backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

ការគេងមិនគ្រប់គ្រាន់ក៏អាចប៉ះពាល់ដល់សុខភាពភ្នែក

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Jan 24, 2023

ការគេងមិនគ្រប់គ្រាន់ក៏អាចប៉ះពាល់ដល់សុខភាពភ្នែក

មិនថាតែវ័យចាស់ ឬក្មេងនោះទេ ការគេងមិនបានគ្រប់គ្រាន់អាចបណ្ដាលឲ្យប៉ះពាល់ដល់សុខភាពយើងច្រើនមិនថាសុខភាពបេះដូង ខួរក្បាល សរសៃឈាមនោះទេ ក្នុងនោះក៏ប៉ះពាល់ដល់សុខភាពភ្នែកផងដែរ។

ចង់គណនា BMI ចុចទីនេះ!

ចង់គណនា BMR ចុចទីនេះ!

ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ការគេងមានសារៈសំខាន់ចំពោះសុខភាពភ្នែក ព្រោះជាពេលវេលាដែលភ្នែកអាចសម្រាក បន្ទាប់ពីការសម្លឹង ធ្វើចលនាអស់រយៈពេលជាច្រើនម៉ោង ប្រឈមនឹងបរិយាកាសខាងក្រៅ ដូចជាពន្លឺ កម្ដៅ ធូលី និង ខ្យល់ប៉ះផងទៀតនោះ។ ភ្នែករបស់យើងក៏ត្រូវការសម្រាកឲ្យបានគ្រប់គ្រាន់ មិនខុសពីសរីរាង្គផ្សេងទៀតនោះដែរ។ តាមការសិក្សាបានបង្ហាញថា ភ្នែកត្រូវការពេលវេាលាសម្រាកយ៉ាង​ហោចបាន ៥ ម៉ោង ក្នុងមួយថ្ងៃ តែបើចង់ឲ្យសុខភាពកាន់តែល្អ គួរសម្រាកឲ្យបានចាប់ពី ៦ម៉ោង នោះសុខភាពភ្នែករបស់យើងនឹងល្អប្រសើរ។

ប្រសិនបើការគេងរបស់យើងមិនគ្រប់គ្រាន់ឬតិចជាង ៥ម៉ោង នឹងធ្វើឲ្យភ្នែកយើងអាចប្រឈមបញ្ហាដូចជា ការឡើងជាំខ្មៅជុំវិញរង្វង់ភ្នែក ភ្នែកឡើងក្រហម ក្ដៅភ្នែក ស្ងួតភ្នែក ហៀរទឹកភ្នែកច្រើនខុសធម្មតា ចុករួយភ្នែក រមាស់ក្នុងភ្នែក អាចប្រឈមការរលាកភ្នែកស្រួចស្រាល់ និង ករណីខ្លះអាចធ្វើឲ្យយើងមិនអាចសម្លឹងមើលឃើញបានច្បាស់ល្អ។ អាការៈទាំងនេះថ្វីដ្បិតជាមិនសូវធ្ងន់ធ្ងពិតមែន ប៉ុន្ដែយើងក៏មិនអាចបណ្ដែតបណ្ដោយនោះដែរ។

តើការគេងមិនគ្រប់គ្រាន់អាចបណ្ដាលឲ្យភ្នែកមានជំងឺធ្ងន់ធ្ងដែរទេ?

មិនទាន់មានរបាយការណ៍ណាមួយបានបង្ហាញថា ការគេងមិនគ្រប់គ្រាន់អាចបង្កភ្នែកកើតជំងឺធ្ងន់ធ្ងរនោះទេ។ ប៉ុន្ដែអាការៈមួយចំនួន អាចបង្កការរំខានដល់ការរស់នៅ ម្យ៉ាងទៀតអាការៈខាងលើ ក៏ជាមូលហេតុចម្បងមួយ ដែលអាចវិវត្ដទៅរកជំងឺធ្ងន់ធ្ងរបាន ប្រសិនបើយើងមិនបានការពារ ឬព្យាបាលឲ្យបានត្រឹមត្រូវនោះទេ ពិសេសការទម្លាប់គេងមិនគ្រប់គ្រាន់ ឬ តិចជាង ៥ម៉ោងតែម្ដង។ តួយ៉ាងដូចជា អាការៈក្ដៅភ្នែក ស្ងួតភ្នែកជាដើម ដែលទាមការយកចិត្ដទុកដាក់ការពារ ពិគ្រោះជាមួយគ្រូពេទ្យឲ្យបានត្រឹមត្រូវ។

អត្ថបទគួរអាន៖

ការថែទាំភ្នែកឲ្យមានសុខភាពល្អ​

ភ្នែកគឺជាសរីរាង្គយ៉ាងសំខាន់ជួយឲ្យយើងអាចមើលឃើញនូវអ្វីៗគ្រប់យ៉ាងជុំវិញខ្លួន ដូច្នេះយើងត្រូវតែយកចិត្ដទុកដាក់ថែទាំឲ្យបានល្អ៖

  • គេងឲ្យបានគ្រប់គ្រាន់ លើសពី៥ម៉ោង
  • ញ៉ាំអាហារមានជីវជាតិ ពពួកវីតាមីន A B C និង អាស៊ីតខ្លាញ់អូមេហ្គា៣
  • ផឹកទឹកឲ្យបានច្រើន
  • ហាត់ប្រាណ ឬលេងកីឡា ជាប្រចាំ
  • ពាក់វ៉ែតា មួក ពេលចេញក្រៅ
  • សម្រកទម្ងន់
  • កុំជក់បារី
  • ទៅជួបគ្រូពេទ្យ ពេលភ្នែកមានបញ្ហា

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕



ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Jan 24, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម