សុខភាពស្ត្រី

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន នៅ May 06, 2022

សុខភាព​ស្ត្រី​- ​មាន​គ្នា​យើង​ច្រើន​ណាស់​កំពុង​ប្រឈម​បញ្ហាស្រីៗ ដែល​ប្រុសៗ​ភាគ​ច្រើន​មិន​យល់។ ​បញ្ហា​ផ្លូវ​ភេទ​​​មួយ​ចំនួន​ដែល​លម្អិត​ក្នុង​ផ្នែក​នេះ​មាន ​ជំងឺគីសក្រពេញអូវែ ​ជំងឺដុំស្បូន ​ការបង្ករោគអាងត្រគាក ​ជំងឺក្រពេញទីរ៉ូអ៊ីត ​ការអស់រដូវ ​ការពិនិត្យនិង​ធ្វើតេស្តសុខភាពស្រ្តី ​ការមករដូវ ​បញ្ហា​ស្ត្រី​ផ្សេងទៀត​ ​ ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពស្ត្រី

ទ្វារមាសធុំក្លិនស្អុយឆ្អេះឆ្អាប ស្រីៗគួរញ៉ាំអាហារប្រភេទនេះ ជួយកម្ចាត់ក្លិនបានច្រើន

ស្រី​ៗ​គ្នា​យើង​ដែល​មាន​បញ្ហា​ទ្វារ​មាស​ធុំ​ក្លិន​ស្អុយ​ឆ្អេះឆ្អាប និង​បាត់បង់​ទំនុក​ចិត្ត​​អំឡុង​ពេល​ប្រតិបត្តិការ​ជាមួយ​និង​ដៃគូ អាច​សាកល្បង​ញ៉ាំ​អាហារ​ប្រភេទ​នេះ ពីព្រោះ​វា​អាច​កាត់បន្ថយ​ក្លិន​មិន​ល្អ​បាន​ច្រើន។ ការ​ពិត​ទៅ ទ្វារ​មាស​ស្រ្តី​យើង​អាច​មាន​ធុំ​ក្លិន​តិចតួច​ជា​រឿង​ធម្មតា​ទេ នៅ​ពេល​ដែល​យើង​ញ៉ាំ​អាហារ​ជាក់លាក់​មួយ​ចំនួន ប៉ុន្តែ​បើ​មាន​ក្លិន​ខ្លាំង​មិន​បាត់​ គួរ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ ទើប​ជា​ការ​ប្រសើរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! អាហារ​ប្រភេទ​ណា​ ដែល​ជួយ​កម្ចាត់​ក្លិន​មិន​ល្អ​ចេញ​ពី​ទ្វារ​មាស? ១. ទឹក​ដោះ​គោ​ជូរ ទឹក​ដោះ​គោ​ជូរ ជា​អាហារ​មួយ​ប្រភេទ​ដែល​ធ្វើ​ឱ្យ​ទ្វារ​មាស​មាន​ក្លិន​ល្អ​ ពីព្រោះ​វា​ផ្ទុក​បាក់តេរី ​Lactobacillus ដែល​ជួយ​ស្តារ​តុល្យភាព​បាក់តេរី​ល្អ​នៅ​ក្នុង​ទ្វារមាស​ ជួយ​បញ្ចៀស​ការ​ឆ្លង​រោគ ក៏​ដូចជា​ជួយ​ឱ្យ​ទ្វារ​មាស​មាន​សុខភាព​ល្អ និង​កាត់បន្ថយ​ក្លិនមិន​ល្អ។ ២. ផ្លែ​ម្នាស់ ជាមួយ​គ្នា​នេះ​ដែរ ផ្លែ​ម្នាស់​សម្បូរ​ទៅ​ដោយ​វីតាមីន ​C វីតាមីន ​B និង​ជាតិ​សរសៃ​ ដែល​អាច​ជួយ​​ពង្រឹង​ដល់​សុខភាព​ក្រពះ​ពោះវៀន ព្រម​ទាំង​ជួយ​កម្ចាត់​ក្លិន​មិន​ល្អ​ពី​ទ្វារមាស និង​បញ្ចៀស​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ​ដែរ។ ៣. ផ្លែ​ប៉ោម ចំណែក​ផ្លែ​ប៉ោម​ ក៏​ផ្ទុក​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម ដែល​ជួយ​ជំរុញ​លំហូរ​ឈាម​ក្នុង​ទ្វារមាស​ បង្ការ​ការវិវត្ត​នៃ​ដុំ​សាច់​ស្បូន ព្រម​ទាំង​ជួយ​បង្កើន​ចំណង់​ផ្លូវ​ភេទ​ផង​ដែរ។ ៤. តែ​ខ្ញី ភេសជ្ជៈ​ដ៏​អស្ចារ្យ​មួយ​ទៀត​ សម្រាប់​សុខភាព​ទ្វារ​មាស គឺ​តែ​ខ្ញី ពីព្រោះ​វា​សម្បូរ​ទៅ​ដោយ​សមាសធាតុ​ប្រឆាំង​នឹង​មេរោគ (Antimicrobial properties) ដែល​ជួយ​ជំរុញ​សុខភាព​ក្រពះ​ពោះវៀន ​សុខភាព​ទ្វារមាស​ និង​​ជួយ​រក្សា​ក្លិន​ល្អ​ក្នុង​​ទ្វារ​មាស​ថែម​ទៀត​ផង។ [embed-health-tool-ovulation] ៥. ក្រូច​ឆ្មារ លើស​ពី​នេះ ក្រូច​ឆ្មារ​សម្បូរ​ទៅ​ដោយ​វីតាមីន​C និង​អាស៊ីដ Acidic ដែល​ជួយ​ថែរក្សា​តុល្យភាព​ទ្វារមាស ក៏​ដូចជា​​បង្ការ​ការ​បង្ក​រោគ​លើ​ទ្វារមាស​ និង​ជួយ​បន្តឹង​ទ្វារ​មាស​ ក្រោយ​សម្រាល​កូន​រួច​។ ហេតុនេះ​ហើយ ស្រី​ៗ​គ្នា​យើង​ដែល​មាន​ក្លិន​មិន​ល្អ […]

ស្វែងរក សុខភាពស្ត្រី

ទ្វារមាស

ថ្នាំក្រមុំផ្សាយលើបណ្ដាញសង្គមអាចប៉ះពាល់សុខភាពស្រ្តីធ្ងន់ធ្ងរ

ថ្នាំក្រមុំកំពុងកក្រើកនៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដែលមានដូចជា ថ្នាំ​សុល ថ្នាំ​លាប ថ្នាំ​បន្តក់ ដែល​ជួយ​ឲ្យ​ប្រដាប់​ភេទ​ស្ត្រី​វិល​មក​រក​សភាព​ដើមដូចក្រមុំម្ដងទៀត។ តើថ្នាំក្រមុំនេះពិតជាមានប្រសិទ្ធិភាពដូចអ្នកលក់អនឡាញបានផ្សព្វផ្សាយមែនអត់? មានផលប៉ះពាល់យ៉ាងណាដល់សុខភាពស្រ្តី? ចំពោះ​បញ្ហា​ថ្នាំក្រមុំនេះ​លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេស​សម្ភព និង​រោគ​ស្ត្រី បាន​ឲ្យ​ដឹង​ថា ថ្នាំ​សុល​ដែល​គេ​ផ្សព្វផ្សាយ​នោះ​គ្មាន​ប្រសិទ្ធភាព​ដូច​អ្វី​ដែល​អ្នក​នាំ​ចូល​ផលិតផលបង្ហោះប្រាប់​​ឡើយ​ ហើយថ្នាំ​ទាំង​អស់​នោះ​ភាគច្រើន មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​លក់ និង​ប្រើប្រាស់​ពី​ក្រសួង​សុខាភិបាល​ទេ។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! លោក​បាន​បន្ត​ទៀត​ថា ថ្នាំក្រមុំ​ដែល​បាន​កំពុង​ផ្សាយ​ថា​ ជួយ​ឲ្យ​ប្រដាប់បន្តពូជ​វិលមកតឹងហាប់​ណែនដូច​ក្រមុំ​ម្ដង​ទៀត ហើយ​ជួយ​មិន​ឲ្យ​ធ្លាក់​ស បំបាត់​ក្លិន ពិតជា​ប៉ះពាល់​ចំពោះ​សុខភាព​ និងអាច​បំផ្លាញ​ប្រដាប់​ភេទ​ស្ត្រី​ឲ្យ​រលាក រលួយ ស្អិត ហើម ស្ងួត រមាស់ អាលែកហ្ស៊ី បើ​ករណី​ធ្ងន់ធ្ងរ​កើត​ជា​ជំងឺ​មហារីក​ទៀត។ បន្ថែម​ពី​នោះថ្នាំក្រមុំ​ដែល​គេ​ផ្សព្វផ្សាយ​ថា​ជួយ​ឲ្យ​ដូច​ក្រមុំ​ម្ដង​ទៀត អាច​បង្ក​ឲ្យ​មាន​មេរោគ​នៅប្រដាប់ភេទ ថែម​ទាំង​មាន​ការ​រំខាន​ដល់​អ័រម៉ូន​របស់​ស្ត្រី អាច​បង្ក​ទៅ​ជា​ជំងឺ​កាមរោគ ដែល​អាច​ចម្លង​ទៅ​ដៃគូ មាន​ជំងឺ​រោគ​ស្ត្រី​មិន​ងាយ​ព្យាបាល ក៏​មិន​សង្ឃឹម​ថា​អាច​ជា ត្រលប់មក​ធម្មតា​វិញ​ទេ (ពិការ​ផ្លូវ​ភេទ) រហូត​ដល់​ប្រហែល​លែង​រួមភេទ​បាន​ជា​រៀង​រហូត​ហើយ។ វេជ្ជបណ្ឌិត​ឯកទេស​សម្ភព និង​រោគ​ស្ត្រី មុន​នឹង​សម្រេច​ចិត្ត​ប្រើប្រាស់​ថ្នាំក្រមុំ​អស់​ទាំង​នោះ យើង​គប្បី​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ជាមុន​សិន ព្រោះ​អ្នក​ដែល​ណែនាំ​ឲ្យ​ប្រើប្រាស់​លើ​បណ្ដាញ​សង្គម​ទាំង​នោះ​គ្មាន​ជំនាញ គ្មាន​សញ្ញាប័ត្រ​ពាក់ព័ន្ធ​ឡើយ ហើយ​អ្នក​ដែល​គេ​ជួល​មក​ផ្សាយ​ក៏​មិន​បានសិក្សាលម្អិត និងមិនសូវមាន​ចំណេះដឹង​គ្រប់គ្រាន់​ផ្នែក​រោគស្រ្តីដែរ។ អត្ថបទគួរអាន៖ ចេញសញ្ញាព្រមានទាំង៧នេះ អាចជាការឆ្លងមេរោគទ្វារមាស ស្រីៗប្រយ័ត្នផង ចូលចិត្តញ៉ាំគ្រឿងស្រវឹងច្រើន អាចធ្វើឲ្យស្ងួតទ្វារមាស​ […]


សុខភាពស្ត្រី

ប៉ុន្មានចំណុចនេះហើយ ជាមូលហេតុនាំឲ្យ​ស្រីៗងាយរលាកផ្លូវបង្ហួរ​នោម

ជំងឺរលាក​បំពង់​បង្ហួរនោម​គឺ​ជាការ​រលាក​ទាំង​តម្រង​នោម ប្លោក​នោម និង​រន្ធ​បង្ហួរនោម។ មុខ​ងារ​របស់​តម្រង​នោម និងប្លោក​​នោម​​​គឺ​សម្រាប់​ផ្ទុក​កាក​សំណល់ និង​សម្អាត​កាកសំណល់​ចេញ​ពី​ក្នុង​ខ្លួនយើង​។ កាក​សំណល់​នេះ​នឹង​ចេញ​ពី​ក្នុង​ខ្លួនយើង​ ក្នុង​​ទម្រង់​ជា​ទឹក​នោម​ដែលបញ្ចេញ​​មក​តាម​រន្ធ​បង្ហួរ​នោម។ ១- ជំងឺរលាកផ្លូវបង្ហួរនោមលើមនុស្សស្រី មនុស្ស​ស្រីយើង​ងាយ​នឹង​កើតជំងឺ​រលាក​ផ្លូវ​បង្ហួរ​ទឹក​នោម​ច្រើន​ជាង​មនុស្ស​ប្រុស។ អ្នក​វិទ្យា​សាស្រ្ត​មួយ​ចំនួន​បាន​បញ្ជាក់​ផង​ដែរ​ថា មនុស្ស​ស្រី​មាន​អត្រា​​ប្រឈម​នឹង​ជំងឺ​មួយ​នេះ​ច្រើន​ជាង​មនុស្ស​ប្រុស។ លើស​ពី​នេះ​ទៀត​នោះ​ការ​ឆ្លង​រោគ​នៅ​លើ​មនុស្ស​ស្រី​អាច​កើត​ឡើង​ម្ដង​ហើយ​ម្ដងទៀត​ក្នុង​មួយ​ឆ្នាំ។ ការ​ឆ្លង​រោគ​ភាគ​ច្រើន​បង្ករ​ឡើង​ដោយ​ពពួក​មេរោគ​ចូល​ទៅ​ក្នុង​បំពង់​បង្ហួរនោម។ មាន​ករណី​ឆ្លង​មេរោគ​មួយ​ចំនួន​គឺ​មិនចាំ​បាច់​ត្រូវ​ការ​ព្យាបាល​ទេ ហើយ​​អាច​ជា​ទៅ​វិញ​ដោយ​ខ្លួន​ឯង។ រោគ​សញ្ញា​ដែល​អាច​លេច​ឡើង​មាន​ដូច​ជា៖ ឈឺ​ចាប់​ពេល​បត់​ជើង​តូច នោម​ញឹក​ជាង​ធម្មតា ពិបាក​នោម​ នោមមិន​ចេញ​ទោះ​បី​ជា​មាន​អារម្មណ៍​កំពុង​តែ​ចង់​នោម​ក្ដី មាន​លេច​ទឹក​នោម​ដោយ​មិន​ដឹង​ខ្លួន ទឹក​នោម​ប្រែ​ជា​ខាប់ ខ្មៅ មាន​ធំ​ក្លិន ឬ​មា​នឈាម ២​- តើមូលហេតុរបស់ជំងឺរលាកផ្លូវបង្ហួរនោមរបស់មនុស្សស្រីមានអ្វីខ្លះ? ស្រិៗយើង​ប្រហែល​ជា​ធ្លាប់​ឮ​អំពី​ការ​ណែ​នាំ​ឲ្យ​មនុស្ស​ស្រី​លាង​សម្អាត​តំបន់​សម្ងាត់​របស់ខ្លួន​ពី​មុខ​ទៅ​ក្រោយ​ហើយ។ ការ​និយាយ​បែប​នេះ​គឺ​ដើម្បី​ការ​ពារ​មនុស្ស​ស្រីយើង​​មិន​ឲ្យ​កើត​ជំងឺរលាក​ផ្លូវ​បង្ហួរ​នោម។ ការណែនាំនេះ​​កាន់​តែ​មាន​ហេតុ​ផល​សម​រម្យ​នៅ​ពេល​ដែលយើង​ក្រឡេក​ទៅ​មើល​ទី​តាំង​របស់​រន្ធ​​បង្ហួរនោម ទ្វារ​មាស និង​រន្ធ​គូទ។ រន្ធ​បង្ហួរ​នោម គឺ​ជា​បំពង់​មួយ​ដែល​ដឹក​ទឹក​នោម​ចេញ​ពី​ក្នុង​ខ្លួន ហើយ​វាស្ថិត​នៅ​ក្បែរ​ទ្វារ​មាស និង​រន្ធ​គូថ។ ការ​សម្អាត​ពី​ខាង​មុខ​ទៅ​ក្រោយ​អាច​ការ​ពារ​បាក់​តេរី និង​មេរោគ​ពី​ក្នុង​ទ្វារ​មាស និង​ក្នុង​រន្ធ​គូទ​ធ្វើ​ឲ្យ​រលាក​រន្ធ​បង្ហួរ​នោម​បាន។ ពេល​រលាក​រន្ធ​បង្ហួរនោម​អាច​រាល​ដាល​ទៅ​​ប្លោក​នោម និង​អាច​ឆ្លង​ទៅ​កាន់​សរី​រាង្គ​ដទៃ​ផ្សេង​ទៀត​បាន។ រន្ធ​បង្ហួរ​​នោម​នៅ​លើ​មនុស្ស​ស្រី​គឺ​ខ្លី​ជាង​មនុស្ស​ប្រុស ហើយ​បាក់​តេរី និង​មេរោគ​អាច​ធ្វើ​ដំណើរ​ទៅ​កាន់​កន្លែង​ផ្សេង​បាន​កាន់​តែ​លឿន។ ក្រៅ​ពី​បាក់​តេរី​មាន​ក្នុង​រន្ធ​គូទ នៅ​មាន​សកម្មភាព​មួយ​ចំនួន​ផ្សេង​ទៀត​ក៏​អាច​នាំ​មេរោគ​ចូល​ក្នុង​រន្ធ​បង្ហួរ​ទឹក​នោម​បាន​ដូច​គ្នា។ [embed-health-tool-ovulation] ៣​- ការរួមភេទ ពិត​មែន​ហើយ​​ ការ​រួម​ភេទ​គឺ​អាច​បណ្ដាល​ឲ្យ​កើត​ជំងឺ​រលាក​ផ្លូវ​ទឹក​នោម​បាន។​ ជា​ការ​ពិត ដោយ​សារ​តែ​សកម្មភាព​ផ្លូវ​ភេទ​អាច​នាំ​បាក់​តេរីពី​ក្នុង​ទ្វារ​មាស ឬ​រន្ធ​គូទ​ចូល​ទៅ​ក្នុង​រន្ធ​នោម​បាន។ វិធី​ការពារ​ជំងឺរលាក​ផ្លូវ​នោម​ពេល​រួម​ភេទ គឺ​យើង​​អាច​នោម​ក្រោយ​ពេល​រួម​ភេទ​ក្នុង​រយៈ​ពេល​ ៣០​នាទី អាច​ជួយ​កាត់​បន្ថយ​អត្រា​ឆ្លង​ជំងឺ​នេះ​បាន។ ៤- ទល់លាមក និងរាករូស ពេល​យើង​ទល់​លាមក​ធ្វើ​ឲ្យ​ប្លោក​នោម​ពិបាក​បញ្ចេញ​ទឹក​នោម​មក​ក្រៅ​ឲ្យ​អស់​ណាស់។ ដូច​នេះ​ទឹក​នោម និង​បាក់​តេរី​នឹង​ជាប់​នៅ​ក្នុង​ខ្លួន […]


ជំងឺគីសក្រពេញអូវែ

ស្រីៗមិនគួរប្រហែស រោគសញ្ញាទាំងនេះអាចជាជំងឺគីសដៃស្បូន

ស្រីៗមិនគួរប្រហែស រោគសញ្ញាទាំងនេះអាចជាជំងឺគីសដៃស្បូន បញ្ហា​​ទាក់​ទង​នឹង​ស្បូន អាច​ឲ្យ​ស្ត្រី​ប្រឈម​ហានិភ័យ​ខ្លាំង​ដល់​សុខភាព​ដូច​ជា មហារីក​ស្បូន កើត​គីស​ក្នុង​ស្បូន​ជាដើម។ ជាមួយ​គ្នា​នេះ​ដែរ ស្រ្តី​ក៏​អាច​ប្រឈម​នឹង​ការ​កើត​ដុំ​គីស​នៅ​ដៃ​ស្បូន​បាន​ដែរ ដែល​វា​ផ្ដល់​ផល​វិបាក​ច្រើន​។ បើ​តាម​មន្ទីរពេទ្យ កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា តាម​ពិត​ទៅ ជំងឺ​ដុំ​គីស​ដៃ​ស្បូន (Ovarian Cysts) គឺ​ជា​ដុំ​ទឹក​ស្រោប​ដោយ​ស្រោម​នៅ​ក្នុង ឬ​នៅ​លើ​ផ្ទៃ​អូវែ (​ក្រពេញ​មេ​ជីវិត​ស្ត្រី) ដែល​នៅ​សង​ខាង​ស្បូន​ស្ត្រី។ ជំងឺ​គីស​ដៃ​ស្បូន បង្ហាញ​រោគ​សញ្ញា​ប្រែប្រួល​ទៅ​តាម​ទំហំ​គីស​ដូចជា៖ – ឈឺ​អាង​ត្រគាក​ស្ទុំៗ និង​អាច​រាល​ដាល​ទៅ​ក្រោយ – ឈឺ​អាង​ត្រគាក​មុន​ចាប់​ផ្ដើម​មក​រដូវ ឬ​ពេល​រួម​ដំណេក – ក្អួត​ចង្អោរ និង​មាន​អារម្មណ៍​ថា ពេញ​ណែន​ធ្ងន់​ក្នុង​ពោះ – នោម​ញឹក ឬ​ក៏​ពិបាក​នោម – អាច​មាន​ចុក​ពោះ​ខ្លាំង​ភ្លាមៗ ព្រម​ទាំង​ក្អួត និង​ក្ដៅ​ខ្លួន។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! មន្ទីរពេទ្យ កាល់ម៉ែត បន្ត​ឲ្យ​ដឹង​ពី​ផល​វិបាក​ដែល​ប៉ះពាល់​ដល់​ស្ត្រី​ប្រសិន​បើ​កើត​គីស​ដៃ​ស្បូន៖ – ស្រ្តី​វ័យ​ចំណាស់​ដែល​អស់​រដូវ ហើយ​កើត​គីស​ដៃ​ស្បូន អាច​ប្រឈម​នឹង​កើត​ជំងឺ​មហារីក – Ovarian cyst Torsion គឺ​ដុំ​គីស​ដែល​រមួល​បណ្ដាល​ឲ្យ​ចុក​ពោះ​ខ្លាំង – Ovarian cyst Rupture គឺ​ដុំ​គីស​ដែល​បែក​រហែក​បណ្ដាល​ឲ្យ​ចុក​ពោះ​ខ្លាំង និង​មាន​ឈាម​ដក់​ក្នុង​ពោះ។ ចំពោះ​មូល​ហេតុ​នៃ​កើត​គីស​ដៃ​ស្បូន គឺ​អា​ស្រ័យ​ទៅ​តាម​ប្រភេទ​នៃ​គីស​នីមួយៗ ហើយ​ការ​ព្យាបាល​ក៏​ផ្អែក​ទៅ​តាម​រោគ​សញ្ញា អាយុ​ស្ត្រី ប្រភេទ និង​ទំហំ​នៃ​គីស​ផង​ដែរ។ [embed-health-tool-ovulation] ក្នុង​ករណី​ដែល​ស្រីៗគ្នាយើង មាន​​រោគ​សញ្ញា​ដែល​បាន​រៀបរាប់​ប្រាប់​ខាង​លើ […]


ការមករដូវ

ពេលមករដូវ អាចញ៉ាំថ្នាំបំប៉នសុខភាព ឬសម្រស់បានអត់?

ស្រីៗ គ្នា​យើង​មួយ​ចំនួន ពេល​មក​រដូវ​តែង​បារម្ភ មិន​សូវ​ហ៊ាន​ញ៉ាំ​អី​ផ្តេស​ផ្តាស​ទេ ហើយមាន​គ្នា​យើង​មួយ​ចំនួន​ញ៉ាំ​ថ្នាំ​បំប៉ន​សុខភាព ឬ​ជួយ​ថែ​រក្សា​សម្ផស្ស តែ​ដល់​ពេល​មក​រដូវ​មិន​ហ៊ាន​លេប​ថ្នាំ។ ចុះ​បើ​មក​រដូវ​ញ៉ាំ​ថ្នាំ​បំប៉ន​ផ្សេងៗ​បានអត់? មាន​ប៉ះពាល់​អីទេ? ដើម្បី​សម្រាយ​ចម្ងល់​មួយ​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្រ្តី​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន​សែន​សុខ បាន​ឲ្យ​ដឹង​ថា ចំពោះ​ស្រីៗ​ដែល​កំពុង​ញ៉ាំ​ពពួក​ថ្នាំ​បំប៉ន​សុខភាព ឬ​ថែសម្រស់​អស់​នោះ គឺ​នៅ​តែ​អាច​ញ៉ាំ​បាន​ពេល​មក​រដូវ គ្មាន​បញ្ហា​ប៉ះពាល់​អី​ដល់​សុខភាព​ទេ។ លោក​វេជ្ជបណ្ឌិតបន្ត​ថា ការ​លេប​ថ្នាំ​អស់​នោះ​ពេល​មក​រដូវ​ក៏​មិន​បណ្តាលឲ្យ​អាក់​រដូវ ឬធ្វើ​ទុក្ខ​ឲ្យ​ឈឺ​ចុក​ចាប់​អ្វី​ដែរ។ ផ្ទុយ​ទៅ​វិញ លោក​វេជ្ជបណ្ឌិត បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ការ​ដែល​មិន​ប៉ះពាល់​នោះ គឺ​លុះ​ត្រា​តែ​ជា​ថ្នាំ​ដែល​មាន​ការ​បញ្ជាក់ និង​មាន​ការ​ណែនាំ​ឲ្យ​ប្រើ​ប្រាស់​ត្រឹម​ត្រូវ មិន​មែន​ថ្នាំ​ដែល​គ្មាន​ប្រភព​ច្បាស់​លាស់​ទេ។ ក្នុង​ករណីលេប​ថ្នាំ​មិន​ល្អ ផ្តេស​ផ្តាស វា​មិន​ត្រឹម​តែ​មិន​ល្អ​ពេល​មក​រដូវ​ទេ តែ​វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ទូទៅ ពេល​ដែល​លេប​វា​យូរៗ​ទៅ។ អត្ថបទពាក់ព័ន្ធ៖ មានរឿងជុំវិញការមករដូវ សូម្បីស្រីៗខ្លួនឯង ក៏អត់​ដឹងដែរ មកពីបែបនេះ ទើបស្រីៗមួយចំនួនពេលមករដូវម្តងៗឈឺខ្លាំង រហូតទ្រាំមិនបាន ស្រីៗ​មករដូវអត់ទៀង​ ដោយសារមូលហេតុ​ទាំង​នេះ ស្រីៗមករដូវតិច អាចប៉ះពាល់ការមានកូនអត់?​ ពេលមករដូវម្តងៗ ស្រីៗប្រហែសបែបនេះ ទើបងាយឆ្លងមេរោគ ទម្លាយ​មូលហេតុ​នាំ​ឲ្យ​ស្រីៗយើង​ឧស្សាហ៍​រមាស់​នៅ​កន្លែង​សម្ងាត់


សុខភាពស្ត្រី

ពេលមករដូវ អាចញ៉ាំភេសជ្ជៈមានជាតិហ្គាសបានអត់?

នៅ​ពេល​ដែល​មក​រដូវ ស្រី​គួរ​ញ៉ាំ​អាហារ​ល្អ​ដល់​សុខភាព មិន​គួរ​ញ៉ាំ​របស់​ផ្តេស​ផ្តាស​ទេ ទោះ​វា​ជាបញ្ហា​សុខភាព​ពី​ធម្មជាតិ​ក៏​ដោយ។ មាន​នារីៗ​មួយ​ចំនូន​លើក​ឡើង​ថា ពេល​មក​រដូវ​ញ៉ាំ​ភេសជ្ជៈមាន​ជាតិ​ហ្គាសដូចជា ទឹក​ក្រូច​កំប៉ុង និង​ភេសជ្ជៈផ្សេងៗអាច​ធ្វើ​ឲ្យ​បាត់​ការ​ឈឺចាប់​ពេល​មក​រដូវ ហើយ​ក៏​អាច​ធ្វើ​ឲ្យ​អារម្មណ៍​បាន​ធូរ​ស្រាល។ ឆ្លើយ​នឹង​ការ​លើក​ឡើង​មួយ​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្រ្តី នៃ​មន្ទីរពេទ្យ​មិត្តិភាព​កម្ពុជា-ចិន​សែនសុខ បាន​បក​ស្រាយ​ឲ្យ​ដឹង​ថា ជា​ធម្មតា ការ​ញ៉ាំ​ភេសជ្ជៈ​មាន​ជាតិ​ហ្គាស​អាច​ញ៉ាំ​បាន​ក្នុង​ពេល​មក​រដូវ ក៏​ប៉ុន្តែ​វា​អាច​ផ្តល់​ផល​ពិបាក​ដល់​សុខភាព​ដែរ ដូចជា មានការ​ឈឺ​ចាប់​កាន់​តែ​ខ្លាំង​អំឡុង​ពេល​មក​រដូវ។ បើ​ធ្ងន់​ធ្ងរ​នោះ វា​អាច​បណ្តាល​ឲ្យ​ក្រហាយ និង​រលាក​ក្រពះ​យើង​បាន ដោយ​សារ​តែ​ភេសជ្ជៈ​អស់​នោះ មាន​ជាតិ​អាស៊ីដ​។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! យក​ល្អ នៅ​ពេល​​មក​រដូវ ស្រីៗ​គ្នា​យើង​គួរ​ញ៉ាំ​អាហារ​ដែល​ល្អ​ចំពោះ​សុខភាព​វិញ​មាន៖ – សាច់​ត្រី មាន់ – បន្លែបៃតង ផ្លែឈើ – ខ្ញី – យាអ៊ួរ -សូកូឡាខ្មៅ និង​អាហារ​ល្អៗ​ដទៃ​ទៀត​ដែល​ជួយ​ផ្តល់​កម្លាំង​ដល់​យើង។ ស្រប​គ្នា​នេះ​ដែរ ដើម្បី​មិន​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ពេល​មក​រដូវ ស្រីៗ​ដាច់​ខាត​មិន​ត្រូវ​បង្អត់​អាហារ ឬ​ញ៉ាំ​អាហារ​មិន​គ្រន់​គ្រាន់​អំឡុងពេល​ដែល​រាង​កាយ​កំពុង​បាត់​បង់​ឈាម​ដែល​ធ្វើ​ឲ្យ​កម្លាំង​ខ្សោយ។ អត្ថបទពាក់ព័ន្ធ៖ សម្រាប់​អ្នក​ចូល​ចិត្ត​ហឹរ ​កុំ​ថា​អត់​ដឹង​​ ​​ខ្ញី ជួយ​អី​ខ្លះ ធុញ​​រឿង​ឈឺ​ចាប់​ខ្លាំង​​ពេល​​មក​​រដូវ អាច​សាក​​វិធី​នេះ​បាន ស្រីៗមករដូវតិច អាចប៉ះពាល់ការមានកូនអត់?​ ស្រីៗ​មករដូវអត់ទៀង​ ដោយសារមូលហេតុ​ទាំង​នេះ មានរឿងជុំវិញការមករដូវ សូម្បីស្រីៗខ្លួនឯង ក៏អត់​ដឹងដែរ […]


សុខភាពស្ត្រី

ស្រីៗគួរតែស្វែងយល់ពីថ្នាំរំលូតកូនសិន មុននឹងសម្រេចចិត្តជ្រើសវិធីនេះ

មាន​ស្ត្រី​មួយ​ចំនួន​ព្រោះតែ​មាន​កូន​ដោយ​គ្មាន​គម្រោង ទើប​សម្រេច​ចិត្ត​រំលូត​កូន ហើយក្នុងចំណោមវិធី​រំលូត ការ​ប្រើ​ថ្នាំលេប​ជា​វិធី​មួយ​ដែល​ពេញ​និយម​ជាង​គេ។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន ណែនាំ​ឲ្យ​ស្ត្រី​ដែល​មាន​កូន ហើយ​មិន​ចង់​រក្សា​ទុក ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ទាំងអស់​គ្នា ព្រោះ​បើ​សម្រេច​ចិត្ត​ធ្វើ​អ្វី​មួយ ដោយ​គ្មាន​ការ​ពិគ្រោះ ឬ​ការ​ណែនាំ​ពី​អ្នក​ជំនាញ​ជាមុន​ មាន​គ្រោះថ្នាក់​ចំពោះ​យើង​ទៅ​វិញ។ លោក​វេជ្ជបណ្ឌិតបាន​បញ្ជាក់​ទៀត​ថា ការ​ប្រើ​ថ្នាំ​រំលូត​កូន​ដោយ​ខ្លួនឯង អាច​ជួប​ផល​លំបាក​ដែល​អាច​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត។ វេជ្ជបណ្ឌិត​បាន​បន្ថែម​ទៀត​ថា អ្នក​ដែល​ប្រើ​ថ្នាំ​រំលូត​ខ្លួនឯង​មិន​ដឹង​ពី​វិធី​ប្រើ និង​រយៈពេល​ប្រើប្រាស់ ដោយ​កូន​ត្រូវ​តូច​ជាង ៩ សប្ដាហ៍។ មួយ​វិញ​ទៀត យើង​មិន​អាច​ប្រើ​ថ្នាំ​នេះ​បាន​នៅ​ពេល​ណា សង្ស័យ​ថា​មាន​កូន​ក្រៅ​ស្បូន មាន​បញ្ហា​កំណក​ឈាម ឬ​ប្រតិកម្ម​ជាមួយ​ថ្នាំ​ជាដើម មួយវិញទៀតមិនគួរប្រើប្រាស់ថ្នាំនេះញឹកញាប់ពេកទេ។ ​គុណវិបត្តិនៃការប្រើលេបថ្នាំរំលូតកូន – ធ្លាក់​ឈាម​ខ្លាំង – ឆ្លង​រោគ – រំលូត​មិន​ជោគ​ជ័យ នាំឲ្យ​ផ្ដល់​កំណើត​មិន​គ្រប់​លក្ខណៈ។ សម្រាប់​ស្រ្តី​ដែល​មាន​បញ្ហា​ទាំង​ប៉ុន្មាន​ដូច​ខាងក្រោម មាន​គ្រោះថ្នាក់​ខ្លាំង ប្រសិនបើ​លេប​ថ្នាំ​រំលូត​ដោយ​ខ្លួនឯង៖ – ស្ត្រី​កំពុង​ប្រើ​ថ្នាំ corticosteroids – ស្ត្រី​ដែល​មាន​ភាព​ស្លេកស្លាំង – ស្ត្រី​មាន​ជំងឺហឺត។ អត្ថបទពាក់ព័ន្ធ៖ មុនសម្រេចចិត្តរំលូតកូនដោយខ្លួនឯង ត្រូវដឹងពីអាយុគភ៌ បើមិនអ៊ីចឹងទេគ្រោះថ្នាក់ ស្រីៗ​រំលូត​កូន អាចប៉ះពាល់​ដល់​កូន​ក្រោយៗ ហើយ​​ប្រឈម​កើត​ជំងឺ​ធ្ងន់ៗ រឿង​សំខាន់​ស្រីៗ​ត្រូវ​ដឹង​ដើម្បី​សុវត្ថិភាព ក្រោយ​លេប​ថ្នាំ​រំលូត​កូន រំលូតកូន ហើយ​លែង​មាន​កូន​ទៀត ដោយសារ​មូលហេតុ​ទាំង​នេះ ស្រីៗ​មុនសម្រេច​ចិត្ត​រំលូត​កូន ត្រូវ​ដឹង​ពី​គ្រោះ​ថ្នាក់​ទាំង​នេះ ក្រោយ​ប្រើថ្នាំរំលូត​កូន ស្រីៗ​ត្រូវ​ប្រុង​ប្រយ័ត្នអីខ្លះ? អាហារ​ចាំបាច់​បំផុត​ក្រោយ​រំលូត​កូន […]


សុខភាពស្ត្រី

អាហារប្រាំ​ប្រភេទ ល្អ​ខ្លាំងសម្រាប់សុខភាព​ស្ត្រី

ស្ត្រី​មួយ​ចំនួន​មាន​ភាព​មមាញឹក​ និង​ពិបាក​រក​ពេល​ក្នុង​ញ៉ាំ​អាហារ​ដែល​ជា​ហេតុ​ទទួល​បាន​សារធាតុ​ចិញ្ចឹម​មិន​គ្រប់គ្រាន់។ ការ​ញ៉ាំអាហារមិនគ្រប់​គ្រាន់​ធ្វើ​ឲ្យ​ស្រ្តីយើង​ទទួល​បាន​ជាតិ​ប៉ូតាស្យូម ជាតិសរសៃ choline ម៉ាញ៉េស្យូម កាល់ស្យូម ជាតិដែក វីតាមីន A D E និង C​ មិន​គ្រប់គ្រាន់។ ប៉ុន្តែ​យើង​អាច​ជ្រើស​រើស​កំពូល​អាហារ​ប៉ុន្មាន​ប្រភេទ​នេះ​ដែល​អាច​ជួយ​បំពេញ​សារធាតុ​ចិញ្ចឹម​ដល់​រាងកាយ​បាន​យ៉ាង​ងាយស្រួល។ ១. ស៊ុត ស៊ុត​សំបូរ​ដោយ​សារធាតុ​ចិញ្ចឹម​ និង​ជា​ចំណែក​មួយ​នៃ​របបអាហារ​សម្រាប់​សុខភាព។ ស៊ុត​មួយ​គ្រាប់​មាន​សារធាតុចិញ្ចឹម​ចាំបាច់​ច្រើន​ជាង​១០​ប្រភេទ​ក្នុង​នោះ​រួម​មាន​ជាតិដែក វីតាមីន D ស័ង្កសី lutein zeaxanthin និង​choline រួមទាំង​ប្រូតេអ៊ីន និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម។ វីតាមីន D គឺ​ជួយ​ការពារ​ជំងឺ​មហារីក ជំងឺ​ទឹកនោមផ្អែម ជំងឺប្រព័ន្ធភាពស៊ាំប្រឆាំងខ្លួនឯងនិង​អាច​ជួយ​ដល់​ការ​រក្សា​ទម្ងន់​ផងដែរ។ វីតាមីន D និង​កាល់ស្យូម​ជួយ​ដល់​សុខភាព​ឆ្អឹង និង​ធ្វើឲ្យ​ឆ្អឹង​រឹង​មាំ។ ស្ត្រី​ភាគច្រើន​មាន​ជំងឺ​ពុកឆ្អឹង និង​ជំងឺ​ខ្វះកំហាប់​ឆ្អឹង​ជាង​បុរស​ក្រោយ​ពី​អស់​រដូវ។ [embed-health-tool-ovulation] អត្ថបទពាក់ព័ន្ធ៖ បើ​មាន​សញ្ញាទាំងនេះកើតឡើង បញ្ជាក់ថា​គ្នា​យើង​ខ្វះវីតាមីន A ហើយ ចង់ទទួលបានវីតាមីន D សម្រាប់រាងកាយគ្រប់គ្រាន់ អនុវត្តវិធីទាំងពីរនេះ វីតាមីន D មិនត្រឹមល្អចំពោះឆ្អឹងទេ អាចការពារជំងឺទឹកនោមផ្អែមទៀត! ២. ផ្លែ​ព្រូន (Prunes) ផ្លែ​ព្រូន គឺ​ផ្លែឈើ​ដែល​មាន​ជាតិសរសៃ​ខ្ពស់ និង​ជួយ​ដល់​សុខភាព​ពោះវៀន […]


សុខភាពស្ត្រី

ដុំសាច់ក្នុងស្បូនអាចកើតមាននៅកន្លែងណាខ្លះ? មានរោគសញ្ញាបែបណា?

នៅពេលដែលឮពាក្យថា ដុំសាច់ អ្នកណាៗក៏ចាប់ផ្តើមមានការព្រួយបារម្ភភា្លមតែម្តង​។ ជាក់ស្តែង ចំពោះស្រីៗវិញពេលឮពាក្យថា​ ដុំសាច់ក្នុងស្បូន គឺភ័យខ្លាំងតែម្តង។ ជាទូទៅ ដុំ​សាច់​ក្នុង​ស្បូនមិនមែនជាដុំសាច់កាច តែវាអាចបង្កឲ្យមានការរំខាន និងមានលក្ខណៈធ្ងន់ ឬស្រាល អាស្រ័យទៅសណ្ឋានទីតាំងនៃដុំសាច់។ មន្ទីរពេទ្យ កាល់ម៉ែត បានផ្សព្វផ្សាយឲ្យដឹងថា ចំពោះមូលហេតុនៃការកើតមានដុំសាច់ក្នុងស្បូន មិន​ទាន់​មាន​ការ​សិក្សា​ស្រាវជ្រាវ​បញ្ជាក់​ច្បាស់លាស់​នៅ​ឡើយ​រហូត​មក​ដល់​សព្វ​ថ្ងៃ ប៉ុន្តែ​គេ​ដឹង​ថា រោគសញ្ញនៃជំងឺដុំសាច់ក្នុងស្បូន គឺអាស្រ័យទៅលើទីតាំងនៃដុំសាច់លើស្បូនដែលគេចែកចេញជា៣ទីតាំងដូចជា៖ ទី១. ដុំសាច់នៅក្នុងស្រទាប់ក្រៅស្បូន  ដុំសាច់កើតនៅលើស្រទាប់ខាងក្រៅនៃសាច់ដុំស្បូន ជាទូទៅវាមិនមានរោគសញ្ញាអ្វីគួរឲ្យចាប់អារម្មណ៍ទេ លើកលែងតែមានទំហំធំ ដែលដុំនេះធ្វើឲ្យសង្កត់ និងស្អិត ទៅ​លើ​សរីរាង្គ​ផ្សេង​ទៀត​នៅ​ក្បែរ​ស្បូន​ដូច​ជា៖ – ប្លោកនោម៖ ធ្វើឲ្យស្ត្រីឧស្សាហ៍នោមញឹក។ – បំពង់បង្ហូរទឹកនោម៖ ធ្វើឲ្យស្ទះ និងចាល់ទឹកនោមនៅក្នុងតម្រងនោម នាំឲ្យអ្នកជំងឺឈឺចុកចាប់នៅតម្រងនោម និងចង្កេះផ្នែកខាងក្រោយ។ – ទ្វារលាមក៖ អ្នកជំងឺពិបាកបត់ជើងធំ និងទល់លាមក។ – ករណីខ្លះដុំសាច់រមួល ធ្វើឲ្យអ្នកជំងឺឈឺចុកចាប់ ដែលចាំបាច់ត្រូវធ្វើការវះកាត់ជាបន្ទាន់។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ទី២. ដុំសាច់នៅក្នុងសាច់ដុំស្បូន ដុំសាច់នេះកើតឡើងនៅក្នុងស្រទាប់សាច់ដុំស្បូន ដែលធ្វើឲ្យបម្រែបម្រួលប្រហោងសាច់ស្បូន ដែល​ជាទូទៅ​ក៏​វា​មិន​មាន​រោគ​សញ្ញា​អ្វី​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក្នុង​ករណី​ដុំសាច់​មាន​ទំហំ​តូច​ ហើយ​ភាគច្រើនគ្រូពេទ្យអាចពិនិត្យឃើញ តាមរយៈការពិនិត្យអេកូសាស្ត្រនៅលើស្បូន។ ប្រសិនបើដុំសាច់នេះធំ វា​មាន​រោគ​សញ្ញា​ស្រដៀង​ទៅ​នឹង​ដុំ​សាច់​នៅ​ក្នុង​ស្រទាប់​ក្រៅ​ស្បូន​ដែរ។ [embed-health-tool-ovulation] ទី៣. ដុំសាច់នៅក្នុងប្រហោង ឬភ្នាសក្នុងស្បូន ជាដុំសាច់កើតនៅស្រទាប់ក្នុងនៃសាច់ស្បូន ដែលមានរោគសញ្ញាធ្វើឲ្យស្ត្រី៖ – ធ្លាក់ឈាមរដូវច្រើន ឈាមរដូវស្ត្រីច្រើនខុសធម្មតា […]


ជំងឺដុំស្បូន

ស្ត្រីគួរប្រយ័ត្ន! ក្រុមអ្នកងាយប្រឈមនឹង​ជំងឺដុំសាច់ក្នុងស្បូន

ការ​កើត​ដុំសាច់ក្នុងស្បូន គឺជំងឺមួយដែលស្រ្តីគ្រប់វ័យ​មិនចង់ជួបប្រទះ ទោះវាជាដុំសាច់ស្លូត ឬកាចក្តី។ មន្ទីរពេទ្យកាល់ម៉ែត បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ស្រ្តី​ដែល​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា​មាន​ភាគ​រយ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​ដុំ​សាច់​ស្បូន​គឺ ស្រ្តី​ធាត់ខ្លាំង ជក់បារី ស្រ្តីគ្មានកូន ស្រ្តី​អាយុ​លើស​ពី​៤០​ គ្រួសារ​មាន​ប្រវត្តិ​កើត​ជំងឺ​ដុំ​សាច់​ស្បូន ឬ​លើសកម្រិត​អ័រម៉ូន ជាដើម។ ដោយឡែក ការព្យាបាលជំងឺដុំសាច់ស្បូន គឺអាស្រ័យទៅលើរោគសញ្ញា ទំហំ និងទីតាំងនៃដុំសាច់នេះ ហើយគេបានបែងចែកវាជា ៣ករណី៖ ទី១. ករណីដុំសាច់តូច គ្មានរោគសញ្ញា និងការរំខាន - ត្រូវ​តាម​ដាន​ជា​ប្រចាំ រហូត​ដល់​ស្រ្តី​អស់​រដូវ ដុំ​សាច់​នឹង​រួ​មស្វិត​ទៅ​វិញ​ឯង ដោយ​មិន​ចាំ​បាច់​វះ​កាត់ ឬ​ប្រើ​ថ្នាំ​នោះ​ទេ។ ទី២. ករណីដុំសាច់ធំ មានការឈឺចាប់ និងមានផលរំខានតិចតួច - ​ដំបូង ត្រូវព្យាបាល​ដោយ​ប្រើ​ថ្នាំ​ដើម្បី​កុំ​ឲ្យ​មាន​ការ​ឈឺ​ចាប់ និង​ធ្វើ​ឲ្យ​ដុំ​សាច់​រួម​តូច ហើយ​បន្ត​ការ​តាមដានរហូតស្រ្តីអស់រដូវ។ ក្នុង​ករណី​ដែល​ព្យាបាល​ដោយ​ថ្នាំ​មិន​ជោគជ័យ ការ​វះកាត់​យក​ដុំ​សាច់​​ ឬ​​​ស្បូន​ចេញ គឺ​ជា​ជម្រើស​ចុង​ក្រោយ។ ទី៣. ករណីដែលដុំសាច់មានការឈឺចាប់ខ្លាំង ផលរំខានខ្លាំង ឬ​ធ្លាក់ឈាម - កាល​ណា​ឈាន​ដល់​ដំណាក់​កាល​នេះ វា​ជា​សញ្ញា​ប្រឈម​មុខ​គ្រោះថ្នាក់​ដល់​ជីវិត​ស្រ្តី​ខ្លាំង គេ​ត្រូវ​ធ្វើ​ការ​វះកាត់​យក​ដុំ​សាច់ ឬ​ស្បូន​ចេញ​ជា​បន្ទាន់ ដើម្បី​សង្រ្គោះ​ជីវិត​អ្នក​ជំងឺ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! មន្ទីរពេទ្យ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស