សុខភាពស្ត្រី

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន នៅ May 06, 2022

សុខភាព​ស្ត្រី​- ​មាន​គ្នា​យើង​ច្រើន​ណាស់​កំពុង​ប្រឈម​បញ្ហាស្រីៗ ដែល​ប្រុសៗ​ភាគ​ច្រើន​មិន​យល់។ ​បញ្ហា​ផ្លូវ​ភេទ​​​មួយ​ចំនួន​ដែល​លម្អិត​ក្នុង​ផ្នែក​នេះ​មាន ​ជំងឺគីសក្រពេញអូវែ ​ជំងឺដុំស្បូន ​ការបង្ករោគអាងត្រគាក ​ជំងឺក្រពេញទីរ៉ូអ៊ីត ​ការអស់រដូវ ​ការពិនិត្យនិង​ធ្វើតេស្តសុខភាពស្រ្តី ​ការមករដូវ ​បញ្ហា​ស្ត្រី​ផ្សេងទៀត​ ​ ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពស្ត្រី

ទ្វារមាសធុំក្លិនស្អុយឆ្អេះឆ្អាប ស្រីៗគួរញ៉ាំអាហារប្រភេទនេះ ជួយកម្ចាត់ក្លិនបានច្រើន

ស្រី​ៗ​គ្នា​យើង​ដែល​មាន​បញ្ហា​ទ្វារ​មាស​ធុំ​ក្លិន​ស្អុយ​ឆ្អេះឆ្អាប និង​បាត់បង់​ទំនុក​ចិត្ត​​អំឡុង​ពេល​ប្រតិបត្តិការ​ជាមួយ​និង​ដៃគូ អាច​សាកល្បង​ញ៉ាំ​អាហារ​ប្រភេទ​នេះ ពីព្រោះ​វា​អាច​កាត់បន្ថយ​ក្លិន​មិន​ល្អ​បាន​ច្រើន។ ការ​ពិត​ទៅ ទ្វារ​មាស​ស្រ្តី​យើង​អាច​មាន​ធុំ​ក្លិន​តិចតួច​ជា​រឿង​ធម្មតា​ទេ នៅ​ពេល​ដែល​យើង​ញ៉ាំ​អាហារ​ជាក់លាក់​មួយ​ចំនួន ប៉ុន្តែ​បើ​មាន​ក្លិន​ខ្លាំង​មិន​បាត់​ គួរ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ ទើប​ជា​ការ​ប្រសើរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! អាហារ​ប្រភេទ​ណា​ ដែល​ជួយ​កម្ចាត់​ក្លិន​មិន​ល្អ​ចេញ​ពី​ទ្វារ​មាស? ១. ទឹក​ដោះ​គោ​ជូរ ទឹក​ដោះ​គោ​ជូរ ជា​អាហារ​មួយ​ប្រភេទ​ដែល​ធ្វើ​ឱ្យ​ទ្វារ​មាស​មាន​ក្លិន​ល្អ​ ពីព្រោះ​វា​ផ្ទុក​បាក់តេរី ​Lactobacillus ដែល​ជួយ​ស្តារ​តុល្យភាព​បាក់តេរី​ល្អ​នៅ​ក្នុង​ទ្វារមាស​ ជួយ​បញ្ចៀស​ការ​ឆ្លង​រោគ ក៏​ដូចជា​ជួយ​ឱ្យ​ទ្វារ​មាស​មាន​សុខភាព​ល្អ និង​កាត់បន្ថយ​ក្លិនមិន​ល្អ។ ២. ផ្លែ​ម្នាស់ ជាមួយ​គ្នា​នេះ​ដែរ ផ្លែ​ម្នាស់​សម្បូរ​ទៅ​ដោយ​វីតាមីន ​C វីតាមីន ​B និង​ជាតិ​សរសៃ​ ដែល​អាច​ជួយ​​ពង្រឹង​ដល់​សុខភាព​ក្រពះ​ពោះវៀន ព្រម​ទាំង​ជួយ​កម្ចាត់​ក្លិន​មិន​ល្អ​ពី​ទ្វារមាស និង​បញ្ចៀស​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ​ដែរ។ ៣. ផ្លែ​ប៉ោម ចំណែក​ផ្លែ​ប៉ោម​ ក៏​ផ្ទុក​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម ដែល​ជួយ​ជំរុញ​លំហូរ​ឈាម​ក្នុង​ទ្វារមាស​ បង្ការ​ការវិវត្ត​នៃ​ដុំ​សាច់​ស្បូន ព្រម​ទាំង​ជួយ​បង្កើន​ចំណង់​ផ្លូវ​ភេទ​ផង​ដែរ។ ៤. តែ​ខ្ញី ភេសជ្ជៈ​ដ៏​អស្ចារ្យ​មួយ​ទៀត​ សម្រាប់​សុខភាព​ទ្វារ​មាស គឺ​តែ​ខ្ញី ពីព្រោះ​វា​សម្បូរ​ទៅ​ដោយ​សមាសធាតុ​ប្រឆាំង​នឹង​មេរោគ (Antimicrobial properties) ដែល​ជួយ​ជំរុញ​សុខភាព​ក្រពះ​ពោះវៀន ​សុខភាព​ទ្វារមាស​ និង​​ជួយ​រក្សា​ក្លិន​ល្អ​ក្នុង​​ទ្វារ​មាស​ថែម​ទៀត​ផង។ [embed-health-tool-ovulation] ៥. ក្រូច​ឆ្មារ លើស​ពី​នេះ ក្រូច​ឆ្មារ​សម្បូរ​ទៅ​ដោយ​វីតាមីន​C និង​អាស៊ីដ Acidic ដែល​ជួយ​ថែរក្សា​តុល្យភាព​ទ្វារមាស ក៏​ដូចជា​​បង្ការ​ការ​បង្ក​រោគ​លើ​ទ្វារមាស​ និង​ជួយ​បន្តឹង​ទ្វារ​មាស​ ក្រោយ​សម្រាល​កូន​រួច​។ ហេតុនេះ​ហើយ ស្រី​ៗ​គ្នា​យើង​ដែល​មាន​ក្លិន​មិន​ល្អ […]

អត្ថបទផ្សេងទៀតពី សុខភាពស្ត្រី

ស្វែងរក សុខភាពស្ត្រី

សុខភាពស្ត្រី

កុំច្រឡំជាអំពើអាប ធ្មប់ ជំងឺគីសសរីរាង្គដៃស្បូន មានទាំងសក់ ធ្មេញ និងក្រចក

ជំងឺ​គីស​សរីរាង្គ​របស់​ដៃស្បូន ជា​ជំងឺ​មួយ​ដែល​មាន​គ្រោះថ្នាក់​ណាស់​សម្រាប់​ស្ត្រី ហើយ​សភាព​ដែល​នៅ​ក្នុង​ឃើញ​ហើយ​គួរឲ្យ​ខ្លាច​ណាស់ ព្រោះ​មាន​ទាំង​សក់ និង​ធ្មេញ។ ​វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេស​សម្ភព និង​រោគ​ស្ត្រី​បាន​ឲ្យ​ដឹង​ថា ស្ត្រី​មួយ​ចំនួន​មាន​ជំងឺ​គីស​សរីរាង្គ​របស់​ដៃស្បូន (ក្រពេញអូវែ) ដែល​មាន​ធាតុផ្សំ​សរីរាង្គ​ដូចជា សក់ ធ្មេញ ឆ្អឹង ក្រចក ដៃជើង ខ្លាញ់...។ លោក​បញ្ជាក់​ទៀត​ថា ប្រសិនបើ​ព្យាបាល​មិន​ទាន់​ពេល​អាច​បណ្ដាល​ឲ្យ​ស្លាប់​ ដោយសារ​ចុក​រមួល ឬ​បែក​ហូរ​ឈាម​ក្នុង​ពោះ​ជា​ដើម។ ជំងឺ​គីស​នេះ​មាន​ពី​កំណើត តែ​មិនមែន​ស្រ្តី​គ្រប់គ្នា​សុទ្ធតែ​មាន​នោះ​ទេ ហើយ​វា​ក៏​មិនមែន​ជា​អំពើ​អាប​ធ្មប់​អ្វី​នោះ​ដែរ វា​ជា​គីស​កោសិកា​ដែល​ផ្ញើ​ក្នុង​ខ្លួន​យើង​តាំង​ពី​កំណើត​មក ពេល​យើង​ធំ ​វា​ធំ​ដែរ ពេល​យើង​ដុះ​ធ្មេញ ដុះ​សក់ ដុះ​ក្រចក វា​ក៏​ដុះ​តាម​ដូច​គ្នា​ដែរ។ [embed-health-tool-ovulation] គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ទោះ​ជា​មើល​ទៅ​សភាព​របស់​ជំងឺ​គីស​សរីរាង្គ​របស់​ដៃស្បូន​គួរ​ឲ្យ​ខ្លាច តែ​ករណី​នេះ​កម្រ​ក្លាយ​ជា​មហារីក​ណាស់។ ដូច្នេះ​នៅ​ពេល​ចេញ​រោគសញ្ញា ស្ត្រី​នឹង​មាន​អាការៈ​ដូច​ខាងក្រោម​នេះ៖ - ឈឺ​អាង​ត្រគាក​ស្ទុំៗ និង​អាច​រាលដាល​ទៅ​ក្រោយ ឬ​ចង្កេះ - ឈឺ​អាង​ត្រគាក​មុន​ចាប់ផ្ដើម​មក​រដូវ ឬ​ពេល​រួម​ដំណេក - ក្អួត​ចង្អោរ និង​មាន​អារម្មណ៍​ថា​ពេញ​ណែន​ធ្ងន់​ក្នុង​ពោះ - នោមញឹក ឬ​ក៏​ពិបាក​នោម - អាច​មាន​ចុកពោះ​ខ្លាំង​ភ្លាម​ៗ ព្រម​ទាំង​ក្អួត និង​ក្ដៅ​ខ្លួន - ភាគ​ច្រើន​វា​វិវត្ត​ធំ​ទៅ​ៗ​ដោយ​ស្ងប់ស្ងាត់។ ប្រសិនបើ​ស្ត្រី​មាន​បញ្ហា​ដូច​រៀបរាប់​ខាង​លើ សូម​អញ្ជើញ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឯកទេស សម្ភព និង​រោគ​ស្ត្រី ដែល​មាន​មធ្យោបាយ​គ្រប់គ្រាន់ […]


សុខភាពស្ត្រី

ស្រីៗយើងមុនចង់វះកាត់បន្តឹងទ្វារមាស គួរដឹងរឿងទាំងនេះជាមុនសិន

គ្នាយើង​ស្រីៗ​ធ្លាប់​ដែល​មាន​អារម្មណ៍​មិន​ស្រួល​ និង​មិន​មា​នទំនុក​ចិត្ដ​អំពី​ទ្វារ​មាស និង​មាត់​ទ្វារ​មាស​របស់​ខ្លួន​​ដែរ​ឬ​ទេ? ប្រសិន​បើ​​ធ្លាប់​គិត​បែប​នេះ ជម្រើស​ដែល​​ល្អ​​សម្រាប់​យើង​​នោះ​គឺ​ការ​វះ​កាត់​កែ​លម្អ​ទ្វារ​មាស និង​​មាត់​ទ្វារ​មាស​។ ប៉ុន្តែ​តើ​ការ​វះ​កាត់​កែ​លម្អ​​នេះ​​ជា​អ្វី​ទៅ? អត្ថ​បទ​ខាង​ក្រោម​នេះ​យើង​នឹង​ប្រាប់​លម្អិត​អំពី​បញ្ហា​មួយ​នេះ​ឲ្យ​កាន់​តែ​ច្បាស់។ ១- តើអ្វីជាការវះកាត់កែលម្អទ្វារមាស និងកែមាត់ទ្វារមាស? ​ផ្ទុយ​ពី​អ្វី​ដែល​មនុស្ស​គ្រប់​គ្នា​គិត​ដល់ គឺ​ការ​រួម​ភេទ​ច្រើន​ពេក​មិន​បណ្ដាល​ឲ្យ​ខូច​រូប​រាង​ទ្វារ​មាស​របស់​ស្រីៗ​​នោះ​ទេ។ តាម​ពិត​ទៅ​ទ្វារ​​មាស​​អាច​ក្លាយ​ទៅ​ជា​រលុង​​បណ្ដាល​មក​ពី​កត្តា​មួយ​ចំនួន ​ដូច​ជា​ការ​សម្រាល​កូន​តាម​បែប​ធម្មជាតិ​តែ​ប៉ុណ្ណោះ។ ការ​វះ​កែ​លម្អ​ទ្វារ​មាស​គឺ​ជា​ការ​វះ​កាត់​មួយ​ធ្វើ​ឡើង​ដើម្បី​បន្តឹង​ទ្វារ​មាស​ឡើង​វិញ ហើយ​យើងអាច​នឹង​ត្រឡប់​ទៅ​រក​សភាព​ដូច​ដើម​វិញ។ ​គ្រូពេទ្យ​វះ​កាត់​មួយ​ចំនួន​ហ៊ាន​អះ​អាង​ថា​ការ​វះ​កាត់​នេះ​ថែម​ទាំង​អាច​ជួយ​ពង្រឹង​អារម្មណ៍​ស្រើប​ស្រាល​ក្នុង​អំឡុង​ពេល​​រួម​ភេទ​បាន​ថែម​ទៀត​ផង។ ប៉ុន្តែ​មតិ​មួយ​នេះ​នៅ​មិន​ទាន់​បាន​ការ​យល់​ស្រប​​ ឬ​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ពី​អ្នក​វិទ្យាសាស្ត្រ​នៅ​ឡើយ​​ទេ​។ អត្ថបទពាក់ព័ន្ធ៖  តិចនិកថែកន្លែងសម្ងាត់ស្រីៗ មិនឲ្យធុំក្លិនអាក្រក់ បញ្ហាពាក់ព័ន្ធកន្លែងសម្ងាត់ ស្រីៗចង់ដឹងបំផុត តែអត់ហ៊ានសួរ របស់ទាំងអស់នេះ អាចប្រើនៅបរិវេណខាងក្រៅបាន តែហាមដាក់ចូលទ្វារមាស ទម្លាយ​អាថ៌កំបាំងរូបរាងទាំង ៥ របស់ទ្វារមាស គ្នាយើងភាគតិចបានដឹង ស្ត្រីធ្លាប់រួមភេទ ឬរៀបការហើយ គួរចាក់វ៉ាក់សាំងការពារមហារីកមាត់ស្បូនទេ? ម្យ៉ាង​វិញ​ទៀត ការ​វះ​កែ​លម្អ​មាត់​ទ្វារ​មាស ​គឺ​ជា​ការវះ​កាត់​​ដើម្បី​​ធ្វើ​ឲ្យ​តំបន់​មាត់​ទ្វារ​មាស​មាន​សភាព​​ស្រស់​​ជាង​មុន។ គេ​អាច​ធ្វើ​ការ​​វះ​កាត់​កែ​លម្អ​​មាត់​ទ្វារ​មាស​តែ​មួយ​មុខ ឬ​អាច​វះ​កែ​លម្អ​​ទាំង​ទ្វារ​មាស​ចូល​គ្នា​ក្នុង​ពេល​តែ​មួយ​ក៏​បាន។ ការ​វះ​កាត់​កែ​លម្អ​មាត់​​ទ្វារ​មាស​ គឺ​ត្រូវ​វះ​ទាំងមាត់​ទ្វារ​ខាង​ក្នុង​ និង​មាត់​ទ្វារ​ខាង​ក្រៅ។ មនុស្ស​ជា​ច្រើន​​ជ្រើស​​យក​​ការ​វះ​​កាត់​​កែ​លម្អ​​មាត់​​ទ្វារ​​មាស​ ដើម្បី​​ចង់​ប្ដូរ​ទាំង​​រូប​​រាង និង​ទំហំ​នៃ​មាត់​ទ្វារ​មាស​របស់​ខ្លួន​។ ជា​ទូ​ទៅ​គេ​សុំ​ឲ្យ​គ្រូពេទ្យ​វះ​កាត់​វះ​កែ​មាត់​ទ្វារមាស​​ឲ្យ​រូម​តូច ឬ​កែ​ឲ្យ​មាត់​​ទ្វារមាស​ទាំង​ពីរ​ស្មើ​គ្នា។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ២- ហេតុអ្វីយើង​ចាំបាច់ជឿលើគ្រូពេទ្យឯកទេស ជាជាងជឿលើគ្រូពេទ្យវះកាត់? ស្រីៗ​យើង​ប្រហែល ​ជា​អាច​ត្រូវ​ចំណាយ​ពេល​ជា​ច្រើន​សប្ដាហ៍ ឬ​អាច​ចំណាយ​ដល់​រាប់​ឆ្នាំ​ទម្រាំ​ដាច់​ចិត្ដ​ហ៊ាន​ទទួល​ការ​វះ​កាត់​ ឬ​អត់។ ប៉ុន្តែ​ពេល​ដែល​​​សម្រេច​ចិត្ដ​ថា​នឹង​ទទួល​ការ​វះ​កាត់​ហើយ វា​ជារឿង​​សំ​ខាន់​ខ្លាំង​ណាស់​ដែលស្រីៗ​យើង​​ចាំ​បាច់​ត្រូវ​រក​សាស្ត្រា​ចារ្យ ឬ​គ្រូពេទ្យ​​វះ​កាត់​​​​បាន​​បណ្ដុះ​បណ្ដាល​​ផ្នែក​វះ​កាត់​​កែ​លម្អ​​មាត់​ទ្វារ​មាស […]


សុខភាពស្ត្រី

ជំងឺក្នុងអាងត្រគាក ស្រីៗគួរស្វែងយល់ឲ្យបានច្រើន

១– អ្វីជាអាងត្រគាក? អាងត្រគាករបស់មនុស្សយើង​រួម​​មានសាច់ដុំអាងត្រគាក សរសៃចំណង ជាលិកាភ្ជាប់ និងសរសៃប្រសាទ។ អ្វី​ទាំងអស់​នេះ​មាន​នាទី​ទ្រទ្រង់​ប្លោកនោម ​រន្ធគូទ​ និងសរីរាង្គ​អាង​ត្រគាក​ផ្សេង​ទៀត​ឲ្យ​នៅ​ទីតាំងត្រឹម​ត្រូវ និង​ជួយ​ឲ្យ​សរីរាង្គ​ទាំង​នោះ​មាន​ដំណើរ​ការ​​បាន​ល្អ​។ ស្រីៗគឺមានហានិភ័យខ្ពស់នៃបញ្ហាក្នុងអាងត្រគាក​ទាំង​នេះ​។ ២– អ្វីជាជំងឺនៅអាងត្រគាក? ជំងឺនៅ​អាងត្រគាកកើតឡើងនៅពេលដែលបាត​អាង​ត្រគាក​មិន​អាច​​ទ្រទ្រង់សរីរាង្គក្នុងអាងត្រគាកបាន។ បញ្ហា ៣ ប្រភេទដែលអាចមានក្នុងអាងត្រគាករួមមាន៖ –ការហៀរនោម៖ បញ្ហា​នេះ​ កើត​ឡើង​នៅពេល​ដែលមនុស្ស​យើង​មិនអាចគ្រប់គ្រង​ការនោម​របស់ខ្លួន​បាន ជា​លទ្ធផល​ ​បណ្តាលឲ្យ​​មាន​​ការ​ហៀរ​នោម​ដោយ​មិន​ដឹង​ខ្លួន។ –ហៀរលាមក៖ បញ្ហា​នេះ ​កើត​ឡើង​នៅ​ពេល​​គ្មាន​​ការ​គ្រប់​គ្រង​​លើ​ចលនា​​ពោះ​វៀន​ ដែល​​ជា​​ហេតុ​​បណ្តាល​​ឲ្យ​​មាន​​ការ​​ហៀរ​​លាមក​​​​​​មក​​​ក្រៅ។​ –ការស្រុតសរីរាង្គអាងត្រគាក៖ បញ្ហា​នេះ​​កើត​​ឡើង​​នៅ​ពេល​​ដែល​​ស្បូន​ ប្លោកនោម ឬពោះ​វៀន​​ធ្លាក់​ចូល​ទៅ​​ក្នុង​ទ្វារ​​មាស​​​ ដែលបណ្តាល​​​​ឲ្យ​​​មាន​​ការ​​ឡើង​​ប៉ោង​។ អត្ថបទពាក់ព័ន្ធ៖ ស្រីៗប្រយ័ត្នតិច! មានកត្តាទាំងនេះប្រឈមនឹងកើតជំងឺមហារីកភ្នាសស្បូន ស្រីៗគ្នាយើងគួរដឹង! ទាំងនេះជាប្រភេទគីសដៃស្បូនកើតមានញឹកញាប់ ស្រីៗមិនគួរប្រហែស រោគសញ្ញាទាំងនេះអាចជាជំងឺគីសដៃស្បូន ស្ត្រីធ្លាប់រួមភេទ ឬរៀបការហើយ គួរចាក់វ៉ាក់សាំងការពារមហារីកមាត់ស្បូនទេ? ៣– យើង​ធ្វើម៉េច​ដឹង​ថា​មានជំងឺ​នៅអាងត្រគាក? យើង​អាចនឹងមានជំងឺនៅអាងត្រគាកប្រសិនបើ​មាន៖ – មានបញ្ហានៅពេលនោម – ទល់លាមក ឬឈឺនៅពេលជុះ – មានការឈឺចាប់ ឬមានសម្ពាធក្នុងទ្វារមាស – មានការឈឺចាប់ ឬមានសម្ពាធក្នុងរន្ធគូទ – មានអារម្មណ៍ធ្ងន់ ឬប៉ោងនៅតំបន់អាងត្រគាក – មានការកន្ត្រាក់សាច់ដុំអាងត្រគាក ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ៤– តើជំងឺអាងត្រគាកកើតតែលើមនុស្សចាស់ឬយ៉ាងណា? នៅ​ពេលយើង​មានអាយុកាន់តែច្រើនយើង​អាចងាយនឹងមានបញ្ហាអាងត្រគាក ប៉ុន្តែជំងឺ​នេះ​យើង​អាចព្យាបាលបានតាមផ្នែកវេជ្ជសាស្ត្រ។ ៥– ហានិភ័យនៃជំងឺក្នុងអាងត្រគាក ស្ត្រីដែលធ្លាប់សំរាលកូនងាយនឹងទទួលរងនូវបញ្ហាក្នុងអាងគាក។ ហានិភ័យកើនឡើងនៅពេល​ដែល​ស្ត្រី​មាន​​កូន​​កាន់​តែ​ច្រើន​។ សំរាប់អ្នកដែលធាត់លើសទំងន់ក៏ងាយនឹងមានបញ្ហាក្នុងអាងត្រគាកផងដែរ។ ប្រសិនបើយើង​ធ្លាប់បាន​វះកាត់អាងត្រគាក ឬ​ការ​ព្យាបាល​ដោយ​កាំរស្មី​ដើម្បី​ព្យាបាល​សុខភាព​ផ្សេងៗ​ នោះយើង​អាចនឹងមានបញ្ហា​ជំងឺ​នៅ​អាង​ត្រគាក ដោយ​សារ​តែ​ជាលិកា​ដែល​នៅ​ជុំវិញឆ្អឹង​អាងត្រគាកអាចនឹងមានការខូចខាត​ក្នុង​កំឡុង​ពេលព្យាបាល។ របៀបរស់នៅប្រចាំថ្ងៃ និងកត្តា​ហ្សែន​អាច​ដើរតួយ៉ាងសំខាន់នាំ​ឲ្យ​មាន​បញ្ហានេះ​ដូចគ្នា។ ៦– […]


សុខភាពស្ត្រី

ដុំសាច់ ៣ កម្រិត ដុះក្នុងភ្នាសស្បូន អាចបង្កឲ្យមានវិបត្តិអត់កូន

បញ្ហា​ស្បូន ជា​បញ្ហា​ដែល​ស្ត្រី​ភាគ​ច្រើន​មិន​ចង់​ជួប​ប្រទះ ព្រោះ​វា​អាច​មាន​គ្រោះ​ថ្នាក់​ដល់​ការ​បន្ត​ពូជ។ ស្បូន​ក៏​អាច​ប្រឈម​នឹង​ការ​កើត​ជំងឺ​កាច​ៗ​ច្រើន​ដូច​ជា គីស​ស្បូន មហារីក ឬ​ដុះ​ដុំ​សាច់​ស្បូន។ នៅ​ក្នុង​នោះ​ដែរ យើង​ត្រូវ​ដឹង​ថា ត្រង់​ភ្នាស​ស្បូន ក៏​អាច​កើត​ជំងឺ​ដុំ​សាច់​បាន​ដែរ។ តាម​ការ​ផ្សព្វ​ផ្សាយ​របស់​មន្ទីរពេទ្យ កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា ដុំ​សាច់​នៅ​ភ្នាស​ក្នុង​ស្បូន គឺ​ជា​ដុំ​សាច់​ដែល​កើត​ឡើង​នៅ​ក្នុង​ស្រទាប់​សាច់​ដុំ ដែល​ដុះ​ចូល​ទៅ​ក្នុង​ប្រហោង​ស្បូន ហើយ​វា​ចែក​ចេញ​ជា ​៣​កម្រិត៖ ទី១. ដុំ​សាច់​​ដុះ​នៅ​ភ្នាស​ក្នុង​នៃ​ស្បូន មាន​ទង​ច្បាស់​លាស់ មាន​ទំហំ​មិន​លើស​ពី ៣​សង់ទីម៉ែត្រ ទី២. ដុំ​សាច់​ដុះ​នៅ​ភ្នាស​ក្នុង​នៃ​ស្បូន ដែល​មាន​ទង​ធំ ស៊ី​ចូល​ទៅ​ដល់​សាច់​ដុំ​ស្បូន ទី៣. ដុំ​សាច់​ដុះ​នៅ​ភ្នាស​ក្នុង​នៃ​ស្បូន ដែល​មាន​ទំហំ​ធំ​ស៊ី​ចូល​ទាំង​ភ្នាស​ក្នុង និង​សាច់​ដុំ​នៃ​ស្បូន មិន​មាន​ទង​ច្បាស់​លាស់ ហើយ​ទំហំ​ធំ​លើស​ពី ៥​សង់​ទី​ម៉ែត្រ។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ជំងឺ​ដុំ​សាច់​ក្នុង​ភ្នាស​ស្បូន​នេះ អាច​កើត​ទៅ​លើ​មនុស្ស​ក្នុង​វ័យ​បន្ត​ពូជ លើស​ជាតិ​អ័រម៉ូន​អ៊ីស្ត្រូហ្សែន មាន​វដ្ដ​រដូវ​មិន​ទៀង​ទាត់។ ចំពោះ​មនុស្ស​ស្រី​ដែល​មាន​ជំងឺ​នេះ បណ្ដាល​ឲ្យ​មាន​រោគ​សញ្ញា​មួយ​ចំនួន​ដូចជា៖ - ធ្លាក់​ឈាម​រដូវ​ច្រើន - រយៈ​ពេល​មាន​រដូវ អូស​បន្លាយ​យូរ​ខុស​ធម្មតា - ធ្លាក់​ឈាម​តាម​ទ្វារ​មាស​ខុស​ធម្មតា (ក្រៅ​ពី​ពេល​មាន​រដូវ) - មាន​ការ​ឈឺ​ចាប់​ពេល​មាន​រដូវ - អាច​បណ្ដាល​ឲ្យ​ធ្លាក់​ឈាម​ពេល​មាន​ផ្ទៃពោះ - អាច​បណ្ដាល​ឲ្យ​រលូត​កូន​នៅ​ត្រី​មាស​ដំបូង - បង្ក​ឲ្យ​មាន​វិបត្តិ​អត់​កូន។   អត្ថបទគួរអាន៖ ស្រីៗមក​រដូវ​មិន​ទៀង​ ក្រោយ​ចាក់វ៉ាក់សាំង​កូវីដ-១៩ គួរ​បារម្ភ​អត់​? ធ្លាក់​កំណក​ឈាម​ធំ​ៗ​ពេល​មក​រដូវ បណ្ដាល​មក​ពី​អ្វី​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អំឡុង​ពេល​មក​រដូវ​ ស្រី​ៗ​អាច​ញ៉ាំ​អាហារ​ជូរ​បាន​អត់​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ […]


សុខភាពស្ត្រី

ស្រីៗប្រយ័ត្នតិច! មានកត្តាទាំងនេះប្រឈមនឹងកើតជំងឺមហារីកភ្នាសស្បូន

ចំពោះ​ស្រីៗ ស្បូន​គឺ​ជា​អវយវៈ​សំខាន់​មួយ​នៃ​រាង​កាយ ប៉ុន្តែ​វា​ក៏​អាច​ប្រឈម​មុខ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​កាច​ៗ​សាហាវ​ដែរ​ដូចជា ដុំំ​ស្បូន គីស​ក្នុង​ស្បូន និង​ជំងឺ​មហារីក​ស្បូន ឬ​មហារីក​ភ្នាស​ស្បូន​ជា​ដើម។ ទាក់​ទង​នឹង​ជំងឺ​មហារីក​ភ្នាស​ស្បូន លោក​វេជ្ជបណ្ឌិត ចាន់ រស្មី ឯក​ទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី បាន​បកស្រាយ​ឲ្យ​ដឹង​ពី​ជំងឺ​នេះ​ខ្លះៗ កត្តា​ប្រឈម និង​រោគ​សញ្ញា​ផ្សេងៗ។ អ្វី​ទៅ​ជាជំងឺ​មហារីក​ភ្នាស​ស្បូន? លោក​វេជ្ជបណ្ឌិតបានឲ្យ​ដឹង​ថា ជំងឺ​មហារីក​ភ្នាស​ស្បូន ជា​ជំងឺ​ដែល​កោសិកា​ភ្នាស​ស្រទាប់​ស្បូន​លូតលាស់​ខុស​ប្រក្រតី ក្លាយ​ជា​កោសិកា​មហារីក។ ជំងឺ​មហារីក​ស្បូន​មាន​ហានិភ័យ​ចំពោះ​ស្ត្រី​ណា​ខ្លះ? កត្តា​ហានិភ័យ​ចំពោះ​ស្ត្រី​កើត​ជំងឺ​មហារីក​ភ្នាស​ស្បូន​មាន៖ - បញ្ហា​បញ្ចេញ​ពង​ញី - ជំងឺ​កន្សោម​ពង​ញី​កន្តាញ់ កើត​គីស​ច្រើន - ស្ត្រី​ឆាប់​មាន​រដូវ​ក្មេង​ពេក - ស្ត្រី​អស់​រដូវ​យឺត​ពេក -​ ប្រើ​ប្រាស់​ថ្នាំ ភ្ញោច​ពង​ញី​ឲ្យ​ឆាប់​ទុំ - ការ​លើស​អ័រម៉ូន អឺស្រ្តូហ្សែន រយៈ​ពេល​យូរ - កត្តា​តំណ​ពូជ គ្រួសារ - ស្ត្រី​ធាត់​លើស​ទម្ងន់ លើស​សម្ពាធ​ឈាម មាន​ជំងឺ​ទឹក​នោម​ផ្អែម​ - ​ស្ត្រី​ចូល​ចិត្ត​ញ៉ាំ ខ្លាញ់​សត្វ​ច្រើន​។ល។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ជំងឺ​មហារីក​ភ្នាស​ស្បូន មាន​រោគ​សញ្ញា​បែប​ណា​ខ្លះ? ស្ត្រី​គួរ​យក​ចិត្ត​ទុក​ដាក់​នឹង​រោគ​សញ្ញា​មួយ​ចំនួន​រួម​មាន៖ - ស្ត្រី​អស់​រដូវ បែរ​ជា​មាន​ធ្លាក់​ឈាម​តាម​ទ្វារ​មាស ខុស​ធម្មតា - ស្ត្រី​នៅ​ដំណាក់​កាល​បន្ត​ពូជ មាន​រដូវ​មិន​ទៀង​ទាត់ ឈាម​រដូវ​ធ្លាក់​យូរ​ថ្ងៃ ធ្លាក់​ឈាម​ខុស​ធម្មតា - ដំណាក់​កាល​យឺត (កើត​យូរ​ខែ​ឆ្នាំ) ឈឺ​ចាប់​នៅ​ក្នុង​អាង​ត្រគៀក បទ​ជើង​តូច​នោម​មាន​លាយ​ឈាម ទឹក​ដក់​ក្នុង​ពោះ(ពោះ​ប៉ោង​ធំ)។ អត្ថបទគួរអាន៖ ស្រីៗមក​រដូវ​មិន​ទៀង​ […]


សុខភាពស្ត្រី

​ថ្នាំគ្រាប់ពន្យារកំណើត ជួយបំបាត់​ការឈឺចាប់ពេលមករដូវ ឬធ្វើឲ្យកាន់តែឈឺ?

ស្រី​ៗ​យើង​មួយ​ចំនួន​បាន​លើក​ឡើង​ថា​ពេលខ្លួន​លេប​ថ្នាំ​ពន្យារ​កំណើត​ តែង​តែ​ឈឺ​ឆ្អល់​ក្នុង​ពោះ ដោយសារ​ថ្នាំ​រហូត។ តាម​ពិត​ទៅ​មុខ​ងារ​ចម្បង​របស់​ថ្នាំ​ពន្យារ​កំណើត គឺ​ទៅ​បំបាត់​ការ​ឈឺ​ចាប់​ពេល​មក​រដូវ ហើយ​ប្រសិន​បើ​មាន​ការ​ឈឺ​ចុក​ក្នុង​ពោះ​កើត​ឡើង វា​គ្រាន់​តែ​ឈឺ​មួយ​ភ្លែត​ប៉ុណ្ណោះ ដែល​​កើត​ឡើង​ដោយ​សារ​តែ​បម្រែ​បម្រួល​អ័រម៉ូន។ តោះ​​ស្វែង​យល់​អំពី​មូលហេតុ​ករណី​នេះ​ទាំង​អស់​គ្នា។ ១- តើថ្នាំគ្រាប់ពន្យារកំណើតធ្វើការដូចម្ដេច? យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​បាន​ដឹង​ហើយ​ថា ថ្នាំ​គ្រាប់​ពន្យារ​កំណើត​ភាគ​ច្រើន គឺ​ជា​ថ្នាំ​រូម​បញ្ចូល​គ្នា​ច្រើន​មុខ។ ក្នុង​ថ្នាំ​ទាំង​នេះ គឺ​មាន​​ផ្ទុក​អ័រម៉ូន​របស់​មនុស្ស​ស្រី​ចំនួន​ពីរ គឺអឺស្ត្រូហ្សែន និង​ប្រូហ្សេស្តេរ៉ូន។ ដោយ​សារ​តែ​អ័រម៉ូន​ទាំង​ពីរ​នេះ​អាច​ទៅ​ប្ដូរ​ការ​លូត​លាស់ និង​ការ​បញ្ចេញ​មេជីវិត​ញី​បាន ដូច​នេះ​វា​ការពារ​មិន​ឲ្យ​​មនុស្ស​ស្រី​មាន​ផ្ទៃ​ពោះ​បាន​ឡើយ។ លើស​ពី​នេះ​ថែម​ទៀត​នោះ ថ្នាំ​គ្រាប់​នេះ​​ក៏​មាន​សមត្ថិភាព​ធ្វើ​ឲ្យ​ស្រទាប់​ភ្នាស​នៅ​លើ​មាត់​ស្បូន​ឡើង​ក្រាស់ ដែល​​ទៅ​ការពារ​កុំ​ឲ្យ​ស្ពែម​ចូល​ទៅ​ជួប​មេជីវិត​ញី​បាន។​ ក្រៅ​ពី​ជួយ​កុំឲ្យស្រីៗ​យើង​​មាន​ផ្ទៃ​ពោះ ការ​ប្រើ​ប្រាស់​ថ្នាំ​គ្រាប់​ពន្យារ​កំណើត​បាន​ត្រឹម​ត្រូវ ក៏​អាច​ការ​ពារ​ការ​ឈឺ​ចាប់​ពេល​មក​រដូវ​បាន​ដែរ។ ប៉ុន្តែការ​ឈឺ​ចាប់​តិច​តួច​អាច​កើត​ឡើង​ នៅ​ពេល​យើង​​ភ្លេច​​លេប​ថ្នាំ ឬ​លេប​យឺត​ជាងធម្មតា។ អត្ថបទពាក់ព័ន្ធ៖ ក្លិនទ្វារមាសស្ត្រីមាន ៥ ប្រភេទ បញ្ជាក់ពីស្ថានភាពជំងឺផ្សេងៗគ្នា រលាកទ្វារមាសពេល​កំពុងពពោះ អាចប៉ះពាល់កូន​ក្នុង​ផ្ទៃឬអត់? ស្រីៗចូលចិត្តញ៉ាំចំណីចំណុកផ្អាប់ ប្រយ័ត្នទ្វារមាសមានបញ្ហាមួយនេះ ហេតុអ្វីបានជាទារិកាទើបកើត មានឈាមនៅទ្វារមាស? ២- ទំនាក់ទំនងរវាងថ្នាំគ្រាប់ពន្យារកំណើតជាមួយការឈឺចាប់ពេលមករដូវ មាន​ស្រីៗ​យើង​មួយ​ចំនួន​ពិបាក​ខ្លាំង​ពេល​​មក​រដូវ​ម្ដងៗ និង​មានការ​ឈឺ​ចាប់ តែ​ផ្ទុយ​ទៅ​វិញ​មាន​មនុស្ស​ស្រី​ដទៃ​​ទៀត មិន​សូវ​មាន​ការ​ឈឺ​ចាប់​ខ្លាំង​ពេលមក​រដូវ​ឡើយ។ ការ​ឈឺ​ចុក​ពេល​មក​រដូវ គឺ​បណ្ដាល​មក​ពី​អ័រម៉ូន​ប្រូស្តាគ្លង់ឌីន ដែល​ផលិត​ពី​​ក្រពេញ​ក្នុង​​​ស្បូន។ អ័រម៉ូន​ប្រភេទ​នេះ​អាច​បណ្ដាល​មាន​ការ​កន្រ្តាក់​នៃ​ស្បូន។ ស្រីៗ​យើង​​អាច​មាន​ការ​ឈឺ​ចាប់​កាន់​តែ​ខ្លាំង​ ប្រសិន​បើ​មាន​វត្ដមាន​អ័រម៉ូន​ប្រូស្តាគ្លង់ឌីន​កាន់​តែ​ច្រើន។ គ្រូពេទ្យ​នឹង​ណែ​នាំ​ឲ្យ​យើង​លេប​ថ្នាំ​គ្រាប់​ពន្យារ​កំណើត​ ដើម្បី​ជួយ​កាត់​បន្ថយ​ការ​ឈឺ​ចាប់​ពេល​មក​រដូវ។ គេ​ជឿ​ថា​ថ្នាំ​គ្រាប់​ពន្យារ​កំណើតអាច​ទៅ​ជួយ​កាត់​បន្ថយ​កម្រិត​អ័រម៉ូន​ប្រូស្តាគ្លង់ឌីន ដែល​វា​នឹង​ធ្វើ​ឲ្យ​កាត់​បន្ថយ​ចរន្ដ​ឈាម​រត់ និង​កុំ​ឲ្យ​ស្បូន​កន្រ្តាក់។ លើស​ពី​នេះ​ទៀត​នោះ ការ​ធ្លាក់​មេជីវិត​ញី គឺ​ត្រូវ​បាន​កាត់​ផ្ដាច់​ដោយ​សារ​អត្ថិភាព​នៃ​ថ្នាំ​ពន្យារកំណើត ដែល​វា​ក៏​កាត់​បន្ថយ​ការ​ឈឺ​ចាប់​ពេល​មក​រដូវ​បាន​ដូច​គ្នា។ អ្នកស្រាវជ្រាវ​​បាន​រក​ឃើញ​ថា […]


សុខភាពស្ត្រី

ជំងឺមហារីកក្រពេញអូវែដំណាក់កាលទី ២ ទៅទី ​៤ ​រាលដាល​ទៅ​សរីរាង្គ​ផ្សេងៗ

ជំងឺ​មហារីក​ក្រពេញ​អូវែ ជា​ជំងឺ​ដែល​កាច​សាហាវ ដែល​អាច​ឆក់​យក​ជីវិតស្រ្តី​បាន និង​មាន​គ្រោះថ្នាក់​បំផុត​មួយ​ក្នុង​ចំណោម​ជំងឺ​មហារីក​ផ្សេង​ៗ​ទៀត​នៃ​ប្រដាប់​ភេទ​ស្ត្រី។ លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី នឹង​ពន្យល់​រៀបរាប់​ពី​កត្តាដែល​នាំឲ្យ​កើត​ជំងឺ​នេះ ព្រម​ទាំង​វិធី​ព្យាបាល​ផង​ដែរ។ វេជ្ជបណ្ឌិត​ឯកទេស​សម្ភព និង​រោគ​ស្ត្រី បាន​ឲ្យ​ដឹង​ថា ជំងឺ​មហារីក​ក្រពេញ​អូវែ​អាចរកឃើញ​នៅ​លើ​ស្ត្រី​គ្រប់​វ័យ ប៉ុន្តែ​ភាគច្រើន​កើត​លើ​ស្ត្រី​មាន​អាយុ​ចាប់ពី ៥០ ឆ្នាំ ឬ​ក្នុង​អំឡុង​ពេល​អស់​រដូវ។ ទោះជាយ៉ាងណា បច្ចុប្បន្ន​នេះ​ស្ត្រី​មាន​អាយុ​តិច​ជាង​នេះ​ក៏​អាច​ចាប់ផ្ដើម​មាន​ហានិភ័យ​កើត​ជំងឺ​មហារីក​អូវែ​ខ្ពស់​ជាង​មុន​ផង​ដែរ ព្រោះតែ​ភាព​មិន​ប្រក្រតី​នៃ​ហ្សែន ឬ​ដោយសារ​បរិស្ថាន​ជុំវិញ​ដែល​បាន​ផ្លាស់ប្ដូរ ​រួម​មាន​របប​អាហារ និង​ជាតិ​ពុល​ក្នុង​បរិយាកាស។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! លោក​បន្ថែម​ទៀត ជំងឺ​មហារីក​ក្រពេញ​អូវែ​នៅ​មិន​ទាន់​អាច​បញ្ជាក់ ពី​មូលហេតុ​បាន​នៅ​ឡើយ​ទេ។ ទោះជាយ៉ាងណា ស្ត្រី​មក​រដូវ​លឿន/យឺត អ្នក​គ្មាន​កូន ឬ ពិបាក​ក្នុង​ការ​មានកូន និង​ស្ត្រី​ដែល​មាន​សាច់ញាតិ​ជិតស្និទ្ធ​មាន​ជំងឺ​មហារីក​ក្រពេញ​អូវែ​អាច​មាន​ហានិភ័យ​ច្រើន ក្នុង​ការ​កើត​ជំងឺ​មហារីក​ក្រពេញ​អូវែ។ ប៉ុន្តែ​ស្ត្រី​ដែល​មាន​កូន​ហើយ បំបៅ​កូន​ដោយ​ទឹកដោះ​ម្ដាយ និង​ការ​ប្រើ​ថ្នាំ​ពន្យារ​កំណើត​​យូរ​មក​ហើយ​រួម​ទាំង​ការ​ក្រៀវ អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​ក្រពេញ​អូវែ​បាន។ រោគសញ្ញា និង​ដំណាក់កាល​ជំងឺ​មហារីក​ក្រពេញ​អូវែ ជា​ទូទៅ​ជំងឺ​មហារីក​ក្រពេញ​អូវែ​មិន​មាន​រោគសញ្ញា​នៅ​ក្នុង​ដំណាក់កាល​ដំបូង​នោះ​ទេ។ រោគសញ្ញា​ជាធម្មតា​កើត​មាន​នៅ​ពេល​ជំងឺ​មហារីក​បាន​រីក​រាល​ដាល​រួច​ទៅ​ហើយ។ សម្រាប់​រោគសញ្ញា​ជួប​ញឹកញាប់​មាន​ដូចជា៖ - មាន​​អារម្មណ៍​ថា​មាន​ដុំ​ក្នុង​ពោះ ពោះ​ចេះ​តែ​ធំ​ឡើង​ៗ ឬ​មាន​ទឹក​ក្នុង​ពោះ។ - ឈឺពោះ និង​ការ​បាត់បង់​ចំណង់​អាហារ។ ចំពោះ​អ្នក​ជំងឺ​មាន​ជំងឺ​មហារីក​ក្រពេញ​អូវែ នៃ អ័រម៉ូន​ភេទ​អាច​មាន​ភាព​មិន​ប្រក្រតី​ការ​មក​រដូវ។ ជំងឺ​មហារីក​ក្រពេញ​អូវែ​ត្រូវ​បាន​បែងចែក​ជា ៤ ដំណាក់​កាល៖ ដំណាក់កាល​ទី​១៖ កោសិកា​មហារីក​នៅ​ក្នុង​ក្រពេញ​អូវែ […]


សុខភាពស្ត្រី

​តំបន់​សម្ងាត់ស្រីៗមានក្លិនឆ្អាប អាចមកពីមូលហេតុនេះ

ស្រីៗយើង​ខ្លះទំនងជាធ្លាប់ដឹង​ហើយថា​​​ពេល​មាន​អីៗ ភាគី​ខាង​ប្រុស​ច្បាស់​ជា​ធ្លាប់​​ចង់​ជ្រមុជ​ក្បាល​ចុះ​មក​ខាង​ក្រោម​ហើយ។ ប៉ុន្តែ​ប្រសិន​បើ​កន្លែង​សម្ងាត់​របស់​ដៃ​គូមាន​ក្លិន​មិន​ល្អ ក្លិន​ឆ្អាប​ដូច​ត្រី​ទើប​ទិញ​ពី​ផ្សារ ដៃគូខាងប្រុស​ច្បាស់​ជា​លែង​នឹក​ចង់​ទៅ​ក្បែរ​កន្លែង​នោះ​ជាមិន​ខាង។ ពេល​​ខ្លះ​ក្លិន​ខ្លាំង​ពេក អាច​ឲ្យ​ដៃគូមានអារម្មណ៍​មិនល្អ​ផង​ក៏​ថា​បាន។ ដូច​នេះ តើ​ក្លិន​ឆ្អាប​នោះ​មាន​ប្រភព​មក​ពី​ណា? ១-បញ្ហាបាក់តេរី​នៅ​លើ​ប្រដាប់ភេទ​ស្ត្រី (Bacterial Vaginosis) ក្លិន​ឆ្អាប​នៅ​ប្រដាប់​ភេទ​របស់​មនុស្ស​ស្រី​ ភាគ​ច្រើន​គឺ​ជា​សញ្ញា​របស់​បញ្ហាបាក់តេរី​នៅ​លើ​ប្រដាប់ភេទ​ ឬហៅ​កាត់​ថា BV។ សម្រាប់​ស្រីៗ​យើង​​មាន​សុខភាព​ធម្មតា​ ក្នុង​ទ្វារ​មាសមាន​វត្ដ​មាន​ពពួក​បាក់​តេរី អាស៊ីតឡាក់ទិច (Lactobacillus spp) ដែល​វា​ជា​ប្រភេទ​បាក់​តេរី​ស្លូត និង​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​រក្សា​សុខភាព​ផ្លូវ​ភេទ​របស់​ស្ត្រីយើង​។ បាក់​តេរី​ទាំង​នោះ ទៅ​រក្សា​តុល្យភាព​​នៃ​​កម្រិត​​ជាតិ​អាស៊ីត pH របស់​ទ្វារ​មាស ដែល​ជួយ​ការពារ​កុំ​ឲ្យ​បាក់​តេរី​មិន​​ល្អ​ទៅ​មាន​វត្ដ​មាន​ក្នុង​នោះ។ ស្វែងយល់បន្ថែមតាមរយៈវីដេអូខាងក្រោម៖ https://youtu.be/edFYcXT6Y1o ក្រៅ​ពី​នេះ​ទៀត បាក់តេរីល្អទាំងនោះក៏​ទៅ​ផលិត​ hydrogen peroxide ដែល​​នឹង​ទៅ​សម្លាប់​ពពួក​បាក់​តេរី​មិន​ល្អ និង​ការ​ពារ​កុំ​ឲ្យ​បាក់​តេរី​អាក្រក់​ទាំង​អស់​នោះ​​ទៅ​ផ្ដុំ​គ្នា​ក្នុង​ទ្វារ​មាស​របស់​​ស្រីៗបាន។ សម្រាប់​ស្រីៗ​យើងជួប​បញ្ហា BV នឹង​ធ្វើ​ឲ្យ​កម្រិត​ជាតិ pH ក្នុង​ទ្វារ​មាស​របស់​មនុស្ស​ស្រី​ប្រែ​ប្រួល ដែល​នេះ​​ជា​ហេតុ​ធ្វើ​ឲ្យ​បាក់​តេរី​ប្រភេទ​មួយ​ចំនួនដែល​មិន​ធ្លាប់​បង្ក​បញ្ហា​ពី​មុន កើន​ឡើង​ចំនួន​យ៉ាង​ច្រើន​ខុស​ធម្មតា ។  ជា​ទូទៅ BV គឺ​កើត​ឡើង​ដោយ​សារ​តែ​វត្ដ​មាន​នៃ​បាក់​តេរី Gardnerella vaginalis ច្រើន​ខ្លាំង​ពេក។ អត្ថបទពាក់ព័ន្ធ: ក្លិនទ្វារមាសស្ត្រីមាន ៥ ប្រភេទ បញ្ជាក់ពីស្ថានភាពជំងឺផ្សេងៗគ្នា រលាកទ្វារមាសពេល​កំពុងពពោះ អាចប៉ះពាល់កូន​ក្នុង​ផ្ទៃឬអត់? ស្រីៗចូលចិត្តញ៉ាំចំណីចំណុកផ្អាប់ ប្រយ័ត្នទ្វារមាសមានបញ្ហាមួយនេះ ហេតុអ្វីបានជាទារិកាទើបកើត មានឈាមនៅទ្វារមាស? […]


សុខភាពស្ត្រី

ពេលមករដូវម្តងៗ ស្រីៗអាចផឹកកាហ្វេបានអត់?

ស្រីៗ​គ្នា​យើង​ពេល​មាន​រដូវ​អាច​នឹង​មាន​ចម្ងល់​ច្រើន​ទាក់​ទង​នឹង​ការ​ញ៉ាំ​អាហារ ឬ​ភេសជ្ជៈ​ផ្សេងៗព្រោះ​បារម្ភ​ថា​អាច​នឹង​បង្ក​អាការៈ​​ឈឺចាប់​ក្នុង​អំឡុង​ពេលនេះឬយ៉ាងណា​​ ជាពិសេស​សម្រាប់​ស្រីៗ​ដែល​ចូលចិត្ត​ផឹក​ភេសជ្ជៈ​មាន​ជាតិ​​កាហ្វេអ៊ីន​​ដូច​ជា​កាហ្វេ​ជាដើម។ តើ​ពេល​មក​រដូវ​អាច​ផឹក​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេអ៊ីន​បាន​ដែរ​ឬ​ទេ?​ ស្រី​ៗដែល​ផឹក​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេអ៊ីន​ច្រើន​អាច​នឹង​ជួប​ប្រទះ​បញ្ហា​បណ្ដុំរោគសញ្ញា​អាការៈមុន​មក​រដូវ (PMS) ​ច្រើន​ជាង​ស្ត្រី​ដែល​មិន​ផឹក​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេអ៊ីន។ អាការៈ​ទាំង​នោះ​រួមមាន​ឈឺពោះ ឈឺក្បាល ឈឺសុដន់ ឈឺខ្នង អារម្មណ៍​ឡើង​ចុះ​មិន​នឹង​ន អស់កម្លាំង និង​ឆេវឆាវ​ជាដើម។ [embed-health-tool-ovulation] អាការៈ​ឈឺចាប់​ពេល​មក​រដូវ​គឺជា​អាការៈ​ទូទៅ​មួយ​ដែល​ស្រី​ៗភាគច្រើន​តែង​ជួប​ប្រទះ​អំឡុង​ពេល​មករដូវ ហើយ​កាហ្វេអ៊ីន​​ជា​មូលហេតុ​មួយ​ដែល​បង្ក​ឲ្យអាការៈ​នេះ​កាន់​តែ​ធ្ងន់ធ្ងរ ព្រោះ​កាហ្វេអ៊ីន​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បញ្ចុះ​នោម​ដែល​អាច​ធ្វើ​ឲ្យ​បាត់​បង់​ជាតិ​ទឹក​ ​បង្ក​ឲ្យ​មាន​អាការៈ​ឈឺក្បាលកាន់​តែ​ខ្លាំង។ ម៉្យាងទៀត ភេសជ្ជៈ​មាន​​ជាតិ​​កាហ្វេ​អ៊ីន​​ដូច​ជា​​កាហ្វេ​ គឺ​​មាន​​ជាតិ​​ប្រេង​​ដែល​​អាច​​បង្ក​​ការ​​រលាក​ពោះវៀន និង​ការ​ឈឺចាប់។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! យោង​តាម​ការ​សិក្សា​ធ្វើឡើង​ដោយ​ព្រឹត្តិបត្រ​វិទ្យាសាស្ត្រ​សហរដ្ឋ​អាមេរិក​ សិក្សា​លើ​ឥទ្ធិពល​កាហ្វេអ៊ីន​ទៅលើ​វដ្ដ​រដូវ​របស់​ស្ត្រី​បាន​​ឲ្យ​ដឹង​ថា​ស្រីៗ​ដែល​ផឹក​ភេសជ្ជៈ​កាហ្វេអ៊ីន​ច្រើន​មាន​វដ្ដ​រដូវ​ខ្លី។ នេះ​មក​ពី​កាហ្វេអ៊ីន​អាច​ធ្វើ​ឲ្យ​សរសៃ​ឈាម​រួម​តូច និង​កាត់បន្ថយ​លំហូរ​ឈាម​ទៅ​កាន់​ស្បួន។ ជា​លទ្ធផល​ធ្វើឲ្យ​មាន​ឈាម​រដូវ​តិច និង​វដ្ដ​រដូវ​ខ្លី​ជាង​មុន​ ហើយ​​នេះ​​អាច​បណ្ដាល​ឲ្យ​មាន​ការប្រែប្រួល ឬ​រដូវ​មិន​ទៀងទាត់​ជាដើម។ ស្វែងយល់បន្ថែមតាមរយៈវីដេអូខាងក្រោម៖ https://youtu.be/mOIwX1KvTaw សម្រាប់​ស្រីៗ​ដែល​ផឹក​កាហ្វេ​ច្រើន​រហូត​ដល់​បី​ពែង​ក្នុង​មួយ​ថ្ងៃ​​គួរ​កាត់បន្ថយ​មក​ត្រឹម​មួយ​ពែង​ក្នុង​មួយ​ថ្ងៃ​បាន​ហើយ។ យក​ល្អ​ស្រីៗ​គួរ​ចៀសវាង​ផឹក​ពពួក​ភេសជ្ជៈ​មាន​កាហ្វេអ៊ីន​ច្រើន​មុន​ថ្ងៃមក​រដូវ​ និង​អំឡុង​ពេល​មក​​រដូវ​ ព្រោះ​ដូច​បាន​លើក​ឡើង​ខាង​លើ​ភេសជ្ជៈ​ទាំង​នេះ​អាច​ធ្វើ​ឲ្យ​អាការៈ​ឈឺចាប់​ពេល​មក​រដូវ​កាន់តែ​ធ្ងន់ធ្ងរ។ ជំនួស​​ឲ្យ​​កាហ្វេ ស្រីៗយើង​​ក៏​អាច​ផឹក​តែ​ជំនួស​ដែរ​ព្រោះ​តែ​មាន​ជាតិ​កាហ្វេអ៊ីន​តិច​ដែល​មាន​ផល​ប៉ះពាល់​តិច​តួច​​ទៅ​​លើ​អាការៈ​ឈឺចាប់​ពេល​មាន​រដូវ។ អត្ថបទគួរអាន៖ ស្រីៗមក​រដូវ​មិន​ទៀង​ ក្រោយ​ចាក់វ៉ាក់សាំង​កូវីដ-១៩ គួរ​បារម្ភ​អត់​? ធ្លាក់​កំណក​ឈាម​ធំ​ៗ​ពេល​មក​រដូវ បណ្ដាល​មក​ពី​អ្វី​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អំឡុង​ពេល​មក​រដូវ​ ស្រី​ៗ​អាច​ញ៉ាំ​អាហារ​ជូរ​បាន​អត់​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មក​រដូវ​ច្រើន​ និង​ឈឺចាប់​ អាច​មក​ពី​បញ្ហា​សុខភាព​មួយ​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មូលហេតុមកឈាម​រដូវ​តិច​ជាង​​ធម្មតា អាច​មក​ពី​ហេតុផល​ទាំង​នេះ ពណ៌ឈាមរដូវ អាចបញ្ជាក់ឲ្យដឹងពីបញ្ហាសុខភាពមនុស្សស្រី


ទ្វារមាស

​រោគសញ្ញា​បញ្ជាក់ថា ស្រីៗឆ្លងមេរោគផ្សិតនៅទ្វារមាស និងអាចបង្កជាជំងឺធ្ងន់ធ្ងរ

បើ​និយាយ​ទាក់​ទង​នឹង​សុខភាព​ទ្វារមាស ជឿ​ថា​ស្រី​ៗ​គ្នា​យើង​ជា​ច្រើន នៅ​មាន​ការ​អៀន​ខ្មាស មិន​ទាន់​ហ៊ាន​និយាយ​បើក​ចំហ​ចំៗ​ពី​បញ្ហា​ដែល​កើត​មាន​នៅ​ត្រង់​កន្លែង​នោះ​ដូច​ជា ការ​កើត​មេរោគ​ផ្សិត រលាក ឬ​ឈឺ​ចាប់​ជាដើម។ ប៉ុន្តែគ្នា​យើង​ត្រូវ​ដឹង​ថា នៅ​ពេលកន្លែង​សម្ងាត់​មាន​បញ្ហា ហើយ​យើង​អៀន​មិន​ហ៊ាន​និយាយ ឬ​ទៅ​រក​ពេទ្យ​ទេ​នោះ ការ​កើត​មេរោគ​ផ្សិត អាច​បណ្ដាល​ជា​ជំងឺ​ធ្ងន់ធ្ងរ។ លោក​វេជ្ជបណ្ឌិត ចាន់ រស្មី ឯក​ទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី បាន​ឲ្យ​ដឹង​ថា ការ​ឆ្លង​មេរោគ​ផ្សិត​អាច​បង្ក​ឡើង​ដោយ​ប៉ារាសុីត​ម៉្យាង​ដែល​ហៅ​ថា Candida Albicans ក្នុង​ទ្វារមាស និង​ផ្នែក​ខាង​ក្រៅ​ទ្វារមាស។ នៅ​ពេល​ដែល​ស្រី​ៗ​ឆ្លង​មេរោគ​ផ្សិត​នេះ អាច​មាន​រោគ​សញ្ញា​ស្រដៀង​ទៅ​នឹង​ជំងឺ​កាម​រោគ​ដូច​ជា ការ​រលាក​ទ្វារ​មាស រមាស់ ឈឺ​ក្រហាយ និង​ការ​ហូរ​ទឹក​រម្អិល ប៉ុន្តែ​រោគ​សញ្ញា​ទូទៅ​ដែល​អ្នក​ជំងឺ​ឆ្លង​មេរោគ​ផ្សិត​មួយ​នេះ​រួម​មាន៖ រមាស់​ទ្វារមាស ជា​ធម្មតា ការ​រមាស់​ទ្វារ​មាស​នេះ​អាច​នៅ​រហូត តែ​វា​អាច​ធ្ងន់ធ្ងរ បើ​ការ​ឆ្លង​រាល​ដាល​នៅ​ជុំ​វិញ​ទ្វារ​មាស និង​រន្ធ​គូថ។ ការ​ឈឺ​ចាប់ និង​ការ​រមាស់ អាច​ជា​រឿង​ធម្មតា ក្នុង​អំឡុង​ពេល​នោម ពេល​ដែល​ទ្វារ​មាស​រលាក។ យើងក៏​អាច​កត់​សម្គាល់​ឃើញ ការ​ឡើង​ក្រហម រួម​ជាមួយ​ការ​រមាស់ នៅ​ជុំ​វិញ​ជាលិកា​របស់​ទ្វារមាស​ផង​ដែរ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ធ្លាក់ស​ វា​ជា​ការ​ហូរ​ទឹក​រម្អិលពី​ទ្វារ​មាស ដែល​មាន​ពណ៌ស ដុំៗ ហើយ​ញឹក​ញាប់ អ្នក​ជំងឺ​អាច​ឆ្លង​មេរោគ​ផ្សិត​នេះ។ រលាក​ទ្វារមាស បើពិនិត្យទ្វារមាស​មើល​នោះ យើង​នឹង​សម្គាល់​ឃើញ​ថា វា​ហាក់​ដូច​ជា​រលាក […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ