សុខភាពផ្លូវភេទ

សុខភាព​ផ្លូវ​ភេទ - ​មាន​គ្នា​យើង​ច្រើន​ណាស់​កំពុង​ប្រឈម​បញ្ហា​ផ្លូវភេទ​ទាំង​ស្រី ទាំង​ប្រុស។ ​បញ្ហា​ផ្លូវ​ភេទ​​​មួយ​ចំនួន​ដែល​លម្អិត​ក្នុង​ផ្នែក​នេះ​មាន ​រោគវិនិច្ឆ័យ និងតេស្ត ​ផ្លូវភេទនិងការការពារ ​ជំងឺសិរមាន់លើប្រដាប់ភេទ ​ជំងឺបង្កដោយវីរុស អេចភីវី ​រលាកថ្លើម ​ជំងឺរលាកអាងត្រគាក ​ការពន្យារកំណើត ​គន្លឹះសុខភាពផ្លូវភេទ ​ ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពផ្លូវភេទ

ស្ត្រីស្ថិតក្នុងលក្ខខណ្ឌទាំងនេះ មិនគួរប្រើថ្នាំ៧២ម៉ោងទេ

ស្រ្តី​គ្នាយើងបើ​ស្ថិត​ក្នុង​លក្ខខណ្ឌ​ប៉ុន្មាន​ចំណុច​នេះ ខាងក្រោមនេះ មិន​គួរ​ប្រើ​ថ្នាំ​៧២​ម៉ោង​ឡើយ។ យើង​ដឹង​ហើយ​ថា ថ្នាំ​៧២​ម៉ោង ឬ​ថ្នាំ​ពន្យារ​កំណើត​បន្ទាន់ មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការការពារ​កុំ​ឱ្យ​ស្រ្តី​មាន​ផ្ទៃ​ពោះ ប្រសិនបើ​ភ្លាត់​ស្លៀត​មាន​អីៗ​នឹង​ដៃគូ ដោយ​មិន​បាន​ប្រើ​ស្រោម​អនាម័យ។ ​តែ​ថ្នាំ​ប្រភេទ​នេះ គ្រូពេទ្យ​មិន​ណែនាំ​ឱ្យ​ប្រើ​រាល់​ថ្ងៃ​ដូច​ថ្នាំ​ពន្យារកំណើត​ធម្មតា​ទេ គឺ​អាច​ប្រើ​ត្រឹម​២​ដង​ក្នុង១​ខែ​ប៉ុណ្ណោះ ហើយ​បើ​ស្ថិត​ក្នុង​លក្ខខណ្ឌ​ទាំង​នេះ ស្រ្តី​កុំ​ប្រើ​ថ្នាំ​ពន្យារកំណើត​បន្ទាន់​អី​ល្អ​ជាង។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! លក្ខខណ្ឌដែលស្ត្រីមិនគួរ​ប្រើថ្នាំ​ពន្យារ​កំណើត​៧២ម៉ោង​មាន៖ ទី១ ស្រ្តី​ដែល​ធ្លាប់​ជួប​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល មាន​ដុំ​សាច់ មាន​ជំងឺ​ថ្លើម ឬ​មាន​សម្ពាធ​ឈាម​ខ្ពស់​ដែល​មិន​បាន​ព្យាបាល ទី២ ស្រ្តី​បំបៅ​កូន​ដោយ​ទឹក​ដោះ ទី៣ ប្រសិន​បើ​ដល់​ថ្ងៃ​មក​រដូវ ឬ​លើស​រយៈពេល​៧២​ម៉ោង​ក្រោយ​រួមភេទ និង​ទី៤ គឺ​ស្រ្តី​ដែល​មាន​ជំងឺ​ជំងឺ​រលាក​អាង​ត្រគាក។ [embed-health-tool-heart-rate] ចំពោះ​ផលរំខាន​ទូទៅ ក្រោយ​ពី​ញ៉ាំ​ថ្នាំ​៧២ម៉ោង​រួច មាន​ដូចជា ក្អួត​ចង្អោរ អស់​កម្លាំង ឈឺ​ក្បាល វិល​មុខ ឈឺ​សុដន់​​ជាដើម។ ប៉ុន្តែបើ​ស្រ្តី​មាន​អាការ​ដូចជា ធ្លាក់​ឈាមខ្លាំង និង​ឈឺចាប់ មក​រដូវ​មិនទៀង ឈឺ​ពោះ​ធ្ងន់ធ្ងរ មាន​ទាំង​ក្អួត ក៏​ដូចជា​ឈឺ​ក្បាល ឬ​វិល​មុខ​ធ្ងន់ធ្ងរ គួរ​តែ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ភ្លាមៗ។ ចំណុចសំខាន់ ​បើ​ស្ថិត​ក្នុង​លក្ខខណ្ឌ​ទាំង​នេះ ស្រ្តី​កុំ​ប្រើ​ថ្នាំ​ពន្យារកំណើត​បន្ទាន់​អី​ល្អ​ជាង! ទី១ ស្រ្តី​ដែល​ធ្លាប់​ជួប​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល មាន​ដុំ​សាច់ មាន​ជំងឺ​ថ្លើម ឬ​មាន​សម្ពាធ​ឈាម​ខ្ពស់​ដែល​មិន​បាន​ព្យាបាល ទី២ ស្រ្តី​បំបៅ​កូន​ដោយ​ទឹក​ដោះ ទី៣ ប្រសិន​បើ​ដល់​ថ្ងៃ​មក​រដូវ ឬ​លើស​រយៈពេល​៧២​ម៉ោង​ក្រោយ​រួមភេទ និង​ទី៤ គឺ​ស្រ្តី​ដែល​មាន​ជំងឺ​ជំងឺ​រលាក​អាង​ត្រគាក។ អត្ថបទគួរអាន៖ […]

អត្ថបទផ្សេងទៀតពី សុខភាពផ្លូវភេទ

ស្វែងរក សុខភាពផ្លូវភេទ

ការពន្យារកំណើត

ចង់ប្រើវិធីចាក់ទឹកក្រៅពាង ត្រូវដឹងចំណុចទាំងនេះជាមុនសិន

វិធីសាស្រ្ត​ពន្យារ​កំណើត​ចាក់​ទឹក​ក្រៅ​ពាង គឺ​ជា​វីធី​មួយ​ដែល​ភាគី​ខាង​ប្រុស​ត្រូវ​ដក​លិង្គ​របស់​ខ្លួន​ចេញពី​ទ្វារមាស​​ស្ត្រី​មុន​ពេល​ចេញ​ទឹក​កាម​។ ទឹក​កាម​នោះ​ទៀត​​សោត​ត្រូវ​បាញ់​ចេញ​ខុស​ពី​ទីតាំង​ទ្វារមាស​របស់​ស្រ្តី​ដែរ ដើម្បី​បង្ការ​កុំ​ឲ្យ​មាន​ផ្ទៃពោះ​ ដោយ​សារ​មេជីវិត​ឈ្មោល​ចូល​តាម​ទ្វារ​មាស​។​​ ការ​ប្រើ​ប្រាស់​វីធីសាស្រ្ត​នេះ ភាគី​ខាង​ប្រុស​ត្រូវ​តែ​មាន​សមត្ថភាព​គ្រប់​គ្រង​ខ្លួន​ឯង​បាន។ វិធី​សាស្រ្ត​មួយ​នេះ​មិន​មាន​ប្រសិទ្ធ​ភាព​អាច​ការ​ពារ​មិន​ឲ្យ​មាន​ផ្ទៃពោះ​បាន​ទាំង​ស្រុង​នោះ​ទេ។ មេជីវិត​ឈ្មោល​អាច​ចូល​ទៅ​ក្នុង​ទ្វារមាស​ស្រ្តី​បាន​នៅ​ពេល​ភាគី​ខាង​ប្រុស​ដក​មិន​ទាន់ ឬ​មាន​បញ្ចេញ​សារធាតុរាវ​មាន​ផ្ទុក​មេជីវិត​មុន​ចេញ​ទឹក​កាម។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១. ធ្វើ​ម៉េច​ឲ្យ​មាន​ប្រសិទ្ធភាព?​ ដើម្បី​ប្រើ​វិធីសាស្រ្ត​ចាក់​ទឹក​ក្រៅ​ពាង​នេះ យើង​ត្រូវ​៖ ដក​ឲ្យ​ទាន់​ពេល​៖ ពេល​មាន​អារម្មណ៍​ថា​ខ្លួន​ជិត​ចេញ​ទឹក​កាម​ហើយ ប្រុសៗ​យើង​ត្រូវ​ប្រញាប់​ដក​លិង្គ​ចេញពី​ទ្វារមាស​ដៃ​គូដែរ​។ ដូច​គ្នា​ដែរ ត្រូវ​ប្រាកដ​ថា​ទឹក​កាម​យើង​បាញ់​ចេញ​នៅ​កន្លែង​ផ្សេង​មិន​មែន​បរិវេណ​ទ្វារ​មាស​។ លាង​សម្អាត​លិង្គ​បើ​ចង់​រួម​ភេទ​ម្ដង​ទៀត៖ ប្រុសៗ​យើង​ដែល​មាន​សមត្ថភាព​រួម​ភេទ​ម្ដង​ហើយ ម្ដង​ទៀត ឬ​ចង់​រួម​ភេទ​ម្ដង​ទៀត​​ក្នុង​ពេល​វេលា​ខ្លី ត្រូវ​ទៅ​បត់ជើង​តូច​ចេញ និង​ត្រូវ​លាង​សម្អាត​ចុង​លិង្គ​ឲ្យ​បាន​ស្អាត ដើម្បី​ប្រាកដ​ថា​គ្មាន​ទឹក​កាម​ជាប់​នៅ​ចុង​លិង្គ​ បន្ទាប់​ពី​បញ្ចេញ​ទឹក​កាម​លើក​ទី​មួយ​។ ដៃ​គូ​រួម​ភេទ​មួយ​ចំនួន​ជ្រើស​រើស​វិធីសាស្រ្ត​ចាក់​ទឹក​ក្រៅ​ពាង​ក្នុង​ការ​ពន្យារ​កំណើត ដោយ​គិត​ថា​អាច​ការពារ​មិន​ឲ្យ​មាន​ផ្ទៃ​ពោះ មាន​អាម្មណ៍​ថា​គ្មាន​ការ​រំខាន​អារម្មណ៍​ មិន​មានផល​រំខាន និង​មិន​ទាម​ទារ​ឲ្យ​មានការ​ប្រើ​ប្រាស់​ថ្នាំ។ ​ បើ​សិន​ជា​គ្នា​យើង​ដក​លិង្គ​មិន​ទាន់​ពេល​ត្រឹម​ត្រូវ​ និង​បារម្ភ​ថា​អាច​មាន​ផ្ទៃ​ពោះ ហើយ​មិន​ទាន់​ចង់​បាន​កូន​ គ្នាយើង​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​។ [embed-health-tool-heart-rate] ២. ហានិភ័យ​ ការ​ប្រើ​ប្រាស់​វីធីសាស្រ្ត​ចាក់​ទឹក​ក្រៅពាង​ អាច​ថា​មាន​ប្រយោជន៍​ការពារ​ការ​មាន​ផ្ទៃ​ពោះ ប៉ុន្តែ​មិន​បាន​១០០​ភាគ​រយ​ទេ ហើយ​វិធីសាស្ត្រ​នេះ​មិន​អាច​ការ​ពារ​ជំងឺ​កាម​រោគ​​បានទេ​។​ ដូចគ្នា​ដែរ មាន​ដៃ​គូរួម​ភេទ​ខ្លះ​គិត​ថា​វិធី​សាស្ត្រ​នេះ​រំខាន​ដល់​អារម្មណ៍​ផ្លូវ​ភេទ​របស់​ពួកគេ​ទៅ​វិញ ដោយ​ត្រូវ​ដក​លិង្គ​ចេញ​ពេល​ខាង​ប្រុង​​បម្រុង​នឹង​ចេញ​ទឹក​កាម​។ ដូច​បញ្ជាក់​អ៊ីចឹង​វីធីសាស្រ្ត​នេះ​មិន​មាន​ប្រសិទ្ធ​ភាព​ការពារ​មិន​ឲ្យ​មាន​ផ្ទៃ​ពោះ ដូច​វិធីសាស្រ្ត​ផ្សេង​នោះ​ទេ។ តាម​ការ​ប៉ាន់ស្មាន​មាន​គូ​ស្នេហ៍​មួយ​ភាគ​ប្រាំ ដែល​បាន​អនុវត្ត​វីធី​សាស្រ្ត​នេះ ក្នុង​រយៈពេល​មួយ​ឆ្នាំ​ជាប់​គ្នា​​នៅ​​អាច​មាន​កូន​បាន​ដដែល​។ អត្ថបទគួរអាន៖ តំបន់ស្រើបស្រាលលើដងខ្លួនស្រីៗ ៥កន្លែង គូស្នេហ៍គួរស្វែងយល់​ សកម្មភាពផ្លូវភេទប្រថុយប្រថានមួយចំនួន បង្កហានិភ័យខ្ពស់ឆ្លងកាមរោគ លើស​ទម្ងន់​ អាច​​នាំ​ឲ្យ​​ចំណង់​ផ្លូវ​ភេទ​ថយ​ចុះ​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅ​សុខ​ៗ​ថយចុះ​ចំណង់​ផ្លូវ​ភេទ ​អាច​មក​ពី​​មូលហេតុ​ទាំង​នេះ អាហារ​៥​យ៉ាង ជួយ​ប្រុស​ៗ​​​​ទប់ទល់​បាន​យូរ និង​បង្កើន​ចំណង់​ផ្លូវ​ភេទ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


គន្លឹះសុខភាពផ្លូវភេទ

ការ​រួម​ភេទ​ មាន​ប្រយោជន៍​​ខ្លាំង​ចំពោះ​​​សម្រស់​ ទាំង​ស្បែក​ និង​សក់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្នា​យើង​​ភាគ​ច្រើន​តែងតែ​គិត​ថា​​ការ​រួម​ភេទ​ និង​ការ​ថែ​រក្សា​សម្រស់​គឺ​ជា​រឿង​ពីរ​ផ្សេង​គ្នា​។​ ​ប៉ុន្តែ​ ផ្ទុយ​ទៅ​វិញ​ វា​មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ជិតស្និទ្ធ។​ ពិត​ណាស់​ ការ​បង្កើន​អ័រម៉ូន​Estrogen​តាម​រយៈ​ការ​ឈាន​ដល់​ចំណុច​កំពូល​ ព្រមទាំង​ការ​បញ្ចេញ​សកម្មភាព​រាងកាយ​នៅ​ពេល​រួម​ភេទ​ អាច​​ធ្វើ​ឲ្យ​ស្បែក ​និង​សក់​របស់​យើង​មាន​សុខភាព​ល្អ ព្រម​ទាំង​ធ្វើ​ឲ្យ​សម្រស់​យើង​នៅ​ក្មេង​ជាង​វ័យ​។​ អត្ថប្រយោជន៍​​សម្រស់​ទាំង​នេះ​ ស្រី​ៗ​យើង​អាច​នឹង​មើល​រំលង​ពាក់ព័ន្ធ​នឹង​ការ​រួម​ភេទ​។ ១. ​ជួយ​ឲ្យ​ស្បែក​ និង​សក់​រឹងមាំ​ ​យោង​តាម​ការ​សិក្សា​បាន​បង្ហាញ​ថា​ ស្ត្រី​ដែល​មាន​សកម្មភាព​រួម​ភេទ​ ​​មាន​កម្រិត​អ័រម៉ូន​Estrogen​ខ្ពស់​ ដោយ​សារ​តែ​ការ​ឈាន​ដល់​ចំណុច​កំពូល​។​ អ័រម៉ូន​Estrogen​ គឺ​ជា​គន្លឹះ​ក្នុង​ការ​ជួយ​ដល់​មុខងារ​ស្បែក​ សរសៃ​ឈាម​ ឫស​សក់​ ក្រពេញ​ខ្លាញ់​​​ឲ្យ​មាន​ដំណើរ​ការ​ធម្មតា។​ ដូច​នេះ​ហើយ​ វា​អាច​ជួយ​បង្កើន​សុខភាព​ស្បែក​​ និង​សរសៃ​សក់​ឲ្យ​មាន​ភាព​រឹងមាំ​ ដោយ​ទ្រទ្រង់​​ដល់​មុខងារ​រនាំង​ការពារ​ស្បែក រក្សា​សំណើម​នៃ​ស្បែក​ ​ជួយ​ឲ្យ​របួស​ឆាប់​ជា​សះស្បើយ​ ព្រម​ទាំង​កាត់បន្ថយ​ការ​រលាក​ថែម​ទៀត​ផង​។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. ជួយ​ឲ្យ​ក្មេង​ជាង​វ័យ​ ​ស្បែក​ទន់​ល្មើយ​ និង​ភ្លឺ​រលោង​ ​​​​​​​​​ការ​សកម្ម​នៅ​ក្នុង​ជីវិត​ផ្លូវ​ភេទ​​អាច​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍ថា​​ក្មេង​ជាង​វ័យ​ ហើយ​ការ​ផលិត​អ័រម៉ូន​Estrogen​នឹង​កាត់បន្ថយ​​​ភាព​ចាស់​នៃ​ស្បែក​ ដោយ​បង្កើន​ការ​ផលិត​ខូឡាជែន​ ​ភាព​ក្រាស់​នៃ​ស្បែក​ និង​​អាស៊ីដ​Hyaluronic ដែល​ជួយ​ឲ្យ​ស្បែក​របស់​យើង​ក្មេង​ជាង​វ័យ​ និង​ភ្លឺ​រលោង​។ [embed-health-tool-heart-rate] ៣. កាត់​បន្ថយ​ស្រ្តេស​ ប្រៀប​ដូចជា​​កាត់​បន្ថយ​មុន​ យោង​តាម​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​ ដៃ​គូ​ដែល​មាន​ភាព​ពេញ​ចិត្ត​នៅ​ក្នុង​ទំនាក់ទំនង​ផ្លូវ​ភេទ​ ​ច្រើន​តែ​មាន​​កម្រិត​ស្រ្តេស​ទាប​។ ​ជា​ទូទៅ​​​ នៅ​ពេល​ដែល​យើង​ស្រ្តេស​ ​វា​នឹង​បង្កើន​ការ​ផលិត​ និង​ការ​លូតលាស់​នៃ​ក្រពេញ​ខ្លាញ់​ ដែល​កត្តា​ចម្បង​ទាំង​២​នេះ​ ជា​មូលហេតុ​នាំ​ឲ្យ​យើង​កើត​មុន​។​ ៤. ជួយ​ឲ្យ​​សុដន់​មើល​ទៅ​ធំ​ជាង​មុន​ ទន្ទឹម​នឹង​នេះ​ដែរ​​ សុដន់​របស់​ស្រីៗ​យើង​នឹង​ធំ​ឡើង​រហូត​ដល់​២៥%​នៃ​អំឡុង​ពេល​រួម​ភេទ​។​ ការ​ប្រែប្រួល​នេះ ​កើត​ឡើង​ដោយ​សារ​តែ​លំហូរ​ឈាម​កើន​ឡើង​នៅ​អំឡុង​ពេល​ដែល​យើង​ប្រតិបត្តិការ​​​លើ​គ្រែ​។ ​ប៉ុន្តែ​​ […]


គន្លឹះសុខភាពផ្លូវភេទ

តិចនិកបែប​ធម្មជាតិ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជួយ​​ជំរុញ​ចំណង់​ផ្លូវ​ភេទ​ស្រីៗ​

​ពិត​ណាស់​ បញ្ហា​ចំណង់​ផ្លូវ​ភេទ​ទាប​ជា​កង្វល់​ទូទៅ​ ដែល​ភាគ​ច្រើន​កើត​ឡើង​ចំពោះ​ស្ត្រី​ច្រើន​ជាង​បុរស​។​ ​​ភាព​មិន​ស៊ី​ចង្វាក់​គ្នា​​នៃ​ចំណង់​ផ្លូវ​ភេទ​នេះ​ ​អាច​​រំខាន​ដល់​ទំនាក់​ទំនង​ជាមួយ​នឹង​ដៃ​គូ​របស់​យើង​បាន​។​ ​ជាក់​ស្ដែង​ មាន​មូលហេតុ​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​ស្រីៗ​យើង​ប្រឈម​នឹង​បញ្ហា​ចំណង់​ផ្លូវ​ភេទ​ទាប ​ដូចជា​កត្តា​ស្រ្តេស​ និង​ការ​ថប់​បារម្ភ​ចំពោះ​បទ​ពិសោធន៍​​មុន​ៗ​ជា​ដើម​។ យ៉ាង​ណា​មិញ មាន​រូបមន្ត​ព្យាបាល​តាម​បែប​ធម្មជាតិ​ជា​ច្រើន​ ដែល​អាច​ជួយ​ជំរុញ​​ដល់​ចំណង់​ផ្លូវ​ភេទ​របស់​ស្រីៗ​យើង​។ ១. ញ៉ាំ​ផ្លែ​ឈើ​ ​ផ្លែឈើ​​មួយ​ចំនួន​ដូចជា​​ផ្លែ​ចេក​ ​ប័រ​ ​​ ឪឡឹក​ និង​ផ្លែ​ស្ត្រប៊ឺរី​អាច​ជួយ​​ផ្ដល់​សារធាតុ​រ៉ែ​ និង​វីតាមីន​សំខាន់​ៗ​ដែល​អាច​ជួយ​បង្កើន​​លំហូរ​ឈាម​​ទៅ​កាន់​ប្រដាប់​ភេទ​ ដើម្បី​លើក​កម្ពស់​ជីវិត​ផ្លូវ​ភេទ​របស់​យើង​ប្រកប​ដោយ​ប្រសិទ្ធភាព​។ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២. គ្រប់គ្រង​កម្រិត​ស្រ្តេស​ ការ​ថប់​បារម្ភ​ដោយ​សារ​តែ​ភាព​តានតឹង​ អាច​ជា​ឧបសគ្គ​ក្នុង​ជីវិត​ផ្លូវ​ភេទ​របស់​យើង​។​ ទាំង​ស្រ្តេស​ និង​ការ​ថប់​បារម្ភ​មាន​ឥទ្ធិពល​អវិជ្ជមាន​ដល់​ចំណង់​ផ្លូវ​ភេទ​ ប៉ុន្តែ​​ស្រីៗ​យើង​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​​​តាម​រយៈ​ការ​ធ្វើ​លំហាត់​ប្រាណ​ និង​​​តាំង​ចិត្ត​ឲ្យ​ស្ងប់ ព្រម​ទាំង​ជំរុញ​សម្រើប​ផ្លូវ​ភេទ​​​ អំឡុង​​​ពេល​ជាមួយ​គ្នា​។ ៣. បញ្ចូល​ឱសថ​បុរាណ​ទៅ​ក្នុង​របប​អាហារ​ ឱសថ​ជាក់លាក់​មួយ​ចំនួន​​ត្រូវ​បាន​បង្ហាញ​ជា​លក្ខណៈ​វិទ្យាសាស្ត្រ​​ថា វា​អាច​ជួយ​ជំរុញ​ចំណង់​ផ្លូវ​ភេទ​បាន​យ៉ាង​ស័ក្ដិសិទ្ធិ តួ​យ៉ាង​ដូចជា​ ជី​នាង​វង​ ដែល​អាច​រំញោច​អារម្មណ៍​ និង​ខ្ទឹម​ស​​ដែល​អាច​រំញោច​លំហូរ​ឈាម​បាន​យ៉ាង​អស្ចារ្យ​។ [embed-health-tool-bmr] ៤. គេង​ឲ្យ​បាន​គ្រប់គ្រាន់ ​ការ​គេង​រយៈពេល​៨​ម៉ោង​​គឺ​ជា​ជំហាន​ដំបូង​ដែល​អាច​ជំរុញ​សម្រើប​ផ្លូវ​ភេទ​។​ យោង​តាម​ការ​សិក្សា​មួយ​​​បាន​បង្ហាញ​ថា​ ការ​គេង​បាន​គ្រប់គ្រាន់​​អាច​​ធ្វើ​ឲ្យ​អារម្មណ៍​ និង​ថាមពល​ទាំង​មូល​មាន​ភាព​ប្រសើរ​ឡើង​ ដែល​ជា​លទ្ធផល​គឺ​អាច​ជួយ​បង្កើន​ចំណង់​ផ្លូវ​ភេទ​របស់​ស្រីៗ​គ្នា​យើង​បាន​។ ៥. ចំណាយ​ពេល​វេលាជាមួយ​ដៃ​គូ​ឲ្យ​បាន​ទៀងទាត់​ ​​ដោយ​សារ​តែ​យើង​មាន​ភាព​មមាញឹក​​ខ្លាំង​ គ្នា​យើង​​​មិន​សូវ​​​អើពើ​នឹង​ការ​ចំណាយ​ពេល​ជាមួយ​នឹង​ដៃគូ​របស់​យើង​ ជា​ពិសេស​សម្រាប់​អ្នក​ដែល​​ស្រលាញ់​គ្នា​យូរ​ឆ្នាំ​។​ ដូច្នេះ​ហើយ​ ដើម្បី​រក្សា​ចំណាប់​អារម្មណ៍​ខាង​ផ្លូវ​ភេទ​ ស្រីៗ​យើង​គប្បី​ផ្ដោត​អារម្មណ៍​លើ​ការ​ពង្រឹង​គុណភាព​នៃ​ទំនាក់ទំនង​ ដោយ​ចែក​រំលែក​អារម្មណ៍​ រៀបចំ​ការ​ណាត់​ជួយ​ និង​​ប្រាស្រ័យ​ទាក់ទង​គ្នា​ដោយ​បើក​ចំហ​។ រួមភេទដល់ចំណុចកំពូល ផ្ដល់អត្ថប្រយោជន៍ ៤យ៉ាង […]


គន្លឹះសុខភាពផ្លូវភេទ

ចំណង់ផ្លូវភេទថយចុះ អាចមានសញ្ញាទាំងនេះ

ថយ​ចុះ​ចំណង់​ផ្លូវភេទ ជា​បញ្ហា​ទូទៅ​​អាច​កើត​មាន​លើ​មនុស្ស​ប្រុស​ម្នាក់​ក្នុង​ចំណោម​ ៥​នាក់ ប៉ុន្តែ​បញ្ហា​ទាំង​នេះ​ក៏​កើត​មាន​លើ​ស្រីៗ​ដូចគ្នា អាច​ជួប​ប្រទះ​គ្រប់​ដំណាក់​កាល​ណា​មួយ​ក្នុង​ជីវិត​យើង។ ជា​រឿយៗ​ ទាក់ទងភាពតានតឹង​ពី​ការងារ បញ្ហា​ផ្ទាល់ខ្លួន​ ឬ​មាន​ការ​ផ្លាស់ប្តូរអ្វីមួយសំខាន់​ក្នុង​ជីរិត​ ​ដូចជា​មានផ្ទៃពោះ​ សម្រាល​បេប៊ី ​ឬ​បំបៅ​ដោះ​អូនៗ​ជាដើម។ យ៉ាង​ណា​ បាត់បង់​ចំណង់​​ផ្លូវភេទ​ពុំ​បាន​រំពឹង​ទុក​ ពិសេស​នៅពេល​​យើង​មានកើត​រយៈពេល​យូរ ​ឬ​មាន​បាត់ៗ ​អាច​បណ្តាល​មក​​ពីបញ្ហា​ផ្ទាល់ខ្លួន​ ថ្នាំ​ ឬ​របៀប​រស់នៅ​​ធ្វើ​ឲ្យ​ប៉ះពាល់​ជីវិត​ផ្លូវភេទ​តែម្តង។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១. រោគសញ្ញា រោគសញ្ញា​ថយចុះ​ចំណង់ផ្លូវភេទ​អាច​មាន​ច្រើន​ ប៉ុន្តែ​រោគសញ្ញា​ឧស្សាហ៍​ជួប​ប្រទះ​មានដូចជា៖ – អាអូន​មិន​ឡើង​រឹង (​ប្រុសៗ)​ – ទឹកកាម​តិច​ – ជ្រុះ​សក់​ – ហត់ ​និង​អស់​កម្លាំង – សាច់ដុំ​ចុះ​ខ្សោយ​ – អារម្មណ៍​ផ្លាស់ប្តូរ​ – ថយចុះ​ម៉ាស់ឆ្អឹង។ ២. ពេលណាគួរទៅជួបពេទ្យ? ​ធ្វើ​រោគវិនិច្ឆ័យ​ និង​ព្យាបាល​ទាន់​ពេល​អាច​ជួយ​ទប់ស្កាត់​បញ្ហាកុំ​ឲ្យ​ធ្ងន់ធ្ងរ​ខ្លាំង ក៏​ដូចជា​បង្ការ​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​​ផ្សេង​ទៀត ហេតុនេះ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​​ឲ្យបាន​ឆាប់​តាមអាច​ធ្វើ​បាន​ ដើម្បី​ការពារ​ស្ថានភាព​ធ្ងន់ធ្ងរ​កុំឲ្យ​កើតមាន​ឡើង។ ប្រសិន​បើ​មាន​រោគសញ្ញា​ណាមួយ​​បាន​រៀបរាប់​ខាងលើ ឬ​មាន​ជាសំនួរ​សូម​ទៅពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ពីព្រោះ​រាងកាយ​មនុស្សម្នាក់​ៗ​ធ្វើការ​ខុសគ្នា​។ ​ល្អ​បំផុតពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ដ៏ល្អ​មួយ។ [embed-health-tool-heart-rate] ៣. អ្វីខ្លះជាមូលហេតុបង្ក? ករណី​ខ្លះ​អាច​បណ្តាល​មកពី​កត្តា​រាងកាយ​ និង​ខ្លះទៀត​បណ្តាល​មក​ពី​កត្តាផ្លូវចិត្ត​ ហើយអាច​ដោយ​សារ​តែ​មូលហេតុ​ទាំងពីរ​តែម្តង។ កត្តា​រាង​កាយ អាច​ធ្វើឲ្យ​ថយចុះ​នូវ​ចំណង់​ផ្លូវភេទ ​រួមមាន ​ថយចុះ​អ័រម៉ូនតេស្តូស្តេរ៉ូន និង​កត្តា​ថ្នាំ​ប្រើប្រាស់ ​ហាត់​ប្រាណ​តិច​ពេក ​ឬ​ច្រើនពេក ​និងផឹកគ្រឿង​ស្រវឹង ​ឬប្រើ​គ្រឿងញៀន។ កត្តាផ្លូវចិត្ត​ ដូចជា បាក់​ទឹកចិត្ត តានតឹង ​និង​បញ្ហា​ទំនាក់ទំនង​ជាមួយ​ដៃ​គូ។ ៤​នាក់ ​ក្នុង​ចំណោម​មនុស្ស​ប្រុស […]


គន្លឹះសុខភាពផ្លូវភេទ

កត្តាទាំងនេះ សុទ្ធតែជាសត្រូវរបស់ចំណង់ផ្លូវភេទ​

ការ​រួម​ភេទ​ ផ្ដល់​នូវ​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ដល់​សុខ​ភា​ព​ទាំង​រាងកាយ​ និង​ផ្លូវ​ចិត្ត។ ជា​ពិសេស​ វា​បង្កើន​នូវ​អារម្មណ៍​ល្អៗ​ ក៏​ដូច​ជា​ភាព​ស្និទ្ធ​ស្នាល​ជាមួយ​នឹង​ដៃ​គូ​ទ្វេ​ដង​ ​បើ​យើង​​ទាំងពីរ​ទទួល​បាន​នូវ​ភាព​សុខ​ស្រួល​ខ្លាំង​​​​ពេល​រួម​ភេទ​។​ យ៉ាង​ណា​មិញ​ ដើម្បី​ជួយ​ដល់​ការ​រួម​ភេទ​ឲ្យ​ទទួល​បាន​នូវ​ភាព​​សុខ​ស្រួល​ដល់​ចំណុច​កំពូល​​ ​​គួរ​តែ​ស្វែង​រក​ពី​កត្តា​មួយ​ចំនួន​ដែល​ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​ការ​រួម​ភេទ និង​រក​វិធី​កែ​ខៃ​ជា​មួយ​នឹង​ដៃ​គូ​​​ភ្លាម​ៗ​ដែរ​។ តើចំណង់ផ្លូវភេទធ្លាក់ចុះ ឬថមថយដោយកត្តាអ្វីខ្លះ? ១. ជក់បារី ឬផឹកស្រា ប្រព័ន្ធផ្សព្វផ្សាយ ភាពយន្ត វីដេអូចម្រៀង សៀវភៅរឿង កំពុងកុហកគ្នាយើងឲ្យគិតថា ជក់បារី ផឹកស្រា ជារឿងធម្មតាសម្រាប់ប្រុសៗ។ បារី និងស្រាបំផ្លាញរាងកាយយើងគ្រប់កន្លែង ធ្វើឲ្យលំហូរ​ឈាម​ថយ​ចុះ ទោះ​បី​អាច​ធ្វើ​ឲ្យ​មាន​ចំណង់​ផ្លូវ​ភេទ តែ​ផលវិបាក​ដោយសារ​បារី និង​ស្រា មិន​អាច​គេច​ផុត​បាន​ទេ។ ២. ​ស្ត្រេស​និង​ការ​ផ្លាស់ប្ដូរ​​បែបបទ​ក្នុង​ការ​រស់នៅ ​ស្រ្តេស និង​ភាព​ហត់​នឿយ បាន​កាត់​បន្ថយ​នូវ​ចំណង់​ផ្លូវ​ភេទ​របស់​យើង​ នាំ​​ឲ្យ​យើង​លែង​មាន​ភាព​ត្រេក​ត្រអាល​​នឹង​ការ​រួម​ភេទ​ដូច​មុន​ទៀត​។ ស្រ្តេស​កើត​ឡើង​ចេញ​ពី​កត្តា​ជា​ច្រើន​ ដូច​ជា​បញ្ហា​កូន​ៗ​ ហិរញ្ញវត្ថុ ប៉ា​ម៉ាក់​វ័យ​ចំណាស់​ សុខភាព​ មុខរបរ​ និង​បញ្ហា​​ជាច្រើន​ទៀត​។ ទំនាក់​ទំនង​ស្នេហា​​របស់​យើង​​ និង​ដៃគូ​ នឹង​កាន់តែ​សោះអង្គើយ​ទៅ​ៗ ប្រសិន​បើយើង​​ពុំ​​អាច​​គ្រប់គ្រង​បញ្ហា​ស្រ្តេស​​បាន​។ ដូចនេះ​ ប្រសិន​បើ​យើង​​ចង់​ឲ្យ​រឿង​លើ​គ្រែ​របស់​យើង​ និង​ដៃ​គូ​មាន​ភាព​ល្អ​ប្រសើរ​ និង​ទទួល​បាន​​ភាព​សុខ​ស្រួល​ដល់​កំពូល​ យើង​​គួរ​តែ​​ពិភាក្សា​ជាមួយ​នឹង​ដៃ​គូ ក៏​ដូច​ជា​​រក​ដំណោះ​ស្រាយ​​ជា​មួយ​គ្នា​។ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ  កម្មវិធីពិនិត្យ​បញ្ហាឆាប់ចេញទឹកកាម​អនឡាញ​ គណនា BMI គណនា BMR ៣. ​ថប់បារម្ភ​ពេល​ប្រតិបត្តិការ ​​​​​​​​​នៅ​ពេល​ដែល​​មនុស្ស​ម្នាក់​​មាន​ក្តី​ព្រួយបារម្ភ​ច្រើន​​ក្នុង​ពេល​ប្រតិបត្តិការ នោះ​​នឹង​គ្មាន​ភាព​រីករាយ​ជាមួយ​នឹង​ជីវិត​ផ្លូវ​ភេទ​ទៀត​ឡើយ​។​ បញ្ហា​នេះ​ ​ច្រើន​តែ​កើត​ឡើង​ចំពោះ​​បុរស​ […]


គន្លឹះសុខភាពផ្លូវភេទ

ចេះតិចនិកនេះ ធ្វើឲ្យគូស្នេហ៍នៅតែល្អូកល្អិននឹងគ្នា

ភាព​ល្អូកល្អិន​រវាង​គូស្នេហ៍ ប្ដី​ប្រពន្ធ មិន​មែន​សម្ដៅ​ដល់តែ​រឿង​លើគ្រែ​មួយ​មុខ​នោះទេ។ ពេល​ខ្លះ​ដៃ​គូ​យើង​អាច​មាន​បញ្ហា​សុខភាព ឬ​ទើប​សម្រាល​កូន​ជា​ដើម ដែល​មិន​អាច​រួម​ភេទ​បាន។ គូស្នេហ៍​ខ្លះ​គិត​ថា ការ​មិន​បាន​រួមភេទ​ជាមួយ​គ្នា​ក្នុង​រយៈ​ពេល​យូរ​​អាច​ធ្វើ​ឲ្យ​ដៃគូ​ហាក់​ឆ្ងាយ​គ្នា​។ តាម​ពិត មិន​ដូច​នោះ​ទាំង​ស្រុង​ទេ យើង​នៅ​មាន​វិធី​ច្រើន​យ៉ាង​ទៀត ធ្វើ​ឲ្យ​ជីវិត​ស្នេហា​​នៅ​ស្អិត​ល្មួត​បាន​ដោយ​មិន​បាច់​តែ​​រួម​ភេទ​។ ១. ប៉ះពាល់​គ្នា​ គូស្នេហ៍​ជា​ច្រើន ពេល​នៅ​ជា​មួយ​គ្នា​ក្នុង​រយៈ​ពេល​យូរ ក៏​លែង​សូវ​ប៉ះ​ពាល់​គ្នា ក្រៅ​តែ​ពី​ពេល​រួម​ភេទ​។ ការណ៍​នេះ​ មិន​ល្អ​ចំពោះ​ទំនាក់​ទំនង​យើង​នោះ​ទេ។ ការ​ប៉ះពាល់​គ្នា​ដូច​ជា​ការ​ថើប ឱប ស្ទាប​ថ្ពាល់ ឬ​សក់ ជាដើម ក្នុង​មួយ​ថ្ងៃ​ៗ សុទ្ធ​តែ​ជា​ទង្វើ​អាច​ធ្វើ​ឲ្យ​ទំនាក់​ទំនង​នៅ​តែ​ល្អ​រវាង​គូ​ស្វាមី​ភរិយា​។ ក្រៅពី​នោះ​យើង​នៅ​អាច​ម៉ាស្សា​ឲ្យ​គ្នា​ទៅ​វិញ​ទៅមក ដើម្បី​បង្កើន​ក្ដី​ស្រឡាញ់​ឲ្យ​គ្នា​​ក៏​បាន​។ កុំ​ភ្លេច​និយាយ​គ្នា យល់​ពី​គ្នា ដើម្បី​ជីវិត​គូ​យើង​នៅ​តែ​ស្អិត​ល្មួត​​ជានិច្ច​។ ២. កាន់​ដៃ​គ្នា​ គ្នា​យើង​ធ្លាប់​ឃើញ​គូស្នេហ៍​វ័យ​ចំណាស់​កាន់​ដៃ​គ្នា​ដើរ​អត់? ហើយ​ទង្វើ​របស់​ពួក​គាត់​បាន​ធ្វើ​ឲ្យ​យើង​កោត​សរសើរ​ទេ? បើ​ដូច​នេះ​ ហេតុ​អ្វី​យើង​មិន​កាន់ដៃ​គ្នា​ពេល​ចេញ​ក្រៅ ឬ​ដើរ​លេង ដូច​ដែល​យើង​ធ្លាប់​ធ្វើ​កាល​ទើប​ស្គាល់​គ្នា​ថ្មីៗ។ ការ​កាន់​ដៃ​គ្នា ​ជា​វិធី​ល្អ​មួយ​ដើម្បី​រ​ក្សា​ទំនាក់​ទំនង​ជិតស្និទ្ធ ដោយ​បង្កើត​ទំនាក់​ទំនង​ស្និទ្ធ​ស្នាល ទោះ​បី​ជា​គូស្នេហ៍​ស្ថិតនៅ​វ័យ​រាង​ជ្រេ​បន្តិច​ក្ដី​។ ៣. ធ្វើ​ខ្លួន​ដូច​គូស្នេហ៍​ថ្មី​ថ្មោង​ គ្នា​យើង​នៅ​ចាំ​ពេល​ដំបូង​នៃ​ការ​ណាត់​ជួប​គ្នា​ដើម្បី​ផ្ដើម​ស្នេហ៍​ទេ? ពេល​នោះ​ប្រ​ហែល​ជា​គ្នា​យើង​កាន់​ដៃ​គ្នា​ជាប់​មិន​លែង​ផង​មិន​ដឹង។ តើ​ការ​កាន់​ដៃ​ពេល​នោះ​រំភើប​កម្រិត​ណា ទោះ​មិន​មាន​ការ​រួម​ភេទ​ក៏​ដោយ​? បង្កើត​អារម្មណ៍​បែប​នោះ​មក​វិញ​ ដើម្បី​ជីវិត​គូ​យើង​នៅ​តែ​ស្រស់​បំព្រង​។​ ​៤. ជជែក​គ្នា​ ពេល​ខ្លះ​ការ​នៅ​ស្ងៀម​មិន​និយាយ​ស្ដី​អាច​បង្ហាញ​ពី​ភាព​ពេញ​ចិត្ត ដោយ​គ្រាន់​តែ​ញញឹម​រក​គ្នា​ តែ​ថា​ពេល​ខ្លះ​ការ​នៅ​ស្ងៀម​អាច​មកពី​យើង​លែង​មាន​អ្វី​និយាយ​ជា​មួយ​គ្នា​។ កុំ​ឲ្យ​រឿង​បែប​នេះ​កើត​លើ​ជីវិត​គូ​របស់​យើង ត្រូវ​ជជែក​លេង​ជាមួយ​គ្នា​ឲ្យ​បាន​ច្រើន អាច​និយាយ​​ពី​ការ​គិត ការ​យល់សប្ដិ សុខភាព​រាង​កាយ និង​រឿង​សប្បាយ​ៗ​ផ្សេងៗ​ទៀត​។ […]


គន្លឹះសុខភាពផ្លូវភេទ

ចំណុចស្រើបស្រាលប្រុសៗនៅកន្លែងណា?​

ចំណុច​ស្រើប​​ស្រាល​បំផុត​របស់​ប្រុសៗ​នៅ​កន្លែងណា? ចំណុច​ស្រើប​ស្រាល​របស់​ប្រុសៗ ឬ​ហៅថា​G-Spot នោះ​គឺ​ក្រពេញ​ប្រូស្តាត​។ ក្រពេញ​ប្រូស្តាត ជា​សរីរាង្គ​តូច​មួយ​មាន​ទំហំ​ប្រហែល​ប៉ុន​មេ​ដៃ ដែល​ជា​កន្លែង​ផ្ដល់​ភាព​ស្រើប​ស្រាល​ដល់​ប្រុសៗ​ និង​មាន​ទី​តាំង​នៅ​ម្ដុំ​គល់​លិង្គ​។​ ១. ក្រពេញ​ប្រូស្តាត​ផ្ដល់​ភាព​ស្រើបស្រាល​បាន​យ៉ាងម៉េច? ​នៅ​មិន​ទាន់​មាន​ការ​បញ្ជាក់​ច្បាស់​ទេ​ថា​ក្រពេញ​ប្រូស្តាត​ផ្ដល់​ភាព​ស្រើប​ស្រាល​ដល់​បុរស​បែប​ណា​នោះ។ ការសិក្សា​មួយ​ធ្វើ​ឡើង​ក្នុង​ឆ្នាំ ២០១៨ លើក​ឡើង​ថា​អាច​​មាន​វិធី​ពីរ​យ៉ាង ដែល​ក្រ​ពេញ​ប្រូ​ស្តាត​ធ្វើ​ឲ្យ​ប្រុសៗ​មាន​អារម្មណ៍​ស្រើប​ស្រាល​។ ទី​មួយ គឺ​ថា​មាន​ការ​ពាក់ព័ន្ធ​នឹង​បណ្ដុំ​ប្រ​ព័ន្ធ​ប្រ​សាទ​​ភ្ជាប់​ទៅ​នឹង​ប្រូស្តាត​។ ប្រ​ព័ន្ធ​ប្រសាទ​ទាំង​នោះ​​ហៅ​ថា​​បណ្ដុំ​ប្រ​សាទ​ប្រូស្តាត​(prostatic plexus) ដែល​ចេញ​ពី​អាង​ត្រគាក​ខាង​ក្រោម ជិត​ឆ្អឹង​ខ្នង​។ ក្រ​ពេញ​ប្រូស្តាត លិង្គ និង​ផ្លូវ​បង្ហួរ​នោម ភ្ជាប់​ទៅ​នឹង​ប្រសាទ​ទាំង​នេះ។ ការ​ឡើង​ដល់​ចំណុច​កំពូល​បាន​ភ្ញោច​ដល់​ប្រ​ព័ន្ធ​ប្រសាទ​ទាំង​នេះ នាំ​ឲ្យ​មាន​ភាព​ស្រើប​ស្រាល​នៅ​តំបន់​នោះ​។ ទ្រឹស្តី​មួយ​ទៀត​លើក​ឡើង​ថា ខួរ​ក្បាល​អាច​ធ្វើ​ឲ្យ​ប្រុសៗ​មាន​ភាព​ស្រើប​ស្រាល​ខ្លាំង និង​រំភើប​ខ្លាំង ពេល​មាន​រំញោច​ក្រពេញ​ប្រូ​ស្តាត បើ​សិន​ជា​មាន​ការអនុវត្ត​បង្កើត​រំញោច​នៅ​ត្រង់​កន្លែង​នោះ។​ ការ​សិក្សា​​​លើក​ឡើង​ថា ដំណើរ​ការ​ខាង​លើ​នេះ អាច​ធ្វើ​ឲ្យ​ខួរ​ក្បាល​រំពឹង​​ពី​ភាព​ស្រើប​ស្រាល​រាល់​​ពេល​មាន​ការ​ភ្ញោច​នៅ​ត្រង់​ក្រ​ពេញ​ប្រូស្តាត​។ ការណ៍​នេះ​ហើយ បាន​ជា​ប្រុសៗ​តែង​មាន​អារម្មណ៍​ស្រើប​ស្រាល​នៅ​តំបន់​ក្រពេញ​ប្រូស្តាត​នេះ​ឯង​។​​ ​​២. តិច​និក​ថែ​សុខភាព​ក្រពេញ​ប្រូស្តាត​ បញ្ហា​សុខ​ភាព​មួយ​ចំនួន​អាច​ប៉ះពាល់​ដល់​ក្រ​ពេញ​ប្រូស្តាត ក្នុង​នោះ​មាន​ជំងឺ​មហារីក​ក្រ​ពេញ​ប្រូស្តាត​។ យ៉ាងណា មាន​វិធី​មួយ​ចំនួន​ជួយ​ឲ្យ​ក្រ​ពេញ​ប្រូស្តាត​ប្រុស​ៗ​យើង​មាន​សុខ​ភាព​ល្អ។​ ហាត់​ប្រាណ​ឲ្យ​ជា​ប្រចាំ និង​ញ៉ាំ​អាហារ​ល្អ​ចំពោះ​សុខ​ភាព​ កាត់​បន្ថយ​ការ​ញ៉ាំ​សាច់​ក្រហម និង​ផលិត​ផល​ធ្វើ​ពី​ទឹក​ដោះ កុំ​ញ៉ាំ​កាល់​ស្យូម​លើសពី​១ ២០០​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ​ ត្រូវ​ញ៉ាំ​ត្រី​ឲ្យ​បាន​ច្រើន ពិសេស​ត្រី​មាន​អាស៊ីដ​ខ្លាញ់​​អូមេហ្គា៣ ខ្ពស់ ញ៉ាំ​បន្លែ ផ្លែឈើ ឲ្យ​បាន​ច្រើន ផឹក​តែ​បៃតង ចៀសវាង​ការ​ជក់​បារី និង​កុំ​ផឹក​គ្រឿង​ស្រវឹង​ច្រើន​ពេក


គន្លឹះសុខភាពផ្លូវភេទ

គ្រោះថ្នាក់៤យ៉ាងនេះ អាចកើតឡើងពេលរួមភេទ

រឿង​រួម​ភេទ​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​រឿង​មួយ​ផ្ដល់​នូវ​អារម្មណ៍​ល្អៗ​ដល់​ដៃ​គូ​រួម​ភេទ​។ ប៉ុន្តែ​ការ​រួម​ភេទ​ក៏​អាច​នាំឲ្យ​ដៃគូ​មាន​របួស​បាន​ដែរ បើ​ប្រើ​ក្បាច់​ខុស​បច្ចេក​ទេស​ ឬ​ប្រើ​កម្លាំង​ខ្លាំង​ពេក​។ កុំ​បង្ខំ និង​ត្រូវ​ដឹង​ពី​កម្លាំង​ខ្លួន ទើប​អាច​ជួយ​ឲ្យ​គ្នា​យើង​គេច​ផុត​ពី​របួស​ដោយ​ការ​រួម​ភេទ​បាន​។​ មានគ្រោះថ្នាក់អំឡុងពេលរួមភេទមួយចំនួនដែលបងៗអាចស្វែងយល់បាន។ តើ​របួស​ទាំង​នោះ​មាន​អ្វី​ខ្លះ? ១. ដាច់​រហែក​ទ្វារ​មាស​ ការ​រួម​ភេទ ដោយ​ប្រើ​កម្លាំង​ខ្លាំង ឬ​ប្រើ​ឧបករណ៍​សិច​មួយ​ចំនួន​អាច​ធ្វើ​ឲ្យ​ដាច់​រហែក​កោសិកា​នៅ​ក្នុង​ទ្វារ​មាស។​ការណ៍​នេះ​អាច​ធ្វើ​ឲ្យ​មានការ​ក្រហាយ ឈឺ​ចាប់ និង​មាន​ឈាម​ខ្លះ​ផង​។ បើ​សិន​ជា​ការ​ឈឺ​ចាប់​នេះ​នៅ​បន្ត​ឈឺ​ខ្លាំង គ្រូពេទ្យ​អាច​ចេញ​វេជ្ជបញ្ជា​ឲ្យ​ប្រើ​គ្រីម​លាប​បន្ថយ​ការ​ឈឺ​ចាប់​។ ក្នុង​អំឡុង​ពេល​ព្យាបាល​នេះ មិន​គួរ​រួម​ភេទ​ឡើយ ត្រូវ​រង់​ចាំ​ដល់​របួស​បានជា​សះ​ល្អ​។ ដូច​គ្នា​ដែរ ការ​រួមភេទ​លើ​កក្រោយ​អាច​ប្រើ​ទឹក​រម្អិល ដើម្បី​ជួយ​បង្ការ​ការ​ឈឺ​ចាប់ និង​របួស​។​ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ កម្មវិធីពិនិត្យ​បញ្ហាឆាប់ចេញទឹកកាម​អនឡាញ​ ២. បាក់​លិង្គ​ ប្រុសៗ​យើង​ដែល​ចូល​ចិត្ត​សម្រុក​ខ្លាំង​ពេល​រួម​ភេទ ប្រយ័ត្ន​ភ្លាត់​លិង្គ​ចេញពី​ទ្វារ​មាស មក​បុក​នឹង​អាង​ត្រគាក អាច​នឹង​ជួប​រឿង​ស៊យ​ធំ​មិន​ខាន​។ ការណ៍​នេះ​អាច​ធ្វើ​ឲ្យ​លិង្គ​ប្រុសៗ​យើង​បាក់​បាន ហើយ​ការ​បាក់​លិង្គ​មិន​មែន​ដូច​បាក់​ម្រាម​ដៃ ឬជើង​នោះ​ទេ​ ព្រោះ​ថា​លិង្គ​មិន​មាន​ឆ្អឹង​ទេ​។ សញ្ញា​នៃ ការ​បាក់​លិង្គ​គឺ​មាន​ឮ​សំឡេង​បាក់ ឡើង​​ហើម និង​ឡើងតឹង​ ជា​ដើម។ បើ​ជួប​បញ្ហា​នេះ ត្រូវ​ប្រញាប់​ទៅ​រក​គ្រូពេទ្យ​ជា​បន្ទាន់​ បើ​មិន​ចង់​ឲ្យ​ខូច​ទ្រង់​ទ្រាយ​លិង្គ ឬ​ពិបាក​ប្រើ​ការ​។​ ៣. ប្រតិកម្ម​អាលែកហ្ស៊ី បើ​មាន​អាការៈ​រមាស់ ឬ​ក្រហាយ​​បន្ទាប់​ពី​រួម​ភេទ​ អាច​ថា​យើង​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​ហើយ។ ទឹក​រម្អិល ស្រោម​អនាម័យ ថ្នាំ​សម្លាប់​មេជីវិត និង​ទឹក​រម្អិល​របស់​ដៃគូ ក៏​អាច​ភ្ញោច​ឲ្យ​មាន​ប្រតិកម្ម​លើ​មនុស្ស​មួយ​ចំនួន​ដែរ​។ ករណី​កម្រ​ខ្លះ​ទៀត ស្រីៗ​អាច​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​នឹង​ទឹក​កាម […]


ផ្លូវភេទនិងការការពារ

តិច​និច​សំខាន់​ ៤យ៉ាង ជួយ​ឲ្យ​ការ​រួមភេទ​មាន​សុវត្ថិភាព​

ការ​រួម​ភេទ​ជា​បទពិសោធន៍​ដ៏​មានន័យ និង​រីករាយ​សម្រាប់​ជីវិត​គូ​។ ទោះបីជា​​ការ​រួម​ភេទ​ជា​រឿង​ធម្មជាតិ តែថា​ការ​រួមភេទ​ជាមួយ​ដៃគូ ក៏​អាច​មាន​ហានិភ័យ​មួយ​ចំនួន​ដែរ​។ វិធី​សាមញ្ញ​ៗ​មួយ​ចំនួន​អាច​ជួយ​គ្នា​យើង​មាន​ដៃគូ​រួម​ភេទ​កាត់​បន្ថយ​គ្រោះ​ថ្នាក់ និង​ការ​ពារ​ខ្លួន​យើង​ពី​ការ​ឆ្លង​ជំងឺ​កាម​រោគ​ ការ​មាន​ផ្ទៃពោះដោយ​ចៃដន្យ និង​ក្ដី​បារម្ភ​ផ្សេង​ទៀត​។​ ១. មាន​ប្រ​ដាប់​ឈ្នះ​ សម្រាប់​អ្នក​មាន​ដៃគូ​រួមភេទ ការ​ត្រៀម​របស់​ការ​ពារ​ជា​ស្រេច​ គឺជា​រឿង​សំខាន់ ទោះ​បី​ជា​យើង​មិន​គិត​ថា​ប្រើ​វា​ក៏ដោយ​។ សូម​កុំ​គិត​ថា​ដៃ​គូ​របស់​យើង​តែង​មាន​ស្រោម​អនាម័យ ឬ​បាន​ប្រើ​ថ្នាំ​ពន្យារ​កំណើត​បាន​ជាប់​លាប់​នោះ​។ ការ​​មាន​ស្រោម​អនាម័យ​ ឬ​ប្រើ​ប្រាស់​ថ្នាំ​ពន្យារ​កំណើត​បាន​ត្រឹម​ត្រូវ​នឹង​ជួយ​កាត់​បន្ថយ​កត្តា​ប្រឈម​មាន​ផ្ទៃពោះ​ដោយ​ចៃដន្យ ឬ​ជំងឺ​កាមរោគ​ផ្សេងៗ​។ ២. ទំនាក់​ទំនង​ សម្រាប់​អ្នក​មាន​ដៃគូ​រួម​ភេទ ការ​ចេះ​​ជជែក​គ្នា​ជា​រឿង​សំខាន់​ក្នុង​ចំណងទាក់ទង​។ អ្នក​ទាំង​ពីរ​អាច​និយាយ​គ្នា​ពី​ព្រំដែន​កំណត់ និង​កង្វល់​នានា​ទាក់ទង​នឹង​ការ​រួម​ភេទ ឲ្យ​ភាគី​នីមួយៗ​បាន​ដឹង។ ការ​ផ្ដល់​ទំនុក​ចិត្ត​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​មិន​ត្រឹ​ម​ជួយ​ឲ្យ​ទំនាក់ទំនង​កាន់តែ​ល្អ​ទេ តែ​ថែមទាំង​ជួយ​កាត់​បន្ថយ​ហានិភ័យ​ឆ្លង​រោគ​ផ្សេង​ៗ​ផង​ដែរ​។​ ៣. ហ៊ាន​និយាយ​ពី​ជំងឺ​កាម​រោគ​ អ្នក​មាន​ដៃគូ​រួម​ភេទ​ គួរ​តែ​ហ៊ាន​ជជែក​ដោយ​ចំហ​អំពី​ជំងឺ​កាម​រោគ​ ជា​មួយ​ដៃគូ​របស់​ខ្លួន​។ ការ​ធ្វើ​ដូច​នេះ ដើម្បី​ប្រាកដ​ថា​អ្នក​ទាំង​ពីរ​ស្មោះត្រង់​នឹង​គ្នា និង​ហ៊ាន​និយាយ​ពី​ស្ថាន​ភាព​សុខភាព​ដែល​ខ្លួន​កំពុង​មាន​ទៅ​កាន់​ដៃគូ ​និង​ចូល​រួម​ទាំងអស់​គ្នា​ ដើម្បី​ការ​ពារ​ខ្លួន​ពី​ជំងឺ​កាម​រោគ​។​ ៤. ចាក់​វ៉ាក់​សាំង​បង្ការ​HPV សម្រាប់​ស្រី​មាន​អាយុ​ក្រោម​២៦​ឆ្នាំ មិន​ទាន់​ឆ្លង​កាត់​ការ​រួម​ភេទ​គួរ​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​មហារីក​មាត់​ស្បូន HPV​។ ជា​ការ​ណែ​នាំ​ក្មេង​ស្រី​មាន​អាយុ​ចាប់ពី​១២​ឆ្នាំ អាច​ទទួល​វ៉ាក់សាំង​នេះ​បាន​។ ស្រីៗ​យើង​បើ​ស្ថិត​ក្នុង​វ័យ​នេះ ហើយ​គិត​ថា​ចង់​រៀប​ការ គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ដើម្បី​បាន​ព័ត៌មាន​ច្បាស់​លាស់​ពី​ការ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​មហារីក​មាត់​ស្បូន​នេះ​។ ចំពោះ​ស្ត្រី​មាន​ដៃ​គូរួម​ភេទ​វិញ​វិញ អាច​ចាក់​វ៉ាក់សាំង​មហារីក​មាត់ស្បូន​បាន លុះ​ត្រា​តែ​មាន​កៀរ​កោសិកា​​មាត់ស្បូន​មក​វិភាគ​សិន ថា​តើ​​មាន​មេរោគ HPV ឬ​អត់? ប្រសិន​បើ​មិន​មាន​ទេ នោះ​បញ្ជាក់​ថា យើង​អាច​ចាក់​វ៉ាក់​សាំង​នេះ​បាន ហើយ​ត្រូវ​ប្រាកដ​ថា​ក្នុង​រយៈពេល ៦ ខែ អំឡុង​ពេល​ចាក់​វ៉ាក់​សាំង ស្រីៗ​យើង​មិន​ត្រូវ​​មាន​ផ្ទៃពោះ​ឡើយ​ […]


គន្លឹះសុខភាពផ្លូវភេទ

ហេតុផលទាំងនេះហើយ ទើបពេលខ្លះអារម្មណ៍ផ្លូវភេទឡើងខ្លាំង

គ្នា​យើង​ខ្លះ​ធ្លាប់​សម្គាល់​ខ្លួន​ឯង​ទេ ថា​ហេតុ​អ្វី​ចេះ​តែ​មាន​អារម្មណ៍​ចង់​រួម​ភេទ​ញឹក​ញាប់? ការ​មាន​អារម្មណ៍​ចង់​រួម​ភេទ​​គឺ​មាន​លើ​មនុស្ស​យើង​ភាគ​ច្រើន​នៅ​ពេល​ឈាន​ដល់ពេល​ពេញ​វ័យ​ ហើយ​រឿង​នេះ​ជា​ធម្មជាតិ​របស់​​មនុស្ស​យើង​​តែ​ប៉ុណ្ណោះ​។​ និយាយ​រួម​ទៅ​ចំណង់​ផ្លូវ​ភេទ​ជា​រឿង​ធម្មតា​សម្រាប់​មនុស្ស​យើង តែ​ក៏​អាច​មាន​កត្តា​មួយ​ចំនួន​ធ្វើ​ឲ្យ​យើង​មាន​ចំណង់​នេះ​កើត​ឡើង​​ដែរ​។ ​​​១. អ័រម៉ូន​ប្រែ​ប្រួល​ គ្នា​យើង​ដឹង​ហើយ​ថា​ការ​ប្រែ​ប្រួល​អ័រម៉ូន​បាន​ដើរ​តួ​យ៉ាង​សំខាន់​លើ​ចំណង់​ផ្លូវ​ភេទ​របស់​មនុស្ស​យើង​។ នៅ​ពេល​កម្រិត​អ័រ​ម៉ូន​តេស្តូស្តេរ៉ូន​កើន​ឡើង អាច​ធ្វើ​ឲ្យ​យើង​​មាន​ចំណង់​ផ្លូវ​ភេទ។​ ដូច​គ្នា​ដែរ អ្នក​ដែល​​បង្ហាញ​កាយវិការ​ចង់​រួម​ភេទ គឺ​កំពុង​មាន​កម្រិត​អ័រ​ម៉ូន​តេស្តូស្តេរ៉ូន​ខ្ពស់​ដែរ​។កម្រិត​អ័រ​ម៉ូន​មាន​ផ្សេង​ៗ​គ្នា​នៅ​ក្នុង​ដំណាក់​កាល​នៃ​ជីវិត​របស់​យើង​នីមួយៗ ពិសេស​ពេល​យើង​ចាប់​ផ្ដើម​ពេញ​វ័យ និង​ពេល​ស្រីៗ​អស់​រដូវ​។ ការ​ប្រែ​ប្រួល​កម្រិត​អ័រ​ម៉ូន​នេះ​ធ្វើ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​ក៏​កើន​ឡើង​ដែរ​។   ២. អាហារ អាហារ​ជាក់​លាក់​មួយ​ចំនួន​អាច​ជួយ​បង្កើន​ចំណង់​ផ្លូវ​ភេទ​របស់​មនុស្ស​យើង​បាន។​ អាហារ​ទាំង​នោះ​​មាន​ដូច​ជា​ផ្លែបឺរ ស្វាយ ផ្កា​ខាត់ណា​ខៀវ និង​គ្រាប់​អាល់​ម៉ុន​ ជា​ដើម​សុទ្ធ​តែ​មាន​ឥទ្ធិ​ពល​លើ​ចំណង់​ផ្លូវ​ភេទ​របស់​យើង​។ ការ​ញ៉ាំ​អាហារ​ទាំង​នេះ​ជា​ប្រចាំ អាច​ជួយ​បង្កើន​ចំណង់​ផ្លូវ​ភេទ​។​   ៣. គ្រឿង​ស្រវឹង ​តើ​​ពេល​ផឹក​ស្រា​ក្រហម​មួយ​កែវ ធ្វើ​ឲ្យ​គ្នា​យើង​នឹកដល់​រឿង​រួម​ភេទ? មិន​ចម្លែក​ទេ អ្នក​ផ្សេង​ក៏​អាច​មាន​អារម្មណ៍​បែប​នេះ​ដែរ​។ ថ្វី​បើ​គ្រឿង​ស្រវឹង​អាច​រំខាន​ដល់​សកម្មភាព​លើ​គ្រែ​មែន តែ​វា​ក៏​អាច​ដាស់​អារម្មណ៍​ឲ្យ​យើង​ពុះ​កញ្ជ្រោល​បាន​ដែរ​។ ការ​សិក្សា​មួយ​បាន​កត់​សម្គាល់​ថា​គ្រឿង​ស្រវឹង​មាន​ឥទ្ធិ​ពល​លើ​ចំណង់​ផ្លូវ​ភេទ អារម្មណ៍​ស្រើប​ស្រាល និង​ភាព​រីករាយ​។ ៤. វដ្ដ​រដូវ សម្រាប់​ស្រីៗ​វិញ​អារម្មណ៍​ផ្លូវ​ភេទ អាច​កើត​មាន​ឡើង​ដោយ​សារ​ការ​ប្រែ​ប្រួល​អ័រ​ម៉ូន​នៅ​ក្នុង​វដ្ដ​រដូវ​ដែរ​។ កម្រិត​អ័រម៉ូន​អឺស្រ្តូហ្សែន និង​ប្រូតេស្តូស្តេរ៉ូន​ប្រែប្រួល ក៏​ធ្វើ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​ប្រែ​ប្រួល​ ដោយ​អាច​ពេល​ខ្លះ​មាន​ចំណង់​ខ្លាំង និង​ពេល​ខ្លះ​មិន​មាន​ចំណង់​ក៏​មាន​។ ស្រីៗ​អាច​មាន​ចំណង់​ផ្លូវ​ភេទ​ខ្លាំង​នៅ​ថ្ងៃ​អាច​​បង្ក​កំណើត​បាន​ក្នុង​វដ្ដ​រដូវ​របស់​ខ្លួន​។ ការ​ណ៍​នេះ​មិន​មែន​អ្វី​ដែល​ត្រូវ​ខ្មាស​អៀន​នោះ​ទេ តែ​វា​បាន​បញ្ជាក់​ថា​ស្រីៗ​យើង​មាន​សុខភាព​ប្រព័ន្ធ​បន្ត​ពូជ​ល្អ​ទៅ​វិញ​ទេ​។ ៥. ទើប​មានទំនាក់​ទំនង​ថ្មីៗ ជា​ការពិត​ណាស់ ការ​ទើប​មាន​ទំនាក់​ទំនង​នឹង​គ្នា​ថ្មីៗ ពិត​ជា​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​រំភើប និង​តែង​មក​ជាមួយ​នឹង​អារម្មណ៍​ចង់​រួម​ភេទ​ជាមួយ​ដៃគូ​ដែរ​។ ដូច​គ្នា​ដែរ វា​នឹង​កាន់​តែ​ងាយ​មាន​អារម្មណ៍​ផ្លូវ​ភេទ​​នៅ​ពេល​ដែល​ដៃគូ​ទាំង​ពីរ​​នៅ​ជិត​គ្នា​នៅ​ពេល​បន្ត​បន្ទាប់​។ ៦. មាន​ផ្ទៃ​ពោះ​ ការ​មាន​ផ្ទៃ​ពោះ​អាច​នឹង​ផ្ដល់​នូវ​រឿង​ប្លែកៗ​ដល់​ស្រីៗ​គ្នា​យើង​ដែរ ក្នុង​នោះ​ក៏​អាច​ធ្វើ​ឲ្យ​ស្រីៗ​យើង​ខ្លះ​មាន​ចំណង់​ផ្លូវ​ភេទ​ខ្លាំង​ដែរ ដែល​នេះ ក៏​បណ្ដាល​មកពី​ការ​ប្រែ​ប្រួល​អ័រ​ម៉ូន​ពេល​មាន​ផ្ទៃ​ពោះ​នេះ​ឯង​។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ