សុខភាពផ្លូវភេទ

សុខភាព​ផ្លូវ​ភេទ - ​មាន​គ្នា​យើង​ច្រើន​ណាស់​កំពុង​ប្រឈម​បញ្ហា​ផ្លូវភេទ​ទាំង​ស្រី ទាំង​ប្រុស។ ​បញ្ហា​ផ្លូវ​ភេទ​​​មួយ​ចំនួន​ដែល​លម្អិត​ក្នុង​ផ្នែក​នេះ​មាន ​រោគវិនិច្ឆ័យ និងតេស្ត ​ផ្លូវភេទនិងការការពារ ​ជំងឺសិរមាន់លើប្រដាប់ភេទ ​ជំងឺបង្កដោយវីរុស អេចភីវី ​រលាកថ្លើម ​ជំងឺរលាកអាងត្រគាក ​ការពន្យារកំណើត ​គន្លឹះសុខភាពផ្លូវភេទ ​ ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពផ្លូវភេទ

ស្ត្រីស្ថិតក្នុងលក្ខខណ្ឌទាំងនេះ មិនគួរប្រើថ្នាំ៧២ម៉ោងទេ

ស្រ្តី​គ្នាយើងបើ​ស្ថិត​ក្នុង​លក្ខខណ្ឌ​ប៉ុន្មាន​ចំណុច​នេះ ខាងក្រោមនេះ មិន​គួរ​ប្រើ​ថ្នាំ​៧២​ម៉ោង​ឡើយ។ យើង​ដឹង​ហើយ​ថា ថ្នាំ​៧២​ម៉ោង ឬ​ថ្នាំ​ពន្យារ​កំណើត​បន្ទាន់ មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការការពារ​កុំ​ឱ្យ​ស្រ្តី​មាន​ផ្ទៃ​ពោះ ប្រសិនបើ​ភ្លាត់​ស្លៀត​មាន​អីៗ​នឹង​ដៃគូ ដោយ​មិន​បាន​ប្រើ​ស្រោម​អនាម័យ។ ​តែ​ថ្នាំ​ប្រភេទ​នេះ គ្រូពេទ្យ​មិន​ណែនាំ​ឱ្យ​ប្រើ​រាល់​ថ្ងៃ​ដូច​ថ្នាំ​ពន្យារកំណើត​ធម្មតា​ទេ គឺ​អាច​ប្រើ​ត្រឹម​២​ដង​ក្នុង១​ខែ​ប៉ុណ្ណោះ ហើយ​បើ​ស្ថិត​ក្នុង​លក្ខខណ្ឌ​ទាំង​នេះ ស្រ្តី​កុំ​ប្រើ​ថ្នាំ​ពន្យារកំណើត​បន្ទាន់​អី​ល្អ​ជាង។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! លក្ខខណ្ឌដែលស្ត្រីមិនគួរ​ប្រើថ្នាំ​ពន្យារ​កំណើត​៧២ម៉ោង​មាន៖ ទី១ ស្រ្តី​ដែល​ធ្លាប់​ជួប​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល មាន​ដុំ​សាច់ មាន​ជំងឺ​ថ្លើម ឬ​មាន​សម្ពាធ​ឈាម​ខ្ពស់​ដែល​មិន​បាន​ព្យាបាល ទី២ ស្រ្តី​បំបៅ​កូន​ដោយ​ទឹក​ដោះ ទី៣ ប្រសិន​បើ​ដល់​ថ្ងៃ​មក​រដូវ ឬ​លើស​រយៈពេល​៧២​ម៉ោង​ក្រោយ​រួមភេទ និង​ទី៤ គឺ​ស្រ្តី​ដែល​មាន​ជំងឺ​ជំងឺ​រលាក​អាង​ត្រគាក។ [embed-health-tool-heart-rate] ចំពោះ​ផលរំខាន​ទូទៅ ក្រោយ​ពី​ញ៉ាំ​ថ្នាំ​៧២ម៉ោង​រួច មាន​ដូចជា ក្អួត​ចង្អោរ អស់​កម្លាំង ឈឺ​ក្បាល វិល​មុខ ឈឺ​សុដន់​​ជាដើម។ ប៉ុន្តែបើ​ស្រ្តី​មាន​អាការ​ដូចជា ធ្លាក់​ឈាមខ្លាំង និង​ឈឺចាប់ មក​រដូវ​មិនទៀង ឈឺ​ពោះ​ធ្ងន់ធ្ងរ មាន​ទាំង​ក្អួត ក៏​ដូចជា​ឈឺ​ក្បាល ឬ​វិល​មុខ​ធ្ងន់ធ្ងរ គួរ​តែ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ភ្លាមៗ។ ចំណុចសំខាន់ ​បើ​ស្ថិត​ក្នុង​លក្ខខណ្ឌ​ទាំង​នេះ ស្រ្តី​កុំ​ប្រើ​ថ្នាំ​ពន្យារកំណើត​បន្ទាន់​អី​ល្អ​ជាង! ទី១ ស្រ្តី​ដែល​ធ្លាប់​ជួប​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល មាន​ដុំ​សាច់ មាន​ជំងឺ​ថ្លើម ឬ​មាន​សម្ពាធ​ឈាម​ខ្ពស់​ដែល​មិន​បាន​ព្យាបាល ទី២ ស្រ្តី​បំបៅ​កូន​ដោយ​ទឹក​ដោះ ទី៣ ប្រសិន​បើ​ដល់​ថ្ងៃ​មក​រដូវ ឬ​លើស​រយៈពេល​៧២​ម៉ោង​ក្រោយ​រួមភេទ និង​ទី៤ គឺ​ស្រ្តី​ដែល​មាន​ជំងឺ​ជំងឺ​រលាក​អាង​ត្រគាក។ អត្ថបទគួរអាន៖ […]

អត្ថបទផ្សេងទៀតពី សុខភាពផ្លូវភេទ

ស្វែងរក សុខភាពផ្លូវភេទ

សុខភាពផ្លូវភេទ

មូលហេតុសំខាន់៣នេះហើយ ធ្វើឲ្យស្រីៗមានជំងឺស្អិតស្បូន ពិបាកមានកូន

ស្រីៗ​ដែល​រំលូត​កូន​ញឹក​ញាប់ មាន​​បញ្ហា​រលាក​​អាង​ត្រគាក និង​រលាក​ភ្នាស​ក្នុង​ស្បូន​រ៉ាំរៃ បង្ក​ទៅ​ជា​ជំងឺ​ស្អិត​ស្បូន (ភ្នាស​ស្បូន​ស្អិត​ជាប់​គ្នា) ធ្វើ​ឲ្យ​ជួប​វិបត្តិ​អត់​កូន មាន​រដូវ​មិន​ទៀង​ទាត់ ឬ​មាន​ឈាម​រដូវ​តិច។ នេះ​បើ​តាម​ការ​​ពន្យល់​នៅ​លើ​ផេក​ផ្លូវការ​របស់​មន្ទីរពេទ្យ កាល់ម៉ែត។ ១- រោគ​សញ្ញា​ជំងឺ​ស្អិត​ស្បូន – មាន​រដូវ​តិច​តួច ក្នុង​ករណី​ភ្នាស​ក្នុង​ស្បូន​ស្អិត​ខ្លះ​​នៅ​ផ្នែក​ណា​មួយ – ពុំ​មាន​រដូវ​​ទាំង​វ័យ​ក្មេង ក្នុង​ករណី​ភ្នាស​ក្នុង​ស្បូន​ស្អិត​ទាំង​ស្រុង – មាន​ផ្ទៃពោះ​ឧស្សាហ៍​រលូត​នៅ​ត្រីមាស​ទី១ – ឈឺ​ចាប់​ក្នុង​អាង​ត្រគាក។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្រ្តីពពោះ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ២- វិធី​បង្ការ​ជំងឺ​ស្អិត​ស្បូន យើង​ដឹង​​ហើយ​​ថា ស្រីៗ​ដែល​មាន​ជំងឺ​ស្អិត​ស្បូន​បណ្តាល​មក​ពី​មូលហេតុ​ធំៗ​ចំនួន​៣ គឺ​ការ​រំលូត​កូន​ញឹក​ញាប់ មាន​បញ្ហា​រលាក​​អាង​ត្រគាក និង​រលាក​ភ្នាស​ក្នុង​ស្បូន​រ៉ាំរ៉ៃ។ ដូច្នេះ​ដើម្បី​បង្ការ​ពី​បញ្ហា​នេះ ស្រីៗ​យើង​មិន​ត្រូវ​រំលូត​កូន​ញឹក​ញាប់​ពេក​ទេ ហើយ​បើ​មិន​ចង់​មាន​កូន​ដោយ​ចៃដន្យ យើង​អាច​ប្រើ​វិធី​ពន្យារ​កំណើត ជា​ពិសេស​ត្រូវ​ចេះ​ធ្វើ​អនាម័យ​ទ្វារមាស​ឲ្យ​បាន​ទៀង​ទាត់ ដើម្បី​ការពារ​ការ​ឆ្លង​រោគ ទៅ​ជា​ធ្លាក់​ស រមាស់ មាន​ក្លិន​មាន​ពណ៌ ឈាន​ទៅ​រលាក​អាង​ត្រគាក ឬ​ភ្នាស​ស្បូន។ អត្ថបទពាក់ព័ន្ធ៖  ស្រីៗ រដូវមកទៀង ឬមិនទៀង អាស្រ័យលើកត្តាទាំងនេះ មូលហេតុ ១០ យ៉ាង​សម្លាប់ជីវិតផ្លូវភេទស្រីៗទាំង​មិនដឹងខ្លួន ស្រីៗមក​រដូវ​មិន​ទៀង​ ក្រោយ​ចាក់វ៉ាក់សាំង​កូវីដ-១៩ គួរ​បារម្ភ​អត់​? ធ្លាក់​កំណក​ឈាម​ធំ​ៗ​ពេល​មក​រដូវ បណ្ដាល​មក​ពី​អ្វី​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អំឡុង​ពេល​មក​រដូវ​ ស្រី​ៗ​អាច​ញ៉ាំ​អាហារ​ជូរ​បាន​អត់​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មក​រដូវ​ច្រើន​ និង​ឈឺចាប់​ អាច​មក​ពី​បញ្ហា​សុខភាព​មួយ​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ៣- វិធី​ព្យាបាល​ជំងឺ​ស្អិត​ស្បូន ក្រោយ​ពី​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​បាន​ច្បាស់​លាស់ ដោយ​ដឹង​​ថា​ស្ត្រី​មាន​ជំងឺ​ស្អិត​ស្បូន យើង​អាច​ព្យាបាល​យ៉ាង​មានប្រសិទ្ធភាព​ដោយ​ឧបករណ៍​ឆ្លុះ​ស្បូន ហើយ​ព្យាបាល​ដោយ​ការ​វះកាត់​តាម​រយៈម៉ាស៊ីន​ឆ្លុះ​ស្បូន​នេះ​នៅ​ភ្នាស​ក្នុង​របស់​ស្បូន នៅ​ពេល​នោះ​ស្បូន​ស្ត្រី​អាច​វិវត្ត​មក […]


សុខភាពផ្លូវភេទ

ស្រីៗ រដូវមកទៀង ឬមិនទៀង អាស្រ័យលើកត្តាទាំងនេះ

វដ្ដ​រដូវ​របស់​ស្ត្រី​មាន​ចន្លោះ​ពេល​ពី ២១-២៨ ថ្ងៃ ចំពោះ​វដ្ត​រដូវ​ទៀង​ទាត់ គឺ​នៅ​ពេល​មាន​វដ្ដ​រដូវ ២៨ ថ្ងៃ។ ស្ត្រី​មួយ​ចំនួន​មាន​វដ្ដ​រដូវ​មិន​ទៀង​ទាត់​នោះ​ទេ ម្តង ២១ ថ្ងៃ ម្តង ២៥ ថ្ងៃ​ជា​ដើម តើ​បណ្តាល​មក​ពី​មូល​ហេតុ​អី? ទាក់​ទង​នឹង​វដ្ត​រដូវ​នេះ នាយិកា​សេវាកម្ម​គ្លីនិក​រ៉ាក់ លោកស្រី​វេជ្ជ​បណ្ឌិត ពឹង ជុតិមា បកស្រាយថា ស្ត្រី​ខ្លះ​មាន​រដូវ​ទៀង​ទាត់​នៅ​ពេល​គ្រប់​ការ (ពេញ​វ័យ) ប៉ុន្តែ​ស្ត្រី​ខ្លះ​ទៀត​រដូវ​មិន​ទៀង​ទាត់​តាំង​ពី​ពេល​គ្រប់​ការ​មក  ដែល​ជា​លក្ខណៈ​ធម្មជាតិ មិន​មាន​អ្វី​ត្រូវ​កែ​លម្អ ឬ​ព្យាបាល​នោះ​ទេ។ លោកស្រី​វេជ្ជបណ្ឌិត​បាន​បន្ថែម​ថា ចំពោះ​ស្ត្រី​ដែល​មាន​ធ្លាប់​មាន​វដ្ត​រដូវ​ទៀង​ទាត់ ស្រាប់​តែ​នៅ​ពេល​ណា​មួយ​វដ្ដ​រដូវ​មាន​ការ​ផ្លាស់​ប្តូរ ទើប​ជា​ចំណុច​ត្រូវ​ចាប់​អារម្មណ៍ ហើយ​ដែល​ស្ត្រី​គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​ដឹង​ថា ការ​ប្រែប្រួល​វដ្ដ​រដូវ​បណ្តាល​មក​ពី​​មូលហេតុ​អី? កត្តា​នាំ​ឲ្យ​រដ្ដ​រដូវប្រែប្រួល៖ - ប្រើ​មធ្យោបាយ​ពន្យារ​កំណើត៖ ការ​ប្រើ​ប្រាស់​មធ្យោបាយ​ពន្យារ​កំណើត រួម​មាន​ថ្នាំ​លេប ថ្នាំចាក់ កង​ដាក់​ក្រោម​ស្បែក កង​ដាក់​ក្នុង​ស្បូន អាច​​ធ្វើ​ឲ្យ​រដូវ​ស្រី​មួយ​ចំនួន​ប្រែប្រួល​មិន​ទៀង។ - មាន​ផ្ទៃពោះ៖ បន្ទាប់​ពី​ពពោះ មាន​កូន​រួច វដ្ដ​រដូវ​ស្រីៗ​មួយ​ចំនួន​ក៏​ប្រែ​ជា​​មិន​ទៀង​ទាត់​ដែរ។ - មាន​បញ្ហា​ផ្លូវ​ចិត្ត៖ កាល​ណា​ស្ត្រី​មាន​វិបត្តិ​ផ្លូវ​ចិត្ត ធ្វើ​ប្រព័ន្ធ​បញ្ជា​ខួរ​ក្បាល​ដំណើរ​ការ​មិន​ល្អ អាច​ធ្វើ​ឲ្យ​រដូវ​មាន​ការ​ប្រែ​ប្រួល។ - ចំណី​អាហារ៖ ការ​ផ្លាស់​ប្តូរ​របប​អាហារ ឬ​តម​អាហារ​ខ្លាំង​ពេក ក៏​ប៉ះពាល់​ដល់​ការ​មក​រដូវ​ដែរ។ - ការ​ធ្វើ​លំហាត់​ប្រាណ៖ ការ​ធ្វើ​លំហាត់​ប្រាណ​ខ្លាំង​ពេក ធ្វើ​ឲ្យ​ប៉ះ​ពាល់​ប្រព័ន្ធ​ខួរ​ក្បាល ជំរុញ​ឲ្យ​វដ្ត​រដូវ​ប្រែប្រួល។ - […]


ការពន្យារកំណើត

ប្រើមធ្យោបាយពន្យារកំណើតប្រភេទខ្លះចេះតែធ្វើទុក្ខ គួរប្តូរផ្សេងអត់?

ស្រីៗ​គ្នា​យើង​មួយ​ចំនួន​ពេល​ជ្រើស​រើស​ប្រើ​មធ្យោបាយ​ពន្យារ​កំណើត​ប្រភេទ​ណា​មួយ បែរ​ជា​ជួប​ផល​រំខាន​មួយ​ចំនួន ដូច​ជា​ធ្វើ​ឲ្យ​រដូវ​មិន​ទៀង​ទាត់ ឈឺក្បាល ធាត់ ឬ​ស្គម​រីង​រៃ​ដើម។ កាល​បើ​ជួប​ផល​រំខាន​បែប​នេះ តើ​ត្រូវ​ធ្វើ​បែប​ម៉េច? គួរ​ប្តូរ​មក​ប្រើ​វិធី​ពន្យារ​កំណើត​ប្រភេទ​ផ្សេង​ទេ? បើ​តាម​ការ​ពន្យល់​របស់​លោកស្រី​វេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកា​សេវាកម្ម​គ្លីនិក រ៉ាក់ ជា​ទូទៅ​មធ្យោបាយ​ពន្យារ​កំណើត​ទាំង​អស់ គឺ​មាន​សុវត្ថិភាព​ចំពោះ​ស្ត្រី​សឹង​តែ​គ្រប់​វ័យ ប្រើ​ដោយ​មិន​ចាំបាច់​ពិនិត្យ​រាងកាយ​នោះ​ទេ។ ប៉ុន្តែ​ចំពោះ​អ្នក​ដែល​មិន​ធ្លាប់​បាន​ប្រើ​​មធ្យោបាយ​ពន្យារ​កំណើត ឬ​ប្រើ​ជា​លើក​ដំបូង (មួយ​ចំនួន​ប៉ុណ្ណោះ) តែង​តែ​មាន​​ផល​រំខាន​ក្នុង​រយៈ​ពេល ២-៣ ខែ​ដំបូង ហើយ​វា​នឹង​បាត់​ទៅ​វិញ​ដោយ​ឯងៗ។ លោក​ស្រី​វេជ្ជបណ្ឌិត​ថា បើ​ប្រើ​មធ្យោបាយ​ពន្យារ​កំណើត ហើយ​ជួប​ផល​រំខាន​តិច​តួច ស្ត្រី​មិន​ចាំបាច់​ផ្លាស់​ប្តូរ​មធ្យោបាយ​ពន្យារ​កំណើត​នោះ​ទេ។ ផល​រំខាន​ផ្សេង ពេល​ប្រើ​មធ្យោបាយ​ពន្យារ​កំណើត៖ – រដូវ​មិន​ទៀង​ទាត់ – រាំង​រដូវ – រដូវ​មក​តិច​ជាង​មុន ឬ​ច្រើន​ជាង​មុន – ប្រែប្រួល​ទម្ងន់ អាច​ឡើង ឬ​ចុះ – ឈឺ​ក្បាល – ធីង​ធោង – ក្តៅ​ខ្លួន។ អត្ថ​បទពាក់ព័ន្ធ៖  ត្រូវដឹង មធ្យោបាយ​ពន្យារ​កំណើត​សម័យថ្មី មាន​ច្រើន​បែប ឯចំណុចល្អ​ផ្សេងៗ​គ្នា ប្រើថ្នាំពន្យារកំណើត បើជួបបញ្ហាទាំងនេះ កុំទាន់ភ័យអី វេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកាសេវាកម្មគ្លីនិក រ៉ាក់ ទោះ​យ៉ាង​ណា លោកស្រី​វេជ្ជ​បណ្ឌិត​ថា ការ​ជ្រើស​រើស​ប្រើ​វិធី​ពន្យារ​កំណើត​ប្រភេទ​ណា​មួយ អាស្រ័យ​ទៅ​លើ​សម្រេច​ចិត្ត​របស់​ស្ត្រី​ខ្លួន ចំពោះ​ការ​ផ្លាស់​ប្តូរ​ទៅ​ប្រើ​ប្រភេទ​ផ្សេង​ទៀត ក៏​គ្រូ​ពេទ្យ​គោរព​តាម​ការ​សម្រេច​ចិត្ត​របស់​ស្ត្រី​ដូច​គ្នា។ “ស្ត្រី​មាន​សិទ្ធិ​ក្នុង​ការ​ជ្រើស​រើស តើ​គួរ​បន្ត បញ្ឈប់ ឬ​ប្តូរ​ទៅ​ប្រើ​មធ្យោបាយ​ពន្យារ​កំណើត​ណា​មួយ​ផ្សេង​ទៀត។ ប្រសិន​បើ​ស្ត្រី​មាន​សំណើ​សុំ​ធ្វើការ​ផ្លាស់​ប្តូរ […]


គន្លឹះសុខភាពផ្លូវភេទ

រវាងមនុស្សប្រុស និងស្រី នរណាមានចំណង់ផ្លូវភេទខ្លាំងជាង?

មាន​មតិ​មួយ​ចំនួន​លើក​ឡើង​ថា រវាង​មនុស្ស​ប្រុស និង​មនុស្ស​ស្រី មនុស្ស​ប្រុស​មាន​ចំណង់​ផ្លូវភេទ​ខ្លាំង​ជាង តើ​ពិត​ជា​អ៊ីចឹង​មែន​ឬ? បើ​តាម​ការ​បក​ស្រាយ​របស់​លោកស្រី​វេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកា​សេវាកម្ម​គ្លីនិក រ៉ាក់ រវាង​មនុស្ស​ប្រុស និង​មនុស្ស​ស្រី មាន​ចំណង់​ផ្លូវ​ភេទ​ដូច​គ្នា មិន​មែន​បុរស​មាន​ចំណង់​ផ្លូវ​ភេទ​ខ្លាំង​ជាង​នោះ​ទេ ហើយ​ចំណង់​ផ្លូវ​ភេទ​មាន​ភាព​ខុស​គ្នា​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត។ លោកស្រី​វេជ្ជបណ្ឌិត​បាន​បន្ថែម​ថា ចំណង់​ផ្លូវ​ភេទ​តិច ឬ​ច្រើន អាស្រ័យ​លើ​កត្តា​ច្រើន​យ៉ាង មិន​មែន​ស្ថិត​នៅ​ភេទ​ប្រុស ឬ​ស្រី​នោះ​ទេ ជួនកាល​មនុស្ស​ប្រុស​មាន​ចំណង់​ផ្លូវ​ភេទ​ច្រើន​ជាង​គេ​មនុស្ស​ស្រី ហើយ​ក៏​មាន​ដែរ​មនុស្ស​ស្រី​មាន​ចំណង់​ផ្លូវ​ភេទ​ច្រើន​ជាង​មនុស្ស​ប្រុស។ អត្ថបទពាក់ព័ន្ធ៖  ចង់ក្លាយជាប្រុសដ៏ពូកែរឿងលើគ្រែក្នុងកែវភ្នែកស្រីៗ ត្រូវចេះតិចនិកទាំងនេះ… ​​អត់​សូវ​ចង់រួមភេទ អាចប្រើតិចនិកទាំងនេះ ដើម្បីដាស់អារម្មណ៍ កត្តា​ធ្វើ​ឲ្យ​មនុស្ស​ស្រី និង​មនុស្ស​ប្រុស​មាន​ចំណង់​ផ្លូវ​ភេទ​ថយ​ចុះ៖ – កត្តា​អាយុ៖ មនុស្ស​វ័យ​កាន់​តែ​ចាស់ មិន​ថា​បុរស ឬ​ស្ត្រី​នោះ​ទេ ចំណង់​ផ្លូវ​ភេទ​ធ្លាក់​ចុះ​ដូច​គ្នា។ – កត្តា​ចិត្តសាស្ត្រ៖ មាន​បញ្ហា​ផ្លូវ​ចិត្ត ដូច​ជា​តាន​តឹង​អារម្មណ៍ បាក់​ទឹក​ចិត្ត និង​ជំងឺ​ផ្លូវចិត្​តមួយ​ចំនួន​ទៀត មាន​សម្ពាធ​ការងារ វិបត្តិ​គ្រួសារ សេដ្ឋកិច្ច សង្គម​ជាដើម ក៏​ជា​មូលហេតុ​ធ្វើ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​ថយ​ចុះ​ដូច​គ្នា។ – កត្តា​សុខភាព៖ មាន​ជំងឺ​រ៉ាំរ៉ៃ ដូចជា ជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​លើស​ឈាម ជំងឺ​ក្រពះ ពោះវៀន និង​ការ​ប្រើ​ប្រាស់​ថ្នាំ​មួយ​ចំនួន ក៏​ធ្វើ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​ថយ​ចុះ​ដែរ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health […]


គន្លឹះសុខភាពផ្លូវភេទ

ចូលចិត្តធ្វើសកម្មភាពបែបនេះ បញ្ជាក់ថាញៀនសិចមែនទេ?

ការ​វាយ​តម្លៃ​ សម្គាល់​ទៅ​លើ​បញ្ហា​ញៀន​សិច ជា​ប្រធាន​បទ​ក្តៅ​គគុក​ ត្រូវ​គេ​លើក​យក​មក​ពិភាក្សា​ច្រើន​ឆ្នាំ​មក​ហើយ។ ប៉ុន្តែ​ដោយ​សារ​ចំណង់​ចំណូល​សិច​យើង​ម្នាក់ៗខុស​ប្លែក​ពី​គ្នា អាច​ធ្វើ​ឲ្យ​ងាយ​ច្រឡំ ឬ​វាយ​តម្លៃ​ខុស ថា​យើង ឬ​នរណា​ម្នាក់​ជា​មនុស្ស​ញៀន​សិចណាស់។​សព្វ​ថ្ងៃ​ មាន​ចំណុច ៥ ងាយ​ធ្វើ​ឲ្យ​ច្រឡំថា មនុស្ស​ម្នាក់​ញៀន​សិចណាស់ ដែលការ​ពិត គឺ​មិន​មែនទាល់​តែ​សោះ ហេតុនេះ “Hello គ្រូពេទ្យ” នឹង​បក​ស្រាយ​កក្នុង​អត្ថបទ​នេះ។ ១- ញៀន​សិច គឺមាន​តែ​រឿង​​រួមភេទមួយមុខប៉ុណ្ណោះ? ​ញៀន​​សិច មិន​មែន​ផ្ដោត​តែ​លើ​រឿង​លើ​គ្រែ​​មួយមុខ​នោះ​ទេ។ វា​កើត​ឡើង​ដោយ​សារ​តែ​មិន​អាច​គ្រប់​គ្រង​​អត្ត​ចរិត​ផ្លូវ​ភេទ​ខ្លួន​បាន។ ញៀន​ជាមួយ​សិច មិន​មែន​មាន​ន័យ​ថា​ គ្រាន់​តែ​ចង់​រួម​ភេទ​តែ​មួយ​មុខ​នោះ​ទេ វា​អាច​មាន​មូល​ហេតុ​ទាក់​ទង​ផ្លូវ​ចិត្ដ​ជា​ច្រើន​បណ្ដាល​ឲ្យ​ប៉ះ​ពាល់​ដល់​អត្ត​ចរិត​ផ្លូវ​ភេទ ដូច​ជា​ ស្ត្រេស ជំងឺ​ថប់​បារម្ភ បាក់ទឹកចិត្ត​ ឬ​អៀន​ខ្មាស ជា​ដើម។ អាការៈញៀន​​សិច​ ធ្វើ​ឲ្យ​មាន​ផល​ប៉ះ​ពាល់​អវិជ្ជមាន​ជាច្រើន​ដល់​គ្នា​យើង ​អាច​នឹង​មាន​បញ្ហា​ធ្ងន់​ធ្ងរ​ក្នុង​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​ ទាំងសកម្មភាព​ និងការ​​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​មជ្ឈដ្ឋាន​ខាង​ក្រៅ។ ចំពោះ​បញ្ហា​នេះ មាន​អ្នក​ជំនាញ​មួយ​ចំនួន ​ចូលចិត្ត​ប្រើ​ពាក្យ បញ្ហា​ចង់​រួម​ភេទខ្លាំង (Hypersexual disorder) ជា​ជាង​ពាក្យ​ថា​ ញៀន​សិច (Sex addiction)។ ២- ចូលចិត្ដសម្រេចកាមដោយខ្លួនឯង ជាមនុស្សញៀនជាមួយសិច? ជា​ការ​ពិត​ សម្រេច​កាម​ច្រើន​ពេក ​អាច​ជា​សញ្ញា​ដំបូងនៃបញ្ហា​ញៀន​សិច​ ប៉ុន្តែ​បើ​ការ​សម្រេច​កាម​ មិន​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​ទេ​នោះ​ មាន​ន័យ​ថា […]


សុខភាពផ្លូវភេទ

មេជីវិត ទឹកកាមសុខភាពល្អ អាស្រ័យលើអាហារគួរញ៉ាំ និងទម្លាប់រស់នៅទាំងនេះ!

​របប​អាហារ​ញ៉ាំ​មិនត្រឹមតែសំខាន់សម្រាប់សុខភាពទូទៅទេ ចំពោះ​រឿង​ចង់​បាន​កូន​ ក៏​ចាំ​បាច់​ត្រូវ​ញ៉ាំ​របស់​ល្អៗ​ ជួយ​សុខភាព​មេជីវិត​ឈ្មោល​ឲ្យខ្លាំង​ដូច​គ្នា។ ប្តី​ប្រពន្ធ​រៀបការ​យូរ​ឆ្នាំ អត់ទាន់​មាន​កូន ពិសេស​ខាង​ប្រុស គួរសាក​ល្បង​អាហារ​សម្បូរ​សារធាតុ​ចិញ្ចឹម​ដូច​រៀបរាប់​ក្នុង​អត្ថបទ​នេះ និង​ត្រូវ​ចៀស​វាង​អាហារ ទាំង​ឡាយ​ណា​អាច​ប៉ះពាល់​មេជីវិតឈ្មោល។ ​ ១- វីតាមីន កង្វះ​វីតាមីន A ធ្វើ​ឲ្យ​​គុណ​ភាព​ទឹក​កាម និង​អត្រា​បង្ក​កំណើត​ថយ​ចុះ។ ដើម្បី​ចៀស​ផុត​ពី​បញ្ហា​នេះ​ ប្រុសៗ​អាច​ញ៉ាំ​​គ្រាប់​ធញ្ញជាតិ ការ៉ុត ដំឡូង​ផ្អែម កូន​ស្ពៃ​ និង​ផ្កា​ខាត់​ណា​។ វីតាមីន C ជួយ​ដល់​ការ​ផ្លាស់ទី​របស់​មេជីវិតឈ្មោលបាន​លឿន ហេតុ​នេះ​ប្រុស​ៗគ្នា​យើង ​គួរ​តែ​ញ៉ាំ​ស្ត្រប៊ើរី និង​បន្លែ​ពណ៌​លឿង​បន្ថែម។ ការ​ផលិត ឬ​ផ្លាស់ទី​របស់មេជីវិត​ឈ្មោល ​អាច​កើន​ឡើង​ដោយ​សារ​វីតាមីន E និង B12 ដែល​សម្បូរ​ក្នុង​ផ្លែ​ឈើ និង​បន្លែ។ បន្ថែម​ពី​នេះ​ទៀត​ ប្រុស​ៗ ក៏​អាច​ញ៉ាំ​អាហារ​បំប៉ន​ខ្លះ​ៗ​ ដើម្បី​ជួយ​បង្កើន​គុណ​ភាពមេជីវិត​ឈ្មោល​បាន​ដែរ។ ២- ជាតិរ៉ែ កង្វះ​សារធាតុ​រ៉ែ ដូច​ជា ស័ង្កសី និង​សេឡេញ៉ូម ​អាច​ធ្វើ​ឲ្យ​គុណ​ភាព​របស់​មេជីវិត​ឈ្មោល​ធ្លាក់​ចុះបាន​។ ប្រុសៗ ​អាច​បន្ថែម​ជាតិ​រ៉ែ​ទាំង​នេះ​​ចូល​ក្នុង​ខ្លួន​​បាន តាម​រយៈ​ការ​ញ៉ាំ ស៊ុត សាច់​មាន់ អយស្ទ័រ សាច់​គោ គ្រាប់​ធញ្ញជាតិ និង​គ្រាប់​សណ្ដែក។ អាហារ​បំប៉ន​ ក៏​អាច​ជួយ​បាន​ខ្លះ​ដែរ ប៉ុន្តែ​ត្រូវ​ញ៉ាំ​​តាម​ការ​ណែ​នាំ​ឲ្យ​បាន​ត្រឹម​ត្រូវ […]


ការពន្យារកំណើត

ក្រៅពីស្រោមអនាម័យ លេបថ្នាំ ចាក់ថ្នាំ ដាក់កង ប្រើវិធីពន្យារកំណើតមួយនេះងាយស្រួលជាង

មធ្យោបាយ​ពន្យារ​កំណើត​បែប​វិទ្យាសាស្ត្រ​ដែល​ស្រី​ៗ​ភាគច្រើន​ដឹងមាន​ដូចជាស្រោម​អនាម័យ ​ថ្នាំ​លេប ថ្នាំ​ចាក់ កងដាក់​ក្រោមស្បែក កង​ដាក់​ក្នុង​ស្បូន ហើយ​បើ​និយាយ​ពី​វិធី​ពន្យារ​កំណើត​តាម​បែប​ធម្មជាតិ​វិញ មាន​ដូចជា ការ​ចាក់​ទឹក​ក្រៅ​ពាង ឬ​តាម​វដ្ដ​រដូវ​របស់​ស្ត្រី។ តែ​ក្រៅ​ពី​មធ្យោបាយ​ទាំងនោះ លោកស្រី​វេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកា​សេវាកម្ម​គ្លីនិក រ៉ាក់ បាន​ឲ្យ​ដឹង​ថា កៅអៀក​ពន្យារកំណើត ក៏​ជា​មធ្យោបាយ​ល្អ​ដែរ ហើយ​វា​គ្មាន​ផល​រំខាន​អ្វី​ទាំងអស់​ពេល​រួម​ភេទ ព្រម​ទាំង​ធ្វើឲ្យ​ដៃគូ​ទាំងពីរ​មាន​អារម្មណ៍​មាន​ជិតស្និទ្ធ​គ្នា​ជាង​បណ្ដា​វិធី​ប៉ុន្មាន​មុខ​ខាង​លើ។ លោក​ស្រី​ក៏​បាន​បន្ថែម​ទៀត​ដែរ​ថា កៅអៀក​បិទ​ពន្យារ​កំណើត​នេះ មិន​ទាន់​មាន​ប្រើ​ទូលំទូលាយ​ទេ​នៅ​ស្រុក​យើង ប៉ុន្តែ​នៅ​ប៉ែក​អឺរ៉ុប គឺ​គេ​ប្រើ​វា​ច្រើន។ ចំណែក​មូលហេតុ​អាច​មកពី​កៅអៀក​បិទ​នេះ​មិន​ទាន់​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​សុខាភិបាល ឬ​ក្រសួង​ពាណិជ្ជកម្ម។ ចំពោះ​វិធី​ប្រើ​វិញ រឹតតែ​ងាយ​ស្រួល​ទៀត​ដោយ​គ្រាន់តែ​បិទ​កៅអៀក​ពន្យារ​កំណើត​នៅ​ត្រង់​ណា​មួយ​លើ​រាង​កាយ​ដូចជា ក្បាលពោះ ដើមដៃ ភ្លៅ ខ្នង ហើយ​បិទ​វា​នៅ​កន្លែង​ដែល​ស្ងួត ដោយ​ក្នុង​មួយ​ប្រអប់​មាន ៣ បន្ទះ ហើយ ១ បន្ទះ​បិទ​បាន​មួយ​សប្ដាហ៍ និង​ត្រូវ​ដូរ​បន្ទះ​ថ្មី​ម្ដង។ ក្នុង ១ ខែ​បិទ​តែ ៣ សប្ដាហ៍​ប៉ុណ្ណោះ ព្រោះ​ត្រូវ​ឈប់​បិទ​នៅ​សប្ដាហ៍​ទី ៤ ពេល​មក​រដូវ។ អត្ថបទពាក់ព័ន្ធ៖ នេះរបៀប​ពន្យារ​កំណើត​តាម​ប្រតិទិន ស្រីៗរដូវ​ទៀង ឬមិន​ទៀង ​អាច​អនុវត្ត​បាន ចម្ងល់​សួរ​ថា តើ​វា​អាច​ពន្យារ​កំណើត​បាន​យ៉ាង​ម៉េច បើ​គ្រាន់តែ​បិទ​ជាប់​នឹង​ស្បែក​នោះ? លោក​ស្រី​បាន​ឲ្យ​ដឹង​ថា ក្នុង​កៅអៀក​មាន​ផ្ទុក​សារធាតុ […]


គន្លឹះសុខភាពផ្លូវភេទ

តិចនិកបែបធម្មជាតិ ជួយទ្វារមាសតឹងណែនល្អ មិន​ចាំ​បាច់​វះកាត់

ដង​ខ្លួន​ទាក់ទាញ សាច់ស​ម៉ត់រលោង ធ្វើ​ឲ្យ​ស្រីៗ​គ្នា​យើង​ជឿ​ជាក់​ កក់ក្តៅ​ខ្លាំង ពិសេស​អាចទាក់​ទាញ​ចិត្ត​ប្តី មិត្ត​ប្រុស មិនឲ្យ​បែក​ឆ្វេងទៀង​ផង។ ប៉ុន្តែ​បើ​និយាយ​ពី​ដង​ខ្លួន ក៏​រាប់​បញ្ចូល​ទាំង​ទ្វារមាស​ដែរ បើ​ទោះ​ស្អាត​គ្រប់​យ៉ាង​ ប៉ុន្តែ​ទ្វារ​មាស​មិនតឹងណែន ក៏​អាចប៉ះពាល់​អារម្មណ៍​ដៃគូពេល​រួម​ភេទ​បាន​ដូច​គ្នា។ នេះជា​តិចនិក​ធម្មជាតិ​ខ្លះៗ ជួយ​ស្រីៗ​គ្នា​យើង​មាន​ទ្វារ​មាស​តឹង​ណែន​វិញ កាន់​តែ​ជឿជាក់​លើ​ខ្លួន​ឯង។ ១- មូលហេតុ​នាំ​ឲ្យ​ទ្វារមាស​មិនតឹងណែន ​ខុស​គ្នា​ពី​អ្វីដែលស្រីៗ​គ្នា​យើង​ភាគ​ច្រើន​បាន​គិត និង​ធ្លាប់​ឮ ​បញ្ហា​ទ្វារ​មាស​រលុង ឬ​យារ​ធ្លាក់​ គឺ​មិន​មាន​ពាក់​ព័ន្ធ​ជា​មួយ​នឹង​ការ​រួម​ភេទ​ឡើយ។ ដូច​នេះ​ យើង​អាច​និយាយ​បាន​ថា​ ​រួម​ភេទ​ច្រើន​ដង​ ​មិន​ធ្វើ​ឲ្យ​រូប​រាង​ទ្វារ​មាស​ប្រែ​ប្រួល ឬ​រលុង​ជាង​មុន​នោះ​ទេ ហើយ​មិន​ថា​គ្នា​យើង​​រួម​ភេទ​ច្រើន​ដង​យ៉ាង​ណា ឬ​ប្រដាប់​ភេទដៃ​គូយើង​​ធំ​ប៉ុនណា ក៏​មិន​អាច​ធ្វើ​ឲ្យ​ទ្វារ​មាស​​​យារ​ជាង​មុន​នោះ​ទេ។ ទ្វារ​មាស​រលុង​ គឺដោយ​សារ​បាត់​បង់​ភាព​យឺត ដែល​​បណ្ដាល​មក​ពី​មូលហេតុ​ជា​ច្រើន​ អាច​មាន​ដូច​ជា​ ក្រោយ​ពេល​សម្រាល​កូន ពេល​ដល់​វ័យអស់​រដូវ ឬ​អាច​បណ្ដាល​មក​ពី​ការ​វិវិត្ត​របស់​ដង​ខ្លួន ​ទៅ​តាម​វ័យ​។ ២- របបអាហារ​ជួយ​ទ្វារ​មាស​ទឹក​ណែន​ឡើង​វិញ ពេលនិយាយ​ដល់​របបអាហារ​ជួយ​ទ្វារ​មាស​តឹង​ណែន​បាន ច្បាស់​ជា​ធ្វើ​ឲ្យ​ស្រីៗ​ភ្ញាក់​ផ្អើលមិន​ខាន។ ប៉ុន្តែ​របប​អាហារ​តាម​បែប​ធម្មជាតិ ពិតជា​អាច​ជួយ​បន្តឹង​ទ្វារ​មាស​យើង​​បាន​ពិត​មែន ដោយ​អាស្រ័យ​លើ​ប្រភេទ​​អាហារ​មាន​សារធាតុ​ចិញ្ចឹម ដូចជា​ ញ៉ាំ​អាហារ និង​ទឹក​បាន​គ្រប់​គ្រាន់ ញ៉ាំ​បន្លែ ​ផ្លែឈើ​ សុទ្ធ​តែ​អាច​​ធ្វើ​ឲ្យ​អាង​ត្រគាក​យើង​ តឹងណែន​ជាង​មុន ព្រោះ​ថា អាង​ត្រគាក ត្រូវ​ការ​សារធាតុ​ចិញ្ចឹម និង​វីតាមីន​ជា​ច្រើន​សម្រាប់​ទ្រទ្រង់ និង​ជួស​ជុល​ភាព​យឺត​នៅ​ត្រង់​តំបន់​នោះ។ ស្រីៗ​គ្នា​យើង ​អាច​រៀប​ចំ​របប​អាហារ​​ឲ្យ​បាន​ត្រឹម​ត្រូវ ដោយ​បន្ថែម​អាហារ​មាន​ផ្ទុក​អ័រម៉ូន​អឺស្ត្រូសែន​ពី​ធម្មជាតិ […]


គន្លឹះសុខភាពផ្លូវភេទ

ពិតអត់ រួមភេទលើកដំបូង មិនអាចមានផ្ទៃពោះ?

មាន​ការ​និយាយ​​តៗ​គ្នា​ថា ស្រីៗ​រួមភេទ​លើក​ដំបូង​មិន​អាច​មាន​ផ្ទៃពោះ​នោះ​ទេ តើ​នេះ​ជាការ​ពិត ឬ​យ៉ាង​ណា? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​ បដិសេធ​ចំពោះ​មតិ​លើក​ឡើង​ខាង​លើ​នេះ ដោយ​ពន្យល់​ថា មាន​កូន ឬ​មិន​មាន​កូន មិន​ពាក់​ព័ន្ធ​​នឹង​​ក្បាច់​នៃ​ការ​រួមភេទ ការ​រួមភេទ​លើក​ទី១ ទី២ ទី៣ ឬ​ទី ១០០ នោះ​ទេ វា​អាស្រ័យ​ទៅ​លើ​​ការ​ការពារ​ប៉ុណ្ណោះ តែ​ធ្វេស​ប្រហែស​អាច​មាន​កូន​គ្រប់​ពេល។ លោក​វេជ្ជបណ្ឌិតបានបន្ត​ថា ការ​រួមភេទ​លើក​ដំបូង​អាច​មាន​កូន​បាន ប្រសិន​បើ​មិន​បាន​ប្រើ​ស្រោម​អាម័យ​ការពារ ឬ​មធ្យោបាយ​ផ្សេង​​ទៀត​ទេ ហើយ​រួមភេទ​ចំ​ពេល​ដែល​មេ​ជីវិត​ញី​ធ្លាក់ គឺ​​អំឡុង​ថ្ងៃទី ១៣ ១៤ ១៥ បន្ទាប់​ពី​ថ្ងៃ​ស្រីៗ​មក​រដូវ។ អត្ថបទពាក់ព័ន្ធ៖  ប្តីប្រពន្ធរៀបការហើយ ចង់ឆាប់មានកូន ធ្វើតាមប៉ុន្មានវិធីនេះ ប្តី​ប្រពន្ធ​រៀបការ​១-២ឆ្នាំ​ហើយអត់​មាន​កូន​ គួរ​ឲ្យ​បារម្ភ​អត់? ទោះ​យ៉ាង​ណា​លោក​វេជ្ជបណ្ឌិត​ថា ការ​រួមភេទ​លើក​ដំបូង ស្រីៗ​អាច​នឹង​ឈឺ​ចាប់ ឬ​ក្រហាយ ដោយសារ​ទ្វារ​មាស​ស្ងួត ធ្វើ​ឲ្យ​កកិត ហើយ​ស្រីៗ​មួយ​ចំនួន​អាច​រហែក​សន្ទះ​ព្រហ្មចារី មាន​ហូរ​ឈាម​ថ្លាៗ​មក​ជាមួយ​ផង។ ដើម្បី​កាត់​បន្ថយ​ការ​ឈឺ​ចាប់​ទាំង​នោះ យើង​គួរ​តែ​និយាយ​ជាមួយ​ដៃ​គូ​ឲ្យ​ធ្វើ​សកម្មភាព​យឺតៗ និង​ប្រើ​ទឹក​រម្អិល​ជា​ជំនួយ​ក្នុង​ការ​រួមភេទ។ អត្ថបទពាក់ព័ន្ធ៖ មូលហេតុ​នាំ​ឲ្យ​ស្រីៗ​ឈឺ​ចាប់​ពេលអីៗ ដល់​ថ្នាក់​ស្បថ​លែង​ចង់បន្ត ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


សុខភាពផ្លូវភេទ

តិចនិកធម្មជាតិ មានប្រសិទ្ធភាព ដោះស្រាយបញ្ហាស្ងួតទ្វារមាស

ស្ងួត​ទ្វារ​មាស​ ​ជា​បញ្ហា​ធ្ងន់​ធ្ងរ​មួយ ស្រីៗ​​យើង​ មិន​ថា​វ័យ​ក្មេង ឬ​ចាស់ទេ មាន​ដល់​ ៥០% ជួប​ប្រទះ​បញ្ហានេះ​ ដែល​​មិន​ត្រឹម​តែ​ប៉ះពាល់​ការ​រួម​ភេទ​ប៉ុណ្ណោះទេ ថែម​ទាំង​​បង្ករ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​​ទៀត​ផង។ បើ​មាន​បញ្ហា​ស្ងួត​ទ្វារ​មាស ស្រីៗ​​យើង​អាច​ដោះ​ស្រាយ​បាន ដោយ​ប្រើ​ទឹករម្អិល​ជំនួយ​ផ្លូវ​ភេទ ប៉ុន្តែទឹក​រម្អិល​ភាគ​ច្រើន​ ​សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខ​ភាព។ ហេតុនេះ “Hello គ្រូពេទ្យ” នឹង​ណែនាំ​តិចនិកបែប​ធម្មជាតិ​ខ្លះៗ ជួយស្រីៗ​ទទួល​អារម្មណ៍​ផ្លូវ​ភេទ​ស្រើបស្រាល សុខ​ស្រួល​ឡើង​វិញ។ ១- រួមភេទឲ្យបានច្រើន បើ​ទ្វារ​មាស​ មាន​បញ្ហា​ស្ងួត​ខ្លាំង ស្រីៗ​គ្នា​យើង ​មិន​គួរ​សាក​ល្បង​ប្រើ​វិធី​មួយ​នេះ​ទេ។ ប៉ុន្តែ​បើ​ទ្វារ​មាសយើង ​គ្រាន់​តែ​ស្ងួត​បន្តិច​បន្តួច​ រួម​ភេទ ​អាច​ជួយ​ឲ្យ​មាន​ការ​បញ្ចេញ​សារធាតុ​រម្អិល​ធម្មជាតិ​បាន។ ២- ប្រើទឹក​ប្រទាល​កន្ទុយ​ក្រពើ ប្រទាល​កន្ទុយ​ក្រពើ ​ជា​គ្រឿង​ផ្សំ​ពី​ធម្មជាតិ ​សម្រាប់​ជួយ​លើក​​សម្រស់ស្រីៗ ខណៈ​ទឹក​ប្រទាល​កន្ទុយ​ក្រពើ លាយ​ជាមួយ​ទឹក​ដោះ​គោ​ស្រស់​ ​អាច​ព្យាបាល ស្ងួត​ទ្វារមាស​​ យ៉ាង​មាន​ប្រសិទ្ធ​ភាព ​បើ​យើង​លាប​វា​លើ​ទ្វារ​មាស​ឲ្យ​បាន​ញឹក​ញាប់។ ៣- អាស៊ីដខ្លាញ់ អាហារ​សម្បូរ​អាស៊ីដ​ខ្លាញ់ ក៏​អាច​ជួយដល់​ការ​​ផលិត​ទឹករម្អិលក្នុង​ទ្វារ​មាស​បាន​ដែរ។ ​យើង​​អាច​ញ៉ាំ​ល្ពៅ គ្រាប់​ល្ងរ គ្រាប់​ផ្កា​ឈូក​រ័ត្ន និង​ត្រី ពិសេស​ត្រី​សាល់​ម៉ុន និង​ត្រីធូណា ឲ្យ​បាន​ច្រើន ដើម្បី​ទទួល​បាន​អាស៊ីដខ្លាញ់ល្អ​ពី​អាហារ​ទាំង​អស់​នេះ។ ពពួក​វីតាមីន A និង​វីតាមីន​ B រួមនឹង​បេតា​ការ៉ូទែន ក៏​មាន​ផ្ទុក​អាស៊ីដខ្លាញ់​អូមេហ្កា ៣​ ច្រើន​ផង​ដែរ។ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ