សុខភាពស្ត្រី

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន នៅ May 06, 2022

សុខភាព​ស្ត្រី​- ​មាន​គ្នា​យើង​ច្រើន​ណាស់​កំពុង​ប្រឈម​បញ្ហាស្រីៗ ដែល​ប្រុសៗ​ភាគ​ច្រើន​មិន​យល់។ ​បញ្ហា​ផ្លូវ​ភេទ​​​មួយ​ចំនួន​ដែល​លម្អិត​ក្នុង​ផ្នែក​នេះ​មាន ​ជំងឺគីសក្រពេញអូវែ ​ជំងឺដុំស្បូន ​ការបង្ករោគអាងត្រគាក ​ជំងឺក្រពេញទីរ៉ូអ៊ីត ​ការអស់រដូវ ​ការពិនិត្យនិង​ធ្វើតេស្តសុខភាពស្រ្តី ​ការមករដូវ ​បញ្ហា​ស្ត្រី​ផ្សេងទៀត​ ​ ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពស្ត្រី

ទ្វារមាសធុំក្លិនស្អុយឆ្អេះឆ្អាប ស្រីៗគួរញ៉ាំអាហារប្រភេទនេះ ជួយកម្ចាត់ក្លិនបានច្រើន

ស្រី​ៗ​គ្នា​យើង​ដែល​មាន​បញ្ហា​ទ្វារ​មាស​ធុំ​ក្លិន​ស្អុយ​ឆ្អេះឆ្អាប និង​បាត់បង់​ទំនុក​ចិត្ត​​អំឡុង​ពេល​ប្រតិបត្តិការ​ជាមួយ​និង​ដៃគូ អាច​សាកល្បង​ញ៉ាំ​អាហារ​ប្រភេទ​នេះ ពីព្រោះ​វា​អាច​កាត់បន្ថយ​ក្លិន​មិន​ល្អ​បាន​ច្រើន។ ការ​ពិត​ទៅ ទ្វារ​មាស​ស្រ្តី​យើង​អាច​មាន​ធុំ​ក្លិន​តិចតួច​ជា​រឿង​ធម្មតា​ទេ នៅ​ពេល​ដែល​យើង​ញ៉ាំ​អាហារ​ជាក់លាក់​មួយ​ចំនួន ប៉ុន្តែ​បើ​មាន​ក្លិន​ខ្លាំង​មិន​បាត់​ គួរ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ ទើប​ជា​ការ​ប្រសើរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! អាហារ​ប្រភេទ​ណា​ ដែល​ជួយ​កម្ចាត់​ក្លិន​មិន​ល្អ​ចេញ​ពី​ទ្វារ​មាស? ១. ទឹក​ដោះ​គោ​ជូរ ទឹក​ដោះ​គោ​ជូរ ជា​អាហារ​មួយ​ប្រភេទ​ដែល​ធ្វើ​ឱ្យ​ទ្វារ​មាស​មាន​ក្លិន​ល្អ​ ពីព្រោះ​វា​ផ្ទុក​បាក់តេរី ​Lactobacillus ដែល​ជួយ​ស្តារ​តុល្យភាព​បាក់តេរី​ល្អ​នៅ​ក្នុង​ទ្វារមាស​ ជួយ​បញ្ចៀស​ការ​ឆ្លង​រោគ ក៏​ដូចជា​ជួយ​ឱ្យ​ទ្វារ​មាស​មាន​សុខភាព​ល្អ និង​កាត់បន្ថយ​ក្លិនមិន​ល្អ។ ២. ផ្លែ​ម្នាស់ ជាមួយ​គ្នា​នេះ​ដែរ ផ្លែ​ម្នាស់​សម្បូរ​ទៅ​ដោយ​វីតាមីន ​C វីតាមីន ​B និង​ជាតិ​សរសៃ​ ដែល​អាច​ជួយ​​ពង្រឹង​ដល់​សុខភាព​ក្រពះ​ពោះវៀន ព្រម​ទាំង​ជួយ​កម្ចាត់​ក្លិន​មិន​ល្អ​ពី​ទ្វារមាស និង​បញ្ចៀស​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ​ដែរ។ ៣. ផ្លែ​ប៉ោម ចំណែក​ផ្លែ​ប៉ោម​ ក៏​ផ្ទុក​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម ដែល​ជួយ​ជំរុញ​លំហូរ​ឈាម​ក្នុង​ទ្វារមាស​ បង្ការ​ការវិវត្ត​នៃ​ដុំ​សាច់​ស្បូន ព្រម​ទាំង​ជួយ​បង្កើន​ចំណង់​ផ្លូវ​ភេទ​ផង​ដែរ។ ៤. តែ​ខ្ញី ភេសជ្ជៈ​ដ៏​អស្ចារ្យ​មួយ​ទៀត​ សម្រាប់​សុខភាព​ទ្វារ​មាស គឺ​តែ​ខ្ញី ពីព្រោះ​វា​សម្បូរ​ទៅ​ដោយ​សមាសធាតុ​ប្រឆាំង​នឹង​មេរោគ (Antimicrobial properties) ដែល​ជួយ​ជំរុញ​សុខភាព​ក្រពះ​ពោះវៀន ​សុខភាព​ទ្វារមាស​ និង​​ជួយ​រក្សា​ក្លិន​ល្អ​ក្នុង​​ទ្វារ​មាស​ថែម​ទៀត​ផង។ [embed-health-tool-ovulation] ៥. ក្រូច​ឆ្មារ លើស​ពី​នេះ ក្រូច​ឆ្មារ​សម្បូរ​ទៅ​ដោយ​វីតាមីន​C និង​អាស៊ីដ Acidic ដែល​ជួយ​ថែរក្សា​តុល្យភាព​ទ្វារមាស ក៏​ដូចជា​​បង្ការ​ការ​បង្ក​រោគ​លើ​ទ្វារមាស​ និង​ជួយ​បន្តឹង​ទ្វារ​មាស​ ក្រោយ​សម្រាល​កូន​រួច​។ ហេតុនេះ​ហើយ ស្រី​ៗ​គ្នា​យើង​ដែល​មាន​ក្លិន​មិន​ល្អ […]

អត្ថបទផ្សេងទៀតពី សុខភាពស្ត្រី

ស្វែងរក សុខភាពស្ត្រី

សុខភាពស្ត្រី

ដល់វ័យអស់រដូវ បើស្រ្តី​ប្រើ​ថ្នាំ​ឲ្យ​មាន​រដូវ​វិញ អាច​ប្រឈម​នឹង​កើត​មហារីកឬអត់?

វដ្ដ​រដូវ ជា​បញ្ហា​ធម្មជាតិ​មួយ​ដែល​មនុស្ស​ស្រី​ត្រូវ​ជួប​ជា​ប្រចាំ ហើយ​វា​ក៏​អាច​បញ្ជាក់​ពី​សុខភាព​របស់​ស្រីៗ​ដែរ ។ ប៉ុន្តែ​វា​មិន​មែន​មាន​រហូត​ទេ ពេល​ដែល​យើង​ចាស់​ទៅៗ រដូវ​ក៏​វា​ចាប់​ផ្ដើម​អស់​តាម​ហ្នឹង​ដែរ ហើយ​វា​អាច​ធ្វើ​ឲ្យ​សុខភាព​ស្រី​ៗ​យើង ប្រឈម​នឹង​បញ្ហា​ច្រើន។ ទាក់​ទង​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯកទេស​ផ្នែក​រោគ​ស្ត្រី និង​សម្ភព បាន​បក​ស្រាយ​ឲ្យ​ដឹង​ថា ស្ត្រី​ត្រូវ​ដឹង​ថា ការ​អស់​រដូវ​មាន​ន័យ​ថា ស្ត្រី​លែង​មាន​រដូវ​ជាប់​គ្នា​រហូត​រយៈ​ពេល​១២ខែ នៅពេលស្ត្រីឈានដល់អាយុ ៤៥-៥៥ឆ្នាំ។ គ្រូពេទ្យ​ជំនាញ​អាច​ឲ្យ​ថ្នាំ​ឲ្យ​ស្ត្រី​អស់​រដូវ​ញ៉ាំ​ដើម្បី​បន្ត​ឲ្យ​មាន​រដូវ​ធម្មតា​បាន អាស្រ័យ​ទៅ​លើ​ស្ត្រី​ម្នាក់ៗ ព្រោះ​ក៏​មាន​ករណី​ខ្លះ​ដែល​ស្ត្រី​វ័យ​ក្មេង​អត់​មាន​រដូវ។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! "ចំពោះ​ស្ត្រី​វ័យ​ចំណាស់​អស់​រដូវ ហើយ​ត្រូវ​ប្រើ​ថ្នាំ​ឲ្យ​មាន​រដូវ​វិញ លុះ​ត្រា​តែ ធ្វើ​ការ​ពិនិត្យ​ត្រឹម​ត្រូវ​សិន បើ​ឃើញ​ថា កម្រាស់​ស្រទាប់​រដូវ​របស់​ស្បូន​ឡើង​ក្រាស់ ដូច​នេះ​ស្ត្រី​អាច​ប្រើ​ថ្នាំ​អ័រម៉ូន​បាន ប៉ុន្តែ​ស្ត្រី​នោះ​អាច​ប្រឈម​នឹង​ការ​កើត​ជំងឺ​មហារីក និង​ជំងឺ​មួយ​ចំនួន​ផ្សេង​ទៀត។"  ការ​ប្រើ​ថ្នាំ​បន្ត​ឲ្យ​មាន​រដូវ​ដ្បិតអាចជួយប្រឆាំងនឹងភាពជ្រីវជ្រួញ ស្បែកស្ងួត កុំឲ្យស្ត្រីមើលទៅចាស់តាមអាយុមែន ក៏តែស្ត្រីមានហានិភ័យខ្ពស់ក្នុងការកើតជំងឺ​មហារីកខ្លាំង។ លោក​ថា ក្នុង​ករណី​មួយ​ចំនួន​ដែល​ស្ត្រី​វ័យ​ក្មេងៗ​អត់​មាន​រដូវ អាច​បណ្ដាល​មក​ពី​ស្ត្រី​នោះ​មាន​បញ្ហា​នៅ​នឹង​ស្បូន(ដុំ​ស្បូន មហារីក​ស្បូនដំណាក់កាលដំបូង...) ដែល​តម្រូវ​ឲ្យ​កាត់​ស្បូន​ចោល ឬ​ដៃ​ស្បូន​ចោល ដែល​អាច​ប្រឈម​នឹង​កង្វះ​អ័រម៉ូន អ៊ីចឹង​ពេទ្យ​អាច​ឲ្យ​ថ្នាំ​ទៅ​ប្រើ​បាន ដើម្បី​ជួយ​កាត់​បន្ថយ​ជំងឺ​ដែល​នឹង​ជួប​ប្រទះ​ពេល​ដែល​ចាស់​ទៅ។ [embed-health-tool-bmi] វេជ្ជបណ្ឌិត​រូបនេះ បញ្ជាក់​ថា នៅ​ពេល​ដែល​អស់​រដូវ ស្ត្រី​ប្រឈម​នឹង​កើត​ជំងឹ​ច្រើន​មុខ ព្រោះ​វ័យ​ចំណាស់​ផង និង​សុខភាព​ក៏​មិន​ល្អ​ដូច​នៅ​ក្មេង​ទៀត​ដែរ ហើយ​ជំងឺ​ដែល​ស្ត្រី​អស់​រដូវ​ជួប​ភាគ​ច្រើន​ជា​ជំងឺ​មនុស្ស​ចាស់​មាន លើស​សម្ពាធ​ឈាម ទឹកនោម​ផ្អែម លើស​ជាតិ​ខ្លាញ់ ពុក​ឆ្អឹង […]


សុខភាពស្ត្រី

ដឹងអត់! គ្រាន់តែហាត់ប្រាណ ក៏អាចការពារស្រ្តីពីបញ្ហាស្រុតស្បូនបានដែរ

និយាយ​ទៅ ស្បូន​គឺ​ជា​អវយវៈ​ចាំ​បាច់​ណាស់​សម្រាប់​ស្រីៗ​គ្នា​យើង ហើយ​វា​ក៏​ជា​ផ្នែក​មួយ​ដែល​ជំងឺ​កាច​ៗ​មួយ​ចំនួន​អាច​កើត​ឡើង​នៅ​ត្រង់​នោះ​បាន​ដែរ។ ជា​ពិសេស​នោះ គឺ​ស្ត្រី​វ័យ​ចំណាស់​ដែល​ប្រឈម​នឹង​ជំងឺ​អស់​នោះ រួម​ទាំង​ការ​ស្រុត​ស្បូន​តែ​ម្ដង​ក៏​មាន។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! យោង​តាម​ការ​ផ្សព្វ​ផ្សាយ​របស់​មន្ទីរពេទ្យ កាល់ម៉ែត ស្រុត​ស្បូន​ជា​ជំងឺ​មួយ​ដែល​ជួប​ញឹកញាប់​ជាង​គេ និង​មាន​ប្រមាណ​ ៣០%​ នៃ​ស្ត្រី​វ័យ​ចំណាស់ ឬ​ស្ត្រី​ដែល​អស់​រដូវ។ ជំងឺ​ស្រុត​ស្បូន​នេះ​ដែរ ក៏​បង្ក​ឲ្យ​មាន​ផល​វិបាក​ធ្ងន់ធ្ងរ​ដល់​សុខភាព និង​មាន​ផល​រំខាន​ដល់​ប្រព័ន្ធ​បង្ហូរ​នោម​ខាង​ក្រោម សុខភាព​ផ្លូវ​ភេទ រួម​ទាំង​ការ​បត់​ជើង​ធំ​ផង​ដែរ។ សម្រាប់​ជំងឺ​ស្រុត​ស្បូន​នេះ ក្រុម​គ្រូពេទ្យ​អាច​ព្យាបាល​បាន​ដោយ ​៣ វិធីសាស្ត្រ​ដូច​ជា៖ ១. ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ៖ ស្ត្រី​អាច​ប្រើ​ថ្នាំ​អ័រម៉ូន​មួយ​ចំនួន ដើម្បី​ជួយ​កុំ​ឲ្យ​ឆាប់​អស់​រដូវ និង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ទម្រ​សាច់​ដុំ​អាង​ត្រគាក​រឹង​មាំ។ ២. វិធី​ហាត់​ប្រាណ៖ ការ​ហាត់​ប្រាណ​ធ្វើ​ឲ្យ​សាច់​ដុំ​អាង​ត្រគាក និង​សាច់​ដុំ​ពោះ​រឹងមាំ។ ៣. វិធី​វះកាត់៖ ពេទ្យ​អាច​​វះកាត់​ជំងឺ​ស្រុត​ស្បូន ដោយ​វះ​កាត់​តាម​ទ្វារ​ក្រោម (យក​ស្បូន​ចេញ និង​ជួស​ជុល​មុខងារ​បង្ហូរ​នោម ប្លោកនោម ទ្វារ​លាមក និង​សុខភាព​ផ្លូវ​ភេទ។ មួយ​វិញ​ទៀត គឺ​វះ​កាត់​ដោយ​ប្រើ​ឧបករណ៍​ចោះ (ពេទ្យ​អាច​ចង​ទប់​ស្បូន​ទៅ​នឹង​ឆ្អឹង​អាង​ត្រគាក​ផ្នែក​ខាង​ក្រោយ)។ ចំពោះ​ការ​ស្រុត​ស្បូន​នេះ មាន​កត្តា​ជា​ច្រើន​ដែល​បណ្ដាល​ឲ្យ​ស្ត្រី​ប្រឈម​នឹង​បញ្ហា​នេះ​ដូច​ជា មាន​ជំងឺ​ទល់​លាមក​ញឹក​ញាប់ ភាព​ចុះ​ខ្សោយ​ប្រព័ន្ធ​ទម្រ​អាង​ត្រគាក ភាព​មិន​ធម្មតា​របស់​ឆ្អឹង​អាង​ត្រគាក ភាព​ចុះ​ខ្សោយ ស្វិត និង​យារ របស់​សាច់​ដុំ​អាង​ត្រគាក ធ្វើ​ការ​ធ្ងន់ ស្ត្រី​ឆាប់​អស់​រដូវ ដោយ​សារ​ខ្វះ​អ័រម៉ូន និង​ស្ត្រី​ដែល​ធ្លាប់​វះកាត់​ជំងឺ​ស្បូន ឬ​ទ្វា​លាមក ជាដើម។ អត្ថបទគួរអាន៖ […]


សុខភាពស្ត្រី

ស្រីៗយើងធ្លាប់ឆ្ងល់អត់ ម៉េច​បានជាមាន​បាក់តេរីទ្វារមាស ?

១– អ្វីជាបាក់តេរីទ្វារមាស ប្រសិនបើមានប្រភេទបាក់តេរីច្រើនពេកក្នុងទ្វាមាស នោះតុល្យភាពនៃបាក់តេរីអាចនឹងត្រូវបានរំខាន ដែល​នេះ​អាច​​បណ្តាលឲ្យមាន​ការឆ្លងមេរោគ។ ស្ថានភាពឆ្លង​មេរោគនេះ​ត្រូវបានគេហៅថាបាក់តេរីទ្វារមាស (Bacterial vaginosis)។ ២– មូលហេតុដែលបណ្តាលឲ្យមានបាក់តេរីទ្វារមាស មូលហេតុពិតប្រាកដនៃបាក់តេរីទ្វារមាស គឺមិនមានការ​ពន្យល់បានច្បាស់លាស់​ទេ។ អ្នកវិទ្យាសាស្ត្រ​ជឿជាក់ថា​ស្រីៗ​យើង​អាច​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​បាក់តេរីទ្វារមាស បានប្រសិន​បើ​មានដៃគូរួមភេទច្រើន ឬប្រសិនបើយើង​មានដៃគូរួមភេទថ្មី ឬប្រើឧបករណ៍សិច​។ នេះ​មានន័យថា ប្រសិនបើយើង​មានដៃគូរួមភេទតែមួយ ហើយមិនប្រើប្រាស់ឧបករណ៍សិច​ ឬជក់បារីយើង​អាចបន្ថយហានិភ័យនៃជំងឺនេះបាន។ ទោះបីជា បាក់តេរីទ្វារមាស ច្រើនកើតលើស្ត្រីដែលមានសកម្មភាពផ្លូវភេទ​ច្រើនក៏​ដោយ ប៉ុន្តែស្រីៗ​​ដែលមិនមាន​ការរួមភេទក៏អាច​កើតមាន​បាន​ដែរ​។ អត្ថបទពាក់ព័ន្ធ៖  តិចនិកថែកន្លែងសម្ងាត់ស្រីៗ មិនឲ្យធុំក្លិនអាក្រក់ បញ្ហាពាក់ព័ន្ធកន្លែងសម្ងាត់ ស្រីៗចង់ដឹងបំផុត តែអត់ហ៊ានសួរ របស់ទាំងអស់នេះ អាចប្រើនៅបរិវេណខាងក្រៅបាន តែហាមដាក់ចូលទ្វារមាស ទម្លាយ​អាថ៌កំបាំងរូបរាងទាំង ៥ របស់ទ្វារមាស គ្នាយើងភាគតិចបានដឹង ស្ត្រីធ្លាប់រួមភេទ ឬរៀបការហើយ គួរចាក់វ៉ាក់សាំងការពារមហារីកមាត់ស្បូនទេ? ៣– ធ្វើដូចម្តេចបានដឹងថាយើង​មានបាក់តេរីទ្វារមាស បាក់តេរីទ្វារមាស មិនតែងតែមាន​ចេញ​រោគសញ្ញាទេ។ រោគសញ្ញាទូទៅជាង​គេគឺភាព​មិនធម្មតា​នៃការ​ធ្លាក់ស។ យើង​អាចសម្គាល់​ឃើញ​ថាទឹក​រំអិលរបស់យើង​មានពណ៌ខុស​ពីធម្មតា ឬមានក្លិនមិន​ធម្មតា។ យើង​អាចមាន​អារម្មណ៍​ថា​ក្តៅ រមាស់ ឬមាន​ការ​ឈឺចាប់​នៅក្នុង ឬជិតទ្វារមាស។ ៤– គ្រោះថ្នាក់នៃបាក់តេរីទ្វារមាស បាក់តេរីទ្វារមាស ជារឿយៗ​មិន​បង្កគ្រោះថ្នាក់ទេ​។ បញ្ហានេះ​អាចបាត់ទៅវិញ​ដោយខ្លួន​ឯង​បន្ទាប់​ពី​ពីរបីថ្ងៃក្រោយ។ ប៉ុន្តែវាអាចបណ្តាល​ឲ្យស្រីៗ​យើង​មានបញ្ហាដែរ ប្រសិនបើយើង​មានបញ្ហាសុខភាពផ្សេង​​មួយចំនួនទៀត​។ – បាក់តេរីទ្វារមាស (Bacterial vaginosis) ក្នុងកំឡុងពេលមានផ្ទៃពោះអាចបង្កើនហានិភ័យនៃការរលូតកូន កូនកើតមិនគ្រប់ខែ និងការឆ្លងមេរោគ​នៅស្បូនក្រោយ​ពេលសម្រាល។ – បាក់តេរីទ្វារមាស អាចធ្វើឲ្យយើង​ប្រឈមនឹងការឆ្លងមេរោគអាងត្រគាកក្នុងអំឡុងពេលវះកាត់អាងត្រគាក (វះកើតកូន រំលូតកូន ឬការកាត់ស្បូនចេញ) ។ – […]


សុខភាពស្ត្រី

ចងដៃស្បូនពន្យារកំណើត ប៉ះពាល់ដល់ចំណង់ផ្លូវភេទអត់?

មធ្យោបាយ​ពន្យារ​កំណើត​ដោយ​ចង​ដៃស្បូន គឺជា​វិធីសាស្ត្រ​បែប​វេជ្ជសាស្ត្រ​មួយ​ប្រភេទ ដែល​អាច​ពន្យារ​កំណើត​បាន​មួយ​ជីវិត។ ការ​ចង​ដៃស្បូន​មាន​ន័យ​ថា ដោយ​មិន​ឲ្យ​មេជីវិត​ញី​ធ្វើ​ដំណើរ​ពី​ដៃ​ស្បូន ជួប​ជាមួយ​មេ​ជីវិត​ឈ្មោលដើម្បី​បង្ក​កំណើត នៅ​ក្នុង​តួស្បូន។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត។ ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ​ បាន​បញ្ជាក់​ថា រាល់​ការ​ចងដៃ​ស្បូន​អាច​ធ្វើ​បាន​គ្រប់​ពេល ធ្វើឲ្យ​ស្ត្រី​គ្មាន​ផ្ទៃពោះ​រហូត និង​អាច​ធ្វើ​បាន​នៅ​ពេល​៖ - ក្នុង​អំឡុង​ពេល​មក​រដូវ - ក្រោយ​ការ​រំលូត ឬ​រលូត​រយៈពេល ៤៨ ម៉ោង - ក្នុង​ចន្លោះ​ពេល​សម្រាល​កូន​រួច​បាន ៧ ថ្ងៃ - ចាប់ពី ៦សប្តាហ៍​ក្រោយ​ការ​សម្រាល​ហើយ​ជាដើម។ [embed-health-tool-due-date] វេជ្ជបណ្ឌិត​រូប​នោះ​បាន​បន្ថែម​ទៀត​ថា ការ​វះកាត់​ចង​ដៃ​ស្បូន​មិន​ប៉ះពាល់​ដល់​ការ​មក​រដូវ​របស់​ស្ត្រី​ឡើយ ហើយ​អាច​ធ្វើ​បាន​គ្រប់​ពេល​ទាំង​ក្រោយ​សម្រាល​កូន ឬ​ទាំង​អំឡុង​ដំណើរ​ការ​វះកាត់​សម្រាល​កូន។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ការ​ចង​ដៃស្បូន គឺជា​វិធីសាស្ត្រ​វះកាត់​ដើម្បី​បញ្ឈប់​ការ​មាន​ផ្ទៃពោះ​រហូត ហើយក៏អាចជួយ​កាត់​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​មហារីក​ក្រពេញអូវែ​បាន ដែរ។  ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ វិធីសាស្ត្រ​ចង​ដៃ​ស្បូន​មិន​បាន​សក្ដិសម​នឹង​ស្ត្រី​គ្រប់​គ្នា​ឡើយ ហើយ​សម្រាប់​ស្ត្រី​ស្ថិត​ក្នុង​វ័យ​បន្ត​ពូជ គ្រូពេទ្យ​នឹង​មិន​លើក​ទឹក​ចិត្ត​ឲ្យ​ធ្វើ​បែប​នេះ​ឡើយ ព្រោះ​ក្រោយ​ចងដៃ​ស្បូន​រួច​មិន​អាច​ធ្វើការ​ស្រាយ​ត​ភ្ជាប់​មុខ​វះកាត់​នោះ​ឲ្យ​ដូច​ដើម​វិញ​បាន​ឡើយ។ អត្ថប្រយោជន៍​នៃ​ការ​ចង​ដៃ​ស្បូន គឺ​អាច​ពន្យារ​កំណើត​អស់​មួយ​ជីវិត ហើយ​មិន​ប៉ះពាល់​ដល់​ចំណង់​ផ្លូវ​ភេទ​ឡើយ។ អត្ថបទគួរអាន៖ ស្រីៗមក​រដូវ​មិន​ទៀង​ ក្រោយ​ចាក់វ៉ាក់សាំង​កូវីដ-១៩ គួរ​បារម្ភ​អត់​? ធ្លាក់​កំណក​ឈាម​ធំ​ៗ​ពេល​មក​រដូវ បណ្ដាល​មក​ពី​អ្វី​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អំឡុង​ពេល​មក​រដូវ​ ស្រី​ៗ​អាច​ញ៉ាំ​អាហារ​ជូរ​បាន​អត់​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មក​រដូវ​ច្រើន​ និង​ឈឺចាប់​ អាច​មក​ពី​បញ្ហា​សុខភាព​មួយ​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


សុខភាពស្ត្រី

គ្នា​យើង​ស្រីៗ ដឹងអត់ថា​ចំណង់ផ្លូវភេទប្រែប្រួលយ៉ាងម៉េច ពេល​វ័យកាន់តែ​ច្រើន?

ស្រីៗ​គ្នាយើង​អាច​នឹង​សម្គាល់​ឃើញ​ថា​ចំណង់​ផ្លូវ​ភេទ​របស់​ខ្លួន​អាច​នឹង​មាន​ការ​ប្រែប្រួល​ទៅ​តាម​វ័យ។ ប៉ុន្តែ​ការ​ប្រែប្រួល​នេះ​គឺ​មិន​មាន​លក្ខណៈ​ខុស​គ្នា​ច្រើន​ទេ។ នេះ​អាច​មកពី​ការ​ផ្លាស់ប្ដូរ​អ័រម៉ូន មាន​ផ្ទៃពោះ និង​ទំនួល​ខុសត្រូវ​ផ្សេងៗ។ ប៉ុន្តែ​ចំណង់​ផ្លូវ​ភេទ​មាន​ការ​ប្រែប្រួល​តាម​វ័យ​យ៉ាងម៉េច​ខ្លះ? ១. វ័យ​២០ឆ្នាំ ដូច​គ្នា​ទៅ​នឹង​មុខងារ​រាងកាយ​ផ្សេងៗ​ដែរ ចំណង់​ផ្លូវ​ភេទ​ក្នុង​វ័យ​២១-២៨​ឆ្នាំ​គឺ​មាន​ភាព​សកម្ម​ខ្លាំង។ នេះ​មក​ពី​មូលហេតុ​មួយ​ចំនួន​ដូចជា​ការ​ទើប​នឹង​ចាប់ផ្តើម​ទំនាក់​ទំនង​ថ្មីៗ។ ប៉ុន្តែ​បើ​ស្រីៗ​មាន​ចំណង់​ផ្លូវភេទ​ទាប​ បញ្ហា​នេះ​អាច​បង្ក​ដោយ​ការ​ពន្យារកំណើត។ ផល​ប៉ះពាល់​នៃ​ការ​ពន្យារ​កំណើត​នេះ​មិន​មែន​កើត​ឡើង​លើ​ស្រីៗ​គ្រប់​គ្នា​ទេ ប៉ុន្តែ​ស្រីៗ​មួយ​ចំនួន​អាច​នឹង​មាន​ការ​ធ្លាក់​​ចុះ​​នៃ​អ័រម៉ូន​តេស្តូស្តេរ៉ូន​ពេល​ប្រើ​ថ្នាំ​ពន្យារ​កំណើត​ដែល​នេះ​អាច​ធ្វើ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​ធ្លាក់​ចុះ និង​អាច​បង្ក​ឲ្យ​ទ្វារមាស​មាន​អាការៈ​ស្ងួត​។ យក​ល្អ​ស្រីៗ​ដែល​មាន​បញ្ហា​នេះ​គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ផ្លាស់ប្ដូរ​មធ្យោបាយ​ពន្យារកំណើត។ ២. វ័យ​៣០​ឆ្នាំ ការ​ធ្លាក់​ចុះ​នៃ​ចំណង់​ផ្លូវភេទ​នៅ​វ័យ​៣០​ឆ្នាំ​មិន​មែន​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទេ។ ក្នុង​វ័យ​នេះ​អ័រម៉ូន​តេស្តូស្តេរ៉ូន​មាន​ការ​ធ្លាក់​ចុះ​ ហើយ​ការ​ធ្លាក់ចុះ​នេះ​អាច​បណ្ដាលឲ្យ​ចំណង់​ផ្លូវភេទ​ធ្លាក់​ចុះ​ដែរ។ យ៉ាងណាមិញ នេះ​ក៏​អាច​មក​ពី​ស្រីៗ​មាន​ការ​រវល់​ខ្លាំង​ដូចជា​ធ្វើការ និង​ទំនួលខុសត្រូវ​ផ្សេងៗ។ ស្រីៗ​អាច​នឹង​មាន​ភាព​ហត់នឿយ និង​ជ្រើសរើស​ការ​គេង​ជំនួស​វិញ។ សម្រាប់​ស្ត្រី​ដែល​ទើប​តែ​សម្រាល​កូន​ហើយ​ក៏​អាច​មាន​បញ្ហា​នេះ​ដែរ​ព្រោះ​មាន​ការ​ប្រែប្រួល​អ័រម៉ូន នៅ​ត្រីមាស​ទី​៣ ​និង​អំឡុង​ពេល​បំបៅ​ដោះ​កូន​ក៏​អាច​ប៉ះពាល់​ដល់​ចំណង់​ផ្លូវ​ភេទ​ដែរ។ ស្ត្រេស​ក៏​អាច​ធ្វើ​ឲ្យ​កម្រិត​អ័រម៉ូន​តេស្ដូស្តេរ៉ូន​ថយ​ចុះ និង​ធ្វើ​ឲ្យ​អ័រម៉ូន​ករទីសូល (Cortisol) កើន​ឡើង ហើយ​នេះ​ក៏​អាច​ប៉ះពាល់​ដល់​ចំណង់​ផ្លូវ​ភេទបាន​ដូច​គ្នា។ ៣. វ័យ​៤០​ឆ្នាំ អ័រម៉ូន​ប្រែប្រួល​ខ្លាំង​នៅ​អំឡុង​វ័យ​នេះ ជា​ពិសេស​ពេល​ជិត​អស់​រដូវ​។ អំឡុង​ពេល​ជិត​អស់​រដូវ​ ការ​ប្រែប្រួល​នៃ​អ័រម៉ូន​អាច​ប៉ះពាល់​ចំណង់​ផ្លូវ​ភេទ​ព្រោះ​ការ​ផលិត​អ័រម៉ូន​អេស្ត្រូសែន​យឺត​ជាង​មុន។ ការ​ធ្លាក់​ចុះ​នៃ​អ័រម៉ូន​នេះ​ធ្វើ​ឲ្យ​ជាលិកា​នៅ​ទ្វារមាស​ស្ងួត ហើយ​ការ​រួមភេទ​អាច​បង្ក​ការ​ឈឺចាប់​បាន។ ប៉ុន្តែ​សម្រាប់​ស្រីៗ​មួយ​ចំនួន​ក្នុង​វ័យ​នេះ​គឺ​មិន​មាន​បញ្ហា​នេះ​​ទេ​ ព្រោះ​ពួកគេ​មាន​ពេល​ច្រើន​ជាង​មុន​ដោយ​ទំនួល​ខុស​ត្រូវ​លើ​កូន​មាន​ការ​ថយ​ចុះ និង​ការងារ​ក៏​មាន​ស្ថេរភាព ជាពិសេស​ពេល​អស់​រដូវ ស្រី​យើង​ខ្លះ​អាច​នឹង​មាន​​ចំណង់​ផ្លូវភេទ​ខ្លាំង​វិញ ព្រោះ​​មិន​ចាំបាច់​បារម្ភ​លើ​ការ​ពន្យារ​កំណើតទៀត​។


សុខភាពស្ត្រី

ស្រីៗយើងធ្លាប់ដឹងអត់ថា ធ្លាក់សបែបណា ទើបគួរឲ្យបារម្ភ?

បញ្ហា​ធ្លាក់​ស គឺ​ជា​ក្ដី​កង្វល់​ដ៏​ធំ​របស់​ស្ត្រីគ្រប់គ្នា ព្រោះ​​វា​រំខាន និង​មាន​គ្រោះថ្នាក់​ចំពោះ​សុខភាព។ តែ​​វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេស​សម្ភព និង​រោគ​ស្ត្រី​បាន​ឲ្យ​ដឹង​ថា ការ​ធ្លាក់​ស​មិន​មែន​សុទ្ធតែអាក្រក់​ទាំង​អស់​នោះទេ។ លោក​បន្ត​​ថា ធ្លាក់​ស​កើត​មាន​ជា​រៀងរាល់​ខែ​ចន្លោះ​ពេល​មក​ឈាម​រដូវ ជា​ការ​ធ្លាក់​សរដែល​មិន​គួរ​ឲ្យ​បារម្ភ។ ស​ដែល​ធ្លាក់​មកនោះ​មាន​សភាព​ជា​ អន្លាយ​ៗ​ដូច​សម្បោរ ឬ​ប្រៀប​ដូច​ជា​ផ្នែក​ស​នៃ​ពងមាន់ ដែល​កើត​មាន​ឡើង​រៀងរាល់​ខែ​ចន្លោះ​ពេល​មក​រដូវ មិន​តម្រូវ​ឲ្យ​មាន​ការ​ព្យាបាល​ឡើយ គឺ​ជា​ករណី​ធ្លាក់​ស​ធម្មតា។ ពីព្រោះ​ថា បើ​ធ្លាក់​ស​មិន​ធម្មតា​ជា​ទូទៅ ​មាន​លក្ខណៈ​ដុំ​ៗ មាន​ពណ៌​លឿង ពណ៌​បៃតង ធុំ​ក្លិន ព្រម​ទាំង​មាន​រមាស់ និង​ក្រហាយ​នៅ​នឹង​ទ្វារមាស។ ចំណែក​បើយើង​រួមភេទ​ទាំងពេល​ធ្លាក់​ស​ អាច​បង្ក​ការ​ឈឺផ្សា​ដល់​ភាគី​ខាង​ស្រី​ទៀត​ផង។ [embed-health-tool-ovulation] គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចំណែក​មូលហេតុ​ចម្បង​ដែល​បង្ក​ដល់​ការ​ធ្លាក់​ស គឺ​ដោយសារ​មេរោគ​ផ្សិត កង់ឌីដា អាល់ប៊ីកង់ តែ​ក៏​ឃើញ​មាន​ប៉ារ៉ាស៊ីត ឬ​ពពួក​មេរោគ​បាក់តេរី​ផ្សេង​ទៀត​ដែរ ដូចជា​ក្លាមីឌីយ៉ា មីកូបា្លស​ជាដើម។ បែប​នេះ​អាច​ជា​ករណី​ជំងឺ​កាមរោគ​ផង​ដែរ។ រោគសញ្ញា និង​ការ​ព្យាបាល​ជំងឺ​ធ្លាក់​ស​មាន​តែ​គ្រូពេទ្យ ឬ​អ្នក​ជំនាញ​ទេ ទើប​អាច​ធ្វើ​ការ​វិនិច្ឆ័យ​ថា ជា​ស​ធម្មតា ឬ​ជា​ធ្លាក់​ស​មិន​ធម្មតា និង​ផ្ដល់​ការ​ព្យាបាល​ត្រឹមត្រូវ។ អត្ថបទគួរអាន៖ ស្រីៗមក​រដូវ​មិន​ទៀង​ ក្រោយ​ចាក់វ៉ាក់សាំង​កូវីដ-១៩ គួរ​បារម្ភ​អត់​? ធ្លាក់​កំណក​ឈាម​ធំ​ៗ​ពេល​មក​រដូវ បណ្ដាល​មក​ពី​អ្វី​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អំឡុង​ពេល​មក​រដូវ​ ស្រី​ៗ​អាច​ញ៉ាំ​អាហារ​ជូរ​បាន​អត់​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មក​រដូវ​ច្រើន​ និង​ឈឺចាប់​ […]


សុខភាពស្ត្រី

ពេលអស់រដូវ! ស្ត្រីគួរបង្ការខ្លួនបែបនេះទើបល្អ ចៀសវាងសុខភាពទ្រុឌទ្រោម

នៅ​ពេល​ដែល​ស្ត្រី​ចូល​ដល់​វ័យ​ ៤៥-៥៥​ឆ្នាំ ហើយ​រាំង​រដូវ​រយៈ​ពេល​១២​ខែ​ជាប់ៗ​គ្នា មាន​ន័យ​ថា​ស្ត្រី​នោះ​អស់​រដូវ​ហើយ។ មាន​ស្ត្រី​មួយ​ចំនួន​យល់​ច្រឡំ​រវាងការ​អស់​រដូវ​ទៅ​នឹង រាំង​រដូវ កំណត់​សម្គាល់ គឺ​អាយុ​របស់​ស្ត្រី​ផ្ទាល់​តែ​ម្ដង និង​តាម​ការ​ណែ​នាំ​ខាង​លើ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯក​ទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី។ ក្នុង​ពេល​អស់​រដូវ ស្ត្រី​អាច​លេច​ចេញ ឬ​ប្រឈម​នឹង​ជំងឺ​ផ្សេងៗ ឬ​អាច​ហៅ​ថា ជំងឺ​មនុស្ស​ចាស់​ច្រើន​ដូចជា លើស​សម្ពាធ​ឈាម ទឹក​នោម​ផ្អែម ពុក​ឆ្អឹង និង​ប្រឈម​កើត​ជំងឺ​មហារីក​មាត់​ស្បូន គាំង​បេះ​ដូង ឬ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​ជាដើម។ ដូច​នេះ​លោក​បាន​ណែ​នាំ ពី​វិធី​ការពារ​សុខភាព​ដល់​ស្ត្រី ដើម្បី​ចៀសវាង​បញ្ហា​សុខភាព​ចុះ​ខ្សោយ ពេល​អស់​រដូវ​រួម​មាន៖ ១. ពេល​ជិត​អស់​រដូវ ស្ត្រី​ឈាន​ដល់​ពេល​ប្រឈម​នឹង​បញ្ហា​ពុក​ឆ្អឹង​ខ្ពស់ ដូច​នេះ​ស្ត្រី​ត្រូវ​វាស់​កំហាប់​ឆ្អឹង ធ្វើ​តេស្ត​មើល​កម្រិត កង្វះ​កាល់ស្យូម។ ខាង​គ្រូពេទ្យ និង​ផ្ដល់​ថ្នាំ​ជាតិ​កាល់ស្យូម និង​វីតាមីនD ដើម្បី​ការពារ​ពុក​ឆ្អឹង​មុន​ពេល។ ២. ស្ត្រី​ត្រូវ​តែ​ស្វែង​រក​សេវា​ពិនិត្យ​ឆែក​មើល​ជាតិ​ខ្លាញ់ តេស្ត​ឈាម​មើល​ជាតិ​ស្ករ ពិនិត្យ​រក​មហារីក​មាត់​ស្បូន (១-២​ឆ្នាំ​ម្ដង) ថត​កៀប​សុដន់ រក​មើល​មហារីក​សុដន់ (Mamo) ១ឆ្នាំ​/ម្ដង។ ៣. ស្ត្រី​ត្រូវ​ញ៉ាំ​អាហារ​ដែល​មាន​តុល្យភាព អាហារ​ក្នុង​មួយ​ពេល​អាច​ញ៉ាំ​តិចៗ កុំ​ឲ្យ​ឆ្អែត​ពេក (៥ពេល/ថ្ងៃ ទប់​លំនឹង​ការ​ឡើង​ទម្ងន់​) និង​ត្រូវ​ហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់។ នៅ​ពេល​ដែល​អស់​រដូវ ភាគ​ច្រើន​ស្ត្រី​ធាត់ និង​ឡើង​គីឡូ។ វេជ្ជបណ្ឌិត​រូប​នេះ​បន្ត​ទៀត​ថា ក្នុង​ករណី​ដែល​ស្ត្រី​មាន​អាការៈ​ធ្វើ​ទុក្ខ​ពី​ការ​អស់​រដូវ​ធ្ងន់ធ្ងរ […]


សុខភាពស្ត្រី

ស្រីៗ​សម្អាតកន្លែងសម្ងាត់ជារឿងសំខាន់ តែ​បើសម្អាតដោយវិធីនេះនឹង​គ្រោះធំមិនខាន

ការ​ថែរក្សា​អនាម័យ​ទ្វារមាស​គឺជា​រឿង​សំខាន់​មួយ ប៉ុន្តែ​ស្រីៗ​គ្នាយើង​គួរ​ជ្រើស​រើស​របៀប​ថែរក្សា​អនាម័យ​ដែល​មាន​សុវត្ថិភាព។ ការ​សម្អាត​ខ្លះ​អាច​បង្ក​ជា​បញ្ហា​សុខភាព​បាន​ដូចជា​ការ​បាញ់​ទឹក​លាងផ្នែក​ខាង​ក្នុង​​ទ្វារមាស​ (Douching) ជាដើម។ ការ​ស្ទង់មតិមួយ​បាន​រកឃើញថា ស្រីៗ​មួយចំនួន​បាន​ជ្រើសរើស​ការ​បាញ់​ទឹក​លាងផ្នែក​ខាងក្នុង​ទ្វារមាស។ ស្រីៗទាំង​នោះ​បាន​​បាញ់​ទឹក​លាង​សម្អាត​ទ្វារមាស​ផ្នែក​ខាង​ក្នុង​ដោយ​ទឹក​​លាយ​ជា​មួយ​​នឹង​ទឹក​ខ្មេះ ម្សៅសូដា (Baking Soda) ឬជាតិ​អ៊ីយ៉ូត។ មូលហេតុ​ដែល​ស្រីៗ​ទាំង​នោះ​ប្រើ​វិធី​នេះ​ ដោយ​ជឿថា​អាចកម្ចាត់​ក្លិន​មិន​ល្អ បង្ការ​ការ​មាន​ផ្ទៃពោះ​ លាង​សម្អាត​ឈាម​រដូវ និង​ចៀសវាង​ការ​ឆ្លង​ជំងឺ​កាមរោគ ប៉ុន្តែ​អ្នកជំនាញ​អះអាងថា​វិធី​នេះ​គឺ​មិន​មាន​ប្រសិទ្ធភាព​ទេ តែ​​អាច​បង្ក​បញ្ហា​សុខភាព​ផ្សេងៗទៅ​វិញ​។ ហានិភ័យ​នៃ​ការ​បាញ់​ទឹក​លាង​ទ្វារមាស ការ​បាញ់​ទឹក​លាងផ្នែក​​ខាងក្នុងទ្វារមាស​នេះ​អាច​ធ្វើ​ឲ្យ​បាត់បង់​តុល្យភាពកម្រិត pH និង​បាក់តេរី​ល្អដែល​មាន​នៅក្នុង​នោះ។ នៅ​ពេល​ដែល​បាត់បង់​បាក់តេរី​ល្អ បាក់តេរី​អាក្រក់​នឹងកើត​មាន​ និង​អាច​បង្ក​ការ​ឆ្លង​មេរោគ រលាក និង​ផលវិបាក​ផ្សេងទៀត។ ១. បញ្ហា​ពេល​ពពោះ ស្ត្រី​ដែល​ប្រើ​វិធី​លាង​សម្អាត​បែប​នេះ​ជាប្រចាំ​អាច​នឹង​មាន​បញ្ហា​សម្រាល​កូន​មុន​ខែ រលូត​កូន និង​កូន​ក្រៅ​ស្បូន។ សម្រាប់​ស្ត្រី​ដែល​ប្រើ​វិធី​នេះ​ក្នុង​មួយ​ខែ​ម្ដង​អាច​នឹង​​ពិបាក​មាន​កូន​ជាង ​ស្ត្រី​ដែល​មិន​ប្រើ​វិធី​នេះ។ ២. ឆ្លង​មេរោគ ការ​បាត់បង់​បាក់តេរី​ល្អ អាច​បង្ក​ឲ្យ​មាន​ការ​ឆ្លង​មេរោគ​ផ្សិត។ ស្ត្រី​ដែល​ប្រើ​ការ​បាញ់​ទឹក​លាងផ្នែក​ខាងក្នុង​ទ្វារមាស​គឺ​មាន​ភាគ​រយ​ខ្ពស់​​ជាង​អ្នក​មិន​ប្រើ​វិធីនេះ​រហូត​​ដល់ទៅ​៥​ដង​ក្នុង​ការ​កើត​មាន​បញ្ហារលាក​ទ្វាមាស នេះដោយសារតែបាក់តេរីលូតលាស់ខ្លាំង​ (Bacterial vaginosis)។ ស្ត្រី​ដែល​ប្រើ​វិធី​នេះ​គិត​ថា​ការ​លាង​សម្អាត​បែប​នេះ​ជួយ​កម្ចាត់​ការ​ឆ្លង​មេរោគ​នៅ​ទ្វារមាស ប៉ុន្តែ​បែរ​ជា​ធ្វើ​ឲ្យ​ការ​ឆ្លង​មេរោគ​កាន់តែ​ធ្ងន់ធ្ងរ​ទៅវិញ។ ប្រសិនជា​ស្ត្រី​ប្រើ​វិធី​នេះ​ពេល​កំពុង​មាន​ការ​ឆ្លង​រោគ​នៅ​ទ្វារមាស​ នោះ​មេរោគ​អាច​នឹង​ឆ្លង​ទៅ​កាន់​ប្រព័ន្ធ​បន្ត​ពូជ​ផ្សេង​ទៀត។ ៣. ជំងឺ​រលាក​នៅ​តំបន់​អាង​ត្រគាក (Pelvic inflammatory disease) ជំងឺ​រលាក​នៅ​តំបន់​អាង​ត្រគាក​គឺជា​ការ​ឆ្លង​មេរោគ​ដែល​វិវត្ត​នៅ​ក្នុង​សរីរាង្គ​បន្ត​ពូជ។ ភាគច្រើន​ជំងឺ​នេះ​បង្ក​ដោយ​ជំងឺ​នានា​ដែល​ឆ្លង​តាម​ការ​រួមភេទ។ ការ​ប្រើ​វិធី​បាញ់​ទឹក​លាងផ្នែក​ខាងក្នុង​ទ្វារមាស​បង្កើន​ហានិភ័យ​ក្នុង​ការ​មាន​ជំងឺ​រលាក​នៅ​តំបន់​អាង​​ត្រគាក​រហូត​ដល់​​ ៧៣% ហើយ​ស្ត្រី​ដែល​ធ្លាប់មាន​ជំងឺ​នេះ​មាន​ការ​ពិបាក​ក្នុង​ការ​មាន​ផ្ទៃពោះណាស់។ ៤. រលាក​ស្បូន (cervicitis) រលាក​ស្បូន​ គឺ​ដូច​ទៅ​នឹង​ជំងឺ​រលាក​នៅ​តំបន់​អាង​ត្រគាក​ដែរ គឺ​​រលាក​ស្បូន​តែង​កើត​មាន​ដោយសារ​ជំងឺ​នានា​ឆ្លង​តាម​ការ​រួមភេទ ប៉ុន្តែ​សម្រាប់​ស្ត្រី​ដែល​ប្រើ​ការ​បាញ់​ទឹក​លាងខាងក្នុង​មាន​ភាគ​រយ​ច្រើន​ក្នុង​ការ​វិវត្តមាន​​ជំងឺ​នេះ។ វិធី​លាង​សម្អាត​ទ្វារមាស​ តាមពិត​ទៅ​ទ្វារមាស​គឺ​អាច​សម្អាត​ដោយ​ខ្លួនឯង​បាន​តាម​រយៈ​ការ​ធ្លាក់​ស។ ស្រីៗ​ក៏​អាច​ថែរក្សា​អនាម័យ​នៅ​ទ្វារមាស​បាន​ដោយ៖ លាង​សម្អាត​ផ្នែក​ខាង​ក្រៅ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​នៅ​ពេល​ងូតទឹក […]


សុខភាពស្ត្រី

ធ្លាប់ឆ្ងល់ទេ? ពេលមករដូវស្រីៗអាចហាត់ប្រាណបានឬអត់?

អំឡុង​ពេល​មាន​រដូវ ស្រីៗ​មួយ​ចំនួន​អាច​នឹង​មាន​អាការៈ​ឈឺ​ពោះ ហើម​ពោះ អស់​កម្លាំង និង​ឈឺក្បាល ប៉ុន្តែ​ការ​ហាត់ប្រាណ​អាច​ជួយ​បន្ថយ​អាការៈ​ទាំង​នេះ​បាន។ អត្ថបទ​នេះ​នឹង​លើក​ឡើង​ពីអត្ថប្រយោជន៍ និង​តិចនិកសម្រាប់ការហាត់ប្រាណពេលមក​រដូវ។ អត្ថប្រយោជន៍​នៃ​ការ​ហាត់ប្រាណ​​ពេល​មក​​រដូវ ១. ជួយ​ឲ្យ​អារម្មណ៍​ល្អ យោង​តាម​មហាវិទ្យាល័យ​ផ្នែក​រោគ​ស្ត្រី និង​សម្ភព​សហរដ្ឋ​អាមេរិក​ ការ​ហាត់ប្រាណ​អាច​ជួយ​បន្ថយ​អារម្មណ៍​បាក់​ទឹក​ចិត្ត​បាន។ ដូចនេះ​ការ​ហាត់ប្រាណ​អាច​ជួយ​ឲ្យ​អារម្មណ៍​ល្អ​ជាង​មុន​ពេល​យើង​មិន​សប្បាយ​ចិត្ត ឬ​ខឹង​អំឡុង​ពេល​មករដូវ។ ២. បន្ថយ​អាការៈ​អស់​កម្លាំង ការ​ប្រែប្រួល​នៃ​អ័រម៉ូន​អាច​បង្ក​ឲ្យ​មាន​អាការៈ​អស់​កម្លាំង​អំឡុង​ពេល​មក​រដូវ។ ការ​ធ្វើ​សកម្មភាព​ផ្សេងៗ​អាច​ជួយ​បង្កើន​កម្រិត​ថាមពល​ជំនួស​ឲ្យ​ការ​បាត់បង់​ថាមពល​អំឡុង​ពេល​មក​រដូវ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ៣. បន្ថយ​អាការៈ​ឈឺចាប់​ពេល​មក​រដូវ ការ​សិក្សា​ចេញ​ផ្សាយ​ក្នុង​ព្រឹត្តិបត្រ​ Journal of Education and Health Promotion បាន​រក​ឃើញ​ថា​អ្នក​ហាត់ប្រាណ​យ៉ាង​តិច​៣០​នាទី​រយៈពេល​៨​សប្ដាហ៍​ជាប់គ្នា​មាន​អាការៈ​ឈឺចាប់​ពេល​មក​​រដូវ​តិច​ជាង​អ្នក​មិន​ហាត់ប្រាណ​សោះ។ អ្នកសិក្សា​​ក៏​បាន​សន្និដ្ឋាន​​ថា​ការ​ហាត់ប្រាណ​មុន និង​អំឡុង​ពេល​មក​​រដូវ​អាច​ជួយ​បន្ថយ​អាការៈ​បាន។ ការ​ហាត់ប្រាណ​មិន​ចាំ​បាច់​ធ្វើ​សកម្មភាព​ខ្លាំងៗ​ទេ ការ​ដើរ​ត្រឹម​៣០​នាទី​ក្នុង​មួយ​ថ្ងៃ​ក៏​ផ្តល់​អត្ថប្រយោជន៍​នេះ​ដែរ។ តិចនិក​សម្រាប់​ការ​ហាត់ប្រាណ​អំឡុង​ពេល​មក​រដូវ ១. លំហាត់​ប្រាណ​ប្រើ​កម្លាំង​តិច អំឡុង​ពេល​មក​រដូវ​យក​ល្អ​ស្រីៗ​យើង​គួរ​ធ្វើ​លំហាត់​ប្រាណ​ណា​ដែល​ប្រើ​កម្លាំង​តិច​ដូចជា​ការ​រត់ ការ​ដើរ ការ​ជិះកង់ និង​ការ​ពត់​ពែន​ខ្លួន​ (យ៉ូហ្កា និង​តៃជី)។ លំហាត់​ប្រាណ​ទាំង​នេះ​សុទ្ធ​តែ​អាច​ជួយ​ពន្លា​សាច់ដុំ​ដែល​តឹង​ពេល​មាន​រដូវ​បាន។ អត្ថបទពាក់ព័ន្ធ៖ ក្លិនទ្វារមាសស្ត្រីមាន ៥ ប្រភេទ បញ្ជាក់ពីស្ថានភាពជំងឺផ្សេងៗគ្នា រលាកទ្វារមាសពេល​កំពុងពពោះ អាចប៉ះពាល់កូន​ក្នុង​ផ្ទៃឬអត់? ស្រីៗចូលចិត្តញ៉ាំចំណីចំណុកផ្អាប់ ប្រយ័ត្នទ្វារមាសមានបញ្ហាមួយនេះ ហេតុអ្វីបានជាទារិកាទើបកើត មានឈាមនៅទ្វារមាស? ២. រក្សា​ជាតិ​ទឹក ការ​បាត់​បង់​ទឹក​ពេល​មក​រដូវ​អាច​បណ្ដាល​ឲ្យ​មាន​អាការៈ​ហើម​ពោះ និង​ទល់​លាមក​បាន។ ការ​ផឹក​ទឹក​ឲ្យ​គ្រប់គ្រាន់​អាច​ជួយ​បន្ទន់​លាមក និង​បន្ថយ​អាការៈ​បង្ក​ភាព​មិន​ស្រួល​អំឡុង​ពេល​ហាត់ប្រាណ​បាន។ ដើម្បី​ជួយ​ឲ្យ​ផឹក​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​យើង​ដាក់​ទឹក​នៅ​ជិត​ខ្លួន និង​ផឹក​រាល់​១៥​នាទី​ម្ដង​អំឡុង​ពេល​ហាត់ប្រាណ។ ៣. […]


សុខភាពស្ត្រី

ស្រីៗពេលអស់រដូវអាចជួប​បញ្ហាលើការ​ចងចាំ ហេតុអ្វី?

ជា​ច្រើន​ទសវត្សរ៍​មក​ហើយ​ដែល​ស្រីៗ​​តែង​តែ​គិត​ថាពេល​អស់រដូវ​​​គ្រាន់​តែ​មាន​រោគ​សញ្ញា​ខ្លះៗ​ដូច​គ្នា​​ការ​ក្តៅ​ក្រហាយ និង​ស្ងួត​​ទ្វារមាស​​តែ​​ប៉ុណ្ណោះ។ ទាំង​នេះ​ពិត​ជា​កើត​មាន​ជាក់​ស្តែង​មែន ប៉ុន្តែ​​នៅ​មាន​ការ​ផ្លាស់​ប្តូរ​ផ្សេងៗ​ទៀត​ពេញ​ទាំង​រាងកាយ​តែ​ម្តង​កំឡុង​​​ពេល​យើង​​អស់​រដូវ​នេះ​។​ ១- តើ​ការ​អស់​រដូវ​ប៉ះពាល់​ដល់​ខួរ​ក្បាល​ដែរ​ឬ​ទេ? ពេល​ដែល​ស្រីៗ​យើង​​ឈាន​ដល់​ដំណាក់​កាល​អស់​រដូវ មិន​មែន​គ្រាន់​តែ​ប៉ះពាល់​ដល់​អូវ៉ុល និង​ស្បូន​តែ​ប៉ុណ្ណោះ​ទេ តែ​ក៏​ធ្វើ​ឲ្យ​​មាន​ការ​ធ្លាក់​ចុះ​នៃ​កម្រិត​អេស្ត្រូសែន ខួរ​ក្បាល​ក៏​ផ្លាស់ប្តូរ​ដែល​ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​ការ​គិត និង​អារម្មណ៍ផង​​ដែរ។ ការ​​សិក្សា​​​មួយ​ចំនួន​​បាន​​បង្ហាញ​​ថា​​កម្រិត​​អេស្ត្រូសែន​ ប៉ះ​ពាល់​ដល់​ការ​ចង់ចាំ និង​សើរ​រើ​ទិន្ន័យ​​ពី​ក្នុង​​ខួរ​​ក្បាល​មក​​វិញ។ ​តាម​​រយៈ​ការស្កែន MRI ស្ត្រី​ដែល​ស្ថិត​ក្នុង​ដំណាក់​កាល​​អស់​​រដូវ​ ខួរ​ក្បាល​​ខាង​​ឆ្វេង​​នឹង​មាន​សកម្មភាព​តិច​ជាង​មុន​ក្នុង​ការ​​វែក​​ញែក​ព័ត៌​មាន​។ ដូច​​ដែល​យើង​បាន​ដឹង​ហើយ​ថា​ខួរ​ក្បាល​​ខាង​​ឆ្វេង​​មាន​នាទី​​ជា​អ្នក​វិភាគ ពិចារណា។ ដូច្នេះ ស្ត្រី​ដែល​ឈាន​​ដល់​​ដំណាក់​កាល​​នេះ​​នឹង​​ឆាប់​​មាន​អារម្មណ៍​​សោក​សៅ​​ជាង​​មុន។ អ្វី​ដែល​​គួរ​ឱ្យ​​ចាប់​​អារម្មណ៍​នោះ​គឺ​ ស្ត្រី​ដែល​ស្ថិត​ក្នុង​​វ័យ​នេះ​​នឹង​​ឆាប់​​បាក់​ទឹក​​ចិត្ត​​ជាង​​កាល​​នៅ​ក្មេង។ ដោយ​សារ​កម្រិត​នៃ​អេស្ត្រូសែន​ធ្លាក់​ចុះ ការ​ភ្លេច​ភ្លាំង​ច្រើន​​ គឺក្លាយ​ជា​រឿង​​ធម្មតា​ទៅ​ហើយ ដែលគេ​ហៅ​ថា “Brain fog” ភ្លេច​ភ្លាំង​ច្រើន ពិបាក​យក​​ស្យង់​​អារម្មណ៍ និង​គ្មាន​សមត្ថភាព​គិត​ឱ្យ​បាន​ច្បាស់​លាស់។ ​ទាំង​នេះ​ក៏​បណ្តាល​​មក​​ពី​អ័រម៉ូន​​ជះ​​ឥទ្ធិពល​ដល់​​ខួរ​ក្បាល​​ដែរ​។ តំបន់​ក្នុង​ខួរ​ក្បាល​​ដែល​​រក្សា​ការ​​ចង់ចាំ​​នោះ​​គឺ​ បណ្តំ​អេស្ត្រូសែន។ ស្ត្រី​ដែល​​ចូល​ដល់​​ដំណាក់​​កាល​​អស់​​រដូវ​​នេះ​នឹង​​ជួប​បទ​ពិសោធន៍​​​​ភ្លេច​ភ្លាំង​​មួយ​ប៉​ព្រិច​ភ្នែក ឬភ្លេច​​​ដៃ​មួយ​ភ្លែត ឧទាហណ៍​ថា​គាត់​បាន​ដើរ​ចូល​ទៅ​ផ្ទះ​បាយ ហើយ​ស្រាប់​តែ​ភ្លេច​​មិន​​ដឹង​​ចូល​​មក​​ធ្វើ​​អ្វី។ អត្ថបទពាក់ព័ន្ធ៖ ក្លិនទ្វារមាសស្ត្រីមាន ៥ ប្រភេទ បញ្ជាក់ពីស្ថានភាពជំងឺផ្សេងៗគ្នា ស្រីៗត្រូវប្រយ័ត្ន ទាំងនេះជារោគសញ្ញាឆ្លងមេរោគផ្សិតនៅទ្វារមាសអាចបង្កជំងឺធ្ងន់ធ្ងរ ស្រីៗចូលចិត្តញ៉ាំចំណីចំណុកផ្អាប់ ប្រយ័ត្នទ្វារមាសមានបញ្ហាមួយនេះ រលាកទ្វារមាសពេល​កំពុងពពោះ អាចប៉ះពាល់កូន​ក្នុង​ផ្ទៃឬអត់? ស្រីៗគួរដឹង នេះជាមូល​ហេតុនិង​រោគសញ្ញារលាកទ្វារមាសដោយបាក់តេរី​ ស្តាប់​ទៅ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ​ប៉ុន្តែ​វា​​ជា​រឿង​ធម្មតា​ទៅ​ហើយ​​ដែល​​រចនា​សម្ព័ន្ធ​របស់​​ខួរ​ក្បាល​​ត្រូវ​ផ្លាស់​ប្តូរ​​ក្នុង​វ័យ​នេះ ហើយ​វា​ក៏​ដូច​ជា​ផ្នែក​​ផ្សេងៗ​នៃ​រាងកាយ​​ផង​​ដែរ។ ដល់​ពេល​អស់​រដូវ ខួរ​ក្បាល​ស្រីៗ​​នឹង​មានទំហំតូច​ ហើយ​ងាយ​នឹង​ដាច់​សរសៃ​ឈាម​នៅ​ពេល​ណា​មួយ​ដែល​មិន​អាច​កត់​សំគាល់​បាន។ ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​កើត​មាន​ឡើង​នៅ​ក្នុង​ខួរ​ក្បាល​ដែល​មាន myelin ដែល​ជា​អ៊ីសូឡង់​សម្រាប់​កោសិកា​សរសៃ​ប្រសាទ​ដើម្បី​បង្កើន​ល្បឿន​នៃ​ដំណើរ​ការ​ព័ត៌មាន​របស់​ខួរក្បាល។ ជា​លទ្ធផល​នៃ​អ្វី​ទាំង​នេះ​គឺ​ឲ្យ​ស្រីៗ​យើង​មាន​​ការ​គិត​យឺតជាង​មុន​។ ការ​ផ្លាស់ប្តូរ​នេះ​អាច​នឹង​ជួស​ជុល​បាន​ដោយ​ស្ត្រី​ជា​ច្រើន​អាច​នឹង​ថ្លឹង​ថ្លែង​ពី​អារម្មណ៍ និង​​ក្រោយ​​ពី​បាន​ព្យាបាល​​ជំនួស​​ដោយ​អ័ម៉ូន​​អេស្ត្រូសែន​។ ២- […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ