សុខភាពផ្លូវភេទ

សុខភាព​ផ្លូវ​ភេទ - ​មាន​គ្នា​យើង​ច្រើន​ណាស់​កំពុង​ប្រឈម​បញ្ហា​ផ្លូវភេទ​ទាំង​ស្រី ទាំង​ប្រុស។ ​បញ្ហា​ផ្លូវ​ភេទ​​​មួយ​ចំនួន​ដែល​លម្អិត​ក្នុង​ផ្នែក​នេះ​មាន ​រោគវិនិច្ឆ័យ និងតេស្ត ​ផ្លូវភេទនិងការការពារ ​ជំងឺសិរមាន់លើប្រដាប់ភេទ ​ជំងឺបង្កដោយវីរុស អេចភីវី ​រលាកថ្លើម ​ជំងឺរលាកអាងត្រគាក ​ការពន្យារកំណើត ​គន្លឹះសុខភាពផ្លូវភេទ ​ ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពផ្លូវភេទ

ប្រយ័ត្ន! អេដស៍កំពុងផ្ទុះការឆ្លងក្នុងចំណោមយុវវ័យ ខណៈអ្នកផ្ទុកជិត៧ពាន់នាក់បន្តគេចខ្លួន

ជំងឺ​អេដស៍ កំពុង​ផ្ទុះ​ការ​ឆ្លង​​ក្នុង​ចំណោម​យុវវ័យ និង​អ្នកស្រឡាញ់​ភេទ​ដូចគ្នា ស្រប​ពេល​ដែល​អ្នក​ផ្ទុក​មេរោគ​អេដស៍ជិត ៧ ០០០នាក់ នៅ​តែ​បន្តគេច​មិន​មក​ទទួល​សេវា​ព្យាបាល​។ នេះ​បើយោង​ទៅ​តាម​របាយ​ការណ៍​ពី​អាជ្ញា​ធរ​ជាតិប្រយុទ្ធនឹង​ជំ​ងឺ​អេដស៍​​ដែល Hello គ្រូពេទ្យ ទទួល​បាន​កាល​ពី​ដើម​ខែ​ធ្នូ ឆ្នាំ​២០២៤នេះ។ របាយ​ការណ៍​ដដែល បានបបញ្ជាក់​ថា គិត​ត្រឹម​ឆ្នាំ​២០២៣ កម្ពុជា បាន​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ចំនួន ១ ២០០នាក់ ក្នុងនោះ ​យុវវ័យ​អាយុ​ចន្លោះ​ពី​១៥ ដល់​២៤​ឆ្នាំ មានចំនួន​៥១៦​នាក់​។ ស្រប​ពេល​ជាមួយគ្នានេះ អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធនឹង​ជំ​ងឺ​អេដស៍​​ នៅ​តែ​បន្ត​ខិត​ខំ​ក្នុង​ការ​ស្វែង​រក​អ្នក​ផ្ទុក​មេរោគ​អេដស៍ចំនួនប្រមាណជិត ៧ ០០០នាក់ ដែល​មិនទាន់​បាន​មក​ទទួល​សេវា​ព្យាបាល។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! លោក ឈឹម ឃិនដារ៉េត អគ្គ​លេខា​ធិការ​អាជ្ញា​ធរជាតិ​ប្រយុទ្ធ​​នឹង​ជំ​ងឺ​អេដស៍ បានប​ញ្ជាក់​ថា បើ​ទោះ​បី​អ្នក​ឆ្លង​ថ្មី​ក្នុង​ចំណោម​មនុស្សពេញវ័យអាយុ​១៥​ឆ្នាំ​ឡើង មាន​ការ​ថយ​ចុះ​គួរ​ឲ្យ​កត់​សម្គាល់ ពោល​គឺ​ប្រមាណ​ជា​៤៦% បើ​គិត​ចាប់​តាំងពីឆ្នាំ​២០១០ មក​ដល់​ឆ្នាំ​២០២៣​ក៏ដោយ ប៉ុន្តែ បែរ​ជា​មាន​ការ​កើន​ឡើង​ក្នុង​ចំណោម​បុរសប្រមាណ​ជា ៦% ទៅ​វិញ​។ [embed-health-tool-BMI] ក្នុង​ចំណោមអ្នកឆ្លងថ្មី​ទាំង ១ ២០០នាក់នេះ មាន ៨៦% ជា​ប្រជាជន​គន្លឹះ និង​អតិថិជនរួមនឹងដៃគូ ហើយ៤៦% ស្ថិតក្នុង​ចំណោម​បុរសរួម​ភេទជា​មួយនឹង​បុរស​​។ បើ​គិត​ត្រឹម​ត្រីមាសទី៣ ឆ្នាំ២០២៤នេះ […]

អត្ថបទផ្សេងទៀតពី សុខភាពផ្លូវភេទ

ស្វែងរក សុខភាពផ្លូវភេទ

ផ្លូវភេទនិងការការពារ

ស្រីៗរួមភេទលើកដំបូង អាច​មាន​ការ​ប្រែ​ប្រួល​ទាំងនេះ

​ស្រីដែល​ទើប​តែ​​ចាប់​ផ្ដើម​រួម​ភេទ​លើកដំបូង អាច​នឹង​​មាន​ជួប​​ការ​ប្រែ​ប្រួល​លើ​រាង​កាយ​មួយ​ចំនួន។​ យ៉ាងណាក៏ដោយ ​ការ​ប្រែ​ប្រួល​នេះ អាច​មាន​ភាព​ប្លែកៗគ្នា ពី​មនុស្ស​ស្រី​ម្នាក់ ទៅ​ម្នាក់​ទៀត។ ខាង​ក្រោម​នេះ ជា​បទ​ពិសោធន៍​មួយ​ចំនួន​ដែល​អាច​កើត​មាន​ជាទូទៅ​លើ​ស្រីៗ​បន្ទាប់​ពី​បាន​ចាប់​ផ្ដើម​រួម​ភេទ​ដំបូង​។ ១. មានការ​ឈឺចាប់ ការ​ឈឺ​ចាប់​ពេល​រួម​ភេទ គឺជា​រឿង​ពិត ហើយ​អាច​កើត​មាន​​ដោយ​មូល​ហេតុ​ផ្សេងៗ​គ្នា។ យ៉ាងណា ការ​ឈឺ​ចាប់​នេះ ជា​រឿង​ធម្មតា មិន​មាន​អ្វី​គួរ​ឲ្យ​បារម្ភ​នោះ​ទេ​។ ការ​ឈឺ​ចាប់​នេះ​អាច​កើត​មាន​ដោយ​សារ​សន្ទះ​ព្រហ្មចារីយ៍​ដាច់​រហែក ឬ​ក៏អាច​មក​ពី​ទ្វារ​មាស​ស្ងួត មិន​មាន​ទឹក​រម្អិល​គ្រប់​គ្រាន់​។ ពេល​ខ្លះ​ទៀង បើសិនជា​ស្រីៗ​យើង​បាន​ឈាន​ដល់​ចំណុចកំពូល​ពេល​កំពុង​រួម​ភេទ​ ក៏អាច​ធ្វើឲ្យ​មាន​អាការៈ​រមួល​នៅត្រង់​ស្បូន​ផង​ដែរ​។ ការណ៍​នេះ ដោយ​សារ​មាន​ការ​បញ្ចេញ​អ័រម៉ូន​អុកស៊ីតូស៊ីន​ក្នុង​រាង​កាយ នាំឲ្យ​មាន​ការ​កន្រ្តាក់​ស្បូន និង​នាំ​ឲ្យ​មាន​ការ​ឈឺ​ចាប់​។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ២. អាច​មាន​ឈាម​តិចៗ​ ស្រីៗ​យើង​ខ្លះ​អាច​នឹង​មាន​ចេញ​​ឈាម​ក្រោយ​រួម​ភេទ តែអ្នក​ខ្លះ​ក៏​អាច​អត់​ផង​ដែរ​។ ទោះ​បីជា​មាន​ឈាម ឬ​អត់ គឺ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ។​ គ្នា​យើង​អាច​នឹង​ឃើញ​មាន​ឈាម​នៅ​ប្រដាប់​ភេទ ពេល​យើង​រួម​ភេទ​ដោយ​ការ​ស៊ក​លិង្គ​បញ្ចូល​តាម​ទ្វារ​មាស​ ជា​លើក​ដំបូង ហើយ​ក៏​អាច​មក​ពី​ការ​រហែក​ដាច់​សន្ទះ​ព្រហ្មចារីយ៍​ដែរ​។ សន្ទះ​ព្រហ្មចារីយ៍ ជា​ស្បែក​ស្តើង​​គ្រប​លើ​រន្ធ​ចូល​ក្នុង​ទ្វារ​មាស ហើយ​សន្ទះ​នេះ​អាច​នឹង​ដាច់​រហែក​បាន​ដោយ​ងាយ ទោះ​ជា​មិន​ដោយ​សារ​ការ​រួម​ភេទ​ក៏​ដោយ​។ ​ក្រៅ​ពី​នេះ​ បើ​យើង​មាន​ចេញ​ឈាម​តិច​តួច​ អាច​ដោយ​សារ​ការ​រលាក​នៅ​មាត់​ស្បូន ដែល​កន្ត្រាក់​អំឡុង​ពេល​រួមភេទ ឬ​ក៏​ដោយ​សារតែ​ការ​ដាច់​ទ្វារ​មាស បើ​សិន​ជា​យើង​រួម​ភេទ​ប្រើ​កម្លាំង​ខ្លាំងៗ​។ ឈាម​កើត​ចេញ​ពី​ការ​រលាក​មាត់​ស្បូន​ ឬ​រហែកទ្វារ​មាស​ មាន​ពណ៌​ក្រហម​ថ្លា​ធម្មតា​។ ៣. មាន​អារម្មណ៍​ឈឺផ្សា វា​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ បើ​យើង​មាន​អារម្មណ៍​ថា​ឈឺ​ផ្សា​ពេល​ទៅ​បន្ទប់ទឹក​ក្រោយ​រួម​ភេទ។ ការ​ដាច់​រហែក​ទ្វារ​មាស​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​ឈឺ​ផ្សា​នេះ​កើត​ឡើង។ ប៉ុន្តែ​ បើការ​ឈឺ​ផ្សា​នេះ​កើត​ឡើង​មិន​បាត់ទៅ​វិញ​ច្រើន​ថ្ងៃ អាច​ថា​មាន​បញ្ហា​អ្វី​ផ្សេង​លើស​ពី​នេះ គ្នា​យើង​គូរ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​។​ ៤. […]


ការពន្យារកំណើត

ស្រីៗប្រើ​ថ្នាំ​ពន្យារ​កំណើត​យូរឆ្នាំ អាច​អត់មានកូន ឬ​ប៉ះពាល់​សុខភាព​អត់?

មធ្យោបាយ​នៃ​ការ​ពន្យារ​កំណើត​មាន​ច្រើន​ដូច​ជា ការ​ប្រើ​ប្រាស់​ថ្នាំ​គ្រាប់ ថ្នាំចាក់ កង​ដាក់​ក្នុង​ស្បួន កង​ដាក់​ក្រោម​ស្បែក ឬ​ការ​ប្រើ​ស្រោម​អនាម័យ​។ល។ ស្ត្រី​ភាគ​ច្រើន នៅ​ពេល​ដែល​មិន​ទាន់​ចង់​បាន​កូន និយម​ប្រើ​ប្រាស់​ថ្នាំ​គ្រាប់​ពន្យារ​កំណើត ប៉ុន្តែ​នៅ​ពេល​ដែល​ប្រើ​យូរ​ទៅ មាន​ស្ត្រី​ខ្លះ​លើក​ឡើង​ថា ប្រើ​ប្រាស់​ថ្នាំ​​គ្រាប់​ពន្យារ​កំណើត​រាប់​ឆ្នាំ អាច​ប៉ះពាល់​ដល់​សុខភាព ពិសេស​ប៉ះពាល់​ដល់​លទ្ធភាព​ការ​បង្ក​កំណើត ឬ​អត់? ឆ្លើយ​តប​នឹង​ចម្ងល់​នេះ លោក​វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី ថា ទោះ​បី​ជា​ថ្នាំ​គ្រាប់​ពន្យារ​កំណើត​មាន​ផល​រំខាន​តិច​តួច​ទៅ​តាម​ប្រភេទ​នៃ​សារធាតុ​អ័រម៉ូន និង​ករណី​ប្រើដោយ​ពុំ​បាន​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ តែ​បញ្ហា​នេះ​បណ្ដាល​ឲ្យ​អត់​កូន ឬ​ពិបាក​មាន​កូន គឺ​ពុំ​មែន​បណ្ដាល​មក​ពី​ការ​ប្រើ​ថ្នាំ​គ្រាប់​ពន្យារ​កំណើត​នោះ​ទេ។ ការ​សិក្សា​បាន​បង្ហាញ​ឲ្យ​ដឹង​ថា ស្ត្រី​ដែល​បាន​ប្រើ​ប្រាស់​ថ្នាំ​គ្រាប់​ពន្យារកំណើត គឺ​លទ្ធភាព​បង្ករ​កំណើត មាន​ផ្ទៃពោះ​ដូច​រាល់​ស្ត្រី​ពុំ​ធ្លាប់​បាន​ប្រើ​​ថ្នាំ​ពន្យារ​កំណើត​ដូច​គ្នា​ដែរ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្រ្តីពពោះ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ លោក​បន្ត​ថា លើក​លែង​តែ​ការ​ប្រើ​ថ្នាំ​គ្រាប់​ពន្យារ​កំណើត​បន្ទាន់ (ថ្នាំ៧២ ម៉ោង) រយៈ​ពេល​យូរ និង​ញឹក​ញាប់​ពេក ទើប​បណ្ដាល​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​បញ្ហា​បង្កកំណើត។ ចំណែក​ប្រភេទ​ថ្នាំ​ពន្យារ​កំណើត​ប្រចាំ​ថ្ងៃ ពុំ​មាន​ផល​ប៉ះពាល់​ដល់​លទ្ធភាព​បង្ក​កំណើត​នោះ​ទេ ហើយ​ស្ត្រី​ទាំង​អស់​នឹង​ចាប់​ផ្ដើម​មាន​រដូវ​ឡើង​វិញ នៅ​ខែ​បន្ត​បន្ទាប់ ហើយ​សារធាតុ​អ័រម៉ូន​ដែល​មាន​នៅ​ក្នុង​ខ្លួន​នឹង​បញ្ចេញ​អស់​ពី​រាងកាយ​ភ្លាមៗ ក្រោយ​ពេល​បញ្ឈប់​ការ​ប្រើ​ប្រាស់។ ស្ត្រី​មួយ​ចំនួន​ប្រើ​ថ្នាំ​ពន្យារ​កំណើត ស្រប​ពេល​មាន​បញ្ហា​វិបត្តិ​អត់​កូន ពិបាក​មាន​កូន​ដោយ​ពុំ​បាន​ដឹង ឬ​ពិនិត្យ​ព្យាបាល​ពីមុន ដូចជា​ជំងឺ​ពង​ញី​កណ្ដាញ់ (PCOS) ធ្វើ​ឲ្យ​ស្ត្រី​រាំង​រដូវ រដូវ​មក​មិន​ទៀង​ទាត់​ស្រាប់ ជំងឺ​ដុំ​ឈាម​រដូវ ឬ​ស្បូន​ក្រិន វិបត្តិ​មេ​ជីវិត​ញី​ផ្សេងៗ ដែល​ជា​បញ្ហា​​ធ្វើ​ឲ្យ​ស្ត្រី​​ពិបាក​មាន​កូន​។ ស្វែងយល់ពីការពន្យារកំណើតផ្សេងទៀត៖ ក្រោយប្រើថ្នាំពន្យារកំណើតបន្ទាន់ មានអាការៈទាំងនេះ […]


ការពន្យារកំណើត

កុំច្រឡំទៀត ការប្រើវិធីនេះ​មិន​អាចការពារ​មិន​ឲ្យមានកូនបានទេ

ពេល​រួម​ភេទ​ដោយ​មិន​បាន​ប្រើ​ស្រោម ឬ​ក៏​មធ្យោបាយ​ពន្យារ​កំណើត​ដទៃទៀតការពារ ស្រីៗ​មួយ​ចំនួ​ន​បារម្ភ​ពី​ការ​មាន​កូន​ដោយ​ចៃដន្យ។ ក្នុង​នោះ​ដំណោះ​ស្រាយ​ចំពោះ​បញ្ហា​នេះ ស្រីៗ​គ្នា​យើង​ខ្លះ ចប់​ប្រតិបត្តិការភ្លាម ក៏​ប្រញាប់​ទៅ​លាង​សម្អាត​ប្រដាប់​ភេទ​ចេញ ដោយ​គិត​ថា​ការ​ធ្វើ​បែប​នេះ​អាច​ជួយ​សម្អាត​ទឹក​កាម​ចេញ​អស់ រារាំង​ការ​មាន​ផ្ទៃពោះ​បាន។ តាម​ការ​ពន្យល់​របស់​ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ការ​លាង​សម្អាត​ប្រដាប់​ភេទ​ក្រោយ​រួម​ភេទ មិន​អាច​ការពារ​មិន​ឲ្យ​មាន​ផ្ទៃ​ពោះ និង​ឆ្លង​​ជំងឺ​កាមរោគបាន​នោះ​ទេ។ លោក​បន្ត​ការ ការ​យល់​ច្រឡំ​បែប​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​ស្រ្តី​ភ្លាត់​មាន​កូន​តែ​ញឹក។ រួមភេទ​ដោយ​មិន​បាន​ការពារ លោក​វេជ្ជបណ្ឌិត​ថា ជម្រើស​បង្ការ​ការ​មាន​ផ្ទៃ​ពោះ​ល្អ​បំផុត គឺ​ប្រើ​ថ្នាំ​ពន្យារ​កំណើត​បន្ទាន់ ឬ​ថ្នាំ ៧២ ម៉ោង។ ថ្នាំ​ពន្យារ​កំណើត​បន្ទាន់ ឬ​ថ្នាំ ៧២ ម៉ោង បង្ការ​កុំ​ឲ្យ​មេ​ជីវិត​ឈ្មោល​ជួប​ជាមួយ​ពង​មេ​ជីវិត​ញី ឬ​ពន្យារ​កុំឲ្យ​ពង​មេ​ជីវិត​ញី​ធ្លាក់​ចេញ​ពី​ក្រពេញ​អូវែ ដោយ​គ្រាន់​តែ​ស្រីៗ​លេប​ថ្នាំ​នេះ​អំឡុង​ពេល ៣ ថ្ងៃ​នៃ​ការ​រួមភេទ​ដែល​មិន​បាន​ការពារ ។ ថ្នាំ​នេះ​មាន​ប្រសិទ្ធ​ភាព​តែ​រយៈ​ពេល ៣ ថ្ងៃ (៧២ម៉ោង) បន្ទាប់​ពី​រួមភេទ​រួច​ប៉ុណ្ណោះ លេប​កាន់​តែ​លឿន​ប្រសិទ្ធភាព​កាន់​តែ​ខ្ពស់។ ការ​ប្រើថ្នាំនេះ ​ស្រីៗ​ខ្លះ​អាច​ជួប​ប្រទះ​ផល​រំខាន ដូចជាចង្អោរ អស់កម្លាំង ឈឺ​ក្បាល និង​ឈឺ​សុដន់​។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!


ជំងឺកាមរោគ

ស្រីៗងាយឆ្លងជំងឺកាមរោគជាងបុរស ដោយសារកត្តាទាំងនេះ

ជំងឺ​កាមរោគ​អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្សម្នាក់​ទៀត​តាម​រយៈ​ការ​រួមភេទ​ជាមួយ​ដៃ​គូ​ដែល​មាន​មេរោគ​នេះ ​ដោយ​មិន​បាន​ប្រើ​ស្រោម​អនាម័យ​ការពារ តាម​រយៈ​ឈាម និង​ឆ្លង​ពី​ម្តាយ​ទៅ​កូន​ពេល​ពពោះ និង​សម្រាល។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ បាន​ឲ្យ​ដឹង​ថា ដ្បិត​តែ​ជំងឺ​កាម​រោគ​អាច​កើត​មាន​ទាំង​លើ​បុរស និង​ស្ត្រី តែ​ស្ត្រី​ងាយ​នឹង​ឆ្លង​ជំងឺ​កាមរោគ​ជាង​បុរស។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! កត្តាជំរុញឲ្យស្ត្រីងាយនឹងឆ្លងជំងឺកាមរោគ ១. ស្រទាប់​ទ្វារមាស​របស់​ស្ត្រី​មាន​លក្ខណៈ​ស្តើង បាក់តេរី​នឹង​ជ្រៀត​ចូល ខណៈ​ស្បែក​លិង្គ​របស់​បុរស​ក្រាស់​ជាង។ ២.បរិស្ថាន​ទ្វារ​មាស​របស់​ស្ត្រី​សើម ដែល​អាច​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​លូត​លាស់​នៃ​បាក់តេរី។ ៣. បើ​ប្រៀប​ធៀប​ទឹក​កាម​របស់​បុរស និង​ទឹក​រម្អិល​របស់​ស្ត្រី ទឹក​កាម​មាន​ផ្ទុក​មេរោគ​ច្រើន​ជាង បែប​នេះ​ពេល​បុរស​បញ្ចេញ​ទឹកកាម​ទៅ​ក្នុង​ប្រដាប់​ភេទ​ស្ត្រី នោះ​ស្ត្រី​នឹង​ទទួល​មេរោគ​ជំងឺ​កាមរោគ​យ៉ាង​ច្រើន​នោះ​ពី​បុរស។ អត្ថបទគួរអាន៖ ធ្វើរឿងទាំងនេះដោយមិនប្រើទឹកអនាម័យ ទ្វារមាសនឹងមានក្លិនធម្មជាតិ ស្រីៗយើងកុំ​ស្ត្រេសច្រើនពេក ប្រយ័ត្នប៉ះពាល់សុខភាព​ទ្វារមាស គួរប្រយ័ត្ន! បើទ្វារមាសឆ្លងមេរោគផ្សិតស្រីៗអាចប្រឈមជំងឺមហារីកមាត់ស្បូន គួរប្រយ័ត្ន! បើទ្វារមាសឆ្លងមេរោគផ្សិតស្រីៗអាចប្រឈមជំងឺមហារីកមាត់ស្បូន រោគសញ្ញាជំងឺកាមរោគ លោក​វេជ្ជបណ្ឌិត​បាន​បន្តថា រោគ​សញ្ញា​ជំងឺ​កាមរោគ​លើ​ស្ត្រី អាច​ស្ត្រី​មិន​សូវ​ចាប់​អារ​ម្មណ៍ ឬ​មាន​ការ​ភាន់​ច្រឡំ ដោយសារ​តែ​រោគ​សញ្ញាទាំង​នោះ​ស្រដៀង​គ្នាអាការៈសាមញ្ញធម្មតាដែលតែងតែកើតមានលើស្ត្រី ពិសេសគឺបញ្ហាធ្លាក់សនេះឯង។ ខាងក្រោមនេះជារោគសញ្ញាទូទៅនៃជំងឺកាមរោគ។ ហូរ​ខ្ទុះ​ពី​បង្ហូរ​នោម (​បុរស​) ​ដុះ​ដូច​សិរមាន់​លើ​ប្រដាប់​​បន្ត​ពូជ​ស្ត្រី ឬ​បុរស ក្រហាយ រមាស់​លើ​ទ្វារមាស​ ហើម​ក្រលៀន​ ធ្លាក់ស មាន​ពណ៌​លឿង ឬ​ ​បៃតង​មាន​ធុំក្លិន​ ​នោម​ទាស់ ក្រហាយ​ឈឺ​ ​ឈឺចាប់​នៅពេល​រួមភេទ​ ​ចំពោះ​ស្ត្រី​ឈឺពោះ​ផ្នែក​​ខាងក្រោម​។​


គន្លឹះសុខភាពផ្លូវភេទ

​​អត់​សូវ​ចង់រួមភេទ អាចប្រើតិចនិកទាំងនេះដាស់អារម្មណ៍

ចំណង់​ផ្លូវ​ភេទមនុស្សម្នាក់ៗ អាច​ឡើង​ចុះ​គ្រប់​ពេល ពិសេស​ដោយ​សារ​បញ្ហា​ទំនាក់​ទំនង ឬ​ពេលវេលា ក៏​ដូច​ជា​កាលៈ​ទេសៈ​ណា​មួយ។ ពេល​មាន​បញ្ហា​អត់​ចំណង់​ផ្លូវ​ភេទ ក៏​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃដែរ។ “Hello គ្រូពេទ្យ” នឹង​ណែនាំ​​យើងពីវិធី​សាស្រ្តខ្លះ​ៗ អាចជួយ​​ដាស់​អារម្មណ៍​ផ្លូវភេទ។ ១- ដោះ​ស្រាយ​បញ្ហា​ផ្លូវ​អារម្មណ៍ ចំណង់​ផ្លូវ​ភេទ​​គ្មាន​ថ្ងៃ​អាច​កើន​ឡើង​បានឡើយ ​បើយើង​មិន​​ដោះ​ស្រាយ​បញ្ហា​ទាក់​ទង​​ផ្លូវ​ភេទ ឲ្យ​បាន​​រួច​រាល់​ទេ​នោះ។ មិន​ថា​យើង​ធ្លាប់​មាន​​រឿង​មិន​ល្អ​ក្នុង​ទាក់​ទង​ជា​មួយ​ផ្លូវ​ភេទ​កាល​ពី​មុន ឬ​មាន​បញ្ហា​អំឡុង​រួមភេទ​ជាមួយ​ដៃ​គូ​ ក៏​ដូច​ជា​មាន​បញ្ហា​ណា​មួយជាមួយសមាជិក​គ្រួសារ ប៉ាម៉ាក់ ឬមនុស្ស​ជុំ​វិញ​ខ្លួន ដែល​អាច​ធ្វើ​ឲ្យ​យើង​គិត​ថា រួម​ភេទ មិនមែន​ជា​រឿង​សំខាន់​ក្នុង​ជីវិត​នោះ បញ្ហា​ទាំង​នោះ នឹង​ក្លាយ​ជា​កត្តា​រារាំង​អារម្មណ៍​ផ្លូវ​ភេទ​យើង​មិន​ខាន។ មិន​​ថា​យើង​ស្វែង​រក​ដំណោះ​សា្រយ​តាម​អ៊ីន​ធឺណិត ទៅ​ជួប​ពេទ្យ​ជំនាញ ឬ​​ពិគ្រោះ​ជា​មួយ​អ្នក​ឯក​ទេស នោះទេ ក៏​ដូច​ជា​បើក​ចិត្ត​ទទួល​ស្គាល់​ពី​បញ្ហា​រារាំង​កត្តា​ផ្លូវ​ភេទ​របស់​យើង ដែល​​ទាំង​អស់នេះ គឺ​ជា​វិធី​សាស្ត្រ​ដំបូង ធ្វើ​ឲ្យ​យើង​មាន​ចំណង់​រួម​ភេទ​ជា​មួយ​ដៃ​គូ ប្តី​ប្រពន្ធ​ ឡើង​វិញ​បាន។ ២- ហាត់​ប្រាណ យើង​​ត្រូវ​ចាប់​ផ្ដើម​ធ្វើ​ចលនា ហាត់​ប្រាណ ដូច​ជា​ ដើរ​​ជុំ​វិញ​ផ្ទះ ទៅ​កន្លែង​ម៉ាស្សា ឬ​​អាច​សម្រេច​កាម​ដោយ​ខ្លួន​ឯង ​ឲ្យ​បាន​ញឹក​ញាប់។ មួយ​ទៀត​ អាច​ងូត​ទឹក​ឲ្យ​បាន​ច្រើន​ដង ធ្វើ​បែប​នេះ​ យើង​​នឹង​មាន​អារម្មណ៍​ល្អ​ នៅ​ពេល​ទឹក​បាញ់​ប៉ះ​ដង​ខ្លួនយើង។ នៅ​ក្នុង​រយៈ​ខ្លី​មួយ ធ្វើ​បែប​នេះ យើង​នឹង​ចាប់​ផ្ដើម​មាន​ភាព​ជឿ​ជាក់ អាច​កាត់​បន្ថយ​ភាព​តាន​តឹង ក៏​ដូច​ជា​បញ្ហា​ស្រ្តេស ​ពី​មួយ​ថ្ងៃទៅ​មួយ​ថ្ងៃ ហើយ​ចំណង់​ផ្លូវ​ភេទ ​ក៏​កើន​ឡើង​បន្តិច​ម្ដង​ៗទៅ​តាម​អារម្មណ៍​យើង​ដែរ។ ៣- កុំ​ខ្វល់​ពី​រឿង​ដល់​ចំណុច​កំពូល ឬ​មិន​ដល់ រឿង​​ដល់​ចំណុច​កំពូល​ពេល​រួម​ភេទ ជា​កត្តា​មួយ​ធ្វើ​ឲ្យយើងភាគ​ច្រើន​មាន​កង្វល់ ប៉ះពាល់​​ជីវិត​ផ្លូវ​ភេទ […]


គន្លឹះសុខភាពផ្លូវភេទ

រឿង​ពិត​ច្រើន​យ៉ាង​ពី​ការ​រួមភេទ​ មនុស្សភាគច្រើន​មិនសូវដឹង​

ការ​រួម​ភេទ​មិន​មែន​ត្រឹម​តែ​បាន​ផ្ដល់​ក្ដី​សុខ និង​ភាព​ស្និទ្ធ​ស្នាល​រវាង​គូ​ស្នេហ៍​នោះ​ទេ តែ​ថែ​ម​ទាំង​មាន​ប្រយោជន៍​ផ្នែក​សុខភាព និង​អាច​ជួយ​ឲ្យ​យើង​រស់​បាន​យូរ​​ផង​ដែរ​។ ការ​រួម​ភេទ​ត្រូវ​គេ​ជឿ​ថា​អាច​ប្រឆាំង​នឹង​ជំងឺ​មួយ​ចំនួន និង​ទំនងជា​អាច​ការពារ​ជំងឺ​មហារីក​បាន​ទៀត​ផង​។ ១. បំបាត់​ស្រ្តេស​ ការ​រួម​ភេទ​អាច​កាត់​កម្រិត​ស្ត្រេស​របស់​មនុស្ស​យើង​បាន​។ ការ​សិក្សា​មួយ​បាន​​រក​ឃើញ​ថា​អ្នក​ដែល​បាន​រួមភេទ​ជាមួយ​ដៃ​គូ​​មុន​ពេល​ធ្វើ​កិច្ច​ការ​លំបាក​ផ្សេងៗ កម្រិត​ស្ត្រេស​របស់​អ្នក​ទាំង​នោះ​មាន​ទាប និង​កម្រិត​សម្ពាធ​ឈាម​ក៏​ទាប​ដែរ បើ​ធៀប​ទៅ​នឹង​អ្នក​ដែល​មិន​បាន​រួមភេទ ឬ​អ្នក​សម្រេច​កាម​ដោយ​ខ្លួន​ឯង។​​​ ២. ជួយ​សុខភាព​បេះដូង ការ​រួម​ភេទ​បាន​ជួយ​ដល់​ចង្វាក់​បេះដូង និង​សុខភាព​បេះ​ដូង​ផ្សេងទៀត​។ ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា​ការ​រួម​ភេទ​ពិត​ជា​អាច​ជួយ​ប្រុសៗ​កាត់​បន្ថយ​ការ​ប្រឈម​នឹង​ការ​ស្លាប់​ដោយ​សារ​គាំង​បេះ​ដូង​។ ការ​សិក្សា​បញ្ជាក់​ថា​ ប្រុសៗ​ដែល​បាន​រួម​ភេទ​បាន​ពីរ​ដង ឬ​លើស​ពី​នេះ​ក្នុង​មួ​យ​សប្ដាហ៍ គឺ​ទំនង​ជា​ប្រឈម​នឹង​ការ​ស្លាប់​ដោយ​សារ​គាំង​បេះ​ដូង​ទាប​ជាង​ប្រុសៗ​ដែល​មិ​ន​សូវ​បាន​រួម​ភេទ​។ ៣. កាត់​បន្ថយ​ការ​ឈឺចាប់​ផ្សេងៗ​ ការ​រួម​ភេទ​ជួយ​ឲ្យ​មនុស្ស​យើង​មាន​អារម្មណ៍​ល្អ​។ ក្រៅ​តែ​ពី​អត្ថប្រ​យោជន៍​ដល់​រាង​កាយ ការ​រួម​ភេទ​ក៏​បាន​រួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​ការ​ឈឺ​ចាប់​ផង​ដែរ​។ នៅ​ពេល​មនុស្ស​យើង​កំពុង​មាន​អារម្មណ៍​ស្រើប​ស្រាល និង​ដល់​ចំណុច​កំពូល hypothalamus នៅ​ក្នុង​ខួរក្បាល​បញ្ចេញ​អ័រម៉ូន​អារម្មណ៍​ល្អ​អុកសុីតូសុីន​ (oxytocin) ។ ការ​សិក្សា​បាន​រក​ឃើញ​ដែរ​ថា​អ័រ​ម៉ូន​នេះ អាច​ជួយ​ស្រីៗ​កាត់​បន្ថយ​ការ​ឈឺ​ចាប់ ពិសេស​ការ​ឈឺ​ចាប់​ពេល​មក​រដូវ​។ ៤. ការពារ​ជំងឺ​មហារីក​ ការ​សិក្សា​មួយ​​ចំនួន​បាន​រក​ឃើញ​ថា​ប្រុសៗ​មាន​វ័យ​៥០​ឆ្នាំ​ ឬ​លើស​ពី​នេះ ដែល​បាន​រួម​ភេទ​ញឹក​ញាប់​អាច​​ប្រឈម​នឹង​ការ​រក​ឃើញ​ថា​មាន​មហារីក​ក្រពេញ​ប្រូស្តាត​ទាប​ជាង​ប្រុសៗ​វ័យ​ដូច​គ្នា​តែ​មិន​សូវ​បាន​រួម​ភេទ​។​ ការ​សិក្សា​បញ្ជាក់​ទៀត​ថា មិន​ថា​ការ​រួម​ភេទ​ជាមួយ​ដៃគូ ឬ​សម្រេច​កាម​ដោយ​ខ្លួន​ឯង​ទេ គឺ​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​មាហារីក​ក្រពេញ​ប្រូ​ស្តាត​នៅ​ពេល​វ័យ​កាន់​តែ​ចាស់​។ ការ​សិក្សា​មួយ​ទៀត​បញ្ជាក់​ដែរ​ថា ប្រុសៗ​ក្នុង​វ័យ​ខ្ទង់​២០​ឆ្នាំ ដែល​បាន​បញ្ចេញ​ទឹក​កាម​ញឹកញាប់​ក៏​ទំនង​ជា​អាច​កាត់​បន្ថយ​ហានិភ័យ​​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​នេះ​បាន​ដែរ​។ ៥. បង្កើន​គុណភាព​មេ​ជីវិត​ ការ​រួម​ភេទ​បាន​ដល់​ចំណុច​កំពូល​ញឹកញាប់ ជួយ​បង្កើន​គុណភាព​មេ​ជីវិត​ឈ្មោល​ប្រុសៗ​ ដោយ​បាន​កាត់​បន្ថយ​ចំនួន​DNA ដែល​ខូច​ចូល​ទៅ​ក្នុង​មេជីវិត និង​បង្កើន​សមត្ថភាព​បង្ក​កំណើត។​ ការ​សិក្សា​រក​ឃើញ​ថា​ប្រុសៗ​ដែល​បាន​រួមភេទ ឬ​បាន​បញ្ចេញ​ទឹក​កាម​រាល់ថ្ងៃ​​ គុណ​ភាព​មេជីវិត​នៅ​ក្នុង​ទឹក​កាម​មាន​កម្រិត​ខ្ពស់​​ជាង​អ្នក​ដែល​មិន​បាន​រួម​ភេទ ក្នុង​រយៈពេល​មួយ​សប្ដាហ៍​បន្ទាប់។ ការណ៍​នេះ អាច​ជួយ​ឲ្យ​គូស្នេហ៍​ជួប​បញ្ហា​ពិបាក​បង្ក​កំណើត​កម្រិត​ស្រាល ​​ឲ្យ​មាន​ការ​បង្ក​កំណើត​។ ​​​​​​​ការ​រួម​ភេទ ជា​ពេល​វេលា​មួយ​សម្រាប់​គូស្នេហ៍​ក្នុង​ការ​បង្កើន​ភាព​ស្និទ្ធ​ស្នាល តម្រេក […]


គន្លឹះសុខភាពផ្លូវភេទ

ប្រុសៗអនុវត្តតិចនិក ៣នេះ សកម្មភាពលើគ្រែកាន់តែប្រសើរ​

ប្រុសៗ​យើង​ភាគ​ច្រើន​តែង​តែ​មាន​ចំណូល​ចិត្ត​ក្នុង​ការ​បង្កើន​សមត្ថភាព​ផ្លូវ​ភេទ​ ដើម្បី​បំពេញ​ភាព​ត្រេក​ត្រអាល​របស់​ខ្លួន និង​ដៃគូ​។ យ៉ាងណា បើ​យើង​ផ្ដោត​អារម្មណ៍​លើ​រឿង​​រួមភេទ​ដូចជា​រយៈពេល ឬ​ក្បាច់​រួមភេទ​ ​ខ្លាំង​ពេក​ក៏​នឹង​ធ្វើ​ឲ្យ​មានការ​ធុញ​ធប់​​ផង​​ដែរ​។​​ ដូច​នេះ​ហើយ ដើម្បី​ឲ្យ​សុខភាព​ផ្លូវភេទ​របស់​យើង​នៅ​តែ​ដំណើរ​ការ​បាន​ដោយ​រលូន និង​មាន​សេចក្ដី​សុខ​យើង​គួរ​កាត់​បន្ថយ​ស្ត្រេស រក្សាភាពរឹង​របស់​លិង្គ និង​បង្កើត​ទំនាក់​ទំនង​ល្អ​ជាមួយ​ដៃគូ ជា​ដើម​។​ ខាង​ក្រោម​នេះ​ជា​តិចនិក​ចំនួន​បី​ផ្សេង​ទៀ​ដែល​អាច​ជួយ​គ្នា​យើង​ឲ្យ​មាន​សកម្មភាព​លើ​គ្រែ​កាន់​តែប្រសើរ​។ ១. ការ​បបោស​អង្វែល​ ប្រុសៗ​​ច្រើន​គិត​ថា​ការ​ស៊ក​លិង្គ​ចូល​ក្នុង​​​ទ្វារមាស​ជា​រឿង​រំភើប​បំផុត​នៅពេល​មាន​អីៗ​។ តាម​ពិត​ទៅ​ការ​បបោស​អង្អែល ថើប ឬ​ការ​ប្រើ​មាត់​ ក៏​ជា​សកម្មភាព​ផ្ដល់​នូវ​បទពិសោធន៍​រឿង​លើ​គ្រែ​នេះ​ឲ្យ​អ្នក​ទាំង​ពីរ​ទទួល​បាន​អារម្មណ៍​ស្រើប​ស្រាល​ដូច​គ្នា។ ការ​សិក្សា​មួយ​ធ្វើ​ឡើង​កាល​ឆ្នាំ​២០១៧ បាន​រក​ឃើញ​ថា​មាន​ស្រីៗ​ប្រ​ហែល​១៨​ភាគ​រយ​ប៉ុណ្ណោះ​ដែល​ថា​បាន​ឈាន​ដល់​ចំណុច​កំពូល​ដោយ​សារ​ការ​ស៊ក​លិង្គ​របស់​ដៃគូ​ចូល​ក្នុង​ទ្វារ​មាស​របស់​ខ្លួន​ពេល​មាន​អីៗ។ ចំណែក​៣៦,៦​ភាគ​រយ​ផ្សេង​ទៀត បាន​និយាយ​ថា​ខ្លួន​អាច​ដល់​ចំណុច​កំពូល​បាន ដោយ​ការ​ភ្ញោច​ចំណុច​clitorisនៅ​តំបន់​ទ្វារ​មាស​ទៅ​វិញ​ទេ​។ ២. ពន្យា​ពេល​ចេញ​ទឹក​កាម ​​​ប្រុង​ៗ​យើង​ដែល​ចង់​ឲ្យ​កម្មភាព​លើ​គ្រែ​បន្ត​ក្នុង​រយៈ​ពេល​យូរ គួរ​សាក​ល្បង​តិចនិក​ពន្យា​ពេល​ចេញ​ទឹក​កាម​។ តិចនិក​នេះ គឺ​ប្រុសៗ​យើង​ត្រូវ​ផ្អាក​សកម្មភាព​មួយ​ភ្លេត​ពេល​កំពុង​ប្រតិបត្តិការ រួច​ដក​ដង្ហើម​ឲ្យ​បាន​វែងៗ និង​ចាប់​ផ្ដើម​បន្ត​ប្រតិបត្តិការ​យឺតៗ​ឡើង​វិញ។ ការ​ធ្វើ​បែប​នេះ គឺ​ដើម្បី​ពន្យា​ពេល​ការ​ចេញ​ទឹក​កាម និង​អាច​ធ្វើ​ឲ្យ​យើង​និង​ដៃ​គូ​មាន​ភាព​ត្រេក​ត្រអាល​បាន​យូរ​។​​ ​៣. បង្កើន​ភាព​ស្និទ្ធ​ស្នាល ក្នុង​នាម​ជា​ប្ដី​ប្រព​ន្ធ​នឹង​គ្នា ការ​រួម​ភេទ​នឹង​ក្លាយ​ទៅ​ជា​រឿង​ធម្មតា ហើយ​ក៏​អាច​ធ្វើ​ឲ្យ​យើង​ទាំង​ពីរ​បាត់​បង់​អារម្មណ៍​រំភើប ឬ​ក៏​តម្រេក​ផង​ដែរ​។ ដូច​នេះ​ហើយ ដើម្បី​ឲ្យ​សកម្មភាព​លើគ្រែ​របស់​យើង​មាន​នៅ​តែ​មាន​ភាព​រស់រវើក យើង​នឹង​ដៃគូ​គួរ​បង្កើន​ភាព​ស្និទ្ធ​ស្នាល​នឹង​គ្នា​ឲ្យ​បាន​កាន់​តែ​ច្រើន។ ការ​បង្កើន​ភាព​ស្និទ្ធ​ស្នាល យើង​អាច​៖​ ចម្អិន​អាហារ​រួមគ្នា ទៅ​មើល​កុន​ ដើរ​កម្សាន្ត ​ លេង​កីឡា ឬ​ហាត់​ប្រាណ​ជាមួយ​គ្នា​ជា​ដើម​។ សកម្មភាព​ទាំង​នេះ​នឹង​ធ្វើ​ឲ្យ​យើង​ និង​គូ​មាន​ភាព​ស្អិត​ល្មួត​ មាន​អារម្មណ៍​រីករាយ និង​អាច​ឈាន​ដល់​បង្កើត​អារម្មណ៍​លើ​គ្រែ​បាន​ប្រសើរ​ជាង​មុន​។


គន្លឹះសុខភាពផ្លូវភេទ

មុនប្រើទឹករម្អិលជំនួយពេលរួមភេទ ត្រូវដឹងចំណុចទាំង ៦ នេះសិន

ទឹក​រម្អិល ជាទូទៅ​បង្កើតឡើង​ដោយ​នៅ​ក្នុង​ទ្វារ​មាស​ស្រីៗ ដើម្បីជំនួយ​ដល់​ដំណើរ​រួមភេទ​ឲ្យរ​លូន និង​ស្រើប​ស្រាល។ ប៉ុន្តែ​ស្រីៗ​មាន​បញ្ហា​ស្ងួត​ទ្វារ​មាស ប្រហែល​ជា​មិន​មាន​ទឹក​រម្អិល​គ្រប់​គ្រាន់​អំឡុង​ពេល​រួម​ភេទ​ទេ ខណៈទឹក​រម្អិល​ជំនួយ​ផ្លូវ​ភេទ អាច​ជា​មិត្ត​ល្អ​របស់​យើង ជួយ​កាត់​បន្ថយ​អាការៈ​ឈឺចាប់​ពេល​រួម​ភេទបាន​។ យ៉ាងណា ​មាន​រឿង​ជា​ច្រើនទៀត ​យើង​មិន​ធ្លាប់​ដឹងពី​ទឹករម្អិល​ជំនួយពេលរួម​ភេទ ហេតុនេះមុន​ពេល​ប្រើ គួរ​ដឹង​ទាំង​ចំណុច​ទាំង​ ៦ ខាងក្រោម ក៏​ជា​រឿង​ល្អ​ដែរ។ ១- ​ទឹក​រម្អិលជំនួយ​ទ្វារ​មាស​ស្រីៗមានប្រសិទ្ធភាព​ម៉េច​ខ្លះ? ទឹក​រម្អិល​ជំនួយ​ការ​រួម​ភេទ អាចមាន​ផ្ទុក​សារធាតុជែល ឬ​សារធាតុ​រាវ ត្រូវ​បាន​គេ​យក​មក​លាប​លើ​ទ្វារ​មាស និង​មាត់​ទ្វារ​មាស និង​​អាច​លាប​លើ​លិង្គ​ប្រុសៗ មុន​ពេល​ចាប់​ផ្តើម​រួម​ភេទ។ បន្ទាប់​ពី​លាប​វា​រួច ទឹក​រម្អិល​នេះ​ នឹង​ជ្រៀប​ចូល​ក្នុង​សាច់​របស់​យើង ដើម្បី​ជួយ​ឲ្យ​ការ​ស៊ក​បញ្ចូល​លិង្គ និង​ចង្វាក់រួមភេទ ដំណើរ​ការ​រលូន បញ្ចៀស​ការ​ឈឺ​ចាប់​ចំពោះ​ស្រីៗ ពិសេស​បើ​មាន​បញ្ហា​ស្ងួត​ទ្វារ​មាស។ ទឹក​រម្អិល ​មាន ​៣​ប្រភេទ ដូច​ជា​ប្រភេទ​ទឹក ប្រភេទ​ប្រេង និង​ប្រភេទ​ស៊ី​លី​កូន ដោយ​ប្រភេទ​ស៊ីលីកូន​ អាច​ប្រើ​បាន​គ្រប់​កាលៈទេសៈ ចំណែក​ឯ​ប្រភេទ​ប្រេង​វិញ អាច​នឹង​មិន​មាន​ប្រសិទ្ធ​ភាព ពេល​​ប្រើ​ជាមួយ​ស្រោម​អនាម័យ។ ២- មាន​អ្វី​សម្រាប់​ប្រើ​ជំនួស​ទឹក​រម្អិល​បាន​ទេ? មាន​ពេល​ខ្លះ មនុស្ស​ជា​ច្រើន​បាន​ព្យាយាម​សាក​ល្បង​ប្រើ​ប្រាស់​ផលិត​ផល​​ជា​ច្រើន​ប្រភេទ នៅ​ពេល​ប្រដាប់​ភេទខ្លួនមិន​មាន​ភាព​រអិល​គ្រប់​គ្រាន់។ ពួក​គាត់​អាច​ប្រើ​ប្រេង​ម៉ាស្សា សាប៊ូ​កូន​ក្មេង និង​ប្រេង​ធម្មជាតិ​មួយ​ចំនួន​ ដូចជា​ប្រេង​អូលីវ ឬ​ប្រេង​ដូង សម្រាប់​ប្រើ​ជំនួស​ទឹក​រម្អិលជំនួយ​ការ​រួមភេទ​នេះ​។ ប៉ុន្តែត្រូវ​ចាំ​ថា ផលិត​ផល​ទាំង​អស់​នោះ មិន​អាច​យក​មក​ប្រើ​ជំនួស​ទឹក​រម្អិល​បាន​ឡើយ […]


សុខភាពផ្លូវភេទ

ធាត់ពេក ធ្វើឲ្យលែងគិតដល់រឿងលើគ្រែមែនអត់?

ពេល​យើង​ធាត់​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​យើង​​ប្រឈម​មុខ​ជាមួយ​ជំងឺងឺ​ទឹក​នោម​ផ្អែម ជំងឺ​បេះ​ដូង ឬ​ជំងឺ​មហារីក​ទេ បញ្ហា​លើស​ទម្ងន់​ត្រូវ​បាន​គេ​រក​ឃើញ​ថា​ជា​មូល​ហេតុ​មួយ​ធ្វើ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​ធ្លាក់​ចុះ​ដូច​គ្នា។ ភាព​ធាត់​នាំ​ឲ្យ​យើង​​មិន​សូវ​មាន​ថាម​ពល​ក្នុង​ការ​រួម​ភេទ អសមត្ថភាព​ផ្លូវ​ភេទ និង​ធ្វើ​ឲ្យ​មាន​បម្រែ​បម្រួល​អ័រម៉ូន​ផង​ដែរ។ ប៉ុន្តែ​យើង​អាច​ដោះស្រាយ​បញ្ហា​នេះ​ ដោយ​គ្រាន់​​តែ​​កែ​​ប្រែ​​របៀប​​រស់​​នៅ​​បន្តិច​​តែ​​ប៉ុណ្ណោះ ចំណង់​ផ្លូវ​ភេទ​អាច​នឹង​ប្រសើរ​ឡើង​វិញ​បាន​ហើយ។ ១- តើធាត់ធ្វើឲ្យប៉ះពាល់ចំណង់ផ្លូវភេទយ៉ាងដូចម្ដេច? ការ​សិក្សា​បាន​​រក​ឃើញ​ថា​មនុស្ស​ប្រុស​ដែល​ធាត់ គឺ​ប្រឈម​មុខ​ខ្ពស់​ជា​មួយ​បញ្ហា​លិង្គ​មិន​រឹង និង​​បញ្ហា​​អសមត្ថិភាព​​ផ្លូវ​​ភេទ​។ លើស​​ទម្ងន់​​ក៏​​អាច​​បណ្ដាល​​ឲ្យ​​យើង​មាន​បញ្ហា​លើស​ជាតិ​កូលេស្តេរ៉ូល លើស​សម្ពាធ​ឈាម និង​​ជំងឺ​ទឹក​​នោម​ផ្អែម​​ដែលអាច​​រារាំង​លំហូរ​​ឈាម​​រត់​ទៅ​​កាន់​​លិង្គ​​ធ្វើ​​ឲ្យ​​លិង្គ​​មិន​អាច​រឹង​បាន។ ​បញ្ហា​រាំង​ស្ទះ​លំហូរ​ឈាម​រត់​ទៅ​​កាន់​លិង្គ​គឺ​​ជា​​បញ្ហា​​ដូច​គ្នា​​ជា​​មួយ​​កា​រ​​រាំង​​ស្ទះ​​ឈាម​​រត់​​ទៅ​​កាន់​​គ្លីតូរីស​​របស់​​មនុស្ស​​ស្រី​​ដូច​​គ្នា​ដែរ​។ ដូច​នេះ​ហើយ​មនុស្ស​ស្រី​ដែល​ធាត់​លើស​ទម្ងន់​​ក៏​​​មិន​​សូវ​មាន​​ការ​​ឆ្លើយ​តប​​ខ្លាំង​​ជាមួយ​​រឿង​​ផ្លូវ​​ភេទ​ ហើយ​​ចំណង់​​ផ្លូវ​​ភេទ​​របស់​អ្នក​ទាំងនោះ​​ក៏​មិន​សូវ​មាន​ដែរ។ ក្រៅ​ពី​នេះ​ថែម​ទៀត​ មាន​ការ​​រក​ឃើញ​ទំនាក់​ទំនង​រវាង​បញ្ហា​​ធាត់​​ជាមួយ​​នឹង​​ការ​បម្រែ​ប​ម្រួល​​អ័រម៉ូន ដែល​វា​នឹង​ធ្វើ​ឲ្យ​​ចំណង់​ផ្លូវ​​ភេទ​​ធ្លាក់​​ចុះ​​ទាំង​​មនុស្ស​ស្រី និង​ប្រុស។ ពេល​ខ្លាញ់​ឡើង​ច្រើន​ក្នុង​ខ្លួន​​​នឹង​ធ្វើ​ឲ្យ​ការ​ផលិត​ក្លូ​ប៊ុយលីន​​កើន​​ឡើង​​ច្រើន​ (SHBG) ដែល​​វា​គឺ​​ជា​សារធាតុ​គីមី​ពី​ធម្មជាតិ​សម្រាប់​មក​ចាប់​គ្នា​ជាមួយ​តេស្តូតេរ៉ូន ដែល​ការ​ចាប់​គ្នា​នេះ​នឹង​ធ្វើ​ឲ្យ​អ័រម៉ូន​​ជួយ​​ជំរុញ​​ឲ្យ​មាន​​អារម្មណ៍​​ផ្លូវ​​ភេទ​​ថយ​​ចុះ។ លើស​ពី​នេះ​ថែម​ទៀត​បញ្ហា​ទាក់​ទង​ជាមួយ​នឹង​ផ្លូវ​ចិត្ដ​ដូច​ជា​បាត់​បង់​ភាព​ជឿ​ជាក់​លើ​ខ្លួន​ឯង និង​បញ្ហា​បាក់​​ទឹក​​ចិត្ត​ក៏​ជា​បញ្ហា​​ប៉ះ​ពាល់​​ដល់​​ផ្លូវ​​ភេទ​​របស់​​មនុស្​ស​ធាត់​ដែរ។ មាន​ការ​សិក្សា​ជា​ច្រើន​បាន​រក​ឃើញ​ថា​អ្នក​ធាត់​ច្រើន​មាន​​បញ្ហា​​បាក់​​ទឹក​​ចិត្ដ និង​​មាន​​ជំងឺ​​ផ្លូវ​ចិត្ដ​​​​​ជា​ច្រើន​ផ្សេង​​ទៀត។ ​រាល់​បញ្ហា​ទាំង​អស់​នេះ​ហើយ​ដែល​​ជា​មូល​ហេតុ​​ធ្វើ​ឲ្យ​បាត់​​បង់​ចំណង់​​ផ្លូវ​ភេទ​ ឬ​​មុខ​ងារ​ផ្លូវ​​ភេទ​​ធ្លាក់​​ចុះ។ ក្រៅ​​ពី​​នេះ​​នៅ​មាន​ក្បាច់​រួម​ភេទ​មួយ​ចំនួន​ និង​បញ្ហា​មិន​មាន​ថាម​ពល​គ្រប់​គ្រាន់​ក៏​ជា​មូល​ហេតុ​ធ្វើ​​ឲ្យ​​មនុស្ស​ធាត់​​មិន​​មាន​​អារម្មណ៍​​ចង់​​រួម​​ភេទ​​ដែរ។​ ២- ផ្លាស់ប្ដូរទម្លាប់ងាយៗដើម្បីដាស់អារម្មណ៍ផ្លូវភេទឡើងមកវិញ ការ​ផ្លាស់​ប្ដូរ​លើ​ដង​ខ្លួន​ និង​ការ​គិត​វិជ្ជមាន​មក​លើ​ខ្លួន​ឯង ​នឹង​ជួយ​ឲ្យ​យើង​​អាច​បង្កើន​ចំណង់​ផ្លូវ​ភេទ​ឡើង​​មក​​វិញ​​បាន។ អ្នក​ជំនាញ​​បាន​​អះ​អាង​ថា​​​ការ​សម្រក​​គីឡូ​​ឲ្យ​​បាន​ ៤,៥គីឡូ​​អាច​​ជួយ​​បង្កើន​កម្រិត​អ័រម៉ូន​តេស្តូតេរ៉ូន ហើយ​នឹង​ធ្វើ​ឲ្យ​​ចំណង់​​ផ្លូវ​​ភេទ​​កើត​​ឡើង​​មក​​វិញ​​ក្នុង​​ពេល​​យ៉ាង​​ខ្លី​។ ការ​ផ្លាស់​ប្ដូរ​ទាំង​អស់​នោះ​មាន​ដូច​ជា៖ ទទួល​ទាន​អាហារ​មាន​ជាតិ​ខ្លាញ់​តិច និង​ញ៉ាំ​ប្រភេទ​អាហារ​បន្លែ​ផ្លែ​ឈើ អាច​ជួយ​ឲ្យ​ខ្លួនយើង​​គ្រប់​គ្រង​​ជាតិ​​ស្ករ និង​ជាតិ​កូលេស្តេរ៉ូល​​ក្នុង​​ឈាម​​បាន ដែល​នឹង​ជួយ​បង្កើន​ចំណង់​ផ្លូវ​ភេទ​ឡើង​មក​វិញ។ អ្នក​ជំនាញ​ក៏​បាន​បញ្ជាក់​ដែរ​ថា​ការ​ហាត់​ប្រាណ​មិន​ត្រឹម​តែ​ជួយ​សម្រក​គីឡូ​តែ​មួយ​មុខ​​នោះ​ទេ តែ​ក៏​​ជួយ​​បង្កើន​​ចំណង់​​ផ្លូវ​ភេទ​​​ដូច​​គ្នា​។ ការ​ហាត់​ប្រាណ​សម្រាប់​ជួយ​ដល់​លំហូរ​ឈាម​រត់​ទៅ​កាន់​តំបន់​ប្រដាប់​ភេទ​ដូច​ជា​ការ​ហាត់​យ៉ូហ្កា រត់​​ត្រឹក​ៗ​ ឬ​ការ​ជិះ​កង់​​អាច​​ផ្ដល់​អត្ថ​ប្រយោជន៍​ជា​ច្រើន​ដល់យើង​​ ជា​​ពិសេស​​គឺ​​សម្រាប់​​មនុស្ស​​ស្រី។ គិត​វិជ្ជមាន​ឲ្យ​បាន​ច្រើន​អំពី​ដង​ខ្លួន​ និង​ភាព​សិច​ស៊ី​របស់​ខ្លួន​ឯង​ហើយ​កុំ​ខ្វល់​ច្រើន​ជាមួយ​រឿង​គីឡូ​​ឡើយ​។ គិត​​វិជ្ជមាន​អំពី​​ខ្លួន​​ឯង ​ទទួល​​យក​​អ្វី​ដែល​ខ្លួន​មាន​ហើយ​ស្រលាញ់​អ្វីដែលយើង​មាន​​ឲ្យ​ច្រើន […]


ការពន្យារកំណើត

មកដឹងពីប្រសិទ្ធភាពកៅអៀកពន្យារកំណើត និងផលរំខានខ្លះៗក្រោយប្រើវា

ស្រីៗ​គ្នា​យើង​ធ្លាប់​បាន​ឮ​ពី​កៅអៀក​បិត​ពន្យារ​កំណើត​ដែរ​អត់? នៅ​ខ្មែរ​យើង មិន​សូវ​និយម​ប្រើ​កៅអៀក​ពន្យារ​កំណើតទេ តើ​មធ្យោបាយ​ពន្យារ​កំណើត​​មួយ​នេះ​​មាន​ប្រសិទ្ធភាពយ៉ាងម៉េច ហើយមាន​​ផល​​រំខាន​អីខ្លះ​ពេល​ប្រើវា? ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​ នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន ​សែន​សុខ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ពន្យល់​​ថា កៅអៀក​ពន្យារ​កំណើត មាន​រាង​ជ្រុងៗ មាន​ពណ៌​ថ្លា មើល​មួយ​ភ្លែត​ស្រដៀង​នឹង​បង់ យើង​យក​មក​បិត​ដំបៅ​ដែរ ហើយ​វា​ជា​មធ្យោបាយ​ពន្យារ​កំណើត​មួយ​មិន​បង្ក​ការ​ឈឺ​ចាប់​ដល់​ស្ត្រីឡើយ។ លោក​បន្ត​ថា កៅអៀក​ពន្យារ​កំណើត​ផ្សំ​ឡើង​ដោយ​សារធាតុ​ដូច​គ្នា​នឹង​ថ្នាំ​ពន្យារ​កំណើត​ដែរ​រួម​មាន ទី១. អីស្ត្រូហ្សែន និង​ទី២. ប្រូហ្សែស្ទីន។ អត្ថប្រយោជន៍​ទទួល​បាន​ពី​ការ​ប្រើ​កៅអៀក​ពន្យារ​កំណើត - ការពារ​មិន​ឲ្យ​មាន​ផ្ទៃ​ពោះ​យ៉ាង​មាន​ប្រសិទ្ធភាព - បន្ថយ​បរិមាណ​វដ្ដ​រដូវ​ស្ត្រី - មិន​សូវ​ឈឺ​ចាប់​ពេល​មក​រដូវ - ងាយ​ស្រួល​សម្រាប់​ស្ត្រី​ពិបាក​លេប​ថ្នាំ​គ្រាប់ - ត្រូវ​ការ​បិត​តែ​ម្ដង/សប្ដាហ៍​ប៉ុណ្ណោះ - បន្ថយ​សញ្ញា​រលាក​នៅ​សរីរាង្គ​អាង​ត្រគាក​តូច - អត្រា​ឆាប់​មាន​កូន​ត្រឡប់​មក​ដូច​ដើម​លឿន ក្រោយ​បក​បន្ទះ​កៅអៀក​ចេញ។ល។ វេជ្ជបណ្ឌិត​រូប​នេះ បាន​ឲ្យ​ដឹង​ទៀត​ថា បូក​បន្ថែម​ពី​លើ​ប្រយោជន៍​ដែល​ទទួល​បាន​ពី​កៅអៀក​បិទ​ពន្យារ​កំណើត​នេះ វា​ក៏​ផ្ដល់​ផល​រំខាន​ខ្លះ​ៗ​ដល់​ស្ត្រី​ដែរ​ដូច​ជា៖ ប៉ះពាល់​ដល់​ស្បែក ក្អួត ចង្អោរ ឈឺ​ក្បាល វិល​មុខ ឡើង​ទម្ងន់ ហត់ អស់​កម្លាំង ឡើង​មុន អាច​ឆ្លង​មេរោគ​នៅ​ទ្វារ​មាស និង​ធ្លាក់ស ផ្លាស់​ប្ដូរ​អារម្មណ៍​លឿន ហានិភ័យ​ជួប​នឹង​បញ្ហា​កក​ឈាម គាំង​បេះ​ដូង ដាច់​សរសៃ​ឈាម​ខួរក្បាល និង​លើស​សម្ពាធ​ឈាម។ល។ លោក​បន្ថែម​ឲ្យ​ដឹង​ថា នៅ​ពេល​ដែល​យើង​កៅអៀក​ពន្យារ​កំណើត​បាន​ត្រឹម​ត្រូវ នោះ​ការ​ទប់​ស្កាត់​ការ​មាន​ផ្ទៃ​ពោះ​ក៏​មាន​ប្រសិទ្ធភាព​ខ្ពស់​ដែរ ហើយ​ចំពោះ​ស្ត្រី​ដែល​ប្រើ​កៅអៀក​នេះ​ថា វា​ងាយ​ស្រួល​ជាង​ការ​លេប​ថ្នាំ​ពន្យារ​កំណើត​ទៅ​ទៀត។ ទោះ​យ៉ាង​ណា​ក៏​ដោយ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ