ស្បែក

ស្បែក - សុខភាពស្បែក​ ជាពិសេស​ស្រីៗ អាច​ស្វែងយល់​ពី​បញ្ហា​ស្បែក ជំងឺ​ស្បែក បញ្ហា​រលាក ក្រិន ឬ​របក​ស្បែក​​នានា និង​វិធីដោះស្រាយ​ងាយៗ​បាន​នៅទីនេះ

ចំណេះដឹងទូទៅ

ស្បែក

ចង់ការពារ និងថែបំប៉នស្បែកនៅរដូវរងា គ្នាយើងកុំភ្លេចគន្លឹះសម្ងាត់ទាំងនេះ

ចូល​ដល់​រដូវ​រងាភ្លាម​ ស្បែក​របស់​​យើង​នឹង​ចាប់ផ្តើម​ស្ងួត​​ខ្លាំង ហើយ​ក៏​ងាយ​រលាក​ផង​ដែរ។ អ៊ឹចឹង​ហើយ​ ស្រីៗ​យើង​គួរ​យក​ចិត្ត​ទុក​ដាក់​ដល់​ស្បែក​ជា​ពិសេស ដើម្បី​ឲ្យ​ស្បែក​នៅ​តែ​មាន​សុខភាព​ល្អ ភ្លឺ​ថ្លា និង​មាន​សំណើម​​ មិន​ថា​ក្នុង​រដូវ​​ណា​​​ឡើយ។ [embed-health-tool-ovulation] ធ្វើ​ម៉េច​កុំ​ឲ្យ​ស្បែក​ស្ងួត​ក្នុង​រដូវ​រងា? ដើម្បី​បញ្ចៀស​បញ្ហា​​ស្បែក​ស្ងួត​ក្នុង​រដូវរងា​ ស្រី​ៗ​យើង​ចាំបាច់​អនុវត្តន៍​គន្លឹះ​សំខាន់​ៗ​ខាង​ក្រោម​នេះ៖ ផ្តល់​សំណើម​ជា​ទៀងទាត់​ ដោយ​ជ្រើសរើស​ក្រែម​ផ្តល់​សំណើម​ដែល​​ស័ក្តិសម​នឹង​ប្រភេទ​ស្បែក​ និង​លាប​ភ្លាម​ៗ​ក្រោយ​ពេល​ងូត​ទឹក​រួច ស្លៀក​សំលៀក​បំពាក់​ឲ្យ​ជិត​ល្អ ដោយ​ប្រើ​កន្សែង​បង់​ក ស្រោម​ដៃ​ និង​មួក ជៀសវាង​ងូត​ទឹក​ក្តៅ​ខ្លាំង ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ ដើម្បី​រក្សា​ជាតិ​ទឹក​​ក្នុង​រាងកាយ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! រូបមន្ត​ធម្មជាតិ​ក្នុង​ការ​ថែទាំ​ស្បែក​ក្នុង​រដូវ​រងា ពិត​ណាស់​ ការ​ថែទាំ​ស្បែក​ក្នុង​រដូវ​នេះ មិន​ចាំបាច់​ត្រូវ​តែ​ប្រើ​សារជាតិ​កាត់​ស្បែក​ឡើយ គ្នា​យើង​អាច​អនុវត្តន៍​រូបមន្ត​ធម្មជាតិ​ទាំង​នេះ ដើម្បី​ថែ​បំប៉ន​ស្បែក​ឲ្យ​​មាន​សំណើម​ និង​មិន​ងាយ​ចាស់៖ ជែល​ប្រទាល​កន្ទុយ​ក្រពើ អាច​ជួយ​កាត់បន្ថយ​ការ​រលាក​ស្បែក​ ថែម​ទាំង​ផ្តល់​សំណើម​ក្នុង​ពេល​តែ​មួយ លាប​ទឹក​ឃ្មុំ​នៅ​លើ​ស្បែក​សម្រាប់​ការ​ផ្តល់​សំណើម​ជ្រៅ ស្បែក​ស្ងួត​ក្នុង​ស្ថានភាព​បែប​ណា​ ទើប​យើង​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​សើស្បែក? ស្បែក​ស្ងួត​ខ្លាំង ដោយ​មាន​កន្ទួល ឬ​​របក​ ស្បែក​តឹង​ខ្លាំង ឬ​ឈឺចាប់ រលាក​ស្បែក​ធ្ងន់ធ្ងរ មាន​ពងបែក ឬ​ប្រតិបត្តិ​ខ្លាំង មាន​ជំងឺ​រលាក​ស្បែក​រ៉ាំរ៉ៃ និងត្រអក។ល។ ចំណុចសំខាន់ ធ្វើ​ម៉េច​កុំ​ឲ្យ​ស្បែក​ស្ងួត​ក្នុង​រដូវ​រងា? ដើម្បី​បញ្ចៀស​បញ្ហា​​ស្បែក​ស្ងួត​ក្នុង​រដូវរងា​ ស្រី​ៗ​យើង​ចាំបាច់​អនុវត្តន៍​គន្លឹះ​សំខាន់​ៗ​ខាង​ក្រោម​នេះ៖ ផ្តល់​សំណើម​ជា​ទៀងទាត់​ ដោយ​ជ្រើសរើស​ក្រែម​ផ្តល់​សំណើម​ដែល​​ស័ក្តិសម​នឹង​ប្រភេទ​ស្បែក​ និង​លាប​ភ្លាម​ៗ​ក្រោយ​ពេល​ងូត​ទឹក​រួច ស្លៀក​សំលៀក​បំពាក់​ឲ្យ​ជិត​ល្អ ដោយ​ប្រើ​កន្សែង​បង់​ក ស្រោម​ដៃ​ និង​មួក ជៀសវាង​ងូត​ទឹក​ក្តៅ​ខ្លាំង ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ ដើម្បី​រក្សា​ជាតិ​ទឹក​​ក្នុង​រាងកាយ អត្ថបទគួរអាន៖ […]

ស្វែងរក ស្បែក

ស្បែក

ហាត់ប្រាណនៅរដូវរងា? គួរចេះតិចនិកថែទាំស្បែកទាំង៦នេះ

ពិត​ណាស់​ សុខភាព​ និង​សម្រស់​ដើរ​ទន្ទឹម​គ្នា អីចឹង​ហើយ​ ស្រប​ពេល​ដែល​គ្នា​​យើង​ហាត់ប្រាណ​ដើម្បី​រក្សា​ទម្ងន់​ខ្លួន​ និង​ពង្រឹង​សុខភាព​ទាំង​មូល យើង​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សម្រស់​ផង​ដែរ។ ជាក់ស្ដែង ការ​បែក​ញើស​ និង​ក្រហាយ​ស្បែក​ អំឡុង​ពេល​ហាត់ប្រាណ អាច​បណ្ដាល​ឲ្យ​ស្បែក​ក្រហម​ ឬ​កើត​មុន​ ជា​​ពិសេស​នៅ​ក្នុង​រដូវ​រងា​តែ​ម្ដង​ ពីព្រោះ​ស្បែក​របស់​ស្រី​ៗ​មួយ​ចំនួន​ចាប់ផ្ដើម​ស្ងួត​ខ្លាំង។ ដូច​នេះ ​អ្នក​ដែល​ហាត់ប្រាណ​ជា​ប្រចាំ ជួយ​តែ​អនុវត្ត​វិធីសាស្ត្រ​ទាំង​នេះ ដើម្បី​ឲ្យ​ស្បែក​មាន​សុខភាព​ល្អ និង​ជៀស​ឆ្ងាយ​​ពី​បញ្ហា​ផ្សេង​ៗ។ ១. រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ ក្នុង​រដូវ​រងា គ្នា​យើង​តែង​ញ៉ាំ​ទឹក​តិច​ជាង​មុន ប៉ុន្តែ​ក្នុង​ករណី​ដែល​​បែក​ញើស​ច្រើន​ យើង​ចាំបាច់​ត្រូវ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ ដើម្បី​ឲ្យ​ស្បែក​ភ្លឺ​ថ្លា។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ២. សម្អាត​ស្បែក ក្រោយ​ហាត់ប្រាណ​រួច អ្វី​ដែល​យើង​មិន​គួរ​រំលង​នោះ គឺ​ការ​កម្ចាត់​ធូលី​ដី​ចេញ​ពី​ស្បែក​មុខ ដោយ​ការ​​លាង​សម្អាត​​ឲ្យ​បាន​ស្អាត​ល្អ។ បន្ថែម​ពី​នេះ ការ​លាង​សម្អាត​ផ្ទៃ​មុខ​មុន​ចូល​គេង គឺ​ជា​រឿង​ដែល​មិន​អាច​ធ្វេសប្រហែស​បាន​ឡើយ។ ៣. ប្រើ​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ ទន្ទឹម​នឹង​នេះ​ដែរ ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​មាន​សារៈសំខាន់​ណាស់​ ក្នុង​ការ​ការពារ​ស្បែក​របស់​យើង​ពី​កាំ​រស្មី​យូវី ដែល​អាច​បំផ្លាញ​ស្បែក​ ទោះ​បី​ជា​អាកាសធាតុ​ត្រជាក់​ក៏​ដោយ។ ៤. ប្រើ​ក្រែម​ផ្ដល់​សំណើម ការ​បែក​ញើស​ អាច​ធ្វើ​ឲ្យ​ស្បែក​របស់​យើង​ខ្សោះ​ជាតិ​ទឹក​ ដូច្នេះ​ហើយ​ យើង​ចាំបាច់​ត្រូវ​ផ្ដល់​សំណើម​ដល់​ស្បែក​ជា​ប្រចាំ។ [embed-health-tool-bmi] ៥. ញ៉ាំ​ពពួក​អូមេហ្គា​៣ បន្ថែម​ពី​នេះ យើង​គួរ​តែ​បង្កើន​ការ​ញ៉ាំ​ពពួក​អូមេហ្គា​៣ ដើម្បី​រក្សា​ភាព​យឺត​នៃ​ស្បែក​ ព្រម​ទាំង​​អាច​គ្រប់គ្រង​ការ​ផលិត​ជាតិ​ប្រេង និង​កាត់បន្ថយ​បញ្ហា​កើត​មុខ​ ដែល​បណ្ដាល​មក​ពី​​​ការ​បែក​ញើស​។ អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ពពួក​អូមេហ្គា​៣​មាន​ដូចជា​ ត្រី​សាម៉ុន ស៊ុត ផ្លែ​បឺរ […]


ស្បែក

រើសទឹកលាងសម្អាតដៃនិងកម្ចាត់មេរោគម៉េចទើបមិនប៉ះពាល់ស្បែក?

ទឹកលាងសម្អាតដៃនិងកម្ចាត់មេរោគជាជម្រើសងាយស្រួលដែលអាចការពារយើងពីការឆ្លងនិងចម្លងជំងឺ ប៉ុន្តែភាគច្រើនយើងតែងសង្កេតឃើញថា ក្រោយពេលលាងដៃញឹកញាប់ជាមួយទឹកលាងសម្អាត​ដៃនិងកម្ចាត់​មេរោគ ស្បែកដៃរបស់យើងប្រែជាស្ងួត ហើយអ្នកខ្លះអាចមានប្រតិកម្ម​ស្បែក​ទៀតផង។ អីចឹងដើម្បីកុំឱ្យមានបញ្ហាស្បែក យើងគួរជ្រើសរើស​ទឹកលាងសម្អាតដៃ​និងកម្ចាត់មេរោគ​បែបម៉េច? ទឹកលាងសម្អាតដៃនិងកម្ចាត់មេរោគដែលមានសុវតិ្ថភាពចំពោះស្បែក​ដៃ​គួរតែ ១. មានភាពណឺត (Neutral pH) ទឹកលាងសម្អាតដៃនិងកម្ចាត់មេរោគដែលមានភាពណឺតមានកម្រិត PH ស្មើ ៧។ កម្រិត PH ជា​រង្វាស់​ពីលេខ ០ ដល់លេខ ១៤ ដែលបញ្ជាក់ពីជាតិអាស៊ីដឬបាសមានក្នុងផលិតផលណាមួយ។ បើកម្រិត PH ធំជាង ៧ មានន័យថា ផលិតផលនោះមានជាតិបាស ហើយកម្រិត PH កាន់តែធំ ជាតិបាសកាន់តែខ្លាំង។ ផ្ទុយមកវិញបើកម្រិត PH តូចជាង ៧ មាន​ន័យថា ផលិតផលនោះ​មានជាតិ​អាស៊ីដ ហើយកម្រិត PH កាន់តែតូច ជាតិ​អាស៊ីដកាន់តែខ្លាំង។ ទឹកលាងសម្អាតដៃនិងកម្ចាត់មេរោគមានភាពណឺតមិនមានជាតិកាត់ខ្លាំងទេ មានន័យថាអាចកម្ចាត់​មេរោគ​បានល្អតែមិនធ្វើឱ្យស្បែកដៃស្ងួត​ឬរលាក។ ២. គ្មាន Alkali Alkali ជាសារធាតុដែលយើងប្រើផ្សំជាមួយទឹកដើម្បីផលិតជាសាប៊ូ។ បើទឹកលាងសម្អាតដៃនិង​កម្ចាត់​មេរោគ​មានផ្ទុក Alkali មានន័យថាមានកម្រិត PH ធំជាង ៧ ក៏មានន័យថាមាន​ផ្ទុកជាតិ​បាស​ដែរ។ ទឹកលាង​សម្អាត​ដៃនិងកម្ចាត់មេរោគដែលមានជាតិបាស មានជាតិកាត់ខ្លាំង អាចបណ្តាល​ឱ្យ​ស្បែក​ដៃរបស់យើងស្ងួតនិងរលាក។ ៣. បានធ្វើតេស្តលើស្បែក […]


ស្បែក

តិចនិកមួយ​ចំនួន ជួយឲ្យ​រាងកាយផលិតខូឡាជែនសម្រាប់សុខភាពស្បែក

ខូឡាជែនគឺជាប្រូតេអ៊ីនម្យ៉ាងដែលរាងកាយរបស់យើងអាចផលិតបានដោយខ្លួនឯង។ ខូឡាជែន មានអត្ថប្រយោជន៍ចំពោះសុខភាពច្រើន ច្រើន​យ៉ាង មាន​ដូច​ជា៖  ធ្វើឲ្យស្បែកភ្លឺថ្លា  ជួយឆ្អឹងឲ្យរឹងមាំ  កាត់បន្ថយការឈឺចាប់តាមសន្លាក់  បង្កើនម៉ាសសាច់ដុំ  ជួយព្យាបាលរបួស ជួយឲ្យធ្មេញរឹងមាំ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ខាងក្រោមជាវិធីជួយឲ្យរាងកាយអាចការពារ និង ផលិតខូឡាជែនបានដោយខ្លួនឯង៖ ១.ហាត់ប្រាណលើកទម្ងន់ ការហាត់ប្រាណលើកទម្ងន់ជួយជំរុញឲ្យរាងកាយផលិតខូឡាជែនក្នុងស្បែកបានល្អ ពិសេសពេលដែលស្បែកត្រូវទាញបន្ដឹងដោយសារ​រាងកាយខំប្រឹងបញ្ចេញថាមពល។ ការ​ហាត់ប្រាណនេះ អាចជួយបន្ដឹងស្បែក កាត់បន្ថយភាពជ្រីវជ្រួញដែលបណ្តាលមកពីការបំផ្លាញដោយពន្លឺព្រះអាទិត្យ ឬកត្តាផ្សេងៗទៀត។ ការសិក្សាបានបង្ហាញថា អ្នកហាត់ប្រាណលើកទម្ងន់បានចាប់ពី២០សប្ដាហ៍ឡើង អាចជួយឲ្យការផលិតខូឡាជែនក្នុងស្បែករឹងមាំជាងអ្នកមិនបានហាត់។ ២.ការពារខ្លួនពីកម្ដៅថ្ងៃ កម្ដៅ UV ព្រះអាទិត្យអាចបំផ្លាញខូឡាជែនក្នុងស្បែក ធ្វើស្បែកមានសភាពស្ងួត ស្វិត ជ្រីវជ្រួញចាស់ជាងវ័យ។ ដូច្នេះវិធីល្អបំផុតយើងត្រូវការពារស្បែកពីពន្លឺព្រះអាទិត្យឲ្យបាន មិនថាតាមវិធីណានោះទេ។ ការអនវុត្ដវិធីកាត់បន្ថយកម្ដៅពីពន្លឺព្រះអាទិត្យក៏ជួយ​ដល់ការផលិតប្រូតេអ៊ីននេះបានដែរ។ ៣.គេងឲ្យបានគ្រប់គ្រាន់ ការគេងបានគ្រប់គ្រាន់ក៏ជួយឲ្យរាងកាយអាចផលិតខូឡាជែនបានដែរ។ ព្រោះពេលយើងសម្រាក រាងកាយនឹងបញ្ចេញអ័រម៉ូនជាច្រើនប្រភេទជំនួយដល់ការលូតលាស់កោសិកា និង ជួយជម្រុះកោសិការចាស់ បង្កើតកោសិកាថ្មី។ ពិសេសពពួកសរសៃខូឡាជែនត្រូវបង្កើតឡើងវិញជាថ្មីជួយតភ្ជាប់កោសិកាស្បែក កាត់បន្ថយភាពជ្រួញ និង ធ្វើឲ្យស្បែកមានសំណើម។ ម្យ៉ាងវិញទៀត ការគេងបានគ្រប់គ្រាន់អាចជួយកាត់បន្ថយស្ដ្រេសបានល្អ។ ៤.ញ៉ាំគ្រាប់ធញ្ញជាតិ គ្រាប់ធញ្ញជាតិជាប្រភពអាហារសម្បូរសារជាតិចិញ្ចឹមជំនួយដល់សុខភាពយ៉ាងច្រើន ក្នុងនោះមានពពួកប្រូតេអ៊ីន អាស៊ីតខ្លាញ់អូមេហ្គា៣ និងជាតិរ៉ែ។ សារជាតិសំខាន់ៗទាំងនេះជួយការពាររាងកាយពីផលប៉ះពាល់ដោយអុកស៊ីតកម្មដែលបំផ្លាញ់ខូឡាជែននៅក្នុងស្បែក។ គ្រាប់ធញ្ញជាតិមានដូចជា គ្រាប់ជី គ្រាប់អាល់ម៉ុន គ្រាប់ផ្កាឈូករ័ត្ន និង គ្រាប់ស្វាយចន្ទីជាដើម។ [embed-health-tool-bmi] ៥.ញ៉ាំបន្លែ ផ្លែឈើ បន្លែផ្លែឈើជាប្រភពអាហារសម្បូរវីតាមីន […]


ស្បែក

បញ្ហាចាស់មុនវ័យបណ្តាលមកពីកត្តាអ្វីខ្លះ? អាចបង្ការបានអត់?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិត​ណាស់​ រាងកាយ​យើង​តែងតែ​វិវត្ត​ទៅ​តាម​ពេលវេលា​ជានិច្ច។ ប៉ុន្តែ​ក៏​មាន​អ្នក​ខ្លះ​ប្រឈម​នឹង​បញ្ហា​ចាស់​មុន​អាយុ​ផង​ដែរ។ តើ​កត្តា​អ្វី​ខ្លះ​នាំ​ឲ្យ​មាន​បញ្ហា​ទាំង​នេះ? គួរ​ការពារ​បែប​ណា? សញ្ញា​ទូទៅ​ទាំង​នេះ​ ​បង្ហាញ​ថា​យើង​​ឆាប់​ចាស់​មុន​អាយុ​​៖ ស្បែក​ប្រែប្រួល​ ដូចជា​មាន​ស្នាម​ជ្រីវជ្រួញ ស្ងួត មាន​ស្នាម​អុជ​ខ្មៅ និង​ពណ៌​ស្បែក​មិន​ស្មើ​គ្នា​នៅ​ជុំវិញ​ថ្ពាល់ ជ្រុះ​សក់ ឬ​សក់​ស្កូវ ផត​ថ្ពាល់ កត្តា​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​យើង​ចាស់​មុន​វ័យ? ការ​ប៉ះពាល់​ទៅ​នឹង​កម្ដៅ​ថ្ងៃ​ ឬ​ពន្លឺ​ឧបករណ៍​អេឡិចត្រូនិក​ដូចជា​ទូរស័ព្ទ​ដៃ ជក់​បារី របប​អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់ ផឹក​គ្រឿង​ស្រវឹង​ច្រើន​ គេង​មិន​គ្រប់គ្រាន់ ស្រ្តេស ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! យើង​អាច​កែខៃ​បញ្ហា​ចាស់​មុន​វ័យ​ដោយ​វិធី​ណា​? ដើម្បី​បញ្ចៀស​បញ្ហា​ចាស់​មុន​វ័យ​ គ្នា​យើង​គួរ​​តែ​ផ្លាស់ប្ដូរ​បែបបទ​រស់នៅ​ឲ្យ​បាន​ប្រសើរ​​ជាង​មុន​ ឬ​អាច​ជ្រើសរើស​​យក​ការ​ព្យាបាល​​តាម​បច្ចេកវិទ្យា​ទំនើប​ដូចជា៖ ការ​ចាក់​Fillers ការ​វះកាត់​ទាញមុខ ការ​ជួសជុល​ស្បែក​មុខ​ដោយ​ម៉ាស៊ីន​ឡាស៊ែរ ។ [embed-health-tool-heart-rate] យើង​អាច​បញ្ឈប់​ ឬ​បញ្ចៀស​បញ្ហា​ចាស់​មុន​វ័យ​បាន​អត់? ជាក់ស្ដែង កត្តា​បរិស្ថាន និង​បែបបទ​រស់នៅ​ប្រចាំ​ថ្ងៃ អាច​ធ្វើ​ឲ្យ​យើង​ចាស់​​មុន​វ័យ​ ប៉ុន្តែ​យើង​ក៏​អាច​បញ្ឈប់​ ឬ​បញ្ចៀស​បញ្ហា​​មួយ​នេះ​បាន​ ដោយ៖ ការពារ​ស្បែក​​​ដោយ​ប្រើ​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ ទោះ​ជា​យើង​នៅ​ក្នុង​ម្លប់​ក៏​ដោយ ព្រម​ទាំង​ជ្រើសរើស​ប្រភេទ​ក្រែម​ដែល​មាន​SPFយ៉ាង​ហោច​ណាស់​៣០ ឬ​ខ្ពស់​ជាង​នេះ។ បន្ថែម​ពី​នេះ យើង​គួរ​ពាក់​មួក ស្លៀក​សំលៀកបំពាក់​បិទ​ជិត ជាមួយ​នឹង​វ៉ែនតា​​ការពារ​កម្ដៅ​ថ្ងៃ។ បញ្ឈប់​ការ​ជក់​បារី និង​កាត់បន្ថយ​ការ​ញ៉ាំ​ជាតិ​ស្ករ​ច្រើន​ជ្រុល។ ផ្ទុយ​មក​វិញ គ្នា​យើង​គួរ​ញ៉ាំ​បន្លែ​ និង​ផ្លែឈើ​ឲ្យ​បាន​ច្រើន​។ កាត់បន្ថយ​គ្រឿង​ស្រវឹង និងត្រូវ​ហាត់ប្រាណ​ជា​ទៀងទាត់ លើស​ពី​នេះ […]


ស្បែក

ស្រីៗណាខ្លះជួបបញ្ហាស្បែកស្ងួត និងរបក? កំហុសទាំង៤ គួរចៀសវាង

​​អ្នក​ដែល​មាន​ស្បែក​ស្ងួត​ស្រាប់​ អាច​​មាន​អាការៈ​រមាស់​ និង​របក​​ ​ជា​ពិសេស​នៅ​រដូវ​រងា​តែ​ម្ដង។ ដូច្នេះ​ហើយ​ គ្នា​យើង​គួរ​ស្វែង​យល់​ពី​វិធី​ថែទាំ​ស្បែក​ដែល​ត្រឹមត្រូវ ក៏​ដូចជា​ជៀសវាង​កំហុស​ឆ្គង​មួយ​ចំនួន ដែល​អាច​ធ្វើ​ឲ្យ​ស្បែក​កាន់​តែ​ស្ងួត​ខ្លាំង។ កំហុស​ឆ្គង​ទាំង​៤​គួរ​ជៀសវាង ១. ​ញ៉ាំ​គ្រឿង​ស្រវឹង​​ច្រើន​ជ្រុល ពិត​ណាស់​ គ្រឿង​ស្រវឹង​អាច​ធ្វើ​ឲ្យ​យើង​ខ្សោះ​ជាតិ​ទឹក​កាន់​តែ​ធ្ងន់ធ្ងរ និង​អាច​បង្ក​​ជា​ផល​ប៉ះពាល់​ដល់​ស្បែក​​ដូច​គ្នា។ ដូច្នេះ​ហើយ​ ដើម្បី​បញ្ចៀស​បញ្ហា​ស្បែក​ស្ងួត គ្នា​យើង​គួរ​ញ៉ាំ​ទឹក​​ឲ្យ​បាន​ញឹកញាប់ ឬ​កាត់​បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ​២. មិន​ញ៉ាំ​​ត្រី ទន្ទឹម​នឹង​នេះ​ដែរ ត្រី​ផ្ទុក​ទៅ​ដោយ​ខ្លាញ់​ធម្មជាតិ​ ដែល​មិន​ត្រឹម​តែ​ផ្ដល់​អត្ថប្រយោជន៍​ដល់​សុខភាព​រាងកាយ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​ដល់​សុខភាព​ស្បែក​ផង​ដែរ។ គ្នា​យើង​គួរ​បញ្ចូល​ត្រី​​ដែល​មាន​ខ្លាញ់​ ដូចជា​ត្រី​សាម៉ុន​ ត្រី​សាឌីន និង​ត្រី​ធូណា​ ក្នុង​របប​អាហារ​ ដើម្បី​ជួយ​ទ្រទ្រង់​រាងកាយ​ និង​សម្រស់​របស់​យើង​ឲ្យ​កាន់​តែ​ភ្លឺ​ថ្លា។ [embed-health-tool-heart-rate] ៣. មិន​ញ៉ាំ​​ស៊ុត​ផ្នែក​ពណ៌​លឿង ចំណែក​ឯ​ស៊ុត​ផ្នែក​ពណ៌​លឿង សម្បូរ​ទៅ​ដោយ​វីតាមីន​D ​ ដែល​អាច​ជួយ​ដោះស្រាយ​បញ្ហា​ខ្សោះ​ជាតិ​ទឹក​នៃ​ស្បែក​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ ៤. ញ៉ាំ​ទឹក​មិន​គ្រប់គ្រាន់ គ្នា​យើង​ដឹង​អត់​ថា នៅ​ពេល​ដែល​រាងកាយ​យើង​ខ្សោះ​ជាតិ​ទឹក​ នោះ​នឹង​អាច​ប៉ះពាល់​ដល់​សុខភាព​ស្បែក​យ៉ាង​ធ្ងន់ធ្ងរ ដោយ​​អាច​នាំ​ឲ្យ​ស្បែក​យារ​ធ្លាក់​ មាន​ស្នាម​ផ្នត់​ និង​ស្នាម​ជ្រីវជ្រួញ​​មុន​វ័យ​ថែម​ទៀត​ផង។​​​ អត្ថបទគួរអាន៖ ស្រីៗ​យើង នេះជារបៀបធ្វើក្រែមលាបមាត់ងាយៗតាមបែប វិធីខាត់ស្បែកត្រឹមត្រូវ ការពារកុំឲ្យខូចស្បែកមិនដឹងខ្លួន វិធីសាស្រ្តធម្មជាតិធ្វើស្រ្កាប់ខាត់ស្បែកមុខ គួរសាកល្បង ចែកគ្នាដឹង! វិធីកម្ចាត់មុនក្បាលខ្មៅលើច្រមុះតាមបែបធម្មជាតិ ប្រែបបូរមាត់ពីខ្មៅស្រអាប់ទៅជាទន់ល្មើយផ្កាឈូក ដោយរូបមន្ត ៨ យ៉ាងនេះ តិចនិកកម្ចាត់ខ្លាញ់កកក្រោមស្បែកភ្លៅ ស្រីៗ​យើងចែកគ្នាដឹង


ស្បែក

ចង់បានស្បែកភ្លឺថ្លាចេញពីខាងក្នុង ស្រីៗកុំរំលងវីតាមីនទាំងនេះ

ស្រីៗ​យើង​តែងតែ​ផ្ដោត​សំខាន់​​ទៅ​លើ​ការ​ថែទាំ​ស្បែក​ពី​ខាង​ក្រៅ​ ដូចជា​ការ​ជ្រើសរើស​ផលិតផល​ថែទាំ​ស្បែក​ល្អៗ ជម្រុះ​កោសិកា​ចាស់​ៗ និង​ម៉ាស្សា​មុខ​ជា​ទៀងទាត់។ ប៉ុន្តែ​ យើង​ដឹង​អត់​ថា ស្បែក​យើង​មាន​សភាព​ទន់ខ្សោយ​ និង​ត្រូវការ​តុល្យភាព​ដោយ​ការ​បញ្ចូល​សារធាតុ​ចិញ្ចឹម​ល្អ​ៗ​ទៅ​ក្នុង​របប​អាហារ​​ជា​ប្រចាំ។ ពិត​ណាស់​ អ្វី​ដែល​យើង​ញ៉ាំ​រាល់​ថ្ងៃ មាន​ឥទ្ធិពល​​ខ្លាំង​​មក​លើ​ស្បែក​របស់​យើង​ ហេតុ​នេះ​ហើយ​ គ្នា​យើង​គួរ​ជ្រើសរើស​សារធាតុ​ចិញ្ចឹម​ដែល​ស័ក្ដិសម​ចំពោះ​ស្បែក​។ ​​​​សារធាតុ​ចិញ្ចឹម​​៣​ប្រភេទ ជួយ​ឲ្យ​ស្បែក​កាន់​តែ​លេចធ្លោ​ទ្វេ​ដង ១. វីតាមីន​C វីតាមីន​C ​​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​កាត់បន្ថយ​ភាព​ចាស់​​នៃ​ស្បែក​ និង​មាន​តួនាទី​ផលិត​ខូឡាជែន។ បន្ថែម​ពី​នេះ វីតាមីន​មួយ​ប្រភេទ​នេះ​​ ក៏​ជួយ​ព្យាបាល​ការ​បំផ្លាញ​ស្បែក​ដោយ​កម្ដៅ​ថ្ងៃ​ផង​ដែរ។ ដូចនេះ គ្នា​យើង​គួរ​ញ៉ាំ​ទឹក​ក្រូច​ស្រស់​​ នៅ​ពេល​ព្រឹក​ព្រលឹម​ ទើប​ជា​ការ​ប្រសើរ ហើយ​មួយ​វិញ​ទៀត​ យើង​​ត្រូវ​ញ៉ាំ​អាហារ​ដែល​ផ្ទុក​វីតាមីន​C ជា​ប្រចាំ ដើម្បី​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ និង​ជួយ​ឲ្យ​ស្បែក​​មាន​សុខភាព​ល្អ។ អាហារ​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន​C មាន​ដូចជា​ពពួក​ផ្លែ​ក្រូច និង​ស្រ្តប៊ឺរី។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២. វីតាមីន​D ដើម្បី​បំពេញ​មុខងារ​បាន​ត្រឹមត្រូវ រាងកាយ​យើង​ត្រូវការ​វីតាមីន​ និង​សារធាតុ​រ៉ែ​ជា​ច្រើន​ប្រភេទ។ វីតាមីន​ដ៏​សំខាន់​បំផុត​មួយ​សម្រាប់​រាងកាយ​ គឺ​វីតាមីន​D ​ជា​វីតាមីន​ដ៏​មាន​សារៈសំខាន់​បំផុត​ សម្រាប់​មុខងារ​ជីវសាស្ត្រ។ វីតាមីន​D មាន​មុខងារ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ និង​ជួយ​បង្ការ​បញ្ហា​ចាស់​មុន​វ័យ។ ចំពោះ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន​D ​មាន​ដូចជា​ទឹក​ដោះ​គោ​ ស៊ុត​ផ្នែក​ពណ៌​លឿង និង​ផ្សិត​ជា​ដើម។ [embed-health-tool-bmi] ៣. ខ្លាញ់​អូមេហ្គា​៣ ទន្ទឹម​នឹង​នេះ​ អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣ ​​​មាន​នៅ​ក្នុង​ត្រី​ដែល​មាន​ខ្លាញ់​ដូចជា​ ត្រី​សាល់ម៉ុន […]


ស្បែក

ចែកគ្នាដឹង! តិចនិកជ្រើសរើសគ្រឿងសម្អាង កុំឲ្យប៉ះផលិតផលមានអាសបេស្តុស

អាសបេស្តុស (Asbestos) ជាសារធាតុដែលអាចបង្កឱ្យយើងកើតជំងឺមហារីក ហើយថ្មីៗនេះ ផលិតផលម្សៅលាបទារក និង​កុមារ ១២ ប្រភេទ ត្រូវបានអគ្គនា​យក​ដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ប្រកាសថាមាន​ផ្ទុកសារធាតុនេះ។ តើ​គ្នា​យើង​ដឹង​ទេ​សារធាតុ​នេះ​ក៏អាច​មានក្នុង​ផលិតផល​ដែលស្រីៗប្រើប្រាស់រាល់ថ្ងៃដែរ។ តើអាសបេស្តុសមានក្នុងផលិតផលអ្វីខ្លះ? យើងធ្វើ​ម៉េច​ដឹងថា ផលិតណាមួយមានផ្ទុក​អាសបេស្តុស និងគួរចៀសវាងរបៀបណា? តាមការស្រាវជ្រាវបានឱ្យដឹងថា ក្រៅពីម្សៅលាបទារក និងកុមារ អាសបេស្តុសក៏មាននៅក្នុង​គ្រឿង​ផាត់មុខដូចជា ម្សៅ​ទ្រនាប់ ម្សៅ​ផាត់មុខ ម្សៅផាត់ថ្ពាល់​ និងម្សៅផាត់ភ្នែកមួយចំនួនដែរ។ ១. ហេតុអ្វីបានជាអាសបេស្តុសមាននៅក្នុងគ្រឿងសម្អាង? អាសបេស្តុសអាចមាននៅក្នុងគ្រឿងសម្អាងដូចបានលើកឡើងខាងលើដោយសារគ្រឿងសម្អាងទំាង​នេះមានផ្ទុកសារធាតុ Talc (Talcum) ដែលជាធាតុផ្សំជួយឱ្យគ្រឿងសម្អាងមានពណ៌ស្រាល ម៉ដ្ត​ទន់​រលោង ហើយអាច​ជួយស្រូបសំណើម ឬញើស។ តួយ៉ាង សារធាតុ Talc ត្រូវបានប្រើជាធាតុផ្សំ​នៅក្នុងម្សៅផាត់មុខ​ដែល​យើង​ផាត់​លើ​ម្សៅ​ទ្រនាប់​ដើម្បី​ជួយឱ្យម្សៅទ្រនាប់នៅជាប់បានយូរ និងធ្វើមុខយើងស្ងួតរបៀបធម្មជាតិ និងមិនមើលទៅ​មាន​ជាតិ​ប្រេង ឬខ្លាញ់។ Talc និងអាសបេស្តុស (asbestos) ជាសារធាតុរ៉ែដែលនៅស្រទាប់ជាប់គ្នា ដូច្នេះក្នុងដំណើរ​ការ​ជីក​យករ៉ែ Talc សារធាតុអាសបេស្តុសងាយនឹងជាប់ចូលជាមួយសារធាតុ Talc ណាស់ដែលធ្វើឱ្យ Talc មាន​ផ្ទុកអាសបេស្តុស។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ២. អាសបេស្តុសក្នុងគ្រឿងសម្អាងបង្កឱ្យយើងគ្រោះថ្នាក់ដូម្តេច? ដោយសារយើងប្រើគ្រឿងសម្អាងនៅលើផ្ទៃមុខ ដូច្នេះសារធាតុ​អាសបេស្តុស​​ងាយនឹងចូលក្នុងខ្លួនយើងតាមរយៈច្រមុះ និងមាត់ណាស់ព្រោះជាប់នៅក្នុង […]


ស្បែក

ទម្លាប់ ៦ យ៉ាងធ្វើឱ្យថ្ងាសជ្រួញមុនអាយុ ស្រីៗគួរដឹង

ថ្ងាសជ្រួញធ្វើឱ្យមុខយើងចាស់ជាងអាយុ និងធ្វើឱ្យបាត់បង់សម្រស់លើ​ផ្ទៃមុខ។ ពិតណាស់កត្តាអាយុ​ធ្វើឱ្យស្បែកលើថ្ងាសយើងជ្រួញ ប៉ុន្តែទម្លាប់មួយ​​ចំនួនក៏អាចបណ្តាលឱ្យថ្ងាស​យើងជ្រួញមុន​អាយុ​ដែរ។ តើទម្លាប់អ្វីខ្លះ​ចូលរួមចំណែកធ្វើឱ្យថ្ងាសយើងជ្រួញ? ១. ធ្វើចលនាមុខច្រើន ទំនាញផែនដី បូករួមនឹងការធ្វើចលនាមុខដដែលញឹកញយដូចជា សើច ញញឹម ចងចិញ្ចើម ងឿង​ឆ្ងល់ជាដើមបណ្តាលឱ្យសាច់ដុំគ្រប់គ្រងចលនារបស់ថ្ងាសកន្ត្រាក់ញឹកញាប់ ហើយបង្កឱ្យដាច់​សរសៃ​ខូឡាជែន​នៅក្នុងកោសិកា​ស្បែកថ្ងាស។ យូរៗទៅថ្ងាសយើងក៏មានស្នាមជ្រួញ។ ២. ត្រូវកម្តៅថ្ងៃ ការបំផ្លាញរបស់កាំរស្មី UV ពីកម្តៅថ្ងៃញឹកញាប់ធ្វើឱ្យស្បែកថ្ងាសជ្រីវជ្រួញ​ដោយបំផ្លាញស្រទាប់​ស្បែក​ថ្ងាស។ កាំរស្មី UV បំផ្លាញសរសៃខូឡាជែននៅក្នុងកោសិកាស្បែក បន្ទាប់មកសរសៃយឺតក្នុងកោសិកាស្បែកក៏ចាប់ផ្តើមកកកុញចូលគ្នាព្រោះគ្មានសរសៃខូឡាជែនជួយទប់ និង​ទ្រទ្រង់។ ៣. គេងផ្កាប់មុខ ការគេងផ្កាប់មុខក៏ធ្វើឱ្យថ្ងាសយើងជ្រួញដែរព្រោះស្បែកថ្ងាស​រង​សម្ពាធ​ពី​ទម្ងន់សង្កត់ផ្ទៃមុខទៅលើខ្នើយដែលបង្កឱ្យមានស្នាមលើថ្ងាស។ សកម្មភាពដដែរៗនេះបណ្តាល​ឱ្យដាច់សរសៃ​ខូឡាជែន​នៅ​ក្នុង​កោសិកាស្បែកថ្ងាស ហើយធ្វើឱ្យថ្ងាសយើងជ្រួញ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ៤. ប៉ះពាល់នឹងជាតិពុលក្នុងបរិយាកាស ការប៉ះពាល់ខ្យល់កខ្វក់ដែលពោរពេញទៅដោយផ្សែង ធូលីដីជាដើមធ្វើ​ឱ្យប្រព័ន្ធ​បន្សាប​ជាតិពុល​របស់រាងកាយយើងចុះខ្សោយ ហើយបណ្តាល​ឱ្យ​រ៉ាឌីកាល់សេរីបំផ្លាញស្បែករបស់យើង។ រ៉ាឌីកាល់​គឺជាម៉ូលេគុលអុកស៊ីសែន​មិនស្ថិតស្ថេរដែលមានសមត្ថភាពផ្លាស់ប្តូរហ្សែនរបស់កោសិកាស្បែក។ រ៉ាឌីកាល់សេរីធ្វើឱ្យស្បែកថ្ងាសយើងខូច និងមានស្នាមជ្រួញដោយជំរុញអង់ស៊ីមបំបែក​ខូឡាជែន​របស់​ស្បែកសកម្ម។ ៥. ជក់បារី សារធាតុគីមីពុលក្នុងបារីអាចបំផ្លាញពណ៌ និងភាពយឺតរបស់ស្បែក ហើយ​​ថែមទាំងផលិតអង់ស៊ីម​បំបែក​ខូឡាជែនរបស់ស្បែកទៀតផង។ លើស​ពី​នេះ​ទៅទៀត ជាតិនីកូទីននៅក្នុងបារីអាចបណ្តាល​ឱ្យសរសៃ​ឈាម​​នៅក្នុងស្រទាប់ខាងក្រៅរបស់ស្បែករួមតូចដែលធ្វើឱ្យបរិមាណ​អុកស៊ីសែន ឈាម និងសារធាតុចិញ្ចឹមផ្សេងៗ​ចូលទៅចិញ្ចឹម និងជួសជុល​កោសិកាស្បែកបានតិច។ [embed-health-tool-bmi] ៦. ប្រើគ្រឿងតុបតែងមុខផ្ទុកសារធាតុគីមី ផលិតផលតុបតែងមុខមួយចំនួនធ្វើឱ្យស្បែកបាត់បង់ភាពយឺត ព្រោះមានផ្ទុកសារធាតុគីមីដែល​ប៉ះពាល់​ដល់ការផលិតសរសៃខូឡាជែន និងសរសៃយឺតរបស់កោសិកាស្បែក។ ដើម្បីការពារ ឬកាត់បន្ថយថ្ងាសជ្រួញ យើងគួរកាត់បន្ថយសកម្មភាពដូចរៀបរាប់ខាងលើ និងលាបឡេការពារកម្តៅថ្ងៃជាប្រចាំ។ អត្ថបទគួរអាន៖ មុខចាស់ទៅៗ អាចដោយសារញ៉ាំអាហារទាំងនេះច្រើនពេក ស្រីៗស្ត្រេសច្រើន អាចធ្វើឲ្យ​ស្បែកមុខចេញស្នាមជ្រួញ កើតមុន […]


ស្បែក

ស្រីៗ​យើង នេះជារបៀបធ្វើក្រែមលាបមាត់ងាយៗតាមបែបធម្មជាតិ

ក្រែមលាបមាត់គឺជាមិត្តដ៏ជិតស្និទ្ធរបស់ស្រ្តី ព្រោះផ្តល់ភាពទាក់ទាញដល់បបូរមាត់ និងជួយលើក​សម្រស់ផ្ទៃមុខ។ យើងអាចធ្វើក្រែមលាបមាត់​ងាយៗតាមបែបធម្មជាតិបាន ចៀសវាង​ទិញប៉ះ​ក្រែម​លាបមាត់ដែលមានផ្ទុកសារធាតុគីមី និងសារធាតុសំណដែលបង្កគ្រោះថ្នាក់ដល់សុខភាពយើង។ តោះមកដឹងពីរបៀបធ្វើក្រែមលាបមាត់ងាយៗ និងអត្ថប្រយោជន៍របស់វត្ថុធាតុដើមនីមួយៗ។ ១. វត្ថុធាតុដើម ក. ក្រមួនឃ្មុំ ២ ស្លាបព្រាបាយ ក្រមួនឃ្មុំគឺជាសារធាតុការពារធម្មជាតិដែលអាចការពារបបូរមាត់យើង​ពីការបំផ្លាញពីបរិស្ថានដូចជាស្ងួត ឬប្រេះបបូរមាត់ និងជួយរក្សាសំណើម​​ឱ្យបបូរមាត់។ ម្យ៉ាងទៀត ក្រមួនឃ្មុំក៏មានផ្ទុកវីតាមីន A ដែល​ជួយឱ្យបបូរមាត់មានសំណើម។ ជាងនេះទៅទៀត ក្រមួនឃ្មុំជួយឱ្យវត្ថុធាតុ​ដើម​ធ្វើ​ក្រែមលាប​បបូរ​មាត់ទាំងអស់កកផ្តុំចូលគ្នា។ ខ. ប្រេងដូង ២ ស្លាបព្រាបាយ ប្រេងដូងមានផ្ទុកវីតាមីន E ដែលមានសមត្ថភាពក្នុងការរក្សាសំណើមខ្ពស់ និងជួយទប់ស្កាត់​ការ​ប្រេះ​បបូរមាត់។ លើសពីនេះទៅទៀត ប្រេង​ដូង​ក៏ជួយឱ្យវត្ថុធាតុដើមធ្វើក្រែមលាបបបូរ​មាត់ទាំងអស់កក​ផ្តុំ​ចូលគ្នាដូចក្រមួនឃ្មុំដែរ។ យើងអាចជ្រើសរើសប្រេងដូង ឬក្រមួនឃ្មុំ ឬប្រើទាំងប្រេងដូង និង​ក្រមួន​ឃ្មុំក៏បាន។ គ. ទឹកឃ្មុំ ឬប្រេងគ្រាប់អាល់មុន ឬប្រេងអូលីវ ១ ស្លាបព្រាកាហ្វេ ទឹកឃ្មុំ ឬប្រេងគ្រាប់អាល់មុន ឬប្រេងអូលីវជួយឱ្យបបូរមាត់មានសភាពទន់ល្មើយ ខណៈទឹកឃ្មុំ​ធ្វើ​ឱ្យក្រែម​លាបមាត់មានរសជាតិផ្អែមជាងគ្រាប់​អាល់មុន ឬប្រេងអូលីវ។ ឃ. ប្រេងក្រអូប ៣ ទៅ ៥ ដំណក់ ប្រេងក្រអូបចម្រាញ់ពីជីរអង្កាមជាជម្រើសល្អបំផុត តែយើងក៏អាចប្រើប្រេងក្រអូបចម្រាញ់​ពីក្លិន​ផ្សេងៗ​ទៅតាមចំណង់ចំណូលចិត្តដូចជា ផ្កាឡាវេនឌឺ ឈើអែម ឬក្រូចឆ្មារដើម្បីឱ្យក្រែមលាប​បបូរមាត់​យើងមានក្លិនក្រអូប។ ង. ទឹកថាយថាវក្រហម ១ ស្លាបព្រាបាយ យើងអាចប្រើទឹកថាយថាវក្រហមដើម្បីបន្ថែមពណ៌ផ្កាឈូកឱ្យក្រែម​លាប​បបូរមាត់ និងធ្វើឱ្យ​បបូរ​មាត់​យើងមានពណ៌ផ្កាឈូក។ ចង់គណនា BMI […]


ស្បែក

ទឹករមៀតមិនត្រឹមតែជួយដល់ស្បែក តែនៅមានគុណប្រយោជន៍ច្រើនទៀត

​រមៀត​​សម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​ការ​រលាក​ ព្រម​ទាំង​​វីតាមីន​C ​ដែល​ផ្ដល់​គុណប្រយោជន៍​ដ៏​អស្ចារ្យ​ដល់​ស្បែក​របស់​យើង។ លើស​ពី​នេះ គ្រឿង​ទេស​មួយ​​មុខ​នេះ​ ក៏​ជួយ​ពង្រឹង​សុខភាព និង​បង្ការ​ជំងឺ​មួយ​ចំនួន​ផង​ដែរ​។ អត្ថប្រយោជន៍​ ៦យ៉ាង​នៃ​ទឹក​រមៀត ជួយខួរក្បាល៖ ការ​ញ៉ាំ​ទឹក​ក្ដៅ​ឧណ្ហ​ៗ លាយ​ជាមួយ​ម្សៅ​រមៀត​ជា​ប្រចាំ​នៅ​ពេល​ព្រឹក​ គេ​ជឿង​ថា​អាច​ជួយ​ឲ្យ​ខួរក្បាល​យើង​មាន​ភាព​រវៀសរវៃ និង​បង្កើន​ភាព​ស្វាហាប់។ ជួយ​សុខភាពបេះដូង៖ ញ៉ាំ​ទឹក​រមៀត​ជា​រៀង​រាល់​ថ្ងៃ អាច​ជួយ​កម្ចាត់​ជាតិ​ពុល​ពី​ឈាម​ និង​​គ្រប់គ្រង​ជំងឺ​​ឈាម​ផ្សេង​ៗ ព្រម​ទាំង​ជួយ​ការពារ​បញ្ហា​គាំង​បេះដូង​ផង​ដែរ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ជួយ​ថ្លើម៖ ទន្ទឹម​នឹង​នេះ​ដែរ ទឹក​រមៀត​ក៏​អាច​កម្ចាត់​ជាតិ​ពុល​ពី​ថ្លើម​ និង​ជួយ​ឲ្យ​កោសិកា​បំពេញ​មុខងារ​ប្រកប​ដោយ​ប្រសិទ្ធភាព។ ជួយឲ្យឈាម​រាវ៖ អ្នក​ដែល​មាន​បញ្ហា​បេះដូង គួរ​ញ៉ាំ​ទឹក​រមៀត​ឲ្យ​បាន​ទៀងទាត់​ ពីព្រោះ​ភេសជ្ជៈ​​មួយ​នេះ អាច​ជួយ​ធ្វើ​ឲ្យ​​ឈាមរាវ​​ និង​បង្ការ​កំណក​ឈាម​​ ដែល​ទាំង​នេះ​អាច​ជួយ​បញ្ចៀស​ការ​គាំង​បេះដូង​បាន។ សុខភាពស្បែក៖ ទឹក​រមៀត​ លាយ​ជាមួយ​នឹង​ទឹក​ឃ្មុំ និង​ទឹក​ក្រូច​ឆ្មារ អាច​ជួយ​ប្រឆាំង​នឹង​ភាព​ចាស់ បណ្តេញ​ជាតិ​ពុល​​ពី​រាងកាយ​ និង​ជួយ​ធ្វើ​ឲ្យ​ស្បែកភ្លឺថ្លា និង​ភ្លឺ​ម៉ត់​រលោង។ អត្ថបទគួរអាន៖ នេះជាមូលហេតុបណ្តាលឱ្យរមាស់ស្បែកក្បាល និងវិធីដោះស្រាយ ហេតុអ្វីអ្នកខ្លះជ្រុះសក់ហើយមិនដុះវិញ? អាចព្យាបាលបានអត់? ប្រុស​ៗ​ឧស្សាហ៍​ជ្រុះ​សក់​ អាច​សាកដោះស្រាយតាម​តិចនិក​​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទម្លាប់​សាមញ្ញ​ទាំង​៧​នេះ អាច​​បណ្ដាល​ឲ្យ​សក់ជ្រុះ​ខ្លាំងហើយស្ដើង​ទៅ​ៗ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទាន់សក់ជ្រុះតិច សាកប្រើប្រេងធម្មជាតិទាំងនេះ បណ្ដុះកូនសក់មកវិញ ជ្រុះ​សក់​ក្រោយជាពីជំងឺ​កូវីដ​​១៩ អាច​ដោះស្រាយ​តាម​វិធី​នេះ​​​​​​​​​​​​​ ប្រឆាំងជំងឺ​មហារីក៖ ការ​ញ៉ាំ​ទឹក​រមៀត​ចំនួន​៣​ដង​ក្នុង​មួយ​សប្តាហ៍ អាច​រួម​ចំណែក​ជួយ​ការពារ​រាងកាយ​ពីពី​ហានិភ័យ​កើត​​ជំងឺ​មហារីក។ វិធី​ធ្វើ​ទឹក​រមៀត ​លាយ​ទឹក​ធម្មតា​ចំនួន​១​ពែង […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ