សុខភាពផ្លូវភេទ

សុខភាព​ផ្លូវ​ភេទ - ​មាន​គ្នា​យើង​ច្រើន​ណាស់​កំពុង​ប្រឈម​បញ្ហា​ផ្លូវភេទ​ទាំង​ស្រី ទាំង​ប្រុស។ ​បញ្ហា​ផ្លូវ​ភេទ​​​មួយ​ចំនួន​ដែល​លម្អិត​ក្នុង​ផ្នែក​នេះ​មាន ​រោគវិនិច្ឆ័យ និងតេស្ត ​ផ្លូវភេទនិងការការពារ ​ជំងឺសិរមាន់លើប្រដាប់ភេទ ​ជំងឺបង្កដោយវីរុស អេចភីវី ​រលាកថ្លើម ​ជំងឺរលាកអាងត្រគាក ​ការពន្យារកំណើត ​គន្លឹះសុខភាពផ្លូវភេទ ​ ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពផ្លូវភេទ

ស្ត្រីស្ថិតក្នុងលក្ខខណ្ឌទាំងនេះ មិនគួរប្រើថ្នាំ៧២ម៉ោងទេ

ស្រ្តី​គ្នាយើងបើ​ស្ថិត​ក្នុង​លក្ខខណ្ឌ​ប៉ុន្មាន​ចំណុច​នេះ ខាងក្រោមនេះ មិន​គួរ​ប្រើ​ថ្នាំ​៧២​ម៉ោង​ឡើយ។ យើង​ដឹង​ហើយ​ថា ថ្នាំ​៧២​ម៉ោង ឬ​ថ្នាំ​ពន្យារ​កំណើត​បន្ទាន់ មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការការពារ​កុំ​ឱ្យ​ស្រ្តី​មាន​ផ្ទៃ​ពោះ ប្រសិនបើ​ភ្លាត់​ស្លៀត​មាន​អីៗ​នឹង​ដៃគូ ដោយ​មិន​បាន​ប្រើ​ស្រោម​អនាម័យ។ ​តែ​ថ្នាំ​ប្រភេទ​នេះ គ្រូពេទ្យ​មិន​ណែនាំ​ឱ្យ​ប្រើ​រាល់​ថ្ងៃ​ដូច​ថ្នាំ​ពន្យារកំណើត​ធម្មតា​ទេ គឺ​អាច​ប្រើ​ត្រឹម​២​ដង​ក្នុង១​ខែ​ប៉ុណ្ណោះ ហើយ​បើ​ស្ថិត​ក្នុង​លក្ខខណ្ឌ​ទាំង​នេះ ស្រ្តី​កុំ​ប្រើ​ថ្នាំ​ពន្យារកំណើត​បន្ទាន់​អី​ល្អ​ជាង។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! លក្ខខណ្ឌដែលស្ត្រីមិនគួរ​ប្រើថ្នាំ​ពន្យារ​កំណើត​៧២ម៉ោង​មាន៖ ទី១ ស្រ្តី​ដែល​ធ្លាប់​ជួប​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល មាន​ដុំ​សាច់ មាន​ជំងឺ​ថ្លើម ឬ​មាន​សម្ពាធ​ឈាម​ខ្ពស់​ដែល​មិន​បាន​ព្យាបាល ទី២ ស្រ្តី​បំបៅ​កូន​ដោយ​ទឹក​ដោះ ទី៣ ប្រសិន​បើ​ដល់​ថ្ងៃ​មក​រដូវ ឬ​លើស​រយៈពេល​៧២​ម៉ោង​ក្រោយ​រួមភេទ និង​ទី៤ គឺ​ស្រ្តី​ដែល​មាន​ជំងឺ​ជំងឺ​រលាក​អាង​ត្រគាក។ [embed-health-tool-heart-rate] ចំពោះ​ផលរំខាន​ទូទៅ ក្រោយ​ពី​ញ៉ាំ​ថ្នាំ​៧២ម៉ោង​រួច មាន​ដូចជា ក្អួត​ចង្អោរ អស់​កម្លាំង ឈឺ​ក្បាល វិល​មុខ ឈឺ​សុដន់​​ជាដើម។ ប៉ុន្តែបើ​ស្រ្តី​មាន​អាការ​ដូចជា ធ្លាក់​ឈាមខ្លាំង និង​ឈឺចាប់ មក​រដូវ​មិនទៀង ឈឺ​ពោះ​ធ្ងន់ធ្ងរ មាន​ទាំង​ក្អួត ក៏​ដូចជា​ឈឺ​ក្បាល ឬ​វិល​មុខ​ធ្ងន់ធ្ងរ គួរ​តែ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ភ្លាមៗ។ ចំណុចសំខាន់ ​បើ​ស្ថិត​ក្នុង​លក្ខខណ្ឌ​ទាំង​នេះ ស្រ្តី​កុំ​ប្រើ​ថ្នាំ​ពន្យារកំណើត​បន្ទាន់​អី​ល្អ​ជាង! ទី១ ស្រ្តី​ដែល​ធ្លាប់​ជួប​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល មាន​ដុំ​សាច់ មាន​ជំងឺ​ថ្លើម ឬ​មាន​សម្ពាធ​ឈាម​ខ្ពស់​ដែល​មិន​បាន​ព្យាបាល ទី២ ស្រ្តី​បំបៅ​កូន​ដោយ​ទឹក​ដោះ ទី៣ ប្រសិន​បើ​ដល់​ថ្ងៃ​មក​រដូវ ឬ​លើស​រយៈពេល​៧២​ម៉ោង​ក្រោយ​រួមភេទ និង​ទី៤ គឺ​ស្រ្តី​ដែល​មាន​ជំងឺ​ជំងឺ​រលាក​អាង​ត្រគាក។ អត្ថបទគួរអាន៖ […]

អត្ថបទផ្សេងទៀតពី សុខភាពផ្លូវភេទ

ស្វែងរក សុខភាពផ្លូវភេទ

សុខភាពផ្លូវភេទ

កុំចេះតែភ្លេចខ្លួន ស្រីៗគប្បីជួបគ្រូពេទ្យផ្នែកសម្ភពនិងរោគស្រ្តីជារៀងរាល់ឆ្នាំ

​មនុស្ស​ស្រីយើង​​ជា​ច្រើន​នាក់ទំនង​​បាន​គិត​ថាការ​​ណាត់​ជួប​ជា​មួយ​គ្រូពេទ្យ​ឯក​ទេស​សម្ភព និង​រោគ​ស្ត្រី (OB/GYN) គឺ​ជា​រឿង​ដែល​គួរ​ឲ្យ​ខ្មាស​អៀន និង​គ្នា​យើ​ង​ខ្លះក៏ទំនងជា​បាន​​ព្យាយាម​គេច​វេស មិន​ព្រម​ទៅ​ជួប​ពេទ្យ​តាម​ដែលអាច​ធ្វើ​បានផង​។ គ្រូពេទ្យ​ណែ​នាំ​ឲ្យ​ស្ត្រី​គ្រប់​រូប​ធ្វើ​តេស្ត Pap (ពិនិត្យកោសិការមាត់ស្បូន) យ៉ាង​ហោច​ណាស់​ឲ្យ​បាន​ម្ដង​ក្នុង​រយៈ​ពេល​៣​ឆ្នាំ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក្ដី ក៏យើង​​ចាំ​បាច់​ត្រូវ​ទៅជួប​ជាមួយ​គ្រូពេទ្យ ឯក​ទេស​សម្ភព និង​រោគ​ស្ត្រី ឲ្យ​បាន​យ៉ាង​តិច​ម្ដង​ក្នុង​មួយ​ឆ្នាំ​ ដោយ​សារ​តែ​ការ​ណាត់​ជួប​រាល់​ឆ្នាំ​បែប​នេះ ផ្ដល់​អត្ថប្រយោជន៍​ដល់​សុខ​ភាព​របស់​យើង​ជា​ច្រើន។ ១- វាជួយឲ្យអ្នកមិនមើលរំលងសុខភាព ការ​ណាត់​ជួប​ជាមួយ​គ្រូពេទ្យឯក​ទេស​សម្ភព និង​រោគ​ស្ត្គ្រីមិន​មែន​គ្រាន់​តែ​ពិភាក្សា​អំពី​រឿង​ពាក់​ព័ន្ធ​ជាមួយ​ប្រដាប់​បន្ត​ពូជ​តែ​មួយ​មុខ​នោះ​ទេ។ ក្នុង​រយៈ​ពេល​នៃ​ការ​ជួប​ជាមួយ​គ្រូពេទ្យឯក​ទេស​សម្ភព និង​រោគ​ស្ត្រី​ គ្រូពេទ្យ​នឹង​ពិនិត្យ​លើ​រាង​កាយ ដើម្បី​វាយ​តម្លៃ​សញ្ញា​ជីវិត សមាមាត្រ​ទម្ងន់​នឹង​កម្ពស់ ពិនិត្យ​តំបន់​ពោះ និង​ពិនិត្យ​រក​មើល​កូន​កណ្ដុរ​ផ្សេង​ៗ​ទៀត​ផង។ គ្រូពេទ្យ​ក៏​ពិនិត្យ​អាង​ត្រគៀក និង​ធ្វើ​តេស្ត​មួយ​ចំនួន។ ប្រសិន​បើ​មាន​បញ្ហា​ណា​មួយ​​មិនប្រក្រតី​កើត​លើ​សុខ​ភាព​របស់យើង​ គ្រូពេទ្យ ឯក​ទេស​សម្ភព និង​រោគ​ស្ត្រី នឹង​ជួយ​ស្វែង​រក​បញ្ហា​ទាំង​អស់​នោះ​ជូន​យើង​។ ២- អាចជួយដល់បញ្ហាវដ្ដរដូវមិនទៀង ប្រសិន​បើស្រ្តី​គ្នា​យើង​​សង្កេត​ឃើញ​ថា វដ្ដ​រដូវ​របស់ខ្លួន​​មក​មិន​ទៀង​នៅ​រយៈ​ពេល​ថ្មី​ៗ​នេះ វា​ប្រហែល​ជា​ត្រូវ​ដល់​ពេល​ទៅ​ជួប​ជាមួយ​គ្រូពេទ្យឯក​ទេស​សម្ភព និង​រោគ​ស្ត្រី (OB/GYN) ហើយ។ រដូវ​មក​មិន​ទៀង​អាច​ជា​សញ្ញា​គ្រោះ​ថ្នាក់​បញ្ជាក់​អំពី​បញ្ហា​មិន​អាច​មាន​កូន។ រាល់​បម្រែ​បម្រួល​ផ្សេង​ៗ​កើត​លើ​វដ្ដ​រដូវ​ ស្រ្តីគ្នា​យើង​ត្រូវ​យកយកចិត្ត​ទុក​ដាក់ និង​ទៅជួប​គ្រូ​ពេទ្យឯក​ទេស​សម្ភព និង​រោគ​ស្ត្រី និង​ប្រាប់ពី​អការៈ​ទាំង​អស់ ដើម្បី​ឲ្យ​ពួក​គាត់​អាច​មាន​មធ្យោ​បាយ​ព្យាបាល​បាន​ទាន់​ពេល​វេលា។ ៣- ជួយរកមើលជំងឺកាមរោគ (STDs) មនុស្ស​ស្រីយើង​​ដែល​ប្រឡូក​ក្នុង​រឿង​លើ​គ្រែ​ច្រើន គួរ​តែ​ទៅ​ធ្វើ​តេស្ត​ពិនិត្យ​រក​មើល​ជំងឺ​កាម​រោគ ដូច​ជា​ពពួក​មេរោគ chlamydia និង gonorrhea ឲ្យ​បាន​រាល់​ឆ្នាំ។ […]


គន្លឹះសុខភាពផ្លូវភេទ

ដៃគូនៅ​ឆ្ងាយគ្នា សិចតាមអនឡាញជួយអ្វីបាន​ឬអត់?

ជាធម្មតា​មនុស្ស​មួយចំនួន​គិត​ថា សិច​តាម​ប្រព័ន្ធ​អន​ឡាញ (Cybersex)​គឺ​ទំនងជា​កត្តា​មួយ​បំផ្លាញ​ទំនាក់​ទំនង។ ប៉ុន្តែ​សិចតាមអនឡាញ​មាន​ផល​ប្រយោជន៍​អាច​ធ្វើ​ឲ្យ​ដៃ​គូ​ជា​ច្រើន​មាន​ឱកាស និង​គេច​ចេញ​ពី​គ្រោះ​ថ្នាក់​ធំ​ៗ​មួយ​ចំនួន​បាន។ វា​ជា​ការ​ពិត​ដែល​ដៃ​គូ​មាន​ភាព​ល្អូក​ល្អឺន​ជាមួយ​គ្នា​ធ្លាប់​សិច​តាម​អន​ឡាញ​ជាមួយ​គ្នា ជា​ជាង​សិច​តាមអន​ឡាញ​ជាមួយ​អ្នក​ប្លែក​មុខ។ ១-សិចតាមអនឡាញ និងគុណសសម្បត្ដិរបស់វា អ្នក​ស្រាវ​ជ្រាវ​នៅ​សកល​វិទ្យាល័យ ញូ​ប៊្រូន​ស្វិក (University of New Brunswick) បាន​រក​ឃើញ​ថា គុណ​សម្បត្ដិ​របស់​សិច​តាម​អន​ឡាញ​គឺ​ខុស​ៗ​គ្នា ទៅ​តាម​មនុស្ស​ម្នាក់​ៗ និង​​ទៅ​​តាម​ច​រិ​ត​​លក្ខណៈ​របស់​អ្នកទាំងនោះ​។ លទ្ធ​ផល​នៃ​ការ​ស្រាវ​ជ្រាវ​​បានឲ្យ និយម​ន័យ​របស់​ ​cybersex ថាគឺ​ជា​ទំនាក់​ទំនង​ផ្លូវ​ភេទ​រវាង​មនុស្ស​យ៉ាង​តិច​ពីរ​នាក់ ដែល​ពួក​គេ​ផ្ដោត​តែ​លើ​ទំនាក់​ទំនង​ផ្លូ​វភេទ ​​តាម​ប្រព័ន្ធ​អ៊ីន​ធឺណែត​ និងកើត​ឡើង​ក្នុង​ពេល​តែ​មួយ។ បើ​យោង​តាម​កា​របក​ស្រាយ​មួយ​នេះ យើង​អាច​និយាយ​បាន​ថា​សិច​តាម​អន​ឡាញ​ គឺ​មាន​ជា​ច្រើន​ទម្រង់ ដូច​ជា​ធ្វើ​ឡើង​តាម​ប្រព័ន្ធ​អ៊ីមែល ឬ​ការ​ឆ្លើយ​ឆ្លង​សារ​គ្នា​ជា​ក្រុម ឬ​​កើត​ឡើ​ងដោយ​មាន​ ឬ​គ្មាន​ការ​សម្រេច​កាម​ជាមួយ។ Cybersex ឬ​សិច​តាម​ប្រព័ន្ធ​អន​ឡាញ អាច​ជួយ​ដល់​មនុស្ស​ដែល​អៀន​ប្រៀន​ក្នុង​សង្គម​ច្រើន អ្នក​ដែល​មិន​មាន​ភាព​ជឿ​ជាក់​លើ​រូប​រាង​ខ្លួន​ឯង និង​អ្នក​ដែល​មិន​មាន​ទំនាក់​ទំនាក់​ទំនង​ផ្លូវ​ភេទ​ជាមួយ​ដៃ​គូ ដោយថា​​វា​អាច​ជួយ​ដាស់​អារម្មណ៍​ផ្លូវ​ភេទ​របស់​អ្នកទាំងនោះ​ ដោយ​មិន​ចាំ​បាច់​ព្រួយ​បារម្ភ​ខ្លាច​គេ​វាយ​តម្លៃ​មក​លើ​ពួក​គាត់។ សម្រាប់​ក្រុម​មនុស្ស​មាន​អាយុ​តិច ឬ​ក្រុម​វ័យ​ជំទង់ Cybersex អាច​ជួយ​ឲ្យ​ពួក​គេ​ទទួល​បាន​បទ​ពិសោធន៍​នៃ​​គំនិត​អារម្មណ៍​ផ្លូវ​ភេទ​ និ​ងអារម្មណ៍​របស់​ពួក​គេ​ផ្ទាល់។ អត្ថបទពាក់ព័ន្ធ៖ ចូលចិត្តសកម្មភាពផ្លូវភេទបែបនេះ បញ្ជាក់ថាយើងមានបញ្ហាញៀនសិចមែនទេ? ២- តើសិចតាមអនឡាញអាចជួយបង្កើនទំនាក់ទំនងរបស់អ្នកបានដែរទេ? ​អ្នក​ជំនាញ​ផ្នែក​ផ្លូវ​ភេទ​មួយ​ចំនួន​បាន​និយាយ​ថា មនុស្ស​យើង​អាច​ប្រើ​វិធី​សិច​តាម​ប្រព័ន្ធ​អន​ឡាញ (Cybersex)​ ដើម្បី​បង្កើន​ទំនាក់​ទំនងរវាងគ្នា​និង​គ្នា​​បាន។ សិចតាមអនឡាញ​​ជួយ​ឲ្យ​ដៃ​គូ​ស្វែង​យល់​ និង​រក​ដំណោះ​ស្រាយ​ក្នុង​បញ្ហា​ផ្លូវ​ភេទ​ ជា​ពិសេស​គឺ​នៅ​ពេល​ពួក​គាត់​មាន​ភាព​អៀន​ខ្មាស់ មិន​ហ៊ាន​និយាយ​គ្នា​អំពី​បញ្ហា​នោះ​ដោយ​ផ្ទាល់។ Cybersex គឺ​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​ដៃ​គូ​ដែល​ចង់​សាក​ល្បង​បទ​ពិសោធន៍​ដែល​ថ្មី​ និង​ប្លែក។ វា​ជា​ការ​ពិត​ដែល​ដៃ​គូជិត​ស្និទ្ធ​ប្រើ​ប្រាស់​វិធី​សិច​តាម​អន​ឡាញ​ជា​មួយ​ដៃ​គូ​របស់​ខ្លួន​ […]


គន្លឹះសុខភាពផ្លូវភេទ

អាថ៌​កំបាំង​ទាំង៦ ជួយ​ជីវិត​លើគ្រែ​កាន់​តែ​ប្រសើរ

ជីវិត​ផ្លូវ​ភេទ​ មិន​ថា​ស្រី មិន​ថា​ប្រុស បើ​មាន​បញ្ហា នឹង​ប៉ះពាល់​ដល់​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​បាន ហេតុ​នេះ “Hello គ្រូពេទ្យ” ចង់​ប្រាប់​អាថ៌​កំបាំង​ខ្លះៗ ជួយ​ឲ្យ​ជីវិត​ផ្លូវ​ភេទ​យើង​កាន់​តែ​ប្រសើរ និង​មាន​សុខភាព​ល្អ​យូរ​អង្វែង។ ១- ញ៉ាំ​អាហារ​សុខភាព​ល្អ ផ្លូវ​ភេទ មាន​ទំនាក់​ទំនង​ផ្ទាល់​ជា​មួយ​បញ្ហា​សុខភាព​ទូទៅ​របស់​យើង ដើម្បី​​ជួយ​ឲ្យ​ជីវិត​ផ្លូវ​ភេទ​កាន់​តែ​សកម្ម ដំបូង​បង្អស់ យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​អាហារ​យើង​ញ៉ាំ​ប្រចាំ​ថ្ងៃ។ អាហារ​ល្អៗ មិន​ត្រឹម​តែ​អាច​បំប៉ន​សុខភាព​យើង​នោះ​ទេ ថែម​ទាំង​អាច​ជួយ​រាង​កាយ​យើង​មាន​សមត្ថភាព​ឆ្លើយ​តប​គ្រប់​ស្ថាន​ការណ៍ រាប់​បញ្ចូល​ទាំង​ពេល​ឡើង​ឋាន​សួគ៌​ជា​ដើម។ លើស​ពី​នេះ អាហារ​សុខភាព​ល្អ ដូច​ជា អាហារ​មាន​ជាតិ​សូដ្យូម និង​ខ្លាញ់​មិន​ល្អ​ទាប អាច​ជួយ​រាង​កាយ​មាន​សមត្ថភាព​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​លើស​ឈាម លើស​ជាតិ​ខ្លាញ់​បាន​ទៀត​ផង ដែល​ជំងឺ​ទាំង​នេះ សុទ្ធ​តែ​ជា​មូលហេតុ​នាំ​ឲ្យ​យើង ពិសេស​ប្រុសៗ អសមត្ថភាព​ផ្លូវ​ភេទ និង​តែង​កើត​មាន​លើ​ប្រុសៗ​ម្នាក់ក្នុង​ចំណោម ២​នាក់ ឈាន​ចូល​វ័យ​ចាប់​ពី៤០ ឆ្នាំ​ឡើង។ ២- កុំ​ជក់​បារី ជក់​បារី ធ្វើ​ឲ្យ​រាងកាយ​ចុះ​ខ្សោយ រាប់​ទាំង​កម្លាំង​​ដើម្បី​ប្រតិបត្តិការ​ឡើង​ឋាន​សួគ៌​ដូច​គ្នា។ លើស​ពី​នេះ ថ្នាំ​ជក់​អាច​ធ្វើ​ឲ្យ​គ្រប់​សរសៃ​ឈាម​នៃ​រាង​កាយ​រួម​តូច រាប់​បញ្ចូល​ទាំង​សរសៃ​ឈាម​របស់​អាអូន​តូច​ទៀត​ផង។ ប្រុសៗ​មាន​បញ្ហា​ចុះ​ខ្សោយ​លំហូរ​ឈាម នាំ​ឲ្យ​មាន​បញ្ហា​លិង្គ​មិន​ឡើង​រឹង ខណៈ​ចំពោះ​ស្រីៗ បើ​ប្រដាប់​ភេទ​គ្មាន​ឈាម​ហូរ​ចូល​គ្រប់​គ្រាន់ នឹង​នាំ​ឲ្យ​បាត់​បង់​ទឹក​រំអិល នាំ​ឲ្យ​ប៉ះពាល់​ការ​រួម​ភេទ​ដូច​គ្នា។ ៣- រក្សា​ទម្ងន់​ឲ្យ​បាន​ល្អ គ្នា​យើង​លើស​ទម្ងន់ ឬ​ធាត់​ជ្រុល សុទ្ធ​តែ​ប្រឈម​ខ្ពស់​កើត​ជំងឺ​លើស​ឈាម និង​លើស​ជាតិ​ខ្លាញ់ ទាំង​ជំងឺ​ទឹក​នោម​ផ្អែម និង​បញ្ហា​សុខភាព​ផ្សេង​ទៀត ដែល​ជះ​ឥទ្ធិពល​អាក្រក់​ទៅ​លើ​ជីវិត​ផ្លូវ​ភេទ។ គ្រប់​គ្រង​ទម្ងន់​រាង​កាយ​បាន​ល្អ […]


គន្លឹះសុខភាពផ្លូវភេទ

រួមភេទតាមមាត់ អាច​ចម្លង​រោគទាំងនេះដល់ដៃគូបាន

ការ​ស្រាវ​ជ្រាវ​ថ្មី​ៗ​បាន​លើក​ឡើង​ថា​​មនុស្ស​ស្ថិត​ក្នុងក្រុម​វ័យ​ប្រឡូកក្នុង​ការ​រួម​ភេទ គឺ​ធ្លាប់​រួម​ភេទ​តាម​មាត់​ជា​ច្រើន​ដង​ក្នុង​ឆាក​ជីវិត​របស់​ពួក​គេ។ ការ​រួម​ភេទ​ប្រើ​វិធី​មួយ​នេះ​គឺ​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​រឹត​ចំណង​ស្នេហ៍​រវាង​ប្ដី​ប្រពន្ធ​ជា​ច្រើន​គូរ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក្ដី ការ​រួម​ភេទ​តាម​មាត់​ដោយ​មិន​ប្រើ​ប្រាស់​មធ្យោ​បាយ​ការពារ គឺ​អាច​ឲ្យ​អ្នក​ឆ្លង​ជំងឺ​ជា​ច្រើន។ អត្ថ​បទ​ខាង​ក្រោម​នេះ​ យើង​នឹង​លើក​យក​ការ​ប្រឈម​មុខ​ជាមួយ​ជំងឺ​ឆ្លង​​សំខាន់​ៗ​តាម​រយៈ​ការ​រួម​ភេទ​តាម​មាត់។ ១- ការរួមភេទតាមមាត់ និងប្រភេទរបស់វា ការ​រួម​ភេទ​តាម​មាត់ គឺ​គេ​ប្រើ​មាត់ បបូរ​មាត់ និង​អណ្ដាត​ដើម្បី​ដាស់​អារម្មណ៍​ត្រង់​ប្រដាប់​ភេទ និង​តំបន់​ជុំ​វិញ​ប្រដាប់​ភេទ​របស់​ដៃ​គូរ​។ ការ​រួម​ភេទ​តាម​មាត់​អាច​ធ្វើ​ឡើង​ទាំង​អ្នកមាន​ផ្ទុយ​គ្នា និង​អ្នក​មាន​ភេទ​ដូច​គ្នា។ ការ​រួម​ភេទ​តាម​មាត់​មាន​ប្រភេទ​មួយ​ចំនួន​ដូច​ជា៖ – Cunnilingus ឬ cunnilinctus។ វិធី​នេះ​គឺ​ការ​ប្រើ​អណ្ដាត​មក​លិឍ​លើ​ទ្វារ​មាស ជា​ពិសេស​ត្រង់​ចំ​ណុច​គ្លីតូរីស​របស់​ស្ត្រី ដើម្បី​ដាស់​អារម្មណ៍។ – ប្រើ​មាត់​ដាស់​លិង្គ​របស់​មនុស្ស​ប្រុស គឺ​គេ​ប្រើ​មាត់​​បៀម ឬ​លិឍ។ -​ ប្រើ​អណ្ដាត​ដាស់​អារម្មណ៍​លើ​ចុង​សុដន់​របស់​គូស្នេហ៍ – Anilingus ឬរួមភេទ​តាម​រន្ធគូថ​ដោយ​ប្រើ​មាត់។ គេ​ប្រើ​អណ្ដាត និង​បបូរ​មាត់​ទៅ​ដាស់​អារម្មណ៍​គូស្នេហ៍បស់​ខ្លួន​ត្រង់​រន្ធ​គូថ​។ ២​- បញ្ហាសុខភាពប្រឈមដោយសារការរួមភេទតាមមាត់ – ជំងឺ​ប្រមេះ (Gonorrhea) ជំងឺ​ប្រមេះ គឺ​បណ្ដាល​មក​ពី​មេរោគ​បាក់តេរី​ឈ្មោះ Neisseria Gonorrheae ដែល​វា​ឆ្លង​មក​ខ្លួន​របស់​យើង​តាម​រយៈ​ការ​រួម​ភេទ​តាម​មាត់។ បំពង់​ក ប្រដាប់​ភេទ បំពង់​បង្ហូរ​នោម និង​រន្ធ​គូទ គឺ​សុទ្ធ​តែ​ជា​កន្លែង​ដែល​មេរោគ​អាច​បង្ករ​រោគ​បាន។ រោគ​សញ្ញា​ច្បាស់​លាស់​របស់​ជំងឺ​ប្រមេះ​ មាន​ដូច​ជា​ធ្លាក់​ស​ខុស​ពី​ធម្មតា​ពី​ទ្វារ​មាស ឬ​តាម​លិង្គ ដែល​ភាគ​ច្រើន​វា​មាន​ពណ៌​បៃ​តង ឬ​លឿង ឈឺ​ចាប់​ពេល​នោម មាន​ហូរ​ឈាម​ចន្លោះ​ពេល​មក​រដូវ​សម្រាប់​មនុស្ស​ស្រី។ រោគ​សញ្ញា​ទាំង​អស់​អាច​នឹង​ប្រសើរ​ទៅ​វិញ ពេលយើង​ប្រើ​ថ្នាំ​ផ្សះ។ បញ្ហា​រមាស់​ស្បែក និង​ឈឺ​តាម​សន្លាក់​អាច​កើត​ឡើង​ដោយ​សារ​តែ​ផល​វិបាក​បង្ករ​ឡើង​ដោយ Gonorrheae […]


សុខភាពផ្លូវភេទ

ប្រុសៗចង់បានមេជីវិតមាន​សុខភាព​ល្អ កុំ​រំលង​អាហារទាំងនេះ

របៀប​របប​នៃ​ការ​រស់​នៅ បាន​រួម​ជា​ចំណែក​យ៉ាង​សំខាន់ ក្នុង​ការ​បង្កើន​​ប្រសិទ្ធ​ភាព​នៃ​ការ​បង្ក​កំណើត ទាំង​នៅ​លើ​មនុស្ស​ប្រុស និង​មនុស្ស​ស្រី។ ចំណុច​មួយ​ក្នុង​របៀប​នៃ​ការ​រស់​នៅ ដែល​មាន​សារៈ​សំខាន់​បំផុត​សម្រាប់​ទ្រទ្រង់​គុណ​ភាព​នៃ​មេជិវិត​ នោះ​គឺ​ម្ហូប​អាហារ​ដែល​យើង​ញ៉ាំ​រាល់​ថ្ងៃ​នេះ​ឯង។ វា​មិន​ត្រឹម​តែ​​ជួយ​ឲ្យ​មាន​ការ​រៀប​ចំ​ DNA ល្អ​សម្រាប់​ផលិត​បាន​មេជីវិត​មាន​សុខ​ភាព​ល្អ​តែ​មួយ​មុខ​នោះ​ទេ របប​អាហារ​ក៏​ចូល​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ទ្រ​ទ្រង់​ចំណង់​ផ្លូវ​ភេទ ដើម្បី​សម្រួល​ដល់​ដៃ​គូទាំង​ពីរ​អ្នក​អាច​បង្កើត​បុត្រ​ដែល​មាន​សុខ​ភាព​ល្អ។ ក្នុង​អត្ថ​បទ​ខាង​ក្រោម​នេះ យើង​នឹង​លើក​យក​សារធាតុ​ចិញ្ចឹម​ច្បាស់​ជាក់​លាក់​សម្រាប់​ជួយ​ឲ្យ​បុរស​ៗ​ អាច​បង្ក​កំណើត​បាន​ល្អ យកមក​ប្រាប់​អ្នក​ទាំង​អស់​គ្នា។ ១- ជាតិស័ង្កសី ស័ង្កសី​គឺ​ជា​សារធាតុ​សំខាន់ វា​មិន​ត្រឹម​តែ​ជួយ​ក្នុង​ការ​ទ្រ​ទ្រង់​គុណ​ភាព​មេជីវិត​តែ​មួយ​មុខ​នោះ​ទេ វា​ក៏​ជួយ​ដល់​ប្រព័ន្ធ​ការ​ពារ​របស់​យើង​ដែរ។ កង្វះ​ជាតិ​ស័ង្កសី​ វា​ជា​បញ្ហា​កង្វះ​សារធាតុ​ដែល​កើត​ញឺក​ញាប់​ជាង​គេ​នៅ​លើ​មនុស្ស​ប្រុស ដែល​វា​នឹង​អាច​បណ្ដាល​ឲ្យ​កម្រិត​អ័រម៉ូន​តេស្តូតេរ៉ូន​ថយ​ចុះ។ សម្រាប់​មនុស្ស​ប្រុស​ដែល​ជួប​បញ្ហា​អ័រម៉ូន​តេស្តូតេរ៉ូន​ថយ​ចុះ​ ជាតិ​ស័ង្កសី​ត្រូវ​បាន​គេ​យល់​ស្រប​ថា វា​អាច​ជួយ​បង្កើន​កម្រិត​អ័រម៉ូន​តេស្តូតេរ៉ូន និង​ជួយ​ដល់​ការ​បង្ក​កំណើត​របស់​មនុស្ស​ប្រុស​បាន​ផង​ដែរ។ មាន​អាហារ​មួយ​ចំនួន​ដែល​មាន​ផ្ទុក​ជាតិ​ស័ង្កសី​ខ្ពស់ មាន​ដូច​ជា​ត្រី ជា​ពិសេស​អយ​ស្ទ័រ ប្រភេទ​ខ្ចៅ​ខ្ចង បង្គារ សាច់​សត្វ​ក្រហម ដូច​ជា​សាច់​គោ ឬ​សាច់​ចៀម និង​មាន​បន្លែ​មួយ​ចំនួន​ផ្សេង​ទៀត​មាន​ដូច​ជា គ្រាប់​ល្ង គ្រាប់​ល្ពៅ​ស្រស់ ឬ​គ្រាប់​សណ្ដែក​ខៀវ​ជា​ដើម។ ប៉ុន្តែ​ដើម្បី​រក្សា​សុខ​ភាព​​ឲ្យ​នៅ​ល្អ គេ​ណែ​នាំ​ឲ្យ​យើង​ញ៉ាំ​ត្រី​ឲ្យ​ បន្លែ​បន្ថែម និង​ញ៉ាំ​សាច់​ក្រហម​ក្នុង​កម្រិត​ល្មម​បាន​ហើយ។​ ២- Fructose Fructose គឺ​ជាសារធាតុ​ចិញ្ចឹម​មួយ​ប្រភេទ ដែល​មាន​នៅ​ក្នុង​ទឹក​កាម​របស់​មនុស្ស​ប្រុស។ វា​ជា​សារធាតុ​ចាំ​បាច់​សម្រាប់​ផ្ដល់​ថាម​ពល អាច​ឲ្យ​មេជីវិត​ហែល​បាន។ អាហារ​ដែល​មាន​ផ្ទុក​ជាតិ ​fructose ច្រើន ដូច​ជា​បន្លែ និង​ផ្លែ​ឈើ អាច​ជួយ​ឲ្យ​មនុស្ស​ប្រុស​ដោះ​ស្រាយ​បញ្ហា​មួយ​ចំនួន​បាន […]


គន្លឹះសុខភាពផ្លូវភេទ

លម្អិតពីរឿងទាស់ដំណេក ក្រោយសម្រាលកូន

ស្ត្រី​ដែល​ធ្លាប់​សម្រាល​កូន​រួច​ប្រាកដ​ជា​បាន​ដឹង​ពី​រឿង​ទាស់​ដំណេក ដែល​ចាស់ៗ​សំដៅ​លើ​អាការៈ​មិន​ប្រក្រតី​មួយ​ចំនួន​កើត​ឡើង​បន្ទាប់​ពី​សម្រាល​កូន​រួច ពិសេស​ការ​រួម​ដំណេក​មុន​កាល​កំណត់​រយៈពេល​៣ខែ។ ចុះ​ចំណែក​ក្បូន​ពេទ្យ ពេល​ណា​ស្រីៗ​សម្រាល​កូន​រួច​អាច​ចាប់​ផ្តើម​រឿង​លើ​គ្រែ​សារ​ជា​ថ្មី​បាន? ការ​ដែល​ចាស់ៗ​ហាម​មិន​រួម​ដំណេក​លឿន​ពេក​បន្ទាប់​ពី​សម្រាល​កូន​រួច​នោះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន ថា ជា​រឿង​ល្អ គួរ​ធ្វើ​តាម ព្រោះ​ក្រោយ​សម្រាល​កូន​រួច​ស្បូន និងមាត់ស្បូន​របស់​មនុស្ស​ស្រី​មិន​ទាន់​ត្រលប់​មក​​សភាព​ដើម​វិញ​នោះ​ទេ បើ​រួមភេទ​លឿន​ពេក​អាច​នឹង​ឈឺចាប់ ពិសេស​មាន​ការ​បង្ក​រោគ​នៅ​ទ្វារមាស។ នៅ​ពេល​ឆ្លង​រោគ​នៅ​ទ្វារមាស ធ្វើ​ឲ្យ​ស្រីៗ​មាន​អាការៈ​ក្តៅ​ខ្លួន ស្រៀវស្រាញ ព្រឺរងា បែប​នេះ​ហើយ ដែល​ចាស់ៗ​យាយ​ថា ទាស់​ដំណេក​នោះ។ អត្ថបទពាក់ព័ន្ធ៖ បង្ការការឆ្លងរោគ រួមភេទហើយ កុំភ្លេចធ្វើរឿងសំខាន់នេះ ៧ សំណួរពីរឿងរួមភេទ ទាំងប្រុសទាំងស្រីឆ្ងល់ខ្លាំង តែខ្មាសអត់ហ៊ានសួរ! ចំពោះ​ក្បួន​វេជ្ជសាស្ត្រ លោក​វេជ្ជបណ្ឌិត​ថា ស្រីៗ​ដែល​សម្រាល​កូន​រួច​ត្រូវ​រង់ចាំ​​រយៈពេល​៦ សប្តាហ៍​ប៉ុណ្ណោះ ឬ​ក៏​នៅ​ពេល​មាន​រដូវ​ឡើង​វិញ ទើប​អាច​ចាប់​ផ្តើម​រួម​ភេទ​បាន ដែល​រយៈ​ពេល​នេះ​ស្បូន​ជា​សះ​ស្បើយ លែង​មាន​ធ្លាក់​ឈាម​តាម​ទ្វារមាស។ ចំពោះ​ស្រីៗ​ដែល​បំបៅ​ដោះ​កូន អាច​ពន្យារ​ពេល​នៃ​ការ​មាន​រដូវ​រហូត​ដល់៦ខែ ឬ​លើស​ពី​នេះ ដូច​នេះ​ដើម្បី​បង្ការ​ការ​មាន​កូន​លឿន​ពេក ឬ​ក៏​មាន​កូន​ដោយ​ចៃដន្យ លោក​វេជ្ជបណ្ឌិត​ថា ទោះ​ជា​មិន​ទាន់​មាន​រដូវ​ក៏​ដោយ បើ​រួមភេទ​អំឡុង​ពេល​នេះ ត្រូវ​មាន​វិធី​ការពារ ដោយ​ប្រើ​ស្រោម​អនាម័យ ឬ​ជ្រើស​យក​វិធី​ពន្យារ​កំណើត​ផ្សេង​ទៀត បើ​មិន​ដូច្នេះទេ​ស្ត្រី​អាច​មាន​កូនដោយ​ចៃដន្យ។ លោក​វេជ្ជបណ្ឌិត​ថា ដោយសារ​តែ​អ័រម៉ូន​ប្រែប្រួល ក្រោយ​សម្រាល​រួច​ទ្វារមាស​ស្រីៗ​អាច​នឹង​ស្ងួត ធ្វើ​ឲ្យ​មាន​អារម្មណ៍​ឈឺចាប់​នៅ​ពេល​ចាប់​ផ្តើម​រឿង​លើ​គ្រែ​សារ​ជា​ថ្មី។ ដំណោះ​ស្រាយ​ចំពោះ​បញ្ហា​នេះ យើង​គួរ​ប្រើ​ទឹក​រម្អិល​ជា​ជំនួយ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត […]


មេរោគហ៊ីវ/ជំងឺអេដស៍

តើមេរោគ​ HIV បំផ្លាញរាងកាយមនុស្សដូចម៉្តេចខ្លះ? មកស្វែងយល់ទាំងអស់គ្នា!

មេរោគ​HIV​ គឺ​ជា​វីរុស​ម៉្យាង​ដែល​បង្ក​ឲ្យ​រាងកាយ​មនុស្សខ្វះ​ប្រព័ន្ធ​ភាពស៊ាំ និង​ងាយ​ទទួលរង​ជំងឺ​ផ្សេងៗ​ដែល​ក្លាយ​ទៅ​ជា​ជំងឺអេដស៍(AIDS)។ វីរុស ​HIV​ បាន​ទៅ​បំផ្លាញ​កោសិកា​ក្នុង​ខ្លួន​មនុស្ស​ នឹង​ធ្វើ​ឲ្យ​កោសិកា​ទាំង​នោះ​ពិបាក​ទប់ទល់​នឹង​ការ​ចម្លង​មេរោគ​ផ្សេងៗ។ នៅ​ពេល​ដែល​មនុស្សមាន​ផ្ទុក​មេរោគ ​HIV ​សូម្បី​តែ​ការ​ផ្ដាសាយ​តូចតាច​មួយ​ក៏​អាច​បង្ក​ទៅ​ជា​ធ្ងន់ធ្ងរ​បាន​ដែរ ​ពីព្រោះ​រាងកាយ​ពិបាក​​ជា​សះស្បើយ​ពី​ជំងឺ។ ប្រព័ន្ធភាពស៊ាំ មេរោគ ​HIV​ អាច​បង្ក​ទៅ​ជា​ជំងឺអេដស៍បាន​ដោយ​សារ​តែ​វា​ទៅ​បំផ្លាញ​កោសិកា​ប្រព័ន្ធ​ភាពស៊ាំ​ចាំបាច់​បំផុត​ហៅថា ​CD4 ឬ​ T​ cells ​ប៉ុន្ដែចំពោះ​របៀប​ដែល​កោសិកា​នេះ​ត្រូវ​បាន​បំផ្លាញ​មិន​ទាន់បាន​ដឹង​ជាក់ច្បាស់​នៅ​ឡើយ​ទេ​។ អំឡុង​​ពេល​ប៉ុន្មាន​ខែ​ដែល​ត្រូវ​បាន​ឆ្លង​មេរោគ ​មនុស្ស​ភាគ​ច្រើន​បាន​កើត​ជំងឺ​ស្រដៀង​នឹង ​ជំងឺផ្ដាសាយ​ដែលអាច​មាន​រយៈ​ពេល​២ ឬ ៣​អាទិត្យ​ដែល​រោគ​សញ្ញា​រួមមាន៖  គ្រុន​ក្ដៅ រងារ បែក​ញើស​ពេល​យប់ រាក ឈឺ​ក្បាល ឈឺ​សាច់ដុំ ឈឺ​សន្លាក់ រលាក​បំពង់ក កន្ទួល​រមាស់ ហើម​កូន​កណ្ដុរ ដំបៅ​មាត់​ឬប្រដាប់​ភេទ មាន​មនុស្ស​ជា​ច្រើន​ មិន​ទាន់​បាន​ដឹង​ពី​ស្ថានភាព​នៃ​មេរោគ ​HIV ​របស់​ពួក​គេ​នៅ​ឡើយ​ទេ​ ហើយ​ម៉្យាង​ទៀត​ហានិភ័យ​នៃ​ការ​ចម្លង​នៅ​ដំណាក់​កាល​នេះ​មាន​កម្រិត​ខ្ពស់​ផង​ដែរ​។ ដំណាក់​កាល​បន្ទាប់​ គឺ​ជា​ដំណាក់​កាល​ដែល​រោគ​សញ្ញា​មិន​ទាន់បញ្ចេញ​មក​ក្រៅ​ ដែល​ជា​ធម្មតា​វា​មាន​រយៈ​ពេល​៨ទៅ១០​ឆ្នាំ ​ឬក្នុង​ករណី​ខ្លះ​ទៀត​វា​អាច​មាន​រយៈ​ពេល​យូរ​ជាង​នេះ​ទៀត​ ដែល​មេរោគ​នៅ​សំងំ​ក្នុង​ខ្លួន​។ ក្នុង​ដំណាក់​កាល​នេះ​មនុស្ស​មួយ​ចំនួន​ប្រហែល​ជា​អាច​មាន​ឬមិនមាន​រោគ​សញ្ញ​ដូចជា ៖ […]


មេរោគហ៊ីវ/ជំងឺអេដស៍

​ហេរ៉ូអុីនបង្កគ្រោះថ្នាក់​ខ្លាំង​ដល់សុខភាព កុំ​ចង់សាកឲ្យ​សោះ​

ហេរ៉ូអ៊ីន (Heroin) ​ត្រូវ​បាន​គេ​ប្រើ​ជា​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ក្នុង​ជំងឺ​មួយ​ចំនួន។ ពេល​ប្រើ​រយៈ​ពេល​យូរ វា​អាច​ធ្វើ​ឲ្យទៅជា​ញៀន​ខ្លាំងទៅវិញ។ លើស​ពីនេះ​ទៀត បើ​សិន​ជា​ប្រើ​ខុស​ក្បួន​នោះ​អាច​ធ្វើ​ឲ្យ​ស្លាប់​ភ្លាមៗ ឬ​មាន​បញ្ហា​សរសៃ​ឈាម​បេះដូង​ផ្សេងៗ​ទៀត​ផង។ ១- ហេរ៉ូអ៊ីនជាអ្វី? ហេរ៉ូអ៊ីន​ជា​ពពួក​អាភៀន​ដែល​ធ្វើ​ចេញ​ពី​ផ្កា​អាភៀន។ គេ​អាច​រក​វា​បាន​នៅ​ម៉ិចសិចកូ អាស៊ី និង​អាមេរិក​ខាង​ត្បូង។ ថ្នាំ​នេះ​មាន​កម្រិត​ជាតិ​ញៀន​ខ្ពស់។ ការ​លក់​ឬ​ចែក​ចាយ​ថ្នាំ​នេះ​គឺ​ជា​អំពើ​ខុស​ច្បាប់​ក្នុងប្រទេស​ជា​ច្រើន​ក្នុង​ពិភព​លោក។ វា​មាន​រូប​រាង​ជា​ម្ស៉ៅ​ពណ៌​ស ឬ​ពណ៌​ត្នោត ឬ​ជា​ជ័រ​ខ្មៅៗ។ ២- ប្រើហេរ៉ូអ៊ីនដើម្បីអ្វី? ថ្នាំ​នេះ​អាច​ចាក់ ហិត ហ៊ឺត ឬ​ជក់​ក៏​បាន តែថា​ការ​ចាក់​គឺ​គ្រោះ​ថ្នាក់​ជាង​គេ។ ដោយ​សារ​វា​ងាយ​នឹង​លើស​កម្រិត​ប្រើ​ប្រាស់ និង​ងាយ​ឆ្លង​រោគ (អេដស៍) វា​ក៏​អាច​ចូល​ទៅ​កាន់​ខួរ​ក្បាល​បាន​យ៉ាង​រហ័ស។ ហេរ៉ូអ៊ីន​ធ្វើ​ឲ្យ​មាន​ការ​ញៀន​ ដោយ​ធ្វើ​ឲ្យ​មាន​បំលាស់​ប្តូរ​ក្នុង​ខួរ​ក្បាល និង​ត្រូវ​ការ​សារធាតុ​នេះ​ដោយ​មិន​អាច​គ្រប់​គ្រង​បាន។ មនុស្ស​យើង​អាច​នឹង​ញៀន​ដោយ​គ្រាន់​តែ​ប្រើ​ម្តង​ឬ​ពីរ​ដង​ប៉ុណ្ណោះ។ លើស​ពី​នេះ​ទៀត​ អ្នក​ប្រើ​ហេរ៉ូអ៊ីន​​ក៏​ប្រឈម​មុខ​នឹង​ការ​ឆ្លង​ជំងឺ​ជា​ច្រើនដូចជា ជំងឺអេដស៍ ជំងឺ​រលាក​ថ្លើម​ប្រភេទB​ និងC ហើយ​ក៏​ធ្វើ​ឲ្យជំងឺអេដស៍​វិវត្ត​កាន់​តែ​លឿន​ផង​ដែរ។ បន្ថែម​ពី​លើ​នេះ​ទៀត ក៏​អាច​មានទង្វើ​គ្រោះ​ថ្នាក់​មួយ​ចំនួន​ទៀត​ផង ពោល​គឺ​ការ​ប្រើ​ម្ជុល​ និង​ស៊ឺ​រាំង​រួម​គ្នា ព្រម​ទាំង​ការ​រួម​ភេទ​ដោយ​មិន​បាន​ការពារ​ជា​ដើម។ ៣- ឥទ្ធិពលរបស់ហេរ៉ូអ៊ីន ថ្នាំ​នេះ​ជួយ​ឲ្យ​សប្បាយ បាត់​ស្រ្តេស លែង​គិត​ច្រើន បំបាត់​ការ​ឈឺ​ចាប់ និង​ភ័យ​ព្រួយ​នានា។ អ្នក​ប្រើ​មួយ​ចំនួន​ធំ​ជា​អ្នក​មាន​ជំងឺ​ផ្លូវ​ចិត្ត ជំងឺ​ប្រែប្រួលអារម្មណ៌ពីរផ្សេងគ្នា ​ជំងឺពិបាកផ្ចង់អារម្មណ៍ និង​ជំងឺ​បាក់​ទឹក​ចិត្តជាដើម។ ហេរ៉ូអ៊ីន​ត្រូវ​បាន​សំយោគ​ចេញ​ពី​សារធាតុ morphine ដែល​ទាញ​ចេញ​ពី​គ្រាប់​ផ្កា​អាភៀន។ ហេរ៉ូអ៊ីននឹង​បំលែង​ជា […]


សុខភាពផ្លូវភេទ

ស្រីៗគួរដឹង នេះជាមូល​ហេតុនិង​រោគសញ្ញារលាកទ្វារមាសដោយបាក់តេរី​

តើ​អ្វី​ទៅ​ជា​ជំងឺ​រលាក​ទ្វារមាស​ដោយ​បាក់តេរី? បើ​សិន​ជា​មាន​ការ​បង្ក​រោគ​ច្រើន​នៅ​ក្នុង​ទ្វារ​មាស​ បាក់តេរី​ដែល​ជួយ​ការពារ​ពី​ធម្មជាតិ​នឹង​ត្រូវ​យាយី​ដែល​ចោទ​ជា​ការ​បង្ករោគដែល​គេ​ហៅថា​រលាក​ទ្វារមាស​ដោយ​បាក់តេរី។ តើ​មូលហេតុ​អ្វី​ដែល​បង្ក​ឲ្យ​មាន​​ជំងឺ​រលាក​ទ្វារមាស​ដោយ​បាក់តេរី? មូលហេតុ​ពិត​ប្រាកដ​ដែល​បង្ក​ឲ្យ​មាន​ជំងឺ​នេះ​មិន​ទាន់​មាន​ពន្លឺ​នោះ​ទេ ​ប៉ុន្តែ​អ្នក​ស្រាវជ្រាវ​មួយ​ចំនួន​ជឿ​ថា​ស្រីៗយើង​អាច​នឹង​ប្រឈម​នឹង​ជំងឺ​នេះ​ប្រសិន​បើយើង​​មាន​ដៃ​គូ​រួម​ភេទ​ច្រើន ​ឬ​ទើប​តែ​មាន​ដៃ​គូ​ថ្មីៗ ​ឬ​អ្នក​ចូល​ចិត្ត​លូក​លាង​សម្អាត​ទ្វារមាស។ នេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា​ការ​មាន​ដៃ​គូ​ស្នេហា​តែ​មួយ​ ការ​លាង​ប្រដាប់​ភេទ​ និង​ការ​មិន​ជក់​បារី​ពិត​ជា​អាច​ជួយ​បន្ថយ​ហានិភ័យ​បាន​។ ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏​ជំងឺរលាកទ្វារមាសដោយបាក់តេរី​ឧស្សាហ៍​ជួប​ប្រទះ​លើ​នារី​ដែល​មាន​ការ​រួម​ភេទ​ញឹកញាប់ ​ហើយ​អ្នក​ដែល​តម​មួយ​រយៈពេល​ក៏​អាច​ឆ្លង​បាន​ដែរ។ តើ​ធ្វើ​យ៉ាង​ណា​ទើប​ដឹង​ថា​យើង​មាន​​ជំងឺ​រលាក​ទ្វារមាស​ដោយ​បាក់តេរី? ​ជំងឺ​រលាក​ទ្វារមាស​ដោយ​បាក់តេរី​មិន​ងាយ​នឹង​ចេញ​រោគ​សញ្ញា​នោះ​ទេ​ ហើយ​សញ្ញា​ដែល​ឧស្សាហ៍​ជួប​ប្រទះ​ជាង​គេ​គឺ​ភាព​មិន​ប្រក្រតី​នៃ​ការ​ធ្លាក់​ស។ ស្រីៗយើង​អាច​ចាប់​អារម្មណ៍​ថា​ការ​ធ្លាក់​សរ​មាន​ក្លិន​មិន​ល្អ និង​មាន​ពណ៌​ប្លែក។ យើង​​អាច​នឹង​មាន​អាការៈ​ក្រហាយ​រមាស់​និង​មាន​ការ​ឈឺ​ចាប់​នៅ​ម្ដុំ​ទ្វារមាស។ តើ​​ជំងឺ​រលាក​ទ្វារមាស​ដោយ​បាក់តេរី​គ្រោះ​ថ្នាក់​ដែរ​ឬ​ទេ? ​ជំងឺ​រលាក​ទ្វារមាស​ដោយ​បាក់តេរី​មិន​បង្ក​ជា​បញ្ហា​ធ្ងន់ធ្ងរ​នោះ​ទេ។ វា​អាច​នឹង​ជា​ដោយ​ឯកឯង​ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ថ្ងៃ​ប៉ុន្តែ​វា​អាច​នឹង​បង្ក​ជា​បញ្ហា​នៅ​ពេល​ដែល​យើង​​មាន​ជំងឺ​ផ្សេង​ទៀត​ ឬ​លក្ខខណ្ឌ​សុភាព​មិន​អំណោយ​ផល។ ជំងឺ​រលាក​ទ្វារមាស​ដោយ​បាក់តេរី​នៅ​លើ​ស្ត្រី​មាន​ផ្ទៃ​ពោះ​អាច​ឲ្យ​រលូត​ កើត​មិន​គ្រប់​ខែ​និង​ការ​ក​រោគ​ក្រោយ​សម្រាល។ ជំងឺ​រលាក​ទ្វារមាស​ដោយ​បាក់តេរី​អាច​បង្ក​ឲ្យ​មាន​ការ​បង្ក​រោគ​ក្នុង​អាង​ត្រគាក​នៅ​ពេល​ដែល​សម្រាល​ដោយ​វះកាត់ ​ឬ​សម្អាត​ស្បូន​ក្រោយ​ពេល​យក​កូន​ចេញ ​និង​កាត់​ស្បូន​ចោល​ជា​ដើម។ ជំងឺ​នេះ​អាច​ឲ្យ​ស្រិៗ​​ងាយ​នឹង​ឆ្លង​មេរោគ​អេដស៍​ប្រសិន​បើ​ដៃគូរួម​ភេទ​មាន​ផ្ទុក​មេរោគ​អេដស៍។ អត្ថបទពាក់ព័ន្ធ៖ មូលហេតុចម្បងនាំឲ្យមានបញ្ហារោគស្ត្រី ស្រីៗគួរតែដឹង រោគ​វិនិច្ឆ័យ​​ជំងឺ​រលាក​ទ្វារមាស​ដោយ​បាក់តេរី ដើម្បី​កំណត់​ថា​មាន​ជំងឺ​គ្រូពេទ្យ​ត្រូវ​ការ​ពិនិត្យ​និង​រក​មើល​សញ្ញា​នៃ​ការបង្កររោគ។ គ្រូពេទ្យ​អាច​ស្នើ​សុំ​ធ្វើ​តេស្ត​វត្ថុ​វិភាគ​ដែល​យកពីការធ្លាក់​សអ្នក​ជំងឺ។ ប្រសិន​បើ​រក​ឃើញ​ថា​មាន​​ជំងឺ​រលាក​ទ្វារមាស​ដោយ​បាក់តេរី​ហើយ​ដៃ​គូ​បុរស​មិន​ចាំ​បាច់​ព្យាបាល​ដូច​ក្នុង​ករណី​ជំងឺ​កាមរោគ​ដទៃ​នោះ​ទេ​ ប៉ុន្តែ​វា​អាច​ចម្លង​ទៅ​គ្នា​ទៅវិញ​ទៅមក​ប្រសិន​បើ​ដៃ​គូ​ជា​សុភាព​នារី​ដូចគ្នា។ យើង​អាច​ប្រឈម​នឹង​ការ​ឆ្លងបាត់តេរីនេះ​​ពី​ការ​ប្រើ​ប្រាស់​ទ្រនាប់​បង្គន់​ជាមួយ​គ្នា​ កម្រាល​ពូក​និង​អាង​ហែល​ទឹករួមគ្នា​។ ​ជំងឺ​រលាក​ទ្វារមាស​ដោយ​បាក់តេរី​អាច​ព្យាបាល​បាន​ដោយ​ថ្នាំ​ផ្សះ​ដោយ​លេប​ និងក្រែម​លាប​។ ប្រសិន​បើ​កំពុង​មាន​គភ៌​គ្រូពេទ្យ​អាច​ឲ្យ​តែ​ថ្នាំ​គ្រាប់​​ទេ។ ប៉ុន្មាន​ថ្ងៃ​ក្រោយ​ការ​ព្យាបាល​យើង​​នឹង​អាច​ឃើញ​ភាព​ប្រសើរ​ឡើង​ហើយ។ តែ​ត្រូវ​ចង​ចាំ​ថា​ការ​ព្យាបាល​ត្រូវ​តែ​បន្ត​ទោះ​បី​ជា​អាការ​រលាក​បាត់​ទៅ​ហើយ​ក៏​ដោយ។ ការ​ប្រើ​ថ្នាំ​ផ្សះ​អាច​បង្ក​ជា​រោគ​ផ្សិត​លើ​ទ្វារមាស ​ប៉ុន្តែ​វា​កើត​ឡើង​ដោយ​កម្រ​បំផុត។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ប្រសិន​បើ​ស្រិៗយើង​​មាន​សញ្ញា​ក្នុង​អំឡុង​ពេល​ព្យាបាល​ដូច​ខាង​ក្រោម​៖ រមាស់ ឡើង​ក្រហម ឡើង​ដុំ ​ឬ​ធ្លាក់​ស។ អត្ថបទពាក់ព័ន្ធ៖  Vulvovaginitis (ជំងឺរលាកទ្វារមាស) ប្រយ័ត្នផង! ជំងឺទាំងនេះ ឧស្សាហ៍កើតមានលើប្រដាប់ភេទស្រីៗណាស់ រឿងទ្វារមាសមានក្លិន ស្រីៗចង់ដឹងខ្លាំង តែខ្មាសអត់ហ៊ានសួរ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ជំងឺបង្កដោយវីរុសអេចភីវី

ជំងឺ​មហារីកក្រពេញ​អូវែ ស្រីៗត្រូវ​យកចិត្តទុកដាក់

តើ​មហារីក​ក្រពេញ​អូវែ​ជា​អ្វី? ជំងឺ​មហារីក​នេះ​បណ្ដាល​មក​ពី​ក្រពេញ​អូវែ​។ ករណី​ភាគ​ច្រើន​គឺ​ទាល់​តែ​រាតត្បាត​ដល់​ក្នុង​អាង​ត្រគាក​និង​ក្នុង​ពោះ​ហើយ​ទើប​រក​ឃើញ​ថា​មាន​មហារីក​ដែល​ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការ​ព្យាបាល។ ធ្វើ​យ៉ាង​ណា​ទើប​ដឹង​ថា​មាន​មហារីក​ក្រពេញ​អូវែ? ក្នុង​ដំណាក់​កាល​ដំបូង​នៃ​ជំងឺ​មហារីក​ក្រពេញ​អូវែ​គឺ​មិន​មាន​រោគ​សញ្ញា​ទេ។ ប្រសិន​បើ​មាន​រោគ​សញ្ញា​វិញ​ច្រើន​ច្រឡំ​ថា​ជា​សញ្ញា​ដែល​មិន​គួរ​ឲ្យ​បារម្ភ​ដូចជា​ទល់​លាមក​ជាដើម​។សញ្ញា​ដែល​ឧស្សាហ៍​ជួប​ប្រទះ​ជាង​គេ​គឺ៖ ហើម​ពោះ មាន​ការ​ហើម​នៅ​ម្ដុំ​ពោះ ឆាប់​ឆ្អែត ស្រក​ទម្ងន់ ឈឺ​នៅ​អាង​ត្រគាក ពោះ​វៀន​ដើរ​មិន​ស្រួល នោម​ញឹក ក្នុង​ករណី​មាន​សញ្ញា​ដែល​បារម្ភ​ថា​មាន​ជំងឺ​មហារីក​គួរ​ប្រញាប់​រួស​រាន់​ទៅ​ជួប​គ្រូពេទ្យ​ជា​ពិសេស​ក្នុង​ករណី​ដែល​ក្នុង​គ្រួសារ​ធ្លាប់​មាន​ប្រវត្តិ​មាន​ជំងឺ​មហារីក​ក្រពេញ​អូវែ ​និង​មហារីក​ដោះ​។ រោគ​វិនិច្ឆ័យ អ្នក​ចាំ​បាច់​ត្រូវ​មាន​ការ​ពិនិត្យ​កាយ​សម្បទា​និង​អាង​ត្រគាក​ដោយ​គ្រូពេទ្យ​ព្រម​ទាំង​ត្រូវ​ធ្វើ​តេស្ត​រូបភាព​វេជ្ជសាស្ត្រ​ក៏​ដូចជា​តេស្ត​ឈាម​ព្រម​ទាំង​ការ​ច្រឹប​សាច់​ទៅ​ពិនិត្យ​ដើម្បី​កំណត់​រោគ​វិនិច្ឆ័យ​។ ជម្រើស​នៃ​ការ​ព្យាបាល ការ​ព្យាបាល​គឺ​អាស្រ័យ​លើ​ដំណាក់​កាល​នៃ​មហារីក​នៅ​ពេល​ដែល​រក​ឃើញ​។ ជំងឺ​មហារីក​ក្រពេញ​អូវែ​មាន​៤​ដំណាក់​កាល៖ ដំណាក់​កាលទី១៖ មហារីក​នៅ​លើ​តែ​ក្រពេញ​អូវែ​ទាំង​២​ប៉ុណ្ណោះ ដំណាក់​កាលទី២៖ កោសិកា​មហារីក​រាតត្បាត​ដល់​ក្នុង​អាង​ត្រគាក ដំណាក់​កាលទី៣៖ កោសិកា​មហារីក​ចូល​ទៅ​ដល់​ក្នុង​ពោះ ដំណាក់​កាលទី៤៖ កោសិកា​មហារីក​រាតត្បាត​ចេញ​ពី​តំបន់​ពោះ​និង​អាង​ត្រគាក​ចេញ​ទៅ​ក្រៅ ជម្រើស​ផ្សេង​ទៀត​ដូចជា​ការ​វះកាត់​និង​ការ​ព្យាបាល​ដោយ​គីមី ការ​វះកាត់៖ ត្រូវ​យក​ចេញ​នូវ​ក្រពេញ​អូវែ​ទាំង​២​ ជាមួយ​នឹង​ដៃ​ស្បូន ស្បូន​ និង​តំបន់​ទាំង​ឡាយ​ណា​ដែល​នៅ​ក្បែរ​ហើយ​មាន​កោសិកា​មហារីក​។ ក្នុង​ករណី​មាន​ការ​កំណត់​ថា​មាន​មហារីក​ដំណាក់​កាល​ដំបូង​អ្នក​អាច​នឹង​ត្រូវ​កាត់​យក​ចេញ​តែ​ផ្នែក​ខ្លះ​នៃ​ដៃ​ស្បូន​ប៉ុណ្ណោះ​ហើយ​អ្នក​នៅ​អាច​មាន​លទ្ធភាព​ក្នុង​ការ​មាន​កូន​បាន​។ ការ​ព្យាបាល​ដោយ​គីមី៖ គឺ​ចាំ​បាច់​បន្ទាប់​ពី​វះកាត់​ដើម្បី​កម្ចាត់​ចោល​ឲ្យ​អស់​នូវ​កោសិកា​មហារីក​ដែល​នៅ​សេស​សល់។ ថ្នាំ​គីមី​អាច​ត្រូវ​ប្រើ​តាម​សរសៃ​ ឬ​ចូល​ទៅ​ក្នុង​ពោះ​ផ្ទាល់​ ឬ​ទាំង​២​ប្រភេទ​តែ​ម្ដង​ក៏​មាន។ ស្ត្រី​ដែល​មាន​មហារីក​ដំណាក់​កាល​ចុង​ក្រោយ​អាច​ត្រូវ​ប្រើ​ថ្នាំ​គីមី​នៅពេល​ព្យាបាល​ដំបូង​។ វិធី​ដោះស្រាយ​ពេល​មានជំងឺ​មហារីកក្រពេញ​អូវែ នៅ​ពេល​ដែល​ដឹង​ថា​មាន​មហារីក​ក្រពេញ​អូវែ ​គឺ​ជា​ពេល​វេលា​មួយ​ដែល​គ្មាន​អ្នក​ណា​អាច​ទទួល​យក​បាន​នោះ​ទេ​តែ​វា​ជា​ការ​ចាំ​បាច់​សម្រាប់​អ្នក​ជំងឺ​ដើម្បី​និយាយ​គ្នា​ពិសេស​អ្នក​ដែល​ខ្លួន​ទុក​ចិត្ត។ ក្នុង​ករណី​អ្នក​មិន​អាច​និយាយ​ប្រាប់​ក្រុម​គ្រួសារ​ និង​មិត្តភ័ក្ដិ​បាន​អ្នក​អាច​ស្វែង​រក​ក្រុម​អ្នក​លើក​ទឹក​ចិត្ត​ដើម្បី​និយាយ​ និង​ពិភាក្សា​ពី​កង្វល់​ដែល​អ្នក​ជួប​ប្រទះ​បាន។ ដើម្បី​ប្រឆាំង​នឹង​ជំងឺ​មហារីក​នេះ​គឺ​ត្រូវ​ការ​កម្លាំង​ចិត្ត​ច្រើន​ដែល​អ្នក​ជំងឺ​គួរ​តែ​បើក​ចិត្ត​ទទួល​យក​អ្វី​ដែល​អ្នក​ជុំវិញ​ខ្លួន​អាច​ផ្ដល់​ឲ្យ​។ ប៉ុន្តែ​ត្រូវ​តែ​ទទួល​ស្គាល់​ការពិត​ពី​អ្វី​ដែល​កើត​ឡើង​ក្នុង​អនាគត​កាល​អំពី​ជំងឺ​នេះ។ ជា​ចុង​ក្រោយ​គួរ​តែ​ញ៉ាំ​អាហារ​សុខភាព​ដែល​មាន​ជីវជាតិ​គ្រប់គ្រាន់​ កាត់​បន្ថយ​ស្ត្រេស​ និង​កុំ​បាក់​ទឹក​ចិត្ត​ពេល​ទៅ​ទទួល​ការ​ព្យាបាល​ម្ដង។ អ្នក​អាច​បន្ត​បាន​ពី៖ តើ​ស្ត្រី​ដែល​ពន្យារ​កំណើត​ពិត​ជា​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ជំងឺ​មហារីក​ក្រពេញ​អូវែ​មែន​ដែរ​ឬ​ទេ? សញ្ញា​ជំងឺ​មហារីក​ដែល​តែង​តែ​មើល​រំលង តើ​ការ​ព្យាបាល​ជំងឺ​មហារីក​មាត់​ស្បូន​ប៉ះពាល់​ដល់​ការ​មាន​កូន​ទៅ​ថ្ងៃ​ក្រោយ​ដែរ​ឬ​ទេ? អត្ថបទពាក់ព័ន្ធ៖ ស្វែងយល់​ពី​ជម្រើសនៃការព្យាបាលជំងឺមហារីកមាត់ស្បូនដោយការវះកាត់ ស្រីៗ​កុំ​ទាន់​អូស​រំលង! មហារីក​មាត់​ស្បូន​​គ្រោះថ្នាក់​ណាស់ គួរ​ការពារ​យ៉ាង​ម៉េច? មហារីក​មាត់​ស្បូន​សាហាវ​ប៉ុនណា អាច​ស្វែងយល់​លម្អិតបាន ក្នុង​ករណី​មាន​សំនួរ​ ឬ​មន្ទិល​សង្ស័យ​ជុំ​វិញ​សុខភាព​អ្នក ​ជម្រើស​ល្អ​បំផុត​សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ