សុខភាពផ្លូវភេទ

សុខភាព​ផ្លូវ​ភេទ - ​មាន​គ្នា​យើង​ច្រើន​ណាស់​កំពុង​ប្រឈម​បញ្ហា​ផ្លូវភេទ​ទាំង​ស្រី ទាំង​ប្រុស។ ​បញ្ហា​ផ្លូវ​ភេទ​​​មួយ​ចំនួន​ដែល​លម្អិត​ក្នុង​ផ្នែក​នេះ​មាន ​រោគវិនិច្ឆ័យ និងតេស្ត ​ផ្លូវភេទនិងការការពារ ​ជំងឺសិរមាន់លើប្រដាប់ភេទ ​ជំងឺបង្កដោយវីរុស អេចភីវី ​រលាកថ្លើម ​ជំងឺរលាកអាងត្រគាក ​ការពន្យារកំណើត ​គន្លឹះសុខភាពផ្លូវភេទ ​ ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពផ្លូវភេទ

ប្រយ័ត្ន! អេដស៍កំពុងផ្ទុះការឆ្លងក្នុងចំណោមយុវវ័យ ខណៈអ្នកផ្ទុកជិត៧ពាន់នាក់បន្តគេចខ្លួន

ជំងឺ​អេដស៍ កំពុង​ផ្ទុះ​ការ​ឆ្លង​​ក្នុង​ចំណោម​យុវវ័យ និង​អ្នកស្រឡាញ់​ភេទ​ដូចគ្នា ស្រប​ពេល​ដែល​អ្នក​ផ្ទុក​មេរោគ​អេដស៍ជិត ៧ ០០០នាក់ នៅ​តែ​បន្តគេច​មិន​មក​ទទួល​សេវា​ព្យាបាល​។ នេះ​បើយោង​ទៅ​តាម​របាយ​ការណ៍​ពី​អាជ្ញា​ធរ​ជាតិប្រយុទ្ធនឹង​ជំ​ងឺ​អេដស៍​​ដែល Hello គ្រូពេទ្យ ទទួល​បាន​កាល​ពី​ដើម​ខែ​ធ្នូ ឆ្នាំ​២០២៤នេះ។ របាយ​ការណ៍​ដដែល បានបបញ្ជាក់​ថា គិត​ត្រឹម​ឆ្នាំ​២០២៣ កម្ពុជា បាន​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ចំនួន ១ ២០០នាក់ ក្នុងនោះ ​យុវវ័យ​អាយុ​ចន្លោះ​ពី​១៥ ដល់​២៤​ឆ្នាំ មានចំនួន​៥១៦​នាក់​។ ស្រប​ពេល​ជាមួយគ្នានេះ អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធនឹង​ជំ​ងឺ​អេដស៍​​ នៅ​តែ​បន្ត​ខិត​ខំ​ក្នុង​ការ​ស្វែង​រក​អ្នក​ផ្ទុក​មេរោគ​អេដស៍ចំនួនប្រមាណជិត ៧ ០០០នាក់ ដែល​មិនទាន់​បាន​មក​ទទួល​សេវា​ព្យាបាល។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! លោក ឈឹម ឃិនដារ៉េត អគ្គ​លេខា​ធិការ​អាជ្ញា​ធរជាតិ​ប្រយុទ្ធ​​នឹង​ជំ​ងឺ​អេដស៍ បានប​ញ្ជាក់​ថា បើ​ទោះ​បី​អ្នក​ឆ្លង​ថ្មី​ក្នុង​ចំណោម​មនុស្សពេញវ័យអាយុ​១៥​ឆ្នាំ​ឡើង មាន​ការ​ថយ​ចុះ​គួរ​ឲ្យ​កត់​សម្គាល់ ពោល​គឺ​ប្រមាណ​ជា​៤៦% បើ​គិត​ចាប់​តាំងពីឆ្នាំ​២០១០ មក​ដល់​ឆ្នាំ​២០២៣​ក៏ដោយ ប៉ុន្តែ បែរ​ជា​មាន​ការ​កើន​ឡើង​ក្នុង​ចំណោម​បុរសប្រមាណ​ជា ៦% ទៅ​វិញ​។ [embed-health-tool-BMI] ក្នុង​ចំណោមអ្នកឆ្លងថ្មី​ទាំង ១ ២០០នាក់នេះ មាន ៨៦% ជា​ប្រជាជន​គន្លឹះ និង​អតិថិជនរួមនឹងដៃគូ ហើយ៤៦% ស្ថិតក្នុង​ចំណោម​បុរសរួម​ភេទជា​មួយនឹង​បុរស​​។ បើ​គិត​ត្រឹម​ត្រីមាសទី៣ ឆ្នាំ២០២៤នេះ […]

អត្ថបទផ្សេងទៀតពី សុខភាពផ្លូវភេទ

ស្វែងរក សុខភាពផ្លូវភេទ

សុខភាពផ្លូវភេទ

ចង់រួមភេទដល់ចំណុចកំពូលត្រូវចេះជជែកគ្នា ហេតុអ្វី?

គ្នា​យើង​ដឹង​អត់​ការ​រួម​ភេទ​​ដែល​អាច​ឈាន​ដល់​ចំណុច​កំពូល បាន​អារម្មណ៍​ស្រើប​ស្រាល​គឺ​មិន​អាច​រំលង​ការ​សន្ទនា​រវាង​ដៃ​គូ​បាន​ទេ។ ហេតុ​អ្វី? ការ​ជជែក​ពិភាក្សា​គ្នា​រវាង​ដៃ​គូ គឺ​ជា​គន្លឹះ​សំខាន់​មួយ​ក្នុង​ការ​សម្រេច​គោល​ដៅ​នៃ​ការ​រួម​ភេទ​ទទួល​បាន​នូវ​អារម្ម​ណ៍​ស្រើប​ស្រាល និង​រីក​រាយ​។ ថ្វី​បើ​គ្មាន​គោល​ការណ៍​ណែនាំ​ជាក់​លាក់​ណា​ថា​ត្រូវ​តែ​ជជែក​គ្នា​មុន​ពេល​រួម​ភេទ​នោះ​ទេ តែ​ថា​បើ​យើង​បាន​និយាយ​គ្នា​ពី​អ្វី​ដែល​យើង​ចង់បាន ឬ​ចង់​ឲ្យ​ដៃ​គូ​យើង​ធ្វើ​ចំពោះ​យើង គឺ​ជា​មធ្យោបាយ​មួយ​ជួយ​ឲ្យ​យើង​សម្រេច​បាន​នូវ​ក្ដី​សុខ​ខ្ពស់​បំផុត​ពេល​រួម​ភេទ។ ពិសេស​ស្រីៗ​ត្រូវ​តែ​ហ៊ាន​និយាយ​ពី​រឿង​នេះ​បើ​ចង់​បាន​អារម្មណ៍​ដល់​ចំណុច​កំពូល​ពេល​រួម​ភេទ​។ ស្រីៗ​យើង​អាច​និយាយ​ដោយ​ត្រង់​ៗ​ជាមួយ​ដៃគូ ឬ​អាច​ប្រើ​ជា​កាយវិការ ដើម្បី​ប្រាប់​ទៅ​ដៃគូ​ពី​អ្វី​យើង​ចង់​បាន។ ត្រូវ​ចាំ​ថា​ដៃគូ​យើង​ មិន​មែន​ជា​មនុស្ស​ទេព​អាច​ដឹង​សព្វ​នូវ​អ្វី​ដែល​យើង​ត្រូវ​ការ​នោះ​ទេ​។ ការ​ជជែក​គ្នា នាំ​ឲ្យ​យើង​ទាំង​ពីរ​បាន​យល់​គ្នា និង​អាច​សាកល្បង​នូវ​បទ​ពិសោធន៍​ថ្មីៗ ដើម្បី​ជួយ​យើង​បាន​អារម្មណ៍​ល្អ​ពេល​រួម​ភេទ។​​ បទ​ពិសោធន៍​ថ្មី យើង​អាច​ស្ទាប​អង្អែល​កន្លែង​ផ្សេង​ៗ​លើ​ដង​ខ្លួន​ដៃគូ ដែល​នេះ​ជា​វិធី​មួយ​ជួយ​ឲ្យ​យើង​បាន​អារម្មណ៍​ដល់​ចំណុច​កំពូល​ពេល​រួម​ភេទ​។ តើ​នឹង​មាន​អ្វី​កើត​ឡើង​ចំពោះ​ស្រីៗ​អំឡុង​ពេល​ដល់​ចំណុច​កំពូល?​ អំឡុង​ពេល​ដល់​ចំណុច​កំពូល​ប្រដាប់​ភេទ ស្បូន និង​រន្ធគូទ ឬ​ពេល​ខ្លះមាន​ទាំង​​ដៃ ជើង និង​ពោះ ចាប់​ផ្ដើម​កន្ទ្រាក់​ពី​បី​ទៅ​១៥​ដង ហើយ​សម្រាក​វិញ​ប្រ​ហែល​០,៨​វិនាទី​ម្ដង​។​ ស្រីៗ​ខ្លះ​​ក៏​ប្រហែលជា​អាច​បញ្ចេញ​សារធាតុរាវ​ខ្លះ​មក​ក្រៅ​ផង​ដែរ ដែល​អ្នក​ខ្លះ​ថា​ជា​ទឹក​កាម។ អ្វី​ដែល​បាន​រៀប​រាប់​ខាង​លើ​នេះ​គ្រាន់តែ​ជា​ផ្នែក​ខ្លះ​ប៉ុណ្ណោះ មាន​តែ​ការ​ដក​បទពិសោធន៍​រវាង​យើង​និង​ដៃ​គូ​ទេ ទើប​អាច​កំណត់​បាន​ថា​តើ​សកម្មភាព​ណា​មួយ​អាច​ជួយ​យើង​ទាំងពីរ ឬ​ដៃ​គូ​ខាង​ស្រី​ឲ្យ​បាន​ដល់​ចំណុច​កំពូល​ពេល​រួម​ភេទ។


សុខភាពផ្លូវភេទ

ឧស្សាហ៍ស្រេ្តស? រួមភេទជួយកាត់បន្ថយស្ត្រេសបាន!

ការរួមភេទជួយកាត់បន្ថយស្ត្រេសបាន? គ្នា​យើង​ទំនង​ជា​ធ្លាប់​បាន​ឮ ឬ​ក៏បាន​ដឹង​ហើយ​ថា​ស្រ្តេស​​ជា​ដើម​ចម​មួយ​ធ្វើ​ឲ្យ​គ្នា​យើង​បាត់​បង់​ចំណង់​ផ្លូវ​ភេទ តែ​ផ្ទុយ​មក​វិញ​ ការ​រួម​ភេទ​​​ក៏ផ្ដល់​នូវ​អារម្មណ៍​ស្រើបស្រាល​​ជួយ​យើង​កាត់​បន្ថយ​ស្ត្រេស​​ដូច​គ្នា។ យ៉ាង​ណា​ក្នុង​អត្ថបទ​នេះ​យើង​នឹងបកស្រាយថា ​ការ​រួម​ភេទ​ជួយ​កាត់​បន្ថយ​ស្រ្តេស​បាន​ដោយ​របៀប​ណា? ១.​ទំនាក់​ទំនង​រវាង​ផ្លូវ​អារម្មណ៍ និង​ផ្លូវ​ភេទ កាសិក្សា​មួយ​ធ្វើ​ឡើង​ដោយ​សាកល​វិទ្យាល័យArizona State ​លើ​ស្រ្តី​វ័យ​កណ្ដាល​ចំនួន​៥៨នាក់ បាន​រក​ឃើញ​ថា​ការ​មាន​មាន​ភាព​ស្និទ្ធ​ស្នាល និង​សកម្មភាព​លើ​គ្រែ​ជាមួយ​ដៃ​គូមាន​ទំនាក់​ទំនង​ទៅ​នឹង​ការ​ធ្លាក់​ចុះ​នៃ​អារម្មណ៍​អវិជ្ជមាន និង​ស្រ្តេស ហើយ​នឹង​ជួយ​ឲ្យ​អ្នក​ទាំងនោះ​មាន​អារម្មណ៍​កាន់តែ​ល្អ​នៅ​ថ្ងៃ​បន្ទាប់។ ការ​សិក្សា​បន្តថា​ភាព​ស្រើម​ស្រាល និង​សកម្មភាព​លើគ្រែ​ជួយ​ឲ្យ​ស្រីៗ​មិន​សូវ​មាន​អារម្មណ៍​ស្ត្រេស និង​មាន​អារម្មណ៍​កាន់តែ​ល្អ​នៅ​ថ្ងៃ​បន្ទាប់​មក​ទៀត​។​ ផ្ទុក​មក​វិញ បើ​កាល​ណា​មនុស្ស​យើង​មាន​អារម្មណ៍​ល្អ ក៏​នាំ​ឲ្យ​មាន​សកម្មភាព​ផ្លូវ​ភេទ​ល្អ​ដូច​គ្នា​ដែរ។ ការ​សិក្សា​ដដែល​រក​ឃើញ​ថា កាល​ណា​យើង​មាន​អារម្មណ៍​ល្អ នោះ​សកម្មភាព​សិច​របស់​យើង​ក៏​ល្អ​ទៅ​តាម​ហ្នឹង​ដែរ។ សិច​អាច​ធ្វើ​ឲ្យ​មនុស្ស​យើង​មាន​អារម្មណ៍ល្អ ហើយ​ត្រឡប់​មក​វិញ​ ពេ​ល​យើង​មាន​អារម្មណ៍​ល្អ​យើង​ក៏​​គិត​ដល់​រឿង​លើ​គ្រែ​ដូច​គ្នា។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២.រឿង​លើ​គ្រែ និង​សម្ពាធ​ឈាម ការ​សិក្សា​មួយ​ផ្សេង​ទៀត​បាន​រក​ឃើញ​ថា​​អ្នក​ចូល​រួម​ក្នុង​ការ​សិក្សា​តែង​មាន​ការ​ឡើង​សម្ពាធ​ឈាម​នៅ​ពេល​ត្រូវ​ឡើង​ធ្វើ​បទ​បង្ហាញ ឬ​ក្នុង​ពេល​ប្រឡង​ប្រ​ជែង​ជា​​ដើម​។ ដោយ​ថា​ព្រឹត្តិការណ៍​ទាំងនេះ​តែង​ធ្វើ​ឲ្យ​អ្នក​ចូល​រួម​មាន​អារម្មណ៍​ស្ត្រេស​ តែ​ថា​សម្រាប់​អ្នក​ដែល​បាន​រួម​ភេទ​មុន​ដល់​ព្រឹត្តិការណ៍​ទាំងនេះ បែ​រ​ជា​មាន​សម្ពាធ​ឈាម​នៅ​កម្រិត​ធម្មតា ឬ​មាន​ឡើង​សម្ពាធ​ឈាម​តិច​តួច​ពេល​ស្ថិត​ក្នុង​ព្រឹត្តិកាណ៍​ទាំង​នោះ។ ជារួម​ការ​សិក្សា​បញ្ជាក់ថា​ ការ​រួម​ភេទ​​ជួយ​កាត់​បន្ថយ​ស្រ្តេសបាន​ល្អ​អំឡុង​ពេល​យើង​ស្ថិត​ក្នុង​ស្ថាន​ភាព​ប្រ​កួត​ប្រ​ជែង​ណាមួយ ដែល​ថា​ការ​រួមភេទ​ជា​រឿង​ល្អ​មួយ​។​ ៣.ភាព​ស្រើបស្រាល និង​សុខភាព ភាព​ស្រើប​ស្រាល ឬ​អារម្មណ៍​ឈាន​ដល់​ចំណុច​កំពូល​ពេល​រួម​ភេទ​ មាន​ប្រ​យោជន៍​ច្រើន​ដល់​សុខ​ភាព និង​ការ​កាត់​បន្ថយ​ស្រ្តេស​របស់​យើង​ផង​ដែរ។​ អារម្មណ៍​បែប​នេះ​ធ្វើឲ្យ​អារម្មណ៍​យើង​បាន​ធូរ​ស្រាល និង​បញ្ចេញ​អ័រម៉ូន​ជា​ច្រើន ដែល​ជួយ​គាំទ្រ​ដល់​សុខភាព​របស់​យើង និង​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ។ អត្ថបទគួរអាន៖ ៥សំណួរអំពីសុខភាពផ្លូវភេទ​ដែលមានអ្នកសួរច្រើន របបអាហារទាំងនេះអាចរំញោចដល់ចំណង់ផ្លូវភេទស្ដ្រីឲ្យប្រសើរឡើងវិញ រឿងសំខាន់ៗដែលគួរធ្វើ ក្រោយពេលឡើងគ្រែជាមួយដៃគូ លេបទឹកកាមនឹងមានអ្វីកើតឡើង ប៉ះពាល់ដល់សុខភាពដែរអត់? មូលហេតុ៥យ៉ាងបណ្ដាលឲ្យស្រ្ដីប្រឈមនឹងការឈឺចាប់ពេលរួមភេទ សញ្ញាទាំងនេះបង្ហាញថាដៃគូកំពុងធ្លាក់ចុះចំណង់ផ្លូវភេទ ចំណុចសំខាន់ ការ​រួម​ភេទ​ជួយ​កាត់​បន្ថយ​ស្រ្តេស​បាន​ដោយសារការរួមភេទជួយ​៖ ឱ្យយើងមានអារម្មណ៍​ល្អ ឱ្យសម្ពាធ​ឈាមយើងនៅ​កម្រិត​ធម្មតា ឬ​​ឡើងតែ​​បន្តិចបន្តួច […]


សុខភាពផ្លូវភេទ

រួមភេទមុនធ្លាក់មេជីវិតញីប៉ុន្មាន​ថ្ងៃអាចមានផ្ទៃពោះ?

ថ្ងៃ​ធ្លាក់​មេជីវិត​ញី(Ovulation) គឺ​ជា​ពេល​ដែល​អូវែ​បញ្ចេញ​ស៊ុត​​មេជីវិត​ញី ហើយ​មេជីវិត​ឈ្មោល​អាច​ជ្រៀត​ចូល​ក្នុង​ស៊ុត​ដើម្បី​បង្ក​កំណើត​។ ស្រីៗ​យើង​ភាគ​ច្រើន​ទំនង​ជា​អាច​មានផ្ទៃ​ពោះ​បាន​បើ​រួម​ភេទ​ ដោយ​មិន​ការពារ​​ក្នុង​រយៈ​ពេល​បី​ថ្ងៃ​មុន ឬ​ថ្ងៃធ្លាក់​​​​​មេ​ជីវិញីនេះ។ តើ​នឹង​មាន​អ្វី​កើត​ឡើង​នៅ​ក្នុង​វដ្ដ​រដូវ? ​ជា​ធម្មតា​ស្រីៗ​យើង​មាន​រយៈពេល​នៃ​វដ្ដ​រដូវ​មិន​ដូច​គ្នា​ទេ ហើយ​ក្នុង​ករណី​នេះ​​យើ​ង​និយាយ​ពី​វដ្ដ​រដូវ​ដែល​មាន​រយៈពេល២៨​ថ្ងៃ។ ថ្ងៃ​ទី១ នៃ​វដ្ដ​រដូវ​ត្រូវ​ចាប់​រាប់​ពី​ថ្ងៃ​ដំបូង​ដែល​យើង​ចាប់​ផ្ដើម​មក​រដូវ។ ឈាម និង​ជាលិកា​ជញ្ជាំង​ស្បូន​បាន​ដាច់ និង​ធ្លាក់​ចុះ ដែល​យើង​ហៅ​ថា​ឈាម​រដូវ។ ជា​ធម្មតា​ស្រីៗ​យើង​​មាន​ធ្លាក់​ឈាម​រដូវ​ពី​៤​ទៅ​៨​ថ្ងៃ។ ការ​ធ្លាក់​ឈាម​រដូវ​ក៏​ធ្វើ​ឲ្យ​កម្រិត​អ័រម៉ូន​ធ្លាក់​ចុះ​ទាប​ដែរ ដែល​ការ​ធ្លាក់​ចុះ​ទាប​នៃ​កម្រិត​អ័រ​ម៉ូន​អឺស្រ្តូហ្សែន​នេះ​ធ្វើ​ឲ្យ​ស្រីៗ​ខ្លះ​មាន​អារម្មណ៍​ធុញ​ថប់ ឬ​មួម៉ៅ​ជា​ដើម​។​ ក្នុង​អំឡុង​ថ្ងៃទី១​ដល់​ថ្ងៃទី​៥​នៃ​វដ្ដ​រដូវ​របស់​យើង ថង់​ជាច្រើន​​ដែល​មាន​ដោយ​ទឹក(ទឹក​រម្អិល)​នឹង​វិវត្ត​ឡើង​នៅ​ក្នុង​​អូវែ​ ដែល​គេ​ហៅ​ថា follicles ​ដែល​ថង់​នីមួយៗ​មាន​ផ្ទុក​ស៊ុត​មួយ​នៅ​ក្នុង​នោះ។ ចន្លោះ​ថ្ងៃ​ទី៥ និង​ទី​៧ មាន ​follicleតែ​មួយ​ប៉ុណ្ណោះ​នៅ​បន្ត​លូត​លាស់ ខណៈ​folliclesផ្សេង​ទៀត​ឈប់​លូត​លាស់ និង​បាន​ជ្រាប​ចូល​ទៅ​ក្នុង​អូវែ​វិញ។ ក្នុង​ពេល​នេះ​ដែរ កម្រិត​អ័រ​ម៉ូន​អឺស្រ្តូហ្សែន​ចាប់​ផ្ដើម​កើន​ឡើង​វិញ។ លុះ​ដល់ថ្ងៃទី៨ follicleបាន​បញ្ចេញ​កម្រិត​អ័រ​ម៉ូន​អឺស្រ្តូ​ហ្សែន​កាន់​តែ​ច្រើន និង​លូត​លាស់​ធំជាង​មុន។ ជា​ធម្មតា​ដល់​ថ្ងៃទី​៨ នឹង​លែង​មាន​ធ្លាក់​ឈាម​រដូវ​ទៀត​ហើយ​។ ការ​កើន​ឡើង​នៃ​កម្រិត​អ័រ​ម៉ូន​អឺស្រ្តូហ្សែន​ពី​ follicleជួយ​ឲ្យ​ជញ្ជាំង​ស្បូន​រីកធំ​ និង​ក្រាស។ ជញ្ជាំង​ស្បូន​គឺ​ជា​ប្រ​ភព​នៃ​ឈាម និង​សារធាតុចិញ្ចឹម​ ហើយ​នឹង​ជួយ​ចិញ្ចឹម​អំប្រីយ៉ុង(embryo) បើ​សិន​ជា​ស្រីៗ​យើង​មាន​ផ្ទៃ​ពោះ។ អ័រ​ម៉ូន​អឺស្រ្តូហ្សែន​ជួយ​បង្កើន​សារធាតុគីមី​ម្យ៉ាង​ក្នុង​ខួរ​ក្បាល ឈ្មោះ​ថា​endorphins ដែល​គេ​ស្គាល់​ថា​ជា​ធាតុ​គីមី​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ​។ របៀបគណនាថ្ងៃមេជីវិតញីទុំធ្លាក់ ពីរ​បី​ថ្ងៃ​មុន​ថ្ងៃទី១៤ នៃ​វដ្ដរដូវ កម្រិត​អ័រម៉ូន​អឺស្រ្តូហ្សែន​នឹង​ឡើង​ខ្ពស់​ ហើយ​ធ្វើ​ឲ្យ​កម្រិត​អ័រម៉ូន​luteinizing hormone (LH)ឡើង​ខ្លាំង​ដែរ។ អ័រម៉ូនLH នឹង​ធ្វើឲ្យ​ follicle ពេញ​វ័យ​បែក និង​បញ្ចេញ​ស៊ុត​មេជីវិត​ញី​ពី​អូវែ ដែល​គេ​ហៅថា​ធ្លាក់​មេជីវិតញី(ovulation)។ ស្រីៗ​យើង​អាច​នឹង​មាន​ផ្ទៃពោះ​​បើ​រួម​ភេទ​នៅ​ពេល​នេះ […]


សុខភាពផ្លូវភេទ

មេជីវិតញី និងឈ្មោលផ្ដល់សញ្ញាទាក់ទងគ្នា​មុនបង្កកំណើត

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ ស៊ុត​របស់​មេជីវិត​ញី​ត្រូវ​អ្នក​សិក្សា​រក​ឃើញ​ថា​ទំនងជា​ធ្វើ​ការ​ជ្រើសរើស​មេជីវិត​ឈ្មោល​ណាមួយ​ដែល​ខ្លួន​ពេញ​ចិត្ត មិន​មែន​គ្រប់​មេ​ជិវិត​ឈ្មោល​ដែល​បាន​ទៅ​ដល់ និង​ជួប​​ស៊ុត​ញី​អាច​ជ្រៀត​ចូល​ក្នុង​ស៊ុត​​បាន​នោះ​ទេ​។ ការ​សិក្សា​តូច​មួយ​ដែល​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​វិបសាយ​​Webmdកាល​ពីខែ​កក្កដា ឆ្នាំ២០២០ បាន​រក​ឃើញ​ថា​មេ​ជីវិត​ញី​ក៏​មិន​ខុសពី​មនុស្ស​យើង​ដែរ គឺ​ត្រូវ​ការ​ជ្រើស​រើស​ដៃ​គូ​ដែល​ខ្លួន​ពេញ​ចិត្ត​ដូច​គ្នា។ តាម​ការ​សិក្សា​ថ្មី​រក​ឃើញ​ថា​មេជីវិត​ញី​​មិនមែន​ចេះតែ​ទទួល​មេ​ជីវិត​ឈ្មោល​ដោយ​មិន​រើស​មុខ​នោះ​ទេ ដោយ​ថា​​​មេជីវិត​ញីនឹង​ផ្ដល់​ព័ត៌មាន​ទៅ​មេជីវិត​ឈ្មោល​តាម​រក​រលក​សញ្ញា​គីមី​មួយ​ប្រភេទ​ ដែល​អ្ន​កស្រាវ​ជ្រាវ​បាន​ហៅ​ការណ៍​នេះ​ថាជា​ «ការសន្ទនា»។ ​​មុ​ន​ពេល​បង្ក​កំណើត អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា​មាន​សញ្ញាគីមី​មួយ​បង្កើត​ជា​ទំនាក់ទំនង​​​រវាង​ស៊ុត​មេជីវិត​ញី និង​មេជីវិត​ឈ្មោល។ នេះ​បើ​តាម​ការ​ពន្យល់​របស់​​សាស្រ្តាចារ្យ​John Fitzpatrick នៃ​សាកល​វិទ្យាល័យ Stockholm ប្រទេស​​ស៊ុយ​អែត។ សាស្រ្តាចារ្យ​រូប​នេះ​​ពន្យល់​ទៀត​ថា​ស៊ុត​មេជីវិតញី​បញ្ចេញ​សញ្ញាគីមី​មួយ​ដើម្បី​ឲ្យ​មេ​ជីវិត​ឈ្មោល​ដូរ​របៀប​ហែល​របស់​ខ្លួន ដោយ​ឲ្យ​មេជីវិត​ឈ្មោលហែល​ត្រង់ និង​ឆ្ពោះ​ទៅ​កាន់​ស៊ុត​តែ​ម្ដង នៅ​ពេល​ដែល​មេជីវិត​ឈ្មោល​បាន​ទទួល​សញ្ញាគីមី​ពី​ស៊ុត។ និយាយ​មួយ​បែប​ទៀតថា មេជីវិត​ញី ហាក់​ដូច​ជា​ផ្ដល់​សញ្ញា​ណែ​នាំ​​ដល់​មេជីវិត​ឈ្មោល​អ៊ីចឹង​ដែរ ដើម្បី​រត់​បាន​ទៅ​ដល់​មេជីវិត​ញី និង​អាច​បង្ក​កំណើត​បាន​។ តាម​រយៈ​ការសិក្សា​ថ្មី​នេះ មេជីវិត​ញី​ប្រើ​សញ្ញា​ទាំង​នោះ​ដោយ​ចំពោះ ដើម្បី​ជ្រើស​រើស​ និង​ទាក់​ទាញ​បាន​មេ​ជីវិត​ឈ្មោល​ជាក់​លាក់​មួយ​សម្រាប់​ការ​បង្ក​កំណើត​​។


ការពន្យារកំណើត

ពន្យារកំណើតតាមវិធីទាំងនេះ ភ្លាត់ស្នៀតតែញឹក!

ដ្បិត​មធ្យោយបាយ​ពន្យារ​កំណើត​ទំនើប​នា​ពេល​បច្ចុប្បន្ន​សម្បូរបែប មាន​ច្រើន​ជម្រើស​ពិត​មែន តែ​ប្តី​ប្រពន្ធ ឬ​ដៃគូ​មួយ​ចំនួន​នៅ​តែ​ជ្រើស​រើស​យក​ពន្យារ​កំណើត​តាម​បែប​ធម្មជាតិ។ មធ្យាបាយ​ពន្យារ​កំណើត​តាម​បែប​ធម្មជាតិ ដូច​ជា​ការ​ពន្យារ​កំណើ​តាម​ប្រតិទិន ឬ​វដ្ដ​រដូវ​របស់​ស្ត្រី ការ​បំបៅ​កូន​ ចាក់​ទឹក​ក្រៅ​ពាង នោះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ ថា ភាគរយ​នៃ​ការ​ភ្លាត់​ស្នៀត​ខ្ពស់​ណាស់។ ហេតុអី​ពន្យារ​កំណើត​បែប​ធម្មជាតិ​ងាយ​នឹង​ភ្លាត់​ស្នៀត? ១. ពន្យារ​កំណើត​តាម​ប្រតិទិន ឬ​វដ្ត​រដូវស្ត្រី ពន្យារ​កំណើត​តាម​ប្រតិទិន សំដៅ​លើ​វិធី​សាស្រ្ត​ពន្យារ​កំណើត​បែប​ធម្មជាតិ ផ្អែក​លើ​ថ្ងៃ​មក​រដូវ​តាម​ប្រតិទិន គឺ​ត្រូវ​តាម​ដាន​ថ្ងៃ​អាច​បង្ក​កំណើត ដើម្បី​ការ​ពារ​កុំ​ឲ្យ​មាន​ផ្ទៃ​ពោះ។ វិធី​សាស្រ្ត​នេះ ជួយ​ឲ្យ​ស្រីៗ​ដឹង​ពី​ថ្ងៃ​អាច​មាន​ផ្ទៃ​ពោះ ដើម្បី​បញ្ចៀស​ការ​រួម​ភេទ​ចំ​ថ្ងៃ​ទាំង​នោះ។ វិធី​ពន្យារ​កំណើត​នេះ​ល្អ​ចំពោះ​តែ​ស្រីៗ​គ្នា​យើង​ដែល​មាន​វដ្ត​រដូវ​ទៀងទាត់​ ២៨ ថ្ងៃ ដោយ​តម្រូវ​ឲ្យដៃ​គូ​តម​រួមភេទ​ឲ្យ​បាន​នៅ​ចន្លោះ​ពី​ថ្ងៃ​ទី ៨-១៩ នៃ​រដូវ។ ទោះ​យ៉ាង​ណា​ក៏​ដោយ លោក​វេជ្ជបណ្ឌិត​ថា វិធី​សាស្រ្ត​ទាំង​នេះ​ក៏​មាន​ហានិភ័យ​ច្រើន​ដែរ ព្រោះ​ស្រ្តី​អាច​មិន​បាន​តាម​ដាន​ពី​វដ្ត​រដូវ​របស់​ខ្លួន​ដិត​ដល់ ហើយ​វា​គ្មាន​ប្រសិទ្ធ​ភាព​ការ​ពារ​ពី​ជំងឺ​កាម​រោគ។ ២. ពន្យារកំណើត ដោយចាក់ទឹកក្រៅពាង ការ​ពន្យារ​កំណើត​ចាក់​ទឹក​ក្រៅ​ពាង ដែល​តម្រូវ​ឲ្យ​ភាគី​ខាង​បុរស​ត្រូវ​ដក​លិង្គ​ចេញ​មុន​បញ្ចប់​ការ​រួមភេទ ឬ​ឈាន​ដល់​ចំណុច​កំពូល រួច​បញ្ចេញ​ទឹកកាម​ក្រៅ​ប្រដាប់​ភេទ​ខាង​ស្រី មាន​ប្រសិទ្ធភាព​តិចតួច​បំផុត​ក្នុង​ការ​ការពារ​មាន​ផ្ទៃពោះ។ លោក​វេជ្ជ​បណ្ឌិតថា អារម្មណ៍​កំពុង​តែ​ពុះ​កញ្ជ្រោ​រោល​អំឡុង​ពេល​បើក​ប្រតិបត្តិការ ស្រាប់​តែ​ត្រូវ​ដក​ចេញ​ភ្លាម​នេះ ច្បាស់​ណាស់​ភាគី​ខាង​បុរស​ពិត​ជា​ពិបាក​ទប់​អារម្មណ៍​ខ្លួន​ឯង​បាន ងាយ​នឹង​ភ្លាត់​ស្នៀត​បំផុត។ កាល​ណា​បុរស​ដក​លិង្គ​មិន​ទាន់​ពេលនោះនឹងបញ្ចេញ​ទឹក​កាម​ចូល​ប្រដាប់​ភេទ​ស្រី ច្បាស់​ជា​គ្រោះថ្នាក់​ធំ​ហើយ ដូច្នេះមធ្យាបាយ​ពន្យារ​កំណើត​នេះ​​តម្រូវ​ឲ្យ​ប្រុសៗ​តាំង​ចិត្តឲ្យ​ខ្ពស់​លើ​សមភូមិ​ប្រយុទ្ធ ហើយ​វា​មាន​ប្រសិទ្ធភាព​តិច​តួច គ្រាន់​ជាង​អត់​ការពារ​សោះ​តែប៉ុណ្ណោះ យក​ល្អ​កុំជ្រើសរើសវិធីនេះ​អី​ល្អជាង។ ៣. […]


គន្លឹះសុខភាពផ្លូវភេទ

ពេល​រួមភេទ ស្រីៗ​អាច​នឹង​ឆ្លង​កាត់​បួន​ដំណាក់​កាល​នេះ

បើ​តាម​ក្រ​សួង​សុខា​ភិបាល​របស់​ចក្រភព​អង់គ្លេស​ ក្រុម​អ្នកស្រាវ​ជ្រាវ​បាន​កំណត់​ថា​ស្រីៗ​ពេល​រួម​ភេទ​នឹង​ឆ្លង​ដំណាក់កាល​ចំនួន​បួន ដែល​ឆ្លើយ​តប​ទៅ​នឹង​អារម្មណ៍​ស្រើប​ស្រាល និង​រាង​កាយ​ ​​កើន​មាន​តាំងពី​មុន អំឡុង​ពេល និង​ក្រោយ​ពេល​រួមភេទ។ ១. រំភើប​ស្រើ​បស្រាល ដំណាក់​កាល​រំភើប​ស្រើប​ស្រាល​ខាង​ផ្លូវ​ភេទ​នេះ គឺ​ជា​ដំណាក់​កាល​ដែល​រាង​កាយ​ស្រីៗ​យើង​មាន​ការ​ប្រែ​ប្រួល។ ប្រែ​ប្រួល​គឺ​ថា​ដើម្បី​ត្រៀម​យក​ការ​រួម​ភេទ​នេះ​តែ​ម្ដង​។ ដំណាក់​កាល​នេះ ប្រដាប់​ភេទ​យើង​អាច​ចាប់​ផ្ដើម​សើម ដោយ​សារ​ក្រពេញ​ចាប់​ផ្ដើម​ផលិត​ទឹក​រម្អិល។ បរិវេណ​ប្រ​ដាប់​ភេទ​ចាប់​ផ្ដើម​ប៉ោង​ឡើង ព្រោះ​ថា​សរសៃ​ឈាម​ចាប់​ផ្ដើម​រីក​ធំ ហើយ​ចុង​សុដន់​វិញ​អាច​ចាប់​ផ្ដើម​មាន​ប្រតិកម្ម​ខ្លាំង​ពេល​មានការ​ប៉ះ​ ឬ​ស្ទាប​អង្អែល​។ ២. ដំណាក់​កាល​ជិត​ដល់​ចំណុច​កំពូល ដំណាល់​កាល​នេះ​ មនុស្ស​ស្រី​យើង​ចាប់​ផ្ដើម​ប្រែ​ប្រួល​អារម្មណ៍​រំភើប​ស្រើប​ស្រាល​យ៉ាង​ខ្លាំង​តែ​ម្ដង។ ស្រីៗ​អាច​ចាប់​ផ្ដើម​ដក​ដង្ហើម​ញាប់ ឬអាច​បញ្ចេញ​សំឡេង​ថ្ងូរ។ ចំណែក​ប្រ​ដាប់​ភេទ​វិញ​ចាប់​ផ្ដើម​ឡើង​តឹង និង​ផលិត​ទឹក​រម្អិល​កាន់​តែ​ច្រើន។ នោមមុន និង នោមក្រោយ ពេលរួមភេទ មួយណាល្អជាង? ពេលរួមភេទ រាងកាយស្រីៗ​ប្រែប្រួលខ្លាំង ៦ យ៉ាង   ៣. ដំណាក់​កាល​ដល់​ចំណុច​កំពូល ដំណាក់​កាល​ដល់ចំណុច​កំពូល គឺ​ជា​គោល​ដៅ​ចុង​ក្រោយ​នៃការ​រួម​ភេទ​របស់​មនុស្ស​យើង មិន​ថា​ស្រី ឬ​ប្រុស​នោះទេ ប៉ុន្តែ​មិន​ប្រាកដ​ថា​រាល់​ពេល​រួម​ភេទ​យើង​ចាំ​បាច់​ត្រូវ​តែ​ដល់​ចំណុច​កំពូល​នោះដែរ។ ជា​ការ​ពិត យើង​ក៏​អាច​ទទួល​បាន​អារម្មណ៍​សុខ​ស្រួល​រួច​ដែរ បើ​ទោះ​មិន​បាន​ដល់ចំណុច​កំពូល​ក្ដី។​​​ ពេល​ដល់​ចំណុច​កំពូល​សាច់​ដុំ​ចាប់​ផ្ដើម​រមួល ពិសេស​ត្រង់​ចង្កេះ​ផ្នែក​ខាង​ក្រោម និង​តំបន់​ត្រគាក។​ នៅ​ដំណាក់​កាល​នេះ​ដែរ ប្រដាប់​ភេទ​ស្រីៗ​កាន់តែ​ឡើង​រឹង និង​មាន​ទឹក​រម្អិល​កាន់​តែ​ច្រើន ដែល​នេះ​ជា​ពេល​មួយ​ដែល​អារម្មណ៍​រំភើប​រីក​រាយ និង​មាន​ក្ដី​សុខ​បំផុត​។ ៤. ដំណាក់​កាល​ក្រោយ​ដល់​ចំណុច​កំពូល បន្ទាប់​ពី​ដល់​ចំណុច​កំពូល​ហើយ សាច់ដុំ​ស្រីៗ​យើង​ចាប់​ផ្ដើម​វិល​មក​រក​សភាព​ធម្មតា​វិញ ហើយ​សម្ពាធ​ឈាម​ក៏​ធ្លាក់​ចុះ​ដែរ។ ម្យ៉ាង​ទៀត​នៅ​ត្រង់​ទ្វារ​មាស​អាច​មានការ​ឈឺចាប់​តិចៗ ឬ​ឈឺចាប់​ពេល​ប៉ះ​ជាដើម។ មក​ដល់​ដំណាក់​កាល​នេះ​ ស្រីៗ​យើង​អាច​​នឹង​អស់​អារម្មណ៍​ថា​ចង់​រួម​ភេទ​ម្ដង​ទៀត ឬ​មិន​អាច​ឡើង​ដល់​ចំណុច​កំពូល​ជា​ថ្មីនោះ​ទេ។ ស្រីៗ ឬប្រុសៗ​មួយ​ចំនួន​អាច​ដល់​ចំណុច​កំពូល​ជាថ្មី បើ​ទោះ​បី​ជា​ទើបបាន​ដល់​ចំណុច​កំពូល​ម្ដង​ហើយ​ក៏​ដោយ។ […]


សុខភាពផ្លូវភេទ

ស្រាយចម្ងល់! ពេលមករដូវ អាចរួមភេទបានអត់?

ដៃ​គូ​ភាគ​ច្រើន​ប្រហែល​ជា​បដិសេធ​ការ​រួមភេទ​អំឡុង​ពេល​មាន​មក​រដូវ ដោយ​បារម្ភ​រឿងប្រឡាក់ប្រឡូស ហើយ​ខ្លាច​ឆ្លង​រោគ​ផ្សេងៗ។ បើ​តាម​ការ​លើក​ឡើង​របស់​លោកស្រី​វេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកា​សេវាកម្ម គ្លីនិក រ៉ាក់ ថា នៅ​ក្នុង​វិទ្យាសាស្ត្រ មិន​បាន​ឲ្យ​តម​រួមភេទ​ពេល​មក​រដូវ​នោះ​ទេ អាស្រ័យ​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​របស់​ស្ត្រី និង​ដៃ​គូ តើ​អាច​ទទួល​យក​បាន​ឬ​អត់ និង​ទៅ​តាម​លក្ខខណ្ឌ​សុខភាព តើ​មាន​ការ​ក​រោគ​ទេ។ លោកស្រី​វេជ្ជបណ្ឌិត​ថា ប្រសិន​បើ​មិន​ស្រ្តី​ខ្លួន​ឯង​មិន​ច្បាស់​លាស់​ថា ​មាន​ការ​ក​រោគ​នៅ​ទ្វារមាស​អី​អត់ ឬ​ដៃគូ​របស់​យើង​មាន​មេរោគ​ដែរ​អត់ យើង​មិន​គួរ​រួមភេទ​ក្នុង​ពេល​កំពុង​មក​រដូវ​នោះ​ទេ។ ក្នុង​ករណី​មិន​ច្បាស់ ការ​រួមភេទ​ពេល​មក​រដូវ​កាន់​តែ​ងាយ​ស្រួល​បង្ក​លក្ខណៈ​ឲ្យ​មេរោគ​ឆ្លង​ទៅ​ដៃ​គូ​ម្នាក់ៗ ប្រសិន​បើ​ដៃ​គូ​ណាមួយ​មាន​មេរោគ​ជំងឺ​កាមរោគ ដូចជា​ស្វាយ ប្រម៉េះ អេដស៍ ថ្លើម ហើយ​ប្រឈម​នឹង​ការ​មាន​ផ្ទៃពោះ​ទៀត។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ដើម្បី​បង្ការ​ការ​ឆ្លង​រោគ ទោះ​រួម​ភេទ​ពេល​មក​រដូវ ឬ​មិន​មាន​មក​រដូវ​ក្តី ទាំង​ស្រ្តី​ទាំង​បុរស ត្រូវ​តែ​ប្រញាប់​ទៅ​លាង​សម្អាត​ប្រដាប់​ភេទ ឬ​ងូត​ទឹក​ជម្រះ​កាយ។ [embed-health-tool-ovulation] ចំណែក​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក មិត្តភាព​កម្ពុជា-ចិន សែនសុខ​វិញ បាន​បញ្ជាក់​ថា ការ​រួមភេទ​អំឡុង​ពេល​មក​រដូវ​ដ្បិត​តែ​មាន​ហានិភ័យ​មួយចំនួន​ដូច​ការ​លើក​ឡើង​ខាងលើពិត​មែន តែ​ក៏​មាន​គុណ​សម្បត្តិ​ខ្លះៗ​ដែរ ដូចជា អាច​កាត់​បន្ថយ​ការ​ឈឺចាប់ អាការៈ​ឈឺ​ក្បាល មិន​ចាំបាច់​ប្រើ​ទឹក​រម្អិល​ជំនួយជាដើម។ អត្ថបទគួរអាន៖ អាថ៌កំបាំង​កន្លែង​សម្ងាត់ ស្រីៗ​ខ្លួន​ឯង​​ភាគ​ច្រើន​អត់​ដឹង ស្ត្រីចៀសមិនផុតពីការផ្លាស់ប្ដូរទ្វារមាស ៤ […]


សុខភាពផ្លូវភេទ

ផឹកគ្រឿងស្រវឹង ប៉ះពាល់​អារម្មណ៍ផ្លូវភេទស្រីៗ​ម៉េច​ខ្លះ?​

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ ការ​ផឹក​គ្រឿង​ស្រវឹង​ ត្រូវ​អ្នក​ខ្លះ​ជឿថា​​ជួយ​បង្កើន​ចំណង់​ផ្លូវ​ភេទ ហើយ​បើ​ស្រីៗ​វិញ​ពេល​ផឹក​គ្រឿង​ស្រវឹង​អាច​មើល​ទៅ​គួរ​ឲ្យ​ទាក់​ទាញ និង​សិច​ស៊ី។ តើ​ការ​ផឹក​គ្រឿង​ស្រវឹង​ពិតជា​ជួយ​ឲ្យ​ស្រីៗ​បង្កើន​ចំណង់​ផ្លូវ​ភេទ? ​តាម​ពិត​ទៅ​មាន​ការ​សិក្សា​មួយ​ចំនួន​បាន​រក​ឃើញ​ថា​ការ​ផឹក​គ្រឿង​ស្រ​វឹង​​បាន​ធ្វើ​ឲ្យមាន​​ឥទ្ធិ​ពល​​ដល់​ភាព​ស្រើប​ស្រាល ការ​ឆ្លើយ​តប​នឹង​សកម្មភាព​ផ្លូវ​ភេទ និង​សកម្មភាព​ផ្លូវ​ភេទ​របស់​ស្រីៗ​។ ការ​សិក្សា​មួយ​ចំនួន​បាន​លើក​ឡើង​ថា​ការ​ផឹក​គ្រឿង​ស្រវឹង​អាច​ធ្វើ​ឲ្យ​ស្រីៗ​មាន​អារម្មណ៍​ថា​ខ្លួន​កាន់​តែ​ទាក់ទាញ និង​មាន​ស្រីៗ​ខ្លះ​ទៀត​ថា​ផឹក​គ្រឿង​ស្រ​វឹង​​ធ្វើឲ្យ​​ចំណង់​ផ្លូវ​ភេទ​កើន​ឡើង​ផង​ដែរ​។ ជា​ការ​ពិត​ ការ​ផឹក​គ្រឿង​ស្រវឹងត្រឹម​មួយ ឬ​ពីរ​កែវ​​ ទំនង​អាច​ជួយ​ឲ្យ​ស្រីៗ​មាន​អារម្មណ៍​បែប​នេះ​មែន តែ​បើ​ផឹក​ច្រើន​មិន​ប្រាកដ​ថា​អាច​ទទួល​បាន​អារម្មណ៍​បែប​នេះ​ដែរ។ ​ពេល​ស្រីៗ​ផឹក​គ្រឿង​ស្រ​វឹង កម្រិត​អ័រម៉ូន​តេស្តូស្តេរ៉ូននឹង​កើន​ឡើង ហើយ​អ័រម៉ូន​នេះ​ជា​អ្នក​ដើរ​តួ​នាទី​សំខាន់​ក្នុង​ការ​ជំរុញ​ឲ្យ​ស្រីៗ​មាន​ចំណង់​ផ្លូវ​ភេទ។​ ទំនង​ដោយ​ហេតុ​នេះ​ហើយ បានជា​ស្រី​ៗ​ជា​ច្រើន​និយាយ​ថា​ផឹក​គ្រឿង​ស្រវឹង​ធ្វើ​ឲ្យ​ខ្លួន​មាន​អារម្មណ៍​ស្រើប​ស្រាល​ចង់​រួម​ភេទ។ ថ្វី​ដ្បិត​តែ​ការ​ផឹក​គ្រឿង​ស្រវឹង​ មាន​ស្រីៗ​ខ្លះ​ថា​អាច​ជួយ​បង្កើត​អារម្មណ៍​ផ្លូវ​ភេទ​មែន ប៉ុន្តែ​ត្រូវ​ដឹង​ថា​គ្រឿង​ស្រវឹង​អាច​ធ្វើ​ឲ្យ​រាង​កាយ​ស្រីៗ​យើង​ដំណើរ​ការ​មិន​រលូន​សម្រាប់​ត្រៀម​ដល់​ការ​រួម​ភេទ​ដែរ។​ មាន​ភ័ស្តុ​តាង​បញ្ជាក់​ថា​ការ​ផឹក​គ្រឿង​ស្រវឹង​ពិតជា​ជួយ​ឲ្យ​ស្រីៗ​មាន​អារម្មណ៍​ផ្លូវ​ភេទ​មែន តែ​ថា​ការ​ផឹក​ស្រា​ច្រើន​ពេក​ធ្វើ​ឲ្យ​មាន​ផល​អវិជ្ជមាន​​ទាំង​ខាង​ផ្លូវ​ចិត្ត និង​កាត់​បន្ថយ​ការ​ឆ្លើយ​តប​របស់​ប្រដាប់​ភេទ​ផង​ដែរ​ ធ្វើ​ឲ្យ​ប្រ​ដាប់​ភេទ​ស្ងួត​មិន​ងាយ​មាន​ទឹក​រម្អិល និង​ពេល​រួម​ភេទ​មិន​ងាយ​ដល់​ចំណុច​កំពូល​ជាដើម​។ នេះ​យើង​មិន​ទាន់​គិត​ដល់​ហានីភ័យ​មួយ​ចំនួ​ន​ពេល​ស្រវឹង​បាត់​ស្មារតី​អាច​រួមភេទ​ដោយ​មិន​បាន​ប្រើ​ស្រោម​ការពារ​ អាច​ធ្វើឲ្យ​មាន​ផ្ទៃពោះ​ដោយ​ចៃដន្យ​ ឬ​​ឆ្លង​ជំងឺ​កាម​រោគ​ទៀត​ផង។


គន្លឹះសុខភាពផ្លូវភេទ

ពិតអត់ ផឹកកាហ្វេរាល់ថ្ងៃធ្វើឲ្យ​ចំណង់​ផ្លូវភេទ​ធ្លាក់ចុះ?​

កន្លង​មក​ធ្លាប់​មាន​ការ​លើក​ឡើងថា​ផឹក​កា​ហ្វេ​ច្រើន​ក្នុង​មួយ​ថ្ងៃៗ​អាចប៉ះពាល់​​ដល់​ចំណង់​ផ្លូវ​ភេទ​របស់​មនុស្ស​យើង។ តើ​គ្នា​យើង​ធ្លាប់​ឭ​ការ​លើក​ឡើ​ង​បែប​នេះ​ទេ? ពិត​ឬ​អត់? រឿង​ផឹក​កាហ្វេ​ច្រើន​ធ្វើ​ឲ្យ​សមត្ថភាព ឬចំណង់​ផ្លូវ​ភេទ​​ធ្លាក់ចុះ​នេះ មាន​ការ​ជជែក​វែក​ញែក​គ្នា​យូរ​មក​ហើយ និង​ក៏​មាន​ការ​សិក្សា​បញ្ជាក់​ដែរ​ថា​កាហ្វេ​មិន​ប៉ះពាល់​ដល់​រឿង​សុខ​ភាព​ផ្លូវ​ភេទ​របស់​យើង​ទេ​បើ​ផឹក​ត្រឹម​ពីរ​ពែង​ក្នុង​មួយ​ថ្ងៃ​អី​នោះ។ តាម​ពិត​ទៅ​ការ​លើក​ឡើងថា​​កាហ្វេ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ចំណង់​ផ្លូវ​ភេទ​ គឺ​អាច​មកពី​អ្នក​ផឹក​កាហ្វេ​កំពុង​តែ​មាន​បញ្ហា​ថប់បារម្ភ​រួច​ស្រេច​ទៅ​ហើយ​នោះ​ទេ។ មានន័យថា​បើ​យើង​កំពុង​មាន​បញ្ហា​ថប់បារម្ភ ពេល​ផឹក​កាហ្វេ សារធាតុ​កាហ្វេអ៊ីន​នឹង​ធ្វើ​ឲ្យ​​យើង​កាន់តែ​បាត់​បង់​ការ​ផ្ចង់​អារម្មណ៍ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវិត​ផ្លូវ​ភេទ​របស់​យើង​ដែរ ខណៈ​មនុស្ស​មាន​សុខ​ភាព​ធម្មតា​មិន​រង​ផល​ប៉ះ​ពាល់​ពី​​កាហ្វេអ៊ីន​នេះ​ទេ។ ​​បន្ថែម​ពី​នេះ​មាន​កាសិក្សា​មួយ​បង្ហាញ​ថា​ការ​ផឹក​កាហ្វេ​បែរ​ជា​ជួយ​បង្កើត​អារម្មណ៍​ខាង​ផ្លូវ​ភេទ​ទៅវិញ។ ការសិក្សា​របស់​សាកលវិទ្យាល័យ​ Texas សហរដ្ឋអាមេរិក​រក​ឃើញ​ថា​ប្រុសៗ​ដែល​ផឹក​កាហ្វេ​ពីរ​ពែង​ក្នុង​មួយ​ថ្ងៃ​ ចំនួន​៤២​ភាគ​រយ​នៃ​អ្នក​ចូល​រួម​ក្នុង​ការ​សិក្សាចំនួន​ ៤ ០០០​នាក់​​មិន​សូវ​មាន​បញ្ហា​លិង្គ​មិន​ឡើង​រឹង​ដូច​អ្នក​មិន​ផឹក​កាហ្វេ​នោះ​ទេ​។ ប៉ុន្តែ​បើ​​ផឹក​បី​ពែង​ក្នុង​មួយ​ថ្ងៃ គឺ​ធ្វើ​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ខ្លះ​ៗ​ដល់​រឿង​លិង្គ​មិន​ឡើង​រឹង​ដែរ​។​ អ្នក​វិទ្យា​សាស្រ្ត​ជឿថា​​ជាតិ​កាហ្វេ​អ៊ីន​ជួយ​ជំរុញ​ប្រតិកម្ម​គី​មី​ដែល​អាច​បង្កើន​លំហូរ​ឈាម​ទៅ​កាន់​លិង្គ ធ្វើ​ឲ្យ​លិង្គ​ឡើង​រឹង​។ ការ​សិក្សា​មុន​ៗ​ផ្សេង​ទៀត​ ក៏​បាន​រក​ឃើញ​ដែរ​ថា ការ​ផឹក​កាហ្វេ​ក៏​បាន ជួយ​ជំរុញ​ចំណង់​ផ្លូវ​ភេទ​ស្រីៗ​ដូច​គ្នា។


គន្លឹះសុខភាពផ្លូវភេទ

វ័យកាន់តែជ្រេ រឿង​ផ្លូវភេទប្រុសៗពិតជាធ្លាក់ចុះបន្តិចហើយ តើដោះស្រាយ​បែបណា?​

ដូច​គ្នា​យើង​បាន​ដឹង​មក​ហើយ​ថា​ វ័យ​យើង​កាន់តែ​ចាស់​ រឿង​លើគ្រែ​របស់​យើង​ក៏​មិន​ដូច​កាល​នៅ​វ័យ​ជាង​២០​ឆ្នាំ​ដែរ តែ​នេះ​មិន​មែន​មាន​ន័យ​ថា​យើង​មិន​អាច​បំពេញ​ក្ដី​សុខ​ឲ្យ​ខ្លួន​ឯង​ និង​ដៃ​គូ​បាន​នោះ​ទេ​។ មនុស្ស​វ័យ​ចំណាស់​ជា​ច្រើ​ន​នៅ​តែ​អាច​បន្ត​ភាព​ស្រណុក​សុខ​ស្រួល​រឿង​ផ្លូវ​ភេទ​របស់​ពួក​គាត់​បាន​ដដែល​ មាន​ខ្លះ​នៅ​បន្ត​រហូត​ដល់​វ័យ​៨០​ឆ្នាំ ឬ​លើស​នេះ​ក៏​មាន​។ ក្ដី​សុខ​ផ្លូវ​ភេទ​មិន​មែន​គ្រាន់តែ​ការ​បំពេញ​ឲ្យ​គ្នា​នោះ​ទេ តែ​នៅ​មាន​ចំណុច​មួយ​ចំនួន​ផ្សេង​ទៀត​ រួម​ទាំង​សុខភាព​ផ្លូវ​កាយ និង​ភាព​ជឿ​ជាក់​លើ​ខ្លួន​ឯ​ង​ក៏​រាប់​បញ្ចូល​ដែរ។ ១. ប្រុសៗ​ដល់​វ័យ​កាន់​តែ​ចាស់​ប្រែ​ប្រួល​អ្វី​ខ្លះ? ​មនុស្ស​ប្រុស​យើង​កាល​ណា​វ័យ​កាន់តែ​ចាស់​ អ័រម៉ូន​តេស្តូតេរ៉ូន​ក៏​ធ្លាក់ចុះ និង​ការ​ធ្លាក់​ចុះសមត្ថ​ភាពផ្លូវ​ភេទ​​មួយ​ចំនួន​ក៏​កើត​មាន​ដែរ។ ការ​ប្រែ​ប្រួល​នេះ រួម​មាន៖ ​ ត្រូវ​ការ​ពេល​ច្រើនជាង​មុន​ដើម្បី​ឲ្យ​លិង្គឡើង​រឹង ឬ​ដល់​ចំណុច​កំពូល រយៈពេល​ដល់​ចំណុច​កំពូល​តិច​ជាង​មុន មិន​សូវ​បាញ់ទឹកកាម​ខ្លាំងដូចមុន ឬ​មាន​តិច​ជាង​មុន ត្រូវ​ការ​ពេល​យូរ​ជាងមុន​ ដើម្បី​ឲ្យ​លិង្គ​ឡើង​រឹងជាថ្មី​​ ការ​ជួប​ប្រ​ទះ​រឿង​ទាំងនេះ​អាច​ថា​ធ្វើ​ឲ្យ​យើង​ថប់បារម្ភ តែ​ត្រូវ​ចាំថា​យើង​ត្រូវ​តែ​សម្រប​ខ្លួន​ទៅ​តាម​ការ​ប្រែ​​ប្រួល​នេះ។​ បើ​យើង​សម្រប​ខ្លួន​បាន យើង​នឹង​នៅ​តែ​អាច​រក្សា​ភាព​ស្រណុក​សុខ​ស្រួល​ខាង​ផ្លូវ​ភេទ​របស់​យើង​បាន​ដដែល​។​ ២. តិចនិក​មួយ​ចំនួន​សម្រាប់​ប្រុសៗ​វ័យ​ចំណាស់ ពិត​ណាស់​ថា​សម្ម​ភាព​លើ​គ្រែ​របស់​យើង និង​ដៃគូ​ពិត​ជាមិន​ដូច​គ្នា​ទេ​ដល់​វ័យ​ចំណាស់​ហើយ​នៅ ប៉ុន្តែ​ភាព​ស្រើប​ស្រាល និង​អារម្មណ៍​នឹង​ដល់​រឿង​លើ​គ្រែ​គឺ​នៅ​តែ​មាន​។ ខាងក្រោម​ជា​តិច​និក​មួយ​ចំនួនជួយ​ឲ្យ​​ក្ដីសុខ​លើ​គ្រែនៅ​តែ​មាន​៖ និយាយ​ជាមួយ​ដៃគូ៖ វាជា​ការ​ពិបាក​មួយ​ពេល​ត្រូវ​និយាយ​ពី​រឿង​ផ្លូវ​ភេទ​ចំៗជាមួយ​ដៃគូ ប៉ុន្តែ​វា​ពិត​ជា​ចាំ​បាច់​ដែល​យើង​ត្រូវ​ហ៊ាន​និយាយ​ពី​តម្រូវការ ចំណង់​ និង​កង្វល់​ផ្សេង​ៗ​ទាក់​ទឹង​នឹង​រឿង​លើ​គ្រែនេះ​ដើម្បី​ឲ្យ​អ្នក​ទាំង​ពីរ​នៅ​តែ​អាចបន្ត​ក្ដី​សុខ និង​ភាព​ស្រើប​ស្រាល​បាន​។​ ពិភាក្សា​ជា​មួយ​គ្រូពេទ្យ៖ គ្រូ​ពេទ្យ​អាច​ជួយ​យើង​រក​វិធី​ដោះ​ស្រាយ​ពី​ផល​ប៉ះ​ពាល់​ដោយ​ការ​ប្រើ​ថ្នាំ ឬ​ការ​ព្យា​បាល​ណាមួយ​មក​លើ​ការ​មិន​អាច​ឡើង​រឹង​នៃ​លិង្គ​របស់​យើង​បាន។ បើ​យើង​កំពុង​ប្រើថ្នាំ ឬ​ព្យាបាលចំងឺ​ណា​មួយ ហើយ​ជួប​បញ្ហា​លិង្គ​មិ​ន​ឡើង​រឹង សូម​និយាយ​ជាមួយ​គ្រូ​ពេទ្យ​ដើម្បី​បាន​ដំណោះ​ស្រាយ​ល្អ​មួយ​។ មិន​ចាំ​បាច់តែ​រួមភេទ៖ ភាព​ស្រណុក​សុខ​ស្រួល​របស់​យើង​ ក្នុង​វ័យ​នេះ​មិន​មែន​សម្ដៅ​តែ​ដល់​ការ​រួម​ភេទ​នោះទេ ការ​ថើប ការ​បបោស​អង្អែល និង​ការ​ប៉ះ​ពាល់​ផ្សេងៗ​ទៀត សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​យើង […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ