សុខភាពស្ត្រី

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន នៅ May 06, 2022

សុខភាព​ស្ត្រី​- ​មាន​គ្នា​យើង​ច្រើន​ណាស់​កំពុង​ប្រឈម​បញ្ហាស្រីៗ ដែល​ប្រុសៗ​ភាគ​ច្រើន​មិន​យល់។ ​បញ្ហា​ផ្លូវ​ភេទ​​​មួយ​ចំនួន​ដែល​លម្អិត​ក្នុង​ផ្នែក​នេះ​មាន ​ជំងឺគីសក្រពេញអូវែ ​ជំងឺដុំស្បូន ​ការបង្ករោគអាងត្រគាក ​ជំងឺក្រពេញទីរ៉ូអ៊ីត ​ការអស់រដូវ ​ការពិនិត្យនិង​ធ្វើតេស្តសុខភាពស្រ្តី ​ការមករដូវ ​បញ្ហា​ស្ត្រី​ផ្សេងទៀត​ ​ ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពស្ត្រី

ទ្វារមាសធុំក្លិនស្អុយឆ្អេះឆ្អាប ស្រីៗគួរញ៉ាំអាហារប្រភេទនេះ ជួយកម្ចាត់ក្លិនបានច្រើន

ស្រី​ៗ​គ្នា​យើង​ដែល​មាន​បញ្ហា​ទ្វារ​មាស​ធុំ​ក្លិន​ស្អុយ​ឆ្អេះឆ្អាប និង​បាត់បង់​ទំនុក​ចិត្ត​​អំឡុង​ពេល​ប្រតិបត្តិការ​ជាមួយ​និង​ដៃគូ អាច​សាកល្បង​ញ៉ាំ​អាហារ​ប្រភេទ​នេះ ពីព្រោះ​វា​អាច​កាត់បន្ថយ​ក្លិន​មិន​ល្អ​បាន​ច្រើន។ ការ​ពិត​ទៅ ទ្វារ​មាស​ស្រ្តី​យើង​អាច​មាន​ធុំ​ក្លិន​តិចតួច​ជា​រឿង​ធម្មតា​ទេ នៅ​ពេល​ដែល​យើង​ញ៉ាំ​អាហារ​ជាក់លាក់​មួយ​ចំនួន ប៉ុន្តែ​បើ​មាន​ក្លិន​ខ្លាំង​មិន​បាត់​ គួរ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ ទើប​ជា​ការ​ប្រសើរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! អាហារ​ប្រភេទ​ណា​ ដែល​ជួយ​កម្ចាត់​ក្លិន​មិន​ល្អ​ចេញ​ពី​ទ្វារ​មាស? ១. ទឹក​ដោះ​គោ​ជូរ ទឹក​ដោះ​គោ​ជូរ ជា​អាហារ​មួយ​ប្រភេទ​ដែល​ធ្វើ​ឱ្យ​ទ្វារ​មាស​មាន​ក្លិន​ល្អ​ ពីព្រោះ​វា​ផ្ទុក​បាក់តេរី ​Lactobacillus ដែល​ជួយ​ស្តារ​តុល្យភាព​បាក់តេរី​ល្អ​នៅ​ក្នុង​ទ្វារមាស​ ជួយ​បញ្ចៀស​ការ​ឆ្លង​រោគ ក៏​ដូចជា​ជួយ​ឱ្យ​ទ្វារ​មាស​មាន​សុខភាព​ល្អ និង​កាត់បន្ថយ​ក្លិនមិន​ល្អ។ ២. ផ្លែ​ម្នាស់ ជាមួយ​គ្នា​នេះ​ដែរ ផ្លែ​ម្នាស់​សម្បូរ​ទៅ​ដោយ​វីតាមីន ​C វីតាមីន ​B និង​ជាតិ​សរសៃ​ ដែល​អាច​ជួយ​​ពង្រឹង​ដល់​សុខភាព​ក្រពះ​ពោះវៀន ព្រម​ទាំង​ជួយ​កម្ចាត់​ក្លិន​មិន​ល្អ​ពី​ទ្វារមាស និង​បញ្ចៀស​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ​ដែរ។ ៣. ផ្លែ​ប៉ោម ចំណែក​ផ្លែ​ប៉ោម​ ក៏​ផ្ទុក​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម ដែល​ជួយ​ជំរុញ​លំហូរ​ឈាម​ក្នុង​ទ្វារមាស​ បង្ការ​ការវិវត្ត​នៃ​ដុំ​សាច់​ស្បូន ព្រម​ទាំង​ជួយ​បង្កើន​ចំណង់​ផ្លូវ​ភេទ​ផង​ដែរ។ ៤. តែ​ខ្ញី ភេសជ្ជៈ​ដ៏​អស្ចារ្យ​មួយ​ទៀត​ សម្រាប់​សុខភាព​ទ្វារ​មាស គឺ​តែ​ខ្ញី ពីព្រោះ​វា​សម្បូរ​ទៅ​ដោយ​សមាសធាតុ​ប្រឆាំង​នឹង​មេរោគ (Antimicrobial properties) ដែល​ជួយ​ជំរុញ​សុខភាព​ក្រពះ​ពោះវៀន ​សុខភាព​ទ្វារមាស​ និង​​ជួយ​រក្សា​ក្លិន​ល្អ​ក្នុង​​ទ្វារ​មាស​ថែម​ទៀត​ផង។ [embed-health-tool-ovulation] ៥. ក្រូច​ឆ្មារ លើស​ពី​នេះ ក្រូច​ឆ្មារ​សម្បូរ​ទៅ​ដោយ​វីតាមីន​C និង​អាស៊ីដ Acidic ដែល​ជួយ​ថែរក្សា​តុល្យភាព​ទ្វារមាស ក៏​ដូចជា​​បង្ការ​ការ​បង្ក​រោគ​លើ​ទ្វារមាស​ និង​ជួយ​បន្តឹង​ទ្វារ​មាស​ ក្រោយ​សម្រាល​កូន​រួច​។ ហេតុនេះ​ហើយ ស្រី​ៗ​គ្នា​យើង​ដែល​មាន​ក្លិន​មិន​ល្អ […]

អត្ថបទផ្សេងទៀតពី សុខភាពស្ត្រី

ស្វែងរក សុខភាពស្ត្រី

ទ្វារមាស

ជំងឺផ្សិតទ្វារមាស មានរោគសញ្ញាអ្វីខ្លះ? ហើយពេលណាគួរជួបគ្រូពេទ្យ?

និយមន័យ ១- អ្វីជាជំងឺផ្សិតក្នុងទ្វារមាស? ការ​បង្ក​រោគ​ដោយ​ផ្សិត​នៅ​តំបន់​ទ្វារមាស ហៅថា ជំងឺ​ផ្សិត ឬ​កង់ឌីដា (Candidiasis) កើត​ឡើង​នៅ​លើ​ស្ត្រី​ជា​ញឹកញាប់ ព្រោះ​ធម្មតា​ទ្វារមាស មាន​ផ្ទុក​បាក់តេរី និង​កោសិកា​ផ្សិត​មួយ​ចំនួន ប៉ុន្តែ​នឹង​ធ្វើ​ឲ្យ​មាន​បញ្ហា​នៅ​ពេល​តុល្យភាព​កោសិកា​ទាំងនោះ​មាន​ការ​ប្រែប្រួល បង្ក​ជា រមាស់​ខ្លាំង ហើម និង​ក្រហាយ។ ផ្សិត​ក្នុង​ទ្វារមាស មិន​ត្រូវ​ចាត់​ទុក​ជា​ក្រុម​ជំងឺ​ឆ្លង​តាម​ការ​រួមភេទ​នោះ​ទេ បើ​ទោះជា​អាច​ ឆ្លង​តាម​រួមភេទ ប៉ុន្តែ​អាច​កើត​លើ​ស្រ្តី​មិន​ធ្លាប់​រួមភេទ​ដូចគ្នា។ បើ​ធ្លាប់​មាន​បង្ករោគ​ដោយ​ផ្សិត​ម្តង​រួច​ យើង​នឹង​ប្រឈម​មុខ​ការ​បង្ក​រោគ​ជា​ច្រើន​ផ្សេង​ទៀត។ ២- កើតឡើងញឹកញាប់ដែរទេ? ពិត​ណាស់ បង្ក​រោគ​ដោយ​បាក់តេរី​នៅ​តំបន់​ទ្វារមាស មាន​កើត​ឡើង​ជា​ញឹកញាប់ ប៉ុន្តែ​គេ​អាច​គ្រប់គ្រង​បាន ដោយ​កាត់​បន្ថយ​កត្តា​ប្រឈម អាច​បង្ក​ឲ្យ​មាន​ការ​ឆ្លង​មេរោគ​នេះ។ គួរ​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​សម្រាប់​ព័ត៌មាន​បន្ថែម។ រោគសញ្ញា ៣- ជំងឺផ្សិតទ្វារមាសមាន​រោគ​សញ្ញា​​​​អ្វី​ខ្លះ? រោគ​សញ្ញា​កើត​ជា​ទូទៅ​ដូចជា៖ – រមាស់​ទ្វារមាស – ហើម​នៅ​តំបន់​ជុំវិញ​ទ្វារមាស – ក្រហាយ​ពេល​នោម​ និង​រួមភេទ – ឈឺចាប់​ពេល​រួមភេទ – ឈឺ – ក្រហម – រោល ទឹក​ហូរ​ចេញ​ពី​ទ្វារមាស​មាន​ពណ៌ស​ លាយ​ប្រផេះ​ និង​ដុំៗ ជា​សញ្ញា​កើត​ឡើង​ញឹកញាប់ ហើយ​លំហូរ​សារធាតុ​នេះ ជួន​មាន​លក្ខណៈ​ដូច ហ្រ្វូម៉ា (Cottage Cheese)។ ពេល​ខ្លះ​ទៀត អាច​មាន​ហូរ​សារធាតុ​រាវ​មាន​លក្ខណៈជា​ទឹក​ធម្មតា​ផងដែរ។ បើ​ឆ្លង​មេរោគ​ផ្សិត មិន​ទទួល​ការព្យាបាល​រយៈពេល​យូរ រោគសញ្ញា​ទាំងអស់​នេះ​នឹង​កាន់​តែ​ធ្ងន់ធ្ងរ។ យ៉ាង​ណា អាច​នៅ​មាន​រោគ​សញ្ញា​មួយ​ចំនួន​ទៀត មិន​បាន​រៀបរាប់​ខាង​លើ ​ហេតុ​នេះ​បើ​មាន​មន្ទិល​សង្ស័យ គួរ​ទៅ​ជួប​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ។ ៤- ពេល​ណា​គួរ​ទៅ​ជួប​ពេទ្យ? បើ​មាន​សញ្ញា អាការៈ​ដូច​បាន​រៀប​រាប់​ខាង​លើ ឬ​មាន​ចម្ងល់​ផ្សេងៗ សូម​ពិគ្រោះ​យោបល់​ជា​មួយ​គ្រូពេទ្យ ព្រោះ​រាងកាយ​មនុស្ស​ម្នាក់ៗ​មាន​ភាព​ខុស​គ្នា […]


បញ្ហាស្ត្រីផ្សេងទៀត

អាហារ​ចាំបាច់​បំផុត​ក្រោយ​រំលូត​កូន ស្រី​ៗ​យើង​មិន​គួរ​រំលង​

យ៉ាងណាកុំពិបាកចិត្តរហូតបោះបង់ខ្លួនឯង ព្យាយាមញ៉ាំឲ្យច្រើនទើបឆាប់ជា ហើយត្រូវដឹងអាហារគួរញ៉ាំ ឫ មិនគួរញ៉ាំ។ អត្ថបទ “Hello គ្រូពេទ្យ” នឹងប្រាប់ពីអាហារល្អៗ ដែលជួយឲ្យយើងឆាប់ជាក្រោយរំលូតកូន។ ក្រោយរំលូតកូន រាងកាយស្រីៗច្បាស់ជាបាត់បង់ឈាមច្រើន ចាំបាច់ត្រូវប៉ូវសង ដើម្បីសុខភាពអាចវិលមករកភាពដើម របបអាហារត្រូវសម្បូរ វីតាមីន B2 B9 B12 និងជាតិដែក សុទ្ធសឹងជាវីតាមីនជួយបង្កើតកោសិកាឈាមក្រហម ការពារជំងឺខ្វះឈាម និងពុកឆ្អឹង ហើយវីតាមីនទាំងនេះមាននៅក្នុងអាហារដូចជា៖ ១- អាហារប្រូតេអ៊ីន ក្រោយរំលូតកូន រាងកាយយើងត្រូវការចាំបាច់ អាហារសម្បូរប្រូតេអ៊ីនខ្ពស់ ដើម្បីជួយផលិតកោសិកាឈាមថ្មីមាន៖ ត្រី សាច់ជ្រូក សាច់គោ សាច់ចៀម មាន់ ងាវ អយស្ទ័រ សណ្តែកបារាំង វាសម្បូរប្រូតេអ៊ីន និងជាតិដែក ដូចវីតាមីន B ដែរ។ ប៉ុន្តែបើអាច ត្រូវញ៉ាំអាហារសម្បូរប្រូតេអ៊ីន និងមានជាតិខ្លាញ់ទាប ដូចជា សាច់គោចំឡក ត្រី សាច់មាន់គ្មានស្បែក ហើយសាច់ត្រីជួយបន្ថយហានិភ័យជំងឺបាក់ទឹកចិត្តក្នុងអំឡុងពេលពពោះ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ២- ទឹកដោះគោ ទឹកដោះគោមានជាខ្លាញ់ទាប ឬគ្មានជាតិខ្លាញ់ អាចជួយឲ្យគ្នាយើងឆាប់មានកម្លាំង ជួយការពារឆ្អឹង […]


បញ្ហាស្ត្រីផ្សេងទៀត

រឿង​សំខាន់​ស្រីៗ​ត្រូវ​ដឹង​ ក្រោយ​លេប​ថ្នាំ​រំលូត​កូន

រំលូតកូន ​ជារឿងឈឺចាប់បំផុតសម្រាប់ស្រីៗយើងដែលគ្មានជម្រើស ក្រៅពីត្រូវបង្ខំចិត្តធ្វើ​បែប​នេះ ទោះបីមាន​ការ​ប៉ះទង្គិចផ្លូវ​កាយ និងផ្លូវចិត្តជាខ្លាំង។ “Hello គ្រូពេទ្យ” នឹងប្រាប់ពីវិធីថែទាំសុខភាព ក្រោយលេបថ្នាំរំលូតកូនឲ្យស្រីៗបានដឹង។ ១- អាការៈ ក្រោយលេប​ថ្នាំរំលូតកូន ក្រោយលេបថ្នាំរំលូត អាការៈមានគភ៌អាចបន្តមានរយៈពេល ១ សប្តាហ៍ ឬអាចយូរជាងនេះ បន្ទាប់មក គ្រប់យ៉ាងនឹងត្រឡប់​មក​ធម្មតា​វិញ។ ស្រីៗយើងអាចនឹងធ្លាក់ឈាមតាមទ្វារមាសតិចតួច ក្នុងរយៈពេល ២-៣ សប្តាហ៍ដំបូង។ ចៀសវាងផឹកស្រា ប្រើគ្រឿង​ញៀន​ផ្សេងៗ លើកធ្ងន់ៗ ព្រោះកត្តាទាំងនេះអាចបង្កឲ្យធ្លាក់ឈាម និងអាការៈផ្សេងទៀតកាន់តែធ្ងន់ធ្ងរ។ ត្រូវប្រញាប់ទៅពេទ្យ បើមានឈាមកធ្លាក់ជោកសម្លីច្រើនបន្ទះត្រឹម ១ ម៉ោង និងលើស ៣ ម៉ោង។ អាការៈស្រៀវសុដន់អាចនឹងកើតមានផងដែរ ចៀសវាងច្របាច់ ម៉ាស្សា ឬក៏ចុចលើសុដន់។ អាចសាកល្បងពាក់អាវទ្រនាប់ផ្តល់ផាសុកភាព ស្អំទឹកកក ១០-២០ នាទី ២-៣ ដងក្នុងមួយថ្ងៃ ដើម្បីកាត់បន្ថយអាការៈស្រៀវ។ មួយទៀត មុនសម្រេចចិត្តចូលធ្វើការវិញ ត្រូវប្រាកដថាសុខភាពយើងត្រឡប់មកល្អដូចដើម។ រំលូតកូន ជាបទពិសោធជូរចត់ចំពោះស្រីៗ។ បើយើងកំពុងតែជួបរឿងបែបនេះ កុំស្ទាក់ស្ទើរស្វែងរកជំនួយ ព្រោះមានមនុស្សជាច្រើនចាំជួយយើង។ អត្ថបទពាក់ព័ន្ធ៖ ក្រោយ​ប្រើថ្នាំរំលូត​កូន ស្រីៗ​ត្រូវ​ប្រុង​ប្រយ័ត្នអីខ្លះ? ២- អារម្មណ៍ ក្រោយលេបថ្នាំរំលូតកូន អារម្មណ៍មិនមានការបែងចែកខុស ឬត្រូវនោះទេ ជាពិសេសក្រោយពេលដែលជួបប្រទះនឹងរឿងបែបនេះ មិនថាយើងរឹងមាំប៉ុណ្ណាទេ […]


បញ្ហាស្ត្រីផ្សេងទៀត

ក្រោយ​ប្រើថ្នាំរំលូត​កូន ស្រីៗ​ត្រូវ​ប្រុង​ប្រយ័ត្នអីខ្លះ?

អត្ថបទមុនៗ “Hello គ្រូពេទ្យ” ធា្លប់ប្រាប់ស្រីៗយើងពាក់ព័ន្ធវិធីសាស្ត្រត្រឹមត្រូវស្របច្បាស់ដើម្បីរំលូតកូន ប៉ុន្តែគ្នាយើងនៅមិនទាន់ដឹងថា ក្រោយរំលូតដោយលេបថ្នាំ យើងអាចនឹងប្រឈមមុខបញ្ហាអ្វីខ្លះនៅឡើយ។ អ៊ីចឹង សូមអានអត្ថបទខាងក្រោមនេះសិន ព្រោះសំខាន់ខ្លាំងសម្រាប់សុខភាពគ្នាយើងស្រីៗដែលរំលូតកូន។ ១- រំលូតកូនដោយលេបថ្នាំ រំលូតកូនដោយលេបថ្នាំ តម្រូវឲ្យមានតំហែទាំសុខភាព ខុសពីការរំលូតដោយប្រើឧបករណ៍បូម ហើយមូលហេតុតម្រូវឲ្យមានតំហែទាំសុខភាពដោយប្រុងប្រយ័ត្ន គឺដោយសារការរំលូតកូនដោយប្រើថ្នាំ មានលក្ខណៈស្រដៀងគ្នានឹងការរលូតកើតឡើងដោយឯកឯង។ ក្រោយធ្វើការរំលូត យើងត្រូវបន្តតាមដានជាមួយគ្រូពេទ្យ បន្ទាប់ពីធ្លាក់ឈាមរយៈពេល ២ សប្តាហ៍។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្រ្តីពពោះ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ២- វិធីថែទាំ ជាទូទៅ ២-៣ ថ្ងៃក្រោយសំណល់ក្នុងស្បូនធ្លាក់អស់ យើងអាចត្រឡប់ទៅធ្វើការងារប្រចាំថ្ងៃដូចធម្មតា ប៉ុន្តែ​គប្បីចៀសវាងលើករបស់ធ្ងន់ៗ និងតមរួមភេទក្នុងរយៈពេល ២ សប្តាហ៍។ មួយវិញទៀត ពេលចាប់ផ្តើមរួមភេទ ត្រូវពន្យារកំណើត។ ករណីនេះ គួរប្រើស្រោមអនាម័យដើម្បីការបង្ការឆ្លងមេរោគ។ គួរចៀសវាងលាងសម្អាតផ្នែកខាងក្នុងទ្វារមាស ដើម្បីកាត់បន្ថយហានិភ័យឆ្លងមេរោគផ្សេងៗដែលអាចបង្កឲ្យមានជំងឺរលាកសរីរាង្គអាងត្រគាកណាមួយ។ [embed-health-tool-ovulation] ៣- បញ្ហាប្រឈមក្រោយរំលូតកូន ក្រោយការរំលូតដោយថ្នាំលេប ស្រីៗយើងភាគច្រើនអាចនឹងជួបបញ្ហាមួយចំនួន ដូចជា៖ – មានធ្លាក់ ឬហូរឈាមតាមទ្វារមាសតិចតួចអំឡុង ២ សប្តាហ៍ដំបូង បើអាយុកូនលើស ៧ សប្តាហ៍។ ករណីធ្លាក់ឈាម អាចនឹងយូរជាងនេះ។ – មានអាការៈឈឺរមួលដូចពេលមករដូវ រយៈពេល ២-៦ សប្តាហ៍។ – មានអារម្មណ៍ប្រែប្រួលមិនទៀង។ អារម្មណ៍យើងអាចផ្លាស់ប្តូរពីធូរស្បើយ ទៅជាមានអារម្មណ៍ថាខុស សោកសៅ […]


ទ្វារមាស

ស្រីៗគួរដឹង! ជំងឺ​ម្យ៉ាងនេះ​ ឧស្សាហ៍​កើត​នៅកន្លែង​សម្ងាត់​បំផុត

ស្រីៗងាយ​ឆ្លង និង​កើត​ជំងឺ​ផ្សេងៗពាក់ព័ន្ធ​ផ្លូវ​ភេទណាស់។ ​ជាក់​ស្ដែង ​ជំងឺ​រោគស្ត្រីម្យ៉ាង​ហៅ​ថា Vaginismus តែ​ម្ដង ដែល​បង្ក​ឲ្យ​តឹង​ណែន​នៃ​សាច់​ដុំ​ជុំវិញ​តំបន់​ទ្វារមាស ឬ​ឈឺ​ចាប់​ខ្លាំង​ពេល​រួមភេទ។ ៣​ ចំណុច​ខាង​ក្រោម ជា​ចំណេះ​ដឹង​ខ្លីៗ ស្រីៗ​យើង​គួរ​ដឹង​ពី​បញ្ហា​ទាក់ទង​នឹង​ជំងឺ​ប្រភេទ​នេះ។ ១- មូលហេតុនាំឲ្យមានជំងឺ Vaginismus ទោះ​មក​ទល់​ពេល​នេះ​ ក្រុមគ្រូពេទ្យ​ជំនាញ​ រួម​ទាំង​អ្នក​ស្រាវ​ជ្រាវ​ផ្នែក​វេជ្ជសាស្ត្រ​នៅ​មិនទាន់​រក​ឃើញ​មូល​ហេតុ​ជាក់​លាក់​នាំ​ឲ្យស្រីៗនា​យើង​កើត​ជំងឺ​ប្រភេទ​នេះ​ក៏​ពិត​មែន ​ប៉ុន្តែ​កត្តា​ប្រ​ឈម​មួយ​ចំនួន​ត្រូវ​គេ​ជឿ​ថា អាច​នាំ​ឲ្យ​កើត​ជំងឺ​នេះ​ដូចជា៖ - ទ្វារ​មាស​មាន​ទំហំ​តូច​ពេក - ឈឺ​ចាប់​​ពេល​រួមភេទ - ខូច​ទ្រង់​ទ្រាយ​ទ្វារ​មាស​ ក្រោយ​សម្រាល​កូន - ធ្លាប់​ត្រូវ​បាន​គេ​បំពាន​​ផ្លូវ​ភេទ (ឧ. ត្រូវ​​គេ​​រំលោភ) - មាន​រោគ​ស្ត្រីផ្សេងទៀត ដូច​ជា ​ជំងឺ​ផ្សិត​ក្នុង​ទ្វារមា​ស - ខ្លាច​មាន​ផ្ទៃ​ពោះ - ​ឈឺ​ចាប់​ខ្លាំង​ពេល​រួម​ភេទ​ដំបូង - មាន​ទំនាក់​ទំនង​មិន​ល្អ​ជាមួយ​ដៃ​គូ​រួម​ភេទ (ជំងឺ Vaginismus ក៏​អាច​កើត​ឡើង​ដោយ​សារ​បញ្ហា​ផ្លូវ​ចិត្តដែរ)។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់នៅទីនេះ គណនាថ្ងៃសម្រាលកូន ការឡើងទម្ងន់ស្ត្រីអំឡុងពពោះ ២- អាការៈផ្សេងៗ ពេលកើតជំងឺ ទោះ​ជា​រោគ​សញ្ញា​ជំងឺ​នេះ​អាច​ប្រែ​ប្រួល​តាមមនុស្ស​ម្នាក់ៗ ប៉ុន្តែ​រោគ​សញ្ញា​ចម្បង គឺ​​តឹង​ណែន​សាច់​ដុំ​ទ្វារ​មាស​ក្នុង​ពេល​រួមភេទ ធ្វើ​ឲ្យ​ប្រដាប់​ភេទ​បុរស​ពិបាក​ជ្រៀត​ចូល។ យើង​អាច​មាន​អារម្មណ៍​ឈឺ ក្រហាយ ពេល​ប្រដាប់​ភេទ​បុរស​ព្យាយាម​ជ្រៀត​ចូល អាចធ្វើ​ឲ្យ​អារម្មណ៍​យើង​ខ្លាច​រអា​​ទៀត​ផង (ធ្វើ​ឲ្យ​ភាគី​​ខាង​ស្រី​គិត​ថា ការ​ជ្រៀត​ចូល​នោះ​អាចធ្វើឲ្យ​ខូច​ទ្រង់​ទ្រាយ​ទ្វារ​មាស) ជាហេតុ​នាំ​ឲ្យ​បាត់​បង់​ចំណង់​ផ្លូវភេទ។ [embed-health-tool-ovulation] ៣- វិធីសាស្ត្រព្យាបាល ការ​ព្យាបាល​ជំងឺ​នេះ​ល្អ​បំផុត គឺ​ធ្វើ​លំ​ហាត់​ប្រាណ និង​ទទួល​ការ​ប្រឹក្សា​យោបល់​ពី​គ្រូ​ពេទ្យ​ជំនាញ ខណៈ​ករណី​វះកាត់​កម្រ​កើត​មាន​ណាស់។ - ប្រឹក្សាយោបល់៖ គួរ​ណាត់​ជួប​អ្នក​ជំនាញ​ខាង​ចិត្ត​សាស្ត្រ គួរឲ្យ​ជឿទុក​ចិត្ត​បាន ព្យាយាម​កាត់​បន្ថយ​អារម្មណ៍​ខ្មាស​អៀន ប្រឹក្សា​យោបល់​រក​ដំណោះស្រាយ។ អ្នក​ជំនាញ​ចិត្ត​សាស្ត្រអាច​​ណែនាំ​យើងទាក់​ទង​ទៅ​នឹង​វិធី​សាស្ត្រ​ពេល​រួម​ភេទ​ផង​ដែរ។ - ធ្វើលំហាត់ប្រាណ៖ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ