សុខភាពផ្លូវភេទ

សុខភាព​ផ្លូវ​ភេទ - ​មាន​គ្នា​យើង​ច្រើន​ណាស់​កំពុង​ប្រឈម​បញ្ហា​ផ្លូវភេទ​ទាំង​ស្រី ទាំង​ប្រុស។ ​បញ្ហា​ផ្លូវ​ភេទ​​​មួយ​ចំនួន​ដែល​លម្អិត​ក្នុង​ផ្នែក​នេះ​មាន ​រោគវិនិច្ឆ័យ និងតេស្ត ​ផ្លូវភេទនិងការការពារ ​ជំងឺសិរមាន់លើប្រដាប់ភេទ ​ជំងឺបង្កដោយវីរុស អេចភីវី ​រលាកថ្លើម ​ជំងឺរលាកអាងត្រគាក ​ការពន្យារកំណើត ​គន្លឹះសុខភាពផ្លូវភេទ ​ ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពផ្លូវភេទ

ស្ត្រីស្ថិតក្នុងលក្ខខណ្ឌទាំងនេះ មិនគួរប្រើថ្នាំ៧២ម៉ោងទេ

ស្រ្តី​គ្នាយើងបើ​ស្ថិត​ក្នុង​លក្ខខណ្ឌ​ប៉ុន្មាន​ចំណុច​នេះ ខាងក្រោមនេះ មិន​គួរ​ប្រើ​ថ្នាំ​៧២​ម៉ោង​ឡើយ។ យើង​ដឹង​ហើយ​ថា ថ្នាំ​៧២​ម៉ោង ឬ​ថ្នាំ​ពន្យារ​កំណើត​បន្ទាន់ មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការការពារ​កុំ​ឱ្យ​ស្រ្តី​មាន​ផ្ទៃ​ពោះ ប្រសិនបើ​ភ្លាត់​ស្លៀត​មាន​អីៗ​នឹង​ដៃគូ ដោយ​មិន​បាន​ប្រើ​ស្រោម​អនាម័យ។ ​តែ​ថ្នាំ​ប្រភេទ​នេះ គ្រូពេទ្យ​មិន​ណែនាំ​ឱ្យ​ប្រើ​រាល់​ថ្ងៃ​ដូច​ថ្នាំ​ពន្យារកំណើត​ធម្មតា​ទេ គឺ​អាច​ប្រើ​ត្រឹម​២​ដង​ក្នុង១​ខែ​ប៉ុណ្ណោះ ហើយ​បើ​ស្ថិត​ក្នុង​លក្ខខណ្ឌ​ទាំង​នេះ ស្រ្តី​កុំ​ប្រើ​ថ្នាំ​ពន្យារកំណើត​បន្ទាន់​អី​ល្អ​ជាង។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! លក្ខខណ្ឌដែលស្ត្រីមិនគួរ​ប្រើថ្នាំ​ពន្យារ​កំណើត​៧២ម៉ោង​មាន៖ ទី១ ស្រ្តី​ដែល​ធ្លាប់​ជួប​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល មាន​ដុំ​សាច់ មាន​ជំងឺ​ថ្លើម ឬ​មាន​សម្ពាធ​ឈាម​ខ្ពស់​ដែល​មិន​បាន​ព្យាបាល ទី២ ស្រ្តី​បំបៅ​កូន​ដោយ​ទឹក​ដោះ ទី៣ ប្រសិន​បើ​ដល់​ថ្ងៃ​មក​រដូវ ឬ​លើស​រយៈពេល​៧២​ម៉ោង​ក្រោយ​រួមភេទ និង​ទី៤ គឺ​ស្រ្តី​ដែល​មាន​ជំងឺ​ជំងឺ​រលាក​អាង​ត្រគាក។ [embed-health-tool-heart-rate] ចំពោះ​ផលរំខាន​ទូទៅ ក្រោយ​ពី​ញ៉ាំ​ថ្នាំ​៧២ម៉ោង​រួច មាន​ដូចជា ក្អួត​ចង្អោរ អស់​កម្លាំង ឈឺ​ក្បាល វិល​មុខ ឈឺ​សុដន់​​ជាដើម។ ប៉ុន្តែបើ​ស្រ្តី​មាន​អាការ​ដូចជា ធ្លាក់​ឈាមខ្លាំង និង​ឈឺចាប់ មក​រដូវ​មិនទៀង ឈឺ​ពោះ​ធ្ងន់ធ្ងរ មាន​ទាំង​ក្អួត ក៏​ដូចជា​ឈឺ​ក្បាល ឬ​វិល​មុខ​ធ្ងន់ធ្ងរ គួរ​តែ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ភ្លាមៗ។ ចំណុចសំខាន់ ​បើ​ស្ថិត​ក្នុង​លក្ខខណ្ឌ​ទាំង​នេះ ស្រ្តី​កុំ​ប្រើ​ថ្នាំ​ពន្យារកំណើត​បន្ទាន់​អី​ល្អ​ជាង! ទី១ ស្រ្តី​ដែល​ធ្លាប់​ជួប​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល មាន​ដុំ​សាច់ មាន​ជំងឺ​ថ្លើម ឬ​មាន​សម្ពាធ​ឈាម​ខ្ពស់​ដែល​មិន​បាន​ព្យាបាល ទី២ ស្រ្តី​បំបៅ​កូន​ដោយ​ទឹក​ដោះ ទី៣ ប្រសិន​បើ​ដល់​ថ្ងៃ​មក​រដូវ ឬ​លើស​រយៈពេល​៧២​ម៉ោង​ក្រោយ​រួមភេទ និង​ទី៤ គឺ​ស្រ្តី​ដែល​មាន​ជំងឺ​ជំងឺ​រលាក​អាង​ត្រគាក។ អត្ថបទគួរអាន៖ […]

អត្ថបទផ្សេងទៀតពី សុខភាពផ្លូវភេទ

ស្វែងរក សុខភាពផ្លូវភេទ

ការពន្យារកំណើត

មកដឹងពីមធ្យោបាយពន្យារកំណើតរយៈពេលខ្លី វែង និងអចិន្ត្រៃយ៍

វិធី​ពន្យារ​កំណើត​សម្រាប់​បុរស និង​នារី​ត្រូវ​បែង​ចែក​ជា ៣ ជម្រើស ដោយ​មធ្យោបាយ​ទាំង​នោះ​សុទ្ធតែ​មាន​ប្រសិទ្ធភាព មិនថា​មធ្យោបាយ​ពន្យារ​កំណើត​រយៈពេល​ខ្លី ឬ​វែង។ ខាង​ក្រោម​នេះ​ជា​គឺ​វិធី​ពន្យារ​កំណើត​ទាំង​ជាង ១០ ប្រភេទ ដោយ​បែងចែក​ជា ៣ ដែល​ណែនាំ​ដោយ​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្រ្តី​នៃ​មន្ទីរ​ពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ។ គណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះទីនេះ គណនាថ្ងៃសម្រាលកូន នៅត្រង់នេះ ដឹងកាលវិភាគចាក់ថ្នាំបង្ការកូននៅទីនេះ ១- វិធី​ពន្យារ​កំណើត​រយៈពេល​ខ្លី វិធី​ពន្យារ​កំណើត​ក្នុង​រយៈ​ពេល​ខ្លី​មាន​ដូចជា ស្រោមអនាម័យ​បុរស/នារី ថ្នាំគ្រាប់ពន្យារកំណើត ( ១​បន្ទះ​២៨​គ្រាប់ មាន​ប្រសិទ្ធភាព​បាន​១​ខែ) ថ្នាំ ៧២ ម៉ោង ថ្នាំ​ចាក់ពន្យារកំណើត ( ១​ម្ជុល​មាន​ប្រសិទ្ធភាព​បាន​៣​ខែ) កៅអៀក​បិទពន្យារកំណើត ( ១​បន្ទះ​បិទ​បាន ១ សប្ដាហ៍)។ ២- វិធី​ពន្យារ​កំណើត​រយៈពេល​វែង រី​ឯ​មធ្យោបាយ​ពន្យារ​កំណើត​ដែល​មាន​រយៈពេល​វែង​វិញ មាន​ដូចជា កង​ដាក់​ក្នុង​ស្បូន (​គ្មាន​ជាតិ​អ័រម៉ូន​មាន​ប្រសិទ្ធភាព ១០ ឆ្នាំ) កង​ដាក់​ក្រោម​ស្បែក ( មាន​ប្រសិទ្ធភាព ៣ ឆ្នាំ សម្រាប់​កង ១ ដើម និង​មាន​ប្រសិទ្ធភាព ៥ ឆ្នាំ សម្រាប់​កង ២ […]


គន្លឹះសុខភាពផ្លូវភេទ

ស្រោមអនាម័យបុរស ឬស្ត្រី មួយណា​ស្រួលប្រើ មានប្រសិទ្ធភាព​ជាង?

មធ្យោបាយ​ពន្យារ​កំណើត​គឺ​មាន​ច្រើន ហើយ​ក្នុង​ចំណោម​នោះ​ការ​ប្រើ​​ស្រោម​អនាម័យក៏​ជា​មធ្យោ​បាយ​មួយ​ដែរ​។ គ្នាយើង​អាច​ដឹង​ហើយ​ថា​ស្រោម​អនាម័យ​មាន​ទាំង​សម្រាប់​បុរស និង​ស្ត្រី​ ដែល​នេះ​ធ្វើ​ឲ្យ​មាន​ការ​ចោទ​ជា​សំណួរ​ឡើង​​ថា​ស្រោម​អនាម័យ​បុរស និង​ស្រោម​អនាម័យ​ស្ត្រី តើ​មួយ​ណា​មាន​ប្រសិទ្ធភាព​ជាង​?​ ស្រោម​អនាម័យ​ទាំង​ពីរ​ប្រភេទ​នេះ​គឺ​សុទ្ធ​តែ​ជា​មធ្យោបាយ​ពន្យារកំណើត និង​ការពារ​ជំងឺ​កាម​រោគ​ផ្សេងៗ ប៉ុន្តែ​ស្រោម​អនាម័យ​​ទាំង​ពីរ​នេះ​មាន​ភាព​ខុសគ្នា​មួយ​ចំនួន​ដែរ។ ស្រោម​អនាម័យ​បុរស​ត្រូវ​យក​ចេញ​ភ្លាមៗ​បន្ទាប់​ពី​បញ្ចេញ​ទឹក​កាម​ហើយ ចំណែក​ឯ​ស្រោម​អនាម័យ​ស្ត្រី​គឺ​មិន​ចាំ​បាច់​យក​ចេញ​ភ្លាមៗ​ទេ។ ស្រោមអនាម័យ​បុរស​ធ្វើ​ពី​សារធាតុ​ឡាតិច (Latex) ដែល​អាច​ខូច​ប្រសិនជា​រក្សា​ទុក​មិន​បាន​ត្រឹមត្រូវ ប៉ុន្តែ​សម្រាប់​ស្រោម​អនាម័យ​ស្ត្រី​គឺ​មិន​ងាយ​បាត់បង់​គុណភាព​ដោយសារ​សីតុណ្ហភាព និង​សំណើម​ទេ។ ម៉្យាងទៀត ស្រោមអនាម័យ​ស្ត្រី​អាច​ដាក់​ចូល​ក្នុង​ទ្វារមាស​បាន​រហូត​ដល់​៨ម៉ោង​មុន​នឹង​មាន​អីៗ​​នឹង​គ្នា។ ភាគច្រើន គេ​តែង​ប្រើ​ស្រោមអនាម័យ​ដើម្បី​ការពារ​មិន​ឲ្យ​មាន​ផ្ទៃពោះ ហើយ​ស្រោមអនាម័យ​ទាំង​ពីរ​ប្រភេទ​នេះ​សុទ្ធ​តែ​អាច​ការពារ​កុំ​ឲ្យ​ទឹក​កាម​ហូរ​ចូល​ក្នុង​ទ្វារ​មាស​បាន។ ប៉ុន្តែ​អ្នក​ជំនាញ​បាន​លើក​ឡើង​ថា​ស្រោមអនាម័យ​បុរស​គឺ​មាន​ប្រសិទ្ធភាព​ជាង​ក្នុង​ករណី​នេះ។ យោង​តាម​ការ​សិក្សា​ជាច្រើន​ នៅ​ពេល​ប្រើ​ស្រោមអនាម័យ​ស្ត្រី​ អត្រា​អាច​មាន​ផ្ទៃ​ពោះគឺ​​ ២១% បើ​ធៀប​នឹង​ការ​ប្រើ​ស្រោមអនាម័យ​បុរស​គឺ​មាន​តែ​១៤%​ ប៉ុណ្ណោះ។ មូលហេតុ​ដែល​ស្រោមអនាម័យ​បុរស​មាន​ប្រសិទ្ធភាព​ជាង​គឺ​មក​ពី​ការ​ប្រើប្រាស់​ស្រោមអនាម័យ​បុរស​មាន​ភាព​ងាយស្រួល​ជាង។ ការ​ដាក់​ស្រោមអនាម័យ​ស្ត្រី​ទៅ​ក្នុង​ទ្វារមាស​មាន​ការ​លំបាក​ និង​កង​របស់​ស្រោមអនាម័យ​អាច​នឹង​ដាក់​មិន​ដល់​មាត់​ស្បូន។ ក្រៅពី​ការ​​ការពារ​មិនឲ្យ​​មាន​ផ្ទៃពោះ ស្រោមអនាម័យ​ក៏​មាន​មុខងារ​សំខាន់​មួយ​ទៀត​គឺ​ការពារ​មិន​ឲ្យ​ឆ្លង​ជំងឺ​កាមរោគ​ដូចជា​ជំងឺរើម ប្រមេះទឹកបាយ ជំងឺអេដស៍ និង​ជំងឺ​រលាក​ថ្លើម​ជាដើម។ បើ​និយាយ​ពី​ប្រសិទ្ធភាព​ក្នុង​ការ​ការពារ​ជំងឺ​កាមរោគ​ស្រោមអនាម័យ​បុរស​គឺ​មាន​ប្រសិទ្ធភាព​ជាង នេះ​មក​ពី​ការ​ប្រើប្រាស់​ស្រោមអនាម័យ​ស្ត្រី​អាច​មាន​ហានិភ័យ​មួយ​ចំនួន​ដូចជា​រហែក របូត​ ឬ​លិង្គ​​​អាច​ភ្លាត់​ចូល​ចន្លោះ​រវាង​ស្រោម​អនាម័យ​ និង​​ជញ្ជាំង​​ទ្វារ​មាស។ ជារួម ស្រោមអនាម័យ​បុរស និង​ស្រោមអនាម័យ​ស្ត្រី​សុទ្ធតែ​អាច​ការពារ​កុំ​ឲ្យ​មាន​ផ្ទៃពោះ និង​ជំងឺ​កាម​រោគ​ផ្សេងៗ ប៉ុន្តែ​ស្រោមអនាម័យ​បុរស​គឺ​មាន​ប្រសិទ្ធភាព​ជាង​ស្រោម​អនាម័យ​ស្ត្រី។ គួរ​បញ្ជាក់​​ដែរ​ថា​ស្រោមអនាម័យ​ទាំង​ពីរ​មិន​អាច​ប្រើ​ក្នុង​ពេល​តែ​មួយ​ទេ ហើយ​ស្រោមអនាម័យ​ទាំង​ពីរ​ប្រភេទ​គឺ​ប្រើ​បាន​តែ​ម្ដង​ប៉ុណ្ណោះ។


គន្លឹះសុខភាពផ្លូវភេទ

៥សំណួរ​ពីការរួមភេទពេលមានផ្ទៃពោះដែលស្រីៗបារម្ភនិងចង់ដឹងបំផុត

ពេល​និយាយ​ដល់​រឿង​រួមភេទ ស្រីៗ​មាន​ផ្ទៃពោះ​តែង​មាន​កង្វល់ធំៗ២យ៉ាង ទី១​ បើ​រួមភេទ​ខ្លាច​​ប៉ះពាល់​ដល់​សុវត្ថិភាព​កូនក្នុង​ផ្ទៃ ទី២​គឺ​ការ​ប៉ះ​ទង្គិច​ទំនាក់​ទំនង​ប្តី​ប្រពន្ធ បើ​មិន​រួម​ភេទ​សោះ។ ដើម្បី​ឲ្យ​អស់​មន្ទិល យើង​នឹង​យក​ ៥សំណួរ​ពីការរួមភេទដែល​ស្រីៗ​តែង​បារម្ភ និង​ចង់​ដឹង​បំផុត​ពាក់ព័ន្ធ​នឹង​រឿង​រួមភេទ​អំឡុង​ពេល​ពពោះ។ ១. រួមភេទ​ពេល​ពពោះ សុវត្ថិភាព​អត់? មាន​មតិ​លើក​ឡើង​ផ្ទុយ​គ្នា​អំពី​ការ​រួមភេទ​ពេល​មាន​ផ្ទៃពោះ អ្នក​ខ្លះ​ថា មាន​សុវត្ថិភាព ឯ​អ្នក​ខ្លះ​ទៀត​ថា មិន​គួរ​នោះ​ទេ។ តែ​បើ​តាម​ក្បួន​ពេទ្យ​វិញ មិន​បាន​ហាម​ឃាត់​ការ​រួមភេទ​ពេល​ពពោះ​នោះ​ទេ បើ​សិន​ជា​ស្ត្រី​មាន​លក្ខខណ្ឌ​សុខភាព​ល្អ​ប្រសើរ ឯ​ភាគីបុរស​វិញ​មិន​មាន​ជំងឺ​កាមរោគ​ផ្សេងៗ តែ​ទោះ​​យ៉ាង​ណា​ក៏​ដោយ​ស្ត្រី​ត្រូវ​តែ​ប្រយ័ត្ន​នៅ​ក្នុង​ត្រីមាសទី១ នៃ​ការ​ពពោះ។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ គណនាថ្ងៃសម្រាលកូន ២. លក្ខខណ្ឌ​បែប​ណា​ខ្លះ ស្ត្រី​មិន​គួរ​រួមភេទ​ពេល​ពពោះ? បើ​​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី  នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ គ្រូពេទ្យ​ហាម​ឃាត់ការ​រួមភេទ​ពេល​ពពោះ លុះណាតែ​​ស្រ្តី​មាន​បញ្ហា​រលូត​កូន​ញឹក​ញាប់ មាន​ប្រវត្តិ​កូន​កើត​មិន​គ្រប់​ខែ មាន​សុក​ពាំង​មាត់​ស្បូន ប្តី ឬ​ប្រពន្ធ​មាន​ជំងឺ​កាមរោគ។ ៣. រួមភេទ​ពេល​ពពោះ ​អាច​ឲ្យ​រលូត​កូន ឬ​កូន​កើត​មុន​ខែ​ទេ? កា​រួមភេទ​ពេល​មាន​ផ្ទៃពោះ​មិន​មែន​ជា​មូលហេតុ​ចម្បង​ធ្វើ​ឲ្យ​រលូត​កូន​នោះ​ទេ តែ​ទោះ​យ៉ាង​ណា​គ្រូពេទ្យ​តែង​ឲ្យ​មាន​ការ​ប្រយ័ត្ន និង​កាត់​បន្ថយ​ការ​រួមភេទ​នៅ​ត្រីមាស​ដំបូងៗ​នៃ​ការ​ពពោះ។ ចំពោះ​ស្ត្រី​ដែល​ធ្លាប់​មាន​ប្រវត្តិ​កូន​កើត​មុន​ខែ​វិញ គ្រូពេទ្យ​ហាម​មិន​ឲ្យ​រួមភេទ​​​ទេ នេះ​បើ​តាម​​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ។ ៤. ពិត​អត់ រួម​ភេទ​ជិត​គ្រប់​​ខែ ស្ត្រី​អាច​សម្រាល​កូន​លឿន? បញ្ហានេះ​នាយិកា​សេវាកម្ម​គ្លីនិក រ៉ាក់ លោកស្រី​វេជ្ជបណ្ឌិត […]


គន្លឹះសុខភាពផ្លូវភេទ

ដឹងអត់! ពេល​ឈប់រួមភេទរាងកាយយើងនឹងជួយ​បញ្ហា​ ៥ យ៉ាងនេះ

មនុស្ស​យើងជា​ច្រើន​បាត់បង់ចំណង់ផ្លូវ​ភេទ​ដោយសារមូលហេតុផ្សេងៗគ្នា។ ការ​បែក​បាក់​គ្នា បញ្ហា​សុខ​ភាព ឬ​ភាព​តាន​តឹង​ក្នុង​​ជីវិត និង​ការ​ងារជាដើម សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​យើង​លែង​មានអារម្មណ៍​​ចង់​រួម​ភេទ។ នៅ​ពេលយើង​មាន​ការ​នឿយ​ហត់​ពី​ការ​ងារ ឬ​នៅ​ពេល​យើង​មាន​អារម្មណ៍​ប្រែ​ប្រួល នោះ​ចំណង់​ផ្លូវ​ភេទ​នឹង​អាច​ធ្លាក់​ចុះ​បាន។ ការ​ដែល​មិន​រួម​ភេទ​គឺ​អាច​ធ្វើ​ឲ្យ​ជីវិតយើង​បាត់​បង់​នូវ​ផល​ប្រយោជន៍​ជា​ច្រើន។ ខាង​ក្រោម​នេះ​ជា​ការ​ជះ​ឥទ្ធិពល​ដល់​សុខ​ភាព​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​លើ​អ្នក​ដែល​មិន​មាន​ការ​រួម​ភេទ។ ផល​ប៉ះពាល់​ដល់​សុខ​ភាព​ទាំង​នោះ​គឺ​គ្រប់​គ្រាន់​ក្នុង​ការ​លើកទឹកចិត្តយើង​ឲ្យ​មានចំណង់​ក្នុង​ការ​រួម​ភេទ​សារជាថ្មី។ ១- អ័រម៉ូនអង់ដូភីនធ្លាក់ចុះ អារម្មណ៍​ស្រើប​ស្រាល និង​ការ​ឈាន​ដល់​ចំណុច​កំពូល​នៃ​ការ​រួម​ភេទ គឺ​កើត​ឡើង​ដោយ​សារ​​មាន​ការបញ្ចេញ​អ័រម៉ូន​អង់​ដូភីន (endorphins) ដែល​ជា​អ័រម៉ូន​មួយ​មាន​តួនាទី​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ។ អង់​ដូភីន ត្រូវ​បាន​គេ​ស្គាល់​ថា​​ជា​អ័រម៉ូន​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​បំបាត់​ការ​ឈឺ​ចាប់ ក៏​ដូច​ជា​បង្កើន​អារម្មណ៍​ល្អ។ ពេល​យើង​​ឈប់​រួម​ភេទ គឺ​ប្រៀប​បាន​នឹង​ឈប់​ហាត់​បា្រណ​អញ្ចឹង។ ពេល​យើង​​ឈប់រួមភេទ នោះ​អ័រម៉ូន​មួយ​នេះ​នឹង​មិន​ចេញ​មក​ច្រើន​ដូច​មុន​ទៀត​នោះ​ទេ។ ប្រសិន​បើ​យើង​ច​ង់​បាន​អ័រម៉ូន​នេះ​​មក​វិញ នោះ​យើង​​គួរ​តែ​ចាប់​ផ្ដើម​រឿង​លើ​គ្រែ​ឡើង​វិញ។ អត្ថបទពាក់ព័ន្ធ៖ ៥ យ៉ាង​នេះ ចៀស​បាន​ចៀស​ទៅ បើ​ចង់ឲ្យប្រតិបត្តិការក្ដៅសាច់ឡើងដល់​​កំពូល បើសង្ស័យថាខ្លួនកំពុងញៀនរួមភេទមិនដឹងខ្លួន ចម្លើយមានក្នុងអត្ថបទនេះ នេះជាមូលហេតុ និងវិធីព្យាបាលបញ្ហាញៀនរួមភេទ ៧ ចំណុច​ជួយឲ្យ​​សិច​រោលរាល​ដល់​កំពូល ២- ស្ត្រេសច្រើន មាន​ការ​សិក្សា​លើ​កម្រិត​ស្ត្រេស​ប្រចាំ​ថ្ងៃ​នៅ​លើ​និស្សិត​ស្រី​ៗ ជាមួយ​នឹង​សកម្មភាព​ផ្លូវ​ភេទ​របស់​ពួក​គេ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ មុន​ពេល​គេ​ប្រលង។ ការ​សិក្សា​ពិត​ជា​បាន​បង្ហាញ​ថា ការ​រួម​ភេទ​គឺ​ពិត​ជា​កត្តា​មួយ​ជួយ​កាត់​បន្ថយ​ស្ត្រេស​បាន​មែន។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក្ដី ក៏​ទំនាក់​ទំនង​រវាង​ការ​​ថយ​ចុះ​នៃ​សកម្មភាព​ផ្លូវ​ភេទ និង​បញ្ហា​ស្ត្រេស​កើន​ឡើង​នៅ​តែ​ជា​ក្ដី​បារម្ភរបស់​យើង​គ្រប់​គ្នា។ បញ្ហា​ស្ត្រេស ជាមួយ​បញ្ហា​សិច​បង្កើត​បាន​ជាវដ្ដ​មួយ​ដែល​នៅ​ពេល​យើង​​ស្ត្រេស​កាន់​តែ​ខ្លាំង នោះ​យើង​​នឹង​លែង​ខ្វាយ​ខ្វល់​ជាមួយ​​រឿង​ផ្លូវ​​ភេទ​ទៀត​ហើយ ហើយ​វា​នឹង​ធ្វើ​ឲ្យ​យើង​​ស្ត្រេស​កាន់​តែ​ខ្លាំង។ ៣- ធ្វើឲ្យចំណងស្នេហាមិនចុះសម្រុង ការ​រួម​ភេទ​គឺ​រឿង​មិនអាច​​ខ្វះ​បាន​ក្នុង​ជីវិត​រស់​នៅ​ជាមួយ​ដៃ​គូ។ រឿង​លើគ្រែនេះ​​ដើរ​តួ​ដូច​ជា​កាវ​ស្អិត ដើម្បី​ភ្ជាប់​ដៃគូ​ទាំង​ពីរ​ឲ្យ​ផ្អែមល្ហែម​​ជាមួយ​គ្នា។ នៅ​ពេល​ដៃ​គូរ​ពីរ​នាក់​មិន​សូវ​រួម​ភេទ​ជាមួយ​គ្នា នោះ​អារម្មណ៍​នៃ​ចំណង​ស្នេហា​របស់​អ្នកទាំងពីរ​ក៏​​នឹង​ចាប់​​ផ្ដើម​​ធ្លាក់​​ចុះ​។ ចំណុច​សំខាន់​ក្នុង​រឿង​មួយ​នេះ​គឺ​មាន​ក្នុង​អ័រម៉ូន​មួយ​មាន​ឈ្មោះ​ថា អុកស៊ីតូស៊ីន (oxytocin) ដែល​ជា​ទូទៅ​គេ​ហៅ​វា​ជា​អ័រម៉ូន​នៃ​ក្ដី​ស្រលាញ់។ អុកស៊ីតូស៊ីន​បញ្ចេញ​នៅ​ពេល​យើង​​ដល់​ចំណុច​កំពូល​នៃ​ការ​រួម​ភេទ។ […]


គន្លឹះសុខភាពផ្លូវភេទ

ពេលអីៗមិនបានការពារ គួរធ្វើម៉េចទៅ?

ទោះ​បី​បច្ចុប្បន្ន​យើង​អាច​ប្រើ​វិធី​ពន្យារ​កំណើត​ច្រើន​បែប​ និង​មាន​តម្លៃ​សម​រម្យ​មែន ប៉ុន្តែ​ការ​រួម​ភេទ​ដោយ​មិន​បាន​ការពារ​នេះ​នៅ​តែ​កើត​ឡើង​ជា​រើយ​ៗ ដោយ​សារ​មូលហេតុ​ផ្សេង​ៗ​ដូចជា​មិនបាន​ត្រៀម​ខ្លួន​គ្រប់​គ្រាន់ ឬ​ករណីចៃ​ដន្យ​ណាមួយ​។ ចុះ​បើ​អីៗ​មិន​បាន​​ការពារ​​បែប​នេះ​​ត្រូវ​​ធ្វើ​​ម៉េច​​ខ្លះ​?​ ១- ថ្នាំបន្ទាន់ គ្នា​យើង​មានអីៗ​ហើយ​​មិន​បាន​ត្រៀម​ខ្លួន​​មែន​ទេ? កុំ​ទាន់បារម្ភ​ពេក​​អី យើង​មាន​វិធី​ការ​ពារ​ល្អ​មួយ។ វិធី​នេះ​គឺ​ជា​ការ​លេប​ថ្នាំ​អ័រម៉ូន​បន្ទាន់ សម្រាប់​ពន្យារ​កំណើត។ ថ្នាំ​នេះ​ជួយ​ទៅ​បង្ការ​ការ​ទម្លាក់​ស៊ុត​របស់​អូវែ ទប់​ស្កាត់​ការ​ឈាន​ទៅ​បង្ក​កំណើត​លើ​ភ្នាស​ស្បូន ដោយ​គ្រាន់​តែ​ស្រីៗ​លេប​ថ្នាំ​នេះ​អំឡុង​ពេល៣​ថ្ងៃ​​ គិត​ពីថ្ងៃ​បាន​រួមភេទ​ដែល​មិន​បានការពារ។ យើង​​អាច​ទិញ​ថ្នាំ​នេះ​​បាន​នៅ​តាម​ឱសថ​ស្ថាន។ មានការ​​ណែ​នាំ​ឲ្យ​ស្រី​ៗ គួរ​ទិញ​ថ្នាំ​នេះ​​ទុក​ជាប់​ខ្លួន​ផង​ដែរ​។ ការ​ប្រើថ្នាំនេះ ​ស្រីៗ​ខ្លះ​អាច​ជួប​ប្រទះ​ផល​រំខាន ដូចជាចង្អោរ អស់កម្លាំង ឈឺ​ក្បាល និង​ឈឺ​សុដន់ ក្រោយ​ប្រើ​ថ្នាំ​នេះរួច​។ អត្ថបទពាក់ព័ន្ធ៖ ៥ យ៉ាង​នេះ ចៀស​បាន​ចៀស​ទៅ បើ​ចង់ឲ្យប្រតិបត្តិការក្ដៅសាច់ឡើងដល់​​កំពូល បើសង្ស័យថាខ្លួនកំពុងញៀនរួមភេទមិនដឹងខ្លួន ចម្លើយមានក្នុងអត្ថបទនេះ នេះជាមូលហេតុ និងវិធីព្យាបាលបញ្ហាញៀនរួមភេទ ៧ ចំណុច​ជួយឲ្យ​​សិច​រោលរាល​ដល់​កំពូល ២- ធ្វើតេស្តពិនិត្យរកជំងឺកាមរោគ បើ​និយាយ​អំពី​ជំងឺ​កាម​រោគ គឺ​យើង​មិន​អាច​ជួយ​អ្វី​បាន​ច្រើន បន្ទាប់​ពី​ការ​កិច្ចការ​ទាំង​អស់​បាន​ចប់​ហើយ​នោះ។ ប៉ុន្តែ​យើង​​អាចមាន​វិធី​មួយ​ចំនួន ដើម្បី​ស្ដារ​ស្ថាន​ភាព​ដែរ។ បើ​រួមភេទ​មិន​បាន​​ការពារ យើង​ត្រូវ​ទៅ​ធ្វើ​តេស្ត​រក​មេរោគ​ប្រមេះ​ទឹក​បាយ ប្រមេះទឹកថ្លា ស្វាយ HIV និង​មេរោគ​រលាក​ថ្លើម​ ប្រភេទ B និង C ក្នុង​ចន្លោះ​ពេល ២ សប្ដាហ៍។ មេរោគ​រលាក​ថ្លើម និង​HIV អាច​ប្រើ​រយៈពេល​យូរ​ទម្រាំ​រក​ឃើញ បើ​ទោះ​ធ្វើ​តេស្ត​ឈាម​លើក​ទី១ លទ្ធផល​អវិជ្ជមាន​ក៏​ដោយ ត្រូវ​ធ្វើ​តេស្ត​ឈាម​ក្រោយ […]


ការពន្យារកំណើត

មធ្យោបាយពន្យារកំណើតមួយប្រភេទនេះ សក្ដិសមនឹងស្រ្តីទូទៅ

សម្រាប់​ស្ត្រី​ដែល​ចង់​ជ្រើសរើសមធ្យោបាយ​ពន្យារ​កំណើត​ណា​មួយ​ឲ្យ​សក្ដិសម ពិតជា​ពិបាក​បន្តិច​ហើយ ដោយសារ​ត្រូវ​អាស្រ័យ​លើ​សុខភាព​យើង​ផង​ដែរ។ មួយ​វិញ​ទៀត​ខ្លាច​ប្រើ​វិធី​ពន្យារ​កំណើត​មិន​ត្រូវ​នឹង​សុខភាព បណ្ដាល​ឲ្យ​ធាត់ ឬ​ស្គម​ជាដើម។ វេជ្ជបណ្ឌិត ច័ន្ទ រស្មី បាន​ឲ្យ​ដឹង​ថា វិធី​ពន្យារ​កំណើត​មាន​ច្រើន​ប្រភេទ​ណាស់ តែ​ស្ត្រី​មួយ​ចំនួន​បាន​អះអាង​ថា ប្រើ​មធ្យោបាយ​មួយ​នេះ​មិន​ត្រូវ មួយ​នោះ​មិន​ត្រូវ។ ក្នុង​ចំណោម​មធ្យោបាយ​ជាច្រើន​លោក​បាន​ផ្ដល់​ដំបូន្មាន​ថា ដាក់​កង​ក្នុង​ស្បូន ជា​មធ្យោបាយ​ពន្យារ​កំណើត​សក្ដិសម​នឹង​ស្ត្រី​ទូទៅ។ លោក​វេជ្ជបណ្ឌិត​ឯកទេស​សម្ភព និង​រោគ​ស្ត្រី បាន​ឲ្យ​បញ្ជាក់​ថា មធ្យោបាយ​ពន្យារ​កំណើត​ដោយ​ដាក់​កង​ក្នុង​ស្បូន ជួយ​ការពារ​មិន​ឲ្យ​មាន​កូន​រយៈពេល​យូរ និង​មិន​ធ្វើឲ្យ​យើង​បារម្ភ​រឿង​ភ្លេចភ្លាំង​ដូច​ថ្នាំ​លេប និង​ថ្នាំចាក់ជាដើម។ មួយ​វិញ​ទៀត​មធ្យោបាយ​ពន្យារ​កំណើត​ប្រភេទ​នេះ​មិន​បណ្ដាល​ឲ្យ​យើង​ទៅ​ជា​ធាត់ ឬ​ស្គម​ឡើយ គឺ​សមស្រប​បំផុត​ហើយ។ ក្នុង​ចំណោម​មធ្យោបាយ​ពន្យារ​កំណើត​ជាង ១០ ប្រភេទ វិធី​មួយ​នេះ​សក្ដិសម និង​ល្អ​ចំពោះ​សុខភាព ដែល​ស្ត្រី​គួរ​ពិចារណា។ ចំពោះ​អត្ថប្រយោជន៍​នៃ​កង​ដាក់​ក្នុង​ស្បូន គឺ​មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​ពន្យារ​កំណើត មិន​រំខាន​ដល់​ការ​រួមភេទ អាច​មាន​កូន​នៅ​ពេល​ដែល​យក​កង​ចេញ​វិញ និង​មិន​មាន​ការ​យឺតយ៉ាវ​ក្នុង​ការ​មាន​កូន ឡើយ​ក្រោយ​ពី​ដោះ​កង​ចេញ អាច​ពន្យារ​កំណើត​យ៉ាង​ហោច​ណាស់​១០ឆ្នាំ មាន​តម្លៃ​ថោក មិន​មាន​ផល​រំខាន​ដោយសារ​ជាតិ​អ័រម៉ូន និង​សមស្រប​សម្រាប់​ស្ត្រី​ដែល​កំពុងបំបៅ​ដោះ​កូន។


ការពន្យារកំណើត

ផលរំខានផ្សេងៗ នៃមធ្យោបាយពន្យារកំណើតនីមួយៗ

សម្រាប់​គូ​ស្នេហ៍ ឬប្តីប្រពន្ធ​​ដែល​មិន​ចង់​បាន​កូន ​បានជ្រើសរើស​មធ្យោបាយ​ពន្យារ​កំណើតទំនើប​ដូចជាលេបថ្នាំ ចាក់​ថ្នាំ ដាក់​កង ជាដើម។ ប៉ុន្តែ​កន្លង​ស្ត្រី​ដែល​បាន​ប្រើ​វិធី​ពន្យារ​កំណើត​ទាំងនោះ បាន​​ត្អូញត្អែរ​ពី​ផល​រំខាន​ពីមធ្យោបាយ​ពន្យារ​កំណើត​ផ្សេង​ៗ។ ក្នុង​នោះ​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរ​ពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ នឹង​បង្ហាញ​ពី​ផល​វិបាក​មួយ​ចំនួន ដែល​យើង​តែង​ជួប​កន្លង​មក។ ១- ថ្នាំ​គ្រាប់ ស្ត្រី​មួយ​ចំនួន​អាច​មាន​អាការ:​ក្អួត​ចង្អោរ ឈឺ​ក្បាល​តិច​ៗ សុដន់​ឡើង​តឹង និង​មាន​ការ​ប្រែប្រួល​អារម្មណ៍​បន្តិច​បន្តួច។ ចំណែក​ស្ត្រី​មួយ​ចំនួន​អាច​នឹង​អត់​មក​រដូវ ឬ​មាន​ធ្លាក់​ឈាម​តិចតួច​ចន្លោះ​រដូវ។ អាការៈ​ទាំងនេះ​អាច​នឹង​ធូរស្រាល ឬ​បាត់​ទៅ​វិញ​ក្នុង​ពេល ២-៣ ខែ ក្រោយ​ពី​រាង​កាយ​ស្ត្រី​ស៊ាំ​ជាមួយ​ថ្នាំ​ហើយ។ ២- កង​ដាក់​ក្រោម​ស្បែក កង​ដាក់​ក្រោម​ស្បែក​ផល​រំខាន គឺ​មាន​ភាព​ឈឺចាប់​ទាំង​ពេល​ដាក់ និង​ដក។ ៣- ថ្នាំ​ចាក់​ពន្យារ​កំណើត ថ្នាំ​ចាក់​ពន្យារ​កំណើត​ផ្ដល់​នូវ​ការ​ពន្យារ​កំណើត​បាន​រយៈពេល ២-៣ខែ អាស្រ័យ​លើ​ប្រភេទ​ថ្នាំ​ដែល​អ្នក​ប្រើ។ ថ្នាំ​ចាក់​មាន​ផ្សំ​អ័រម៉ូន​ប្រូហ្សេស្ទីន ដែល​មាន​ផល​រំខាន​ដូចគ្នា​នឹង​ថ្នាំ​គ្រាប់​ហើយ​វា​អាច​ធ្លាក់​ឈាម​រអាក់រអួល​ចន្លោះ​រដូវ ក្នុង​ពេល​ដែល​កំពុង​ប្រើ​ថ្នាំ​ចាក់​ពន្យារ​កំណើត។ ក្នុង​រយៈពេល ៣ ខែ​ដំបូង អាច​មាន​ការ​មក​ឈាម​រដូវ​មិន​ទៀងទាត់ ឬ​យូរ​ជាង​មុន អាច​បាត់​រដូវ មក​រដូវ​មិន​ទៀង ជា​ពិសេស​អាច​ឡើង ឬ​ចុះ​ទម្ងន់។ ៤- ថ្នាំពន្យារ​កំណើត​បន្ទាន់ ឬ​ថ្នាំ ៧២ ម៉ោង ស្រីៗ​នឹង​ជួប​ផល​រំខាន​មួយ​ចំនួន​ដូចជា ក្អួត​ចង្អោរ អស់​កម្លាំង ឈឺក្បាល វិលមុខ ឈឺ​ដោះ​ជាដើម នៅ​ពេល​ក្រោយ​ប្រើ​ថ្នាំ […]


សុខភាពផ្លូវភេទ

ស្រីៗមានឆ្ងល់អត់ គីសដៃស្បូន កើតឡើងដោយសារមូលហេតុអីខ្លះ?

គីស​ដៃ​ស្បូន គឺ​ជា​ជំងឺ​មួយ​ដែល​អាច​ធ្វើ​ឲ្យ​ស្រ្តី​ប្រឈម​ខ្លាំង​ក្នុង​ការ​កើត​ជំងឺ​កាច​សាហាវ​ត្រង់​កន្លែង​ស្បូន ព្រោះ​គីស​ដៃ​ស្បូន អាច​វិវត្ត​ស្ងាត់​ៗ ទៅ​ជា​ជំងឺ​មហារីក​បាន។ នេះ​បើ​តាម​ការ​ផ្សព្វ​ផ្សាយ​ឲ្យ​ដឹង​ពីមន្ទីរពេទ្យ កាល់ម៉ែត។ ជា​ទូទៅ ក្នុង​ករណី​​ស្ត្រីមាន​បញ្ហា​ជំងឺ​គីស​ដៃ​ស្បូន គឺ​តែង​មាន​បង្ហាញ​រោគសញ្ញា​ដូច​ជា ឈឺ​អាង​ត្រគាក ក្អួត​ចង្អោរ នោម​ញឹក ចុក​ពោះ ឬ​ក្ដៅ​ខ្លួន​ជាដើម។ មន្ទីរពេទ្យ កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា មូល​ហេតុ​នៃ​ការ​កើត​ជំងឺ​គីស​ដៃ​ស្បូន គឺ​កើត​ឡើង​ទៅ​តាម​ប្រភេទ​នីមួយៗ​នៃ​ដុំ​គីស​ដូច​ជា៖ ទី១. Follicular cyst៖ ដោយ​វា​ពុំ​បាន​បញ្ចេញ​ពង​មេ​ជីវិត។ ទី២. Corpus luteum cyst៖ ពង​មេ​ជីវិត​បាន​បញ្ចេញ ប៉ុន្តែ​រន្ធ​នោះ​ត្រូវ​បាន​បិទ​ជិត​វិញ។ (ដុំ​គីស​ប្រភេទ​ទី១ និង​ទី២​នេះ មិន​មាន​បញ្ហា​អ្វី​ទេ វា​នឹង​បាត់​ទៅ​វិញ​ក្នុង​រយៈ​ពេល​២-៣ខែ បន្ទាប់។) ទី៣.Dermoidcysts៖ ផ្សំ​ទៅ​ដោយ​ជាលិកា​ផ្សេង​ៗ​ដួច​ជា សក់ ស្បែក ឬ​ក៏​ធ្មេញ…។ ករណី​នេះ​កម្រ​ក្លាយ​ជា​ជំងឺ​មហារីក​ណាស់។ ទី៤. Cystadenomas៖ ផ្សំ​ដោយ​ទឹក​រម្អិល​ខាប់​ៗ ដែល​កើត​ចេញ​ពី​ជាលិកា​អូវែ។ ទី៥. Endometriomas៖ ផ្សំ​ដោយ​ឈាម​រដូវ​ខាប់​ៗ​ដែល​កើត​ចេញ​ពី​កោសិកា​អង់ដូម៉ែត និង រីក​ធំធាត់​នៅ​ក្រៅ​ស្បូន។ ជំងឺ​ដុំ​គីស​ស្បូនប្រភេទ​ទាំង​អស់​នេះ សុទ្ធ​តែ​មាន​ផ្ដល់​ផល​ពិបាក​ទៅ​ដល់​អ្នក​ជំងឺ​ដូច​ជា ដុំ​ស្បូន​អាច​វិវត្តទៅ​ជាជំងឺ​មហារីក បណ្តាល​ឲ្យ​អ្នក​ជំងឺ​ចុក​ពោះ​ខ្លាំង និង​មាន​ឈាម​ដក់​នៅ​ក្នុង​ពោះ​។ល។ មន្ទីរពេទ្យ កាល់ម៉ែត បាន​បញ្ជាក់​ថា ការ​ព្យាបាល​ជំងឺ​ដុំ​គីស​ដៃ​ស្បូន​នេះ គឺ​អា​ស្រ័យ​ទៅ​តាម រោគ​សញ្ញា អាយុ​ស្ត្រី ប្រភេទ និង​ទំហំ​នៃ​គីស […]


សុខភាពផ្លូវភេទ

ក្លិនទ្វារមាសស្ត្រីមាន ៥ ប្រភេទ បញ្ជាក់ពីស្ថានភាពជំងឺផ្សេងៗគ្នា

ជា​ធម្មតា​ស្រ្តី​ជាច្រើន​គិត​ថា ទ្វារមាស​មាន​ក្លិន​គឺ​ដូចគ្នា​ទាំងអស់ ប៉ុន្តែ​លោក ច័ន្ទ រស្មី ឯកទេស​សម្ភព និង​រោគ​ស្ត្រី បាន​ឲ្យ​ដឹង​ថា ក្លិន​ទ្វារមាស​មាន​ផ្សេង​ៗ​គ្នា ដែល​ទាំង​នោះ​ក៏​អាច​បញ្ជាក់​ពី​ស្ថានភាព​ជំងឺ​ទៀត។ ១- ក្លិន​លោហធាតុ​ច្រែះ ក្លិន​ដែល​ចេញ​ពី​ទ្វារមាស​ក្រោយ​ពេល​មាន​រដូវ ឬ​ក្រោយ​ពេល​រួមភេទ​ជាមួយ​ការ​បញ្ចេញ​ទឹកកាម​ទៅ​ខាង​ក្នុង គឺជា​បាតុភូត​ធម្មតា​ទាំង​ស្រុង។ វា​បណ្ដាល​មកពី​ការ​ផ្លាស់ប្ដូរ pH នៅ​ខាង​ក្នុង​ទ្វារមាស​ហើយ​ជា​ធម្មតា​វា​នឹង​បាត់​ទៅ​វិញ​យ៉ាង​ឆាប់​រហ័ស។ ទោះជាយ៉ាងណាក៏ដោយ​ប្រសិនបើ​វា​នៅ​តែ​បន្ត​កើត​មាន ឬ​មាន​រោគ​សញ្ញា​ផ្សេង​ទៀត​សូម​សាកសួរ​គ្រូពេទ្យ។ ២- ក្លិន​ត្រី​ប្រឡាក់ ប្រភេទ​បែប​នេះ​ជះ​ក្លិនខ្លាំង និង​គួរ​ឲ្យ​រំខាន​ណាស់ ក្លិន​នេះគឺជា​សញ្ញា​ដែល​អ្នក​ទទួល​រង​ពី​ជំងឺ​ទ្វារមាស ការ​ឆ្លង​បាក់តេរី​បណ្ដាល​មកពី​អតុល្យភាព Flora ដែល​មាន​នៅ​ក្នុង​ទ្វារមាស។ វា​អាច​ជា​សញ្ញា​នៃ​ជំងឺ trichomoniasis ដែល​ជា​ជំងឺ​កាមរោគ។ ជាទូទៅ​ក្លិន​មិន​ល្អ​នេះ​ត្រូវ​បាន​អម​ដោយ​ការ​ហូរ​ទឹក​រម្អិល​ពណ៌​ស ឬ​ពណ៌​ប្រផេះ​ហើយ​បាត់​ទៅ​វិញ​បន្ទាប់ពី​ការ​ព្យាបាល​ការ​ឆ្លង​មេរោគ​ជាមួយ​នឹង​ថ្នាំ​អង់ទីប៊ីយោទិច។ ដូច្នេះ​វា​ចាំបាច់​ក្នុង​ការ​ពិគ្រោះ​យោបល់​រោគ​ស្ត្រី​ភ្លាម​ៗ​នៅ​ពេល​វា​លេច​ឡើង។ ៣- ក្លិន​ឆួល​ដូច​មេ​នំប៉ាវ ក្លិន​ឆួល​ខ្លាំង និង​គួរឲ្យ​ធុញ​ទ្រាន់​នេះ ច្រើន​តែ​បណ្ដាល​មក​ពី​បែក​ញើស​ច្រើន​ពេក។ ដូច្នេះ​ប្រសិនបើ​យើងឧស្សាហ៍​ស្លៀក​សម្លៀកបំពាក់​តឹង ឬ​ខោទ្រនាប់​ធ្វើ​ពី​សម្ភារៈ​សំយោគ​ដែល​ធ្វើឲ្យ​រំខាន​ដល់​ស្បែក ដូច្នេះ​វា​នឹង​បែកញើស​ខ្លាំង យើង​គួរតែ​ផ្លាស់ប្ដូរ​ទម្លាប់​ស្លៀក​ពាក់​បែប​នោះ​ចេញ។ ជ្រើសរើស​សម្លៀកបំពាក់​ដែល​​រលុង​ អាច​ឲ្យ​ស្បែក​មាន​ខ្យល់​ចេញ​ចូល ហើយ​ជ្រើសរើស​ខោអាវ​កប្បាស​ដែល​ស្រូប​យក​ញើស។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ៤- ក្លិន​ផ្អូម ថ្វី​ដ្បិតតែ​មិន​សូវ​មាន ហើយ​មិន​សូវ​ខ្លាំង​ដូច​ក្លិន​មុន​ៗ តែ​ក្លិន​នេះ​ជា​រោគ​សញ្ញា​មួយ​ក្នុង​ចំណោម​រោគ​សញ្ញា​ប្រាប់​ពី​ការ​ឆ្លង​មេរោគ​ផ្សិត។ ជា​រឿយ​ៗ​វា​ត្រូវ​បាន​អម​ដោយ​ការ​ហូរ​ទឹក​រម្អិលពណ៌​ស​ក្រាស់ និង​រមាស់​ខ្លាំង។ ដូច្នេះយើងត្រូវពិគ្រោះ​ជាមួយ​គ្រូពេទ្យ​​ភ្លាមៗ​នៅ​ពេល​រោគ​សញ្ញា​ទាំង​នេះ​លេច​ឡើង។ អត្ថបទគួរអាន៖ ស្រីៗមក​រដូវ​មិន​ទៀង​ ក្រោយ​ចាក់វ៉ាក់សាំង​កូវីដ-១៩ គួរ​បារម្ភ​អត់​? ធ្លាក់​កំណក​ឈាម​ធំ​ៗ​ពេល​មក​រដូវ បណ្ដាល​មក​ពី​អ្វី​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អំឡុង​ពេល​មក​រដូវ​ […]


សុខភាពផ្លូវភេទ

កត្តា​មួយចំនួន​នេះ ធ្វើ​ឲ្យ​ស្រ្តីខ្លះមិនងាយមានចំណង់ផ្លូវភេទឡើងវិញក្រោយសម្រាល

១- ពេលណាទើបអាចរួមភេទវិញបានក្រោយសម្រាល? ជា​ធម្មតា​ ស្រីៗយើង​​ត្រូវ​រង​ចាំ​រហូត​លែង​មាន​ឈាម​ហូរ​តាម​ទ្វារ​មាស ទើប​អាច​ចាប់​ផ្ដើម​រួម​ភេទ​សារ​ជា​ថ្មី​បាន​បន្ទាប់ពី​សម្រាល​កូន​រួច​។ មនុស្ស​ជា​ច្រើន​ចាប់​ផ្ដើមការ​រួមភេទ​​ឡើង​វិញ ក្នុង​រយៈ​ពេល ៣សប្ដាហ៍​ក្រោយ​ស្រ្តី​សម្រាលកូនរួច ដោយ​ត្រូវ​​រង់​​ចាំ​ឲ្យ​កន្លែង​​ដែល​សុក​ទំ​ជ្រុះ ជា​សះ​ស្បើយ​វិញ​សិន ព្រោះ​បើ​​ឆាប់​រួម​ភេទ​ទាំង​របួស​មិន​ទាន់​ជា អាច​បណ្ដាល​ឲ្យ​ឆ្លង​រោគ​បាន។ អត្ថបទ​ពាក់ព័ន្ធ៖ ៥សំណួរ ប្រុសៗឧស្សាហ៍សួរបំផុត ពាក់ព័ន្ធនឹងរឿងផ្លូវភេទ ប្រុសៗចង់បានមេជីវិតមាន​សុខភាព​ល្អ កុំ​រំលង​អាហារទាំងនេះ ទាំងស្រីទាំងប្រុស បើមានជំងឺទាំងនេះប្រចាំកាយ ចំណង់ផ្លូវភេទធ្លាក់ចុះស្ទើរទាំងស្រុង ២.​ ហេតុអ្វីបានជាខ្ញុំមិនចង់រួមភេទវិញអ៊ីចឹង? បើ​សម្រាល​កូន​ហើយ​ស្រីៗ​យើង​​មិន​ទាន់​មាន​អារម្មណ៍ចង់​រួម​ភេទ​​វិញ ក៏​កុំ​ទាន់​ភ័យដែរ​ ព្រោះ​ថា​វា​ជា​រឿង​ធម្មតា​ទេ។ មាន​ស្ត្រី​ខ្លះ​មិន​​​ចង់​រួមភេទ​រាប់​ខែក្រោយ​សម្រាល​​ក៏​មាន។ ពេល​សម្រាលកូន​​ ស្រីៗ​យើង​ត្រូវ​ចំណាយ​កម្លាំង​ច្រើន ហើយ​ត្រូវ​មើលថែ​​កូន​ក្រោយ​​​សម្រាល​​ទៀត ដូចនេះ​ហើយ​តើ​ឲ្យ​ស្រីៗ​យើង​​មាន​អារម្មណ៍​ចង់​រួម​ភេទ​វិញ​យ៉ាង​ម៉េចបាន​លឿន​នោះ​។ ពេល​ខ្លះ​អារម្មណ៍​ស្រីៗ​មិន​​នឹង​ន អាច​​សប្បាយ​​ពេល​ឃើញ​មុខ​កូន ឬ​ភ័យ​​គេង​​មិន​​លក់​ខ្លាច​កូន​មាន​រឿង​អ្វីមួយ​កើត​ឡើង​។ ​ប្រសិន​បើ​ម៉ាក់ៗ​​បំបៅ​ដោះ​កូនទៀត​ នោះ​អ័រម៉ូន​ប្រូឡាក់​ទីន ក៏​ធ្វើ​ឲ្យ​ម៉ាក់ៗ​​មិន​សូវ​ចង់​គិត​ដល់​រឿង​លើគ្រែ​ហ្នឹង​​ដូច​គ្នា។ អត្ថបទពាក់​ព័ន្ធ៖ វិធី​សាមញ្ញៗ ដោះ​ស្រាយបញ្ហា​រួមភេទ​អត់ដល់​ចំណុច​កំពូល កំហុស​បច្ចេកទេស​ប្រុសៗ​តែង​មាន ពេល​ធ្វើ​រឿង​ក្ដៅ​សាច់ តំបន់ G-Spot អាថ៌កំបាំង និងសម្រើប​បំផុតរបស់ស្រីៗ នៅកន្លែងណាឲ្យប្រាកដ? តិចនិករួមភេទក្រោយសម្រាល ដើម្បីសុវត្ថិភាព កុំឲ្យឆ្លងមេរោគ ពេល​កើត​កូន គ្រូពេទ្យ​អាច​ដេរត្រង់​ទ្វារ​មាស​ប្រសិន​បើ​មាន​ការ​ដាច់​រហែក នេះ​ជា​មូលហេតុ​សំខាន់ ដែល​ម៉ាក់​ៗ​មិន​ត្រូវ​ឆាប់​រួម​ភេទ​ទេ។ ម៉ាក់​ត្រូវ​ចាំ​ឲ្យ​គ្រូពេទ្យ​កាត់​ចេស និង​ជា​មុខ​របួស​សិន។ ទោះ​បី​ជា​ម៉ាក់​សម្រាល​ដោយ​មិន​មាន​ដាច់​រលាត់​កន្លែង​ណា​ក្ដី តែ​ក៏ចៀស​​មិន​ផុត​ពី​ការឈឺចាប់​នៅត្រង់ទ្វារនោះ​ទេ បើ​មិ​ន​ជឿអាច​​សាក​យក​ដៃ​ទៅ​ស្ទាប​មើល​ក៏បាន​។ ​រាល់​បញ្ហា​ទាំង​​អស់ហ្នឹង​ ​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង។ ករណី​ខ្លះ ម៉ាក់ៗ​មិន​អាច​រួម​ភេទ​វិញ​បាន​ដោយ​សារ​កត្តា​​ផ្លូវ​ចិត្ដ​របស់​ខ្លួន​ដែរ​។ ស្រីៗ​យើង​​មួយ​ចំនួន​មិន​ពេញ​​ចិត្ដ​ជាមួយ​​ដង​​ខ្លួន​​ក្រោយ​​ពេល​​ពពោះ និង​ក្រោយ​សម្រាល​នោះទេ ស្រីៗ​យើង​ខ្លះ​​បាត់​ភាព​ជឿ​ជាក់​លើ​ខ្លួន​ឯង។ មាន​ម៉ាក់​ៗ​ខ្លះ​ទៀត ទៅ​ជា​កើត​ជំងឺ​​បាក់​​ទឹក​​ចិត្ដ​​ក្រោយ​​សម្រាល​​កូន​ ហើយ​​​ជំងឺ​ហ្នឹង​​ក៏​ធ្វើ​ឲ្យ​ម៉ាក់ៗ​ខ្លះ​មិន​គិត​ដល់​រឿង​​លើ​គ្រែ​​វិញ​ដែរ​។​ បើ​ម៉ាក់​គិត​ថា​ខ្លួន​ឯង​បាក់​ទឹក​ចិត្ដ​ខ្លាំង […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ