សុខភាពស្ត្រី

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន នៅ May 06, 2022

សុខភាព​ស្ត្រី​- ​មាន​គ្នា​យើង​ច្រើន​ណាស់​កំពុង​ប្រឈម​បញ្ហាស្រីៗ ដែល​ប្រុសៗ​ភាគ​ច្រើន​មិន​យល់។ ​បញ្ហា​ផ្លូវ​ភេទ​​​មួយ​ចំនួន​ដែល​លម្អិត​ក្នុង​ផ្នែក​នេះ​មាន ​ជំងឺគីសក្រពេញអូវែ ​ជំងឺដុំស្បូន ​ការបង្ករោគអាងត្រគាក ​ជំងឺក្រពេញទីរ៉ូអ៊ីត ​ការអស់រដូវ ​ការពិនិត្យនិង​ធ្វើតេស្តសុខភាពស្រ្តី ​ការមករដូវ ​បញ្ហា​ស្ត្រី​ផ្សេងទៀត​ ​ ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពស្ត្រី

ទ្វារមាសធុំក្លិនស្អុយឆ្អេះឆ្អាប ស្រីៗគួរញ៉ាំអាហារប្រភេទនេះ ជួយកម្ចាត់ក្លិនបានច្រើន

ស្រី​ៗ​គ្នា​យើង​ដែល​មាន​បញ្ហា​ទ្វារ​មាស​ធុំ​ក្លិន​ស្អុយ​ឆ្អេះឆ្អាប និង​បាត់បង់​ទំនុក​ចិត្ត​​អំឡុង​ពេល​ប្រតិបត្តិការ​ជាមួយ​និង​ដៃគូ អាច​សាកល្បង​ញ៉ាំ​អាហារ​ប្រភេទ​នេះ ពីព្រោះ​វា​អាច​កាត់បន្ថយ​ក្លិន​មិន​ល្អ​បាន​ច្រើន។ ការ​ពិត​ទៅ ទ្វារ​មាស​ស្រ្តី​យើង​អាច​មាន​ធុំ​ក្លិន​តិចតួច​ជា​រឿង​ធម្មតា​ទេ នៅ​ពេល​ដែល​យើង​ញ៉ាំ​អាហារ​ជាក់លាក់​មួយ​ចំនួន ប៉ុន្តែ​បើ​មាន​ក្លិន​ខ្លាំង​មិន​បាត់​ គួរ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ ទើប​ជា​ការ​ប្រសើរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! អាហារ​ប្រភេទ​ណា​ ដែល​ជួយ​កម្ចាត់​ក្លិន​មិន​ល្អ​ចេញ​ពី​ទ្វារ​មាស? ១. ទឹក​ដោះ​គោ​ជូរ ទឹក​ដោះ​គោ​ជូរ ជា​អាហារ​មួយ​ប្រភេទ​ដែល​ធ្វើ​ឱ្យ​ទ្វារ​មាស​មាន​ក្លិន​ល្អ​ ពីព្រោះ​វា​ផ្ទុក​បាក់តេរី ​Lactobacillus ដែល​ជួយ​ស្តារ​តុល្យភាព​បាក់តេរី​ល្អ​នៅ​ក្នុង​ទ្វារមាស​ ជួយ​បញ្ចៀស​ការ​ឆ្លង​រោគ ក៏​ដូចជា​ជួយ​ឱ្យ​ទ្វារ​មាស​មាន​សុខភាព​ល្អ និង​កាត់បន្ថយ​ក្លិនមិន​ល្អ។ ២. ផ្លែ​ម្នាស់ ជាមួយ​គ្នា​នេះ​ដែរ ផ្លែ​ម្នាស់​សម្បូរ​ទៅ​ដោយ​វីតាមីន ​C វីតាមីន ​B និង​ជាតិ​សរសៃ​ ដែល​អាច​ជួយ​​ពង្រឹង​ដល់​សុខភាព​ក្រពះ​ពោះវៀន ព្រម​ទាំង​ជួយ​កម្ចាត់​ក្លិន​មិន​ល្អ​ពី​ទ្វារមាស និង​បញ្ចៀស​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ​ដែរ។ ៣. ផ្លែ​ប៉ោម ចំណែក​ផ្លែ​ប៉ោម​ ក៏​ផ្ទុក​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម ដែល​ជួយ​ជំរុញ​លំហូរ​ឈាម​ក្នុង​ទ្វារមាស​ បង្ការ​ការវិវត្ត​នៃ​ដុំ​សាច់​ស្បូន ព្រម​ទាំង​ជួយ​បង្កើន​ចំណង់​ផ្លូវ​ភេទ​ផង​ដែរ។ ៤. តែ​ខ្ញី ភេសជ្ជៈ​ដ៏​អស្ចារ្យ​មួយ​ទៀត​ សម្រាប់​សុខភាព​ទ្វារ​មាស គឺ​តែ​ខ្ញី ពីព្រោះ​វា​សម្បូរ​ទៅ​ដោយ​សមាសធាតុ​ប្រឆាំង​នឹង​មេរោគ (Antimicrobial properties) ដែល​ជួយ​ជំរុញ​សុខភាព​ក្រពះ​ពោះវៀន ​សុខភាព​ទ្វារមាស​ និង​​ជួយ​រក្សា​ក្លិន​ល្អ​ក្នុង​​ទ្វារ​មាស​ថែម​ទៀត​ផង។ [embed-health-tool-ovulation] ៥. ក្រូច​ឆ្មារ លើស​ពី​នេះ ក្រូច​ឆ្មារ​សម្បូរ​ទៅ​ដោយ​វីតាមីន​C និង​អាស៊ីដ Acidic ដែល​ជួយ​ថែរក្សា​តុល្យភាព​ទ្វារមាស ក៏​ដូចជា​​បង្ការ​ការ​បង្ក​រោគ​លើ​ទ្វារមាស​ និង​ជួយ​បន្តឹង​ទ្វារ​មាស​ ក្រោយ​សម្រាល​កូន​រួច​។ ហេតុនេះ​ហើយ ស្រី​ៗ​គ្នា​យើង​ដែល​មាន​ក្លិន​មិន​ល្អ […]

អត្ថបទផ្សេងទៀតពី សុខភាពស្ត្រី

ស្វែងរក សុខភាពស្ត្រី

សុខភាពស្ត្រី

បែបណាទើបហៅថារដូវមកទៀង និងមិនទៀង

ចូលដល់វ័យ​គ្រប់ការស្ត្រី​នឹង​ធ្លាក់​ឈាម​រដូវ​ ហើយ​ការ​មក​រដូវ​នេះ​មាន​លក្ខណៈ​ស្រដៀង​គ្នា​ទាំងអស់ គឺ​មក​ជា​រៀងរាល់​មួយ​ខែ​ម្ដង។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី។ លោក​បន្ថែម​ទៀត​ថា ស្ត្រី​ខ្លះ​រដូវ​មិន​មែន​សុទ្ធ​តែ​មក​ជា​ទៀងទាត់​រាល់​ខែ​ឡើយ។ ការ​មក​រដូវ​មិន​ទៀង​ទាត់​នេះ ពេល​ខ្លះ​ចាត់​ទុក​ថា​វា​ជា​រឿង​ធម្មតា ប៉ុន្តែ​ក៏​មាន​បញ្ហា​ខ្លះ​ទៀត ជា​រឿង​មិនមែន​ធម្មតា ដូចនេះ​ស្ត្រី​ត្រូវ​ស្វែង​យល់ និង​ប្រុងប្រយ័ត្ន​ចំពោះ​សុខភាព។ វេជ្ជបណ្ឌិត​ឯកទេស​សម្ភព និង​រោគ​ស្ត្រី​រូប​នោះ​បាន​ឲ្យ​និយមន័យ​រដូវ​ទៀង និង​រដូវ​មិន​ទៀង​ថា រដូវ​ទៀង​ជា​ធម្មតា​ឈាម​ធ្លាក់​មក​រៀងរាល់​ខែ វដ្តរដូវ​ជា​មធ្យម ២៨ ថ្ងៃ គឺ​នៅ​ចន្លោះ​គម្លាត​ពី ២១-៣៥ ថ្ងៃ ហើយ​ធ្លាក់​ឈាម ៣-៤ ថ្ងៃ ឬ ១ សប្ដាហ៍។ ឧទាហរណ៍៖ ស្ត្រី​ខ្លះ​មាន​វដ្ត​រដូវ ២៨ ថ្ងៃ រាល់ ២៨ ថ្ងៃ​មក​ម្ដង ឬ ៣០ថ្ងៃ​មក​ម្ដង។ ខែក្រោយ​រដូវ​មក​មុន ២ ថ្ងៃ ឬ​លើស ២ ថ្ងៃ នោះ​មិន​ជា​បញ្ហា​អ្វី​ទេ។ ករណី​បែបនេះមិន​បាច់​ព្រួយបារម្ភ​ទេ។ ចំណែក​ករណី​រដូវ​មក​លើស​ពី ៣៥ ថ្ងៃ ឬ​តិច​ជាង ២១ ថ្ងៃ​ យើង​ហៅ​ថា​រដូវមិនទៀង។ ការ​ធ្លាក់​ឈាម​រដូវ​មាន​ច្រើន​បែប ច្រើន​សណ្ឋាន។ ស្ត្រី​ត្រូវ​ដឹង​ថា​រដូវ​មិន​ទៀង​បែប​ណា ដែល​យើង​ចាត់​ទុក​ថា​ជា​រឿង​ធម្មតា […]


សុខភាពស្ត្រី

ស្រីៗគួរដឹងថា​ក្លិនទ្វារមាសបែបនេះ អាចមានគ្រោះថ្នាក់ឬអត់

ជា​ធម្មតា​សម្រាប់​ស្រីៗ​យើង​មាន​សុខភាព​ល្អ​ ទ្វារ​មាស​អាច​មាន​ក្លិន​ជា​ច្រើន​បែប។ មួយ​វិញ​ទៀត​ទ្វារ​មាស​របស់​​ស្រី ក៏​ជា​ផ្ទះ​របស់​បាក់តេរី​រាប់​លានផង​ដែរ ដែល​ចំនួន​បាក់តេរី​ក្នុង​នោះ ប្រែប្រួល​ជា​រៀង​រាល់​ថ្ងៃ ឬ​រៀង​រាល់​ម៉ោង។ បម្រែ​បម្រួល​នោះ​គឺ​ជា​រឿង​ធម្មតា​ទេ ហើយ​ក្លិន​ទ្វារ​មាស​របស់មនុស្ស​ស្រីយើង​ ក៏​ខុស​គ្នា​ដោយ​​អាច​​មក​ពីវដ្ដ​រដូវ​ កត្តា​អនាម័យ និង​របៀប​រស់​នៅ​របស់​យើង​ដែរ​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ តំបន់​ក្រលៀន​របស់​យើង មាន​ក្រពេញ​ជា​ច្រើន ដូច​នេះ​តំបន់​នោះ​មាន​ធុំ​ក្លិន​ គឺ​មិន​មែន​ជា​រឿង​ចម្លែក​ទេ។ ខាង​ក្រោម​នេះ ​គឺ​ជា​ប្រភេទ​នៃ​ក្លិន​របស់​ទ្វារ​មាស​ ដែល​ស្រីៗ​យើង​គួរដឹង​។ ១- ក្លិនជូរផ្អាប់ វា​ជា​រឿង​ធម្មតា​ដែល​ទ្វារ​មាស​របស់មនុស្ស​ស្រី​យើង​មាន​ក្លិន​​ជូរ​ផ្អាប់នោះ​។ មាន​អ្នក​ខ្លះ​និយាយ​ថា​វា​មា​នក្លិន​ស្រដៀង​នឹង​​អាហារ​ផ្អាប់​ទុក​ចោលអ៊ីចឹង​។​ តែ​តាមពិត​ទៅ ក្នុង​យ៉ាអ៊ួរ ក្នុង​មេនំប៉័ង និង​ក្នុង​ស្រាបៀរ ក៏​​មាន​រសជាតិ​ជូរ​ៗ​មួយ​ចំនួន ​មាន​ផ្ទុក​បាក់តេរី​ល្អ ដូច​គ្នា​ជាមួយ​ប្រភេទ​បាក់តេរី​ក្នុង​ទ្វារ​មាស​របស់​មនុស្ស​ស្រី​អ៊ីចឹង​​ដែរ គឺ​ពពួក​បាក់​តេរី Lactobacilli។ មូលហេតុធ្វើឲ្យមានក្លិនជូរផ្អាប់ មជ្ឈដ្ឋាន​ជាតិ​អាស៊ីត៖​ ជា​ធម្មតា​កម្រិត pH ក្នុង​ទ្វារ​មាស​របស់​មនុស្ស​ស្រី​គឺ​មាន​ភាព​អាស៊ីត ដែល​​វា​ស្ថិត​នៅ​ចន្លោះ​ពី ៣,៨ ទៅ ៤,៥ ដែល​មជ្ឈដ្ឋាន​អាស៊ីត​ក្នុង​ទ្វារ​មាស​នេះ គឺ​ដោយ​សារ​វត្តមាន​របស់​បាក់តេរី  Lactobacilli ដែល​វា​ជួយ​ការពារ​កុំ​ឲ្យ​បាក់តេរី​មិន​ល្អ​លូត​លាស់​ក្នុង​ទ្វារ​មាស​របស់​មនុស្ស​ស្រី​បាន។ ២- ក្លិនដូច​លោហៈ មាន​មនុស្ស​ស្រី​​ជា​ច្រើន រៀប​រាប់​ថា ទ្វារ​មាស​របស់​គាត់ខ្លួន​ មាន​ក្លិន​ដូច​ទង់​ដែង ឬ​ជាតិ​លោហៈ​អ៊ីចឹង​។ ប៉ុន្តែ​វា​មិន​មែន​ជា​រឿង​ត្រូវ​ព្រួយ​បារម្មណ៍​ទេ។ ជា​ធម្មតា​ក្លិន​ប្រភេទ​នេះ មិន​សូវ​បង្ក​ឡើង​ដោយ​សារ​បញ្ហា​ធ្ងន់​ធ្ងរ​ឡើយ។ មូលហេតុ​ធ្វើឲ្យទ្វារមាសមានក្លិនដូច​ស្ពាន់៖ ឈាម៖ ក្នុង​ឈាម​មាន​ផ្ទុក​ជាតិ​ដែក ដែល​វា​មាន​ក្លិន​លោហៈ ហើយ​មូលហេតុ​ដែល​ទ្វារ​មាស​មនុស្ស​ស្រី មាន​ក្លិន​លោហៈ​បែប​នេះ គឺ​ដោយ​សារ​ការ​មក​រដូវ​។ ក្នុង​អំឡុង​ពេល​មក​រដូវ ឈាម និង​ជាលិកា​ដាច់​ចេញ​ពី​ស្រទាប់​ស្បូន […]


សុខភាពស្ត្រី

ក្រោយ​សម្រាល​កូន​ដោយវះកាត់ ស្រីៗ​ត្រូវ​ប្រយ័ត្នរឿងទាំង ៥ នេះ

ស្រីៗ​គ្នា​យើង​ដែល​សម្រាល​កូន​ដោយ​វះ​កាត់​ ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ឲ្យបាន​ច្រើន ដើម្បី​ឲ្យ​មុខ​របួស​ឆាប់​បាន​ជា​សះស្បើយ ព្រោះថា​មាន​ករណី​ខ្លះ​អាច​បង្ក​ឲ្យ​មាន​ឈាម​ច្រើន ឈឺ​ចាប់​ខ្លាំង និង​មាន​ឡើង​​ដុំ​រឹងជាដើម។​ ដូច​នេះ​ហើយ បាន​ជា​ស្រីៗ​យើង​ត្រូវ​ស្វែង​យល់​ឲ្យ​បានច្រើន​ដើម្បី​សុខ​ភាព​របស់​យើង។ ខាង​ក្រោម​នេះ​ជា​អ្វី​ដែល​គ្នា​យើង​ត្រូវ​ប្រុង​ប្រ​យ័ត្ន។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ១. កុំ​ប្រ​ញាប់​ធ្វើសកម្មភាពច្រើន​ពេក ការ​សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់ ​គឺ​ជា​អ្វី​ដែល​រាង​កាយ​ត្រូវ​ការ​បន្ទាប់​ពី​វះកាត់​សម្រាល​កូន​រួច។ យើង​ត្រូវ​ចៀសវាង​ធ្វើការ​ធ្ងន់ៗ ឬ​កិច្ចការ​ណា​ដែល​តម្រូវ​ឲ្យ​យើង​ឱន​ចុះឡើង។ មួយ​ទៀត​ស្រីៗយើង​ក៏​គួរ​ចៀស​វាងការ​លើក​ដាក់​របស់​ធ្ងន់ៗ​យ៉ាង​តិច​៦សប្ដាហ៍​ក្រោយ​សម្រាល​ដោយ​វះកាត់​ដែរ។ អ្នក​ជំនាញ​ថា​ការ​សម្រាក​បាន​កាន់តែ​ច្រើន នឹង​ធ្វើ​ឲ្យ​ស្រីៗ​យើង​ឆាប់​បាន​ជាទៅ​រក​ភាព​ដើម​វិញ​។​ អត្ថបទពាក់ព័ន្ធ៖ រួមភេទពេលពពោះ បើឃើញមានឈាមគួរឲ្យ​បារម្ភអត់? រួមភេទពេលពពោះ លាក់គុណសម្បត្តិច្រើនយ៉ាងគ្នា​យើង​គួរ​ដឹង រួមភេទពេលមានផ្ទៃពោះ អាចជាមូលហេតុធ្វើឲ្យរលូតកូនអត់? ២. ញ៉ាំ​ថ្នាំ​តាម​វេជ្ជបញ្ជា ដោយ​សារ​តែ​ឥទ្ធិពល​នៃ​ថ្នាំសណ្ដំ​ធ្វើ​ឲ្យ​ស្រីៗ​យើង​មិន​មាន​អារម្មណ៍​ឈឺ​ចាប់​ប៉ុន្មាន​ទេ​ក្រោយ​វះ​កាត់​រួច​ភ្លាមៗ។ ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន​ពេល​ជាតិ​ថ្នាំ​សាប​អស់ យើង​នឹង​មាន​អារម្មណ៍​ឈឺ​មិន​ខាន។ អ៊ីចឹង​ហើយ បើ​យើង​មិន​លេប​ថ្នាំ​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​ការណែនាំ​របស់​ពេទ្យ​ទេ នោះ​នឹង​ធ្វើ​ឲ្យ​មុខ​របួស​កាន់តែ​ឈឺ​ថែមទៀត និង​ពន្យឺត​ការ​ជា​សះ​ស្បើយ​ផង​ដែរ​។ ស្រីៗ​គ្នា​យើង​មិន​បាច់​បារម្ភ​ទេ ព្រោះ​ថ្នាំ​ដែល​គ្រូពេទ្យ​ចេញ​ឲ្យ​ប្រើ​មិន​ប៉ះពាល់​ដល់​ការ​បំបៅ​ដោះ​កូន​នោះ​ដែរ។ ៣. ប្រយ័ត្ន​ប្រយែង​ចំពោះ​កន្លែង​ថ្នេរ​ ដោយ​សារ​តែ​ក្រោយ​សម្រាល​ដោយ​វះកាត់​មាន​ស្នាមថ្នេរ​នេះ​ហើយ បានជា​គ្រូពេទ្យ​ឲ្យ​យើង​សម្រាក​ឲ្យបាន​ច្រើន។ ស្រ្តី​មួយ​ចំនួន​អាច​នឹង​ខំ​ងើប​ទៅធ្វើនេះ ធ្វើ​នោះដូច​ធម្មតា តែ​ការ​ធ្វើ​បែប​នេះ​អាច​នឹង​ធ្វើ​ឲ្យ​មាន​បញ្ហា​ដល់​មុខ​របួស​កន្លែង​វះកាត់ នឹង​អាចធ្វើ​ឲ្យ​ដាច់​ថ្នេរ​ទៅវិញ។ មួយ​វិញ​ទៀត​ ត្រូវ​ប្រយ័ត្ន​កុំ​ឲ្យ​កន្លែង​ថ្នេរ​ឆ្លង​មេរោគ​ឲ្យ​សោះ។ យើង​ត្រូវ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ស្អាត​មុន​ និង​ក្រោយ​ពិនិត្យ ឬ​លាង​សម្អាត​ត្រង់​មុខរបួស។ បើ​យើង​ឃើញ​មាន​ចេញ​ទឹក​រងៃ​ពណ៌​បៃតង ឬស្បែកជុំវិញ​ថ្នេរ​មាន​ឡើង​ក្រហម និង​ឈឺ​ខ្លាំង ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ភ្លាម។ ៤. ញាំ​អាហារ​ល្អ​ចំពោះ​សុខភាព របបអាហារ​មាន​សារធាតុចិញ្ចឹម​ល្អៗ​គឺ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ស្រីៗយើង​ទើប​សម្រាល​កូន​រួច មិន​ខុសអីពីពេល​យើង​កំពុង​ពពោះ​នោះទេ។​ ពិសេស​ស្រីៗ​យើង​ដែល​បំបៅដោះកូន និង​កំពុង​ត្រូវ​ការ​ឲ្យ​របួស​ដែល​វះកាត់​ឆាប់ជាទៀត​នោះ អាហារ​មាន​សារធាតុ​ចិញ្ចឹម​ល្អ​ពិត​ជា​សំខាន់។ អាហារ​សម្បូរ​ជាតិ​សរសៃ ​គឺ​ល្អ​សម្រាប់​ជួយ​ស្រីៗ​យើង​​ឆាប់បាន​ជា​ពី​របួស ព្រោះអាហារ​នេះ​ជួយ​កុំឲ្យ​យើង​ទល់លាមក […]


សុខភាពស្ត្រី

ប្រើផលិតផលផ្ដេសផ្ដាសនៅបរិវេណទ្វារមាស ប្រយ័ត្នស៊យធំ

នា​ពេល​បច្ចុប្បន្ន​មាន​ការ​ផ្សព្វផ្សាយ​ពី​ផលិតផល​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​តំបន់​ទ្វារមាស លក់​លើ​ទី​ផ្សារ​អនឡាញ។ ក្នុង​នោះ​វេជ្ជបណ្ឌិត កែវ មួយស្រូយ បាន​ណែនាំ​ថា ការប្រើផលិតផល​ទាំង​នោះដោយមិនចេះពិនិត្យ និងពិភាក្សាជាមួយអ្នកជំនាញ​អាច​បំផ្លាញ​​ផ្លូវ​ភេទ​ស្ត្រី​ទៅ​វិញ។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! លោក​បាន​លើក​ឡើង​ថា ផលិតផល​ដែល​បាន ​និង​កំពុង​ផ្សាយ​ថា​ជួយ​ប្រដាប់​ភេទ​ស្ត្រី​ឲ្យ​ធ្លាក់សអស់ (ប្រើ​ភ្លាម​ឃើញ​មាន​ស​ធ្លាក់​មក​ភ្លាម​យ៉ាង​មាន​ប្រសិទ្ធភាព ទោះ​មិន​ធ្លាប់​ធ្លាក់​ស​ពី​មុន​មក​ក្តី) ឬ​ផលិតផល​បន្តឹង​ទ្វារមាស​ឲ្យ​ហាប់​ណែន​ដូច​ក្រមុំ ទឹកអនាម័យឲ្យក្រអូបបរិវេណនោះ​ បាន​បំផ្លាញ​ប្រដាប់​ភេទ​ស្ត្រី ឲ្យ​រលាក រលួយ ស្អិត ទៅ​វិញ​ទេ។ វេជ្ជបណ្ឌិត​ខាង​លើ​បាន​បន្ថែម​ទៀត​ថា មាន​ស្ត្រី​រងគ្រោះ ដោយសារ​ប្រើ​ផលិតផល​អស់​ទាំង​នោះ​ជាច្រើន​នាក់​ហើយ ក្រោយ​ប្រើ​ទៅ​ស្ថានភាព​កាន់តែ​អាក្រក់ ដោយ​ខ្លះ​ក៏​ប្រើ​ពេល​យូរ​ទម្រាំ​ជា និង​ខ្លះ​ទៀត​​មិន​ងាយ​ព្យាបាល ហើយ​ខ្លះ​ទៀត​មិន​សង្ឃឹម​ថា​សុខភាព​បន្ត​ពូជ​អាច​ត្រឡប់​មក​ធម្មតា​វិញ​ទេ រហូត​ដល់​ស្ត្រី​មួយ​ចំនួន​ពិការ​ផ្លូវ​ភេទ ប្រហែល​លែង​រួម​ភេទ​បាន​ជា​រៀង​រហូត។ អត្ថបទគួរអាន៖ ស្រីៗមក​រដូវ​មិន​ទៀង​ ក្រោយ​ចាក់វ៉ាក់សាំង​កូវីដ-១៩ គួរ​បារម្ភ​អត់​? ធ្លាក់​កំណក​ឈាម​ធំ​ៗ​ពេល​មក​រដូវ បណ្ដាល​មក​ពី​អ្វី​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អំឡុង​ពេល​មក​រដូវ​ ស្រី​ៗ​អាច​ញ៉ាំ​អាហារ​ជូរ​បាន​អត់​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ព្រោះ​តែ​បែប​នេះ​ហើយ​ទើប​លោក​ណែនាំ​ឲ្យ​មុន​ទិញ​ផលិតផល​ណា​មួយ ត្រូវ​គិត​ពី​គុណភាព និង​តម្លៃ។ ជាពិសេស​ត្រូវ​ចេះ​ពិនិត្យ​មើល​ការ​ទទួល​ស្គាល់​ដោយ​ក្រសួង​ពាក់ព័ន្ធ ទើប​អាច​ទុក​ចិត្ត​បាន និង​មិន​បង្ក​បញ្ហា​សុខភាព​ទៅ​ថ្ងៃ​ក្រោយ​វិញ។


សុខភាពស្ត្រី

សម្រាលកូ​នដោយវះកាត់ ពេលណាទើបអាចរួមភេទវិញ​បាន?

គ្នា​យើង​ធ្លាប់​ឆ្ងល់​អត់​ថា​ក្រោយ​សម្រាល​កូន​ដោយ​វះកាត់ ត្រូវការ​រយៈ​ពេល​ប៉ុន្មាន​ទើប​អាច​រួមភេទ​វិញ​បាន?​ ជាការ​ពិត​ ការ​រួម​ភេទ​ឡើង​វិញ​បាន​នៅ​ពេល​ណានោះ​ គឺ​​មិន​ដូច​គ្នា​ទេ​ពី​ស្រ្តី​ម្នាក់​ទៅ​ស្រ្តី​ម្នាក់​នោះ។ មាន​គ្នា​យើង​ខ្លះ​ទំនង​ជា​គិត​ថា​ការ​សម្រាល​កូន​ដោយ​វះកាត់​ ប្រហែលជា​អាច​វិល​ទៅ​រក​ការ​រួមភេទ​បាន​លឿន​ជាង​ការ​សម្រាល​កូន​តាម​ធម្មជាតិ តែ​ការ​គិត​បែប​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ទេ។ បើ​អ៊ីចឹង​តើ​ក្រោយ​សម្រាល​កូន​ដោយ​វះកាត់​រយៈ​ពេល​ប៉ុន្មាន​ទើប​អាចវិល​ទៅ​រក​​រឿង​លើគ្រែ​វិញ​បាន?​ អត្ថបទពាក់ព័ន្ធ៖ រួមភេទពេលពពោះ បើឃើញមានឈាមគួរឲ្យ​បារម្ភអត់? រួមភេទពេលពពោះ លាក់គុណសម្បត្តិច្រើនយ៉ាងគ្នា​យើង​គួរ​ដឹង រួមភេទពេលមានផ្ទៃពោះ អាចជាមូលហេតុធ្វើឲ្យរលូតកូនអត់? យើង​មិន​អាច​និយាយ​ជារួម​ថា​រយៈពេល​ប៉ុន្មាន​ក្រោយ​សម្រាល​ដោយ​វះកាត់​អាច​វិល​ទៅ​រក​ការ​រួម​ភេទ​វិញ​បាន​នោះ​​ទេ ប៉ុន្តែ​ស្រ្តី​សម្រាល​កូន​ដោយ​វះកាត់​ភាគច្រើ​ន​អាច​វិ​ល​ទៅ​រក​ការ​រួម​ភេទ​​​វិញ​បាន​ពី​៤ទៅ៦​សប្ដាហ៍​ក្រោយ​សម្រាល​។ ទោះបីជា​យើង​អាច​មានឈាម​ធ្លាក់​តិច​តួច​ក្រោយ​សម្រាល​ដោយ​វះកាត់​មែន​ក៏​ដោយ តែ​មាត់​ស្បូន​របស់​យើង​ក៏​ត្រូវ​ការ​ពេល​ប្រហែល​ជា​៦​សប្តាហ៍​ដើម្បី​វិល​ទៅ​រកសភាព​ដើម​វិញ។ ស្រ្តី​មួយ​ចំនួន​អាច​ថា​វិល​ទៅ​រក​សកម្មភាព​ផ្លូវ​ភេទ​នេះវិញ​បាន​លឿន​ជាង​នេះ តែ​យ៉ាងណា​យើង​ត្រូវ​សួរនាំ​គ្រូ​ពេទ្យ​ពី​រឿង​នេះ និង​ត្រូវ​ច្បាស់​ខ្លួន​ឯង​ថា​យើង​អាច​ទៅ​រួច​ដែរ។​ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ការ​ជាសះស្បើយ​ក្រោយ​សម្រាល​ដោយ​វះកាត់ ទោះ​បី​ជា​យើង​មិន​សម្រាល​កូន​ដោយ​ធម្មជាតិ​ពិតមែន ​ការ​សម្រាល​កូន​ដោយ​វះកាត់នេះ​នៅ​តែ​អាច​មាន​ឈាម​ធ្លាក់​តាម​ទ្វារមាស​យើង​ខ្លះ​ដែរ ដោយសារ​​ស្បូន​របស់​យើង​កន្ត្រាក់​ដើម្បី​វិល​ទៅ​​រក​សភាព​ធម្មតា​វិញ ហើយ​ការ​ធ្លាក់ឈាម​តិចៗនេះ​អាច​មាន​រយៈពេល​ដល់ទៅ​៦​សប្ដាហ៍។​​ ជា​ធម្មតា​ក្រោយ​សម្រាល​ ស្បូន​របស់​ស្រីៗ​យើង​ត្រូវ​ការ​ពេល​ប្រហែលជា​៦​សប្ដាហ៍​ដើម្បីវិល​ទៅ​រក​សភាព​ដើម​វិញ ហើយ​និង​មាត់​ស្បូន​វិល​ទៅ​រកភាព​ជិត​ល្អ​ឡើង​វិញដែរ​។ មាត់​ស្បូន​​ត្រូវ​ការ​វិល​ទៅ​រក​ការ​បិទជិត​ល្អដូច​ដើម​វិញ ដើម្បី​ធ្វើ​ឲ្យ​ការ​រួម​ភេទ​ប្រព្រឹត្ត​ទៅ​បាន​ដោយ​សុវត្ថិភាព។ រឿង​មួយ​ដែល​ស្រីៗ​យើង​គួរ​ដឹង​ដែរនោះគឺ មាន​ស្រ្តីមួយចំនួន​ជួប​បញ្ហា​ធ្លាក់ចុះនៃចំណង់​ផ្លូវ​ភេទក្រោយ​សម្រាល​កូន​ដោយ​វះកាត់។​ បើ​ស្រីៗ​យើង​មាន​ជួប​បញ្ហា​ខុសប្រក្រតីណាមួយ ដូច​ជា​ឈឺចាប់​ពេល​រួម​ភេទ ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​។


សុខភាពស្ត្រី

ស្រីៗធ្លាប់​ជួប​អត់ពេលខ្លះមួយខែមករដូវដល់ទៅពីរដង តើមកពីអ្វី?​

ស្រីៗ​យើង​ដឹង​ហើយ​ថា​ពេល​មក​រដូវ​​ម្ដងៗ​រំខាន​ចិត្ត​ប៉ុនណា​នោះ ហើយ​ពេល​ខ្លះ​ធ្វើ​ឲ្យ​ស្រីៗ​យើង​មាន​អារម្មណ៍​ប្រែ​ប្រួល ឈឺចាប់ និង​ខ្លះ​មាន​ទាំង​អាការៈ​រមួល​ក្រពើ​ផង​ដែរ។ ចុះ​បើ​អ្នក​ខ្លះ​មាន​រដូវ​មួយ​ខែ​ដល់ទៅ​ពីរ​ដង​យ៉ាង​ម៉េច​វិញ? ហេតុ​អ្វី​បាន​ជា​មាន​បញ្ហា​នេះ? ជា​ធម្មតា​វដ្ដ​រដូវ​ប្រចាំ​ខែ​របស់​ស្រីៗ​យើង​មាន​ពី​២១​ទៅ​៣៥​ថ្ងៃ ​ហើយ​ការ​មក​រដូវ​នឹង​បាត់​ទៅ​វិញ​ពី​ពីរ​ទៅ​ប្រាំ​ពីរ​ថ្ងៃ។ ដូច​នេះ​ប្រសិន​បើ​ស្រីៗ​យើង​មាន​វដ្ដ​រដូវ​ខ្លី​ជាង​នេះ អាច​ថា​យើង​មាន​រដូវ​ពីរ​ដង​ក្នុង​មួយ​ខែ​ហើយ។ ការ​សិក្សា​ខ្លះ​បាន​បង្ហាញ​ថា​ស្រីៗ​យើង​ប្រ​ហែលពី​៤០ ទៅ​៦០​ភាគ​រយ​នឹង​ជួប​បញ្ហា​រដូវ​មិន​ទៀត​ច្រើន​ដង​​នៅ​ក្នុង​ជីវិត​។​ ចុះ​បើ​មួយ​ខែ​មក​រដូវ​ពី​រ​ដង អាច​មកពី​មូល​ហេតុ​អ្វី? ១. ភ្លេច​លេប​ថ្នាំ​ពន្យា​កំណើត បើ​សិន​ជា​យើង​ជា​អ្នក​កំពុង​ប្រើ​ប្រាស់​ថ្នាំ​គ្រាប់​ពន្យា​កំណើត ពេល​យើង​ភ្លេច​លេបថ្នាំ​ក៏អាច​ធ្វើ​ឲ្យ​យើង​ជួប​បញ្ហា​មាន​ឈាម​ធ្លាក់​មក​ខុស​ធម្មតា​បាន​ដែរ។ នៅពេល​ណា​យើង​មិន​បាន​លេប​ថ្នាំ​បាន​ត្រឹម​ត្រូវ​តាម​ការណែនាំ​ យើង​នឹង​ជួប​បញ្ហា​មាន​ធ្លាក់​ឈាម​ខ្លះៗ ព្រោះ​នេះ​មក​ពី​មាន​ការ​រំខាន​ដល់​ដំណើរ​ការរបស់​អ័រម៉ូន ឬ​អ័រម៉ូន​ឈប់​ដំណើរ​ការ​ ហើយ​ការ​ធ្លាក់​ឈាម​ខ្លះៗ​នេះ​ក៏មិន​មែន​ជា​បញ្ហា​គ្រោះ​ថ្នាក់​អ្វី​នោះ​ដែរ។ វិធី​ដោះ​ស្រាយ​បញ្ហា​នេះ គឺ​យើង​ត្រូវ​លេប​ថ្នាំ​ពន្យា​កំណើត​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​ការ​ណែ​នាំ ហើយ​ការ​ធ្លាក់​ឈាម​ខ្លះៗ​នេះ​នឹង​ចាប់​ផ្ដើម​បាត់​ទៅ​វិញ​ដូច​គ្នា។​ អត្ថបទពាក់ព័ន្ធ៖ ស្រីៗមិនគួរប្រហែស រោគសញ្ញាទាំងនេះអាចជាជំងឺគីសដៃស្បូន ស្រីៗ​កុំ​ទាន់​អូស​រំលង! មហារីក​មាត់​ស្បូន​​គ្រោះថ្នាក់​ណាស់ គួរ​ការពារ​យ៉ាង​ម៉េច? ស្រីៗកុំមើល​រំលង​ មូល​ហេតុ​ទាំងនេះអាច​ធ្វើឲ្យ​មាន​បញ្ហា​បាត់រដូវ ជំងឺមួយនេះ អាចឲ្យស្ត្រីមករដូវតិច អត់កូន និងរលូតកូនញឹកញាប់! ២. មាន​ដុំ​សាច់ ឬប៉ូលីបក្នុង​ស្បូន ក្នុង​ករណី​ស្រី​ៗ​យើង​មាន​បញ្ហា​ដុំគីស ឬ​ប៉ូលីប​(polyps)នៅ​ក្នុង​ស្បូន​អាច​ធ្វើ​ឲ្យមាន​បញ្ហា​អ័រម៉ូន។ ការ​មាន​ប៉ូលីប​ ឬដុំ​សាច់​ក្នុង​ស្បួន​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ធ្លាក់​ឈាម​​នៅ​ចន្លោះ​វដ្ដ​រដូវ​របស់​ស្រីៗ​យើង​ ហើយ​ការ​ធ្លាក់ឈាម​នេះ​នឹង​ធ្លាក់​នៅពេល​យើង​ប៉ះពាល់​កន្លែង​នោះ​តាម​រយៈ​ការ​រួម​ភេទ។ ចំពោះ​ការ​មាន​ដុំ​សាច់​ក្នុង​ស្បូន​នេះ​អាច​ធ្វើ​ឲ្យ​យើង​ឈឺចាប់ ឈឺខ្នង ហើម​ពោះ​ខុស​ប្រក្រតី ស្លេកស្លាំង ឈឺចាប់​ពេល​រួម​ភេទ និង​អាច​ថា​មាន​ធ្លាក់​ឈាម​ដោយ​ឯកឯង​ដែល​មិន​ទាក់​ទង​នឹង​វដ្ដ​រដូវ។ បើ​ស្រីៗ​យើង​សង្ស័យ​ថា​ជួប​បញ្ហា​នេះ ត្រូវ​ទៅ​ជួប​គ្រូ​ពេទ្យ​ដើម្បីពីនិត្យ​ និងពិ​គ្រោះ​ពី​បញ្ហា​សុខ​ភាព ហើយ​គ្រូពេទ្យ​អាច​ឆ្លុះអេកូ ឬ​ច្រឹប​សាច់​ស្បូន​យក​ទៅ​ពិនិត្យ​។ ចំពោះការ​ព្យា​បាល​គ្រូពេទ្យ​ពេល​ខ្លះ​អាច​ធ្វើ​តាម​រយៈការ​វះកាត់​ ឬ​ក៏​វិធី​ចាំ​បាច់​ផ្សេង​ទៀត​ដើម្បី​​យក​ដុំ​សាច់ ឬប៉ូលីប​​នោះ​ចេញ។​​​​ ៣. ឆ្លងរោគ​នៅទ្វារមាស ​ការ​ឆ្លង​រោគ​នៅ​ទ្វារមាស ឬ​មាត់​ស្បូន គឺ​អាច​ជាមូ​ល​ហេតុ​បង្ក​ឲ្យ​មាន​បញ្ហា​ធ្លាក់​ឈាម​នេះដែរ។ […]


សុខភាពស្ត្រី

ចង់ឲ្យទ្វារមាសមានសុខភាពល្អ មិនធុំក្លិន ឬធ្លាក់ស ចៀសវាងចំណីអាហារប៉ុន្មានមុខនេះ

តាម​ការ​ពិត​ទៅ​ចំណីអាហារ​ដែល​ស្ត្រី​ញ៉ាំ​រាល់ថ្ងៃ ក៏​ពាក់ព័ន្ធ​ទៅ​នឹង​តំបន់​ទ្វារមាស​ដែរ វា​មាន​ន័យ​ថា ប្រសិនបើ​យើង​ជ្រើសរើស​ញ៉ាំ​អាហារ​មិន​បាន​ត្រឹមត្រូវ​ ទ្វារមាស​ក៏​គ្មាន​សុខភាព​ល្អ​ដូចគ្នា​។ នេះ​ជា​ការ​លើក​ឡើង​របស់​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត។ វេជ្ជបណ្ឌិត​ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ បញ្ជាក់​ទៀត​ថា សម្រាប់​ពពួក​ចំណី​ដែល​ផ្ដល់​ផល​រំខាន​មាន​ទាំង Fast food ពពួក​អាហារ​ផ្អាប់ ហឹរ និង​ភេសជ្ជៈ។ ១- Fast food ស្ត្រី​ដែល​ញ៉ាំ​អាហារ​ខ្លាញ់​មាន​ផ្ទុក​កាឡូរី​ច្រើន ជាតិ​វីតាមីន​ប្រាកដជា​ចុះ​ទាប​ដែរ​។ ព្រោះតែ​បែប​នេះ​ហើយ​ទើប​ពពួក​អាហារ Fast Food អាច​បង្កើន​អត្រា​កើត​បាក់តេរី​នៅ​ក្នុង​ទ្វារមាស ដែល​ធ្វើ​ឲ្យ​យើង​ងាយ​ធ្លាក់​ស រួម​ជាមួយ​ក្លិន​មិនល្អ និង​ការ​រមាស់​ទៀត​ផង។ ២- កាហ្វេ ចំពោះ​ភេសជ្ជៈ​ប្រភេទ​នេះ​វិញ​ក៏​មិន​ល្អ​ចំពោះ​សុខភាព​ទ្វារមាស​ដែរ ព្រោះ​ពេល​ផឹក​កាហ្វេ​ធ្វើឲ្យ​បាត់បង់​ជាតិ​ទឹក​ច្រើន​ក្នុង​រាងកាយ ហើយ​ទ្វារមាស​នឹង​ស្ងួត​ដោយសារ​​ជាតិ​ទឹកក្នុង​ខ្លួនមានតិច។ ៣- អាហារ​ផ្អែម​ៗ ការ​ញ៉ាំ​អាហារ​មាន​មាន​ស្ករ​ខ្ពស់ អាច​បង្កើន​ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ​ផ្សិត។ អាហារ​ផ្អែម​ៗ​ពេក​មិន​អាច​ឲ្យ​រាងកាយ​ស្រូប​យក​សារជាតិ​ទាំង​នោះ​ចូល​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម​អស់ និង​ជ្រាប​ទៅ​តំបន់​ទ្វារមាស ហើយ​មេរោគ​ផ្សិត​ចូលចិត្ត​បង្ក នៅ​ពេល​រាងកាយ​យើង​មាន​សំណើម។ ដូច្នេះ​ប្រសិនបើ​យើង​ស្ថិត​ក្នុង​បរិស្ថាន​ក្ដៅ បូក​រួម​សម្លៀកបំពាក់​សើម​ទៀត​នោះ អាច​បង្កើន​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​ផ្សិត​ទៅ​កាន់​ទ្វារមាស​យ៉ាង​ងាយ។ ៤- ខ្ទឹម​បារាំង អាហារ​ចម្អិន​ពី​ខ្ទឹម​បារាំង​មិន​ត្រឹម​បណ្ដាល​ឲ្យ​មាន​ខ្យល់​ដក​ដង្ហើម​មិន​ល្អ​នោះ​ទេ ថែម​ទាំង​នាំ​បញ្ហា​ក្លិន​ទ្វារមាស​មិន​ប្រក្រតី​ទៀត​ផង។ ញ៉ាំ​ខ្ទឹម​បារាំង​ច្រើន​ អាច​នាំ​ឲ្យ​ទឹកនោម​បញ្ចេញ​ក្លិន​មិន​ល្អ​ដូច​គ្នា។ ៥- ភេសជ្ជៈ​មាន​ជាតិ​អាល់កុល ភេសជ្ជៈ​នេះ​នាំ​ឲ្យ​ស្ត្រី​ស្ងួត​ទ្វារមាស ហើយ​បើ​មិន​ព្រម​កាត់បន្ថយ​អាច​បណ្ដាល​ឲ្យ​កាន់តែ​រ៉ាំរ៉ៃ។ ជាតិ​អាល់កុល​ធ្វើឲ្យ​រាងកាយ​ស្ងួត​ហួតហែង ហើយ​បរិមាណ​ទឹក​រំអិល​ក៏​កាន់តែ​តិច​ទៅ​ៗ។


ការមករដូវ

អ្នកឈឺចាប់ខ្លាំងទ្រាំសឹងមិនបានពេលមករដូវ អាចមានទម្រង់ស្បូនបែបនេះ

ការ​មក​រដូវ​គឺ​ជា​ធ្លាក់​ជ្រុះ​​ស្រទាប់​ស្តើង​ស្បូន ហើយធ្វើ​ឲ្យ​ស្បូន​របស់​មនុស្សស្រីយើង​ចាប់​ផ្តើម​ច្របាច់ កន្ត្រាក់ ដើម្បី​បញ្ចេញ​កាក​សំណល់​ទាំង​អស់​នោះ​ចេញមកក្រៅ។ ការ​ច្របាច់​នេះ​ធ្វើ​ឲ្យ​ស្ត្រី​ឈឺ​ពោះ ប៉ុន្តែ​ការ​ឈឺ​ចាប់​បែប​ហ្នឹង មិន​ខ្លាំង​ក្លា​​​ទេ ជា​​ទូទៅស្ត្រី​អាច​ទ្រាំទ្រ​បាន។ ដោយឡែក​កម្រិត​នៃ​ការ​ឈឺចាប់​ក៏​ទៅ​តាម​ស្ថានភាព រូបរាងទម្រង់​ស្បូន​ដែរ។ តើ​ទម្រង់​ស្បូន​បែបណា​ធ្វើ​ឲ្យ​ស្ត្រី​ឈឺចាប់​ខ្លាំង​ដល់​ថ្នាក់​ពិបាក​ទ្រាំ ឬ​ទ្រាំ​សឹង​មិនបាន? នៅមានកត្តារួមផ្សំអីខ្លះទៀត? ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចំពោះ​ករណី​ស្ត្រី​ឈឺ​ចាប់​ខ្លាំង​ពេល​មក​រដូវ​ម្តងៗ ទ្រាំ​សឹង​មិន​បាន​នោះ លោកស្រី​វេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកា​សេវាកម្ម​គ្លីនិក រ៉ាក់ បាន​ឲ្យ​ដឹង​ពី​មូលហេតុ​ថា អាច​មក​ពី​ទម្រង់​ស្បូន​ខុស​ពី​ធម្មតា មាន​ន័យ​ថា​ស្បូន​ច្បត់​ខ្លាំង (ស្បូន​អាច​បត់​មក​មុខ ឬ​មក​ក្រោយខ្លាំងពេក)។ ក្រៅ​ពី​ទម្រង់​ស្បូន ក៏​អាច​មក​ពី​កក្តា​រួម​ផ្សំ ​២ទៀត គឺ​ស្បូន​មាន​បញ្ហា ដោយ​សាច់​ស្បូន​ក្រាស់​ជាង​មុន ឬ​ស្បូន​មាន​ដុះ​ដុំសាច់ ទើប​បណ្ដាល​ឲ្យ​ស្ត្រី​មក​រដូវ​មាន​ការ​ឈឺ​ចាប់​ខ្លាំង​ជាង​មុន និងស្រទាប់​ស្តើង​នៃ​ស្បូន​ដុះ​ខុស​ប្រក្រតី ធ្វើ​ឲ្យ​ឈាម​ធ្លាក់​ទៅ​ដៃ​ស្បូន ក៏ធ្វើ​ឲ្យ​មាន​ការ​ឈឺ​ចាប់​ខ្លាំង​ដែរ។ បើ​មក​រដូវ​ម្តងៗឈឺ​ចាប់​ខ្លាំង លោកស្រី​វេជ្ជបណ្ឌិត​ណែនាំ​ឲ្យ​ស្ត្រីជួប​គ្រូពេទ្យ​ដើម្បី​ដឹង​ពី​មូល​ហេតុ ឈាន​ទៅ​រក​ការ​ព្យាបាល។ ចំពោះ​មូលហេតុ​ធម្មជាតិ ការ​មក​រដូវ​ដែល​ឈឺ​ពោះ​មិន​ធ្ងន់​ធ្ងរ​ទេ យើង​គ្រាន់​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ ស្អំ​ទឹក​ក្តៅ​ឧណ្ហៗ​លើ​ពោះ ឬ​ក៏​ធ្វើ​លំហាត់​ប្រាណ ក៏​អាច​កាត់​បន្ថយ​ការ​ឈឺចាប់​បាន​ដែរ។ អំឡុង​ពេល​មក​រដូវ​ម្តងៗ លោក​ស្រី​វេជ្ជបណ្ឌិត​ណែនាំ​ឲ្យ​ស្ត្រី​ធ្វើ​អនាម័យ​ឲ្យ​បាន​ញឹក​ញាប់ ដោយ​ហេតុថា ឈាម​រដូវ​ជា​កន្លែង​បណ្តុះ​មេរោគ​ឲ្យ​កាន់​តែ​លូត​លាស់ កុំ​ទុក​ឲ្យ​ឈាម​រដូវ​ជោគ​សម្លី​ហៀរ​ហូរ​ប្រឡាក់​ខោ ឬ​សំពត់។ ការ​ធ្វើ​អនាម័យ​ពេល​មក​រដូវ លោកស្រី​វេជ្ជបណ្ឌិត​ថា មិន​លំបាក​ទេ […]


សុខភាពស្ត្រី

ស្រីៗមានអារម្មណ៍ថា​សុដន់មានដុំពកៗ អាចមកពីការ​ប្រែ​ប្រួល​ជាលិកាមួយ​ប្រភេទនេះ

១-តើការប្រែប្រួលជាលិកា fibrocystic លើសុដន់មានអ្វីខ្លះ? បម្រែ​បម្រួល​ជាលិកា Fibrocystic ក្នុង​សុដន់​ គឺ​បញ្ហា​កើត​ឡើង​ញឹក​ញាប់​លើ​ស្រ្តី​ជា​ច្រើន។ បញ្ហា​មួយ​នេះ​ធ្វើ​ស្រ្រីៗ​យើង​មាន​អារម្មណ៍ថា​នៅ​លើ​សុដន់​មាន​​ដុំ​ពក​ៗ និង​រឹង​ពេល​យក​ដៃ​ប៉ះ ឬ​ពេល​ខ្លះ​ទៀត​ឡើង​ហើម​ផង​ដែរ។ ពាក្យ​ថា​បម្រែ​បម្រួល ​ខាង​លើ​នេះគឺ​សម្ដៅ​​លើ​បញ្ហា​ចំនួន​ពីរ គឺ​ជាលិកា​សរសៃ និង​ដុំ​គីស​មិន​​មែន​ជា​សាច់​មហារីក។ ជាលិកា​សរសៃ​ហ្វាយ​ប្រឺស (Fibrocystic)​ គឺ​ជា​​​ជាលិកា​ម្យ៉ាង​នៅ​ក្នុង​សុដន់​មាន​សភាព​រឹង ដែល​វា​នឹង​ធ្វើ​ឲ្យ​ស្រី​ៗមាន​អារម្មណ៍ថា​សុដន់​របស់​​​ខ្លួន​រឹង។ ដុំ​គីស​ស្លូត គឺ​ជា​ដុំ​ពក​ដែល​មាន​ផ្ទុក​សារធាតុ​រាវ​នៅ​ខាង​ក្នុង ដែល​វា​នឹង​ទាញ​សាច់​ជុំ​វិញ​ដោះ​ឲ្យ​យឺត​តាម​ទំហំ​របស់​វា ហើយ​​ក៏​ធ្វើ​ឲ្យ​សុដន់​របស់​យើងឈឺ​ដូច​គ្នា។ ២-ធ្វើដូចម្ដេចទើបដឹងមានបញ្ហាប្រែប្រួលជាលិកា Fibrocystic ក្នុងសុដន់? បម្រែ​បម្រួល​នៃ​ជាលិការ Fibrocystic ក្នុង​សុដន់ គឺ​ធ្វើ​ឲ្យ​សុដន់​របស់​យើង​​ប្ដូរ​រូប​រាង។ ប៉ុន្តែ​ការ​ប្រែ​ប្រួល​នេះ ភាគ​ច្រើន​គឺ​មាន​សភាពប្រហាក់​ប្រហែល​គ្នា លើ​​សុដន់​ទាំង​សង​ខាង។ ពេល​ខ្លះ​យើង​អាច​សង្កេត​ឃើញ​ថា​មាន​ទឹក​រងៃ​ពណ៌​ត្នោត​ក្រម៉ៅ ឬ​បៃ​តង​លេច​ចេញ​ពី​ចុង​សុដន់។ អំឡុង​ពេលយើង​​មក​រដូវ ដុំ​ពក​ក្នុង​សុដន់ អាច​នឹង​ប្រែ​ប្រួល​ទំហំ ហើយ​មុន​ពេល​​មក​រដូវ​ យើង​ក៏​អាច​នឹង​មាន​អារម្មណ៍​ឈឺ​ក្នុង​សុដន់​ជាង​ធម្មតា និ​ងពិបាក​ជាង​រាល់​ដង។ អត្ថបទពាក់ព័ន្ធ៖  ​មហារីក​សុដន់ អត់​វ៉ាក់សាំង​ការពារ​មែន តែ​ស្រីៗ​យើង​អាច​បង្ការ​បាន ស្រីៗ បើ​កាត់បន្ថយញ៉ាំ​ខ្លាញ់​បាន ដូច​កាត់​បន្ថយមហារីកសុដន់អ៊ីចឹង ៣-ហេតុអ្វីយើង​មានបញ្ហាប្រែប្រួលជាលិកា Fibrocystic ក្នុងសុដន់? មនុស្ស​ស្រី​យើង​ជា​ច្រើន​ ដែល​ស្ថិតក្នុង​វ័យ​បន្ត​ពូជ​ ភាគ​ច្រើន​ជួប​បញ្ហា​បម្រែបម្រួល​ជាលិកា fibrocystic ក្នុង​សុដន់។ បញ្ហា​មួយ​នេះ​មិន​សូវ​កើត​លើ​ស្ត្រី​អស់​រដូវ​ទេ ប៉ុន្តែ​វា​អាច​កើត​ឡើង ប្រសិន​បើ​ស្រ្តី​ទាំង​នោះ​​ទទួល​ព្យាបាល​ដោយ​ការ​ប្រើ​ប្រាស់​អ័រម៉ូន​ជំនួយ។ ​អ្នក​វិទ្យាសាស្ត្រ​ក៏​ជឿ​ដែរថា មូល​ហេតុ​ចម្បង​នៃ​បម្រែ​បម្រួល​នេះ ​គឺ​បណ្ដាល​មក​ពី​ការ​ចូល​រួម​នៃ​អ័រម៉ូន​របស់​មនុស្ស​ស្រី។ ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ដឹង​បាន​ថា​ អ័រម៉ូន​​ទៅ​ធ្វើ​ឲ្យ​ជាលិកា​ក្នុង​សុដន់​ប្រែ​ប្រួល​យ៉ាង​ដូច​ម្ដេច ហើយ​ក៏​មិន​ដឹង​ថា​អ្វី​ជា​កត្តា​ជំរុញ​​ឲ្យ​កើត​បញ្ហា​​នេះ​ដូច​គ្នា។ ពី​មុន​​មក​​បើ​និយាយ​អំពី​បម្រែ​បម្រួល​ជាលិកា […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ