សុខភាពផ្លូវភេទ

សុខភាព​ផ្លូវ​ភេទ - ​មាន​គ្នា​យើង​ច្រើន​ណាស់​កំពុង​ប្រឈម​បញ្ហា​ផ្លូវភេទ​ទាំង​ស្រី ទាំង​ប្រុស។ ​បញ្ហា​ផ្លូវ​ភេទ​​​មួយ​ចំនួន​ដែល​លម្អិត​ក្នុង​ផ្នែក​នេះ​មាន ​រោគវិនិច្ឆ័យ និងតេស្ត ​ផ្លូវភេទនិងការការពារ ​ជំងឺសិរមាន់លើប្រដាប់ភេទ ​ជំងឺបង្កដោយវីរុស អេចភីវី ​រលាកថ្លើម ​ជំងឺរលាកអាងត្រគាក ​ការពន្យារកំណើត ​គន្លឹះសុខភាពផ្លូវភេទ ​ ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពផ្លូវភេទ

ប្រយ័ត្ន! អេដស៍កំពុងផ្ទុះការឆ្លងក្នុងចំណោមយុវវ័យ ខណៈអ្នកផ្ទុកជិត៧ពាន់នាក់បន្តគេចខ្លួន

ជំងឺ​អេដស៍ កំពុង​ផ្ទុះ​ការ​ឆ្លង​​ក្នុង​ចំណោម​យុវវ័យ និង​អ្នកស្រឡាញ់​ភេទ​ដូចគ្នា ស្រប​ពេល​ដែល​អ្នក​ផ្ទុក​មេរោគ​អេដស៍ជិត ៧ ០០០នាក់ នៅ​តែ​បន្តគេច​មិន​មក​ទទួល​សេវា​ព្យាបាល​។ នេះ​បើយោង​ទៅ​តាម​របាយ​ការណ៍​ពី​អាជ្ញា​ធរ​ជាតិប្រយុទ្ធនឹង​ជំ​ងឺ​អេដស៍​​ដែល Hello គ្រូពេទ្យ ទទួល​បាន​កាល​ពី​ដើម​ខែ​ធ្នូ ឆ្នាំ​២០២៤នេះ។ របាយ​ការណ៍​ដដែល បានបបញ្ជាក់​ថា គិត​ត្រឹម​ឆ្នាំ​២០២៣ កម្ពុជា បាន​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ចំនួន ១ ២០០នាក់ ក្នុងនោះ ​យុវវ័យ​អាយុ​ចន្លោះ​ពី​១៥ ដល់​២៤​ឆ្នាំ មានចំនួន​៥១៦​នាក់​។ ស្រប​ពេល​ជាមួយគ្នានេះ អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធនឹង​ជំ​ងឺ​អេដស៍​​ នៅ​តែ​បន្ត​ខិត​ខំ​ក្នុង​ការ​ស្វែង​រក​អ្នក​ផ្ទុក​មេរោគ​អេដស៍ចំនួនប្រមាណជិត ៧ ០០០នាក់ ដែល​មិនទាន់​បាន​មក​ទទួល​សេវា​ព្យាបាល។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! លោក ឈឹម ឃិនដារ៉េត អគ្គ​លេខា​ធិការ​អាជ្ញា​ធរជាតិ​ប្រយុទ្ធ​​នឹង​ជំ​ងឺ​អេដស៍ បានប​ញ្ជាក់​ថា បើ​ទោះ​បី​អ្នក​ឆ្លង​ថ្មី​ក្នុង​ចំណោម​មនុស្សពេញវ័យអាយុ​១៥​ឆ្នាំ​ឡើង មាន​ការ​ថយ​ចុះ​គួរ​ឲ្យ​កត់​សម្គាល់ ពោល​គឺ​ប្រមាណ​ជា​៤៦% បើ​គិត​ចាប់​តាំងពីឆ្នាំ​២០១០ មក​ដល់​ឆ្នាំ​២០២៣​ក៏ដោយ ប៉ុន្តែ បែរ​ជា​មាន​ការ​កើន​ឡើង​ក្នុង​ចំណោម​បុរសប្រមាណ​ជា ៦% ទៅ​វិញ​។ [embed-health-tool-BMI] ក្នុង​ចំណោមអ្នកឆ្លងថ្មី​ទាំង ១ ២០០នាក់នេះ មាន ៨៦% ជា​ប្រជាជន​គន្លឹះ និង​អតិថិជនរួមនឹងដៃគូ ហើយ៤៦% ស្ថិតក្នុង​ចំណោម​បុរសរួម​ភេទជា​មួយនឹង​បុរស​​។ បើ​គិត​ត្រឹម​ត្រីមាសទី៣ ឆ្នាំ២០២៤នេះ […]

អត្ថបទផ្សេងទៀតពី សុខភាពផ្លូវភេទ

ស្វែងរក សុខភាពផ្លូវភេទ

គន្លឹះសុខភាពផ្លូវភេទ

ច្រឡំលេបទឹកកាម តើនឹងមានរឿងអ្វីកើតឡើង? គ្រោះថ្នាក់អត់?

ទឹក​កាម​គឺ​ជា​ការ​លាយ​ចូល​គ្នា​រវាង សារធាតុ​រាវ ស្ពែម (មេជីវិត​ឈ្មោល) និងទឹក។ មនុស្ស​ប្រុសយើង​ផលិត​ស្ពែម​តាម​ការ​បាញ់​ចេញ​តាម​លិង្គ។ ​ទោះ​បី​ជា​ការ​លេប​ទឹក​កាម គឺ​មាន​សុវត្ថិភាព និង​មាន​មនុស្ស​ជា​ច្រើន​បាន​លេប​វា​ក្ដី ប៉ុន្តែ​វា​អាច​មាន​កត្តា​ប្រឈម​មួយ​ចំនួន ដែល​គ្នា​យើង​​គួរ​តែ​គិត​ដល់។ មាន​មនុស្ស​ជា​ច្រើន​ប្រើ​មាត់ ជា​ផ្នែក​មួយ​នៃ​ការ​រួមភេទ​ ហើយ​ក្នុង​នោះ​មាន​ស្រីៗ​យើង​​មួយ​ចំនួន​ចូល​ចិត្ដ​លេប​ទឹក​កាមរបស់​ដៃគូ​ ប៉ុន្តែ​ក៏​មាន​អ្នក​ខ្លះ​ទៀត មិន​ហ៊ាន​លេប​ដែរ ដោយ​សារ​ខ្លាច និង​រអើម ហើយ​ពេល​ខ្លះ​ខាង​ប្រុសលះ​ក៏​មិន​សូវ​ចង់​ឲ្យ​ដៃ​គូរខ្លួន​លេប​ទឹក​កាម​របស់​ខ្លួន​ឯង​ដែរ។ ដូច​នេះ​បាន​ជា​គេ​ណែ​នាំ ឲ្យ​ដៃ​គូ​គួរ​តែ​ពិភាក្សា​គ្នា​អំពី​រឿង​លើ​គ្រែនេះ ដើម្បី​ទទួល​បាន​អារម្មណ៍​ដែល​ខ្លួន​​ចង់​បាន ពី​ការ​រួមភេទ។ ការ​លេប​ទឹក​កាម​ចូល​ក្នុង​ពោះ មិន​មែន​ជា​ការ​ចាំ​បាច់​សម្រាប់​ការ​រួមភេទ​ទាំង​អស់​នោះ​ទេ ដូច​នេះគ្នា​យើង​​មិន​ចាំ​បាច់​ត្រូវ​មាន​សម្ពាធ ថា​ត្រូវ​លេប ឬ​មិន​លេប​នោះ​ទេ យើង​​គួរ​តែ​ធ្វើ​តាម​អារម្មណ៍​របស់​ខ្លួន​ឯង។ ក្នុង​អត្ថ​បទ​នេះ នឹង​ប្រាប់​គ្នា​យើង​​អំពី​គុណ​សម្បត្តិ គុណ​វិបត្ដិ ក៏​ដូច​ជា​សុវត្ថិភាព​នៃ​ការ​លេប​ទឹក​កាម​ឲ្យ​​បាន​ដឹង។ ១- តើអ្វីជាទឹកកាម? ទឹក​កាម គឺ​ជា​ល្បាយ​នៃ​សារធាតុ​រាវ​ក្នុង​ខ្លួន​របស់​មនុស្ស​ប្រុស។ ក្នុង​នោះ​មាន​ផ្ទុក​សារធាតុ​ផ្សេង​ៗ​ជា​ច្រើន ដែល​រាប់​ទាំង​ស្ពែម​ដែរ។ ពេល​មនុស្ស​ប្រុស​បាញ់​ទឹក​កាម​ចេញ​មក​ក្រៅ ក្នុង​ទឹក​កាម​នោះ​មាន​ផ្ទុក​ប្រូតេអ៊ីន​ និង​ស្ពែម​។ ​ក្រពេញ​ប្រូស្តាតក៏​ផ្ដល់​សារធាតុ​មួយ​ចំនួន​ដល់​ទឹក​កាម មា​នដូចជា៖ អាស៊ី​ស៊ីទ្រិច អាស៊ីត​ហ្វូស្វាតាស អ៊ីណូស៊ីតុល កាល់ស្យូម ស័ង្កសី ម៉ាញ៉េស្យូម ហើយ​ក្នុង​បំពង់​ទឹក​កាម​ក៏​មាន​ផលិត​ សារធាតុ​មួយ​ចំនួន​ដល់​ទឹក​កាម​មាន​ដូចជា៖ ហ្វ្រុច​តូស អាស៊ីត​អាកូប៊ិក ប្រូស្តាក្លង់ឌីន ២​- តើការលេបទឹកកាមមានសុវត្ថិភាពដែរឬទេ? ជា​ធម្មតា​ការ​លេប​ទឹក​កាម​ គឺ​មិន​មាន​គ្រោះ​ថ្នាក់​អ្វី​ឡើយ។ ដោយ​សារ​រាល់​សារធាតុ​មាន​ក្នុង​ទឹក​កាម​ទាំង​អស់ មិន​បង្ក​គ្រោះ​ថ្នាក់​ដល់​យើង​ឡើយ។ ប៉ុន្តែគ្នា​យើង​​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​សម្រាប់​ករណី​មួយ​ចំនួន នៅ​ពេល​​លេប​ទឹក​កាម​ចូល​ក្នុង​ពោះ។ មាន​អ្នក​ខ្លះ​អាលែក​ហ្ស៊ី​ជាមួយ​ទឹក​កាម ទោះ​បី​វាជា​ករណី​កម្រ​ក្ដី ក៏​យើង​​គួរ​ត្រូវ​ប្រុង​ប្រយ័ត្ន​ដែរ។ ដោយ​សារ​តែ​ទឹក​កាម​ជា​សារធាតុ​រាវ​ផលិត​ចេញ​ពី​ក្នុង​ខ្លួន​របស់​មនុស្ស​ប្រុស ដូច​នេះ​វា​អាច​មាន​ផ្ទុក​មេរោគ​កាម​រោគ ក្នុង​នោះ​ក៏​មាន​​មេរោគ​អេដស៍​ដែរ។ ដូច​នេះ​មុន​ពេល​អ្នក​ចាប់​ផ្ដើម​ការ​រួមភេទ​តាម​មាត់​នឹង​លេប​ទឹក​កាម​ចូល​យើង​​ត្រូវ​តែ​​ទៅ​ធ្វើ​តេស្ត​ពិនិត្យ ឲ្យ​ប្រាកដ​ជាមុន​សិន​ថា ដៃគូ​​មិន​មាន​ផ្ទុក​មេរោគ​ទាំង​អស់​នោះ​ទេ។ មួយ​វិញ​ទៀត​ បើ​ត្រឹម​តែ​ការ​រួមភេទ​តាម​មាត់ យើង​​អាច​​ប្រើ​ស្រោម​អនាម័យ​ការ​ពារ​បាន។ […]


គន្លឹះសុខភាពផ្លូវភេទ

រួមភេទដំបូងក្រោយសម្រាលកូនរួច ស្រីៗអាចនឹងជួបបញ្ហាមួយចំនួន

សម្រាល​កូន​ហើយ ស្ត្រី​ត្រូវ​រង់ចាំ​រហូត​ដល់ ៦ សប្តាហ៍​ឯណោះ ទើប​រាង​កាយ និង​ទ្វារ​មាស អាចត្រលប់​មក​សភាព​ដើម​វិញ ហើយ​អាច​ចាប់​ផ្តើម​រឿង​លើ​គ្រែ​សារ​ជា​ថ្មី​បាន។ ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា ការ​រួមភេទ​លើក​ដំបូង​បន្ទាប់​ពី​សម្រាល​កូន​រួច ស្ត្រី​អាច​នឹង​ឈឺចាប់ ដោយសារ​តែ​ទ្វារមាស​ស្ងួត ពិសេស​ស្ត្រី​ដែល​បំបៅ​កូន​ដោយ​ទឹក​ដោះ ខណៈ​ស្ត្រី​មួយ​ចំនួន​ទៀត​​ចំណង់​ផ្លូវ​ភេទ​ហាក់​ថយ​ចុះ មិន​សូវ​នឹក​នា​នោះ​ទេ ដោយសារ​ម្ង៉ៃៗ​ហត់​នឿយ​នឹង​ការ​មើល​ថែ​ទាំ​កូន ហើយ​គេង​ក៏​មិន​ដែល​បាន​ពេញ​ភ្នែក​ទៀត។ករណី​បាក់​ទឹក​ចិត្ត​ក្រោយ​សម្រាល លោក​វេជ្ជបណ្ឌិត​ថា ជា​បញ្ហា​ប្រឈម​ធ្វើ​ឲ្យ​ស្ត្រី​បាត់​ចំណង់​ផ្លូវ​ភេទ​ដែរ ហើយ​ជា​បញ្ហា​ធ្ងន់​ធ្ងរ​ទៀត​ផង។ ដើម្បី​ឲ្យ​ប្តី​ប្រពន្ធ​នៅ​តែ​អាច​សាង​ភាព​ផ្អែម​ល្ហែម​ជាមួយ​គ្នា និង​កាត់​បន្ថយ​ការ​ឈឺ​ចាប់​អំឡុង​ពេល​រួមភេទ​លើក​ដំបូង​បន្ទាប់​ពី​សម្រាល​កូន​រួច លោក​វេជ្ជបណ្ឌិត​បាន​ណែនាំ​នូវ​តិចនិក​មួយ​ចំនួន​ខាង​ក្រោម​នេះ។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!   ១. ប្រើ​ទឹក​រម្អិល​ជា​ជំនួយ៖ ទឹករម្អិល​ជា​ជំនួយការ​ដ៏​ល្អ​នៅ​ពេល​ដែល​ទ្វារមាស​យើង​ស្ងួត ងាយ​នឹង​កកិត ធ្វើ​ឲ្យ​រឹត​តែ​ឈឺ​ចាប់​ទៀត។ ២. ជ្រើស​រើស​ពេល​ល្អ៖ យើងមិន​គួរ​រួមភេទ​នៅ​ពេល​ហត់​អស់​កម្លាំង​នោះ​ឡើយ ត្រូវ​ជ្រើស​ពេល​ល្អ​មួយ​ដែល​យើង​មាន​អារម្មណ៍​ស្រស់​ស្រាយទាំងសងខាង។ ៣. ជម្រើស​ផ្សេង​ទៀត៖ កុំ​តាន​តឹង​ពេក! ការ​រួមភេទ​ជា​រឿង​រីក​រាយ​សម្រាប់​ដៃគូ​ទាំង​សង​ខាង មិន​ចាំបាច់​ទាល់​តែ​សូក​បញ្ចូល​ប្រដាប់​ភេទ​គ្នានឹងគ្នា​នោះ​ទេ យើង​នៅ​តែ​អាច​រួម​ដំណេក​ដោយ​ភ្ញោច​អារម្មណ៍​ផ្លូវ​ភេទ​តាម​វិធី​ផ្សេង​វិញ​ទៀត។ ការ​និយាយ និង​ឱប​គ្នា​ជា​វិធី​ម្យ៉ាង បង្ហាញ​ក្តី​ស្រលាញ់ និង​បារម្ភ​ពី​គ្នា អាច​ប្រើ​បាន​ក្នុង​កាលទេសៈ​បែប​នេះ។


គន្លឹះសុខភាពផ្លូវភេទ

​គ្នា​យើង​ដឹង​អត់? ម៉េច​អ្នកខ្លះមានអារម្មណ៍ចង្អោរចង់ក្អួតក្រោយពេលរួមភេទ?

ក្រោយ​ពេល​រួមភេទ​ យើង​​គួរ​តែ​មាន​អារម្មណ៍​ល្អ អារម្មណ៍​សប្បាយ​ចិត្ដ ប៉ុន្តែ​បើ​យើង​​ទៅ​ជា​មាន​អារម្មណ៍​ថា​​រក​កល់​ចង់​ក្អួត​វិញ យ៉ាង​ម៉េច​ដែរ? ខាង​ក្រោម​គ្នា​យើង​អាច​ស្វែង​យល់​​ថាហេតុ​អ្វី​បាន​ជា​យើង​​មាន​អារម្មណ៍​បែប​នេះ។ មូលហេតុអាចធ្វើឲ្យយើង​ចង្អោរចង់ក្អួតក្រោយពេលរួមភេទ អាការៈ​ចង្អោរ​ចង់​ក្អួត​ក្រោយ​ពេល​រួមភេទ​ អាច​បណ្ដាល​មក​ពី​ជំងឺ​ក្នុង​ខ្លួន​ណា​មួយ។ ​ខាង​ក្រោមនេះ​​ជា​កត្តា​មួយ​ចំនួនអាច​ធ្វើ​ឲ្យ​គ្នា​យើង​មានអាការៈ​​ចង់​ក្អួត​ក្រោយ​ពេល​រួមភេទ​រួច៖ បាត់​បង់ជាតិ​ទឹក ជំងឺ​រលាក​សរីរាង្គ​ក្នុង​អាង​ត្រគៀក ជំងឺ​រលាក​ផ្លូវ​នោម វិល​មុខ បើ​មាន​អាការៈ​ចង់​ក្អួត​លើស​ពី​ម្ដង យើង​គួរ​តែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ដើម្បី​រក​មើល​មូលហេតុ​​ពិត​ប្រាកដ​។ ខាង​ក្រោម​នេះ គឺ​ជា​មួលហេតុ​ចម្បងមួយ​ចំនួន​ដែរ​៖ ក- អាការៈជិតសន្លប់ (Vasovagal syncope) មនុស្ស​ស្រី​ដែល​មាន​បញ្ហា​ចង្អោរ​ចង់​ក្អួត ក្រោយ​ពេល​រួមភេទ អាច​ដោយ​សារ​តែ​​មានអាការៈជិត​សន្លប់​។ បញ្ហា​នេះ​អាច​កើត​ឡើង​នៅ​ពេល ដែល​ដៃ​គូរ​យើង​​ស៊ក​លិង្គ​​​ចូល​ជ្រៅ​ពេក រហូត​ទៅ​បុក​ដល់​មាត់​ស្បូន។ មាត់​ស្បូន​របស់​មនុស្ស​ស្រីយើង​​ មាន​ផ្នែក​ខាង​ចុង​របស់​សរសៃ​ប្រសាទ្ធ​ច្រើន​ ដែ​ល​​​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ការ​ឆ្លើយ​តបអាការៈ​នេះ (vasovagal)។ ​ ការ​ឆ្លើយ​តប vasovagal គឺ​កើត​ឡើង​នៅ​ពេល​ខ្លួន​យើង​​ទៅ​ភ្ញោច​សរសៃ​ប្រសាទ្ធ vagus ដែល​​នឹង​ធ្វើ​ឲ្យ​ចង្វាក់​បេះ​ដូង​ និង​សម្ពាធ​ឈាម​ថយ​ចុះ ដែល​​ជា​ហេតុ​ធ្វើ​ឲ្យ​យើង​​មិន​ស្រួល​ខ្លួន​​ចង់​សន្លប់ និង​ចង់​ក្អួត។ ពេល​ខ្លះ​យើង​អាច​មាន​អារម្មណ៍​បែប​នេះ នៅ​ពេល​ឃើញ​ឈាម​ដែរ។ បញ្ហា​ឆ្លើយ​តប vasovagal គឺ​មិន​មែន​ជា​រឿង​ដែល​ត្រូវ​បារម្ភ​ពេក​ទេ ប៉ុន្តែ​បើយើដ​​មាន​អារម្មណ៍​បែប​នេះ​ពេល​រួមភេទ ​អាច​ប្រាប់​ដៃ​គូ​​កុំ​ឲ្យ​ស៊កលិង្គ​​ចូល​ជ្រៅ​ពេក​នៅ​លើក​ក្រោយ។ អត្ថបទពាក់ព័ន្ធ៖ ហេតុផល​ ៣ យ៉ាងប្រុសៗមួយចំនួន​មិន​សូវ​នឹកដល់​រឿងលើគ្រែ ការរួមភេទ និងវដ្តរដូវស្រីៗ មានទំនាក់ទំនងម៉េចខ្លះ? គួរឲ្យបារម្ភអត់? ស្រោមអនាម័យបុរស ឬស្ត្រី មួយណា​ស្រួលប្រើ មានប្រសិទ្ធភាព​ជាង? ៥ សំណួរ ស្រីៗតែបារម្ភ និងចង់ដឹងបំផុតពាក់ព័ន្ធរឿងរួមភទពេលមានផ្ទៃពោះ អាថ៌កំបាំងសុខភាពពីការរួមភេទទាំង ៥ យ៉ាង គ្នា​យើង​គួរ​ដឹង ខ. Endometriosis Endometriosis គឺ​ជាជំងឺ​ម្យ៉ាង​ដែល​ជាលិកា​​មាន​​តាម​ជញ្ជាំង​ស្បូន ដុះ​ចេញ​មក​ខាង​ក្រៅ​របស់​ស្បូន។ ជំងឺ​នេះ​ធ្វើ​ឲ្យ​អ្នក​ជំងឺ​មាន​​ការ​ឈឺ​ចាប់ ហូរ​ឈាម […]


គន្លឹះសុខភាពផ្លូវភេទ

ក្រោយរួមភេទ ស្រីៗមាន​បញ្ហា​ធ្លាក់ឈាម មកពីមូលហេតុអ្វីខ្លះ?

ស្រីៗ​យើង​ប្រ​ហែល​ជា​បារម្ភ​ពេល​ឃើញ​មានចេញ​​ឈាម​ខ្លះៗ​ក្រោយ​រួមភេទ​ហើយ។ ការ​ហូរ​ឈាម​តាម​ទ្វារ​មាសក្រោយ​រួម​ភេទ​ ​មិន​មាន​ទាក់ទង​នឹង​ការ​មក​​​រដូវ ឬ​មិន​មែន​ជិត​ដល់​ថ្ងៃ​មក​រដូវ​ទេ តើ​ឈាម​នោះ​ជា​ឈាម​អ្វី​ដែរ? បើ​ទោះ​ជា​បញ្ហា​ហូរ​ឈាម​តាម​ទ្វារ​មាស ក្រោយ​ពេល​រួម​ភេទ អាចថា​គួរ​​ឲ្យ​បារម្ភ​ក្ដី តែ​ក៏​អាច​​ជា​រឿង​ធម្មតា​មួយ ដែល​កើត​លើ​មនុស្ស​ស្រី​យើង​ក្នុង​វ័យ​មាន​រដូវ​ដូច​គ្នា​ ដែល​រឿង​នេះ​​មិន​មែន​ជា​រឿង​គួរ​ឲ្យ​បារម្ភ​ពេក​ឡើយ។ ១. មូលហេតុធ្វើឲ្យមានហូរឈាមក្រោយពេលរួមភេទ មូលហេតុ​បង្ក​ឲ្យ​មាន​បញ្ហា​ហូរ​ឈាម​ក្រោយ​ពេល​រួម​ភេទ​ញឹក​ញាប់​ជាង​គេ​នោះ​ គឺ​ដោយ​សារ​តែ​មាត់​ស្បូន​​ចង្អៀត​ពេក និង​​បណ្ដាល​មក​ពី​ការ​រលាក​មាត់​ស្បូន។ មូលហេតុ​កើត​មាន​​ញឹក​ញាប់មួយ​ដែរ បង្ក​ឲ្យ​មាន​ឈាម​ក្រោយ​រួមភេទ គឺ​ដោយ​សារ​មាន​​ដុំ​ពក​ដុះ​នៅ​មាត់​ស្បូន។ ដុំ​នេះ​ច្រើន​មាន​ទំហំ​តូច​ប្រហែល ១ ទៅ ២​សង់​ទី​ម៉ែត្រ។ ភាគ​ច្រើន​ដុំ​នេះ​ដុះ​នៅ​ត្រង់​កន្លែង​ភ្ជាប់​គ្នា រវាង​មាត់​ស្បូន​ជាមួយ​នឹងទ្វា​រមាស ហើយ​​គ្រូពេទ្យ​អាច​យក​វា​ចេញ ដោយមិន​​បង្ក​គ្រោះ​ថ្នាក់​អ្វី​ឡើយ។ ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! មូលហេតុ​ផ្សេង​ៗ ធ្វើ​ឲ្យ​មាន​ការ​ហូរ​ឈាម​ក្រោយ​ពេល​រួម​ភេទ​ មាន​ដូ​ចជា៖ ការ​កកិត​នៅ​ពេល​រួម​ភេទ ឬ​ដោយ​សារ​មិន​មាន​ទឹក​រំអិល​គ្រប់​គ្រាន់ អាច​មាន​ការ​ហូរ​ឈាម​ធម្មតា ប្រសិន​បើ​ស្រីៗ​យើង​​ចាប់​ផ្ដើម​មក​រដូវ ឬ​រដូវ​ទើប​បញ្ចប់ មាន​ការ​រលាក​មាត់​ស្បូន ឬ​រលាក​ទ្វារ​មាស របួសនៅ​ប្រដាប់​ភេទ ដោយ​សារ​តែ​មេរោគ​ស្វាយ​ប្រមេះ​ ឬ​មេរោគ​អ្វី​ផ្សេង មាន​ចាប់​ផ្ដើម​ចេញ​សញ្ញា​របស់​ជំងឺ​មហារីក​មាត់​ស្បូន Cervical ectropion (កើត​ឡើង​នៅ​ពេល​សាច់​មាត់​ស្បូន​ខាង​ក្នុង ដុះ​ចាក់​មក​ក្រៅ​តាម​ផ្លូវ​មាត់​ស្បូន និង​ដុះ​មក​ដល់​ក្នុង​ទ្វារ​មាស) ស្រុត​សរីរាង្គ​នៅ​ក្នុង​អាង​ត្រគៀក មហារីក​មាត់​ស្បូន ទ្វារ​មាស និង​មហារីក​ស្បូន កត្តា​ស្ងួត​ប្រដាប់​ភេទ ក៏​អាច​ធ្វើ​ឲ្យ​មាន​ការ​ហូរ​ឈាម​ដែរ ដែល​ការ​ស្ងូត​នេះ​អាច​បង្ក​មក​ពី៖ ការ​បំបៅ​ដោះ​កូន ក្រោយ​សម្រាល​កូន ប្រើ​ថ្នាំ​ផ្ដាសាយ អាលែកហ្ស៊ី […]


ផ្លូវភេទនិងការការពារ

ពិតអត់ រើមអាច​ឆ្លង​តាមការថើបគ្នា?​

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ គ្នា​យើង​ធ្លាប់​ដឹង​អត់​ថា​​យើង​អាចឆ្លង​រើម​ពី​អ្នក​ផ្សេង​បាន? រើម​អាច​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត​បាន​តាមរយៈ​ការ​ប៉ះ​ស្បែក និង​ស្បែក ឬ​តាម​រយៈ​ទឹក​មាត់។ ដូច​នេះ​ហើយ​ គ្រាន់តែ​ការ​ថើប​គ្នា​ក៏​អាច​ឆ្លង​រើម​បាន​ដែរ បើ​សិន​ជា​ដៃ​គូ​របស់​យើង​មាន​ផ្ទុក​វីរុស​រើម។ វីរុស​រើម​អាច​ចម្លង​ពី​ម្នាក់​ទៅ​ម្នាក់​ទៀត​ទាំង​ពេលមិន​ទាន់ចេញ​រោគសញ្ញា និង​នៅពេល​មាន​ចេញ​ជា​​ពង​តូច​ៗលើ​ស្បែក គឺ​រឹត​តែ​ងាយ​ចម្លង​ទៅ​អ្នក​ផ្សេងទៀត។ វីរុសរើម​មាន​ពី​រប្រ​ភេទ​គឺ​ HSV-1 និង​HSV-2។ ភាគ​ច្រើន​​វីរុស​រើម​ដែល​អាចឆ្លង​តាម​រយៈ​មាត់​ គឺ​ជា​ប្រភេទ​វីរុសHSV-1 ។ វីរុស​ប្រភេទ​មួយ​នេះ​ឆ្លង​តាម​រយៈ​ការ​ថើប​គ្នា ឬ​តាម​រយៈ​ការ​រួមភេទ​តាម​មាត់​ ពេល​ដៃគូ​របស់​យើង​មាន​ផ្ទុក​វីរុស​នេះ។ ចំណែក​ឯ​វីរុស​រើម​​ប្រភេទ HSV-2 ភាគ​ច្រើន​ឆ្លង​តាម​រយៈ​ការ​រួម​ភេទ ​ហើយ​អាច​កើត​នៅ​លើ​ប្រ​ដាប់​ភេទ ឬ​បរិវេណ​រន្ធ​គូទ។ ចុះ​រើម​អាច​ឆ្លង​តាម​ការ​ប្រើ​ប្រាស់​របស់​រួម​គ្នា​ឬអត់?​ ពិត​ណាស់ ​ឱកាស​ដែល​រើម​អាច​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​កាន់​មនុស្ស​ម្នាក់ទៀត​តាម​រយៈ​ការ​ប្រើ​ប្រាស់​របស់​រួម​គ្នា​ពិត​ជា​មាន។ ប៉ុន្តែ​ការ​ចម្លង​នេះ​អាច​កើត​មាន​ទៅ​បាន​លុះ​ត្រាតែ​មាន​ទឹក​មាត់​អ្នក​កើត​រើម​ ជាប់​នៅ​នឹង​របស់​របរ​ប្រើ​ប្រាស់​ទាំងនោះ ហើយ​អ្នក​ផ្សេង​បាន​ទៅ​ប៉ះ​នឹង​ទឹក​មាត់​ជាប់​​លើ​របស់​របរ​ទាំង​នោះ​ដែរ។​ ទោះ​យ៉ាង​ណា បើ​តាម​ CDC អាមេរិក​យើង​មិន​អាច​ឆ្លង​រើម​ពី​អ្នក​ផ្សេង​តាម​រយៈ​ការ​ប្រើ​បង្គន់​រួម​គ្នា កា​រ​ប្រើ​អាង​ហែល​ទឹក ឬសាប៊ូ រួម​គ្នា​នោះទេ។​ ដូច​នេះ​បើសិនជា​គ្នា​យើង​មាន​កើត​រើម ឬមានដៃគូ​កើត​រើម​​ យើង​គួរ​ចៀសវាង​ចំណុច​ខាងក្រោម​នេះ​ដើម្បី​កុំ​ឲ្យ​ចម្លង​ទៅ​កាន់​ដៃគូ​របស់​យើង៖ ចៀស​វាង​ការ​ថើប​គ្នា ចៀសវាង​ការរូមភេទ​តាមមាត់ ហាមប្រើ​របស់របរ​ណា​ដែល​អាច​មាន​ជាប់​ទឹកមាត់ ដូច​ជា​ក្រេមលាបមាត់ រួមគ្នា​ជាដើម ចៀស​វាង​ការ​រួម​ភេទ បើ​មាន​កើត​រើម​នៅ​ប្រ​ដាប់​ភេទ ឬបរិវេណ​រន្ធគូទ។


គន្លឹះសុខភាពផ្លូវភេទ

រួមភេទដល់ចំណុចកំពូល ផ្ដល់អត្ថប្រយោជន៍សុខភាព ៤ យ៉ាងនេះ

គ្នា​យើង​មាន​ដៃ​គូរួម​ភេទ​ប្រហែលជា​បាន​ដឹង​ហើយ​ថា​អារម្មណ៍​ដល់​កំពូល​ពេល​រួម​ភេទ​​វាបែប​ណា​នោះ? មិន​ថា​ប្រុស ឬ​ស្រី​ទេ ពេល​រួម​ភេទ​ដល់​ចំណុច​កំពូល គឺ​​ជា​ពេល​មួយ​ដែល​អារម្មណ៍​របស់​យើង​រំភើប​បំផុត​។ ប៉ុន្តែ​គ្នា​យើង​ដឹង​ទេ​ថា​ក្រៅពី​អារម្មណ៍​ល្អ​បំផុត​នេះ តើ​ការ​ដល់​ចំណុច​កំពូល​ពេល​រួមភេទ​មាន​ប្រយោជន៍​អ្វី​ផ្សេង​ចំពោះ​សុខ​ភាព​ឬ​អត់? ១. ជួយ​ឲ្យ​ស្បែក​ភ្លឺរលោង​ គ្នា​យើង​ជឿ​អត់​ថា​ការ​ឡើង​ដល់​ចំណុច​កំពូល​ពេល​រួម​ភេទ​ជួយ​ឲ្យ​ស្បែង​យើង​ភ្លឺ​រលោង? ពេល​យើង​ដល់​ចំណុច​កំពូល ខួរ​ក្បាល​យើង​បញ្ចេញ​អ័រ​ម៉ូន​មួយ​ប្រ​ភេទ​ឈ្មោះ​ថា Oxytocin ។ អ័រ​ម៉ូន​មួយ​នេះ​​ក៏​មាន​ទំនាក់​ទំនង​ក្នុង​ការ​សម្រាល​កូន និង​បំបៅ​ដោះ​កូន​​ផង​ដែរ។ អ័រម៉ូន​Oxytocin ជួយ​ជំរុញ​​អារម្មណ៍​របស់​មនុស្ស​យើង​​ពេល​រួ​ម​ភេទ ដែល​អ្នក​ខ្លះ​បាន​ហៅ​អ័រម៉ូន​នេះ​ថា​ជា​អ័រម៉ូន​ក្ដី​ស្រឡាញ់ (Love Hormone)។ ពេល​រាងកាយ​យើង​បញ្ចេញ​អ័រម៉ូន​ Oxytocin អ័រម៉ូននេះ​ក៏បាន​ទៅ​ជួយ​កាត់​បន្ថយ​កម្រិត​អ័រម៉ូន​ស្រ្តេសcortisol ។ ការ​ថយ​ចុះ​នៃ​អ័រម៉ូន​ស្ត្រេស​នេះ ជានិច្ចកាល​ជួយ​កាត់​បន្ថយ​ការ​រលាក​ក្នុង​រាងកាយ​របស់​យើង និង​​​ជួយ​បំបាត់​ស្នាម​នៅ​លើ​ស្បែក។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ការ​ដល់​ចំណុច​កំពូល​នេះ​ ក៏​ជួយ​បង្កើត​កម្រិត​អ័រម៉ូន​អឺស្រ្តូហ្សែន ដែលអ័រម៉ូន​នេះ​គាំទ្រ​ដល់​ការ​ផលិត​ខូឡាជែន​ក្នុង​រាង​កាយ។ ខូឡាជែន​ ជា​សារធាតុ​សំខាន់​មួយ​​សម្រាប់​​ការ​ពារ​ស្បែក​ជ្រីវ​ជ្រួញ។ គ្នា​យើង​ដឹង​ទេ ផលិតផល​ថែរក្សា​ស្បែក​ជាច្រើន​បាន​ប្រើ​សារធាតុ​នេះ​ក្នុង​ផលិត​ផល​របស់​ពួក​គេ​ដែរ​។​ ២. ជួយ​ប្រ​ព័ន្ធ​ភាព​ស៊ាំ​រឹ​ងមាំ ការ​រួម​ភេទ ដល់​ចំណុច​កំពូល​ជា​ប្រ​ចាំ​អាច​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​បាន។ ការសិក្សា​មួយ​បាន​រក​ឃើញ​​ពី​ទំនាក់​ទំនង​រវាង​ការ​រួមភេទ​ញឹកញាប់ ជាមួយ​នឹង​កម្រិតimmunoglobulin A (IgA) ក្នុង​ទឹកមាត់​។ IgA គឺជា​អង់​ទីករ​សំខាន់​មួយ​សម្រាប់​ការពារ​យើង​ពី​ការ​ឆ្លង​មេរោគ​ផ្សេងៗ​ ដូច​ជា​ជំងឺ​ផ្ដាសាយ​ធម្មតា​ជាដើម​។ បើ​តាម​ការ​សិក្សា​ដដែរួល​បាន​រក​ឃើញ​ថា​ អ្នក​រួមភេទ​ញឹក​ញាប់​ ពី៣ដង ឬច្រើន​ជាង​​នេះក្នុង​មួយ​សប្ដាហ៍​​ គឺ​មាន​ប្រ​ព័ន្ធ​ភាព​ស៊ាំ​ខ្លាំង​ជាង​អ្នក​មិន​ដែល​រួមភេទ ឬ​រួម​ភេទ​ត្រឹម​១ទៅ​២​ដង​ក្នុង​មួយ​សប្ដាហ៍។ ៣. ជួយ​ខួរ​ក្បាល​ដំណើរ​ការ​ល្អ​  បើ​សិន​ជា​​គ្នា​យើង​ចង់​ឲ្យ​ខួរ​ក្បាល​កាន់តែ​ដំណើរ​ការ​បាន​ល្អ យើង​អាច​គិត​គូរ​រឿង​ដល់​ចំណុច​កំពូល​នេះ​ឲ្យ​បាន​ច្រើន​ដង​ដែរ​ហើយ។ ការ​សិក្សា​មួយ​រក​ឃើញ​ថា​ខួរ​ក្បាល​យើង​នឹង​ចាប់​ផ្ដើម​សកម្ម​កាន់​តែ​ខ្លាំង​នៅ​ពេល​យើង​កំពុង​​រួមភេទ​ ហើយ​ភាព​សកម្ម​របស់​ខួរ​ក្បាល​ខ្ពស់​បំផុត​នៅ​ពេល​យើង​រួមភេទ​ដល់​ចំណុច​កំពូល​នេះ​ឯង​។ [embed-health-tool-heart-rate] ៤. […]


គន្លឹះសុខភាពផ្លូវភេទ

បើមិនចង់ឲ្យខកខានរាត្រីរ៉ូមែនទិក គ្នា​យើង​គួរ​ចៀសវាងអាហារទាំងនេះ

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាតតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ គ្នា​យើង​មួយ​ចំនួន បើ​គិត​ថា​យប់​នេះ​នឹង​បង្កើត​ភាព​រ៉ូមែន​ទិក​ជាមួយ​ដៃគូ​នោះ គួរ​តែ​ចៀស​វាង​អាហារ​ប៉ុន្មាន​ប្រភេទ​នេះ​នៅ​ពេល​បាយ​ល្ងាច​ហើយ។ តើ​អាហារ​អ្វី​ខ្លះ​ដែល​អាច​រំខាន​ដល់​ភាព​រ៉ូមែន​ទិក​របស់​យើង​បាន​នោះ? ១. អាហារ​ហឹរ​ បើ​គ្នា​យើង​ចង់​ឲ្យ​សម្មភាព​ផ្លូវ​ភេទនៅ​រាត្រីនេះ​មាន​ភាព​រលូត​ល្អ គួរ​ចៀស​វាង​អាហារ​ណា​មាន​រសជាតិ​ហឹរ​ហើយ។ អាហារ​មាន​រសជាតិ​ហឹរ​អាច​ធ្វើ​ឲ្យ​យើង​ជួប​អាការៈ​ច្រាល​អាស៊ីដ​ក្រពះ ពិបាក​រំលាយ​អាហារ និង​អាច​ធ្វើ​ឲ្យ​យើង​ត្រូវ​ទៅ​បន្ទប់​ទឹក​ញឹកញាប់​ទៀត​ផង​។ បើ​អ៊ីចឹង​មាន​រឿង​អី​ដែល​យើង​ត្រូវ​ញ៉ាំ​អាហារ​ហឹរ​នោះ បើ​វា​រំខាន​យ៉ាង​នេះ។ អត្ថបទគួរអាន៖ ប្រុសៗគួរ​ដឹង! អាហារ ៦​ មុខនេះអាចជួយកាត់បន្ថយ​ហានិភ័យ​មហារីក​ក្រពេញប្រូស្តាត ២. ពពួកសណ្ដែក ដឹង​ថាគ្នា​យើង​ខ្លះ​ចូល​ចិត្ត​សណ្ដែក​ណាស់ ហើយ​អាច​មាន​បន្ថែម​ចូល​ក្នុង​របប​អាហារ​ពេល​យប់​ទៀត​ផង។ តែ​បើ​គិត​ថា​យប់​នេះ​ចង់​មាន​អីៗ​ជាមួយ​គូស្នេហ៍​នោះ អាហារ​ប្រភេទ​សណ្ដែង​មិន​គួរ​មាន​ក្នុង​របប​អាហារ​ពេល​ល្ងាច​នោះ​ទេ។ សណ្ដែក​មាន​ផ្ទុក​មូលេគុល​ស្ករ ដែល​រាងកាយ​យើង​ពិបាក​ក្នុង​ការ​រំលាយ និង​ធ្លាក់​ទៅ​ដល់​ពោះវៀន​ណាស់។ ម្យ៉ាង​ទៀត ពពួក​បាក់តេរី​ក៏​អាច​បង្វែរ​មូលេគុល​ស្ករ​នេះ​ឲ្យ​ទៅ​ជា​ហ្គាស​នៅ​ក្នុង​ពោះ​យើង​បាន​ទៀត​ផង។ ដូច​នេះ​ហើយ​បើ​មិន​ចង់​ឲ្យ​មាន​ការ​រំខាន​ព្រោះ​តែ​ហ្គាស​ក្នុង​ពោះ​ទេ គួរ​តែ​ដក​សណ្ដែក​ចេញ​ពី​អាហារ​ពេល​ល្ងាច​មួយ​ពេល​សិន​ទៅ។ ៣. ខ្ទឹមបារាំង និង​ខ្ទឹមស គ្នា​យើង​សុទ្ធ​តែ​ដឹង​ហើយ​ថា​ខ្ទឹមបារាំង និង​ខ្ទឹម​ស អាច​ធ្វើ​ឲ្យ​ដង្ហើម​យើង​មាន​ក្លិន​បាន តែ​ដឹងទេ​ថា​វាក៏​អាច​ធ្វើ​ឲ្យ​កន្លែង​សម្ងាត់​យើង​មាន​ក្លិន​ដូច​គ្នា។​ ដូច​នេះ​ហើយ បើ​យប់​នេះ​គិត​ថា​ចង់បាន​ភាព​រ៉ូមែនទិក មិន​គួរ​ដាក់​របស់​ទាំង​ពីរ​នេះ ក្នុង​អាហារ​ពេល​ល្ងាច​ទេ។ ៤. បង្អែម នំផ្អែម ឬ​បង្អែម ក៏អាច​បង្ក​ជា​បញ្ហា​ដល់​សកម្មភាព​លើ​គ្រែ​យើងបាន​ដែរ។ នំផ្អែម​ដូច​ជា​នំ​ខេក និង​នំឃុកឃី ជាដើម​នោះ​សុទ្ធ​តែ​អាច​រំខាន​រឿង​លើ​គ្រែ​យើង​បាន​ ដោយ​សារ​របស់​ផ្អែម​ទាំងនេះ​មាន​ខ្លាញ់ពិបាករំលាយ និង​ស្ករ​ ដែល​អាច​បង្អាក់​ការ​ដល់ចំណុច​កំពូល​យើង​បាន។ មួយ​វិញ​ទៀត ជាតិ​ផ្អែម​នឹង​បង្កើន​បរិមាណ​អាំង​ស៊ុយ​លីន​នៅ​ក្នុង​រាងកាយ​របស់​យើង ដែល​នេះ​ជា​អ្វី​ដែល​យើង​គ្រប់​គ្នា​មិន​ត្រូវ​ការ​ទេ​នៅ​ពេល​ដល់​ម៉ោង​ចូលគេង​ហើយ​នោះ។ ៥. អាហារ​មាន​ជាតិប្រៃ អាហារ​មួយ​ប្រភេទ​ទៀត​ដែល​គួរចៀស​វាង​ដែរ​គឺ​អាហារ​មាន​ជាតិ​ប្រៃ បើ​យប់​នេះ​​យើង​គិត​ចង់​បង្កើន​ភាព​ស្និទ្ធស្នាល​ជាមួយ​ដៃគូ។ […]


គន្លឹះសុខភាពផ្លូវភេទ

ពេល​វេលាទាំង ៣នេះ ស្រីៗ​ទំនងមាន​អារម្មណ៍​ផ្លូវ​ភេទ​ខ្ពស់ជាងពេល​ធម្មតា​

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាតតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ ស្រីៗ​យើង​ដែល​មាន​ដៃគូ​ជីវិត ធ្លាប់​សម្គាល់​ថា​ខ្លួន​យើង​នៅពេល​ណា​មាន​អារម្មណ៍​ចង់​រួម​ភេទ​ខ្លាំង​ដែរ​ឬទេ?​ ជា​រឿង​ធម្មតា​ទេ​ មិន​ថា​ស្រី ឬ​ប្រុស គឺ​អារម្មណ៍​ផ្លូវ​ភាព​តែ​មាន​ឡើង​មាន​ចុះ​ដូច​គ្នា។ ចំពោះ​អត្ថបទ នេះ យើង​និយាយ​តែ ពី​អារម្មណ៍​ស្រីៗ​ប៉ុណ្ណោះ ថា​តើ​ពេល​ណា​ស្រីៗ​យើង​មាន​អារម្មណ៍​ចង់​រួមភេទ​ជាង​ធម្មតា? ខាងក្រោម​នេះ​គឺជា​ពេល​​វេលា​មួយ​ចំនួន​ដែល​ស្រីៗ​យើង​ទំនងជា​មាន​អារម្មណ៍​ផ្លូវ​ភេទ​ខ្លាំង​ជាង​​ពេល​ធម្មតា។ ១. ពេល​ធ្លាក់​មេ​ជីវិត ការ​សិក្សា​មួយ​ធ្វើ​ឡើង​កាលពី​ឆ្នាំ ២០១៥ បាន​រក​ឃើ​ញ​ថា​ស្រីៗ​យើង​ហាក់​មាន​ចំណង់​ផ្លូវ​ភេទ​ខ្លាំង​នៅ​មុន​ពេល​មេ​ជីវិត​ជិត​ធ្លាក់។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​សន្មតថា​ប្រហែល​ជា​២៤​ម៉ោង​មុន​មេ​ជីវិត​ធ្លាក់។ ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ជឿ​ថា​អ័រម៉ូន​ Estradiol (ជា​ប្រភេទ​អ័រម៉ូន​មួយនៃ​អ័រ​ម៉ូន​ទាំង​បីប្រ​ភេទ​របស់​អ័រ​ម៉ូន​អឺស្រ្តូសែន) ជាអ្នក​ជំរុញ​ឲ្យ​ស្រីៗ​មាន​អារម្មណ៍​ផ្លូវ​ភេទ​ពុះ​កញ្ច្រោល​។​ មួយ​វិញ​ទៀត​ក្រោយ​ពេល អស់​រដូវ ស្រីៗ​ភាគ​ច្រើន​ថា​ខ្លួន​ធ្លាក់​ចុះ​ចំណង់​ផ្លូវភេទ ការណ៍​នេះ​អ្នក​ស្រាវ​ជ្រាវ​ថាព្រោះ​អ័រម៉ូន​ Estradiol ធ្លាក់​ចុះដែរ។​ ២. ពេល​មាន​​ផ្ទៃ​ពោះ​នៅ​ត្រីមាស​ទី២ ពេល​ស្រីៗ​យើង​មាន​ផ្ទៃ​ពោះ អ័រម៉ូន​មាន​ការ​ប្រែ​ប្រួល​យ៉ាង​ខ្លាំង ហើយ​មនុស្ស​ស្រី​យើង​ក៏​មាន​ការ​ប្រែ​ប្រួល​កម្រិត​នៃ​ចំណង់​ផ្លូវ​ភេទ​ខុស​ៗ​គ្នា​ដែរ។ ការ​សិក្សា​មួយ​ធ្វើ​ឡើង​នៅ​ឆ្នាំ​២០២០ នេះ​បាន​រក​ឃើញ​ថា​ការ​ប្រែ​ប្រួល​អ័រ​ម៉ូន​មួយ​ចំនួន​ធ្វើ​ឲ្យ​ស្រីៗ​​យើង​ខ្លះ​មាន​អារម្មណ៍​ចង់​បាន​ការ​យក​ចិត្ត​ទុក​ដាក់ពី​ដៃ​គូ​របស់​ខ្លួន​ច្រើ​ជាង​ធម្មតា​ពេល​ចាប់​ផ្ដើម​មាន​ផ្ទៃ​ពោះ​ដំបូងៗ។ ត្រង់​ចំណុច​នេះ មិន​មែន​មាន​ន័យ​ថា​ស្រីៗ​យើង​មាន​ចំណង់​ផ្លូវ​ភេទ​ខ្លាំង​ទេ​នៅ​ដំណាក់​កាល​នេះ ព្រោះ​ថា​កំពុង​តែ​ចាញ់​កូន​ផង ពោល​គឺ ចង់​បាន​ការ​យកចិត្ត​ទុក​ដាក់​ខ្ពស់​ទៅ​វិញ​ទេ​។ ​ប៉ុន្តែ​នៅ​ពេល​ការ​ពពោះ​ឈាន​ដល់​ត្រីមាស​ទី​២វិញ ចំណង់​ផ្លូវ​ភេទ​របស់​ស្រីៗ​បែរជា​មាន​ខ្ពស់​ទៅ​វិញ បន្ទាប់​ពី​ចាប់​ផ្ដើម​ស៊ាំ​ទៅ​នឹង​ការ​មាន​ផ្ទៃពោះ និង​ចាប់​ផ្ដើម​ស្រួល​ខ្លួន​ឡើង​វិញ។ យ៉ាងណា លុះ​ចូល​ដល់​ត្រី​មាស​ទី​៣ ចំណង់​ផ្លូវ​ភេទ ក៏​ចាប់​ផ្ដើម​ធ្លាក់​ចុះ​វិញ​ដែរ។ ៣. ថ្ងៃ​ចុង​សប្ដាហ៍ តាម​ការ​ស្រាវ​ជ្រាវ​ ពេល​វេលា​ក៏​ជា​កត្តា​កំណត់​មួយ​ថា​មនុស្ស​យើង​មាន​ចំណង់​ផ្លូវ​ភេទ​ឬ​យ៉ាង​ណា។ ការ​សិក្សា​រក​ឃើញ​ថា​សិស្ស​សាលា​ស្រី​ៗ​ដែល​មាន​ដៃ​គូរួម​ភេទ គឺ​មាន​ចំណង់​ផ្លូវ​ភេទ​កើន​ឡើង​ពី​ពីរ​ទៅ​បី​ដង​នៅ​ពេល​ចុង​សប្ដាហ៍។ បើ​គិត​ជា​តួលេខ​មធ្យម​ដែល​ស្រីៗ​អាច​រួមភេទ​​នៅ​ថ្ងៃ​ចុង​សប្ដាហ៍​មាន​ដល់ទៅ​២២​ភាគរយ […]


គន្លឹះសុខភាពផ្លូវភេទ

ការ​រួម​ភេទអាចដុតកាឡូរីបាន​ច្រើន​ដូច​​ការ​ហាត់ប្រាណ​ឬទេ?

ពេល​រួម​ភេទ​ជា​មួយ​ដៃ​គូ​ម្ដង​ៗ គ្នា​យើង​អាច​មាន​អារម្មណ៍​ថា​ក្ដៅ​ក្នុង​ខ្លួន បែក​ញើស ក្រោយ​ពេល​ប្រើ​កម្លាំង​ច្រើន​លើ​សកម្ម​ភាព​រួមភេទ។ ការ​រួម​ភេទ​ត្រូវ​គេ​គិត​ថា ​អាច​ដុត​កាឡូរី​បាន​ច្រើន ដូច​គ្នា​ជា​មួយ​ការ​ហាត់​ប្រាណ​​អ៊ីចឹង​​ដែរ។ មាន​អ្នក​ខ្លះ​គិត​ថា ថ្ងៃ​នេះ​​អាច​ផ្អាក​មិន​ចាំ​បាច់​រត់​លើ​ម៉ាស៊ីន ដោយ​សារ​តែ​ពួកគាត់​អាច​​នឹង​ប្រើ​កម្លាំង​ច្រើន​លើ​គ្រែ​ជាមួយ​ដៃ​គូ​នៅ​ពេលរាត្រី។ តែ​ការ​ពិត​ទៅ ​ការរួម​ភេទ​​​មិន​អាច​ដុត​កាឡូរី​បាន​ច្រើន ដូច​ការ​គិត​របស់​គ្នា​យើង​​នោះ​ទេ។ ប៉ុន្តែវា​ក៏​អាស្រ័យ​ទៅ​តាម​ប្រភេទ​នៃ​ការ​រួម​ភេទ​ ថា​តើ​យើង​សកម្ម និង​ប្រើ​ពេល​យូរ​ប៉ុនណា​ពេល​រូម​ភេទ​ម្ដង​ៗ។ ​បើ​យើង​​មិន​អាច​ប្រើ​ពេល​បាន​រាប់​ម៉ោង​ក្នុង​ការ​រួម​ភេទ​នោះ​ទេ កុំ​សង្ឃឹម​ថា​យើង​​អាច​ដុត​កាឡូរី​បាន​ច្រើន​​ដូច​ការ​ហាត់​ប្រាណ​នោះ។ ចង់ពិនិត្យបញ្ហាលិង្គមិនឡើងរឹង ចុចទីនេះ! ចង់ពិនិត្យ​បញ្ហាឆាប់ចេញទឹកកាម ចុចទីនេះ! ចង់ពិនិត្យ​សុខភាពក្រពេញប្រូស្តាត ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! បើ​យើង​​ចង់​ដឹង​ថា ពេល​រួម​ភេទ​ម្ដង​ៗ​ អាច​ដុត​កាឡូររី​បាន​ប៉ុន្មាន យើង​​អាច​មក​ស្ដាប់​ការ​បក​ស្រាយ​តាម​បែប​វិទ្យាសាស្ត្រ ដូច​ខាង​ក្រោម​នេះ​បាន។ ក្នុង​ឆ្នាំ ២០១៣ អ្នក​វិទ្យាសាស្រ្ត​នៅ​ឯ​សាកល​វិទ្យាល័យ​ Montreal ប្រទេស​កាណាដា បាន​សាក​ល្បង​ស្វែក​រក​ចម្លើយ​របស់​សំនួរ​មួយ​នេះ ដោយ​ពួក​គេ​បាន​សិក្សា​លើ​ដៃ​គូ​ ចំនួន ២១​គូ ដោយ​ឲ្យ​ពាក់​នាឡិកា​វ័យ​ឆ្លាត​មួយ ក្នុង​អំឡុង​ពេល​ពួក​គេ​រួម​ភេទ។ ​គេ​ឲ្យ​ដៃ​គូ​ទាំង​នោះ​រត់​លើ​ម៉ាស៊ីន​ហាត់​ប្រាណ​រយៈ​ពេល ៣០នាទី ដើម្បី​ប្រៀប​ធៀប​ការរួម​ភេទ និង​ការ​ហាត់​ប្រាណ។ [embed-health-tool-ovulation] លទ្ធផល​​ដែល​បាន​បោះ​ផ្សាយ​ក្នុង​អត្ថ​បទ PLOS ONE រក​ឃើញ​ថា​មនុស្ស​ប្រុស​ដុត​កាឡូរី​បាន​ ១០០ កាឡូរី ក្នុង​អំឡុង​ពេល​រួម​ភេទ​ម្ដង​ៗ ចំណែក​ឯ​មនុស្ស​ស្រី​ដុត​បាន ៦៩ កាឡូរី ដែលនេះ​​គេ​សន្មត់​ថា មនុស្ស​ប្រុស​អាច​ដុត​បាន ៤,២ កាឡូរី​ក្នុង​មួយ​នាទី​ពេល​កំពុង​រួម​ភេទ ចំណែក​មនុស្ស​ស្រី​អាច​ដុត​បាន​ត្រឹម​តែ ៣,១កាឡូរី​តែ​ប៉ុណ្ណោះ។ មនុស្ស​ប្រុស​មាន​សកម្មភាព​ច្រើន​ជាង​មនុស្ស​ស្រី ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប្រុសៗ​​អាច​ដុត​បាន​កាឡូរី​ច្រើន​ជាង។ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ