គន្លឹះថែទាំស្បែកនៅរដូវភ្លៀង ជួយឲ្យស្បែកមានសុខភាពល្អ និងក្មេងជាងវ័យ
ចូលដល់ខែភ្លៀង ស្បែករបស់យើងចាប់ផ្តើមស្ងួតគ្រើម បាត់បង់សំណើម ដែលជាហេតុនាំឲ្យស្បែកចាស់ជាងវ័យ អ៊ឹចឹងហើយ ស្រីៗយើងត្រូវយកចិត្តទុកដាក់ជាពិសេសចំពោះការថែទាំស្បែក ដើម្បីជៀសផុតពីបញ្ហាស្បែកផ្សេងៗ។ បញ្ហាស្បែកទូទៅ អំឡុងរដូវភ្លៀង មុនរលាក៖ មុនក្រហម និងហើម អាចលេចឡើងនៅពេលផ្ទៃមុខ ហើយការថែទាំស្បែកកុំឲ្យកើតមុនក៏មានភាពខុសៗគ្នា អាស្រ័យលើប្រភេទស្បែកដែរ។ ដើម្បីបញ្ចៀសការបញ្ចេញជាតិខ្លាញ់ច្រើនជ្រុល គ្នាយើងគួរប្រើសាប៊ូ ឬហ្វូមលាងមុខដែលគ្មានជាតិខ្លាញ់។ ត្រអក៖ រដូវភ្លៀងអាចបណ្តាលឲ្យយើងកើតត្រអកបាន ដោយមានអាការៈរមាស់ កន្ទួល និងក្រហមនៅលើស្បែក។ ស្បែកស្ងួត៖ ចំពោះអ្នកដែលមានស្បែកស្ងួត គឺងាយនឹងឡើងកន្ទួល របក និងរមាស់ស្បែក។ ដូច្នេះហើយ ការប្រើក្រែមផ្តល់សំណើមជាប្រចាំមានសារៈសំខាន់ណាស់។ ជំងឺចៃលើស្បែក (Scabies)៖ ជំងឺមួយប្រភេទនេះ កើតឡើងដោយសារតែពពួកចៃតូចៗ តោងជាប់នៅលើស្បែក ដែលនាំឲ្យស្បែករមាស់ និងក្រហម។ ជំងឺចៃលើស្បែក អាចឆ្លងពីមនុស្សម្នាក់ទៅម្នាក់ទៀតបានដោយការប៉ះពាល់ផ្ទាល់។ គន្លឹះថែទាំស្បែកដ៏ល្អបំផុត សម្រាប់រដូវភ្លៀង ១. ការលាងសម្អាតស្បែក ការលាងសម្អាតស្អាតជាប្រចាំ មានសារៈសំខាន់ណាស់ ក្នុងការកម្ចាត់ជាតិខ្លាញ់ដែលលើស ធូលីដី និងញើស។ ស្រីៗយើងគួរប្រើសាប៊ូ ឬហ្វូមលាងមុខដែលគ្មានជាតិកាត់ និងស័ក្តិសមទៅនឹងប្រភេទស្បែក យ៉ាងហោចណាស់ឲ្យបាន២ដងក្នុងមួយថ្ងៃ ដើម្បីបញ្ចៀសការកកស្ទះរន្ធញើស ក៏ដូចជាការកើតមុនជាដើម។ ២. ជម្រុះកោសិកា ទន្ទឹមនឹងនេះ យើងចាំបាច់ត្រូវជម្រុះកោសិកាចាស់ៗចោល ឲ្យបានម្តង ឬពីរដងក្នុងមួយសប្តាហ៍។ ៣. បំពេញជាតិទឹក បន្ថែមពីនេះ […]