សុខភាពស្ត្រី

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន នៅ May 06, 2022

សុខភាព​ស្ត្រី​- ​មាន​គ្នា​យើង​ច្រើន​ណាស់​កំពុង​ប្រឈម​បញ្ហាស្រីៗ ដែល​ប្រុសៗ​ភាគ​ច្រើន​មិន​យល់។ ​បញ្ហា​ផ្លូវ​ភេទ​​​មួយ​ចំនួន​ដែល​លម្អិត​ក្នុង​ផ្នែក​នេះ​មាន ​ជំងឺគីសក្រពេញអូវែ ​ជំងឺដុំស្បូន ​ការបង្ករោគអាងត្រគាក ​ជំងឺក្រពេញទីរ៉ូអ៊ីត ​ការអស់រដូវ ​ការពិនិត្យនិង​ធ្វើតេស្តសុខភាពស្រ្តី ​ការមករដូវ ​បញ្ហា​ស្ត្រី​ផ្សេងទៀត​ ​ ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពស្ត្រី

ទ្វារមាសធុំក្លិនស្អុយឆ្អេះឆ្អាប ស្រីៗគួរញ៉ាំអាហារប្រភេទនេះ ជួយកម្ចាត់ក្លិនបានច្រើន

ស្រី​ៗ​គ្នា​យើង​ដែល​មាន​បញ្ហា​ទ្វារ​មាស​ធុំ​ក្លិន​ស្អុយ​ឆ្អេះឆ្អាប និង​បាត់បង់​ទំនុក​ចិត្ត​​អំឡុង​ពេល​ប្រតិបត្តិការ​ជាមួយ​និង​ដៃគូ អាច​សាកល្បង​ញ៉ាំ​អាហារ​ប្រភេទ​នេះ ពីព្រោះ​វា​អាច​កាត់បន្ថយ​ក្លិន​មិន​ល្អ​បាន​ច្រើន។ ការ​ពិត​ទៅ ទ្វារ​មាស​ស្រ្តី​យើង​អាច​មាន​ធុំ​ក្លិន​តិចតួច​ជា​រឿង​ធម្មតា​ទេ នៅ​ពេល​ដែល​យើង​ញ៉ាំ​អាហារ​ជាក់លាក់​មួយ​ចំនួន ប៉ុន្តែ​បើ​មាន​ក្លិន​ខ្លាំង​មិន​បាត់​ គួរ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ ទើប​ជា​ការ​ប្រសើរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! អាហារ​ប្រភេទ​ណា​ ដែល​ជួយ​កម្ចាត់​ក្លិន​មិន​ល្អ​ចេញ​ពី​ទ្វារ​មាស? ១. ទឹក​ដោះ​គោ​ជូរ ទឹក​ដោះ​គោ​ជូរ ជា​អាហារ​មួយ​ប្រភេទ​ដែល​ធ្វើ​ឱ្យ​ទ្វារ​មាស​មាន​ក្លិន​ល្អ​ ពីព្រោះ​វា​ផ្ទុក​បាក់តេរី ​Lactobacillus ដែល​ជួយ​ស្តារ​តុល្យភាព​បាក់តេរី​ល្អ​នៅ​ក្នុង​ទ្វារមាស​ ជួយ​បញ្ចៀស​ការ​ឆ្លង​រោគ ក៏​ដូចជា​ជួយ​ឱ្យ​ទ្វារ​មាស​មាន​សុខភាព​ល្អ និង​កាត់បន្ថយ​ក្លិនមិន​ល្អ។ ២. ផ្លែ​ម្នាស់ ជាមួយ​គ្នា​នេះ​ដែរ ផ្លែ​ម្នាស់​សម្បូរ​ទៅ​ដោយ​វីតាមីន ​C វីតាមីន ​B និង​ជាតិ​សរសៃ​ ដែល​អាច​ជួយ​​ពង្រឹង​ដល់​សុខភាព​ក្រពះ​ពោះវៀន ព្រម​ទាំង​ជួយ​កម្ចាត់​ក្លិន​មិន​ល្អ​ពី​ទ្វារមាស និង​បញ្ចៀស​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ​ដែរ។ ៣. ផ្លែ​ប៉ោម ចំណែក​ផ្លែ​ប៉ោម​ ក៏​ផ្ទុក​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម ដែល​ជួយ​ជំរុញ​លំហូរ​ឈាម​ក្នុង​ទ្វារមាស​ បង្ការ​ការវិវត្ត​នៃ​ដុំ​សាច់​ស្បូន ព្រម​ទាំង​ជួយ​បង្កើន​ចំណង់​ផ្លូវ​ភេទ​ផង​ដែរ។ ៤. តែ​ខ្ញី ភេសជ្ជៈ​ដ៏​អស្ចារ្យ​មួយ​ទៀត​ សម្រាប់​សុខភាព​ទ្វារ​មាស គឺ​តែ​ខ្ញី ពីព្រោះ​វា​សម្បូរ​ទៅ​ដោយ​សមាសធាតុ​ប្រឆាំង​នឹង​មេរោគ (Antimicrobial properties) ដែល​ជួយ​ជំរុញ​សុខភាព​ក្រពះ​ពោះវៀន ​សុខភាព​ទ្វារមាស​ និង​​ជួយ​រក្សា​ក្លិន​ល្អ​ក្នុង​​ទ្វារ​មាស​ថែម​ទៀត​ផង។ [embed-health-tool-ovulation] ៥. ក្រូច​ឆ្មារ លើស​ពី​នេះ ក្រូច​ឆ្មារ​សម្បូរ​ទៅ​ដោយ​វីតាមីន​C និង​អាស៊ីដ Acidic ដែល​ជួយ​ថែរក្សា​តុល្យភាព​ទ្វារមាស ក៏​ដូចជា​​បង្ការ​ការ​បង្ក​រោគ​លើ​ទ្វារមាស​ និង​ជួយ​បន្តឹង​ទ្វារ​មាស​ ក្រោយ​សម្រាល​កូន​រួច​។ ហេតុនេះ​ហើយ ស្រី​ៗ​គ្នា​យើង​ដែល​មាន​ក្លិន​មិន​ល្អ […]

អត្ថបទផ្សេងទៀតពី សុខភាពស្ត្រី

ស្វែងរក សុខភាពស្ត្រី

ការមករដូវ

មក​រដូវម្ដងៗ​ ធ្វើ​ទុក្ខឈឺពោះ​ទ្រាំ​អត់បាន សាក​ប៉ុន្មាន​វិធីនេះ

មក​រដូវ​ជា​រឿង​រំខាន​ស្រីៗ​រាល់​ខែ ដោយសារ​ធ្វើ​ឲ្យ​ប៉ះពាល់​សកម្មភាព​ប្រចាំ​ថ្ងៃ ការ​ដើរ​ហើរ ធ្វើ​ដំណើរ ការងារ​ផ្សេងៗ រៀន​សូត្រ ហើយ​កាន់​តែ​វេទនា​សាំ​ចិត្ត គឺ​ឈឺ​ចាប់​ក្នុង​ពោះ ខ្នង ចង្កេះ​ជាដើម។ ការពិត "Hello គ្រូពេទ្យ" ប្រាប់​​ទៅ​​ចុះ គេ​មាន​របៀប​កាត់​បន្ថយ​ការ​ឈឺ​ចុក​ចាប់​ពោះ ពេល​មក​ខែ​ម្ដងៗ ហើយ​ជា​រឿង​ដែល​ស្រីៗ​ទាំងអស់​គួរ​យល់​ដឹង។ ១- ថ្នាំបំបាត់ការឈឺចាប់ដែលមានសុវត្ថិភាព ថ្នាំ​ដែល​គេ​តែង​ណែនាំ​ឲ្យ​ប្រើ​នោះ មាន ibuprofen និង naproxen។ ថ្នាំ​ទាំង​នេះ​ជា​ប្រភេទ nonsteroidal anti-inflammatory (NSAID) ដែល​មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​បំបាត់​ការ​ឈឺ​ពោះ បើ​ប្រើ​ក្នុង​កម្រិត​មួយ​ត្រឹម​ត្រូវ។ ការ​ឈឺ​ពោះ​ពេល​មក​រដូវ អាច​បណ្ដាល​មក​ពី Prostaglandin ផលិត​ក្នុង​ពេល​មក​រដូវ។ ពេលថ្នាំ NSAID អាច​ធ្វើ​ឲ្យ​សារជាតិ​នេះ​ថយ​ចុះ​បាន នោះ​អាច​កាត់​បន្ថយ​ការ​ឈឺ​ចាប់។ មាន​រឿង​ពីរ​យ៉ាង​ត្រូវ​ចង​ចាំ ពេល​ប្រើ​ថ្នាំ​ទាំង​នេះ។ ដំបូង គឺ​ត្រូវ​ពិគ្រោះ​ជាមួយ​ពេទ្យ​ដើម្បី​បាន​ថ្នាំ​ដែល​ត្រឹម​ត្រូវ។ បន្ទាប់មក ប្រុង​ប្រយ័ត្ន​ប្រើ​ថ្នាំ​តាម​កម្រិត​ដែល​ពេទ្យ​បាន​ណែនាំ។ ២- របបអាហារ កាត់​បន្ថយ​ញ៉ាំ​ខ្លាញ់ ហើយ​ញ៉ាំ​បន្លែ​ច្រើន​វិញ អាច​ជួយ​សម្រួល​ដល់​ការ​ឈឺ​ចាប់ ដោយសារ​វា​កាត់​បន្ថយ​ការ​ប្រឈម​មុខ​នឹង​ការ​រលាក​ក្នុង​ខ្លួន​បាន។ វិធី​នេះ​មិន​ឲ្យ​ផល​ភ្លាម​នោះ​ទេ តែ​វា​មាន​ប្រសិទ្ធភាព។ គួរ​ញ៉ាំ​វីតាមីន D ឲ្យ​បាន​ច្រើន។ កម្រិត​វីតាមីន D3 ច្រើន អាច​ជួយ​កាត់​បន្ថយ​ការ​ឈឺ​ពោះ។ […]


ការមករដូវ

ស្រីៗ បើមករដូវមិនទៀង​ អាច​មក​ពី​មូលហេតុ​ទាំងនេះ

ការ​មក​រដូវ​មាន​តែ​ស្រីៗ​​យើង​ទេ​ដឹង​ច្បាស់ ប៉ុន្តែស្ត្រីមួយ​ចំនួន​នៅ​តែ​មិន​ដឹង​​ពីមូលហេតុ​រដូវ​មក​មិន​ទៀង​ទាត់។ ម្ដង​មក​មុន ម្តង​លើស​មក​លើស។ បើ​អ៊ីចឹង ចម្ងល់​ទាំងនេះ​ទុកឲ្យ​ “Hello គ្រូពេទ្យ" ពន្យល់​គ្នា​យើង​។ អ្វីទៅជាការមករដូវមិនទៀង? ជាទូទៅ​ ស្រីៗមាន​វដ្ដ​រដូវ​ចន្លោះ​ពី​ ១១-១៣ ​ដង​ក្នុង​មួយ​ឆ្នាំ ប៉ុន្តែ​គ្នាយើង​ខ្លះ​អាច​មក​តិច​ដង​ និង​ខ្លះ​ទៀត​មក​ច្រើន​​ជាង​នេះ។ ដើម្បី​ដឹង​ថា​រដូវ​មក​ទៀង​ទាត់ ​ឬ​អត់ ​គួរ​​ចំណាំ​ការ​មក​រដូវ​យើង​ខ្លួនឯង ប្រសើរ​ជាង​ប្រៀប​ធៀប​ជា​មួយ​នរណា​ផ្សេង។ អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​ដំបូងស្រីៗ​ទើប​​មាន​រដូវ ​អាច​នឹង​មក​រដូវ​មិន​ទៀង​ទាត់ ដោយ​សារ​អ័រម៉ូន​នៃ​វដ្តរដូវ​ត្រូវ​ការ​ពេល​ដើម្បី​បង្កើត​តុល្យភាព ហើយ​បើ​យើង​ឈាន​ដល់​វ័យ​ត្រូវ​អស់​រដូវ​ ក៏​អាច​ជួប​ប្រទះ​នឹង​បញ្ហា​នេះ​ដូចគ្នា។ នៅ​មាន​មូល​ហេតុ​ជាច្រើន​ទៀត​នាំឲ្យ​យើង​មាន​រដូវ​មិន​ទៀង​ដូចជា៖ ១- អត់តុល្យភាព នៅ​ពេល​ទម្ងន់​ឡើងចុះ នាំ​ឲ្យ​តុល្យភាព​អ័រម៉ូន​ក្នុង​ខ្លួន​ងាយចុះ​ខ្សោយ ដែល​ជា​ហេតុ​​ប៉ះ​ពាល់​ដល់​ការ​មក​រដូវ​ប្រចាំ​ខែ។ ធ្វើ​ការងារ​ធ្ងន់​ៗ ឬ​អារម្មណ៍​តានតឹង​ ក៏​ជា​មូល​ហេតុ​នាំ​ឲ្យ​មក​រដូវ​មិន​ទៀង​ដែរ។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន ២- ពន្យារកំណើត គ្នា​យើង​ច្បាស់​ជា​ធ្លាប់​សង្កេត​ឃើញ​មាន​ឈាម​ធ្លាក់​បន្ទាប់​ពី​រដូវ​ ពេល​យើង​ប្រើ​ថ្នាំ​គ្រាប់​ពន្យារ​កំណើត​ ឬ​កង​ដាក់​ក្នុង​ស្បូន។ បើ​ទោះ​ករណី​ដាក់​កង​ក្នុង​ស្បូន​កម្រ​ធ្វើ​ឲ្យ​រដូវ​មក​មិន​ទៀង​មែន ប៉ុន្តែ​ការ​ប្រើ​កង ​អាច​ជួប​បញ្ហា​មួយ​ចំនួន ដូចជា​ រដូវ​ធ្លាក់​ខ្លាំង ​ឬ​ឈឺ​ចាប់​ខ្លាំង​ពេល​មក​រដូវ​ម្តងៗ។ មួយ​វិញ​ទៀត ​ធ្លាក់​ឈាម​តិចៗ​ជា​រឿង​ធម្មតា​ បើទើប​តែ​ចាប់​ផ្ដើម​ប្រើ​ថ្នាំ​គ្រាប់​ពន្យារ​កំណើត ហើយ​វា​នឹង​បាត់​ទៅ​វិញ​ប៉ុន្មាន​ខែ​ក្រោយ។ ៣- ដុំគីសទឹកក្នុងដៃស្បូន ដុំ​គីស​ក្នុង​ដៃ​ស្បូន ​ជា​ជំងឺ​ម្យ៉ាង​កើត​មាន​នៅ​ពេល​ដុំគីស​ផ្ទុក​ដោយ​ទឹក​វិវត្ត​នៅ​ក្នុង​ដៃ​ស្បូន។ រោគ​សញ្ញា​ជំងឺ​នេះ​បង្ក​ភាព​មិន​ប្រក្រតី​ការ​មក​រដូវ ​ដូចជា មក​រដូវ​មិន​ទៀង​ទាត់ រដូវ​មក​តិច ឬ​រាំង​រដូវ​តែ​ម្តងក៏​មាន។ មូលហេតុ គឺ​ក្នុង​ជំងឺ​ដុំ​គីស​ដៃ​ស្បូន​មាន​ការ​វិវត្ត​អូវុល​មិន​ប្រក្រតី​ ជា​ហេតុ​នាំ​ឲ្យ​ប៉ះ​ពាល់​វដ្ដ​រដូវ។ ចុចទីនេះ ដើម្បីគណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះ ចុចទីនេះ […]


បញ្ហាស្ត្រីផ្សេងទៀត

ចេះ​តែ​រមាស់​ចុង​សុដន់​ ​មក​ពី​​មូលហេតុ​អ្វី​? គួរ​ធ្វើ​ម៉េច​ល្អ​?

កត្តា​​ជា​ច្រើន​ធ្វើ​ឲ្យ​ស្រីៗ​យើង​មាន​អាការៈ​រមាស់​ចុង​សុដន់​ជា​ញឹកញាប់​។​ ពិត​ណាស់​ ចុង​សុដន់​គឺ​ជា​ផ្នែក​មួយ​នៃ​រាងកាយ​ដែល​ងាយ​រងគ្រោះ​ ​​រលាក​ដោយ​​ការ​កកិត​ កើត​​​ត្រអក​  ដោយ​ការ​បំបៅ​ដោះ​ ឬ​ការ​មាន​ផ្ទៃពោះ​ជាដើម។​ ប៉ុន្តែ​ នៅ​ក្នុង​​ករណី​កម្រ​ខ្លះ​ ការ​រមាស់​​ចុង​សុដន់​​​ក៏​អាច​ជា​សញ្ញា​នៃ​​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​​ផង​ដែរ។​ យ៉ាង​ណា​មិញ​ ប្រសិន​បើ​យើង​​ប្រើប្រាស់​ថ្នាំ​បំបាត់​អាការៈ​រមាស់​ប៉ុន្មាន​សប្ដាហ៍​ហើយ​ នៅ​តែ​មិន​បាត់​ទៀត​នោះ​ យើង​​គួរ​តែ​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ ទើប​ជា​ការ​ប្រសើរ​។ កត្តា​ខាង​ក្រោម​នេះ​ អាច​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​យើង​កើត​មាន​អាការៈ​រមាស់​នៅ​ចុង​សុដន់​។ ១. អាកាសធាតុ ​អាកាសធាតុ​ត្រជាក់​ ឬ​ក្ដៅ​ អាច​ធ្វើ​ឲ្យ​រាងកាយ​របស់​យើង​ទាំង​មូល​​មាន​ការ​រមាស់​ រួម​ទាំង​សុដន់​ និង​ចុង​សុដន់​ផង​ដែរ​។​ ដូច្នេះ​ហើយ​ ចូរ​ងូត​​ទឹក​ក្ដៅ​ឧណ្ហៗ​​​មិន​ឲ្យ​លើស​ពី​១០​នាទី​ និង​ជៀសវាង​ងូត​ទឹក​ក្ដៅ​ខ្លាំង​ ដែល​អាច​ធ្វើ​ឲ្យ​​ប្រេង​ធម្មជាតិ​នៃ​ស្បែក​បាត់បង់​។​ ជាមួយ​គ្នា​នេះ​ដែរ​ យើង​គួរ​​ជូត​សម្អាត​បរិវេណ​​សុដន់​​ឲ្យ​​នៅ​មាន​សល់​​សំណើម​តិច​ៗ​ ព្រម​ទាំង​លាប​​​ក្រែម​សម្រាប់​លាប​ចុង​សុដន់​​ឲ្យ​រាង​ក្រាស់​បន្តិច ដើម្បី​កម្ចាត់​បញ្ហា​រមាស់​នេះ​។​​ ២. សាប៊ូ​​ សាប៊ូ ឡេ​លាប​ស្បែក​ ឬ​ទឹក​ក្រអូប​សម្រាប់​បោក​ខោ​អាវ​ អាច​ជា​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​ចុង​សុដន់​របស់​យើង​រមាស់​បាន។​ ជា​ទូទៅ​ សារធាតុ​គីមី​នៅ​ក្នុង​ផលិតផល​លាង​សម្អាត​ជា​ច្រើន​​​ អាច​បណ្ដាល​​ឲ្យ​ស្បែក​របស់​យើង​កើត​​កន្ទួល​រមាស់​។​ ដើម្បី​​​បំបាត់​បញ្ហា​នេះ​ គ្នា​យើង​អាច​ផ្លាស់ប្ដូរ​ប្រើប្រាស់​ផលិតផល​ដែល​មិន​បង្ក​ជា​អាលែកហ្ស៊ី​ និង​មិន​មាន​ក្លិន​ក្រអូប​ជំនួស​វិញ​។ ៣. ​អាវ​ទ្រនាប់​ ​ការ​រលាក​ស្បែក​  អាច​បណ្ដាល​ឲ្យ​មាន​ស្នាម​ក្រហម​ និង​រមាស់​នៅ​បរិវេណ​នៃ​ស្បែក​សុដន់​ និង​ចុង​សុដន់​ដែល​ប៉ះពាល់​ផ្ទាល់​ទៅ​នឹង​​សាច់​ក្រណាត់​។​ ​ប្រសិនបើ​ស្រីៗ​យើង​មាន​អារម្មណ៍​រមាស់​ នៅ​ពេល​ដែល​ចាប់ផ្ដើម​ពាក់​អាវ​ទ្រនាប់​ថ្មីៗ​ ចូរ​​សាកល្បង​ផ្លាស់ប្ដូរ​ទៅ​ប្រើ​អាវ​ទ្រនាប់​ចាស់​ៗ​មួយ​រយៈ​សិន​ និង​សង្កេត​មើល​ថា​តើ​ការ​រមាស់​នៅ​ចុង​សុដន់​នោះ​ នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង​​ឬ​យ៉ាង​ណា​? ៤. ​ការ​កកិត​ ចុង​សុដន់​របស់​យើង​អាច​សង្កៀរ​ ​នៅ​ពេល​ដែល​យើង​កកិត​ទៅ​នឹង​​សំលៀកបំពាក់​ ខណៈ​ពេល​ដែល​យើង​ធ្វើ​លំហាត់​ប្រាណ​ ឬ​ក៏​ពាក់​អាវ​ទ្រនាប់​តឹង​ពេក​។​ ជា​ទូទៅ​ វា​មាន​អាការៈ​ឈឺ​ចាប់​ជាង​រមាស់​ទៅ​ទៀត​។​ […]


បញ្ហាស្ត្រីផ្សេងទៀត

ចេះតែរមាស់​ទ្វារ​មាស​ សាក​តិចនិក​ទាំង ៥ នេះ​ អាចជួយបាន!

ការ​រមាស់​ទ្វារ​មាស គឺ​ជា​រឿង​ធម្មតា​ ប៉ុន្តែ​​ប្រសិនបើ​ស្រីៗ​គ្នា​យើង​​មាន​អាការៈ​រមាស់​មិន​បាត់​សោះ​ យើង​គប្បី​ទៅ​ជួប​​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​។​ នៅ​ក្នុង​ករណី​ដែល​យើង​មាន​​ពង​បែក​ ឬ​កន្ទួល​រមាស់​ វា​អាច​​ជា​សញ្ញា​នៃ​ជំងឺ​កាមរោគ ​។ ចៃ​លើ​ថ្ងាស​ក៏​អាច​បណ្ដាល​ឲ្យ​រមាស់​ខ្លាំង​ ដែល​ចាំបាច់​ត្រូវ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​តាម​វេជ្ជ​បញ្ជា​ផង​ដែរ​​។​ ក្រៅ​ពី​ការ​​បង្ក​រោគ​ (​ផ្សិត​ ​ឬ​បាក់តេរី​) ឬ​ជំងឺ​កាមរោគ​ កត្តា​​អាលែកហ្ស៊ី​ ឬ​បញ្ហា​ស្បែក​ក៏​អាច​ជា​ហេតុ​នាំ​ឲ្យ​កើត​មាន​ការ​រមាស់​ទ្វារ​មាស​នេះ​ដែរ​។​ ​យ៉ាង​ណា​មិញ​ ប្រសិនបើ​ស្រីៗ​យើង​​ចង់​បំបាត់​អាការៈ​រមាស់​នៅ​ត្រង់​ទ្វារមាស​ម្ដងម្កាល​ វិធីសាស្ត្រ​ទាំង​នេះ​ គឺ​មាន​ភាព​ងាយស្រួល​ និង​មាន​ប្រសិទ្ធភាព​បំផុត។​ ១. ពិនិត្យ​មើល​សាប៊ូ​ ​​ទ្វារមាស​​ គឺ​ជា​តំបន់​ដែល​ងាយ​រង​គ្រោះ​ ហើយ​សាប៊ូ​មួយ​ចំនួន​ ជាពិសេស​ប្រភេទ​សាប៊ូ​ដែល​មាន​ក្លិន​ក្រអូប​ អាច​​ធ្វើ​ឲ្យ​យើង​មាន​អាការៈ​រមាស់​​​ទ្វារ​មាស​កើត​ឡើង​។​ ដូច្នេះ​ហើយ​ ការ​ផ្លាស់​ប្ដូរ​មក​ប្រើ​ប្រភេទ​សាប៊ូ​ដែល​មិន​បង្ក​ជា​អាលែកហ្ស៊ី គឺ​ជា​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​​ជា​ចាំបាច់​។ [embed-health-tool-ovulation] ២. ការ​ប្រើ​សំឡី​អនាម័យ​ ​​ស្រីៗ​យើង​មួយ​ចំនួន​ ប្រហែល​ជា​​ធ្លាប់​ជួប​បញ្ហា​ប្រតិកម្ម​អាលែកហ្ស៊ី​​ទៅ​នឹង​​សំឡី​អនាម័យ​មិន​ខាន ដែល​អាច​បង្ក​ជា​ការ​រមាស់​ទ្វារ​មាស​ធ្ងន់ធ្ងរ​។​ កត្តា​នេះ​ គឺ​បណ្ដាល​មក​ពី​សំឡី​អនាម័យ​ទាំង​នោះ​​មាន​ផ្ទុក​ក្លិន​ក្រអូប​ ដែល​អាច​ធ្វើ​ឲ្យ​ស្បែក​ត្រង់​តំបន់​ពិសេស​យើង​រលាក​បាន​។​ ប្រសិនបើ​យើង​សង្កេត​ឃើញ​​អំពី​អាការៈ​រមាស់​នៅ​អំឡុង​ពេល​មក​រដូវ​ ចូរ​បញ្ឈប់​ការ​ប្រើប្រាស់​សំឡី​ដែល​​យើង​កំពុង​ប្រើប្រាស់​ និង​​​ជ្រើសរើស​ប្រភេទ​សំឡី​ណា​ដែល​មិន​មាន​​ក្លិន​ក្រអូប​​ជំនួស​វិញ​​។​ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ​​៣. ខោ​ទ្រនាប់​​ធ្វើ​ពី​កប្បាស ជាទូទៅ​ ខោ​ទ្រនាប់​ដែល​ធ្វើ​ពី​កប្បាស​មាន​អត្ថប្រយោជន៍​​យ៉ាង​ខ្លាំង​ ប្រសិនបើ​យើង​មាន​បញ្ហា​​​មិន​ស្រួល​នៅ​ត្រង់​តំបន់​ពិសេស​។​ ​ខោ​ទ្រនាប់​ប្រភេទ​នេះ​ អាច​​​ធ្វើ​ឲ្យ​មាន​ខ្យល់​ចេញ​ចូល ​ដែល​អាច​កាត់​បន្ថយ​បញ្ហា​​រមាស់​ស្បែក​បាន​យ៉ាង​ពូកែ​ស័ក្ដិសិទ្ធិ។​ ការ​ប្រើប្រាស់​ខោ​ទ្រនាប់​ដែល​ធ្វើ​ឡើង​ពី​កប្បាស​១០០% អាច​ការពារ​យើង​​ពី​​ការ​ឆ្លង​រោគ​ផ្សិត​បាន​។​ ​៤. ស្អំ​​ទឹកកក​ ​ការ​ស្អំទឹកកក​​ ក៏​រួម​ចំណែក​កាត់​បន្ថយ​ការ​រមាស់​របស់​យើង​បាន​ផង​ដែរ។​ ប៉ុន្តែ​ស្រីៗ​យើង​​គួរ​ប្រើប្រាស់​​​កន្សែង​ ឬ​ខោ​ទ្រនាប់​សម្រាប់​ទ្រាប់​ពី​លើ​វា​ ដោយ​ជៀសវាង​ការ​ប៉ះពាល់​ដោយ​ផ្ទាល់​ទៅ​នឹង​ស្បែក​ត្រង់​ទ្វារ​មាស​ ពី​ព្រោះ​​វា​អាច​ធ្វើ​ឲ្យ​ស្បែក​របស់​យើង​រលាក​បាន​។ ៥. […]


បញ្ហាស្ត្រីផ្សេងទៀត

ស្រីៗមាន​ដុះរោមលើចុងសុដន់ គួរព្រួយបារម្ភ​អត់?

នៅ​លើ​ដង​ខ្លួន​យើង​មិន​ថា​ស្រី ឬ​ប្រុស​ទេ​គ្រប​ដណ្ដប់​ទៅ​ដោយ​រោម ដែល​គ្រាន់​តែ​ថា​រោម​នៅ​កន្លែង​ខ្លះ​អាច​មើល​ឃើញ​ច្បាស់ៗ និង​ខ្លះ​ទៀត​មាន​លក្ខណៈ​ស្ដើង​ៗ​ ឬ​អាច​កន្លែង​ខ្លះ​មាន​តែ​រន្ធ​រោម​ជា​ដើម។ សម្រាប់​ស្រីៗ​យើង រោម​នៅ​ចុង​សុដន់​​ក៏​អាច​មាន​ដូច​គ្នា។ រោម​នៅ​ចុង​សុដន់​ ភាគ​ច្រើន​ជា​រឿង​ធម្មតា ហើយ​ស្រីៗ​ជា​ច្រើន​មិន​បាន​ទៅ​រក​គ្រូពេទ្យ​ដោយ​សារ​បញ្ហា​នេះ​ទេ។ យ៉ាងណា រោម​នៅ​ចុង​សុដន់​​ស្រីៗ​យើង​ក៏​អាច​បញ្ជាក់​ពី​បញ្ហា​សុខភាព​មួយ​ចំនួន​ដែរ​។​ ១. ប្រែ​ប្រួល​អ័រម៉ូន​ នៅ​ពេល​កម្រិត​អ័រម៉ូន​ឡើង​ចុះ​ អាច​បង្ក​ជា​រោគសញ្ញា​ផ្សេងៗ ដូច​ជា​ធ្វើឲ្យ​រោ​ម​នៅ​ចុង​សុដន់​របស់​ស្រី​យើង​ឡើង​ខ្មៅ​ជា​ដើម​។ កម្រិត​អ័រម៉ូន​ឡើង​ចុះ​នេះ កើន​ឡើង​អំឡុង​ពេល​ដែល​អ័រម៉ូន​មាន​ការ​ប្រែ​ប្រួល ដូច​ជា​ពេល​មាន​ផ្ទៃ​ពោះ និង​អស់​រដូវ​។​ លំនឹង​អ័រ​ម៉ូន​ប្រែ​ប្រួល​ក៏​អាច​កើត​ឡើង​លើ​ស្រ្តី​មាន​វ័យ​ខ្ទង់​២០ឆ្នាំ និង​៣០​ឆ្នាំ ដែល​នាំ​ឲ្យ​អ្នក​ទាំង​នោះ​ជួប​ការ​ប្រែ​ប្រួល​រោម​លើ​រាង​កាយ​​​ផង​ដែរ​។​ ២. អ័រ​ម៉ូន​ភេទ​ប្រុស​កើន​ឡើង​ខ្លាំង កា​រ​ឡើង​កម្រិត​អ័រម៉ូន​អង់​ដ្រូហ្សែនខ្ពស់ ដូច​ជា​អ័រម៉ូន​តេស្តូស្តេរ៉ូន​ អាច​ធ្វើ​ឲ្យ​មាន​រោគ​សញ្ញា​ច្រើន​យ៉ាង​ដែរ រួម​មាន​ទាំង​ការ​ដុះ​រោម​ខុស​ប្រក្រ​តី​។ រោគ​សញ្ញា​ផ្សេង​ទៀត​អាច​មាន​៖ ស្បែក​ឡើង​ខ្លាញ់ ឬមុន​ បាត់​រដូវ និង​​​ ជ្រុះ​សក់ ជា​ដើម​។​ គ្រូ​ពេទ្យ​អាច​ធ្វើ​តេស្ត​កម្រិត​អ័រម៉ូន​យើង​ដោយ​បូម​ឈាម​យក​ទៅ​ពិនិត្យ​។ ៣. ប្រើ​ប្រាស់​ថ្នាំ​ ការ​ប្រើ​ប្រាស់​ថ្នាំ​មួយ​ចំនួន​ក៏​អាច​បង្ក​ឲ្យ​មាន​ការ​ដុះ​រោម​ខុស​ប្រ​ក្រ​តី​នេះ​ដែរ។ ថ្នាំ​ទាំង​នោះ​មាន​ដូច​ជា testosterone glucocorticosteroids និង immunosuppressants មួយ​ចំនួន​។ ៤. បណ្ដុំ​រោគ​សញ្ញា​ដុំ​គីស​ច្រើន​ក្នុង​ក្រពេញ​អូវែ​(PCOS) បណ្ដុំ​រោគ​សញ្ញា​ដុំ​គីស​ច្រើន​ក្នុង​ក្រពេញ​អូវែ​កើតឡើង​ដោយសារ​តែ​នៅ​ក្នុង​រាងកាយ​មាន​វិសមភាព​នៃ​អ័រម៉ូន​ភេទ។ បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​មានផល​វិបាក​មួយ​ចំនួន​ដូច​ជា​៖ មិន​អាច​មាន​កូន​ រដូវ​មិន​ទៀង​ទាត់​ ដុំគីស​នៅ​ក្រពេញអូវែ(ovarian cysts) និង​ អាច​ដុះ​រោម​នៅ​ចុង​សុដន់ ជា​ដើម​។​​​ ៥. វិធី​ដោះ​ស្រាយ​ ស្រីៗ​យើង​មិន​ចាំ​បាច់​កម្ចាត់​​រោម​ខ្មៅ​នៅ​លើ​ចុង​សុដន់​នោះ​ចេញ​ក៏បាន ដោយ​ហេតុ​ថា​រោម​ទាំង​នោះ​មិន​បង្ក​ជា​បញ្ហា​អ្វី​នោះ​ទេ​។ យ៉ាងណា […]


បញ្ហាស្ត្រីផ្សេងទៀត

ទាំងនេះជាមូលហេតុស្រីៗអត់មានកូន និងអាហារជំនួយពិសេស​

ស្រីៗខ្លះរៀបការយូរណាស់ដែរ នៅមិនទាន់មានកូននឹងគេ ខណៈមិតុ្តភ័ក្ដិការក្រោយសោះ តែមានកូនបាត់។ រឿងអត់កូន មានមូលហេតុច្រើន ជួនកាលយើងប្រឹងមិនទាន់អស់លទ្ធភាព ដូចជា មិនបានរួមភេទញឹកញាប់ ឬរួមភេទមិនសូវចំថ្ងៃមានកូន។ ជួនកាល អាចមកពីកត្តាសុខភាពរបស់យើងតែម្ដង។ "Hello គ្រូពេទ្យ" សូមលើកឡើងពីមូលហេតុខ្លះៗធ្វើឲ្យស្រីៗអាចអត់កូន ព្រមទាំងប្រាប់ពីអាហារអាចជួយដោះស្រាយបញ្ហានេះវិញ។ ១- មូលហេតុអត់កូន - ធាត់/លើសគីឡូ៖ លើសទម្ងន់ អាចមានផលអវិជ្ជមានដល់ការផលិតអ័រម៉ូន ធ្វើឲ្យស្រ្តីកាន់តែលំបាកមានផ្ទៃពោះ។ ស្រីៗមានគីឡូកាន់តែច្រើន មុខងារក្រពេញបន្តពូជស្រ្តី (អូវែ) កាន់តែចុះខ្សោយ។ នេះបើយោងតាមយោងតាមលោកវេជ្ជបណ្ឌិត William Schlaff ប្រធានផ្នែកសម្ភព និងរោគស្ត្រីនៅមហាវិទ្យាល័យវេជ្ជសាស្ត្រ Jefferson នៃសាកលវិទ្យាល័យ Thomas Jefferson រដ្ឋ Philadelphia សហរដ្ឋអាមេរិក។ - ទទួលរងសារធាតុពុល៖ អត្ថបទស្រាវជ្រាវ​មួយ​​ចេញផ្សាយអំពីបរិស្ថាន និងសុខភាព របស់អាមេរិក កាលពីឆ្នាំ២០១៣ រកឃើញថា ការទទួលរងសារធាតុពុលក្នុងបរិយាកាស សារធាតុគីមីឧស្សាហកម្ម និងថ្នាំសម្លាប់សត្វល្អិត អាចកាត់​បន្ថយ​លទ្ធភាពមានកូនរហូតដល់ ២៩% ឯណោះ។ - ជក់បារី៖ ការសិក្សានៅឆ្នាំ២០១៣ ដដែលនេះ ក៏បានបញ្ជាក់ផងដែរថា ជក់បារី បង្កើនឱកាសអត់មានកូនដល់ ១៣% […]


ការមករដូវ

ស្រីយើងដឹងអត់? ថ្នាំ​ពន្យារកំណើត អាច​ជួយ​រឿង​ម្យ៉ាង​ពេល​មក​រដូវ

ក្រៅពី​លេប​ដើម្បី​ពន្យារកំណើត ឬ​ការ​ពារ​កុំ​ឲ្យ​មាន​កូនចៃដន្យ ថ្នាំ​ពន្យារកំណើត​ មាន​មនុស្ស​ស្រី​មួយ​ចំនួន​ធំ​បាន​និយាយ​ថា​ ពេល​លេប​​ ធ្វើ​ឲ្យ​ឈឺ​ឆ្អល់​ក្នុង​ពោះ​ទៅ​វិញ។ តាម​ពិត ​ថ្នាំ​នេះ​មាន​មុខ​ងារ​សំខាន់​មួយ គឺជួយ​​​បំបាត់​ការ​ឈឺ​ចាប់​​​ពេល​មក​រដូវ ប៉ុន្តែ​បើ​លេប​ទៅ​ បែរ​ជា​ធ្វើ​ចុក​ឆ្អល់ ​ប្រហែល​អាច​កើត​ឡើង​ក្នុង​រយៈ​ពេល​ខ្លី ដោយសារ​បម្រែបម្រួល​អ័រម៉ូន​ប៉ុណ្ណោះ។ ១- ថ្នាំ​ពន្យារកំណើត​ធ្វើការ​យ៉ាង​ម៉េច? ក្នុង​ថ្នាំ មាន​អ័រម៉ូន​សំខាន់​របស់​មនុស្ស​ស្រី​ពីរ​ប្រភេទ គឺ​អ័រម៉ូន​អឺស្រ្តូហ្សែន (estrogen) និង​ប្រូហ្គេស្តេរ៉ូន (progesterone)។ អ័រម៉ូន​ទាំង​ពីរ​ប្រភេទ​នេះ​មាន​សមត្ថភាព​មិន​ឲ្យ​មាន​ការ​វិវត្ត និង​បញ្ចេញ​មេ​ជីវិត​បាន ដូច​នេះ​ វា​ជា​អ្នក​ការ​ពារ​មិន​ឲ្យ​មាន​ផ្ទៃ​ពោះ។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! វា​ក៏​ជួយ​ឲ្យ​មាត់​ស្បូន​បញ្ចេញ​សារ​ធាតុ​រម្អិល​មក​ច្រើន ដើម្បី​ការ​ពារ​កុំ​ឲ្យ​ស្ពែម៉ាតូសូអ៊ីត​ (មេជីវិត​ឈ្មោល) ចូល​ទៅ​ជួប​មេ​ជីវិត​ញី​បាន។ ក្រៅ​ពី​ការ​ពារ​មិន​ឲ្យ​​មាន​ផ្ទៃ​ពោះ ថ្នាំ​ពន្យារ​កំណើត​ក៏​ជួយ​មិន​ឲ្យ​មាន​បញ្ហា​ចុក​ឆ្អល់​ក្នុង​ពោះ​បាន បើ​​ប្រើ​​ត្រឹម​ត្រូវ។ បញ្ហា​ឈឺ​ពោះ ឬ​ហូរ​ឈាម​តិច​តួច​ អាច​កើត​ឡើង ​ពេល​​ភ្លេច​លេប​ថ្នាំ ឬ​​លេប​ថ្នាំ​យឺត។ ២- ទំនាក់ទំនង​រវាង​ថ្នាំ និង​ការ​ឈឺ​ក្នុង​ពោះ ​ស្ត្រី​មួយ​ចំនួន​មាន​បញ្ហា​ឈឺ​រមួល​ក្នុង​ពោះ​យូរ​ៗ​ម្តង ​ពេល​មាន​រដូវ ប៉ុន្តែ​អ្នក​ផ្សេង​ទៀត​បែរ​ជា​ឈឺ​រមូល​ក្នុង​ពោះ​ប្រចាំ។ ការ​ឈឺ​រមួល​ក្នុង​ពោះ​ពេល​មក​រដូវ​ ​បណ្ដាល​មក​ពីការ​ផលិត​អ័រម៉ូន​ប្រូស្តាតក្លង់ឌីន​បញ្ចេញ​មក​ពី​ក្រពេញ​នៅ​ក្នុង​ស្បូន​របស់​មនុស្ស​ស្រី។ អ័រម៉ូន​មួយ​នេះ​ជា​អ្នក​ធ្វើ​ឲ្យ​មាន​ការ​កន្ត្រាក់​ស្បូន។ យើង​នឹង​កាន់​តែ​ឈឺ​រមួល​​ខ្លាំង ​​ពេល​កម្រិត​អ័រម៉ូន​ប្រូស្តាតក្លង់ឌីន​មាន​កាន់​តែ​ច្រើន។ ថ្នាំ​ពន្យារ​កំណើត​ អាច​ជួយ​ឲ្យ​កម្រិត​អ័រម៉ូន​ប្រូស្តាតក្លង់ឌីន​​ក្នុង​ខ្លួន​ថយ​ចុះ ជួយ​កាត់​បន្ថយ​លំហូរ​ឈាម និង​ការ​ឈឺ​រមួល​ក្នុង​ពោះ​ និង​ជួយ​មិន​ឲ្យ​មាន​វត្តមាន​របស់​មេ​ជីវិត​ញី។ [embed-health-tool-ovulation] ៣- កត្តា​អី​ខ្លះ​ទៀត​បណ្ដាល​ឲ្យ​ឈឺ​រមួល​ពោះ? មាន​ពេល​ខ្លះ ​ការ​ឈឺ​ចុក​ក្នុង​ពោះ ក៏​អាច​បណ្ដាល​មក​ពី​បញ្ហា​សុខ​ភាព​យើង​ផ្ទាល់​ដូច​គ្នា អាច​ជា៖ – Endometriosis៖ […]


បញ្ហាស្ត្រីផ្សេងទៀត

មូលហេតុ ១០យ៉ាង ​​បំផ្លាញ​ជីវិតផ្លូវភេទស្រីៗ​ទាំង​មិនដឹងខ្លួន

​ស្រីៗ​អាចបាត់បង់ចំណង់ផ្លូវភេទបន្តិចម្ដងៗ ដោយសារកត្តាផ្សេងៗ ហើយយូរ​ទៅ ច្បាស់​ជា​បាត់​បង់​ចំណង់​ផ្លូវ​ភេទ​ទាំង​ស្រុង​ក៏​មាន។ “Hello គ្រូពេទ្យ” នឹងប្រាប់ពីមូលហេតុសំខាន់ៗដែលសម្លាប់​ចំណង់​ផ្លូវ​ភេទ​ស្រីៗ បើមិនចាប់អារម្មណ៍។​ ១- ស្ត្រេស ស្ត្រេស​ អាច​កើត​ឡើង​ដោយ​សារ​រឿង​ការងារ លុយ​កាក់ បញ្ហា​គ្រួសារ ឬក៏​អាច​បង្ក​ដោយ​សារ​អ្នក​ជិតខាង។ ពេល​យើង​ស្ត្រេសខ្លាំង ​ប្រហែល​ជា​មិន​ចង់​ធ្វើ​អ្វី​ទាំង​អស់ តែង​គិត​អ្វី​មួយ​ក្នុង​ផ្លូវ​អវិជ្ជមាន។ យើង​អាច​នឹង​គេច​ចេញ​ មិន​ចង់​រួម​ភេទ​អំឡុង​ពេល​យើង​ស្ត្រេស​ខ្លាំង។ ដូច​នេះ ការ​គ្រប់​គ្រងបញ្ហា​ស្ត្រេស ​ជា​រឿង​សំខាន់​ខ្លាំង​ណាស់ ហើយ​បើ​​យើង​​ជួប​បញ្ហា​នេះ ​គួរ​​ជួប​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ដើម្បី​រក​វិធី​ដោះ​ស្រាយ។ ២- គេងមិនគ្រប់គ្រាន់ បើ​ឧស្សាហ៍​គេង​មិន​គ្រប់គ្រាន់ យើង​នឹង​ចាប់​ផ្ដើម​អស់​កម្លាំង ហើយ​ភាព​នឿយ​ហត់​អស់​កម្លាំង​ទាំង​នេះ អាច​សម្លាប់​ចំណង់​ផ្លូវ​ភេទយើង​បាន។ ​យើងអាច​គ្មាន​អារម្មណ៍​ចង់​ធ្វើ​អ្វី​ទាំង​អស់ ​នឹក​​ចង់​គេងគ្រប់​​ពេល​អស់​កម្លាំង​ខ្លាំង។ ៣- មានកូនតូច ពេលមាន​កូន ស្រីៗ​​ត្រូវ​ចំណាយ​ពេល​ច្រើន ​ដើម្បី​ចិញ្ចឹម​បីបាច់​ លេង និង​បញ្ចុក​អាហារ​កូនៗ។ ហេតុ​នេះ​ហើយ យើងមិន​មាន​ពេល​វេលា​ច្រើន​សម្រាប់​បង្កើតភាព​ស្និទ្ធស្នាល​ទេ។ ដើម្បី​ចៀស​វាង​បញ្ហា​នេះ បើ​អាច​ គួរ​រកនរណា​​មក​​ជួយ​មើល​កូន​ ព្រោះ​ពេល​មាន​គេ​មើល​កូន​ឲ្យ​ហើយ យើង​​ជាមួយ​ប្តី អាច​បង្កើត​ពេល​វេលា​ស្និទ្ធស្នាលជាមួយ​គ្នា​បាន។ ៤- ថ្នាំពេទ្យ មាន​ថ្នាំ​មួយ​ចំនួន​ ត្រូវ​​គេ​រក​ឃើញ​ថា ​ធ្វើ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​ថយ​ចុះ។ ថ្នាំ​ទាំង​អស់​នោះ ​មាន​ដូច​ជា៖ – ថ្នាំ​​ព្យាបាល​ជំងឺ​លើស​​ឈាម – ថ្នាំ​គីមី​ព្យាបាល​ជំងឺ​មហារីក – ថ្នាំ​​ព្យាបាល​ជំងឺ​អ័រម៉ូន – ថ្នាំ​ជំងឺ​អេដស៍ – ថ្នាំ​ព្យាបាល​ជំងឺ​ថប់​បារម្ភ – ថ្នាំ​ពន្យារ​កំណើត ​បើ​ចំណង់​ផ្លូវ​ភេទ​យើង​ស្រាប់​តែ​បាត់​បង់​ភ្លាម​ៗ បន្ទាប់​ពី​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ​ […]


ការមករដូវ

ស្រីៗកុំធ្វើរឿង ៧ យ៉ាងនេះ ពេល​​មក​​រដូវម្ដងៗ

ស្រីៗ​តែង​ឈឺ​ពោះ ហើម​ពោះ និង​អារម្មណ៍​មិន​ល្អ ពេល​មក​រដូវ​ម្ដងៗ។ ប៉ុន្តែ ក៏​មាន​ទម្លាប់​មួយ​ចំនួន អាច​បង្ក​គ្រោះថ្នាក់​អំឡុង​ពេល​នេះ​ដែរ។ "Hello គ្រូពេទ្យ" ប្រាប់​រឿង ៧ យ៉ាង​ដែល​ពេទ្យ​ឯកទេស​រោគ​ស្ត្រី​ណែនាំ​មិន​ឲ្យ​ធ្វើ ពេល​មក​ខែ​ម្ដងៗ។ ១- កុំញ៉ាំប្រៃពេក ពេល​មក​រដូវ ស្រីៗ​ភាគច្រើន​ហើម​ដៃ​ហើម​ជើង។ អាហារ​មាន​ជាតិ​ប្រៃ​ច្រើន ធ្វើ​ឲ្យ​រាងកាយ​ខ្សោះ​ជាតិ​ទឹក។ ដូចនេះ ពេល​ញ៉ាំ​អាហារ​ទាំង​នោះ រាងកាយ​យើង​នឹង​ស្តុក​ទុក​ជាតិ​ទឹក​ដែល​ជា​ហេតុ​បង្ក​ឲ្យ​ហើម។ អ៊ីចឹង ញ៉ាំ​ជាតិ​ប្រៃ​មាន​កម្រិត​ល្មម ជា​ជម្រើស​ដ៏​ល្អ​ដែល​អាច​ជួយ​កុំ​ឲ្យ​ហើម និង​ឈឺ​ពោះ។ បើ​ញ៉ាំ​ប្រៃ​រួច​ទៅ​ហើយ និង​មាន​អារម្មណ៍​ថា​ហើម​នោះ គួរ​ផឹក​ទឹក​បន្ថែម ដើម្បី​ដេញ​ជាតិ​សូដ្យូម (អំបិល) ដែល​លើស និង​ជួយ​ឲ្យ​រាងកាយ​ត្រឡប់​មក​ភាព​ដើម។ ២- កុំផឹកកាហ្វេ អ្នក​ជំនាញ​និយាយ​ថា ផឹក​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេអ៊ីន ពេល​មក​រដូវ អាច​ធ្វើ​ឲ្យ​សុដន់​ឡើង​តឹង។ លើស​ពី​នេះ កាហ្វេអាច​ទប់​ស្កាត់ GABA ក្នុង​ខួរក្បាល​ដែល​បណ្ដាល​ឲ្យ​យើង​ថប់​អារម្មណ៍ បង្កើន​ចង្វាក់​បេះដូង និង​សញ្ញា​គ្រោះថ្នាក់​ផ្សេង​ទៀត​ មុន​មក​រដូវ។ អាច​សាកល្បង​ផឹក​តែ​បៃតង​វិញ ហើយ​អាច​ជួយ​សម្រួល​ការ​ឈឺ​ពោះ​បាន​ទៀត​ផង។ ៣- កុំញ៉ាំទឹកដោះគោ កាល់ស្យូម ជា​សារធាតុ​ដ៏​ល្អ​សម្រាប់​ពេល​មក​រដូវ ប៉ុន្តែ​មិនមែន​គ្រប់​ផលិតផល​ធ្វើ​ពី​ទឹក​ដោះ​គោ​សុទ្ធ​តែ​ល្អ​ទាំង​អស់​ទេ។ អាស៊ីដ Arachidonic ក្នុង​ផលិតផល​ធ្វើ​ពី​ទឹក​ដោះ​គោ ដូចជា ទឹកដោះ​គោ ទឹកដោះ​គោ​ជូរ ឬហ្វ្រូម៉ា អាច​ធ្វើ​ឲ្យ​យើង​​ឈឺពោះ​បាន […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ