៤- អ័រម៉ូនគ័រទីហ្ស៊ុល
អ័រម៉ូនគ័រទីហ្ស៊ុល (Cortisol) កើនឡើង ដែលជាអ័រម៉ូនស្តេរ៉យ បញ្ចេញ ពេលយើងមានអារម្មណ៍តានតឹង ឬហៅថា Cushing’s syndrome បណ្តាលឲ្យអតុល្យភាពអ័រម៉ូន និងជំរុញឲ្យលូតលាស់រោមមុខច្រើនខុសធម្មតា។
៥- ដុំសាច់
ដុំសាច់ដែលវិវត្តក្នុងក្រពេញអាដ្រេណាល់ ឬក្នុងអូវែ អាចជំរុញការបញ្ចេញអ័រម៉ូនភេទឈ្មោលក្នុងរាងកាយស្ត្រី ដូចជា ស្បែកមុខកាន់តែក្រាស់។ បើសម្គាល់ឃើញការផ្លាស់ប្ដូររោមមុខលឿន រដូវមិនទៀង ឬសំឡេងឡើងគ្រលរ គួរទៅពេទ្យភ្លាម។
៦- ថ្នាំ
យើងអាចដុះពុកមាត់ បើប្រើថ្នាំមួយចំនួនមាន៖
– Minoxidil៖ ថ្នាំព្យាបាលជំងឺជ្រុះសក់
– Anabolic steroids៖ អ័រម៉ូនតេស្តូស្តេរ៉ូនសំយោគ
– អ័រម៉ូនតេស្តូស្តេរ៉ូន៖ ថ្នាំបំពេញកង្វះអ័រម៉ូនតេស្តូស្តេរ៉ូន
– Cyclosporine៖ ថ្នាំបង្អន់ប្រព័ន្ធភាពស៊ាំ ដែលផ្តល់មុនវះកាត់ផ្សាំប្តូរសរីរាង្គ។
អត្ថបទគួរអាន៖
៧- គ្រប់គ្រង និងកែខៃរោមមុខដែលមិនចង់បាន
ការមានពុកមាត់បង្កឡើងដោយអ័រម៉ូន។ ការគ្រប់គ្រងអ័រម៉ូនក្នុងខ្លួនអាចដោះស្រាយ ឬកាត់បន្ថយបាន។ ស្រីៗធាត់ខ្លាំង គួរសម្រក ព្រោះធាត់ពេកអាចរំខានការផលិត ឬគ្រប់គ្រងកម្រិតអ័រម៉ូន។ ទម្ងន់រាងកាយល្អ អាចរក្សាអ័រម៉ូនឲ្យដើរត្រូវគន្លងដោយមិនត្រូវការថ្នាំ។
បើរោមមុខបង្កដោយអូវែមានដុំគីសទឹកច្រើន ឬដោយសារវិបត្តិខុសធម្មតានៃក្រពេញអាដ្រេណាល់ យើងត្រូវការព្យាបាលដោយវេជ្ជសាស្ត្រ។ ថ្នាំពន្យារកំណើត ឬថ្នាំប្រឆាំងអ័រម៉ូនអង់ដ្រូសែន អាចជួយអ័រម៉ូនឲ្យត្រឡប់មកតុល្យភាពវិញបាន។
ការប្រើថ្នាំព្យាបាល (Eflornithine) លាបពីខាងក្រៅ អាចនឹងបន្ថយល្បឿនដុះរោមមុខបាន។ ប៉ុន្តែ អាចរោលស្បែកបាន។ ជម្រើសមួយទៀត អាចកោរ ឬបករោមដោយបាញ់កាំរស្មីឡាស៊ែរបាន។
ចំណុចសំខាន់
កត្តាទាំងនេះអាចបណ្តាលឲ្យស្រីៗ មានពុកមាត់ដូចប្រុស៖
- ជំងឺរោគច្រើន
- អ័រម៉ូនច្រើនហួស
- អូវែកើតដុំគីសទឹកច្រើន
- អ័រម៉ូនគ័រទីហ្ស៊ុល
- ដុំសាច់
- ថ្នាំ