សុខភាពស្ត្រី

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន នៅ May 06, 2022

សុខភាព​ស្ត្រី​- ​មាន​គ្នា​យើង​ច្រើន​ណាស់​កំពុង​ប្រឈម​បញ្ហាស្រីៗ ដែល​ប្រុសៗ​ភាគ​ច្រើន​មិន​យល់។ ​បញ្ហា​ផ្លូវ​ភេទ​​​មួយ​ចំនួន​ដែល​លម្អិត​ក្នុង​ផ្នែក​នេះ​មាន ​ជំងឺគីសក្រពេញអូវែ ​ជំងឺដុំស្បូន ​ការបង្ករោគអាងត្រគាក ​ជំងឺក្រពេញទីរ៉ូអ៊ីត ​ការអស់រដូវ ​ការពិនិត្យនិង​ធ្វើតេស្តសុខភាពស្រ្តី ​ការមករដូវ ​បញ្ហា​ស្ត្រី​ផ្សេងទៀត​ ​ ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពស្ត្រី

ទ្វារមាសធុំក្លិនស្អុយឆ្អេះឆ្អាប ស្រីៗគួរញ៉ាំអាហារប្រភេទនេះ ជួយកម្ចាត់ក្លិនបានច្រើន

ស្រី​ៗ​គ្នា​យើង​ដែល​មាន​បញ្ហា​ទ្វារ​មាស​ធុំ​ក្លិន​ស្អុយ​ឆ្អេះឆ្អាប និង​បាត់បង់​ទំនុក​ចិត្ត​​អំឡុង​ពេល​ប្រតិបត្តិការ​ជាមួយ​និង​ដៃគូ អាច​សាកល្បង​ញ៉ាំ​អាហារ​ប្រភេទ​នេះ ពីព្រោះ​វា​អាច​កាត់បន្ថយ​ក្លិន​មិន​ល្អ​បាន​ច្រើន។ ការ​ពិត​ទៅ ទ្វារ​មាស​ស្រ្តី​យើង​អាច​មាន​ធុំ​ក្លិន​តិចតួច​ជា​រឿង​ធម្មតា​ទេ នៅ​ពេល​ដែល​យើង​ញ៉ាំ​អាហារ​ជាក់លាក់​មួយ​ចំនួន ប៉ុន្តែ​បើ​មាន​ក្លិន​ខ្លាំង​មិន​បាត់​ គួរ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ ទើប​ជា​ការ​ប្រសើរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! អាហារ​ប្រភេទ​ណា​ ដែល​ជួយ​កម្ចាត់​ក្លិន​មិន​ល្អ​ចេញ​ពី​ទ្វារ​មាស? ១. ទឹក​ដោះ​គោ​ជូរ ទឹក​ដោះ​គោ​ជូរ ជា​អាហារ​មួយ​ប្រភេទ​ដែល​ធ្វើ​ឱ្យ​ទ្វារ​មាស​មាន​ក្លិន​ល្អ​ ពីព្រោះ​វា​ផ្ទុក​បាក់តេរី ​Lactobacillus ដែល​ជួយ​ស្តារ​តុល្យភាព​បាក់តេរី​ល្អ​នៅ​ក្នុង​ទ្វារមាស​ ជួយ​បញ្ចៀស​ការ​ឆ្លង​រោគ ក៏​ដូចជា​ជួយ​ឱ្យ​ទ្វារ​មាស​មាន​សុខភាព​ល្អ និង​កាត់បន្ថយ​ក្លិនមិន​ល្អ។ ២. ផ្លែ​ម្នាស់ ជាមួយ​គ្នា​នេះ​ដែរ ផ្លែ​ម្នាស់​សម្បូរ​ទៅ​ដោយ​វីតាមីន ​C វីតាមីន ​B និង​ជាតិ​សរសៃ​ ដែល​អាច​ជួយ​​ពង្រឹង​ដល់​សុខភាព​ក្រពះ​ពោះវៀន ព្រម​ទាំង​ជួយ​កម្ចាត់​ក្លិន​មិន​ល្អ​ពី​ទ្វារមាស និង​បញ្ចៀស​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ​ដែរ។ ៣. ផ្លែ​ប៉ោម ចំណែក​ផ្លែ​ប៉ោម​ ក៏​ផ្ទុក​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម ដែល​ជួយ​ជំរុញ​លំហូរ​ឈាម​ក្នុង​ទ្វារមាស​ បង្ការ​ការវិវត្ត​នៃ​ដុំ​សាច់​ស្បូន ព្រម​ទាំង​ជួយ​បង្កើន​ចំណង់​ផ្លូវ​ភេទ​ផង​ដែរ។ ៤. តែ​ខ្ញី ភេសជ្ជៈ​ដ៏​អស្ចារ្យ​មួយ​ទៀត​ សម្រាប់​សុខភាព​ទ្វារ​មាស គឺ​តែ​ខ្ញី ពីព្រោះ​វា​សម្បូរ​ទៅ​ដោយ​សមាសធាតុ​ប្រឆាំង​នឹង​មេរោគ (Antimicrobial properties) ដែល​ជួយ​ជំរុញ​សុខភាព​ក្រពះ​ពោះវៀន ​សុខភាព​ទ្វារមាស​ និង​​ជួយ​រក្សា​ក្លិន​ល្អ​ក្នុង​​ទ្វារ​មាស​ថែម​ទៀត​ផង។ [embed-health-tool-ovulation] ៥. ក្រូច​ឆ្មារ លើស​ពី​នេះ ក្រូច​ឆ្មារ​សម្បូរ​ទៅ​ដោយ​វីតាមីន​C និង​អាស៊ីដ Acidic ដែល​ជួយ​ថែរក្សា​តុល្យភាព​ទ្វារមាស ក៏​ដូចជា​​បង្ការ​ការ​បង្ក​រោគ​លើ​ទ្វារមាស​ និង​ជួយ​បន្តឹង​ទ្វារ​មាស​ ក្រោយ​សម្រាល​កូន​រួច​។ ហេតុនេះ​ហើយ ស្រី​ៗ​គ្នា​យើង​ដែល​មាន​ក្លិន​មិន​ល្អ […]

អត្ថបទផ្សេងទៀតពី សុខភាពស្ត្រី

ស្វែងរក សុខភាពស្ត្រី

សុខភាពស្ត្រី

មករដូវចំថ្ងៃមានកម្មវិធី ស្រី​ៗ​យើង​អាចផឹកស្រាបានអត់?

គ្នា​យើង​ស្រីៗ​ធ្លាប់​ញ៉ាំ​គ្រឿង​ស្រវឹង​ពេល​កំពុង​មក​រដូវ​អត់? បើ​ធ្លាប់​ញ៉ាំ​តើ​មាន​ផល​រំខាន​ដល់​ការ​ធ្លាក់​ឈាម​រដូវ ឬ​ក៏​មាន​ការ​ឈឺ​ចាប់​អ្វី​ទេ? កុំ​ទាន់​ឆ្លើយ​ក៏​បាន តោះស្វែង​យល់​ទាំង​អស់​គ្នា។​ ​១.គ្រឿង​ស្រវឹង​ផ្ដល់​ផល​រំខាន​អ្វី​ខ្លះ? ដូច​គ្នា​យើង​ដឹង​ហើយ​​ថា​គ្រឿង​ស្រវឹង​ផ្ដល់​ផល​អវិជ្ជមាន​ច្រើន​យ៉ាង​ដល់​រាង​កាយ​របស់​យើង ​ហើយ​ក៏​អាច​ធ្វើ​ឲ្យ​អាការៈ​មក​រដូវ​របស់​ស្រីៗ​យើង​កាន់តែ​អាក្រក់​ផង​ដែរ​។ ផឹក​គ្រឿង​ស្រវឹង​អាច​ធ្វើ​ឲ្យ​យើង​បាត់​បង់​ជាតិ​ទឹក នាំ​ឲ្យ​យើង​មាន​អាការៈ​ឈឺក្បាល​ខ្លាំង និង​ហើម​ពោះ ហើយ​ក៏​អាច​មាន​បញ្ហា​ដល់​ប្រ​ព័ន្ធ​រំលាយ​អាហារ​អាច​ទៅជា​រាក និង​ចង្អោរ ជាដើម។ ក្រៅពី​នេះ​ អាការៈ​ក្រោយ​ពេល​ស្រវឹង​នឹង​រំខាន​យើង​ដូច​គ្នា ដូចជា​ឈឺក្បាល ក្អួត​ចង្អោរ រាក និង​អស់​កម្លាំង​ជាដើម ដែល​អាការៈ​ទាំង​នេះ​ប្រ​ហាក់​ប្រហែល​នឹង​អាការៈ​ពេល​​មក​រដូវ​របស់​យើង​ដែរ។ ក្រៅ​ពី​នេះ​ ការ​បាត់​បង់​ជាតិ​ទឹក​ដោយ​សារ​គ្រឿង​ស្រវឹង​ អាច​ធ្វើ​ឲ្យ​អាការៈ​ឈឺ​ចាប់​ពេល​មក​រដូវ​កាន់​តែ​អាក្រក់​ឡើង ដោយ​ធ្វើ​ឲ្យ​ទឹក​រម្អិល និង​ឈាម​រដូវ​​កាន់​តែ​ខាប់​ជាង​ធម្មតា​ ពិបាក​ក្នុង​ការ​​ហូរ​ធ្លាក់ និង​ធ្វើ​ឲ្យ​យើង​កាន់តែ​ឈឺ​ចាប់​។ មួយ​វិញ​ទៀត បើ​យើង​ផឹក​ស្រា​ពេល​មក​រដូវ​នឹង​ធ្វើ​ឲ្យ​អ័រម៉ូន​​របស់​យើង​ប្រែ​ប្រួល​ចុះឡើង ដូច​ជា​អ័រ​ម៉ូន​អឺស្រ្តូហ្សែន ប្រូតេស្តេរ៉ូន និង​តេស្តូស្តេរ៉ូន។ ការប្រែប្រួល​ឡើង​ចុះ​នៃ​អ័រម៉ូន​នេះ​នឹង​អាច​ធ្វើ​ឲ្យ​ការ​ធ្លាក់​ចុះ​មេជីវិត​ និង​​រដូវ​មិន​ទៀង​ទាត់ នាំឲ្យ​ពិបាក​ក្នុង​ការ​បង្ក​កំណើត​។​ ២. តើ​មិន​អាច​ញ៉ាំគ្រឿង​ស្រវឹង​បាន​សោះ​តែម្ដង​ពេល​មក​រដូវ? ដូច​បាន​និយាយ​អ៊ីចឹង​ការ​ផឹក​គ្រឿង​ស្រវឹង​ពេល​មក​រដូវ​ ស្រីៗ​យើង​នឹង​អាច​ជួប​បញ្ហា​ដូច​បាន​រៀប​រាប់​ខាងលើ។ ទោះ​យ៉ាង​ណា វេជ្ជបណ្ឌិត​ឯកទេស​សម្ភព និង​រោគ​ស្រ្តី នៅ​ទីក្រុង​ដេលី ប្រ​ទេស​ឥណ្ឌា បាន​ណែនាំ​ថា​បើ​ស្រីៗ​យើង​ចូល​រួម​កម្មវិធី​ណាមួយ​ចំ​ថ្ងៃ​មក​រដូវ ហើយ​ត្រូវ​ផឹក​គ្រឿង​ស្រវឹង​ គឺ​​ផឹក​ត្រឹម​១កែវ​បាន​ហើយ និង​ត្រូវ​ផឹក​ទឹក​ថែម​ឲ្យ​បាន​ច្រើន​ដើម្បី​ការពារ​កុំ​ឲ្យ​ខ្វះ​ជាតិ​ទឹក។ អ្នកឯកទេស​ដដែល​បញ្ជាក់​ថា​បើ​ផឹក​លើស​ពី​នេះ ស្រីៗ​យើង​នឹងអាច​​ជួប​ផល​រំខាន​ដូច​បាន​រៀប​រាប់​ខាង​លើ​អ៊ីចឹង។ ដូចនេះ​ហើយ​មុន​ផឹក​គ្រឿង​ស្រវឹង​ពេល​មក​រដូវ​ត្រូវ​គិត​គូ​ឲ្យ​បាន​ច្បាស់​លាស់។


សុខភាពស្ត្រី

មូលហេតុនេះហើយ ស្រីៗគួរកត់ត្រាវដ្ដរដូវរបស់ខ្លួន

ស្រីៗ​គ្នា​យើង​ដឹង​ទេ​ថា​ការ​តាម​ដាន និង​កត់ត្រា​ពី​វដ្ដ​រដូវ​របស់​យើង​មាន​សារៈសំខាន់​បែប​ណា​ខ្លះ? គ្នា​យើង​ដឹង​ហើយ​ថា​រដ្ដ​រដូវ​របស់​ស្រីៗ​យើង​មិន​ដូច​គ្នា​ទេ ​អ្នក​ខ្លះ​មាន​វដ្ដ​រដូវ​វែង ខ្លះ​ខ្លី ខ្លះ​ទៀង​ទាត់ និង​ខ្លះ​មិន​ទៀង​ទាត់​ក៏​មាន​។ ១. ហេតុអ្វី​ស្រីៗ​ត្រូវ​តាម​ដាន​វដ្ដ​រដូវ? សម្រាប់​ស្រីៗ​យើង​មាន​រដូវ​មក​ទៀង​ទាត់ ការ​តាម​ដាន​ កត់ត្រា​ពី​វដ្ដ​រដូវ​នឹង​ជួយ​គ្នា​យើង​ឲ្យ​បាន​ដឹង​ពី​ថ្ងៃ​ធ្លាក់​មេជីវិត​ញី ពេល​ណា​ដែល​យើង​អាច​នឹង​មានឱកាស​ខ្ពស់​ក្នុង​ការ​បង្ក​កំណើត និង​អាច​រំពឹង​ទុក​ថា​ពេល​ណា​នឹង​មាន​រដូវ​មក​ម្ដង​ទៀត​។ សម្រាប់​ស្រីៗ​យើង​មាន​រដូវ​មិន​ទៀង​ទាត់​វិញ​ ការ​តាម​ដាន​នេះ​នឹង​ជួយ​យើង​ងាយ​ស្រួល​ប្រាប់​បញ្ហា​ដែល​យើង​ជួបប្រទះ​​ទៅ​គ្រូពេទ្យ ដើម្បី​ទទួល​បាន​ការ​ប្រឹក្សា និង​ព្យាបាល​ត្រឹម​ត្រូវ។ ក្រៅ​ពី​នេះ ការ​តាម​ដាន​វដ្ដ​រដូវ​ក៏​មាន​ប្រយោជន៍​សម្រាប់​អ្នក​ជួប​បញ្ហា​ឈឺចាប់​ខ្លាំង​ពេល​មក​រដូវ នាំ​ឲ្យ​ខាត​ការងារ ឬ​រៀន​សូត្រ​ផង​ដែរ។ ការ​តាម​ដាន​​ពី​រោគសញ្ញា​ពេល​មក​រដូវ​នឹង​ជួយ​យើង និងគ្រូ​ពេទ្យ​ងាយ​​ស្រួល​រក​វិធី​ព្យា​បាល​ដែល​ត្រឹម​ត្រូវ​សម្រាប់​យើង​។ ការ​ឈឺ​ចាប់​ពេល​មក​រដូវ ឬធ្លាក់​ឈាម នាំ​ឲ្យ​យើង​ខកខាន​ការ​ប្រ​កប​ការងារ​មិន​មែន​ជា​រឿង​ប្រក្រ​តីទេ​ គឺ​ត្រូវ​ទទួល​ការ​ព្យាបាល​។ ២. តើត្រូវ​តាម​ដាន​វដ្ដ​រដូវ​បែប​ណា? ​ដើម្បី​តាម​ដាន​វដ្ដ​រដូវ​ យើង​ត្រូវ​កត់​ចំណាំ​លើ​ប្រក្រតិទិន​​ថ្ងៃ​ដែល​យើង​មក​រដូវ​ដំបូង ហើយ​ការ​ធ្វើ​បែប​នេះ​ច្រើន​ខែ យើង​នឹង​អាច​មើល​ដឹង​ថា​រដូវ​យើង​ទៀង​ទាត់​ឬអត់ ឬ​វដ្ដ​រដូវ​យើង​ប្រែ​ប្រួល​បែប​ណា​ខ្លះ​។​ យើង​ក៏​អាច​ចង់​តាម​ដាន​លើ៖ អាការៈ​មុន​មក​រដូវ៖ ចង់​ដឹង​ថា​យើង​មាន​ឈឺ​រមួល​ក្នុង​ពោះ ឈឺក្បាល ប្រែ​ប្រួល​អារម្មណ៍ ហើម​ពោះ ឬ​តឹង​សុដន់​ដែរ​ឬ​អត់។ ពេល​ធ្លាក់ឈាម​រដូវ៖ តើ​ឈាម​រដូវ​មក​លឿន​​ឬ​មក​យឺត​ជាង​ការ​រំពឹង​ទុក​។ ឈាមរដូវ​​ធ្លាក់​ច្រើន​ប៉ុន្មាន​ថ្ងៃ៖ តើ​ឈាម​រដូវ​ធ្លាក់​មក​តិច ឬ​ច្រើន​ជាង​ធម្មតា?​ ហើយ​យើង​ប្រើ​សំឡី​អនាម័យ​អស់​ប៉ុន្មាន​បន្ទះ? រោគ​សញ្ញា​ពេល​មក​រដូវ៖ មានការ​ឈឺចាប់​ឬ​អត់? រំខាន​ដល់​ការ​ងារ​ប្រចាំ​ថ្ងៃ​ឬ​យ៉ាង​ណា? រយៈពេល​មក​រដូវ៖ តើ​រយៈពេល​មក​រដូវ​ខ្លី​ជាង ឬ​វែង​ជាង​ខែ​កន្លង​ទៅ​?​ ដូច​ដែល​បាន​លើក​ឡើង​អ៊ីចឹង បើ​យើង​បាន​កត់ត្រា​បែប​នេះ យើង​នឹង​អាច​ដឹង​ពី​ដំណើរ​នៃ​វដ្ដ​រដូវ​របស់​យើង​បាន​ច្បាស់ និង​ដឹង​ពី​បញ្ហា​ផ្សេងៗ​ដែល​អាច​កើត​មាន ហើយ​អាច​ងាយ​ស្រួល​ប្រាប់​ដល់​គ្រូពេទ្យ​ផង​ដែរ។


សុខភាពស្ត្រី

ស្រីៗប្រយ័ត្ន! ជំងឺរលាកដៃស្បូន បង្កផលប៉ះពាល់ច្រើន រហូតអាចអត់កូនបាន

ស្បូន គឺ​ជា​ផ្នែកមួយ​សំខាន់​នៅ​ក្នុង​រាង​កាយ​របស់​មនុស្ស​ស្រី ហើយ​វា​ក៏​ជា​កន្លែង​សម្រាប់​បង្ក​កំណើត​របស់​ស្រីៗ​ផង​ដែរ។ ប៉ុន្តែ ដូច​នឹង​ផ្នែក​សរីរាង្គ​ដទៃ​ដែរ ស្បូន​ក៏​អាច​ប្រឈម​នឹង​ការ​ជំងឺ​ផ្សេងៗ​ច្រើន​ដែរ ដូច​ជា គីស ដុំ​ស្បូន មហារីក​ស្បូន ឬ​កើត​ជំងឺ​រលាក​ដៃ​ស្បូន​។ល។ ទាក់​ទង​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ បាន​បក​ស្រាយ​ឲ្យ​ដឹង​ថា បើ​យើង​និយាយ​ពី​ដៃ​ស្បូន​ស្ត្រី គឺ​មាន​២​សង​ខាង ហើយ​ជំងឺ​រលាក​ដៃ​ស្បូន​នេះ អាច​កើត​លើ​ម្ខាង ឬ​ទាំង​សង​ខាង ដែល​ពេទ្យ​អាច​ចែក​ចេញ​ជា​២​ប្រភេទ​ដែរ​ដូចជា រលាក​ដៃ​ស្បូន​ស្រួច​ស្រាល់ និង​រលាក​ដៃ​ស្បូន​រ៉ាំរ៉ៃ។ កត្តា​បង្ក​អ្វី បណ្ដាល​ឲ្យ​ស្ត្រី​ប្រឈម​នឹង​កើត​ជំងឺ​រលាក​ដៃ​ស្បូន​? ភាគ​ច្រើន ខាង​ក្រុម​គ្រូពេទ្យ​រក​ឃើញ​ថា មូល​ហេតុ​បណ្ដាល​ឲ្យ​ស្ត្រី​កើត​ជំងឺ​ដៃ​ស្បូន​មាន​ដូច​ជា៖ - ឆ្លងជំងឺ​កាម​រោគ​តាម​ទ្វារមាស (ប្រមេះ ស្វាយ អេដស៍...) - ខ្វះ​អនាម័យ​សរីរាង្គ​បន្ត​ពូជ -​ មាន​ប្រព័ន្ធ​ភាពស៊ាំ​ចុះ​ខ្សោយ - ធ្លាប់​យក​កូន​ចេញ (មិន​គោរព​តាម​បទ​បញ្ជា​ពេទ្យ​ត្រឹមត្រូវ បណ្ដាល​ឲ្យ​បង្ករោគ) - រួម​ភេទ​មិន​ការពារ ឬ​មាន​ដៃ​គូរ​រួមភេទ​ច្រើន - ធ្លាប់​វះកាត់​តំបន់​អាង​ត្រគាក ។ល។ បញ្ជាក់៖ ស្ត្រី​ដែល​រួម​ភេទ​ច្រើន (ស្រីៗ​រក​ស៊ី​ផ្លូវ​ភេទ) មាន​ភាគរយ​ខ្ពស់​ប្រឈម​នឹង​ជំងឺ​រលាក​ដៃ​ស្បូន។ លោក​បន្ត​ថា ចំពោះ​ជំងឺ​រលាក​ដៃ​ស្បូន​នេះ មិន​បង្ក​រោគ​សញ្ញា​អី​គួរ​ដឹង​មុន​ទេ ប៉ុន្តែ​ប្រសិន​វា​ចេញ​ជា​រោគ​សញ្ញា​នោះ យើង​អាច​កត់​សម្គាល់​នូវ​សញ្ញា​ដូច​ជា៖ ធ្លាក់​ស​ធុំ​ក្លិន​អាក្រក់ ធ្លាក់​ស​ពណ៌​លឿង ឈឺ​ពេល​មក​រដូវ ឬ​រួម​ភេទ ចុក​ពោះ ក្អួត ចង្អោរ ក្ដៅខ្លួន។ល។ វេជ្ជបណ្ឌិត​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​រូប​នេះ​បញ្ជាក់​ថា […]


សុខភាពស្ត្រី

ស្រីៗយើងដឹងអត់ វ័យកាន់តែច្រើនវដ្ដរដូវប្រែប្រួលបែបណា?

វ័យ​យើង​កាន់តែ​ច្រើន​សក់​យើង​ក៏​ប្រែ​ពណ៌ ស្បែក​ក៏​មិន​តឹងណែន​ដូច​កាល​វ័យ​១៨​ឆ្នាំ ហើយ​ការ​ធ្វើ​មេតាប៉ូលិស​ទៀត​សោត​ក៏​យឺត​ជាង​មុន​ ចំណែក​ឈាម​រដូវ​របស់​ស្រីៗ​យើង​ក៏​ប្រែ​ប្រួល​តាម​ហ្នឹង​ដែរ។ ​ការ​បញ្ចេញ​ឈាម និង​ជាលិកា​ពី​ក្នុង​ស្បូន​មក​ក្រៅ គឺ​កំណត់​ដោយ​អ័រម៉ូន។ កម្រិត​អ័រម៉ូន​ក្នុង​រាង​កាយ​របស់​យើង​ប្រែ​ប្រួល​ទៅ​តាម​ដំណាក់​កាល​នៃ​អាយុ​របស់​យើង​ដែរ។ ដូច​នេះ​ហើយ​ឈាម​រដូវ​ប្រចាំ​ខែ​របស់​យើង​ក៏​អាច​ប្រែ​ប្រួល​ដូចគ្នា​។ ​វដ្ដ​រដូវ​របស់​ស្រីៗ​យើង​ជា​ធម្មតា​មាន​ពី​២៤ទៅ​៣៥ថ្ងៃ ហើយ​ចំនួន​​ថ្ងៃ​ធ្លាក់​ឈាម​រដូវ​មាន​ពី​បួន​​ទៅ​ប្រាំបី​ថ្ងៃ និង​បរិមាណ​ឈាម​រដូវ​អាច​មាន​មិន​លើស​ពី​៨០​មិល្លីលីត្រ​។ បើ​សិន​ជា​ស្រីៗ​យើង​សង្កេត​ឃើញ​ថា​វដ្ដ​រដូវ និង​ឈាម​រដូវ​ហាក់​ខុស​ប្លែក​​ធម្មតា គួរ​តែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។ ១.ដំណាក់​កាល​ពេញ​វ័យ ជា​ធម្មតា​ក្មេង​ស្រី​អាយុ​ជា​មធ្យម​នៃ​ការ​មក​រដូវ​ដំបូង​​នៅ​អាយុ​១២​ឆ្នាំ ប៉ុន្តែ​ក៏​មាន​ក្មេង​ស្រី​ខ្លះ​ទៀត​អាច​មក​រដូវ​នៅ​អាយុ​ច្រើន​ជាង​នេះ។ ក្មេង​ស្រីៗ​ក្នុង​វ័យ​នេះ​ជាទូទៅ​រដូវ​មក​មិន​ទៀង​នោះ​ទេ ដែល​អាច​កើត​មាន​រហូត​ដល់​បី​ឆ្នាំ​បន្ទាប់​ពី​មក​រដូវ​ដំបូង រហូត​ដល់​អ័រម៉ូន​ចាប់​ផ្ដើម​មាន​លំនឹងល្អ​។ ​២.ដំណាក់​កាល​វ័យ​ខ្ទង់​២០ឆ្នាំ ដំណាក់​កាល​នេះ​បើ​ស្រីៗ​យើង​មាន​ប្រើ​វិធី​ពន្យា​កំណើត ឬ​ផ្លាស់​ប្ដូរ​វិធី​សាស្រ្ត​ពន្យា​កំណើត​ គឺ​អាច​ធ្វើ​ឲ្យ​រយៈពេល​នៃ​វដ្ដ​រដូវ និង​ឈាម​រដូវ​ប្រែ​ប្រួល ដែល​នេះ​មិន​មែន​ជា​បញ្ហា​នោះ​ទេ។ មិន​ថា​ក្នុង​វ័យ​ណា​ទេ​ការ​បាត់​រដូវ​ខ្លះ​ក៏​អាច​មក​ពី​ស្រីៗ​យើង​មា​ផ្ទៃ​ពោះ​ក៏​ថា​បាន។ ករណី​ខ្លះ​ទៀត​ បើ​យើង​មាន​បញ្ហា​ស្រ្តេស​ខ្លាំង ញ៉ាំ​អាហារ​ខុស​ប្រក្រតី​(eating disorder )​​ និង​ហាត់​ប្រាណ​ខ្លាំងៗ​ជា​ប្រចាំ ក៏​ធ្វើ​ឲ្យ​យើង​បាត់​រដូវ​ដូច​គ្នា។ យ៉ាងណា បើ​យើង​បាត់​រដូវ យើង​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ។ ៣.ដំណាក់​កាល​វ័យ​ខ្ទង់​៣០​ឆ្នាំ មិន​ថា​វ័យ​ណា​ក៏​ដោយ ឲ្យ​តែ​យើង​មាន​កូន​ហើយ រដូវ​យើង​នឹង​ប្រែ​ប្រួល​បន្ទាប់​ពី​មាន​ផ្ទៃពោះ។​ ស្រីៗ​យើង​ខ្លះ​អាច​មាន​ឈាម​រដូវ​ច្រើន​ជាង​មុន វដ្ដ​រដូវ​វែង​ជាង​មុន និង​ពេល​មក​រដូវ​មាន​ការ​ឈឺ​ចាប់​ជាង​មុន​មាន​កូន​ជាដើម​ ខណៈ​អ្នក​ខ្លះ​វដ្ដ​រដូវ​បែរ​ជា​ដំណើរ​ការ​បាន​ល្អ​ជាង​ពេល​មិន​ទាន់​មាន​កូន​ក៏​មាន​។ សម្រាប់​ស្រីៗ​ខ្លះ​នឹង​មិន​មាន​រដូវ​នោះ​ទេ​ពេល​កំពុង​បំបៅ​ដោះ​កូន​។ នៅ​ពេល​យើង​មាន​អាយុ​សាម​ក្រាស​​ រដូវ​របស់​យើង​អាច​មាន​តិច​ជាង​រាល់​ដង​ ឬ​មិន​សូវ​ទៀង​ទាត់ ដែល​នេះ​គឺ​ជា​ពេល​មួយ​ដែល​រាង​កាយ​យើង​ត្រៀម​ផ្លាស់​ប្តូរ​​ចូល​វ័យ​អស់​រដូវ(menopause)។ ៤.ដំណាក់​កាល​អាយុ​ខ្ទង់​៤០ឆ្នាំ ឬ​លើស​ពី​នេះ ​ក្នុង​ដំណាក់​កាល​នេះ​អូវែ​របស់​យើង​នឹង​ពន្យឺត​ការ​ផលិត​អ័រម៉ូន​អឺស្រ្តូហ្សែន ដូច​នេះ​វដ្ដ​រដូវ​របស់​យើង​អាច​ខ្លី​ជាង​មុន និង​តិច​ជាង​មុន ឬ​មិន​សូវ​មក​រដូវ​ផង​ក៏​មាន។ ដំណាក់​កាល​អស់​រដូវ​កើត​ឡើង​នៅ​ពេល​ស្រីៗ​យើង​បាត់​រដូវ​១២​ខែ​ជាប់ៗ​គ្នា​ ដែល​ស្រីៗ​ខ្លះ​អាច​អស់​រដូវ​នៅ​អាយុ​ជិត​៥០​ឆ្នាំ ឬ​៥០​ឆ្នាំ​តិច​តួច។ សម្រាប់​ស្រីៗ​យើង​មាន​ធ្លាក់​ឈាម​ក្រោយ​អស់​រដូវ គួរ​ប្រ​ញាប់​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​ពិនិត្យ​មើល​បញ្ហា​មហារីក​ស្បូន(uterine cancer)​។ ជា​ករណី​កម្រ​ណាស់ ដែល​មហារីក​វិវត្ត​នៅជញ្ជាំង​ខាង​ក្នុង​ […]


សុខភាពស្ត្រី

អាថ៌កំបាំងរឿងរួមភេទដល់ចំណុចកំពូល និងសម្រស់របស់ស្រីៗ

ពេល​និយាយ​ដល់​រឿង​រួម​ភេទ ស្រីៗ​យើង​ច្បាស់​ជា​មាន​អារម្មណ៍​អៀន​ខ្មាស ហើយ​អ្នក​ខ្លះ​ថែម​ទាំង​មិន​ហ៊ាន​និយាយ​ដល់​រឿង​នេះ​ទៀត​ផង។ យ៉ាងណា ស្រីៗ​គ្នា​យើង​ដែល​មាន​ដៃគូ​រួម​ភេទ មាន​ដឹង​ទេ​ថា​ការ​រួម​ភេទ​ផ្ដល់​ប្រយោជន៍​ដល់​រាង​កាយ​ ពិសេស​សម្រស់​ស្បែក​យើង​បែប​ណា​ខ្លះ?​ អ្នកស្រាវ​ជ្រាវ​បាន​រក​ឃើញ​ពី​ទំនាក់​ទំនង​រវាង​ការ​គេង​មិន​គ្រប់​គ្រាន់ និង​ការ​កើត​មុន ដូច​នេះ​ហើយ​បាន​ជា​គ្រូពេទ្យ​តែង​ណែនាំ​យើង​គេង​ឲ្យ​បាន​គ្រប់​គ្រាន់​៨ម៉ោង​ក្នុង​មួយ​ថ្ងៃ​។ តើ​ស្រីៗ​យើង​ដឹង​ទេ ពេល​រួម​​ភេទ​ដល់​ចំណុច​កំពូល យើង​នឹង​មាន​អារម្មណ៍​ល្អ ហើយ​អាច​គេង​បាន​លក់​ស្រួល​ទៀត​ផង។ ការ​គេង​បាន​ស្កប់​ស្កល់​នេះ​ហើយ ជួយ​ពង្រឹង​ប្រព័ន្ធភាព​ស៊ាំ និង​ជួយ​ព្យាបាល​ការ​រលាក​ដែល​កើត​មាន​លើ​សរីរាង្គ​របស់​យើង​ទៀត​ផង​។ ក្រោយ​ពី​រួមភេទ​ដល់​ចំណុច​កំពូល​ ក្រៅពី​ជួយ​ឲ្យ​យើង​គេង​លក់​ស្រួល ក៏​ជួយ​ឲ្យ​រាង​កាយ​យើង​​បង្កើន​ការ​ផលិត​កម្រិត​អ័រម៉ូន​អឺស្រ្តូហ្សែន​ ដែល​អ័រម៉ូន​នេះ​ដើរ​តួរ​សំខាន់​ក្នុង​ការ​ជួយ​ការ​ពារ​ស្បែក​​វិវត្ត​ទៅ​រក​ភាព​ចាស់​ជាង​វ័យ​។​ ក្រៅ​ពី​នេះ អ័រម៉ូន​អឺស្ត្រូហ្សែន ក៏​ជួយ​រក្សា​ស្បែក​កុំ​ឲ្យ​ស្ដើង និង​ជួយ​ស្បែក​ប្រឆាំង​នឹង​ភាព​​ជ្រីវជ្រួញ​ ដោយ​ជួយ​ឲ្យ​ស្បែក​មាន​សភាព​រលាស់​​​ទៀត​ផង​។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! ក្រៅ​ពី​នេះ ការ​រួម​ភេទ​ដល់​ចំណុច​កំពូល​ក៏​ជួយ​​បង្កើត​អាត្រា​ចរន្ត​ឈាម​រត់​​​ក្នុង​រាង​កាយ ដែល​នេះ​ធ្វើ​ឲ្យ​កោសិកា​ឈាម​នាំ​យក​អុកស៊ីសែន​ទៅ​កាន់​រាង​កាយ​បាន​កាន់តែ​ច្រើន​ទៅ​ដល់​ផ្ទៃ​មុខ​របស់​យើង​។​ ពេល​កោសិកា​ឈាម​នាំ​យក​បរិមាណ​អុក​ស៊ីសែន​ទៅ​ដល់​មុខ​បាន​ច្រើន នឹង​ធ្វើ​ឲ្យ​មុខ​មើល​ទៅ​ភ្លឺថ្លា​ ហើយ​ការ​កើន​ឡើង​នៃ​បរិមាណ​អុកស៊ីសែន​នេះ​ក៏​ជួយ​បង្កើត​ផលិត​កម្ម​ខូឡាជែន​ មាន​ប្រយោជន៍​ល្អ​ប្រឆាំង​នឹង​ភាព​ជ្រីវ​ជ្រួញ​ដែរ។ អត្ថបទគួរអាន៖ គ្រឿង​ស្រវឹង​មិន​ត្រឹម​តែ​ប៉ះពាល់​ថ្លើម តែ​ក៏​គ្រោះថ្នាក់​ដល់​បេះដូង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បញ្ហា​បេះដូង! បើ​មាន​សញ្ញា​ទាំង​នេះ ឆាប់​​ទៅ​​ជួប​​ពេទ្យ​ភ្លាម សញ្ញា​ព្រមាន​ទាំង​៨​ មុន​​​​​មានបញ្ហា​គាំង​បេះដូង ប្រើ​ថ្នាំ​បំបាត់​ការឈឺ​ចាប់​យូរ ប្រយ័ត្ន​កើត​ជំងឺ​បេះដូង ខូឡាជែន គឺជា​អ្វី​ដែល​ជួយ​រក្សា​ស្បែក​យើង​ឲ្យ​មើល​ទៅ​ឃើញថា​ក្មេង​​ជាង​វ័យ ហើយ​ការ​រួម​ភេទ​ដល់​ចំណុច​កំពូល​នេះ​ហើយ​បាន​ផ្ដល់​ប្រយោជន៍​ទាំង​នេះ។ ជា​រួម​ការ​រួម​ភេទ​ដល់​ចំណុច​កំពូល​ជួយ​ទាំង​ស្បែក កាត់​បន្ថយ​ស្ត្រេស និង​ជួយ​ឲ្យ​ស្រីៗ​យើង​មាន​អារម្មណ៍​ល្អ​ទៀត​ផង​។


សុខភាពស្ត្រី

ដល់វ័យអស់រដូវសុខភាពចុះខ្សោយ ទាំងនេះជាអាហារគួរញ៉ាំ និងចៀសវាង

ចូលដល់អាយុ ៥០ ឡើង ភាគច្រើនជាវ័យអស់រដូវរបស់ស្រ្តី ហើយជាពេលវេលាដែលស្ត្រីងាយប្រឈមនឹងបញ្ហាសុខភាពខ្លាំង។ ដូចនេះលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ប្រធានផ្នែករោគស្ត្រី នៃមន្ទីរពេទ្យកាល់ម៉ែត បានផ្ដល់ដំបូន្មានថា របបអាហារដើរតួនាទីសំខាន់ជួយទ្រទ្រង់សុខភាព ស្ត្រីក្រោយពេលអស់រដូវ ប៉ុន្តែអាហារខ្លះក៏មិនគួរញ៉ាំដែរ។ ១. អាហារគួរញ៉ាំ ស្ត្រីដែលអស់រដូវគួរញ៉ាំអាហារដែលបង្កើនការធ្វើមេតាប៉ូលិស និងអ័រម៉ូនអឺស្ត្រូសែន។ ប្រភេទបន្លែបៃតងមានដូចជា ខាត់ណាបៃតង ឬពពួកស្ពៃ មានលទ្ធភាពប្រឆាំងនឹងការរលាក បង្កើនមេតាប៉ូលិស និងអឺស្ត្រូសែន ជួយរាងកាយមិនឲ្យបញ្ចេញអ័រម៉ូនទាំងនេះច្រើន។ ចំណែកអាហារផ្សេងៗទៀតដែលមានប្រសិទ្ធភាពប្រហាក់ប្រហែលនេះដែរ ដែលមានផ្ទុកអាស៊ីដខ្លាញ់អូមេហ្គា ៣ រួមមានត្រីសាល់ម៉ុន និងត្រីសាឌីន ក៏ស្ត្រីវ័យអស់រដូវគួរតែញ៉ាំឲ្យបានញឹកញាប់ផងដែរ។ ក្រៅពីនោះមានដូចជា៖ - សាច់មាន់ - ស៊ុត - ពពួកសណ្ដែក - ផ្លែប៊ើរី - យ៉ាអួ - តែបៃតង - បន្លែស្លឹកបៃតង - ផឹកទឹកឲ្យបានច្រើន - ញ៉ាំជាតិកាល់ស្យូមឲ្យបានគ្រប់គ្រាន់ - ញ៉ាំអាហារសម្បូរជាតិដែក - ញ៉ាំអាហារសម្បូរជាតិកាកសរសៃ។ ចំណុចសំខាន់មួយទៀតដែលស្ត្រីត្រូវអនុវត្តមិនខាន គឺការញ៉ាំអាហារសម្បូរជាតិកាល់ស្យូមដែលមានដូចជាឈីស ពិសេសទឹកដោះគោ និងផលិតផលធ្វើពីទឹកដោះគោទាំងអស់។ ប្រសិនបើមិនអាចញ៉ាំអាហារទាំងនោះបានគ្រប់គ្រាន់អាចស្វែងរកពពួកថ្នាំជាតិកាល់ស្យូម ដើម្បីការពារកុំឲ្យឈឺចាប់ឆ្អឹង និងមានជំងឺពុកឆ្អឹង។ វេជ្ជបណ្ឌិតតំណាងគ្រូពេទ្យវះកាត់ផ្នែករោគស្ត្រីអាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា បន្ថែមទៀតថា ការថយចុះអ័រម៉ូនអឺស្ត្រូសែនធ្វើឲ្យស្ត្រីមានអាការៈក្ដៅមុខ ក្ដៅមាត់ និងបែកញើសជាប្រចាំ។ ការព្យាបាលដោយប្រើអ័រម៉ូន និងរុក្ខជាតិចម្រាញ់ពីសណ្ដែកសៀង ឬរុក្ខជាតិផ្សេងទៀត រួមជាមួយនឹងវេជ្ជបញ្ជាពីគ្រូពេទ្យ […]


សុខភាពស្ត្រី

ស្រីៗធ្លាក់សមិនធម្មតាមានសញ្ញាទាំងនេះ គួរទៅពិនិត្យជាមួយគ្រូពេទ្យ

បើ​និយាយ​ពី​រឿង ធ្លាក់​ស វា​ជា​រឿង​ទូទៅ​មួយ​សម្រាប់​ស្រី​ៗ​គ្នា​យើង​ទៅ​ហើយ។ ការ​ធ្លាក់​ស មាន​ច្រើន​ប្រភេទ​ខុស​គ្នាៗ ផ្អែក​ទៅ​តាម​ពណ៌ ក្លិន និង​ទម្រង់​របស់​វា ហើយ​ស្រី​ៗ​ខ្លះ​ធ្លាក់​ស​ធម្មតា ចំណែក​គ្នា​យើង​ខ្លះ​ទៀត អាច​មាន​បញ្ហា​ទាក់​ទង​នឹង​ការ​ធ្លាក់​ស ដែល​ទាម​ទារ​ឲ្យ​មាន​ការ​ព្យាបាល​។ បញ្ហា​ធ្លាក់​ស​ខុសប្រក្រតី អាច​បណ្ដាល​មក​ពី​ការ​ឆ្លង​រោគ​មាន ​ដូចជា ពពួក Vaginosis, Candidiasis (បង្ក​រោគ​ដោយ​ផ្សិត) និងមេរោគ Trichomoniasis។ បាក់តេរី Vaginosis និង Candidiasis អាច​ឆ្លង​ទោះ​បី​យើង​មិន​បាន​រួម​ភេទ​ក្ដី ខណៈ​ជំងឺ​ប្រមេះ អាច​ធ្វើ​ឲ្យ​ស្រីៗធ្លាក់​ស​ខុស​ប្រក្រតី​ដូច​គ្នា ហើយ​មេរោគ​មួយ​នេះ ឆ្លង​តាម​រយៈ​ការ​រួម​ភេទ​មិន​បាន​ការ​ពារ។ នេះ​បើ​តាម​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនសែនសុខ។ ក្នុង​ករណី​ដែល​អាការៈ​ធ្លាក់​ស​មាន​ការ​ប្រែ​ប្រួល​ខុស​ធម្មតា អាច​បញ្ជាក់​ពី​វត្តមាន​មេរោគ ឬ​ជំងឺ​អ្វី​មួយ ដែល​យើង​អាច​ដឹង​បាន​តាម​រោគ​សញ្ញា​ដូច​ជា៖ – មាន​ក្លិន​ស្អុយ –​ ពណ៌​បៃ​តង ពណ៌​ប្រផេះ ឬ​មាន​សភាព​ដូច​ខ្ទុះ – មាន​លក្ខណៈ​ពពុះ ឬ​ស្រដៀង​ឈីស – ទ្វារ​មាសរមាស់ ក្ដៅ ហើម ឡើង​ក្រហម ឬ​មាន​សភាព​មិន​ប្រក្រតី – មាន​ធ្លាក់​ឈាម ទោះ​មិន​មែន​ជា​ពេល​មក​រដូវ។ ចេញ​សញ្ញា​អ្វី​ខ្លះ​ទើប​ត្រូវ​ជួប​គ្រូពេទ្យ? ស្រីៗ​យើង បើ​ឃើញ​ធ្លាក់​ស​មាន​សញ្ញា​ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ និង​សញ្ញា​រួម​ផ្សំ​ប៉ុន្មាន​នេះ​ត្រូវ​ប្រយ័ត្ន ហើយ​គួរ​ទៅ​ពិនិត្យ​ជា​មួយ​គ្រូពេទ្យ​ដូចជា៖ ក្ដៅ​ខ្លួន […]


សុខភាពស្ត្រី

ស្រីៗខ្លះអាចមានបញ្ហាអាលែកហ្ស៊ីនឹង​ទឹកកាម តើមាន​រោគសញ្ញាអ្វី​ខ្លះ?

ស្រីៗ​យើង​មាន​ដៃ​គូ​រួម​ភេទ​​ បើ​មាន​ចេញ​អាការៈ​រមាស់ ហើម ឬ​ក្រហាយ​នៅ​លើ​ប្រដាប់​ភេទ​ ក្រោយ​ពី​រួ​មភេទ​រួច ទំនងជា​សញ្ញា​មួយ​ថា​យើង​មាន​បញ្ហា​អាលែកហ្ស៊ី​នឹង​ទឹក​កាម​ហើយ។ ​បញ្ហា​អាលែក​ហ៊្សី​នឹង​ទឹក​កាម​នេះ ជា​ករណី​កម្រ​មិន​ងាយ​កើត​មាន​នោះ​ទេ ហើយ​ច្រើន​កើត​លើ​ស្រីៗ​​ក្នុង​វ័យ​ខ្ទស់​២០​ឆ្នាំ ឬ​វ័យ​៣០​ឆ្នាំ​តិច​តួច​។ បើ​ស្រីៗយើង​ឃើញ​មាន​សញ្ញា​ទាំង​នេះ​កើត​មាន​ក្រោយ​រួម​ភេទ អាច​ថា​យើង​មាន​បញ្ហា​អាលែក​ហ្ស៊ី​នឹង​ទឹក​កាម​ហើយ​។ អាការៈមាន​ដូច​ជា៖ ឡើង​ក្រហម ក្រហាយ រមាស់ ហើម ចេញ​កន្ទាលត្រអាក វិល​មុខ ក្អួត ឬចង្អោរ​ ពិបាក​ដក​ដង្ហើម និង​​ ឈឺចាប់ ជាដើម។ អាការៈ​ទាំង​នេះអាច​កើត​មាន​នៅ​លើ​ដង​ខ្លួន លើ​ប្រដាប់​ភេទ នៅ​លើ​ដៃ មាត់ និង​រន្ធគូទជាដើម​។ បញ្ហា​អាលែកហ្ស៊ី​ទឹក​កាម​នេះ អាច​បង្ក​ឡើង​ដោយ​ប្រូតេអ៊ីន​នៅ​ក្នុង​ទឹក​កាម​របស់​បុរស​ ដែល​អាច​​មកពី​ថ្នាំ​កំពុង​ប្រើ​ប្រាស់ អាហារ​​ដែល​បាន​ញ៉ាំ​មាន​ពពួក​អាលែក​ហ្ស៊ែន ដែល​ជា​ធាតុ​បង្ក​អាលែកហ្ស៊ី​។ ​បើ​ស្រី​យើង​ជួប​បញ្ហា​នេះ គួរ​ទៅ​ជួប​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​រក​វិធី​ព្យាបាល ពិសេស​បើ​យើង​កំពុង​ចង់​បាន​កូន​ទៀត​នោះ។ ការ​មាន​បញ្ហា​អាលែកហ្ស៊ី​ទឹក​កាម​មិន​មែន​មានន័យ​ថា​យើង​មិន​អាច​មាន​កូន​បាន​នោះ​ទេ គ្រាន់តែ​ថា​យើង​ពិបាក​ក្នុង​ការ​រួម​ភេទ​ប៉ុណ្ណោះ ហើយ​ការ​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ គឺ​ដើម្បី​ទទួល​បាន​ការ​ព្យា​បាល​ត្រឹម​ត្រូវ​ និង​អាច​មាន​កូន​បាន។​ សម្រាប់​អ្នក​មិន​ចង់​បាន​កូនវិញ ការ​ប្រើ​ស្រោម​អនាម័យ​ពេល​រួម​​ភេទ​ជា​ជំរើស​ល្អ​មួយ ដើម្បី​បង្ការ​បញ្ហា​អាលែកហ៊្សី​ទឹក​កាម​នេះ។ មួយ​វិញ​ទៀត មាន​ការ​សិក្សា​មួយ​បាន​និយាយ​ថា​ការ​រួមភេទ​ញឹក​ញាប់​ក៏​អាច​ជួយ​ឲ្យ​ស្រីៗ​យើង​បាន​ធូរ​ស្បើយ​ពី​បញ្ហា​នេះ​ដែរ តែ​ថា​វិធី​នេះ​ត្រូវ​តែ​ឆ្លងកាត់​ការ​ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​ជាមុន មិន​អាច​ប្រថុយ​ប្រថាន​ដោយ​គ្មាន​ការ​ប្រឹក្សា​នោះ​ទេ។​​


សុខភាពស្ត្រី

ដល់​ចំណុច​កំពូល​ ស្រី​ៗ​បាន​អត្ថប្រយោជន៍​សុខភាព​មួយ​នេះ

ស្រីៗ​យើង​មាន​ដៃគូរួម​ភេទ​ មាន​ធ្លាប់ដឹងទេថា​ការ​រួម​ភេទ​ដល់ចំណុច​កំពូល​បាន​ផ្ដល់​ប្រ​យោជន៍​ដល់​សុខ​ភាព​អ្វី​ខ្លះ ក្រៅពី​ផ្ដល់​ភាព​ស្រណុក​សុខ​ស្រួល​ដល់​ផ្លូវ​អារម្មណ៍​ហើយ​នោះ?​ កន្លង​ម​ក​មាន​សេចក្ដី​រាយការណ៍​ជា​ច្រើន​បាន​លើក​ឡើង​ថា​ការ​រួម​ភេទ​ដល់​ចំណុច​កំពូល​​មាន​ប្រ​យោជន៍​ដល់សុខ​ភាព​ស្បែក សក់​ និង​សុខ​ភាព​ទូ​ទៅ​មួយ​ចំនួន​ទៀត​នៃ​រាង​កាយ​របស់​យើង​។ ដូច​គ្នា​ដែរ​ស្រីៗ​គ្នា​យើង​ប្រហែល​ជា​មិន​ចាប់​អារម្មណ៍​ទេថា​ ការ​រួម​ភេទ​ដល់​ចំណុច​កំពូល​ក៏​ជួយ​ឲ្យ​វដ្ដ​រដូវ​របស់​យើង​ទៀង​ទាត់។ ការ​សិក្សា​មួយ​របស់​សាកល​វិទ្យាល័យ Columbia និង​សាកល​វិទ្យាល័យ Stanford រក​ឃើញ​ថា​ស្រី​ៗមាន​ដៃគូ​រួម​ភេទ ដែល​បាន​រួម​ភេទ​យ៉ាង​តិច​ម្ដ​ង​ក្នុង​មួយ​សប្ដាហ៍​គឺ​ភាគ​ច្រើន​វដ្ដ​រដូវ​របស់​អ្នក​ទាំង​នោះ​ទៀងទាត់​ជាង​ស្រ្តី​ផ្សេង​ទៀត​ដែល​មិនសូវ​រួមភេទ ឬ​មិន​ដែល​រួម​ភេទ​។ ការ​អះអាង​បែប​នេះ​មិន​មែន​ទើប​តែមាន​ថ្មីៗ​នេះ​នោះទេ កាលពី​ឆ្នាំ​១៩៧៨ ក៏​បាន​ការសិក្សា​មួយ​របស់​សាកល​វិទ្យាល័យ Pennsylvania បាន​រក​ឃើញ​ដែរ​ថាការ​រួម​ភេទ និង​បាន​ដល់​ចំណុច​កំពូល​ទៀង​ទាត់​​មាន​ទំនាក់​ទំនង​ជា​មួយ​នឹង​ភាព​ទៀង​ទាត់​នៃ​វដ្ដ​រដូវ​របស់​ស្រីៗ។ ការសិក្សា​នេះ​បញ្ជាក់ថា ថ្វី​បើ​អ្នកស្រាវ​ជ្រាវ​មិន​បាន​ដឹង​ច្បាស់​ពី​យន្តការ​ប្រព្រឹត្តទៅ​នៃ​ទំនាក់​ទំនង​នេះ​ក៏​ពិត​មែន តែថាការ​រួម​ភេទ​ដល់​ចំណុច​កំពូល​បាន​ជួយ​រក្សា​ចង្វាក់កោសិការបស់​រាង​កាយ​ និង​កាត់​បន្ថយ​ការ​រលាក​ ដែល​ជួយ​ជំរុញ​ឲ្យ​វដ្ដ​រដូវ​​ឲ្យ​មាន​ភាព​ទៀង​ទាត់​។ ក្រៅពី​នេះ ការ​ដល់​ចំណុច​កំពូល​ក៏​ជួយ​ស្រី​ៗ​យើងមាន​អារម្មណ៍​ល្អ ដែល​ការ​មាន​អារម្មណ៍​ល្អ​នេះ​ជួយ​ឲ្យសុខ​ភាព​​ផ្លូវ​ចិត្ត​ក៏​ល្អ​ដែរ ជួយ​កាត់​បន្ថយ​ស្រ្តេស ជួយ​បង្កើន​ប្រ​ព័ន្ធ​ភាព​ស៊ាំ និង​ធ្វើ​ឲ្យ​ចំណង​ស្នេហា​កាន់​តែ​ស្អិតល្មួត​ទៀត​ផង​។


សុខភាពស្ត្រី

ជួប​បញ្ហា​រដូវ​មក​មិនទៀង លេបថ្នាំជំនួយ​បាន​អត់?

ការ​មក​រដូវ​មិន​ទៀង​ជា​ក្ដី​កង្វល់​មួយ​របស់​ស្ត្រី ព្រោះ​វា​ប៉ះពាល់​ដល់​សុខភាព ដូចនេះ​ហើយ​មាន​វិធី​មួយជួយ​ឲ្យ​រដូវ​មក​ទៀង​វិញ​ដោយ​ការ​ញ៉ាំ​ថ្នាំ។ តើ​ការ​ញ៉ាំ​ថ្នាំ​​នេះ ពិតជា​ជួយ​ឲ្យ​រដូវ​មក​ទៀង​វិញ ឬ​យ៉ាង​ណា? វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា ការ​មក​រដូវ​មិន​ទៀង​អាច​ទាក់ទង​នឹង​ជំងឺ​អ័រម៉ូន​របស់​រាងកាយ​យើង ហើយ​មួយ​វិញ​ទៀត​ទាក់ទង​នឹង​ស្បូន​មាន​បញ្ហា​មួយ​ចំនួន​ផង​ដែរ។ ថ្នាំ​គ្រាប់​អាច​ជា​មធ្យោបាយ​ដែល​មាន​ប្រសិទ្ធភាព ដើម្បី​ជួយ​ឲ្យ​រដូវ​មក​ទៀង​ទាត់​វិញ ប៉ុន្តែ​ភាគច្រើន​ពេល​ឈប់​ប្រើ​ថ្នាំ​រដូវ​ក៏​ប្រែ​ជា​លែង​ទៀងទាត់​ឡើង​វិញ។ ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្រ្តី ​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ ថា​មធ្យោបាយ​ល្អ​គឺ​ត្រូវ​ជួប​ពិនិត្យ​ជាមួយ​គ្រូពេទ្យ ដើម្បី​រក​ហេតុ​ដែល​បង្ក​ឲ្យ​មាន​រដូវ​មិន​ទៀងទាត់​នោះ។ ចំណែក​ប្រភេទ​ថ្នាំ​ដែល​គ្រូពេទ្យ​អាច​ចេញ​វេជ្ជបញ្ជា​ថ្នាំ​ពន្យារ​កំណើត ដើម្បី​ឲ្យ​រដូវ​មក​ទៀង​វិញ ព្រោះ​វា​អាច​ជួយ​រក្សា​កម្រិត​នៃ​អ័រម៉ូន​ អាច​ប្រើ​បាន​មួយ​គ្រា​ៗ​ប៉ុណ្ណោះ។ ថ្នាំ​គ្រាប់​ពន្យារ​កំណើត​អាច​មាន​ផល​រំខាន​មួយ​ចំនួន​ដូចជា ចង្អោរ ឡើង​ទម្ងន់ ឈឺក្បាល អារម្មណ៍​ផ្លាស់ប្ដូរ តឹង​សុដន់។ លោក​វេជ្ជបណ្ឌិត​បាន​ឲ្យ​ដឹង​ថា អ្នក​មក​រដូវ​មិន​ទៀង​ក្នុង​រយៈ​ពេល​ពីរ ឬ​បី​ឆ្នាំ​ដំបូង​នៃ​ការ​មក​រដូវ​វា​ជា​រឿង​ធម្មតា​នោះ​ទេ។ បញ្ហា​រដូវ ២ ឬ ៣ ខែ​ទើប​មក​ម្ដង​បែប​នេះ ពេល​មក​ស្រ្តី​ខ្លះ​មាន​អាការៈ​ឈឺពោះ​ខ្លាំង ហើយ​ឈាម​នោះ​ទៀតសោត​ក៏​មិន​សូវ​ជាច្រើន តែ​អ្នក​ខ្លះ​អាច​ច្រើន​ជ្រុល និង​ធ្លាក់​ឈាម​រយៈពេល​ឆាប់​ជាង​ធម្មតា។ ដូចនេះ​តាមទារ​ការ​ព្យាបាល​ឲ្យ​បាន​លឿន​ទើប​មិន​បង្ក​គ្រោះថ្នាក់​ខ្លាំង​។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ