សុខភាពស្ត្រី

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន នៅ May 06, 2022

សុខភាព​ស្ត្រី​- ​មាន​គ្នា​យើង​ច្រើន​ណាស់​កំពុង​ប្រឈម​បញ្ហាស្រីៗ ដែល​ប្រុសៗ​ភាគ​ច្រើន​មិន​យល់។ ​បញ្ហា​ផ្លូវ​ភេទ​​​មួយ​ចំនួន​ដែល​លម្អិត​ក្នុង​ផ្នែក​នេះ​មាន ​ជំងឺគីសក្រពេញអូវែ ​ជំងឺដុំស្បូន ​ការបង្ករោគអាងត្រគាក ​ជំងឺក្រពេញទីរ៉ូអ៊ីត ​ការអស់រដូវ ​ការពិនិត្យនិង​ធ្វើតេស្តសុខភាពស្រ្តី ​ការមករដូវ ​បញ្ហា​ស្ត្រី​ផ្សេងទៀត​ ​ ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពស្ត្រី

ទ្វារមាសធុំក្លិនស្អុយឆ្អេះឆ្អាប ស្រីៗគួរញ៉ាំអាហារប្រភេទនេះ ជួយកម្ចាត់ក្លិនបានច្រើន

ស្រី​ៗ​គ្នា​យើង​ដែល​មាន​បញ្ហា​ទ្វារ​មាស​ធុំ​ក្លិន​ស្អុយ​ឆ្អេះឆ្អាប និង​បាត់បង់​ទំនុក​ចិត្ត​​អំឡុង​ពេល​ប្រតិបត្តិការ​ជាមួយ​និង​ដៃគូ អាច​សាកល្បង​ញ៉ាំ​អាហារ​ប្រភេទ​នេះ ពីព្រោះ​វា​អាច​កាត់បន្ថយ​ក្លិន​មិន​ល្អ​បាន​ច្រើន។ ការ​ពិត​ទៅ ទ្វារ​មាស​ស្រ្តី​យើង​អាច​មាន​ធុំ​ក្លិន​តិចតួច​ជា​រឿង​ធម្មតា​ទេ នៅ​ពេល​ដែល​យើង​ញ៉ាំ​អាហារ​ជាក់លាក់​មួយ​ចំនួន ប៉ុន្តែ​បើ​មាន​ក្លិន​ខ្លាំង​មិន​បាត់​ គួរ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ ទើប​ជា​ការ​ប្រសើរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! អាហារ​ប្រភេទ​ណា​ ដែល​ជួយ​កម្ចាត់​ក្លិន​មិន​ល្អ​ចេញ​ពី​ទ្វារ​មាស? ១. ទឹក​ដោះ​គោ​ជូរ ទឹក​ដោះ​គោ​ជូរ ជា​អាហារ​មួយ​ប្រភេទ​ដែល​ធ្វើ​ឱ្យ​ទ្វារ​មាស​មាន​ក្លិន​ល្អ​ ពីព្រោះ​វា​ផ្ទុក​បាក់តេរី ​Lactobacillus ដែល​ជួយ​ស្តារ​តុល្យភាព​បាក់តេរី​ល្អ​នៅ​ក្នុង​ទ្វារមាស​ ជួយ​បញ្ចៀស​ការ​ឆ្លង​រោគ ក៏​ដូចជា​ជួយ​ឱ្យ​ទ្វារ​មាស​មាន​សុខភាព​ល្អ និង​កាត់បន្ថយ​ក្លិនមិន​ល្អ។ ២. ផ្លែ​ម្នាស់ ជាមួយ​គ្នា​នេះ​ដែរ ផ្លែ​ម្នាស់​សម្បូរ​ទៅ​ដោយ​វីតាមីន ​C វីតាមីន ​B និង​ជាតិ​សរសៃ​ ដែល​អាច​ជួយ​​ពង្រឹង​ដល់​សុខភាព​ក្រពះ​ពោះវៀន ព្រម​ទាំង​ជួយ​កម្ចាត់​ក្លិន​មិន​ល្អ​ពី​ទ្វារមាស និង​បញ្ចៀស​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ​ដែរ។ ៣. ផ្លែ​ប៉ោម ចំណែក​ផ្លែ​ប៉ោម​ ក៏​ផ្ទុក​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម ដែល​ជួយ​ជំរុញ​លំហូរ​ឈាម​ក្នុង​ទ្វារមាស​ បង្ការ​ការវិវត្ត​នៃ​ដុំ​សាច់​ស្បូន ព្រម​ទាំង​ជួយ​បង្កើន​ចំណង់​ផ្លូវ​ភេទ​ផង​ដែរ។ ៤. តែ​ខ្ញី ភេសជ្ជៈ​ដ៏​អស្ចារ្យ​មួយ​ទៀត​ សម្រាប់​សុខភាព​ទ្វារ​មាស គឺ​តែ​ខ្ញី ពីព្រោះ​វា​សម្បូរ​ទៅ​ដោយ​សមាសធាតុ​ប្រឆាំង​នឹង​មេរោគ (Antimicrobial properties) ដែល​ជួយ​ជំរុញ​សុខភាព​ក្រពះ​ពោះវៀន ​សុខភាព​ទ្វារមាស​ និង​​ជួយ​រក្សា​ក្លិន​ល្អ​ក្នុង​​ទ្វារ​មាស​ថែម​ទៀត​ផង។ [embed-health-tool-ovulation] ៥. ក្រូច​ឆ្មារ លើស​ពី​នេះ ក្រូច​ឆ្មារ​សម្បូរ​ទៅ​ដោយ​វីតាមីន​C និង​អាស៊ីដ Acidic ដែល​ជួយ​ថែរក្សា​តុល្យភាព​ទ្វារមាស ក៏​ដូចជា​​បង្ការ​ការ​បង្ក​រោគ​លើ​ទ្វារមាស​ និង​ជួយ​បន្តឹង​ទ្វារ​មាស​ ក្រោយ​សម្រាល​កូន​រួច​។ ហេតុនេះ​ហើយ ស្រី​ៗ​គ្នា​យើង​ដែល​មាន​ក្លិន​មិន​ល្អ […]

អត្ថបទផ្សេងទៀតពី សុខភាពស្ត្រី

ស្វែងរក សុខភាពស្ត្រី

ការអស់រដូវ

ស្រីៗ​ពេល​ដល់វ័យ​អស់រដូវ ចំណង់ផ្លូវភេទប្រែ​ប្រួល​បែបណា?​

គ្នា​យើង​ស្រីៗ​ធ្លាប់​ឆ្ងល់​អត់​ពេល​ដល់​វ័យ​អស់​រដូវ ចំណង់​ផ្លូវ​ភេទ ឬ​សកម្មភាព​ផ្លូវ​ភេទ​នឹង​​ប្រែ​ប្រួល​ទៅ​ជា​យ៉ាងណា? ​ដោយ​មិន​ខ្វល់​នឹង​ការ​មាន​ផ្ទៃ​ពោះ និង​មិន​ខ្វល់​នឹង​ការ​​មក​រដូវ​ប្រចាំ​ខែ ប្រហែល​ជាធ្វើ​ឲ្យ​សម្មភាព​ផ្លូវ​ភេទ​ស្រីៗ​យើង​ប្រ​សើរ​ជាង​កាល​នៅ​ក្មេង? ​ជា​ការ​ពិត​ ទោះ​ជា​ដល់​វ័យ​អស់​រដូវ​ទៅ​ហើយ​មែន ប៉ុន្តែ​ស្រីៗ​យើង​នៅ​តែ​អាច​មាន​សកម្ម​ភាព​​លើគ្រែ គ្រាន់តែ​ថា​​មិន​ដូច​កាល​នៅ​វ័យ​២០ ឬ៣០​នោះ​ទេ ព្រោះ​ថា​ពេល​នេះ​យើង​ប្រែ​ប្រួល​ទាំង​ខាង​អ័រម៉ូន និង​រាងកាយ។​ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ១. បញ្ហា​អ័រម៉ូន​ និង​សុខភាព​រាងកាយ ការ​ធ្លាក់ចុះ​កម្រិត​អ័រម៉ូន​អឺស្រ្តូសែន ពេល​ស្រីៗ​យើង​អស់​រដូវ នឹង​ធ្វើ​ឲ្យ​យើង​មាន​ការ​ធ្លាក់​ចុះ​ចំណង់​ផ្លូវ​ភេទ​ និង​មិន​ងាយ​ទទួល​បាន​ភាព​ស្រើប​ស្រាល​ផង​ដែរ។​ ក្រៅពី​នេះ​ក៏ធ្វើ​ឲ្យ​ស្រីៗ​យើង​ជួប​បញ្ហា​ស្ងួត​ទ្វារមាស និង​ធ្វើ​ឲ្យ​មានការ​ឈឺ​ចាប់​ពេល​រួម​ភេទ។ តាម​ការសិក្សា​បាន​រក​ឃើញ​ថា​ស្រ្តី​១ភាគ​៣ បាន​និយាយ​ថា​ពួកគេ​ជួប​ផល​លំបាក​ក្នុង​ការ​រួមភេទ​ ក្រោយ​ពេល​អស់​រដូវ។ ជួប​ការ​លំបាល​ដោយ​សារ​​មិ​ន​សូវមាន​ចំណង់​ផ្លូវភេទ និង​មួយ​ទៀត​ពេល​រួម​ភេទ​មិន​សូវ​បាន​ដល់​ចំណុច​កំពូល​។ ចំពោះ​សុខ​ភាព​ផ្លូវ​កាយ​វិញ ​ដល់​វ័យ​អស់​រដូវ ស្រីៗ​យើង​ក៏​មាន​វ័យ​ចំណាស់ដែ​រ​ហើយ ដែលខ្លះអាច​មាន​ជំងឺ​ប្រចាំ​កាយ​ មិន​សូវ​មាន​កម្លាំង និង​សម្រស់​ទៀត​សោធ​ក៏​មិន​ដូច​កាល​ពី​ក្មេង​ដែរ ដែល​កត្តា​ទាំង​នេះ​ហើយធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខ​ភាព​ផ្លូវ​​ភេទ​របស់​ស្រីៗ​យើង។​ ២. អ៊ីចឹង​បាន​ន័យ​ថា​ក្រោយ​ពេល​អស់​រដូវ​ស្រីៗ​មិន​អាច​ដល់​ចំណុច​កំពូល​ពេល​រួម​ភេទ? ថ្វីបើ​ពេល​អស់រដូវ​ស្រីៗ​យើង​អាច​ជួប​បញ្ហា​ដូច​បាន​រៀប​រាប់​ខាង​លើ​មែន ប៉ុន្តែ​វាមិន​មែន​ន័យ​ថា​យើង​គ្មាន​វិធី​ដោះ​ស្រាយ​បញ្ហា​ទាំង​នោះទេ។ ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ យើង​អាច​រួម​ភេទ​ជាមួយ​ដៃគូ​ដោយ​ប្រើទឹក​រម្អិល​ ទឹក​ដំណើម​ទ្វារ​មាស ឬ​ថ្នាំ​តាម​វេជ្ជ​បញ្ជា​មួយ​​ចំនួន ដើម្បី​ឲ្យ​ជីវិត​ផ្លូវ​ភេទ​របស់​យើង​អា​ចដំណើរ​ការ​បាន​ទៅ​ដោយ​រលូន។​ អ្វី​ដែល​សំខាន់ គឺ​យើង​នឹង​ដៃ​គូ​ត្រូវ​តែ​យល់គ្នា និង​បង្កើត​ទំនាក់​ទំនង​ល្អៗ​ជាមួយ​គ្នា​ជា​និច្ច។ មួយ​វិញ​ទៀត ពេល​យើង​មាន​វ័យ​កាន់តែ​ចាស់​ឈាម​រត់ទៅ​កាន់​​បរិវេណ​​ប្រដាប់​ភេទ​​របស់​យើង​ក៏​យឺ​តដូច​ដែល​យើង​មិន​ងាយ​បាន​អារម្មណ៍​ស្រើប​ស្រាល​អ៊ីចឹង​ដែរ។ នេះ​មាន​​ន័យ​ថា​យើង​ត្រូវ​ការ​ពេល​ដើម្បី​ទទួល​បាន​អារម្មណ៍​ស្រើប​ស្រាល និង​បាន​ដល់​ចំណុច​កំពូល​ពេល​រួម​ភេទ។ ជួន​កាល​ការ​ស្ទាប​អង្អែល ឬ​ត្រដុស​ខ្លះ​ៗ ដោយ​មិន​បាច់​ចាំ​រួម​ភេទ ក៏​ជា​វិធី​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ស្រើប​ស្រាល និង​ល្អ ជាមួយ​ដៃ​គូ​ដូច​គ្នា។​ សូម​ចាំថា […]


សុខភាពស្ត្រី

គ្រូពេទ្យជំនាញថា វះកាត់បង្រួមប្រដាប់ភេទទាល់តែស្ត្រីស្ថិតក្នុងស្ថានភាពទាំងនេះ

ដំបូន្មាន​របស់​អ្នក​ឯកទេស​ផ្នែក​រោគ​ស្ត្រី​​បាន​ឲ្យ​ដឹង​ថា តំបន់​ទ្វារមាស​មិន​គួរ​ប្រើប្រាស់​ផលិតផល​ផ្ដេសផ្ដាស​ឡើយ ហើយ​ចំពោះ​ការ​វះកាត់​បង្រួម​ខ្លះ​រឹតតែ​គ្រោះថ្នាក់​ទៀត បើ​ជ្រើសរើស​អ្នក​ធ្វើ​មិន​បាន​ត្រឹមត្រូវអាចគ្រោះថ្នាក់ចំពោះ​ខ្លួនឯង។ សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត កែវ មួយស្រូយ ឯកទេស​សម្ភព និង​រោគ​ស្ត្រី បាន​លើក​ឡើង​ពី​ការ​វះកាត់​បង្រួម​ប្រដាប់​ភេទ​ឲ្យ​ដូច​ស្ត្រី​ក្រមុំ​ដែល​គេ​ល្បី​ធ្វើ និង​បង្ហោះ​តាម​បណ្ដាញ​សង្គម​នោះ​ថា មិន​អាច​ទៅ​រួច​នោះ​ទេ ព្រោះ​ពេល​វ័យ​កាន់តែ​ទៅ​មុខ​ សរីរាង្គ​គ្រប់​ផ្នែក​លើ​រាងកាយ​ក៏​វិវត្ត​ទៅ​មុខ​ដែរ មិន​អាច​ត្រឡប់​មក​កាន់​ក្មេង​ឡើង​វិញ​ទេ។ អនុប្រធាន​មជ្ឈមណ្ឌល​ជាតិ​គាំ​ពារ​មាតា និង​ទារក បាន​បន្ត​ទៀត​ថា ការ​ដេរ​បង្រួម​ផ្លូវ​ភេទ​អាច​ធ្វើ​ឡើង​ទៅ​បាន​ទាល់តែ​គ្រូពេទ្យ​ជំនាញ​រក​ឃើញ​ថា ទ្វារមាស​បន្ទាប់​ពី​សម្រាល​កូន​ដោយ​តាម​ធម្មជាតិ​រហែក កើត​កូនមិន​ត្រូវ​តាម​បច្ចេកទេស កើត​ដោយ​ឆ្មប​បុរាណ ឬ​ពេទ្យ​ខ្លះ​មិន​បាន​ពិនិត្យ​មើល​ចំណុច​រហែកដោយសារក្បាលកូនធំពេក ព្រោះ​ពេល​រហែក​ភ្លាម​ៗ ពេទ្យ​ត្រូវ​ពិនិត្យ​មើល និង​ដេរ​ភ្លាម​ដូច​គ្នា​ដែរ។ លោក​បន្ថែម​ទៀត​ថា កន្លែង​រហែក​នោះ ទោះ​មិន​បាន​ដេរ​ក៏​អាច​សះ​មុខ​របួស​ដែរ តែ​មិន​អាច​ជាប់​គ្នា​បាន​ឡើង​វិញ​ទេ។ ចំពោះ​បញ្ហា​ទ្វារមាស​យារ​គឺជា​រឿង​ធម្មតា​ទៅ​ហើយ សាច់​ឈាម​មនុស្ស​ត្រូវ​តែ​បែប​នោះ សម្រាប់​អ្នក​មាន​គ្រួសារ មាន​កូន។ ការ​វះកាត់​កែ​សម្រួល ទាល់តែ​ធ្វើ​ឡើង​ដោយ​អ្នក​ជំនាញ​ត្រឹមត្រូវ និង​ស្ថានភាព​ចាំបាច់​ដូច​រៀបរាប់​ខាង​លើ​ប៉ុណ្ណោះ ហើយ​ករណី​ដែល​មិន​បាន​ដេរ​ឲ្យ​ផល​វិបាក​ដូចជា ធ្វើឲ្យ​មេរោគ​ឆ្លង​ពី​ទ្វារ​លាមក​មក​រលាក​ទ្វារ​មាស ហើយ​បើ​ករណី​រហែក​ដល់​ទ្វារ​លាមក​តែម្ដង អាច​បណ្ដាល​ឲ្យ​ហៀរ​លាមក​មក​តែម្ដង ដោយសារ​ដាច់​កន្លែង​កន្លែង​ទប់​នោះ។


សុខភាពស្ត្រី

ស្រីៗ​យើង​មួយចំនួន​អាច​ជួប​បញ្ហា​ជំងឺ​រួម​ស្វិតទ្វារមាស ពេល​ដល់​វ័យ​នេះ

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ ក្រោយ​អស់​រដូវ​ស្រ្តី​យើង​អាច​ជួប​បញ្ហា​ជំងឺ ឬភាព​​មិន​ប្រ​ក្រ​តី​មួយ​ចំនួន​ទាក់​ទង​នឹង​ទ្វារ​មាស ឬ​ផ្លូវ​ទឹក​នោម​របស់​យើង​។ បញ្ហា​មួយ​ដែល​យើង​ទំនង​ជា​មិន​សូវ​បាន​ឮ​ ឬបានឮ​តិច​តួច​នោះ​គឺ​ជំងឺ​រួម​ស្វិត​ទ្វារ​មាស។​ ១. តើ​អ្វី​ជា​ជំងឺ​រួម​ស្វិត​ទ្វារមាស?​ ជំងឺរួម​ស្វិត​ទ្វារ​មាស​ ​ពាក្យ​បច្ចេកទេសហៅថា​ Vaginal​ Atrophy​ ​ជាជំងឺ​សំដៅ​លើ​​ការ​ថយ​កម្រាស់​ ស្ងួត ​និង​រលាក​ជញ្ជាំង​ទ្វារ​មាស​ ដោយ​សារ​តែ​រាង​កាយ​​ផលិត​អ័រម៉ូន​អឺស្រ្តូសែនបាន​តិច។ ជំងឺ​​រួម​ស្វិត​ទ្វារ​មាស​ តែង​តែ​កើត​ឡើង​ជា​ញឹកញាប់ចំពោះ​ស្រ្តី​​ក្រោយ​អស់​រដូវ ។ សម្រាប់ស្រីៗ​ជា​ច្រើន ជំងឺ​​រួម​ស្វិត​ទ្វារ​មាស​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ការ​រួម​ភេទ​ឈឺ​ចាប់​ប៉ុណ្ណោះ​ទេ ​ក៏​អាច​បណ្ដាល​ឲ្យ​មាន​រោគ​សញ្ញា​គ្រោះ​ថ្នាក់​ ដល់​ប្រព័ន្ធ​ទឹកនោម​ផង​ដែរ ហើយ​ដោយ​សារ​តែ​ចន្លោះ​ផ្សា​ភ្ជាប់​​លក្ខណៈ​ធម្មជាតិរវាង​​ទ្វារមាស​ និង​ប្រព័ន្ធ​ទឹក​នោម ទើប​អ្នក​ជំនាញបាន​យល់​ឃើញ​ថា​ ពាក្យ​​សមស្រប​បំផុត​សម្រាប់​ជំងឺ​​រួម​ស្វិត​ទ្វារ​មាស​ និង​រោគ​សញ្ញា​មាន​មក​ជាមួយ គឺ​ចង្កោមរោគសញ្ញាប្រដាប់ភេទ និងផ្លូវ​ទឹកនោម ក្រោយពីអស់រដូវ “Genitourinary syndrome of menopause (GSM)” ។ ជា​ធម្មតា​ប្រសិទ្ធភាព​ក្នុង​ការ​ព្យាបាល​ជំងឺបណ្តុំ​រោគ​សញ្ញា ​GSM​ ​ពិត​ជា​មាន ហើយ​​កាត់​បន្ថយ​កម្រិត​អរម៉ូន​អឺស្រ្តូសែន ​គឺ​នឹង​ធ្វើ​ឲ្យ​មាន​ការ​ប្រែ​ប្រួល​​ក្នុង​រាង​កាយ ​ប៉ុន្តែ​មិន​មាន​ន័យ​ថា យើង​ត្រូវ​រស់​នៅ​ជាមួយ​ភាព​​ជំងឺបណ្តុំ​រោគ​សញ្ញា ​GSM​ នោះ​ដែរ។ ​បើ​តាម​ការ​សិក្សា​នៅ​បរទេស ស្រ្តី​ចន្លោះ​ ១០​-​៤០ ​ភាគរយ​ ក្នុង​ចំណោម​ស្រីៗ​អស់​រដូវ បាន​​ជួប​រោគ​សញ្ញា​ជំងឺ​រួម​ស្វិត​ទ្វារមាស​ […]


សុខភាពស្ត្រី

ស្រីៗ​បើ​ឈាម​រដូវមក​ច្រើនរំខានខ្លាំង សាក​ដោះស្រាយ​តាម​វិធីនេះ

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ ស្រីៗ​យើង​​ពិតជា​ដឹង​ហើយ​ថា​ការ​មក​រដូវ​រំខាន​ចិត្ត​យើង​ប៉ុនណា​នោះ តែ​យើង​ក៏​មិន​អាច​ចៀសបាន​ដូច​គ្នា។ ការ​មក​រដូវ​គឺជា​ផ្នែកសំខាន់​មួយ​នៃ​សុខភាព​របស់​ស្រីៗ​យើង។ ដូច​គ្នា​ដែរ ស្រីៗ​យើង​មិន​អាច​មាន​បរិមាណ​ឈាម​រដូវ​ដូចៗ​គ្នា​នោះទេ អ្នក​ខ្លះ​អាច​មក​ច្រើន និង​អ្នក​ខ្លះ​អាច​មាន​បរិមាណ​តិច​ជា​ដើម ។ គ្រាន់តែ​រឿង​មក​រដូវ​រំខាន​ចិត្ត​ទៅ​ហើយ ចុះ​បើ​មក​ក្នុង​បរិមាណ​ច្រើន​​ទៀត​រំខាន​ប៉ុនណា​ទៅ? ជា​ធម្មតា​បរិមាណ​ឈាម​រដូវ​ដែល​ធ្លាក់​មក​អាច​មាន​ចន្លោះ​ពី​៥មិល្លីលីត្រ ទៅ​៨០​មិល្លីលីត្រ ប៉ុន្តែ​បើ​បរិមាណ​នេះ​ច្រើនជាង​៨០​មិល្លីលីត្រ​រាល់​ពេល​មក​រដូវ នេះ​អាច​ថារដូវ​មក​ច្រើន​ពេក​ហើយ​។​ បើ​ស្រី​ៗយើង​ជួប​បញ្ហា​បែប​នេះ​អាច​សាក​ល្បង​ដោះស្រាយ​តាម​វិធី​មួយ​ចំនួន​ខាង​ក្រោម​អាច​ជួយ​សម្រួល​បាន​។​ ១. បន្ថែម​អាហារ​មាន​ជាតិ​ដែក​ ​ពេល​យើង​បាត់​បង់ឈាម​ច្រើន យើង​ក៏​កំពុង​បាត់​បង់ជាតិ​ដែក​ដូច​គ្នា។ ដូច​យើង​បាន​ដឹង​ហើយ​ថា​ជាតិ​ដែក​ គឺ​ជា​រ៉ែ​សំខាន់​មួយ​ប្រភេទ​សម្រាប់​សុខ​ភាព​ផ្លូវ​​កាយ​ និង​ផ្លូវ​ចិត្ត​របស់​យើង។ កម្រិត​ជាតិ​ដែក​ទាប​អាច​ធ្វើ​ឲ្យ​យើង​ប្រឈម​មុខ​នឹង​ជំងឺ​ស្លេក​ស្លាំង​។ ដូច​នេះ​ ជា​រឿង​សំខាន់​ដែល​ស្រីៗ​យើង​ត្រូវ​រក្សា​ជាតិ​ដែក​ក្នុង​ខ្លួន​ឲ្យ​នៅ​កម្រិត​ល្អ​ជា​ប្រ​ចាំ។ ដើម្បី​បង្កើត​ជាតិ​ដែក​ក្នុង​ខ្លួន​យើង​អាច​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​ដែក ដូច​ជាគ្រាប់​ធញ្ញជាតិ ស៊ុត សាច់ក្រហម បន្លែ​ស្លឹក​បៃតង និង​តៅហ៊ូ ជា​ដើម។ ២. ផឹក​ទឹក​ខ្ញី ការ​សិក្សា​មួយបាន​រក​ឃើ​ញ​ថា​ស្រ្តី​ដែល​មាន​រដូវ​មក​ច្រើន​បាន​ញ៉ាំអាហារ​បំប៉នផលិត​ពី​ខ្ញី​ក្នុង​រយៈ​ពេលបី​​វដ្ដរដូវ និង​បាន​រក​ឃើញ​ថា​បរិមាណ​រដូវ​ក៏​បាន​ថយ​ចុះ​វិញ​។ ដូច​នេះ​ហើយ រឿង​អី​ដែល​យើង​មិន​ញ៉ាំ​ទឹក​ខ្ញី​ ដើម្បី​កាត់​បន្ថយ​ការ​មក​រដូវ​ក្នុង​បរិមាណ​ច្រើន​ខុស​ធម្មតា​នេះ? ៣. តាម​ដាន​អ័រម៉ូន នៅ​ពេល​ដែល​រាង​កាយ​យើង​មាន​អតុល្យ​ភាព​អ័រ​ម៉ូន​ ការ​មក​រដូវ​របស់​យើង​ក៏​ជួប​ការ​រំខាន​មួយ​ចំនួន​ដែរ។​ អតុល្យ​ភាព​រវាង​អ័រម៉ូន​អឺស្រ្តូសែន និង​អ័រម៉ូន​ប្រូហ្គេស្រ្តេរ៉ូន នឹង​ធ្វើ​ឲ្យ​ជញ្ជាំងស្បូន ទៅ​ជា​ស្ដើង នាំឲ្យ​ការ​ធ្លាក់ឈាម​រដូច​មាន​ចំនួន​ច្រើន។​ ការ​ហាត់​ប្រាណ​ទៀងទាត់ និង​ញាំអាហារ​ត្រឹម​ត្រូវ នឹង​ជួយ​ឲ្យ​អ័រម៉ូន​ក្នុង​រាងកាយ​របស់​យើង​មាន​តុល្យ​ភាព។ សូម​ចងចាំថា បើ​ការធ្លាក់ឈាម​រដូវ​របស់​យើង​មក​ច្រើន ហើយ​ធ្វើ​ឲ្យ​យើង​អស់​កម្លាំង និង​រំខាន​ដល់​ការ​ប្រកប​កិច្ច​ការ​ប្រចាំ​ថ្ងៃ​ទៀតនោះ យើង​គួរ​ស្វែង​រក​ការ​ប្រឹក្សា និង​ព្យា​បាល​ពីគ្រូ​ពេទ្យ​ ដើម្បី​អាច​ដឹង​ថា​យើង​មាន​ជំងឺ​អ្វី​ផ្សេង […]


សុខភាពស្ត្រី

ខោក្នុងជាផ្នែកមួយជួយឲ្យទ្វារមាសមានសុខភាពល្អ ត្រូវសម្អាតបែបនេះទើបគ្មានមេរោគ

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ! ទ្វារមាស​មាន​សុខភាព​ល្អ មិនមែន​ពឹង​លើ​តែ​ការ​សម្អាត​ដោយ​ទឹក និង​ប្រើប្រាស់​ទឹក​អនាម័យ​ជំនួយ​ប៉ុណ្ណោះ​ទេ។ ការ​ជ្រើសរើស​ប្រភេទ​ខោ​ក្នុង និង​ការ​បោក​សម្អាត​ក៏​ជួយ​ឲ្យ​ទ្វារមាស​មាន​ផាសុកភាព។ វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា ទ្វារមាស​ត្រូវតែ​រក្សា​ឲ្យ​ស្ងួត និង​ស្អាត​ជានិច្ច​ចៀសវាង​ភាព​សើម ការ​ផ្អាប់​ដែល​ជា​លក្ខខណ្ឌ​ប្រសើរ​សម្រាប់​ការ​លូតលាស់​របស់​បាក់តេរី​អាក្រក់ និង​ធ្វើឲ្យ​ទ្វារមាស​មាន​បញ្ហា​ទៅ​ជា​រមាស់ ស្ងួត ឬ​រហូត​ដល់​ធ្លាក់​ស។ លោក​បាន​បញ្ជាក់​ថា អនាម័យ​ខ្លួន​ប្រាណ​មួយ​មុខ​មិន​ទាន់​សព្វគ្រប់​ឡើយ ទាល់តែ​មាន​អនាម័យ​ទាំង​សម្លៀកបំពាក់​ទាំង​ក្រៅ និង​ក្នុង។ ហេតុនេះ​ការ​ជ្រើសរើស​ខោ​ទ្រនាប់​ដែល​អាច​ឲ្យ​មាន​ខ្យល់​ចេញ​ចូល និង​ស្រូប​សំណើម​បាន​ល្អ​ជា​ចំណុច​សំខាន់​ដែល​ត្រូវ​គិត​ដល់។ ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ​បន្ថែម​ទៀត​ថា ការ​ប្រើប្រាស់​ខោ​ទ្រនាប់ ត្រូវតែ​ជា​ប្រភេទ​សាច់​កំណាត់​កប្បាស ហើយ​ម៉្យាង​ស្ត្រី​គួរ​តែ​ផ្លាស់ប្ដូរ​ខោ​ក្នុង ២ ដង/ថ្ងៃ ឬ​ប្រើ​ជា​ប្រភេទ​សម្លីអនាម័យ និង​ឧស្សាហ៍​ផ្លាស់ប្ដូរ។ វេជ្ជបណ្ឌិត​រូប​នោះ​ថា ការ​បោក​សម្អាត​ខោ​ក្នុង រឹតតែ​សំខាន់​ព្រោះ​បើ​សម្អាត​មិន​ល្អ អាច​នាំ​មេរោគ​ដល់​ប្រដាប់​ភេទ​ទៅ​វិញ។ ជា​ធម្មតា​ខោក្នុង​ត្រូវ​បោក​ក្រោយ​ពេល​យើង​ផ្លាស់ប្ដូរ​រួច​ភ្លាម​ៗ ឬ​មិន​គួរ​ទុក​ដល់​ស្អែក ឬ​គួរ​ទុក​មួយ​អាទិត្យ​ទើប​បោក​នោះ​ទេ ព្រោះ​វា​អាច​ផ្ទុក​មេរោគ​យ៉ាង​ច្រើន ដោយ​មិន​ងាយ​បោក​សម្អាត​ស្អាត​ឡើយ។ ជាពិសេស​ខោក្នុង​ត្រូវតែ​បោក​ដោយ​ឡែក​ពី​ខោអាវ​ដទៃ​​ទៀត មិន​គួរ​លាយឡំ​គ្នា​ឡើយ ហើយ​រឹតតែ​មិន​គួរ​ប្រើ​ម៉ាស៊ីន​បោក​ដែរ ព្រោះ​វា​សុទ្ធ​តែ​ផ្ទុក​មេរោគ។  បន្ទាប់​មក​យក​ទៅ​ហាល​ក្រោម​កម្ដៅ​ថ្ងៃ។


សុខភាពស្ត្រី

កំហុសទាំង ៧ ​ស្រីៗ​ភាគច្រើនតែងធ្វើខុស ពេលសម្អាតទ្វារមាស

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ បើ​ទ្វារ​មាស​របស់​យើង​មាន​បញ្ហា​រមាស់ នោះ​បាន​ន័យ​ថាយើង​​មិន​បាន​យក​ចិត្ដ​ទុក​ដាក់​ថែ​រក្សា​សុខភាព​របស់​វា​បាន​ល្អ​នោះ​ទេ។មនុស្សស្រី​យើង​​ជា​ច្រើន ជឿ​ថា​ទ្វារ​មាស​​ចេះ​សម្អាតដោយ​​ខ្លួន​ឯង​ ដែល​នេះ​គឺ​ជា​ការ​ពិត តែ​ទោះ​ជា​យ៉ាង​ណា​ក្ដី ក៏​យើង​ត្រូវ​តែ​ចាំ​បាច់​ថែ​រក្សា សម្អាត​វា​ដដែល។ ​ទទន្ទឹម​នឹង​នេះ​ដែរ ក៏​មាន​​មនុស្ស​ជា​ស្រី​ច្រើន សម្អាត​ទ្វារ​មាស​របស់​ខ្លួន​មិន​បាន​ត្រឹម​ត្រូវ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​បញ្ហា​ជា​ច្រើន កើត​ឡើង​នៅ​កន្លែង​នោះ។ បើ​តាម​ការ​លើក​ឡើង​របស់​លោក​ស្រី​វេជ្ជ​បណ្ឌិត D. Pratima Thamke ជា​គ្រូពេទ្យ​ផ្នែក​សម្ភព និង​រោគ​ស្រ្តី បាន​បង្ហាញ​ថា កំហុស​ដែល​មនុស្ស​ស្រី ធ្វើ​ខុស​ពេល​សម្អាត​ទ្វារ​មាស​របស់​ខ្លួន នោះ​គឺ​ការ​បាញ់​ទឹក​លាង​សម្អាត​ទ្វារ​មាស (douching)។ ដោយ​សារ​មនុស្ស​ជា​ច្រើន យល់​ថា​​ការ​បាញ់​ទឹក​លាង​បែប​នេះ គឺ​ជា​វិធី​ល្អ​ដើម្បី​សម្អាត​ទ្វារ​មាស តែ​ផ្ទុយ​ទៅ​វិញ​ វា​បាន​ធ្វើ​ឲ្យ​បាត់​បង់​តុល្យភាព​របស់​បាក់​តេរី​ល្អ​ៗ ក្នុង​ទ្វារ​មាស។ ក្រៅ​ពី​ការបាញ់​ទឹក​លាង​សម្អាត​ទ្វារ​មាស លោក​ស្រី​វេជ្ជ​បណ្ឌិត Dr. Thamke បាន​លើក​ឡើង​អំពី​កំហុស​​ផ្សេង​ៗ ចំនួន ៧​ទៀត ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ទ្វារ​មាស​របស់​មនុស្ស​ស្រី។ ១-  យកដៃមិនស្អាតទៅប៉ះទ្វារមាស សម្អាត​ដៃ​ឲ្យ​ស្អាត​ មុន​ពេល​យក​ទៅ​ប៉ះ​ទ្វារ​មាស​របស់​ខ្លួន។ ដៃ​មិន​ស្អាត គឺជា​ប្រភព​នៃ​បាក់តេរី និង​វីរុស ទៅ​បំផ្លាញ​មេរោគ​ល្អ​ៗ​​ក្នុង​ទ្វារ​មាស​បាន។ ២- មិននោមក្រោយពេលទើបរួមភេទរួច ពេល​យើង​នោម ក្រោយ​ពេល​រួម​ភេទ​រួច វា​​ជួយ​កាត់​បន្ថយ​ភាគ​រយ ធ្វើ​ឲ្យ​យើង​​ប្រឈម​មុខជា​មួយ​ជំងឺ​រលាក​ផ្លូវ​បង្ហួរ​នោម និង​អាច​ទៅ​សម្អាត​បាក់តេរី​ ដែល​ជាប់​ក្នុង​ទ្វារ​មាស​ដូច​គ្នា។ ដោយ​សារ​ទ្វារ​មាស​មាន​ជាតិ​បាស […]


សុខភាពស្ត្រី

ឮគេថាញ៉ាំអាហារហឹរៗ ធ្វើឲ្យទ្វារមាសមានក្លិនមិនល្អ ចុះពេទ្យបកស្រាយយ៉ាងម៉េចវិញ?

ស្ត្រី​ជាច្រើន​ជួប​បញ្ហា​ទ្វារ​មាស​មាន​ក្លិន​មិន​ល្អ ហើយ​ព្រោះតែ​បែប​នេះ​ធ្វើឲ្យ​គ្មាន​ភាព​ជឿជាក់​ចំពោះ​ខ្លួនឯង ជា​ពិសេស​អ្នក​មាន​ដៃគូ​តែ​ម្ដង។ ដូចនេះ​ហើយ​បាន​ជា​មាន​សំណួរ​លើក​ឡើង​ថា តើ​កត្តា​ចំណី​អាហារ​មាន​រសជាតិហឹរៗជះ​ឥទ្ធិពលដល់​ក្លិន​ទ្វារ​មាស​​ដែរឬ​ទេ? លោកសាស្ត្រាចារ្យ​វេជ្ជបណ្ឌិត កែវ មួយស្រូយ ឯកទេស​សម្ភព និង​រោគ​ស្ត្រី និង​ជា​អនុប្រធាន​ មជ្ឈមណ្ឌលជាតិគាំពារ​មាតា និង​ទារក បាន​ឲ្យ​ដឹង​ថា ចំណី​អាហារ​ដែល​យើង​ញ៉ាំ​ចូល​តាម​មាត់ និង​ធ្លាក់​ចុះ​ទៅ​កាន់​ក្រពះ-ពោះវៀន គ្មាន​ឥទ្ធិពល​ធ្វើឲ្យ​ទ្វារមាស​មាន​ក្លិន​ឡើយ ព្រោះ​វា​មិន​មែន​នៅ​ផ្លូវ​តែ​មួយ។ លោក​បាន​បន្ថែម​ទៀត​ថា បញ្ហា​ក្លិន​ទ្វារមាស​មិន​ទាក់ទង​នឹង​អាហារ​ហឹរ ឬមិនហឹរ​ឡើយ តែបើ​ឲ្យ​ក្លិន​ទៅ​ទឹក​ដោះសម្រាប់​អ្នក​បំបៅ​កូន​ដោយ​ទឹក​ដោះ ពិតជាមានមែន។ ក្នុង​នោះ​មាន​ដូចជា​ត្រពាំង ម្ទេស ស្លឹក​ម្ទេស ឬ​ស្ពៃក្ដោប​ជាដើម តែ​គ្រាន់​ជា​ក្លិន​រាងប្លែកខុសពីសព្វមួយដងប៉ុណ្ណោះ​មិនមែន​ទៅជាប្ដូរ​រសជាតិ​ឡើយ ដោយ​​នៅតែ​អាច​បំបៅ ហើយ​កូន​នៅតែ​បៅ​ធម្មតា ដោយសារ​កូន​តូច​មិន​អាច​ប្រាប់​យើង​បាន​ថា ទឹក​ដោះ​នោះ​មាន​ក្លិន​អ្វី​ឡើយ។ បែបនេះ​ហើយ​ទើប​ក្រសួង​ណែនាំឲ្យ​ស្ត្រី​បំបៅ​ដោះ​កូន ញ៉ាំ​អាហារ​បាន​គ្រប់​យ៉ាង​មិន​ចាំបាច់​តម​ឡើយ។ អ្នក​គ្រប់គ្រង​នៅ​គ្លីនិក​វឌ្ឍនៈ​រូប​នោះ បញ្ជាក់​ទៀត​ថា ទ្វារ​មាស​មាន​ក្លិន​មិន​ល្អមកពី​អនាម័យ​ផ្ទាល់ខ្លួន ប្រសិនបើ​យើង​សម្អាត​ជា​ប្រចាំ គឺ​គ្មាន​បញ្ហា​ទៀតឡើយ។ តែ​បើ​មាន​អនាម័យ​ហើយ នៅតែ​មាន​ក្លិន​ទៀត ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ ដើម្បី​ស្វែង​រក​មូលហេតុ និង​ព្យាបាល​ឲ្យ​បាន​ទាន់​វេលា ហើយចៀសវាង​ទិញ​ផលិតផល​គ្មាន​វេជ្ជបញ្ជា​មក​ប្រើប្រាស់​នៅ​បរិវេណ​បន្ត​ពូជ ព្រោះ​ប៉ះពាល់​ខ្លាំង​ណាស់។


សុខភាពស្ត្រី

ឈឺចាប់ខ្លាំងពេលមករដូវ អាហារ​និង​ភេសជ្ជៈ ទាំងនេះអាចជួយសម្រួលបាន

ស្រីៗគ្នាយើង ទើបយល់អារម្មណ៍មួយនេះ ! ឲ្យតែជិតដល់ថ្ងៃមកម្តងៗ ចុកនោះចុក ខែខ្លះសឹងនឹងទ្រាំមិនបាន។ គ្នាយើងខ្លះ មិនអាចធ្វើការបាន ថែមទាំងលួចគេងយំតែម្នាក់ឯងទៀត អារម្មណ៍នេះ ប្រុសៗគ្មានថ្ងៃយល់ទេ។ ឈប់បារម្ភទៀតទៅ​ អាហារមួយចំនួននេះ​ អាច​ជួយដោះស្រាយបញ្ហាចុកពោះខ្លាំងពេលមករដូវបាន។ ១- ផឹកទឹកឲ្យបានច្រើន បើយើងមានអាការៈហើមពោះ គ្នាយើងច្បាស់ជាគិតថា ទឹកមួយកែវពេញ មិន​អាចជួយឲ្យអាការៈឈឺ​ចាប់​រសាត់ទៅបាន​ភ្លាម​នោះ​ទេ។ ប៉ុន្តែ ការគិតបែបនេះ គឺមិនត្រឹមត្រូវទេ ស្រីៗ​​ត្រូវចាំថា គុណសម្បត្តិពី​ការញ៉ាំទឹក យ៉ាងហោចណាស់ អាចរក្សាជាតិទឹកក្នុងរាងកាយយើងឲ្យបានគ្រប់គ្រាន់ដែរ។ បើគ្នាយើង មិនចូលចិត្តផឹកទឹក ក៏អាចញ៉ាំបន្លែបៃតង ឬផ្លែឈើផ្សេងៗ ដែលសម្បូរជាតិទឹក ជួយឲ្យយើង​ទទួលបានទាំង​ជាតិ​ទឹក និង​រសជាតិឆ្ងាញ់ថែមទៀត។ ២- ញ៉ាំត្រីសាល់ម៉ុន ត្រីសាល់ម៉ុន រួមនឹងពពួកត្រីមួយចំនួនទៀត សម្បូរទៅដោយ​អាស៊ីដខ្លាញ់ល្អ ដែលយើងស្គាល់ថា អូមេហ្គា ៣ មានសមត្ថភាព​ជួយដោះស្រាយបញ្ហារលាក ជួយឲ្យឆាប់ធូរស្រាល រំងាប់ការឈឺចាប់ រាប់បញ្ចូលទាំងការឈឺចាប់ដោយសារមករដូវទៀតផង។ នេះបើតាមអត្ថបទចេញផ្សាយដោយទស្សនាវដ្តីវេជ្ជសាស្ត្រ Everyday Health។ លើសពីនេះ នៅមានដំណឹងល្អច្រើនទៀតពីត្រីសាល់ម៉ុន ដូចជា ជាប្រភពនៃប្រូតេអ៊ីន និងជារបបអាហារដ៏ស័ក្ដសមជាមួយប្រភពសម្បូរបែបនៃវីតាមីន D និង B6 ខណៈវីតាមីន D ជួយឲ្យរាងកាយស្រូបយកជាតិកាល់ស្យូមបានល្អ ដែលជាសាធាតុ […]


សុខភាពស្ត្រី

ចេញរោគសញ្ញាទាំងនេះ ស្រីៗ​ជួបបញ្ហាអសមត្ថភាពផ្លូវភេទហើយ

បញ្ហា​អសមត្ថភាព​ផ្លូវ​ភេទ​លើស្ត្រីគឺ​ទាក់​ទង​ជាមួយ​នឹង​ការ​ឆ្លើយ​តប​ជា​មួយ​សមត្ថភាព​លើ​គ្រែ ដូច​ជា បាត់​បង់​ចំណង់​ផ្លូវ​ភេទ មិន​អាច​ឈាន​ដល់​​កំពូល​ ឬ​​ឈឺ​ចាប់​ពេល​​រួម​ភេទ។ បញ្ហា​នេះ ​ប៉ះ​ពាល់​ដល់​អារម្មណ៍​ និង​ទំនាក់​ទំនង​​ជា​មួយ​ដៃ​គូយើង​ទៀត​ផង​។ ​ស្រី​ៗជា​ច្រើន​ កំពុង​​ជួប​ប្រទះ​បញ្ហា​អសមត្ថភាព​ផ្លូវ​ភេទ​ ខណៈ​បញ្ហា​នេះ​ អាច​កើត​ឡើង​នៅ​លើ​មនុស្ស​ស្រីគ្រប់​វ័យ។ ស្រីៗ​អាច​នឹង​ជួប​បញ្ហា​នេះ​ជា​យូរ​អង្វែង ​រាល់​ពេលរួម​ភេទ​។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ១. រោគ​សញ្ញាអ​សមត្ថភាព​ផ្លូវ​ភេទ​លើ​ស្ត្រី​មាន​អ្វី​ខ្លះ? រោគ​សញ្ញាបញ្ហា​អសមត្ថភាព​ផ្លូវ​ភេទលើស្ត្រី អាច​កើត​មាន​ឡើង​ ​អាស្រ័យ​ទៅ​តាម​ប្រភេទ​បញ្ហា​អសមត្ថភាព យើង​កំពុង​ជួប​ប្រទះ​ ​ដូចជា៖ – ចំណង់​ផ្លូវ​ភេទ​ធ្លាក់​ចុះ៖ នេះ​ជា​រោគ​សញ្ញា ឃើញឧស្សាហ៍​​កើត​មាន​ជាង​គេ​បង្អស់ ធ្វើ​ឲ្យស្រីៗ​​គ្មាន​​អារម្មណ៍​ចង់​រួម​ភេទ ឬ​ចំណាប់​អារម្មណ៍​រឿង​ផ្លូវ​ភេទ​ថយ​ចុះ។ – បញ្ហា​មិនស្រើប​ស្រាល៖ ចំណង់​ផ្លូវ​ភេទអាច​ថយ​ចុះ ប៉ុន្តែ​​ក៏​អាច​មាន​បញ្ហា​ពិបាក ​ដោយ​សារគ្មាន​អារម្មណ៍​ស្រើប​ស្រាល ឬ​មិន​អាច​មាន​អារម្មណ៍​ត្រេក​ត្រអាល​អំឡុង​ពេល​រួម​ភេទ។ – បញ្ហា​មិន​អាច​ឈាន​ដល់​ចំណុច​កំពូល៖ ស្រីៗ​មាន​បញ្ហា​អសមត្ថភាព​ផ្លូវ​ភេទ ប្រហែល​ជា​ពិបាក​នឹង​ឈាន​ដល់​ចំណុចកំពូល​ណាស់ ​ទោះ​បី​ជា​ ដៃគូ​ខាង​ប្រុស ប្រើ​វិធី​សាស្ត្រ​​ដាស់​អារម្មណ៍ត្រេក​ត្រអាលយ៉ាង​ណា​ក៏ដោយ។ – ឈឺ​ចាប់ពេលរួមភេទ៖ ​អាច​មាន​ការ​ឈឺ​ចាប់​ពេល​រួមភេទ ឬ​ពេល​មាន​​អ្វី​មួយ​​ប៉ះ​ទៅ​លើ​ទ្វារ​មាស។ ​បើ​ស្រីៗ​កំពុង​តែ​មាន​រោគ​សញ្ញា​ដូចបាន​រៀប​រាប់​ខាង​លើ ឬ​មាន​ចម្ងល់​អ្វី​មួយ​ ​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ព្រោះ​រាងកាយ​មនុស្សម្នាក់​ៗ​មាន​សកម្មភាព​​ខុសៗ​គ្នា​។ ​ល្អ​បំផុត ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ដ៏ល្អ​មួយ។ ២. តើបញ្ហា​អសមត្ថភាព​ផ្លូវភេទលើស្រ្តីបង្កមកពីអ្វី? – កាយសម្បទា៖ បើ​យើង​​មាន​ផ្ទុក​ជំងឺ​កាន់​តែ​ច្រើន​មុខ ដូចជា​ ​មហារីក ខ្សោយ​តម្រង​នោម ពុក​ឆ្អឹង ជំងឺ​បេះ​ដូង​ និង​បញ្ហា​ទាក់​ទង​ជាមួយ​ប្លោក​នោម សុទ្ធ​តែ​អាច​​វិវត្ដ​ទៅ​រក​បញ្ហា​អសមត្ថភាព​ផ្លូវ​ភេទ​បាន។ មាន​ថ្នាំ​ពេទ្យ​មួយ​ចំនួន ​ក៏​រួម​ចំណែក​ក្នុង​បញ្ហា​នេះ​ដូច​គ្នា​ ​ដូច​ជា​ថ្នាំ​​ព្យាបាល​ជំងឺ​ថប់​បារម្ភ […]


សុខភាពស្ត្រី

ស្រីៗគួរប្រយ័ត្ន! មូលហេតុទាំងនេះ បណ្ដាលឲ្យមានជំងឺរលាកមាត់ស្បូន

ស្បូន​ជា​ផ្នែក​សំខាន់​មួយ​នៃ​រាង​កាយ​របស់​មនុស្ស​ស្រី​យើង ហើយ​វា​មាន​តួ​នាទី​ចាំ​បាច់​ក្នុង​ការ​បង្ក​កំណើត ក៏​ដូច​ជា​ការ​បញ្ចេញ​វដ្ដ​រដូវ។ ជួន​កាល ស្បូន​យើង​ក៏​ងាយ​នឹង​ប្រឈម​កើត​ជំងឺ​ធ្ងន់​ស្រាល​ផ្សេងៗ​ដូច គីស មហារីក ឬ​រលាក​មាត់​ស្បូន​ក៏​មាន។ ទាក់​ទង​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត សឿ ច័ន្ទវិសាល ឯក​ទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី បាន​បកស្រាយ​ឲ្យ​ដឹង​ថា ជំងឺ​រលាក​មាត់​ស្បូន(Cervical Etropion) ត្រូវ​បាន​កំណត់​ដោយ​មាន​វត្ត​មាន​នៃ​កោសិកា​ដែល​នៅ​ក្នុង​បំពង់​មាត់​ស្បូន លូត​លាស់​ចេញ​មក​តំបន់ មាត់​ស្បូន​ក្រៅ​ដែល​មាន​កាំ​រង្វង់​លើស​ពី ៥ ​មិល្លី​ម៉ែត្រ។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ដោយ​សារ​មូល​ហេតុ​អីទើប​បណ្ដាល​ឲ្យ​កើត​ជំងឺ​រលាក​មាត់​ស្បូន? ជំងឺ​រលាក​មាត់​ស្បូន​នេះ បង្ក​ឡើង​ដោយ​មូល​ហេតុ​មួយ​ចំនួន​ដូច​ជា៖ - ជា​ការ​វិវត្ត​ដោយ​ធម្មជាតិ​នៃ​មាត់​ស្បូន - សម្រាលកូន មាត់​ស្បូន​ដាច់​ខូច​ខាត - រំ​លូត​កូន​ដោយ កោស បឺត​ដោយ​សឺរ៉ាំង​ច្រើន​ដង - កើត​មាន​ក្នុង​អំឡុង​ពេល​ពពោះ។ បើ​កើត​ជំងឺ​រលាក​មាត់​ស្បូន មាន​រោគ​សញ្ញា​យ៉ាង​ម៉េច? ក្នុង​ករណី​ដែល​ស្ត្រី​​កើត​ជំងឺ​រលាក​មាត់​ស្បូន​នេះ វា​នឹង​បង្ហាញ​ចេញ​រោគ​សញ្ញា​មួយ​ចំនួន​រួម​មាន៖ - ធ្លាក់ស មាន​ជាតិ​រម្អិល​ថ្លាៗ តិច ឬ​ច្រើន -​ ប្រ​សិន​មាន​ការ​រលាក​ទ្វារមាស​ដោយ​មេរោគ គួប​ផ្សំ និង​ធ្វើ​ឲ្យ​ជាតិ​រ​ម្អិល ប្ដូរ​ពណ៌ និង​មាន​ក្លិន​ស្អុយ។ល។ លោក​បន្ត​ថា បញ្ហា​រលាក​មាត់​ស្បូន​នេះ ក៏​ផ្ដល់​ផល​ពិបាក​ទៅ​ដល់​អ្នក​ជំងឺ​ដែរ​ដូច​ជា ទី១. ធ្វើ​ឲ្យ​មាន​វិបត្តិ​គ្មាន​កូន ដោយ​សារ​ការ​រលាក​មាត់​ស្បូន​រាំង​ស្ទះ​ដល់​ការ​ធ្វើ​ដំណើររបស់​មេ​ជីវិត​ឈ្មោល​ចូល​ទៅ​ក្នុង​ស្បូន និង ទី២.ធ្វើ​ឲ្យ​មាន​ការ​រលាក​ទ្វារមាស ញឹកញាប់ ព្យាបាល​ហើយ​តែង​តែ​លេច​ឡើង​មក​វិញ។ [embed-health-tool-ovulation] បន្ថែម​ពី​លើ​នេះ បើ​រលាក​មាត់​ស្បូន​តិច​តួច និង​​ព្យាបាល​ដោយ​ថ្នាំ​ហើយ​តាម​ដាន​ការ​វិវត្ត​របស់​បញ្ហា​រលាក​មាត់​ស្បូន​ថា តើ​អាច​ជា​សះ​ស្បើយ​មក​ដូច​សភាព​ធម្មតា​វិញ​ឬ​ក៏​អត់។ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ