គណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះទីនេះ
គណនាថ្ងៃសម្រាលកូន នៅត្រង់នេះ
ដឹងកាលវិភាគចាក់ថ្នាំបង្ការកូននៅទីនេះ
២- វិធីសាស្ត្រដោះស្រាយជាមួយជំងឺមុនធ្ងន់ធ្ងរ
– រួសរាន់ស្វែងរកការព្យាបាលបែបវេជ្ជសាស្ត្រ៖ ក្រោយធ្វើតេស្តស្បែកមុខ និងត្រួតពិនិត្យប្រវត្តិជំងឺយើងរួចមក អ្នកឯកទេសជំងឺសើស្បែក នឹងផ្តល់ដំបូន្មាន ក៏ដូចជាការផ្តល់ថ្នាំព្យាបាលមុនមួយចំនួន រាប់បញ្ចូលទាំងពពួកថ្នាំផ្សះ មានដូចជា ថ្នាំ Benzoyl Peroxide, Azelaic Acid, Dapsone និងវីតាមីន A (ថ្នាំមានសារធាតុ រ៉េទីនណូអ៊ីត) ជាដើម។
– កុំស្ទាប៖ បើដៃនៅ តែរពឹស ស្ទាប អង្អែល ឆ្កឹះ ឬញេច មិនដាច់អាល័យ ឬឲ្យតែគ្រាប់ពកតូចប៉ុណ្ណាក៏មិនលើកលែង ច្បាស់ហើយមុខហ្នឹងខ្ទេចមិនខាន។ ដើម្បីទប់ស្កាត់មុខពីបាក់តេរី និងការពារកុំឲ្យសាយភាយបាក់តេរី ពីកន្លែងកើតមុន ទៅកន្លែងផ្សេងទៀត សូមកុំរពឹសដៃ ត្រូវទប់ចិត្តឲ្យជាប់។

– កក់សក់ឲ្យញឹកញាប់៖ ប្រេងចេញពីសក់ក៏អាចធ្វើឲ្យឡើងមុនដូចគ្នា។ អ៊ីចឹងហើយ នៅពេលមុខកំពុងឡើងមុនច្រើន សូមព្យាយាមកក់សក់ឲ្យញឹកញាប់តាមអាចធ្វើទៅបាន។ កក់សក់ អាចកាត់បន្ថយ ការរាលដាលបាក់តេរីផ្សេងៗ ពីស្បែកផងដែរ ព្រោះពេលគេង សក់ និងមុខ ប៉ះគ្នាចៀសមិនផុត។