សុខភាពផ្លូវភេទ

សុខភាព​ផ្លូវ​ភេទ - ​មាន​គ្នា​យើង​ច្រើន​ណាស់​កំពុង​ប្រឈម​បញ្ហា​ផ្លូវភេទ​ទាំង​ស្រី ទាំង​ប្រុស។ ​បញ្ហា​ផ្លូវ​ភេទ​​​មួយ​ចំនួន​ដែល​លម្អិត​ក្នុង​ផ្នែក​នេះ​មាន ​រោគវិនិច្ឆ័យ និងតេស្ត ​ផ្លូវភេទនិងការការពារ ​ជំងឺសិរមាន់លើប្រដាប់ភេទ ​ជំងឺបង្កដោយវីរុស អេចភីវី ​រលាកថ្លើម ​ជំងឺរលាកអាងត្រគាក ​ការពន្យារកំណើត ​គន្លឹះសុខភាពផ្លូវភេទ ​ ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពផ្លូវភេទ

ស្ត្រីស្ថិតក្នុងលក្ខខណ្ឌទាំងនេះ មិនគួរប្រើថ្នាំ៧២ម៉ោងទេ

ស្រ្តី​គ្នាយើងបើ​ស្ថិត​ក្នុង​លក្ខខណ្ឌ​ប៉ុន្មាន​ចំណុច​នេះ ខាងក្រោមនេះ មិន​គួរ​ប្រើ​ថ្នាំ​៧២​ម៉ោង​ឡើយ។ យើង​ដឹង​ហើយ​ថា ថ្នាំ​៧២​ម៉ោង ឬ​ថ្នាំ​ពន្យារ​កំណើត​បន្ទាន់ មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការការពារ​កុំ​ឱ្យ​ស្រ្តី​មាន​ផ្ទៃ​ពោះ ប្រសិនបើ​ភ្លាត់​ស្លៀត​មាន​អីៗ​នឹង​ដៃគូ ដោយ​មិន​បាន​ប្រើ​ស្រោម​អនាម័យ។ ​តែ​ថ្នាំ​ប្រភេទ​នេះ គ្រូពេទ្យ​មិន​ណែនាំ​ឱ្យ​ប្រើ​រាល់​ថ្ងៃ​ដូច​ថ្នាំ​ពន្យារកំណើត​ធម្មតា​ទេ គឺ​អាច​ប្រើ​ត្រឹម​២​ដង​ក្នុង១​ខែ​ប៉ុណ្ណោះ ហើយ​បើ​ស្ថិត​ក្នុង​លក្ខខណ្ឌ​ទាំង​នេះ ស្រ្តី​កុំ​ប្រើ​ថ្នាំ​ពន្យារកំណើត​បន្ទាន់​អី​ល្អ​ជាង។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! លក្ខខណ្ឌដែលស្ត្រីមិនគួរ​ប្រើថ្នាំ​ពន្យារ​កំណើត​៧២ម៉ោង​មាន៖ ទី១ ស្រ្តី​ដែល​ធ្លាប់​ជួប​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល មាន​ដុំ​សាច់ មាន​ជំងឺ​ថ្លើម ឬ​មាន​សម្ពាធ​ឈាម​ខ្ពស់​ដែល​មិន​បាន​ព្យាបាល ទី២ ស្រ្តី​បំបៅ​កូន​ដោយ​ទឹក​ដោះ ទី៣ ប្រសិន​បើ​ដល់​ថ្ងៃ​មក​រដូវ ឬ​លើស​រយៈពេល​៧២​ម៉ោង​ក្រោយ​រួមភេទ និង​ទី៤ គឺ​ស្រ្តី​ដែល​មាន​ជំងឺ​ជំងឺ​រលាក​អាង​ត្រគាក។ [embed-health-tool-heart-rate] ចំពោះ​ផលរំខាន​ទូទៅ ក្រោយ​ពី​ញ៉ាំ​ថ្នាំ​៧២ម៉ោង​រួច មាន​ដូចជា ក្អួត​ចង្អោរ អស់​កម្លាំង ឈឺ​ក្បាល វិល​មុខ ឈឺ​សុដន់​​ជាដើម។ ប៉ុន្តែបើ​ស្រ្តី​មាន​អាការ​ដូចជា ធ្លាក់​ឈាមខ្លាំង និង​ឈឺចាប់ មក​រដូវ​មិនទៀង ឈឺ​ពោះ​ធ្ងន់ធ្ងរ មាន​ទាំង​ក្អួត ក៏​ដូចជា​ឈឺ​ក្បាល ឬ​វិល​មុខ​ធ្ងន់ធ្ងរ គួរ​តែ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ភ្លាមៗ។ ចំណុចសំខាន់ ​បើ​ស្ថិត​ក្នុង​លក្ខខណ្ឌ​ទាំង​នេះ ស្រ្តី​កុំ​ប្រើ​ថ្នាំ​ពន្យារកំណើត​បន្ទាន់​អី​ល្អ​ជាង! ទី១ ស្រ្តី​ដែល​ធ្លាប់​ជួប​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល មាន​ដុំ​សាច់ មាន​ជំងឺ​ថ្លើម ឬ​មាន​សម្ពាធ​ឈាម​ខ្ពស់​ដែល​មិន​បាន​ព្យាបាល ទី២ ស្រ្តី​បំបៅ​កូន​ដោយ​ទឹក​ដោះ ទី៣ ប្រសិន​បើ​ដល់​ថ្ងៃ​មក​រដូវ ឬ​លើស​រយៈពេល​៧២​ម៉ោង​ក្រោយ​រួមភេទ និង​ទី៤ គឺ​ស្រ្តី​ដែល​មាន​ជំងឺ​ជំងឺ​រលាក​អាង​ត្រគាក។ អត្ថបទគួរអាន៖ […]

អត្ថបទផ្សេងទៀតពី សុខភាពផ្លូវភេទ

ស្វែងរក សុខភាពផ្លូវភេទ

គន្លឹះសុខភាពផ្លូវភេទ

ចូលចិត្តមើល​រឿងក្ដៅសាច់ ឬរួមភេទ អាចជាមនុស្សញៀនសិច?

​បញ្ហា​ញៀន​សិច អាច​បណ្តាលមកពីកត្តាជាច្រើនចូលរួម ប៉ុន្តែ ធ្លាប់ឆ្ងល់ខ្លួន​ឯង​អត់​ថា ការចូលចិត្តមើល​រឿងក្ដៅសាច់ ឬរួមភេទ អាចជាមនុស្សញៀនសិច ឬអត់? ដោយ​សារ​​ចំណង់​​ចំណូល​​ចិត្តលើ​រឿង​សិច​របស់​​យើង​​ម្នាក់ៗ​ខុស​​ប្លែក​​ពី​​គ្នា​ អាច​ធ្វើ​ឲ្យ​ងាយ​ច្រឡំ ឬ​វាយ​តម្លៃ​ខុស ថា​យើង ឬ​នរណា​ម្នាក់​ជា​មនុស្ស​ញៀន​សិចណាស់។​ សព្វ​ថ្ងៃ​ មាន​ចំណុចចំនួន​៥ ងាយ​ធ្វើ​ឲ្យ​ច្រឡំថា មនុស្ស​ណា​ម្នាក់​ញៀន​សិចណាស់ ដែលការ​ពិតគឺ​មិន​មែនទាល់​តែ​សោះ។ ហេតុនេះ “Hello គ្រូពេទ្យ” នឹង​បក​ស្រាយ​កក្នុង​អត្ថបទ​នេះ។ ១- ញៀន​សិច គឺមាន​តែ​រឿង​​រួមភេទមួយមុខប៉ុណ្ណោះ? ​ញៀន​​សិច មិន​មែន​ផ្ដោត​តែ​លើ​រឿង​លើ​គ្រែ​​មួយមុខ​នោះ​ទេ។ ញៀនសិច​​កើត​ឡើង​ដោយ​សារ​តែ​មិន​អាច​គ្រប់​គ្រង​​​អត្ត​ចរិត​ផ្លូវ​ភេទ​​ខ្លួន​​បាន។ ញៀន​ជាមួយ​សិច មិន​មែន​មាន​ន័យ​ថា​ គ្រាន់​តែ​ចង់​រួម​ភេទ​តែ​មួយ​មុខ​នោះ​ទេ វា​អាច​មាន​មូល​ហេតុ​ទាក់​ទង​ផ្លូវ​ចិត្ដ​ជា​ច្រើន​បណ្ដាល​ឲ្យ​ប៉ះ​ពាល់​ដល់​អត្ត​ចរិត​ផ្លូវ​ភេទ ដូច​ជា​ ស្ត្រេស ជំងឺ​ថប់​បារម្ភ ជំងឺបាក់​ទឹក​ចិត្ដ​ ឬ​អៀន​ខ្មាស ជា​ដើម។ ​អាការញៀន​​សិច​ ធ្វើ​ឲ្យ​មាន​ផល​ប៉ះ​ពាល់​អវិជ្ជមាន​ជាច្រើន​ដល់​គ្នា​យើង ​អាច​នឹង​មាន​បញ្ហា​ធ្ងន់​ធ្ងរ​ក្នុង​ជីវិត​​រស់​​នៅ​​ប្រចាំ​​ថ្ងៃ​ ទាំង​សកម្មភាព​ និងការ​​ប្រាស្រ័យ​​ទាក់​ទង​​ជាមួយ​​មជ្ឈដ្ឋាន​ខាង​ក្រៅ។ ចំពោះ​បញ្ហា​នេះ មាន​អ្នក​ជំនាញ​មួយ​ចំនួន ​ចូល​ចិត្ត​​ប្រើ​ពាក្យ បញ្ហា​ចង់​រួម​ភេទខ្លាំង (Hypersexual disorder) ជា​ជាង​ពាក្យ​ថា​ ​ញៀន​សិច​ (Sex addiction)។ អត្ថបទពាក់ព័ន្ធ៖ ៥ យ៉ាង​នេះ ចៀស​បាន​ចៀស​ទៅ បើ​ចង់ឲ្យប្រតិបត្តិការក្ដៅសាច់ឡើងដល់​​កំពូល បើសង្ស័យថាខ្លួនកំពុងញៀនរួមភេទមិនដឹងខ្លួន […]


គន្លឹះសុខភាពផ្លូវភេទ

ធ្លាប់តែស្គាល់ស្រោមអនាម័យបុរស ចុះស្រោមអនាម័យមនុស្សស្រីយ៉ាងម៉េចវិញ?

១- អ្វី​ទៅ​ជា​ស្រោម​អនាម័យ​របស់​​ស្រីៗ? ស្រោម​អនាម័យ​ស្រីៗជា​ថង់​តូច​មួយ​ផលិត​ឡើង​ពី​ប្លាស្ទិក សម្រាប់​ដាក់​​​ចូល​ក្នុង​ទ្វារមាស​ និង​អាច​គ្រប​ផ្នែក​ខ្លះ​នៃ​មាត់​ទ្វារ​មាស​ខាង​ក្រៅ​ដើម្បី​ការពារ​​កុំ​ឲ្យ​មាន​​ជ្រៀប​សារធាតុ​រាវ​​ចូលក្នុង​ទ្វារ​មាស។ ស្រោម​អនាម័យ​នេះ​​មាន​រាង​ដូច​កង​ទន់​ៗ ចែក​ជា​ពីរ​ផ្នែក ដោយ​ពេលប្រើ​ត្រូវ​ដាក់​ផ្នែក​ម្ខាង​ចូល​ក្នុង​ជិតដល់​​មាត់​ស្បូន ហើយ​ដាក់​ម្ខាង​ទៀត​នៅ​ខាង​ក្រៅ​ទ្វារ​មាស​ដើម្បី​ការពារ​កុំ​ឲ្យ​ស្រោម​របូត​ចេញ។ ស្រោម​អនាម័យស្រីៗ ​មាន​តួនាទី​ប្រមូល​ទឹក​កាមដៃ​គូ​ខាង​ប្រុស និង​ការពារ​កុំ​ឲ្យ​ទឹក​កាម​ហូរ​ចូល​ក្នុង​ទ្វារ​មាសបាន។ ​បើ​យើង​​ប្រើ​បាន​ត្រឹម​ត្រូវ ស្រោម​អនាម័យ​នេះ​​មា​ន​ប្រសិទ្ធ​ភាព​ខ្ពស់​ការពារ​កុំ​ឲ្យ​មាន​កូន​ និងបង្ការ​ជំងឺ​​កាម​រោគ​ផ្សេង​ៗបាន។​ អត្ថបទ​ពាក់ព័ន្ធ៖ រួមភេទសុខៗស្រាប់តែរបូតស្រោមជាប់ប្រដាប់ភេទខាងស្រី ត្រូវធ្វើម៉េច? កំហុស​បច្ចេកទេស​ប្រុសៗ​តែង​បង្ក​ពេល​ពាក់​ស្រោម ចុងក្រោយ​​នាំ​គ្នា​ទឹក​ភ្នែក កំហុស​បច្ចេកទេស​កើតឡើងញឹកញាប់ ពេល​​ប្រើស្រោម​បើក​ឆាក​ប្រយុទ្ធ រួមភេទ​មិនប្រយ័ត្ន តិចឆ្លង​រលាក​ថ្លើម ២- គុណសម្បត្តិរបស់ស្រោមអនាម័យស្រីៗ ស្រោម​អនាម័យ​​ស្រីៗ ​អាច​គ្រប​ពេញលេញលើ​ប្រដាប់ភេទ​​​ស្រីៗ​ កាត់​បន្ថយ​អត្រា​ឆ្លង​មេរោគ​ Herpes (មេរោគរើមលើ​ប្រដាប់​ភេទ) និង​បង្ការ​ពី​សិរ​មាន់។ ​មាន​រាង​តូច និង​ងាយ​ស្រួល​យក​តាម​ខ្លួន ​អាច​ប្រើ​បាន​គ្រប់​ស្រីៗ​ទាំង​អស់ ពេល​​មក​រដូវក៏​អាច​ប្រើ​​បាន​ដែរ រួម​ភេទ​តាម​រន្ធគូទ​ ក៏​អាច​ប្រើ​បាន​ដូចគ្នា។ អត្ថបទពាក់ព័ន្ធ​៖ ពេល​អីៗ​នឹង​គ្នា​អត់​ការពារ គួរ​ធ្វើ​ម៉េច ក្រោយ​រួច​រាល់? នុ៎ះ! កុំចេះ​តែ​មិន​អី អត់ការ​ពារ​ពេលអីៗជាមួយ​សង្សារ ​ប្រយ័ត្ន​ឆ្លងជំងឺ​សាហាវនេះ ៣- គុណវិបត្តិរបស់ស្រោមអនាម័យស្រីៗ លិង្គ​ប្រុសៗ​អាច​ភ្លាត់​ចូល​ចន្លោះ​រវាង​ស្រោម​អនាម័យ​ និង​​ជញ្ជាំង​​ទ្វារ​មាស ពេល​រួម​ភេទ​​អាច​មាន​​សំឡេង​រំខាន (ប៉ុន្តែ​បើប្រើ​ទឹក​រម្អិល បញ្ហា​នេះ​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង) ស្រោម​អនាម័យ​នេះ​អាច​រហែក ឬ​របូត​​ពេល​ដក​លិង្គ​ចេញ​ពីទ្វារ​មាស ស្រោម​អនាម័យ​​ស្រីៗ​មិន​សូវ​សម្បូរ​លើ​ទី​ផ្សារ ដូច​ស្រោម​អនាម័យ​​ប្រុសៗទេ ណាមួយអាច​មាន​តម្លៃ​ថ្លៃទៀត​ផង​ដែរគឺ​ស្រោម​មួយតម្លៃ​ប្រមាណ​ជា៤ដុល្លារឯណោះ។ ៤- ប្រើទឹករម្អិលជាមួយស្រោមអនាម័យមនុស្សស្រី ជា​ទូ​ទៅ​ នៅ​ក្នុង​ស្រោម​អនាម័យ គឺ​មាន​ដាក់​ទឹករម្អិលស្រាប់ទៅ​ហើយ។ ប៉ុន្តែគ្នា​យើង​ក៏​​អាច​បន្ថែម​ទឹក​រម្អិល​បន្តិច​ថែម​ទៀត ដើម្បី​​ការពារ​កុំ​ឲ្យ​រហែក​ស្រោម​។ ស្រោម​អនាម័យ​​ស្រីៗ ធ្វើ​ឡើង​ពី​ជាតិប៉ូលីអ៊ុយរ៉េតាន (Polyurethane) ​អាច​ប្រើ​បាន​ជាមួយ​ទឹក​រម្អិល​គ្រប់​ប្រភេទ ខណៈ​បើ​ស្រោម​អនាម័យ​​ប្រុសៗ​​ប្រភេទ​ឡាតិច​វិញ អាច​ប្រើ​បាន​តែ​ជាមួយ​ទឹក​រម្អិល​ប្រភេទ​ខ្លាញ់​​ប៉ុណ្ណោះ​។ ៥- រឿងពិតគួរ​យល់​ដឹង​ពីស្រោមអនាម័យស្រីៗ  ប្រសិទ្ធ​ភាព​​ស្រោម​អនាម័យស្រីៗ ​អាច​ការពារ​ការមាន​ផ្ទៃ​ពោះ​បាន៩៥​% មាន​ន័យ​ថាក្នុង​ចំណោមស្រីៗ​ប្រើ​ប្រាស់​ស្រោម​អនាម័យ ១០០​នាក់​អាច​មានត្រឹម​​ ៥ នាក់ប៉ុណ្ណោះ ភ្លាត់ស្នៀត​​មាន​ផ្ទៃ​ពោះ​។ ​ត្រូវ​ដាក់​ស្រោម​អនាម័យ​ក្នុង​ទ្វារ​មាស​ឲ្យ​បាន​ត្រឹម​ត្រូវ […]


សុខភាពផ្លូវភេទ

ស្រីៗចូលចិត្តញ៉ាំចំណីចំណុកផ្អាប់ ប្រយ័ត្នទ្វារមាសមានបញ្ហាមួយនេះ

ការ​ប្រែប្រួល​អ័រម៉ូន ធ្វើ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ធ្លាក់​ស​ច្រើន​ជាង​ស្ត្រី​ធម្មតា ហើយ​ប្រភេទ​ស​ដែល​ស្ត្រី​ពពោះ​ជួប​ប្រទះ​ញឹក​ញាប់ គឺ​ធ្លាក់​ស​ដោយ​ពពួក​ផ្សិត។ ធ្លាក់ស​ដោយសារ​ពពួក​ផ្សិត​នេះ ក៏​អាច​បណ្តាល​មក​ពី​ស្ត្រីៗ​ចូលចិត្ត​ញ៉ាំ​អាហារ​ផ្អាប់​ ដូចជាផ្អក ម៉ាំ ជ្រក់ ដែរ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោកស្រី​វេជ្ជបណ្ឌិត ថៃ សុវណ្ណរ៉ា បម្រើ​ការងារ​នៅ Singapore Medical Center។ លោកស្រី​វេជ្ជបណ្ឌិត​ឯកទេស​រោគ​ស្ត្រី​រូបនេះ​បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា ធ្លាក់ស​ដោយ​ពពួក​ផ្សិត ឡើង​ដុំ​ក្រាស់ៗ​ដូច​តៅហ៊ូ ប៉ុន្តែ​ស​ប្រភេទ​នេះ​មិន​ធុំ​ក្លិន​នោះ​ទេ តែ​វា​ធ្វើ​ឲ្យ​រមាស់ និង​រលាក​ទ្វារមាស។ កាលណា​ទ្វារមាស​ស្ត្រី​មាន​ឆ្លង​ពពួក​មេរោគ​ផ្សិត គឺ​ចាំបាច់​ទាល់​តែ​ប្រើ​ថ្នាំ​ព្យាបាល​ទើប​ជា មិន​អាច​លាង​ទឹក​អនាម័យ​ជា​នោះ​ទេ។ ចំពោះ​ស្ត្រី​ធ្លាក់​ស​ធម្មតា​វិញ លោកស្រី​វេជ្ជបណ្ឌិត​ណែនាំ​ឲ្យ​ជ្រើស​រើស​ទឹក​អនាម័យ​ណា​ដែល​មាន​កម្រិត pH ទាប ត្រឹម ៣,៥ និង​លាង​តែ​នៅ​ផ្នែក​ខាង​ក្រៅ​ប៉ុណ្ណោះ មិនត្រូវ​​លូក​លាង​ទៅ​ដល់​ខាង​ក្នុង​ទ្វារមាស​នោះ​ទេ។ "នៅ​ទ្វារមាស​របស់​ស្ត្រី ជា​ធម្មជាតិ​មាន​បាក់តេរី​ល្អ ធ្វើ​ឲ្យ​កំហាប់ pH នៅ​ទ្វារមាស​មាន​លំនឹង ៤,៥ បើ​សិន​ជា​យើង​ចង់​ប្រើ​ទឹក​អនាម័យ យើង​ត្រូវ​ជ្រើស​រើស​ទឹក​អនាម័យ​ណា​ដែល​មាន​កម្រិត pH ទាប ត្រឹម ៣,៥ និង​លាង​តែ​នៅ​ផ្នែក​ខាង​ក្រៅ​ប៉ុណ្ណោះ មិន​ត្រូវ​លូក​លាង​ទៅ​ដល់​ខាង​ក្នុង​ទ្វារមាស​នោះ​ទេ"។


គន្លឹះសុខភាពផ្លូវភេទ

អាថ៌កំបាំងសុខភាពពីការរួមភេទទាំង ៥ យ៉ាង គ្នា​យើង​គួរ​ដឹង

និយាយរឿងរួមភេទអាចថាគ្នា​យើង​មានការខ្មាសអៀនបន្តិច ពិសេសស្រីៗ ប៉ុន្តែត្រូវចាំថាការរួមភេទជារឿងធម្មជាតិ  និង​ក៏ជាវិធីដើម្បីបង្កកំណើតដែរ​។ ហេតុនេះយើង​មិនគួរ​ខ្មាសអៀនពេក​នៅពេលនិយាយដល់រឿងនេះទេ។ ក្រៅពីបំពេញសេចក្តីសុខក្នុងជីវិត ការរួមភេទក៏មានគុណប្រយោជន៍សុខភាពជាច្រើន ដែល​គ្នាយើងមិនសូវជាបានដឹង។ អត្ថបទខាងក្រោមនេះ អាចបញ្ជាក់ប្រាប់គ្នា​យើង​បាន។ ១- រួមភេទជួយកាត់បន្ថយស្ត្រេស និងបញ្ហាថប់បារម្ភ យោងតាមការសិក្សាចេញផ្សាយលើសារព័ត៌មានវេជ្ជសាស្ត្រាផ្លូវភេទនៅអាមេរិក (The Journal of Sexual Medicine) ក្រោយពេលរួមភេទរួច កម្រិតអ័រម៉ូនករទីសុល ( Cortisol) នឹងធ្លាក់ចុះ ខណៈអ័រម៉ូននេះ បញ្ចេញដើម្បីឆ្លើយតបទៅនឹងអារម្មណ៍ស្ត្រេសរបស់រាងកាយ ហើយបើវាមានកម្រិតទាបយើងក៏មានអារម្មណ៍ធូរស្រាលដែរ។ ដោយឡែក អង់ឌូហ្វីន (Endorphin) គឺជាអ័រម៉ូនមួយផ្សេងទៀត ដែលនឹងបញ្ចេញច្រើនអំឡុងពេលយើងកំពុងរួមភេទ។ អ័រម៉ូន​នេះ​មានទំនាក់ទំនង​ជួយការ​បង្កើនភាពសប្បាយរីករាយ ជឿជាក់ និងថាមពល មានន័យថា ដូចជាការហាត់ប្រាណដែរ អ័រម៉ូននេះ ប្រហែលអាចជួយជំរុញអារម្មណ៍យើងឲ្យពុះកញ្ជ្រោលបើទោះជាយើងបាក់ទឹកចិត្ត ឬថប់បារម្ភខ្លាំងក៏ដោយ។ អ្នកឯកទេសផ្លូវភេទដ៏ល្បីល្បាញនៅអាមេរិក លោក Barb Depree, MD និងជាស្ថាបនិកក្រុមហ៊នលក់អនឡាញ Middlesex MD បាននិយាយថា «យើងដឹងថា មនុស្សដែល​ជាធម្មតាចូលចិត្តរួមភេទ តែង​មានបញ្ហាថប់បារម្ភ និងស្ត្រេសក្នុងកម្រិតទាបប៉ុណ្ណោះ​​»។ អត្ថបទពាក់ព័ន្ធ៖ បើ​ថប់បារម្ភ ត្រូវគ្រប់គ្រង​អារម្មណ៍​យ៉ាង​ម៉េច ទើបជីវិតប្រសើរ? អាថ៌កំបាំងមនុស្សភាគច្រើនមិនធ្លាប់ដឹងពីបញ្ហា “ស្ត្រេស” ២- រួមភេទជួយបង្កើនភាពស្និទ្ធស្នាល និងចំណង់ផ្លូវភេទ អុកស៊ីតូស៊ីន(Oxytocin) គ្នាយើងស្គាល់ហើយថាវាជាអ័រម៉ូនស្នេហា […]


គន្លឹះសុខភាពផ្លូវភេទ

ពេលណាមេជីវិតញីធ្លាក់ រួមភេទទៅឆាប់មានកូន?

ចំពោះ​ប្តី​ប្រពន្ធ​ដែល​​ចង់​បាន​កូន ប្រាកដ​ជា​ចង់​ដឹង​ហើយ​ថា រួមភេទ​ថ្ងៃ​ណា​ទើប​ឆាប់​មាន​កូន​នឹង​គេ? ទាល់​តែ​រួម​ភេទ​ពេល​មេជីវិត​ញី​ធ្លាក់​ទើប​អាច​មាន​កូន ឬ​ក៏​ត្រូវ​​រួម​ភេទ​ញឹក​ញាប់? ស្រាយ​ចម្ងល់​​នេះ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគស្ត្រី នៃ​មន្ទីរពេទ្យ​កាល់ម៉ែត​ថា ទាក់​នឹង​​ការ​មាន​​កូន បើ​ពេល​មេ​ជីវិត​ញី​មិន​ធ្លាក់ ទោះបី​ជាយើង​រួម​ភេទ​ញឹក​ញាប់​យ៉ាងណា​ក៏​មិន​អាច​មាន​កូន​ដែរ។ នៅ​ពេល​សួរ​ថា ថ្ងៃ​ណា​ដែល​មេជីវិត​ញី​ធ្លាក់? សាស្ត្រាចារ្យ​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​សាកល​វិទ្យាល័យ វិទ្យាសាស្ត្រ​សុខាភិបាល​រូប​នេះ​ឆ្លើយ​ថា ជា​ទូទៅ​ស្ត្រី​ដែល​មាន​វដ្ត​រដូវ​ទៀង​ទាត់ មេ​ជីវិត​ញី​នឹង​ធ្លាក់​នៅ​អំឡុង​ថ្ងៃទី១៣ ១៤ ១៥ មុន​រដូវ​បន្ទាប់​មក​ដល់។ "ទាក់​ទង​នឹង​ការ​មាន​កូន ទោះ​បី​ជា​យើង​រួម​ភេទ​ញឹក​ញាប់​ម៉េច​ក៏​មិន​អាច​មាន​ដែរ សំខាន់​គឺ​យើង​នៅ​ជាមួយ​គ្នា​នៅ​ពេល​ដែល​ស្ត្រី​មាន​មេជីវិត ថ្ងៃទី១៣ ១៤ ១៥ ជា​ទូទៅ​មេជីវិត​ធ្លាក់​ថ្ងៃទី១៤"។ ផ្ទុយ​ទៅ​វិញ​ពេល​មក​រដូវ​រួច​​ភ្លាមៗ ពេល​ជិត​មក​រដូវ លោក​វេជ្ជបណ្ឌិត​ថា ស្រ្តី​អត់​មាន​មេជីវិត​​ទេ មេជីវិត​អស់ រួមភេទ​អំឡុង​ពេល​នេះ មិន​អាច​មាន​កូន​នោះ​ទេ។ ពង​មេ​ជីវិត​ញី ជា​មធ្យម​អាច​រស់​បាន​រយៈពេល​ ២៤​ម៉ោង បន្ទាប់​ពីទុំ​ជ្រុះ ហើយ​រយៈ​ពេល​ ២៤​ ម៉ោង​នេះ គឺ​សំខាន់​ណាស់​ដើម្បី​បង្ក​កំណើត ដោយ​ចាំ​បាច់​ត្រូវ​បាន​ជួប​ជា​មួយ​មេជីវិត​ឈ្មោល​ ទើបការ​បង្ក​កំណើតអាច​ដំណើរ​ការ​ទៅ​បាន​។ ​បើ​ពង​មេ​ជីវិត​ញី អាច​ជួប​ជាមួយ​មេ​ជីវិត​ឈ្មោល​មាន​សុខភាព​ល្អ​ នៅ​តាម​ផ្លូវ​មក​កាន់​ស្បូន​នោះ របត់​នៃ​ការ​បង្កើត​ជីវិត​ថ្មី​មួយ​ នឹង​កើត​ឡើងភ្លាម។ តែ​​បើ​មិន​ដូច​នោះ​ទេ ពង​ទុំធ្លាក់​មក​នោះ ​ពេល​មក​ដល់​ស្បូន ​វា​នឹង​រលាយ​បាត់ដោយ​ឯក​ឯង។


ការពន្យារកំណើត

ធ្លាប់តែរដូវមកទៀងទាត់ តែប្រែមិនទៀងវិញ អាចមកពីលក្ខខណ្ឌប៉ុន្មាននេះ

ជា​ទូទៅ​វដ្ត​រដូវ​របស់​ស្ត្រី​មាន​ចន្លោះ​ពី ២១-២៨ថ្ងៃ ហើយ​បើ​​តាម​ក្បូន​ពេទ្យបានកំណត់ថា ​​វដ្ត​វដ្ត​រដូវ​ទៀង​ទាត់​របស់​ស្ត្រីមាន ​២៨​ថ្ងៃ។ តាម​រយៈ​ការ​ជួប​សម្ភាស​ជាមួយ​នាយិកា​សេវាកម្ម​គ្លីនិក រ៉ាក់ លោកស្រី​វេជ្ជបណ្ឌិត ពឹង ជុតិមា បាន​ឲ្យ​ដឹង​ថា ស្រ្តី​ធ្លាប់​តែ​មាន​រដូវ​មក​ទៀង​ទាត់ តែ​ប្រែ​មិន​ទៀង​វិញ អាច​មក​ពី​មូលហេតុ​៧​យ៉ាង​នេះ។ លក្ខខណ្ឌ​ធ្វើ​ឲ្យ​រដូវ​ប្រែប្រួល៖ ១. ប្រើ​មធ្យោបាយ​ពន្យារ​កំណើត៖ ដោយ​ហេតុ​ថា ថ្នាំ​ពន្យារ​កំណើត​មាន​សាធាតុ​សកម្ម​ជា​អ័រម៉ូន បែប​នេះ​ប្រើ​ទៅ​ធ្វើ​ឲ្យ​រដូវ​ស្ត្រី​មួយ​ចំនួន​ក៏​ប្រែប្រួល​ដែរ។ ២. មានផ្ទៃពោះ៖ អ័រម៉ូន​ប្រែប្រួល​អំឡុង​ពេល​មាន​ផ្ទៃពោះ ក៏​អាច​ធ្វើ​ឲ្យ​ស្រីៗ​មក​រដូវ​មិន​ទៀង​ដែរ។ ៣. មាន​វិបត្តិ​ផ្លូវ​ចិត្ត៖ កាលណា​ស្ត្រី​មាន​វិបត្តិ​ផ្លូវ​ចិត្ត ដូចជា​​ថប់បារម្ភ បាក់ទឹកចិត្ត ធ្វើ​ឲ្យ​ប្រព័ន្ធ​បញ្ជា​ខួរក្បាល​ដំណើរ​ការ​មិន​ល្អ អាច​ធ្វើ​ឲ្យ​រដូវ​មាន​ការ​ប្រែប្រួល។ ៤. ចំណីអាហារ៖ ស្ត្រី​ខ្លះ​ដែល​ផ្លាស់​ប្តូរ​ចំណី​អាហារ អាច​តម​ខ្លាំង​ពេក​ក៏​ជះ​ឥទ្ធិពល​ដល់​វដ្ត​រដូវ​ដែរ។ ៥. លំហាត់​ប្រាណ៖ ការ​ធ្វើ​លំហាត់​ប្រាណ​ខ្លាំង​ពេក ក៏​អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​បញ្ជា​ខួរក្បាល ធ្វើ​ឲ្យ​រដូវ​ប្រែប្រួល​ដែរ។ ៦. កត្តា​អាយុ៖ នៅ​ពេល​ស្ត្រី​អាយុ​កាន់​តែ​ច្រើន អ៊ីចឹង​រដូវ​មាន​ទំនោរ​ទៅ​រក​ភាព​មិន​ប្រក្រតី។ ៧. កត្តា​វេជ្ជសាស្ត្រ៖ អាច​មក​ពី​កត្តា​ជំងឺ ឬ​កត្តា​ប្រើប្រាស់​ថ្នាំ​មួយ​ចំនួន ក៏​អាច​ធ្វើ​ឲ្យ​ស្ត្រី​មាន​រដូវ​មិន​ទៀង​ទាត់​ដែរ ដូចជា​ជា​ការ​លាក​នៅ​ក្នុង​អាង​ត្រគាក ការ​ក​រោគ​នៅ​ក្នុង​ស្បូន  និង​ដុំ​នៅ​ស្បូន​ជាដើម។ វេជ្ជបណ្ឌិត ពឹង ជុតិមា ​នាយិកាសេវាកម្មគ្លីនិករ៉ាក់ លោកស្រី​វេជ្ជបណ្ឌិត​បាន​បន្ត​ថា "ការ​មក​រដូវ​ជា​លក្ខណៈ​ធម្មជាតិ ដោយ​ស្ត្រី​ខ្លះ​គាត់​មក​រដូវ​ទៀង​ទាត់​ចា​ប់តាំង​ពី​គ្រប់​ការ​មក​រហូត ប៉ុន្តែ​ស្ត្រី​ខ្លះ​ទៀត​មាន​រដូវ​មិន​ទៀង​ទាត់​តាំង​ពី​គ្រប់​ការ​រហូត​មក ដែល​ជា​លក្ខណៈ​ធម្មជាតិ​របស់​គាត់។ អ៊ីចឹង​យើង​មិនមាន​អ្វី​ដែល​ត្រូវ​​កែ​លម្អ​ទេ ព្រោះ​នេះ​ជា​ច្បាប់​ធម្មជាតិ​របស់​មនុស្ស"។ ផ្ទុយ​ទៅ​វិញ បើ​សិន​ជា​ស្ត្រី​មាន​វដ្ត​រដូវ​មួយ​ដែល​ទៀង​ទាត់​ហើយ ស្រាប់​តែ​ពេលណា​មួយ​វដ្ត​រដូវ​មាន​ការ​ផ្លាស់ប្តូរ […]


ការពន្យារកំណើត

ចម្ងល់ស្រីៗឧស្សាហ៍សួរ ពាក់ព័ន្ធការមករដូវ រួមភេទ និងពន្យារកំណើត ក្រោយសម្រាលកូន

ក្រោយ​សម្រាល​កូន​រួច ម៉ាក់ៗ​មិន​ទាន់​មក​រដូវ​ភ្លាម​នោះ​ទេ អ៊ីចឹង​ហើយ​បាន​ជា​មាន​ស្រីៗ​មួយ​ចំនួន​​តែង​តែ​សួរ​ញឹក​ញាប់​ថា ក្រោយ​សម្រាល​កូន​រួច ពេល​ណា​មក​រដូវ​វិញ? ពេល​ណា​អាច​រួម​ភេទ​បាន? ហើយ​ត្រូវ​ពន្យារ​កំណើត​ពេល​ណាដែរ? ដើម្បី​ឲ្យ​អស់​ចម្ងល់​​ទាំង​នេះ Hello គ្រូពេទ្យ​ នឹង​យក​សំណួរ​ដែល​ស្ត្រី​សម្រាល​កូនរួច​តែង​សួរ​ញឹកញាប់ មក​ឲ្យ​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែនសុខ បកស្រាយ​ខាង​ក្រោម​នេះ។ Hello គ្រូពេទ្យ៖ សម្រាល​កូន​រួច ពេល​ណា​ស្រីៗ​អាច​មក​រដូវវិញ? វេជ្ជបណ្ឌិត៖ ក្រោយ​សម្រាល​កូន​រួច ស្រ្តី​អាច​មាន​រដូវ​ដូច​ធម្មតា​វិញ ​នៅចន្លោះ​ពី ១ខែកន្លះ-៣ខែ ឬ​យូរ​ជាង​នេះ អាស្រ័យ​ទៅ​លើ​លក្ខខណ្ឌ​នៃ​ការ​បំបៅ​ដោះ​កូន។ បើ​ស្រ្តី​បំបៅ​ដោះ​កូន​កាន់​តែយូរ ហើយ​ញឹក​ញាប់ នោះ​អាច​ពន្យារ​ការ​មក​រដូវ​កាន់​តែ​យូរ អ្នក​ខ្លះ​អាច​៦ខែ ឬ១ឆ្នាំ​ក៏​មាន​ដែរ។ Hello គ្រូពេទ្យ៖ ពេល​ណា​អាច​រួមភេទ​បាន​វិញ? វេជ្ជបណ្ឌិត៖ ជា​ទូទៅ ក្រោយ​សម្រាល​អាអូន​បាន​៦សប្តាហ៍ គ្រូពេទ្យ​តែង​តែ​ណាត់​ស្រ្តី​ឲ្យ​ទៅ​ជួប​គ្រូពេទ្យ​ម្តង​ទៀត​ដើម្បី​ពិនិត្យ​សុខភាព តើ​មាន​បញ្ហា​អី​អត់? ស្បូន​ត្រលប់​មក​ធម្មតា​វិញ​នៅ? ប្រសិន​បើ​ពិនិត្យ​មិន​ឃើញ​បញ្ហា​អី​នោះ​ទេ ស្ត្រី​អាច​រួមភេទ​ជាមួយ​ដៃគូ ឬ​ស្វាមី​បាន​វិញ​ហើយ​អំឡុង​ពេល​នោះ។ Hello គ្រូពេទ្យ៖ ក្រោយ​សម្រាល​រួច ពេល​ណា​ទើប​អាច​ពន្យារ​កំណើត​បាន? វេជ្ជបណ្ឌិត៖ ដូច​ខ្ញុំ​បាន​លើក​ខាង​លើនៅ​សំណួរ​ទី២​អ៊ីចឹង រយៈពេល​៦សប្តាហ៍​ក្រោយ​សម្រាល​កូន​រួច ពេទ្យ​ណាត់​ជួប​ស្ត្រី​ដើម្បី​ពិនិត្យ​សុខភាព​ហ្នឹង ហើយ​ក៏​ជា​ពេល​ដែល​គ្រូពេទ្យ​ណែនាំ​ឲ្យ​ប្រើ​មធ្យោបាយ​ពន្យារ​កំណើត​​ដែរ។ អ៊ីចឹង​ស្ត្រី​អាច​ចាប់​ផ្តើម​ពន្យារ​កំណើត​ពី​ពេល​ហ្នឹង ព្រោះ​ជា​ពេល​ដែល​ស្ត្រី​អាច​នឹង​ចាប់ផ្តើម​រួមភេទ​ដែរ។ Hello គ្រូពេទ្យ៖ សម្រាល​កូន​រួច អត់​ទាន់​មក​រដូវ រួមភេទ​អាច​កូន​អត់? វេជ្ជបណ្ឌិត៖ […]


គន្លឹះសុខភាពផ្លូវភេទ

ញ៉ាំអាហារ Fast Food ញឹកញាប់ អាចខ្សោយមេជីវិត

ភាព​អារ​អត់​កូន​បាន​កំពុង​វាយ​លុក​កាន់​តែ​ច្រើន​ឡើងៗ​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន​សម្រាប់​អ្នក​ជំនាន់​ថ្មី​នេះ។ មាន​មនុស្ស​ជា​ច្រើន​ដែល​នៅ​ជុំវិញ​ខ្លួន​យើង​បាន​កំពុង​រង​គ្រោះ​ដោយ​មិន​អាច​មាន​កូនតាម​បែប​ធម្មជាតិ​បាន។ ការ​មិន​អាច​មាន​គភ៌​គឺ​ជា​ស្ថានការណ៍​ដ៏​កម្រ​បំផុត​នៅ​ពេល​ប៉ុន្មាន​ឆ្នាំ​មុន ​ប៉ុន្តែ​ឥឡូវ​នេះ​មួយ​ក្នុង​ចំណោម​ប្ដី​ប្រពន្ធ​៥​គូ​គឺ​កំពុង​រង​គ្រោះដោយ​ភាព​អារ​អត់​កូន។ មានការ​ណែនាំមិន​ឲ្យ​យើង​ញ៉ាំ​អាហារ​ប្រភេទ Fast Food ​​ញឹកញាប់ពេក​ ​ព្រោះ​ថាអាហារនេះមិន​ល្អ​សម្រាប់​សុខភាព​ហើយ​ថែម​ទាំង​ចំណាយ​ថវិកា​អស់​ច្រើន​ថែម​ទៀត។ ប៉ុន្តែ​ផ្ទុយ​ពី​ការ​ចៀសវាង​ពី​អាហារ​ដែល​មិន​ល្អ​សម្រាប់​សុខភាព​នេះ​បែរ​ជា​យើង​នាំ​គ្នា​ចូលចិត្ត​ញ៉ាំ​អាហារបែបនេះទៅ​វិញ។ មនុស្ស​ភាគ​ច្រើន​គឺ​មិន​អាច​ទ្រាំ​មិន​ញ៉ាំ​អាហារ​ Fast Food បាន​នោះ​នៅ​ពេល​ដែល​​មានអ្នក​ហៅ​ប៉ាវ​ញ៉ាំ​ទៅ​ហើយ។ តាម​រយៈ​ការ​ស្រាវជ្រាវ តាម​ការ​សិក្សា​ថ្មី​មួយ​របស់​​សហរដ្ឋអាមេរិក​ និង​អេស្ប៉ាញ​បាន​រក​ឃើញ​ថា​ផលិតផល​អាហារ​ Fast Food ​ជា​ពិសេស​ពពួក​អាហារ​ដែល​មាន​ផ្ទុក​ខ្លាញ់​ចម្រាញ់​អាច​ធ្វើ​ឲ្យ​បុរស​ដែល​មាន​សុខភាព​ល្អ​មិន​អាច​បង្ក​កំណើត​បាន ​ដោយ​ខ្លាញ់​ចម្រាញ៉​ទៅ​បំផ្លាញ​មេ​ជីវិត​ឈ្មោល។ ក្រុម​គ្រូ​ពេទ្យ​ខាង​សុខភាព​បន្ត​ពូជ​មក​ពី​សាកល​វិទ្យាល័យ​Harvard​និង​សាកល​វិទ្យាល័យ​Murcia​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​អេស្ប៉ាញ​បាន​សហការ​គ្នា​ដើម្បី​វិភាគ​ទៅ​លើ​មេ​ជីវិត​ឈ្មោល​​លើ​បុរស​អាយុ​ចន្លោះ​អាយុ​១៨​និង​២២​ឆ្នាំ។ អ្វី​ដែល​ក្រុម​គ្រូ​ពេទ្យ​បាន​រក​ឃើញ​គឺ​សម្រាប់​អ្នក​ដែល​បរិភោគ​អាហារ Fast Food ​ច្រើន​ មាន​មេ​ជីវិត​ដែល​មាន​គុណភាព​​ល្អ​តិច​ជាង​អ្នក​ដែល​បរិភោគ​របប​អាហារ​ដែល​សម្បូរសារធាតុ​ចិញ្ចឹម។ គ្រប់​បុរស​ដែល​ត្រូវ​បាន​យក​ទៅ​សិក្សា​គឺ​ត្រូវ​កំណត់​ឲ្យ​មាន​រាងកាយ​មាំមួន​ និង​មិន​មាន​បញ្ហា​ដែល​អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​បន្ត​ពូជ​​នោះ​ទេ។ អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​សម្រាប់​អ្នក​ដែល​បរិភោគ​អាហារប្រភេទ Fast Food ​ដែល​សម្បូរ​ទៅ​ដោយ​ខ្លាញ់​ចម្រាញ់​គឺ​នៅ​តែ​អាច​រក​ឃើញ​ថាមេ​ជីវិត​ តែ​មេជីវិតនោះ​បាន​រង​គ្រោះ​ធ្ងន់ធ្ងររួចហើយ​ និង​​ប្រសិន​បើ​នៅ​តែ​បន្ត​បរិភោគ​អាហារ​ទាំង​នេះ​ ទៀត​​នឹង​អាច​ឈាន​ទៅ​ដល់​ការ​កើត​មាន​ភាព​អារ​អត់​កូន​តែ​ម្ដង។ អាហារ​Fast Food ​និង​ភាព​អារ​អត់​កូន រហូត​មក​ដល់​ពេល​នេះមនុស្សមួយចំនួន​បាន​ដឹង​​រួច​ហើយ​ថា​អាហារ​ Fast Food ​គឺ​មិន​ល្អ​សម្រាប់​សុខភាព​នោះ​ទេ​ព្រោះ​វា​បង្កើន​ឱកាស​ដែល​ឈាន​ទៅ​រក​ជំងឺ​ទឹក​នោម​ផ្អែម​ កូលេស្តេរ៉ូល​ខ្ពស់ ​និង​ជំងឺ​ធាត់​លើស​ទម្ងន់​ ប៉ុន្តែ​យោង​តាម​របាយការណ៍​ថ្មីៗ​នេះ​ការ​ទទួលទាន​អាហារ​Fast Food អាច​បង្កើន​ហានិភ័យ​នៃ​ភាព​អារ​អត់​កូនទៀត​។ ទំនាក់ទំនង​រវាង​ការ​បរិភោគ​អាហារ​Fast Food និង​ភាព​អារ​អត់​កូន​ ទំនង​អាច​មកពី​​គ្រឿង​ផ្សំ​ដែល​កែប្រែ​ហ្សែន​ (GMOs)​ហើយ​​មើល​ទៅ។  នៅ​ក្នុង​ឆ្នាំ​២០០៨​ការ​សិក្សា​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​មាន​ផ្សា​ភ្ជាប់​ការ​នៃ​បរិភោគ​សារធាតុ ​GMOs​ ជាមួយ​នឹង​ភាព​អារ​អត់​កូន​ដោយ​ផ្ដល់​នូវ​ភស្តុតាង​ជាក់លាក់​មួយ​គឺ​សារធាតុ​ GMOs​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ទៅ​លើ​ប្រព័ន្ធ​បន្ត​ពូជ។ ​ហេតុ​នេះ​ហើយ​ការ​បរិភោគ​អាហារ​Fast Food ​បានបន្ថយគុណភាព​មេ​ជីវិត ​និង​ធ្វើ​ឲ្យ​ខូចខាត​ដល់​ប្រព័ន្ធ​បន្ត​ពូជ។ អាហារ​Fast […]


ការពន្យារកំណើត

សម្រាលកូនរួច២-៣ខែ មិនទាន់មករដូវ បើមានអីៗដោយអត់ការពារ អាចមានកូនទេ?

ក្រោយ​សម្រាល​កូន​រួច ស្រីៗ​គ្នា​យើង​មិន​ទាន់​មក​រដូវ​វិញ​ទេ ហើយ​បើ​បំបៅ​ដោះ​កូន​ទៀត​នោះ ការ​មក​រដូវ​នឹង​ពន្យារ​ពេល​កាន់​តែ​យូរ​ថែម​ទៀត។ បើ​សិន​ជា​សម្រាល​អាអូន​បាន​២ខែ ឬ៣ខែ​ហើយ នៅ​តែ​មិន​ទាន់​មក​រដូវ តើ​ស្រីៗ​យើង​គួរ​ពន្យារ​កំណើត​អត់? បើតាមគ្រូពេទ្យ​ព្យាបាល​រោគ​ស្ត្រី និង​សម្ភព នៃ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក លោកស្រី អ៊ូង មុនីរស្មី ក្រោយ​​សម្រាល​កូន​រួច ស្រ្តី​អាច​មាន​រដូវ​ដូច​ធម្មតា​វិញ​នៅចន្លោះ​ពី ១ខែកន្លះ-៣ខែ ឬ​យូរ​ជាង​នេះ អាស្រ័យ​ទៅ​លើ​លក្ខខណ្ឌនៃ​ការ​បំបៅ​ដោះ​កូន។ ទោះ​មក​រដូវ ឬ​មិន​ទាន់​មក​រដូវ​វិញ​ក៏​ដោយ ក្រោយ​សម្រាល​កូន​បាន​៦​សប្តាហ៍ ស្ត្រី​ចាំបាច់​ត្រូវ​តែ​ការពារ បើ​សិន​ភ្លាត់​មាន​អីៗ​ដោយ​មិន​បាន​ប្រើ​មធ្យោបាយ​ពន្យារ​កំណើត​ណា​មួយ​នោះ ស្ត្រី​អាច​នឹង​មាន​ផ្ទៃពោះ​ទៀត។ ដើម្បី​បង្ការ​បញ្ហា​​កូន​ញឹក​ពេក ប៉ះពាល់​ដល់​សុខភាព​ម្តាយ បែប​នេះ​ហើយ​ទើប​គ្រូពេទ្យ​តម្រូវ​ឲ្យ​ស្ត្រី​ដែល​សម្រាល​កូន​រួច​បាន​១ខែ​កន្លះ​ត្រូវ​មក​ជួប​ពេទ្យ​ដើម្បី​ពិនិត្យ​សុខភាព និង​ប្រឹក្សា​យោបល់​ទាក់​ទង​នឹង​ការ​ពន្យារ​កំណើត។ បើ​តាម​ប្រភព​ពី​មន្ទីរពេទ្យ​កាល់ម៉ែត ក្រោយ​សម្រាល​រយៈពេល​១ខែ​កន្លះ ​ប្តី​ប្រពន្ធ​អាច​រស់​នៅ​ជាមួយ​គ្នា​វិញ ហើយ​ស្ត្រី​ខ្លះ​ក៏​មិន​ទាន់​មក​រដូវ​ដែរ ជា​ហេតុ​នាំ​ឲ្យ​មាន​យល់​ច្រឡំ​ថា នេះ​ជា​រយៈពេល​ដែល​គ្មាន​ការ​បង្ក​កំណើត​ថ្មី តែ​តាម​ពិត​ទោះ​ជា​មិន​ទាន់​មក​រដូវ ក៏​ស្ត្រី​អាច​មាន​ផ្ទៃពោះ​ជា​ថ្មី ដោយ​គ្មាន​ការ​គ្រោង​ទុក។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ជំងឺស្វាយ

អ្នកកើតជំងឺ​ស្វាយ ទទួលការព្យាបាលមិនត្រឹម​ត្រូវ អាចមាន​គ្រោះថ្នាក់​ដល់​ពិការ​ភ្នែក

តើជំងឺស្វាយគឺជាអ្វី? ជំងឺស្វាយ(syphillis)គឺជាជំងឺឆ្លងតាមការរួមភេទ។ ជំងឺនេះបង្កដោយបាក់តេរីឈ្មោះ bacteriumTreponemapallidum។ ការដែលមិនបានព្យាបាលបានត្រឹមត្រូវ ជំងឺស្វាយអាចបណ្ដាលឲ្យមានផលវិបាកដូចជារលាកសន្លាក់ ខូចខួរក្បាល និងពិការភ្នែក។ ជំហានដំបូងក្នុងការចម្លងរោគ មនុស្សភាគច្រើនឆ្លងជំងឺស្វាយតាមរយៈការប៉ះពាល់ផ្ទាល់ទៅនឹងដំបៅដែលមានលើរាងកាយអ្នកជំងឺ។ ដំបៅទាំងនោះអាចរកឃើញនៅផ្នែកខាងក្រៅនៃប្រដាប់ភេទ រន្ធគូទ ឬចុងពោះវៀនធំ។ នៅក្នុងករណីខ្លះដំបៅអាចដុះចេញនៅលើមាត់ក៏មាន។ ការចម្លងច្រើនកើតឡើងអំឡុងពេលរួមភេទតាមទ្វារមាស រន្ធគូថ តាមមាត់ និងសកម្មភាពរួមភេទផ្សេងទៀត។ តើជំងឺស្វាយអាចឆ្លងតាមការប្រាស្រ័យទាក់ទងគ្នាក្នុងសង្គមដែរឬទេ? ដោយសារតែបាក់តេរីដែលបង្កជំងឺស្វាយមិនអាចវាយប្រហារក្រៅពីម្ចាស់ជំងឺបាន ហេតុនេះជំងឺស្វាយមិនអាចចម្លងទៅអ្នក​ផ្សេង​តាមទ្រនាប់បង្គន់ អាងទឹក អាងហែលទឹក ឬដៃទ្វារ នោះទេ។ យើងក៏មិនអាចឆ្លងជំងឺស្វាយតាមការប្រើប្រាស់កន្សែងឬឧបករណ៍ផ្ទះបាយរួមនោះដែរ។ [embed-health-tool-bmi] តើអ្នកអាចចម្លងជំងឺស្វាយទៅកាន់កូនក្នុងផ្ទៃដែរឬទេ? ស្ត្រីមានគភ៌អាចចម្លងជំងឺស្វាយទៅកាន់កូនក្នុងផ្ទៃ ដូចនេះហើយការពិនិត្យរកជំងឺស្វាយត្រូវចាំបាច់អំឡុងពេលមកពិនិត្យផ្ទៃពោះលើកដំបូង។ ការធ្វើតេស្តនឹងធ្វើឡើងម្ដងទៀតអំឡុងពេលត្រីមាសទី៣ និងពេលសម្រាល។ ទារកដែលមានម្ដាយមានជំងឺស្វាយគឺមានហានិភ័យស្លាប់ក្នុងផ្ទៃ និងស្លាប់ក្រោយសម្រាល។ ទោះបីជាទារកដែលឆ្លងជំងឺមានជីវិតក៏ដោយ ក៏ទារក​ទាំង​នោះ​នៅតែត្រូវការ ការព្យាបាលដើម្បីបង្ការផលវិបាកផ្សេងទៀតដែលអាចលេចឡើងនៅសប្ដាហ៍បន្ទាប់។ អត្ថបទពាក់ព័ន្ធ៖ កន្លែង​សម្ងាត់​របស់​ស្រីៗ ហេតុ​អី​ងាយ​នឹង​ឆ្លង​រោគ? កំហុស​បច្ចេកទេស​ប្រុសៗ​តែង​បង្ក​ពេល​ពាក់​ស្រោម ចុងក្រោយ​​នាំ​គ្នា​ទឹក​ភ្នែក តិចច្រឡំ ជំងឺកាមរោគមិនមែនឆ្លងតាមការរួមភេទមួយមុខទេ ពេញវ័យមិនទាន់ស្រួលបួល ប្រឡូករួមភេទ អាចប្រឈមបញ្ហាទាំងនេះ “រួម​ភេទតាមមាត់” មាន​គុណ​វិបត្តិ ក៏មានគុណសម្បត្តិដែរ ប្រយ័ត្នអ្នកឧស្សាហ៍​រកអីៗ​ក្រៅផ្ទះ! ១​ថ្ងៃ មាន​មនុស្ស ១​លាន​នាក់ ឆ្លង​កាមរោគ វិធី​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​ម្យ៉ាង ​ស្រីៗ​គួរ​ដឹង តើគួរបង្ការជំងឺស្វាយដោយរបៀបណា? គ្រប់​គ្នា​អាចកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺស្វាយដោយជៀសវាងការរួមភេទជាមួយអ្នកដែលមានជំងឺ។ ប្រសិនបើយើង​មិនប្រាកដអំពីស្ថានភាពរបស់ដៃគូទេ ជម្រើសដ៏ល្អបំផុតនោះគឺការប្រើស្រោមអនាម័យរាល់ពេលរួមភេទ។ ទោះយ៉ាងណាប្រសិន​បើដំបៅជំងឺស្វាយកើតមាននៅកន្លែងដែលមិនបានបិទបាំងដោយស្រោមអនាម័យ នោះការចម្លងនៅតែកើតមានដដែល។ ហេតុនេះយើង​គួរតែប្រុងប្រយ័ត្នទោះបីនៅពេលប្រើស្រោមអានាម័យ​ក៏ដោយ។ វិធីដែលមានប្រសិទ្ធភាពបំផុតក្នុងការបង្ការជំងឺស្វាយស្របទៅនឹងជំងឺឆ្លងតាមការរួមភេទផ្សេងទៀតគឺតមរួមភេទ ឬត្រូវ​ស្មោះ​មួយ​នឹង​មួយ​ជាមួយ​ដៃគូតែមួយដែលគ្មានជំងឺស្វាយ។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ