វិធីសាស្ដ្រងាយៗ ការពារសុខភាពភ្នែកពីកាំរស្មីយូវីព្រះអាទិត្យ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Mar 03, 2022

    វិធីសាស្ដ្រងាយៗ ការពារសុខភាពភ្នែកពីកាំរស្មីយូវីព្រះអាទិត្យ

    កំដៅព្រះអាទិត្យ កាំរស្មីអ៊ុលត្រាវីយូឡេ យើងភាគច្រើន រមែងយល់ច្រលំ ថាវាមានប្រតិកម្មអាក្រក់តែនៅលើស្បែកតែប៉ុណ្ណោះ ។ ពេក​ធ្វើដំណើរ ចេញក្រៅ យើង តែងតែព្រួយបារម្ភតែផ្នែករាងកាយប៉ុណ្ណោះ ហើយ​បាន​ប្រើប្រាស់ផលិតផលផ្សេងៗជំនួយការពារស្បែក នៅ​ពេល​ដើរលេងកម្សាន្ដតាមតំបន់មាត់សមុទ្រជាដើម ។ ប៉ុន្ដែនោះមិនទាន់គ្រប់គ្រាន់ទេ ដែលកាំរស្មីUV ក៏ជះឥទ្ធិពលអាក្រក់ចំពោះភ្នែករបស់យើងផងដែរ។

    វេជ្ជបណ្ឌិតផ្នែកសុខភាពភ្នែក លោក Michael Kutryb, MD អ្នកនាំពាក្យរបស់ American Academy of Ophthalmology បាននិយាយថា កាំរស្មីយូវី(UV) មិនថាតែពន្លឺព្រះអាទិត្យ ឬកាំរស្មីសិប្បនិម្មិតក្នុងផ្ទះ សុទ្ធតែអាចធ្វើឱ្យប៉ះពាល់ដល់ ជាលិកាផ្ទៃភ្នែក ក៏ដូចជាកញ្ចក់ភ្នែកបាន មនុស្សជាច្រើនមិនបានដឹងពីគ្រោះថ្នាក់ដែលពន្លឺកាំរស្មីយូវីអាចបង្កឡើងនោះទេ។ ដូច្នេះដើម្បីកាត់បន្ថយបញ្ហានេះបាន ការ​ពាក់វ៉ែនតាការពារកាំរស្មីយូវី គឺជារឿងដែលល្អបំផុត ហើយអាចកាត់បន្ថយហានិភ័យនៃជំងឺភ្នែក និងដុំសាច់ដែលអាច​ឈាន​ទៅដល់ពិការភ្នែកបាន។

    ក្រៅ​ពីការពាក់វែនតា ក៏នៅមានវិធីសាស្ដ្របន្ទាប់បន្សំទៀត ដូចជាការ ពាក់មួកមាន​ហាមធំៗ ឬ​ទទូរ​ឆ័ត្ររាល់ពេលធ្វើដំណើរចេញក្រៅ។ ដូច​គ្នា​ដែរ យើង​គួរ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើនផង​ដែរ ពេល​ធ្វើ​ដំណើរ​ក្នុង​អាកាស​ធាតិ​ក្ដៅ​។

    ញ៉ាំទឹក

    ដូច​គ្នា​ដែរ ក្រោយពេលដំណើរកម្សាន្ដនៅតំបន់មាត់សមុត្រ ឬតំបន់ក្ដៅផ្សេងទៀត ហើយ​មានអារម្មណ៍ថា ភ្នែកមានអាការៈ ព្រិល ឬហៀរទឹកភ្នែកខុសពីធម្មតា ជាពិសេសតែងមានអារម្មណ៍ថា ក្ដៅស្ងួត យើង​គួរ​តែប្រញាប់ទៅជួបគ្រួពេទ្យ ដើម្បីត្រួតពិនិត្យ និងពិគ្រោះឲ្យបានដឹងច្បាស់ ជៀសវាងមានផលប៉ះពាល់ គ្រោះថា្នក់ដល់ភ្នែក។

    ចំណុចសំខាន់

    កំដៅ UV របស់ព្រះអាទិត្យ ពិតជាបង្ករផលប៉ះពាល់ជាខ្លាំងចំពោះភ្នែក។ ដូច្នេះយើងទាំងអស់គ្នាត្រូវតែប្រុងប្រយ័ត្ន ការពារ ឲ្យបានល្អដោយវិធីសាស្ដ្រមានដូចជា៖
    • ត្រូវពាក់វែនតាការពារពន្លឺពេលចេញក្រៅ
    • ត្រូវពាក់មួក ឬប្រើឆ័ត្រ ដើម្បីទប់ពន្លឺព្រះអាទិត្យ
    • ត្រូវញ៉ាំទឹកឲ្យបានច្រើន
    • ត្រូវទៅពិនិត្យភ្នែកក្រោយពេលមានអារម្មណ៍ខុសប្រក្រតី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Mar 03, 2022

    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម