សុខភាពផ្លូវភេទ

សុខភាព​ផ្លូវ​ភេទ - ​មាន​គ្នា​យើង​ច្រើន​ណាស់​កំពុង​ប្រឈម​បញ្ហា​ផ្លូវភេទ​ទាំង​ស្រី ទាំង​ប្រុស។ ​បញ្ហា​ផ្លូវ​ភេទ​​​មួយ​ចំនួន​ដែល​លម្អិត​ក្នុង​ផ្នែក​នេះ​មាន ​រោគវិនិច្ឆ័យ និងតេស្ត ​ផ្លូវភេទនិងការការពារ ​ជំងឺសិរមាន់លើប្រដាប់ភេទ ​ជំងឺបង្កដោយវីរុស អេចភីវី ​រលាកថ្លើម ​ជំងឺរលាកអាងត្រគាក ​ការពន្យារកំណើត ​គន្លឹះសុខភាពផ្លូវភេទ ​ ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពផ្លូវភេទ

ស្ត្រីស្ថិតក្នុងលក្ខខណ្ឌទាំងនេះ មិនគួរប្រើថ្នាំ៧២ម៉ោងទេ

ស្រ្តី​គ្នាយើងបើ​ស្ថិត​ក្នុង​លក្ខខណ្ឌ​ប៉ុន្មាន​ចំណុច​នេះ ខាងក្រោមនេះ មិន​គួរ​ប្រើ​ថ្នាំ​៧២​ម៉ោង​ឡើយ។ យើង​ដឹង​ហើយ​ថា ថ្នាំ​៧២​ម៉ោង ឬ​ថ្នាំ​ពន្យារ​កំណើត​បន្ទាន់ មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការការពារ​កុំ​ឱ្យ​ស្រ្តី​មាន​ផ្ទៃ​ពោះ ប្រសិនបើ​ភ្លាត់​ស្លៀត​មាន​អីៗ​នឹង​ដៃគូ ដោយ​មិន​បាន​ប្រើ​ស្រោម​អនាម័យ។ ​តែ​ថ្នាំ​ប្រភេទ​នេះ គ្រូពេទ្យ​មិន​ណែនាំ​ឱ្យ​ប្រើ​រាល់​ថ្ងៃ​ដូច​ថ្នាំ​ពន្យារកំណើត​ធម្មតា​ទេ គឺ​អាច​ប្រើ​ត្រឹម​២​ដង​ក្នុង១​ខែ​ប៉ុណ្ណោះ ហើយ​បើ​ស្ថិត​ក្នុង​លក្ខខណ្ឌ​ទាំង​នេះ ស្រ្តី​កុំ​ប្រើ​ថ្នាំ​ពន្យារកំណើត​បន្ទាន់​អី​ល្អ​ជាង។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! លក្ខខណ្ឌដែលស្ត្រីមិនគួរ​ប្រើថ្នាំ​ពន្យារ​កំណើត​៧២ម៉ោង​មាន៖ ទី១ ស្រ្តី​ដែល​ធ្លាប់​ជួប​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល មាន​ដុំ​សាច់ មាន​ជំងឺ​ថ្លើម ឬ​មាន​សម្ពាធ​ឈាម​ខ្ពស់​ដែល​មិន​បាន​ព្យាបាល ទី២ ស្រ្តី​បំបៅ​កូន​ដោយ​ទឹក​ដោះ ទី៣ ប្រសិន​បើ​ដល់​ថ្ងៃ​មក​រដូវ ឬ​លើស​រយៈពេល​៧២​ម៉ោង​ក្រោយ​រួមភេទ និង​ទី៤ គឺ​ស្រ្តី​ដែល​មាន​ជំងឺ​ជំងឺ​រលាក​អាង​ត្រគាក។ [embed-health-tool-heart-rate] ចំពោះ​ផលរំខាន​ទូទៅ ក្រោយ​ពី​ញ៉ាំ​ថ្នាំ​៧២ម៉ោង​រួច មាន​ដូចជា ក្អួត​ចង្អោរ អស់​កម្លាំង ឈឺ​ក្បាល វិល​មុខ ឈឺ​សុដន់​​ជាដើម។ ប៉ុន្តែបើ​ស្រ្តី​មាន​អាការ​ដូចជា ធ្លាក់​ឈាមខ្លាំង និង​ឈឺចាប់ មក​រដូវ​មិនទៀង ឈឺ​ពោះ​ធ្ងន់ធ្ងរ មាន​ទាំង​ក្អួត ក៏​ដូចជា​ឈឺ​ក្បាល ឬ​វិល​មុខ​ធ្ងន់ធ្ងរ គួរ​តែ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ភ្លាមៗ។ ចំណុចសំខាន់ ​បើ​ស្ថិត​ក្នុង​លក្ខខណ្ឌ​ទាំង​នេះ ស្រ្តី​កុំ​ប្រើ​ថ្នាំ​ពន្យារកំណើត​បន្ទាន់​អី​ល្អ​ជាង! ទី១ ស្រ្តី​ដែល​ធ្លាប់​ជួប​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល មាន​ដុំ​សាច់ មាន​ជំងឺ​ថ្លើម ឬ​មាន​សម្ពាធ​ឈាម​ខ្ពស់​ដែល​មិន​បាន​ព្យាបាល ទី២ ស្រ្តី​បំបៅ​កូន​ដោយ​ទឹក​ដោះ ទី៣ ប្រសិន​បើ​ដល់​ថ្ងៃ​មក​រដូវ ឬ​លើស​រយៈពេល​៧២​ម៉ោង​ក្រោយ​រួមភេទ និង​ទី៤ គឺ​ស្រ្តី​ដែល​មាន​ជំងឺ​ជំងឺ​រលាក​អាង​ត្រគាក។ អត្ថបទគួរអាន៖ […]

អត្ថបទផ្សេងទៀតពី សុខភាពផ្លូវភេទ

ស្វែងរក សុខភាពផ្លូវភេទ

សុខភាពផ្លូវភេទ

មូលហេតុអ្វីខ្លះនាំឲ្យស្រីៗធ្លាក់សខុសប្រក្រតី គួរឲ្យភ័យអត់?

ជា​ធម្មតា​ការ​ធ្លាក់​ស​របស់​​ស្រី ​គឺជា​រឿង​ធម្មតា​ទេ វា​ដូច​ទៅ​នឹង​ជា​ការ​​សម្អាត​ប្រព័ន្ធ​បន្ត​ពូជ​ស្រីៗ​ដែរ។ ប៉ុន្តែមាន​គ្នា​យើង​ខ្លះ បញ្ហា​​ធ្លាក់​ស អាច​កើត​ឡើង​​ខុស​ប្រក្រតី​ភ្លាម​ៗ ដែល​វា​បញ្ជាក់​ពី​បញ្ហាសុខភាព​​ណា​មួយ​ កំពុង​កើត​ឡើង​ក្នុង​ខ្លួន។ ចុះ​ធ្លាក់​ស​ខុស​ប្រក្រតី​ដោយ​សារ​មូល​ហេតុ​អ្វី​ខ្លះ? គួរ​ឲ្យ​​បារម្ភ​អត់? ចង់​ដឹង អត្ថបទ​ខាង​ក្រោម​នេះ នឹង​បញ្ជាក់​ប្រាប់។ ១- ធ្លាក់សធម្មតា ធ្លាក់​ស​ គឺ​ជា​ការ​ធ្លាក់​ភ្នាស​រអិល​​ផលិត​ចេញ​ពី​ក្នុង​មាត់​ស្បូន ជា​ផ្នែក​ខាង​ក្រោម​ស្បូន​ ​ភ្ជាប់​មក​កាន់​ទ្វារ​មាស។ ការ​ធ្លាក់​ស​នេះ ​គឺ​ជួយ​ការ​ពារ​ឲ្យ​ទ្វារ​មាស​មាន​សំណើម និង​ការ​ពារ​​ជំងឺ​ឆ្លង​មួយ​ចំនួន។ បរិមាណ​សធ្លាក់​មក​ គឺ​ខុសៗ​គ្នា ចំណែក​ឯ​ក្លិន ​និង​ពណ៌ អាច​ប្រែ​ពី​ពណ៌​ថ្លា​ទៅ​ជា​ស​ខាប់ ​ប្រែ​ប្រួល​ទៅ​តាម​រយៈ​ពេលវដ្ដ​រដូវ​​ស្រីៗ​យើង​ផ្ទាល់។ ឧទាហរណ៍ ទ្វារ​មាស​យើង​​នឹង​ធ្លាក់​ស​ច្រើន​ពេល​កំពុង​បញ្ចេញ​មេជីវិត ឬ​កំពុង​បំបៅ​ដោះ ហើយ​នឹង​ថយ​ចុះ​ទៅ​វិញ​ពេល​យើង​ចាប់​ផ្ដើម​អស់​រដូវ។ ក្លិន​អាច​ខុស​គ្នា បើ​យើង​កំពុង​ពពោះ ឬ​មិន​បាន​សម្អាត​ទ្វារ​មាស​ត្រឹម​ត្រូវ​​នោះ។ រាល់​បញ្ហា​ទាំង​អស់​​បាន​រៀប​រាប់​ដូច​ខាង​លើ សុទ្ធ​តែ​​មិន​បង្ក​​គ្រោះ​ថ្នាក់ ឬ​ធ្វើ​ឲ្យ​យើង​ត្រូវ​ខ្វាយ​ខ្វល់នោះទេ។ ប៉ុន្តែ​​បើ​ក្លិន ក៏​ដូច​ជា​ពណ៌​របស់​ស​មើល​ទៅ​ខុស​​ប្រក្រតី ​ពិសេស​ទ្វារ​មាស​មាន​ការ​រមាស់ ឬ​ក្រហាយ អាច​ជា​សញ្ញា​​រលាក​នៅ​ទ្វារ​មាស ឬ​ទ្វារ​មាសយើង​ កំពុង​តែ​មាន​បញ្ហា​អ្វី​មួយ​ជា​មិន​ខាន។ ២- ធ្លាក់សខុសប្រក្រតី មូលហេតុ​ទាំង​ឡាយ​ណា​ ធ្វើ​ឲ្យ​មាន​អតុល្យភាព​របស់​បាក់​តេរី​ល្អ​ក្នុង​ទ្វារ​មាស អាច​ធ្វើ​​ស​មាន​ក្លិន ពណ៌​មិន​ល្អ ឬ​ធ្លាក់​ស​ខុស​ពី​ធម្មតា ខណៈ​ខាង​ក្រោម​នេះ​ ជា​មូលហេតុ​មួយ​ចំនួន​ អាច​ធ្វើ​ឲ្យ​មាន​អតុល្យភាព​បាក់​តេរី​ល្អ​ក្នុង​ទ្វារ​មាស៖ – ប្រើប្រាស់​ពពួក​ថ្នាំ​ផ្សះ ឬ​ពពួក​ថ្នាំ​ស្តេរ៉ូអ៊ីត។ – មាន​ជំងឺឆ្លង​បាក់តេរី​ក្នុង​ទ្វារ​មាន (Bacterial Vaginosis) […]


សុខភាពផ្លូវភេទ

ផ្លែប៉េងប៉ោះ ជួយឲ្យមេជីវិតឈ្មោលខ្លាំង

បច្ចុប្បន្ន មាន​ប្រុសៗ មិនតិចទេ ដែល​មាន​បញ្ហា​មេជីវិតឈ្មោល ទាំង​បរិមាណ និង​គុណភាព ដោយ​បណ្ដាល​មកពី​បញ្ហា​សេណេទិក ផឹកស្រាច្រើន ជក់បារីច្រើន ឆ្លងមេរោគ​លើប្រដាប់​ភេទ និង​ជំងឺផ្សេងៗ​ជាច្រើន​ទៀត។ តែតាម​ការសិក្សា​របស់​អង់គ្លេស រកឃើញ​ថា ផ្លែប៉េងប៉ោះ អាច​ជួយ​រារាំង​ការ​ខូច​មេជីវិត​ឈ្មោល ព្រមទាំង​ជួយ​រក្សា​ទំហំ ទ្រង់ទ្រាយ និង​ល្បឿនហែល​ផងដែរ។ សាស្ត្រាចារ្យ Allan Pacey មកពី​សាកលវិទ្យាល័យ Sheffield បាន​សិក្សា​លើ​បុរស​មាន​សុខភាព​ល្អ ៥៦​នាក់ អាយុ​ពី ១៩-៣០​ឆ្នាំ ដោយ​ពាក់កណ្ដាល មាន​គុណភាព​មេជីវិតឈ្មោល​មិនល្អ។ អ្នកស្រាវជ្រាវ បាន​យក​សមាសធាតុ​គីមី Lycopene ដែល​ធ្វើឲ្យ​ផ្លែប៉េងប៉ោះ​មាន​ពណ៌ក្រហម ទៅ​ដាក់​ក្នុង​ថ្នាំ ហើយ​ឲ្យ​អ្នក​ចូលរួម​ក្នុង​ការសិក្សា​ចំនួន​ពាក់កណ្ដាល លេប​វា ២​គ្រាប់/ថ្ងៃ ហើយ​អ្នក​ចូលរួម​ក្នុង​ការសិក្សា​ពាក់កណ្ដាល​ទៀត ឲ្យ​លេប Placebo (គ្រាប់​ថ្នាំ​ដែល​គ្មាន​ជាតិ​ថ្នាំ​ដើម្បី​ព្យាបាល ប្រើក្នុង​ការ​សិក្សា​បែប​វិទ្យាសាស្ត្រ)។ រយៈពេល ១២​សប្ដាហ៍​ក្រោយមក អ្នកស្រាវជ្រាវ រកឃើញ​ថា ប្រុសៗ ដែល​ផឹកថ្នាំ​មាន​សមាសធាតុ​ចម្រាញ់​ចេញ​ពីផ្លែប៉េងប៉ោះ មាន​គុណភាព​មេជីវិតឈ្មោល កើនឡើង ៤០% និង​ហែល​លឿនជាងមុន ដែល​មាន​សមត្ថភាព​បង្កើត​ស៊ុត ដោយ​ធ្វើឲ្យ​ដៃគូ អាច​ពពោះបាន។ ការសិក្សា​ពីមុន ក៏បាន​រកឃើញ​ដែរ ប្រុសៗ […]


ជំងឺបង្កដោយវីរុសអេចភីវី

ស្រីៗប៉ុន្មានក្រុមនេះ អាចប្រឈមខ្ពស់ជំងឺមហារីកមាត់ស្បូន តម្រូវឲ្យធ្វើតេស្ត១ឆ្នាំម្តង

ស្រី​ដែល​អាច​ប្រឈម​មុខ​ខ្ពស់​នឹង​ជំងឺ​មហារីក​មាត់​ស្បូន​រួម​មាន ស្ត្រី​ដែល​ក្រុម​គ្រួសារ​មាន​ជំងឺ​មហារីក ​​រួមភេទ​នៅ​​វ័យ​ក្មេង​​ពេក មាន​ប្រព័ន្ធ​ការពារ​ចុះ​ខ្សោយ ដូចជា​មាន​ជំងឺ​អេដស៍ ជំងឺ​ថ្លើម ជំងឺ​ទឹក​នោម​ផ្អែម និង​ស្ត្រី​មាន​ដៃគូ​រួមភេទ​ច្រើន តម្រូវ​ឲ្យ​ធ្វើ​តេស្ត​រក​ជំងឺ​មហា​រីក​មាត់​ស្បូន ១ឆ្នាំ/ម្តង។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោកស្រី​វេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកា​សេវាកម្ម​គ្លីនិក​រ៉ាក់។ លោកស្រី​វេជ្ជបណ្ឌិត​បាន​បញ្ជាក់​ថា ស្ត្រី​ដែល​មាន​ការ​ប្រឈម​មុខ​ខ្ពស់​បែប​នេះ តម្រូវ​ឲ្យ​កៀរ​កោសិកា​មាត់​ស្បូន​មក​ធ្វើ​តេស្ត ១ ឆ្នាំ/ម្តង ទោះ​ជា​លទ្ធផល​ឃើញ​ថា​ មិន​មាន​បញ្ហា​ក៏​ដោយ។ ចំពោះ​ស្រីៗ​ដែល​ធ្លាប់​រួមភេទ​វិញ មាន​ន័យ​ថា​ស្ត្រី​ទាំង​នោះ​ធ្លាប់​ប្រឈម​ហើយ លោកស្រី​វេជ្ជបណ្ឌិត ពឹង ជុតិមា ថា ដើម្បី​ឲ្យ​ដឹង​ច្បាស់​ថា យើងមាន​ការ​ប្រឈម​ឬ​អត់ គប្បី​ធ្វើ​តេស្ត​មុន​សិន គឺ​តេស្ត​ស្រាវជ្រាវ​រក​មេរោគ​មហារីក​មាត់​ស្បូន។ អត្ថបទពាក់ព័ន្ធ៖  ប្រយ័ត្នស្រីៗ! មានសញ្ញាទាំងនេះ តិចកើតមហារីកមាត់ស្បូនមិនដឹងខ្លួន តេស្តរកមើលមហារីកមាត់ស្បូន ស្រីៗគួរស្វែងយល់ វេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកាសេវាកម្ម គ្លីនិករ៉ាក់ ចំពោះ​ការ​ធ្វើ​តេស្ត​នេះ​ទៀត​សោត ​វេជ្ជបណ្ឌិត​ដដែល​រូប​នេះ​បញ្ជាក់​ថា មាន​២​ប្រភេទ ទី១ តេស្ត​ស្រាវជ្រាវ​រក​មើល​មេរោគ​តែ​ម្តង និង​ទី២ តេស្ត​រក​មើល​ការ​ប្រែប្រួល​កោសិកា​មហារីក។ “ប្រសិន​បើ​យើង​ធ្វើ​តេស្ត​ហ្នឹង​ទៅ រក​ឃើញ​ថា មិន​មាន​មេរោគ​ទេ ឬ​មិន​មាន​ការ​ប្រែប្រួល​កោសិកា ដែល​នាំ​ឲ្យ​ទៅ​មហារីក​ទេ ស្ត្រី​អាច​ចាក់​វ៉ាក់​សាំង​បាន”។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group […]


គន្លឹះសុខភាពផ្លូវភេទ

ចុះបើមិនបានរួមភេទផង ស្រីៗ​អាច​មាន​ផ្ទៃពោះ​ទេ?

រួមភេទ ជា​ទូទៅ​សំដៅ​លើ​ការ​ដាក់​ស៊ក​បញ្ចូល​លិង្គ​របស់​ប្រុសៗ​ទៅ​ក្នុង​ទ្វារ​មាសស្រីៗ។ ចុះ​បើ​ការ​រួមភេទ​ដែល​ប្រុសៗ​មិន​បាន​ស៊កបញ្ចូល​លិង្គ និង​បាញ់​ទឹក​កាម​ចូល​ទ្វារ​មាស​ទេ តើ​ស្រីៗ​អាច​មាន​ផ្ទៃពោះ​ដែរ​ទេ? ចម្លើយ គឺ​អាច​មាន​ផ្ទៃពោះ តែ​ក្នុង​កម្រិត​ទាប។ សូម​អាន​ការ​បកស្រាយ​ខាង​ក្រោម៖ ១. ការ​មាន​ផ្ទៃពោះ ការ​មាន​ផ្ទៃពោះ កើត​ឡើង​នៅ​ពេល​ដែល​មេ​ជីវិត​ឈ្មោល​ជួប​​ជាមួយ​មេ​ជីវិត​ញីនៅពេលដែលស្រ្តីមានការធ្លាក់មេជីវិតជារៀងរាល់ខែ ដែល​នេះ​ក៏​អាច​កើត​ឡើង​ដែរ ទោះ​យើង​មិន​បាន​រួមភេទ​ដោយ​មាន​លិង្គ​ស៊ក​ចូល ហើយ​បាញ់​ទឹក​កាម​ចូល​ក្នុង​ទ្វារ​មាស​ក៏​ដោយ។ អំឡុង​ពេល​រួម​ភេទ ទឹកកាម​បុរស​នឹង​បញ្ចេញ​ចូល​ទៅ​ក្នុង​ទ្វារមាស​របស់​ស្ត្រី។ ទឹក​កាម​មាន​មេ​ជីវិត​ឈ្មោល​រាប់​លាន។ រាល់​ការ​បាញ់​បញ្ចេញ​ទឹក​កាម​មួយ​លើក អាច​មាន​មេ​ជីវិត​ឈ្មោល​ច្រើន​ជាង ៣០០ លាន​ក្បាល​ឯណោះ។ ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! នៅ​ពេល​ដែល​លិង្គ​ឡើង​រឹង មុន​ពេល​ទឹក​កាម​ត្រូវ​បាញ់​បញ្ចេញ​មែន​ទែន លិង្គ​មាន​ចេញ​នូវ​ទឹក​រ​ម្អិល ដែល​គេ​ហៅ​ថា pre-ejaculate។ ទឹក​រ​ម្អិលនេះ អាច​មានផ្ទុក​មេ​ជីវិត​ឈ្មោល​ក្នុង​នោះ​រាប់​ពាន់​ក្បាល។ ឯ​បុរស​វិញ មិន​អាច​គ្រប់គ្រង​លើ​ការ​ផលិត​ទឹក​រម្អិល​នេះ​បាន​ទេ គឺ​ហៀរ​ចេញ​សើមៗ​ដោយ​ឯកឯង​ពេល​កំពុង​ត្រេកត្រអាល។ អូវែ​ស្ត្រី ជា​ទូទៅ​តែង​បញ្ចេញ​ពង​មេ​ជីវិត​ញី​មួយ ឬ​ច្រើន នៅ​ចន្លោះ ១២-១៦ ថ្ងៃ​មុន​ពេល​ស្រីៗ​មក​រដូវ​បន្ទាប់។ មេ​ជីវិត​ឈ្មោល ចូល​ក្នុង​រាងកាយ​ស្ត្រី​តាម​រយៈ​ទ្វារ​មាសនៅពេលមានការរួមភេទ រួច​ធ្វើ​ដំណើរ​ឆ្លងកាត់ចូលមាត់​ស្បូន និងទៅដល់​ស្បូន  ដែល​ជា​កន្លែង​ស៊ុត​បង្ក​កំណើត។ ស៊ុត​អាច​បង្ក​កំណើត​ដោយ​សារ​មេ​ជីវិត​ឈ្មោល និងមេជីវិតញីជួបគ្នា​ដែល​មាន​នៅ​ក្នុង​ទឹក​កាម ឬ​ទឹក​រម្អិល​ដែល​មាន​លើ​លិង្គ​អំឡុង​រួម​ភេទ។ ដូច្នេះ ទោះ​ប្រុសៗ​ចាក់​ទឹក​ក្រៅ​ពាង​ក៏​ដោយ (បាញ់​ទឹក​កាម​ក្រៅ​ខ្លួន​ស្រីៗ) ក៏​ស្រីៗ​នៅ​អាច​មាន​ផ្ទៃ​ពោះ​ដដែល។ [embed-health-tool-ovulation] ២. ចុះ​បើ​សិន​មិន​បាន​រួមភេទ​ផង តើ​អាច​មាន​ផ្ទៃ​ពោះ​ទេ? ស្រីៗ​អាច​មាន​ផ្ទៃពោះ ទោះ​មិន​បាន​រួមភេទ​ក៏​ដោយ តាម​លក្ខខណ្ឌ​ខាង​ក្រោម​នេះ៖ – មេ​ជីវិត​ឈ្មោល​ហូរ​ចូល​ក្នុង​ទ្វារមាស ប្រសិន​បើ​ខាង​ប្រុស ឬ​ខាង​ស្រី មាន​ទឹក​កាម […]


គន្លឹះសុខភាពផ្លូវភេទ

ពិត ឬមិនពិត រួមភេទពេលជិតគ្រប់ខែ ជួយឲ្យសម្រាលកូនលឿន?

ពេល​និយាយ​ដល់​រឿង​រួមភេទ​ពេល​មាន​ផ្ទៃពោះ ម្នាក់ៗ​ច្បាស់​ជា​គិត​ថា​ពុំ​មាន​សុវត្ថិភាព​នោះ​ទេ ជា​ពិសេស​នៅ​ពេល​ពពោះ​ត្រីមាស​ដំបូង និង​ជិត​ដល់​ពេល​គ្រប់​ខែ។ តែ​ក៏​មាន​មតិ​មួយ​ចំនួន​លើក​ឡើង​ថា ការ​រួម​ភេទ​ជិត​គ្រប់​ខែ​ជួយ​ឲ្យ​សម្រាល​កូន​លឿន តើ​ពិត​ជា​អ៊ីចឹង​មែន​ឬ? នាយិកា​សេវាកម្ម​គ្លីនិក រ៉ាក់ លោកស្រី​វេជ្ជបណ្ឌិត ពឹង ជុតិមា បកស្រាយ​ថា ការ​រួមភេទ​ជិត​គ្រប់ខែ​ជួយ​ឲ្យ​សម្រាល​កូន​លឿន ប្រហែល​ជា​អាច​ត្រូវ​​បាន​ខ្លះ ព្រោះ​ពេល​យើង​រួម​ភេទ​ម្តងៗ រាងកាយ សាច់ដុំរាងកាយទាំងមូលធ្វើការ ពិសេសសាច់ដុំអាងត្រគាក។ អ៊ីចឹងនៅពេលសាច់ដុំធ្វើការធ្វើឲ្យពេលសម្រាលកូន សាច់ដុំដំណើរការរស់រវើក មិនស្ពឹកស្រពន់ ល្អក្នុងពេលប្រឹងសម្រាលកូន។ អត្ថបទពាក់ព័ន្ធ៖ នេះ​ជាបច្ចេកទេស​ជួយ​ស្ត្រី​ពពោះគ្រប់ខែ ​ឆាប់​ឈឺពោះ​សម្រាល​កូន រួមភេទពេលមករដូវ សុវត្ថិភាពអត់? ប៉ុន្តែអ្វីដែលជួយស្ត្រីសម្រាលបានស្រួល មិនមែនទាក់ទងតែលើការរួមភេទមួយមុខទេ លោកស្រី​វេជ្ជបណ្ឌិតថា វាទាក់ទងនឹងកាយសម្បទាររបស់ស្រីៗដែលមានអាងត្រគាកធំ ទំហំកូន ទំហំ​ក្បាល​កូន​សមាមាត្រនឹង​អាង​ត្រគាក​ម្តាយ​ ឬអត់ សុកពាំងមាត់ស្បូនឬអត់ ការធ្វើលំហាត់ប្រាណ បើសិនជាស្រ្តីធ្វើលំហាត់ប្រាណបានត្រឹមត្រូវពេលមានផ្ទៃពោះ គឺអាចកាត់បន្ថយការឈឺចាប់ពេលសម្រាលកូន សម្រាលកូនបានលឿន។ ការ​រួមភេទ​ពេល​ពពោះ លើក​លែង​តែ​ករណី​មួយ​ចំនួន​ប៉ុណ្ណោះ​ដែល​ពេទ្យ​ហាម​ម៉ាក់ៗ​​រួមភេទ​អំឡុង​ពេល​នេះ ព្រោះ​អាច​ប៉ះពាល់ដល់​កូន​ក្នុង​ផ្ទៃ។ – ធ្លាប់រលូតកូនញឹកញាប់ – មាន​ប្រវត្តិ​​កើត​កូន​មិន​គ្រប់​ខែ – សុក​ពាំង​មាត់​ស្បូន​មួយ​ផ្នែក ឬ​ទាំង​ស្រុង – ប្តី ឬ​ប្រពន្ធ​មាន​ជំងឺកាមរោគ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


គន្លឹះសុខភាពផ្លូវភេទ

ពិតអត់? វ័យកាន់តែចាស់ រឿងលើគ្រែកាន់តែប្រសើរ?

ឆ្ងល់​អត់? ហេតុអីចាស់​ទៅ​ រឿង​លើ​គ្រែ​កាន់​តែ​ប្រសើរ​ទៅ​វិញ? គ្នា​យើង​ខ្លះ​ធ្លាប់​គិត​ថា វ័យ​កាន់​តែ​ចាស់ កម្លាំង​កាន់​តែ​ខ្សោយ រឿង​លើ​គ្រែ​ក៏​កាន់​តែ​អន់​ដែរ​មិន​អ៊ីចឹង? កុំ​ទាន់​វាយ​តម្លៃ ទោះ​កាន់​តែ​ចាស់ បញ្ហា​សុខភាព​មាន​ច្រើន ពិសេស ស្ងួត​ទ្វារ​មាស លិង្គ​មិន​ឡើង​រឹង រលាក​សន្លាក់​ សុទ្ធ​ជា​មូលហេតុ​ចំណង់​ផ្លូវ​ភេទ​ថយ​ចុះ​ពិត​មែន ប៉ុន្តែ​មិនទាំង​ស្រុង​ទេ ហើយ​ហេតុផល​ដែល​ថា វ័យ​កាន់​តែ​ចាស់ រឿង​លើ​គ្រែ​កាន់​តែ​ប្រសើរ នឹង​ពន្យល់​ក្នុង​អត្ថបទ​នេះ។ ១- កត្តា​អ្វីខ្លះជួយ​ឲ្យជីវិតផ្លូវភេទចាស់ៗប្រសើរឡើង? ទោះ​បី​ជា​រឿង​ផ្លូវ​ភេទ​មិន​អាច​នៅ​ដូច​ដើម ដូច​​នៅ​ក្មេង​ក្តី ប៉ុន្តែ​​មិន​មែន​មាន​ន័យ​ថា ចាស់ៗ​​មិន​អាច​រួម​ភេទ​បានឯណា ​ផ្ទុយ​ទៅ​វិញ គេ​ជឿ​ថា​វ័យ​កាន់​តែ​ចាស់ ​ជីវិត​ផ្លូវ​ភេទ​កាន់​តែ​ប្រសើ។រ​ នេះ​បើ​យោង​តាម​ការ​សិក្សា​របស់​សាកល​វិទ្យាល័យ Minnesota នៅ​អាមេរិក។ អ្នក​ស្រាវ​ជ្រាវ បាន​ពិនិត្យ​លើ​​ស្ថិតិ​សិក្សា​ចំពោះ​ប្តី​ប្រពន្ធ​ចំនួន ៣.០០០​គូ ​មាន​អាយុ​ចន្លោះ​ពី ២០-៩៣ ​ឆ្នាំ។ អ្នក​ស្រាវជ្រេាវ​​បាន​សម្ភាសប្ដី​ប្រពន្ធ​ទាំង ៣.០០០គូ ជា​ច្រើន​លើក ​ធ្វើ​ឡើង​នៅ​ក្នុង​ឆ្នាំ ១៩៩៥ ឆ្នាំ ២០០៣ និង​ឆ្នាំ ២០១៣ ទាក់​ទង​ជា​មួយ​ជីវិត​ផ្លូវ​ភេទ ដើម្បី​ដឹង​អំពី​តម្រូវ​ការ​ផ្លូវ​ភេទរបស់​អ្នក​ចូលរួម​ទាំង​អស់ ត្រូវ​ការ​ប៉ុន្មានលើក​ក្នុង​មួយ​សប្តាហ៍។ កូន​សោរ​គន្លឹះ​ក្នុង​ការ​សិក្សា​នេះ គឺ​​ប្រៀប​ធៀប​ជីវិត​ផ្លូវ​ភេទរវាង ចាស់ៗ ប្តី​ប្រពន្ធ​វ័យក្មេង ដោយ​​សិក្សា​ទៅ​លើ​បញ្ហា​ស្មារតី និង​សុខភាព​រាង​កាយ​ដូច​ៗគ្នា ហើយជា​លទ្ធ​ផល​ ​រក​ឃើញ​ថា ប្តី​ប្រពន្ធ​ចាស់ៗ […]


សុខភាពផ្លូវភេទ

រួមភេទពេលមករដូវ សុវត្ថិភាពអត់?

មាន​មតិ​ខ្លះ​លើក​ឡើង​ថា រួម​ភេទ​ពេល​មក​រដូវ​ពុំ​មាន​សុវត្ថិភាព​ទេ ប្រឡាក់​ប្រឡូស​ងាយ​នឹង​​ឆ្លង​មេរោគ ឯ​មួយ​ចំនួន​ទៀត​ថា ពេល​មក​រដូវ យើង​អាច​រួមភេទ​បាន​ធម្មតា អាស្រ័យ​ទៅ​លើ​ចិត្ត​យើង​ចង់ ឬ​មិន​ចង់។ ឆ្លើយ​តប​ទៅ​នឹង​មតិ​លើក​ឡើង​ខាង​លើ លោកស្រី​វេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកា​សេវាកម្ម គ្លីនិក រ៉ាក់ ថា នៅ​ក្នុង​វិទ្យាសាស្ត្រ មិន​បាន​ឲ្យ​តម​រួមភេទ​ពេល​មក​រដូវ​នោះ​ទេ អាស្រ័យ​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​របស់​ស្ត្រី និង​ដៃ​គូ តើ​អាច​ទទួល​យក​បាន​ឬ​អត់ និង​ទៅ​តាម​លក្ខខណ្ឌ​សុខភាព តើ​មាន​ការ​ក​រោគ​ទេ។ ប៉ុន្តែ​ស្ត្រី​ខ្លួន​ឯង ប្រសិន​បើ​មិន​ច្បាស់​លាស់​ថា ខ្លួន​យើង​មាន​ការ​ក​រោគ​នៅ​ទ្វារមាស​អី​អត់ ឬ​ដៃគូ​របស់​យើង​មាន​មេរោគ​ដែរ​អត់ យើង​មិន​គួរ​រួមភេទ​ក្នុង​ពេល​កំពុង​មក​រដូវ​នោះ​ទេ។ លោកស្រី​វេជ្ជបណ្ឌិត​ថា ក្នុង​ករណី​មិន​ច្បាស់ ការ​រួមភេទ​ពេល​មក​រដូវ​កាន់​តែ​ងាយ​ស្រួល​បង្ក​លក្ខណៈ​ឲ្យ​មេរោគ​ឆ្លង​ទៅ​ដៃ​គូ​ម្នាក់ៗ ប្រសិន​បើ​ដៃ​គូ​ណាមួយ​មាន​មេរោគ។ អត្ថបទពាក់ព័ន្ធ៖ នេះ ​បច្ចេកទេស​ឡើង​ឋាន​សួគ៌ ប៉ះ​ចំ​ថ្ងៃ​មក​រដូវម្ដងៗ ទម្លាយ​មូលហេតុ​នាំ​ឲ្យ​ស្រីៗយើង​ឧស្សាហ៍​រមាស់​នៅ​កន្លែង​សម្ងាត់ វេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកាសេវាកម្មគ្លីនិក រ៉ាក់ ដើម្បី​បង្ការ​ការ​ឆ្លងរោគ ទោះ​រួម​ភេទ​ពេល​មក​រដូវ ឬ​មិន​មាន​មក​រដូវ​ក្តី ទាំង​ស្រ្តី​ទាំង​បុរស ត្រូវ​តែ​ប្រញាប់​ទៅ​លាង​សម្អាត​ប្រដាប់​ភេទ ឬ​ងូត​ទឹក​ជម្រះ​កាយ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


សុខភាពផ្លូវភេទ

បើមានបញ្ហាទ្វារមាសទាំងនេះ អាចសាកតិចនិកក្នុងអត្ថបទបាន!

សុខភាព​ផ្លូវភេទ​ស្រីៗ​សំខាន់​ៗ មាន​ទំនាក់​ទំនង​ផ្ទាល់​ទៅ​លើ​ការ​បង្ក​កំណើត ហើយនៅ​ពេល​ប្រដាប់​ភេទមាន​បញ្ហា អាច​ជះ​ឥទ្ធិពលទាំង​ផ្លូវ​កាយ ផ្លូវចិត្ត​យើង​បាន។ ហេតុនេះហើយ ទើប​មាន​ការ​ណែនាំ​ស្រីៗ​ឲ្យ​ឧស្សាហ៍​ត្រួត​ពិនិត្យ​ប្រដាប់​ភេទ​ខ្លួន​ឲ្យ​បាន​ញឹក​ញាប់ ព្រោះ​បើ​មាន​បញ្ហា​ ​អាច​ដោះ​ស្រាយ​បាន​ទាន់​ពេល។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹងលើក​ឡើង​ពី​បញ្ហា​ឧស្សាហ៍​កើត​មាន​លើ​ប្រដាប់​ភេទ​ស្រីៗ ក៏​ដូច​ជា​វិធី​ដោះ​ស្រាយ​ឲ្យ​ស្រីៗ​បាន​ដឹង។​ ១- មាន​ដុំពកប្លែកនៅតំបន់​ទ្វារ​មាស គ្នា​យើង​ច្បាស់​ជា​ភ្ញាក់​ផ្អើល​ខ្លាំង ​បើ​រក​ឃើញ​មាន​ដុំ​ប្លែកណា​មួយ​នៅ​​ត្រង់​តំបន់​ទ្វារមាស។ ​យោង​តាម​ការ​លើក​ឡើង​របស់​វេជ្ជបណ្ឌិត Alyssa Dweck, M.D ឯកទេស​ផ្នែក​រោគ​ស្ត្រីនៅ​អាមេរិក ដុំ​មួយ​នេះ អាច​បណ្ដាល​មក​មូលហេតុ​ជា​ច្រើន ប៉ុន្តែ​​ប្រហែល​មិន​បង្ក​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​ដល់​សុខភាព​យើង​នោះ​ដែរ។ វា​អាច​ខុស​គ្នា​ពី​ដុំ​ពក​ដែល​កើត​មាន​ដោយ​សារ​រោម​ដុះ​មិន​ផុត ឬ​ដុំ​ខ្លាញ់​នៅ​ក្រោម​ស្បែក។ បើ​ប្រទះ​ឃើញ​បញ្ហា​​នេះ ការ​ត្រាំ​ទឹក​ក្ដៅ​ឧណ្ហៗ​ជា​ជម្រើស​​ល្អ​សម្រាប់​ដោះ​ស្រាយ​បញ្ហា​មួយ​នេះ។ តែក៏​អាច​ទិញ​ថ្នាំ​លាប​ប្រភេទ​ Hydrocortisone យក​មក​លាប ​បើ​ដុំ​នោះ​មាន​សភាព​ដូច​រលាក ហើយ​​បើ​ឈឺ ឬ​រកាំៗ ​ត្រូវ​ប្រញ៉ាប់​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ឲ្យ​បាន​លឿន ដោយ​សារ​តែ​អាច​ជា​សញ្ញា​បញ្ជាក់ពី​ការ​ឆ្លង​រោគ​នៅ​ទី​នោះ។ ២- មានធំក្លិនស្អុយ ​បើប្រដាប់​ភេទ​យើង​​មាន​ធំ​ក្លិន​ស្អុយ​ចេញ​ពី​ក្នុង​ អាច​​ប្រហែល​មាន​អ្វី​កើត​ឡើង​ត្រង់​តំបន់​នោះ​ហើយ។ ប៉ុន្តែ​ក្លិន​ត្រង់​កន្លែង​នោះ​ អាច​បណ្ដាល​មក​ពី​មូល​ហេតុ​​ច្រើន ​ត្រូវ​តែ​ទៅ​ពិភាក្សា​ជា​មួយ​គ្រូពេទ្យ​អំពី​បញ្ហា​មួយ​នេះ។​បើ​សិន​ទ្វារ​មាសយើង មាន​ធ្លាក់​ស​ធំ​ក្លិន​អាក្រក់​ខ្លាំង ​អាច​បណ្ដាល​មក​ពី​ការ​ឆ្លង​រោគ ​បង្ក​ដោយ​​ពពួក​បាក់​តេរី ខណៈ​​ករណី​មួយ​នេះ យើង​​ប្រហែល​ជា​ត្រូវ​ការ​ប្រើ​ថ្នាំ​ផ្សះ​ដើម្បី​ព្យាបាល។ ​មូល​ហេតុ​ចម្បង​មួយ​ទៀត ​ធ្វើ​ឲ្យ​ទ្វារ​មាស​មាន​ធំ​ក្លិន​ គឺ​ដោយ​សារ​ជាប់​ស្រោម​អនាម័យ ឬ​សំឡី​អនាម័យ​ក្នុង​ទ្វារ​មាស នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​វេជ្ជបណ្ឌិត Alyssa Dweck, M.D។​ភាគ​ច្រើន​ក្លិន​នៅ​តំបន់ទ្វារ​មាស អាច​ខុស​ៗគ្នា ​ធ្វើ​ឲ្យ​ច្រមុះយើង​អាច​ហិត​ដឹង​បាន។ […]


សុខភាពផ្លូវភេទ

ធ្វើរឿងទាំងនេះដោយមិនប្រើទឹកអនាម័យ ទ្វារមាសនឹងមានក្លិនធម្មជាតិ

បើ​និយាយ​ពី​អនាម័យ​ទ្វារមាស​នារី​មួយ​ចំនួន​ប្រាកដជា​ជ្រើសរើស​យក​ការ​ប្រើ​ទឹក​អនាម័យ​មក​ជំនួស ដើម្បី​បំបាត់​បញ្ហា​មួយ​ចំនួន​ដូចជា​ធុំ​ក្លិន និង​រមាស់​ជាដើម។ ប៉ុន្តែ​បើ​យោង​តាម​លោកស្រី​វេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកា​សេវាកម្ម​គ្លីនិក រ៉ាក់ បាន​បញ្ជាក់​ថា ទឹក​អនាម័យ​គ្មាន​អ្វី​ពិសេស​ជាង​ទឹក​ធម្មតា​ឡើយ។ នាយិកា​រូប​នេះ​បាន​បន្ត​ទៀត​ថា ការ​មាន​អនាម័យ​ខ្លួនប្រាណ​ស្ត្រី​គ្មាន​អ្វី​ក្រៅពី​ងូត​ទឹក និង​លាង​សម្អាត​ជាមួយ​ទឹក​ធម្មតា​នោះទេ។ ការ​​ប្រើ​ទឹក​អនាម័យ​ច្រើន​ពេក​មិន​ល្អ​ចំពោះ​នារី​ទៅ​វិញ​ទេ ដោយ​ពេល​ខ្លះ​វា​អាច​បណ្ដាល​ឲ្យ​រលាក បាត់បង់បាក់តេរីល្អ ឬ​ស្ងួត​ប្រដាប់​ភេទ​ទៅ​វិញ។ វេជ្ជបណ្ឌិត​ខាង​លើ​ក៏​បាន​ពន្យល់​ពី​វិធី​ធ្វើ​អនាម័យ​ខ្លួន​ប្រាណ និង​ទ្វារមាស​ដោយ​មិន​បាច់​ពឹងផ្អែក​លើ​ទឹក​អនាម័យ ដោយ​គ្រាន់តែ​ងូត​ទឹក និង​លាង​សម្អាត​ធម្មតា ក្រោយ​បន្ទោបង់​ត្រូវ​លាង​សម្អាត ហើយ​ក្រោយ​រួមភេទ​ត្រូវទៅ​សម្អាត ព្រោះ​ទឹក​កាម​បុរស​អាច​បង្ក​ឲ្យ​មាន​ក្លិន ប្រសិនបើ​មិន​បាន​លាង​សម្អាត​ត្រឹមត្រូវ។ អត្ថបទពាក់ព័ន្ធ៖ មកពីបែបនេះ ទើបស្រីៗមួយចំនួនពេលមករដូវម្តងៗឈឺខ្លាំង រហូតទ្រាំមិនបាន វេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកាសេវាកម្មគ្លីនិក រ៉ាក់ វេជ្ជបណ្ឌិត ពឹង ជុតិមា បាន​បន្ត​ទៀត​ថា ក្រៅ​ពី​លាង​សម្អាត នៅ​មាន​វិធី​មួយ​ទៀត​ដែល​ស្រី​ៗ​គួរតែ​ដឹង គឺ​ប្ដូរ​ខោ​ក្នុង​មួយ​ថ្ងៃ​ម្ដង និង​កុំ​ព្យាយាម​ស្លៀក​ខោ​រឹប​តឹង​ៗ​ពេក ដើម្បី​ឲ្យ​មាន​ខ្យល់​ចេញ​ចូល ហើយ​ខាង​ក្នុង​មិន​បែកញើស។ មួយ​វិញ​ទៀត​គួរ​កុំ​ជ្រើស​ខោ​ហ្កេន​ដែល​រឹប​រាង​ខ្លាំង ព្រោះ​ពពួក​ខោ​បែប​នោះ​ធ្វើ​ឡើង​ពី​អំបោះ ស្វិត ហាប់​ណែន ទើប​អាច​រឹត​បាន​ល្អ និង​គ្មាន​ខ្យល់​ចេញ​ចូល ទើប​ធ្វើឲ្យបែកញើស និងមានក្លិនមិនល្អ។   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា […]


សុខភាពផ្លូវភេទ

មកពីបែបនេះ ទើបស្រីៗមួយចំនួនពេលមករដូវម្តងៗឈឺខ្លាំង រហូតទ្រាំមិនបាន

ជា​ទូទៅ ស្រីៗ​ពេល​មក​រដូវ រមែង​មាន​ការ​ឈឺ​ចាប់​តិច​តួចឬខ្លាំង​នៅ​ក្នុង​ពោះ​ផ្នែក​ខាង​ក្រោម ដែល​នេះ​ជា​ក្រឹត្យ​ក្រម​ធម្មជាតិ ដោយសារ​ស្បូន​ច្របាច់កន្ទ្រាក់ ដើម្បី​ឲ្យ​ដាច់ និង ធ្លាក់​ស្រទាប់​ស្តើងៗ​របស់​ភ្នាសស្រទាប់ស្បូន ដែល​ជា​កាក​សំណល់។ លោកស្រី​វេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកា​សេវាកម្ម​គ្លីនិក រ៉ាក់ បាន​ពន្យល់​ថា ការ​ច្របាច់កន្ទ្រាក់​នៃ​ស្បូន ធ្វើ​ឲ្យ​ស្ត្រី​ឈឺ​ពោះ ប៉ុន្តែ​មិន​ខ្លាំង​ក្លា​ទេ អាច​ទ្រាំ​ទ្រ​បាន តែ​មួយ​ចំនួន​ទៀត​ឈឺ​ខ្លាំង រហូត​ទ្រាំ​មិន​បាន អាច​មាន​កត្តា​ផ្សេងៗ។ – ទម្រង់​របស់​ស្បូន៖ ទម្រង់​របស់​ស្បូន​ខុស​ពី​ធម្មតា បាន​ន័យ​ថា ស្បូន​ច្បត់ខ្លាំង អ៊ីចឹង​ធ្វើ​ឲ្យ​មាន​ការ​ឈឺ​ចាប់​ខ្លាំង​ពេល​មក​រដូវ។ – ស្បូន​មាន​បញ្ហា៖ សាច់​ស្បូន​ក្រាស់​ជាង​មុន ឬ​ស្បូន​មាន​ដុះ​ដុំ អាច​ធ្វើ​ឲ្យ​ស្ត្រី​មក​រដូវ​មាន​ការ​ឈឺ​ចាប់​ខ្លាំង​ជាង​មុន។ – ស្រទាប់​ស្តើង​នៃ​ស្បូន​ដុះ​ខុស​ប្រក្រតី៖ ជំងឺ​ស្រទាប់​ស្តើង​នៃ​ស្បូន​ដុះ​ប្រក្រតី ដែល​ជា​ធម្មតាឈាម​រដូវ​នឹង​ធ្លាក់​ចុះ​មក​តាម​ទ្វារមាស ក៏​ប៉ុន្តែ​មួយ​ចំនួន​តូច​ឈាម​ធ្លាក់​ទៅ​ដៃ​ស្បូន ធ្វើ​ឲ្យ​មាន​ការ​ឈឺ​ចាប់។ អត្ថបទពាក់ព័ន្ធ៖ មានរឿងជុំវិញការមករដូវ សូម្បីស្រីៗខ្លួនឯង ក៏អត់​ដឹងដែរ ស្រីៗ​មករដូវអត់ទៀង​ ដោយសារមូលហេតុ​ទាំង​នេះ វេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកាសេវាកម្ម គ្លីនិករ៉ាក់ លោកស្រី​វេជ្ជបណ្ឌិត បាន​បន្ត​ថា បើ​មក​រដូវ​ឈឺ​ចាប់​ខ្លាំង ស្ត្រី​គប្បី​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ដឹង​ពី​មូល​ហេតុ ឈាន​ទៅ​រក​ការ​ព្យាបាល។ ចំពោះ​មូលហេតុ​ធម្មជាតិ ការ​មក​រដូវ​ដែល​ឈឺ​ពោះ​មិន​ធ្ងន់​ធ្ងរ​ទេ យើង​គ្រាន់​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ ស្អំ​ទឹក​ក្តៅ​ឧណ្ហៗ​លើ​ពោះ ឬ​ក៏​ធ្វើ​លំហាត់​ប្រាណ ក៏​អាច​កាត់​បន្ថយ​ការ​ឈឺចាប់​បាន​ដែរ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ