សុខភាពផ្លូវភេទ

សុខភាព​ផ្លូវ​ភេទ - ​មាន​គ្នា​យើង​ច្រើន​ណាស់​កំពុង​ប្រឈម​បញ្ហា​ផ្លូវភេទ​ទាំង​ស្រី ទាំង​ប្រុស។ ​បញ្ហា​ផ្លូវ​ភេទ​​​មួយ​ចំនួន​ដែល​លម្អិត​ក្នុង​ផ្នែក​នេះ​មាន ​រោគវិនិច្ឆ័យ និងតេស្ត ​ផ្លូវភេទនិងការការពារ ​ជំងឺសិរមាន់លើប្រដាប់ភេទ ​ជំងឺបង្កដោយវីរុស អេចភីវី ​រលាកថ្លើម ​ជំងឺរលាកអាងត្រគាក ​ការពន្យារកំណើត ​គន្លឹះសុខភាពផ្លូវភេទ ​ ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពផ្លូវភេទ

ស្ត្រីស្ថិតក្នុងលក្ខខណ្ឌទាំងនេះ មិនគួរប្រើថ្នាំ៧២ម៉ោងទេ

ស្រ្តី​គ្នាយើងបើ​ស្ថិត​ក្នុង​លក្ខខណ្ឌ​ប៉ុន្មាន​ចំណុច​នេះ ខាងក្រោមនេះ មិន​គួរ​ប្រើ​ថ្នាំ​៧២​ម៉ោង​ឡើយ។ យើង​ដឹង​ហើយ​ថា ថ្នាំ​៧២​ម៉ោង ឬ​ថ្នាំ​ពន្យារ​កំណើត​បន្ទាន់ មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការការពារ​កុំ​ឱ្យ​ស្រ្តី​មាន​ផ្ទៃ​ពោះ ប្រសិនបើ​ភ្លាត់​ស្លៀត​មាន​អីៗ​នឹង​ដៃគូ ដោយ​មិន​បាន​ប្រើ​ស្រោម​អនាម័យ។ ​តែ​ថ្នាំ​ប្រភេទ​នេះ គ្រូពេទ្យ​មិន​ណែនាំ​ឱ្យ​ប្រើ​រាល់​ថ្ងៃ​ដូច​ថ្នាំ​ពន្យារកំណើត​ធម្មតា​ទេ គឺ​អាច​ប្រើ​ត្រឹម​២​ដង​ក្នុង១​ខែ​ប៉ុណ្ណោះ ហើយ​បើ​ស្ថិត​ក្នុង​លក្ខខណ្ឌ​ទាំង​នេះ ស្រ្តី​កុំ​ប្រើ​ថ្នាំ​ពន្យារកំណើត​បន្ទាន់​អី​ល្អ​ជាង។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! លក្ខខណ្ឌដែលស្ត្រីមិនគួរ​ប្រើថ្នាំ​ពន្យារ​កំណើត​៧២ម៉ោង​មាន៖ ទី១ ស្រ្តី​ដែល​ធ្លាប់​ជួប​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល មាន​ដុំ​សាច់ មាន​ជំងឺ​ថ្លើម ឬ​មាន​សម្ពាធ​ឈាម​ខ្ពស់​ដែល​មិន​បាន​ព្យាបាល ទី២ ស្រ្តី​បំបៅ​កូន​ដោយ​ទឹក​ដោះ ទី៣ ប្រសិន​បើ​ដល់​ថ្ងៃ​មក​រដូវ ឬ​លើស​រយៈពេល​៧២​ម៉ោង​ក្រោយ​រួមភេទ និង​ទី៤ គឺ​ស្រ្តី​ដែល​មាន​ជំងឺ​ជំងឺ​រលាក​អាង​ត្រគាក។ [embed-health-tool-heart-rate] ចំពោះ​ផលរំខាន​ទូទៅ ក្រោយ​ពី​ញ៉ាំ​ថ្នាំ​៧២ម៉ោង​រួច មាន​ដូចជា ក្អួត​ចង្អោរ អស់​កម្លាំង ឈឺ​ក្បាល វិល​មុខ ឈឺ​សុដន់​​ជាដើម។ ប៉ុន្តែបើ​ស្រ្តី​មាន​អាការ​ដូចជា ធ្លាក់​ឈាមខ្លាំង និង​ឈឺចាប់ មក​រដូវ​មិនទៀង ឈឺ​ពោះ​ធ្ងន់ធ្ងរ មាន​ទាំង​ក្អួត ក៏​ដូចជា​ឈឺ​ក្បាល ឬ​វិល​មុខ​ធ្ងន់ធ្ងរ គួរ​តែ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ភ្លាមៗ។ ចំណុចសំខាន់ ​បើ​ស្ថិត​ក្នុង​លក្ខខណ្ឌ​ទាំង​នេះ ស្រ្តី​កុំ​ប្រើ​ថ្នាំ​ពន្យារកំណើត​បន្ទាន់​អី​ល្អ​ជាង! ទី១ ស្រ្តី​ដែល​ធ្លាប់​ជួប​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល មាន​ដុំ​សាច់ មាន​ជំងឺ​ថ្លើម ឬ​មាន​សម្ពាធ​ឈាម​ខ្ពស់​ដែល​មិន​បាន​ព្យាបាល ទី២ ស្រ្តី​បំបៅ​កូន​ដោយ​ទឹក​ដោះ ទី៣ ប្រសិន​បើ​ដល់​ថ្ងៃ​មក​រដូវ ឬ​លើស​រយៈពេល​៧២​ម៉ោង​ក្រោយ​រួមភេទ និង​ទី៤ គឺ​ស្រ្តី​ដែល​មាន​ជំងឺ​ជំងឺ​រលាក​អាង​ត្រគាក។ អត្ថបទគួរអាន៖ […]

អត្ថបទផ្សេងទៀតពី សុខភាពផ្លូវភេទ

ស្វែងរក សុខភាពផ្លូវភេទ

គន្លឹះសុខភាពផ្លូវភេទ

៥សំណួរ ប្រុសៗឧស្សាហ៍សួរបំផុត ពាក់ព័ន្ធនឹងរឿងផ្លូវភេទ

បញ្ហា​ផ្លូវ​ភេទ ជា​ដែល​រឿង​យើង​គ្រប់​គ្នា​គិត​ថា អៀនខ្មាស ហើយ​ក៏​ជា​រឿង​ដែល​យើង​ចង់​ដឹង​បំផុត​ដែរ។  តែ​តាម​ពិត​ទៅ​ផ្លូវ​ភេទ មិន​មែន​ជា​​រឿងត្រូវ​អៀន​ខ្មាស​នោះ​ទេ កាលណា​យើងយល់​ដឹង​បាន​កាន់​តែ​ច្រើន អាច​បង្ការ​បញ្ហា​បាន​កាន់​តែ​ខ្ពស់ អ៊ីចឹង​ហើយ ថ្ងៃនេះ Hello គ្រូពេទ្យ​នឹង​យក​ចម្ងល់​ដែល​ប្រុស​ឧស្សាហ៍​សួរ​បំផុត ពាក់ព័ន្ធ​នឹង​រឿង​ផ្លូវ​ភេទ។ ១- រួមភេទ ឆាប់​ចេញ​ទឹកកាម​ពេក​បណ្តាល​មក​ពី​អី? ចម្លើយ៖ បញ្ហា​ឆាប់​ចេញ​ទឹកកាម ជា​រឿង​អាម៉ាស់ និង​កង្វល់​របស់​ប្រុសៗ ហើយ​មក​ដល់​បច្ចុប្បន្ន នៅ​មិនទាន់​ដឹង​ពី​មូល​ហេតុ​ច្បាស់​លាស់​នៅ​ឡើយ ប៉ុន្តែ​អាស្រ័យ​ទៅ​តាម​បទ​ពិសោធ ​និង​អាយុ។ បញ្ហា​ឆាប់​ចេញ​ទឹក​កាម​ អាច​មាន​សម្រាប់​ដៃ​គូ​ថ្មី​ថ្មោង អាច​ដោយ​សារ​ស្ថានការណ៍​រួម​ភេទ​ពិសេស​ណា​មួយ របៀប​នៃ​ការ​រួមភេទ ឬ​អាច​ដោយ​សារ​ខក​ខាន​​បញ្ចេញ​​យូរ​ពេក​ក៏​មាន។ យ៉ាង​ណា ​កត្តា​ផ្លូវ​ចិត្ត​មួយ​ចំនួន​ ដូច​ជា ថប់​បារម្ភ បន្ទោស​ខ្លួនឯង ឬ​បាក់​ទឹក​ចិត្ត ក៏​អាច​ធ្វើឲ្យបញ្ហា​នេះ​កើត​មាន​ដូច​គ្នា។ ករណី​ខ្លះ​មក​ពី​សុខភាព​ផ្លូវភេទ​មាន​បញ្ហា ដូចជា​បម្រែ​បម្រួល​អ័រម៉ូន​ មាន​របួស ឬ​ផល​រំខាន​ដោយថ្នាំ​ណា​មួយ ​ក៏​អាច​បង្ក​បញ្ហា​នេះ​ដែរ។ អត្ថបទពាក់ព័ន្ធ៖ មានបញ្ហាឆាប់ចេញទឹកកាម ត្រូវព្យាបាលម៉េច? ២- បញ្ចេញ​ទឹក​កាម​ញឹក​ញាប់​ពេក​ប៉ះពាល់​មេជីវិត​អត់? ចម្លើយ៖ មេ​ជីវិត​ត្រូវ​ការ​ពេលវេលា​សមស្រប​មួយ​ដើម្បី​បង្កើន​ចំនួន និង​គុណភាព​ឲ្យ​បាន​ល្អ ក្នុង​ករណី​ដែល​ប្រុសៗ​បង្ខំ​ឲ្យ​ចេញ​ទឹក​កាម​រាល់​ថ្ងៃ ពេល​ខ្លះ​អត់​មាន​មេ​ជីវិត​គ្រប់​គ្រាន់​ទេ ឬ​ក៏​មាន​មេជីវិត​ដែរ តែ​មេជីវិត​ទាំង​នោះ​នៅ​ខ្ចី មិន​អាច​ទៅ​បង្ក​កំណើត​បាន។ ការ​បញ្ចេញ​ទឹក​កាម ២-៣ ដង/អាទិត្យ គឺ​ជា​រឿង​ធម្មតា មិន​ប៉ះ​ពាល់​ដល់​គុណភាព​មេ​ជីវិត ឬ​ផែនការ​យក​កូន​នោះ​ទេ […]


សុខភាពផ្លូវភេទ

សម្រាលកូនរួច ពេលណាមករដូវវិញ? បើមិនទាន់មានរដូវ រួមភេទអាចមានកូនទេ?

ក្រោយ​សម្រាល​កូន​រួច ស្រ្តី​អាច​មាន​រដូវ​ដូច​ធម្មតា​វិញ​នៅចន្លោះ​ពី ១ខែកន្លះ-៣ខែ ឬ​យូរ​ជាង​នេះ អាស្រ័យ​ទៅ​លើ​លក្ខខណ្ឌ នៃ​ការ​បំបៅ​ដោះ​កូន។ ទោះ​ជា​មិន​ទាន់​មក​រដូវ​ក៏​ដោយ តែ​ការ​រួម​ភេទ​ពេល​នេះ​ពុំ​មាន​សុវត្ថិភាព​នោះ​ទេ បើ​ពុំ​ការពារ អាច​មាន​កូន​មិន​ខាន នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​គ្រូពេទ្យ​ព្យាបាល​រោគ​ស្ត្រី និង​សម្ភព នៃ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក អ៊ូង មុនីរស្មី។ លោក​ស្រី​ថា ស្រ្តី​ដែល​បំបៅ​ដោះ​កូន​តែ​មួយ​មុខ ដោយ​បំបៅ​ញឹក​ញាប់ រយៈ​ពេល​យូរ នោះ​អាច​ពន្យារ​ការ​មក​រដូវ​វិញ​កាន់​តែ​យូរ។ “ម៉ាក់ៗ​ខ្លះ​សម្រាល​កូន​៦​ខែ ១​ឆ្នាំ​អី ក៏​មិន​ទាន់​មក​រដូវ​វិញ​ដែរ ទោះ​មិន​ទាន់​មាន​រដូវ​មែន តែ​រួម​ភេទ​ពេល​ហ្នឹង​អាច​មាន​កូន​គ្រប់​ពេល គ្រាន់​តែ​ភាគរយ​នៃ​ការ​មាន​កូន​នោះ​តិច​ប៉ុណ្ណោះ”។ ទោះ​ជា​ភាគរយ​នៃ​ការ​មាន​កូន​តិច​តួច​ពិត​មែន តែ​ដើម្បី​បង្ការ​ការ​មាន​ផ្ទៃ​ពោះ​ញឹក​ពេក ឬ​ការ​មាន​កូន​ដោយ​ចៃដន្យ គ្រូពេទ្យ​ផ្នែក​សម្ភព​រូប​នេះ​មិន​លើក​ទឹក​ចិត្ត​ឲ្យ​ស្ត្រី​ជ្រើស​រើស​យក​វិធី​ពន្យារ​កំណើត​តាម​រយៈ​ការ​បំបៅ​ដោះ​កូន​នោះ​ទេ។ ឆ្លើយ​នឹង​សំណួរ សម្រាល​កូន​ហើយ ពេល​ណា​ស្រីៗ​អាច​ពន្យារ​កំណើត​បាន? លោក​ស្រី​ថា ក្រោយ​សម្រាល​កូន​បាន ១ខែ​កន្លះ ស្ត្រី​អាច​ពន្យារ​កំណើត​បាន​ហើយ ព្រោះ​សុខភាព និង​ស្បូន​ជា​សះស្បើយ ត្រលប់​មក​សភាព​ដើម​វិញ។ ចំពោះ​ម៉ាក់ៗ​ដែល​បំបៅ​ដោះ​កូន ក៏​អាច​ពន្យារ​កំណើត​បាន​ដែរ តែ​បើ​ចង់​ពន្យារ​កំណើត​ដោយ​លេប​ថ្នាំ​គ្រាប់ ត្រូវ​សាកសួរ​គ្រូពេទ្យ​រក​ថ្នាំ​ណា​ដែល​ផលិត​ឡើង​សម្រាប់​ស្រ្តី​បំបៅ​កូន នោះ​ទើប​មិន​ប៉ះពាល់​ដល់​សុខភាព​កូន។ ក្រៅ​ពី​ថ្នាំ​ពន្យារ​កំណើត នៅ​មាន​មធ្យោបាយ​ពន្យារ​កំណើត​ផ្សេងទៀត ដូចជា ស្រោមអនាម័យ ថ្នាំចាក់ កង​ដាក់​ក្នុង​ស្បូន កង​ដាក់​ក្រោម​ស្បែក កៅ​អៀកបិទ​ពន្យារ​កំណើត ​ជា​ដើម ដែល​គ្រូពេទ្យ​សម្ភព និង​រោគ​ស្រ្តី នឹង​ណែនាំ​ឲ្យ​ប្រើ​នៅ​ពេល​មក​ពិនិត្យ​សុខភាព​ក្រោយ​សម្រាល (១ខែ​កន្លះ​បន្ទាប់​ពី​សម្រាល)។ អត្ថបទពាក់ព័ន្ធ៖  ប្រើថ្នាំពន្យារកំណើត […]


គន្លឹះសុខភាពផ្លូវភេទ

ញ៉ាំគ្រាប់ធញ្ញជាតិ ជួយមុខងារផ្លូវភេទឲ្យមានចំណង់ និងដល់ចំណុចកំពូល

របបអាហារ ជាកត្ដាមួយ ដែល​អាច​បង្ក​បញ្ហា និង​ជួយ​ដល់​សុខភាព​របស់យើង ហើយ​បើតាម​គេហទំព័រ​ អាហាររូបត្ថម្ភ Journal Nutrients បញ្ជាក់​ថា គ្រាប់ធញ្ញជាតិ ជួយ​ដល់មុខងារ​ផ្លូវភេទ។ ចេញផ្សាយ​នៅខែ​វិច្ឆិកា ២០១៩​នេះ ការសិក្សា​បញ្ជាក់​ថា ការញ៉ាំ​គ្រាប់ធញ្ញជាតិ ៦០​ក្រាម ឬ​ប្រមាណ កន្លះពែង រាល់ថ្ងៃ ជួយ​មុខងារ​ផ្លូវភេទ​បាន​យ៉ាងច្រើន។ ការសិក្សានេះ ធ្វើឡើង​លើ​បុរស ៨៣​នាក់ ដោយ​ឲ្យ​ពួកគេ​ញ៉ាំ​គ្រាប់ធញ្ញជាតិ ៦០​ក្រាម (ប្រមាណ ៣៦០​កាឡូរី) រាល់ថ្ងៃ ដោយ​គ្រាប់ធញ្ញជាតិ​ទាំងនោះ មាន​ដូចជា​ គ្រាប់ almonds គ្រាប់ hazelnuts និង​គ្រាប់ walnuts។ ក្រោយ​តាមដាន​រយៈពេល ១៤​សប្ដាហ៍ បុរស​ទាំងនោះ បញ្ជាក់​ថា មុខងារ​ផ្លូវភេទ​របស់​ពួកគេ ប្រសើរ​ជាងមុន ដូចជា ចំណង់ផ្លូវភេទ និង​ការឈានដល់​ចំណុច​កំពូល។ ក្រុមអ្នកស្រាវជ្រាវ បន្ថែមថា គ្រាប់ធញ្ញជាតិ ដែល​សម្បូរ​អាស៊ីដខ្លាញ់​មិនឆ្អែត និង​សារធាតុប្រឆាំង​អុកស៊ីដកម្ម ជាកត្ដា​សំខាន់ ជួយ​ជំរុញ​មុខងារ​ផ្លូវភេទ។ អត្ថបទពាក់ព័ន្ធ៖ មូលហេតុ និងតិចនិក ជួយជីវិតផ្លូវភេទស្រីៗត្រលប់មកវិញ ធាត់ពេកធ្វើឲ្យចំណង់ផ្លូវភេទថយចុះ តើពិតអត់? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត […]


សុខភាពផ្លូវភេទ

ធ្វើម៉េចទើបដឹងថា ធ្លាក់ស មានជំងឺ?

ធ្លាក់ស មាន ២ សណ្ឋាន​ផ្សេង​គ្នា គឺ​ការ​ធ្លាក់​ស​ធម្មតា​បែប​ធម្មជាតិ និង​ការ​ធ្លាក់​ស​មាន​ជំងឺ។ លោកស្រី​វេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកា​សេវាកម្ម គ្លីនិករ៉ាក់ នឹង​ពន្យល់​លម្អិត​អំពី​សណ្ឋាន​នៃ​​ការ​ធ្លាក់​ស​ខុស​ប្រកតី ដែល​ភាសា​ពេទ្យ​ហៅ​ថា ធ្លាក់​ស​មាន​ជំងឺ និង​វិធី​បង្ការ។ ១- សណ្ឋាន​នៃ​ការ​ធ្លាក់​ស​មាន​ជំងឺ ធ្លាក់​ស​មាន​ជំងឺ ខុស​គ្នា​ពី​ការ​ធ្លាក់​ស​ធម្មតា ដែល​ការ​ធ្លាក់​ស​នេះ​បណ្តាល​មក​ពី​កង្វះ​អនាម័យ បង្ក​ដោយ​ពពួក​បាត់​តេរី ​ផ្សិត ការ​ឆ្លង​ជំងឺ​កាមរោគ​ផ្សេងៗ​តាម​រយៈ​ការ​រួមភេទ ការ​ប្រើ​ថ្នាំ​ផ្សះ​រយៈពេល​យូរ ឬ​ប្រើ​ទឹក​ថ្នាំ​លាង​សម្អាត​ទ្វារមាស​ដែល​មាន​កម្រិត Hp ខ្ពស់​ញឹក​ញាប់់។ យើង​អាច​សម្គាល់​សណ្ឋាន​នៃ​ការ​ធ្លាក់​ស​មាន​ជំងឺ តាម​រយៈ​ចំណុច​ខាង​ក្រោម​នេះ៖ – ធ្លាក់ស មាន​ពណ៌​លឿង ឬ​បៃតង សភាព​ដូច​ខ្ទុះ – ធ្លាក់​ស​ច្រើន ពពុះ ឬ​កក​ដុំៗ ស្អិត – មាន​ធំ​ក្លិន​ស្អុយ ឬ​ឆ្អាប – ធ្លាក់​ស មាន​រមាស់ – ទ្វារមាស​ឡើង​ក្តៅ ឬ​ហើម។ ២- ផល​ប៉ះពាល់​នៃ​ការ​ធ្លាក់​ស​មាន​ជំងឺ ស្រីៗ​គ្នា​យើង​ដែល​សញ្ញា​ធ្លាក់​ស​ខុស​ប្រក្រតី​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ ​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ព្យាបាល ការ​បណ្តែត​បណ្តោយ ទុក​យូរ​អាច​ឲ្យ​រលាក​អាង​ត្រគាក មាន​ខ្ទុះ ឈាន​ទៅ​រលាក​ដៃ​ស្បូន។ អត្ថបទពាក់ព័ន្ធ៖ ធ្លាក់ស​​កើត​​ញឹក ស្រីៗ​គ្នា​​យើង​កុំ​ចេះ​​តែ​​បណ្តោយ អាច​​ឈាន​​ទៅ​​រលាក​​ដៃ​​ស្បូន ធ្លាក់សធ្ងន់ធ្ងរពេលពពោះ ប៉ះពាល់កូនអត់? ៣- វិធី​បង្ការ​ធ្លាក់​ស​មាន​ជំងឺ – អនាម័យ​ខ្លួន​ប្រាណ-ទ្វារមាស ដោយ​លាង​សម្អាត​ជាមួយ​សាប៊ូ​ស្រាលៗ និង​ទឹក​ក្ដៅ​ឧណ្ហៗ – […]


សុខភាពផ្លូវភេទ

ហេតុផលអ៊ីចឹងតាស៎! បានស្រីៗនៅបរទេសភាគច្រើន ចូលចិត្តអត់ស្លៀកខោក្នុង

និយាយ​រឿង​អត់​ស្លៀក​ខោក្នុង សម្រាប់​ខ្មែរយើង ​ច្បាស់​ជា​មិន​មែន​ជារឿង​ធម្ម​តា ​ដូច​បណ្តាប្រទេស​ស៊ីវីល័យនៅ អឺរ៉ុប ឬ​អាមេរិកទេ ពិសេស​ស្រីៗតែ​​ម្តង​ ច្បាស់​ជា​ត្រូវ​គេ​ថា ​កើត​រោគ​ចិត្ត​មិន​ខាន។ ប៉ុន្តែ​មាន​ស្រីៗ​​មិន​តិច​ទេ ​សម្រេច​ចិត្ត​អត់​ស្លៀក​ខោក្នុង​ក្រោម​ហេតុ​ផល​មួយ​ចំនួន។ យ៉ាង​ណា គ្នា​យើង​ក៏​មិន​ចាំ​បាច់​ធ្វើ​តាម​ដែរ ធ្វើ​អ្វី​យើង​គិត​ថា​មាន​ផាសុកភាព​ចំពោះ​យើង​ទៅ​ គឺបាន​ហើយ។ យ៉ាង​ណា “Hello គ្រូពេទ្យ” នឹង​​លើក​ឡើង​ពីមូល​ហេតុ​មួយ​ចំនួននាំ​ឲ្យ​ស្រីៗ​​​ឈប់​ស្លៀក​ខោ​ក្នុង គ្នា​យើង​អាច​អាន​លេងៗ​ ដើម្បី​ស្វែង​យល់ ក៏​មិន​ខាត​ដែរ។ ១- ការពារការឆ្លងរោគ បើ​ប្រដាប់​ភេទស្រីៗ​គ្នា​យើង ​ងាយ​មាន​អាការៈ​​រកាំនោះ គ្រូពេទ្យ​អាច​ណែ​នាំ​ឲ្យ​យើង​ ​កុំ​ស្លៀក​ខោ​ក្នុងមិន​ខាន។ អ្នកជំនាញ​រោគ​ស្ត្រី​ជា​ច្រើន ពិសេស​នៅ​បរទេស ​ជឿ​ថា​ អត់​ស្លៀក​ខោ​ក្នុង អាច​ជួយ​កាត់​បន្ថយ​បញ្ហា​រមាស់ និង​ធ្វើ​ឲ្យស្រីៗ​មាន​អារម្មណ៍​​ស្រួល​​ខ្លួន​ថែម​ទៀត​ផង។ ខោ​ក្នុង​អាច​ធ្វើ​ឲ្យទ្វារ​មាសថប់​ខ្យល់ ព្រោះ​ទ្វារ​មាស​​ជា​កន្លែង​មាន​សំណើម​ច្រើន។​ ក្រៅពីនេះ ពេល​យើង​​ស្លៀក​ខោក្នុង​​រឹបជិត ជាតិ​សំណើម​នៅ​ខាង​ក្នុង​ ​និង​មិន​អាច​ចេញ​មក​ក្រៅ​​បាន ​បណ្ដាល​ឲ្យ​ក្លាយ​ទៅ​ជា​កន្លែង​សម​ស្រប​សម្រាប់​ឲ្យ​ពពួក​បាក់​តេរី​រីក​លូត​លាស់។ ២- មិន​លេច​ស្នាម​ខោ​ចេញ​មក​ក្រៅ ស្រីៗ​ជាច្រើន​គិត​ថា វាជា​រឿង​គួរ​ឲ្យ​អៀន​ខ្មាស ពេល​អ្នក​​ផ្សេង ពិសេស​ប្រុសៗ ​អាច​មើល​ឃើញ​ទម្រង់​ខោ​ក្នុងពី​ខាង​ក្រៅនោះ។ មូលហេតុ​នេះ មិន​បាច់​ស្លៀក​ខោ​ក្នុង យើង​ក៏​​មិន​ចាំ​បាច់ត្រូវ​​ខ្វាយ​ខ្វល់​អំពី​រឿង​នេះ​ទៀត​ដែរ។ ប៉ុន្តែ ​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្នផ្នែក​ខាង​មុខ​ ពេលស្រីៗ​គ្នា​យើង​​ស្លៀក​ខោលេច​រាង​ខ្លាំង ដោយ​សារនឹង​ធ្វើ​ឲ្យ​រូបរាង​ប្រដាប់​ភេទ​យើង ​លេច​ចេញមក​ខាង​ក្រៅ​បាន។ ៣- មានអារម្មណ៍សិចស៊ីជាងមុន ស្រីៗ​មួយ​ចំនួន បង្ហាញ​ពី​អារម្មណ៍​ពិតថា ខ្លួន​អារម្មណ៍​កាន់​តែ​សិច​ស៊ីថែម​ទៀត […]


សុខភាពផ្លូវភេទ

ស្រីៗចូលចិត្តស្លៀកខោរឹបៗ ច្បាស់ជាចៀសមិនផុតកើតជំងឺផ្សិតក្នុងទ្វារមាស

ស្រីៗគ្នាយើង​គ្មាន​នរណា​​ម្នាក់​អាច​ចៀស​ផុត​ជំងឺ​ផ្សិតក្នុង​ទ្វារ​មាស​ទេ យ៉ាង​ហោច​ណាស់ ក៏​ធ្លាប់​កើត​មាន​ម្តង​ក្នុង​មួយ​ជីវិត​ដែរ។ ប៉ុន្តែ​ចំពោះ​គ្នា​យើងចូល​ចិត្ត​ស្លៀក​ខោ​រឹបៗ ពិសេស​ខោក្នុងរឹប​ខ្លាំង អាច​នឹង​ប្រឈម​ជំងឺ​ផ្សិត​នៅ​ទ្វារ​មាស​ ច្រើនជាង​គ្នា​យើង​ចូល​ចិត្ត​ស្លៀក​ខោ​រលុងៗ។ មាន​ដឹង​អត់! ជំងឺ​ផ្សិត​ក្នុង​ទ្វារ​មាសជាអ្វី​ឲ្យ​ប្រាកដ? រោគ​សញ្ញា​ម៉េច​ខ្លះ? ការពារ​ដោយ​វិធី​ណា? បើ​ចង់​ដឹង “Hello គ្រូពេទ្យ” នឹង​បញ្ជាក់​លម្អិត​ក្នុង​អត្ថបទ​នេះ។ ១- ស្លៀកខោ ខោក្នុងរឹបខ្លាំង អាចបណ្ដាលឲ្យកើតជំងឺ​ផ្សិតក្នុងទ្វារមាស មេរោគ​ផ្សិត​ក្នុង​​ទ្វារ​មាស​ មិនមែន​ជា​ជំងឺកាម​រោគ​នោះ​ទេ ព្រោះ​ក្នុង​ទ្វារ​មាសស្រីៗ ​​មាន​ទាំង​បាក់​តេរី​ល្អ និ​ងបាក់​តេរី​មិន​ល្អ ហើយ​បាក់​តេរី​ទាំង​ពីរ​ប្រភេទ​នេះ​ គឺ​ត្រូវ​មាន​ចំនួន​ស្មើ​គ្នា។ ស្រីៗ​ភាគ​ច្រើន​ឆ្លងផ្សិត​ក្នុង​ទ្វារ​មាស ​បណ្ដាល​មក​ពី​ផ្សិត​ឈ្មោះ​ថា Candida albicans   មេរោគ Candida ឬ​ Yeast។ នៅ​ពេល​មេរោគ​ផ្សិត​មាន​ក្នុង​ទ្វារ​មាស​ច្រើន​ពេក គ្នា​យើង​នឹង​កើត​ចេញ​ជាជំងឺ​​​ផ្សិតក្នុង​ទ្វារ​មាស​នេះ​តែ​ម្តង។ ការ​ស្លៀក​ខោ​ក្នុង​ មិន​មែនផលិត​​ពី​កប្បាស ខោក្នុង​កខ្វក់ និង​តឹង​ពេក​ គឺ​សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​​ផ្សិត Candida ​ដុះ​លូត​លាស់កាន់​តែ​ច្រើន។ ខោ​ទ្រនាប់​ទាំង​នោះ​ គឺបាន​​ទប់​កម្ដៅ និង​ជាតិ​សំណើម ​មិន​ឲ្យ​ចេញ​ទៅ​ក្រៅ ជាហេតុ​បង្ក​ឲ្យ​​បរិស្ថានតំបន់​ទ្វារ​កាន់​តែ​​ល្អសម្រាប់​ឲ្យ​ពពួកផ្សិត Candida បង្កើត​កូន​ចៅ​ឥត​ឈប់​ឈរ។ ២- មូលហេតុផ្សេងទៀតបណ្ដាលកើត​ជំងឺ​ផ្សិតក្នុង​ទ្វារ​មាស ស្រីៗ ​នឹងកាន់​តែ​​ប្រឈម​ខ្ពស់​ជា​មួយជំងឺ​ផ្សិតក្នុង​ទ្វារ​មាស ​បើ​យើង​ក​មាន​បញ្ហា​មួយសុខភាព​​ចំនួន​ ដូច​ជា៖ – អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម និង​មិន​អាច​គ្រប់​គ្រង​ជាតិ​ស្ករ​ក្នុង​ខ្លួន​បាន – កំពុង​មាន​ផ្ទៃ​ពោះ។ – លើស​ទម្ងន់ […]


សុខភាពផ្លូវភេទ

មិនចង់ប៉ះពាល់ដល់មេជីវិត ប្រុសៗគួរចៀសវាងអាហារទាំងនេះ

កាល​ណា​មេ​ជីវិត​ប្រុស​មាន​​ចំនួន​គ្រប់​គ្រាន់ គុណភាព​ល្អ នោះ​ឆាប់​ងាយ​មាន​កូន ការ​បង្ក​កំណើតកូន​ក៏​ល្អ។ នៅ​ពេល​និយាយ​ដល់​គុណភាព​មេ​ជីវិត ដំបូង​បំផុត​យើង​ត្រូវ​គិតគូរ​ពី​ចំណី​អាហារ​មុន​គេ ខណៈ​អាហារ​មួយ​ចំនួន​ញ៉ាំ​ទៅ​មាន​សុខភាព​ល្អ ការ​បញ្ចេញ​មេ​ជីវិត-ការ​បង្ក​កំណើត មាន​គុណភាព​ល្អ ឯ​អាហារ​មួយ​ចំនួន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​បញ្ចេញ​មេ​ជីវិត។ តើ​អាហារ​ណា​ខ្លះ ញ៉ាំ​ទៅ​ប៉ះពាល់​ដល់​គុណភាព​មេ​ជីវិត គួរ​ឲ្យ​ចៀសវាង? ១- បារី ជក់​បារី​ អាច​ធ្វើ​ឲ្យ​មេ​ជីវិត​ឈ្មោល​ខូច​ខាត និង​មាន​ចំនួន​តិច​តួច មិន​អាច​បង្ក​កំណើត​បាន ធ្វើ​ឲ្យ​មាន​ការ​ប្រមូល​ផ្តុំ​រ៉ាឌីកាល់​សេរី​ នៅ​ក្នុង​ទឹក​កាម អាច​បណ្តាល​ឲ្យ​មាន​ការ​បែង​ជា​បំណែក​នៃ DNA មេជីវិត​ឈ្មោល មេ​ជីវិត​ឈ្មោល​លែង​មាន​ចលនា ក៏​ជា​មូលហេតុ​អាច​ធ្វើ​ឲ្យ​គ្មាន​​កូន។ អត្ថបទពាក់ព័ន្ធ៖ ប្រុសៗជក់បារី អាចប៉ះពាល់មេជីវិត ពិបាកយកកូន ២- គ្រឿងស្រវឹង ទម្លាប់​អាក្រក់​ផឹក​គ្រឿង​ស្រវឹង​ច្រើន​ នឹង​ធ្វើ​ឲ្យ​បរិមាណ និង​គុណភាព​មេ​ជីវិត​ឈ្មោល​ធ្លាក់​ចុះ ​ក៏​ដូចជា​ធ្វើ​ឲ្យ​កោសិកា​មេ​ជីវិត​ផលិត​មិន​បាន​ល្អ​សម្រាប់​បង្ក​កំណើត។ បើ​​មិន​អាច​​ផ្ដាច់​បានទេ ប្រុសៗ​គួរ​​ផឹក​គ្រឿង​ស្រវឹង​ក្នុង​បរិមាណ​តិចតួច​ប៉ុណ្ណោះ។ ៣- ភេសជ្ជៈ​ផ្អែមៗ ភេសជ្ជៈ​ផ្អែមៗ ពិសេស​ភេសជ្ជៈ​ប៉ូវ​កម្លាំង អាច​ប៉ះពាល់​ដល់​ការ​បញ្ចេញ​មេ​ជីវិត ប៉ះពាល់​ដល់​ការ​បង្ក​កំណើត ដូច្នេះ​ដើម្បី​ឲ្យ​ការ​ត្រៀម​លក្ខណៈ​យក​​កូន​មាន​សុវត្ថិភាព កុំឲ្យ​កើត​ជំងឺ​ទឹក​នោម​ផ្អែម ប្រុសៗ​គួរ​ចៀស​ឲ្យ​ឆ្ងាយ​ពី​ពពួក​ភេសជ្ជៈ​ផ្អែមៗ​ឲ្យ​បាន​ច្រើន ជំនួស​មក​វិញ​នូវ​ទឹក​ផ្លែឈើ​ស្រស់ ឬ​ញុំា​ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន។ ៣- អាហារ​កំប៉ុង អាហារ​កំប៉ុង​ ភាគ​ច្រើន​បាន​វេច​ខ្ចប់​ដោយ​ប្លាស្ទិក មាន​ផ្ទុក​សារធាតុ Bisphenol-A ដែល​ជា​សារធាតុ​គីមី​ អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​អ័រម៉ូន និង​ប៉ះ​ពាល់​ដល់​សុខ​ភាព​មេ​ជីវិត​ឈ្មោល​ប្រុសៗ។ ដើម្បី​ចៀស​ចេញ​​ពី​បញ្ហា​នេះ​ ​ប្រុសៗ​អាច​ញ៉ាំ​អាហារ​​វេច​ខ្ចប់​ដោយ​កែវ។ ៤- ខ្លាញ់​ឆ្អែត ខ្លាញ់​ឆ្អែត​នៅ​ក្នុង​សាច់​ជ្រូក​បី​ជាន់ (Bacon) សាច់​ក្រក ប័រ សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​សុខ​ភាព​មេ​ជីវិត​ឈ្មោល​​ថយ​ចុះ។ ៥- […]


គន្លឹះសុខភាពផ្លូវភេទ

មានបញ្ហាឆាប់ចេញទឹកកាម ត្រូវព្យាបាលម៉េច?

និយាយ​ដល់​រឿង​ឆាប់​ចេញ​ទឹកកាម អាច​ជា​រឿង​គួរ​ឲ្យ​អាម៉ាស់​របស់​ប្រុសៗ ប៉ុន្តែ​ក៏​មាន​ប្រុសៗមិន​តិច​ដែរជួប​បញ្ហា​នេះ ហើយ​ចង់​ដឹង​ថា គួរ​ធ្វើ​ម៉េច​ដើម្បី​ព្យាបាល​បញ្ហា​នេះ​បាន។ តាម​ការ​ស្រាវ​ជ្រាវ​​ យ៉ាង​ហោច​ណាស់​មាន​ប្រុសៗ​ម្នាក់ ក្នុង​ចំណោម ៣ នាក់ ប្រឈម​​បញ្ហា​ឆាប់​ចេញ​ទឹក​កាម​ និង​កំពុង​​ប៉ះពាល់​ដល់​ជីវិត​ផ្លូវ​ភេទ​ទៀត​ផង។ ហេតុនេះទើប “Hello គ្រូពេទ្យ” សម្រេច​លើក​ឡើង​ពី​វិធី​ព្យាបាល​ ក៏​ដូច​ជា​តិចនិក​ពេល​រួម​ភេទខ្លះៗ ប្រហែល​​អាចជួយដោះ​ស្រាយ​បញ្ហា​នេះ​បាន។ ១- ព្យាបាល​ដោយ​ថ្នាំពេទ្យ ពេល​ខ្លះ​ គ្រូពេទ្យ​អាច​ចេញ​វេជ្ជ​បញ្ជា​​ថ្នាំ​ព្យាបាល​ជំងឺបាក់​ទឹក​ចិត្ដ​ ឲ្យ​យើងលេប ដើម្បី​ដោះ​ស្រាយ​បញ្ហា​ឆាប់​ចេញ​ទឹក​កាម​នេះ អាច​មាន​ថ្នាំ Clomipramine និង Paroxetine។ ថ្នាំ​ទាំង​នេះ ​អាច​ជួយ​ពន្យារ​ពេល​បញ្ចេញ​ទឹក​កាម ដោយ​​វា​ទៅ​បញ្ឈប់​ការ​ឈាន​ដល់​ចំណុច​កំពូល​ ដែល​ជា​​ផល​រំខាន​របស់​ថ្នាំ​បាក់​ទឹក​ចិត្ត។ ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​នេះ អាច​ត្រូវ​ចំណាយ​ពេល​ប្រហែល ២-៣ ​សប្ដាហ៍​ទម្រាំ​ការ​ព្យាបាល​មាន​ប្រសិទ្ធ​ភាព។ បន្ថែម​ពីនេះ​ទៀត មាន​ថ្នាំ​បំបាត់​ឈឺ​ចាប់​មួយ​ចំនួន​ ដូច​ជា Tramadol ក៏​គេ​អាច​យក​វា​មក​ប្រើ ​ដើម្បី​ពន្យារ​ចេញ​​កាម​បាន​ដូច​គ្នា។ ក្រៅ​ពី​ថ្នាំ​លេប​ ប្រុសៗ​ក៏​អាច​ប្រើ​ជា​ប្រភេទ​ក្រែម ជែល និង​ស្រ្ព៉ាយ​បាញ់​ ដើម្បី​ព្យាបាល​បញ្ហា​ឆាប់​ចេញ​ទឹក​កាម​​បានដែរ។ Lidocaine និង Lidocaine-prilocaine ជា​សារធាតុ​ផ្សំ​ទាំង​ពីរ​របស់​ថ្នាំ​ប្រភេទ​នេះ។ គេ​ប្រើ​វា​ ដោយ​យក​វា​មក​លាបផ្ទាល់​លើ​លិង្គ​ មុន​ចាប់​ផ្ដើម​រួម​ភេទ។ ប្រសិទ្ធ​ភាព​ចម្បងសារធាតុ​នេះ គឺ​កាត់​បន្ថយ​ភាព​រំញោច និង​បន្ថយ​ភាព​ស្រើប​ស្រាល​អំឡុង​ពេល​រួម​ភេទ។ ២- តិចនិកពន្យារពេលកុំ​ឲ្យ​ឆាប់​ចេញ​ទឹក​កាម​ពេល​រួម​ភេទ ការ​ហ្វឹក​ហាត់​តិច​និកជាក់​លាក់​ណា​មួយ​ […]


សុខភាពផ្លូវភេទ

អ្នកជំនាញណែនាំឲ្យម៉ាក់ៗបង្រៀនកូនមុនពេញវ័យ ពីអនាម័យផ្លូវភេទ

សម្រាប់​នារី​ពេញវ័យ​ត្រូវ​ទទួល​បាន​ការ​អប់រំ​ផ្នែក​សុខភាព​ផ្លូវ​ភេទ​ឲ្យ​មាន​ភាព​ប្រសើរ​សិន ទើបអាចថែរក្សា​តំបន់​សម្ងាត់​ខ្លួនឯង​បាន​ល្អ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោកស្រី​វេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកា​សេវាកម្ម​គ្លីនិក​រ៉ាក់។ លោកស្រី​បន្ត​ទៀត​ថា ម៉ាក់​ៗ គឺជា​គ្រូ​ដ៏​ល្អ​ដែល​គួរ​បង្រៀន​កូន​ពី​ចំណេះដឹង និង​អនាម័យ​ផ្លូវ​ភេទ​ជាពិសេស​ពេល​មក​រដូវ​ដំបូង។ នាយិកា​សេវាកម្ម​គ្លីនិក​រ៉ាក់ បាន​បន្ត​ទៀត​ថា មាន​ក្មេង​ស្រី​នៅ​តាម​ជនបទ​ខ្លះ​ដែល​ទើប​ពេញ​វ័យ ពេល​មក​រដូវ​បែរជា​មិន​ដឹង ហើយ​យក​របស់ ឬ​កំណាត់​មិន​ល្អ​ទៅ​ទ្រាប់ អាច​បណ្ដាលឲ្យ​មាន​មេរោគ​ឆ្លង​បាន។ វេជ្ជបណ្ឌិត​រូប​នោះ​ក៏​បាន​បន្ត​ទៀត​ថា អ្នក​ខ្លះ​ពេល​មក​បែរជា​ភិតភ័យ​អង្គុយ​យំ ដោយ​គ្មាន​អ្វី​មក​ទ្រាប់ នាំឲ្យ​ឈាម​ហូរ​ប្រឡាក់​សម្លៀកបំពាក់ ដែល​បញ្ហា​ទាំងនេះ​ព្រោះតែ​គ្នា​មិន​ទទួល​បាន​ការ​អប់រំ​ណា​មួយ​ទាក់ទិន​នឹង​រដូវ​នេះឯង។ ម៉ាក់​ៗ​មិន​គួរ​អៀន ឬ​លាក់លៀម​ពី​រឿង​នេះ​ទៀត​ទេ ព្រោះ​មាន​ក្មេង​ស្រី​ជាច្រើន​មាន​បញ្ហា​រលាក និង​ឆ្លង​រោគ ពេល​មក​រដូវ​ព្រោះ​មិន​បាន​ថែរក្សា​អនាម័យ​ផ្លាស់ប្ដូរ​សំឡី ឬ​យក​កំណាត់​ផ្សេង​ៗ​មក​ទ្រាប់​ទៅ​វិញ។ អត្ថបទពាក់ព័ន្ធ៖ ម៉ាក់​ៗ​មាន​កូនស្រី​តូច​ៗ ប្រយ័ត្ន​មាន​បញ្ហា​មួយ​នេះ​ដូច​មនុស្ស​ធំ មួយ​វិញ​ទៀត គួរតែ​តាមដាន និង​សាកសួរ​ពី​អាការៈ​ក្នុង​ខ្លួន​កូនផ្សេង​ៗ ព្រោះកូន​អាច​ឈឺចុកចាប់ ហើយ​ប្រើប្រាស់​ថ្នាំ ឬរបស់​អ្វីមួយដែល​ប៉ះពាល់​ទៅ​ដល់​សុខភាពរាងកាយទាំងមូល។ ជាចុងក្រោយ​វេជ្ជបណ្ឌិត ពឹង ជុតិមា ណែនាំឲ្យ​ម៉ាក់ៗ​ បង្រៀន​កូនតាំងពីក្មេងៗទៅ។   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


សុខភាពផ្លូវភេទ

ធាត់ពេកធ្វើឲ្យចំណង់ផ្លូវភេទថយចុះ តើពិតអត់?

បញ្ហា​ធាត់ កំពុង​ក្លាយ​ជា​សត្រូវ​ទាំង​ផ្លូវចិត្ត និង​ផ្លូវ​កាយ​ចំពោះ​គ្នា​យើង​ក្នុង​សម័យ​ឌីជីថល​ទំនើប​នេះ ហើយ​ក្រៅ​ពី​ជា​មូល​ហេតុ​បង្ក​ឲ្យ​មាន​ជំងឺ​កាច​សាហាវ ដូចជា​ ជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​បេះ​ដូង ឬ​ជំងឺ​មហារីក ហើយ​នោះ ធាត់​ក៏​ជា​ឃាតកសម្លាប់​ជីវិត​ផ្លូវភេទ​យើង​យ៉ាង​ព្រៃ​ផ្សៃ​ទាំង​មិន​ដឹង​ខ្លួន​ទៀត​ផង។ ចង់​ដឹង​បញ្ហា​ធាត់ សម្លាប់​ជីវិត​ផ្លូវភេទ​យើង​ដោយ​វិធី​ណា? ជួយ​ស្តារ​ចំណង់​ផ្លូវភេទ​​រស់​ឡើង​វិញ? ចម្លើយ គ្នា​យើង​អាចរក​ឃើញ​ក្នុង​អត្ថបទ​នេះ។​ ១- ធាត់​ប៉ះពាល់​ជីវិត​ផ្លូវ​ភេទ​ដោយ​របៀប​ណា? ការ​សិក្សា​ជា​ច្រើន ​​រក​ឃើញ​ថា ប្រុសៗ​​ធាត់ៗ ​ប្រឈម​មុខ​ខ្ពស់​ជា​មួយ​បញ្ហា​លិង្គ​មិនឡើង​រឹង និង​បញ្ហា​អសមត្ថិភាព​ផ្លូវ​ភេទ។ ធាត់លើស​ទម្ងន់ ​ក៏​អាច​បណ្ដាល​ឲ្យ​យើង​​មាន​បញ្ហា​លើស​ជាតិ​ខ្លាញ់ លើស​​ឈាម និង​ជំងឺ​ទឹក​នោម​ផ្អែម​ ដែល​សុទ្ធ​សឹង​ជា​ភ្នាក់​ងាររារាំង​លំហូរ​ឈាម​រត់​ទៅ​កាន់​លិង្គ ​ធ្វើ​ឲ្យ​លិង្គប្រុសៗ ​មិន​អាច​រឹង​បាន។ បញ្ហា​រាំង​ស្ទះ​លំហូរ​ឈាម​រត់​ទៅ​កាន់​លិង្គ​ ជា​បញ្ហា​ដូច​គ្នា​ជា​មួយ​ការ​រាំង​ស្ទះ​ឈាម​រត់​ទៅ​កាន់ចំណុច​សម្រើប​គ្លីតូរីស​របស់​​ស្រីៗ​ដូច​គ្នា​។ ដូច​នេះ ​ស្រីៗ​ធាត់​លើស​ទម្ងន់​ ក៏​​មិន​សូវ​មាន​ការ​ឆ្លើយ​តប​ខ្លាំង​ជាមួយ​រឿង​ផ្លូវ​ភេទ ហើយ​ចំណង់​ផ្លូវ​ភេទ ក៏​មិន​សូវ​មាន​ដែរ។ ក្រៅ​ពី​នេះ អ្នក​ស្រាវ​ជ្រាវ​ ក៏​រក​ឃើញ​ទំនាក់​ទំនង​​រវាង​បញ្ហា​ធាត់​ ជាមួយ​នឹង​ការ​បម្រែ​បម្រួល​អ័រម៉ូន ​ធ្វើ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​ធ្លាក់​ចុះ ​ទាំង​ស្រីៗ និង​ប្រុសៗ ដោយ​សារពេល​ខ្លាញ់​ឡើង​ច្រើន​ក្នុង​ខ្លួន​ វា​នឹង​ធ្វើ​ឲ្យ​ការ​ផលិតសារធាតុ​ក្លូ​ប៊ុយលីន​កើន​ឡើង​ច្រើន (SHBG) ដែល​វា​ជា​សារធាតុ​គីមីធម្មជាតិ​ សម្រាប់​មក​ចាប់​គ្នា​ជាមួយ​អ័រម៉ូនតេស្តូតេរ៉ូន។ ​ការ​ចាប់​គ្នា​នេះ​ នឹង​ធ្វើ​ឲ្យ​អ័រម៉ូន ​ជួយ​ជំរុញ​ឲ្យ​មាន​អារម្មណ៍​ផ្លូវ​ភេទ​ថយ​ចុះ។ បន្ថែម​ពី​លើ​នេះ​ បញ្ហា​ទាក់​ទង​ជាមួយ​នឹង​ផ្លូវ​ចិត្ដ ​ដូច​ជា​បាត់​បង់​ភាព​ជឿ​ជាក់​លើ​ខ្លួន​ឯង និងជំងឺបាក់​ទឹក​ចិត្ដ ​ក៍​ជា​បញ្ហា​ប៉ះ​ពាល់​ដល់​ផ្លូវ​ភេទ​លើ​គ្នា​យើង​​ធាត់ដូច​គ្នា។ មាន​ការ​សិក្សា​ជា​ច្រើន​​រក​ឃើញ​ថា គ្នា​យើង​ធាត់ៗ ​ច្រើន​មាន​បញ្ហា​បាក់​ទឹក​ចិត្ដ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ