សុខភាពផ្លូវភេទ

សុខភាព​ផ្លូវ​ភេទ - ​មាន​គ្នា​យើង​ច្រើន​ណាស់​កំពុង​ប្រឈម​បញ្ហា​ផ្លូវភេទ​ទាំង​ស្រី ទាំង​ប្រុស។ ​បញ្ហា​ផ្លូវ​ភេទ​​​មួយ​ចំនួន​ដែល​លម្អិត​ក្នុង​ផ្នែក​នេះ​មាន ​រោគវិនិច្ឆ័យ និងតេស្ត ​ផ្លូវភេទនិងការការពារ ​ជំងឺសិរមាន់លើប្រដាប់ភេទ ​ជំងឺបង្កដោយវីរុស អេចភីវី ​រលាកថ្លើម ​ជំងឺរលាកអាងត្រគាក ​ការពន្យារកំណើត ​គន្លឹះសុខភាពផ្លូវភេទ ​ ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពផ្លូវភេទ

ស្ត្រីស្ថិតក្នុងលក្ខខណ្ឌទាំងនេះ មិនគួរប្រើថ្នាំ៧២ម៉ោងទេ

ស្រ្តី​គ្នាយើងបើ​ស្ថិត​ក្នុង​លក្ខខណ្ឌ​ប៉ុន្មាន​ចំណុច​នេះ ខាងក្រោមនេះ មិន​គួរ​ប្រើ​ថ្នាំ​៧២​ម៉ោង​ឡើយ។ យើង​ដឹង​ហើយ​ថា ថ្នាំ​៧២​ម៉ោង ឬ​ថ្នាំ​ពន្យារ​កំណើត​បន្ទាន់ មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការការពារ​កុំ​ឱ្យ​ស្រ្តី​មាន​ផ្ទៃ​ពោះ ប្រសិនបើ​ភ្លាត់​ស្លៀត​មាន​អីៗ​នឹង​ដៃគូ ដោយ​មិន​បាន​ប្រើ​ស្រោម​អនាម័យ។ ​តែ​ថ្នាំ​ប្រភេទ​នេះ គ្រូពេទ្យ​មិន​ណែនាំ​ឱ្យ​ប្រើ​រាល់​ថ្ងៃ​ដូច​ថ្នាំ​ពន្យារកំណើត​ធម្មតា​ទេ គឺ​អាច​ប្រើ​ត្រឹម​២​ដង​ក្នុង១​ខែ​ប៉ុណ្ណោះ ហើយ​បើ​ស្ថិត​ក្នុង​លក្ខខណ្ឌ​ទាំង​នេះ ស្រ្តី​កុំ​ប្រើ​ថ្នាំ​ពន្យារកំណើត​បន្ទាន់​អី​ល្អ​ជាង។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! លក្ខខណ្ឌដែលស្ត្រីមិនគួរ​ប្រើថ្នាំ​ពន្យារ​កំណើត​៧២ម៉ោង​មាន៖ ទី១ ស្រ្តី​ដែល​ធ្លាប់​ជួប​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល មាន​ដុំ​សាច់ មាន​ជំងឺ​ថ្លើម ឬ​មាន​សម្ពាធ​ឈាម​ខ្ពស់​ដែល​មិន​បាន​ព្យាបាល ទី២ ស្រ្តី​បំបៅ​កូន​ដោយ​ទឹក​ដោះ ទី៣ ប្រសិន​បើ​ដល់​ថ្ងៃ​មក​រដូវ ឬ​លើស​រយៈពេល​៧២​ម៉ោង​ក្រោយ​រួមភេទ និង​ទី៤ គឺ​ស្រ្តី​ដែល​មាន​ជំងឺ​ជំងឺ​រលាក​អាង​ត្រគាក។ [embed-health-tool-heart-rate] ចំពោះ​ផលរំខាន​ទូទៅ ក្រោយ​ពី​ញ៉ាំ​ថ្នាំ​៧២ម៉ោង​រួច មាន​ដូចជា ក្អួត​ចង្អោរ អស់​កម្លាំង ឈឺ​ក្បាល វិល​មុខ ឈឺ​សុដន់​​ជាដើម។ ប៉ុន្តែបើ​ស្រ្តី​មាន​អាការ​ដូចជា ធ្លាក់​ឈាមខ្លាំង និង​ឈឺចាប់ មក​រដូវ​មិនទៀង ឈឺ​ពោះ​ធ្ងន់ធ្ងរ មាន​ទាំង​ក្អួត ក៏​ដូចជា​ឈឺ​ក្បាល ឬ​វិល​មុខ​ធ្ងន់ធ្ងរ គួរ​តែ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ភ្លាមៗ។ ចំណុចសំខាន់ ​បើ​ស្ថិត​ក្នុង​លក្ខខណ្ឌ​ទាំង​នេះ ស្រ្តី​កុំ​ប្រើ​ថ្នាំ​ពន្យារកំណើត​បន្ទាន់​អី​ល្អ​ជាង! ទី១ ស្រ្តី​ដែល​ធ្លាប់​ជួប​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល មាន​ដុំ​សាច់ មាន​ជំងឺ​ថ្លើម ឬ​មាន​សម្ពាធ​ឈាម​ខ្ពស់​ដែល​មិន​បាន​ព្យាបាល ទី២ ស្រ្តី​បំបៅ​កូន​ដោយ​ទឹក​ដោះ ទី៣ ប្រសិន​បើ​ដល់​ថ្ងៃ​មក​រដូវ ឬ​លើស​រយៈពេល​៧២​ម៉ោង​ក្រោយ​រួមភេទ និង​ទី៤ គឺ​ស្រ្តី​ដែល​មាន​ជំងឺ​ជំងឺ​រលាក​អាង​ត្រគាក។ អត្ថបទគួរអាន៖ […]

អត្ថបទផ្សេងទៀតពី សុខភាពផ្លូវភេទ

ស្វែងរក សុខភាពផ្លូវភេទ

ប្រមេះទឹកថ្លា

ជំងឺប្រមេះទឹកថ្លាបើមិនព្យាបាលត្រឹមត្រូវ ស្រីៗអាចប្រឈមអត់កូន ប្រុសៗមានបញ្ហាពងស្វាស

១– អ្វី​ជា​ជំងឺ​ប្រមេះ​ទឹក​ថ្លា ជំងឺ​ប្រមេះ​ទឹក​ថ្លា​ (Chlamydia) គឺ​ជា​ការ​ឆ្លង​បាក់តេរី​តាម​ការ​រួម​ភេទ​។ យើង​អាច​កើត​ជំងឺ​ប្រមេះ​ទឹកថ្លា​បាន​ប្រសិន​បើ​យើង​រួមភេទ​ដោយ​មិន​បាន​ការពារ​ (ទាំង​តាម​​ទ្វារមាស រន្ធគូទ ឬ​ការ​រួម​ភេទ​តាម​មាត់​) ជាមួយ​អ្នក​ដែល​មាន​មេរោគ​។ ២-តើ​ត្រូវធ្វើម៉េច​​ពេលដឹងថាមានជំងឺប្រមេះទឹកថ្លា សម្រាប់​អ្នក​មានជំងឺប្រមេះទឹកថ្លានៅដំណាក់កាលដំបូង​ ជាញឹកញាប់​មិន​មានរោគសញ្ញា​អ្វី​គួរឲ្យ​កត់សម្គាល់​ទេ។ រោគសញ្ញា (ប្រសិនបើមាន) នឹង​លេច​ឡើង​បន្ទាប់​ពីបាន​ប៉ះពាល់​ជាមួយ​អ្នកមានជំងឺបានមួយ ឬពីរសប្តាហ៍។ រោគសញ្ញាទូទៅនៃជំងឺប្រមេះទឹកថ្លាមាន៖​ – ឈឺចាប់ពេលនោម – ឈឺចាប់នៅផ្នែកខាងក្រោមពោះ – ធ្លាក់រំអិលនៅប្រដាប់ភេទ – ឈឺចាប់ពេលរួមភេទ (ចំពោះស្ត្រី) – ការមករដូវមិនទៀងទាត់ – ឈឺចាប់នៅពងស្វាស – ឈឺចាប់ និងហូរឈាមនៅរន្ធគូទ ប្រសិន​បើយើង​កត់សម្គាល់ថាមានរោគសញ្ញាណាមួយខាងលើ គួរ​ទៅជួបគ្រូពេទ្យជាបន្ទាន់។ ប្រសិនបើយើង​រកឃើញថា​ដៃគូរបស់យើង​មានជំងឺប្រមេះទឹកថ្លាយើង​ខ្លួន​ឯង​ក៏​គួរតែរកជំនួយខាងផ្នែកវេជ្ជសាស្រ្តទោះបីជា​មិនទាន់​មានចេញ​រោគសញ្ញាអ្វីក៏ដោយ។ អត្ថបទពាក់ព័ន្ធ៖ ពេញវ័យមិនទាន់ស្រួលបួល ប្រឡូករួមភេទ អាចប្រឈមបញ្ហាទាំងនេះ “រួម​ភេទតាមមាត់” មាន​គុណ​វិបត្តិ ក៏មានគុណសម្បត្តិដែរ ប្រយ័ត្នអ្នកឧស្សាហ៍​រកអីៗ​ក្រៅផ្ទះ! ១​ថ្ងៃ មាន​មនុស្ស ១​លាន​នាក់ ឆ្លង​កាមរោគ វិធី​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​ម្យ៉ាង ​ស្រីៗ​គួរ​ដឹង ៣- រោគវិនិច្ឆ័យនៃជំងឺប្រមេះទឹកថ្លា ជំងឺប្រមេះទឹកថ្លាអាចធ្វើរោគវិនិច្ឆ័យឃើញដោយធ្វើគំរូទឹកនោម ឬការយកសំណាក់ពីទ្វារមាស។ ៤- ការព្យាបាលជំងឺប្រមេះទឹកថ្លា ការព្យាបាលត្រឹមត្រូវអាចព្យាបាលជំងឺប្រមេះទឹកថ្លាបាន។ វារឿង​ជាសំខាន់ណាស់ដែលយើង​ត្រូវធ្វើតាមការណែនាំរបសគ្រូពេទ្យក្នុងការប្រើថ្នាំ ទោះបីជាយើង​លែងមានរោគ​សញ្ញា​ក៏​ដោយ។ ទោះជាយ៉ាងណាយើង​អាចកើតជំងឺប្រមេះទឹកថ្លាច្រើនដង ដូច្នេះគួរតែទៅពិនិត្យជំងឺនេះ​រៀងរាល់ ៣ ខែម្តងបន្ទាប់ពី​បាន​ជាសះស្បើយ​ហើយ​។ ៥- តើអ្វីនឹង​កើតឡើងប្រសិនបើមិនបានព្យាបាល ជំងឺប្រមេះទឹកថ្លាដែលមិនបានព្យាបាលអាចនាំឲ្យមានផលវិបាកធ្ងន់ធ្ងរដល់សុខភាពបាន។ ចំពោះស្ត្រី​ អាចបណ្តាលឲ្យរលាក​ដល់​សរីរាង្គក្នុង​អាង​ត្រគាក និងធ្វើឲ្យ​ខូច​ប្រព័ន្ធបន្តពូជ​ដែល​បណ្តាលឲ្យមានកូនក្រៅស្បូន និងគ្មានកូន។ ចំណែក​បុរស​វិញ​អាច​នឹង​ទទួលរងនូវផលវិបាកតិចតួច។ ការឆ្លង​ជំងឺនេះ​អាច​រាល​ដាល​ដល់ពង​ស្វាស និងបង្ក​ឲ្យ​មានការឈឺចាប់ ឯការគ្មានកូនវិញអាចគឺកម្រមានណាស់សំរាប់បុរស។ ម៉្យាងវិញទៀតជំងឺប្រមេះទឹកថ្លា​ត្រូវបានគេជឿថានឹងបង្កើនហានិភ័យមួយក្នុងការឆ្លង​មេរោគ​អេដស៍​ដែរ​។ ៦- ផលប៉ះពាល់នៃជំងឺប្រមេះទឹកថ្លាលើស្រ្តីមានផ្ទៃពោះ ក្នុង​អំឡុងពេលសម្រាលកូន ម្តាយអាចចម្លង​ជំងឺប្រមេះទឹកថ្លាទៅកូនបាន។ ទារកមានហានិភ័យខ្ពស់នៃ​ការ​ឆ្លង​នៅ​ត្រង់​ភ្នែក និងជំងឺរលាកសួត។ ជំងឺ​ប្រមេះ​ទឹក​ថ្លា​ក៏បង្កើន​នូវហានិភ័យ​មួយ​ដែល​ធ្វើ​ឲ្យកូនកើត​មិន​គ្រប់​ខែ​ផង​ដែរ​។ ប្រសិនបើជាយើង​កំពុង​ពពោះ យើង​នឹង​ត្រូវ​ណែនាំឲ្យធ្វើតេស្តរក​មើល​ពីមេរោគ​នៃ​ជំងឺប្រមេះ​ទឹក​ថ្លា​ឲ្យបាន​ឆាប់​តាមដែលអាចធ្វើទៅបាន។ ការធ្វើរោគវិនិច្ឆ័យ […]


គន្លឹះសុខភាពផ្លូវភេទ

៧ ចំណុចគួរ​ដឹងទាក់ទង​នឹង​ការរួមភេទ

ការ​សិក្សា​ជា​ច្រើន​បាន​រក​ឃើញ​ថា​ ​រួម​ភេទ​មានសារៈ​សំខាន់​ដល់​សុខភាព​មនុស្ស​​គ្រប់​គ្នា​។ ការសិក្សា​ខ្លះ​បាន​លើកឡើង​ថា​ រួមភេទ​អាច​ជួយ​ឲ្យ​យើង​រស់នៅ​បាន​យូរ​ ដោយសាររួម​ភេទ​​ផ្តល់​នូវ​អត្ថប្រយោជន៍​ច្រើន​ដល់​សុខភាព។​ ១. កាត់បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង ការសិក្សា​ជាច្រើន​បាន​បង្ហាញ​ថា ​រួមភេទ​ញឹកញាប់​មាន​ទំនាក់​ទំនង​នឹង​ការ​រស់នៅ​បាន​យូរ​ ឬអាយុវែង​។ អ្នក​ស្រាវ​ជ្រាវ​ជឿ​ថាអាច​ជួយ​បន្ថយ​ហានិភ័យ​ជំងឺ​គាំង​បេះដូង ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល និង​ជំងឺ​បេះដូង​ផ្សេងៗទៀត​។ ២. រក្សា​លំនឹង​កម្រិត​អ័រម៉ូន រួម​ភេទ​អាច​ជួយ​ឲ្យកម្រិត​អ័រម៉ូន​មាន​លំនឹង​ ​ល្អ​សម្រាប់​សុខភាព​ ដូចជា​ វដ្ដ​រដូវ​ទៀងទាត់ និង​បន្ថយ​អាការៈ​ពេល​អស់​រដូវ។ ៣. បន្ថយ​អាការៈ​ឈឺក្បាល និង​ការ​ឈឺចាប់​រាងកាយ ទោះបី​ការ​រួមភេទ​មើល​ទៅ​ដូច​ជាមិន​ទាក់ទង​នឹង​​អាការៈ​ឈឺក្បាល​ ប៉ុន្តែ​តាម​ពិត​ ​​រួម​ភេទ​​អាច​ជួយ​បន្ថយ​អាការៈនេះ​បានដែរ​​។ នេះ​មក​ពី​ពេល​រួមភេទ រាងកាយ​បញ្ចេញ​អ័រម៉ូន​អុកស៊ីតូស៊ីន (oxytocin) ដែល​អ័រម៉ូន​នេះជួយ​កាត់​​បន្ថយ​ការ​ឈឺចាប់។ ៤. កាត់បន្ថយ​ស្ត្រេស និង​បញ្ចុះ​សម្ពាធ​ឈាម ផល​ប្រយោជន៍​មួយ​ទៀត​នៃ​អ័រម៉ូន​អុកស៊ីតុស៊ីន​ គឺ​ជួយ​បន្ធូរ​អារម្មណ៍​បាន។ ការ​សិក្សា​ទៅ​លើ​កណ្ដុរ​បាន​បង្ហាញ​ថា ​អ័រម៉ូន​នេះ​មាន​ឥទ្ធិពល​ប្រឆាំង​នឹង​អ័រម៉ូន​ករទីសូល (cortisol) ដែល​ជា​អ័រម៉ូន​ស្ត្រេស។ ម៉្យាងទៀត ការ​រួមភេទ​ក៏​ជួយ​ឲ្យ​គេង​លក់​ស្រួល​ផង​​ដែរ។ ៥. បន្ថយ​ហានិភ័យ​មហារីក​ក្រពេញ​ប្រូស្តាត នៅ​ឆ្នាំ​២០១៣ អ្នក​ស្រាវជ្រាវ​អូស្ត្រាលី​បាន​ចេញ​ផ្សាយ​ការ​សិក្សា​មួយ​បង្ហាញ​ថា​ ការ​បញ្ចេញ​ទឹកកាម​ញឹកញាប់​ចន្លោះ​អាយុ​ពី​ ២០ ​ទៅ ​៥០ ​ឆ្នាំ​គឺ​មាន​ភាគរយ​តិច​ដែល​អាច​វិវត្ត​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត។ ៦. ប្រឆាំង​ជំងឺ​ផ្ដាសាយ ការ​សិក្សា​មួយ​ធ្វើ​ឡើង​ដោយ​សាកលវិទ្យាល័យ Wilkes បាន​បង្ហាញ​ថា​ អ្នក​ដែល​រួមភេទ​ពីរ​ដង​ក្នុង​មួយ​សប្ដាហ៍​តែង​មាន​អង់ទីករ IgA ច្រើន​ជាង​អ្នក​រួមភេទ​តិច​ជាង​ម្ដង​ក្នុង​មួយ​សប្ដាហ៍ ហើយអង់ទីករ IgA គឺ​ជា​ប្រព័ន្ធភាព​ស៊ាំជួរ​មុខ ដែលអាច​ការពារ​យើង​ពី​​ជំងឺ​ផ្ដាសាយ​បាន។ ៧. ដុត​កាឡូរី ​រួមភេទ ក៏​​ដូច​ការ​ហាត់ប្រាណ​ដែរ​ គឺអាច​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់ និង​កាឡូរី។ ជាមធ្យម​ […]


ជំងឺកាមរោគ

ចៃលើស្បែក​ម្យ៉ាងងាយ​ឆ្លងពីម្នាក់ទៅ​ម្នាក់​ពេល​រួមភេទ ឬនៅស្និទ្ធស្នាលនឹង​គ្នា

១- អ្វី​ទៅ​ជា​ជំងឺ​ចៃលើស្បែក Scabies? Scabies សំដៅ​លើ​បញ្ហា​ស្បែក​ម្យ៉ាង ដែល​នៅ​លើ​ស្បែក​យើង​មាន​សភាព​រមាស់​ខ្លាំង ហើយ​បញ្ហា​នេះ​កើត​ឡើង​នៅ​ពេល​មាន​ប៉ារ៉ាស៊ីត​តូច​មួយ ឈ្មោះ​ថា Sarcoptes scabies បាន​ទម្លាក់​ពង​លើ​ស្បែក​យើង និង​ធ្វើ​ឲ្យ​រលាក​ស្រទាប់​ស្បែក​ខាងលើ នាំ​ឲ្យ​ស្បែក​រមាស់ និង​ក្រហាយ​បាន។ ដោយ​សារ​តែ​ចៃ​ទាំង​នោះ​មាន​ទំហំ​តូច​ពេក ធម្មតា​យើង​មិន​ងាយ​មើល​​ឃើញ​ដោយ​ភ្នែក​ទទេ​ឡើយ។ ២- ជំងឺ​ចៃ​លើ​ស្បែក​ឆ្លង​តាម​វិធី​ណា? ចៃ​ប្រភេទ​នេះ អាច​ឆ្លង​តាម​រយៈ​ការ​ប៉ះ​ស្បែក​ជាមួយ​ស្បែក​នរណា​ម្នាក់​មាន​ផ្ទុក​ចៃប្រភេទនេះ។ ជា​ទូទៅ​ចៃលើស្បែក​នេះ​​កើត​ឡើង​​នៅ​ពេល​យើង​រួម​ភេទ និង​រស់​នៅ​ស្និទ្ធ​ស្នាល​ជាមួយ​ដៃ​គូ មាន​ផ្ទុក​ពពួក​ចៃ​ទាំង​នេះ​​ក្នុង​រយៈ​ពេល​យូរ។ ទោះ​បី​ជា​យើង​ភាគ​ច្រើន​ឆ្លង​ចៃ​ នៅ​ពេល​រួម​ភេទ​ក្ដី តែ​វា​ក៏​អាច​ឆ្លង​ដោយ​កត្តា​ផ្សេង​ទៀត​បាន​ដូច​គ្នា។ ចៃ​នេះ អាច​ឆ្លង​ពី​ម្នាក់​ទៅ​ម្នាក់​ទៀត ដែល​រស់​នៅ​ក្នុង​ផ្ទះ​ជាមួយ​គ្នា ហើយ​គេ​បាន​រក​ឃើញ​មាន​វត្តមាន​របស់​វា​នៅ​តាម​កន្លែង​មាន​​​មនុស្ស​ច្រើន ជា​ពិសេស​កន្លែង​មើល​ថែ​ទាំ​ចាស់ៗ ពន្ធនាគារ និង​កន្លែង​ថែ​ទាំក្មេង​ ជា​ដើម។ ប្រើ​ប្រាស់​របស់​រួមគ្នា ដូច​ជា ខោ​អាវ កន្សែង ឬ​គេង​គ្រែ​ជាមួយ​គ្នា​ អាច​ធ្វើ​ឲ្យ​យើង​ឆ្លង​រោគ​ចៃ​នេះពី​គ្នា​បាន​​គ្រប់​ពេល។ យ៉ាង​ណា បើ​គ្រាន់​តែ​ប៉ះ​សាច់​គ្នា​មួយ​ភ្លែតៗ ចាប់​ដៃ ឬ​ឱប​គ្នា​បន្តិច មិន​អាច​ឆ្លង​ចៃ​បាន​ទេ។ អត្រា​អាច​ឆ្លង​ចៃ​ពី​កន្លែង​បង្គន់​សាធារណៈ ក៏​មាន​កម្រិត​ទាប​ដូច​គ្នា ហើយ​ជា​ទូទៅ​យើង​ងាយ​​ឆ្លង​ចៃ​​ប្រភេទ​នេះ លុះ​ត្រា​តែ​រស់​នៅ​ស្និទ្ធ​ស្នាល​ខ្លាំង​ជាមួយ​ដៃគូ​មាន​ចៃ ពិសេស​ពេល​រួម​ភេទ​តែ​ម្តង។ អត្ថបទពាក់ព័ន្ធ៖ កុំចេះតែភ្លេចខ្លួន ស្រីៗគប្បីជួបគ្រូពេទ្យផ្នែកសម្ភពនិងរោគស្រ្តីជារៀងរាល់ឆ្នាំ ធ្លាក់សរ៉ាំរ៉ៃពេលពពោះដោយសារឆ្លងរោគ កូនក្នុងផ្ទៃប្រឈមបញ្ហាទាំងប៉ុន្មាននេះ គ្មានអនាម័យនាំឲ្យធ្លាក់ស តែអនាម័យជ្រុលក៏ជាដើមហេតុដែរ! ធ្វើម៉េចទើបដឹងថា ធ្លាក់ស មានជំងឺ? ៣- រោគសញ្ញា​ឆ្លង​ចៃ​លើ​ស្បែក នៅ​ពេល​យើង​មាន​ឆ្លង​ចៃ​ប្រភេទ​នេះ អាច​នឹង​លេច​ចេញ​អាការៈ​មួយចំនួន​ដូច​ជា៖ រមាស់​ស្បែក​ខ្លាំង​នៅ​ពេល​យប់ ឬ​ក្រោយ​ពេល​ងូត​ទឹក​ក្ដៅ​រួច មាន​ខ្សែ​ឆ្នូត​ពណ៌​ស​នៅ​ក្រោម​ស្បែក មាន​ឡើង​ក្រហម និង​កន្ទួល​នៅ​ស្រទាប់​ស្បែក​ខាង​លើ មាន​កន្ទួល​នៅ​លើ​ប្រដាប់​ភេទ […]


គន្លឹះសុខភាពផ្លូវភេទ

នេះជា កំហុសលើគ្រែដែលស្រីៗបង្កដោយមិនដឹងខ្លួន

ឲ្យ​តែ​ពេល​អីអី​ម្ដង​មិន​បាន​ដូច​ចិត្ដ ស្រី​ៗគ្នា​យើង​ច្រើន​លួចស្ដី​ឲ្យ​តែ​ខាង​ប្រុស​រហូត។ ចាំ​ថា​ស្រី​ៗ​ក៏​ចំណែក​ធ្វើ​ឲ្យ​មាន​កំហុស​កើត​ឡើង​ដូច​គ្នា។ ខាង​ក្រោម​គឺ​ជា​កំហុស​ស្រី​ៗមិន​តិច​នាក់ទេ​បាន​ធ្វើ​ឡើង​ដោយ​មិន​ដឹង​ខ្លួន។ អញ្ចឹង​តោះ មក​ស្វែង​យល់ និង​រក​ដំណោះ​ស្រាយ​ជាមួយ​គ្នា។ ១- មិនព្រមចាប់ផ្តើមមុន ជាទូទៅ ស្រីៗ​ភ័យខ្លាច អៀន​ខ្មាស​ច្រើន ខ្លាច​ដៃគូ​គិត​ថា​ខ្លួន​ចូលចិត្ត​ ឬចេះ​រឿង​ចឹងៗ​ជាងខាង​​ប្រុស។ ​ហេតុផល​នេះហើយបាន​ជា​​ស្រីៗតែង​គេច​វេសមិន​ព្រម​ចាប់​ផ្តើម​បើក​ប្រតិបត្តិការ​មុន។ មក​ដល់​ពេល​នេះ បើ​នៅ​តែ​និយាយ​អំពី​ចំណុច​នេះទៀត​ គឺដូច​ជា​​ហួស​ដឺឡេ​ហើយ។ បើ​ស្រី​ៗ​នៅ​តែ​មិន​ព្រម​និយាយ ឬ​មិន​ហ៊ាន​ចាប់​ផ្ដើម​មុន​ខាង​ប្រុស នោះ​​នឹង​បាត់​បង់​អ្វី​ដែល​ចង់​បាន​​មិន​ខាន​។ កាល​ពី​អតីត​កាល ​មាន​ទ្រឹស្តី​លើក​ឡើង​ថា ស្រី​ៗ​មិន​សូវ​ជា​ចាប់​អារម្មណ៍​រឿង​លើ​គ្រែ ដូច​ជា​ប្រុសៗ​នោះទេ។ តាម​ពិត​ទៅ ស្រីៗ​​ចង់​ដឹង​ចង់​ស្គាល់​រឿង​នេះ​មិន​អន់​ជាង​ប្រុសប៉ុន្មានដែរ។ ហេតុនេះ ស្រីៗ​គ្នា​យើង​ គួរ​បើក​ចិត្ត​ឲ្យ​ទូលាយ បង្ហាញ​ភាព​ក្លាហាន ម្តងម្កាល ​សាកល្បង​ធ្វើ​ជា​ចាប់ផ្តើម​មុន​ ដើម្បី​ទទួល​បាន​បទ​ពិសោធន៍​ថ្មីៗ និង​ភាព​ស្និទ្ធ​ស្នាល​កាន់​តែ​ខ្លាំង​ជាមួយ​ដៃគូ។​ ប្រុសៗច្រើនយល់ខុសលើចំណុចទាំងនេះ ពេលចាប់​ផ្ដើម​រឿងលើគ្រែជាមួយដៃគូ ហេតុផល​ ៣ យ៉ាងប្រុសៗមួយចំនួន​មិន​សូវ​នឹកដល់​រឿងលើគ្រែ ការរួមភេទ និងវដ្តរដូវស្រីៗ មានទំនាក់ទំនងម៉េចខ្លះ? គួរឲ្យបារម្ភអត់? ស្រោមអនាម័យបុរស ឬស្ត្រី មួយណា​ស្រួលប្រើ មានប្រសិទ្ធភាព​ជាង? ២- គិតថាខ្លួនឯងមិនស្អាត បើ​រវល់​តែ​ដក់​អារម្មណ៍​ជាមួយ​រឿង​ស្អាត មិន​ស្អាត ធាត់ ស្គម ឬ​ដៃគូ​ថើប​ខ្លាំង ខ្លាច​ខូច Makeup ស្រី​គ្នា​យើង ក៏​មិន​អាច​ឈាន​ដល់​ចំណុច​កំពូល​ […]


គន្លឹះសុខភាពផ្លូវភេទ

ប្រុសៗច្រើនយល់ខុសលើចំណុចទាំងនេះ ពេលចាប់​ផ្ដើម​រឿងលើគ្រែ

កុំ​គិត​ថា​រឿង​តូច​តាច​ពេល​អីអី​ម្ដង​ៗ​មិន​មាន​បញ្ហា ហើយ​ចេះ​តែ​មិនខ្វល់នោះ​ ប្រយ័ត្ន​ថ្ងៃ​ក្រោយ​បែក​គ្នា​ដោយ​សារ​តែ​រឿង​អស់​ហ្នឹង។ ខាង​ក្រោម​នេះ​​ជា​កំហុស​តូច​ៗ ដែល​ប្រុស​ៗ​គ្នា​ច្រើន​មើល​រំលង គិត​ថា​មិន​អី។ តោះ​មក​ស្វែង​យល់ និង​រក​ដំណោះ​ស្រាយ​ជាមួយ​គ្នា។ ១- គិត​តែពីអារម្មណ៍ខ្លួនឯង ស្រីៗ​ត្រូវ​ការ​ពេល​ ​​ដើម្បី​បង្កើត​​អារម្មណ៍សិច​ (ស្រើបស្រាល)​ ហើយ​ប្រុសៗ​ភាគ​ច្រើន​គិត​តែ​អារម្មណ៍​​ខ្លួន​ឯង ហើយ​អត់​ដឹង​ទេ​ថា ​ការ​ឱប ថើប ឬបបោស​អង្អែល​​អាច​ជួយ​ឲ្យ​ដៃគូកាន់​តែមាន​អារម្មណ៍ស្រើប​ស្រាល​។ ការ​បបោស​អង្អែល ក៏​ជួយ​ឲ្យ​​ស្រីៗ​មាន​អារម្មណ៍​​សុវត្ថិភាព បង្កើន​ទំនុកចិត្ត​ និង​សេរីភាពក្នុងពេល​រួមភេទ។ បបោស​អង្អែល​ត្រឹម ៣០វិនាទី អាច​ជួយ​ឲ្យ​អ័រម៉ូន​អុកស៊ីតូស៊ីន (Oxytocin) ចេញ​មក​ជួយ​បង្កើត​អារម្មណ៍​សិច​បាន​។ អត្ថបទពាក់ព័ន្ធ៖  ស្រីៗច្រើនធ្វើកំហុសទាំងនេះ​ដោយមិនដឹងខ្លួន ទាក់ទងនឹងរឿងលើគ្រែ ហេតុផល​ ៣ យ៉ាងប្រុសៗមួយចំនួន​មិន​សូវ​នឹកដល់​រឿងលើគ្រែ ការរួមភេទ និងវដ្តរដូវស្រីៗ មានទំនាក់ទំនងម៉េចខ្លះ? គួរឲ្យបារម្ភអត់? ស្រោមអនាម័យបុរស ឬស្ត្រី មួយណា​ស្រួលប្រើ មានប្រសិទ្ធភាព​ជាង? ២- គិតថាខ្លួនឯងដឹងរឿងគ្រប់យ៉ាង ចង់​មិន​ចង់ ស្រីៗ​​ភាគច្រើនបង្ខំចិត្តលាក់​អារម្មណ៍​ខ្លួន​ឯង ដោយបង្ហាញ​ថា​ខ្លួន​បានដល់​​កំពូល​ពេល​រួមភេទ ​ដើម្បី​កុំ​ឲ្យ​ដៃគូ​អន់ចិត្ត។ ឯប្រុសៗ​វិញ បែរ​ជា​គិត​ថា​ខាងស្រី​ពេញ​ចិត្តហើយ​មើល​ទៅ ខណៈ​ដែល​ការពិតស្រីៗ​​​អាច​មិន​ស្កប់ស្កល់​។ បើ​ពិត​ជា​ស្រលាញ់​ដៃគូ​​មែន​ ហើយ​ចង់​នាង​ឈាន​ដល់​ឋានសួគ៌​ដែរ ប្រុសៗត្រូវ​សួរ​នាំ​​ពី​អ្វី​​អាច​ធ្វើ​ឲ្យ​ខាងស្រី​​មាន​សេចក្តី​សុខ​ពិតប្រាកដ។ សាកល្បង​ឲ្យ​នាងនិយាយ​ពីអ្វីដែល​​ចូលចិត្ត ឬ​មិន​ចូលចិត្ត​​ក្នុង​ពេល​ប្រតិបត្តិការ​ម្ដងៗ។  ៣- មិនដែលសាកល្បងប្រើវិធីផ្សេងសោះ ទោះ​បី​ជា​ក្បាច់​ដែល​យើង​កំពុង​ប្រើ​រាល់​ថ្ងៃ​មាន​ប្រសិទ្ធ​ភាព​មែន តែ​ក៏​មិន​ប្រាកដ​ថា​ទៅ​ថ្ងៃ​ខាង​មុខ វា​នៅ​ប្រើ​ការ​បាន​ដដែល​ឬ​អត់​នោះទេ​។ កត្តា​សំខាន់​ធ្វើ​ឲ្យ​មនុស្ស​ស្រី​មាន​អារម្មណ៍​ គឺ​អាស្រ័យ​តាម​ចិត្ដ​របស់​គាត់។ ដូច​នេះ​ចិត្ដ​របស់​មនុស្ស​ស្រី​​អាច​ប្រែ​ប្រួល​គ្រប់​ពេល​ បានន័យ​ថា​ពេល​នេះ​គាត់​ចូល​ចិត្ដ​របៀប​ហ្នឹង​មែន តែ​មិន​មែន​បាន​ន័យ​ថា​លើក​ក្រោយ​គាត់​ចង់​បាន​បែប​ហ្នឹង​ដដែល​​​ទៀត​ទេ។ ប្រុសៗ​យើង​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន […]


គន្លឹះសុខភាពផ្លូវភេទ

ពិតឬអត់? ប្រុសៗមាន​ទឹកកាមច្រើនឆាប់មានកូន​

ប្រុសៗយើង​​មួយ​ចំនួន​អាច​នឹង​មាន​ចម្ងល់​ទៅ​នឹង​បរិមាណ​ទឹកកាម​របស់​ខ្លួន។ ប្រុសៗ​មួយ​ចំនួន​គិត​ថា​បរិមាណ​ទឹកកាម​កាន់តែ​ច្រើន​អាច​ជួយ​ដល់​លទ្ធភាព​បង្ក​កំណើត​កាន់តែ​ខ្ពស់។ តើ​នេះ​ជា​ការ​ពិត​ឬ​យ៉ាងណា? នៅ​ពេល​ស​ប្រុស​យើង​​បញ្ចេញ​ទឹកកាម​ច្រើន​ជាង​ធម្មតា​ (ច្រើន​ជាង ៦,៣​មិល្លីលីត្រ) នៅ​ពេល​រួម​ភេទ​ម្ដងៗ​ នោះ​គឺ​មាន​ន័យ​ថា​​មាន​ទឹក​កាម​ច្រើន​ជ្រុល ​ដែល​ពាក្យបច្ចេកទេស​ហៅ​ថា Hyperspermia។ បញ្ហា​ទឹក​កាម​ច្រើននេះ គឺ​ជា​បញ្ហា​ដែល​កើត​មាន​កម្រ​ចំពោះ​មនុស្ស​ប្រុស ។ អាការៈ​នេះ​គឺ​មិន​មាន​បង្ក​ផល​អវិជ្ជមាន​ដល់​សុខភាព​បុរស​ទេ  អាការៈ​នេះ​អាច​មាន​ផល​ប៉ះពាល់​ដល់​លទ្ធផល​បង្ក​កំណើត​របស់​មនុស្ស​ប្រុស តែ​ក៏​មិន​មែន​គ្រប់​ករណី​ដែរ​។ ប្រុសៗ​​​មួយ​ចំនួន​អាច​មាន​បរិមាណ​ទឹកកាម​ច្រើន​តែ​មាន​ចំនួន​មេ​ជីវិត​តិច​ជាង​ធម្មតា ហើយ​មនុស្ស​ប្រុស​ដែល​មាន​បរិមាណ​ទឹក​កាម​ច្រើន​ជាង​ធម្មតា​នេះ ក៏​ច្រើន​តែ​មាន​តម្រេក​ផ្លូវ​ភេទ​ច្រើន​ជាង​ធម្មតា​ដែរ។ អត្ថបទពាក់ព័ន្ធ: ប្រុសៗ​កំចេះ​តែ​សម្រុក ឬ​ប្រើ​ក្បាច់​ពេក ប្រយ័ត្ន​បាក់​ក​អា​ច្រមក់ វីវរ​មិនខាន ទម្លាយ​អាថ៌កំបាំង​ចំណុច​ស្រើប​ស្រាល​របស់​ប្រុសៗ ស្បែកគ្របលិង្គវែង មិនព្រលាត់ បើអត់កាត់ចេញ មានបញ្ហាទេ?​ អ្នកជំនាញ​ខ្លះ​អះអាងថា​បរិមាណទឹក​កាមជាមធ្យម​អាច​មាន​៣,៥មិល្លីលីត្រ ឬ១ភាគ៣ស្លាបព្រាតែ ហើយ​អ្នកមាន​បរិមាណទឹក​កាម​ច្រើនជាងនេះ​ មិន​ប្រាកដ​ថាមាន​មេជីវិត​ច្រើន​ដែរ​នោះទេ​។ ជា​ធម្មតា ចំនួន​មេ​ជីវិតឈ្មោល ​មាន​នៅ​ចន្លោះ​ពី​១៥​លាន​ទៅ​​​ច្រើន​ជាង​២០០​លាន​មេ​ជីវិត​ក្នុង​បរិមាណ​ទឹកកាម​មួយ​មិល្លីលីត្រ​។ ចំណែក​ឯ​ចំនួន​មេ​ជីវិត​ទាប​គឺ​មាន​តិច​ជាង​១៥​លាន​ក្នុង​ទឹកកាម​មួយ​មិល្លីលីត្រ ឬ​តិច​ជាង​៣៩លាន​ក្នុង​ពេល​បញ្ចេញ​ទឹកកាម​ម្ដង។ ដូច​នេះ​ហើយ ការ​ដែលមាន​ចំនួន​មេ​ជីវិត​ទាបទៅ​វិញ​ទេ ដែល​បន្ថយ​លទ្ធភាព​បង្ក​កំណើត​។ ​ យ៉ាងណាមិញ ប្រសិនជា​ប្រុសៗ​មាន​បរិមាណ​ទឹកកាម​ច្រើន​តែ​ចំនួន​មេ​ជីវិត​ធម្មតា​ អាការៈ​ទឹកកាម​ច្រើន​មិន​ប៉ះពាល់​លទ្ធភាព​បង្ក​កំណើត​ទេ ហើយទោះបី​ជា​មាន​មេ​ជីវិត​តិច​ មិន​មែន​មាន​ន័យ​ថា​មិន​អាច​បង្ក​កំណើត​បាន​ដែរ គឺ​​នៅ​តែ​អាច​បង្ក​កំណើត​បាន​គ្រាន់​តែ​ត្រូវ​ការ​ពេល​យូរ​ជាង​ធម្មតា។ ផល​វិបាក​នៃ​ការ​មាន​អាការៈ​នេះ​គឺ​អាច​បង្កើន​ហានិភ័យ​រលូត​កូន​ទៅ​លើ​ដៃគូ​បាន។ ចំណែកឯ​មូលហេតុ​បង្ក​អាការៈ hyperspermia មាន​រយៈពេល​យូរ​គឺ​មិន​ទាន់ដឹង​​ច្បាស់​នៅ​ឡើយ​ទេ។ ជាធម្មតា ប្រុសៗយើង​​អាច​នឹង​មាន​អាការៈនេះ​​រយៈពេល​ខ្លី​ប៉ុណ្ណោះ​​ និង​ត្រលប់​មក​ធម្មតាវិញ។ អ្នកវិទ្យសាស្ត្រ​មួយ​ចំនួន​ជឿថា​នេះ​អាច​មក​ពី​របប​អាហារ​ប្រចាំ​ថ្ងៃ និង​ទម្លាប់​នៃ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ដូចជា​ការញ៉ាំ​អាហារ​បំប៉ន​ដើម្បីជំនួយ​សរីរាង្គភេទ។ អ្នកស្រាវជ្រាវ​ផ្សេងទៀត​ជឿថា​មក​ពី​ការ​រលាក​នៅ​ក្រពេញ​ប្រូស្តាត​ដែល​បង្កើន​ការ​ផលិត​ទឹកកាម។ ទោះយ៉ាងណា​ទាំងនេះ​គ្រាន់ជា​ការ​សន្មត​​មិន​ទាន់​បាន​សិក្សា​លម្អិត​នោះទេ។ ប្រុសៗ​អាច​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ប្រសិនជា​មាន​ការ​បារម្ភ​ទៅ​លើ​បញ្ហា​នេះ ឬ​ព្យាយាម​យក​កូន​តែ​មិន​ទាន់​បាន​សម្រេច​ក្នុង​រយៈពេល​មួយ​ឆ្នាំ។


គន្លឹះសុខភាពផ្លូវភេទ

ទម្លាយអាថ៌កំបាំងរបស់អយស្ទ័រពាក់ព័ន្ធរឿងលើគ្រែ មនុស្សភាគច្រើនចង់ដឹងបំផុត

បើនិយាយដល់អយស្ទ័រ គ្នាយើងភាគច្រើនច្បាស់ជាគិតដល់រឿងលើគ្រែមិនខាន។ ពិតណាស់ អយស័្ទរត្រូវគ្នាយើងភាគច្រើន​ចាត់ទុក​ជាអាហារដ៏អស្ចារ្យសម្រាប់ជំរុញប្រតិបត្តិការក្តៅសាច់ ដោយមួយចំនួនថែមទាំងអះអាងទទួលបទពិសោធលើគ្រែពីអាហារសមុទ្រនេះទៀតផង​ ខណៈមួយចំនួននៅតែសង្ស័យ តើវាពិតជាអស្ចារ្យដូចគ្នានិយាយដែរឬ? សម្រាប់ចម្ងល់នេះ “Hello គ្រូពេទ្យ” និងបកស្រាយក្នុងអត្ថបទនេះ។ ១- អយស្ទ័រពិតជាអាហារជំរុញចំណង់ផ្លូវភេទធ្វើឲ្យសម្រើបខ្លាំងមែនអត់? អយស្ទ័រ អាចជាអាហារតំណាងឲ្យ​ភាពត្រេកត្រអាលនៃចំណង់ផ្លូវភេទដែលមាននៅលើពិភពលោក។ វាត្រូវចាត់ទុកជាអាហារពេញនិយមបំផុតអំឡុងទិវានៃក្តីស្រលាញ់ ហើយត្រូវគេជឿថាគ្មានអាហារណា អាចធ្វើឲ្យយើង​មាន​សម្រើប​កើនចំណង់ផ្លូវភេទខ្លាំងដូចអយស្ទ័រនោះដែរ។ អ្នកជំនាញជាច្រើន គ្រាន់តែជឿថាការ​យល់​ឃើញ​នេះ​ ប្រហែលត​មកពីជំនឿបុរាណ ដែលគិតថា អយស្ទ័រជាអាហារជំរុញឲ្យយើងមាន​សម្រើប។ យ៉ាងណា យើងទាំងអស់គ្នាគួរតែអរគុណដល់វិទ្យាសាស្ត្រនាពេលបច្ចុប្បន្ននេះ ដែលកាន់តែអាច​បញ្ជាក់​ប្រាប់យើងថា អយស្ទ័រពិតជាអាហារពោរពេញដោយសក្តានុពល។ អត្ថបទពាក់ព័ន្ធ៖ ហេតុផល​ ៣ យ៉ាងប្រុសៗមួយចំនួន​មិន​សូវ​នឹកដល់​រឿងលើគ្រែ ការរួមភេទ និងវដ្តរដូវស្រីៗ មានទំនាក់ទំនងម៉េចខ្លះ? គួរឲ្យបារម្ភអត់? ស្រោមអនាម័យបុរស ឬស្ត្រី មួយណា​ស្រួលប្រើ មានប្រសិទ្ធភាព​ជាង? ៥ សំណួរ ស្រីៗតែបារម្ភ និងចង់ដឹងបំផុតពាក់ព័ន្ធរឿងរួមភទពេលមានផ្ទៃពោះ អាថ៌កំបាំងសុខភាពពីការរួមភេទទាំង ៥ យ៉ាង គ្នា​យើង​គួរ​ដឹង ២- គុណប្រយោជន៍សុខភាពពីអយស្ទ័រ អយស្ទ័រជាអាហារបែបទាន់សម័យ និងមានគុណសម្បត្តិច្រើនចំពោះសុខភាព។ អ៊ីចឹង អយស័្ទរ ពិតជាធ្វើឲ្យយើងមាន​សម្រើប​មែន​អត់? ពិតណាស់ សម្រាប់គ្នាយើងចាប់ផ្តើមភ្លក់រសជាតិរបស់វាដំបូង ច្បាស់ជាទទួលបានជាតិប្រៃ និងផ្អែម និងក្លិនដូចគ្នាទៅនឹងក្លិនដ៏ទាក់ទាញដែលមាន និងបញ្ចេញដោយប្រដាប់ភេទស្រីៗមិនខាន។ ប៉ុន្តែ​នេះគ្រាន់តែជាហេតុផលមួយប៉ុណ្ណោះ […]


គន្លឹះសុខភាពផ្លូវភេទ

ហេតុផល​ ៣ យ៉ាងប្រុសៗមួយចំនួន​មិន​សូវ​នឹកដល់​រឿងលើគ្រែ

​និយាយ​ដល់​រឿង​រួម​ភេទ គ្នា​យើង​ភាគ​ច្រើន​សុទ្ធ​តែ​គិត​ថា ប្រុសៗ​មាន​ចំណង់​ខ្លាំង​ជាង​ស្រីៗ ប៉ុន្តែ​តាម​ការ​សិក្សា​បែប​វិទ្យាសាស្ត្រ​កន្លង​មក ទាំង​ប្រុស​ទាំង​ស្រី សុទ្ធ​តែ​មានចំណង់​​ស្មើៗ​គ្នា។ ពេល​ខ្លះ ប្រុសៗ​អាច​ងាយ​នឹង​បាត់​បង់​ចំណង់​ផ្លូវ​ភេទ​លឿន​ជាង​ស្រីៗ​ទៀត​ផង ពិសេស​បើ​មាន​បញ្ហា​ទាំង​ ៣ ខាងក្រោមនេះច្បាស់​ជា​កុន​កមិន​ខាន។ ១- ងប់ងល់​នឹង​ការងារ នៅ​ពេល​ដែល​ប្រុសៗគ្នាយើង​​ផ្តោត​អារម្មណ៍​ខ្លាំង​ទៅ​លើ​ការងារ ឬ​មុខ​ជំនួញ​របស់​ខ្លួន គ្នា​យើង​អាចបាត់​បង់​​អារម្មណ៍​ដែល​ធ្លាប់​មាន​ទៅ​លើ​ដៃ​គូ ឬ​ប្រពន្ធ​របស់យើង​បាន។ ការ​សរសើរ លុយ និងមោទកភាព​លើ​ខ្លួន​ឯង​ជ្រុល គឺ​សុទ្ធ​តែ​នាំ​ឲ្យ​ប្រុសៗ​ប្តូរឥរិយាបទ និង​ចំណង់​ផ្លូវភេទ។ វិធី​ដោះ​ស្រាយគឺ ស្រីៗ​ជា​ដៃ​គូ ឬ​ប្រពន្ធ គួរ​តែ​ចាប់អារម្មណ៍​លើ​អាជីព​ការងារ ឬ​ជំនួញ​របស់​ប្តី និង​ចែក​រំលែក​អ្វី​ល្អ​ជួយ​ដល់​ដៃ​គូ​របស់​យើង។ ត្រូវ​កត់​សម្គាល់​ការងារ​ប្តី ឬ​ដៃគូ​ឲ្យ​បាន​លឿន និងស្នើ​ឲ្យ​ប្តី​រៀប​ចំ ពេល​វេលា​ត្រឹម​ត្រូវ​សម្រាប់​យើង​ទាំង​ពីរ​នាក់ អាច​បិទ​ទូរសព្ទ​ចោល ១-២ ម៉ោង ជារៀង​រាល់​ថ្ងៃ និង​រៀប​ចំ​ផែន​ការ​រួម​ភេទ​ឲ្យ​បាន​យ៉ាង​ហោច​ណាស់ ១ សប្តាហ៍​ម្តង ហើយ​​អាច​ពិចារណា​​សាក​​រួម​ភេទ​​ពេល​​ព្រឹក​កាន់​តែ​ល្អ។ អត្ថបទពាក់ព័ន្ធ៖ ដឹងអត់! ពេល​ឈប់រួមភេទរាងកាយយើងនឹងជួយ​បញ្ហា​ ៥ យ៉ាងនេះ ៥ យ៉ាង​នេះ ចៀស​បាន​ចៀស​ទៅ បើ​ចង់ឲ្យប្រតិបត្តិការក្ដៅសាច់ឡើងដល់​​កំពូល បើសង្ស័យថាខ្លួនកំពុងញៀនរួមភេទមិនដឹងខ្លួន ចម្លើយមានក្នុងអត្ថបទនេះ ពេលអីៗមិនបានការពារ គួរធ្វើម៉េចទៅ? ២- ចូល​ចិត្ត​សម្រេច​កាម​ខ្លួន​ឯង (Sexual Autonomy) ប្រុសៗមាន​ចំណូល​ចិត្ត​បែប​នេះ ​មិន​ចង់​និយាយអ្វី​ច្រើន​ ឬ​ចរចា​ដើម្បី​បាន​រួម​ភេទ​នោះ​ទេ គេ​ចូល​ចិត្ត​ធ្វើ​តាម​អារម្មណ៍​របស់​ខ្លួន ការ​សម្រេច​កាម​ដោយ​ខ្លួន​ឯង​។ ប្រុសៗ​ប្រភេទ​នេះ តែង​ព្យាយាម​សម្រេច​កាម​ដោយ​ខ្លួន​ឯង​ដោយ​ការ​មើល​រឿងអាសអាភាស ឬ​នៅ​ពេល​ខ្លួន​គេ​មាន​អារម្មណ៍​ត្រេក​ត្រអាល […]


ការពន្យារកំណើត

ការរួមភេទ និងវដ្តរដូវស្រីៗ មានទំនាក់ទំនងម៉េចខ្លះ? គួរឲ្យបារម្ភអត់?

ស្រីៗគ្នាយើង​មួយចំនួន​អាចងឿងឆ្ងល់ និងបារម្ភពាក់ព័ន្ធរឿងរួមភេទ និងវដ្តរដូវរបស់ខ្លួន តើ​អាចធ្វើឲ្យរដូវ​មក​មិន​ទៀង​ដែរឬអត់? ហេតុអ្វីបន្ទាប់ពីមករដូវ មិនសូវមានចំណង់ផ្លូវភេទ? ដែលសំណួរនេះ កើតមានជាញឹកញាប់ណាស់។ ពិតណាស់​ការរួមភេទ​​ពិត​ជា​មាន​ទំនាក់​ទំនង​ផ្ទាល់ជាមួយការមករដូវរបស់ស្រីៗ ខណៈ​អត្ថបទ​នេះ​នឹង​ពន្យល់​ខ្លះៗ​ឲ្យគ្នាយើងបានដឹង។ ១- វដ្ដរដូវ និងចំណង់ផ្លូវភេទ អ្នកជំនាញវេជ្ជសាស្ត្រ​បានរកឃើញទំនាក់ទំនង​រវាងការប្រែប្រួលចំណង់ផ្លូវភេទ និង​ការប្រែប្រួល​កម្រិត​អ័រម៉ូន​អេស្ត្រូហ្សែន ប្រូហ្គេស្តេរ៉ូន ដែលសុទ្ធសឹងជាអ័រម៉ូនផលិតដោយក្រពេញអូវែ។ បញ្ហានេះ ក៏កើតឡើងខុសៗគ្នាអាស្រ័យទាំងតាមវដ្ដ​រដូវ​នៃ​ខែនីមួយៗ​ដែរ។ អំឡុងពេលកំពុងមករដូវ និង ២-៣ ថ្ងៃបន្ទាប់ កម្រិតនៃអ័រម៉ូនផ្លូវភេទទាំងពីររបស់ស្រីៗនឹងធ្លាក់ចុះទាប ជាលទ្ធផល​នាំឲ្យគ្នាយើងមិនសូវចង់រួមភេទនោះឡើយ។ ដោយឡែក អំឡុងពេលនៃដំណើរបញ្ចេញមេជីវិតញី (អូវុល) កម្រិតអ័រម៉ូនអឺស្ត្រូហ្សែន​នឹងកើនឡើងខ្លាំងវិញ នាំឲ្យជាធម្មតា ស្រីៗមាន​ចំណង់ផ្លូវភេទនៅពេលនេះ។ នៅពេលណាមួយ ដំណើរបញ្ចេញមេជីវិតញីបញ្ចប់ទៅ វានឹងជំរុញឲ្យមានការផលិតអ័រម៉ូនប្រូហ្គេស្តេរ៉ូនច្រើន ដែលនាំឲ្យយើងកាន់តែត្រេកត្រអាលជាមួយសកម្មភាព​ផ្លូវ​ភេទ​។ អត្ថបទពាក់ព័ន្ធ៖ ស្រោមអនាម័យបុរស ឬស្ត្រី មួយណា​ស្រួលប្រើ មានប្រសិទ្ធភាព​ជាង? ៥ សំណួរ ស្រីៗតែបារម្ភ និងចង់ដឹងបំផុតពាក់ព័ន្ធរឿងរួមភទពេលមានផ្ទៃពោះ អាថ៌កំបាំងសុខភាពពីការរួមភេទទាំង ៥ យ៉ាង គ្នា​យើង​គួរ​ដឹង ២- ទំនាក់ទំនាក់រវាងការ​រួមភេទ និងរយៈពេលវដ្តរដូវ ពេលវេលាជាក់លាក់នៃវដ្តរដូវសម្រាប់ស្រីៗ វាអាស្រ័យទៅលើកត្តាផ្សេងៗ និងខុសៗគ្នារបស់ស្រីៗម្នាក់ៗ។ ប៉ុន្តែម៉េចបានជារួម​ភេទ​ញឹកញាប់​ប៉ះពាល់ដល់រយៈពេលជាក់លាក់នៃវដ្តរដូវ? ការសិក្សាផ្តោតសំខាន់លើចំនុចនេះរកឃើញថា សម្រាប់ស្រីៗមានវដ្តរដូវប្រក្រតី អាចមានរយៈពេលចន្លោះពី ២៦-៣៣ ថ្ងៃ (ជាមធ្យម ២៩,៥ថ្ងៃ)។ រយៈពេលនៃវដ្តរដូវ មានឥទ្ធិពលវិជ្ជមានច្រើនសម្រាប់ដំណើរនៃការបង្កកំណើត មានន័យថា […]


ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ