សុខភាពស្ត្រី

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន នៅ May 06, 2022

សុខភាព​ស្ត្រី​- ​មាន​គ្នា​យើង​ច្រើន​ណាស់​កំពុង​ប្រឈម​បញ្ហាស្រីៗ ដែល​ប្រុសៗ​ភាគ​ច្រើន​មិន​យល់។ ​បញ្ហា​ផ្លូវ​ភេទ​​​មួយ​ចំនួន​ដែល​លម្អិត​ក្នុង​ផ្នែក​នេះ​មាន ​ជំងឺគីសក្រពេញអូវែ ​ជំងឺដុំស្បូន ​ការបង្ករោគអាងត្រគាក ​ជំងឺក្រពេញទីរ៉ូអ៊ីត ​ការអស់រដូវ ​ការពិនិត្យនិង​ធ្វើតេស្តសុខភាពស្រ្តី ​ការមករដូវ ​បញ្ហា​ស្ត្រី​ផ្សេងទៀត​ ​ ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពស្ត្រី

ទ្វារមាសធុំក្លិនស្អុយឆ្អេះឆ្អាប ស្រីៗគួរញ៉ាំអាហារប្រភេទនេះ ជួយកម្ចាត់ក្លិនបានច្រើន

ស្រី​ៗ​គ្នា​យើង​ដែល​មាន​បញ្ហា​ទ្វារ​មាស​ធុំ​ក្លិន​ស្អុយ​ឆ្អេះឆ្អាប និង​បាត់បង់​ទំនុក​ចិត្ត​​អំឡុង​ពេល​ប្រតិបត្តិការ​ជាមួយ​និង​ដៃគូ អាច​សាកល្បង​ញ៉ាំ​អាហារ​ប្រភេទ​នេះ ពីព្រោះ​វា​អាច​កាត់បន្ថយ​ក្លិន​មិន​ល្អ​បាន​ច្រើន។ ការ​ពិត​ទៅ ទ្វារ​មាស​ស្រ្តី​យើង​អាច​មាន​ធុំ​ក្លិន​តិចតួច​ជា​រឿង​ធម្មតា​ទេ នៅ​ពេល​ដែល​យើង​ញ៉ាំ​អាហារ​ជាក់លាក់​មួយ​ចំនួន ប៉ុន្តែ​បើ​មាន​ក្លិន​ខ្លាំង​មិន​បាត់​ គួរ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ ទើប​ជា​ការ​ប្រសើរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! អាហារ​ប្រភេទ​ណា​ ដែល​ជួយ​កម្ចាត់​ក្លិន​មិន​ល្អ​ចេញ​ពី​ទ្វារ​មាស? ១. ទឹក​ដោះ​គោ​ជូរ ទឹក​ដោះ​គោ​ជូរ ជា​អាហារ​មួយ​ប្រភេទ​ដែល​ធ្វើ​ឱ្យ​ទ្វារ​មាស​មាន​ក្លិន​ល្អ​ ពីព្រោះ​វា​ផ្ទុក​បាក់តេរី ​Lactobacillus ដែល​ជួយ​ស្តារ​តុល្យភាព​បាក់តេរី​ល្អ​នៅ​ក្នុង​ទ្វារមាស​ ជួយ​បញ្ចៀស​ការ​ឆ្លង​រោគ ក៏​ដូចជា​ជួយ​ឱ្យ​ទ្វារ​មាស​មាន​សុខភាព​ល្អ និង​កាត់បន្ថយ​ក្លិនមិន​ល្អ។ ២. ផ្លែ​ម្នាស់ ជាមួយ​គ្នា​នេះ​ដែរ ផ្លែ​ម្នាស់​សម្បូរ​ទៅ​ដោយ​វីតាមីន ​C វីតាមីន ​B និង​ជាតិ​សរសៃ​ ដែល​អាច​ជួយ​​ពង្រឹង​ដល់​សុខភាព​ក្រពះ​ពោះវៀន ព្រម​ទាំង​ជួយ​កម្ចាត់​ក្លិន​មិន​ល្អ​ពី​ទ្វារមាស និង​បញ្ចៀស​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ​ដែរ។ ៣. ផ្លែ​ប៉ោម ចំណែក​ផ្លែ​ប៉ោម​ ក៏​ផ្ទុក​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម ដែល​ជួយ​ជំរុញ​លំហូរ​ឈាម​ក្នុង​ទ្វារមាស​ បង្ការ​ការវិវត្ត​នៃ​ដុំ​សាច់​ស្បូន ព្រម​ទាំង​ជួយ​បង្កើន​ចំណង់​ផ្លូវ​ភេទ​ផង​ដែរ។ ៤. តែ​ខ្ញី ភេសជ្ជៈ​ដ៏​អស្ចារ្យ​មួយ​ទៀត​ សម្រាប់​សុខភាព​ទ្វារ​មាស គឺ​តែ​ខ្ញី ពីព្រោះ​វា​សម្បូរ​ទៅ​ដោយ​សមាសធាតុ​ប្រឆាំង​នឹង​មេរោគ (Antimicrobial properties) ដែល​ជួយ​ជំរុញ​សុខភាព​ក្រពះ​ពោះវៀន ​សុខភាព​ទ្វារមាស​ និង​​ជួយ​រក្សា​ក្លិន​ល្អ​ក្នុង​​ទ្វារ​មាស​ថែម​ទៀត​ផង។ [embed-health-tool-ovulation] ៥. ក្រូច​ឆ្មារ លើស​ពី​នេះ ក្រូច​ឆ្មារ​សម្បូរ​ទៅ​ដោយ​វីតាមីន​C និង​អាស៊ីដ Acidic ដែល​ជួយ​ថែរក្សា​តុល្យភាព​ទ្វារមាស ក៏​ដូចជា​​បង្ការ​ការ​បង្ក​រោគ​លើ​ទ្វារមាស​ និង​ជួយ​បន្តឹង​ទ្វារ​មាស​ ក្រោយ​សម្រាល​កូន​រួច​។ ហេតុនេះ​ហើយ ស្រី​ៗ​គ្នា​យើង​ដែល​មាន​ក្លិន​មិន​ល្អ […]

អត្ថបទផ្សេងទៀតពី សុខភាពស្ត្រី

ស្វែងរក សុខភាពស្ត្រី

ការអស់រដូវ

​ធ្លាក់​ឈាម​ក្រោយ​វ័យ​អស់​រដូវ​ មក​ពី​មូលហេតុ​ទាំង​នេះ​

ជា​ទូទៅ​ ស្រ្តី​ចាប់​ពី​អាយុ​៤៥ដល់​៥៥​ឆ្នាំ​​ អាច​ឈាន​ដល់​វ័យ​អស់​រដូវ​ ប្រសិនបើ​ពុំ​មក​​រដូវ​រយៈ​ពេល​ជាង​មួយ​ឆ្នាំ។​ ​ទោះជា​​យ៉ាង​នេះ​ក្តី​​​​​ ​​ស្ត្រី​មួយ​ចំនួន​អាច​នៅ​​តែ​បន្ត​​​ធ្លាក់​ឈាម​ជាច្រើន​ដង​ ​ដែល​កត្តា​នេះ​ បណ្ដាល​​ឲ្យ​យើង​មាន​អារម្មណ៍​​សៅហ្មង​ក្នុង​ចិត្ត​ និង​ងឿងឆ្ងល់​ជា​ខ្លាំង​អំពី​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​ធ្លាក់​ឈាម​​បែប​នេះ​។ ​​ ​ពិត​ណាស់​ ​​អាការៈ​ធ្លាក់​ឈាម​ក្នុង​វ័យ​អស់​រដូវ​​ ​អាច​ជា​សញ្ញា​នៃ​​​ហានិភ័យ​​សុខភាព​ជា​ច្រើន​ ដែល​យើង​ចាំបាច់​ត្រូវ​​តែ​ធ្វើការ​តាមដាន​ដោយ​យក​ចិត្ត​ទុកដាក់​ និង​ត្រូវ​ស្វែងរក​ការ​ព្យាបាល​ឲ្យ​​បាន​ទាន់​ពេលវេលា។​ ​​​​​​​​​​​​យ៉ាង​ណា​មិញ​ កត្តា​ដែល​ធ្វើ​ឲ្យ​យើង​ធ្លាក់​ឈាម​បន្ទាប់​ពី​អស់​រដូវ​មាន​ដូច​ខាងក្រោម​។ ១. មហារីក​ក្រពេញ​អូវែ  ​ជំងឺ​នេះ​ចាប់ផ្ដើម​នៅ​អូវែ​ ​ដែល​​​​​​ពិបាក​នឹង​សង្កេត​ឃើញ​ ហើយ​វា​អាច​សាយភាយ​ទៅ​កាន់​ផ្នែក​ដទៃ​ទៀត​នៃ​រាងកាយ​ ដូច​ជា​​ក្រពះ​ និង​ឆ្អឹង​អាង​ត្រគាក​ ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​មាន​ការ​ធ្លាក់​ឈាម​ខុស​ប្រក្រតី​បែប​នេះ​។ ​២. ស្រទាប់​ផ្នែក​ខាង​ក្នុង​ស្បូន​​ស្ដើង​  ជា​ធម្មតា​ ស្រទាប់​ខាង​ក្នុង​នៃ​ស្បូន​របស់​យើង​ កាន់​តែ​ស្ដើង​នៅ​ពេល​ដែល​រាងកាយ​ឈប់​ផលិត​អ័រម៉ូន​អឹស្រ្តូសែន​ ដែល​ជា​ហេតុ​​បណ្ដាល​ឲ្យ​មាន​​អាការៈ​​ធ្លាក់​ឈាម​នេះ​ឡើង​​។ ៣. របួស​ឆ្អឹង​អាង​ត្រគាក​  ជាមួយ​គ្នា​នេះ​ដែរ​ ​ហេតុផល​ផ្សេង​ទៀត​ ដែល​អាច​បង្ក​ឲ្យ​មាន​ការ​ធ្លាក់​ឈាម​ខុស​ធម្មតា​នេះ​ ​អាច​មក​ពី​​របួស​នៅ​តំបន់​អាង​ត្រគាក​ ការ​ហូរ​ឈាម​តាម​​បំពង់​ទឹក​នោម​ (Urinary tract bleeding) និង​ការ​បង្ក​រោគ​នៅ​ស្រទាប់​ខាង​ក្នុង​នៃ​ស្បូន​​ ​ឬ​អាច​ហៅ​ម្យ៉ាង​ទៀត​ថា​ជំងឺ Endometriosis។ ៤. ​មហារីក​ផ្នែក​ខាង​ក្នុង​នៃ​ស្បួន  សម្រាប់​ជំងឺ​មហារីក​ស្រទាប់​ខាង​ក្នុង​ស្បូន​វិញ​ ​គឺ​ច្រើន​តែ​កើត​ឡើង​ បន្ទាប់​ពី​ការ​អស់​រដូវ​ ដោយសារ​តែ​ឥទ្ធិពល​ដែល​មិន​ប្រឆាំង​នៃ​អឹស្រ្តូសែន​នៅ​លើ​ភ្នាស​ក្នុង​ស្បូន​។ ៥. ការ​បង្ក​រោគ​នៅ​ភ្នាស​ក្នុង​ស្បូន​  ក្រោយ​អស់​រដូវ​ ​មាត់​ស្បូន​អាច​នឹង​ត្រូវ​បិទ​យ៉ាង​ជិត​ ​ហើយ​ការ​បញ្ចេញ​បាន​ប្រមូល​ផ្ដុំ​នៅ​ក្នុង​ប្រហោង​ស្បូន​ ដែល​អាច​បណ្ដាល​ឲ្យ​មាន​ការ​ឆ្លង​មេរោគ​នៅ​ភ្នាស​ក្នុង​ស្បូន​ ​និង​នាំ​ឲ្យ​មាន​ការ​​ធ្លាក់​ឈាម​។​ ៦. ​ការ​ប្រើប្រាស់​ថ្នាំ បន្ថែម​ពី​នេះ​ ​ការ​​ប្រើប្រាស់​ថ្នាំ​មួយ​ចំនួន​ ដូចជា​​​​ការ​ព្យាបាល​ដោយ​អ័រម៉ូន (Hormone Therapy) ថ្នាំ​Tamoxifen និង​Blood thinnerជាដើម​ […]


ការមករដូវ

ពិតអត់ គ្រាន់តែស្រីៗងូតទឹកពេលមករដូវ ក៏ធ្វើឲ្យអាក់រដូវដែរ?

យើង​ដឹង​ហើយ​ថា ចំពោះ​មនុស្ស​ស្រី គឺ​ត្រូវ​មាន​វដ្ដ​រដូវ​ម្ដង/ខែ ជួន​កាល​គ្នា​យើង​ស្រី​ៗ​ខ្លះ​មក​ថ្ងៃ​ខែ​២ដង/ខែ​ឯ​ណោះ។ បើ​យើង​គិត​ទៅ វដ្ដ​រដូវ​ស្រី​ៗ​យើង​មាន​ការ​ត្រណម​ពី​ចាស់ៗ និង​ការ​លើក​ឡើង​មួយ​ចំនួន​ទៀត​ដូច​ជា ពេល​មក​រដូវ បើ​យើង​ងូត​ទឹក​នឹង​ធ្វើ​ឲ្យ​អាក់​រដូវ ចាំ​អស់​រដូវ​សឹម​ងូត​ទឹក​។ តើ​ការ​លើក​ឡើង​បែប​នេះ​ពិត ឬ​អត់? ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​បែប​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី បាន​ឲ្យ​ដឹង​ថា គ្រាន់​តែ​ងូត​ទឹក​ពេល​មក​រដូវ​មិន​ធ្វើ​ឲ្យ​រដូវ​អាក់ ឬ​បង្ក​ជា​ផល​បញ្ហា​សុខភាព​អ្វី​ផ្សេង​នោះ​ទេ។ ការ​ងូត​ទឹក​អាច​ធ្វើ​ឲ្យ​អាក់​រដូវ​គ្រាន់​តែ​ជា​ការ​លើក​ឡើង​ពី​ចាស់ៗ​ប៉ុណ្ណោះ។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! លោក​បន្ត​ថា ការ​ងូត​ទឹក​ក្ដៅ​អំឡុង​ពេល​មក​រដូវ​អាច​ជួយ​ដល់​លំហូរ​របស់​ឈាម វា​ក៏​អាច​ជួយ​កាត់​បន្ថយ​ការ​ឈឺ​ចុក​ចាប់ និង​សម្រួល​ដល់​ភាព​តាន​តឹង​របស់​សាច់​ដុំ​បាន​ផង​ដែរ។ និយាយ​ទៅ វា​គ្មាន​ហេតុ​ផល​ណា​ដែល​បញ្ជាក់​ឲ្យ​ស្រី​ៗ​មិន​គួរ​ងូត​ទឹក ឬ​ត្រាំ​ទឹក។ តាម​ពិត​ទៅ បើ​យើង​ត្រាំ​ទឹក​ក្ដៅ វា​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ធូរ​ស្រាល បូក​រួម​ទាំង​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ស្អាត​ទៀត​នោះ វា​នឹង​ជួយ​ស្រី​ៗ មាន​អារម្មណ៍​ស្រស់​ថ្លា មិន​ឆាប់​មួម៉ៅ ហើយ​វា​ក៏​ជួយ​សម្រួល​ដល់​​បញ្ហា​ចុក​ពោះ​ខ្លាំង​ពេល​មក​រដូវ​បាន​ដែរ។ [embed-health-tool-ovulation] លើស​ពី​នេះ​ទៅ​ទៀត ពេល​យើង​ងូត​ទឹក​អំឡុង​ពេល​មក​រដូវ ស្រី​ៗ​គួរ​ប្រើ​សាប៊ូ​ស្រាល និង​គ្មាន​ក្លិន​ទឹក​អប់​សម្អាត​បរិវេណ​ទ្វារមាស ព្រោះ​ផលិតផល​ថែ​ទាំ​កន្លែងសម្ងាត់ចំនួន​អាច​រំខាន​ដល់​តុល្យភាព​បាក់តេរី​ល្អ​ៗ​របស់កន្លែងសម្ងាត់ បណ្ដាល​ឲ្យ​ងាយ​ឆ្លង​មេរោគ​ផ្សេង។ ម៉្យាង​វិញ​ទៀត ប្រធាន​ផ្នែក​រោគ​ស្ត្រី និង​សម្ភព​នៃ​មន្ទីរពេទ្យ​មិត្តភាព រូប​នេះ​បន្ត​ថា ការ​ងូត​ទឹក​ក្ដៅ​ក៏​អាច​ផ្ដល់​ផល​ប្រយោជន៍​ច្រើន​ដល់​សុខភាព​យើង​ដែរ។ អត្ថបទគួរអាន៖ ស្រីៗមក​រដូវ​មិន​ទៀង​ ក្រោយ​ចាក់វ៉ាក់សាំង​កូវីដ-១៩ គួរ​បារម្ភ​អត់​? ធ្លាក់​កំណក​ឈាម​ធំ​ៗ​ពេល​មក​រដូវ បណ្ដាល​មក​ពី​អ្វី​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អំឡុង​ពេល​មក​រដូវ​ ស្រី​ៗ​អាច​ញ៉ាំ​អាហារ​ជូរ​បាន​អត់​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មក​រដូវ​ច្រើន​ […]


បញ្ហាស្ត្រីផ្សេងទៀត

ស្រីៗស្ត្រេសច្រើន អាចធ្វើឲ្យ​ស្បែកមុខចេញស្នាមជ្រួញ កើតមុន (វីដេអូ)

មនុស្ស​គ្រប់​រូប​តែង​ជួប​ប្រទះ​បញ្ហា​ស្ត្រេស​ម្ដង​ម្កាល ប៉ុន្តែ​បើស្រ្តេស​យូរ​​អាច​មាន​ផល​ប៉ះពាល់​ដល់​សុខភាព។ ស្ត្រេស​អាច​បង្កើន​ហានិភ័យ​ជំងឺ​បាក់​ទឹក​ចិត្ត ប៉ះពាល់​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​ និង​ជំងឺ​បេះដូង។ មិនត្រឹមតែ​ប៉ុណ្ណោះ ស្ត្រេស​អាច​ផ្តល់​ប៉ះពាល់​ច្រើន​ដល់​ស្បែក​មុខ​ផង​ដែរ។ ១. បញ្ហា​មុន នៅ​ពេល​យើង​ស្ត្រេស រាងកាយ​យើង​នឹង​ផលិត​អ័រម៉ូន cortisol ច្រើន។ អ័រម៉ូន​នេះ​បង្ក​ឲ្យ​ផ្នែក​មួយ​នៃ​ខួរក្បាល​ផលិត​អ័រម៉ូន corticotrophin-releasing ដែល​ជំរុញ​ឲ្យ​ក្រពេញ​ខ្លាញ់​បញ្ចេញ​ខ្លាញ់​ច្រើន​។ ការ​បញ្ចេញ​ខ្លាញ់​ច្រើន​អាច​កក​ស្ទះ​នៅ​រន្ធញើស និង​បង្ក​ឲ្យ​មាន​មុន។ ការ​សិក្សា​ឆ្នាំ​២០១៧ បាន​សិក្សា​ពី​ឥទ្ធិពល​ស្ត្រេស​ទៅ​លើ​បញ្ហា​មុន ដោយមាន​​និសិ្សត​ស្រី​អាយុ​ចន្លោះ ២២​ទៅ​២៤​ឆ្នាំចូលរួម​​។ ការ​សិក្សា​​បាន​រក​ឃើញ​ថា​កម្រិត​ស្ត្រេស​កាន់​តែ​ខ្ពស់​ ការ​កើត​មុន​កាន់​តែ​មាន​​បញ្ហា​​ធ្ងន់ធ្ងរ។ អត្ថបទ​ពាក់ព័ន្ធ៖ វិធីងាយៗ ៨ យ៉ាង ជួយការពារស្បែកកុំឲ្យ​ចាស់ជាងវ័យ ថែស្បែកមុខយ៉ាង​ម៉េច កុំ​ឲ្យ​ឡើង​មុន? វិធីធ្វើម៉ាសបិទមុខនៅផ្ទះខ្លួនឯង សម្រាប់ស្បែក​ ៦ ប្រភេទផ្សេងគ្នា ២. ស្នាម​ដក់​ក្រោម​ភ្នែក ស្នាម​ដក់​ក្រោម​ភ្នែក​កើត​មាន​នៅ​ពេល​មាន​ការ​ហើម​នៅ​ក្រោម​ភ្នែក។ អាការៈ​ភាគ​ច្រើន​កើត​មាន​នៅ​ពេល​យើង​ចាស់​ទៅ​ដោយសារ​សាច់ដុំ​នៅ​ជុំវិញ​ភ្នែក​ចុះ​ខ្សោយ។ ចំណែក​ឯ​ស្បែក​យារ​ដែល​បង្ក​ដោយ​ការ​បាត់បង់​ភាព​យឺត​ក៏​បង្ក​ឲ្យ​មាន​ស្នាម​ដក់​ក្រោម​ភ្នែក​ដែរ។ ការ​សិក្សា​បាន​រក​ឃើញ​ថា​ស្ត្រេស​ដែល​បង្ក​ដោយ​ការ​គេង​មិន​គ្រប់គ្រាន់​អាច​ពន្លឿន​ភាព​ចាស់​ដូចជា​បាត់បង់​ភាព​យឺត និង​ការ​ឡើង​ពណ៌​ស្បែក​ជាដើម។ ការ​បាត់បង់​ភាព​យឺត​របស់​ស្បែក​អាច​រួម​ចំណែក​ក្នុង​ការ​បង្ក​ស្នាម​ដក់​ក្រោម​ភ្នែក។ ៣. ស្បែក​ស្ងួត ស្រទាប់​ស្បែក​ខាង​ក្រៅ​ stratum corneum មាន​ផ្ទុក​ប្រូតេអ៊ីន និង​ជាតិ​ខ្លាញ់​ដែល​មាន​តួនាទី​សំខាន់​ក្នុង​ការ​រក្សា​សំណើម​ដល់​ស្បែក និង​ជា​របាំង​​ការពារ​ស្រទាប់​ស្បែក​ខាងក្រោម។ នៅ​ពេល​ស្រទាប់​ស្បែក​ខាង​លើ​ដំណើរការ​មិន​ត្រឹមត្រូវ ស្បែក​របស់​យើង​នឹង​ទៅ​ជា​ស្ងួត និង​រមាស់។ ៤. កន្ទួល​ក្រហម ស្ត្រេស​អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ ហើយ​នៅ​ពេល​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​អាច​បង្ក​ឲ្យ​មាន​អតុល្យភាព​នៃ​បាក់តេរី​ក្នុង​ពោះវៀន និង​ស្បែក (​ដែល​គេ​ហៅ​ស្ថានភាព​នេះ​ថា dybiosis)។ នៅ​ពេល​មាន​អតុល្យភាព​កើត​មាន​លើ​ស្បែក​របស់​យើង​អាច​បណ្ដាល​ឲ្យ​មាន​ស្នាម​ក្រហម ឬ​​កន្ទួល​ក្រហម។ ស្ត្រេស​ក៏​អាច​ភ្ញោច​ស្ថានភាព​ផ្សេងៗ​ជាច្រើន​ដែល​បង្ក​កន្ទួល​ក្រហម ឬ​ការ​រលាក​ស្បែក​ដូចជា​ជំងឺ​ស្បែក​ Psoriasis ជំងឺ​ត្រអក […]


សុខភាពស្ត្រី

ស្រីៗគ្នាយើង ធ្លាប់ឮជំងឺវង្វេងទីតាំងកោសិកាភ្នាសស្បូនអត់?

បើ​យើង​គិត ស្បូន​ជា​អវយវៈ​ខ្លាំង​មួយ​ដែល​អាច​ឲ្យ​ស្ត្រី​ពពោះ​បង្ក​កំណើត​បាន។ ប៉ុន្តែ តាម​ពិត​ទៅ ស្បូន​ក៏​អាច​ប្រឈម​នឹង​កើត​ជំងឺ​កាចៗ​សាហាវ​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព ឬ​ជីវិត​របស់​ស្ត្រី​បាន​ដែរ ដូច​ជា​ជំងឺ​មហារីក​ស្បូន​ដែល​គ្នា​យើង​ស្រី​ប្រាថ្នា​មិន​ចង់​ជួប។ ក្នុង​នោះ ស្ត្រី​ក៏​អាច​កើត​ជំងឺ​វង្វេង​ទីតាំង​នៃ​កោសិកា​ភ្នាស​ស្បូន ដែល​ផ្ដល់​ផល​វិបាក​ដល់​ខ្លួន​ដែរ។ តើ​អ្វី​ជា​ជំងឺ​វង្វេង​ទីតាំង​នៃ​កោសិកា​ភ្នាស​ស្បូន? លោក​វេជ្ជបណ្ឌិត សឿច័ន្ទ វិសាល ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី បាន​ពន្យល់​ឲ្យ​ដឹង​ថា ជំងឺ​វង្វេង​ទីតាំង​នៃ​កោសិកា​ភ្នាស​ស្បូន ជា​កោសិកា​នៃ​ភ្នាស​ស្បូន​លូតលាស់​នៅ​ទីតាំង​ផ្សេងៗ​ខុស​ពី​ទីតាំង​ធម្មតា ដែល​មាន​តែ​នៅ​ក្នុង​ពោះ​នៃ​ស្បូន។ កោសិកា​ភ្នាស​ស្បូន​អាច​លូតលាស់​នៅ​ក្នុង​សាច់​នៃ​ស្បូន ដៃ​ស្បូន កន្សោម​មេ​ជីវិត​ញី ស្រោម​ពោះ លើ​ផ្លោក​នោម លើ​ពោះ​វៀន​ធំ និង​តំបន់​ទាប​បំផុត​នៃ​អាង​ត្រគាក។ លោក​បន្ត នៅ​ពេល​ដែល​កោសិកា​ភ្នាស​ស្បូន​លូតលាស់​នៅ​លើ​កន្សោម​មេ​ជីវិត​ញី វា​បង្កើត​បាន​ជា​ដុំ​គីស ដែល​យើង​ហៅ​ថា​ដុំ​គីស​ឈាម​រដូវ​នោះ​ឯង។ ផល​វិបាក​នៃ​ជំងឺ​វង្វេង​ទីតាំង​នៃ​កោសិកា​ភ្នាស​ស្បូន​៖ វិបត្តិ​២​ដែល​ជួប​ញឹក​ញាប់ គឺ​៖ ឈឺ​ចុក​ពោះ​រ៉ាំរ៉ៃ វិបត្តិ​គ្មាន​កូន វេជ្ជបណ្ឌិត​រូប​នេះ បន្ថែម​ថា រោគ​សញ្ញា​នៃ​ជំងឺ​នេះ​ប្រែ​ប្រួល​ទៅ​តាម​ទីតាំង​ដែល​វា​លូតលាស់​ដូច​ជា៖ - បើ​វា​លូតលាស់​នៅ​លើ​កន្សោម​មេ​ជីវិត​ញី និង​ក្នុង​សាច់​នៃ​ស្បូន វា​ធ្វើ​ឲ្យ​ឈឺ​ចុក​ពោះ​នៅ​ពេល​មាន​រដូវ - បើ​វា​លូត​លាស់​នៅ​លើ​ផ្លោក​នោម វា​អាច​ធ្វើ​ឲ្យ​ឈឺ​ចុក​ពោះ បត់​ជើង​តូច​ញឹកញាប់ អាច​បទ​ជើង​តូច​មាន​ឈាម នៅ​ពេល​មាន​រដូវ - បើ​វា​លូតលាស់​នៅ​លើ​ពោះ​វៀន​ធំ អាច​ធ្វើ​ឲ្យ​ឈឺ​ចុក​ពោះ និង​បត់​ជើង​ធំ​ញឹក​ញាប់ - ឈាម​រដូវ​ច្រើន​ខុស​ធម្មតា - ឈឺ​ចុក​ចាប់​ក្នុង​តំបន់​អាង​ត្រគាក​នៅ​ពេល​រួម​ភេទ - ឈឺ​តំបន់​អាង​ត្រគាក​រ៉ាំរ៉ៃ - ឈឺ​ចុក​ពោះ​កាន់​តែ​ខ្លាំង​ឡើង​ៗ ពី​១​ខែ​ទៅ​១​ខែ នៅ​ពេល​មាន​រដូវ លោក​បាន​បញ្ជាក់​ថា ជំងឺ​នេះ​អាច​បាត់​ទៅ​រោគ​សញ្ញា ហើយ​ជា​ទៅ​វិញ​នៅ​ពេល ស្ត្រី​អស់​រដូវ។ តែ​ទោះ​យ៉ាង​ណា​ស្ត្រី​ត្រូវ​ពិគ្រោះ […]


សុខភាពស្ត្រី

មធ្យោបាយពន្យារកំណើតរយៈពេលខ្លីទាំងនេះ មិនសូវពេញនិយមប្រើទេ

បើ​និយាយ​ពី​មធ្យោបាយ​ពន្យារ​កំណើត​សម្រាប់​បុរស និង​ស្ត្រី​វិញ មាន​ច្រើន​ណាស់ ក្នុង​នោះ​មាន​ទាំង​រយៈ​ពេល​ខ្លី វែង និង​អចិន្ត្រៃយ៍​តែម្ដង។ វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ បាន​ឲ្យ​ដឹង​ថា មាន​មធ្យោបាយ​ពន្យារ​កំណើតមួយចំនួន ដែល​មិន​សូវ​ជា​ពេញ​និយមអាច​ដោយសារ​តម្លៃ​ថ្លៃ និង​ខ្លះ​ទៀត​គ្រូពេទ្យ​មិន​គាំទ្រ​ឲ្យ​ប្រើ​ញឹក ព្រោះ​ប៉ះពាល់​សុខភាព។ មធ្យោបាយ​ពន្យារ​កំណើត​ផ្សេង​ៗ​ ដែលមិនសូវពេញនិយមប្រើ៖ - បិទ​កៅអៀក ឬ​បន្ទះ​អ័រម៉ូន ១ សប្ដាហ៍​ម្តង រយៈពេល ៣ សប្តាហ៍/ខែ - ការ​ដាក់​កង​នៅ​ទ្វារមាស​រយៈពេល ៣ សប្ដាហ៍/ខែ - ការ​ប្រើ​ថ្នាំ​នៅ​ក្នុង​ទ្វាមាស​ស្ត្រី សម្រាប់​សម្លាប់​មេ​ជីវិត​បុរស Spermicide - ថ្នាំ​ពន្យារ​កំណើត​បន្ទាន់ ប្រើ​ក្នុង​រយៈពេល ៧២ ម៉ោង​ក្រោយ​ពី​រួមភេទ​ដោយ​មិន​បាន​ការពារ។ លោក​វេជ្ជបណ្ឌិត​ថា ដើម្បី​ទទួល​បាន​មធ្យោបាយ​សម​ស្រប​មួយ​សម្រាប់​ការ​ពន្យារ​កំណើត ស្ត្រី​ទាំងអស់​ត្រូវ​មក​ពិនិត្យ និង​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​ទាំង​ផ្នែក​សុខភាព និង​ប្រវត្តិ​ជំងឺ​ផ្សេង​ៗ ទើប​ប្រើប្រាស់​មធ្យោបាយ​ពន្យារ​កំណើត​ទៅ​គ្មាន​ផល​រំខាន។ ចំពោះ​បិទ​កៅអៀក ឬ​បន្ទះ​អ័រម៉ូន មិន​សូវ​ពេញ​និយម ព្រោះ​តម្លៃថ្លៃ​ពេក មួយ​ប្រអប់រហូត​ដល់ទៅជាង ១០ ដុល្លារ ហើយសម្រាប់មធ្យោបាយ​ថ្នាំ​ពន្យារ​កំណើត​បន្ទាន់ គឺ​មិន​អាច​ប្រើ​ច្រើន​ដង​ពេក​ទេ។ រីឯ​ប្រភេទផ្សេង​ទៀត​អាច​មាន​ផល​រំខានផ្សេង​ៗ​ពី​គ្នា ទើបបានជា​ស្ត្រី​មិន​សូវ​ជ្រើសរើស​វិធី​ទាំង​នោះ។


សុខភាពស្ត្រី

ស្រីៗធាត់ពេក ប្រឈមនឹងកើតជំងឺមហារីកប្រភេទនេះខ្ពស់

ចំពោះ​ស្រីៗ​គ្នា​យើង ស្បូន​ជា​អវយវៈ​សំខាន់់​មួយ​ដែល​ធ្វើ​ឲ្យ​ខ្លួន​យើង​មាន​ភាព​ជា​មនុស្ស​ស្រី ហើយ​ស្បូន​ជា​អ្នក​បង្កើត​វដ្ដ​រដូវ ក៏​ដូច​ជា​មាន​នាទី​សំខាន់​បំផុត​មួយ​ដែល​មាន​មនុស្ស​ស្រី​ធ្វើ​បាន​នោះ​គឺ​ការ​បង្ក​កំណើត ឬ​បន្ត​ពូជ​នេះ​ឯង។ ប៉ុន្តែ ស្បូន​ក៏​ប្រឈម​នឹង​ជំងឺ​កាច​ៗ​ច្រើន​គួរសម​ដែរ​ដូច​ជា កើត​ដុំ​សាច់ គីស ឬ​ជំងឺ​មហារីក​ស្បូន ឬ​មហារីក​ភ្នាស​ស្បូន​ជាដើម។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ​នៅ​ទី​នេះ​ តាម​ការ​ឲ្យ​ដឹង​របស់​វេជ្ជបណ្ឌិត សឿច័ន្ទ វិសាល ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី បើ​យើង​និយាយ​ពាក់ព័ន្ធ​នឹង​ជំងឺ​មហារីក​កោសិកា​ភ្នាស​ស្បូន គឺ​ជា​ជំងឺ​មួយ​ដែល​កោសិកា​ភ្នាស​ស្បូន​លូតលាស់​ធំ​ឡើង​ៗ ដោយ​ខ្លួន​ប្រាណ​របស់​យើង​មិន​អាច​គ្រប់​គ្រង​បាន និង​ក្លាយ​ជា​កោសិកា​មហារីក។ ចំពោះ​ជំងឺ​មហារីក​ភ្នាស​ស្បូន​នេះ បើ​មិន​ប្រយ័ត្ន​ខ្លួន ស្រីៗ​ងាយ​កើត ជា​ពិសេស​មនុស្ស​ដែល​មាន​កត្តា​ប្រឈម​ទាំង​នេះ​ដូច​ជា៖ ស្ត្រី​ធាត់​លើស​ទម្ងន់ លើស​សម្ពាធ​ឈាម ស្ត្រី​កើត​ជំងឺ​ទឹក​នោម​ផ្អែម ស្ត្រី​ចូល​ចិត្ត​ញ៉ាំ​ខ្លាញ់​សត្វ​ច្រើន ស្ត្រី​អស់​រដូវ​យឺត​ពេក ត្រី​ឆាប់​មាន​រដូវ​នៅ​អាយុ​ក្មេង​ពេក មាន​បញ្ហា​បញ្ចេញ​ពង​ញី មាន​ជំងឺ​ពង​ញី​កន្តាញ់ (PCOS) លើស​អ័រម៉ូន​Estrogen រយៈ​ពេល​យូរ ប្រើ​ប្រាស់​ថ្នាំ​ភ្ញោច​ពង​ញី​ឲ្យ​ឆាប់​ទុំ កត្តា​តំណ​ពូជ​គ្រួសារ​ដែល​ធ្លាប់​មាន​អ្នក​កើត​ជំងឺ​មហារីក​កោសិកា​ភ្នាស​ស្បូន មហារីក​ដោះ ឬ​ពោះ​វៀន​ធំ។ល។ លោក​បន្ត​ថា ជំងឺ​មហារីក​កោសិកា​ភ្នាស​ស្បូន​នេះ មាន​ចេញ​រោគ​សញ្ញា​មួយ​ចំនួន​ដែល​ស្ត្រី​គ្រប់​រូប​គួរ​តែ​កត់​ចំណាំ​ដោយ​ខ្លួន​ឯង​ផ្ទាល់​ដូច​ជា​៖ – ស្ត្រី​អស់​រដូវ៖ មាន​ធ្លាក់​ឈាម​តាម​ទ្វារ​មាស ខុស​ធម្មតា – ស្ត្រី​នៅ​ដំណាក់​កាល​បន្ត​ពូជ៖ មាន​រដូវ​មិន​ទៀង​ទាត់ ឈាម​រដូវ​ធ្លាក់​យូរ​ថ្ងៃ ធ្លាក់​ឈាម​ខុស​ធម្មតា – ដំណាក់​កាល​យឺត (កើត​យូរ​ខែ​ឆ្នាំ)៖ ឈឺ​ចាប់​នៅ​ក្នុង​អាង​ត្រ​គៀក បទ​ជើង​តូច​នោម​មាន​លាយ​ឈាម ទឹក​ដក់​ក្នុង​ពោះ(ពោះ​ប៉ោង​ធំ) ជាដើម។ វេជ្ជបណ្ឌិត​ឯកទេស​សម្ភព និង​រោគ​ស្ត្រី​រូប​នេះ​បញ្ជាក់​ថា សម្រាប់​ការ​ព្យាបាល​ជំងឺ​មហារីក​ភ្នាស​ស្បូន​នេះ គ្រូពេទ្យ​ជំនាញ​អាច​ព្យាបាល​ដោយ​ការ​ប្រើ​កាំរស្មី ប្រើ​ប្រាស់​ថ្នាំ​គីមី ឬ​មួយ​ក៏​វះកាត់​ស្បូន វះ​យក​កូន​កណ្ដុរ​ចេញ​។ល។ ដូច​នេះ​ហើយ បើ​ស្ត្រី​មាន​រោគ​សញ្ញា​ធ្លាក់​ឈាម​ខុស​ធម្មតា ពិសេស​ស្ត្រី​ជិត​អស់​រដូវ និង​ក្រោយ​អស់​រដូវ​គួរ​ទៅ​ពិនិត្យ​សុខភាព ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ […]


សុខភាពស្ត្រី

តើនឹងមានអ្វីកើតឡើង បើស្រីៗបន្ត​ស្លៀកខោទ្រនាប់ដដែលៗ?

ជា​ធម្មតា​ ​ស្រីៗ​យើង​​ដឹង​តែ​មិន​​ស្លៀក​ខោ​ក្នុង​តែ​មួយ​​ចំនួន​ពីរ​ថ្ងៃ​ជាប់​ៗគ្នា​នោះ​ទេ ទោះជា​មាន​ការ​រវល់​យ៉ាងណា​ក៏​ឆ្លៀត​បោក​គក់ និង​រក​អាថ្មី​មក​ជំនួស​ដែរ។ ចុះ​គ្នា​យើង​ដែល​ឆ្ងល់​អត់​ បើ​ស្រីៗ​យើង​ស្លៀក​ខោ​ក្នុង​តែមួយ ចំនួន​ពី​រ​បី​ថ្ងៃ​ជាប់​គ្នា​នឹង​មាន​អ្វី​កើត​ឡើង? ១. ​ក្លិន​មិន​ល្អ​ ការ​ធ្លាក់​ស និង​សំណើម​ជាប់​នៅ​នឹង​ខោទ្រនាប់​ពេញ​មួយ​ថ្ងៃ អាច​បង្ក​ជា​បរិយាកាស​ល្អ​ដល់​ពពួក​បាក់តេរី និង​ផ្សិត។ ការ​កើត​មាន​​ពពួក​នេះ​កាន់​តែ​ច្រើន​នឹង​ធ្វើ​កើត​មាន​ក្លិន​មិន​ល្អ​នៅ​កន្លែង​សម្ងាត់​ ហើយ​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​យើង​ខ្មាស​គេ​នោះ​ទេ ថែមទាំង​ប៉ះពាល់​សុខភាព​យើង​ទៀត​ផង​។ ២. កើត​មុន​ ​ដោយ​សារ​តែ​ញើស ​សំណើម​ ល្អង​ធូលី និង​ខ្លាញ់​ តោង​ជាប់​នៅ​ខោទ្រនាប់​រយៈពេល​យូរ វា​អាច​នឹង​ធ្វើ​ឲ្យ​យើង​កើត​មាន​ពងក្រហម​ឈឺ​ផ្សា​។ មិន​ខុស​អ្វីពី​មុខ​របស់​យើង បរិវេណ​ជុំ​វិញ​ប្រ​ដាប់​ភេទ​ក៏​ត្រូវ​ការ​ភាព​ស្អាត​ដូច​គ្នា​ ដើម្បី​ចៀស​វាង​ការ​កើត​មាន​មុន ឬដុំ​ពង​នាំ​ឲ្យ​មានការ​ឈឺ​ចាប់​។​ ៣. ឆ្លង​រោគ​ផ្សិត​ ការ​ឆ្លង​រោគ​ផ្សិត​នៅ​ត្រង់​ប្រដាប់​ភេទ ជា​បញ្ហា​​ឧស្សាហ៍​កើត​មាន​បំផុត​មួយ​លើ​ស្រ្តី និង​ធ្វើ​ឲ្យ​ឈឺ​ផ្សា ហើយ​បញ្ហា​នេះ​កើត​មាន​ឡើង​​ដោយ​សារ​តែ​កន្លែង​សម្ងាត់​មិន​មាន​អនាម័យ​ល្អ​។​ បញ្ហា​ផ្សិត​នេះ ច្រើន​កើត​ឡើង​ដោយ​សារ​តែ​យើង​បន្ត​ស្លៀក​ខោ​ទ្រនាប់​កខ្វក់​ច្រើន​​ដង​ជាប់ៗ​គ្នា​។ ការ​ឆ្លង​រោគ​ផ្សិត​នេះ នឹង​ធ្វើ​ឲ្យ​មាន​ការ​រំខាន និង​មាន​អារម្មណ៍​មិន​ស្រួល​ត្រង់​ប្រ​ដាប់​ភេទ​។​ ៤. រមាស់​ ក្រៅពី​អ្វី​ដែល​បាន​រៀប​រាប់​ខាង​លើ ការ​ស្លៀក​ខោទ្រនាប់​ដដែល​ៗ​ក៏​ធ្វើ​ឲ្យ​យើង​កើត​រមាស់​ដែរ​។ ការ​កើត​រមាស់​នៅ​ត្រង់​ប្រ​ដាប់​ភេទ​នឹង​ធ្វើ​ឲ្យ​ស្រីៗ​យើង​ឈឺ និង​នៅ​មិន​សុខ។ ក្រៅ​ពី​នេះ​ទៀត ការ​មិន​ផ្លាស់ប្ដូរ​ខោទ្រនាប់​ឲ្យ​បាន​ទៀង​ទាត់ គឺ​ធ្វើ​ឲ្យ​មាន​ផល​រំខាន​ដល់​ស្បែក​បរិវេណ​ក្បែរ​ប្រដាប់​ភេទ ដូចជា​រលាក ឬ​ផ្សា ជា​ដើម​។


ការអស់រដូវ

ស្រីៗកុំមើល​រំលង​ មូល​ហេតុ​ទាំងនេះអាច​ធ្វើឲ្យ​មាន​បញ្ហា​បាត់រដូវ (វីដេអូ)

ស្រីៗ​យើង​មួយ​ចំនួន​អាច​នឹង​ជួប​ប្រទះ​បញ្ហា​បាត់​រដូវ។ នេះ​ជា​រឿង​ធម្មតា​ទេ​អំឡុង​ពេល​មាន​ផ្ទៃពោះ ឬ​ក្រោយ​ពី​​ដល់​វ័យ​អស់​រដូវ​ ប៉ុន្តែ​ប្រសិនជា​បាត់​រដូវ​នៅ​ក្នុង​ករណី​ផ្សេង​ពី​នេះ វា​អាច​ជា​រោគសញ្ញា​នៃ​បញ្ហា​សុខភាព។ ការ​បាត់​រដូវ​មាន​ ២ ​ប្រភេទ។ ប្រភេទ​ទី​១​គឺ​សម្រាប់​ស្រីៗ​ដែល​មាន​អាយុ​ ១៦ ​ឆ្នាំ​ និង​មិន​ទាន់​មាន​រដូវ​ដំបូង។ នេះ​អាច​មក​ពី​ភាព​មិន​ប្រក្រតី​នៃ​ប្រព័ន្ធ​បន្ត​ពូជ​ដែល​បង្ក​មិន​ឲ្យ​មាន​រដូវ​ដែល​គេ​ហៅ​ថា​ការ​បាត់​រដូវ​ដំបូង (Primary Amenorrhea)។ ប្រភេទ​ទី២​គឺ​នៅ​ពេល​ដែល​បាត់​រដូវ​ប្រចាំខែ​រយៈពេល​បី​ខែ​ជាប់​គ្នា​ក្រោយ​ពី​មាន​រដូវ​ធម្មតា​ ៩ ​ខែ​មុន​ដែល​គេ​ហៅ​ថា​Secondary Amenorrhea។ ប្រភេទ​ទី​២​គឺ​កើត​មាន​ទូទៅ​ជាង​ប្រភេទ​ទី ១។ មូលហេតុ​បង្កឲ្យមាន​ការ​បាត់​រដូវ ការ​បាត់​រដូវ​អាច​បង្ក​ដោយ​មូលហេតុ​មួយ​ចំនួន។ ការ​បាត់​រដូវ​ដំបូង​​អាច​មក​ពី​បញ្ហា​សរីរាង្គ​ភេទ​ដែល​អាច​ជា​សញ្ញា​នៃ​ការ​លូតលាស់​មិន​ល្អ ឬ​ភាពមិន​ប្រក្រតី​របស់​អូវែ។ រីឯ​ការ​បាត់​រដូវ​ប្រភេទ​ទី​២​វិញ​អាច​មក​ពី​បញ្ហា​ក្រពេញ​ទីរ៉ូអ៊ីត ឬ​ក្រពេញ pituitary ​។ នៅ​ពេល​ដំណើរការ​ប្រក្រតី ក្រពេញ​ទាំង​ពីរ​​ផលិត​អ័រម៉ូន​សម្រាប់​ការ​មក​រដូវ។ ក្រៅពី​បញ្ហា​ខាងលើ ការ​បាត់​រដូវ​ប្រភេទ​ទី ​២ ​គឺ​អាច​បង្ក​ដោយ​មូលហេតុ​ផ្សេង​មាន​ដូចជា៖ ជំងឺ​ធាត់ កង្វះ​អាហារូបត្ថម្ភ ជំងឺ​អត់ឃ្លានអាហារ (anorexia nervosa) ស្រក​ទម្ងន់​ខ្លាំង ហាត់ប្រាណ​ខ្លាំង​ពេក ជំងឺ Polycystic Ovary Syndrome (កើតឡើង​ដោយសារ​តែ​នៅក្នុង​រាងកាយ​មាន​វិសមភាព​នៃ​អ័រម៉ូនភេទ) មហារីក​ក្រពេញ​អូវែ ជំងឺ​ដុំ​គីស​ដៃ​ស្បូន (noncancerous ovarian cysts) ស្លាកស្នាម​នៅ​ស្បូន​ដោយ​ការ​បូម ឬ​កោស​សម្អាត​ស្បូន ការ​កាត់​ស្បូន​ចេញ បញ្ហា​ក្រពេញ​ទីរ៉ូអ៊ីត អតុល្យភាព​អ័រម៉ូន ស្ត្រេស ឬ មាន​ជំងឺ​បាក់​ទឹក​ចិត្ត ការ​ប្រើប្រាស់​ថ្នាំ។ ដោយឡែក ការ​បាត់​រដូវ​ប្រភេទ​ទី២​ក៏​អាច​បង្ក​ដោយ​កត្តា​ធម្មជាតិ​រួមមាន​ការ​មាន​ផ្ទៃពោះ ការ​បំបៅ​ដោះ​កូន និង​ពេល​អស់​រដូវ។ ការ​ចាប់ផ្តើម បញ្ឈប់ ឬ​ផ្លាស់​ប្ដូរ​ថ្នាំ​ពន្យារ​កំណើត​ក៏​អាច​ប៉ះពាល់​ដល់​វដ្ដ​រដូវ​ដែរ។ សម្រាប់​ការ​ព្យាបាល​ការ​បាត់​រដូវ​នេះ​ដែរ​គឺ​អាស្រ័យ​លើ​មូលហេតុ​បង្ក។ ឧទាហរណ៍ ប្រសិនជា​ការ​បាត់​រដូវ​បង្ក​ដោយ​ជំងឺ​ធាត់​ នោះ​គ្រូពេទ្យ​នឹង​ណែនាំ​ឲ្យ​យើងធ្វើ​ការ​សម្រក​ទម្ងន់។ វិធី​បង្ការ​ការ​បាត់​រដូវ ស្រីៗ​យើង​អាច​បង្ការ​បាន​ដោយ៖ រក្សា​ទម្ងន់​ឲ្យ​បាន​ត្រឹមត្រូវ ញ៉ាំ​របប​អាហារ​ដែល​ល្អ ហាត់ប្រាណ​ឲ្យ​បាន​ទៀងទាត់ រៀន​គ្រប់គ្រង​ស្ត្រេស។ គ្នាយើង​យក​ល្អ​គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ប្រសិនជា​មាន​កង្វល់​ទាក់ទង​នឹង​វដ្ដ​រដូវ។


សុខភាពស្ត្រី

ម៉េចបានស្ត្រីខ្លះមានបញ្ហាស្រុតស្បូន? មានសញ្ញាម៉េចខ្លះ?

ជំងឺ​ស្រុត​ស្បូន គឺ​សំដៅ​លើ​សរីរាង្គ​មួយ ឬ​ច្រើន​ក្នុង​ចំណោម​សរីរាង្គ​ជាប់​រចនា​សម្ព័ន្ធ​គ្នា ដូច​ជា ស្បូន ចុង​ពោះវៀន​ធំ ប្លោក​នោម និង​បំពង់​បង្ហួរ​នោម ចុះ​ខ្សោយ ឬ​ខូច  ធ្វើ​ឲ្យ​សុ្រត​ខុស​ទី​តាំង​ដើម។ ហើយ​បើ​គ្មាន​ការ​ព្យាបាល​ត្រឹមត្រូវ​ទេ សរីរាង្គ​ទាំង​នេះ នឹង​បន្ត​ស្រុត​ចុះ​រហូត លៀន​ចេញ​មក​ក្រៅ​ទ្វារមាស​តែ​ម្តង។ រោគសញ្ញា បើ​តាម​ការ​ផ្សព្វផ្សាយ​របស់​មន្ទីរពេទ្យ​កាល់ម៉ែត ស្រុត​ស្បូន​ជា​ជំងឺ​ជួប​ប្រទះ​លើ​ស្ត្រី​វ័យចំ​ណាស់ ដោយ​អាច​មាន​ចេញ​រោគ​សញ្ញាដូចជា មាន​សភាព​តឹងៗ ឬ​មាន​ដុំ Bulge vaginal ខាង​ក្នុង ឬ​ខាង​ក្រៅ​ទ្វារមាស ពិបាក​នោម ពិបាក​បន្ទោបង់ ឈឺ​ចុក​រួយ​ចង្កេះ។ មូល​ហេតុបង្ក​ - សម្រាល​កូនធំ​ពេក៖ សម្រាល​កូនតែង​ធ្វើ​ឲ្យ​ខូចខាត​លើ​ជាលិកា សាច់​ដុំ និង​សរសៃ​ពួរ​ខាង​ក្នុង និង​ជុំវិញ​ទ្វារមាស។ លើស​ពី​នេះ សម្រាល​ប្រើ​ពេល​យូរ (ពិបាក​សម្រាល) ឬ​បេប៊ី​មាន​ទំហំ​ធំ កាន់​តែ​ធ្វើ​ឲ្យ​ខូចខាត​ខ្លាំង​ឡើង។ ករណី​នេះ ជា​មូលហេតុ​ចម្បង នាំ​ឲ្យ​ប្លោកនោម​ស្រុត​ចុះ​ទៅ​ក្នុង​ទ្វារមាស ជួន​កាល​បំពង់​បង្ហួរ​នោម​ស្រុត​ចុះ​មក​ជាមួយ​ផង​ដែរ។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! - អស់​រដូវ៖ ដោយ​សារ​អ័រម៉ូន​អឺស្ត្រូសែន មាន​នាទី​ជួយ​រក្សា​សាច់ដុំ រួម​និង​ជាលិកា​ទ្រទ្រង់​សរីរាង្គ​ក្នុង​អាង​ត្រគាក​ឲ្យ​រឹងមាំ អស់​រដូវ​បរិមាណ​អ័រ​ម៉ូន​ធ្លាក់​ចុះ បង្ក​ឲ្យ​សរីរាង្គ​ចុះ​ខ្សោយ​ដូច​គ្នា។ - កាត់​ស្បូន៖ ស្បូន​ជា​សរីរាង្គ​សំខាន់​ដែល​ទ្រទ្រង់​ផ្នែក​ខាង​លើ​ទ្វារមាស។ នៅ​ពេល​ស្បូន​ត្រូវ កាត់​ចោល សាច់​ដុំ​ផ្នែក​ខាង​លើ​ទ្វារមាស នឹង​ធ្លាក់​ស្រុត​ចុះ​មក​រន្ធទ្វារ​មាស​តែ​ម្តង […]


សុខភាពស្ត្រី

សំណួរ-ចម្លើយ អារម្មណ៍​ផ្លូវភេទស្រ្តី ដៃគូ​គួរ​ស្វែង​យល់

​អារម្មណ៍​​ស្រើបស្រាល​ គឺ​ជា​​ការ​រំញោច​នៃ​ភាព​ត្រេក​ត្រអាល​​អំពី​​រឿង​លើ​គ្រែ​​​ ឬ​ក៏​បញ្ជាក់​ថា​ មនុស្ស​ស្រី​យើង​​បាន​ត្រៀម​ខ្លួន​រួច​រាល់​​នៅ​ក្នុង​ប្រតិបត្តិការ​បន្តបន្ទាប់​។ ម្យ៉ាង​វិញ​​ទៀត​ វា​ក៏​ជា​​បម្រែបម្រួល​​​ផ្នែក​ចិត្ត​សាស្ត្រ​នៃ​មនុស្ស​ស្រី​​ផង​ដែរ​។ ១.តើ​អារម្មណ៍​​ស្រើបស្រាល​ និង​ចំណង់​មាន​ភាព​ខុស​គ្នា​ដែរ​ឬ​ទេ? បើ​យើង​និយាយ​ពី​ចំណង់​ផ្លូវ​ភេទ​ នោះ​គឺ​សំដៅ​ដល់​អារម្មណ៍​ដែល​ទោរទន់​ទៅ​រក​រឿង​រួម​ភេទ​។​ រីឯ​អារម្មណ៍​ស្រើបស្រាល​វិញ​ គឺ​សំដៅ​លើ​ការ​ផ្លាស់​ប្តូរ​ផ្នែក​ចិត្តសាស្ត្រ​នៅ​ក្នុង​ខ្លួន​ ដែល​កើត​ឡើង​នៅ​ពេល​ដែល​យើង​មាន​ភាព​រំភើប​ញាប់​ញ័រ​​ទាក់​ទង​នឹង​រឿង​​​ផ្លូវ​ភេទ​។ យោង​តាម​គ្លីនីក Cleveland ​បាន​ឲ្យ​ដឹង​ថា​ ​ការ​ធ្លាក់​ចុះ​នៃ​​ចំណង់​ផ្លូវ​ភេទ​ គឺ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ខ្វះ​ចំណង់​​ ឬ​ចំណាប់​អារម្មណ៍​រឿង​ផ្លូវ​ភេទ​។ ជាមួយ​គ្នា​នេះ​ដែរ​ ការ​ធ្លាក់​ចុះ​នៃ​អារម្មណ៍​ស្រើបស្រាល​ គឺ​ពាក់ព័ន្ធ​នឹង​ការ​ចង់​រួម​ភេទ​ ប៉ុន្តែ​មិន​អាច​​ដាស់​អារម្មណ៍​បាន​ល្អ​។​ នៅ​ពេល​​ដែល​មាន​សញ្ញា​បង្ហាញ នៃ​អារម្មណ៍​ស្រើបស្រាល​ ក៏​មិន​មាន​ន័យ​ថា​ ស្រីៗ​ចង់​រួម​ភេទ​នោះ​ដែរ​​​​។ ២.តើ​រាងកាយ​របស់​​ស្រីៗ ​ឆ្លើយ​តប​ទៅ​នឹង​អារម្មណ៍​ស្រើបស្រាល​យ៉ាង​ម៉េច​ខ្លះ​? នៅ​ពេល​ដែល​ស្រីៗ​ចាប់​ផ្ដើម​មាន​អារម្មណ៍​ស្រើបស្រាល​កើត​ឡើង​ រាងកាយ​ក៏​ចាប់​ផ្ដើម​បញ្ចេញ​នូវ​​សញ្ញា​ដូច​ខាងក្រោម៖ ជីពចរ​ និង​ចង្វាក់​បេះដូង​លោត​ញាប់​ ហើយ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ សរសៃ​ឈាម​​ចាប់​ផ្ដើម​រីក​ប៉ោង​ ប្រដាប់​ភេទ​​អាច​មាន​​សភាព​សើម​ ដើម្បី​ជួយ​ឲ្យ​មាន​ទឹក​រម្អិល​ និង​រីក​មាឌ​ សុដន់​ចាប់​ផ្ដើម​ពេញ​ និង​ចុង​សុដន់​ឡើង​រឹង​ ​៣.ទាក់ទង​ទៅ​នឹង​ផ្លូវ​ចិត្ត​វិញ​ តើ​​ស្រី​ៗ​ឆ្លើយ​តប​ទៅ​នឹង​អារម្មណ៍​ស្រើបស្រាល​យ៉ាង​ម៉េច​ខ្លះ​? ​នៅ​ពេល​ជួប​ស្ថាន​ភាព​អារម្មណ៍​ស្រើប​ស្រាល មនុស្ស​ស្រី​ភាគ​ច្រើន​ពិបាក​ក្នុង​ការ​ផ្ដោត​អារម្មណ៍​​ចំពោះ​រឿង​អ្វី​ផ្សេង​ទៀត​ បើ​ទោះបី​ជា​គ្មាន​ការ​រួម​ភេទ​ក៏​ដោយ​​ ព្រោះ​ថា​កត្តា​រំញោច​ផ្លូវ​ភេទ​ធ្វើ​ឲ្យ​ខួរក្បាល​មាន​ការ​ផ្លាស់​ប្ដូរ​​​ការ​គិត​ជាក់លាក់ ដោយ​​​ផ្ដោត​តែ​​​ទៅ​លើ​ការ​រួមភេទ​ប៉ុណ្ណោះ​។​ ៤.តើ​មាន​ភាព​ខុស​ប្លែក​គ្នា​រវាង​ការ​ស្រើបស្រាល​របស់​មនុស្ស​ស្រី​ និង​មនុស្ស​ប្រុស​ដែរ​​អត់? ​នៅ​ពេល​មាន​​អារម្មណ៍​​ស្រើបស្រាល​កើត​ឡើង​ ឈាម​នឹង​រត់​ទៅ​កាន់​ប្រដាប់​ភេទ​ ដែល​​ធ្វើ​ឲ្យ​មាន​ការ​រីក​ប៉ោង​នៃ​សរសៃ​ឈាម​។ លំហូរ​ឈាម​បែប​នេះ​ ក៏​ធ្វើ​ឲ្យ​ថ្ពាល់​ និង​ដើម​ទ្រូង​ឡើង​ពណ៌​ក្រហម​ផង​ដែរ​។ ​​តាមពិត​ទៅ​ ​ប្រាជ្ញា​ខួរ​ក្បាល​នៃ​​បុរស​ និង​នារី​មិន​សូវ​ខុស​គ្នា​ប៉ុន្មាន​ទេ​ នៅ​ពេល​ដែល​កំពុង​ប្រតិបត្តិការ​រឿង​លើ​គ្រែ​។ ៥.តើ​អ្វី​ទៅ​​ជា​ការ​ធ្លាក់​ចុះ​នៃ​អារម្មណ៍​ និង​ភាព​ស្រើបស្រាល​ខាង​​ផ្លូវ​ភេទ​របស់​ស្រីៗ?​ ​​​​​​​ប្រសិន​បើ​​ស្រី​ៗ​គ្នា​យើង​ មិន​មាន​អារម្មណ៍​ស្រើបស្រាល​ខាង​ផ្លូវ​ភេទ​ នៅ​ពេល​​ចង់​រួម​ភេទ​ទេ​នោះ​ វា​អាច​បណ្ដាល​មកពី​ការ​ធ្លាក់​ចុះ​នៃ​ភាព​ស្រើបស្រាល​ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ