សុខភាពផ្លូវភេទ

សុខភាព​ផ្លូវ​ភេទ - ​មាន​គ្នា​យើង​ច្រើន​ណាស់​កំពុង​ប្រឈម​បញ្ហា​ផ្លូវភេទ​ទាំង​ស្រី ទាំង​ប្រុស។ ​បញ្ហា​ផ្លូវ​ភេទ​​​មួយ​ចំនួន​ដែល​លម្អិត​ក្នុង​ផ្នែក​នេះ​មាន ​រោគវិនិច្ឆ័យ និងតេស្ត ​ផ្លូវភេទនិងការការពារ ​ជំងឺសិរមាន់លើប្រដាប់ភេទ ​ជំងឺបង្កដោយវីរុស អេចភីវី ​រលាកថ្លើម ​ជំងឺរលាកអាងត្រគាក ​ការពន្យារកំណើត ​គន្លឹះសុខភាពផ្លូវភេទ ​ ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពផ្លូវភេទ

ស្ត្រីស្ថិតក្នុងលក្ខខណ្ឌទាំងនេះ មិនគួរប្រើថ្នាំ៧២ម៉ោងទេ

ស្រ្តី​គ្នាយើងបើ​ស្ថិត​ក្នុង​លក្ខខណ្ឌ​ប៉ុន្មាន​ចំណុច​នេះ ខាងក្រោមនេះ មិន​គួរ​ប្រើ​ថ្នាំ​៧២​ម៉ោង​ឡើយ។ យើង​ដឹង​ហើយ​ថា ថ្នាំ​៧២​ម៉ោង ឬ​ថ្នាំ​ពន្យារ​កំណើត​បន្ទាន់ មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការការពារ​កុំ​ឱ្យ​ស្រ្តី​មាន​ផ្ទៃ​ពោះ ប្រសិនបើ​ភ្លាត់​ស្លៀត​មាន​អីៗ​នឹង​ដៃគូ ដោយ​មិន​បាន​ប្រើ​ស្រោម​អនាម័យ។ ​តែ​ថ្នាំ​ប្រភេទ​នេះ គ្រូពេទ្យ​មិន​ណែនាំ​ឱ្យ​ប្រើ​រាល់​ថ្ងៃ​ដូច​ថ្នាំ​ពន្យារកំណើត​ធម្មតា​ទេ គឺ​អាច​ប្រើ​ត្រឹម​២​ដង​ក្នុង១​ខែ​ប៉ុណ្ណោះ ហើយ​បើ​ស្ថិត​ក្នុង​លក្ខខណ្ឌ​ទាំង​នេះ ស្រ្តី​កុំ​ប្រើ​ថ្នាំ​ពន្យារកំណើត​បន្ទាន់​អី​ល្អ​ជាង។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! លក្ខខណ្ឌដែលស្ត្រីមិនគួរ​ប្រើថ្នាំ​ពន្យារ​កំណើត​៧២ម៉ោង​មាន៖ ទី១ ស្រ្តី​ដែល​ធ្លាប់​ជួប​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល មាន​ដុំ​សាច់ មាន​ជំងឺ​ថ្លើម ឬ​មាន​សម្ពាធ​ឈាម​ខ្ពស់​ដែល​មិន​បាន​ព្យាបាល ទី២ ស្រ្តី​បំបៅ​កូន​ដោយ​ទឹក​ដោះ ទី៣ ប្រសិន​បើ​ដល់​ថ្ងៃ​មក​រដូវ ឬ​លើស​រយៈពេល​៧២​ម៉ោង​ក្រោយ​រួមភេទ និង​ទី៤ គឺ​ស្រ្តី​ដែល​មាន​ជំងឺ​ជំងឺ​រលាក​អាង​ត្រគាក។ [embed-health-tool-heart-rate] ចំពោះ​ផលរំខាន​ទូទៅ ក្រោយ​ពី​ញ៉ាំ​ថ្នាំ​៧២ម៉ោង​រួច មាន​ដូចជា ក្អួត​ចង្អោរ អស់​កម្លាំង ឈឺ​ក្បាល វិល​មុខ ឈឺ​សុដន់​​ជាដើម។ ប៉ុន្តែបើ​ស្រ្តី​មាន​អាការ​ដូចជា ធ្លាក់​ឈាមខ្លាំង និង​ឈឺចាប់ មក​រដូវ​មិនទៀង ឈឺ​ពោះ​ធ្ងន់ធ្ងរ មាន​ទាំង​ក្អួត ក៏​ដូចជា​ឈឺ​ក្បាល ឬ​វិល​មុខ​ធ្ងន់ធ្ងរ គួរ​តែ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ភ្លាមៗ។ ចំណុចសំខាន់ ​បើ​ស្ថិត​ក្នុង​លក្ខខណ្ឌ​ទាំង​នេះ ស្រ្តី​កុំ​ប្រើ​ថ្នាំ​ពន្យារកំណើត​បន្ទាន់​អី​ល្អ​ជាង! ទី១ ស្រ្តី​ដែល​ធ្លាប់​ជួប​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល មាន​ដុំ​សាច់ មាន​ជំងឺ​ថ្លើម ឬ​មាន​សម្ពាធ​ឈាម​ខ្ពស់​ដែល​មិន​បាន​ព្យាបាល ទី២ ស្រ្តី​បំបៅ​កូន​ដោយ​ទឹក​ដោះ ទី៣ ប្រសិន​បើ​ដល់​ថ្ងៃ​មក​រដូវ ឬ​លើស​រយៈពេល​៧២​ម៉ោង​ក្រោយ​រួមភេទ និង​ទី៤ គឺ​ស្រ្តី​ដែល​មាន​ជំងឺ​ជំងឺ​រលាក​អាង​ត្រគាក។ អត្ថបទគួរអាន៖ […]

អត្ថបទផ្សេងទៀតពី សុខភាពផ្លូវភេទ

ស្វែងរក សុខភាពផ្លូវភេទ

ទ្រីក្រូម៉ូណាស់

Trichomoniasis (ជំងឺ​ទ្រីកូម៉ូនីញ៉ាស៊ីស)

និយមន័យតើ​អ្វី​ទៅ​ជា​ជំងឺ​ទ្រីកូម៉ូនីញ៉ាស៊ីស? ជំងឺ​ទ្រីកូម៉ូនីញ៉ាស៊ីស​ជា​ជំងឺ​កាមរោគ​ដែល​ឆ្លង​ដោយសារ​វត្តមាន​របស់​ប៉ារ៉ាស៊ីត​មាន​ឈ្មោះ​ថា​ទ្រីកូម៉ូណាស​វ៉ាជីណា លីស។ រោគ​សញ្ញា​របស់​វា​គឺ​លេច​ឡើង​ក្នុង​អំឡុង​ពេល​១​សប្ដាហ៍​ក្រោយ​ពេល​ឆ្លង​ ប៉ុន្តែ​ក៏​មាន​មនុស្ស​មួយ​ចំនួន​មិន​មាន​រោគ​សញ្ញា​ដែរ។ ដោយ​សារ​តែ​រោគ​សញ្ញា​របស់​ជំងឺ​នេះ​វា​ស្រដៀង​ទៅ​នឹង​ជំងឺ​កាមរោគ​ប្រភេទ​ដ​ទៃ ​ការ​កំណត់​រោគ​វិនិច្ឆ័យ​គឺ​មាន​ការ​លំបាក។ តើ​ជំងឺ​ទ្រីកូម៉ូនីញ៉ាស៊ីស​ឧស្សាហ៍​ជួប​ប្រទះ​ឬ​ទេ? វា​ជួប​ប្រទះ​ជា​ញឹកញាប់​ហើយ​ភាគ​ច្រើន​កើត​លើ​ស្ត្រី​ច្រើន​ជាង​បុរស​។ រោគ​សញ្ញាតើ​រោគ​សញ្ញា​នៃ​ជំងឺ​កាមរោគ​ប្រភេទ​នេះ​មាន​អ្វី​ខ្លះ​? ​ជំងឺ​ទ្រីកូម៉ូនីញ៉ាស៊ីស​ជាទូទៅ​ គឺ​មិន​សញ្ញា​សំគាល់​ទេ ​ប៉ុន្តែ​បើ​មាន​សញ្ញា​ហើយ​គឺ​លេច​ឡើង​ភាគ​ច្រើន​នៅ​ចន្លោះ​ពី​ប្រាំ​ទៅ​២៨​ថ្ងៃ​បន្ទាប់​ពី​មាន​ការ​ឆ្លង​។ អ្នក​ផ្សេង​ទៀត​ក៏​អាច​យូរ​ជាង​នេះ​ដែរ។ សញ្ញា​ដែល​ស្ត្រី​ឧស្សាហ៍​ជួប​ប្រទះ​ជាង​គេ​គឺ៖ មាន​ធ្លាក់​រំអិល​ ឬ​ធ្លាក់​សហើយ​អាច​មាន​ពណ៌​ប្រផេះ​ លឿង​ និង​បៃតង​ដែល​ស្អិត​និង​មាន​ក្លិន​ មាន​ធ្លាក់​ឈាម​ រមាស់​និង​ក្រហាយ​ទ្វារមាស ឡើង​ក្រហម​ ឬ​ហើម នោម​ញឹក ក្រហាយ​នៅ​ពេល​នោម​ និង​មាន​ការ​ឈឺ​ចាប់​ពេល​រួម​ភេទ សញ្ញា​ដែល​បុរស​ឧស្សាហ៍​ជួប​ប្រទះ​ជាង​គេ​គឺ៖ មាន​ហូរ​ទឹក​ចេញ​ពី​បង្ហួរ​នោម ក្រហាយ​ពេល​នោម​និង​ក្រោយ​ពេល​ចេញ​ទឹក​កាម នោម​ញឹក វា​អាច​នៅ​មាន​សញ្ញា​ផ្សេង​ទៀត​។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សម្រាប់​ព័ត៌មាន​បន្ថែម។ តើ​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​នៅ​ពេល​ណា? ក្នុង​ករណី​មាន​ចម្ងល់​ មាន​រោគ​សញ្ញា​មិន​ប្រក្រតី​ ឬ​សង្ស័យ​ថា​មាន​ជំងឺ​សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ព្រោះ​ថា​ការ​ឆ្លើយតប​ទៅ​នឹង​ជំងឺ​របស់​មនុស្ស​គ្រប់​រូប​គឺ​ផ្សេង​ៗ​គ្នា។ មូលហេតុតើ​ជំងឺ​ទ្រីកូម៉ូនីញ៉ាស៊ីស​បណ្ដាល​មក​ពី​មូលហេតុ​អ្វី​? ជំងឺ​នេះ​គឺ​បណ្ដាល​មក​ពី​ប៉ារាសុីតឈ្មោះ​ថា​ទ្រីកូម៉ូណាស​វ៉ាជីណាលីស​វា​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​តាម​ការ​រួម​ភេទ។ នៅ​លើ​ស្ត្រី​វា​បង្ក​រោគ​នៅ​តាម​ទ្វារមាសបង្ហួរ​ ឬ​ទាំង​ពីរ​តែ​ម្ដង​។ សម្រាប់​បុរស​វិញ​ការ​ក​រោគ​ភាគ​ច្រើន​នៅ​លើ​បង្ហួរ​នោម​។ ពេល​ការ​ក​រោគ​ចាប់​ផ្ដើម​ហើយ ​គឺ​វា​ងាយ​ចម្លង​ទៅ​អ្នក​ដទៃ​ណាស់​ប្រសិន​បើ​មាន​ការ​រួម​ភេទ​ដោយ​មិន​ប្រើ​ប្រាស់​ស្រោម​អនាម័យ។ ជំងឺ​នេះ​មិន​ចម្លង​តាម​ការ​ប៉ះពាល់​គ្នា​ដូច​ជា​អោប​ ថើប ញ៉ាំ​បាយ​ជាមួយ​គ្នា ​ឬ​ប្រើ​បង្គន់​រួម​គ្នា​នោះ​ទេ។ លើស​ពី​នេះ​ទៅ​ទៀត​វា​ក៏​អាច​ឆ្លង​តាម​ការ​រួម​ភេទ​ដែល​មិន​ទាក់​ទង​នឹង​ប្រដាប់​ភេទ​ដែរ​។ អត្ថបទពាក់ព័ន្ធ៖ ប្រើឧបករណ៍សិចសម្រេចកាម ត្រូវចេះតិចនិកទាំងនេះ អាចការពារឆ្លងកាមរោគ! ហានិភ័យ​កត្តា​អ្វី​ខ្លះ​ដែល​ប្រឈម​នឹង​ការ​កើត​ជំងឺ​នេះ? ជំងឺ​កាមរោគ​ប្រភេទ​នេះ​ច្រើន​កើត​លើ​ស្ត្រី​ច្រើន​ជាង​បុរស​ហើយ​លើ​ស្ត្រី​វ័យ​ចំណាស់​ជាង​នារី​វ័យ​ជំទង់។ ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា​ស្ត្រី​ដែល​មាន​អាយុ​លើស​ពី​៤០ឆ្នាំ ​គឺ​អាច​មាន​អត្រា​កើត​ច្រើន​ជាង​ពីរ​ដង​ប្រសិន​បើ​ប្រៀប​ធៀប​ទៅ។ កត្តា​ប្រឈម​គឺ​មាន​ដូចជា​៖ មាន​ដៃ​គូ​ស្នេហា​ច្រើន ធ្លាប់​មាន​ជំងឺ​​កាមរោគ​ញឹកញាប់ ធ្លាប់​កើត​ជំងឺ​ទ្រីកូម៉ូនីញ៉ាស៊ីស​នេះ​ពី​មុន​មក មិន​ប្រើ​ប្រាស់​ស្រោម​អនាម័យពេល​រួមភេទ​។ រោគ​វិនិច្ឆ័យ​និង​ការ​ព្យាបាលរោគ​វិនិច្ឆ័យ រោគ​សញ្ញា​នៃ​ជំងឺ​នេះ​គឺ​ស្រដៀង​នឹង​រោគ​សញ្ញា​នៃ​ជំងឺ​កាមរោគ​ដទៃ​ទៀត​ដែរ​។ វា​មិន​អាច​កំណត់​បាន​ដោយ​គ្រាន់​តែ​មាន​រោគ​សញ្ញា​នោះ​ទេ ​គ្រូពេទ្យ​ត្រូវ​ធ្វើ​តេស្ត​ដោយ​ពឹង​ផ្អែក​លើ​មន្ទីរ​ពិសោធន៍ ​និង​ការ​ពិនិត្យ​កាយ​សម្បទា​ទៀត​ទើប​អាច​កំណត់​បាន​ថា​អ្នក​ជំងឺ​មាន​មេរោគ​នេះ​ពិត​ប្រាកដ​មែន។ ​ការ​កំណត់​បាន​ត្រូវ​ប្រើ​វិធី​ដូច​ខាង​ក្រោម​៖ ការ​បណ្ដុះ​កោសិកា ការធ្វើ​តេស្ត​វាស់​កម្រិត​អង់ទីករ​ ការ​ធ្វើ​តេស្ត​រក​មើល​វត្តមាន​សែន​របស់​មេរោគ ការ​ធ្វើ​តេស្ត​លើ​វត្ថុ​វិភាគ​ដែល​បាន​មក​ពី​រំអិល​ស្ត្រី​និង​ទឹក​ដែល​ហូរ​ចេញ​ពី​បង្ហួរ​នោម​(បុរស)តាម​ការ​មើល​មីក្រូស្កុប។ ការ​ព្យាបាល វា​អាច​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​ផ្សះ​។ គ្រូពេទ្យ​អាច​ណែនាំ​ឲ្យ​ប្រើ metronidazole(flagyl) ឬ tinidazole (Tindamax)។ មិន​ត្រូវ​ផឹក​គ្រឿង​ស្រវឹង​ក្នុង​អំឡុង​ពេល​២៤​ម៉ោង​ក្រោយ​ពេល​ផឹក​ថ្នាំmetronidazole និង​៧២​ម៉ោង​ក្រោយ​ប្រើ ​Tinidazole​ ទេ​ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​វិល​មុខ​និង​ក្អួត។ ​កុំ​ភ្លេច​ហៅ​ដៃ​គូ​មក​ធ្វើ​ការ​ពិនិត្យ​ និង​ព្យាបាល​ផង​ព្រោះ​ថា​មិន​មាន​រោគ​សញ្ញា​មិន​ប្រាកដ​ថា​គ្មាន​ជំងឺ​នោះ​ទេ។ អ្នក​អាច​នឹង​ត្រូវ​តម​រួម​ភេទ​ក្នុង​អំឡុង​ពេល​នេះ​សិន​ប្រហែល​១​សប្ដាហ៍​ដើម្បី​ឲ្យ​វា​ជា​សះ​។ ចំណេះដឹង​បន្ថែមតើ​មាន​វិធី​អ្វី​ខ្លះ​ដែល​អាច​ជៀសវាង​ជំងឺទ្រីកូម៉នីញ៉ាស៊ីស​នេះ​បាន​? ខាង​ក្រោម​នេះ​ជា​វិធី​ខ្លះ​ៗ​ដែល​អាច​យក​ទៅ​អនុវត្ត​បាន​៖ ប្រើ​ថ្នាំ​ឲ្យ​បាន​ត្រឹម​ត្រូវ​ទោះ​ជា​បាត់​រោគ​សញ្ញា​ក៏​ដោយ​ជា​ពិសេស​គឺ​ថ្នាំ​ផ្សះ ក្នុង​ករណី​មាន​ជំងឺ​ត្រូវ​ប្រាប់​ដៃ​គូរ​ឲ្យ​មក​ពិនិត្យ​ផង ជៀសវាង​ការ​រួម​ភេទ​ក្នុង​ពេល​មាន​ជំងឺ​ និង​កំពុង​ព្យាបាល។ ទោះ​ជា​ប្រើ​ថ្នាំ​ហើយ​បាន​ជា​ក៏​ដោយ​ ជំងឺ​កាមរោគ​ប្រភេទ​នេះ​នឹង​អាច​កើត​ឡើង​ម្ដង​ទៀត​ប្រសិន​បើ​មាន​ការ​រួម​ភេទ​ជា​មួយ​អ្នក​ផ្ទុក​មេរោគ​នេះ ទៅ​ជួប​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​ប្រសិន​បើ​មាន​សញ្ញា​នៅ​តែ​កើត​មាន​បន្ទាប់​ពី​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពេល​ប្រើ​ថ្នាំ​ផ្សះ។ អត្ថបទពាក់ព័ន្ធ៖ ស្រីៗឆ្លងជំងឺកាមរោគប្រភេទនេះ ប៉ះពាល់ខ្លាំងទាំងពេលពពោះ […]


សុខភាពផ្លូវភេទ

គួរផ្លាស់ប្ដូរសម្លីអនាម័យ ប៉ុន្មានម៉ោងម្ដងទើបល្អ?

អំឡុង​ពេល​មក​រដូវ​ ស្ត្រី​ខ្មែរ​ភាគច្រើន​ប្រើ​សម្លីអនាម័យ ជាង​ប្រភេទ tampon  ហើយ​មាន​ចម្ងល់​ទាក់ទិន​នឹង​ពេលវេលា​ផ្លាស់ប្ដូរ​សម្លីឲ្យ​បាន​ត្រឹមត្រូវ ចៀសវាង​ទុក​យូរ​នាំឲ្យ​មាន​ការ​ឆ្លង​រោគ។ លោកស្រី​វេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកា​សេវាកម្ម​គ្លីនិក រ៉ាក់ នឹង​បកស្រាយ​ដូច​តទៅ។ សម្រាប់​ប្រភេទ​សម្លីអនាម័យ​ត្រូវ​ប្រយ័ត្ន​ឲ្យ​មែនទែន បើ​ប្រើ​មួយ​បន្ទះ​ច្រើន​ម៉ោង​មិន​ល្អ​នោះ​ទេ ព្រោះ​ផ្អាប់ពេល​យូរ​​​នៅ​ជាប់​កន្លែង​ដែល​ក្ដៅ​ហើយ​សើម នាំឲ្យ​មេរោគ​បំបែក​ខ្លួន ហើយ​ចូល​ទៅ​បង្ក​រោគ​នៅ​ផ្លូវ​នោម​វិញ ឬ​បង្ក​រោគ​នៅ​ទ្វារមាស ហើយ​បើ​ធ្ងន់ធ្ងរ​ ឡើង​ជា​កន្ទួល​រមាស់​បរិវេណ​សម្ងាត់​នោះ​ជាដើម។ ស្តង់ដារ​ដូរ​សំឡី​អនាម័យ​គឺ​ចន្លោះ ៤-៥ ម៉ោង​ម្ដង តែ​បើ​ឈាម​រដូវ​យើង​ច្រើន អាច ៣-៤ ម៉ោង​ក៏​បាន។ វេជ្ជបណ្ឌិត ពឹង ជុតិមា ក៏​បាន​ពន្យល់​ពី​ប្រភេទ​របៀប​ប្រើ tampon ផង​ដែរ ដោយ​ស៊ក​វា​ទៅ​ក្នុង​ទ្វារមាស ហើយ​គួរ​ដូរ ៣ ម៉ោង​ម្ដង។ តែ​បើ​អាច​ប្រែប្រួល​តាម​ស្ត្រី​ម្នាក់​ៗ ព្រោះ​ខ្លះ​អាច​មក​ឈាម​រដូវ​ច្រើន ដូចនេះ​ត្រូវ​ឧស្សាហ៍​ដូរ ហើយ​មកតិច​ក៏​មិន​គួរ​ទុក​ឲ្យ​លើស​ពី ៥ ម៉ោងឡើយ។ ព្រោះ​បើ​ទុក​យូរ​ អាច​បណ្ដាល​ឲ្យ​បាក់តេរី​ជ្រាប​ចូល​ក្នុងទ្វារមាស នាំឲ្យ​មាន​ការ​បង្ក​រោគ​ធ្ងន់ធ្ងរ។ នាយិកា​សេវាកម្ម​គ្លីនិក រ៉ាក់ បាន​បន្ថែម​ទៀត​ថា ថ្ងៃ​មក​រដូវ​ច្រើន​ជាង​គេ នៅថ្ងៃ​ទី២ និង​ទី​៣ ដូចនេះ​​គួរតែ​ឧស្សាហ៍​ដូរ​ញឹកញាប់។ អត្ថបទពាក់ព័ន្ធ៖ គ្មានអនាម័យនាំឲ្យធ្លាក់ស តែអនាម័យជ្រុលក៏ជាដើមហេតុដែរ! ហេតុផល ស្រ្តីមករដូវមិនគួរតមចំណីអាហារ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត […]


ជំងឺកាមរោគ

បង្ការការឆ្លងរោគ រួមភេទហើយ កុំភ្លេចធ្វើរឿងសំខាន់នេះ

ក្រោយ​ប្រតិបត្តិការ​រឿង​ក្តៅ​​សាច់​ហើយ ទាំង​ស្ត្រី​ទាំង​​បុរស​ចាំបាច់​ត្រូវ​លាង​សម្អាត​ប្រដាប់​​ភេទ បន្ថែម​ពី​នោះ​យើង​ក៏​ត្រូវ​នោម​ភ្លាមៗ​ដែរ។ ហេតុអី​គ្រូពេទ្យ​ណែនាំ​ឲ្យ​យើង​នោម​បន្ទាប់ពី​រួមភេទ​​ហើយ? ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា ការ​លាង​សម្អាត​ប្រដាប់​ភេទ​ក្រោយ​ប្រតិបត្តិការ​ហើយ ទាំង​បុរស​ទាំង​ស្ត្រី​មិន​ត្រូវ​រំលង​នោះ​ទេ ព្រោះ​វា​គឺ​ជា​រឿង​អនាម័យ ចំណែក​ឯ​ការ​នោម​វិញ​នោះ​កាន់​តែ​ចាំបាច់​ទៀត ដោយសារ​តែ​វា​អាច​ជួយ​ការពារ​ការ​ឆ្លង​មេរោគ​នៅ​បំពង់​បង្ហួរ​នោម ប្លោក​នោម និង​តម្រង​នោម។ បើ​ចំពោះ​មនុស្ស​ស្រី​វិញ ដោយសារ​តែ​បង្ហួនោម​នៅ​ជិត​ប្លោក​នោម ដូច្នេះ​បាក់តែរី ងាយ​នឹង​ជ្រៀត​ចូល​ក្នុង​ប្លោកនោម ហើយ​ទៅ​បង្ក​រោគ​នៅ​ផ្លូវ​ទឹកម៉ូត្រ បើ​សិ​នជា​មិន​បាន​នោម​ក្រោយ​រួមភេទ​រួច​ទេ មេរោគ និង​បាក់តេរី​ផ្សេងៗ​ក្នុង​ប្រដាប់​ភេទ និង​រន្ធ​គូថ​អាច​នឹង​ចូល និង​ប្រមូលផ្ដុំ​ក្នុង​បង្ហួរនោម ដូច្នេះ​ធ្វើ​ឱ្យ​ប្រឈម​កាន់តែ​ខ្លាំង​នឹង​ការ​បង្ក​រោគ​នៅ​ប្លោកនោម​។ ទោះបី​ជា​បង្ហួរ​នោមប្រុសៗ​វែង​ជាង​ស្រីៗ​ក៏​ដោយ ក៏​ត្រូវ​តែ​នោម​ចេញ​ដែរ  ព្រោះ​មេរោគ​អាច​ឆ្លង​កាត់​ទៅ​ដល់​ទី​នោះ។ អត្ថបទពាក់ព័ន្ធ៖ ៧ សំណួរពីរឿងរួមភេទ ទាំងប្រុសទាំងស្រីឆ្ងល់ខ្លាំង តែខ្មាសអត់ហ៊ានសួរ! ៤ ចំណុចគួរចៀសវាង ពេលស្រីៗធ្វើអនាម័យកន្លែងសម្ងាត់ តើ​ការ​លាង​​សម្អាត​ប្រដាប់​ភេទ និង​ការ​បញ្ចេញ​ទឹក​នោម ក្រោយ​រួមភេទ​ហើយ​ភ្លាម អាច​បង្ការ​ពី​ការ​មាន​ផ្ទៃពោះ​បាន​ទេ? ចម្លើយ មិន​បាន​​នោះ​ទេ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ថា អំឡុង​រួមភេទ ទឹកកាម​បុរស​បាន​បាញ់​ចូល​ជ្រៅ​ទៅ​ក្នុង​ប្រដាប់​ភេទ​ស្ត្រី​ទៅ​ហើយ រង់ចាំ​ការ​ជួប​គ្នា​ដើម្បី​បង្ក​កំណើត​ប៉ុណ្ណោះ ប្រសិន​បើ​រួមភេទ​ចំ​ពេល​មេ​ជីវិត​ញី​ធ្លាក់​មក។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health […]


សុខភាពផ្លូវភេទ

ប្រុសៗចូលចិត្តស្លៀកខោរឹបតឹងយូរពេក អាចខ្សោយមេជីវិត?

ប្រុសៗ​ខ្សោយ​មេ​ជីវិត​មក​ពី​កត្តា​ច្រើន​យ៉ាង ក្នុង​នោះ​មាន​មតិ​មួយ​ចំនួន​លើក​ឡើង​ថា ប្រុសៗ​ដែល​ចូលចិត្ត​ស្លៀក​ពាក់​ខោ​រឹបៗ​ពេក ក៏​ជា​មូលហេតុ​ធ្វើ​អត់​មាន​កូន​ដែរ តើ​ពិត​ជា​អ៊ីចឹង​មែន​អត់? ឆ្លើយ​តប​នឹង​ចម្ងល់​នេះ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់ម៉ែត បកស្រាយថា ធម្មតា​សរីរាង្គ​បន្តពូជ​ទាំង​បុរស​ទាំង​ស្រ្តី ​ត្រូវ​ការ​បិទ​បាំង តែ​ការ​បិទ​បាំង​ដោយ​ស្លៀក​ខោ​រឹប​រយៈ​ពេល​យូរ អាច​ជា​មូលហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ពងស្វាស​ដែរ។ ចំពោះ​មូលហេតុ​ដែល​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​អះ​អាង​ថា អាច​ប៉ះពាល់​ដល់​មេជីវិត​នោះ ទី១ ការ​ស្លៀក​រឹប​តឹង ធ្វើ​ឲ្យ​រលាក ធ្វើ​ឲ្យ​ហប់​បែក​ញើស ទី២ គ្មាន​ខ្យល់​ចេញ​ចូល បែប​នេះ​ពង​ស្វាស​មិន​អាច​បង្កើត​មេ​ជីវិត​បាន​ល្អ​ទេ។ ពេលខ្លះ​ប្រុសៗ​មាន​មេ​ជីវិត​ដែរ តែ​មិន​គ្រប់​លក្ខណៈ ជួនកាល​អាច​មាន​កូន​ដែរ តែ​ដល់​មាន​កូន​មក កូន​សុខភាព​មិន​ល្អ ឯ​អ្នក​ខ្លះ​ទៀត​មេ​ជីវិត​បង្ក​កំណើត​បាន​បន្តិច កូន​អ​ត់វិវត្ត ឬ​វិវត្ត​មក ធ្វើ​ឲ្យ​មាន​ជំងឺ​ពី​កំណើត។ អត្ថបទពាក់ព័ន្ធ៖ ប្រុសៗចង់បានកូន គួរញ៉ាំរ៉ែ និងវីតាមីនអីខ្លះ ជួយឲ្យមេជីវិតខ្លាំង? មិនចង់ប៉ះពាល់ដល់មេជីវិត ប្រុសៗគួរចៀសវាងអាហារទាំងនេះ លោក​វេជ្ជបណ្ឌិតបន្តថា ទោះ​បែប​នេះ​ក្តី មិន​មាន​ន័យ​ថា​ដាច់​ខាត​ប្រុសៗ​មិន​អាច​ស្លៀក​ពាក់​រឹប​តឹង​នោះ អាច​ស្លៀក​បាន តែ​កុំ​ស្លៀក​យូរ​ពេក ត្រូវ​ឆាប់​ដោះ​ចេញ ព្រោះ​សរីរាង្គ​បន្ត​ពូជ​យើង ត្រូវ​ការ​ការ​សម្រាក​ដូច​រាងកាយ​​យើង​អ៊ីចឹង​ដែរ។ ការ​ស្លៀកពាក់​រឹប​គ្រាន់​តែ​ជា​កត្តា​រួម​ផ្សំ​ប៉ុណ្ណោះ ឯ​មូលហេតុ​ចម្បង​ធ្វើ​ឲ្យ​ប្រុស​ខ្សោយ​មេជីវិត​នោះ ដោយសារ​មូលហេតុ​ផ្សេង​ទៀត មាន ការ​ផឹក​ស្រា ជក់បារី ប្រើ​គ្រឿង​ញៀន ការ​ប្រើប្រាស់​ថ្នាំ​ព្យាបាល​ជំងឺ​មួយ​ចំនួន ការ​ប៉ះពាល់​ជាមួយ​កាំរស្មី ឬ​មាន​បញ្ហា​ផ្លូវចិត្ត​ជាដើម។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ […]


សុខភាពផ្លូវភេទ

គ្មានអនាម័យនាំឲ្យធ្លាក់ស តែអនាម័យជ្រុលក៏ជាដើមហេតុដែរ!

កន្លង​មក​យើង​តែងតែ​ត្រូវ​បាន​អ្នក​ជំនាញ​បង្ហាញ​ពី​ការ​គ្មាន​អនាម័យ​ខ្លួន​ប្រាណ​ទើប​នាំឲ្យ​កើត​បញ្ហា​ធ្លាក់​ស។ ក្នុង​នោះ​យើង​បាន​រំលង​រឿង​សំខាន់​មួយ គឺ​ការ​ធ្វើ​អនាម័យ​ជ្រុល​ក៏​អាច​បណ្ដាល​ឲ្យ​ធ្លាក់​ស​ដែរ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោកស្រី​វេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកា​សេវាកម្ម​គ្លីនិក រ៉ាក់។ លោក​ស្រី​បាន​បន្ត​ទៀត​ថា ស្រីៗ​ធ្លាក់​ស​មួយ​ចំនួន ព្រោះតែ​បាត់បង់​បាក់តេរី​ល្អ​អស់​រលីង ដោយសារ​ការ​ប្រើប្រាស់​ទឹក​អនាម័យ​មានកម្រិត pH ខ្ពស់​ច្រើន​ពេក។ មូលហេតុ​ដែល​នាំឲ្យ​បាត់បង់​បាក់តេរី​ល្អ មកពី​យើង​លូក​លាង​សម្អាត​ដល់​ផ្នែក​ខាង​ក្នុង​ខ្លាំង ព្រោះ​ខ្លាច​ទ្វារមាស​មាន​​មាន​ក្លិន ឬ​សំណើម។ នៅ​ពេល​បាត់បង់​បាក់តេរី​ល្អ​អស់ គ្មាន​អ្វី​ការពារ​បាក់តេរី​អាក្រក់ ដូចនេះ​ហើយ​ទើប​ធ្វើឲ្យ​ស្ត្រីងាយ​​ឆ្លង​រោគ​ផ្សេង​ៗ ជាពិសេស​មេរោគ​នាំឲ្យ​ធ្លាក់​ស​នេះ​តែ​ម្ដង។ នាយិកា​សេវាកម្ម​គ្លីនិក រ៉ាក់ រូប​នេះ​បាន​បន្ថែម​ទៀត​ដែរ​ថា ដើម្បី​ថែរក្សា​ទ្វារមាស​ឲ្យ​មានសុខភាពល្អ ​យើង​គួរតែ​ដឹង​ពី​របៀប​ប្រើប្រាស់​ទឹក​អនាម័យ​ឲ្យ​បាន​ត្រឹមត្រូវ៖ ១- បើ​មាន​ក្លិន​ត្រូវ​ប្រើ​ទឹក​អនាម័យ ២ ដង/​ថ្ងៃ ២- បើ​គ្មាន​បញ្ហា​ក្លិន ឬ​ធ្លាក់​ស​ មិន​ចាំបាច់​ប្រើ​ទឹក​អនាម័យ​ទេ ៣- បន្ទោបង់​រួច​ត្រូវ​លាង​សម្អាត​ដោយ​ទឹក​ធម្មតាពីមុខ​ទៅ​ក្រោយ ​មិន​បាច់​ប្រើ​ទឹកអនាម័យ តែ​បើ​គ្មាន​ទឹក​អាច​យក​ក្រដាស​ទៅ​ផ្ដិត​សម្អាត ៤- ថ្ងៃ​មក​រដូវ​អាច​ប្រើ​ទឹក​អនាម័យ​លាង​សម្អាត​បាន តែ​ត្រឹម​លាង​សម្អាត​ពី​ក្រៅ​បាន​ហើយ កុំ​លូក​លាង​ខាង​ក្នុង។ ក្រៅពីនោះ យើង​មិន​ត្រូវ​ប្រើ​គ្រឿង​ក្រអូប ឬ​សាប៊ូអ្វី​ទៅ​លើ​តំបន់​សំខាន់​នោះ​ឡើយ ព្រោះ​វា​ក៏ជា​មូលហេតុ​ដែល​នាំឲ្យ​ឆ្លង​មេរោគ​ចូល​បរិវេណ​នោះ។ អត្ថបទពាក់ព័ន្ធ៖ ធ្វើម៉េចទើបដឹងថា ធ្លាក់ស មានជំងឺ? ធ្វើម៉េចទើបដឹងថា ធ្លាក់ស មានជំងឺ? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


សុខភាពផ្លូវភេទ

ប្រុសៗចង់បានកូន គួរញ៉ាំរ៉ែ និងវីតាមីនអីខ្លះ ជួយឲ្យមេជីវិតខ្លាំង?

មេ​ជីវិត​ឈ្មោល​មាន​រាប់​លាន​ក្បាល តែ​ក្នុង​ចំណោម​នោះ មាន​តែ​មេ​ជីវិត​មួយ​ប៉ុណ្ណោះ ដែល​អាច​បង្ក​កំណើត​បាន ខណៈ​ប្រុសៗ​ខ្លះ មាន​មេ​ជីវិត​មែន តែ​បើមេ​ជីវិត​មិន​គ្រប់​លក្ខណៈ ឬ​ខ្សោយ មិន​អាច​បង្ក​កំណើត​បាន​ទេ។ អ៊ីចឹង​ធ្វើ​ម៉េច​ចម្រាញ់​យក​មេ​ជីវិត​មួយ​ដែល​ល្អ​បំផុត លឿន និង​មាន​ថាមពល​គ្រប់​គ្រាន់ ចេញ​ពី​មេ​ជីវិត​រាប់​លាន មក​បង្ក​កំណើត​ជាមួយ​មេ​ជីវិត​ញីបាន? ប្រធាន​ផ្នែក​រោគ​ស្ត្រីនៃ​មន្ទីរពេទ្យ​កាល់ម៉ែត សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ថា របប​អាហារ និង​ការ​ញ៉ាំ​ពពួក​វីតាមីន-ជាតិ​រ៉ែ ដើរ​តួនាទី​សំខាន់​បំផុត។ ខាង​ក្រោម​នេះ​ជា​ពពួក​វីតាមីន និង​ជាតិ​រ៉ែ ដែល​ជួយ​ឲ្យ​មេ​ជីវិត​ខ្លាំង។ ១. ជាតិរ៉ែ សរីរាង្គ​ផ្លូវ​ភេទ​បុរស និង​មេ​ជីវិត​ឈ្មោល ត្រូវ​ការ​បរិមាណ​ជាតិរ៉ែ​ច្រើន បើ​សិន​ជា​ប្រុសៗ​ខ្វះ​ស័ង្កសី សេឡេញ៉ូម ធ្វើ​ឲ្យ​កម្រិត​អ័រម៉ូន​តេស្តូស្តេរ៉ូន​ទាប គុណភាព​មេ​ជីវិត​ឈ្មោល​ខ្សោយ​ ប្រឈម​នឹង​បញ្ហា​អត់​កូន។ ប្រុសៗអាច​បន្ថែម​ជាតិ​រ៉ែ​ទាំង​នេះ​​ចូល​ក្នុង​ខ្លួន​​បាន តាម​រយៈ​ការ​ញ៉ាំ​ថ្នាំ​ជាតិ​រ៉ែ និង​របប​អាហារ​ប្រចាំ​ថ្ងៃ មាន ស៊ុត សាច់​មាន់ អយស្ទ័រ ខ្ចៅ​ខ្យង សាច់​គោ គ្រាប់​ធញ្ញជាតិ និង​គ្រាប់​សណ្ដែក។ ២. វីតាមីន វីតាមីន A, C, E, B12 សុទ្ធ​តែ​ល្អ​ចំពោះ​សុខភាព និង​ជួយ​បង្កើន​គុណភាព​មេ​ជីវិត។ កង្វះ​វីតាមីន A ធ្វើ​ឲ្យ​​គុណ​ភាព​ទឹក​កាម អត្រា​បង្ក​កំណើត​ថយ​ចុះ។ […]


ផ្លូវភេទនិងការការពារ

ធ្លាប់ឮពីបូសអន្ទង់ទេ មកអី? កើតម្តងហើយអាចកើតទៀតទេ?

បូស​អន្ទង់ ជា​បូស​ដែល​កើត​នៅ​ម្តុំ​ទ្វារ​លាមក ឬ​រន្ធ​គូទ ដោយ​ការ​ស៊ី​ចាក់​រូង​កកើត​ជា​ខ្ទុះ ចេញ​ពី​ក្នុង​រន្ធ​បាត​មក​ក្រៅ ដែល​ភាគ​ច្រើន​​កើត​លើ​មនុស្ស​ពេញ​វ័យ ហើយ​ក៏​អាច​កើត​មាន​លើ​កូន​ក្មេង​ដែរ នេះ​បើ​តាម​ប្រភព​​មន្ទីរពេទ្យ​កាល់ម៉ែត។ ១. រោគសញ្ញាបូសអន្ទង់ – មាន​ដុំ​ពក​ហើម – ឈឺ​នៅ​តំបន់​រន្ធគូទ និង​ក្នុង​រន្ធគូទ – មាន​ហូរ​ខ្ទុះ​នៅ​រន្ធគូទ – សើម​ជាប់​ជា​ប្រចាំ​នៅ​រន្ធគូជ – រមាស់​រន្ធគូទ។ ២. មូលហេតុ​កើត​បូស​អន្ទង់ ជា​ធម្មតា​នៅ​ខាង​ក្នុង​រន្ធគូទ​របស់​មនុស្ស​យើង​គ្រប់​គ្នា មាន​ក្រពេញ​ធម្មជាតិ​តូចៗ​ជា​ច្រើន។ គេសន្និដ្ឋាន​ថា​ជំងឺ​បូស​អន្ទង់​បណ្ដាល​មក​ពី​ការ​ស្ទះ​រន្ធ​នៃ​ក្រពេញ​តូចៗ​ទាំង​នោះ ដែល​បង្ក​ឲ្យ​មាន​ខ្ទុះ​ស៊ី​ចាក់​រូង​ចេញ​មក​ខាង​ក្រៅ។ ៣. វិធី​ព្យាបាល​បូស​អន្ទង់ ជំងឺ​បូស​អន្ទង់​មិន​មាន​វិធី​ផ្សេង​សម្រាប់​ព្យាបាល​ឲ្យ​ជា​សះ​ស្បើយ​ទេ ក្រៅ​ពី​ការ​វះកាត់​នោះ​ទេ។ ការ​វះបូស​អន្ទង់​មាន​២​ប្រភេទ គឺ​ការ​វះ​បង្ហូរ​ខ្ទុះ​បន្ធូរ​បន្ថយ​ការ​ឈឺ​ចាប់ និង​ការ​វះ​ឲ្យ​ជា​សះ​ស្បើយ។ ប៉ុន្តែ​បូស​អន្ទង់​នឹង​លាប់​មក​វិញ ប្រសិន​បើ​យើង​មិន​បាន​វះ​ផ្ដាច់​ផ្លូវ​រូង​របស់​វា​ទេ។ ការ​វះ​អាច​នឹង​ត្រូវ​ធ្វើ​ឡើង ២​ឬ​៣​ដង ប្រសិន​បើ​បូស​នោះ​ស៊ី​រូង​ប៉ះពាល់​សាច់ដុំ​រន្ធគូទ​ធ្ងន់ធ្ងរ។ ៤. ផល​វិបាក​នៃ​ជំងឺ​បូស​​អន្ទង់ បូស​អន្ទង់​អាច​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​ជីវិត បើ​បូស​ហើម​ឈឺ ហើយ​មិន​បាន​វះ​បង្ហូរ​ខ្ទុះ​ចេញ នៅ​តែ លេប​ថ្នាំ​អូស​បន្លាយ​ពេល​វេលា បូស​នោះ​អាច​រាលដាល​ធំ​បង្ក​ឲ្យ​ស្លោក​ពេញ​តំបន់​បាត។ អត្ថបទពាក់ព័ន្ធ៖ Abscess Surgery (​វះ​បូស) អីគេ​ជា​បូស​សុដន់ ហើយស្រីៗ​ណាខ្លះ​ប្រឈម​កើត​បូសសុដន់? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


សុខភាពផ្លូវភេទ

ទាំងស្រីទាំងប្រុស បើមានជំងឺទាំងនេះប្រចាំកាយ ចំណង់ផ្លូវភេទធ្លាក់ចុះស្ទើរទាំងស្រុង

មិន​ថា​បុរស ឬ​ស្ត្រី​នោះ​ទេ មាន​ចំណង់​ផ្លូវ​ភេទ​ដូចៗ​គ្នា ហើយ​អាយុ​កាន់​តែ​ច្រើន នោះ​ចំណង់​លើ​គ្រែ​ក៏​ធ្លាក់​ចុះ​ទៅ​តាម​នោះ​ដែរ។ តែ​ទោះ​ជា​យើង​មិន​ចាស់​ក៏​ដោយ បើ​មាន​ជំងឺ​មួយ​ចំនួន​ខាង​ក្រោមនេះ​ប្រចាំ​កាយ ​ក៏​ធ្វើ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​ធ្លាក់​ចុះ​ដែរ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោកស្រី​វេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកា​សេវាកម្ម គ្លីនិករ៉ាក់។ ជំងឺ​ប្រចាំ​កាយ​ដែល​ធ្វើ​ឲ្យ​ចំណង់​ផ្លូវភេទ​បុរស និង​ស្ត្រី​ធ្លាក់​ចុះ រួម​មាន ជំងឺ​មហារីក ទឹក​នោម​ផ្អែម លើសឈាម ក្រពះ គេង​មិន​លក់ ហើយ​ការ​ប្រើប្រាស់​ថ្នាំ​មួយ​ចំនួន​ក៏​ធ្វើ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​ធ្លាក់​ចុះ​ដែរ។ ក្រៅ​ពី​កត្តា​អាយុ និង​កត្តា​សុខភាព​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ ក៏​មាន​កត្តា​ចិត្តសាស្ត្រ​មួយ​ទៀត​ដែល​ធ្វើ​ឲ្យ​យើង​លែង​សូវ​ខ្វល់​ខ្វាយ​រឿង​លើ​គ្រែ។ លោកស្រី​វេជ្ជបណ្ឌិត​ថា កត្តា​ចិត្តសាស្ត្រ​ទាំង​នោះ​រួ​មមាន​បញ្ហា​ផ្លូវ​ចិត្ត ដូច​ជា​តាន​តឹង​អារម្មណ៍ បាក់​ទឹក​ចិត្ត និង​ជំងឺ​ផ្លូវចិត្តមួយ​ចំនួន​ទៀត មាន​សម្ពាធ​ការងារ វិបត្តិ​គ្រួសារ សេដ្ឋកិច្ច សង្គម​ជាដើម ក៏​ជា​មូលហេតុ​ធ្វើ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​ថយ​ចុះ​ដូច​គ្នា។ អត្ថបទពាក់ព័ន្ធ៖ បញ្ហានៅពីក្រោយការធ្លាក់ចុះចំណង់ផ្លូវភេទប្រុសៗ គ្រប់គ្នាគួរដឹង! ​​អត់​សូវ​ចង់រួមភេទ អាចប្រើតិចនិកទាំងនេះ ដើម្បីដាស់អារម្មណ៍ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ជំងឺបង្កដោយវីរុសអេចភីវី

៣យ៉ាង ស្រីៗការពារខ្លួនពីជំងឺមហារីកមាត់ស្បូន

ជំងឺ​មហារីក​មាត់​ស្បូន គឺជា​ជំងឺ​ដ៏​កាច​សាហាវ​មួយ ​បើ​កើតហើយ​ពិបាក​នឹង​ព្យាបាលណាស់។ ដូចនេះហើយលោកស្រី​វេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកាសេវាកម្ម​​គ្លីនិក រ៉ាក់ ក៏បាន​ណែនាំ​តែ​វិធី​ការពារ​ខ្លួន ៣ យ៉ាង​​ជួយ​យើង​ឲ្យ​ចៀស​ផុត​ពី​ការ​កើត​ជំងឺ​មហារីក​ប្រភេទ​នេះ​បាន។ ១- តម​មិន​រួម​ភេទ​រហូត​ដល់​មាន​ដៃគូ​ជាក់លាក់ ស្រី​ៗ​ដែល​នៅ​លីវ​ត្រូវ​តម​ការ​រួមភេទ​មុន​ពេល​រៀបការ​ ដោយមិន​គួរ​ប្រឡូក​ក្នុង​ការ​រួមភេទ​មាន​ដៃគូ​ច្រើន​ឡើយ ព្រោះ​វា​អាច​នាំឲ្យ​ឆ្លង​មេរោគ​បាន ដូចនេះ​ហើយ​បាន​ជា​ពេទ្យ​ណែនាំ​មិន​ឲ្យ​រួមភេទ តែ​បើ​តម​មិន​បាន​នៅ​មាន​ជម្រើស ២ ផ្សេង​គ្នា​ទៀត។ ២- ប្រើ​ស្រោម​អនាម័យ ស្រីៗ​មាន​ដៃគូ​ គួរតែ​​ប្រើ​ស្រោម​អនាម័យគ្រប់​ពេល​រួម​ភេទ​​ ព្រោះ​វា​អាច​ជួយ​ការ​ចម្លង​មេរោគ​អេដស៍ កាមរោគ និង​មេរោគ​ដែល​បង្ក​ឲ្យ​ទៅ​ជា​ជំងឺ​មហារីក​មាត់ស្បូន​។ ៣- ចាក់​វ៉ាក់សាំង​មហារីក​មាត់​ស្បូន ទោះ​ជា​យើង​បាន​ឆ្លងកាត់​ការ​រួម​ភេទ​ហើយ​ក៏​ដោយ ក៏​នៅតែ​អាច​ចាក់​វ៉ាក់សាំង​មហារីក​មាត់ស្បូន​បាន​ដែរ។ តែ​សម្រាប់​អ្នក​ធ្លាប់​រួម​ភេទ មុន​ចាក់​វ៉ាក់សាំង​គ្រូពេទ្យ​ត្រូវ​ធ្វើ​តេស្ដ​រក​កោសិកា​មហារីកនៅមាត់ស្បូន​ជាមុន​សិន ប្រសិនបើ​មិន​ឃើញ​មាន​ការ​វិវត្តនោះ​ទេ អាច​ចាក់​បាន។ សម្រាប់​ស្រីៗ​​មិន​ទាន់​រួមភេទ​ឆ្លងកាត់​ការ​រួម​ភេទ ពោល​តាំងពី​ក្មេង​អាយុ ៩ ឆ្នាំ​ឡើង​អាច​ចាក់​បាន។ អត្ថបទពាក់ព័ន្ធ៖ តេស្តរកមើលមហារីកមាត់ស្បូន ស្រីៗគួរស្វែងយល់ ស្រីៗប៉ុន្មានក្រុមនេះ អាចប្រឈមខ្ពស់ជំងឺមហារីកមាត់ស្បូន តម្រូវឲ្យធ្វើតេស្ត១ឆ្នាំម្តង ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត ​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ ​Hello Health Group មិនចេញវេជ្ជបញ្ជា មិន​ធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕


គន្លឹះសុខភាពផ្លូវភេទ

មកដឹងពីលក្ខណៈពិសេសមេជីវិតឈ្មោល និងមេជីវិតញី

យើង​ដឹង​ហើយ ការ​បង្ក​កំណើត​អាច​ប្រព្រឹត្ត​ទៅ​បាន​លុះ​ណា​តែ​មេជីវិត​២​ជួប គឺ​មេ​ជីវិត​ញី និង​មេ​ជីវិត​ឈ្មោល។ តើ​មេ​ជីវិត​ទាំង​២​នេះ មាន​លក្ខណៈ​ពិសេស​យ៉ាង​ណា​ខ្លះ ហើយ​ជួប​គ្នា​ដោយ​របៀប​ណា? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និងរោគស្ត្រី មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន សុខ នឹង​បរិយាយ​លម្អិត​អំពី​បញ្ហា​នេះ។ ១. លក្ខណៈ​ពិសេសរបស់​មេ​ជីវិត​ឈ្មោល – មេ​ជីវិត​ឈ្មោល​ផលិត​នៅ​ក្នុង​ពងស្វាស – តូច​ជាង​មេ​ជីវិត​ញី – ធ្វើ​ដំណើរ​យឺត​ជាង​មេ​ជីវិត​ញី – ទំហំ​វែង​ជាង​មេ​ជីវិត​ញី – មេ​ជីវិត​ឈ្មោល​អាច​រស់​នៅ​រហូត ៥ ថ្ងៃ ក្នុង​រាង​កាយ​មនុស្ស​ស្រី – មេ​ជីវិត​ឈ្មោល​បញ្ចេញ​ខាង​ក្រៅ អាច​រស់​នៅ​ក្នុង​ទឹកកាម​បាន ២-៣ ម៉ោង – ក្នុង​មិល្លីលីត្រ​ទឹក​កាម មាន​មេជីវិត​ឈ្មោល​ប្រហែល​ពី ៤០-១២០ លាន​ក្បាល ​- ក្នុង​ចំណោម​មេ​ជីវិត​ឈ្មោល​រាប់​លាន មាន​មេ​ជីវិត​ឈ្មោល​តែ​មួយ​គត់​ ដែល​អាច​បង្ក​កំណើត​ជាមួយ​មេ​ជីវិត​ញី​​បាន។ មេជីវិតឈ្មោល ២. លក្ខណៈ​ពិសេស​របស់​មេជីវិត​ញី – មេជីវិត​ញីធ្លាក់​នៅ​អំឡុង ១២-​១៤​ ថ្ងៃ មុន​រដូវ​បន្ទាប់​មក​ដល់ – ធំ​ជាង​មេ​ជីវិត​ឈ្មោល – ធ្វើ​ដំណើរ​លឿន​ជាង​មេ​ជីវិត​ឈ្មោល – ទំហំ​ខ្លី​ជាង​មេ​ជីវិត​ឈ្មោល – ពង​មេ​ជីវិត​ញី អាច​រស់​បាន​រយៈពេល​ ២៤​ម៉ោង បន្ទាប់​ពីទុំ​ជ្រុះ។ ​មេ​ជីវិត​ទាំង​ពីរ ​ត្រូវការ​ពេល​ពី ៤៥​នាទី​ ទៅ ១២ម៉ោង​ ដើម្បី​ឲ្យ​​មេ​ជីវិត​ឈ្មោល​អាច​ហែល​ទៅ​ជិត​បំពង់​ដៃ​ស្បូន​ ជា​ទីកន្លែង​បង្ក​កំណើត​​គភ៌​ក្នុង​ផ្ទៃ​ស្រីៗ​នេះ​ឯង។ ទោះ​ជា​យ៉ាង​នេះ​ក្ដី […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ