សុខភាពស្ត្រី

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន នៅ May 06, 2022

សុខភាព​ស្ត្រី​- ​មាន​គ្នា​យើង​ច្រើន​ណាស់​កំពុង​ប្រឈម​បញ្ហាស្រីៗ ដែល​ប្រុសៗ​ភាគ​ច្រើន​មិន​យល់។ ​បញ្ហា​ផ្លូវ​ភេទ​​​មួយ​ចំនួន​ដែល​លម្អិត​ក្នុង​ផ្នែក​នេះ​មាន ​ជំងឺគីសក្រពេញអូវែ ​ជំងឺដុំស្បូន ​ការបង្ករោគអាងត្រគាក ​ជំងឺក្រពេញទីរ៉ូអ៊ីត ​ការអស់រដូវ ​ការពិនិត្យនិង​ធ្វើតេស្តសុខភាពស្រ្តី ​ការមករដូវ ​បញ្ហា​ស្ត្រី​ផ្សេងទៀត​ ​ ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពស្ត្រី

ទ្វារមាសធុំក្លិនស្អុយឆ្អេះឆ្អាប ស្រីៗគួរញ៉ាំអាហារប្រភេទនេះ ជួយកម្ចាត់ក្លិនបានច្រើន

ស្រី​ៗ​គ្នា​យើង​ដែល​មាន​បញ្ហា​ទ្វារ​មាស​ធុំ​ក្លិន​ស្អុយ​ឆ្អេះឆ្អាប និង​បាត់បង់​ទំនុក​ចិត្ត​​អំឡុង​ពេល​ប្រតិបត្តិការ​ជាមួយ​និង​ដៃគូ អាច​សាកល្បង​ញ៉ាំ​អាហារ​ប្រភេទ​នេះ ពីព្រោះ​វា​អាច​កាត់បន្ថយ​ក្លិន​មិន​ល្អ​បាន​ច្រើន។ ការ​ពិត​ទៅ ទ្វារ​មាស​ស្រ្តី​យើង​អាច​មាន​ធុំ​ក្លិន​តិចតួច​ជា​រឿង​ធម្មតា​ទេ នៅ​ពេល​ដែល​យើង​ញ៉ាំ​អាហារ​ជាក់លាក់​មួយ​ចំនួន ប៉ុន្តែ​បើ​មាន​ក្លិន​ខ្លាំង​មិន​បាត់​ គួរ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ ទើប​ជា​ការ​ប្រសើរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! អាហារ​ប្រភេទ​ណា​ ដែល​ជួយ​កម្ចាត់​ក្លិន​មិន​ល្អ​ចេញ​ពី​ទ្វារ​មាស? ១. ទឹក​ដោះ​គោ​ជូរ ទឹក​ដោះ​គោ​ជូរ ជា​អាហារ​មួយ​ប្រភេទ​ដែល​ធ្វើ​ឱ្យ​ទ្វារ​មាស​មាន​ក្លិន​ល្អ​ ពីព្រោះ​វា​ផ្ទុក​បាក់តេរី ​Lactobacillus ដែល​ជួយ​ស្តារ​តុល្យភាព​បាក់តេរី​ល្អ​នៅ​ក្នុង​ទ្វារមាស​ ជួយ​បញ្ចៀស​ការ​ឆ្លង​រោគ ក៏​ដូចជា​ជួយ​ឱ្យ​ទ្វារ​មាស​មាន​សុខភាព​ល្អ និង​កាត់បន្ថយ​ក្លិនមិន​ល្អ។ ២. ផ្លែ​ម្នាស់ ជាមួយ​គ្នា​នេះ​ដែរ ផ្លែ​ម្នាស់​សម្បូរ​ទៅ​ដោយ​វីតាមីន ​C វីតាមីន ​B និង​ជាតិ​សរសៃ​ ដែល​អាច​ជួយ​​ពង្រឹង​ដល់​សុខភាព​ក្រពះ​ពោះវៀន ព្រម​ទាំង​ជួយ​កម្ចាត់​ក្លិន​មិន​ល្អ​ពី​ទ្វារមាស និង​បញ្ចៀស​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ​ដែរ។ ៣. ផ្លែ​ប៉ោម ចំណែក​ផ្លែ​ប៉ោម​ ក៏​ផ្ទុក​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម ដែល​ជួយ​ជំរុញ​លំហូរ​ឈាម​ក្នុង​ទ្វារមាស​ បង្ការ​ការវិវត្ត​នៃ​ដុំ​សាច់​ស្បូន ព្រម​ទាំង​ជួយ​បង្កើន​ចំណង់​ផ្លូវ​ភេទ​ផង​ដែរ។ ៤. តែ​ខ្ញី ភេសជ្ជៈ​ដ៏​អស្ចារ្យ​មួយ​ទៀត​ សម្រាប់​សុខភាព​ទ្វារ​មាស គឺ​តែ​ខ្ញី ពីព្រោះ​វា​សម្បូរ​ទៅ​ដោយ​សមាសធាតុ​ប្រឆាំង​នឹង​មេរោគ (Antimicrobial properties) ដែល​ជួយ​ជំរុញ​សុខភាព​ក្រពះ​ពោះវៀន ​សុខភាព​ទ្វារមាស​ និង​​ជួយ​រក្សា​ក្លិន​ល្អ​ក្នុង​​ទ្វារ​មាស​ថែម​ទៀត​ផង។ [embed-health-tool-ovulation] ៥. ក្រូច​ឆ្មារ លើស​ពី​នេះ ក្រូច​ឆ្មារ​សម្បូរ​ទៅ​ដោយ​វីតាមីន​C និង​អាស៊ីដ Acidic ដែល​ជួយ​ថែរក្សា​តុល្យភាព​ទ្វារមាស ក៏​ដូចជា​​បង្ការ​ការ​បង្ក​រោគ​លើ​ទ្វារមាស​ និង​ជួយ​បន្តឹង​ទ្វារ​មាស​ ក្រោយ​សម្រាល​កូន​រួច​។ ហេតុនេះ​ហើយ ស្រី​ៗ​គ្នា​យើង​ដែល​មាន​ក្លិន​មិន​ល្អ […]

អត្ថបទផ្សេងទៀតពី សុខភាពស្ត្រី

ស្វែងរក សុខភាពស្ត្រី

សុខភាពស្ត្រី

ហេតុផល ៤យ៉ាង ស្រីៗមករដូវចេះតែមានអារម្មណ៍ធេងធោង

បើ​យើង​សាក​សួរ​ពី​រឿង​មក​រដូវ ទំនងជា​មាន​​ស្រីៗ​ជា​ច្រើន​ច្បាស់​ជា​និយាយ​ថា​ការ​មក​រដូច​ជា​រឿង​គួរ​ឲ្យ​រំខាន​មួយ ព្រោះ វា​ធ្វើ​ឲ្យ​ឈឺ​ចាប់ និង​អារម្មណ៍​ប្រែ​ប្រួល​ផង។ ក្រៅ​ពី​នេះ ស្រីៗ​ខ្លះ​អាច​ត្អួញ​ត្អែរ​ថា​មាន​អាការ​រៈ​ធេងធោង​​ទៀត​ផង​។​ មូល​ហេតុនាំ​ឲ្យ​ស្រីៗ​យើង​ជួប​អាការៈ​វិល​មុខ​ធេង​ធោង​​ពេល​មក​រដូវ​នេះ អាច​ថា​មាន​ច្រើន​ តែ​ក្នុង​នោះ​ការ​ប្រែ​ប្រួល​អ័រម៉ូន​ក៏​ជា​រឿង​មួយ​ដែរ។ ខាង​ក្រោម​នេះ​ជា​ហេតុ​ផល​បួន​យ៉ាង​ធ្វើ​ឲ្យ​ស្រីៗ​យើង​មាន​អារម្មណ៍​ថា​វិល​មុខ​ពេល​មក​រដូវ​ម្ដងៗ​។ ១. អារៈ​ឈឺ​រមួល​ក្នុង​ពោះ អាការៈ​ឈឺ​រមួល​ក្នុង​ពោះ​នេះ អាច​ថា​ជា​ហេតុ​ផល​នៅ​ពីក្រោយ​អាការៈ​វិល​មុខ​នេះ​ដែរ​។​ អាការៈ​ឈឺ​រមួល​នេះ មាន​តាំង​ពីកម្រិត​ស្រាល ទៅ​ដល់​កម្រិត​ធ្ងន់ នៅ​ពេល​ដែល អាការៈនេះ​កាន់​តែ​អាក្រក់ ស្រីៗ​យើង​ខ្លះ​សឹង​តែមិន​អាច​ដើរ​បាន​ផង ហើយ​ក៏អាច​នាំ​ឲ្យ​ស្រីៗ​យើង​ធេងធោង​វិល​មុខ​ផង​ដែរ​។​ ​​២. ស្លេក​ស្លាំង​ ការ​ស្លេក​ខ្លាំង​ខ្វះ​ជាតិ​ដែក ជា​លក្ខខណ្ឌ​មួយ​ធ្វើ​ឲ្យ​រាង​កាយ​មិន​អាច​ផលិត និង​រក្សា​កោសិកា​ឈាម​ក្រហម​បាន​ល្អ។ ការ​ធ្លាក់​ឈាម​រដូវ​ច្រើន​ពេល​មក​រដូវ អាច​នាំ​ឲ្យ​ស្រីៗ​យើង​ជួប​បញ្ហា​ស្លេក​ស្លាំង និង​ជា​លទ្ធ​ផល​នាំ​ឲ្យ​កើត​មាន​អាការៈ​វិល​មុខ និង​ធេងធោង​។ ៣.​ការ​មក​រដូវ​ទាក់ទង​នឹង​ការ​ឈឺក្បាល​ប្រកាំង ​តាម​ការ​ប៉ាន់​ស្មាន​មនុស្ស​ស្រី​ប្រហែលជា​៦០ភាគ​រយ​ជួប​បញ្ហា​ឈឺ​ក្បាល​ប្រកាំង​អំឡុង​ពេល​មក​រដូវ អាច​ដោយ​សារ​មកពី​មានការ​ប្រែ​ប្រួល​កម្រិត​អ័រម៉ូន​។ ការ​ឡើង​ចុះ​នៃ​កម្រិត​អ័រ​ម៉ូន​អឺស្រ្តូសែន អាច​នាំឲ្យ​កើត​មាន​អាការៈ​ឈឺក្បាល​ប្រកាំង​បាន ហើយ​ក៏​អប​មក​ជាមួយ​នឹង​អាការៈ​វិល​មុខ​ផង​ដែរ។​​ ៤.​ សម្ពាធ​ឈាម​ទាប សម្ពាធ​ឈាម​ទាប ជាហេតុ​ផល​ទូទៅ​បំផុត​មួយ​នៅពី​ក្រោយ​អាការៈ​វិល​មុខ ហើយ​សម្ពាធ​ឈាម​អាច​ចុះ​ទាប​នៅ​ពេល​ស្រីៗ​យើង​កំពុង​មក​រដូវ​។ ការសិក្សា​បង្ហាញ​ថា​អ័រម៉ូន​ភេទ​ជា​អ្នក​គ្រប់គ្រង​លើ​សម្ពាធ​ឈាម ដែល​នាំ​ឲ្យ​មាន​កើត​ជា​អាការៈ​វិល​មុខ​នេះ​ឯង​។ អ័រម៉ូន​ភេទ ដូចជា​អ័រម៉ូន​អឺស្រ្តូសែន ត្រូវ​គេ​ដឹង​ថា​ជួយ​ដល់​ការ​ឡើង​សម្ពាធ​ឈាម ហើយ​វា​ក៏​អ្នក​បញ្ចុះ​សម្ពាធ​ឈាម​ដូច​គ្នា​។ ពេល​ស្រីៗ​យើង​មក​រដូវ អ័រម៉ូន​អឺស្រ្តូដែន​ឡើង​ខ្ពស់ ហើយ​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​យើង​ចុះ​ទាប​វិញ ដែល​នាំ​ឲ្យ​មាន​អាការៈ​វិល​មុខ​ធេងធោង​​។ ​ជា​ធម្មតា​ស្រីៗ​យើង​គ្មាន​អ្វី​ត្រូវ​បារម្ភ​ចំពោះ​អាការៈ​វិល​មុខ​ពេល​មក​រដូវ​នេះ​ទេ តែ​ថា​បើ​អាការៈ​មើល​ទៅ​ខុស​ប្រ​ក្រ​តី​ណា​មួយ គួរ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​ដើម្បី​បាន​ដឹង​ពី​ស្ថាន​ភាព​សុខ​ភាព​បាន​ច្បាស់។


សុខភាពស្ត្រី

ដល់ពេលជិត ឬអស់រដូវ ស្ត្រីនឹងជួបការប្រែប្រួលរាងកាយខ្លាំងប៉ុន្មានកន្លែងនេះ

វដ្ដ​រដូវ ជា​ផ្នែក​សំខាន់​មួយ​នៃ​សុខភាព​មនុស្ស​ស្រី ដែល​ចាំ​បាច់​ត្រូវ​មាន​ជា​រៀងរាល់​ខែ ដើម្បី​ជួយ​សម្រួល​ឲ្យ​ស្រីៗ​គ្នាយើង​មាន​សុខភាព​ល្អ។ ប៉ុន្តែ នៅ​ពេល​ដែល​វ័យ​ចូល​កាន់​តែ​ចាស់​ទៅៗ វដ្ដ​រដូវ​ស្ត្រី​ក៏​ចាប់​ផ្ដើម​អស់ ជា​ហេតុ​បណ្ដាល​សុខភាព​វិវត្ត​ចុះ​ខ្សោយ​ទៅ​តាម​នោះ​ដែរ។ ទាក់​ទង​នឹង​បញ្ហា​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ បាន​ឲ្យ​ដឹង​ថា ពេល​ស្ត្រី​ចូល​វ័យ ៥០​ឆ្នាំ​ហើយ​មាន​អាការៈ​ហឹង​ត្រចៀក ចុក​ដៃ​ជើង ស្រវាំង​ភ្នែក ។ជា​ទូទៅ ពេល​ចាស់​ទៅ ស្ត្រី​ខ្មែរ​យើង​មួយ​ចំនួន​ធំ រវល់​មើល​ចៅ គ្មាន​ពេល​សម្រាក​គ្រប់​គ្រាន់ ហាត់​ប្រាណ ឬ​មើល​ថែ​សុខភាព​ខ្លួន​ឲ្យ​បាន​ដិត​ដល់​ទេ ហើយ​នៅ​ពេល​ដែល​ចាប់​ផ្ដើម​អស់​រដូវ​រាងកាយ​នឹង​ទ្រុឌ​ទ្រោម។ លោក​ស្រី​បន្ត​ថា ពេល​ស្ត្រី​ចាប់​ផ្ដើម​អស់​រដូវ រាង​កាយ​នឹង​ប្រែ​ប្រួល​ទៅ​តាម​នោះ ហើយ​នឹង​ចេញ​សញ្ញា​មួយ​ចំនួន​ដែល​គ្នា​យើង​គួរ​កត់​សម្គាល់​ដូចជា៖ - ឧស្សាហ៍​ឈឺ​ក្បាល - ពុក​ធ្មេញ និង​មាន​បញ្ហា​អញ្ចាញ​ធ្មេញ - សុដន់​ធ្លាក់ និង​សំប៉ែត - បាត់​បង់​សាច់​ដុំ - ក្បាល​សុដន់​រួម​តូច - ទា្វរ​មាស​ស្ងួត និង រមាស់ - ពុក​ឆ្អឹង ងាយ​ផុយ​ស្រួយ - ជ្រុះ​សក់ - ស្បែក​មាន​សភាព​ស្ងួត - ប្រឈម​នឹង​បញ្ហា​បេះដូង - ចុក​ខ្នង - កើត​ស្ត្រេស​ច្រើន។ល។ ដូច​គ្នា​នេះ​ដែរ លោក​វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯក​ទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី បាន​ណែនាំ​ឲ្យ​ស្ត្រី​ដល់​វ័យ​ជិត ឬ​អស់​រដូវ ញ៉ាំ​ឲ្យ​បាន​គ្រប់​គ្រាន់ ឧស្សាហ៍​ហាត់​ប្រាណ និង​ត្រូវ​ព្យាយាម​តាម​ដាន​សុខភាព បើ​អាច​គួរ​ប្រើ​ថ្នាំ​វីតាមីន​ដើម្បី​ជួយ​ទ្រទ្រង់​សុខភាព […]


សុខភាពស្ត្រី

ស្រីៗងាយនឹងពុកឆ្អឹង! តែកុំបារម្ភ នេះជាតិចនិកជួយឲ្យឆ្អឹងនៅតែរឹងមាំ ទោះវ័យច្រើន

ឆ្អឹងមានតួនាទីសំខាន់ៗ ជួយទ្រទ្រង់រាងកាយ ការពារសរីរាង្គផ្សេងៗ ផ្តល់ចលនា ផលិតគ្រាប់ឈាម និងមុខងារជាច្រើនទៀត ដូច្នេះយើងត្រូវបំប៉ន និងថែរក្សាឆ្អឹងឲ្យបានល្អ។ យោងតាម National Osteoporosis Foundation គ្នាយើងស្រីៗ ងាយប្រឈមនឹងកើតជំងឺពុកឆ្អឹងខ្ពស់ជាងបុរសៗ ដោយសារតែ ស្រីៗមានឆ្អឹងតូច និងស្ដើងជាងប្រុសៗ និងស្ត្រីមានការថយចុះអ័រម៉ូន Estrogen ដែលជួយការពារឆ្អឹង នៅពេលចូលដល់វ័យអស់រដូវ។ ម៉្យាងវិញទៀត របៀបរបបយើងរស់នៅរាល់ថ្ងៃ ក៏ជាកត្តាមួយអាចបំផ្លាញសមត្ថភាពឆ្អឹងរបស់យើងបានដែរដូចជា ការផឹកគ្រឿងស្រវឹងច្រើន ជក់បារី ដួល មានជាតិកាហ្វេអ៊ីនច្រើនក្នុងរាងកាយ ឬញ៉ាំអាហារប្រៃពេក។ល។ ប៉ុន្តែគ្នាយើងស្រីៗមិនចាំបាច់បារម្ភពេកទេ យើងអាចថែទាំឆ្អឹងឲ្យរឹងមាំល្អ ដោយគ្រាន់តែផ្លាស់ប្ដូររបៀបរស់នៅមិនល្អចោល និងអនុវត្តតាមក្បួនថែឆ្អឹងខាងក្រោមនេះ។ របបអាហារ- តិចនិកមួយនៃការថែទាំឆ្អឹងបានល្អនោះគឺ ការមានរបបអាហារត្រឹមត្រូវ។ របបអាហារដែលស័ក្តិសមបំផុតសម្រាប់សុខភាពឆ្អឹងបានល្អ ជាអាហារដែលផ្ដល់ប្រូតេអ៊ីន និងកាឡូរីគ្រប់គ្រាន់ ក៏ដូចជាជាតិកាល់ស្យូម និងវីតាមីន D ឲ្យច្រើន ដែលវាចាំបាច់សម្រាប់ការលូតលាស់ឆ្អឹង និងជួយឲ្យឆ្អឹងរឹងមាំ។ ជាតិកាល់ស្យូម និងវីតាមីន D- ស្រីៗគួរតែបំប៉នសារធាតុទាំងនេះ ទោះជានៅក្មេងក៏ដោយ។ ចំពោះស្ត្រីក្បែរវ័យជិតអស់រដូវ គួរផ្ដល់ជាតិកាល់ស្យូមឲ្យរាងកាយឲ្យបាន ១០០០មីក្រូក្រាម/ថ្ងៃ និងចំពោះស្ត្រីចូលវ័យក្រោយអស់រដូវ គួរទទួលបានជាតិកាល់ស្យូម ១២០០មីក្រូក្រាម/ថ្ងៃ។ ដូចគ្នាដែរ ស្ត្រីវ័យក្រោយអស់រដូវ គួរញ៉ាំវីតាមីន […]


បញ្ហាស្ត្រីផ្សេងទៀត

រាង​ស្រីៗ​មាន៥ប្រភេទនេះ តើ​គ្នា​យើង​ស្ថិត​ក្នុង​ប្រភេទមួយណា?

បើដឹងខ្លួនឯងមានរាងប្រភេទណានោះ អាចជួយឲ្យចេះជ្រើសយកការស្លៀកពាក់មើលទៅកាន់តែស្អាត។ ការពិតទៅ រាងកាយមនុស្សស្រី ត្រូវបែងចែកជា ៥ ប្រភេទ។ ចង់ដឹងថា ប្រភេទមួយៗខុសគ្នាយ៉ាងម៉េច អត់? មិនថាគ្នាយើងមានរូបរាងបែបណា យើងនៅតែអាចស្អាតបានទាំងអស់ ទោះបីធាត់ ឬស្គមក៏ដោយ។ ភាពស្រស់ស្អាតមិនមែនជាស្តង់ដារទូទៅទេ វាអាស្រ័យលើភ្នែកគ្រប់គ្នាមើលមក។ រូបរាងនីមួយៗសុទ្ធតែមានភាពស្រស់ស្អាតផ្សេងពីគ្នា។ ១- ចង្កេះអង្ក្រង ស្រីៗមានរូបរាងប្រភេទ Hourglass figures ចាត់ទុកថាជារាងស្អាតបំផុត។ សម្រាប់ស្រីៗមានរាងបែបនេះ មាន ចង្កេះរៀវតូច តែត្រគាក និងដើមទ្រូងទំហំប៉ុនគ្នា មើលទៅសិចស៊ី គួរឲ្យគយគន់បំផុត ឬយើងហៅថា ចង្កេះអង្ក្រង។ ២- រាងត្រីកោណបញ្ច្រាស រាងកាយស្ត្រីល្អលំដាប់ទី២ ជាមួយត្រគាក និងចង្កេះតូចល្មម សមគ្នាជាមួយដើមទ្រូង និងស្មាធំទូលាយ ហើយជើងវែងស្រលូន រឹតតែបង្កើនភាពទាក់ទាញបំផុត។ ៣- រាងដូចផ្លែប៊ឺរ ស្ត្រីមានរាងបែបនេះ មានទំហំដើមទ្រូងតូចជាងទំហំត្រគាក ហើយចង្កេះរៀវស្អាត។ ជើងខ្លី ខ្លួនខ្លី ស្មាតូចចង្អៀត ភ្លៅធំ និងគូទរាងមូលក្លំ។ ៤- រាងចតុកោណ ស្ត្រីមានរូបរាងបែបនេះ មានរាងបួនជ្រុងស្មើដើមទ្រូង ត្រគាកមានទំហំស្មើគ្នា ចំណែកជើង និងដៃតូចៗ។ ដើមទ្រូងសមនឹងរាងកាយ ដងខ្លួនជើងវែង និងកំប៉េះគូទរាងសំប៉ែត។ ៥- រាងធាត់ រូបរាងពិសេសទូទៅមួយ មានចង្កេះមូល ក្បាលពោះប៉ោង […]


សុខភាពស្ត្រី

ស្រ្តីវ័យកណ្ដាលចេញសញ្ញាទាំងនេះ បញ្ជាក់ថាមានជំងឺស្រុតស្បូន

នៅកម្ពុជាស្ត្រី​ប្រមាណ ៣០% មាន​ជំងឺ​ស្រុត​ស្បូន​ជា​ពិសេស​ស្ត្រី​វ័យ​ចំណាស់ ​និង​អស់​រដូវ។ នេះ​ជា​ការ​លើក​ឡើង​របស់ផេក​មន្ទីរពេទ្យ​កាល់ម៉ែត ហើយ​ជំងឺ​នេះ​បង្ក​ឲ្យ​មាន​ផល​វិបាក​ធ្ងន់ធ្ងរ​ដល់​សុខភាព​ និង​មាន​ផល​រំខាន​ដល់​ប្រព័ន្ធ​បង្ហូរ​ទឹក​នោម​ខាង​ក្រោម​ សុខភាព​ផ្លូវ​ភេទ​ និង​ការ​បន្ទោរ​បង់​លាមក​។ ១- មូលហេតុ​បណ្ដាល​បណ្តាលឲ្យស្រុតស្បូន កត្តា​ដែល​ប្រឈម​ចំពោះ​ស្ត្រី​នឹង​ជំងឺ​នេះ​មាន៖ - ភាព​ចុះ​ខ្សោយ​ប្រព័ន្ធ​ទម្រ​អាង​ត្រគាក - ភាព​មិន​ធម្មតា​របស់​ឆ្អឹង​អាង​ត្រគាក​ ដែល​មាន​ពី​កំណើត - ភាព​ចុះ​ខ្សោយ​ ស្វិត​ និង​យារ ​របស់​សាច់​ដុំ​អាង​ត្រគាក - ស្ត្រី​ធ្លាប់​សម្រាល​កូន​ច្រើន​ ដែល​ធ្វើ​ឲ្យ​ចុះ​ខ្សោយ​សាច់​ដុំ​អាង​ត្រគាក​។​ - ​ទល់​លាមក​ញឹក​ញាប់ - ធ្វើ​ការ ឬ​លើក​របស់​របរ​ធ្ងន់​ៗ - ស្ត្រី​ឆាប់​អស់​រដូវ​ ដោយ​សារ​កង្វះ​អ័ម៉ូន - ស្ត្រី​ធ្លាប់​មាន​ការ​វះ​កាត់​ជំងឺ​ស្បូន និង​ជំងឺ​ទ្វារ​លាមក ២- រោគសញ្ញាស្រុតស្បូន ទូទៅ​ជំងឺ​នេះ​មាន​រោគ​សញ្ញា​ដូចជា៖ - មាន​ផល​រំខាន​លើ​មុខ​ងារ​បង្ហូរ​ទឹក​នោម - អ្នក​ជំងឺ​ជ្រាប​ទឹក​នោម នៅ​ពេល​ប្រឹង ក្អក សើច ឬ​លើក​របស់​ធ្ងន់ - អ្នក​ជំងឺ​មាន​អារម្មណ៍​ហាក់​ដូច​ជា​មាន​ដុំ​ទឹង​ណែន​រំខាន​នៅ​ក្នុង​ទ្វារ​មាស - អ្នក​ជំងឺ​មាន​ផល​រំខាន​ក្នុង​ការ​បន្ទោបង់​លា​មក - អ្នក​ជំងឺ​អាច​ជ្រាប​លាមក ឬ​លេច​ផោម ​ដោយ​ឯក​ឯង - ឈឺ​នៅ​អាង​ត្រគាក - មាន​ធ្លាក់​ស - រលាក​ទ្វារ​មាស - ផល​រំខាន​ក្នុង​ការ​​រួមភេទ ក្នុង​ករណី​ធ្ងន់ធ្ងរ​ អ្នក​ជំងឺ​មាន​លៀន​ចេញ​នូវ​សរីរាង្គ​មួយ​ចំនួន​ដូចជា​ ផ្លោក​នោម​ ស្បូន ​ទ្វារ​លាមក​ តាម​ទ្វារ​មាស​ចេញ​មក​ក្រៅ។​ ៣- ការ​ព្យាបាលជំងឺស្រុតស្បូន វិធី​ព្យាបាល​ជំងឺ​នេះ​មាន ៣ ប្រភេទ - ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​៖ ស្ត្រី​អាច​ប្រើ​ថ្នាំ​អ័រម៉ូន​មួយ​ចំនួន​ ដើម្បី​ជួយ​កុំ​ឲ្យ​ឆាប់​អស់​រដូវ ​និង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ទម្រ​សាច់​ដុំ​អាង​ត្រគាក​រឹងមាំ​។ - វិធី​ហាត់​ប្រាណ​៖ […]


សុខភាពស្ត្រី

វដ្ដ​រដូវ​ស្រីៗ​យើង ​អាច​ព្យាករណ៍​ពី​ហានិភ័យ​​ជំងឺ​បេះដូង​

ស្រី​ៗ​យើង​ប្រហែល​ជា​មិន​ធ្លាប់ដឹង​​ពី​មុន​ឡើយ​ថា វដ្ដ​រដូវ​ដែល​គ្រប់គ្រង​ដោយ​អ័រម៉ូន​អឺ​ស្រ្តូ​ហ្សែន​ទោះបី​​ធ្លាក់​មក​​មិន​សូវ​ទៀង​ទាត់ ឬ​ផ្សេង​ពី​នេះ​ គឺ​សុទ្ធ​តែ​អាច​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​បេះ​ដូង​យើង និង​​អាច​ព្យាករណ៍​ពី​សភាព​នៃ​សុខភាព​បេះដូង​បាន​ផង​ដែរ។​ ជាក់​ស្ដែង​ អត្រា​នៃ​ស្ត្រី​ដែល​​រង​គ្រោះ​ដោយ​ជំងឺ​បេះ​ដូង​ គឺ​មាន​ច្រើន​ជាង​បុរស។ កត្តា​នេះ​ គឺ​បណ្ដាល​មក​ពី​​​មុខងារ​សរីរវិទ្យា​របស់​យើង​ ជា​ពិសេស​ ស្ត្រី​ដែល​មាន​អាយុ​ចន្លោះ​ពី​៣៥​ឆ្នាំ ដល់​៤៥​ឆ្នាំ​ អាច​ប្រឈម​មុខ​នឹង​ជំងឺ​បេះដូង​ខ្ពស់​ជាង​គេ។ ស្ត្រី​ដែល​មាន​វដ្ដ​រដូវ​ទៀង​ទាត់​ ជួបប្រទះ​នូវ​ការ​កើត​ជំងឺ​បេះដូង​​តិច​តួច បើ​ធៀប​នឹង​បុរស​ដែល​មាន​អាយុ​ស្រករ​គ្នា ឬ​ស្រ្តី​ដែល​អស់​រដូវ​។ ការ​រាំង​រដូវ​ច្រើន​ដង​ គឺជា​សញ្ញា​គ្រោះ​ថ្នាក់​មួយ​ដែល​យើង​គួរ​តែ​យក​ចិត្ត​ទុក​ដាក់។​ ​ជា​ការ​ពិត​ណាស់​ ​​​​អ័រម៉ូន​អឺ​ស្រ្តូ​ហ្សែន​របស់​ស្រីៗ​​យើង​ គឺ​ជា​​អ័រម៉ូន​​ប្រឆាំង​នឹង​ជំងឺ​បេះដូង​។ ​ជាទូទៅ​ នៅ​ពេល​ស្រ្តី​រាំងរដូវ​ច្រើន​ដង​ (ហើយ​ពុំ​មាន​ផ្ទៃ​ពោះ​) អ័រម៉ូនអឺ​ស្រ្តូ​ហ្សែន​​នឹង​ត្រូវ​បាន​បិទ​ជិត​។​កត្តា​នេះ​ បណ្ដាល​មក​ពី​ការ​រាំងស្ទះ​នៃ​អ័រម៉ូន​​ ស្រ្តេស​ ការ​ឡើង​ទម្ងន់ ឬ​ការ​ញ៉ាំ​មិន​គ្រប់គ្រាន់​ ក៏​ដូច​ជា​ការ​រស់នៅ​មិន​ត្រឹម​ត្រូវ​ជា​ដើម​។ សម្រាប់​ស្ត្រី​ដែល​រាំង​រដូវ​ មាន​កម្រិត​អ័រម៉ូន​អឺ​ស្រ្តូ​ហ្សែន​ដូច​ទៅ​នឹង​ស្រ្តី​ដែល​អស់​រដូវ​ដែរ​។ រីឯ​សុខ​ភាព​ឆ្អឹង​ ក៏​រង​ការ​ប៉ះពាល់​ខ្លាំ​ង​ក្លា ​ដូច​ដែល​យើង​ឃើញ​កើត​មាន​ទៅ​លើ​ស្រ្តី​ដែល​អស់​រដូវ​ផង​ដែរ។ ១.ស្រ្តី​មាន​រដូវ​មិន​ទៀង​ទាត់​អាច​ប្រឈម​នឹងជំងឺ​បេះដូង​ តាម​ការ​ស្រាវ​ជ្រាវ​មួយ​ចំនួន​បាន​បង្ហាញ​ថា ស្រ្តី​ដែល​រាំងរដូវ​ដោយ​កម្រិត​អ័រម៉ូន​អឺ​ស្រ្តូ​ហ្សែន​​ទាប​ មាន​ន័យ​ថា​ មុខងារ​សរសៃ​ឈាម​តូច​គឺ​នៅ​ទាប ដែល​នេះ​គឺ​ជា​ដំណាក់កាល​ដំបូង​នៃ​ជំងឺ​បេះដូង។ យ៉ាងណាមិញ ​ចំណុច​នេះ​ កំពុង​ស្ថិត​នៅ​ក្រោម​ការសិក្សា​ស្រាវជ្រាវ​នៅ​ឡើយ។​ ចំពោះ​ស្ត្រី​ដែល​មាន​ជំងឺ​បេះដូង ច្រើន​តែ​កើត​មាន​ការ​ឈឺចាប់​នៅ​លើ​ទ្រូង នៅ​អំឡុង​ពេល​នៃ​វដ្ដ​រដូវ​។​ នៅ​ពេល​ដែល​អ័រម៉ូន​អឺ​ស្រ្តូ​ហ្សែន​មិន​សូវ​​ចរាចរ​នៅ​ក្នុង​ចរន្ត​ឈាម​ក្នុង​សប្ដាហ៍​​ដែល​មក​រដូវ​ ឬ​ភ្លាម​ៗ​បន្ទាប់​ពី​អស់​រដូវ​ ការ​ឈឺ​ចាប់​នៅ​ក្នុង​ទ្រូង​គឺ​កាន់​តែ​អាក្រក់​ទៅ ឬ​ ក៏​អាច​បណ្ដាល​ឲ្យ​ខ្វះ​ឈាម​ទៅ​ចិញ្ចឹម​បេះដូង​ថែម​ទៀត​ផង​។ ២.​ការ​ពពោះ​ក៏​អាច​ជះ​ឥទ្ធិពល​ដល់​បេះដូង ដូច​ដែល​យើង​បាន​ដឹង​ហើយ​ថា ទម្ងន់​រូប​រាង​កាយ​របស់​ម៉ាក់​ៗ​នឹង​កើន​ឡើង​នៅ​ពេល​ពពោះ​អា​អូន។ ដំបូង​ យើង​តែង​គិត​ថា​ សម្ពាធ​ឈាម​ខ្ពស់​ ជំងឺ​ទឹកនោម​ផ្អែម​ពេល​មាន​គភ៌​ ឬ​ក៏​ដំណើរ​ឡើង​ឈាម​ […]


ជំងឺដុំស្បូន

កើត​ជំងឺស្បូនម្យ៉ាងនេះ ស្រីៗពិបាកមានកូន ឬមានហើយងាយរលូតទៅវិញ

បញ្ហា​ស្អិត​ស្បូន ជា​កត្តា​បង្ក​មួយ​បណ្ដាល​ឲ្យ​ស្ត្រី​មាន​វិបត្តិ​គ្មាន​កូន មាន​រដូវ​មិន​ទៀង​ទាត់ និង​មាន​ឈាម​តិច​ពេល​មក​រដូវ ដែល​វា​បណ្ដាល​មក​ពី​ភ្នាស​ក្នុង​ស្បូន​ស្អិត​ជាប់​គ្នា​ស្ទើរ​តែ​ទាំង​ស្រុង។ នេះ​បើ​តាម​ការ​បក​ស្រាយ​របស់​លោក​វេជ្ជបណ្ឌិត សឿ ច័ន្ទវិសាល ឯក​ទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី។ ហេតុ​អ្វី​បាន​ស្ត្រី​យើង​កើត​ជំងឺ​ស្អិត​ស្បូន​​នេះ? លោក​បន្ត​ថា មូល​ហេតុ​ដែល​បង្ក​ឲ្យ​ស្ត្រី​កើត​បញ្ហា​ស្អិត​ស្បូន​មាន​ដូច​ជា ការ​រលាក​ភ្នាស​ក្នុង​ស្បូន​រ៉ាំរ៉ៃ ស្ត្រី​ធ្លាប់​ធ្វើ​ការ​រំលូត​កូន​ញឹក​ញាប់ ស្ត្រី​មាន​បញ្ហា​រលាក​អាង​ត្រគាក មានជំងឺរលាកដៃស្បូន មាន​ប្រវត្តិ​ធ្លាក់​ស និង​ក្លាយ​ជា​ករោគ ជាដើម។ ក្នុង​ករណី​ដែល​គ្នា​យើង​ស្រីៗ មាន​បញ្ហា​ស្អិត​ស្បូន​នេះ យើង​អាច​ដឹង​បាន​ដោយ​រោគ​សញ្ញា​រួម​មាន៖ ស្ត្រី​មាន​បរិមាណ​ឈាម​រដូវ​តិច​ជាង​ធម្មតា ក្នុង​ករណី​ភ្នាស​ក្នុង​ស្បូន​ស្អិត​នៅ​ផ្នែក​ណា​មួយ មិន​មាន​រដូវ ឬ​រាំង​រដូវ ក្នុង​ករណី​ភ្នាស​ក្នុង​ស្បូន​ស្អិត​ទាំង​ស្រុង ឧស្សាហ៍​រលូត​កូន​នៅ​ត្រី​មាស​ទី១ ពេល​មាន​ផ្ទៃ​ពោះ ​ឈឺ​ចាប់​នៅ​អាង​ត្រគាក គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! គណនាថ្ងៃសម្រាលកូន ចុចទីនេះ! គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! វេជ្ជបណ្ឌិត​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​រូប​នេះ បញ្ជាក់​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ធ្វើ​រោគ​វិនិច្ឆ័យ​ត្រឹម​ត្រូវ​រួច ខាង​ក្រុម​គ្រូពេទ្យ​ជំនាញ​អាច​ព្យាបាល​ដោយ​ឧបករណ៍​ឆ្លុះ​ស្បូន និង​ព្យាបាល​ដោយ​ការ​វះ​កាត់​តាម​រយៈ​ម៉ាស៊ីន​ឆ្លុះ​ស្បូន​នេះ នៅ​ភ្នាស​ក្នុង​របស់​ស្បូន នៅ​ពេល​នោះ​ស្បូន​អ្នក​ជំងឺ​អាច​ប្រែ​ក្លាយ​មក​សភាព​ធម្មតា​វិញ និង​អាច​មាន​កូន ដោយ​លែង​រលូត​នៅ​ថ្ងៃ​អនាគត។ ដ្បិត​ជំងឺ​ស្អិត​ស្បូន អាច​ព្យាបាល​ឲ្យ​ស្បូន​ស្ត្រី​ត្រឡប់​មក​សភាព​ដើម​វិញ​ក៏​ពិត​មែន ប៉ុន្តែ​គ្នា​យើង​ស្រី​ក៏​អាច​បង្ការ​កុំ​ឲ្យ​ជំងឺ​នេះ​កើត​ឡើង​ទាន់​បាន​ដោយ បញ្ឈប់​ការ​រំលូត​កូន ហើយ​បើ​មិន​ចង់​មាន​កូន​ដោយ​ចៃដន្យ យើង​អាច​ប្រើ​វិធី​ពន្យារ​កំណើត ជា​ពិសេស​ត្រូវ​ចេះ​ធ្វើ​អនាម័យ​ទ្វារមាស​ឲ្យ​បាន​ទៀង​ទាត់ ដើម្បី​ការពារ​ការ​ឆ្លង​រោគ ទៅ​ជា​ធ្លាក់​ស រមាស់ មាន​ក្លិន​មាន​ពណ៌ ឈាន​ទៅ​រលាក​អាង​ត្រគាក ឬ​ភ្នាស​ស្បូន។


សុខភាពស្ត្រី

ស្រីៗយើងកុំ​ស្ត្រេសច្រើនពេក ប្រយ័ត្នប៉ះពាល់សុខភាព​ទ្វារមាស

បើ​និយាយ​ថា​បញ្ហា​សុខ​ភាព​ផ្លូវ​ចិត្ត​​ទាក់ទង​នឹង​សុខភាព​ផ្លូវ​ភេទ​ដែរ​នោះ ទំនង​ជា​ស្រីៗ​​យើង​ពិបាក​ជឿ​ខ្លះ​ដែរ តែ​នេះ​ជា​ការ​ពិត។ ស្រីៗ​យើង​ធ្លាប់​សង្កេត​អត់ ពេល​យើង​មាន​អារម្មណ៍​មិន​ល្អ មាន​អ្វី​ប្រែ​ប្រួល​ខ្លះ​នៅ​​ត្រង់​ទ្វារ​មាស​​យើង ដូច​ជា​មាន​ធ្លាក់​ស ឬ​មាន​ប្រែ​ពណ៌​អ្វី​ ឬ​យ៉ាង​ណា? បើ​ឃើញ​មាន​សញ្ញា​បែប​នេះ ទំនង​ជា​យើង​គួរ​ពិនិត្យ​លើ​សុខ​ភាព​ផ្លូវ​ចិត្ត​ដែរ​ហើយ។ ​​​ខាង​ក្រោម​នេះ​ជា​បញ្ហា​បួន អាច​កើត​មាន​លើ​សុខ​ភាព​ផ្លូវ​ភេទ​របស់​ស្រីៗ​យើង​ បើ​​មាន​បញ្ហា​សុខ​ភាព​​ផ្លូវ​ចិត្ត​។ ១.បង្កើន​លទ្ធ​ភាព​ឆ្លង​រោគ​នៅ​ទ្វារ​មាស​ អ្នក​ជំនាញ​ពន្យល់​ថា​អ័រ​ម៉ូន​ស្ត្រេស​អាច​កាត់​បន្ថយ​កម្រិត​បាក់តេរី glycogen និងlactobacilli សេរី។ ការណ៍​នេះ​ នាំ​ឲ្យ​មាន​ការ​ធ្លាក់​ចុះ​អាស៊ីដឡាក់តិច​និង​ការ​សំយោគអុីដ្រូហ្សែនពែរុ៉កសុីដ ។ បន្ថែម​ពី​នេះ ក៏​អាច​នាំ​ឲ្យ​មាន​ការ​ធ្លាក់​ចុះ​កម្រិត​ pH នៅ​ក្នុង​ទ្វារ​មាស​ និង​បង្កើត​ជា​បរិស្ថាន​ល្អ​មួយ​សម្រាប់​ការ​ឆ្លង​​រោគ​ក្នុង​ទ្វារ​មាស​។ ​២.បង្កើត​ឱកាស​ឆ្លង​ជំងឺ​កាម​រោគ​ ការ​លើក​ឡើង​បែប​​នេះ ដូច​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ពេក​ហើយ តែ​ស្ត្រេស​​អាច​បង្កើន​ហានិភ័យ​ដល់​ស្រីៗ​យើង​ក្នុង​ការ​ឆ្លង​ជំងឺ​កាម​រោគ​ ដូច​ជាជំងឺ​ប្រមេះ ជំងឺ​ប្រមេះ​ទឹក​ថ្លា ជំងឺ​អេដស៍ និង​ជំងឺ​​ផ្សិត ជា​ដើម​។​ ដូច​នេះ​ហើយ​ បាន​ជា​ស្រីៗ​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​សុខ​ភាព​ផ្លូវ​ចិត្ត​របស់​យើង​។ ៣.ផល​វិបាក​​ពេល​ពពោះ​ ស្រីៗ​យើង​ដែល​កំពុង​ពពោះ គឺ​មាន​ហានីភ័យ​ខ្ពស់​ក្នុង​ការ​ខូច​ខាត​ដល់​សុខ​ភាព​ទ្វារ​មាស​ ជា​ពិសេស​​បើ​ស្រីៗ​យើង​ពេល​ពពោះ​ ពោរ​ពេញ​ទៅ​ដោយ​ស្រ្តេស​ និង​ជំងឺ​ថប់បារម្ភ​ទៀត​នោះ​។ ក្នុង​ករណី​ខ្លះ អាច​ធ្វើ​ឲ្យ​ស្រីៗ​យើង​ជួប​បញ្ហា​សម្រាល​មុន​ខែ និង​ឆ្លង​មេរោគ​នៅ​ក្នុង​ស្បូន​ជា​ដើម​។​​​ ៤.​ប៉ះពាល់​ដល់​សកម្មភាព​លើ​គ្រែ​ ការ​កើន​ឡើង​នៃ​កម្រិត​អ័រម៉ូន​ស្ត្រេស​ករទីហ្សូលនាំ​ឲ្យ​មាន​ការ​ធ្លាក់​ចុះ​នៃ​កម្រិត​អ័រ​ម៉ូន​តេស្តូស្តេរ៉ូន​។ ការណ៍​នេះ ធ្វើ​ឲ្យ​ស្រីៗ​យើង​ជួប​បញ្ហា​ស្ងួត​ទ្វារ​មាស​ធ្ងន់​ធ្ងរ និង​មាន​អារម្មណ៍​មិន​មានផាសុកភាព​នៅ​ត្រង់ទ្វារ​មាស​អំឡុង​ពេល​រួម​ភេទ​។​ ដោយ​សារ​តែ​បញ្ហា​នេះ​ វា​ក៏​អាច​ប៉ះ​ពាល់​ដល់​​ទំនាក់ទំនង​លើ​គ្រែ​ជាមួយ​ដៃគូ​យើង ហើយ​រឹត​តែ​ធ្វើ​ឲ្យ​យើង​ស្រ្តេស​កាន់​តែខ្លាំង​។​ តិចនិក​មួយ​ចំនួន​ជួយ​ស្រីៗ​យើង​ដោះ​ស្រាយ​បញ្ហា​ស្ត្រេស​៖ ចំណាយ​ពេល​ហាត់ប្រាណ និង​ធ្វើ​សមាធិ ហាត់​លត់​ដំ​ចិត្ត​ឲ្យ​គិត​រឿង​វិជ្ជមាន​ច្រើនជាង​អវិជ្ជមាន​ គេង​ឲ្យ​បាន​គ្រប់​គ្រាន់ ៨​ម៉ោង​ក្នុង​មួយ​យប់​ ញ៉ាំ​អាហារ​មាន​សុខ​ភាព ​កាត់​បន្ថយ​ជាតិ​កាហ្វេ​អ៊ីន និង​ចៀស​វាង​អាហារ​មាន​ជាតិ​ស្ករ​ខ្ពស់ […]


បញ្ហាស្ត្រីផ្សេងទៀត

ពេទ្យរោគស្ត្រីបកស្រាយជំនឿញ៉ាំទំពាំង ត្រប់ ធ្វើឲ្យធ្លាក់ស

ស្រីៗ​គ្នា​យើង​ប្រហែល​ជា​បាន​ដឹង និង​ឮ​ពី​ការ​ហាម​ប្រាម​មិន​ឲ្យ​ញ៉ាំ​ទំពាំង និង​ត្រប់ ព្រោះ​តែ​មាន​ការ​លើក​ឡើង​ថា ការ​ញ៉ាំ​បន្លែ ២ មុខ​នេះ មិន​ល្អ​ចំពោះ​សុខភាព​ស្ត្រី​នោះ​ទេ ពិសេស​គឺ​ញ៉ាំ​ទៅ​ធ្វើ​ឲ្យ​ធ្លាក់​ស​តែ​ម្តង។ តើ​ការ​លើក​ឡើង​ខាង​លើ​នេះ ពិត​ជា​ត្រឹម​ត្រូវ​តាម​ក្បូន​វេជ្ជសាស្ត្រ ឬ​យ៉ាង​ណា? ចម្ងល់​នេះ​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់ម៉ែត បក​ស្រាយថា ញ៉ាំ​ទំពាំង ឬ​ត្រប់ ធ្វើ​ស្ត្រី​ធ្លាក់​ស មិន​មែន​ជា​ការ​ពិត​នោះ​ទេ តែ​មក​ពី​ស្ត្រី​ទាំង​នោះ​អាលែកហ្ស៊ី​នឹង​ចំណី​អាហារ​ទាំង​អស់​នោះ​ទេ។ "ទៅ​តាម​ស្ត្រី​ម្នាក់ៗ ជួន​កាល​គាត់​អាលែកហ្ស៊ី អ៊ីចឹង​គាត់​ញ៉ាំ​ទៅ​រមាស់​ស្បែក ទ្វារមាស​ក៏​រមាស់ ធ្វើ​ឲ្យ​ធ្លាក់ស ដូច​គ្នា ពីគ្រោះ​គាត់​អាលែកហ្ស៊ី​នឹង​ចំណី​អាហារ​ទាំង​អស់​ហ្នឹង មិន​មែន​ញ៉ាំ​ចំណី​អាហារ​អស់​ហ្នឹង​ធ្វើ​ឲ្យ​ធ្លាក់​ស​ទេ"។ លោក​វេជ្ជបណ្ឌិត​ថា មក​ទល់​ពេល​នេះ​មិន​មាន​ការ​សិក្សា​បែប​វិទ្យាសាស្ត្រ​ណា​បញ្ជាក់​ថា ការ​ញ៉ាំ​ត្រប់ ឬ​ទំពាំង ធ្វើ​ឲ្យ​ស្ត្រី​រលាក​មាត់ស្បូន ធ្លាក់ស​នៅឡើយ។ តាម​ការ​លើក​ឡើង​របស់លោកស្រី​ ពឹង ជុតិមា នាយិកា​សេវាកម្ម គ្លីនិករ៉ាក់ ធ្លាក់ស មាន ២ សណ្ឋាន​ផ្សេង​គ្នា គឺ​ការ​ធ្លាក់​ស​ធម្មតា​បែប​ធម្មជាតិ និង​ការ​ធ្លាក់​ស​មាន​ជំងឺ។ ធ្លាក់​ស​មាន​ជំងឺ ខុស​គ្នា​ពី​ការ​ធ្លាក់​ស​ធម្មតា ដែល​ការ​ធ្លាក់​ស​នេះ​បណ្តាល​មក​ពី​កង្វះ​អនាម័យ បង្ក​ដោយ​ពពួក​បាត់​តេរី ​ផ្សិត ការ​ឆ្លង​ជំងឺ​កាមរោគ​ផ្សេងៗ​តាម​រយៈ​ការ​រួមភេទ ការ​ប្រើ​ថ្នាំ​ផ្សះ​រយៈពេល​យូរ ឬ​ប្រើ​ទឹក​ថ្នាំ​លាង​សម្អាត​ទ្វារមាស​ដែល​មាន​កម្រិត pH ខ្ពស់​ញឹក​ញាប់់។


សុខភាពស្ត្រី

ពិតអត់ ផឹកស្រាពេលមករដូវ អាចជួយឲ្យឈាមអាក្រក់ធ្លាក់មកអស់?

មាន​ការ​ជឿ និង​អនុវត្តតៗ​គ្នា​មក​ថា ការ​ផឹកស្រា​ពេល​កំពុង​មក​រដូវ​ ល្អ​ចំពោះ​សុខភាព​ស្ត្រី ជួយ​ឲ្យ​ឈាម​រដូវ​មិន​ល្អ​ធ្លាក់​មក​អស់។ តើ​ជំនឿ​បែប​នេះ​ត្រឹម​ត្រូវ​មែន​ឬ​យ៉ាង​ណា? តាម​ការ​ពន្យល់​របស់​ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរ​ពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត គ្រឿង​ស្រវឹង​បើ​ផឹក​ក្នុង​បរិមាណ​តិចតួច យូរៗ​ម្តង​នោះ មាន​ប្រយោជន៍​ចំពោះ​សុខភាព​យើង។ តែ​ទោះ​យ៉ាង​ណា​អំឡុង​ពេល​មក​រដូវ​ សុខភាព​ស្ត្រី​ចុះ​ខ្សោយ ដោយសារ​បាត់​ឈាម ធ្វើ​ឲ្យ​អស់​កម្លាំង ឈឺក្បាល ស្ត្រី​ខ្លះ​ឈឺ​ចុក​ខ្លាំង​ស្ទើរ​ទ្រាំ​មិន​បាន បើ​យើង​ផឹក​ជាតិ​អាល់កុលចូល​ក្នុង​ខ្លួន​បន្ថែម​ទៀត ធ្វើ​ឲ្យ​ស្ថានភាព​កាន់​តែ​អាក្រក់​ឡើង។ “ខ្ញុំ​ធ្លាប់​ឮ​ការ​លើក​ឡើង​ថា ស្រីៗ​ញ៉ាំ​ស្រា​ពេល​មក​រដូវ​ល្អ ជួយ​អ៊ី​ចេះ​ជួយ​អ៊ីចុះ តែ​តាម​ពិត​​ជំនឿ​បែប​នេះ​មិន​ត្រឹម​ត្រូវ​ឡើយ អត់​មាន​ជួយ​សុខភាព​អី​ទេ គ្នា​កំពុង​ខ្សោយ​ផង ដាក់​គ្រឿង​ស្រវឹង​ទៅ​កាន់​ធ្ងន់ធ្ងរ​ហើយ"។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត រៀប​រាប់។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ក្រៅ​ពី​មាន​ការ​លើក​ឡើង​បញ្ហា​ខាង​លើ ​លោក​វេជ្ជបណ្ឌិត​ថា ក៏​មាន​ការ​និយាយ​ពី​ការ​តម​អាហារ​ពេល​មក​រដូវ​ដែរ ដោយ​ស្រីៗ​មួយ​ចំនួន​តែង​តែ​តម​នេះ តម​នោះ មិន​ហ៊ាន​ញ៉ាំ​នោះ​ទេ ខ្លាច​បង្អាក់​ឈាម​រដូវ។ ការ​ធ្វើ​បែប​នេះ​ក៏​ខុស​ដែរ អំឡុង​ពេល​មក​រដូវ ស្ត្រី​បាត់បង់​ឈាម ​ត្រូវ​បំប៉ន​អាហារ​ឲ្យ​ច្រើន​ជាង​ធម្មតា ពិសេស​ពពួក​សម្បូរ​ជាតិ​ដែក ហើយ​អាច​ញ៉ាំ​ចំណី​អាហារ​បាន​គ្រប់​មុខ​ធម្មតា ញ៉ាំ​ទឹក​ឲ្យ​ច្រើន និង​ត្រូវ​ធ្វើ​អនាម័យ​ឲ្យ​បាន​ដិត​ដល់ ផ្លាស់ប្តូរ​សម្លី​អនាម័យ​ឲ្យ​បាន​ញឹក​ញាប់ ដើម្បី​បញ្ចៀស​ការ​ឆ្លង​រោគ។ [embed-health-tool-ovulation] អត្ថបទគួរអាន៖ ស្រីៗមក​រដូវ​មិន​ទៀង​ ក្រោយ​ចាក់វ៉ាក់សាំង​កូវីដ-១៩ គួរ​បារម្ភ​អត់​? […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ