backup og meta

ចង់ឲ្យសក់ដុះក្រាស់ស្អាត កុំរំលងរូបមន្តម៉ាសអប់សក់ផ្សំពីការ៉ុតនេះ!

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ 4 weeks ago

ចង់ឲ្យសក់ដុះក្រាស់ស្អាត កុំរំលងរូបមន្តម៉ាសអប់សក់ផ្សំពីការ៉ុតនេះ!

​​សរសៃ​សក់​ទន់​ ក្រាស់​ រឹងមាំ និង​ភ្លឺ​រលោង ក៏​ជា​ផ្នែក​មួយ​ជួយ​លើក​សម្រស់​របស់​យើង​ដែរ ហើយ​ដើម្បី​ទទួល​បាន​សរសៃ​សក់​ដែល​មាន​សុខភាព​ល្អ និង​ស្រស់ស្អាត គ្នា​យើង​មិន​ចាំបាច់​ចំណាយ​ពេល​វេលា និង​ថវិកា​ច្រើន​ទៀត​​ឡើយ​ ដោយ​អាច​ងាក​មក​សាកល្បង​អនុវត្តន៍​តាម​រូបមន្ត​ថែទាំ​សក់​​ងាយ​ៗ​​ជាមួយ​នឹង​ម៉ាស​​ការ៉ុត​នេះ​វិញ​ម្តង។

តើ​ផ្លែ​ការ៉ុត​មាន​អត្ថប្រយោជន៍​អ្វី​ខ្លះ​ចំពោះ​សរសៃ​សក់​?

១. ជួយ​ប្រឆាំង​នឹង​ការ​ជ្រុះ​សក់

វីតាមីន​​A នៅ​ក្នុង​ផ្លែ​ការ៉ុត អាច​ជួ​យប្រឆាំង​នឹង​បញ្ហា​សក់​ជ្រុះ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ ជាក់ស្តែង យោង​តាម​ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា កង្វះ​វីតាមីន​A អាច​ធ្វើ​ឲ្យ​សក់​យើង​ស្ងួត និង​ស្តើង ហេតុ​នេះ​ហើយ​ គ្នា​យើង​គួរ​បញ្ចូល​ផ្លែ​ការ៉ុត​នៅ​ក្នុង​ទម្លាប់​ថែទាំ​សរសៃ​ជា​ប្រចាំ ដើម្បី​ជួយ​ឲ្យ​សក់​ដុះ​កាន់​តែ​ក្រាស់​ស្អាត។

២. បញ្ចៀស​ការ​ឆ្លង​មេរោគ​នៅ​លើ​ស្បែក​ក្បាល

ប្រេង​ការ៉ុត​គឺ​ជា​ភ្នាក់ងារ​កម្ចាត់​បាក់តេរី​ និង​ផ្សិត​ដ៏​អស្ចារ្យ​ ពីព្រោះ​វា​ផ្ទុក​សារធាតុ carotol, lycopene, caffeic acid, polyacetylenes និង anthocyanin ដែល​ជួយ​រឹតត្បិត​សកម្មភាព​អតិសុខុមប្រាណ ឬ​ការពារ​ការរីកលូតលាស់​នៃ​ការ​កើត​ស្រែង រលាក​រន្ធ​សក់ និង​ការ​កើត​មុន​នៅ​លើ​ស្បែក​ក្បាល។

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

៣. កាត់បន្ថយ​ការ​កើត​អង្គែ

មួយ​វិញ​ទៀត ការ៉ុត​ក៏​មាន​សមត្ថភាព​​ក្នុង​ការ​ប្រឆាំង​នឹង​ការរលាក ដែល​អាច​ជួយ​គ្រប់គ្រង​បញ្ហា​កើត​អង្គែ​បាន​​ផង​ដែរ។

៤. បង្ការ​បញ្ហា​សក់​ស្កូវ​មុន​វ័យ​

​បន្ថែម​ពី​នេះ គ្នា​យើង​ក៏​អាច​បង្ការ​បញ្ហា​សក់​ស្កូវ​មុន​វ័យ​ ជាមួយ​នឹង​ផ្លែ​ការ៉ុត ឬ​ប្រេង​ការ៉ុត ពីព្រោះ​បន្លែ​មួយ​មុខ​នេះ សម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្លាំង Beta-carotene វីតាមីន ​E និង​វីតាមីន ​C ដែល​អាច​កាត់បន្ថយ​ស្តេ្រស​អុកស៊ីតកម្ម​នៅ​លើ​សរសៃ​សក់ ក៏​ដូច​ជា​បង្ការ​បញ្ហា​សក់​ថ្កូវ​មុន​វ័យ។

ម៉ាសការ៉ុត

គន្លឹះ​ធ្វើ​ម៉ាស​អប់សក់​ផ្សំ​ពី​ការ៉ុត

១. ការ៉ុត ប្រេង​អូលីវ ខ្ទឹម​បារាំង និង​ក្រូច​ឆ្មារ

គ្រឿង​ផ្សំ៖ ការ៉ុត​ចំនួន​១​ផ្លែ ប្រេង​អូលីវ​២​ស្លាបព្រា​បាយ ខ្ទឹម​បារាំង​១​ផ្លែ និង​ទឹក​ក្រូច​ឆ្មារ​២​ស្លាបព្រា​បាយ។

វិធី​ធ្វើ​៖

កាត់​ខ្ទឹម​បារាំង និង​ការ៉ុត​ជា​ដុំ​តូច​ៗ រួច​កិន​ឲ្យ​ម៉ត់​ល្អ ដោយ​បន្ថែម​ទឹក​ក្រូច​ឆ្មារ និង​ប្រេង​អូលីវ​២​ស្លាបព្រា​បាយ។ បន្ទាប់​មក​ អប់​ទុក​នៅ​លើ​សក់​ប្រមាណ​ជា​១៥​នាទី រួច​ប្រើ​សាប៊ូ​កក់សក់​លាង​ជម្រះ​ចេញ។

២. ការ៉ុត ទឹក​ឃ្មុំ និង​ផ្លែបឺរ

គ្រឿង​ផ្សំ៖ ការ៉ុត​២​ផ្លែ​ ផ្លែ​បឺរ​កន្លះ​ផ្លែ និង​ទឹក​ឃ្មុំ​២​ស្លាបព្រា​បាយ។

វិធី​ធ្វើ​៖

កាត់​ផ្លែ​ការ៉ុត​២​ផ្លែ និង​ផ្លែ​បឺរ​កន្លះ​ផ្លែ​ ​ជា​ដុំ​តូចៗ ដោយ​កិន​ឲ្យ​ម៉ត់​ល្អ ទើប​បន្ថែម​ទឹក​ឃ្មុំ​ចំនួន​២​ស្លាបព្រា​បាយ រួច​កូរ​ឲ្យ​សព្វ​ល្អ។ បន្ទាប់​មក​ លាប​ម៉ាស​អប់​សក់​នេះ​នៅ​លើ​ស្បេក​ក្បាល​ និង​សរសេ​សក់ ដោយ​ទុក​ចោល​រយៈពេល​៣០​នាទី សឹម​លាង​ជម្រះ​ចេញ​ជាមួយ​នឹង​សាប៊ូ​កក់សក់។

ចំណុចសំខាន់

​ផ្លែ​ការ៉ុត​មាន​អត្ថប្រយោជន៍​ចំពោះ​សរសៃ​សក់​ដូចជា៖
  • ជួយ​ប្រឆាំង​នឹង​ការ​ជ្រុះ​សក់
  • បញ្ចៀស​ការ​ឆ្លង​មេរោគ​នៅ​លើ​ស្បែក​ក្បាល
  • កាត់បន្ថយ​ការ​កើត​អង្គែ
  • បង្ការ​បញ្ហា​សក់​ស្កូវ​មុន​វ័យ​

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ 4 weeks ago

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម