តំបន់T-zone នៅចន្លោះចិញ្ចឹមចុះមកដល់ច្រមុះ និងចង្កា។ ប្រសិនបើគ្នាយើងសង្កេតឃើញមុននៅតំបន់នេះ វាច្រើនតែបង្កឡើងដោយអតុល្យភាពក្រពះពោះវៀន ឬអាលែកហ្ស៊ីនឹងអាហារ។ បរិវេណនេះមានក្រពេញប្រេងច្រើនជាងកន្លែងផ្សេងទៀតនៅលើផ្ទៃមុខ ដែលធ្វើឲ្យងាយនឹងកើតមុន។ ដូច្នេះហើយ ការផលិតខ្លាញ់ច្រើនក៏អាចបណ្ដាលឲ្យកើតមុនដូចគ្នា។ ជាក់ស្ដែង មុននៅលើច្រមុះអាចពាក់ព័ន្ធនឹងបញ្ហាថ្លើម និងតម្រងនោម ដែលអាចជាសញ្ញាបញ្ជាក់ថាថ្លើមរបស់យើងបំពេញមុខងារមិនប្រក្រតី។
៤. មុនលើចង្កា ថ្គាម និងក
ជាមួយគ្នានេះដែរ ការចុះខ្សោយនៃអ័រម៉ូនអាចបង្កឲ្យកើតមានមុននៅលើថ្គាម និងចង្កា ហើយវាក៏បង្ហាញពីអតុល្យភាពនៃប្រព័ន្ធ endocrine។ ការកើតមុនដោយកត្តាអ័រម៉ូននេះដែរ អាចកើតបាត់ៗ ហើយវាក៏អាចកាន់តែធ្ងន់ធ្ងរឡើង នៅពេលដែលស្រីៗយើងមករដូវ និងអស់រដូវ ដោយសារតែកម្រិតខ្ពស់នៃអ័រម៉ូនAndrogen លើសអ័រម៉ូនEstrogen។ ស្រីៗមួយចំនួន ថែមទាំងសម្គាល់ឃើញមុននៅបរិវេណក ដោយសារតែអតុល្យភាពអ័រម៉ូន។ នៅក្នុងករណីខ្លះ វាក៏អាចបញ្ជាក់ពីបញ្ហាសុខភាពធ្ងន់ធ្ងរដូចជាជំងឺដុំគីសទឹកលើក្រពេញអូវែ ។
ដំណោះស្រាយដ៏ល្អ គឺព្យាយាមគេងឲ្យបានទៀងទាត់ និងញ៉ាំរបបអាហារសុខភាព។ ប៉ុន្តែ ប្រសិនបើមុនចង្កានៅតែមិនបាត់ ចូរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យសើស្បែក។

៥. មុនលើខ្នង ដៃ និងភ្លៅ
មុននៅលើខ្នង ដៃ និងភ្លៅ ច្រើនតែបណ្ដាលមកពីការប្រែប្រួលអ័រម៉ូន និងហ្សែន។ ពេលខ្លះ ប្រភេទសំលៀកបំពាក់ក៏អាចបណ្ដាលឲ្យរលាកស្បែក និងធ្វើឲ្យឡើងមុន។ ប៉ុន្តែ គ្នាយើងអាចគ្រប់គ្រងមុននៅបរិវេណនេះ ដោយពាក់សំលៀកបំពាក់ស្អាត ទន់ និងមិនរឹបតឹងពេក។ បន្ថែមពីនេះ ចូរកាត់បន្ថយសម្ពាធពីការស្ពាយកាតាបធ្ងន់ៗ ដែលធ្វើឲ្យមានការកកិត និងបង្កទៅជាការកើតមុន ព្រមទាំងប្រើប្រាស់ក្រែមការពារកម្ដៅថ្ងៃ និងឡេលាបស្បែកជាប្រចាំ។