សុខភាពស្ត្រី

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន នៅ May 06, 2022

សុខភាព​ស្ត្រី​- ​មាន​គ្នា​យើង​ច្រើន​ណាស់​កំពុង​ប្រឈម​បញ្ហាស្រីៗ ដែល​ប្រុសៗ​ភាគ​ច្រើន​មិន​យល់។ ​បញ្ហា​ផ្លូវ​ភេទ​​​មួយ​ចំនួន​ដែល​លម្អិត​ក្នុង​ផ្នែក​នេះ​មាន ​ជំងឺគីសក្រពេញអូវែ ​ជំងឺដុំស្បូន ​ការបង្ករោគអាងត្រគាក ​ជំងឺក្រពេញទីរ៉ូអ៊ីត ​ការអស់រដូវ ​ការពិនិត្យនិង​ធ្វើតេស្តសុខភាពស្រ្តី ​ការមករដូវ ​បញ្ហា​ស្ត្រី​ផ្សេងទៀត​ ​ ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពស្ត្រី

ទ្វារមាសធុំក្លិនស្អុយឆ្អេះឆ្អាប ស្រីៗគួរញ៉ាំអាហារប្រភេទនេះ ជួយកម្ចាត់ក្លិនបានច្រើន

ស្រី​ៗ​គ្នា​យើង​ដែល​មាន​បញ្ហា​ទ្វារ​មាស​ធុំ​ក្លិន​ស្អុយ​ឆ្អេះឆ្អាប និង​បាត់បង់​ទំនុក​ចិត្ត​​អំឡុង​ពេល​ប្រតិបត្តិការ​ជាមួយ​និង​ដៃគូ អាច​សាកល្បង​ញ៉ាំ​អាហារ​ប្រភេទ​នេះ ពីព្រោះ​វា​អាច​កាត់បន្ថយ​ក្លិន​មិន​ល្អ​បាន​ច្រើន។ ការ​ពិត​ទៅ ទ្វារ​មាស​ស្រ្តី​យើង​អាច​មាន​ធុំ​ក្លិន​តិចតួច​ជា​រឿង​ធម្មតា​ទេ នៅ​ពេល​ដែល​យើង​ញ៉ាំ​អាហារ​ជាក់លាក់​មួយ​ចំនួន ប៉ុន្តែ​បើ​មាន​ក្លិន​ខ្លាំង​មិន​បាត់​ គួរ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ ទើប​ជា​ការ​ប្រសើរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! អាហារ​ប្រភេទ​ណា​ ដែល​ជួយ​កម្ចាត់​ក្លិន​មិន​ល្អ​ចេញ​ពី​ទ្វារ​មាស? ១. ទឹក​ដោះ​គោ​ជូរ ទឹក​ដោះ​គោ​ជូរ ជា​អាហារ​មួយ​ប្រភេទ​ដែល​ធ្វើ​ឱ្យ​ទ្វារ​មាស​មាន​ក្លិន​ល្អ​ ពីព្រោះ​វា​ផ្ទុក​បាក់តេរី ​Lactobacillus ដែល​ជួយ​ស្តារ​តុល្យភាព​បាក់តេរី​ល្អ​នៅ​ក្នុង​ទ្វារមាស​ ជួយ​បញ្ចៀស​ការ​ឆ្លង​រោគ ក៏​ដូចជា​ជួយ​ឱ្យ​ទ្វារ​មាស​មាន​សុខភាព​ល្អ និង​កាត់បន្ថយ​ក្លិនមិន​ល្អ។ ២. ផ្លែ​ម្នាស់ ជាមួយ​គ្នា​នេះ​ដែរ ផ្លែ​ម្នាស់​សម្បូរ​ទៅ​ដោយ​វីតាមីន ​C វីតាមីន ​B និង​ជាតិ​សរសៃ​ ដែល​អាច​ជួយ​​ពង្រឹង​ដល់​សុខភាព​ក្រពះ​ពោះវៀន ព្រម​ទាំង​ជួយ​កម្ចាត់​ក្លិន​មិន​ល្អ​ពី​ទ្វារមាស និង​បញ្ចៀស​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ​ដែរ។ ៣. ផ្លែ​ប៉ោម ចំណែក​ផ្លែ​ប៉ោម​ ក៏​ផ្ទុក​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម ដែល​ជួយ​ជំរុញ​លំហូរ​ឈាម​ក្នុង​ទ្វារមាស​ បង្ការ​ការវិវត្ត​នៃ​ដុំ​សាច់​ស្បូន ព្រម​ទាំង​ជួយ​បង្កើន​ចំណង់​ផ្លូវ​ភេទ​ផង​ដែរ។ ៤. តែ​ខ្ញី ភេសជ្ជៈ​ដ៏​អស្ចារ្យ​មួយ​ទៀត​ សម្រាប់​សុខភាព​ទ្វារ​មាស គឺ​តែ​ខ្ញី ពីព្រោះ​វា​សម្បូរ​ទៅ​ដោយ​សមាសធាតុ​ប្រឆាំង​នឹង​មេរោគ (Antimicrobial properties) ដែល​ជួយ​ជំរុញ​សុខភាព​ក្រពះ​ពោះវៀន ​សុខភាព​ទ្វារមាស​ និង​​ជួយ​រក្សា​ក្លិន​ល្អ​ក្នុង​​ទ្វារ​មាស​ថែម​ទៀត​ផង។ [embed-health-tool-ovulation] ៥. ក្រូច​ឆ្មារ លើស​ពី​នេះ ក្រូច​ឆ្មារ​សម្បូរ​ទៅ​ដោយ​វីតាមីន​C និង​អាស៊ីដ Acidic ដែល​ជួយ​ថែរក្សា​តុល្យភាព​ទ្វារមាស ក៏​ដូចជា​​បង្ការ​ការ​បង្ក​រោគ​លើ​ទ្វារមាស​ និង​ជួយ​បន្តឹង​ទ្វារ​មាស​ ក្រោយ​សម្រាល​កូន​រួច​។ ហេតុនេះ​ហើយ ស្រី​ៗ​គ្នា​យើង​ដែល​មាន​ក្លិន​មិន​ល្អ […]

អត្ថបទផ្សេងទៀតពី សុខភាពស្ត្រី

ស្វែងរក សុខភាពស្ត្រី

សុខភាពស្ត្រី

ធ្លាក់សរ៉ាំរ៉ៃ ស្ត្រីអាចប្រឈមនឹងការអត់មានកូនទេ?

ស្ត្រី​ក្នុង​វ័យ​បន្ត​ពូជ តែង​តែ​មាន​ធ្លាក់​ស​ធម្មជាតិ បែប​អន្ធិល​ដូច​ពង​មាន់​ផ្នែកស តែមិន​មាន​ធុំ​ក្លិន រមាស់​នោះ​ទេ ដែល​ស​ប្រភេទ​នេះ​នឹង​ធ្លាក់​មក​ជា​រៀង​រាល់​ខែ ពេល​ជិត​មក​រដូវ។ ចំណែក​ធ្លាក់​ស​ម្យ៉ាង​ទៀត​បង្ក​ឡើង​ដោយ​មេរោគ ដូច​ជា​មេរោគ​ជំងឺ​កាមរោគ ផ្សិត ឬ​មេរោគ​អ្វី​ផ្សេង​ទៀត។ ការ​ដែល​ស្ត្រី​ធ្លាក់​ស​រ៉ាំរ៉ៃ​បង្ក​ឡើង​ដោយ​មេរោគ អាច​ប្រឈម​នឹង​បញ្ហា​អត់​កូន​ទេ? ការ​ធ្លាក់ស​រ៉ាំរ៉ៃ​ដោយសារ​មេរោគ​អ្វី​ក៏​ដោយ​មិន​ពាក់​ព័ន្ធ​នឹង​ការ​គ្មាន​កូន​នោះ​ទេ នេះ​ជា​ការ​ឆ្លើយ​តប​របស់​លោកស្រី​វេជ្ជបណ្ឌិត ថៃ សុវណ្ណារ៉ា បម្រើ​ការងារ​នៅ Singapore Medical Center។ លោកស្រី​វេជ្ជបណ្ឌិត​ឯកទេស​រោគ​ស្ត្រី​រូបនេះ​បញ្ជាក់​ថា ដ្បិត​ការ​ធ្លាក់​ស​រ៉ាំរ៉ៃ​មិន​បណ្តាល​ឲ្យ​ស្ត្រី​ប្រឈម​នឹង​បញ្ហា​អត់​មាន​កូន​ពិត​មែន តែ​ការ​ធ្លាក់​ស​ដោយសារ​ឆ្លង​ជំងឺ​កាមរោគ​ប្រភេទ​ប្រមេះ​ទឹកបាយ-ទឹកថ្លា ពេល​មាន​ផ្ទៃពោះ​អាច​ឲ្យ​ស្ត្រី​មាន​កូន​នៅ​ក្រៅ​ស្បូន អាច​បែក​ទឹក​ភ្លោះ​មុន​ពេល​សម្រាល កូន​ឈឺភ្នែកពេល​កើត​មក។ យើង​អាច​សម្គាល់​ការ​ធ្លាក់​ស​ដោយ​ឆ្លង​ជំងឺ​កាមរោគ​បាន ដោយ​ស​ប្រភេទ​នេះ​មាន​ក្លិនឆ្អាប ឬ​ស្អុយ មាន​សភាព​ដូច​​ខ្ទុះ ថែម​ទាំង​មាន​​ពណ៌​ប្រផេះ ឬ​បៃតង ចំណែក​ទ្វារ​មាស​រមាស់ ក្ដៅ ហើម ឡើង​ក្រហម។ ក្រៅ​ពី​សម្គាល់​តាម​ប៉ុន្មាន​ចំណុច​នេះ គ្រូពេទ្យ​អាច​នឹង​បៀក​ទឹក​រម្អិល​នៅ​ទ្វារមាស​យក​ទៅ​ពិនិត្យ។ ចំពោះ​វិធី​ការពារ​ធ្លាក់​សរ៉ាំរ៉ៃ លោកស្រី​​វេជ្ជបណ្ឌិត​ថា ស្ត្រី​ពពោះ​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​បើ​មាន​ធ្លាក់​ស​មិន​ប្រក្រតី​ណាមួយ និង​ត្រូវ​ធ្វើ​តាម​ការ​ណែនាំ​ខាង​ក្រោម។ – អនាម័យ​ទ្វារមាស​ជា​ប្រចាំ​ជាមួយ​ទឹក​ស្អាត ឬ​ទឹក​អនាម័យ​មាន​កម្រិត pH ទាប – លាង​សម្អាត​ទ្វារមាស​តែ​ខាង​ក្រៅ​ប៉ុណ្ណោះ មិន​ត្រូវ​លូក​លាង​ទៅ​ខាង​ក្នុង​នោះ​ទេ – បន្ទាប់​ពី​បន្ទោ​បង់​រួច ត្រូវ​ជូត​សម្អាត​ពី​ខាង​មុខ​ទៅ​ក្រោយ – មិន​ត្រូវ​ស្លៀក​ខោ​រឹប​ខ្លាំង​ពេក។ វេជ្ជបណ្ឌិត ថៃ សុវណ្ណារ៉ា ឯកទេសរោគស្ត្រី


សុខភាពស្ត្រី

ចង់ប្រើថ្នាំពន្យារកំណើត គួរប្រើនៅពេលនេះទើបត្រឹមត្រូវ

ក្នុង​ចំណោម​មធ្យោបាយ​ពន្យារ​កំណើត​ទាំង​អស់ ការ​ប្រើ​ថ្នាំ​ពន្យា​រកំណើត​ជា​មធ្យោបាយ​មាន​ប្រសិទ្ធភាព​ជួយ​ការពារ​យើង​មិន​ឲ្យ​មាន​កូន​បាន។ វា​ក៏​ជា​មធ្យោបាយ​ដែល​ផ្ដល់​ភាព​ងាយ​ស្រួល គ្មាន​ការ​ឈឺ​ចាប់​ទៀត​ផង ប៉ុន្តែ​បើ​ចង់​ប្រើ យើង​គួរ​ចាប់​ផ្ដើម​លេប​នៅ​ពេល​ណា​ដែរ​? បើ​ស្ត្រី​ចង់​ចាប់​ផ្ដើម​ប្រើ​ថ្នាំ​ពន្យា​រកំណើត យើង​ត្រូវ​ប្រើ​នៅ​ថ្ងៃ​ដំបូង​នៃ​វដ្ដ​រដូវ​របស់​ស្ត្រី។ តែយក​ល្អ មុន​នឹង​សម្រេច​ប្រើ​ថ្នាំ​ពន្យា​រកំណើត ស្ត្រី​គួរ​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុន​សិន​ទើប​ល្អ មិន​គួរ​ទៅ​រក​ទិញ​ប្រើ​តាម​ចិត្ត​ចង់​នោះ​ទេ។ នេះ​បើ​តាម​ការ​ពន្យល់​ឲ្យ​ដឹង​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែនសុខ។ ស្ត្រី​គួរ​ដឹង​ថា ថ្នាំ​ពន្យារកំណើត​មាន​ច្រើន​ប្រភេទ​ណាស់ ហើយ​វា​តែងតែមានផលរំខានខ្លះ ដូចនេះ​ហើយ ទើប​ស្ត្រី​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ជ្រើស​រើស​ប្រភេទ​ថ្នាំ​ដែល​មាន​ប្រសិទ្ធភាព​បំផុត​សម្រាប់​ខ្លួន។ ក្នុង​លក្ខខណ្ឌ​មួយ​ចំនួន​ខាង​ក្រោម​នេះ បើ​ស្ត្រី​លេប​ថ្នាំ​ពន្យារ​កំណើត​ទៅ​ក៏​អាចនឹង​មាន​ផល​ប៉ះពាល់​ដែរ។ - ​វិបត្តិនៃការ​មក​រដូវ - កំពុង​បំបៅ​ដោះ​កូន - មានជំងឺ​សរសៃ​ឈាម​បេះ​ដូង - កំពុង​ប្រើ​ថ្នាំ ​និងការព្យាបាល​ជំងឺ​រ៉ាំរ៉ៃ​ផ្សេង​ទៀត។ លោក​បន្ត​ថា ត្បិត​តែ​អាច​ការពារ​យើង​មិន​ឲ្យ​មាន​ផ្ទៃ​ពោះ​បាន ប៉ុន្តែ​ការ​ប្រើ​ថ្នាំ​ពន្យារ​កំណើត​មិន​អាច​ការពារ​យើង​ពី​ការ​ឆ្លង​មេរោគ​ក្នុង​ពេល​រួម​ភេទ​ទេ។ មួយ​វិញ​ទៀត ស្ត្រី​ត្រូវ​លេប​ថ្នាំ​នេះ​រាល់​ថ្ងៃ ប្រសិន​បើ​ខក​ខាន​ថ្ងៃ​ណា​មួយ​នោះ វា​អាច​បង្កើន​ហានិភ័យ​នៃ​ការ​មាន​ផ្ទៃពោះ​ខ្ពស់។   ខណៈ​ថ្នាំពន្យារកំណើត​ជួយ​ការពារ​យើង​មិន​ឲ្យ​មាន​ផ្ទៃពោះ ប៉ុន្តែវា​ក៏​ផ្ដល់​ផល​រំខាន​តិចតួច​មក​លើ​យើង​វិញ​ដែរ។ ស្ត្រីអាច​​មាន​ប្រតិកម្ម​ខុស​ៗ​គ្នា​ទៅ​តាម​កម្រិត​អ័រម៉ូន​នៃ​ថ្នាំ​ពន្យារ​កំណើត​ដូច​ជា៖ - ចំណង់​ផ្លូវភេទ​ធ្លាក់​ចុះ - ចង្អោរ - ហូរ​ឈាម​ចន្លោះ​ពេល​មក​រដូវ - ឈឺសុដន់​។ វេជ្ជបណ្ឌិត​រូប​នេះ​បញ្ជាក់​ថា ផល​ប៉ះពាល់​ដែល​បាន​រៀប​រាប់​ខាង​លើ​នេះ នឹង​បាន​ធូរ​ស្បើយ​បន្ទាប់​ពី​ប្រើ​ថ្នាំ​ពន្យា​រកំណើត​បាន ២-៣ខែ ប៉ុន្តែ​បើ​មិន​ប្រសើរ​ឡើង​ទេ​នោះ ត្រូវ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ។ ពេល​ខ្លះគ្រូពេទ្យ​អាច​ឲ្យ​ផ្លាស់​ប្ដូរ​ប្រភេទ​ថ្នាំ​ពន្យារ​កំណើត​ក៏​ថា​បាន។


សុខភាពស្ត្រី

ដឹងអត់ថា ថ្នាំចាក់ពន្យារកំណើតមានផលរំខានច្រើនយ៉ាង ទើបមិនសូវពេញនិយម

មាន​មធ្យោបាយ​ពន្យារ​កំណើត​ជា​ច្រើន​ដែល​ស្ត្រី​អាច​ជ្រើសរើស​យក​មក​ប្រើ ដើម្បី​ទប់ស្កាត់​ការ​មាន​កូន។ Hello គ្រូពេទ្យ នឹង​បង្ហាញ​ពី​អត្ថប្រយោជន៍​ និងផលរំខាននៃ​ការ​ថ្នាំ​ចាក់​ពន្យារកំណើត ដែល​មិន​សូវ​មាន​ការ​ពេញ​និយម​ប្រើ ដោយ​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត។ ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ បាន​បន្ត​ថា ការ​ប្រើ​ថ្នាំ​ចាក់​ម្ដង​អាច​ការពារ​មាន​ផ្ទៃពោះ​បាន ៣ ខែ ហើយ​មាន​ប្រភេទ​ថ្នាំ​ខ្លះ​ទៀត​ប្រសិទ្ធភាព​យូរ​ជាង​នេះ តែ​ភាគ​ច្រើន​ជ្រើស​យក​ប្រសិទ្ធិភាព ៣ ខែ។ ការ​ចាក់​ថ្នាំ​ពន្យារ​កំណើត​ ត្រូវ​ចាក់​ចូល​ទៅ​ក្នុង​សាច់​ដុំ ហើយ​អ័រម៉ូន​នឹង​បញ្ចេញ​ដោយ​យឺត​ៗ​ចូល​ទៅ​ក្នុង​ចរន្តឈាម។ របៀបប្រើ៖ - ចាប់ផ្ដើម​ចាក់​ថ្នាំ​លើក​​ដំបូង​នៅ​ថ្ងៃ​ណា​មួយ​ពី​ថ្ងៃ​ទី១ ដល់​ថ្ងៃ​ទី ៥ នៃ​ថ្ងៃ​មក​រដូវ - មក​ចាក់​ថ្នាំ​ឲ្យ​បាន​ទៀងទាត់ ៣ ខែ​ក្រោយ​ទៀត។ ផល​រំខាន​វិញ​ក៏​មាន​គួរ​សម​ដែរ៖ - រដូវប្រែប្រួល ហើយ​ក្លាយ​ជា​មិន​ទៀងទាត់ ឆាប់ យូរ ឬ​រាំង​អស់​រយៈពេល​ជា​ច្រើន​ខែ បន្ទាប់​ពី​ឈប់​ចាក់ - អាច​ពន្យារ​កំណើត​​រហូត​ដល់ ១ ឆ្នាំ មុន​ពេល​រដូវ​វិល​ត្រឡប់​មក​ធម្មតា ទើប​អាច​មាន​ផ្ទៃពោះ​បាន - ធ្វើ​ឲ្យ​ឡើង ឬ​ស្រក​ទម្ងន់ អំឡុង​ពេល​ចាក់​ថ្នាំ​ពន្យារ​កំណើត - ឈឺក្បាល កើត​មុន ជ្រុះ​សក់ ការ​ថយ​ចុះ​ចំណង់​ផ្លូវ​ភេទ។


សុខភាពស្ត្រី

សម្រាលកូនរួច ពេលណាទើបទ្វារមាសស្ត្រីត្រលប់មកសភាពដើមវិញ?

សំណួរ​នេះ​ស្រីៗ​គ្នា​យើង​ឆ្ងល់​ច្រើន អ្នក​ខ្លះ​ថា សម្រាល​រួច ៣ខែ​ឯណោះ​ទើប​ទ្វារមាស​ស្ត្រី​ត្រលប់​មក​សភាព​ដើម​វិញ ខណៈ​មួយ​ចំនួន​ទៀត​គិត​ថា ទាល់​តែ​ស្ត្រី​មាន​រដូវ​ឡើង​វិញ។ ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ស្រាយ​ចម្ងល់​ខាង​លើ​នេះ​ថា ក្រោយ​សម្រាល​កូន​រួច​បាន ៦សប្តាហ៍ ឬ ១ខែកន្លះ គ្រូពេទ្យ​នឹង​ណាត់​ឲ្យ​ស្ត្រី​ទៅ​ជួប ដើម្បី​ពិនិត្យ​មើល និង​វាយ​តម្លៃ​ពី​ស្ថានភាព​សុខភាព​ទូទៅ រួម​ទាំង​ទ្វារមាស-មាត់ស្បូន ព្រោះ​ក្នុង​រយៈពេល​នេះ​ទ្វារមាស​ស្ត្រី​អាច​ជា​សះស្បើយ ត្រលប់​មក​សភាព​ដើម​វិញ​ហើយ ទោះ​មក​រដូវ ឬ​មិន​ទាន់​មក​រដូវក៏​ដោយ។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! បើ​ពេទ្យ​ពិនិត្យ​ឃើញ​អ្វី​ល្អ មិន​មាន​មាន​ដំបៅ ឬ​ខ្ទុះ​ទេ​នោះ មាន​ន័យថា ទ្វារមាស​ស្ត្រី​ត្រលប់​មក​ដូច​ដើម​វិញ​ហើយ ដែល​ស្ត្រី​ចាំបាច់​ត្រូវ​មាន​វិធី​ការពារ​ខ្លួន​នៅ​ពេល​រួមភេទ បើ​មិន​អ៊ីចឹង​ទេ អាច​នឹង​មាន​ផ្ទៃពោះ​កូន​បន្ទាប់​ទៀត ដែល​ចាស់ៗ​តែង​តែ​ហៅ​ថា ផើម​អុល​នោះ។ លោក​វេជ្ជបណ្ឌិត​ថា ក្រោយ​សម្រាល​កូន​បាន ១ខែ​កន្លះ គ្រូពេទ្យ​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​តែងតែណែនាំ និង​លើក​ទឹក​ចិត្ត​ឲ្យ​ស្ត្រី​ជ្រើស​រើស​វិធី​ពន្យារ​កំណើត​ណា​មួយ​ដែល​ស័ក្តិសម​នឹង​ខ្លួន ដើម្បី​បង្ការ​ការ​មាន​កូន​ដោយ​ចៃដន្យ ឬ​ការ​មាន​កូន​កៀក​គ្នា​ពេក ដែល​អាច​នឹង​ប៉ះពាល់​សុខភាព​ស្ត្រី​ជា​ម្តាយ។ មធ្យោបាយ​ពន្យារ​កំណើត​ទាំង​នោះ​រួម​មាន ស្រោម​អនាម័យ ថ្នាំលេប ថ្នាំចាក់ កង​ដាក់​ក្នុង​ស្បូន កង​ដាក់​ក្រោម​ស្បែក កៅ​អៀក​ពន្យារ​កំណើត ការ​ចង​បំពង់​មេជីវិត។ អត្ថបទគួរអាន៖ ស្រីៗមក​រដូវ​មិន​ទៀង​ ក្រោយ​ចាក់វ៉ាក់សាំង​កូវីដ-១៩ គួរ​បារម្ភ​អត់​? […]


សុខភាពស្ត្រី

ជំងឺ​អាងត្រគាក កើតមានតែ​លើមនុស្សស្រី? មនុស្សប្រុស​អាចជួបបញ្ហានេះអត់?

១- អ្វីទៅជាអាងត្រគាក? ​អាង​ត្រគាក​របស់​មនុស្ស​យើង​ម្នាក់​ៗ​មាន​ផ្ទុក​ដោយ សាច់​ដុំ​អាង​ត្រគាក សរសៃ​ពួរ ជាលិកា​ភ្ជាប់ និង​សរសៃ​ប្រសាទ។ អាង​ត្រគាក​មាន​​តួនាទី​ជា​អ្នក​រក្សា​ប្លោក​នោម ចុង​ពោះ​វៀន​ធំ និង​សរីរាង្គ​ក្នុង​អាង​ត្រគាក​ទាំង​អស់​ឲ្យស្ថិត​នៅ​កន្លែង​ត្រឹម​ត្រូវ និង​ធ្វើ​ការ​បាន​ល្អ។ ​មនុស្ស​ស្រី ​គឺ​ប្រឈម​មុខ​ជា​មួយ​បញ្ហា​កើត​លើង​បាត​អាង​ត្រគាក​ជាង​មនុស្ស​ប្រុស។ ២- តើអ្វីជាជំងឺអាងត្រគាក? ជំងឺមួយ​នេះ​កើត​ឡើង​នៅពេល​ដែល​​អាង​ត្រគាក​មិន​អាច​ទ្រ​ទ្រង់​សរីរាង្គ​ក្នុង​អាង​ត្រគាក​បាន​។ គេ​ចែក​ជំងឺ​​អាង​ត្រគាក​ចេញ​ជា​បី​មាន​ដូច​ជា៖ ហូរ​ទឹក​នោម​ដោយ​មិន​ដឹង​ខ្លួន៖ កើត​ឡើង​នៅ​ពេល​ដែល​យើង​មិន​អាច​គ្រប់​គ្រង​ទឹក​នោម​បាន ធ្វើ​ឲ្យ​ទឹក​នោម​លេច​ចេញ​មក​ដោយ​មិន​ដឹង​ខ្លួន។ ហូរ​លាមក​ដោយ​មិន​ដឹង​ខ្លួន៖ កើត​ឡើង​នៅ​ពេល​ដែល​យើង​មិន​អាច​គ្រប់​គ្រង​ចលនា​របស់​ពោះ​វៀន​បាន ហើយ​ជា​លទ្ធ​ផល​យើង​នឹង​ជួប​បញ្ហា​លាមក​ហូរ​ចេញ​មក​ដោយ​មិន​ដឹង​ខ្លួន។ ស្រុត​សរីរាង្គ​ក្នុង​អាង​ត្រគាក៖ កើត​ឡើង​នៅ​ពេល​ដែល ស្បូន ប្លោក​នោម ឬពោះ​វៀន​ធ្លាក់​ចូល​មក​ក្នុង​ទ្វារ​មាស និង​ធ្វើ​ឲ្យ​ប៉ោង​ក្នុង​ទ្វារ​មាស។ អត្ថបទពាក់ព័ន្ធ៖ ស្រីៗកើតគីសដៃស្បូនប្រភេទនេះ មិនបាច់បារម្ភទេ ៩០% អាចបាត់ទៅវិញដោយខ្លួនឯង ស្រីៗបើ​ជួបបញ្ហា​ប៉ុន្មានយ៉ាងនេះ អាចធ្វើឲ្យ​ចំណង់ផ្លូវភេទ​ធ្លាក់ចុះ រឿង​រដូវមិនទៀងធ្វើឲ្យ​ស្រីៗខ្វល់ចិត្តណាស់ដែរ តើបញ្ហានេះ​កើត​ឡើង​ដោយសារអ្វី? ស្រ្តីដល់វ័យអស់រដូវ បើ​ប្រើ​ថ្នាំ​ឲ្យ​មាន​រដូវ​វិញ អាច​ប្រឈម​នឹង​កើត​មហារីកទេ? ៣- ធ្វើដូចម្ដេចទើបយើងអាចដឹងថាមានជំងឺអាងត្រគាកឬអត់? យើង​​អាច​នឹង​មាន​ជំងឺ​អាង​ត្រគាក​ ប្រសិន​បើ​​មាន​រោគ​សញ្ញា​ដូច​ខាង​ក្រោម៖ មាន​បញ្ហា​ពេល​បត់​ជើង​តូច ទល់​លាមក ឬ​ឈឺ​ចាប់​ពេល​បន្ទោ​បង់ ឈឺ​ក្នុង​ទ្វារ​មាស ឬ​តឹង​ក្នុង​ទ្វារ​មាស ឈឺ​រន្ធ​គូទ ឬ​តឹង​ក្នុង​រន្ធ​គូទ មាន​អារម្មណ៍​ថា​ធ្ងន់ ឬ​ប៉ោង​ត្រង់​តំបន់​អាង​ត្រគាក​ មាន​កន្ត្រាក់​សាច់​ដុំ​អាងត្រគាក​ ៤- តើជំងឺអាងត្រគាក​ កើតតែលើមនុស្សចាស់មែនទេ? ភាគ​ច្រើន​យើង​អាច​ប្រឈម​មុខ​ជាមួយ​ជំងឺ​អាងត្រគាក​ នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ចាស់ ប៉ុន្តែ​វា​ក៏​មិន​មែន​ទាក់​ទង​ជាមួយ​អាយុ​កាន់​តែ​ចាស់​តែ​មួយ​មុខ​នោះ​ទេ ហើយ​យើង​ក៏​អាច​ដោះ​ស្រាយ​ជំងឺនេះ​តាម​វីធី​វេជ្ជ​សាស្ត្រ​បាន​ដូច​គ្នា។ ៥- តើអ្នកណាខ្លះដែលប្រឈមមុខខ្លាំងជាមួយជំងឺអាងត្រគាក? មនុស្ស​ស្រី​ដែល​ធ្លាប់​សម្រាល​កូន​រ គឺ​ប្រឈម​មុខ​ខ្ពស់​ជាមួយ​ជំងឺអាង​ត្រគាក ហើយ​អត្រា​មាន​បញ្ហាក៏​កាន់​តែ​ខ្ពស់​ទៅ​តាម​ចំនួន​ដង​ដែល​ស្រីៗ​​ធ្លាប់​សម្រាល​កូន។ ប្រសិន​បើ​យើង​​ធ្លាប់​វះ​កាត់​ត្រង់​អាង​ត្រគាក ឬ​ប្រើ​កាំ​រស្មី​ព្យាបាល​ជំងឺ​អាង​ត្រគាក យើង​​អាច​នឹង​​ជួប​បញ្ហា​ជំងឺ​អាង​ត្រគាក ដោយ​សារ​តែ​ជាលិកា​នៅ​ក្នុង​អាង​ត្រគាក​អាច​ត្រូវ​បាន​បំផ្លាញ​ក្នុង​អំឡុង​ពេល​ទទួល​ការ​ព្យាបាល​។ មួយ​ទៀត​​របៀបរបប​​នៃ​ការ​រស់​នៅ និង​កត្តា​ហ្សែន​ក៏​ជា​ផ្នែក​មួយ​ក្នុង​ចំណោម​មូល​ហេតុ​ជាច្រើន​ផ្សេង​ទៀត។ ៦- តើការព្យាបាលបញ្ហាបាតអាងត្រគាកមានអ្វីខ្លះ? ការ​ព្យាបាល​ដោយ​មិន​ចាំ​បាច់​វះ​កាត់​មានដូច​ជា៖ ហ្វឹក​ហាត់​សាច់​ដុំ​អាង​ត្រគាក​ ដើម្បី​គ្រប់​គ្រង​សាច់​ដុំ​ត្រង់​អាង​ត្រគាក​ឡើង​វិញ ប្រើ​ថ្នាំ​ចាក់​ព្យាបាល​បញ្ហា​ប្លោក​នោម ថ្នាំ​ពេទ្យ​សម្រាប់​គ្រប់​គ្រង​ប្លោក​នោម ឬ​ដើម្បី​ព្យាបាល​បញ្ហា​រាក និង​គ្រប់​គ្រង​ការ​បង់​ជើង​ធំ ដាក់​សន្ទះ​ស៊ក​ចូល​ក្នុង​ទ្វារ​មាស ដើម្បី​ព្យាបាល​ស្រុត​សរីរាង្គ​ក្នុង​អាង​ត្រគាក […]


សុខភាពស្ត្រី

ក្រោយ​សម្រាលកូន​ដោយធម្មជាតិ ទ្វារមាសស្រ្តីអាចវិលមករកសភាពដើមវិញអត់?​

១- អ្វីជា​បញ្ហារលុងទ្វារមាស? គ្រូពេទ្យ​​ផ្នែក​រោគ​ស្រ្តី ភាគ​ច្រើន​តែង​​ប្រាប់ស្រីៗ​ទើប​ផ្តល់​កំណើតកូន​រួចថា ទ្វារ​មាស​យើង​នឹង​ត្រឡប់​ទៅ​ដូច​ដើម​វិញ​ក្រោយ​សម្រាល ប៉ុន្តែ​គ្រប់​យ៉ាង​ហាក់​មិន​ដូច​ពេទ្យ​និយាយ​នោះទេ។ ជា​ទូទៅ ទំហំ​ទ្វារ​មាស​ធម្មតា​របស់​មនុស្ស​ស្រី គឺ​ស្មើ​គ្នា​ជា​មួយ​ទំហំ​លិង្គ​មនុស្ស​ប្រុស។ យ៉ាងណា​ ​ទ្វារ​មាស​​ស្រីៗ​​នឹង​ប្រែ​ប្រួល ពិសេស​ក្រោយ​ពី​យើង​ធ្លាប់​សម្រាលកូន​បាន​ម្តង។ ពេល​សម្រាល​កូន​ ទ្វារ​មាសយើង​​យឺត​ធំ​ខ្លាំងលើស​ពី​ធម្មតា។ បន្ទាប់​ពី​ជា​សះ​ស្បើយ​ពី​មុខ​របួស សាច់​ដុំ​ទ្វារ​មាស​នឹង​រឹង​​ជាង​មុន ទំហំ​​ក៏​ធំ​ជាង​មុន​ដែរ ពោល​ធំ​ជាង​ទំហំ​លិង្គ​ប្រុសៗ​តែ​ម្តង។ សម្រាប់​ស្រីៗ​មួយ​ចំនួន ហៅ​បញ្ហា​មួយ​នេះ​ថា រោគ​សញ្ញា​រលុង​ទ្វារ​មាស (VRS)។ ២-ធ្វើ​ម៉េច​ដឹងថា​មាន​បញ្ហា​រលុង​ទ្វារ​មាស? សញ្ញា​ទាំង​អស់​ខាង​ក្រោម នឹង​ប្រាប់​ថា​ទ្វារ​មាស​របស់យើង​​រលុង ឬយ៉ាងណា​៖ – ពេល​រួម​ភេទ ​មាន​អារម្មណ៍ថា​​ទ្វារ​មាស​រលុង និង​ធំ​ជាង​មុន – មិន​មាន​អារម្មណ៍​កកិត អំឡុង​ពេល​រួម​ភេទ – អារម្មណ៍​ពេល​រួម​ភេទ​ខុស​ប្លែក​ ​ពី​មុន​ពេល​សម្រាលកូន​រួច។ បើ​យើង​​មាន​សញ្ញា​ទាំង​អស់​នេះ មាន​ន័យ​ថា យើង​មាន​បញ្ហា​រលុង​ទ្វារ​មាស​ហើយ។ បញ្ហា​ទាំង​អស់​នេះ អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ជីវិត​ផ្លូវ​ភេទ​យើង​ទៀត​ផង។ អត្ថបទពាក់ព័ន្ធ៖ ស្រីៗមិនគួរប្រហែស រោគសញ្ញាទាំងនេះអាចជាជំងឺគីសដៃស្បូន ស្រីៗ​កុំ​ទាន់​អូស​រំលង! មហារីក​មាត់​ស្បូន​​គ្រោះថ្នាក់​ណាស់ គួរ​ការពារ​យ៉ាង​ម៉េច? ស្រីៗកុំមើល​រំលង​ មូល​ហេតុ​ទាំងនេះអាច​ធ្វើឲ្យ​មាន​បញ្ហា​បាត់រដូវ ជំងឺមួយនេះ អាចឲ្យស្ត្រីមករដូវតិច អត់កូន និងរលូតកូនញឹកញាប់! ៣-ហេតុអ្វីបានជាស្រីៗ​ជួប​បញ្ហារលុងទ្វារមាស? ស្រីៗ​គ្រប់​រូប មិន​មែន​កើត​មក​មាន​បញ្ហា​រលុង​ទ្វារមាស​ទាំង​អស់​នោះ​ទេ ហើយ​បញ្ហា​ក៏​មិន​មែន​បណ្ដាល​មក​ពីការ​​រួម​ភេទ​នោះ​ដែរ។ ករណី​ប៉ះ​ទង្គិច​ទ្វារ​មាស គឺ​ជា​បញ្ហា​ចម្បង​ ហើយ​មូល​ហេតុ​ការ​ទង្គិច​ទាំង​នោះ គឺ​សម្រាលកូន​នេះ​ឯង។ បើ​យើង​ធ្លាប់​សម្រាល​កូន​ច្រើន​លើក ច្បាស់​ជា​ប្រឈម​ខ្ពស់​ជា​មួយ​ការ​ប៉ះ​ទង្គិច​ទ្វារ​មាស និង​បញ្ហារលុង​ទ្វារមាស។ ករណី​វះ​កាត់​​​ស្បូន​ចេញ វះ​កាត់​នៅ​ក្នុង​អាង​ត្រគាក ក៏​ជា​ដើម​ហេតុ​ធ្វើ​ឲ្យ​មាន​របួស​នៅ​ទ្វារ​មាស​ដូច​គ្នា។ ប៉ុន្តែ ​មូល​ហេតុ​ទាំង​អស់​នោះ កម្រ​កើត​ឡើង​ណាស់ បើ​ធៀប​ជា​មួយ​ស្រីៗ​​ធ្លាប់​សម្រាល​កូន​តាម​ធម្មជាតិ។ ៤- […]


សុខភាពស្ត្រី

រឿង​រដូវមិនទៀងធ្វើឲ្យ​ស្រីៗខ្វល់ចិត្តណាស់ដែរ តើបញ្ហានេះ​កើត​ឡើង​ដោយសារអ្វី?

ស្រី​គ្នាយើង​មួយ​ចំនួន​អាច​នឹង​មាន​វដ្ដ​រដូវ​ទៀងទាត់​រៀង​រាល់​ ២៨​ ថ្ងៃ ខណៈ​ស្រីៗ​មួយ​ចំនួន​ទៀត​មាន​វដ្ដ​រដូវ​មិន​ទៀងទាត់​ មាន​ខ្លះ​អាច​បាត់​មួយ​ខែ​តែ​ម្ដង និង​ខ្លះ​ទៀត​វដ្ដ​រដូវ​ខុស​គ្នា​ពី​មួយ​ទៅ​មួយ​។ តើ​រដូវមិនទៀងទាត់អាចបង្កមកពីមូល​ហេតុ​អ្វីខ្លះ? រោគសញ្ញា​នៃ​រដូវ​មិន​ទៀង រដូវ​មិន​ទៀង​គឺ​នៅ​ពេល​ដែល​វដ្ដ​រដូវ​តិចជាង​ ឬ​យូរ​ជាង​ធម្មតា។ នេះ​មាន​ន័យ​ថា​រយៈពេល​គិត​ចាប់​ពី​ថ្ងៃ​ទី​១​ ក្រោយ​ពី​អស់​រដូវ​លើក​មុន​រហូត​ដល់​ថ្ងៃ​មាន​រដូវ​ម្ដង​ទៀត​គឺ​តិច​ជាង ​២៤ ​ថ្ងៃ​ ឬ​យូរ​ជាង​ ៣៨ ​ថ្ងៃ។ យើង​អាច​មាន​រដូវ​មិន​ទៀង​ប្រសិន​ជា​រយៈពេល​នៃ​វដ្ដ​រដូវ​ខុសគ្នា​ច្រើន​ជាង​ ​២០ ​ថ្ងៃ​ពី​មួយ​ខែ​ទៅ​មួយ​ខែ។ ឧទាហរណ៍​ប្រសិនជា​វដ្ដ​រដូវ​របស់​យើង​ផ្លាស់​ប្ដូរ​ពី​ធម្មតា ​២៥​ ថ្ងៃ​ទៅ ​៤៦​ ថ្ងៃ​នៅ​ខែ​បន្ទាប់​ និង​ត្រលប់​មក​២៥​ថ្ងៃ​វិញ​នៅ​ខែ​បន្ទាប់​មួយ​ទៀត។ រដូវ​មិន​ទៀង​គឺ​ជា​រឿង​ធម្មតា​សម្រាប់​ក្មេង​ស្រី​ជំទង់ និង​ស្ត្រី​ជិត​អស់​រដូវ។ ក្មេង​ស្រី​ជំទង់​អាច​នឹង​មាន​វដ្ដ​រដូវ​មិន​ទៀង​ទាត់​នៃ​ប៉ុន្មាន​ឆ្មាំ​ដំបូង​មុន​នឹង​មាន​វដ្ដ​រដូវ​ទៀងទាត់ធម្មតា។ មូលហេតុផ្សេងទៀត​​បង្ក​ឲ្យ​រដូវ​មិន​ទៀង អំឡុងឈាន​ដល់វ័យជិតអស់រដូវ (Perimenopause)៖ នៅ​ពេល​ឈាន​ចូល​ដល់​បម្រែបម្រួល​ជិត​អស់​រដូវ​ វដ្ដ​រដូវ​នឹង​មាន​ការ​ប្រែប្រួល​ខ្លាំង​។ ប្រសិន​ជា​យើង​បាត់​រដូវ​ច្រើន​ជាង ​២ ​ដង នោះ​យើង​អាច​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ជិត​​អស់​រដូវហើយ​។ ស្ត្រេស និង​ជំងឺ​ថប់​បារម្ភ៖ ស្ត្រេស​រ៉ាំរ៉ៃ ឬ​ជំងឺ​ថប់​បារម្ភ​រយៈពេល​ខ្លី​ទៅ​លើ​បញ្ហា​អ្វី​មួយ​អាច​ប៉ះពាល់​ដល់​តុល្យភាព​អ័រម៉ូន​ដែល​បង្ក​ឲ្យ​មាន​វដ្ដ​រដូវ​មិន​ទៀង និង​បាត់​រដូវ។ ហាត់ប្រាណ​ខ្លាំង៖ ការ​ហាត់ប្រាណ​ខ្លាំង​ពេក​អាច​ជះ​ឥទ្ធិពល​លើ​ការ​មក​រដូវ និង​ពេល​ខ្លះ​បញ្ឈប់​ការ​មក​រដូវ​ទៀតផង។ ជំងឺ​អត់​ឃ្លាន​អាហារ តម​អាហារ ឬ​ស្រក​ទម្ងន់៖ ការ​សម្រក​ទម្ងន់​ខ្លាំង​មិន​ថា​មក​ពី​ការ​ហាត់ប្រាណ​ខ្លាំង​ពេក តម​អាហារ ជំងឺ​មិន​​ឃ្លាន​អាហារ ឬ​ជំងឺ​អ្វី​មួយផ្សេងទៀត​នោះ​ទេ គឺ​​សុទ្ធ​តែ​អាច​ប៉ះពាល់​ដល់​វដ្ដ​រដូវ។ កត្តា​អាយុ៖ ដូច​បាន​លើក​ឡើង​ខាង​លើ​ អំឡុងពេល​ជិតអស់​រដូវ និង​ពេលអស់​រដូវ​អាច​បង្ក​ឲ្យ​មាន​រដូវ​មិន​ទៀង។ ប៉ុន្តែ​​បើ​មាន​រដូវ​នៅ​អាយុ​ក្មេង​ពេក​ក៏​បង្ក​ឲ្យ​មាន​រដូវ​មិន​ទៀង​ដែរ​ដែល​នេះ​ត្រូវការ​រយៈពេល​ច្រើន​ឆ្នាំ​មុន​នឹង​មាន​វដ្ដ​រដូវ​ទៀងទាត់។ ពន្យារ​កំណើត៖ ការ​ប្រើ​ប្រាស់​ថ្នាំ​ពន្យារ​កំណើត ឬ​ការប្រើប្រាស់​ឧបករណ៍​ពន្យារ​កំណើតដាក់​កងនៅ​ក្នុង​ស្បូន​ក៏​អាច​ជា​មូលហេតុ​បង្ក​ដែរ។ ជំងឺ Polycystic ovary syndrome […]


សុខភាពស្ត្រី

ស្រីៗបើ​ជួបបញ្ហា​ប៉ុន្មានយ៉ាងនេះ អាចធ្វើឲ្យ​ចំណង់ផ្លូវភេទ​ធ្លាក់ចុះ

ជា​រឿង​ធម្មជាតិ​ទៅ​ហើយ​ដែល​ចំណង់​ផ្លូវ​ភេទ​របស់​ស្រីៗ​យើង​មាន​ការ​ប្រែ​ប្រួល​ពី​ពេល​មួយ​ទៅ​ពេល​មួយ​នោះ ​ដោយ​ពេល​ខ្លះ​ក៏​មាន​ចំណង់​ខ្លាំង និង​ពេល​ខ្លះ​ក៏​តិច​ទៅ​តាម​ហ្នឹង​ដែរ។ យ៉ាង​ណា​ក៏​មាន​បញ្ហា​វ័យ សុខភាព​ផ្លូវកាយ និង​ផ្លូវ​ចិត្ត ​មួយ​ចំនួន​បង្ក​ឲ្យ​ចំណង់​ផ្លូវ​ភេទ​របស់​ស្រីៗ​ធ្លាក់​ចុះ​បាន។ មុ​ន​នឹង​និយាយ​ដល់​មូល​ហេតុ​នាំ​ឲ្យ​ស្រីៗ​បាត់​បង់​ចំណង់​ផ្លូវ​ភេទ យើង​ក៏​គួរ​ដឹង​ពី​រោគសញ្ញា​មួយ​ចំនួន​ដែល​បង្ហាញ​ថា​ស្រីៗ​យើង​ចាប់​ផ្ដើម​ធ្លាក់ចុះ​ចំណង់​ផ្លូវ​ភេទ​ហើយ។ រោគ​សញ្ញា​ទាំង​នោះ​រួម​មាន៖ មិន​ចាប់​អារម្មណ៍​នឹង​សក​ម្មភាព​ណាមួយ​ទាក់ទង​នឹងការ​រួមភេទ រួមទាំង​ការ​សម្រេច​កាម​ផង​ដែរ មិន​ដែល ឬ​យូរៗ​ម្ដង​ទើប​នឹង​ដល់​រឿង​រួមភេទ ព្រួយ​បារម្ភពី​ការ​បាត់​បង់​ចំណង់​ផ្លូវ​ភេទ​របស់​ខ្លួន។ អត្ថបទពាក់ព័ន្ធ៖ ក្រោយមានជំងឺគាំងបេះដូង អាចរួមភេទ​បាន​វិញនៅពេលណា? ជំងឺប្រមេះទឹកថ្លាបើមិនព្យាបាលត្រឹមត្រូវ ស្រីៗអាចប្រឈមអត់កូន ប្រុសៗមានបញ្ហាពងស្វាស ស្រីៗធ្លាប់ដឹងអត់ថា ធ្លាក់សមានរៀងរាល់ខែ តែទាល់បែបនេះទើបគួរឲ្យបារម្ភ ពេលអស់រដូវ! ស្ត្រីគួរបង្ការខ្លួនបែបនេះទើបល្អ ចៀសវាងសុខភាពទ្រុឌទ្រោម ស្រីៗ​សម្អាតកន្លែងសម្ងាត់ជារឿងសំខាន់ តែ​បើសម្អាតដោយវិធីនេះនឹង​គ្រោះធំមិនខាន សម្រាប់​មូល​ហេតុ​បង្ក​ឲ្យ​ស្រីៗ​យើង​បាត់​បង់ ឬ​ធ្លាក់​ចុះ​ចំណង់​ផ្លូវ​ភេទ​រួម​មាន៖ ១. កត្តា​ផ្លូវ​កាយ​ ស្រីៗ​យើង​ខ្លះ​បាន​ជួប​បញ្ហា​ពេល​រួម​ភេទ ដូច​ជា​មាន​ការឈឺចាប់​ខ្លាំង​ពេល​កំពុង​រួមភេទ មិន​អាច​ដល់​ចំណុច​កំពូល បំបៅ​ដោះកូន អស់​ដូវ មាន​ជំងឺ​ប្រចាំ​កាយ​ដូច​ជា​មហារីក ទឹកនោមផ្អែម រលាក​សន្លាក់ និង​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ក៏​​​​សុទ្ធ​តែ​អាច​កាត់បន្ថយ​ចំណង់​ផ្លូវ​ភេទ​របស់​ស្រីៗ​ដែរ។​ ជាមួយ​គ្នា​នោះ​ដែរ បើ​ស្រី​ៗ​យើង​រវល់​មើល​មើល​ថែ​កូន មើល​ថែ​ប៉ា​ម៉ាក់​ចាស់​ៗ​ក្នុង​គ្រួសារ​ក៏​​អាច​ធ្វើ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​ធ្លាក់​ចុះ​ដែរ។​ ២. កត្តា​ផ្លូវ​ចិត្ត នៅ​ពេល​ដែល​យើង​មាន​អារម្មណ៍​មិន​ល្អ​ ក៏​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ចំណង់ផ្លូវ​ភេទ​របស់​យើង​ដូច​គ្នា។ បញ្ហា​ផ្លូវ​ចិត្ត​ទាំង​នោះ​មាន​ដូច​ជា៖ ជំងឺ​បាក់ទឹកចិត្ត ឬ​ថប់​បារម្ភ តានតឹង​ក្នុង​ចិត្ត​ព្រោះ​រឿង​លុយ​កាក់ ឬ​ការងារ បាក់​សម្រស់ និង​ ធ្លាប់​ជួប​បទ​ពិសោធន៍​អវិជ្ជមាន​រឿង​រួមភេទ​ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ […]


សុខភាពស្ត្រី

ហេតុអ្វីបានជាស្រីៗខ្លះ​​ចេះតែ​មានអាការៈចង្អោរពេលមករដូវ?

ស្រីៗ​គ្នាយើង​មួយ​ចំនួន​អាច​នឹង​មាន​អាការៈ​ចង្អោរ​ពេល​មក​រដូវ​ ដែល​នេះ​ជា​រឿង​ធម្មតា​មួយ អាច​បង្ក​ពី​ការ​ប្រែប្រួល​អ័រម៉ូន​ពេល​មក​រដូវ។ ទោះបីជា​អាការៈ​ចង្អោរ​ជា​រឿង​ធម្មតា ប៉ុន្តែ​អាការៈ​នេះ​ក៏​អាច​បង្ហាញ​ពី​ស្ថានភាព​សុខភាព​មួយ​ចំនួន​ដែរ។ ១. ការ​ឈឺចាប់​ពេល​មក​រដូវ អាការៈ​ឈឺចាប់​ពេល​មក​រដូវ​ គឺ​តែង​បង្ក​ឲ្យ​មាន​អាការៈ​ចង្អោរ។ ការ​ឈឺចាប់​នេះ​អាច​បង្ក​ដោយ​ការ​កន្ទ្រាក់​ស្បូន​មាន​ការ​កើន​ឡើង​ ដែល​នេះ​កើត​ឡើង​ដោយសារ​ជញ្ជាំង​ស្បូន​ផលិត​អ័រម៉ូន​ប្រូស្តាគ្លង់ឌីន (Prostaglandin) ​ជា​អ័រម៉ូន​គ្រប់គ្រង​ការ​កន្ទ្រាក់​ស្បូន។ អាការៈ​ឈឺចាប់​ពេល​មក​រដូវ​អាច​មាន​ការ​ឈឺចាប់​នៅ​ពោះ​ផ្នែក​ខាងក្រោម ត្រគាក ភ្លៅ និង​ខ្នង។ ពេល​ខ្លះ​ការ​ឈឺចាប់​នេះ​អាច​ធ្វើ​ឲ្យ​យើង​មិន​ស្រួល​ខ្លួន​រហូត​ដល់​មាន​អាការៈ​ចង្អោរ។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ២. បណ្ដុំ​រោគសញ្ញា​មុន​ពេល​មក​រដូវ (PMS) បណ្ដុំ​រោគសញ្ញា​មុន​ពេល​មក​រដូវ​តែងប៉ះពាល់ដល់​​​ទាំង​ផ្លូវកាយ និង​ផ្លូវ​អារម្មណ៍​ ដែល​អាការៈ​នេះ​តែង​កើត​មាន​មុន​ពេល​មក​រដូវ​ ១-២ ​សប្ដាហ៍ និង​បន្ត​មាន​រហូត​ដល់​ពេល​មក​រដូវ​ រួច​បាត់​ទៅ​វិញ​នៅ​ ២-៣ ​ថ្ងៃ​ក្រោយ។ អ្នក​ជំនាញ​វេជ្ជសាស្ត្រ​ជឿ​ថា​បណ្ដុំ​រោគសញ្ញា​មុន​ពេល​មក​រដូវ​បង្ក​ដោយ​ការ​ប្រែប្រួល​នៃ​អ័រម៉ូន។ ​បណ្ដុំ​រោគសញ្ញា​មុន​ពេល​មក​រដូវ​ ក៏​មាន​អាការៈ​ឈឺចាប់​ពេល​មក​រដូវ​ដែល​អាច​បង្ក​ឲ្យ​មាន​អាការៈ​ចង្អោរ​។ ​បណ្ដុំ​រោគសញ្ញា​មុន​ពេល​មក​រដូវ​ក៏​អាច​បង្ក​ឲ្យ​ទល់លាមក រាករូស ហើម​ពោះ ឈឺក្បាល និង​ឈឺខ្នង។ ក្រៅ​ពី​នេះ​ ក៏​ប៉ះពាល់​ដល់​ផ្លូវ​អារម្មណ៍​ដូចជា​អារម្មណ៍​ឡើង​ចុះ ថប់បារម្ភ ឆេវឆាវ និង​ពិបាក​ក្នុង​ការ​គេង។ ៣. ​បណ្ដុំ​រោគសញ្ញា​មុន​ពេល​មក​រដូវ​ធ្ងន់ធ្ងរ (PMDD) ​បណ្ដុំ​រោគសញ្ញា​មុន​ពេល​មក​រដូវ​ធ្ងន់ធ្ងរ​ គឺ​មាន​អាការៈ​ស្រដៀង​នឹង​​បណ្ដុំ​រោគសញ្ញា​មុន​ពេល​មក​រដូវ​ដែរ ប៉ុន្តែ​អាច​នឹង​ប៉ះពាល់​ដល់​ការ​ធ្វើ​សកម្មភាព​ប្រចាំ​ថ្ងៃ​បាន។ អាការៈ​នេះ​ក៏​បង្ក​ដោយ​ការ​ប្រែប្រួល​នៃ​អ័រម៉ូន​ដែរ។ ប៉ុន្តែ​ក្នុង​ករណី​​បណ្ដុំ​រោគសញ្ញា​មុន​ពេល​​មក​រដូវ​ធ្ងន់ធ្ងរ (PMDD) ការ​ប្រែប្រួល​នៃ​អ័រម៉ូន​អាច​បណ្ដាល​ឲ្យ​កម្រិត​អ័រម៉ូន​សេរ៉ូតូនីន (Serotonin) ដែល​នេះ​អាច​បង្ក​ឲ្យ​មាន​​ការ​ប្រែប្រួល​អារម្មណ៍។ ម៉្យាងទៀត បណ្ដុំ​រោគសញ្ញា​មុន​ពេល​មក​រដូវ​ធ្ងន់ធ្ងរ (PMDD) ក៏​បង្ក​ឲ្យ​មាន​អាការៈ​ចង្អោរ […]


ជំងឺគីសក្រពេញអូវែ

កុំបារម្ភ! កើតគីសដៃស្បូនប្រភេទនេះ ៩០% អាចបាត់ទៅវិញខ្លួនឯង

គីស​ដៃ​ស្បូន​មាន​ច្រើន​ប្រភេទ មាន​ទាំង​កាច និង​ស្លូត មានគីសទឹក គីស​ឈាម​រដូវ គីស​បង្ក​ឡើង​ដោយ​ពង​មេជីវិត​តាម​រដ្ត​រដូវ ជាដើម។ ក្នុង​ចំណោម​គីស​ទាំង​នោះ គីស​បង្ក​ឡើង​ដោយ​ពង​មេជីវិត​តាម​វដ្តរដូវ ៩០% អាច​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង ឯ ១០% ទៀត មិន​វិវត្ត​ទៅ​ជា​កាច​នោះ​ទេ អាច​នៅ​ទំហំ​ដដែល ឬ​ធំៗ​ទៅ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោកស្រី​វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី សញ្ញាបត្រ​ពី​បារាំង។ លោកស្រី​វេជ្ជបណ្ឌិត​បាន​បន្ត​ថា ប្រដាប់​ភេទ​ស្ត្រី មានទ្វារមាស រន្ធទ្វារមាស មាត់ស្បូន តួស្បូន ដៃស្បូន​ឆ្វេងស្តាំ និង​កន្សោម​មេជីវិត (អូវែ)។ យើង​តែ​ងនិយាយ​ថា គីស​ដៃ​ស្បូន តែ​តាម​ពិត​ទៅ​គីស​ទាំង​នោះ​នៅ​នឹង​កន្សោម​មេ​ជីវិត​នោះ​ទេ។ កន្សោម​មេ​ជីវិត​បង្កើត​ឡើង​ដោយ​កោសិកា​សំបក កោសិកា​ទ្រទ្រង់ កោសិកា​មេជីវិត ហើយ​គីស​អាច​កើត​ចេញ​ពី​កោសិកា​ទាំង​អស់​នោះ។ គីស​ដែល​កើត​ចេញ​ពី​កោសិកា​សំបក មាន​គីស​ប្រភេទ​ទឹក ខាប់​អន្ធិលៗ គីស​អាច​កើ​តពី​ពង​មេជីវិត​របស់​យើង ទៅ​តាម​ការ​លូតលាស់​ពង​មេជីវិត​នៅ​តាម​វដ្តរ​ដូវ។ ឯ​គីស​កើត​ចេញ​ពី​កោសិកា​ទ្រទ្រង់ គឺ​មាន​ទាំង​សក់ ឆ្អឹង ខ្លាញ់ និង​ស្បែក ដែល​គីស​ប្រភេទ​នេះ​មាន​ឈ្មោះ​ថា (Dermoid Cyst) ។ [embed-health-tool-ovulation] ចំណែក​គីស​មួយ​ទៀត​ជា​គីស​ប្រភេទ​ឈាម​រដូវ ដែល​ជា​ធម្មតា​កោសិកា​ស្រទាប់​រដូវ​នៅ​ក្នុង​ស្បូន តែ​នៅ​ពេល​មួយ​កោសិកា​ស្រទាប់​រដូវ​រត់​មក​ទុំ​ជាប់​ជាមួយ​កន្សោម​មេជីវិត បង្កើត​ទៅ​ជា​ឈាម​រដូវ​នៅ​កន្លែង​ហ្នឹង​បង្ក​ទៅ​ជា​គីស។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ