សុខភាពផ្លូវភេទ

សុខភាព​ផ្លូវ​ភេទ - ​មាន​គ្នា​យើង​ច្រើន​ណាស់​កំពុង​ប្រឈម​បញ្ហា​ផ្លូវភេទ​ទាំង​ស្រី ទាំង​ប្រុស។ ​បញ្ហា​ផ្លូវ​ភេទ​​​មួយ​ចំនួន​ដែល​លម្អិត​ក្នុង​ផ្នែក​នេះ​មាន ​រោគវិនិច្ឆ័យ និងតេស្ត ​ផ្លូវភេទនិងការការពារ ​ជំងឺសិរមាន់លើប្រដាប់ភេទ ​ជំងឺបង្កដោយវីរុស អេចភីវី ​រលាកថ្លើម ​ជំងឺរលាកអាងត្រគាក ​ការពន្យារកំណើត ​គន្លឹះសុខភាពផ្លូវភេទ ​ ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពផ្លូវភេទ

ស្ត្រីស្ថិតក្នុងលក្ខខណ្ឌទាំងនេះ មិនគួរប្រើថ្នាំ៧២ម៉ោងទេ

ស្រ្តី​គ្នាយើងបើ​ស្ថិត​ក្នុង​លក្ខខណ្ឌ​ប៉ុន្មាន​ចំណុច​នេះ ខាងក្រោមនេះ មិន​គួរ​ប្រើ​ថ្នាំ​៧២​ម៉ោង​ឡើយ។ យើង​ដឹង​ហើយ​ថា ថ្នាំ​៧២​ម៉ោង ឬ​ថ្នាំ​ពន្យារ​កំណើត​បន្ទាន់ មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការការពារ​កុំ​ឱ្យ​ស្រ្តី​មាន​ផ្ទៃ​ពោះ ប្រសិនបើ​ភ្លាត់​ស្លៀត​មាន​អីៗ​នឹង​ដៃគូ ដោយ​មិន​បាន​ប្រើ​ស្រោម​អនាម័យ។ ​តែ​ថ្នាំ​ប្រភេទ​នេះ គ្រូពេទ្យ​មិន​ណែនាំ​ឱ្យ​ប្រើ​រាល់​ថ្ងៃ​ដូច​ថ្នាំ​ពន្យារកំណើត​ធម្មតា​ទេ គឺ​អាច​ប្រើ​ត្រឹម​២​ដង​ក្នុង១​ខែ​ប៉ុណ្ណោះ ហើយ​បើ​ស្ថិត​ក្នុង​លក្ខខណ្ឌ​ទាំង​នេះ ស្រ្តី​កុំ​ប្រើ​ថ្នាំ​ពន្យារកំណើត​បន្ទាន់​អី​ល្អ​ជាង។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! លក្ខខណ្ឌដែលស្ត្រីមិនគួរ​ប្រើថ្នាំ​ពន្យារ​កំណើត​៧២ម៉ោង​មាន៖ ទី១ ស្រ្តី​ដែល​ធ្លាប់​ជួប​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល មាន​ដុំ​សាច់ មាន​ជំងឺ​ថ្លើម ឬ​មាន​សម្ពាធ​ឈាម​ខ្ពស់​ដែល​មិន​បាន​ព្យាបាល ទី២ ស្រ្តី​បំបៅ​កូន​ដោយ​ទឹក​ដោះ ទី៣ ប្រសិន​បើ​ដល់​ថ្ងៃ​មក​រដូវ ឬ​លើស​រយៈពេល​៧២​ម៉ោង​ក្រោយ​រួមភេទ និង​ទី៤ គឺ​ស្រ្តី​ដែល​មាន​ជំងឺ​ជំងឺ​រលាក​អាង​ត្រគាក។ [embed-health-tool-heart-rate] ចំពោះ​ផលរំខាន​ទូទៅ ក្រោយ​ពី​ញ៉ាំ​ថ្នាំ​៧២ម៉ោង​រួច មាន​ដូចជា ក្អួត​ចង្អោរ អស់​កម្លាំង ឈឺ​ក្បាល វិល​មុខ ឈឺ​សុដន់​​ជាដើម។ ប៉ុន្តែបើ​ស្រ្តី​មាន​អាការ​ដូចជា ធ្លាក់​ឈាមខ្លាំង និង​ឈឺចាប់ មក​រដូវ​មិនទៀង ឈឺ​ពោះ​ធ្ងន់ធ្ងរ មាន​ទាំង​ក្អួត ក៏​ដូចជា​ឈឺ​ក្បាល ឬ​វិល​មុខ​ធ្ងន់ធ្ងរ គួរ​តែ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ភ្លាមៗ។ ចំណុចសំខាន់ ​បើ​ស្ថិត​ក្នុង​លក្ខខណ្ឌ​ទាំង​នេះ ស្រ្តី​កុំ​ប្រើ​ថ្នាំ​ពន្យារកំណើត​បន្ទាន់​អី​ល្អ​ជាង! ទី១ ស្រ្តី​ដែល​ធ្លាប់​ជួប​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល មាន​ដុំ​សាច់ មាន​ជំងឺ​ថ្លើម ឬ​មាន​សម្ពាធ​ឈាម​ខ្ពស់​ដែល​មិន​បាន​ព្យាបាល ទី២ ស្រ្តី​បំបៅ​កូន​ដោយ​ទឹក​ដោះ ទី៣ ប្រសិន​បើ​ដល់​ថ្ងៃ​មក​រដូវ ឬ​លើស​រយៈពេល​៧២​ម៉ោង​ក្រោយ​រួមភេទ និង​ទី៤ គឺ​ស្រ្តី​ដែល​មាន​ជំងឺ​ជំងឺ​រលាក​អាង​ត្រគាក។ អត្ថបទគួរអាន៖ […]

អត្ថបទផ្សេងទៀតពី សុខភាពផ្លូវភេទ

ស្វែងរក សុខភាពផ្លូវភេទ

គន្លឹះសុខភាពផ្លូវភេទ

៧ សំណួរពីរឿងរួមភេទ ទាំងប្រុសទាំងស្រីឆ្ងល់ខ្លាំង តែខ្មាសអត់ហ៊ានសួរ!

និយាយដល់រឿងរួមភេទ អាចធ្វើ​ឲ្យ​​ខ្មាសអៀន​ច្រើន ពិសេស​ស្រីៗ ប៉ុន្តែ​ព័ត៌មាន​សុខភាព​ផ្លូវ​ភេទ គឺចាំបាច់​ណាស់ ដើម្បី​ទទួល​បានជីវិតផ្លូវភេទ​រីករាយ និង​មាន​សុវត្ថិភាព។ បើគ្នា​យើង​មាន​ចម្ងល់អ្វីពាក់​ព័ន្ធសុខភាព​ផ្លូវភេទ​ខ្លួន គួរ​សួរនាំ​អ្នក​ជំនាញ ដើម្បីទទួល​បានព័ត៌មាន​ត្រឹមត្រូវ មិនគួរលាក់​ក្នុង​ចិត្ត​ទេ! ខណៈ​ចម្ងល់​ឧស្សាហ៍​មាន​បំផុតពាក់ព័ន្ធការរួម​ភេទ គ្នា​យើង​ភាគ​ច្រើន​អត់​ហ៊ាន​សួរ មាន​ក្នុង​អត្ថបទ​ “Hello គ្រូពេទ្យ” នេះឯង។ ១- សុខភាពផ្លូវភេទខ្ញុំមានបញ្ហាអីដែរទេ? គ្នាយើងភាគ​ច្រើន តែងចង់​ដឹង​​ តើ​ចំណង់ផ្លូវភេទ និងការ​ឆ្លើយ​តប ឬ​ដង​ខ្លួនយើង​បញ្ហា​ដែរ​ ឬ​អត់? ចំពោះ​គ្នា​យើងកំពុង​ពេញ​វ័យ តែង​តែ​ចង់​ដឹង​ប្រាកដថា ​រាងកាយ​ និង​សុខភាព​ផ្លូវ​ភេទយើង គ្មាន​​បញ្ហា​អ្វីទាំង​អស់។ ចម្លើយសម្រាប់សំណួរ​នេះ​ ពិត​ណាស់ សុខភាព​ផ្លូវភេទយើង​គ្មានបញ្ហា​អ្វី​ឡើយ ​បើ​ជីវិត​​មិន​បង្ក​ផល​ប៉ះ​ពាល់​ដល់​អ្នក​ដទៃ ឬ​ខ្លួន​យើង​ផ្ទាល់​ទេ​នោះ ក៏​​មិន​មាន​អ្វី​ត្រូវ​បារម្ភ​ដែរ។ គ្នាយើង​ ក៏មិន​ចាំ​បាច់​​មាន​អារម្មណ៍​ខ្មាសអៀន នៅ​ពេល​យើ់ង​​មាន​ចំណង់​ផ្លូវ​ភេទខ្លាំង និង​ច្រើនដង ឬ​មិនអាច​ទប់​អារម្មណ៍​ខ្លួន​ឯង ក្នុង​ស្ថានភាព​រំជើប​រំជួល​បាន។ បើ​យើង​អាច​​ព្យាយាម​កាត់​បន្ថយ​អារម្មណ៍​មួយ​នេះបាន អាចបញ្ជាក់បានថា​ សុខភាព​ផ្លូវ​ភេទ​យើង​ គ្មានបញ្ហា​ទេ។ គ្នា​យើង​មួយ​ចំនួន ​មិន​បាន​ដឹង​ ខ្លួនឯង​ត្រូវ​ការ​អ្វី​ឲ្យ​ប្រាកដ​ទេ ហេតុនេះ យើង​​ត្រូវ​ទទួល​ស្គាល់​ខ្លួន​ឯង ​ជា​មនុស្ស​ធម្មតា ហើយ​កាត់​បន្ថយ​ចំណង់​ផ្លូវ​ភេទ​តាម​វិធី​ត្រឹម​ត្រូវ ​អាច​ជួយ​យើង​វិល​ទៅ​រក​ជីវិត​ផ្លូវ​ភេទ​ ដ៏​កកក្តៅ និង​សុខស្រួល ដូចប្រាថ្នា​បាន។ ២- ធម្មតាយើង​រួមភេទញឹកញាប់ប៉ុណ្ណា? គ្នា​យើង​ភាគ​ច្រើន […]


សុខភាពផ្លូវភេទ

ប្តីប្រពន្ធជាប់សាច់ញាតិនឹងគ្នា នោះកូនកើតមកអាចប្រឈមនឹងបញ្ហាទាំងនេះ

គ្នា​យើង​ច្បាស់​ជា​ធ្លាប់​ឮ​ពី​ការ​និយាយ​តៗ​គ្នា​ថា កាលណា​​ប្តី​​ប្រពន្ធ​មាន​ជាប់​សាច់​​ឈាម​នឹង​គ្នា កាលណា​មាន​​កូន កូនកើត​មក​មិន​សូវ​ឆ្លាត ដូច​ជា​ប្តី​ប្រពន្ធ​ដែល​មិន​​ជាប់​សាច់​ឈាម​នឹង​គ្នា​នោះ​ទេ។ បើ​តាម​ក្បួន​វេជ្ជសាស្ត្រ​វិញ តើ​ពិត​ជា​អ៊ីចឹង​មែន​អត់? ពាក់​ព័ន្ធ​បញ្ហា​ខាង​លើ​នេះ លោកស្រី​វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ សញ្ញាបត្រ​មក​ពី​ប្រទេស បារាំង បកស្រាយ​ថា ប្តី​ប្រពន្ធ​ជាប់​សាច់​ឈាម​គ្នា កើត​កូន​មក​ពាក់ព័ន្ធ​នឹង​ជំងឺ​តំណពូជ​ច្រើន​ជាង បញ្ញា​ស្មារតី ឆ្លាត ឬ​មិន​ឆ្លាត។ លោកស្រី​វេជ្ជបណ្ឌិត​ថា កាលណា​ប្តី​ប្រពន្ធ​មាន​សាច់​ឈាម​ជាប់​គ្នា ឬ​ជិត​គ្នា​ពេក មាន​ន័យ​ថា​ប្តី​ប្រពន្ធ​ជា​បងប្អូន​ជីដូន​មួយ​នឹង​គ្នា នោះ​កូន​កើត​មក​ប្រឈម​នឹង​ជំងឺ​តំណពូជ​ច្រើន មានដូចជា ជំងឺគ្រាប់ឈាមក្រហម ខ្សោយប្រាជ្ញា ជំងឺ​អេពីលិបស៊ី ដោនសីនដ្រោម ជាដើម។ ” អ៊ីចឹង​បាន​គេ​តែង​តែ​សួរ​ដែរ គាត់​បង​ប្អូន​គ្នា​ឬ​អត់? កាលណា​ជាប់​សាច់​ឈាម​គ្នា អាច​ប្រឈម​មុខ​នឹង​ជំងឺ​តំណពូជ​ច្រើន ពី​ជីដូន​ជីតា ឪពុក​ម្តាយ មាន​ជំងឺ​អី នោះ​កូន​​នឹង​មាន​ជំងឺ​ហ្នឹង​ដែរ កាលណា​បែក​មែក​ឆ្ងាយៗ គឺសំដៅ​ទៅ​លើ​មែក​ធាង​គ្រួសារ នោះ​អត្រា​កើត​ជំងឺ​តំណ​ពូជ​ក៏តិចដែរ”។ អត្ថបទពាក់ព័ន្ធ៖  ប្តី​ប្រពន្ធ​រៀបការ​១-២ឆ្នាំ​ហើយអត់​មាន​កូន​ គួរ​ឲ្យ​បារម្ភ​អត់? ស្រីៗអាយុតិច មានកូនឆ្លាតជាងអ្នក​អាយុច្រើន ព្រោះហេតុផលបែបនេះ វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ សញ្ញាបត្រមកពីប្រទេសបារាំង ដើម្បី​បង្ការ​បញ្ហា​ទាំង​អស់​ខាងលើ​នេះ បើ​អាច​ចៀស​បាន យើង​មិន​គួរ​រៀបការ​ជាមួយ​សាច់ញាតិ​នោះ​ទេ មិន​ថា​ជាប់​​សាច់​​ញាតិ​​ខាង​ម្តាយ ឬ​ឪពុក​នោះ​ទេ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello […]


សុខភាពផ្លូវភេទ

មុនសម្រេចចិត្តរំលូតកូនដោយខ្លួនឯង ត្រូវដឹងពីអាយុគភ៌ បើមិនអ៊ីចឹងទេគ្រោះថ្នាក់

ស្រីៗ​ដែល​ភ្លាត់​មាន​កូន​ដោយ​ចៃដន្យ ហើយ​សម្រេច​ចិត្ត​យក​ចេញ​ខ្លួន​ឯង​ដោយ​លេប​ថ្នាំ ត្រូវ​តែ​ប្រយ័ត្ន​ឲ្យ​មែន​ទែន បើ​មិន​អ៊ីចឹង​ទេ​អាច​គ្រោះ​ថ្នាក់។ ការ​ប្រើ​ថ្នាំ​លេប កំណត់​អាយុ​គភ៌​ក្រោម ៩ សប្តាហ៍​ប៉ុណ្ណោះ ហើយ​ត្រូវ​ប្រាកដ​ថា​កូន​នៅ​ក្នុង​ស្បូន​​មិន​មាន​កូន​ក្រៅ​ស្បូន នោះ​ទើប​​ការ​រំលូត​​មាន​​សុវត្ថិភាព ចំពោះ​​គភ៌​​ដែល​​មាន​​លើស​​ពី ៩ សប្តាហ៍ ចាំបាច់​​ត្រូវប្រើ​​ឧបករណ៍​​បូមដោយ​គ្រូពេទ្យជំនាញដែល​បាន​បណ្តុះ​បណ្តាល​ត្រឹមត្រូវ។ បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ ក្រោយ​ការ​រំលូត​ដោយ​លេប​ថ្នាំ ស្រីៗ​នឹង​មាន​​ធ្លាក់​ឈាម​តាម​ទ្វារមាស​តិច​តួច​អំឡុង ១- ២ សប្តាហ៍​ដំបូង ឬ​អាច​នឹង​យូរ​ជាង​នេះ ។ អត្ថបទពាក់ព័ន្ធ៖  ស្រីៗ​មុនសម្រេច​ចិត្ត​រំលូត​កូន ត្រូវ​ដឹង​ពី​គ្រោះ​ថ្នាក់​ទាំង​នេះ ក្រោយ​ប្រើថ្នាំរំលូត​កូន ស្រីៗ​ត្រូវ​ប្រុង​ប្រយ័ត្នអីខ្លះ? ការ​ជ្រើស​រើស​វិធី​រំលូត​ដោយ​ខ្លួន​ឯង​ក៏​ដោយ ស្រីៗ​ចាំបាច់​ត្រូវ​ដឹង​ពី​សញ្ញា​គ្រោះ​ថ្នាក់​ក្រោយ​រំលូត​កូន ដូច​ជា​ធ្លាក់​​ឈាម​ច្រើន ចុក​ពោះ​ខ្លាំង មាន​ធ្លាក់ឈាម​លាយ​ទឹក​រម្អិល​ធុំ​ក្លិន​ស្អុយ ក្តៅ​ខ្លួន និង​រោគ​សញ្ញា​ផ្សេង​ទៀត​ដែល​អាច​ឲ្យ​​ស្លាប់​បាន។ ក្នុង​ករណី​មិន​មាន​សញ្ញា​អ្វី​គួរ​ឲ្យ​បារម្ភ​ក៏ដោយ យើង​ត្រូវ​តែ​បន្ត​តាម​ដាន​សុខភាព​ជាមួយ​គ្រូពេទ្យ​ផ្នែក​សម្ភព ឬ​រោគ​ស្ត្រី ក្រោយ ១ សប្តាហ៍ បន្ទាប់​ពី​រំលូត ដើម្បី​ប្រាកដ​ថា ការ​រំលូត​​បាន​ជោគ​ជ័យ ហើយ​បន្ទាប់​មក​គ្រូពេទ្យ​នឹង​ណែនាំ​ឲ្យ​ស្រី្ត​ពន្យារ​កំណើត។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


សុខភាពផ្លូវភេទ

តិចនិកជួយទឹកកាមមានសុខភាពល្អ អត្រាមានកូនកាន់តែខ្ពស់

ទោះ​ប្រុសៗ​មិន​អាច​ពពោះ​បាន​មែន ប៉ុន្តែ​រឿង​បង្កកំណើត​ គឺ​ពឹង​ផ្អែក​ស្ទើរ​ទាំង​ស្រុង​ទៅ​លើ​ទឹក​កាម​ប្រុសៗ បើ​ទឹក​កាម​មាន​សុខភាព​ល្អ អត្រា​មាន​កូន​កាន់​តែ​ខ្ពស់ តែបើ​ទឹក​កាម​សុខភាព​ខ្សោយ​វិញ វា​ក៏​ទាប​ទៅ​តាម​នឹង​ដែរ។ សុខភាព​ផ្លូវ​ភេទ​ល្អ ជួយ​ឲ្យ​ជីវិត​ប្រចាំ​ថ្ងៃ​កាន់​តែ​សប្បាយ​រីក​រាយ ហេតុ​​នេះ “Hello គ្រូពេទ្យ” នឹង​ប្រាប់​តិចនិក​ខ្លះៗ ជួយ​ឲ្យ​សុខភាព​ទឹក​កាម​ប្រុសៗ​កាន់​តែ​ល្អ។ ១- ពិនិត្យទម្ងន់ជាប្រចាំ ​បើ​ប្រុសៗ​គ្នា​យើង​ធាត់ ​ឬ​ស្គម​ពេក គឺ​ជះ​ឥទ្ធិពល​មិន​ល្អ​ទៅ​ដល់​សុខ​ភាពទឹក​កាមនោះទេ មិន​តែ​ប៉ុណ្ណោះ ​អាចធ្វើឲ្យ​យើង​​មាន​បញ្ហា​សុខភាព​កើត​ឡើង​ក្នុង​ជីវិត​ផ្លូវ​ភេទ​ដូច​គ្នា។ ដោយ​សារ​​ទម្ងន់​ប្រុសៗ ​មាន​ទំនាក់​ទំនង​ជាមួយ​នឹងចំណង់​ផ្លូវ​ភេទ និង​សកម្មភាព​ផ្លូវ​ភេទតែ​ម្តង ហេតុ​នេះ​ត្រូវ​ញ៉ាំ​អាហារ​ល្អ​សម្រាប់​សុខ​ភាព​ដូច​ជា ផ្លែ​ឈើ បន្លែ អាហារ​សម្បូរ​ប្រូតេអ៊ីន គ្រាប់​ធញ្ញជាតិ និង​ហាត់​ប្រាណជា​ប្រចាំ ​ដើម្បី​រក្សា​ទម្ងន់​គាត់​ឲ្យ​នៅ​ក្នុង​កម្រិត​ល្អ។ ញ៉ាំ​ផ្លែ​ឈើ បន្លែ គ្រាប់​ធញ្ញជាតិ និងអាហារ​ប្រូតេអ៊ីន​មាន​ខ្លាញ់​តិច នឹង​ជួយ​កាត់​បន្ថយ​បញ្ហា​កង្វះ​សារធាតុ​ចំបាច់​សម្រាប់​ទ្រទ្រង់​សុខភាព​ទឹក​កាម រួម​មាន ​វីតាមីន C និង E ជាតិសង្កសី អាស៊ីដហ្វូលិក ​ពួក​វា​សុទ្ធ​តែ​ជា​សារធាតុ​សំខាន់​ៗ។ ផលិត​ផលបំប៉ន​ មាន​លក់​តាម​ទី​ផ្សារ​ ​​ដូច​ជា​ អាស៊ីដ​ហ្វូលិក និង​​ថ្នាំ​ជំនួយ​សុខ​ភាប​បន្ត​ពូជ​សម្រាប់​ប្រុសៗ  ​មាន​ផ្ទុក​វីតាមីន និង​រ៉ែ​សំខាន់​ៗ ​សម្រាប់​ជំនួយ​ដល់​ទឹក​កាម សុទ្ធ​តែមាន​សុវត្ថិភាព​ប្រើ​ប្រាស់។ យ៉ាង​ណា មក​ទល់​នឹង​ពេល​នេះ នៅ​មិន​ទាន់​មាន​ភស្ដុតាង​អាចបញ្ជាក់​ថា​ ថ្នាំ​បំប៉ន​ទាំង​នេះ អាច​​បង្កើន​អត្រា​​បង្ក​កំណើត​កាន់​តែ​ខ្ពស់បាន […]


គន្លឹះសុខភាពផ្លូវភេទ

តំបន់ G-Spot អាថ៌កំបាំង និងសម្រើប​បំផុតរបស់ស្រីៗ នៅកន្លែងណាឲ្យប្រាកដ?

អ្វីទៅ​ជាតំបន់ G-Spot របស់​ស្រីៗ? អ្នក​ណា​ដឹង​ខ្លះ ពិសេស​ប្រុសៗ ជឿថាភាគ​ច្រើន​ធ្លាប់​ដឹង​ ​ធ្លាប់​ឮខ្លះៗ​ហើយ តែ​បើ​មិន​ស្គាល់​មិន​ធ្លាប់​ឮពាក្យ​ថា​ G-Spot របស់​ស្រីៗទេ មាន​ន័យ​ថា បទ​ពិសោធផ្លូវភេទ​​នៅ​ស្ទើរ​​ណាស់។ ចុះ​មាន​ធ្លាប់​ឮ​ពី​តំបន់ G-Spot ដ៏អាថ៌​កំបាំង​ក្នុង​ប្រដាប់​ភេទ​ស្រីៗ​ដែរអត់? បើមិន​ធ្លាប់​ទេ ស្វែង​យល់​ទាំង​អស់​គ្នា ហើយ​ក៏​មិន​ចាំ​បាច់​តែ​ប្រុសៗ​ដែរ ស្រី​ៗគួរ​ស្វែង​យល់​ខ្លួន​ឯង។ ១- អ្វី​ជា​តំបន់ G-Sport? G-spot តំបន់​មួយ​ស្ថិត​ក្នុង​ប្រដាប់​ភេទស្រីៗ ហើយ​គេ​ជឿ​ថា​ ជា​តំបន់មាន​សម្រើប​ខ្លាំង​បំផុត នៅ​ពេល​មាន​ការ​រំញោច​នៅ​តំបន់​នោះ​ អាច​ធ្វើ​ឲ្យ​​ស្រីៗ​មាន​អារម្មណ៍​ស្រើប​ស្រាល​ខ្លាំង​ រហូត​​អាច​ជួយ​ឲ្យ​​ឈាន​ដល់​ចំណុច​កំពូល​បាន​ថែម​ទៀត​ផង។ ការ​ឈាន​ដល់​ចំណុច​កំពូល​សម្រាប់​ស្រីៗ ​ត្រូវ​បាន​គេ​លើក​យក​មក​និយាយ តាំង​ពី​​អំឡុង​សតវត្សរ៍​ទី ១៧ មកម៉្លេះ ប៉ុន្តែ​ពាក្យ​ថា​ G-spot ទើប​នឹង​ត្រូវ​បង្កើត​ឡើង​នៅ​ឆ្នាំ ១៩៨០ ប៉ុណ្ណោះ។ តំបន់ G-spot ដ៏​អាថ៌កំបាំង​នេះ​ ត្រូវ​បាន​រក​ឃើញ​ដោយ​គ្រូពេទ្យ​រោគ​ស្ត្រី ​ក្នុង​ប្រទេស​អាឡឺម៉ង់​ វេជ្ជបណ្ឌិត Ernst Gräfenberg ដោយ​​ការ​ស្រាវ​ជ្រាវ​របស់​គាត់ ​ធ្វើ​ឡើង​ក្នុង​ឆ្នាំ ១៩៤០ សិក្សា​អំពី​តំបន់​ស្រើប​ស្រាល​ក្នុង​ប្រដាប់​ភេទ​ស្រីៗ។ ២-​ តំបន់ G-spot ស្ថិតនៅកន្លែងណា? វេជ្ជបណ្ឌិត Gräfenberg បាន​រៀប​រាប់​អំពី​តំបន់​សម្រើប​​មួយ​នេះ​ ស្ថិត​ក្នុង​ប្រដាប់​ភេទ​ស្រីៗ […]


គន្លឹះសុខភាពផ្លូវភេទ

១៤​ ចំណុចពាក់ព័ន្ធសុវត្ថិភាពផ្លូវភេទ ស្រីៗគួរដឹង កុំឲ្យចាញ់បោកប្រុសៗ

និយាយដល់​រឿង​ផ្លូវ​ភេទ​ គិត​ជាគួរឲ្យ​ខ្មាស​អៀនមែនហើយ ប៉ុន្តែសម័យនេះហើយ គ្នាយើងគួរ​បើ​ចំហចិត្តឲ្យ​ទូលាយ ស្វែង​យល់​ពី​រឿង​នេះ​ឲ្យ​បាន​ច្បាស់ ព្រោះ​បើ​មិន​យល់ច្បាស់ពី​រឿង​ផ្លូវ​ភេទ នឹង​បង្កឲ្យ​យើង​ប្រព្រឹត្តរឿងនេះទាំងស្រពិចស្រពិល អសុវត្ថិភាព នាំឲ្យ​ប៉ះពាល់​ដល់​ជីវិត​ប្រចាំ​ថ្ងៃ​ទៀតផង។ “Hello គ្រូពេទ្យ” នឹងលើកឡើង​ពីចំណុចសំខាន់ៗសរុប ១៤ ពាក់ព័ន្ធ​សុវត្ថិភាព​ផ្លូវភេទ គ្នាយើងស្រីៗ​គួរ​ស្វែងយល់ ដើម្បីកុំឲ្យចាញ់​បោក​ប្រុសៗ។ ១- រួម​ភេទ​លើក​ដំបូង​​អាច​ធ្វើ​ឲ្យ​មាន​កូន​បាន​ មាន​ផ្ទៃ​ពោះ​ មិន​ចាំ​បាច់​ត្រូវ​មាន​រហូត​រួម​ភេទ​លើក​ទី ២ លើកទី ៣ ​នោះ​ទេ ឲ្យ​តែ​​ក្មេង​ស្រី​ដល់​​ដល់​វ័យ​អាច​ធ្លាក់​មេ​ជីវិត​ញី នោះ​​នឹង​មាន​ផ្ទៃ​ពោះ​បើ​រួម​ភេទ​មិន​ការពារ ខណៈ​​ក្មេង​ស្រី​មួយ​ចំនួន ក៏​អាច​មាន​ផ្ទៃ​ពោះ មុន​ពេល​មាន​រដូវ​ដំបូង​ទៀតផង។ ដូច​នេះមិន​ត្រូវ​ខ្វះ​ការ​ការពារ​ទេ ត្រូវ​ប្រាកដ​ថា​ បាន​ប្រើ​វិធី​ពន្យារ​កំណើត​ផ្សេងៗ ហើយ​ស្រោម​អនាម័យ​ ក៏​​ជា​វិធី​ល្អ​បំផុត​ ​មិន​ត្រឹម​តែ​ការ​ពារ​កុំឲ្យ​មាន​កូន​ទេ ថែម​ទាំង​អាច​ការពារ​ពី​ជំងឺ​កាមរោគ (STDs) ផង​ដែរ។ ២- ដក​ចេញ​មិន​មាន​សុវត្ថិភាព​គ្រប់​គ្រាន់​ទេ ដៃ​គូយើង​​ប្រាកដ​ជា​ប្រាប់​កុំ​ឲ្យ​ព្រួយ​បារម្ភ ព្រោះ​គេ​នឹង​ដក​ចេញ​ទាន់​ពេល​វេលា ប៉ុន្តែក៏​មិន​ត្រូវ​ជឿ​ពាក្យ​នេះ​ដែរ ទោះ​បី​ជា​គេ​អាច​ដក​លិង្គ មុន​ពេល​ចេញ​ទឹក​កាម​ក៏​ដោយ ​ខាង​ស្រី​នៅ​តែ​អាច​មាន​កូន​បាន។ ពេល​ប្រុសៗ​ដល់​ចំណុច​កំពូល រាង​កាយ​នឹង​បញ្ចេញ​សារធាតុ​រាវ​ម្យ៉ាង​ មុន​នឹង​ចេញ​ទឹក​កាម ហើយ​សារធាតុ​រាវ​នោះ ក៏​​អាចមាន​មេ​ជីវិត​ឈ្មោល និង​វីរុស​បង្ក​ជំងឺ​កាមរោគ​ផ្សេង​ទៀត។ ហេតុ​​នេះ​ ត្រូវ​តែ​ប្រើ​ស្រោម​អនាម័យ​ជា​និច្ច។ ៣- ​ក្បាច់រួម​ភេទមួយចំនួន​​អាច​ការពារ​កុំ​ឲ្យ​មាន​កូន​បាន​ នេះ​គឺ​ជា​រឿង​កុហក ​ដែល​ថា​ស្រីៗ​​នឹង​មិន​មាន​ផ្ទៃ​ពោះ​នោះ ទោះ​បី​ប្រើ​ក្បាច់រួម​ភេទ​ដោយ​​ឈរ ឬអង្គុយ​នៅ​ក្នុង​បន្ទប់​ទឹកក៏ដោយ ពេល​ខ្លះ​ស្តាប់​ទៅ​អាច​ទំនង […]


គន្លឹះសុខភាពផ្លូវភេទ

ក្រោយរលូតកូនប៉ុន្មានថ្ងៃ ទើបអាចគេងនៅជាមួយគ្នាបានវិញ?

ពេល​ជួប​បញ្ហា​រលូត​កូន អារម្មណ៍​ម៉ាក់​ប៉ា​ច្បាស់ជា​មិន​ល្អ​ប៉ុន្មាន​ទេ ហើយ​ក្រោយ​រឿង​នោះ​មួយ​រយៈ​កន្លង​ទៅ អ្នក​ទាំងពីរ​អាច​ចាប់ផ្ដើម​ជាវិ​តថ្មី​ម្ដង​ទៀត។ Helloគ្រូពេទ្យ តែង​ទទួល​បាន​សំណួរ​នេះ​ជា​រឿយៗ ពី​ម៉ាក់​ប៉ា​ថា ពេល​ណា​អ្នក​ទាំងពីរ​អាច​គេង​ជាមួយ​គ្នា​បាន​ឡើង​វិញ? ហើយ​ពេល​ណា​អាច​យក​កូន​មួយ​ទៀត។ ចម្ងល់​នេះ ​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បកស្រាយថា បន្ទាប់​ពី​រលូត​កូន​ភ្លាម ម៉ាក់​ប៉ា​ក៏​មិន​គួរ​រួម​ភេទ​ភ្លាមៗទេ​ ព្រោះ​សុខភាព​រាងកាយ​ម៉ាក់​ៗ​នៅ​ខ្សោយ ហើយ​ស្បូន​ក៏​មិន​ទាន់​រឹងមាំ​ឡើង​វិញ​ដែរ។ ចំពោះ​រយៈ​ពេល​យ៉ាង​ហោច​ណាស់​ក៏ ២-៣ សប្ដាហ៍​ក្រោយ​រលូតកូន ទើប​អាច​រួមភេទ​បាន ឬ​ដល់​អាការៈ​នៃ​ការ​ធ្លាក់ឈាមបាត់​ទៅ​វិញ​អស់​សិនទើបជាការល្អ។ [embed-health-tool-due-date] លោក​វេជ្ជបណ្ឌិត​ក៏​បាន​បន្ថែម​ទៀត​ថា ប្រសិនបើ​ដៃគូ​ទាំងពីរ​ចង់​បាន​កូន​ភ្លាម ក៏​មិន​ជា​អ្វី​ដែរ ឲ្យតែ​រដូវ​ត្រឡប់​មក​ធម្មតា​វិញ នោះ​អត្រា​មាន​កូន​គឺ​នៅ​ដដែល។ តែ​មិន​គួរ​បង្ខំ​ទាំង​ម៉ាក់​ៗ​មិន​ទាន់​មាន​កម្លាំង​កំហែង ឬ​ផ្លូវ​ចិត្ត​មិន​ទាន់​នឹងន​ឡើង​វិញ ហើយ​ជាពិសេស​ក្នុង​អំឡុង​ពេល​ធ្លាក់​ឈាម​មិន​ទាន់​អស់ ព្រោះ​អាច​បណ្ដាល​ឲ្យ​ឆ្លង​រោគ​បាន។ អត្ថបទគួរអាន៖ លេបទឹកកាមអ្នកផ្ទុកមេរោគអេដស៍ អាច​ឆ្លងអេដស៍ដែរអត់? អាថ៌កំបាំង​កន្លែង​សម្ងាត់ ស្រីៗ​ខ្លួន​ឯង​​ភាគ​ច្រើន​អត់​ដឹង ស្ត្រីចៀសមិនផុតពីការផ្លាស់ប្ដូរទ្វារមាស ៤ យ៉ាងនេះ ក្រោយសម្រាលកូនរួច ជំ​ងឺកាមរោគទាំង៤នេះ ចេញរោគសញ្ញាតិចតួច ឬគ្មានរោគសញ្ញា ប្រដាប់តេស្តមេរោគអេដស៍ដោយខ្លួនឯង មានលក់ជាផ្លូវការនៅថៃ ដាក់ជ្រុលពីយប់ ព្រឹកឡើងងីងើ សាកតិចនិកនេះ​អាចជួយ​សម្រាលបាន “ប្រសិនបើ​ចង់​បាន​កូន​ម្ដង​ទៀត កុំ​តែ​ពន្យារ​កំណើត​ទៅ​បាន​ហើយ ប៉ុន្តែ​ស្រី​ៗ​ត្រូវ​ប្រាកដ​ចិត្ត​ថា សុខភាព​យើង​ប្រសើរ ឬ​ត្រឡប់​មក​សភាព​ដើម។ កុំឲ្យ​តែ​មាន​បញ្ហា​អ្វី​នៅ​មាន​បញ្ហា​ឈឺ​ចុកចាប់​ស្បូន ឬ​ទ្វារមាស”។ ជាចុងក្រោយ​លោក​គ្រូពេទ្យ​ក៏​ណែនាំ​ដល់​ស្ត្រី​ដែល​ទើប​ជួប​បញ្ហា​រលូត​កូន​ថ្មី​ៗ ត្រូវ​ថែរក្សា​សុខភាព​ឲ្យ​បាន​ប្រសើរ​ជាមុន​សិន ចាំ​យក​សម្រេច​ចិត្ត​យក​កូន​ម្ដង​ទៀត […]


គន្លឹះសុខភាពផ្លូវភេទ

រួមភេទញឹកញាប់ពេក ខ្លាំងៗពេក ប៉ះពាល់សុខភាពអត់?

រួម​ភេទ អាច​ជួយ​សុខភាព ​កាត់​បន្ថយ​ស្ត្រេស ​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ល្អ។ ប៉ុន្តែ បើ​រួមភេទ​លើស​កម្រិត ល្អ ឬប៉ះពាល់? “Hello គ្រូពេទ្យ” បកស្រាយខាងក្រោម។ ១- ​រួម​ភេទ​ច្រើន​ពេក ខ្លាំង​ពេក ​អាចធ្វើ​ឲ្យ​គាំង​បេះដូង បើយើងមានបញ្ហាបេះដូង យើង​អាច​រួម​ភេទមិនជា​​ញឹក​ញាប់​ក៏​ពិតមែន ប៉ុន្តែ​​ អ្នកខ្លះអាច​នឹង​មាន​បញ្ហា​ឈឺ​បេះដូង​ អំឡុង​ពេលរួម​ភេទ។ មនុស្ស​ភាគ​ច្រើនសកម្ម​រួម​ភេទ​ ក៏​អាច​ល្អ​សម្រាប់​បេះដូង ប៉ុន្តែ​អ្នក​ធ្លាប់​មាន​ជំងឺ​បេះដូង​វិញ គួរ​ប្រយ័ត្ន​ប្រយែង ប្រយ័ត្ន​គាំង​បេះ​ដូង ព្រោះ​អារម្មណ៍​រំជើប​រំជួល​ ឬហត់​ខ្លាំង។ ២- នឿយ​ហត់​ដោយ​សារ​ការ​រួមភេទ​ច្រើន​ហួស​ហេតុ​ពេក រួម​ភេទ​ច្រើន​ពេក ​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ជីវិត​ រួម​មាន​ទាំង​ការងារ​ និង​សុខភាព ខណៈ​គ្នា​យើង​មួយ​ចំនួន មិនសូវ​យក​ចិត្ត​ទុកដាក់បញ្ហា​នេះ។ ពេល​យើងអស់​កម្លាំង​ខ្លាំង នឹង​ពិបាក​ធ្វើ​ការ​ឲ្យ​បាន​ល្អ ​ពិបាក​សម្រេច​ការងារ​អ្វី​ដែល​ចាំ​បាច់ ឬ​បន្ទាន់​សម្រាប់​ក្រុម​ហ៊ុនជាដើម។ ​រួម​ភេទ​ច្រើនដងក្នុង​មួយ​ថ្ងៃ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​មាន​បញ្ហា​ទាំង​​នេះ​ទេ ​ក៏​អាច​ប៉ះ​ពាល់​ដល់​សុខភាព​ក្នុង​រយៈពេល​វែង​ផង​ដែរ។ នៅ​ពេល​កំពុង​រួម​ភេទ អ័រម៉ូន Norepinephrine, Epinephrine និង​ Cortisol នឹង​ធ្វើ​ឲ្យ​បេះដូង​លោត​លឿន​ ​បញ្ចេញ​ជាតិ​ស្ករ​មួយ​ចំនួន​ចូល​ក្នុង​ប្រព័ន្ធ​ឈាម ដែល​ទាំង​នេះធ្វើ​ឲ្យយើង​​បញ្ចេញ​ថាមពល​យ៉ាង​ច្រើន ជា​ពិសេស​ពេល​រួម​ភេទ​ច្រើន​ដង​ពេក​ក្នុង​មួយ​ថ្ងៃ។ ៣- ​រួម​ភេទ​ច្រើន​អាច​ធ្វើ​ឲ្យ​ទំពែក ការ​រួម​ភេទ​ច្រើន​នឹង​ធ្វើ​ឲ្យ​កម្រិតអ័រម៉ូន Dihydrotestosterone (DHT) ក្នុង​រាង​កាយ​កើន​ឡើង ហើយ​អ័រម៉ូន​នេះ ជា​ហេតុ​ធ្វើ​ឲ្យ​ប្រុសៗ​ជ្រុះ​សក់ទាំង​វ័យ​ក្មេង។ ៤- ឈឺ​ចាប់​ […]


គន្លឹះសុខភាពផ្លូវភេទ

តិចនិករួមភេទក្រោយសម្រាល ដើម្បីសុវត្ថិភាព កុំឲ្យឆ្លងមេរោគ

ក្រោយ​ប្រពន្ធសម្រាលបានប៉ុន្មានខែ កំពូលប្តីមួយចំនួនច្បាស់​ជា​អន្ទះសារខ្លាំង ចង់​ដឹង​ថា ពេលណា​រួម​ភេទ​បាន។ និយាយ​ដល់រឿង​នេះ ចាស់ៗ​ពីដើម​តម​ច្រើនណាស់ ត្រូវ​ចាំ​ដល់​ពេល​នេះ ចាំ​ដល់​ពេល​នោះទើបបាន។ ប៉ុន្តែខាង​វេជ្ជសាស្ត្រ ពេទ្យ​ក៏​មាន​ការ​ណែនាំ​ដូច​គ្នា អ្វី​ដែល​សំខាន់​បំផុត​ គឺ​គិត​ពី​សុវត្ថិភាព​រួម​ភេទ​ជាចម្បង ហើយ​បើ​ចង់​ដឹង​ច្បាស់ គួរ​រួម​ភេទ​ពេល​ណា​ល្អ ​អានអត្ថបទ​ខាង​ក្រោម​នេះ ដឹង​ហើយ។ ១- ក្រោយ​សម្រាលពេល​ណា​អាច​រួម​ភេទ? ក្រោយ​ចាប់​ដៃ​គ្នា​សាង​គ្រួសារ បើ​​មាន​កូនថែម​ម្នាក់​ទៀត ប្រៀប​បាន​ដូច​ទទួល​​គ្រាប់​ពេជ្រ​យ៉ាង​តម្លៃជួយឲ្យ​គ្រួសារតូច​មួយ​នេះ កាន់​តែ​ភ្លឺថ្លា ប៉ុន្តែ​បើរវល់តែ​​មើលថែ​កូននោះ យើង​ក៏​អាច​​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ជីវិត​ផ្លូវ​ភេទរវាង​ប្តី​ប្រពន្ធ​យើង​ដូចគ្នា។​ រឿង​រួម​ភេទ ក្រោយ​សម្រាល​ស្រីៗ​ប្រហែល​ភ័យ​ខ្លាច​ច្រើន ប៉ុន្តែប្រុសៗ​អាច​អន្ទះ​សារខ្លាំង ព្រោះដាច់​យូរ​គួរសម​ដែរហើយ។ យ៉ាងណា មុន​ពេល​សម្រេច​ចិត្ត​ចង់​រួម​ភេទ​ឡើង​វិញ អ្វី​គ្នា​យើង​ត្រូវ​ដឹង និង​ត្រូវ​ការ​បំផុត គឺ​សុខភាព​ទាំង​ផ្លូវ​កាយ និង​ផ្លូវចិត្ត​ខាងស្រី ត្រូវ​រឹង​មាំ​ជាមុនសិន។ ក្រោយ​សម្រាល​កូន​រួច ​ក៏​ជា​ពេល​អារម្មណ៍​ផ្លូវ​ភេទ​យើង​ត្រឡប់​មក​វិញ​ដែរ មាត់​ស្បូន​ក៏​រួម​តូច ប៉ុន្តែ​ត្រូវ​សង្កេត​ពី​អាការៈ​​ធ្លាក់​ឈាម​ក្រោយ​សម្រាលសិន បើ​បញ្ចប់​ហើយ​នោះ មានន័យថា​អាច​រួមភេទ​វិញ​បាន​ហើយ ព្រោះ​បើយើង​​រួម​ភេទ ទាំង​មាន​ឈាម​ធ្លាក់ក្រោយ​សម្រាល​នៅ​ឡើយ ងាយ​ប្រឈម​ការឆ្លង​រោគ។ ចង់​រួម​ភេទ ត្រូវ​ប្រាកដ​ជា​មុន​សិន​ថា រាង​កាយ និង​ស្មារតី ​បាន​ត្រឡប់​មក​រក​សភាព​ដើម​វិញ​ហើយ។ ជា​ធម្មតា ពេទ្យ​ភាគ​ច្រើន​ណែ​នាំ​ឲ្យ​​ស្រីៗ​អាច​រួម​ភេទ​ឡើង​វិញ យ៉ាង​ហោចរង់​ចាំ​ឲ្យ​បាន​ ៤​សប្ដាហ៍ ​ក្រោយ​ពេល​សម្រាល។ ប៉ុន្តែ​ពេល​ខ្លះ រយៈ​ពេល​នេះ ​មិន​ដូច​គ្នាសម្រាប់​ស្រីៗ​ទាំង​អស់​ទេ។ គ្នា​យើង​ខ្លះ ​អាច​រួម​ភេទ​បាន​ក្រោយ​សម្រាល​​ត្រឹម​តែ […]


គន្លឹះសុខភាពផ្លូវភេទ

អត់សូវមានកម្លាំងពេលរួមភេទ សាកតិចនិកហាត់ប្រាណទាំងនេះលមើល៍!

មាន​សុខភាព​ល្អ អារឿងលើ​គ្រែ​ក៏​ខ្លាំង​ទៅ​តាម​នឹង​​ដែរ បើ​រាងកាយ​ខ្វះ​ថាមពល កុំ​ថាឡើយចង់​បើក​ប្រតិបត្តិការ​ក្តៅ​សាច់នោះ សូម្បី​តែ​អារម្មណ៍​ក៏​គ្មានផង ពិសេស​ប្រុសៗ អាអូន​តូច ប្រហែល​ទន់​ល្វក់​មិន​ខាន។ បើ​ចង់​បង្កើន​ថាមពល ជួយ​ដុត​អារម្មណ៍​ផ្លូវ​ភេទ​កាន់​តែ​ខ្លាំង សាក​តិចនិក​ហាត់​ប្រាណ​របស់​ “Hello គ្រូពេទ្យ” ក្នុង​អត្ថបទ​នេះ ប្រហែល​អាច​ជួយ​បាន។ ១- ​ហាត់​​ប្រាណដោយ​ប្រើ​ដៃ​​ទ្រទម្ងន់​ដង​ខ្លួន (Plank pose) ការ​ហាត់​​ប្រាណប្រើ​ដៃ​​ទ្រទម្ងន់​ដង​ខ្លួន ​ជា​វិធី​ហាត់​ប្រាណ​ អាច​ជួយ​ដល់​សុខភាព​ផ្លូវ​ភេទ​កាន់​តែ​ប្រសើ។ វិធី​នេះ ជួយ​ឲ្យ​ដង​ខ្លួនយើង​​រឹង​មាំ ​ជួយ​ឲ្យយើង​អាច​ទប់​ទល់ និង​ការ​ពារករណី​បង្ក​​របួស​នៅ​ខ្នង​បាន​​ទៀត​ផង។ ​អាច​ហាត់ដោយ​​យក​ដៃ​សង្កត់លើ​កម្រាល​​ទ្រ​ដង​ខ្លួន ឲ្យ​បាន​ពី ១-១០ ដង/ថ្ងៃ​ អាស្រ័យ​លើ​សមត្ថភាព​នឹង​​អាចធ្វើ​បាន។ គ្នា​យើង ​អាច​តម្រង់​ដងខ្លួន យក​ជង្គង់​មក​ជួយ​​ ដោយ​សណ្ដូក​ដៃ​លើ​ឥដ្ឋ ឬ​យក​ស្មង​ដៃ​មក​ទ្រ​ជំនួស។ ២- ដេកសណ្ដូកលើកជើងឡើងលើ ការ​ហាត់​ប្រាណ ដោយ​ដេក​សណ្ដូក​លើក​ជើង​ឡើង​លើ គឺ​ជា​មូលដ្ឋាន​គ្រិះ​សំខាន់​របស់​ការ​ហាត់​ប្រាណ ដែល​វា​ជួយ​ឲ្យ​អ្នក​មាន​កម្លាំង និង​អាច​ឲ្យ​អ្នក​ងាយ​ស្រួល​ក្នុង​ការ​ហាត់​ប្រាណ​បោះ​ជើង​មួយ​ទៅ​មុខ និង​លើក​ជើង​ម្ខាង​ទៀត ហើយ​វា​ក៏​ជួយ​ឲ្យ​អ្នក​អង្គុយ​បាន​យូរ​ដែរ។ អ្នក​ត្រូវ​គេង​ដាក់​ខ្នង​ឲ្យ​ស្មើ និង​លើក​ជើង​ទាំង​ពីរ​ឡើង​ទៅ​លើ។ របៀប​ធ្វើ​ឲ្យ​​បាន​ត្រឹម​ត្រូវ និង​គ្រប់​គ្រង​បាន​ល្អ​គឺ លើក​ជើង​ទាំង​សង​ខាង​ឡើង​លើ​ទៅ​រក​ពិដាន ហើយ​ឈប់​នៅ​ពេល​​ជើង​របស់​អ្នក​បាន​មុំ​កែង​ជា​មួយ​ដង​ខ្លួន និង​ឥដ្ឋ។​ បន្ទាប់​មក​ទម្លាក់​ជើង​ចុះ​បន្តិច​ម្ដង។ ធ្វើ​បែប​នេះ​ឡើង​វិញ​ឲ្យ​បាន​ប្រាំ​ដង បន្ទាប់​មក​សម្រាក​រយៈ​ពេល ៣០​វិនាទី។ ដំបូង​ធ្វើ​បែប​នេះ​ឲ្យ​បាន​៣​ដង បន្ទាប់​មក​ធ្វើ​ឲ្យ​បាន​កាន់​តែ​ច្រើន ដើម្បី​ឲ្យ​ខ្លួន​អ្នកកាន់​តែ​រឹង​មាំ។ ៣- […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ