាន​ប្រ​យោជន៍​ចំពោះសកម្មភាព​ផ្លូវ​ភេទ ទំនងជា​គ្នា​យើង​ខ្លះ​ពិបាក​ជឿ​ដែរ​មើល​ទៅ តែ​ក្រុម​អ្ន​ក​ស្រាវ​ជ្រាវ​បញ្ជាក់​ច្បាស់​ថា​ពិត​ជា​អ៊ីចឹង​មែន។ តើ​ជា​ផ្លែ​អ្វី​ខ្លះ?​ តស់​ស្វែង​យល់​ទាំង​អស់​គ្នា។​ ១.ផ្លែ​ទទឹម​ គ្រាប់​ទទឹម​មាន​ផ្ទុក​សារធាតុ​មួយ​ឈ្មោះ​ថា​ polyphenols ដែល​សារធាតុ​នេះ​មាន​ទំនាក់​ទំនង​ក្នុង​ការ​ជួយ​ដល់​ការ​កាត់​បន្ថយ​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់ ជំងឺ​បេះ​ដូង និង​ជំងឺ​គ្រោះ​ថ្នាក់​សរសៃឈាម​ខួរ​ក្បាល។​ ដូច​គ្នា​ដែរ polyphenols ក៏​​សម្រួល​ដល់​សរសៃ​ឈាម​ បង្កើន​​ដំណើរ​ការ​ល្អ​ក្នុង​ការ​ដឹក​នាំ​ឈាម​ទៅ​កាន់​ខួរ​ក្បាល​ និង​បេះ​ដូង​ ហើយ​គេ​ជឿ​ថា​សារធាតុ​នេះ​ក៏​ជួយ​នាំ​ឈាម​ទៅ​កាន់​ប្រ​ដាប់​ភេទ​ផង​ដែរ​។​ អ្វី​ដែល​សំខាន់​នោះ​ គឺ​ថា​ការ​ផឹក​ទឹក​ទទឹម​មួយ​កែវ មុន​ពេល​រួម​ភេទ​ ជួយ​ឲ្យ​លិង្គ​ឡើង​រឹង​​បាន​ល្អ​ប្រ​សើរ​ទៀត​ផង​។ ២.ផ្លែប័រ ​​ផ្លែ​ប័រ​ត្រូវ​គេ​ដឹង​ថា​មាន​ប្រយោជន៍​ចំពោះ​ពង​ស្វាស និង​ជួយ​កាត់​បន្ថយ​ការ​ខូច​ខាង​DNA របស់​មេជីវិត​ទៀត​ផង។ វី​តាមីន​E នៅ​ក្នុង​ផ្លែ​ប័រ គឺ​ជា​សារធាតុ​ប្រ​ឆាំង​អុកស៊ីតកម្ម​ដ៏​សំខាន់​មួយ ជួយ​ដល់​សរសៃឈាម និង​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​បេះ​ដូង​។ ក្រៅពី​នេះ ផ្លែ​ប័រ​ក៏​សម្បូរ​ទៅ​ដោយ​វីតាមីន​ B6 ដែល​ជួយ​ធ្វើ​ឲ្យ​ប្រ​ព័ន្ធ​ប្រសាទ​មនុស្ស​យើង​មាន​លំនឹង​ល្អ​ទៀត​ផង​។ អ្វី​ដែល​កាន់តែ​សំខាន់​ចំពោះ​សកម្មភាព​លើ​គ្រែ​នោះ​គឺសារធាតុ​ប៉ូតាស្យូម​នៅ​ក្នុង​ផ្លែប័រ​​ជួយ​ផ្តល់​ថាមពល​ដល់​សកម្មភាព​ផ្លូវ​ភេទ​ទៀត​ផង​។​ ដូច​គ្នា​ដែរ បើ​យើង​ចង់​ឲ្យ​សម្មភាព​លើ​គ្រែ​ប្រកប​ដោយ​ភាព​រស់​រវើក ចូរ​ចៀស​វាង​​អាហារ​កែ​ច្នៃ ឬកម្រិត​ការ​ញ៉ាំ​តិច​តូច​ ជា​ពិសេស​អាហារ​មាន​ជាតិ​ប្រៃ ស្ករ និង​ខ្លាញ់​​ច្រើន។ ​ដើម្បី​ឲ្យ​ចរន្ត​ឈាម​ដើរ​បាន​ល្អ និង​ខ្លាំងក្លា យើង​គួរ​ចៀសវាង ឬ​ញ៉ាំ​អាហារ​ប្រ​ភេទ​នេះ​​មក​នៅ​​កម្រិត​តិច​តួច​បាន​ហើយ​។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ