backup og meta

ប្រការគួរ និងមិនគួរធ្វើ ជុំវិញការថែទាំស្បែក មុន និងក្រោយហាត់ប្រាណរួច

ប្រការគួរ និងមិនគួរធ្វើ ជុំវិញការថែទាំស្បែក មុន និងក្រោយហាត់ប្រាណរួច

ការ​ថែទាំ​ស្បែក​ មុន​ និង​ក្រោយ​ពេល​ធ្វើ​លំហាត់​ប្រាណ​មាន​សារៈសំខាន់​ណាស់​ ដើម្បី​បញ្ចៀស​ការ​កើត​មុន និង​បញ្ហា​ស្បែក​​ផ្សេង​​ៗ។ ពិត​ណាស់​ រូបរាង​កាយ​សមសួន​ គឺ​ជា​បំណង​ប្រាថ្នា​របស់​ស្រីៗ​​យើង​គ្រប់គ្នា ហើយ​​ការ​ហាត់​ប្រាណ​ជា​ប្រចាំ​ គឺ​ជា​រឿង​ចាំបាច់​ដែល​មិន​អាច​ខ្វះ​បាន​ឡើយ ដើម្បី​ទទួល​បាន​រាងកាយ​បែប​នេះ។ ដូច្នេះ​ហើយ ដើម្បី​ទទួល​បាន​ស្បែក​​មុខ​ស្រស់​ស្អាត និង​រាងកាយ​ដ៏​ទាក់ទាញ​ក្នុង​ពេល​តែ​មួយ​ គ្នា​យើង​គួរ​ដឹង​ពី​ប្រការ​គួរ​ធ្វើ​ និង​មិន​គួរ​ធ្វើ​ នៅ​មុន និង​ក្រោយ​ពេល​ធ្វើ​លំហាត់​ប្រាណ​រួច។

ប្រការ​គួរ​ធ្វើ​ មុន​ពេល​ធ្វើ​លំហាត់​ប្រាណ

១. ជូត​សម្អាត​គ្រឿង​សម្អាត​ឲ្យ​បាន​ស្អាត​ល្អ៖ ការ​ផាត់​មុខ អំឡុង​ពេល​ហាត់​ប្រាណ​គឺ​ជា​មូលហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​កើត​មុន​នៅ​លើ​ផ្ទៃ​មុខ។ អ៊ីចឹង​ហើយ​ យើង​គួរ​ជូត​សម្អាត​គ្រឿង​ស្អាត​ទាំង​នោះ​ឲ្យ​បាន​ស្អាត​ជា​មុន​សិន។

២. លាង​សម្អាត៖ ការ​លាង​សម្អាត​ផ្ទៃ​មុខ ដោយ​ប្រើ​ហ្វូម​លាង​មុខ​ដែល​គ្មាន​ជាតិ​កាត់​ មាន​សារៈសំខាន់​ណាស់​ ដើម្បី​ជៀសវាង​ការ​ស្ទះ​រន្ធ​ញើស ដែល​ជា​ហេតុ​បណ្តាល​ឲ្យ​កើត​មុន។

៣. ផ្តល់​សំណើម៖ គួរ​លាប​ក្រែម​ផ្តល់​សំណើម និង​ក្រែម​ការពារ​កម្តៅ​ថ្ងៃ​ជានិច្ច។

៤. ក្រែម​ការពារ​កម្តៅ​ថ្ងៃ៖ ប្រសិនបើ​យើង​ហាត់ប្រាណ​នៅ​ខាង​ក្រៅ គួរ​ប្រើ​ក្រែម​ការពារ​កម្តៅ​ថ្ងៃ​ដែល​មាន​SPFយ៉ាង​ហោច​ណាស់​៣០ ដើម្បី​ការពារ​ស្បែក​ពី​កាំរស្មី​UV។

៥. ប្រើ​សំលៀកបំពាក់​ហាត់​ប្រាណ​ដែល​ធ្វើ​ពី​កប្បាស៖ ទន្ទឹម​នឹង​នេះ​ដែរ យើង​គួរ​ប្រើ​សំលៀកបំពាក់​ហាត់​ប្រាណ​ដែល​ធ្វើ​ពី​កប្បាស ដើម្បី​កាត់បន្ថយ​ការ​រមាស់​ដោយ​សារ​ញើស និង​ការ​ឆ្លង​មេរោគ​ផ្សិត​ផ្សេងៗ។

ប្រការ​មិន​គួរ​ធ្វើ​ មុន​ពេល​​ធ្វើ​លំហាត់​ប្រាណ

១. ជម្រុះ​កោសិកា៖ ជៀសវាង​ជម្រុះ​កោសិកា​មុន​ពេល​ធ្វើ​លំហាត់​ប្រាណ​ ពីព្រោះ​វា​អាច​ធ្វើ​ឲ្យ​រលាក​ស្បែក​ នៅ​ពេល​ប៉ះពាល់​នឹង​ញើស។

២. សាកល្បង​ប្រើ​ផលិតផល​ថ្មី៖ ជៀសវាង​សាកល្បង​ផលិតផល​ថែទាំ​ស្បែក​​ថ្មី​ៗ មុន​ពេល​ហាត់​ប្រាណ។

[embed-health-tool-bmi]

ប្រការ​គួរ​ធ្វើ​ ក្រោយ​ពេល​ធ្វើ​លំហាត់​ប្រាណ

​​​​១. លាង​សម្អាត​ដៃ៖ ការ​លាង​សម្អាត​ដៃ​ ក្រោយ​ពេល​ហាត់​ប្រាណ​រួច គឺ​ជា​រឿង​ចាំបាច់​ដែល​យើង​មិន​គួរ​រំលង ដើម្បី​កម្ចាត់​ចោល​រាល់​បាក់តេរី និង​អតិសុខុមប្រាណ​​ដែល​តោង​ជាប់​នឹង​ឧបករណ៍​ហាត់​ប្រាណ។ ទម្លាប់​មួយ​នេះ ក៏​អាច​កាត់បន្ថយ​បញ្ហា​អាលែកហ្ស៊ី និង​ការ​ឆ្លង​បាក់តេរី និង​ផ្សិត​ផង​ដែរ។

២. ងូត​ទឹក​ និង​ផ្លាស់ប្ដូរ​សំលៀកបំពាក់​ថ្មី៖ ដើម្បី​​បំបាត់​ក្លិន​ខ្លួន​ និង​ការពារ​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ។

៣. ផ្តល់​សំណើម​៖ ដើម្បី​ផ្តល់​ជាតិ​ទឹក​ដល់​ស្បែក​ ដោយ​ការ​លាប​ក្រែម​ផ្តល់​សំណើម​ឲ្យ​សព្វ​ល្អ​ នៅ​បរិវេណ​មុខ និង​ក។

៤. ញ៉ាំ​ទឹក៖ ជាមួយ​គ្នា​នេះ​ដែរ យើង​គួរ​ផ្តល់​ជាតិ​ទឹក​ដល់​ស្បែក​ពី​ខាង​ក្នុង ដោយ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ ក្រោយ​ធ្វើ​លំហាត់​ប្រាណ​រួច។

ប្រការ​​មិន​គួរ​ធ្វើ​ ក្រោយ​ពេល​ធ្វើ​លំហាត់​ប្រាណ

១. ប៉ះពាល់​ផ្ទៃមុខ៖ ជៀសវាង​​យក​ដៃ​ប៉ះ​ផ្ទៃ​មុខ ជាពិសេស​នៅ​ពេល​ដែល​ដៃ​របស់​យើង​បែក​ញើស ពីព្រោះ​វា​អាច​បង្ក​ឲ្យ​មាន​ការ​ឆ្លង​បាក់តេរី និង​នាំ​ឲ្យ​កើត​មុន។

២. ផាត់​មុខ​ក្រាស់ៗ​៖ ជៀសវាង​ផាត់​មុខ​ក្រាស់ៗ​ភ្លាម​ៗ​ក្រោយ​ហាត់​ប្រាណ​រួច ដើម្បី​ឲ្យ​ស្បែក​របស់​យើង​បាន​សម្រាក​ខ្លះ។

៣. មិន​បាន​លាង​សម្អាត​ផ្ទៃ​មុខ៖ ទោះ​បី​ជា​យើង​ហត់នឿយ​យ៉ាង​ណា​ ក៏​មិន​ត្រូវ​ភ្លេច​លាង​សម្អាត​ផ្ទៃ​មុខ ក្រោយ​ហាត់​ប្រាណ​រួច​ដែរ ពីព្រោះ​ញើស​ដែល​នៅ​សេសសល់​ អាច​បង្ក​ឲ្យ​មាន​ការ​កើត​មុន​បាន​យ៉ាង​ងាយ។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

6 Must-Dos for Protecting Your Skin Before and After Working Out

https://www.everydayhealth.com/skin-beauty/skin-care-musts-before-after-your-workout/

How your workout can affect your skin

https://www.aad.org/public/everyday-care/skin-care-secrets/routine/workout-affect-skin

Top 10 Skin Care Tips From a Dermatologist

https://health.clevelandclinic.org/skin-care-tips/

កំណែ​ប្រែបច្ចុប្បន្ន

07/09/2023

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Sopheng


អត្ថបទពាក់ព័ន្ធ

ជំងឺសើស្បែកមួយប្រភេទនេះកើតលើទារក បណ្តាលមកពីអ្វី? មានរោគសញ្ញាអ្វីខ្លះ?

រូបមន្តងាយៗទាំង៤ជួយបន្តឹងស្បែកមុខឲ្យក្មេងជាងវ័យ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Sep 07, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម