សុខភាពផ្លូវភេទ

សុខភាព​ផ្លូវ​ភេទ - ​មាន​គ្នា​យើង​ច្រើន​ណាស់​កំពុង​ប្រឈម​បញ្ហា​ផ្លូវភេទ​ទាំង​ស្រី ទាំង​ប្រុស។ ​បញ្ហា​ផ្លូវ​ភេទ​​​មួយ​ចំនួន​ដែល​លម្អិត​ក្នុង​ផ្នែក​នេះ​មាន ​រោគវិនិច្ឆ័យ និងតេស្ត ​ផ្លូវភេទនិងការការពារ ​ជំងឺសិរមាន់លើប្រដាប់ភេទ ​ជំងឺបង្កដោយវីរុស អេចភីវី ​រលាកថ្លើម ​ជំងឺរលាកអាងត្រគាក ​ការពន្យារកំណើត ​គន្លឹះសុខភាពផ្លូវភេទ ​ ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពផ្លូវភេទ

ស្ត្រីស្ថិតក្នុងលក្ខខណ្ឌទាំងនេះ មិនគួរប្រើថ្នាំ៧២ម៉ោងទេ

ស្រ្តី​គ្នាយើងបើ​ស្ថិត​ក្នុង​លក្ខខណ្ឌ​ប៉ុន្មាន​ចំណុច​នេះ ខាងក្រោមនេះ មិន​គួរ​ប្រើ​ថ្នាំ​៧២​ម៉ោង​ឡើយ។ យើង​ដឹង​ហើយ​ថា ថ្នាំ​៧២​ម៉ោង ឬ​ថ្នាំ​ពន្យារ​កំណើត​បន្ទាន់ មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការការពារ​កុំ​ឱ្យ​ស្រ្តី​មាន​ផ្ទៃ​ពោះ ប្រសិនបើ​ភ្លាត់​ស្លៀត​មាន​អីៗ​នឹង​ដៃគូ ដោយ​មិន​បាន​ប្រើ​ស្រោម​អនាម័យ។ ​តែ​ថ្នាំ​ប្រភេទ​នេះ គ្រូពេទ្យ​មិន​ណែនាំ​ឱ្យ​ប្រើ​រាល់​ថ្ងៃ​ដូច​ថ្នាំ​ពន្យារកំណើត​ធម្មតា​ទេ គឺ​អាច​ប្រើ​ត្រឹម​២​ដង​ក្នុង១​ខែ​ប៉ុណ្ណោះ ហើយ​បើ​ស្ថិត​ក្នុង​លក្ខខណ្ឌ​ទាំង​នេះ ស្រ្តី​កុំ​ប្រើ​ថ្នាំ​ពន្យារកំណើត​បន្ទាន់​អី​ល្អ​ជាង។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! លក្ខខណ្ឌដែលស្ត្រីមិនគួរ​ប្រើថ្នាំ​ពន្យារ​កំណើត​៧២ម៉ោង​មាន៖ ទី១ ស្រ្តី​ដែល​ធ្លាប់​ជួប​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល មាន​ដុំ​សាច់ មាន​ជំងឺ​ថ្លើម ឬ​មាន​សម្ពាធ​ឈាម​ខ្ពស់​ដែល​មិន​បាន​ព្យាបាល ទី២ ស្រ្តី​បំបៅ​កូន​ដោយ​ទឹក​ដោះ ទី៣ ប្រសិន​បើ​ដល់​ថ្ងៃ​មក​រដូវ ឬ​លើស​រយៈពេល​៧២​ម៉ោង​ក្រោយ​រួមភេទ និង​ទី៤ គឺ​ស្រ្តី​ដែល​មាន​ជំងឺ​ជំងឺ​រលាក​អាង​ត្រគាក។ [embed-health-tool-heart-rate] ចំពោះ​ផលរំខាន​ទូទៅ ក្រោយ​ពី​ញ៉ាំ​ថ្នាំ​៧២ម៉ោង​រួច មាន​ដូចជា ក្អួត​ចង្អោរ អស់​កម្លាំង ឈឺ​ក្បាល វិល​មុខ ឈឺ​សុដន់​​ជាដើម។ ប៉ុន្តែបើ​ស្រ្តី​មាន​អាការ​ដូចជា ធ្លាក់​ឈាមខ្លាំង និង​ឈឺចាប់ មក​រដូវ​មិនទៀង ឈឺ​ពោះ​ធ្ងន់ធ្ងរ មាន​ទាំង​ក្អួត ក៏​ដូចជា​ឈឺ​ក្បាល ឬ​វិល​មុខ​ធ្ងន់ធ្ងរ គួរ​តែ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ភ្លាមៗ។ ចំណុចសំខាន់ ​បើ​ស្ថិត​ក្នុង​លក្ខខណ្ឌ​ទាំង​នេះ ស្រ្តី​កុំ​ប្រើ​ថ្នាំ​ពន្យារកំណើត​បន្ទាន់​អី​ល្អ​ជាង! ទី១ ស្រ្តី​ដែល​ធ្លាប់​ជួប​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល មាន​ដុំ​សាច់ មាន​ជំងឺ​ថ្លើម ឬ​មាន​សម្ពាធ​ឈាម​ខ្ពស់​ដែល​មិន​បាន​ព្យាបាល ទី២ ស្រ្តី​បំបៅ​កូន​ដោយ​ទឹក​ដោះ ទី៣ ប្រសិន​បើ​ដល់​ថ្ងៃ​មក​រដូវ ឬ​លើស​រយៈពេល​៧២​ម៉ោង​ក្រោយ​រួមភេទ និង​ទី៤ គឺ​ស្រ្តី​ដែល​មាន​ជំងឺ​ជំងឺ​រលាក​អាង​ត្រគាក។ អត្ថបទគួរអាន៖ […]

អត្ថបទផ្សេងទៀតពី សុខភាពផ្លូវភេទ

ស្វែងរក សុខភាពផ្លូវភេទ

គន្លឹះសុខភាពផ្លូវភេទ

មូលហេតុមួយចំនួននេះ អាចធ្វើឲ្យ​អារម្មណ៍​ផ្លូវ​ភេទ​ធ្លាក់ចុះ

ការ​រួម​ភេទ​ក៏​ជាផ្នែក​មួយ​ជួយ​រក្សា​ទំនាក់​ទំនង​ស្នេហា​ឲ្យ​មាន​ភាព​រឹង​មាំ។ ការ​រួម​ភេទ​​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ទំនាក់​ទំនង​ផ្លូវ​កាយ​និង​ផ្លូវ​អារម្មណ៍​របស់​យើង​ និង​ដៃគូមាន​ការ​រីក​ចម្រើន​នោះ​ទេ​ តែ​ក៏ជួយ​ឲ្យ​សុខភាព​យើង​ល្អ​ទៅ​តាម​នោះ​ដែរ។ ចុះ​ហេតុ​អ្វីបាន​ជា​អត្រា​នៃ​ការ​រួម​ភេទ​របស់​គ្នា​យើង​មួយ​ចំនួន​បែរជា​ថយ​ចុះ​ទៅ​វិញ? ១- គ្រែមិន​ទាក់ទាញ គ្នា​យើង​គួរ​ដឹងថា​គ្រែគួរ​តែ​​ត្រូវ​ប្រើ​សម្រាប់​តែ​ការ​គេង​ និង​ការ​រួម​ភេទ​ប៉ុណ្ណោះ។ គ្រឿង​អេឡិចត្រូនិក​ដូចជា​ទូរស័ព្ទ​ និង​កុំព្យូទ័រ​គឺ​មិន​​គួរ​ឲ្យមាន និង​​ប្រើ​នៅ​លើ​គ្រែ​នោះ​ទេ ​ព្រោះ​ថា​របស់​ទាំងនេះ​អាច​បង្ក​ឲ្យ​យើង​គេង​​មិន​លក់​ និង​បន្ថយ​ចំណង់​ផ្លូវ​ភេទ។ សាក​គិត​ទៅ​មើល៍​ពេល​ដែល​ភាគី​ម្ខាង​​មាន​ចំណង់​ ហើយ​ម្ខាង​ទៀត​កំពុង​តែ​ចុច​កុំព្យូទ័រ​យ៉ាង​ជក់​ចិត្ត​ តើ​ទៅជា​បែប​ណា? ប្រសិន​​បើ​​គ្នា​យើង​មិន​ចង់​ឲ្យ​ខូច​អារម្មណ៍​ទេ ​មិន​គួរ​យក​ឧបករណ៍​ទាំង​នោះ​ទៅ​លេង​លើ​ពូក​ទេ។ ២- ថ្នាំ​ដែល​យើងកំពុងប្រើ​អាច​បន្ថយ​អារម្មណ៍​ផ្លូវ​ភេទ ការ​ព្រួយ​បារម្ភ​ក្នុង​ការ​មាន​កូន​ហើយ​ប្រើ​ថ្នាំ​ពន្យារ​កំណើត​ក៏​ធ្វើ​ឲ្យ​មាន​ការ​ថយ​ចុះ​អារម្មណ៍​ផ្លូវ​ភេទ​ដែរ។ មូល​ហេតុ​នេះ​បណ្ដាល​មក​ពី​អ័រម៉ូន​អីស្ត្រូសែន​​​ប្រឆាំង​​នឹង​​អ័រម៉ូន​ភេទ។ ការ​ប្រើ​ប្រាស់​ថ្នាំ​ផ្សេង​ទៀត​ដូចជា​ថ្នាំ​បន្ថយ​ការ​ថប់​បារម្ភ​ បាក់​ទឹក​ចិត្ត​ បន្ថយ​សម្ពាធ​ឈាម​ និងថ្នាំ​បន្ថយ​ជាតិ​អាស៊ីដ​ក្រពះ​ ជាដើម ក៏​បង្ក​ឲ្យ​មាន​ការ​ធ្លាក់​ចុះ​អារម្មណ៍​ផ្លូវ​ភេទ​ដែរ។ យើង​​អាច​ប្រឹក្សា​ពី​បញ្ហា​នេះ​ជាមួយ​គ្រូពេទ្យ​បាន។ យើង​មិន​ត្រូវ​ផ្លាស់​ប្ដូរ​កម្រិត​ថ្នាំ​ដោយ​ខ្លួនឯង​នោះ​ទេ​ មាន​តែ​​គ្រូពេទ្យ​ទេ​អាច​ផ្លាស់​ប្ដូរកម្រិត​​ថ្នាំ​ដល់​យើង ​​ដោយ​ធានា​​ពី​សុខភាព​ផ្លូវ​ភេទ​ឲ្យ​នៅ​តែ​បន្ត​សកម្ម​ដដែល។ អត្ថបទ​ពាក់​ព័ន្ធ៖ វិធី​ព្យាបាល “លិង្គមិនឡើង​រឹង” ដែលជាសុបិន្តអាក្រក់​បំផុតក្នុង​ជីវិតប្រុសៗ ប្រុសៗ មានបញ្ហាអាអូនតូចមិនឡើងរឹង អាចឆាប់ស្លាប់ ៣- រវល់​ពេក ការ​ងារ​ក្នុង​និង​ក្រៅ​ផ្ទះ​ក៏​អាច​ធ្វើ​ឲ្យ​អារម្មណ៍​ផ្លូវ​ភេទ​របស់​យើង​ធ្លាក់​ចុះ​ដែរ។ ពេល​ទៅ​ដល់​លើ​ពូក​គឺ​សឹង​តែ​គ្មាន​កម្លាំង​សម្រាប់​ស៊ិច​នោះ​ទេ​ គឺ​គិត​តែ​ម្យ៉ាង​ធ្វើ​យ៉ាង​ណា​គេង​យក​កម្លាំង​ដើម្បី​ធ្វើ​ការ​ស្អែក​ទៀត។ នេះ​បញ្ជាក់​ថាការ​​ហត់​កាយ​ក៏​​បង្ក​ឲ្យ​​មាន​​ការ​អន់​​ថយ​អារម្មណ៍​ផ្លូវ​ភេទ​ដែរ។ តែ​យើង​ត្រូវ​ដឹង​ថា​ស៊ិច​មិន​ចាំ​បាច់​តែ​ប្រតិបត្តិ​ការ​នៅ​ពេល​យប់​នោះ​ទេ​ ពេល​ណា​ក៏យើង​អាច​ប្រតិបត្តិ​ការ​​បាន​​ដែរ​។ ៤- អារម្មណ៍​អៀន​ខ្មាស ស្ត្រី​ដែល​ធាត់​និង​រាង​មិន​ស្អាត​ក្រោយ​ពេល​ឆ្លង​ទន្លេ​រួច​អាច​នឹង​មិន​សូវ​ចង់​រួមភេទនោះ​ទេ​។ ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ​បានធ្វើ​ឲ្យ​ស្រីៗ​យើង​យល់ថា​ទាល់តែអ្នកមាន​រាង​ស្អាត​ដូច​តារាម៉ូឌែលបាន​គួរជាទីទាក់ទាញ​ដល់​ការ​រួមភេទ។​ ផ្ទុយ​ទៅ​វិញ​ដៃ​គូ​របស់យើង​មិន​បាន​គិត​​លើ​បញ្ហា​ទាំង​នេះ​នោះ​ទេ។ ភាគី​ទាំង​ពីរ​គួរ​តែ​ពិភាក្សា​គ្នា​ពី​អ្វី​ដែលយើង​​ចូល​ចិត្ត​​ដើម្បី​បង្កើន​ចំណង់​ផ្លូវ​ភេទ​​ទាំង​អស់​គ្នា​។ ប៉ុន្តែ​ការ​ស្រក​ទម្ងន់​ខ្លះ​ក៏​អាច​ជួយ​បាន​ខ្លះ​ដែរ ​និង​ធ្វើ​ឲ្យ​យើង​ស៊ិចស៊ីទៀត​ផង។ អត្ថបទពាក់ព័ន្ធ: លិង្គមិនសូវរឹង? ចង់រឹងខ្លាំង រឹងបានយូរ តិចនិកហាត់ប្រាណនេះសក្តិសមបំផុត! អាថ៌កំបាំងគួរឲ្យចង់សើច ពាក់ព័ន្ធលិង្គប្រុសៗ មានអ្នកឆ្ងល់ច្រើន ប្រុសៗចង់បានកូន គួរញ៉ាំរ៉ែ និងវីតាមីនអីខ្លះ ជួយឲ្យមេជីវិតខ្លាំង? មិនចង់ប៉ះពាល់ដល់មេជីវិត ប្រុសៗគួរចៀសវាងអាហារទាំងនេះ ក្នុង​ករណី​មាន​សំនួរ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ […]


គន្លឹះសុខភាពផ្លូវភេទ

៤ ចំណុច សុទ្ធ​តែ​ជា​ការ​គិតខុស​ទាំង​ស្រុង​​អំពីការ​រួម​ភេទ (វីដេអូ)

និយាយ​ដល់​រឿង​លើ​គ្រែ ច្បាស់​ជា​ម្នាក់ៗគិតថាជារឿងខ្មាសអៀន មិនហ៊ានបើកចំហនោះទេ ហេតុនេះអ្នកខ្លះក៏ស្រពិច​ស្រពិល​ទៅ​តាម​នោះ​ដែរ។ មិនត្រឹមតែមិនច្បាស់នោះទេ គ្នា​យើង​មួយ​ចំនួន​យល់​ខុស​តែម្តង​ចំពោះ​ចំណុចមួយ​ចំនួន​អំពី​ការ​រួមភេទ ហើយ​ថ្ងៃនេះ Hello គ្រូពេទ្យ​នឹង​លើក​យក​ទស្សនៈយល់​ខុស​ទាំង​នោះ​មក​បកស្រាយ​ឲ្យ​អស់ចម្ងល់​។ អត្ថបទពាក់ព័ន្ធ: អាថ៌​កំបាំង​ទាំង៦ ជួយ​ជីវិត​លើគ្រែ​កាន់​តែ​ប្រសើរ ឈប់រួមភេទ ឬខានរួមភេទយូរ រាងកាយអាចនឹងប្រែប្រួលបែបណាខ្លះ? តើការរួមភេទអាចជួយបំបាត់ការឈឺក្បាលប្រកាំងបានពិតមែនឬអត់? ១៤​ ចំណុចពាក់ព័ន្ធសុវត្ថិភាពផ្លូវភេទ ស្រីៗគួរដឹង កុំឲ្យចាញ់បោកប្រុសៗ ៧ សំណួរពីរឿងរួមភេទ ទាំងប្រុសទាំងស្រីឆ្ងល់ខ្លាំង តែខ្មាសអត់ហ៊ានសួរ! តំបន់ ៦ កន្លែងលើរាងកាយ ដាស់អារម្មណ៍រួមភេទកាន់តែស្រើបស្រាល ប៉ុន្មានក្បាច់នេះ ជួយឲ្យដៃគូស្រើបស្រាលដោយមិនបាច់រួមភេទ តិចនិករួមភេទ ៥យ៉ាង ត្រូវអ្នកជំនាញអះអាងថា ជួយដុតបំផ្លាញកាឡូរីបានល្អ រួមភេទសុខៗស្រាប់តែរបូតស្រោមជាប់ប្រដាប់ភេទខាងស្រី ត្រូវធ្វើម៉េច? ៦ ចំណុច បញ្ជាក់ថាសមត្ថភាពរឿងលើគ្រែយើងអន់បំផុត មុនប្រើទឹករម្អិលជំនួយពេលរួមភេទ ត្រូវដឹងចំណុចទាំង ៦ នេះសិន! តិចនិកនិយាយរឿងលើគ្រែជាមួយដៃគូ ដើម្បី​ការរួមភេទកាន់តែប្រសើរ ​​អត់​សូវ​ចង់រួមភេទ អាចប្រើតិចនិកទាំងនេះ ដើម្បីដាស់អារម្មណ៍ តិចនិកពិសេសពេលរួមភេទ កុំឲ្យធុញទ្រាន់ជាមួយក្បាច់ដដែលៗ រវាងមនុស្សប្រុស និងស្រី នរណាមានចំណង់ផ្លូវភេទខ្លាំងជាង? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ […]


ការពន្យារកំណើត

ពិតអត់ ប្រើថ្នាំពន្យារកំណើត អាចឲ្យស្រីៗធ្វើទុក្ខ ស្គមរីងរៃ ឬធាត់ជ្រុល?​​ (វីដេអូ)

ការ​ពន្យារ​កំណើត​តាម​បែប​សម័យ​ទំនើប​មាន​ច្រើន​វិធី​ណាស់ ដូចជា ថ្នាំលេប ថ្នាំចាក់ កង​ដាក់​ក្នុង​ស្បែក កង​ក្នុង​ស្បូន ជាដើម។ ប៉ុន្តែ​មាន​មតិ​មួយ​ចំនួន​លើក​ឡើង​ថា មធ្យោបាយ​ពន្យារ​កំណើត​ទាំង​នោះ​អាច​ឲ្យ​ស្រីៗ​យើង​ធ្វើ​ទុក្ខ មាន​អ្នក​ខ្លះ​ធ្លាក់​ឈាម ស្គម​រីងរៃ ឬ​ធាត់​ខ្លាំង​ក៏​មាន។ អត្ថបទពាក់ព័ន្ធ: ថ្នាំ​ពន្យារកំណើត អាច​ជួយ​រឿង​ម្យ៉ាង​ពេល​មក​រដូវ ស្រ្តីមានបញ្ហាទាំងប៉ុន្មាននេះ មិនគួរញ៉ាំថ្នាំគ្រាប់ពន្យារកំណើតឡើយ ពិតទេ ប្រើថ្នាំពន្យារកំណើតធ្វើឲ្យស្រីៗធាត់? ឈប់​លេប​ថ្នាំ​ពន្យារ​កំណើត អាច​នឹង​ជួប​ប្រទះ​រឿងទាំង ៨ នេះ នេះជាមូលហេតុ លេបថ្នាំពន្យារកំណើតហើយនៅតែមានកូន ប្រើថ្នាំពន្យារកំណើត បើជួបបញ្ហាទាំងនេះ កុំទាន់ភ័យអី ប្រើថ្នាំពន្យារកំណើតយូរ ​អាចអត់កូនរហូត?


គន្លឹះសុខភាពផ្លូវភេទ

៧ ចំណុច​ជួយឲ្យ​​សិច​រោលរាល​ដល់​កំពូល (វីដេអូ)

មិនមែន​គ្រប់​សកម្មភាព​លើ​គ្រែ​សុទ្ធ​តែ​អាច​ឈាន​ដល់​ចំណុច​កំពូល​រោល​រាល​ទាំងអស់​នោះ​ទេ ចាំបាច់​ត្រូវ​តែ​មាន​កត្តា​រួមផ្សំ​ច្រើន​យ៉ាង។ បើ​បាន​ធ្វើ​ ៧ ចំណុច​ខាង​ក្រោម​នេះ នោះ​ការ​ធ្វើ​រឿង​ក្តៅ​សាច់​នឹង​ឈាន​ដល់​ចំណុច​កំពូល​ទាំង​២​នាក់។ អត្ថបទពាក់ព័ន្ធ: ពិត​អត់ ចង់​ឆាប់​មាន​កូន ត្រូវ​រួមភេទ​រាល់​ថ្ងៃ? ដៃគូនៅ​ឆ្ងាយគ្នា សិចតាមអនឡាញជួយអ្វីបាន​ឬអត់? តិចនិករួមភេទ ៥យ៉ាង ត្រូវអ្នកជំនាញអះអាងថា ជួយដុតបំផ្លាញកាឡូរីបានល្អ ចម្ងល់​រឿង​រួមភេទ ស្រីៗភាគ​ច្រើន​ចង់​ដឹង តែ​អត់ហ៊ាន​សួរ នេះហើយ​មូលហេតុស្រីៗអត់ស្រួលកំពូល ពេលអីៗម្ដងៗ តែអត់ហ៊ានប្រាប់ខាងប្រុស វិធី​សាមញ្ញៗ ដោះ​ស្រាយបញ្ហា​រួមភេទ​អត់ដល់​ចំណុច​កំពូល ៥ យ៉ាង​នេះ ចៀស​បាន​ចៀស​ទៅ បើ​ចង់ឲ្យប្រតិបត្តិការក្ដៅសាច់ឡើងដល់​​កំពូល អាហារបង្កើន​អារម្មណ៍​ផ្លូវភេទ មនុស្សភាគ​ច្រើន​មានជំនឿខ្លាំង មាន​បញ្ហា​បេះដូង ត្រូវប្រយ័ត្ន​បំផុត​អំឡុង​សមរភូមិ​លើ​គ្រែ ប្រើឧបករណ៍សិចសម្រេចកាម ត្រូវចេះតិចនិកទាំងនេះ អាចការពារឆ្លងកាមរោគ! ចូលចិត្តសកម្មភាពផ្លូវភេទបែបនេះ បញ្ជាក់ថាយើងមានបញ្ហាញៀនសិចមែនទេ? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


គន្លឹះសុខភាពផ្លូវភេទ

​ចង់បាន​ប៊េប៊ី! អាហារ​ទាំងនេះ​សុទ្ធតែមានប្រយោជន៍ដល់​ការ​បង្កកំណើត​

គ្នា​យើង​កំពុង​ត្រៀម​ខ្លួន​ចង់​បាន​ប៊េប៊ីមែនទេ? ដើម្បី​បាន​ប៊េប៊ី​របប​អាហារជួយ​ដល់​សុខភាព​ ជាកត្តាចាំបាច់​មួយ​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់។ គ្នា​យើង​ដឹងទេថាអាហារប៉ុន្មាន​ប្រភេទនេះ​គឺមានប្រយោជន៍​ដល់​សុខភាព​ស្រីៗ​យើង​ដែល​មាន​បំណង​ចង់បាន​ប៊េប៊ី។​ ១- ផលិតផល​ពី​ទឹក​ដោះ​គោ បើនៅ​ពេល​ណា​មួយ​គ្នា​យើង​គិត​ថា​ចង់​ចាប់​ផ្តើម​យក​កូន​នឹង​គេ អាច​ចំណាយ​ប្រាក់​ទៅ​លើ​ប្រភេទ​អាហារ​ផលិត​ពីទឹក​ដោះ ដូចជា​ទឹក​ដោះគោស្រស់ យ៉ាអួរ និង​ឈីស។ ការ​បន្ថែម​ផលិត​ផល​ពី​ទឹក​ដោះ ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ គឺ​មិន​ត្រឹម​តែ​ល្អ​ចំពោះ​ឆ្អឹង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​កាន់​តែផ្ដល់​​សក្តានុពល​ខ្ពស់​ទៅ​លើ​សុខភាព​បន្ត​ពូជ​យើង​ទៀត​ផង។ យើង​អាច​ផឹក​ទឹក​ដោះ​គោ​ស្រស់ ញ៉ាំយ៉ាអួរ ឬ​បន្ថែម​ឈីស​ទៅ​លើ​អាហារ គឺសុទ្ធ​តែ​អាច​ជួយ​បាន និងថែម​ទាំង​ឆ្ងាញ់​ពិសាទៀត ផង ប៉ុន្តែ​យើងត្រូវ​ចេះ​ជ្រើស​យក​ផលិត​ផល​ណា​មាន​ជាតិ​ខ្លាញ់ទាប ពិសេស​នៅ​ពេល​ព្យាយាម​យក​កូន​។ ​នេះ គឺ​ដោយ​សារតែ​ថា ទម្ងន់ខ្លួន​​កាន់​តែ​ឡើង នឹង​ធ្វើ​ឲ្យ​ផែន​ការ​យក​កូន​កាន់​តែ​ពិបាក។ ប៉ុន្តែ​មាន​ការ​សិក្សា​ជាច្រើន រកឃើញ​ថ្មីៗ​នេះថា ស្រីៗ​មាន​បញ្ហា​ប្រពេញ​អូវុល បែរ​ជា​ទទួល​គុណ​ប្រយោជន៍​ច្រើន​ពី​ជាតិ​ខ្លាញ់​ដែល​យើង​ទទួល​បាន​ពី​ផលិត​ផល​ទឹក​ដោះ​សម្បូរ​ខ្លាញ់​ទៅ​វិញ។ ២- ប្រូតេអ៊ីន​ពី​សាច់​សត្វ​គ្មាន​ខ្លាញ់ បើ​និយាយ​ពី​រឿង​សាច់​សត្វ​គ្មាន​ខ្លាញ់ អាច​និយាយ​ពី​សាច់​មាន់ មាន់តួរគី និង​សាច់​គោ​ជាដើម។ ប្រូតេអ៊ី​ក្នុង​សាច់​ទាំង​នេះ ជា​ប្រភព​ដ៏​សម្បូរ​បែប​នៃ​ជាតិ​ដែក ដែល​ជា​អាហារូបត្ថម្ភ អាច​ជួយ​ឲ្យ​មេជីវិត​យើង​មាន​សុខភាព​ល្អ។ ជាក់​ស្តែង ការ​សិក្សា​លើ​ស្រីៗ​ដែល​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​ដែក អំឡុង​ពេល​ចង់​ពពោះ គឺ​សុខភាព​បន្ត​ពូជ​អ្នកទាំងនោះ ក៏​ល្អជាង​ស្រីៗ​មាន​បញ្ហា​ខ្វះ​ជាតិ​ដែក។ យ៉ាងណា​ត្រូវ​ចាំ​ថា បើ​យើង​ញ៉ាំ​សាច់​សត្វ​គ្មាន​ខ្លាញ់​ដើម្បី​ផែន​ការ​ពពោះ កុំ​ញ៉ាំ​លើស​ពី ៣ ពេល​/សប្តាហ៍ ព្រោះ​ការ​ស្រាវជ្រាវ​រក​ឃើញ​ថា លើស​ជាតិ​ប្រូតេអ៊ីន សូម្បី​តែ​ប្រូតេអ៊ីន​គ្មាន​ខ្លាញ់ក៏​ដោយ គឺ​អាច​ធ្វើ​ឲ្យ​ភាគរយ​នៃ​ការ​បង្ក​កំណើត​ធ្លាក់​ចុះ​បាន។ យើង​ក៏​អាច​ពិចារណា បើ​ជា​អ្នក​ញ៉ាំ​បួស មិន​អាច​ទទួល​បាន​ប្រូតេអ៊ីន​គ្មាន​ខ្លាញ់​ពី​សាច់​សត្វ ក៏​អាច​ស្រូបប្រូតេអ៊ីន​នេះបាន​ពី​ពពួក​បន្លែ​រុក្ខជាតិ ដូច​ជា​ពពួក​សណ្តែក តៅហ៊ូ […]


គន្លឹះសុខភាពផ្លូវភេទ

អាថ៌​កំបាំង​ទាំង ៦ ជួយ​ជីវិត​ផ្លូវ​ភេទ​កាន់​តែ​ប្រសើរ

ជីវិត​ផ្លូវ​ភេទ​ មិន​ថា​ស្រី មិន​ថា​ប្រុស បើ​មាន​បញ្ហា និង​ប៉ះពាល់​ដល់​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​បាន ហេតុ​នេះ “Hello គ្រូពេទ្យ” ចង់​ប្រាប់​អាថ៌​កំបាំង​ខ្លះៗ ជួយ​ឲ្យ​ជីវិត​ផ្លូវ​ភេទ​យើង​កាន់​តែ​ប្រសើរ និង​មាន​សុខភាព​ល្អ​យូរ​អង្វែង។ ១- ញ៉ាំ​អាហារ​សុខភាព​ល្អ ផ្លូវ​ភេទ មាន​ទំនាក់​ទំនង​ផ្ទាល់​ជា​មួយ​បញ្ហា​សុខភាព​ទូទៅ​របស់​យើង ដើម្បី​​ជួយ​ឲ្យ​ជីវិត​ផ្លូវ​ភេទ​កាន់​តែ​សកម្ម ដំបូង​បង្អស់ យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​អាហារ​យើង​ញ៉ាំ​ប្រចាំ​ថ្ងៃ។ អាហារ​ល្អៗ មិន​ត្រឹម​តែ​អាច​បំប៉ន​សុខភាព​យើង​នោះ​ទេ ថែម​ទាំង​អាច​ជួយ​រាង​កាយ​យើង​មាន​សមត្ថភាព​ឆ្លើយ​តប​គ្រប់​ស្ថាន​ការណ៍ រាប់​បញ្ចូល​ទាំង​ពេល​ឡើង​ឋាន​សួគ៌​ជា​ដើម។ លើស​ពី​នេះ អាហារ​សុខភាព​ល្អ ដូច​ជា អាហារ​មាន​ជាតិ​សូដ្យូម និង​ខ្លាញ់​មិន​ល្អ​ទាប អាច​ជួយ​រាង​កាយ​មាន​សមត្ថភាព​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​លើស​ឈាម លើស​ជាតិ​ខ្លាញ់​បាន​ទៀត​ផង ដែល​ជំងឺ​ទាំង​នេះ សុទ្ធ​តែ​ជា​មូលហេតុ​នាំ​ឲ្យ​យើង ពិសេស​ប្រុសៗ អសមត្ថភាព​ផ្លូវ​ភេទ និង​តែង​កើត​មាន​លើ​ប្រុសៗ​ម្នាក់ ក្នុង​ចំណោម ២​នាក់ ពេលឈាន​ចូល​វ័យ​ចាប់​ពី ៤០ ឆ្នាំ​ឡើង។ អត្ថបទ​ពាក់ព័ន្ធ៖ មិនចង់ឲ្យ​សកម្មភាពលើគ្រែធ្លាក់ចុះ គួរ​ចៀស​អាហារ​ប៉ុន្មាន​មុខ​នេះ​ទៅ តើការរួមភេទអាចជួយបំបាត់ការឈឺក្បាលប្រកាំងបានពិតមែនឬអត់? ២- កុំ​ជក់​បារី ជក់​បារី ធ្វើ​ឲ្យ​រាងកាយ​ចុះ​ខ្សោយ រាប់​ទាំង​កម្លាំង​​ដើម្បី​ប្រតិបត្តិការ​ឡើង​ឋាន​សួគ៌​ដូច​គ្នា។ លើស​ពី​នេះ ថ្នាំ​ជក់​អាច​ធ្វើ​ឲ្យ​គ្រប់​សរសៃ​ឈាម​នៃ​រាង​កាយ​រួម​តូច រាប់​បញ្ចូល​ទាំង​សរសៃ​ឈាម​របស់​អាអូន​តូច​ទៀត​ផង។ ប្រុសៗ​មាន​បញ្ហា​ចុះ​ខ្សោយ​លំហូរ​ឈាម នាំ​ឲ្យ​មាន​បញ្ហា​លិង្គ​មិន​ឡើង​រឹង ខណៈ​​ស្រីៗវិញ បើ​ប្រដាប់​ភេទ​គ្មាន​ឈាម​ហូរ​ចូល​គ្រប់​គ្រាន់ នឹង​នាំ​ឲ្យ​បាត់​បង់​ទឹក​រំអិល នាំ​ឲ្យ​ប៉ះពាល់​ការ​រួម​ភេទ​ដូច​គ្នា។ អត្ថបទ​ពាក់​ព័ន្ធ៖ វិធី​ព្យាបាល “លិង្គមិនឡើង​រឹង” ដែលជាសុបិន្តអាក្រក់​បំផុតក្នុង​ជីវិតប្រុសៗ ប្រុសៗ មានបញ្ហាអាអូនតូចមិនឡើងរឹង អាចឆាប់ស្លាប់ ៣- រក្សា​ទម្ងន់​ឲ្យ​បាន​ល្អ គ្នា​យើង​លើស​ទម្ងន់ […]


គន្លឹះសុខភាពផ្លូវភេទ

ពេល​វេលាចង់រួមភេទរវាង​ប្រុសៗ និង​ស្រីៗ ដូចគ្នាឬខុសគ្នា​?

រួមភេទ​និយាយ​ទៅ​គ្នា​យើង​តាំង​ធ្វើ​អៀន​ហើយ តែ​តាម​ពិត​នេះគឺ​ជា​ផ្នែក​មួយ​ក្នុង​ជីវិត​យើង។ រួម​ភេទ អាច​ជួយ​យើង​មាន​សុខភាព​ល្អ ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត ហើយ​ក៏​ជា​វិធី​បង្ក​កំណើត​តាម​ធម្មជាតិ​របស់​មនុស្ស​យើង​ដែរ។ យ៉ាងណា គ្នា​យើង​ខ្លះ​ ចូល​ចិត្ត​រួមភេទ​ពេល​ព្រឹក ខ្លះ​ទៀត​ពេល​យប់ តាម​ចំណូល​ចិត្ត​ ប៉ុន្តែ​កត្តា​សំខាន់​ក្នុង​អត្ថបទ​នេះ អាច​បញ្ជាក់​ពី​មូល​ហេតុ​ប្រុសៗ និង​ស្រីៗ​មាន​អារម្មណ៍​ផ្លូវ​ភេទ​នៅ​ម៉ោង​ខុសគ្នា។​ ១- ពេល​វេលា​ណា​ល្អ​បំផុត​សម្រាប់​រួមភេទ? រួមភេទ​ពេល​ព្រឹក ពេល​ព្រលប់ ពេល​យប់​ក្តី គឺ​អាស្រ័យ​ទៅ​លើ​ចំណូល​ចិត្ត និង​វ័យ ប៉ុន្តែ​ការពិត​គឺ​ថា ចំណង់​ផ្លូវភេទ​របស់​ស្រីៗ និង​ប្រុសៗ ​បញ្ច្រាស​ពេល​វេលា​គ្នា​។ ជា​ធម្មតា លិង្គ​ប្រុសៗ តែង​ងើប​ឡើង​នៅ​ពេល​ព្រឹក ហេតុនេះ​ពេល​ព្រឹក ជា​ពេល​ពិសេស​បំផុត​សម្រាប់​ប្រុសៗ​បើ​ការ​ប្រយុទ្ធ។ ប៉ុន្តែចំពោះ​ស្រីៗវិញ ធម្មតា​តែង​មាន​អារម្មណ៍​ផ្លូភេទ​នៅ​ពេល​ព្រលប់ នៅ​ពេល​ដែល​ខ្លួន​បាន​សម្រាក​បន្តិច​ពី​ការ​នឿយ​ហត់​ពេញ​មួយ​ថ្ងៃ។ កត្តា​នេះ ​គឺ​កើត​ឡើង​ដោយ​សារ​ស្ថានភាព​អ័រម៉ូន​ដូច​ខាង​ក្រោម៖ – ភាព​ខុស​គ្នា​នៃ​អ័រម៉ូន​តេស្តូស្តេរ៉ូន៖ ប្រុសៗ​ជា​ទូទៅ កម្រិត​អ័រម៉ូន​តេស្តូស្តេរ៉ូន នឹង​ឡើង​ដល់​កំពូល​នៅ​ពេល​ព្រឹក ចន្លោះ​ពី​ម៉ោង ៦-៩ ដែល​នាំ​ឲ្យ​នេះ​ជាពេល​វេលា អស្ចារ្យ​បំផុត​ជួយ​ឲ្យ​លិង្គ​ងាយ​ឡើង​រឹង។ ជាអកុសល ចំពោះ​ស្រីៗ ពេល​ព្រឹក ជា​ពេល​អ័រម៉ូន​តេស្តូស្តេរ៉ូន ធ្លាក់​ចុះ​ទាប​បំផុត ដោយ​អ័រម៉ូននេះ​​នឹង​កើន​ឡើង​ខ្ពស់​វិញ​នៅ​ពេល​ល្ងាច។ – ភាព​ខុស​គ្នា​នៃ​ដំណើរ​វដ្ត​អ័រម៉ូន៖ ជា​រៀងរាល់ព្រឹក​កម្រិត​អ័រម៉ូនតេស្តូស្តេរ៉ូន​របស់​បុរស កើន​ឡើង​មិន​ទៀង​ទាត់​ទេ អាច​ខុស​គ្នា​ចន្លោះ ២៥-៥០ ភាគរយ ជា​ហេតុនាំ​ឲ្យ​មាន​ចំណង់​ផ្លូវ​ភេទ​ខ្លាំង ខណៈ​ស្រីៗ […]


ការពន្យារកំណើត

មិនទាន់យល់ពីការបង្កកំណើត នេះជាដំណើរការរបស់មេជីវិតញី និងឈ្មោល

បើនិយាយ​ដល់​ការ​បង្កកំណើតមានគ្នា​យើងខ្លះក៏បាន​ដឹងពីដំណើរការមួយនេះហើយគ្នា​យើង​ខ្លះក៏​ទំនងជា​មិន​ទាន់​ដឹង​ច្បាស់ផងដែរ។ តើ​​មេជីវិតញី និង​មេជីវិតឈ្មោល​ធ្វើដំណើរ​ការ​ដូច​ម្ដេច​ទៅ? ហើយ​តើ​ដំណើរ​ការ​របស់មេជីវិត​ទាំងពីរមាន​លក្ខណៈ​បែប​ណា​ដែរ? តោះ! អត្ថ​បទ​ខាង​​ក្រោម​នេះ​​នឹង​ពន្យល់​គ្នា​យើង​អំពី​ចម្ងល់​ទាំង​អស់​ខាង​លើ។ ១- ក្នុងរាងកាយរបស់មនុស្សស្រី តើមេជីវិតញីកើតឡើងដោយរបៀបដូចម្ដេច? ក្រពេញអូវ៉ែជា​សរីរាង្គ​មាន​រាង​ជា​រង្វង់​ចំនួន​ពីរ ​ភ្ជាប់​ទៅ​កាន់​ស្បូន ដែល​កន្លែង​អនុញ្ញាត​​ឲ្យ​ស្ត្រី​អាច​មាន​ផ្ទៃ​ពោះ​បាន។ ក្នុង​សរីរាង្គ​នេះ​មាន​ផ្ទុក​ទៅ​ដោយ​មេជីវិតញីហើយ​មេជីវិតញីនេះ​នឹង​រស់​នៅ​ជា​មួយ​មនុស្ស​ស្រី​ពេញ​មួយ​ជីវិត គិត​តាំង​ពី​មុន​ពេល​ស្រ្តីយើង​​កើត​មក​ម្លេះ។ ជា​ទូ​ទៅ​ក្មេង​ស្រី​កើត​មក​មានមេជីវិតញី​ក្នុង​ខ្លួន​ប្រហែល​ជា​ ១ ទៅ ២​លាន​ក្នុងក្រពេញ​អូវ៉ែ​របស់ខ្លួន។ តើមេជីវិតញី​វិវិត្ដយ៉ាងដូចម្ដេច? ក្នុង​អំឡុង​ពេល​មនុស្ស​ស្រី​យើង​ចាប់​ផ្ដើម​មក​រដូវ ឬ​ក្រោយ​ពេល​មក​រដូវ មាន​មេជីវិតញី(ស៊ុត)​ប្រហែល​មួយ​ទៅ​បី​លូតលាស់​ពេញ​វ័យ។ ដំណើរ​ការ​នៃ​ការ​​បញ្ចេញ​មេជីវិតញីទុំ​ចេញ​មក​ក្រៅ មាន​ឈ្មោះ​ថាការ​បញ្ចេញ​ពង​អូវុល។ វគ្គ​បញ្ចេញ​អូវុល​ គឺ​ច្រើន​កើត​ឡើង​ក្នុង​រយៈ​ពេល ១២ ទៅ ១៤​ថ្ងៃ​មុន​ពេល​ស្រីៗយើង​ចាប់​ផ្ដើម​មក​រដូវ។ ទោះយ៉ាងណា​រយៈ​ពេលនេះ​អាច​ខុស​គ្នា​ពី​មនុស្ស​ស្រី​ម្នាក់​ទៅ​មនុស្ស​ស្រី​ម្នាក់​ផ្សេង​ទៀត។ តើមេជីវិតញី​ចូលរួមក្នុងការបង្ករកំណើតបានយ៉ាងដូចម្ដេច? ក្រោយ​ពេល​បញ្ចេញ​ពី​ក្នុងក្រពេញអូវ៉ែមក​ ស៊ុត​ដែល​ទុំ​គឺ​អាច​បង្ករ​កំណើត​បាន​ក្នុង​រយៈ​ពេល​ ២៤​ម៉ោង​តែ​ប៉ុណ្ណោះ។ បើ​ក្នុង​អំឡុង​ពេល​នោះ មេជីវិតញីមិន​បាន​ជួប​បង្ករ​កំណើត​ជាមួយ​មេជីវិតឈ្មោល​ទេ​នោះ មេជីវិតញី​​នឹង​ធ្វើ​ដំណើរ​ចូល​ក្នុង​ស្បូន និង​​រលាយ​បាត់​ទៅ​វិញ។ ប៉ុន្តែក្នុង​ដំណើរនេះ​ ប្រសិន​បើ​មេជីវិតញី​បាន​ជួប​ជាមួយ​មេជីវិតឈ្មោល​មាន​សុខភាព​ល្អ និង​មាន​កម្លាំង​ខ្លាំង​ក្នុង​អំឡុង​ពេល​​កំពុង​តែ​ធ្វើ​ដំណើរ​ទៅ​កាន់​​ស្បូន នោះ​អត្រា​ស្រីៗ​យើង​អាច​មាន​ផ្ទៃពោះ​រ​គឺ​កាន់​តែ​ខ្ពស់។ អត្ថបទពាក់ព័ន្ធ៖ លក្ខខណ្ឌប៉ុន្មានយ៉ាងនេះ អាចបញ្ជាក់ថា ប្រុសម្នាក់នោះ អារអត់កូន ដំណឹង​ល្អ! បញ្ហា​ប្រុសៗ​អត់កូន ជិតមាន​វិធី​ព្យាបាល​ហើយ ២- ក្នុងខ្លួនរបស់មនុស្សប្រុស តើទឹកកាមផលិតដោយរបៀបណា និងលូតលាស់បានដូចម្ដេច? សម្រាប់​មនុស្ស​ស្រី​អ័រម៉ូន​ដែល​គ្រប់​គ្រង​ការ​មកបញ្ចេញមេជីវិតញី​គឺ​អឺស្ត្រូសែន ចំណែក​ឯ​អ័រម៉ូន​ដែល​ភ្ញោចឲ្យ​មាន​ការ​ផលិត​ទឹក​កាម​ក្នុង​ខ្លួន​មនុស្ស​ប្រុស​នោះ​គឺ តេស្តូតេរ៉ូន។ ពង​ស្វាស​ជា​ក្រពេញ​ចំនួន​ពីរ ដែល​ស្ថិត​ក្នុង​ថង់​ពង​ស្វាស​ខាង​ក្រោម​លិង្គ គឺ​ជា​អ្នក​ផលិត​ទឹក​កាម។ ពង​ស្វាស​ស្ថិត​នៅ​ផ្នែក​ខាង​ក្រៅ​នៃ​ដង​ខ្លួន​របស់​មនុស្ស​ប្រុស ដែល​ងាយ​ទទួល​រំញោច​ខ្លាំង​ជា​មួយ​សីតុណ្ហភាព និង​ការ​ប្រែ​ប្រួល​សីតុណ្ហភាព។ ដើម្បី​ឲ្យ​ពង​ស្វាស​មាន​សុខ​ភាព​ល្អ និង​អាច​ផលិត​ទឹក​កាម​មាន​សុខ​ភាព​ល្អ​បាន ប្រុសៗយើង​​ត្រូវ​ថែទាំពងស្វាសឲ្យ​​ស្ថិត​នៅ​ក្នុង​សីតុណ្ហភាព​ប្រហែល ៣៤​អង្សា​សេ។ ចាប់​តាំង​ពេល​​ចាប់​ផ្ដើម​នៃ​ការ​ផលិត​ រហូត​ដល់​ការ​បញ្ចប់​របស់​ការ​ផលិត​ទឹក​កាម […]


គន្លឹះសុខភាពផ្លូវភេទ

ឈប់រួមភេទ ឬខានរួមភេទយូរ រាងកាយអាចនឹងប្រែប្រួលបែបណាខ្លះ?

មនុស្ស​យើងជា​ច្រើន​បាត់បង់ចំណង់ផ្លូវ​ភេទ​ដោយសារមូលហេតុផ្សេងៗគ្នា។ ការ​បែក​បាក់​គ្នា បញ្ហា​សុខ​ភាព ឬ​ភាព​តាន​តឹង​នៃ​ជីវិត និង​ការ​ងារ​សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​យើង​លែង​ចង់​មាន​ការ​រួម​ភេទ។ នៅ​ពេលយើង​មាន​ការ​នឿយ​ហត់​ពី​ការ​ងារ ឬ​នៅ​ពេល​យើង​មាន​អារម្មណ៍​ប្រែ​ប្រួល នោះ​ចំណង់​ក្នុង​ការ​រួម​ភេទ​នឹង​អាច​ធ្លាក់​ចុះ​បាន។ ការ​ដែល​មិន​រួម​ភេទ​គឺ​អាច​ធ្វើ​ឲ្យ​ជីវិតយើង​បាត់​បង់​នូវ​ផល​ប្រយោជន៍​ដ៏​អស្ចារ្យ​មួយ។ ខាង​ក្រោម​នេះ​ជា​ការ​ជះ​ឥទ្ធិពល​ដល់​សុខ​ភាព​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​លើ​អ្នក​ដែល​មិន​មាន​ការ​រួម​ភេទ។ ផល​ប៉ះពាល់​ដល់​សុខ​ភាព​ទាំង​នោះ​គឺ​គ្រប់​គ្រាន់​ក្នុង​ការ​លើកទឹកចិត្តយើង​ឲ្យ​មានចំណង់​ក្នុង​ការ​រួម​ភេទ​សារជាថ្មី។ អត្ថបទពាក់ព័ន្ធ៖ អាថ៌​កំបាំង​ទាំង៦ ជួយ​ជីវិត​លើគ្រែ​កាន់​តែ​ប្រសើរ ១- ទ្វារមាសរលុង លើ​ស្ត្រី ការ​រួម​ភេទ​ជា​រៀង​រាល់​ថ្ងៃ​ទោះ​បី​ជា​មួយ​ដៃគូរ​តែ​ម្នាក់ ឬ​ច្រើន​នាក់​សុទ្ធ​តែ​អាច​ជួយ​ជំរុញ​ដល់​សុខ​ភាព​ទ្វារ​មាស​បាន។ នៅ​អាយុ​ពាក់​កណ្តាល​នៃ​ជីវិត​ការ​រួម​ភេទ​គឺមាន​សារៈ​សំខាន់​ខ្លាំង​ណាស់​ចំពោះ​ស្ត្រី​ព្រោះ​ការ​ផ្លាស់​ប្តូរ​អ័រម៉ូន​ក្នុង​កំឡុង​ពេល​នោះ​អាច​បណ្តាល​ឲ្យ​ទ្វារ​មាស​ស្ងួត និង​ថយ​ចុះ​ភាព​យឺត​បាន។ ការ​រួម​ភេទ​ជួយ​រក្សា​ដល់​ការ​ផ្គត់​ផ្គង់​ឈាម​ទៅ​ទ្វារមាស ជួយ​ការពារ​ឲ្យ​សាច់​ដុំ​នៅ​ជុំ​វិញ​ទ្វារ​មាស​មាន​ភាព​រឹង​មាំ។ នេះមានន័យថា​ការ​រួម​ភេទ​កាន់​តែ​ច្រើន​នោះ​សុខ​ភាព​ទ្វារ​មាស​របស់​អ្នក​កាន់​តែ​ប្រសើរ​ឡើង។ អត្ថបទ​ពាក់ព័ន្ធ៖ ទាំងស្រីទាំងប្រុស បើមានជំងឺទាំងនេះប្រចាំកាយ ចំណង់ផ្លូវភេទធ្លាក់ចុះស្ទើរទាំងស្រុង ៧ សំណួរពីរឿងរួមភេទ ទាំងប្រុសទាំងស្រីឆ្ងល់ខ្លាំង តែខ្មាសអត់ហ៊ានសួរ! ២- មានទឹករំអិលតិច កាលណាប្រដាប់​ភេទ​របស់​ស្រ្តី​ស្ងួត នឹង​ធ្វើឲ្យការ​រួមភេទ​មានការ​ពិបាក។ ភាព​ស្រើប​ស្រាល​ពី​ការ​រួម​ភេទ​ធ្វើ​ឲ្យ​ក្រពេញ​ភេទ​ផលិត​នូវ​ជាតិ​រំអិល​ធម្ម​ជាតិ​សម្រាប់​ទ្វារ​មាស។ កង្វះ​ខាត​ក្នុង​ការ​រំញោច​ផ្លូវ​ភេទ​អាច​ធ្វើ​ឲ្យ​ស្ត្រី​មាន​ភាព​ស្ងួតនៅទ្វាមាស ​ដែល​ធ្វើ​ឲ្យ​មាន​ការ​ឈឺ​ចាប់​នៅ​ពេល​រួម​ភេទ។ ភាព​ស្ងួត​របស់​ទ្វារ​មាស​អាច​បណ្តាល​មក​ពី​មូល​ហេតុ​ជាច្រើន ប៉ុន្តែ​ការ​រួម​ភេទ​ជា​ប្រចាំ​អាច​បន្ថយ​ហានិភ័យ​ទាំង​នេះ​បាន។ ៣- អារម្មណ៍មិនល្អ ការ​ស្រាវ​ជ្រាវ​ជាច្រើន​បាន​បង្ហាញ​ពី​ទំនាក់​ទំនង​រវាង​កម្រិតទាប​នៃ​ការ​រួម​ភេទ និង​អារម្មណ៍​អវិជ្ជ​មាន។ នៅ​ពេល​យើង​មាន​ជំងឺ​បាក់​ទឹក​ចិត្ត​យើង​នឹង​មិន​ចង់​មាន​ការ​រួម​ភេទ​ឡើយ។ នៅ​ពេលការ​​រួម​ភេទ​​ផ្តល់​ឲ្យ​យើងនូវ​អារម្មណ៍​រំភើប​​ពិសេស​មួយ​ដែល​គ្មាន​ក្នុង​សកម្មភាព​ផ្សេង​ទៀត ការ​ផ្លាស់​ប្តូរ​ពី​ការ​រួម​ភេទ​សកម្ម​ទៅ​ជា​ការ​រួម​ភេទ​អសកម្ម​​អាច​ធ្វើ​ឲ្យ​យើងមាន​អារម្មណ៍​ពិបាកចិត្ត​ម្យ៉ាង។ ប្រសិន​បើយើង​មាន​អារម្មណ៍​ពិបាកចិត្ត​ច្រើន​នា​ពេល​ថ្មី​ៗ​នេះយើង​ប្រហែល​ជា​ត្រូវ​មាន​ការ​រួម​ភេទ​សកម្ម​ជា​ថ្មី​ម្តង​ទៀតដើម្បី​អាមរម្មណ៍​យើង​ប្រសើរឡើងវិញ។ អត្ថបទ​ពាក់ព័ន្ធ៖ ៥សំណួរ ប្រុសៗឧស្សាហ៍សួរបំផុត ពាក់ព័ន្ធនឹងរឿងផ្លូវភេទ ប្រុសៗចង់បានមេជីវិតមាន​សុខភាព​ល្អ កុំ​រំលង​អាហារទាំងនេះ ៤- អត្ថប្រយោជន៍នៃសុខភាពបេះដូងតិច ការ​រួម​ភេទ​ញឹក​ញាប់​អាច​ផ្តល់​នូវ​អត្ថប្រយោជន៍​ដល់​បេះ​ដូង​របស់​យើង​បាន ចំពោះអ្នក​​មាន​បញ្ហា​បេះ​ដូង​អាច​នឹង​មាន​បញ្ហា​ចំពោះការស្រើបស្រាល​ និង​មុខ​ងារ​ផ្លូវ​ភេទ​ដែល​អាច​ធ្វើ​ឲ្យ​អ្នកទាំងនោះ​​លែង​មាន​ការ​រួម​ភេទ​ទៀត។ ការ​សិក្សា​មួយ​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​នៅ​ក្នុង​ទស្សនាវដ្តី​បេះដូង​នៃ​ប្រទេស​អាមេរិច​ក្នុង​ឆ្នាំ ២០១០ បាន​បង្ហាញ​ពី​ទំនាក់ទំនងវាង​ការ​ចុះ​នៃ​សកម្មភាព​ផ្លូវ​ភេទ និង​ការ​កើន​ឡើង​នូវ​ហានិភ័យ​នៃ​ជំងឺ​សរសៃ​ឈាម​បេះ​ដូង។ ទោះ​បី​ជា​ការ​សិក្សា​នេះ​មិន​បាន​បង្ហាញ​ពី​ការ​ការ​ពារ​នៃ​ការ​រួម​ភេទ​ក៏​ដោយ ប៉ុន្តែ​ក៏​បាន​បង្ហាញ​ពី​ចំណុច​ល្អ​ដែល​ទាក់​ទង​នឹង​ការ​រួម​ភេទ​ក្នុង​ការ​ជួយ​ឲ្យ​បេះ​ដូង​មាន​សុខ​ភាព​ល្អ​បាន។ អត្ថបទពាក់ព័ន្ធ៖ បញ្ហានៅពីក្រោយការធ្លាក់ចុះចំណង់ផ្លូវភេទប្រុសៗ គ្រប់គ្នាគួរដឹង! ​​អត់​សូវ​ចង់រួមភេទ អាចប្រើតិចនិកទាំងនេះ ដើម្បីដាស់អារម្មណ៍ ៥- […]


សុខភាពផ្លូវភេទ

នៅក្មេងសោះតែរឿងលើគ្រែធ្លាក់ចុះ អាចមកពី​មានជំងឺមុខងារក្រពេញទីរ៉ូអ៊ីត

ជំងឺ​ក្រពេញ​ទីរ៉ូអ៊ីត​អាច​លេច​ចេញរោគ​សញ្ញា​ជា​ច្រើនប្រភេទ​។ ​បញ្ហា​ចំណង់​ផ្លូវ​ភេទ​ធ្លាក់​ចុះ ឬ​បាត់​បង់​ចំណង់​ផ្លូវ​ភេទ គឺ​ជា​រោគ​សញ្ញា​​ទាក់​ទង​ជាមួយ​ជំងឺ​ទីរ៉ូអីត ដែល​គួរ​ឲ្យ​ព្រួយ​បារម្មណ៍​ជាង​គេ។ ​ភស្ដុតាង​ជា​ច្រើន​ បញ្ជាក់​អំពី​ការ​មាន​ជំងឺ​ស្រាប់​ក្នុង​ខ្លួន បូក​រួម​ទាំង​​ជំងឺ​ទីរ៉ូអ៊ីត​ដែរ ទោះ​បី​ជា​ក្នុង​កម្រិត​ធម្មតា​ក្ដី ក៏​វា​អាច​បណ្ដាល​ឲ្យ​អ្នក​ជំងឺ​បាត់​បង់​ចំណង់​ផ្លូវ​ភេទ​បាន។ ១- តើជំងឺមុខងារក្រពេញទីរ៉ូអ៊ីតធ្វើឲ្យប៉ះពាល់ដល់ចំណង់ផ្លូវភេទបានដូចម្ដេច? រោគ​សញ្ញា​របស់​ជំងឺមុខងារ​ក្រពេញ​ទីរ៉ូអ៊ីត​ថយ​ចុះ កើត​ឡើង​បន្តិច​ម្ដង​ៗ។ អ័រម៉ូន​ទីរ៉ូអ៊ីត​មាន​កម្រិត​ទាប គឺ​មិន​មាន​សញ្ញា​ច្បាស់​លាស់ និង​ជាទូទៅ​មាន​សញ្ញា​ដូច​គ្នា​ជាមួយ​សញ្ញា​ជំងឺ​ចាស់​តាម​អាយុ​ដែរ។ រោគ​សញ្ញា​អ័រម៉ូន​ទីរ៉ូអ៊ីត​ចុះ​ទាប​អាច​មាន​ផល​រំខាន​ខុស​ៗ​គ្នា ទៅ​លើ​ផ្នែក​ផ្សេង​ៗ​នៅ​លើ​ដង​ខ្លួន។ អ្នក​មានជំងឺមុខងារក្រពេញទីរ៉ូអ៊ីត​ចុះ​ទាប​ភាគ​ច្រើន មាន​បញ្ហា​ទាក់​ទង​ជាមួយ​រឿង​មិនសូវ​មាន​ចំណង់​ផ្លូវ​ភេទ ឬ​បាត់​បង់​ចំណង់​ផ្លូវ​ភេទ។ រោគ​សញ្ញា​នេះ​ក៏​អាច​កើត​លើ​អ្នកមាន​ជំងឺមុខងារក្រពេញទីរ៉ូអ៊ីត​ដូច​គ្នា ប៉ុន្តែ​អ្នក​ជំងឺ​មុខងារក្រពេញទីរ៉ូអ៊ីត​កើន​ឡើង អាច​មាន​រោគ​សញ្ញា​អារម្មណ៍​ផ្លូវ​ភេទ​កើន​ឡើង ដោយ​សារ​តែ​មាន​មេតាបូលីស​កើន​ឡើង បណ្ដាល​មក​ពី​មុខ​ងារ​ក្រពេញ​ទីរ៉ូអ៊ីត​កើន​ឡើង។ អត្ថបទពាក់ព័ន្ធ៖ Thyroid Nodules (ដុំ​ពក​ក្រពេញ​ទីរ៉ូអ៊ីត) មានបញ្ហាផ្លូវភេទ ប្រើអាហារ​បំប៉នជួយបានអត់? អាហារបង្កើន​អារម្មណ៍​ផ្លូវភេទ មនុស្សភាគ​ច្រើន​មានជំនឿខ្លាំង មេតាបូលីសគឺ​ចុះ​ខ្សោយ ​ក្នុង​ករណី​មុខងារក្រពេញទីរ៉ូអ៊ីត​ថយ​ចុះ  ដែល​ធ្វើ​ឲ្យ​មុខងារ​​សរីរាង្គ​បន្ត​ពូជ​​ចុះ​ខ្សោយ​ដូច​គ្នា។ ​បញ្ហា​នេះ​ក៏​ធ្វើ​ឲ្យ​អ័រម៉ូន​ផលិត​ពី​ក្រពេញ​អាដ្រេណល​ចុះ​ទាប​ដូច​គ្នា។ អ័រម៉ូន​ទាំង​អស់​នេះ​នឹង​វិវត្ដ​ទៅ​ជា​អ័រម៉ូន​ផ្លូវ​ភេទ​នៅ​ពេល​ក្រោយ។ ដូច​នេះ​ការ​ថយ​ចុះ​នៃ​អ័រម៉ូន​អឺស្ត្រូហ្សែន និង​តេស្តូតេរ៉ូន​លើមនុស្ស​ស្រី និង​មនុស្ស​ប្រុស គឺ​អាច​ឲ្យ​យើង​ឃើញ​លទ្ធផល​យ៉ាង​ច្បាស់។ ប៉ុន្តែ​រឿង​ដែល​ល្អ​គឺ នៅ​ពេល​បញ្ហា​អតុល្យភាព​នៃ​អ័រម៉ូន​ទីរ៉ូអ៊ីត​ត្រូវ​បាន​ព្យាបាល​រួច នោះ​មុខ​ងារ​ក្នុង​ខ្លួន រួម​ទាំង​ចំណង់​ផ្លូវ​ភេទ​ដែរ នឹង​វិល​ត្រលប់​មក​ដូច​ដើម​វិញ។ ខាង​ក្រោម​គឺ​ជា​តិច​និក​មួយ​ចំនួន​ជួយ​ជួស​ជុល​ចំណង់​ផ្លូវ​ភេទ​ឲ្យ​ប្រសើរ​ឡើង ក្នុង​អំឡុង​ពេល​យើងមាន​បញ្ហា​មុខ​ងារ​ក្រពេញ​ទីរ៉ូអ៊ីត៖  ប្រើ​ថ្នាំ​ព្យាបាល​ជំងឺ​ទីរ៉ូអ៊ីត​មាន​ប្រសិទ្ធ​ភាព​ល្អ ទៅ​ពិនិត្យ​កម្រិត​អ័រម៉ូន​ជា​ប្រចាំ សម្រក​ទម្ងន់ ត្រូវ​ទៅ​ពិនិត្យ​សុខ​ភាព​ជា​ប្រចាំ ដូច​នេះ​យើង​អាច​ដឹង​អំពី​បញ្ហា​សុខ​ភាព​ដទៃ មិន​ត្រឹម​តែ​ជំងឺ​ទីរ៉ូអ៊ីត​តែមួយ​មុខ​ទេ ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ ត្រូវ​ទទួល​ការ​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ ណែ​នាំ​ឲ្យ​ប្រើ​អ័រម៉ូន​តេស្តូតេរ៉ូន​ជំនួយ ក្នុង​ករណី​ចាំ​បាច់ ណែ​នាំ​ឲ្យ​ប្រើ​អ័រម៉ូនអឺស្ត្រូហ្សែន​/ប្រូជេស្តេរ៉ូន​​ជំនួយ​សម្រាប់​មនុស្ស​ស្រី​ ក្នុង​ករណី​ចាំ​បាច់ អត្ថបទពាក់ព័ន្ធ៖  នេះជាមូលហេតុ ស្រីៗចាស់ទៅ ចំណង់ផ្លូវភេទកាន់តែតិច ញ៉ាំគ្រាប់ធញ្ញជាតិ ជួយមុខងារផ្លូវភេទឲ្យមានចំណង់ និងដល់ចំណុចកំពូល ២- ការព្យាបាលជំងឺទីរ៉ូអ៊ីតមានប្រសិទ្ធភាពនឹងធ្វើឲ្យសុខភាពផ្លូវភេទប្រសើរឡើង រឿង​មិន​ល្អ​តែង​កើត​ឡើង​មួយ​គឺ គ្រូពេទ្យ​ទូទៅ និង​គ្រូពេទ្យ​ឯក​ទេស អាច​នឹង​មិន​មាន​សមត្ថិភាព ឬ​មិន​មាន​ទំនុក​ចិត្ដ​គ្រប់​គ្រាន់ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ