សុខភាពស្ត្រី

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន នៅ May 06, 2022

សុខភាព​ស្ត្រី​- ​មាន​គ្នា​យើង​ច្រើន​ណាស់​កំពុង​ប្រឈម​បញ្ហាស្រីៗ ដែល​ប្រុសៗ​ភាគ​ច្រើន​មិន​យល់។ ​បញ្ហា​ផ្លូវ​ភេទ​​​មួយ​ចំនួន​ដែល​លម្អិត​ក្នុង​ផ្នែក​នេះ​មាន ​ជំងឺគីសក្រពេញអូវែ ​ជំងឺដុំស្បូន ​ការបង្ករោគអាងត្រគាក ​ជំងឺក្រពេញទីរ៉ូអ៊ីត ​ការអស់រដូវ ​ការពិនិត្យនិង​ធ្វើតេស្តសុខភាពស្រ្តី ​ការមករដូវ ​បញ្ហា​ស្ត្រី​ផ្សេងទៀត​ ​ ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពស្ត្រី

ទ្វារមាសធុំក្លិនស្អុយឆ្អេះឆ្អាប ស្រីៗគួរញ៉ាំអាហារប្រភេទនេះ ជួយកម្ចាត់ក្លិនបានច្រើន

ស្រី​ៗ​គ្នា​យើង​ដែល​មាន​បញ្ហា​ទ្វារ​មាស​ធុំ​ក្លិន​ស្អុយ​ឆ្អេះឆ្អាប និង​បាត់បង់​ទំនុក​ចិត្ត​​អំឡុង​ពេល​ប្រតិបត្តិការ​ជាមួយ​និង​ដៃគូ អាច​សាកល្បង​ញ៉ាំ​អាហារ​ប្រភេទ​នេះ ពីព្រោះ​វា​អាច​កាត់បន្ថយ​ក្លិន​មិន​ល្អ​បាន​ច្រើន។ ការ​ពិត​ទៅ ទ្វារ​មាស​ស្រ្តី​យើង​អាច​មាន​ធុំ​ក្លិន​តិចតួច​ជា​រឿង​ធម្មតា​ទេ នៅ​ពេល​ដែល​យើង​ញ៉ាំ​អាហារ​ជាក់លាក់​មួយ​ចំនួន ប៉ុន្តែ​បើ​មាន​ក្លិន​ខ្លាំង​មិន​បាត់​ គួរ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ ទើប​ជា​ការ​ប្រសើរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! អាហារ​ប្រភេទ​ណា​ ដែល​ជួយ​កម្ចាត់​ក្លិន​មិន​ល្អ​ចេញ​ពី​ទ្វារ​មាស? ១. ទឹក​ដោះ​គោ​ជូរ ទឹក​ដោះ​គោ​ជូរ ជា​អាហារ​មួយ​ប្រភេទ​ដែល​ធ្វើ​ឱ្យ​ទ្វារ​មាស​មាន​ក្លិន​ល្អ​ ពីព្រោះ​វា​ផ្ទុក​បាក់តេរី ​Lactobacillus ដែល​ជួយ​ស្តារ​តុល្យភាព​បាក់តេរី​ល្អ​នៅ​ក្នុង​ទ្វារមាស​ ជួយ​បញ្ចៀស​ការ​ឆ្លង​រោគ ក៏​ដូចជា​ជួយ​ឱ្យ​ទ្វារ​មាស​មាន​សុខភាព​ល្អ និង​កាត់បន្ថយ​ក្លិនមិន​ល្អ។ ២. ផ្លែ​ម្នាស់ ជាមួយ​គ្នា​នេះ​ដែរ ផ្លែ​ម្នាស់​សម្បូរ​ទៅ​ដោយ​វីតាមីន ​C វីតាមីន ​B និង​ជាតិ​សរសៃ​ ដែល​អាច​ជួយ​​ពង្រឹង​ដល់​សុខភាព​ក្រពះ​ពោះវៀន ព្រម​ទាំង​ជួយ​កម្ចាត់​ក្លិន​មិន​ល្អ​ពី​ទ្វារមាស និង​បញ្ចៀស​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ​ដែរ។ ៣. ផ្លែ​ប៉ោម ចំណែក​ផ្លែ​ប៉ោម​ ក៏​ផ្ទុក​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម ដែល​ជួយ​ជំរុញ​លំហូរ​ឈាម​ក្នុង​ទ្វារមាស​ បង្ការ​ការវិវត្ត​នៃ​ដុំ​សាច់​ស្បូន ព្រម​ទាំង​ជួយ​បង្កើន​ចំណង់​ផ្លូវ​ភេទ​ផង​ដែរ។ ៤. តែ​ខ្ញី ភេសជ្ជៈ​ដ៏​អស្ចារ្យ​មួយ​ទៀត​ សម្រាប់​សុខភាព​ទ្វារ​មាស គឺ​តែ​ខ្ញី ពីព្រោះ​វា​សម្បូរ​ទៅ​ដោយ​សមាសធាតុ​ប្រឆាំង​នឹង​មេរោគ (Antimicrobial properties) ដែល​ជួយ​ជំរុញ​សុខភាព​ក្រពះ​ពោះវៀន ​សុខភាព​ទ្វារមាស​ និង​​ជួយ​រក្សា​ក្លិន​ល្អ​ក្នុង​​ទ្វារ​មាស​ថែម​ទៀត​ផង។ [embed-health-tool-ovulation] ៥. ក្រូច​ឆ្មារ លើស​ពី​នេះ ក្រូច​ឆ្មារ​សម្បូរ​ទៅ​ដោយ​វីតាមីន​C និង​អាស៊ីដ Acidic ដែល​ជួយ​ថែរក្សា​តុល្យភាព​ទ្វារមាស ក៏​ដូចជា​​បង្ការ​ការ​បង្ក​រោគ​លើ​ទ្វារមាស​ និង​ជួយ​បន្តឹង​ទ្វារ​មាស​ ក្រោយ​សម្រាល​កូន​រួច​។ ហេតុនេះ​ហើយ ស្រី​ៗ​គ្នា​យើង​ដែល​មាន​ក្លិន​មិន​ល្អ […]

អត្ថបទផ្សេងទៀតពី សុខភាពស្ត្រី

ស្វែងរក សុខភាពស្ត្រី

ការមករដូវ

ម៉ាក់ៗត្រូវនិយាយម៉េចខ្លះឲ្យ​កូនស្រីដឹងពីរឿងមករដូវដំបូង?

​ជា​ទូទៅ​ ក្មេង​ស្រី​​​ភាគ​ច្រើន​នឹង​ចាប់ផ្ដើម​មាន​រដូវ​ជា​លើក​ដំបូង​នៅ​អាយុ​១២​ឆ្នាំ​ ​ប៉ុន្តែ​មាន​​ក្មេង​ស្រី​មួយ​ចំនួន​អាច​មក​រដូវ​​លឿន​ជាង​នេះ​ ឬ​យូរ​ជាង​នេះ​ ដោយ​អាស្រ័យ​ទៅ​លើ​​លក្ខខណ្ឌ​​សុខភាព​របស់​ពួកគេ​។​ ​យ៉ាង​ណា​មិញ​ តើ​​ម៉ាក់​ៗ​គួរ​និយាយ​អ្វី​ខ្លះ​ប្រាប់​កូន​​​ ដែល​ទាក់ទង​អំពី​ការ​មក​រដូវ​ដំបូង​ ​​? ​​១. ពេលវេលា​ត្រូវ​និយាយ​អំពី​រឿង​មក​រដូវ​ ​ជាក់​ស្ដែង​ ក្មេង​ស្រី​មាន​ការ​អៀនខ្មាស​ច្រើន​ ដូច្នេះ​ហើយ​​​ម៉ាក់​ៗ​ត្រូវ​ស្វែងរក​ពេលវេលា​ដ៏​ល្អ​បំផុត​ក្នុង​ការ​ប្រាប់​កូន​អំពី​រឿង​​នេះ​ ដើម្បី​ឲ្យ​ពួក​គេ​បាន​ត្រៀម​ខ្លួន​ជា​មុន​ចំពោះ​ការ​​​មក​រដូវ​ដំបូង​ ចៀសវាង​​មាន​ការតក់ស្លុត​ ឬ​ភិតភ័យ​។ ​អ្នក​ជំនាញ​បាន​ណែនាំ​ថា​ ​ម៉ាក់​ៗ​គួរ​ចាប់ផ្ដើម​ការ​សន្ទនា​​សាមញ្ញ​ធម្មតា​ ​ជាជាង​ការ​ពិភាក្សា​លក្ខណៈ​ប្រៀនប្រដៅ​។​ ការ​ដែល​ម៉ាក់ៗ​ប្រាប់​ឲ្យ​កូន​ស្រី​​ដោយ​ត្រង់ៗ​អំពី​រឿង​​មក​រដូវ​ប្រចាំ​ខែ​ អាច​នឹង​ធ្វើ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​តានតឹង​ខ្លាំង​​។​ ដូចនេះ​ យើង​គប្បី​ប្រាប់​ពួកគេ​បន្តិច​ម្ដង​ៗ​​អំពី​ព័ត៌មាន​ចាំបាច់​ នៅ​ពេល​ដែល​មាន​ឱកាស​។​ ​​នៅ​ពេល​ដែល​ពួកគេ​ចាប់ផ្ដើម​មាន​រដូវ​ដំបូង​ ​ម៉ាក់​ៗ​អាច​ធ្វើការ​ពន្យល់​លម្អិត​​អំពី​រឿងរ៉ាវ​ជាក់លាក់​​មួយ​ចំនួន​ដូចជា​ ការ​តាមដាន​រយៈពេល​ និង​រោគ​សញ្ញា​មុន​ពេល​មាន​រដូវ​(PMS) ជាដើម​។ ២.​ ប្រាប់​អំពី​ព័ត៌មាន​​មូលដ្ឋាន​ជា​មុន​ ​​​​​​​​មុន​ពេល​ដែល​កូន​ស្រី​​យើង​មក​រដូវ​ជា​លើក​ដំបូង​ ​យើង​អាច​ពិភាក្សា​អំពី​ចំណេះ​ដឹង​​មូលដ្ឋានមួយ​ចំនួន​​ នៅ​ពេល​​មាន​ឱកាស​ល្អ​។​ ឧទាហរណ៍​ បើ​ឃើញ​មា​នការ​ផ្សព្វផ្សាយពាណិជ្ជកម្ម​​អំពីសំឡីអនាម័យ​យើងអាចចាប់​ផ្ដើម​​និយាយ​ធម្មតា​អំពី​ការ​មក​រដូវ​ជាមួយ​កូ​ន​។​ ​ ព័ត៌មាន​មូលដ្ឋាន​ទាំង​នេះ​រួម​មាន​៖ តើ​ក្មេង​ស្រី​​អាច​ដឹង​ដោយ​របៀប​ណា​ នៅ​ពេល​ចាប់ផ្ដើម​មាន​រដូវ​ដំបូង​? ម៉ាក់​ៗ​គួរ​ប្រាប់​កូន​​ថា​ ពួក​គេ​អាច​មក​រដូវ​ដំបូង​ បន្ទាប់​ពី​ពួកគេ​​ដុះ​រោម​ក្លៀក​ និង​រោម​​ប្រដាប់​ភេទ​។​ បន្ថែម​ពី​នេះ​ ការ​មក​រដូវ​​​ដំបូង​អាច​ចាប់ផ្ដើម​រយៈពេល​២​ឆ្នាំ​ បន្ទាប់​ពី​​សុដន់ពួកគេ​ចាប់​ផ្ដើម​ឡើង​ធំ​។​ តើ​វា​មាន​ការ​ឈឺចាប់​ទេ?​​​​​ ​យើង​​អាច​ប្រាប់​កូន​ស្រី​ថា​ វា​មាន​ការ​ឈឺចាប់​ខ្លះ​ៗ​នៅ​​​ពេល​មក​រដូវ​​។​ ប៉ុន្តែ​ បញ្ហា​នេះ​​យើង​អាច​ដោះស្រាយ​បាន​​ដោយ​ការ​​ស្អំ​ទឹក​ក្ដៅ​ ​​ឬ​លេប​ថ្នាំ​បំបាត់​ការ​ឈឺចាប់​។​ ចំពោះ​ការ​ធ្លាក់​ឈាម​តិច​ៗ​មុន​មក​រដូវ​ដែល​មាន​ការ​ឈឺ​ចាប់​ខ្លាំង​ គឺ​មិន​មែន​ជា​រឿង​​ធម្មតា​នោះ​ទេ​ ដូច្នេះ​ហើយ​​កូន​ស្រី​​ត្រូវ​តែ​ប្រាប់​ដល់​យើង​ភ្លាម​ៗ​ បើសិនជា​​មាន​បញ្ហា​នេះ​កើត​ឡើង​។ តើ​ពួកគេ​​នឹង​បាត់បង់​ឈាម​ប៉ុន្មាន​? ​ជាមួយ​គ្នា​នេះ​ដែរ​ ម៉ាក់​ៗ​គួរ​លួងលោម​កូន​ៗ​ ​ដោយ​និយាយ​ថា​ ទោះ​បី​ជា​​​ការ​ធ្លាក់​ឈាម​​មើល​ទៅ​ដូចជា​ច្រើន​យ៉ាង​ណា​ក្តី​ ប៉ុន្តែ​ជា​ទូទៅ​ ពួកគេ​បាត់បង់​ឈាម​ប្រហែល​ជា​៣​ ទៅ​៥​មិល្លីលីត្រ​តែ​ប៉ុណ្ណោះ​។​ តើ​ការ​មក​រដូវ​មាន​រយៈពេល​ប៉ុន្មាន​ថ្ងៃ​? ​ម៉ាក់ៗ​គួរ​ពន្យល់​ប្រាប់​​កូន​ថា​ […]


ការមករដូវ

អ្នកអៀនពីបញ្ហាការមករដូវ ហើយចង់ដឹងច្រើនអាចស្វែងយល់បាន

បញ្ហាការមករដូវធ្វើឲ្យស្រីៗ​មិនស្រណុកចិត្ត មួម៉ៅច្រើន។ រដូវមួយម៉ាត់ស្ដាប់ទៅខ្លី ហើយសាមញ្ញ ប៉ុន្តែរឿងជាក់ស្ដែងនៅពីក្រោយ មានច្រើនណាស់ ដែលយើងស្រីៗ​យើងអាចមិនដឹង។ បើអ្នកអានជាយុវវ័យដែលដឹងរឿងនេះមិនច្បាស់ ឬមិនច្រើន ហើយ​អៀន​អត់​ហ៊ាន​សួរគេ សូម្បីមិត្តជិតស្និទ្ធ ឬបងប្អូនស្រី អានអត្ថបទ "Hello គ្រូពេទ្យ" នឹង​ដឹងច្រើន។ ១- អីទៅជាការមករដូវ? រដូវជាវដ្តនៃការហូរឈាមរបស់ស្ត្រី។ ការហូរឈាមនេះបណ្ដាលមកពីការប្រមូលផ្តុំឈាមពីកោសិកាស្បូនតាមរយៈមាត់ស្បូន ហើយហូរចេញតាមរន្ធទ្វារមាស។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្រ្តីពពោះ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ២- ចុះវដ្តរដូវ? វដ្តរដូវជាការហូរឈាមទៀងទាត់ ដែលគ្រប់គ្រងដោយការឡើងចុះនៃអ័រម៉ូនភេទជារៀងរាល់ខែ។ វដ្តរដូវមួយ ត្រូវរាប់ពីថ្ងៃដំបូងដែលមករដូវ រហូតដល់ថ្ងៃដំបូងនៃការមករដូវម្តងទៀត។ វាអាចមានរយៈពេលពី ២១-៣៥ ថ្ងៃសម្រាប់មនុស្សពេញ​វ័យ និង ២១-៤៥ ថ្ងៃសម្រាប់វ័យគ្រប់ការ។ រយៈពេលមករដូវអាចខុសគ្នាៗ តែជាទូទៅ ស្រីៗមករដូវ​មាន​រយៈ​ពេលពី ៣-៥ ថ្ងៃ។ ៣- មានអីកើតឡើងខ្លះក្នុងវដ្តរដូវ? អាស្រ័យលើការឡើងចុះនៃអ័រម៉ូនភេទក្នុងមួយខែ វដ្តរដូវចែកចេញជា ២ ដំណាក់កាល៖ - នៅពាក់កណ្ដាលដំបូងនៃវដ្ត មានការឡើងខ្លាំងនូវអ័រម៉ូន​ភេទញី អឺស្ត្រូហ្សែន (estrogen)។ អ័រម៉ូននេះធ្វើឲ្យកោសិកាក្នុងស្បូនលូតលាស់ឡើងក្រាស់។ កោសិកាទាំងនេះហើយដែលផ្តល់សារធាតុចិញ្ចឹមដល់អំប្រ៊ីយ៉ុង បើ​មានការបង្កកំណើត។ តែបើស៊ុតគ្មានការបង្កកំណើតទេ វានឹងផ្ទុះបែក។ - ក្នុងដំណាក់កាលទី២ នៃវដ្ត មានការធ្លាក់ចុះនៃអ័រម៉ូន ហើយកោសិកាដែលឡើងក្រាស់ នឹងរហែក ពេលមករដូវ។ ៤- អាចមានរដូវដល់អាយុ​ប៉ុន្មាន? ជាទូទៅ […]


បញ្ហាស្ត្រីផ្សេងទៀត

តិចនិក​​ទាំង​៥​ ​រក្សា​អនាម័យ​កន្លែង​សម្ងាត់​ ​ស្រីៗ​ត្រូវ​ដឹង

​ស្រី​ៗ​យើង​ភាគ​​ច្រើន​តែងតែ​មាន​ភាព​អៀនខ្មាស​ក្នុង​ការ​និយាយ​ ​ឬ​ចែក​រំលែក​ចំណេះដឹង​អំពី​អនាម័យ​កន្លែង​សម្ងាត់​​។​ ប៉ុន្តែ​ វា​ពិត​ជា​មាន​ភាព​ចាំបាច់​​ណាស់​ក្នុង​ការ​​ថែរក្សា​អនាម័យ​កន្លែង​នោះ​​ឲ្យ​បាន​ស្អាត​ និង​មាន​សុខភាព​ល្អ​។ ​ទោះ​បី​ជា​ស្រីៗ​យើង​ស្ថិត​ក្នុង​វ័យ​ណា​ក៏​ដោយ​ យើង​ត្រូវ​តែ​យល់​ដឹង​ ក៏​ដូចជា​អនុវត្ត​តិចនិក​​ប្រចាំ​ថ្ងៃ​មួយ​ចំនួន​​​​ខាង​ក្រោម​នេះ​ ដើម្បី​ធានា​ថា​យើង​​រក្សា​អនាម័យ​កន្លែង​សម្ងាត់​​បាន​ត្រឹមត្រូវ​។ ១. ​ត្រូវ​រក្សា​ខោ​ទ្រនាប់​ឲ្យ​​ស្ងួត​ជានិច្ច​ ​​ការណ៍​​ដែល​ស្រីៗ​យើង​មិន​ជួត​សម្អាតបរិវេណ​ប្រដាប់​ភេទ​​ឲ្យ​ស្ងួត​ល្អ​ បន្ទាប់​ពី​នោម​រួច​ វា​អាច​ធ្វើ​ឲ្យ​ខោ​ទ្រនាប់​សើម​ ​ដែល​កត្តា​នេះ​​​​មិន​ត្រឹម​តែ​បណ្ដាល​ឲ្យ​មាន​ក្លិន​មិន​ល្អ​ប៉ុណ្ណោះ​ទេ​ វា​ក៏​អាច​ធ្វើ​​ឲ្យ​យើង​មាន​ហានិភ័យ​នៃ​ការ​​ឆ្លង​មេរោគ​ទ្វារ​មាស​ផង​ដែរ។​ ដូច្នេះ​ហើយ​ ​យើង​គួរ​តែ​ជូត​សម្អាត​កន្លែង​សំខាន់មួយ​នេះ​​ដោយ​ប្រើ​ក្រដាស​អនាម័យ​ ឬ​កំណាត់​ទន់​ៗ ដើម្បី​ឲ្យ​ខោ​ទ្រនាប់​របស់​យើង​មាន​ភាព​ស្ងួត​ជានិច្ច​។ ​​​​​​​​​​ជាមួយ​គ្នា​នេះ​ដែរ​ ការ​ប្រើប្រាស់​​ម្សៅ​ហ៊ុយ​លាប​ខ្លួន​ ឬ​ការ​ជូត​ខ្លាំង​ៗ​នៅ​ត្រង់​ទ្វារ​មាស​ វា​អាច​ធ្វើ​ឲ្យ​ទ្វារ​មាស​ស្ងួត​ខ្លាំង​ ដែល​អាច​បណ្ដាល​ឲ្យ​មាន​ភាព​រមាស់​ និង​បញ្ហា​ស្ងួត​ទ្វារ​មាស​​ផង​ដែរ​​។​ លើស​ពី​នេះ​ វា​ក៏​​អាច​បង្ក​ឲ្យ​មាន​ការ​ឈឺ​ចាប់​នៅ​ពេល​រួម​ភេទ​ និង​ធ្វើ​ឲ្យ​យើង​ងាយ​រង​របួស​ ព្រម​ទាំង​អាច​បណ្ដាល​ឲ្យ​កើត​មាន​ហានិភ័យ​នៃ​ជំងឺ​​មហារីក​ស្រទាប់​ស្បូន​ ​ថែម​ទៀត​ផង​ ប្រសិនបើ​យើង​ប្រើប្រាស់​ម្សៅ​ហ៊ុយ​​នៅ​ត្រង់​បរិវេណ​ទ្វារ​ធំ​ និង​រន្ធ​យោនី​។​​​ ២. ផ្លាស់ប្ដូរ​សំឡី​អនាម័យ​ឲ្យ​បាន​​ទៀងទាត់​ ​ជាទូទៅ​ ស្រី​ៗ​យើង​​តែងតែ​ផ្លាស់ប្ដូរ​សំឡី​អនាម័យ​ជា​រៀង​រាល់​៤​ទៅ​៦​ម៉ោង​ម្ដង​។​ ប៉ុន្តែ​ប្រសិន​បើ​យើង​មក​រដូវ​ច្រើន​ៗ​ យើង​​​គប្បី​​ផ្លាស់ប្ដូរ​សំឡី​អនាម័យ​ជា​រៀង​រាល់​៣​ទៅ​៤​ម៉ោង​។​ យ៉ាង​ណា​មិញ​ ​មាន​ស្រីៗ​ខ្លះ​​ មិន​សូវ​ខ្វល់ខ្វាយ​អំពី​រឿង​ផ្លាស់ប្ដូរ​សំឡី​ឲ្យ​បាន​ទៀងទាត់​ឡើយ​ នៅ​ពេល​ដែល​ខ្លួន​មក​រដូវ​តិច​ៗ ដែល​កត្តា​នេះ​នឹង​ធ្វើ​ឲ្យ​ស្បែក​របស់​​យើង​កើត​កន្ទួល​រមាស់​ ​ឬ​មាន​ក្លិន​មិន​ល្អ​ជា​ដើម​។​ លើស​ពី​នេះ​ ​ក្នុង​ករណី​ខ្លះ វា​ក៏​អាច​ធ្វើ​ឲ្យ​យើង​មាន​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​ផង​ដែរ។​ ​ហេតុ​ដូច្នេះ​ហើយ​ ស្រីៗ​យើង​គួរ​តែ​​ផ្លាស់ប្ដូរ​សំឡី​អនាម័យ​ឲ្យ​បាន​ទៀងទាត់​ និង​លាង​សម្អាត​កន្លែង​សំខាន់នេះ​​ជា​រៀងរាល់​ពេល​ដែល​យើង​ចូល​បន្ទប់​ទឹក ក្នុង​អំឡុង​ពេល​មក​រដូវ​។​ ៣. ​សម្អាត​កន្លែង​សម្ងាត់​​ក្រោយ​ពេល​រួម​ភេទ​ ស្រី​ៗ​យើង​គួរ​បង្កើត​ទម្លាប់​លាង​សម្អាត​កន្លែង​ប្រដាប់​ភេទ​​​រាល់​ពេល​​រួម​ភេទ​រួច​ ពីព្រោះ​​ធាតុ​រាវ​ក្នុង​រាងកាយ​ និង​ភាគ​ល្អិត​ពី​ស្រោម​អនាម័យ​អាច​បណ្ដាល​ឲ្យ​មាន​​ការ​រលាក​ ក៏​ដូចជា​ឆ្លង​មេរោគ​ទ្វារ​មាស​បាន​​ផង​ដែរ​។​ ហេតុ​នេះ​ហើយ​ ​ចូរ​លាង​សម្អាត​កន្លែង​សំខាន់​​នេះ​ជាមួយ​នឹង​ទឹកស្អាត​​ បន្ទាប់​ពី​រួម​ភេទ​រួច​ ដើម្បី​ការពារ​ខ្លួន​ពី​ជំងឺ​កាមរោគ​នានា​។ ៤. […]


សុខភាពស្ត្រី

៤ សំណួរ ម៉ាក់ៗកូនដំបូង តែងបារម្ភ និងឆ្ងល់ ជុំវិញការរួមភេទក្រោយសម្រាល

ក្រោយ​សម្រាល​កូន​រួច ម៉ាក់ៗ​ទើប​មាន​កូន​ដំបូង តែង​បារម្ភ និង​ចង់​ដឹង​ពី​បញ្ហា​សុខភាព​ច្រើន ទាំង​សុខភាព​ទូទៅ និង​ផ្លូវ​ភេទ។ ពាក់​ព័ន្ធ​​បញ្ហា​ផ្លូវភេទ​ក្រោយ​សម្រាល​វិញ ស្រីៗ​តែង​តែ​សួរ​ញឹក​ពី ៤ សំណួរ​ខាង​ក្រោម​នេះ ដែល​ក្រុម​ការងារ​យើង​បាន​លើក​យក​មក​បកស្រាយ​ជាមួយ​ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ។ សំណួរ ទី១. សម្រាល​កូន​រួច ពេល​ណា​អាច​រួម​ភេទ​បាន? ចម្លើយ៖ ចាស់ៗ​ត្រណម​ច្រើន ក្នុង​នោះ​តម្រូវ​ឲ្យ​ស្ត្រី​ជា​ម្តាយ​តម​រួមភេទ​ដល់​ទៅ ៣ខែ ក្រោយ​សម្រាល​កូន​រួច។ តែ​បើ​តាម​ក្បូន​ពេទ្យ​វិញ​អះ​អាង​ថា ក្រោយ​សម្រាល​កូន​រួច ៦​សប្តាហ៍ រាង​កាយ និង​ទ្វារមាស​ស្ត្រី​អាច​វិល​ត្រលប់​មក​សភាព​ធម្មតា​វិញ​ហើយ ដែល​​អំឡុង​ពេល​​នេះ​​ស្ត្រី​​អាច​ទៅ​ជួប​គ្រូពេទ្យ​តាម​ការ​ណាត់​ដើម្បី​ពិនិត្យ​មើល បើ​មិន​មាន​បញ្ហា​ទេ ​អាច​ចាប់​ផ្តើម​រឿង​គ្រែ​ជាមួយ​ដៃ​គូ​វិញ​បាន។ សំណួរ ទី២. រួមភេទ​លើក​ដំបូង​បន្ទាប់​សម្រាល​រួច អាច​ឈឺ​ចាប់​ទេ? ចម្លើយ៖ ជា​ការ​ពិត​ការ​រួមភេទ​លើក​ដំបូង​បន្ទាប់​ពី​សម្រាល​កូន​រួច ស្ត្រី​អាច​នឹង​ឈឺ​ចាប់ ដោយសារ​តែ​ទ្វារមាស​ស្ងួត ដោះ​ស្រាយ​បញ្ហា​នេះ គួរ​ប្រើ​ទឹក​រម្អិល​ជា​ជំនួយ។ សំណួរ ទី៣. រួមភេទ​ក្រោយ​សម្រាល​ដោយ​មិន​បាន​ការពារ ​អាច​មាន​កូន​អត់? ចម្លើយ៖ ជា​ទូទៅ​ក្រោយ​សម្រាល​កូន​រួច​ភ្លាម ​ស្ត្រី​មិន​ទាន់​មក​រដូវ​វិញ​ទេ ហើយ​វដ្ត​រដូវ​អាច​មក​វិញ​យូរ ឬ​ឆាប់​អាស្រ័យ​ទៅ​លើ​ការ​បំបៅ​ដោះ​កូន។ ចំពោះ​ស្ត្រី​ដែល​បំបៅ​ដោះ​កូន​ទៀង​ទាត់ ហើយ​ញឹក​ញាប់​អាច​ពន្យារ​ការ​មក​រដូវ​កាន់​តែ​យូរ ហើយ​ថែម​ទាំង​អាច​ជួយ​ពន្យារ​កំណើត​បាន​ទៀត​ផង។ ចំពោះ​ស្ត្រី​ដែល​បំបៅ​ដោះ​កូន​មិន​បាន​ទៀង​ទាត់ ឬ​បំបៅ​ដោយ​ម្សៅ​ទឹក​ដោះ​គោ ទោះ​ជា​មក​រដូវ ឬ​មិន​ទាន់​មក​រដូវ​ក្តី បើ​រួមភេទ​ដោយ​មិន​បាន​ការពារ​ទេ​នោះ អាច​នឹង​មាន​កូន​បាន។ សំណួរ ទី៤. ហេតុ​អី​ស្រីៗ​ខ្លះ​មិន​សូវ​មាន​ចំណង់​ផ្លូវ​ភេទ​ក្រោយ​សម្រាល? មាន​មូលហេតុ​ច្រើន​ធ្វើ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​ស្ត្រី​ក្រោយ​សម្រាល​ហាក់​ថយ​ចុះ […]


សុខភាពស្ត្រី

ការពារ​ឆ្លងរោគម្យ៉ាង ​បើ​ស្រីៗទៅនោមភ្លាម​ក្រោយ​រួម​ភេទ​រួច​

ក្រោយ​រួម​ភេទ​រួចភ្លាម​ស្រីៗ​គួរ​ទៅ​បន្ទប់​ទឹក​ដើម្បី​បត់ជើង​តូច​ ដោយ​ថា​ការ​ធ្វើ​បែប​នេះ​អាច​មាន​ប្រ​យោជន៍​ដល់​ការ​ការពារ​កុំ​ឲ្យ​ឆ្លង​រោគ​ផ្លូវ​ទឹកនោម។ ការ​​ឆ្លង​រោគ​នៅ​ផ្លូវ​ទឹកនោម​កើត​ឡើង​នៅ​ពេល​បាក់​តេរី​ចូល​ទៅ​ក្នុង​ផ្លូវ​នោម ដែល​ជា​ធម្មតា​ឆ្លង​កាត់​តាម​បង្ហួរ​នោម​ចូល​ទៅ​ដល់​ប្លោកនោម​ ហើយ​បាក់​តេរី​អាច​ទៅ​ដល់​ប្លោក​នោម​លឿន​ ព្រោះ​ថា​ពី​បង្ហួរនោម​ទៅ​កាន់​ប្លោក​នោម​មាន​ប្រវែង​ខ្លី​ចំពោះ​មនុស្ស​ស្រី​។ ពេល​យើង​បត់ជើង​តូច ក្រោយ​រួម​ភេទ​រួច នឹង​ជួយ​យើង​បញ្ចេញ​ពពួក​បាក់​តេរី​ដែល​កើត​មាន​នៅ​ពេល​កំពុង​រួម​ភេទ​ចេញ​មក​ក្រៅ​តាម​បង្ហួរ​នោម។ ទោះ​បី​ជា​វិធី​នេះ​មិន​មាន​ការ​បញ្ជាក់​ច្បាស់​ថា​អាច​ការពារ​ការ​ឆ្លង​រោគ​នៅ​ផ្លូវ​ទឹកនោម​ដោយ​សារ​ការ​រួម​ភេទ​បាន​ទាំង​ស្រុង តែ​ការ​ទៅ​បត់ជើង​តូច​ក្រោយ​រួម​ភេទ​ជា​វិធី​ងាយ​ស្រួល​មួយ​ដែល​យើង​គួរ​តែ​អនុវត្ត។​ បើ​អ៊ីចឹង​គួរ​ទៅ​បត់​ជើង​តូច​រយៈពេល​ប៉ុន្មាន​បន្ទាប់ពី​រួម​ភេទ? ជា​ការ​ល្អ​ស្រីៗ​យើង​គួរ​ទៅ​បត់ជើង​តូច​ក្នុង​រង្វង់​៣០​នាទី​បន្ទាប់​ពី​រួមភេទ​រួច ដើម្បី​អាច​ជួយ​ទប់​ស្កាត់​ឆ្លង​រោគ​នៅ​ផ្លូវទឹក​នោម​នេះ ពោល​គឺ​កាន់​តែ​ឆាប់ កាន់​តែ​ប្រសើរ​។ ដូច​គ្នា​ដែរ បើ​ទោះបី​ជា​ពេល​ប្រព្រឹត្ត​សម្មភាព​លើ​គ្រែ​ដោយ​មិន​បាន​ប្រើ​លិង្គ​ស៊ក​បញ្ចូល​ក្នុង​ទ្វារមាស​ក៏​ដោយ តែ​បើ​មាន​ការ​ប្រើ​មាត់ និង​អណ្ដាត​ជំនួស​នោះ ក៏​អាច​មាន​ឱកាស​ឆ្លង​បាក់​តេរីពី​មាត់ និង​អណ្ដាត​ទៅ​លើ​ទ្វារមាស​ស្រីៗ​យើង​ដូច​គ្នា។ ដូច​នេះ ស្រីៗ​យើង​ក៏​គួរ​តែ​ទៅ​នោម​ចេញ ក្រោយ​បញ្ចប់​ប្រតិបត្តិ​ការ​ដែរ​។ ​​ការ​ទៅ​បត់ជើង​តូច​ក្រោយ​រូម​ភេទ​នេះ​ មិន​មែន​ជា​រឿង​ត្រូវ​តែ​ធ្វើ​ទេ ប៉ុន្តែ​ថា​បើ​យើង​អនុវត្ត វា​នឹង​មាន​ប្រយោជន៍​សម្រាប់​ស្រីៗ​យើង​។


បញ្ហាស្ត្រីផ្សេងទៀត

រឿងរ៉ាវ​ទាំង​៧​ ​កើត​លើ​កន្លែង​សម្ងាត់ស្រីៗ​​ពេលវ័យ​កាន់​តែ​ចាស់

​​នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ច្រើន​ ទ្វារ​មាស​​ក៏​មាន​ការ​ផ្លាស់ប្ដូរ​ដូច​ទៅ​នឹង​រាងកាយ​របស់​យើង​ផង​ដែរ។​​ ​ប្រសិន​បើ​ស្រីៗ​យើង​គិត​ថា​ ​​ការ​ផ្លាស់ប្ដូរ​នេះ​ គឺ​សំដៅ​​តែ​ទៅ​លើ​រូប​រាង​នៃ​ទ្វារ​មាស​នោះ​ យើង​ប្រហែល​ជា​យល់​ច្រឡំ​ហើយ​។​ ​នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ចាស់​ ​អារម្មណ៍​ ក៏​ដូច​ជា​មុខងារ​នៃ​ទ្វារ​មាស​ក៏​មាន​ការ​​ប្រែប្រួល​ដែរ។​ យ៉ាង​ណា​មិញ​ ប្រសិន​បើ​យើង​មិន​បាន​ត្រៀម​ខ្លួន​ជាមុន​ទេ​នោះ​ យើង​អាច​​នឹង​មាន​ការ​ភ្ញាក់ផ្អើល​។​​ ដូច្នេះ​ហើយ​ ​នៅ​ពេល​ដែល​យើង​បាន​ដឹង​អំពី​​រឿងរ៉ាវ​ទាំង​៧​​ដែល​នឹង​ត្រូវ​កើត​ឡើង​​​តាម​ធម្មជាតិ​ ​​យើង​​មិន​ត្រឹម​តែ​អាច​ត្រៀម​ខ្លួន​រួច​រាល់​ដើម្បី​ទទួល​យក​វា​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​​វា​ក៏​អាច​ជួយ​ពន្យារ​ភាព​ចាស់​​បាន​ផង​ដែរ។​ ១. សាច់ដុំ​​បាតអាង​ត្រគាក​ចុះ​ខ្សោយ​ ​​​​​​ការ​បាត់បង់​ម៉ាស​សាច់ដុំ​ គឺ​ជា​រឿង​ធម្មតា​​នៅ​ពេល​ដែល​​យើង​​មាន​អាយុ​កាន់​តែ​ច្រើន​ ដែល​​កត្តា​នេះ​បណ្ដាល​ឲ្យ​សាច់ដុំ​ចុះ​ខ្សោយ​ ដែល​សាច់​ដុំ​អាង​ត្រគាកនេះ​​ ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ទ្រទ្រង់​អាង​ត្រគាក។​ ​​ជាមួយ​នឹង​ការ​ចុះ​ខ្សោយ​នៃ​សាច់​ដុំ​អាង​ត្រគាក​ ការ​ទ្រទ្រង់​ប្លោក​នោម​ និង​ស្បូន​ក៏​​មាន​ការ​ធ្លាក់​ចុះ​​ផង​ដែរ​ ដែល​នាំ​​ឲ្យ​មាន​​ការ​ហូរ​​នោម​ដោយ​មិន​ដឹង​ខ្លួន ​ឬ​ជួប​បញ្ហា​​ស្រុត​ស្បូន​ ។ ​​ម្យ៉ាង​វិញ​ទៀត​ សាច់ដុំ​បាត​​អាង​ត្រគាក​ ក៏​អាច​ចុះ​ខ្សោយ​ដោយ​សារ​តែ​ការ​ឡើង​ទម្ងន់​រាងកាយ​ផង​ដែរ​​ ដូច​នេះ​វា​មាន​សារៈសំខាន់​ណាស់​ ក្នុង​ការ​រក្សា​​ទម្ងន់​ខ្លួន​ឲ្យ​មាន​សុខភាព​ល្អ​ និង​​ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ​ ដើម្បី​ពង្រឹង​សាច់​ដុំ​ទាំង​នេះ​។ ២. រោម​ប្រដាប់​ភេទ​ប្រែប្រួល ដូច​ទៅ​នឹង​សក់​របស់​យើង​ផង​ដែរ​ ​រោម​ប្រដាប់​ភេទ​​ក៏​មាន​ការ​វិវត្ត​ទៅ​តាម​វ័យ​ដូច​គ្នា​។​ វា​អាច​ប្រែប្រួល​ទៅ​ជា​ស្កូវ​ បន្ទាប់​មក​ក៏​ស្ដើង​ទៅៗ​ ហើយ​ចុង​ក្រោយ​ វា​​​នឹង​ជ្រុះ​អស់​។​ ៣. ការ​ប្រែ​ប្រួល​លើ​ប្រដាប់​ភេទ​ ​​​​​​នៅ​ពេល​ដែល​យើង​​មាន​វ័យ​កាន់​តែ​ចាស់​ កម្រិត​អ័រម៉ូន​អឹស្រ្តូសែន​នៅ​ក្នុង​រាងកាយ​របស់​យើង​​នឹង​មាន​ការ​ថយ​ចុះ​។​ កត្តា​នេះ​ នឹង​នាំ​ឲ្យ​ជាលិកា​នៅ​ក្នុង​យោនី​ប្រែ​ក្លាយ​ទៅ​ជា​ស្ដើង​ ​ឬ​ស្លេកស្លាំង​ជា​ដើម​។​ ​ការ​ផ្លាស់ប្ដូរ​ទាំង​នេះ ​គឺ​ជា​រឿង​ធម្មតា​ ​យើង​ចាំបាច់​ត្រូវ​លាង​សម្អាត​​បរិវេណ​តំបន់​​ពិសេស​របស់​យើង​ថ្នមៗ និង​​ចៀសវាង​​ការ​បង្ក​របួស​ផ្សេងៗ​។ ​​​​៤. ងាយ​ឆ្លង​មេរោគ​​ផ្លូវ​ទឹក​នោម​  ជាមួយ​នឹង​កម្រិត​អ័រម៉ូន​អឺស្រ្តូហ្សែន​ទាប​នៅ​ក្នុង​រាងកាយ​​ ការ​ឆ្លង​មេរោគ​ម្ដង​ហើយ​ម្ដង​ទៀត ក៏​ដូច​ជា​ការ​ហូរ​នោម​ដោយ​មិន​ដឹង​ខ្លួន​ ក៏​អាច​កើត​ឡើង​​ជា​ញឹកញាប់​ផង​ដែរ​។​ បញ្ហា​នេះ​ គឺ​បណ្ដាល​មក​ពី​ជាលិកា​នៅ​ជុំវិញ​បង្ហួរ​នោម […]


ជំងឺគីសក្រពេញអូវែ

ជំងឺ​ដុំ​គីស​ទឹក​លើ​ក្រពេញ​អូវែ អាចជា​បញ្ហាធ្វើឲ្យ​ស្រីៗគ្មានកូន

ស្រីៗ​ស្ថិត​ក្នុង​វ័យ​បន្ត​ពូជ​ទំនង​ជា​ធ្លាប់​បាន​ឮ​ ឬ​ខ្លះ​អាច​ថា​​​មិន​ធ្លាប់​ឮ​ពី​ប្រ​ភេទ​ជំងឺ​ដុំ​គីស​ទឹក​លើ​ក្រពេញ​អូវែ​នេះ​ក៏​ថា​បាន។ ជំងឺ​ប្រ​ភេទ​នេះ​អាច​ធ្វើ​ឲ្យ​ស្រី​យើង​ពិបាក​មាន​កូន ហើយ​​អាច​​បង្ក​ជា​ឱកាស​ឲ្យ​កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ និង​ជំងឺ​បេះដូង​ទៀត​ផង​។ ១. ព័ត៌មាន​ទូទៅ ជំងឺ​ដុំ​គីស​ទឹក​លើ​ក្រពេញ​អូវែ​ (Polycystic ovary syndrome ឬPCOS)​ គឺ​ជា​បញ្ហា​អ័រម៉ូន​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​លើ​ស្រី​ក្នុង​វ័យ​បន្ត​ពូជ​ភាគច្រើន​នៅ​អាយុ​១៥​ទៅ ៤៤​ឆ្នាំ។ ជំងឺ​ប្រភេទ​នេះ​អាច​មាន​លក្ខណៈ​សម្គាល់​បី​យ៉ាង​សំខាន់​គឺ៖​ រដូវ​មិន​ទៀងទាត់​៖ នេះ​មាន​ន័យ​ថា​អូវែ​របស់​ស្រីៗ​យើង​មិន​បាន​បញ្ចេញ​ស៊ុត​មេជីវិត​ញី​ទៀង​ទាត់​។​ អ័រម៉ូន​អង់​ដ្រូហ្សែន​ខ្ពស់៖ ការ​កើន​ឡើង​ខ្ពស់​នៃ​កម្រិត​ «អ័រម៉ូនៅភេទប្រុស»​នៅ​ក្នុង​រាង​កាយ​ អាច​បង្ក​ឲ្យ​មាន​ដុះ​រោម​ច្រើន​នៅ​លើ​មុខ និង​រាង​កាយ​។ ដុំ​ថង់​ទឹក​តូចៗ​ច្រើន​ក្នុង​អូវែ៖ ការណ៍​នេះ​ធ្វើ​ឲ្យ​អូវែ​រីកធំ និង​មាន​ផ្ទុក​ថង់​ពេញ​ដោយ​ទឹកជា​ច្រើន​នៅ​ព័ន្ធ​ជុំ​វិញ​ស៊ុត​។ បើ​មាន​ចេញ​លក្ខណៈ​ពីរ​ក្នុង​ចំណោម​បី​នេះ ស្រីៗ​យើង​គូរ​ទៅ​ជួប​ពេទ្យ​ដើម្បីធ្វើ​រោគ​វិនិច្ឆ័យ​ជំងឺ​ដុំ​គីស​ទឹក​លើ​ក្រពេញ​អូវែ។​ ២. រោគ​សញ្ញា​ផ្សេង​ទៀត ស្រីៗ​​ដែល​មាន​ចេញ​រោគ​សញ្ញា​ជំងឺ​ដុំ​គីស​ទឹក​លើ​ក្រពេញ​អូវែ​ ជា​ធម្មតា​ចេញ​រោគ​សញ្ញា​នៅ​វ័យ​ជាង​២០​ឆ្នាំ ឬ​តិច​ជាង​នេះ ខណៈ​មាន​ស្រ្តី​ប្រហែល​ជា​៧០​ភាគរយ ការ​សិក្សា​បញ្ជាក់​ថា​មិ​ន​មាន​ចេញ​រោគ​សញ្ញា បើ​ទោះ​បី​ជា​កើត​ជំងឺ​នេះ។​ រោគ​សញ្ញា​ទាំង​នោះ​រួម​មាន​៖ រដូវ​មិន​ទៀង ឬ​បាត់​រដូវ​តែម្ដង​ មិន​ងាយ​មាន​ផ្ទៃពោះ ព្រោះតែ​មេជីវិត​ញី​ធ្លាក់​មិន​ទៀងទាត់ ឬ​មិន​ធ្លាក់​មេជីវិត​ញី​ ដុះ​រោម​ច្រើន​លើ​មុខ ទ្រូង ខ្នង និង​កំប៉េះ​គូទ ឡើង​ទម្ងន់ ជ្រុះ​សក់ ស្បែក​ឡើង​ខ្លាញ់ ឬ​មុន ជំងឺ​ប្រភេទ​នេះ​ក៏​មាន​ទំនាក់​ទំនង​នឹង​ការ​បង្កើត​ឱកាស​ឲ្យ​កើត​មាន​បញ្ហា​សុខភាព​ផ្សេង​ទៀត​ដូច​ជា​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ និង​ជំងឺបេះដូង ដោយសារ​មាន​កម្រិត​កូលេស្តេរ៉ូល​ខ្ពស់​។ ៤. មូល​ហេតុ​បង្ក​ ក្រុម​គ្រូពេទ្យ​នៅ​មិន​ទាន់​ដឹង​ច្បាស់ទេ​ថា​ជំងឺ​នេះ​បង្ក​ឡើង​ដោយ​មូល​ហេតុ​អ្វី​ឲ្យ​ប្រាកដ​នោះ។ ក្រុម​គ្រូពេទ្យ​ជឿ​ថា​ការ​កើន​ឡើ​ង​កម្រិត​អ័រម៉ូន​ភេទ​ប្រុស​នៅ​ក្នុង​រាង​កាយ​ស្រីៗ​បាន​រារាំង​អូវែ​ក្នុង​ការ​ផលិត​ស៊ុត និង​ធ្វើ​ឲ្យស៊ុត​មិន​មាន​ដំណើរ​ការ​ប្រក្រតី។​ ដូច​គ្នា​ដែរ​បញ្ហា​តំណពូជ ភាព​ធន់នឹង​អាំង​ស៊ុយ​លីន និង​ការ​រលាក​សុទ្ធ​តែ​មាន​ទំនាក់​ទំនង​ធ្វើ​ឲ្យ​​មាន​ការ​កើន​ឡើង​អ័រម៉ូន​ភេទ​ប្រុស​អង់​ដ្រូហ្សែន​។ ស្រ្តី​អាច​មាន​ដល់​៧០ភាគរយ​មាន​ភាធន់​នឹង​អាំង​ស៊ុយ​លីន​ពេល​កើត​ជំងឺ​ដុំ​គីស​ទឹក​លើ​ក្រពេញ​អូវែ ដែលធ្វើ​ឲ្យ​កោសិកា​មិន​អាច​​ប្រើ​ប្រាស់​អាំង​ស៊ុយ​លីន​បាន​ត្រឹម​​ត្រូវ​។ អាំងស៊ុយ​លី​ន គឺជា​អ័រម៉ូន​ផលិត​ឡើង​ដោយ​លំពែង ជូយ​ដល់​រាង​កាយ​គ្រប់​គ្រង​ និង​បំប្លែង​ជាតិ​ស្ករ​ពី​អាហារ​ទៅជា​ថាម​ពល​។ […]


ការមករដូវ

ចុក​រមួល​សាច់​ដុំ​មុន​មក​រដូវ​ ប៉ុន្តែ​​បែរ​ជា​​ពុំ​មក​រដូវ​ ​​មូលហេតុ​អ្វី?

​ជា​​ទូទៅ​​ស្រីៗ​យើង​តែងតែ​កើត​មាន​អាការៈ​ចុក​រមួល​សាច់​ដុំ​​មុន​ពេល​មក​រដូវ​​ជា​រៀង​រាល់​ខែ​នៅ​ថ្ងៃ​ពិសេស​របស់​ខ្លួន​។ ​តើ​អ្នក​ដឹង​ទេ​ថា​ ហេតុអ្វី​បាន​ជា​យើង​មាន​អាការៈ​រមួល​ក្នុង​ពោះ​​បែប​​នេះ​? ពិត​ណាស់​ នៅ​អំឡុង​ពេល​នៃ​​វដ្ត​រដូវ​ ស្បូន​របស់​យើង​នឹង​បង្រួម​ ក៏​ដូចជា​បញ្ចេញ​ស្រទាប់​ខាងក្នុង​។​ នៅ​ពេល​នោះ​ដែរ​ អ័រម៉ូន​Prostaglandins ក៏​បាន​បញ្ចេញ​មក​ក្នុង​រាងកាយ​ ដែល​បណ្ដាល​ឲ្យ​មាន​ការ​ឈឺចាប់​ និង​ការ​រលាក​នៅ​ក្នុង​ស្បូន​ ​រួម​ទាំង​មាន​​ហើម​ផង​ដែរ។​​​ ប៉ុន្តែ​ ប្រសិនបើ​យើង​ជួប​នឹង​អាការៈ​ចុក​រមួល​ក្នុង​ពោះ​​ ហើយ​​បែរ​ជា​មិន​មក​រដូវ​វិញ​នោះ​​ តើ​នឹង​មាន​អ្វី​កើត​ឡើង​? ១. បែក​គីស​ដៃ​ស្បូន ​​ជា​ធម្មតា​ អូវែ​បង្កើត​​គីស​មួយ​ចំនួន​ ខណៈ​ពេល​ដែល​​​កំពុង​ត្រៀម​បញ្ចេញ​ពង​អូវុល​​ ហើយ​វា​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង​។​ ប៉ុន្តែ​​ នៅ​ក្នុង​ករណី​ខ្លះ​ គីស​ទាំងនោះ​នឹង​នៅ​តោង​​ជាប់​នឹង​អូវែ​ ហើយ​វា​នឹង​បណ្ដាល​ឲ្យ​មាន​បញ្ហា​នៃ​គីស​ដៃ​ស្បូន​។​​ ការ​បែក​គីស​ដៃ​ស្បូន​ នឹង​បង្ក​ឲ្យ​មាន​ការ​ឈឺចាប់​​​ដូចជា​ចុក​រមួល​ក្នុង​ពោះ​​​ និង​មាន​ករណី​កម្រ​ខ្លះ​ អាច​បណ្ដាល​ឲ្យ​មាន​អាការៈ​ក្ដៅ​ខ្លួន​ ឆ្អល់​ពោះ​ និង​ក្អួត​​ថែម​ទៀត​ផង​។ ២. ជំងឺ​អត់​មាន​វដ្ដ​រដូវ  ​​​ជំងឺ​​អត់​មាន​វដ្ត​រដូវ​នេះ ​កើត​​ឡើង​ជា​ទូទៅ​ និង​យូរ​ៗ​ម្តង​ប៉ុណ្ណោះ​។​ ​ជំងឺ​នេះ​ សំដៅ​ទៅ​លើ​ការ​ផ្លាស់ប្ដូរ​អ័រម៉ូន​នៅ​ក្នុង​រាងកាយ​របស់​យើង​ ដែល​អាច​រារាំង​អូវែ​មិន​ឲ្យ​បញ្ចេញ​ពង​ និង​ជា​ហេតុ​បណ្ដាល​ឲ្យ​យើង​ពុំ​មាន​រដូវ​។ ៣. ការ​មាន​ផ្ទៃពោះ ​ប្រសិនបើ​ស្រីៗ​យើង​មាន​ការ​ចុក​រមួល​សាច់​ដុំត្រង់​ពោះ​​ ដោយ​​ពុំ​មាន​សញ្ញា​ណាមួយ​បង្ហាញ​ថា​ យើង​នឹង​មក​រដូវ​ទេ​នោះ​ ​យើង​ប្រហែល​ជា​អាច​មាន​ផ្ទៃពោះ​​។​​ ជា​​ទូទៅ​ នៅ​ដំណាក់កាល​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ​ រាងកាយ​របស់​យើង​​នឹង​បង្ហាញ​នូវ​សញ្ញា​ផ្សេង​ៗ​ដែល​ស្រដៀង​ទៅ​នឹង​ការ​មក​រដូវ​ដែរ​ ដូចជា​ការ​អស់​កម្លាំង​ ​ការ​ផ្លាស់ប្ដូរ​អារម្មណ៍​ និង​ចុក​រមួល​សាច់​ដុំ​ជាដើម​។ ៤. ជំងឺ​រលាក​អាង​ត្រគាក ជំងឺ​រលោក​អាង​ត្រគាក​ កើត​ឡើង​ដោយសារ​តែ​ការ​រួម​ភេទ​ដែល​​មិន​មាន​សុវត្ថិភាព​ ​ពី​ព្រោះ​វា​គឺ​ជា​ជំងឺ​ដែល​ឆ្លង​តាម​ការ​រួម​ភេទ​។​ ​វា​បង្ក​រោគ​ដោយ​បាក់តេរី​ ដែល​​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្បូន​ ដៃ​ស្បូន (Fallopian tubes) […]


សុខភាពស្ត្រី

២ ចំណុច ស្រីៗគិតខុសទាំងស្រុងពីហានិភ័យជំងឺមហារីកមាត់ស្បូន

ស្ត្រី​ភាគ​ច្រើន​គិត​ថា ខ្លួន​មិន​មាន​ហានិភ័យ​ទៅ​នឹង​មហារីក​មាត់​ស្បូន​ទេ ដោយ​សម្អាង​ថា ទី១ ខ្លួន​នៅ​វ័យ​ក្មេង និង​ទី២ មិន​មាន​ក្រុម​គ្រួសារ​កើត​ជំងឺ​មហារីក​មាត់​ស្បូន។ នេះជាការលើកឡើងរបស់លោកស្រី​វេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកា​សេវាកម្ម​គ្លីនិករ៉ាក់។ ការ​យល់​ឃើញ​បែប​នេះ លោកស្រី​វេជ្ជបណ្ឌិតអះ​អាង​ថា ជា​ការ​យល់​ច្រឡំ ពី​ព្រោះ​គេ​បាន​រក​ឃើញ​ថា ស្ត្រី​ទាំង​ឡាយ​ណា​ក៏​ដោយ ក្នុង​១ជីវិត​របស់​ស្ត្រី យ៉ាង​ហោច​ណាស់​ក៏​មាន​ប្រឈម​មុខ ១ដង កើត​ជំងឺ​មហារីក​មាត់​ស្បូន ជា​ពិសេស​ស្ត្រី​ដែល​មាន​ការ​រួមភេទ។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! លោកស្រី​វេជ្ជបណ្ឌិត​បន្ត​ថា បែប​នេះ ទើប​អង្គការ​សុខភាព​ពិភពលោក (WHO) ណែនាំ​ថា ស្ត្រី​ទាំង​ឡាយ​ណា​ដែល​មាន​ការ​រួមភេទ គប្បី​ទៅ​ស្រាវជ្រាវ​រក​មើល​កោសិកា​ប្រែប្រួល ដែល​អាច​ជំរុញ​ឲ្យ​ទៅ​មហារីក​យ៉ាង​ហោច​ណាស់ ឲ្យ​បាន ១ដង/ ជីវិត បើ​សិន​ជា​ពុំ​មាន​លទ្ធភាព។ ប៉ុន្តែ​បើ​សិន​ជា​មាន​លទ្ធភាព​វិញ គួរ​តែ​ទៅ​តាម​ដាន​សុខភាព​ទាក់ទង​នឹង​ជំងឺ​មហារីកមាត់ស្បូន​ឲ្យ​បាន​រៀង​រាល់ ១ឆ្នាំ/ម្តង។ ប្រសិន​លទ្ធផល​មិន​មាន​ការ​ប្រែប្រួល ៣ឆ្នាំ​ជាប់​គ្នា យើង​អាច​ទៅ​តាម​ដាន ៣-៥ឆ្នាំ/ម្តង ចំពោះ​អ្នក​មិន​មាន​ការ​ប្រឈម​មុខ​ខ្ពស់​នឹង​ជំងឺ​មហារីក​មាត់ស្បូន។ [embed-health-tool-ovulation] ចំពោះ​អ្នក​ប្រឈម​មុខ​ខ្ពស់​នឹង​ជំងឺ​មហារីកមាត់​ស្បូន​ ដូចជា ស្ត្រី​ដែល​មាន​ក្រុម​គ្រួសារ​កើត​ជំងឺ​មហារីក ស្ត្រី​ប្រឡូក​ក្នុង​ការ​រួមភេទ​ទាំង​វ័យក្មេង ស្ត្រី​មាន​ប្រព័ន្ធ​ការពារ​រាងកាយ​ចុះ​ខ្សោយ (អ្នក​ជំងឺ​អេដស៍ អ្នក​ជំងឺ​ថ្លើម ទឹកនោម​ផ្អែម) អ្នក​មាន​ដៃគូ​រួមភេទ​ច្រើន លោកស្រី​វេជ្ជបណ្ឌិត​ណែនាំ​ឲ្យ​ស្រាវជ្រាវ​រក​មេរោគ HPV ១ឆ្នាំ/ម្តង ទោះ​លទ្ធផល​ឃើញ​ថា […]


សុខភាពស្ត្រី

អ្វី​ជា​បូស​សុដន់ ហើយស្រីៗ​ណាខ្លះ​ប្រឈម​កើត​បូសសុដន់?

ស្រីៗ​គួរ​ប្រុង​ប្រយ័ត្ន​ជា​មួយ​ជំងឺ​បូស​សុដន់ (អាប់សែ​សុដន់) ព្រោះ​អាច​កើត​ចំពោះ​ស្ត្រី​គ្រប់​វ័យ ជា​ពិសេស​ស្ត្រី​កំពុង​បំបៅ​ដោះ​កូន។ បូស​សុដន់ ​ជា​ជំងឺ​ឆ្លង និង​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត។ "Hello គ្រូទេព្យ" នឹងណែនាំ​ពី​វិធីការ​ពារ និង​ព្យាបាល។ ១- រោគសញ្ញាជំងឺបូសសុដន់ (អាប់សែសុដន់) រោគ​​​សញ្ញា​​​ទូទៅ​​​នៃ​ជំងឺ​​​បូស​​​សុដន់​មាន ​ឈឺ​ហើម ស្ទះ​ទឹកដោះ ​រមាស់​ក្ដៅ​ខ្លួន ​មាន​ខ្ទុះ​ហូរ​ចេញ​ពី​ក្បាល​សុដន់​ជាដើម។ រោគ​សញ្ញា​អាច​​​ច្រើន​ជាង​នេះ នៅ​ពេល​ស្ថាន​ភាព​ជំងឺ​​​កាន់​តែ​ធ្ងន់ធ្ងរ ​ហើយ​ចំពោះ​ស្រីៗ​​​​កំពុង​បំបៅ​ដោះ​កូន រោគ​សញ្ញា​គឺ​អាច​​​​ធ្ងន់ធ្ងរ​ជាង​ធម្មតា។ បើ​មានបូស​សុដន់កើត​លើ​អ្នក​មិន​បំបៅ​ដោះ​កូន ​អាច​ជា​សញ្ញា​ជំងឺ​ទឹកនោម​ផ្អែម​ ឬ​ក៏​ជំងឺ​មហារីក​ប្រភេទ​កម្រ​ណា​មួយ។ មាន​ករណី​កម្រ​មួយ​ចំនួន អាច​បណ្ដាល​អ្នក​មាន​ជំងឺ​ប្រភេទ​នេះ ​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត បើ​សិន​ជា​វាវិត្ត​ក្លាយ​ជា​មេរោគ​សាហាវ​រីករាលដាល​ដល់​ចរន្ត​ឈាម។ ២- មូលហេតុនាំឲ្យកើតបូសសុដន់ បូសសុដន់ ជា​ប្រភេទ​ជំងឺឆ្លង​​​​បង្ក​ឲ្យ​មាន​ការ​ឈឺ​ចាប់ ភាគ​ច្រើន​បណ្ដាល​មក​ពី​ការ​ឆ្លង​បាក់តេរី ពិសេស​គឺ​ពពួក​បាក់តេរី ​ស្តាហ្វីឡូកូក។ ពួក​វា​ឆ្លង​ចូល​ទៅ​ក្នុង​ខ្លួន​យើង​តាម​រយៈ​ក្បាល​សុដន់ ឬ​ក៏​ស្បែក​សុដន់​ដាច់​រលាត់ បង្ក​ទៅ​ជា​ជំងឺ​រលាក​សុដន់​ឲ្យ​ជាលិកា​ខ្លាញ់​ឡើង​ហើម​សង្កត់​លើ​បំពង់​បញ្ចេញ​ទឹក​ដោះ។ នៅ​ពេល​សុដន់​​​រលាក​កាន់​តែ​ខ្លាំង​បណ្ដាល​ឲ្យ​បំពង់​ទឹក​ដោះ​ចាប់​ផ្ដើម​ស្ទះ បង្ក​ឲ្យ​មាន​ខ្ទុះ​ប្រមូល​ផ្ដុំ​គ្នា​ក្លាយ​ទៅ​ជា​បូស ឬ​​អាប់សែ។ ៣- វិធីព្យាបាល គួរ​ទៅ​ព្យាបាល​មន្ទីរ​ពេទ្យ​ ព្រោះយើងនឹង​ទទួល​បាន​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​មួយ​ជាក់​លាក់។ ពេទ្យ​ជំនាញនឹង​​សាក​សួរ​រោគ​សញ្ញា​ ដូច​ជា ​ពិនិត្យ​មុខ​របស់​បូស​ ហើយ​បើ​សិន​ចាំ​បាច់ ​នឹង​តម្រូវ​​ឲ្យ​យើង​ធ្វើ​តេស្ត​ឈាម​រក​មេរោគ​មួយចំ​​នួន ឬ​មើល​បរិមាណ​គ្រាប់​ឈាម​ស។ លទ្ធផល​តេស្ត​នេះ​អាច​ផ្ដល់​ព័ត៌មាន​ទាក់ទង​ទៅ​នឹង​ប្រតិកម្ម​ប្រព័ន្ធ​ភាព​ស៊ាំ​ក្នុង​រាង​កាយ​បាន។ ចំពោះ​ស្រីៗ​កំពុង​បំបៅ​ដោះ​កូន គ្រូពេទ្យ​អាច​នឹង​យក​ទឹក​ដោះ​កើត​បូស​ ទៅ​ពិនិត្យ​រក​មើល​មេរោគ​ដើមហេតុ​បង្ក​ឲ្យ​កើត​បូស។ ដោយសារ​អ្នក​ជំងឺ​ភាគច្រើន​ចាប់​ផ្ដើម​ស៊ាំ​នឹង​ប្រភេទ​ថ្នាំអង់ទីប៊ីយូទិក (ថ្នាំផ្សះ) គ្រូពេទ្យ​​​អាច​ធ្វើ​តេស្ត​មន្ទីរ​ពិសោធន៍​ផ្សេង​ទៀត​ដើម្បី​ដឹង​ពី​ប្រភេទ​អង់ទីប៊ីយូទិចល្អ​សម្រាប់​យើង​ ហើយ​បើ​សិន​ជា​ជំងឺ​ធ្ងន់ធ្ងរ​ខ្លាំង គឺ​មាន​វិធី​សាស្ត្រ​​​ដើម្បី​ព្យាបាល​តាម​រយៈ​ការ​បង្ហូរ​ខ្ទុះ​ចេញ​ពី​សុដន់​ មាន​ពីរ​បែប។ - វិធីសាស្ត្រទី១៖ បូម​​​ខ្ទុះ​ចេញ​តាម​រយៈ​ជំនួយ​ពី​ម៉ាស៊ីន​អេកូ។ ក្នុង​ករណី​បូស​មិន​ទាន់​ធ្លាយ វិធី​នេះ​ល្អ​ជាង​គេ​ ព្រោះ​រូបភាព​របស់​ម៉ាស៊ីនអេកូ អាច​ប្រាប់​ពី​បរិមាណ​ខ្ទុះ​នៅ​ក្នុង​បូស ​បង្ក​ភាព​ងាយ​ស្រួល​ក្នុង​ការ​បូម​ចេញ ​កាត់​បន្ថយ​ហានិភ័យ​ការ​ឆ្លង​មេរោគ​ថែម​ទៀត ឬ​ករណី​ចាក់​ម្ជុល​បូម​ហួស​កន្លែង​ជាដើម។ - វិធីសាស្ត្រទី២៖ ការ​វះ​បង្ហួរ​ខ្ទុះ​ធម្មតា។ វិធី​សាស្ត្រ​ធ្វើ​ឡើង​​​​ដោយ​វះ​ចោះ​រន្ធ​តូច​មួយ​​​លើ​​ផ្ទៃ​​​មុខ​​​បូស​​ឲ្យ​​​ខ្ទុះ​​​ហូរចេញ​​​មក​​​ក្រៅ។ បន្ទាប់មក​លាង​មុខ​របួស​​រំងាប់​​មេរោគ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ