backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

អាកាសធាតុម្ដងក្ដៅ ម្តងត្រជាក់ អាចប៉ះពាល់វដ្តរដូវស្រីៗអត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Oct 18, 2022

អាកាសធាតុម្ដងក្ដៅ ម្តងត្រជាក់ អាចប៉ះពាល់វដ្តរដូវស្រីៗអត់?

ពិត​ណាស់​ ស្រី​ៗ​យើង​ភាគ​ច្រើន​ប្រឈម​នឹង​ការ​ប្រែប្រួល​វដ្ដ​រដូវ​ នៅ​ពេល​ដែល​អាកាសធាតុ​ក្ដៅ​ ហើយ​សើម។ នៅ​​រដូវ​ក្ដៅ វដ្ដ​រដូវ​អាច​មាន​រយៈពេល​យូរ ឬ​មក​ញឹកញាប់​ជាង​ធម្មតា។ យោង​តាម​ការ​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា ការ​ប៉ះពាល់​នឹង​កម្ដៅ​ថ្ងៃ​ខ្លាំង​ពេក​ ​អាច​បណ្ដាល​ឲ្យ​មាន​ការ​ប្រែប្រួល​រយៈពេល​នៃ​វដ្ដ​រដូវ។ ដូច​គ្នា​នេះ​ដែរ បើ​ស្រី​ៗ​យើង​ផ្លាស់ទី​ទៅ​កន្លែង​ថ្មី ដែល​មាន​អាកាសធាតុ​ក្ដៅ ឬ​ត្រជាក់ រាងកាយ​យើង​ក៏​ពិបាក​សម្រប​ទៅ​នឹង​សីតុណ្ហភាព ដែល​ជា​ហេតុ​នាំ​ឲ្យ​រយៈពេល​នៃ​វដ្ដ​រដូវ​មាន​ការ​ប្រែប្រួល។

​​​អាកាសធាតុ​ក្ដៅ និង​វដ្ដ​រដូវ​មាន​ទំនាក់ទំនង​គ្នា​អ្វី​ខ្លះ?

  • អាកាសធាតុ​មិន​បង្ក​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​ដល់​វដ្ដ​រដូវ​ឡើយ​ ប៉ុន្តែ​អាច​​បណ្ដាល​ឲ្យ​មាន​រោគសញ្ញា​មួយ​ចំនួន​ ដូចជា​អស់​កម្លាំង ស្រ្តេស កើត​មុន​ និង​មិន​ស្រួល​ខ្លួន​ ដែល​តែងតែ​កើត​ឡើង​អំឡុង​ពេល​មក​រដូវ។
  • ស្រី​ៗ​យើង​ជា​ច្រើន​ អាច​ជួប​ប្រទះ​ការ​ឆ្លង​មេរោគ​ផ្សិត អំឡុង​ពេល​មក​រដូវ ពីព្រោះ​តែ​បរិយាកាស​ក្ដៅ​ ហើយ​សើម​ដែល​ងាយ​ឲ្យ​បាក់តេរី​លូតលាស់។ បន្ថែម​ពី​នេះ ការ​ឆ្លង​មេរោគ​ទ្វារ​មាស​អំឡុង​ពេល​រដូវ​ក្ដៅ ក៏​អាច​ជា​កត្តា​មួយ​ដែល​នាំ​ឲ្យ​យើង​មក​រដូវ​មិន​ទៀង​ផង​ដែរ។ ចំណែក​ឯ​ការ​បែក​ញើស​ខ្លាំង​ អាច​នាំ​ឲ្យ​អតុល្យភាព​អេឡិចត្រូលីត រមាស់​ស្បែក​ និង​ឆ្លង​មេរោគ​ផ្សិត​ក្នុង​រដូវ​ក្ដៅ។
  • ទម្លាប់​ញ៉ាំ​អាហារ អំឡុង​ពេល​រដូវ​ក្ដៅ ​អាច​ប៉ះពាល់​ដល់​វដ្ដ​រដូវ តួ​យ៉ាង​ដូចជា​​ផ្លែ​ស្វាយ​ ល្ហុង ឬ​ម្នាស់​ អាច​ធ្វើ​ឲ្យ​រដូវ​មក​លឿន​ជាង​ធម្មតា ដោយ​សារ​តែ​ផ្លែឈើ​ទាំង​នេះ​ធ្វើ​ឲ្យ​អាង​ត្រគាក​ក្ដៅ និង​កន្ត្រាក់​ស្បូន ហើយ​សូម្បី​តែ​បញ្ហា​ស្រ្តេស​ក៏​អាច​ប៉ះពាល់​ដល់​វដ្ដ​រដូវ។
  • ជាមួយ​គ្នា​នេះ​ដែរ ការ​ហាត់ប្រាណ​ជា​ទៀងទាត់​ អំឡុង​ពេល​រដូវ​ក្ដៅ អាច​នាំ​ឲ្យ​រដូវ​យើង​មក​យឺត​រយៈពេល​១​ថ្ងៃ ឬ​២​ថ្ងៃ។
  • ការ​ប្រែប្រួល​អ័រម៉ូន​ អំឡុង​ពេល​មក​រដូវ អាច​ធ្វើ​ឲ្យ​រាងកាយ​រក្សា​ទុក​ជាតិ​ទឹក​ និង​អំបិល​លើស​ពី​ធម្មតា ដែល​​កត្តា​នេះ​អាច​បណ្ដាល​ឲ្យ​គ្នា​យើង​កើត​មាន​អាការៈ​ហើម​ពោះ​អំឡុង​ពេល​មក​រដូវ។ រី​ឯ​កម្ដៅ​ខ្លាំង​ ​អាច​បណ្ដាល​ឲ្យ​យើង​​ខ្សោះ​ជាតិ​ទឹក​ និង​មិន​ស្រួល​ខ្លួន​អំឡុង​ពេល​មក​រដូវ។ ជាង​នេះ​ទៅ​ទៀត គ្នា​យើង​អាច​ឆាប់​ខឹង​មួម៉ៅ ថប់​បារម្ភ និង​បាក់​ទឹក​ចិត្ត​អំឡុង​ពេល​មក​រដូវ​ក៏​មាន។

រដូវប្រែប្រួល

ចង់គណនា BMR ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

​​​​​ដើម្បី​ជួយ​គ្រប់គ្រង​បញ្ហា​កង្វះ​ជាតិ​ទឹក​ និង​ឈឺ​ក្បាល ស្រី​ៗ​យើង​គួរ​តែ​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់ និង​ជៀសវាង​​ញ៉ាំ​អាហារ​ប្រៃ ដើម្បី​បញ្ចៀស​ការ​ចាល់​ទឹក​ និង​ហើម​ពោះ។ ទន្ទឹម​នឹង​នេះ​ដែរ យើង​ចាំបាច់​ត្រូវ​ញ៉ាំ​ផ្លែឈើ និង​សាឡាដ ព្រម​ទាំង​កាត់បន្ថយ​ការ​ញ៉ាំ​អាហារ​ចៀន​ ហឹរ មាន​ខ្លាញ់ និង​អាហារ​កំប៉ុង​ជា​ដើម ហើយ​ត្រូវ​​​ហាត់ប្រាណ​ជា​ប្រចាំ ដើម្បី​កាត់បន្ថយ​ស្រ្តេស​ និង​ជួយ​ឲ្យ​រាងកាយ​មាន​សុខភាព​ល្អ។ ម្យ៉ាង​វិញ​ទៀត​ យើង​ចាំបាច់​ត្រូវ​រក្សា​អនាម័យ​ឲ្យ​បាន​ល្អ ជាមួយ​នឹង​ការ​​ស្លៀក​សំលៀកបំពាក់​ដែល​ធ្វើ​ពី​កប្បាស​រលុង​ៗ ងូត​ទឹក​ឲ្យ​បាន​ញឹកញាប់ និង​ផ្លាស់ប្ដូរ​សំឡី​អនាម័យ​ជា​រៀង​រាល់៣​ ទៅ​៤​ម៉ោង​ម្ដង​ ដើម្បី​បញ្ចៀស​ការ​ឆ្លង​មេរោគ​ផ្សិត​ផ្សេង​ៗ។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Oct 18, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម