សុខភាពផ្លូវភេទ

សុខភាព​ផ្លូវ​ភេទ - ​មាន​គ្នា​យើង​ច្រើន​ណាស់​កំពុង​ប្រឈម​បញ្ហា​ផ្លូវភេទ​ទាំង​ស្រី ទាំង​ប្រុស។ ​បញ្ហា​ផ្លូវ​ភេទ​​​មួយ​ចំនួន​ដែល​លម្អិត​ក្នុង​ផ្នែក​នេះ​មាន ​រោគវិនិច្ឆ័យ និងតេស្ត ​ផ្លូវភេទនិងការការពារ ​ជំងឺសិរមាន់លើប្រដាប់ភេទ ​ជំងឺបង្កដោយវីរុស អេចភីវី ​រលាកថ្លើម ​ជំងឺរលាកអាងត្រគាក ​ការពន្យារកំណើត ​គន្លឹះសុខភាពផ្លូវភេទ ​ ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពផ្លូវភេទ

ស្ត្រីស្ថិតក្នុងលក្ខខណ្ឌទាំងនេះ មិនគួរប្រើថ្នាំ៧២ម៉ោងទេ

ស្រ្តី​គ្នាយើងបើ​ស្ថិត​ក្នុង​លក្ខខណ្ឌ​ប៉ុន្មាន​ចំណុច​នេះ ខាងក្រោមនេះ មិន​គួរ​ប្រើ​ថ្នាំ​៧២​ម៉ោង​ឡើយ។ យើង​ដឹង​ហើយ​ថា ថ្នាំ​៧២​ម៉ោង ឬ​ថ្នាំ​ពន្យារ​កំណើត​បន្ទាន់ មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការការពារ​កុំ​ឱ្យ​ស្រ្តី​មាន​ផ្ទៃ​ពោះ ប្រសិនបើ​ភ្លាត់​ស្លៀត​មាន​អីៗ​នឹង​ដៃគូ ដោយ​មិន​បាន​ប្រើ​ស្រោម​អនាម័យ។ ​តែ​ថ្នាំ​ប្រភេទ​នេះ គ្រូពេទ្យ​មិន​ណែនាំ​ឱ្យ​ប្រើ​រាល់​ថ្ងៃ​ដូច​ថ្នាំ​ពន្យារកំណើត​ធម្មតា​ទេ គឺ​អាច​ប្រើ​ត្រឹម​២​ដង​ក្នុង១​ខែ​ប៉ុណ្ណោះ ហើយ​បើ​ស្ថិត​ក្នុង​លក្ខខណ្ឌ​ទាំង​នេះ ស្រ្តី​កុំ​ប្រើ​ថ្នាំ​ពន្យារកំណើត​បន្ទាន់​អី​ល្អ​ជាង។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! លក្ខខណ្ឌដែលស្ត្រីមិនគួរ​ប្រើថ្នាំ​ពន្យារ​កំណើត​៧២ម៉ោង​មាន៖ ទី១ ស្រ្តី​ដែល​ធ្លាប់​ជួប​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល មាន​ដុំ​សាច់ មាន​ជំងឺ​ថ្លើម ឬ​មាន​សម្ពាធ​ឈាម​ខ្ពស់​ដែល​មិន​បាន​ព្យាបាល ទី២ ស្រ្តី​បំបៅ​កូន​ដោយ​ទឹក​ដោះ ទី៣ ប្រសិន​បើ​ដល់​ថ្ងៃ​មក​រដូវ ឬ​លើស​រយៈពេល​៧២​ម៉ោង​ក្រោយ​រួមភេទ និង​ទី៤ គឺ​ស្រ្តី​ដែល​មាន​ជំងឺ​ជំងឺ​រលាក​អាង​ត្រគាក។ [embed-health-tool-heart-rate] ចំពោះ​ផលរំខាន​ទូទៅ ក្រោយ​ពី​ញ៉ាំ​ថ្នាំ​៧២ម៉ោង​រួច មាន​ដូចជា ក្អួត​ចង្អោរ អស់​កម្លាំង ឈឺ​ក្បាល វិល​មុខ ឈឺ​សុដន់​​ជាដើម។ ប៉ុន្តែបើ​ស្រ្តី​មាន​អាការ​ដូចជា ធ្លាក់​ឈាមខ្លាំង និង​ឈឺចាប់ មក​រដូវ​មិនទៀង ឈឺ​ពោះ​ធ្ងន់ធ្ងរ មាន​ទាំង​ក្អួត ក៏​ដូចជា​ឈឺ​ក្បាល ឬ​វិល​មុខ​ធ្ងន់ធ្ងរ គួរ​តែ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ភ្លាមៗ។ ចំណុចសំខាន់ ​បើ​ស្ថិត​ក្នុង​លក្ខខណ្ឌ​ទាំង​នេះ ស្រ្តី​កុំ​ប្រើ​ថ្នាំ​ពន្យារកំណើត​បន្ទាន់​អី​ល្អ​ជាង! ទី១ ស្រ្តី​ដែល​ធ្លាប់​ជួប​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល មាន​ដុំ​សាច់ មាន​ជំងឺ​ថ្លើម ឬ​មាន​សម្ពាធ​ឈាម​ខ្ពស់​ដែល​មិន​បាន​ព្យាបាល ទី២ ស្រ្តី​បំបៅ​កូន​ដោយ​ទឹក​ដោះ ទី៣ ប្រសិន​បើ​ដល់​ថ្ងៃ​មក​រដូវ ឬ​លើស​រយៈពេល​៧២​ម៉ោង​ក្រោយ​រួមភេទ និង​ទី៤ គឺ​ស្រ្តី​ដែល​មាន​ជំងឺ​ជំងឺ​រលាក​អាង​ត្រគាក។ អត្ថបទគួរអាន៖ […]

អត្ថបទផ្សេងទៀតពី សុខភាពផ្លូវភេទ

ស្វែងរក សុខភាពផ្លូវភេទ

គន្លឹះសុខភាពផ្លូវភេទ

តើការរួមភេទអាចជួយបំបាត់ការឈឺក្បាលប្រកាំងបានពិតមែនឬអត់?

ការ​រួម​ភេទ គឺ​បាន​ផ្ដល់​នូវអារម្មណ៍​ល្អ​មួយ​ក្នុង​ឆាក​ជីវិត​របស់​មនុស្ស​គ្រប់​រូប។ អារម្មណ៍​រំភើប​រីករាយ នៅ​ពេល​ទទួលបាន​ភាព​ល្អូក​ល្អឺន​ជាមួយ​ប្ដី ឬ​ប្រពន្ធ​របស់​យើង គឺ​ជា​ដើម​ចម​នៃ​សុភមង្គល​ក្នុង​ក្រុម​គ្រួសារ​មួយ​ដែរ។ អ្វី​ដែល​យើង​ទាំង​អស់​គ្នា​មិន​ធ្លាប់​បាន​ដឹង គឺ​ការ​រួម​ភេទ​ពិត​ជា​មាន​ផល​ប្រយោជន៍​ដល់​ខ្លួន​យើង​យ៉ាង​ច្រើន។ ការ​ពិត​ទៅ​មានការ​លើក​ឡើង​ថា ការ​រួម​ភេទ​ អាច​ជួយ​កាត់​បន្ថយ​ការ​ឈឺ​ចាប់ នៃ​ការ​ឈឺ​ក្បាល​ប្រកាំង​បាន​​។ តើ​វា​ជា​ការ​ពិត​មែន​ឬ​យ៉ាង​ណា? ១- លម្អិតពាក់ព័ន្ធជាមួយរឿងលើគ្រែ បើ​យោង​តាម​ការ​សិក្សា​របស់​លោក Stefan Evers ​វេជ្ជបណ្ឌិត​ផ្នែក​សរសៃ​ប្រសាទ​នៅ សាលកវិទ្យាល័យ Münster ក្នុង​ប្រទេស​អាល្លឺម៉ង់​បាន​រក​ឃើញ​ថា មាន​អ្នក​ឈឺ​ក្បាល​ប្រកាំង​យ៉ាង​ហោច​ណាស់​ម្នាក់ ក្នុង​ចំណោម ៣នាក់ មាន​អារម្មណ៍​ធូរ​ស្បើយ​ពី​ការ​ឈឺ​ក្បាល​ បន្ទាប់​ពី​ពួក​គាត់​រួម​ភេទ​រួច។ អត្ថបទពាក់ព័ន្ធ៖ អាថ៌​កំបាំង​ទាំង៦ ជួយ​ជីវិត​លើគ្រែ​កាន់​តែ​ប្រសើរ ៥សំណួរ ប្រុសៗឧស្សាហ៍សួរបំផុត ពាក់ព័ន្ធនឹងរឿងផ្លូវភេទ ការ​សិក្សា​ក៏​បាន​ពន្យល់​ទាក់​ទង​ជាមួយ​សកម្មភាព​ផ្លូវ​ភេទ ជួយ​កាត់​បន្ថយ​ការ​ឈឺ​ចាប់​តាម​រយៈ​ការ​បញ្ចេញ អង់ដូហ្វ៊ីន ដែល​វា​ជា​អ័រម៉ូន​​​ពី​ធម្មជាតិ សម្រាប់​បំបាត់​ការ​ឈឺ​ចាប់​ក្នុង​ខ្លួន។ ចំពោះអ្នក​​មាន​​កើត​ជំងឺ​ឈឺ​ក្បាល​ប្រកាំង​ជាច្រើន ជឿ​ថា​ការ​រួម​ភេទ​ជាមួយ​ដៃ​គូរបស់ខ្លួន​ ពិត​ជា​ជួយ​កាត់​បន្ថយ​ការ​ឈឺ​ក្បាល​​បាន​ពិត​មែន។​ ២- ការសិក្សាលើអ្នកមានបញ្ហាឈឺក្បាលរាប់ពាន់នាក់ ក្នុង​ការ​សិក្សា​របស់​លោក Evers បាន​សិក្សា​លើ​អ្នក​មាន​បញ្ហា​ឈឺ​ក្បាល​ប្រកាំង​ចំនួន ៨០០នាក់ និង​បន្ថែម​ជាមួយ​អ្នក​ឈឺ​ក្បាល ​មួយ​ចំហៀង​ក្បាល (Cluster headache) ចំនួន ២០០​នាក់បន្ថែម​ទៀត ដែល​បាន​ស្ទង់​មតិ​ពី​គំនិត​របស់អ្នកទាំងនោះ​ ទៅ​លើ​ទំនាក់​ទំនង​រវាង​ការ​រួម​ភេទ ជាមួយ​ការ​កាត់​បន្ថយ​ការ​ឈឺ​ក្បាល។ តើ​លទ្ធ​ផល​នឹង​ចេញ​មក​ដូច​ម្ដេច? គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ខ្លាំង​មែន​ទែន ដោយ ៦០ភាគ​រយ​នៃ​អ្នក​ត្រូវ​បាន​សម្ភាសន៍ គឺ​ពិត​ជាជឿ​ថា ការ​រួម​ភេទ​ជួយ​បំបាត់​អាការៈ​ឈឺ​ក្បាលពិត​មែន។ ចំណែក​ឯ […]


ជំងឺបង្កដោយវីរុសអេចភីវី

ជំងឺមហារីកបំពង់ដៃស្បូន នេះជារោគសញ្ញាសំខាន់ៗមួយចំនួន​ស្រីៗគួរដឹង

១-តើអ្វីជាជំងឺមហារីកបំពង់ដៃស្បូន? បំពង់​ដៃ​ស្បូន (fallopian tubes) គឺ​ជា​បំពង់​ត​ភ្ជាប់​​អូវ៉ែ​មក​កាន់​ស្បូន។ មហារីក​បំពង់​ដៃ​ស្បូន កើត​ឡើង​នៅ​ពេល​កោសិកា​រអូវ៉ែ​រីក​លូត​លាស់​មិន​ប្រក្រតី​នៅ​ក្នុង​ដៃ​ខាង​ណាមួយបំពង់ដៃស្បូន។ មហារីក​ប្រភេទ​នេះ គឺ​ជា​ជំងឺ​កម្រ​មាន។ កោសិកា​មហារីក​អាច​រាល​ដាល​ចេញ​ពី​ផ្នែក​ផ្សេង​ៗហើយ​រាល​ទៅ​កាន់​បំពង់​ដៃ​ស្បូន តែ​​កម្រ​នឹងមាន​ប្រភព​ចេញ​ពី​ក្នុង​បំពង់​ដៃ​ស្បូន​ដោយ​ផ្ទាល់​ខ្លាំង​ណាស់។ ទោះ​បី​ជា​មហារីក​បំពង់​ដៃ​ស្បូន អាច​កើត​លើ​មនុស្ស​ស្រី​គ្រប់​វ័យ​ក្ដី ប៉ុន្តែ​ភាគច្រើន​ឃើញ​កើត​តែ​លើ​មនុស្ស​ស្រី​ក្នុង​វ័យ​ចន្លោះ​ពី ៥០ ទៅ ៦០​ឆ្នាំ​ច្រើន​ជាង​គេ។ ២-អ្វីជាមូលហេតុបណ្ដាលឲ្យមានមហារីកបំពង់ដៃស្បូន? ដោយ​សារ​តែ​ជំងឺ​មួយ​នេះ មិន​សូវ​មាន​ច្រើន ដូច​នេះ​ហើយ​ភស្ដុតាង​ដើម្បី​បញ្ជាក់​អំពី​មូលហេតុនៃមហារីកបំពង់ដៃស្បូន ក៏​មាន​មិន​ច្រើន​ដូច​គ្នា។ អ្នក​វិទ្យាសាស្ត្រ​ជឿ​ថា ជំងឺនេះអាច​បណ្ដាល​មកពី​បញ្ហា​ហ្សែន។ មនុស្ស​ស្រី​ដែល​មាន​ហ្សែន​បម្លែង BRCA1 ឬ BRCA2 ប្រឈម​មុខ​ខ្ពស់​ជាមួយ​ការ​កើត​ជំងឺ​មហារីក​បំពង់​ដៃ​ស្បូន មហារីក​សុដន់ និង​មហារីក​ដៃ​ស្បូន។ អ្នក​កើត​ជំងឺ​មហារីក​បំពង់​ដៃ​​ស្បូន គួរ​តែ​ពិនិត្យ​រក​មើល​ជំងឺ​មហារីក​សុដន់ ក៏​ដូច​ជា​ជំងឺ​មហារីក​មាត់​ស្បូន​ផង​ដែរ។ អត្ថបទពាក់ព័ន្ធ៖ ស្រីៗ​កុំ​ទាន់​អូស​រំលង! មហារីក​មាត់​ស្បូន​​គ្រោះថ្នាក់​ណាស់ គួរ​ការពារ​យ៉ាង​ម៉េច? ប្រយ័ត្ន​ផង​ស្រីៗ! បើ​ខ្លាច​កើតមហារីក​​​ស្បូន ត្រូវ​​ចេះ​បង្ការ​ ៣-ធ្វើដូចម្ដេចទើបដឹងថាកើតជំងឺមហារីកបំពង់ដៃស្បូន? រោគ​សញ្ញា​សំខាន់​របស់​មហារីក​បំពង់​ដៃ​ស្បូន​មាន​ដូច​ជា៖ ធ្លាក់​ឈាម​តាម​ទ្វារ​មាស​ខុស​ប្រក្រតី ជា​ពិសេស​ពេល​អ្នក​ដល់​វ័យ​អស់​រដូវ ឈឺ​ក្នុង​ពោះ​ដោយ​គ្មាន​មូលហេតុ មាន​អារម្មណ៍​តឹង​ៗ​ក្នុង​ពោះ ធ្លាក់​ទឹក​រងៃ​តាម​ទ្វារ​មាស​ខុស​ធម្មតា មាន​ដុំ​នៅ​ក្នុង​អាង​ត្រគៀក ឬ​ក្នុង​ពោះ ប៉ុន្តែ​ស្រីៗត្រូវ​ចាំ​ថា មាន​រោគ​សញ្ញា​ទាំង​អស់​នេះ គឺ​មិន​មែន​សុទ្ធ​តែ​បាន​ន័យ​ថា យើង​កើត​ជំងឺ​មហារីក​បំពង់​ដៃ​ស្បូន​ទេ​ ដោយ​សារ​តែ​​រោគ​សញ្ញា​ទាំង​អស់​នេះ អាច​បណ្ដាល​មក​ពី​បញ្ហា​រោគ​ស្ត្រី​ជា​ច្រើន​មុខ​ផ្សេង​ទៀត។ ប៉ុន្តែ​បើយើងមាន​សញ្ហា​ទាំង​អស់​នោះ ​គួរ​តែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​បន្ថែម។ អត្ថបទគួរអាន៖  លម្អិត​ខ្ទេច​រឿង​ស្រីៗ “ធ្លាក់ស” ខុស​ប្រក្រតី មាន​ពណ៌​ ធុំ​ក្លិន និង​ការ​ឆ្លងរោគ បើមានបញ្ហាទ្វារមាសទាំងនេះ អាចសាកតិចនិកក្នុងអត្ថបទបាន! ៤-តើគេធ្វើរោគវិនិច្ឆ័យមហារីកបំពង់ដៃស្បូនបានដូចម្ដេច? ការ​ធ្វើ​រោគ​វិនិច្ឆ័យ​មហារីក​បំពង់​ដៃ​ស្បូន គឺ​មាន​ការ​លំបាក​បន្តិច។ គ្រូពេទ្យ​ត្រូវ​ការ​ពិនិត្យ​ប្រវត្ដិ​ជំងឺ​របស់យើង រោគ​សញ្ញា និង​ធ្វើ​ការ​ពិនិត្យ​លើ​ដង​ខ្លួន។ ភាគ​ច្រើន​គ្រូពេទ្យ​ចាំ​បាច់​ត្រូវ​ពិនិត្យ​តំបន់​ត្រគៀក […]


គន្លឹះសុខភាពផ្លូវភេទ

ពិតអត់!​ អ្នកធាត់ខ្លាំងសម្មភាពលើគ្រែធ្លាក់ចុះ?

គ្នា​យើង​ច្រើន​ចង់​ដឹង​ពាក់​ព័ន្ធ​បញ្ហា​ផ្លូវភេទ ពិសេស​អ្នក​ធាត់ៗ ប៉ុន្តែ​អៀន​អត់​ហ៊ាន​ទៅ​សួរ​ពេទ្យ​ទេ ហើយ​សំណួរ​ចង់​ដឹង​ជាង​គេ អាច​ជា តើ​រួមភេទ​ជួយ​ឲ្យ​ឡើង​ទម្ងន់ ឬ​ស្រក់​ទម្ងន់? ឬ​លើស​ទម្ងន់ ប៉ះពាល់​ដល់​ជីវិត​ផ្លូវ​ភេទអត់? បើ​អ៊ីចឹង “Hello គ្រូពេទ្យ” មាន​ចម្លើយ​បន្តិច​បន្តួច​សម្រាប់​គ្នា​យើង។ ១- ទម្ងន់ និង​សកម្មភាព​ផ្លូវ​ភេទ មាន​វិធី​ជា​ច្រើន​អាច​បញ្ជាក់​ថា ការ​ឡើង​ទម្ងន់ នឹង​ធ្វើ​ឲ្យ​ជីវិត​ផ្លូវភេទ​យើង​ប្រែប្រួល​បាន​ ប៉ុន្តែ​លក្ខណៈ​នៃ​ការ​ប្រែ​ប្រួល ក៏​ខុស​គ្នា​សម្រាប់​ប្រុសៗ និង​ស្រីៗ​ដែរ។ – ចំពោះ​ប្រុសៗ៖ ប្រុសៗ​លើស​ទម្ងន់ គឺ​ប្រឈម​ផល​វិបាក​ច្រើន​អំឡុង​ពេល​រួម​ភេទ បើ​ធៀប​ជាមួយ​ប្រុសៗ​មាន​រាង​ស្លីមៗ។ ក្រុម​អ្នក​ជំនាញ​អះអាងថា បញ្ហា​ខ្សោយ​មុខ​ងារ​ផ្លូវ​ភេទ ជា​ផល​ប៉ះពាល់​កើត​ចេញ​ពី​ជំងឺ​ធាត់។ ប្រុសៗ​អាច​នឹង​មាន​បញ្ហា​លិង្គ​មិន​ឡើង​រឹង នៅ​ពេល​ទម្ងន់​ឡើង​កាន់​តែ​ខ្លាំង​មិន​អាច​គ្រប់​គ្រង​បាន ខណៈ​បញ្ហា​ជំងឺ​ថប់បារម្ភ និង​ខ្សោយ​សមត្ថភាព​ផ្លូវ​ភេទ ក៏​អាច​កើត​មាន​ដូច​គ្នា។ ប្រុសៗ​មាន​ជំងឺ​ធាត់ ក៏​ប្រឈម​រងគ្រោះ​ជា​មួយ​រោគសញ្ញា​ជំងឺ​កប់​លិង្គ (buried penis syndrome) ដែល​ជា​លក្ខខណ្ឌ​សុខភាព​មួយ សំដៅលើ​ករណី​លិង្គ​កប់​ក្រោម​ស្បែក។ – ចំពោះ​ស្រីៗ៖ ការ​សិក្សា​ជាច្រើន​បង្ហាញ​ថា ស្រីៗ​មាន​សន្ទស្សន៍ BMI ខ្ពស់​ជា​កម្រិត​ធម្មងតា ភាគ​ច្រើន​ប្រឈម​បញ្ហា​សុខភាព​ផ្លូវ​ភេទ។ អ្នក​ស្រាវជ្រាវ​មួយ​ចំនួន​ជឿថា វា​អាច​មាន​ទំនាក់​ទំនង​នឹង​ដំណើរ​ឈាម​រត់​មិន​បាន​ល្អ​ក្នុង​ប្រដាប់​ភេទ។ ពិបាក​រួម​ភេទ ប្រហែល​អាច​នាំ​ស្រីៗ​ឈាន​ទៅ​ដល់​បញ្ហា​ធ្លាក់​ចុះ​ចំណង់​ផ្លូវ​ភេទ និង​ធ្វើ​ឲ្យ​រាងកាយ​កាន់​តែ​ចុះ​ខ្សោយ។ ពិតណាស់ បើ​ទោះ​ជា​ការ​សិក្សា​ជាច្រើន​ពិត​ជា​​បង្ហាញ​ថា ខ្សោយ​មុខ​ងារ​ផ្លូវភេទ មាន​ទំនាក់​ទំនង​ជា​មួយ​​ជំងឺ​ធាត់ក៏​ពិត​មែន តែ​មិន​មាន​ន័យថា ទម្ងន់​យើង​ជា​មូលហេតុ​នាំ​ឲ្យ​មាន​បញ្ហា​រឿង​លើ​គ្រែ​ក្តី […]


ការពន្យារកំណើត

កងដាក់ក្នុងស្បូន ល្អកម្រិតណាចំពោះស្រ្តី?

មធ្យោបាយ​ពន្យារ​កំណើត​មាន​ច្រើន​ណាស់ តែ​ក្នុង​នោះ​កង​ដាក់​ក្នុង​ស្បូន​ជា​វិធី​ល្អ​មួយ និង​មិន​ចំណាយ​ច្រើន​ឡើយ ហើយ​មិន​ងាយ​ភ្លេច​ហួសថ្ងៃទៀត​ផង។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្រ្តី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន​ សែនសុខ នឹង​ណែនាំ​ស្រី​ៗ​យើង​ឲ្យ​លម្អិតពី​កង​ដាក់​ក្នុង​ស្បូន។ ១- កង​ដាក់​ក្នុង​ស្បូន ជា​ឧបករណ៍​តូច​មួយ​មាន​ជាតិ​ទង់ដែង ជា​កង​ផ្លាស្ទិក​តូច ហើយ​ទន់ ដែល​មាន​បន្ទះ ឬ​សរសៃ​ទង់ដែង​រុំ​ជុំ​វិញ។ ២- កង​ដែល​គេ​ប្រើប្រាស់​ច្រើននៅ​កម្ពុជា​បច្ចុប្បន្ន គឺ Copper T 380A មាន​រាង​ជា​អក្សរ T។ ៣- វិធី​ដាក់ គឺ​ត្រូវ​ធ្វើឡើង​ដោយ​អ្នក​ផ្ដល់​សេវា​មានការ​បណ្ដុះបណ្ដាល​ត្រឹមត្រូវ ដោយ​ស៊ក​កង​នោះ​បញ្ចូល​ទៅ​ក្នុង​ស្បូន​តាម​ទ្វារមាស និង​រន្ធ​មាត់ស្បូន។ ៤- កង​ដាក់​ក្នុង​ស្បូន​មាន​សមត្ថភាព​ដូចជា ៖ ជំរុញ​ការ​បង្កើត​ប្រូតេអ៊ីន និង​កោសិកា​ដែល​ធ្វើឲ្យ​មេ​ជីវិត​ឈ្មោល​ស្លាប់ ហើយ​មិន​ឲ្យ​ចូល​ទៅ​ក្នុង​ដៃ​ស្បូន មាន​ឥទ្ធិពល​ទៅ​លើស៊ុតមិន​ទាន់​បង្ក​កំណើត​នៅ​ក្នុង​ស្បូន ធ្វើ​ឲ្យ​ស៊ុត​មិន​អាច​បង្ក​កំណើត​បាន។ ៥- មាន​ប្រសិទ្ធិភាព​ខ្ពស់ ស័ក្ដិសម​នឹង​អ្នក​មមាញឹក​លេប​ថ្នាំ​មិន​បាន​ទៀងទាត់ ហើយ​ដាក់​ម្ដង​មានប្រសិទ្ធភាព​រហូត​ដល់ ១០ ឆ្នាំ។ ៦- មិន​មាន​ផល​រំខាន​ធ្វើឲ្យ​ដៃគូ​ធុញ​ទ្រាំ​ពេល​រួម​ភេទ។ ៧- ស្ត្រី​អាច​ដាក់​កង​ក្នុង​ស្បូន​បាន​ក្នុង​អំឡុង​ពេល៖ ថ្ងៃទី១ ដល់​ទី ១២ នៃ​វដ្ដ​រដូវ ក្រោយ​ពី​រលូត​កូន ៦ សប្ដាហ៍​ក្រោយ​សម្រាល នៅ​ពេល​ណា​ក៏​បាន​តែ​​ច្បាស់​ថា ​មិន​មាន​ផ្ទៃពោះ។ ៨- មាន​តម្លៃ​សមរម្យ​អាច​ទទួល​យក​បាន ស័ក្ដិសម​សម្រាប់​ស្ត្រីចង់​ពន្យារ​កំណើត​រយៈពេល​យូរ និង​មាន​ប្រសិទ្ធ​ភាព​ខ្ពស់។ ៩- អាច​មាន​កូន​នៅ​ពេល​យក​កង​ចេញ​មក​វិញ និង​មិនមាន​ការ​យឺតយ៉ាវ។ ១០- មាន​ធ្លាក់​ឈាម​ច្រើន​ជាង​មុន និង​ឈឺពោះ​ពេល​មក​រដូវ អ្នក​ខ្លះ​អាច​មាន​ធ្លាក់​ស​តិចតួច។ សម្រាប់​អ្នក​ចង់​ប្រើ​មធ្យោបាយ​ពន្យារ​កំណើត​ណា​មួយ ត្រូវ​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ពិភាក្សា ក៏​ដូច​ជា​ស្វែង​យល់​ពី​វិធី​ដទៃ […]


គន្លឹះសុខភាពផ្លូវភេទ

អាថ៌កំបាំង​ទាំង ៥ ពាក់​ព័ន្ធ​មេជីវិត​ឈ្មោល ប្រុសៗ​ភាគ​ច្រើន​អត់​ដឹង

ពេល​យើង​នៅ​ក្មេង បើ​និយាយ​ដល់​រឿង​ស្ពេម (មេជីវិត​ឈ្មោល) ច្បាស់​ជា​ត្រូវ​គេ​សើច​មិន​ខាន ប៉ុន្តែ​ពេល​ពេញ​វ័យ វា​បែរ​ជា​រឿង​សំខាន់​ទៅ​វិញ ព្រោះ​ជាប់​ទាក់​ទង​ដល់​ការ​បង្ក​កំណើត​របស់​យើង​បាន។ គ្នា​យើង​ប្រុស​ភាគ​ច្រើន​ស្គាល់​អ្វី​ជា​ស្ពេម ឬ​ទឹកកាម ប៉ុន្តែ​មាន​អាថ៌​កំបាំង​គួរ​ឲ្យ​ចង់​សើច​ខ្លះ ពាក់​ព័ន្ធ​​មេជីវិត​ដ៏​សំខាន់​នេះ​អត់ ដែល​យើង​មិន​ធ្លាប់​ដឹង។ អ៊ី​ចឹង “Hello គ្រូពេទ្យ” នឹង​ប្រាប់​គ្នា​យើង​ខ្លះៗ​ក្នុង​អត្ថបទ​នេះ។ ១- មេជីវិត​ឈ្មោល (ទឹកកាម) អាច​ប្រើ​ជា​ទឹក​ថ្នាំ​សរសេរ​សំបុត្រ​សម្ងាត់ ជា​ការ​ពិត​ណាស់ អំឡុង​ពេល​សង្គ្រាម​លោក​លើកទី​២ ចារកម្ម​ពិសេស​អង់គ្លេស (British Secret Intelligence Service) បាន​ប្រើ​ប្រាស់​ទឹក​កាម លាយ​ជាមួយ​សារធាតុ​​រាវ​ក្នុង​រាងកាយ ដើម្បី​ប្រើ​ជា​ទឹក​ថ្នាំ​សម្រាប់​សរសេរ​លើក​សារ​សម្ងាត់។ ភ្នាក់​ងារ​សម្ងាត់​អង់គ្លេស ក្នុង​អង្គភាព MI6 បាន​ព្យាយាម​ស្វែង​រក​សារធាតុ​មួយ​ដែល​គ្មាន​ប្រតិកម្ម​ជា​មួយ​ជាតិ​អ៊ីយ៉ូដ ដើម្បី​ផលិត​ជា​ទឹក​ថ្នាំ​គ្មាន​ពណ៌ ដោយ​ក្រោយ​មក ពួកគេ​បាន​រកឃើញ​ថា ទឹក​កាម​ប្រុស​យើង​នេះ​ឯង ជា​សារធាតុ​ឥត​ខ្ចោះ​មួយ​សម្រាប់​ផលិត​ទឹក​ថ្នាំ​គ្មាន​ពណ៌​នេះ។ ការ​សិក្សា​នេះ គឺ​រក​ឃើញ​ដោយ​អគ្គនាយក​នៃ​ភ្នាក់ងារ​ពិសេស​អង់គ្លេស លោក Mansfield Cumming ជា​អ្នក​ដឹកនាំ។ ២- ទឹកកាម​អាច​បង្ក​ឲ្យ​មាន​អាលែកហ្ស៊ី អាលែកហ្ស៊ី​ទឹក​កាម ស្តាប់​ទៅ​ពិត​ជា​កំសត់​ណា​សម្រាប់​គ្នា​យើង​មួយ​ចំនួន ប៉ុន្តែ​វា​ជា​ការ​ពិត។ អាលែកហ្ស៊ី​ទឹក​កាម ជា​លក្ខខណ្ឌ​សុខភាព​កម្រ​ សម្ដៅទៅ​លើ​ប្រតិកម្ម​ប្រូតេអ៊ី​មាន​ក្នុង​ទឹក​កាម។ រោគ​សញ្ញា​អាលែកហ្ស៊ី​ទឹក​កាម អាច​នាំ​ឡើង​ក្រហម ហើម ឈឺ​ចាប់ មាន​អារម្មណ៍​ដូច​ជា​រលាក។ រោគ​សញ្ញា​ទាំង​នេះ ជា​ធម្មតា​កើត​មាន​លើ​តំបន់​ណា​ដែល​បាន​ប៉ះពាល់​ជា​មួយ​ទឹក​កាម […]


សុខភាពផ្លូវភេទ

ប្រុសៗគួរតែដឹងរឿងសំខាន់ៗ ទាក់ទិននឹងមេជីវិតឈ្មោល

បញ្ហា​មេ​ជីវិត​ខ្សោយ​ជា​ក្ដី​បារម្ភ​របស់​ដៃគូ​គ្រប់​រូប ព្រោះ​ពិបាក​ក្នុង​ការ​មាន​កូន ដូច្នេះ​ហើយ​ម្នាក់ៗ​​ខិតខំ​ស្វែង​រក​វិធី​ផ្សេង​ៗ ដើម្បី​កែខៃ​បញ្ហា​នេះ​ឡើង​វិញ។ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា បើ​ចង់​ឲ្យ​សុខភាព​មេ​ជីវិត​ឈ្មោល​រឹងមាំ ប្រុស​ៗ​គួរតែ​ដឹង​ពី​រឿង​ទាំង​នេះ ដើម្បី​ចៀសវាង​ផល​ប៉ះពាល់​ណា​ដោយ​អចេតនា។ ១- ជាទូទៅ​បុរស​អាច​ផលិត​មេ​ជីវិត​ឈ្មោល​បាន​ប្រហែល​ជា​១ ពាន់​មេ​ជីវិត​ក្នុង​មួយ​វិនាទី។ ២- មេ​ជីវិត​ឈ្មោល​ចូលចិត្ត​ភាព​ត្រជាក់ ដូចនេះ​ហើយ​ប្រុស​ៗ​ស្លៀកពាក់​ខោ​តឹង​រឹប​ពេក​បណ្ដាល​ឲ្យ​ហប់ និង​ក្ដៅ ទើប​ចំនួន​មេ​ជីវិត​ឈ្មោល​ធ្លាក់​ចុះ។ ៣- ប្រុស​ៗ​ពេលបញ្ចេញ​ទឹកកាម​ម្ដង​ៗ​ដល់ ៣០០ លាន​មេ​ជីវិត​ឈ្មោល ប៉ុន្តែ​មាន​តែ​មេ​ជីវិត​ឈ្មោល​មួយ​គត់​ដែល​អាច​បង្ក​កំណើត​បាន។ ពេល​ទឹកកាម​ធ្វើ​ដំណើរ​ចូល​ទៅ​ក្នុង​ស្បូន​មាន​មេ​ជីវិត​ប្រហែល​ជា​១/​៥ប៉ុណ្ណេះ​ដែល​ចូល​ក្នុង​ស្បូន ប៉ុន្តែ​ឆ្លង​កាត់​ដៃ​ស្បូន​គឺ​មាន​មេជីវិត​ឈ្មោល​តែ​មួយ​គត់​ដែល​អាច​បង្ក​ជា​អំប្រ៊ីយ៉ុង។ ៤- នៅ​ពេល​ទឹកកាម​ធ្វើ​ដំណើរ​ឆ្លង​កាត់​ដៃ​ស្បូន ងាយ​នឹង​បាត់បង់​ខ្លាំង​បំផុត ប៉ុន្តែ​ដោយសារ​នៅ​ពេល​ទឹកកាម​ធ្វើ​ដំណើរ​ឆ្លង​កាត់​ដៃ​ស្បូន​វា​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ជួយ​ការពារ ដូច្នេះ​វា​មិន​ងាយ​នឹង​បាត់​បង់​នោះ​ទេ។ ៥- បើ​យើង​ចង់​ឲ្យ​គភ៌​មាន​សុខភាព​ល្អ ត្រូវ​ចៀសវាង​ជក់បារី ផឹក​ស្រា ហើយ​កុំ​ញ៉ាំ​អាហារ​ខ្លាញ់ និង​ពពួក​កាហ្វេអ៊ីន ស្លៀកពាក់​ហប់​ពេក។ ៦- ការ​រួម​ភេទ​ញឹកញាប់​ធ្វើឲ្យ​ទឹកកាម​កាត់បន្ថយ ដូចនេះ​ហើយ​ប្រសិនបើ​មាន​គម្លាត​យូរ ទឹកកាម​អាច​កើន​ឡើង​ជាង​មុន​បន្តិច។ ៧- មនុស្ស​ប្រុស​តែងតែ​ផលិត​មេ​ជីវិត​ឈ្មោល ដូចនេះ​ទឹកកាម​ចាស់​ត្រូវតែ​បញ្ចេញ​ចោល តាម​រយៈ​ការ​រួមភេទ សម្រេច​កាម​ខ្លួនឯង។ អត្ថបទពាក់ព័ន្ធ៖ ប្រុសៗ ដែលយប់ឡើង ក្រចូលគេង ប្រយ័ត្នងាប់មេជីវិត អត់កូន ប្រុសៗចង់បានមេជីវិតមាន​សុខភាព​ល្អ កុំ​រំលង​អាហារទាំងនេះ ប្រុសៗចូលចិត្តស្លៀកខោរឹបតឹងយូរពេក អាចខ្សោយមេជីវិត? ប្រុសៗឧស្សាហ៍កើតជំងឺ ៤ មុខនេះ នៅកន្លែងសម្ងាត់បំផុត ៥សំណួរ ប្រុសៗឧស្សាហ៍សួរបំផុត ពាក់ព័ន្ធនឹងរឿងផ្លូវភេទ ប្រុសៗមានទម្លាប់អាក្រក់ ៨ យ៉ាងនេះ […]


គន្លឹះសុខភាពផ្លូវភេទ

បើ​មាន​សញ្ញាទាំង៥នេះ អ្នក​មិនទាន់ក្លាយជាគូស្នេហ៍​ល្អ​នៅឡើយទេ

តើ​គ្នា​យើង​​មាន​ធ្លាប់​គិតទេ​ថា​ខ្លួន​ឯង​ជា​គូស្នេហ៍​ដែល​អាក្រក់​? ប្រសិន​បើ​យើង​គិត​ថា​ទំនាក់ទំនង​ស្នេហា​​ហាក់​ដូច​ជា​សោះ​កក្រោះ ហើយយើង​មិន​ដឹង​ពី​មូល​ហេតុ​ទេ​នោះ នេះ​ក៏​គួរ​ជា​ពេល​ដែល​អ្នក​ទាំងអស់គ្នា​​ពិនិត្យ​មើល​ខ្លួន​ឯង​ឡើង​វិញ​ហើយ។ ខាង​ក្រោម​នេះ​គឺ​ជា​សញ្ញា​ទាំង​ប្រាំមួយ​ដែល​អាច​បង្ហាញ​ថាយើង​​ជា​គូ​ស្នេហ៍​ដែល​អាក្រក់​ពិត​មែន។ អត្ថបទពាក់ព័ន្ធ៖ គ្មានស្នេហាពេលសិក្សា ខួរក្បាលល្អខ្លាំង ទំនាក់ទំនងកាន់តែប្រសើរ ១- គ្រប់​យ៉ាង​គឺ​ត្រូវ​តែ​ដើម្បីខ្លួនឯង​តែ​ម្នាក់​គត់ ទោះ​បី​ជាអ្នកទាំង​ពីរ​រៀប​ចំ​ផែន​ការ​ប៉ុនណា​ក៏​ដោយ ក៏​អ្នកខ្លួន​ឯង​​តែង​តែ​គិត​ថា​រឿង​គ្រប់​យ៉ាង​ត្រូវ​តែ​ធ្វើ​ដើម្បី​អ្នក​តែ​ម្នាក់​ប៉ុណ្ណោះ ហើយ​រឿង​គ្រប់​យ៉ាង​ដែល​នឹង​ត្រូវ​ធ្វើ ត្រូវ​តែ​សុំ​ការ​អនុញ្ញាត​ពី​អ្នក​ជាមុន​សិន មុន​នឹង​ធ្វើ។ យើង​​រំពឹង​ចង់​ឲ្យ​ដៃ​គូ​រួមជីវិត​​ត្រូវ​នៅ​ជាមួយយើង​​គ្រប់​ពេល ទោះ​បី​ជា​គាត់​រវល់​យ៉ាង​ណា​ក៏​ដោយ ក៏អ្នក​នៅ​តែ​ចង់​ឲ្យ​ដៃ​គូគិត​ថា​អ្នក​គឺ​ជា​ជម្រើស​ចម្បង​ និង​ទី​មួយ​ជា​និច្ច។ អត្ថបទពាក់ព័ន្ធ៖ មានចំណុចទាំង ៦ នេះ បញ្ជាក់ថាស្នេហាយើងរឹងមាំខ្លាំង គង់វង្សយូរអង្វែង ស្ត្រេស អាចប៉ះពាល់ជីវិតស្នេហា​ក្នុង​រូបភាព​ណា​ខ្លះ? ២- រអ៊ូ​ច្រើន ជា​រឿង​ធម្មតា​ទេ ដែល​មនុស្ស​គ្រប់​គ្នា​គឺ​តែង​តែ​រអ៊ូ​រទាំ ប៉ុន្តែ​មាន​មនុស្ស​ខ្លះ គឺ​តែង​តែ​រអ៊ូ​ច្រើន​ជាប់​ជានិច្ច។ មនុស្សជាច្រើន​ទំនងជា​មិន​ចូល​ចិត្ត​ឲ្យ​នរណា​ម្នាក់​រអ៊ូ​ពី​បញ្ហា​របស់​គេ​ប្រាប់ខ្លួន​ឡើយ។ ដូច​គ្នា​នេះ​ដែរ គូ​ស្នេហ៍​របស់​យើង​​ក៏​មិន​ចូល​ចិត្ត​ដូច​គ្នា ព្រោះ​ថា មិន​មាន​អ្វី​ដែល​គួរ​ឲ្យ​ធុញ​ជាង​ការ​ស្ដាប់​មនុស្ស​ម្នាក់​ដែល​មិន​ធ្វើ​អ្វី​សោះ​ហើយ​ចាំ​តែ រអ៊ូ​រទាំ​នោះ​ទេ។ ដូច​នេះ​បើ​សិន​ជា​អ្នក​ពូកែ​រអ៊ូ​ខ្លាំង ហើយ​ដៃ​គូ​អ្នក​មិន​និយាយ​អ្វី​សោះ​នៅ​មុខ​អ្នក​នោះ​ទេ ប៉ុន្តែ​ការ​រអ៊ូ​នេះ​ប្រាកដ​ជា​នឹង​ធ្វើ​ឲ្យ​ស្នេហា​នេះ​រលាយ​បាត់​នៅ​ថ្ងៃ​ណា​មួយ។ អត្ថបទពាក់ព័ន្ធ៖ ១៥ ចំណុច អាចធ្វើ​ឲ្យ​ជីវិត​យើង​ធ្លាក់​ក្នុង​ភាព​ខ្មៅ​ងងឹត ៣- អ្នក​ព្យាយាម​ផ្លាស់​ប្ដូរ​ដៃ​គូរបស់យើង យើង​គឺ​ជា​ខ្លួនយើង ឯ​ដៃ​គូ​យើង​ក៏​ដូច​គ្នា​អញ្ចឹង​ដែរ​ ប៉ុន្តែ​ទំនាក់​ទំនង​ស្នេហា​ពេល​ខ្លះ​គឺ​ត្រូវ​ការ​ការ​ផ្លាស់​ប្ដូរ​របស់​គូ​ស្នេហ៍​បន្តិច​បន្តួច ហើយ​ការ​ផ្លាស់​ប្ដូរ​នេះ​គឺ​គួរ​កើត​ឡើង​ដោយ​ធម្មជាតិ មិន​មែន​ដោយ​ការ​បង្ខិតបង្ខំ​នោះ​ទេ។ វា​មិន​សម​ហេតុ​ផល​ទាល់​តែ​សោះ​ដោយ​ព្យាយាម​កែ​ប្រែ​នរណា​ម្នាក់ ជា​ពិសេស​មនុស្ស​ដែល​យើង​​ស្រលាញ់។ ៤- អ្នក​រិះគន់​ដៃ​គូ​ដោយ​បើក​ចំហ ជា​ទូទៅ​មនុស្ស​គ្រប់​គ្នា​តែង​តែ​ទទួល​យក ការ​រិះ​គន់​ដើម្បី​ស្ថាបនា​និង​កែ​លម្អ ប៉ុន្តែ​បើ​សិនចេះតែ​រិះគន់​ដៃ​គូ​ដោយ​បើក​ចំហ និង​ជា​សាធារណ នោះ​គឺ​វា​មិន​ល្អ​នោះ​ទេ។យើង​ប្រហែល​ជា​គិត​ថា​ការ​រិះគន់​នោះ​គឺ​ដើម្បី​ដៃ​គូ​ល្អ ប៉ុន្តែ​វិធី​សាស្ត្រ​ដែលយើងត្រូវ​​រិះគន់​នោះ គឺ​មិន​ល្អ​នោះ​ឡើយ​ គឺ​វា​បាន​លុប​ចេញ​នូវអ្វី​ដែល​ល្អ​នោះ​តាម​វិធីសាស្ត្រ​នេះ​បាត់​ទៅ​ហើយ។ អត្ថបទពាក់ព័ន្ធ៖ ជឿអត់!អ្នក​វិទ្យាសាស្រ្តថា​ ការ​ធ្លាក់​ក្នុង​អន្លង់ស្នេហ៍​មាន​ […]


មេរោគហ៊ីវ/ជំងឺអេដស៍

គ្រូពេទ្យបកស្រាយ បញ្ហាអ្នកធ្លាប់បញ្ចូលឈាមផ្លាស់ប្ដូរចរិត

ពេល​នរណា​ម្នាក់​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ និង​បាត់បង់​ឈាម​ច្រើន ប្រាកដជា​ត្រូវ​បញ្ចូល​ឈាម​អ្នក​ដទៃ​ដែល​យើង​មិន​ស្គាល់​មុខ និង​ប្រវត្តិ​ហើយ។ ដូច្នេះហើយទើបយើង​តែងតែ​លេចឮ​ពាក្យដែលគេ​និយាយ​តៗគ្នាថា អ្នក​ដែល​បាន​បញ្ចូល​ឈាម​អ្នក​ដទៃ​រួច​ហើយ​នោះ នឹង​ផ្លាស់ប្ដូរ​ចរិត​ទៅ​តាម​ម្ចាស់​ឈាម​នោះ។ តើ​នេះ​ជា​ការ​ពិត​ដែរ​ឬ​ទេ? បញ្ហា​នេះ​ត្រូវ​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា បដិសេធ​ថា​ជា​រឿង​មិន​ពិត និង​គ្មាន​អ្វី​មក​សម្អាង។ លោក​បន្ត​ទៀត​ថា ការ​ផ្លាស់ប្ដូរ​ចរិត​ទៅ​ជា​ឆេវឆាវ ព្រហើនកោងកាច​មិនមែន​ទាក់ទង​ទៅ​នឹង​ឈាម​ទេ វា​មក​​ពី​ចរិត​ពី​កំណើត បូករួម​នឹង​ស្ថានភាព​ជំងឺ និង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​ខាង​ក្រៅ​របស់​យើង​ប៉ុណ្ណោះ។ លោក​បាន​បន្ត​ទៀត​ថា ឈាម​គ្មាន​ឥទ្ធិពល​អាច​ទៅ​កែប្រែ​អត្តចរិត​របស់​ឡើយ មានតែ​ខ្លួនឯង​ប៉ុណ្ណោះ​ដែល​ជា​អ្នក​កែ ព្រោះ​បើ​កែ​បាន​គ្រាន់​តែ​បញ្ចូល​ឈាម​មែន គេ​ធ្វើ​ការ​បញ្ចូល​ឈាម​អ្នក​មាន​ចរិត​ល្អ​ៗ ទៅ​ឲ្យ​អ្នក​ចរិត​អាក្រក់​គ្រប់​គ្នា​អស់​ហើយ។ លោក​វេជ្ជបណ្ឌិត​បន្ត​ថា ដំណើរការ​បញ្ចូល​ឈាម​មិនមែន​ធ្វើ​ភ្លាម​ៗ​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត​ឡើយ តែ​ពេទ្យ​ត្រូវ​យក​ឈាមពី​អ្នក​បរិច្ចាគ​ម្នាក់​ទៅ​ផ្លាស់ប្ដូរ​ជាមួយ​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម និង​ត្រូវ​ធ្វើ​តេស្ត​រក​មើល​មេរោគ​ផ្សេង​ៗ​ជាមុន​សិន ទើប​អាច​ចាក់​បញ្ចូល​ទៅ​អ្នក​ខ្វះ​ឈាម។ វេជ្ជបណ្ឌិត​ក៏​បាន​ណែនាំ​ឲ្យ​យើង​ទាំង​អស់​គ្នា​ដែល​គ្រប់​គីឡូ និង​មាន​សុខភាព​ល្អ​គួរតែ​ទៅ​ចូលរួម​បរិច្ចាគ​ឈាម​យ៉ាងហោចណាស់​ឲ្យ​បាន ១ /ឆ្នាំ ព្រោះ​វា​មិន​​​ប៉ះពាល់​ដល់​សុខភាព​នោះ​ទេ ផ្ទុយ​ទៅ​វិញ​យើង​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន ពី​សកម្មភាព​ស្ម័គ្រចិត្ត​មួយ​នេះ។ អត្ថបទពាក់ព័ន្ធ៖ នេះជារោគសញ្ញា និង​វិធីព្យាបាល​ជំងឺរលាកថ្លើមប្រភេទ B កាន់តែទំនើប គ្រាន់តែតេស្តឈាមដឹងថា យើងរស់បានប៉ុន្មានឆ្នាំទៀត Blood Typing (​តេស្ត​ពិនិត្យ​ក្រុម​ឈាម) ជោះឈាម​អេដស៍ លទ្ធផល​​អវិជ្ជមាន តែ​នៅ​សង្ស័យ​ឆ្លង អាច​លេប​ថ្នាំនេះ ស្វែងយល់​ពី​មធ្យោបាយ​ធ្វើ​តេស្ដ​រក​​ HIV ខ្លួន​ឯង កុំ​ចាំ​តែ​ពេទ្យ​ ទារក​កើត​បាន​ប៉ុន្មាន​ម៉ោង ហេតុអី​ចាំបាច់​ធ្វើ​តេស្តជោះ​កែង​ជើង? កុំ​​ចាំ​តែ​ពេទ្យ កើត​ទឹក​នោម​ផ្អែមត្រូវ​ចេះ​វិធី​តេស្ត​ជាតិ​ស្ករ​ខ្លួន​ឯង Chlamydia (តេស្តរកមើលមេរោគប្រមេះទឹកថ្លា) ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group […]


គន្លឹះសុខភាពផ្លូវភេទ

សម្រេចកាម​ដោយខ្លួនឯង មិនល្អ និងប៉ះពាល់​សុខភាព?

​ការ​ស្រាវ​ជ្រាវ​មួយ​ចំនួន​បង្ហាញ​ថា ការ​សម្រេច​កាម​ដោយ​ខ្លួន​ឯង គឺ​ជា​តម្រូវ​ការ​មូល​ដ្ឋាន​មួយ​របស់​មនុស្ស​ដែល​មិន​មាន​គូដើម្បីបំពេញ​តម្រូវការ​ផ្លូវ​​ភេទរបស់​ខ្លួន ហើយ​ការសម្រេចកាមនេះ​​ក៏​ជា​សកម្មភាព​រួម​ភេទ​ធម្មតា​ដែល​មនុស្ស​យើង​តែង​តែ​ធ្វើ​ផង​ដែរ។ មិនថា​​បុរស​និង​ស្ត្រី គឺ​សុទ្ធ​តែ​អាច​សម្រេច​កាម​ដោយ​ខ្លួន​ឯង​បាន ប៉ុន្តែ​ត្រង់​ថា​អ្នក​ខ្លះ​ទទួល​ស្គាល់​ថា​បាន​ធ្វើ​ អ្នក​ខ្លះ​ក៏​បដិសេធ​ដែរ។ ការ​សម្រេច​កាម​ដោយ​ខ្លួន​ឯង​នេះ​ក៏​ជា​សកម្មភាព​ពេញ​និយម ហើយ​ក៏​មាន​រឿង​និយាយ​ផ្សេង​ៗ​ពី​វា​ផង​ដែរ។ ការ​សម្រេច​កាម​ដោយ​ខ្លួន​ឯង​មាន​ច្រើន​ប្រភេទ អាស្រ័យ​លើ​វត្ថុ​ដែល​មនុស្ស​យើង​បង្កើត​ឡើង។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ចំនួន​ដង​នៃ​ការ​សម្រេច​កាម​ដោយ​ខ្លួន​ឯង នៅ​តែ​ជា​សំនួរ​ និង​ក្ដី​បារម្ភ​របស់​មនុស្ស​មួយ​ចំនួន​ដោយ​សារ​តែ​វា​អាច​ទាក់​ទង​នឹង​សុខភាពរាងកាយ ផ្លូវ​ចិត្ត និង​ទំលាប់​ប្រចាំ​ថ្ងៃ។ ១- តើ​គួរ​សម្រេច​កាម​ដោយ​ខ្លួន​ឯង​ញឹកញាប់​ប៉ុណ្ណា? មិន​មាន​ចំនួន​បញ្ជាក់​ថា​តើ​ត្រូវ​ការសម្រេច​កាម​ដោយ​ខ្លួន​ឯងគួរមាន​ប៉ុន្មាន​ដង​ក្នុង​មួយ​ថ្ងៃ ឬ​មួយ​អាទិត្យ ឬ​មួយ​ខែ​នោះ​ទេ។ ដូច​នេះយើង​​ពុំ​គួរ​ព្រួយ​បារម្ភ​ពី​សកម្មភាព​នេះ​ខ្លាំង​ពេក​ដែរ​ លើក​លែង​តែ​វា​ធ្វើ​ឲ្យ​អ្នក​អស់​កម្លាំង ចុះ​ខ្សោយ ឬ​មាន​អារម្មណ៍តាន​តឹង ពេល​ដែល​ធ្វើ​វា​មិន​ដូច​រាល់​ដង។ ក្នុង​ករណី​ជា​ច្រើន អ្នក​ខ្លះ​សម្រេច​កាម​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ ប៉ុន្តែទាំង​នោះ​នៅ​តែ​រស់​នៅ​មាន​សុខភាព​ល្អ និង​រីករាយ ក៏​ប៉ុន្តែ បើ​សិន​ជា​ការ​សម្រេច​កាម​ខ្លួនឯង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទិដ្ឋភាព​របស់​ជីវិត​ច្រើន ដូច​ជាយើង​​តែង​តែ​ចង់​ធ្វើ​ការ​សម្រេច​កាម​ដោយ​ខ្លួន​ឯង ចង់​រួម​ភេទ​ខ្លាំង ចង់​រួម​ភេទ​ជាមួយ​មិត្ត​ភក្ដិ និង​ដៃ​គូ​ខ្លាំង នោះ​យើង​​អាច​នឹង​មាន​បញ្ហា​ធ្ងន់​ធ្ងរ​ហើយ។ ការ​សម្រេច​កាម​ដោយ​ខ្លួន​ឯង​គឺ​ជា​រឿង​ធម្មតា​ទេ​នៅ​លើ​លោក​នេះ ប៉ុន្តែ​មាន​តែ​ខ្លួន​យើង​​ប៉ុណ្ណោះ​ដែល​អាច​កំណត់​ចំនួន​ដង​ក្នុង​ការ​សម្រេចកាមនេះបាន​។ ​ការ​សិក្សា​ជា​ច្រើនប្រភេទ​ បង្ហាញ់​ថា​បុរស​អាច​សម្រេច​កាម​ដោយ​ខ្លួន​ឯង ៣ដង​ក្នុង​មួយ​ថ្ងៃ និង​ប្រហែល​៥​ដង​ក្នុង​មួយ​សប្ដាហ៍។ ទាំង​នេះ​គឺ​ជា​ចំនួន​ដង​ដែល​ច្រើន​បំផុត និង​បណ្ដោយ​រំលង​ពេល​ផ្សេង​ទៀត មុន​នឹង​ធ្វើ​ឲ្យ​វា​ក្លាយ​ជា​សកម្មភាព​សប្បាយ​កាន់​តែ​ខ្លាំង។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី នេះ​មិន​មែន​ជា​ការ​លើក​ទឹក​ចិត្ត​ឲ្យ​សម្រេចកាម​ដោយ​ខ្លួនេង​ឡើយ ហើយ​សកម្មភាព​សិច​ដែល​ធម្មតា​នោះ​គឺ​ការ​រួម​ភេទ​ជាមួយ​ដៃ​គូ ដែល​ជា​សកម្មភាព​តាម​ធម្មជាតិ។ អ្នក​ខ្លះ​និយាយ​ថា​ពេល​ដែល​ចំណង់​ឡើង​​ដល់​កំពូល វា​អាច​នឹង​កាន់​តែខ្លាំង ដូច​នេះ យើង​​គួរ​គិត​ពី​ថាមពល​ទៅ​លើ​អ្វី​ផ្សេង​វិញ​បើ​សិន​ជាយើង​​មិន​ចង់​បាត់​បង់​ថាម​ពល​ច្រើន​ដោយសារ​តែ​ការ​សម្រេច​កាម​ដោយ​ខ្លួន​ឯង​ទេ​នោះ​។ អត្ថបទពាក់ព័ន្ធ៖ ប្រើឧបករណ៍សិចសម្រេចកាម ត្រូវចេះតិចនិកទាំងនេះ អាចការពារឆ្លងកាមរោគ! ដៃគូនៅ​ឆ្ងាយគ្នា សិចតាមអនឡាញជួយអ្វីបាន​ឬអត់? ២- អាត្រា​នៃ​ការ​សម្រេចកាម​ដោយ​ខ្លួន​ឯង ​ការ​ស្រាវ​ជ្រាវ​ជា​ច្រើនស្ដី​ពី​សកម្មភាព​ផ្លូវ​ភេទ […]


គន្លឹះសុខភាពផ្លូវភេទ

ស្រីៗនិងប្រុសៗមានអារម្មណ៍ផ្លូវភេទខ្លាំង​បំផុតពេលណា?

គូ​ស្នេហ៍​ជា​ច្រើន​ហាក់​ដូច​ជា​មាន​បញ្ហា​ខុស​គ្នា​នៅ​ពេល​ដែល​និយាយ​ទាក់​ទង​នឹងរឿង​រួម​សង្វាស់​ក្នុង​​ទំនាក់​ទំនង​ស្នេហា។ នៅ​ពេល​ដែល​យើង​​និង​ដៃ​គូ​មិន​អាច​ស្រប​គ្នា​បាន នោះ​វា​មិន​ត្រឹម​តែជា​​បញ្ហា​នៅ​ក្នុង​ចិត្ត​ប៉ុណ្ណោះ​ទេ។ ការ​ស្រាវជ្រាវ​បង្ហាញ​ថា បុរស​និង​ស្ត្រី មាន​ចំណង់​ផ្លូវភេទ​នៅ​ម៉ោង​​ខុស​គ្នា គឺ​ថា​មនុស្ស​ស្រី​ច្រើន​មាន​អារម្មណ៍​ភេទ​នៅ​ពេល​យប់ ខណៈ​​មនុស្ស​ប្រុស​ច្រើន​មាន​នៅ​ពេល​ព្រឹក​ទៅ​វិញ។ ១- បុរស​មាន​អារម្មណ៍​ភេទ​ម៉ោងណា? ស្រីម៉ោងណា? ការ​សិក្សា​ដែល​បាន​រៀប​រាប់​ខាង​លើ មិន​ត្រឹម​តែ​រក​ឃើញ​ពេល​ដែល​បុរស​ និង​ស្ត្រី​មាន​អារម្មណ៍ផ្លូវ​​ភេទ​នោះ​ទេ ប៉ុន្តែ​ថែម​ទាំង​កាត់​បន្ថយ​ការ​កំណត់​ម៉ោង​ជាក់លាក់​ដែរ ដែល​នោះ​គឺ ស្ត្រី​ច្រើន​មាន​អារម្មណ៍​នៅ​ម៉ោង១១ៈ២១នាទីយប់​ឯ​បុរសវិញ​ បែរជានៅ​ម៉ោង៧ៈ៤៥នាទីព្រឹកទៅវិញ​។ អ្នក​ស្រាវជ្រាវ​ជឿ​ថា ពេល​ទាំង​នោះ​គឺ​ជា​វេលា​មាស ដែល​ទាក់​ទាញ​ផ្លូវ​ភេទ​សម្រាប់​មនុស្ស​គ្រប់​ប្រភេទ។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ក្រុមហ៊ុនផលិត​តុក្កតា​សិច (Sex toy) Lovehoney  របស់​ចក្រភព​អង់គ្លេស បាន​ធ្វើការ​សិក្សា​មួយ​ទៅ​លើ​មនុស្ស ២ ៣០០នាក់ បាន​រក​ឃើញ​ថា មនុស្ស​ភាគ​ច្រើន គឺ​មាន​បញ្ហា​អសមត្ថភាព​ផ្លូវភេទ​នៅ​ក្នុង​ទំនាក់​ទំនង​របស់​ស្នេហារបស់អ្នកទាំងនោះ។ ការ​ស្រាវជ្រាវ​នេះ​បង្ហាញ​ថា ៦៨%​នៃ​មនុស្ស​ស្រី និង ៦៣%​នៃ​មនុស្ស​ប្រុស ដែល​ស្ថិត​ក្នុង​ទំនាក់​ទំនង​ស្នេហា គឺ​មាន​បញ្ហា​ជាមួយ​ដៃ​គូ​ដោយ​សារ​តែ​ភាព​មិន​ចុះ​សម្រុង​ពី​តម្រូវ​ការ​ផ្លូវភេទ​នេះ​ឯង។ អត្ថបទពាក់ព័ន្ធ៖ ៧ សំណួរពីរឿងរួមភេទ ទាំងប្រុសទាំងស្រីឆ្ងល់ខ្លាំង តែខ្មាសអត់ហ៊ានសួរ! ២- ការគ្រប់គ្រង​ចំណង់​ផ្លូវភេទ​ បើ​កុំ​ផ្អែក​លើ​របាយ​ការណ៍​នេះ មនុស្ស​ភាគ​ច្រើន​នឹង​ជ្រើស​រើស​ស្ថិត​នៅ​ក្នុង​ទំនាក់​ទំនង​ស្នេហា​ជាមួយ​នឹង​ដៃ​គូ​ដែល​ពួក​គេ​បាន​ពិភាក្សា​ និង​លើក​ឡើង​ពី​ពេល​ញឹក​ញាប់​ដែល​ត្រូវ​រួម​ភេទហើយ​​សម​ស្រប​នឹង​ពួក​គេ​ទាំង​ពីរ។ ភាគ​ច្រើន​នៃ​បុរស​និង​ស្ត្រី គឺ​រីក​រាយ​នឹង​ទំនាក់​ទំនង​ស្នេហា​ ប្រសិន​បើដៃ​គូទាំងពីរ​ មាន​ចំណុច​មួយ​ដែល​តម្រូវ​ការ​ផ្លូវ​ភេទ​គឺ​ដូច​គ្នា។ ខណៈ​ដែល​មាន​ចន្លោះ​ពេល​រហូត​ដល់​១៥ម៉ោង​ខុស​គ្នា នៃ​ភាព​ដល់​កំពូល​នៃ​តម្រូវ​ការ​រួម​ភេទ នៃ​បុរស​និង​ស្ត្រី​ក៏​ពិត​មែន ប៉ុន្តែ​វា​នៅ​តែ​មាន​សង្ឃឹម​។ ជា​ការ​ពិត​ដែល​បុរស​ភាគ​ច្រើន​ចង់​រួម​ភេទ​នៅ​ចន្លោះ​ម៉ោង ៦ព្រឹក​ដល់​ម៉ោង​៩​ព្រឹក ឯ​ស្ត្រី​មិន​ចង់​មាន​វា​ឡើយ​រហូត​ដល់​ម៉ោង […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ